ទីផ្សារ​អាផាតមិន​ បង្ហាញ​សញ្ញា​នៃ​ការ​កើន​ឡើង

16 ខែ កុម្ភៈ ឆ្នាំ 2017, 12:52

One18 Serviced Apartment from Kingsland Global, another serviced apartment offering for Phnom Penh launching next month ខណៈដែលកំណើនទីផ្សារខុនដូនៅប្រទេសកម្ពុជា មានការយឺតយ៉ាវ ទីផ្សារអាផាតមិននឹងត្រូវពង្រីកបន្ថែម។ អ្នកនាង អាន ធីតា នាយិការង ជាន់ខ្ពស់ គ្រប់គ្រង នៅក្រុមហ៊ុន CBRE កម្ពុជា បាននិយាយក្នុងបទបង្ហាញនៅក្នុងសន្និសីទ Real Estate Market & Outlook នៅដើមឆ្នាំនេះថា ទីក្រុងភ្នំពេញ មានការផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ការសាងសង់សំណង់អាផាតមិន។ យោងតាមការស្រាវជ្រាវផ្នែកទីផ្សារនៃក្រុមហ៊ុន CBRE បានឲ្យដឹងថា អត្រាប្រើប្រាស់ដីធ្លីសម្រាប់ការសាងសង់អាផាតមិន នៅទីក្រុងភ្នំពេញ មានរហូតដល់ ៨៥,៨០ភាគរយ។ របាយការណ៍ឆ្នាំ២០១៥ របស់ក្រុមហ៊ុន CBRE កម្ពុជា បានបង្ហាញថា មានជនបរទេសប្រមាណជា ៣៥០០០នាក់ បានស្នើសុំការអនុញ្ញាតមកធ្វើការនៅប្រទេសកម្ពុជារាល់ឆ្នាំ បើប្រៀបធៀបជាមួយនឹងអត្រាផ្គត់ផ្គង់នៃសំណង់អាផាតមិន នៅទីក្រុងភ្នំពេញ ដែលមានចំនួន ៦៤៩៤យូនីត។ អតុល្យភាពនៃការផ្គត់ផ្គង់ក្នុងទីផ្សារនេះ គឺជាហេតុផលសំខាន់មួយនៃការឡើងតម្លៃ នៃសំណង់អាផាតមិននៅក្នុងទីផ្សារ បើប្រៀបធៀបនឹងទីផ្សារអាផាតមិននៅទីក្រុងបាងកក ប្រទេសថៃ និងទីក្រុងហូជីមិញ។ អត្រាឈ្នួលផ្ទះប្រចាំខែ នៅក្នុងតំបន់បឹងកេងកង និងតំបន់ដូនពេញ ជាតំបន់ពេញនិយម មានតម្លៃរហូតដល់ ៣៥០០ដុល្លារអាមេរិក ក្នុងមួយខែ។ លោក Jeremiah lee ប្រធានគ្រប់គ្រងនៃក្រុមហ៊ុនអភិវឌ្ឍន៍ Kingsland Global មានទីតាំងនៅប្រទេសសិង្ហបុរី បាននិយាយថា ៖ «ខណៈដែលប្រទេសកម្ពុជា ត្រូវបានចាត់ទុកជាប្រទេសដែលមានការអភិវឌ្ឍខ្លាំង មានជីវភាពរស់នៅល្អ និងការកើនឡើងនៃអ្នកទេសចរបរទេស និងសមត្ថភាពប៉ិនប្រសប់ វាបានបង្កើតឲ្យមានតម្រូវការគេហដ្ឋាន និងការរស់នៅដែលមានស្តង់ដារ និងគុណភាពខ្ពស់»។ ក្រុមហ៊ុន Kingsland នឹងឈានជើងចូលក្នុងវិស័យអាផាតមិន នៅទីក្រុងភ្នំពេញ ដោយមានគម្រោងសាងសង់ One18 Residences Project មានទីតាំងនៅលើផ្លូវ១១៨ ដែលជិតនឹងបញ្ចប់ការសាងសង់ហើយនាពេលនេះ។ អ្នកនាង ធីតា បានលើកឡើងថា បើមើលក្នុងរូបភាពធំវិញ ទាក់ទងនឹងទីផ្សារអាផាតមិនក្នុងតំបន់ទីក្រុងភ្នំពេញ មានអត្រាឈ្នួលទាបជាងគេសម្រាប់អាផាតមិន ដែលមានគុណភាពខ្ពស់បើប្រៀបធៀបក្នុងតំបន់អាស៊ីអាគ្នេយ៍ដីគោកដែលរាប់ចាប់ពីអាផាតមិន ដែលមានបន្ទប់គេង១ដល់អាផាតមិនដែលមានបន្ទប់គេង៣។ ប៉ុន្តែលោក Sofia Perez ប្រធានផ្នែកស្រាវជ្រាវ និងប្រឹក្សាយោបល់នៅក្រុមហ៊ុន Knight Frank កម្ពុជា បាននិយាយថា ៖ «វាមិនសមហេតុផលទេ បើយើងស្វែងរកសំណង់អាផាតមិននៅតំបន់ដាច់ស្រយាលជាពិសេសនៅក្នុងប្រទេសកម្ពុជា ដែលមានគម្រោងសាងសង់ខុនដូ អាចប្រែក្លាយជាសំណង់អាផាតមិនវិញ ឬក៏ពីអាផាតមិនទៅជាខុនដូវិញនោះ»។ លោក Perez បានបន្តថា ៖ «ភាពខុសគ្នាធំមួយ រវាងសំណង់ខុនដូ និងសំណង់អាផាតមិននៅប្រទេសកម្ពុជា គឺទាក់ទងនឹងការសុំសិទ្ធិធ្វើកម្មសិទ្ធិ។ ទាំងសំណង់ខុនដូ និងសំណង់អាផាតមិន នៅប្រទេសកម្ពុជា នៅទំនេរសម្រាប់ជួល ដែលធ្វើឲ្យអ្នកជួលទាំងអស់នោះ មិនអាចកំណត់ភាពខុសគ្នាបានរវាងសំណង់ទាំងពីរ។ អាផាតមិនធំៗ និងទំនើបៗទាំងនោះ បានផ្តល់ឲ្យនូវ គ្រឿងបរិក្ខារ និងសេវាកម្មដូចគ្នាទៅនឹងសំណង់ខុនដូ»។ «ដូច្នេះការផ្គត់ផ្គង់នៃសំណង់គេហដ្ឋានសម្រាប់ជួលអាចមានច្រើនជាងតម្រូវការជាពិសេសនៅពេលដែលការផ្គត់ផ្គង់ផ្នែកសំណង់ខុនដូ នឹងធ្វើការដាក់លក់អនឡាញនៅពេលពីរទៅបីឆ្នាំទៀត ខណៈបច្ចុប្បន្ននេះមានសំណង់ខុនដូ ប្រហែលជា ២០០០០យូនីត ប្រសិនបើគម្រោងសាងសង់ទាំងនោះបានបញ្ចប់ទៅតាមកាលកំណត់»។ ធីតា បន្ថែមថា មានការយល់ច្រឡំថា តម្លៃនៃអាផាតមិននោះ អាចកំណត់ពីភាពជោគជ័យនៃវិស័យអាផាតមិនបានខណៈដែលអាផាតមិនទាំងនោះត្រូវបានដាក់លក់អនឡាញ។ លោក Perez ឯកភាពលើចំណុចនេះដោយលោកបានថ្លែងថា ៖ «វាមានភាពខុសគ្នាដ៏សំខាន់រវាងសំណង់ខុនដូ និងគម្រោងអភិវឌ្ឍន៍អាផាតមិន ដែលមានស្តង់ដារ និងសំណង់មួយចំនូនមិនបានរាប់បញ្ចូលក្នុងស្តង់ដារទាំងនោះ។ ជាមួយគ្នាដែរ ខ្ញុំគិតថា ការសាងសង់គេហដ្ឋានដែលមានគុណភាព គឺមិនចាំបាច់សាងសង់ឲ្យមានកម្ពស់ខ្ពស់ ឬទំហំធំនោះទេ តែត្រូវធ្វើឡើងគ្រប់ខ្នាតទាំងអស់»។ នៅក្នុងទីក្រុងភ្នំពេញ តំបន់ទួលគោក បានរីកចម្រើនគួរកត់សម្គាល់ ហើយនឹងមានតម្រូវការខ្ពស់ផ្នែកអាផាតមិន ដែលមានគុណភាពល្អ ទាំងនេះជាការលើកឡើងដោយអ្នកនាង ធីតា។ រីឯតំបន់ដូនពេញ វិញ មានអត្រាប្រើប្រាស់ដីធ្លីច្រើន។ អ្នកនាង ធីតា បានព្រមានអ្នកអភិវឌ្ឍន៍គម្រោងដទៃទៀតថា វិស័យអាផាតមិននៅកម្ពុជានៅមានភាពលំបាក ដែលវារួមមាន កង្វះទីធ្លាចតឡានម៉ូតូ ហើយមួយចំនួនមានកង្វះប្រសិទ្ធភាពក្នុងការគ្រប់គ្រងសំណង់។ ប៉ុន្តែបើសិនអ្នកអភិវឌ្ឍន៍គម្រោងទាំងនោះមានជម្រើសត្រឹមត្រូវ ទីផ្សារអាផាតមិននៅភ្នំពេញ អាចជាគោលដៅដ៏សំខាន់ក្នុងភាពជោគជ័យរបស់ពួកគេ។ អ្នកនាង ធីតា មានប្រសាសន៍ ថា ៖ «ប្រសិនបើអ្នកសាងសង់អចលនទ្រព្យរបស់អ្នកនៅលើទីតាំងត្រឹមត្រូវ និងគ្រប់គ្រងវាបានល្អ អាផាតមិននោះនឹងបង្កភាពងាយស្រួលសម្រាប់ភាពទទួល បានជោគជ័យរបស់អ្នក»៕ FOOTERNEWJAMESWHITEHEAD

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: