+855 92 92 1000
Logo
ការវិវត្តន៍នៃអចលនទ្រព្យកម្ពុជាដោយមានលោក Bretton Sciaroni នៅលើ Realestate.com.khTV
Updated on: June 6, 2022, 5:05 p.m.
Published on: August 12, 2016, 8:33 a.m.
Realestate News

ការវិវត្តន៍នៃអចលនទ្រព្យកម្ពុជាដោយមានលោក Bretton Sciaroni នៅលើ Realestate.com.khTV


ខណះពេលទីផ្សារបានបង្កើតឡើងនៅទូទាំងពិភពលោក,បច្ចុប្បន្ននេះទីផ្សារអចលនទ្រព្យនៅកម្ពុជាមានលទ្ធផលនៃដំណើរការវិវត្តដែលជាប់ពាក់ព័ន្ធនឹងរឿងជាច្រើន ហើយអ្វីដែលវានឹងក្លាយជាផ្នែកមួយនៃដំណើរការវិវត្តនោះ។

លោក Bretton Sciaroni ជឿថានេះគឺជាអ្វីដែលប្រធានសភាពាណិជ្ជកម្មអាមេរិកនៅកម្ពុជា (AMCHAM) និងសភាពាណិជ្ជកម្មអន្តរជាតិ (IBC)មានគំនិតដូចគ្នាទៅនឹងអ្វីដែលកើតឡើងនៅកម្ពុជា។

ក្នុងបទសម្ភាសន៍ផ្តាច់មុខជាមួយនិងវេបសាយ Realestate.com.kh និង Sciaroniបានពិភាក្សាអំពីកត្តាជាច្រើនដែលបាននិយាយអំពីច្បាប់ គោលនយោបាយនិងបរិយាកាសក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។

អចលនទ្រព្យកម្ពុជាក្នុងអតីតកាល៖

លោកSciaroniដែលជាមេធាវីជាជនជាតិបរទេសមានបទពិសោធយ៉ាងច្រើនក្នុងការធ្វើជំនួញ និងច្បាប់នៅក្នុងប្រទេសកម្ពុជា។ជាការពិត គាត់បានចរចារកិច្ចព្រមព្រៀងវិនិយោគបរទេសលើកដំបូងនៅក្នុងឆ្នាំ ១៩៩៣ សម្រាប់ការបណ្តាក់ទុន ៦០ លានដុល្លារទៅលើរោងចក្រផលិតស្រាបៀរ។

លោក Sciaroni បានរំឭកថាវាមិនមែនតែងតែមានដំណើរការរលូនទេសម្រាប់ទីផ្សារអចលនទ្រព្យ។ លោកបាននិយាយថាបន្ទាប់ពីរបបប៉ុលពតត្រូវបានដ្ដួលរំលំ រដ្ឋធម្មនុញ្ញកុម្មុយនិស្តបានធ្វើឱ្យមានផលលំបាកសម្រាប់ប្រជាពលរដ្ឋដែលបានត្រឡប់ទៅទឹកដីកំណើតរបស់ពួកគេវិញពីព្រោះឯកសារប័ណ្ណកម្មសិទ្ធិដីធ្លីទាំងអស់គឺត្រូវបានបំផ្លាញ។ ប៉ុន្តែនៅក្នុងកំឡុងឆ្នាំ ១៩៨៨ ឬឆ្នាំ 1989 ប្រព័ន្ធផ្ដល់កម្មសិទ្ធិដីធ្លីត្រូវបានរៀបចំយ៉ាងត្រឹមត្រូវហើយបានដាក់ចូលទៅក្នុងកន្លែងរបស់រដ្ឋ។

ព្រឹត្ដិការណ៍សំខាន់មួយទៀតដែលមានទាក់ទងនឹងវិស័យអចលនទ្រព្យប្រទេសកម្ពុជា ត្រូវបានធ្វើឡើងនាពេលបច្ចុប្បន្ននេះគឺជាការបោះឆ្នោតជាតិនៅឆ្នាំ ២០០៨ បើយោងតាមលោកមេធាវី Sciaroni វាជារឿងធម្មតាសម្រាប់សកម្មភាពនៅក្នុងទីផ្សារអចលនទ្រព្យមានការថយចុះកំឡុងរយះពេលមួយឆ្នាំមុនការបោះឆ្នោតជាតិ។

ទោះជាយ៉ាងណាក៏ដោយវិបត្តិហិរញ្ញវត្ថុអន្តរជាតិបានបន្ថែមផងវិបាកមួយផ្សេងទៀតនៃបញ្ហា ដែលរដ្ឋាភិបាលត្រូវដោះស្រាយ។ លោក Sciaroni បានបន្ថែមទៀតថានៅពេលនេះវាគឺជា"ចំហាយក្តៅនៃបរិយ៉ាកាសទីផ្សារអចលនទ្រព្យ"។

អចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាក្នុងពេលបច្ចុប្បន្ន៖

ប្រទេសកម្ពុជាបានកើនឡើងវិញចាប់តាំងពីការលំបាកទាំងនោះបានកន្លងផុតទៅ។

នៅពេលសួរអំពីមូលហេតុផលគាត់ស្នាក់នៅទីនោះ, បើទោះបីជាមានការឆ្លងកាត់ឧបសគ្គយ៉ាងលំបាក លោក Sciaronii និយាយថា«មានអត្រាកំណើនមិនគួរឱ្យជឿ» ដូចនេះវាធ្វើឲ្យខ្ញុំមានទឹកចិត្ត។ នេះជាកត្តារួមចំណែកនាពេលបច្ចុប្បន្ននេះរដ្ឋាភិបាលបានបើកចំហយ៉ាងខ្លាំងដល់ការវិនិយោទុនបរទេស និងពលរដ្ឋទាំងអស់មានទំនុកចិត្តបន្ថែមទៀតក្នុងដំណើរការបោះឆ្នោត។

ជាភស្តុតាងនៃកំណើននេះ,ការអភិវឌ្ឍថ្មីៗដូចជាការផ្លាស់ប្តូរនៃអគារខ្ពស់ៗ និងមានកិត្យានុភាពដួចជាអគារ Shangri La កំពុងដំណើរការរួចទៅហើយ។

តាមរយៈការកត់សម្គាល់របស់លោកមេធាវី Sciaroni "មានគម្រោងការជាច្រើនត្រូវបានធ្វើរួចរាល់ និងមានគម្រោងការជាច្រើនទៀតត្រូវបានកំពុងធ្វើចាប់ដំណើរការ"

លោកបាននិយាយថាបញ្ហាប្រឈមនាពេលបច្ចុប្បន្ននេះគឺប្រទេសកម្ពុជាត្រូវបានបោះជំហានទៅមុខដ៏លំបាកឈ្ពោះទៅអនាគតមួយប្រកបដោយថាមពលលើសពីនេះទៅទៀតសម្រាប់វិស័យអចលនទ្រព្យនៅកម្ពុជា និងសង្គមទាំងមូល។

ប្រទេសកម្ពុជានាពេលអនាគត៖ កន្លងមកនេះបានបង្ហាញឱ្យឃើញថាប្រទេសកម្ពុជាគឺជាកន្លែងធ្វើការសិក្សាដកស្រង់បទពិសោធន៍ល្អឥតខ្ចោះ។

ហើយជាមួយនឹងការផ្លាស់ប្តូរជាច្រើនលោក Sciaroni បាននិយាយថា ឯកឧត្តម ជា សុផារ៉ា ទទួលយកតំណែងជារដ្ឋមន្រ្តីថ្មីសម្រាប់ក្រសួងរៀបចំដែនដីនគរូបនីយកម្មនិងសំណង់ វានឹងអាចទទួលបានលទ្ឋិផលល្អប្រសើរ។ ឥឡូវនេះយើងមានប្រព័ន្ធទំនាក់ទំនងមួយដែលធ្វើឱ្យប្រសើរឡើង ដែលជាកន្លែងអ្នកជំនាញផ្នែកឧស្សាហកម្មនិងរដ្ឋាភិបាលអាចមានការពិភាក្សាបើកចំហ។

លោក Sciaroni បានជឿថាកន្លងមកនេះមិនត្រូវបានធ្វើឡើងវិញដោយខ្លួនវាផ្ទាល់នោះទេនៅក្នុងរយះពេលថ្មីនេះដោយប្រើវិធីសាស្រ្តថ្មី។

ប៉ុន្តែលោកបានបន្ថែមទៀតថានៅតែមានកិច្ចការជាច្រើនទៀត ដែលត្រូវការឱ្យត្រូវបានកំណត់នៅក្នុងគោលដៅដ៏ត្រឹមត្រូវរបស់ពួកគេ។ លោកបាននិយាយថា៖ "ដូច្នេះអ្វីដែលយើងត្រូវធ្វើ យើងត្រូវការការលើកទឹកចិត្តរដ្ឋាភិបាលដើម្បីបន្តការធ្វើឆ្ពោះទៅរកការទទួលបានច្បាប់ និងគោលនយោបាយនៅនឹងគោលដៅរបស់យើង។ យើងពិតជាត្រូវការច្បាប់ និងគោលនយោបាយទាំងនៅក្នុងគោលដៅច្បាស់លាស់ដើម្បីជួយដល់កំណើនសេដ្ឋកិច្ចបានបន្តទៅមុខកាន់តែប្រសើរ"។

កម្ពុជាគឺជាផ្នែកមួយនៃប្រទេសដែលសំបួរទៅដោយធនធាន និងឱកាសនិយម។ វាជាធនធានដែលផ្តល់ឱកាសមួយប៉ុន្តែវាពិតជានឹងផ្តល់ប្រយោជន៍ឡើងប្រសិនបើអ្នកមិនខិតខំប្រឹងប្រែង។

ស្វែងយល់បន្ថែមអំពីការវិនិយោគនៅក្នុងប្រទេសកម្ពុជាថ្ងៃនេះ! realestateTV

 

Comments