+855 92 92 1000
Logo
គម្រោង The Gateway រូបរាងថ្មីនៃទីក្រុងភ្នំពេញ
Updated on: June 6, 2022, 5:04 p.m.
Published on: December 7, 2016, 2:22 a.m.
Property Reviews
Realestate News

គម្រោង The Gateway រូបរាងថ្មីនៃទីក្រុងភ្នំពេញ


Horizontal-Ribbon-Advertorial

the-gatway

ប្រជាជន និងវិនិយោគិនក្នុងប្រទេសនាពេលឆាប់ៗនេះនឹងអាចបំពេញការងារ កម្សាន្ត និងរស់នៅក្នុងអគារ The Gateway  កម្ពុជាដែលជាគម្រោងអភិវឌ្ឍន៏អចលនទ្រព្យថ្មីមួយដែលអាចផ្លាស់ប្ដូរមុខមាត់នៃទីក្រុងភ្នំពេញ។

The Gateway គឺជាគម្រោងអភិវឌ្ឍន៏ចម្រុះដោយអ្នកទិញមានសិទ្ធិកាន់កាប់ពេញលេញដែលរួមមាន៖ លំនៅដ្ឋាន ហាងលក់ទំនិញ និងការិយាល័យសម្រាប់វិនិយោគិនក្នុងស្រុក និងអន្តរជាតិ។

the-gateway-pic-1គម្រោងអភិវឌ្ឍន៏នេះរួមមានចំណតរថយន្តចំនួន៧ជាន់ ហើយមានហាងលក់ទំនិញចំនួន២ជាន់ អគារលំនៅដ្ឋានកំពស់៣៩ជាន់ និងអគារការិយាល័យកំពស់៣៦ជាន់។ គម្រោងនេះនឹងមានរួមបញ្ចូលទាំងជាន់សម្រាកលំហែកាយ និងចំណតរថយន្តនៅជាន់ផ្ទាល់ដីសម្រាប់ម្ចាស់លំនៅដ្ឋាននីមួយៗផងដែរ។ គម្រោងទាំងមូលនឹងមានការិយាល័យសរុបចំនួន២៩៩យូនីត និងលំនៅដ្ឋានសរុបចំនួន៥៧២យូនីត។

ចំពោះយូនីតលំនៅដ្ឋានមានប្រភេទបន្ទប់ចាប់ពី១ទៅ៣បន្ទប់គេងជាមួយកន្លែងហាត់ប្រាណដ៏ល្អប្រណិត និងមានយ៉រអង្គុយលេងជាលក្ខណៈឯកជនផងដែរ។ យូនីតទាំងនេះមានការផ្ដល់នូវការធានាលើការជួលត្រឡប់៦%ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ឆ្នាំ។ សម្រាប់អ្នកដែលចង់ទិញនៅពេលបច្ចប្បន្នមានការផ្តល់ជូនពិសេសមួយដែលមានឈ្មោះថា “Star Buy Promotion”ការផ្តល់ជូនមានចំនួនកំណត់នៃយូនីតលំនៅដ្ឋាន ដែលយូនីតមួយបន្ទប់គេងមានតម្លៃចាប់ពី១៣០,០០០ដុល្លារ យូនីតដែលមានពីរបន្ទប់គេងតម្លៃ ចាប់ពី២០០,០០០ដុល្លារ ហើយយូនីតដែលមានបីបន្ទប់គេងមានតម្លៃ ចាប់ពី២៥០,០០០ដុល្លារ។

សម្រាប់អគារការិយាល័យនឹងមានចំណតឧទ្ធម្ភាគចក្រមួយអាចចុះឡើងបានអគារមាន ជញ្ជាំងដែលមានកញ្ចក់ពីរជាន់សម្រាប់កាត់បន្ថយកម្ដៅ មានជណ្ដើរយន្ត ចំនួន៨ និងមានជណ្ដើរយន្តការពារអគ្គីភ័យដាច់ដោយឡែកមួយផ្សេងទៀតផងដែរ។ គម្រោង The Gateway ផ្ដល់ជូននូវការិយាល័យកម្រិតAសម្រាប់លក់ក្នុងតំបន់ពាណិជ្ជកម្មក្នុងទីក្រុងភ្នំពេញ។ យូនីតនៃការិយាល័យទាំងនេះមានការធានាលើការជួលត្រឡប់មកវិញចំនួន៨%ក្នុងមួយឆ្នាំសម្រាប់រយៈពេល២ឆ្នាំ។  គម្រោងក៏មានសក្ដានុពលក្នុងការវិនិយោគសម្រាប់ប្រាក់ចំណេញ ដោយសារតែមានតម្រូវការការិយាល័យច្រើនក្នុងទីផ្សារក្នុងទីក្រុងភ្នំពេញនាពេលបច្ចុប្បន្ន។ ទីក្រុងភ្នំពេញនាពេលបច្ចុប្បន្នកំពុងតែផ្លាស់ប្ដូរទៅជាទីផ្សារពាណិជ្ជកម្ម និងផលិតកម្មអន្តរជាតិប្រចំាតំបន់អាស៊ាន។

the-gateway-pic-4អ្នកជំនាញជាតិ និងអន្តរជាតិដែលជាអ្នកគ្រប់គ្រងលើការសាងសង់គម្រោង The Gateway កម្ពុជា បានយកចិត្តទុកដាក់យ៉ាងម៉ត់ចត់ទៅលើការប្រើប្រាស់សម្ភារៈសំណង់ដែលមានគុណភាពខ្ពស់។    ក្រុមហ៊ុនអភិវឌ្ឍន៏  TACC (C.R.) Ltd., បានសម្រេចផ្តល់សិទ្ធិដល់ក្រុមហ៊ុន 2nd Edition Pte Ltd សម្រាប់ការរចនាតុបតែងផ្នែកខាងក្នុង។ ចំណែកឯក្រុមហ៊ុន Park + Associates Pte Ltd គ្រប់គ្រងលើផ្នែករចនាស្ថាបត្យកម្មដែលមានលោក Lim Koon Park ជាអ្នកជំនាញការដែលបានឈ្នះពានរង្វាន់រចនាស្ថាបត្យកម្មល្អបំផុត ក្រុមហ៊ុន KCL Consultants Pte គ្រប់គ្រងផ្នែកវិស្វកម្មសំណង់ ហើយក្រុមហ៊ុន United Project Consultants Pte Ltd ត្រូវបានទទួលសិទ្ធិលើផ្នែកវិស្វកម្មមេកានិចនិងអគ្គីសនី។

អ្នកអភិវឌ្ឍន៏លើគម្រោងនេះមានបទពិសោធន៏ជាង៤០ឆ្នាំលើវិស័យសំណង់ និងបទពិសោធន៏ ១៥ឆ្នាំលើវិស័យអចលនទ្រព្យក្នុងប្រទេសសិង្ហបុរី ហើយបច្ចប្បន្នក្រុមហ៊ុនត្រូវបានដាក់ចូល ក្នុងផ្សារភាគហ៊ុនក្នុងប្រទេសសិង្ហបុរីផងដែរ។

គម្រោង The Gateway កម្ពុជា គ្រោងនឹងសាងសង់រួចរាល់ក្នុងខែធ្នូឆ្នាំ២០១៩។ គម្រោងនេះមានទីតាំងស្ថិតនៅតាមមហាវិថីសហព័ន្ធរុស្សី។ មហាវិថីនេះជាផ្លូវធំដ៏សំខាន់មួយក្នុងប្រទេសកម្ពុជាមានទិសដៅចេញពីព្រលានយន្តហោះទៅកាន់ទីក្រុងភ្នំពេញហើយវាជាផ្លូវមួយដែលមិនមានទឹកលិចនោះទេ។ ជាផ្លូវដែលមានការអភិវឌ្ឍន៏ហើយរក្សានូវគុណភាពល្អបំផុតក្នុងចំណោមផ្លូវធំៗនៅក្នុងទីក្រុងនេះគឺជាចំណុចឆ្ពោះទៅរកកំណើនសេដ្ឋកិច្ចនៃប្រទេសនៅទសវត្សខាងមុខ។

យើងអាចធ្វើដំណើត្រឹមតែ១៥នាទីពីព្រលានយន្តហោះអន្តរជាតិភ្នំពេញទៅកាន់គម្រោង The Gateway វាគឺជាគម្រោងអគារខ្ពស់បំផុតដែលស្ថិតនៅតាមបណ្តោយផ្លូវធ្វើដំណើពីព្រលានយន្តហោះដល់ទីស្ដីកាគណៈរដ្ឋមន្រ្តី។ គម្រោងនេះផងដែរស្ថិតនៅជិតកន្លែងសំខាន់ៗមួយចំនួនដូចជា៖ ក្រសួងការពារជាតិ មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ សាលារៀនលំដាប់អន្តរជាតិនិងសាកលវិទ្យាល័យជាច្រើនទៀត ចំណែកឯផ្សារទំនើបផាកសាន់ក៏ស្ថិតនៅតាមបណ្ដោយមហាវិថីតែមួយផងដែរ។

គម្រោងនេះក៏ស្ថិតនៅជិតគម្រោងអភិវឌ្ឍន៏ភ្នំពេញស៊ីធីសិនធើដែលជាគម្រោងអភិវឌ្ឍន៍លើតំបន់បឹងកក់ ដែលជាតំបន់តែមួយគត់ដែលមានផែនការមេសំខាន់ៗសម្រាប់ការអភិវឌ្ឍន៍។បើយោងទៅលើប្រភពអ្នកអភិវឌ្ឍន៏នៅពេលអនាគតស្ថានីយ៏រថភ្លើងMRTនឹងត្រូវបានសាងសង់ឡើងនៅជិតគម្រោង The Gatewayផងដែរ។

ការស្រាវជ្រាវរបស់អ្នកអភិវឌ្ឍន៏បង្ហាញឱ្យឃើញថាគម្រោងនេះបង្ហាញពីសក្តានុពលខ្លាំងលើផលចំណេញត្រលប់មកវិញ ហើយតម្លៃអាចកើនឡើងទ្វេរដងរាល់រយៈពេល៥ឆ្នាំ ដោយសារតែមានការវិនិយោគដោយផ្ទាល់ពីបរទេសមកកាន់ប្រទេសកម្ពុជា តួយ៉ាងមានដូចជាប្រទេស៖ ជប៉ុន កូរ៉េ សហភាពអឺរ៉ុប និងប្រទេសចិន។ ហើយសម្រាប់គម្រោងនឹងមានការធានាលើផលចំណេញពី ៦% ទៅ៨% ក្នុងមួយឆ្នាំ។

សូមស្វែងរកគម្រោងរបស់យើងប្រសិនបើអ្នកចង់ស្វែងរកលំនៅដ្ឋានសមរម្យ មានភាព ងាយស្រួលមានផាសុកភាព និងមានភាពប្រណិតក្នុងទីក្រុងដែលកំពុងតែរីកចម្រើនក្នុងតំបន់អាស៊ាន។ អ្នកមិនចាំបាច់ក្រឡេកមើលទៅណាឆ្ងាយក្រៅពីគម្រោង The Gateway នោះទេ៕

ទទួលព័ត៌មានបន្ថែមសូមទាក់ទងមកកាន់ភ្នាក់ងារលក់របស់គម្រោង The Gatewayនៅថ្ងៃនេះ!
borey-ads-580-x-90-khmer

Comments