ការងើបឡើងនៃវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) នៃបន្ទប់ការិយាល័យ សម្រាប់ជួលក្នុងក្រុងភ្នំពេញ

16 ខែ កុម្ភៈ ឆ្នាំ 2017, 11:32

strata titled office space ពីមួយឆ្នំាទៅមួយឆ្នំាជាមួយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សហគមន៍អន្តរជាតិបានសម្លឹងមកកាន់វិស័យអចលនទ្រព្យប្រទេសកម្ពុជាយ៉ាងយកចិត្តទុកដាក់។ ក្រៅពីហេតុផលមួយនេះ ច្បាប់នៃព្រះរាជាណាកម្ពុជាក្នុងរយៈកាលចុងក្រោយស្តីពីសិទ្ធិលើ ការកាន់កាប់អចលនទ្រព្យរបស់ជនបរទេស ដែលត្រូវគេបានស្គាល់ថាវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title) ក៏ជាចំណុចទាក់ទាញមួយផងដែរ។ តើអ្វីជាវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title)? វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) សំដៅលើការកាន់កាប់កម្មសិទ្ធិប្រភេទលំនៅដា្ឋនខុនដូមួយ ដែលត្រូវបែកចែកគ្នាដាច់ដោយឡែកៗប៉ុន្តែនៅតែស្ថិតនៅក្នុងអគារខុនដូតែមួយ ដូច្នេះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title)ត្រូវបានធ្វើឡើងដើម្បី ធ្វើការសម្គាល់ម្ចាស់កម្មសិទ្ធិនៅក្នុង ប្រភេទលំនៅដ្ឋានខុនដូ អគារ ដែលមានច្រើនជាន់ ជាមួយម្ចាស់សហកម្មសិទ្ធិនៃអគារនោះ។ គោលការណ៍នេះត្រូវបានប្រើប្រាស់ដំបូងឡើងនៅក្នុងរដ្ឋញ៉ូសោធវ៉ែលប្រទេសអូស្រ្តាលីហើយចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែខ្លំាងឡើងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសិទ្ធិលើ ការកាន់កាប់អចលនទ្រព្យរបស់ជនបរទេស ចេញជាផ្លូវការក្នុងខែឧសភាឆ្នំា២០១០។ ច្បាប់មួយនេះត្រូវបានត្រួសត្រាយផ្លូវសម្រាប់កំណើនវិស័យសេដ្ឋកិច្ច ក៏ដូចជាអនុញ្ញាតិឲ្យ ចំណែកទីផ្សារក្នុងតំបន់កាន់តែមានការប្រកួតប្រជែងយ៉ាងច្រើននៃវិនិយោគិន។ត្រលប់ទៅកាលពីប៉ុន្មានឆ្នំាមុនជនបរទេសគឺមានការលំបាកយ៉ាងច្រើនក្នុងការវិនិយោគ ប៉ុន្តែបន្ទាប់ពី ចេញច្បាប់ថ្មីនេះមក សំណង់អគារខ្ពស់ៗជាច្រើនចាប់ផ្តើមរីកដុះដាលឡើងគួរឲ្យកត់សម្គាល់ អ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យចាត់ទុកថានេះជាឱកាសសម្រាប់ទាក់ទាញអ្នក វិនិយោគបរទេសចូលមកក្នុងប្រទេសកម្ពុជាតាមរយៈវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) មុនពេលមានការចេញច្បាប់ថ្មីនៃការគ្រប់គ្រងកម្មសិទ្ធិអចលនទ្រព្យសម្រាប់ជនបរទេសវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ម្ចាស់កម្មសិទ្ធិអចលនទ្រព្យមិនត្រូវអនុញ្ញាតិ ឲ្យធ្វើការបែងចែកលក់ទៅឲ្យបុគ្គលឯកជនផ្សេងទៀតទេជាមួយនឹងបណ្ណ័កម្មសិទ្ធិប្លង់រឹង (Hard Title) រហូតដល់ឆ្នំា២០១០វិនិយោគិនបរទេសមានសិទ្ធិគ្រប់គ្រងអចលនទ្រព្យរហូតដល់៧០%ជាមួយសហកម្មសិទ្ធិ ហើយជនបរទេសអាចមានសិទ្ធិជាម្ចាស់អចលនទ្រព្យបានតែអចលនទ្រព្យណាមួយដែលមានទីតំាងស្ថិតនៅចាប់ពីជាន់ទី១ឡើងទៅ។ ពីមួយជំហានទៅមួយជំហានលើសពីអគារលំនៅដ្ឋាន តម្រូវការកាន់តែខ្ពស់ឡើងពីអន្តរជាតិ នៃបន្ទប់ការិយាល័យសម្រាប់ជួលក្នុងក្រុងភ្នំពេញ ដែលនឹងក្លាយជាបណ្តុំទីផ្សារពាណិជ្ជកម្មរបស់សមាគមអាស៊ាន។ សម្រាប់វិនិយោគិនមួយចំនួនគិតថាខុនដូហាក់បីដូចជាត្រូវបានធ្វើការផ្គត់ផ្គង់នៅលើទីផ្សារមានចំនួនច្រើនពេក ធ្វើការទិញបន្ទប់ការិយាល័យវាហាក់បីដូចជាប្រឈមមុខនឹងហានិភ័យតិច ស្របពេលនឹងកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ប្រទេសកម្ពុជាផងដែរ។ លោក ជេមស៍ ផាដីន (James Padden)ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃក្រុហ៊ុន CBRE បានបញ្ចេញមតិមួយចំនួននៅក្នុងសន្និសីទលើកទី១ប្រចំាឆ្នំាស្តីពីទិដ្ឋភាពនៃទីផ្សារអចលនទ្រព្យឆ្នំា២០១៦មានខ្លឹមសារដូចតទៅប្រសិនបើយើងក្រលេកមើលទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា ខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់ធ្វើការគិតពិចារណានៃតម្រូវការទីផ្សារ នៃអគារការិយាល័យសម្រាប់ជួល។ តម្រូវការទំាងអស់នេះកើតឡើងដោយសារតែកំណើនពាណិជ្ជកម្ម ជំនួញជួញដូរ និងកំណើនសេដ្ឋកិច្ច ប្រសិនបើគ្មានជំនួញជួញដូរ គ្មានកំណើនពាណិជ្ជកម្ម វាមិនចំាបាច់ត្រូវការបន្ទប់ការិយាល័យនោះឡើយ   លោក ផាដីន បានគូសបញ្ជាក់បន្ថែមទៀតថា ចាប់ពីឆ្នំា ២០១០ ដល់ ២០១៥ កំណើនការនំាចូលពី ៦ពាន់៧រយលានដុល្លារអាមេរិក រហូតដល់ ១១ពាន់៥រយលានដុល្លារអាមេរិក ការកើនឡើងនំាចូល រហូតដល់ ៧០%។ ចំណែកឯការនំាចេញមានកំណើនចាប់ពី ៦ពាន់លានដុល្លារអាមេរិក រហូតដល់ ៨ពាន់លានដុល្លារអាមេរិក ការកើនឡើងនំាចេញមានចំនួន៣០%។ លោក ផាដីន បានរំលឹកផងដែរអំពី កំណើនផលិតផលជាតិសរុបកើនឡើងរហូតដល់៧% ក្នុងមួយឆ្នំាៗ កំណើនផលិតផលជាតិសរុបមានការកើនឡើងចាប់ពី៨៧៨ដុល្លារអាមេរិកក្នុងឆ្នំា២០១១ ដល់ ១៣២៥ដុល្លារអាមេរិកក្នុងឆ្នំា២០១៦ ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលគឺរហូតដល់៥០%ក្នុងរយៈកាលត្រឹមតែ៥ឆ្នំាចុងក្រោយ។ ភស្តុតាងជាក់ស្តែងកំណើនសេដ្ឋកិច្ច និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ មានចំនួនខុនដូប្រហែល៦៨៩យ៉ូនីតដែលត្រូវបានប្រកាសក្នុងត្រីមាសទី៤ក្នុងឆ្នំា២០១៥ ចំណែកឯតួលេខគម្រោងខុនដូដែលទើបចាប់ផ្តើមសាងសង់ក្នុងឆ្នំា២០១៥នេះផងដែរមានចំនួនរហូតដល់៧០១៤យ៉ូនីត។ ក្នុងឆ្នំា២០១៥មានចំនួនបន្ទប់ការិយាល័យចំនួន៥ដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ត្រូវបានដាក់លក់សម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ ស្របពេលដែលចលនានៃកំណើននៃការអភិវឌ្ឍន៍កាន់តែទៅមុខ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) នៃបន្ទប់ការិយាល័យនឹងក្លាយជា២៥%នៃចំណែកភាគហ៊ុនរបស់វិស័យការិយាល័យក្នុងឆ្នំា២០២០ លទ្ធផលនេះយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនCBRE។ អត្ថប្រយោជន៍ចំបងនៃកាកើនឡើងនៃបន្ទប់ការិយាល័យសម្រាប់ជួល និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាដោយសារមូលហេតុនៃការចេញច្បាប់ថ្មីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសិទ្ធិលើការគ្រប់គ្រងអចលនទ្រព្យរបស់ជនបរទេសនិងរយៈពេលនៃការវិនិយោគ វាពិតជាមានការចំណេញច្រើនសម្រាប់អ្នកលក់ និងអ្នកទិញក្នុងការផ្ទេរប្លង់នៃអចលនទ្រព្យ ទៅកាន់ម្ចាស់កម្មសិទ្ធិថ្មីស្របពេលកំណើននៃការអភិវឌ្ឍន៍គម្រោង។ ដំណើរការផ្សេងៗមានភាពសាមញ្ញ្ញ និយាយជារួមអ្នកលក់ និងអ្នកទិញមានសិទ្ធិពេញលេញក្នុងការកាន់កាប់ អចលនទ្រព្យរបស់ពួកគាត់។ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title)វាជាប័ណ្ណកម្មសិទ្ធិមួយដែលមានភាពងាយស្រួលស្នើសុំ ហើយវាជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិក្នុងការកាន់កាប់អចលនទ្រព្យ ក៏ដូចជាការពង្រីកពាណិជ្ជកម្មរបស់ពួកគាត់ ច្បាប់នេះពិតជាត្រូវបានបង្កើតឡើងសម្រាប់ជួយសម្រួល និងការពារទ្រព្យធននៃជំនួញរបស់ពួកគាត់ផងដែរ។ ច្បាប់មួយនេះបង្កើតឡើង ហាក់បីដូចជាការផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគអន្តរជាតិដែលឈានជើងចូលក្នុងទីផ្សារកម្ពុជាលើកដំបូង។ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title)សម្រាប់បន្ទប់ការិយាល័យ និងលំនៅដ្ឋានក្នុងប្រទេសកម្ពុជាអាចឲ្យអ្នកវិនិយោគអន្តរជាតិសម្លឹងមកកាន់ទីផ្សារកម្ពុជាកាន់តែមានភាពរលូនសម្រាប់ធ្វើការវិនិយោគ។ សុវត្ថិភាព តម្លៃដែលប្រកបដោយគុណប្រយោជន៍ពិតជាអាចឲ្យអ្នកវិនិយោគធ្វើដំណើរមកកាន់ទឹកដីប្រទេសកម្ពុជាដើម្បីពង្រីកពាណិជ្ជកម្មយ៉ាងពិតប្រាកដ៕

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ។

ប្រាប់យើងពីតម្រូវការរបស់អ្នក នោះ៥ក្រុមហ៊ុននឹងទាក់ទងទៅអ្នក
តើអ្នកចង់រកទិញ ជួល ឬលក់អចលនទ្រព្យ? *
សូមជ្រើសរើសជម្រើសមួយ
តើទីតាំងណាដែលអ្នកចាប់អារម្មណ៍? *
សូមជ្រើសរើសទីតាំងអចលនទ្រព្យល្អបំផុតរបស់អ្នក។
តើប្រភេទអចលនទ្រព្យអ្វីខ្លះ? *
សូមជ្រើសរើសប្រភេទអចលនទ្រព្យដែលអ្នកពេញចិត្ត។
តម្លៃប៉ុន្មាន? *
សូមដាក់ចំនួនទឹកប្រាក់ដែលអ្នកមាន
សរសេរបន្ថែមព័ត៌មាន ពីតម្រូវការរបស់អ្នក
ព័ត៌មានទំនាក់ទំនង