កម្ពុជាសាងសង់អង់តែន និងពហុកីឡាដ្ឋានជាតិលំដាប់ពិភពលោកត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេម

16 ខែ កុម្ភៈ ឆ្នាំ 2017, 12:22

south east asia games stadium

កិច្ចព្រមព្រៀងរវាងកម្ពុជា និងក្រុមហ៊ុនវិនិយោគចិនជាមួយគម្រោងទឹកប្រាក់១៥០លានដុល្លារ ក្នុងការសាងសង់ពហុកីឡាដ្ឋានជាតិថ្មីលំដាប់ពិភពលោកសម្រាប់ត្រៀមខ្លួនធ្វើជាម្ចាស់ផ្ទះកីឡាស៊ីហ្គេមឆ្នំា២០២៣។

ជាមួយការចុះហត្ថលេខាសម្រេចក្នុងឆ្នំា២០១៣ ជំហានដំបូង ពហុកីឡាដ្ឋានជាតិមរកតតេជោត្រូវបានសាងសង់ ហេដ្ឋារចនាផ្សេងៗ បានប្រមាណ៧០ភាគរយក្រោមគម្រោងអភិវឌ្ឍន៍របស់ក្រុមហ៊ុន LYP Group យោងតាមរបាយការណ៍ RFA។

new stadium

ពហុកីឡាដ្ឋានជាតិមរកតតេជោដែលមានផ្លូវថ្នល់  ក៏ដូចជាបណ្តាញហេដ្ឋារចនាសម្ព័ន្ធ ត្រូវបានសាសសង់បានប្រមាណ៨៥ ភាគរយសម្រាប់ពហុកីឡាដ្ឋាន ស្ថិតនៅលើផ្ទៃដី៨៥ហិកតានៅ ក្នុងភូមិព្រែកតាសេក ខណ្ឌឬស្សីកែវ។

ជំហានទី២នៃគម្រោងពហុកីឡាដ្ឋានត្រូវបានរំពឹងថានឹងចាប់ផ្តើម សាងសង់នៅក្នុងឆ្នំា២០១៧ក្រោមការរៀបចំដោយក្រុមហ៊ុន ចិនចាប់ផ្តើមសាងសង់ជាមួយទឹកប្រាក់ប្រមាណ ១៥០លានដុល្លារ។

ទន្ទឹមនឹងមានពហុកីឡាដ្ឋានថ្មីលំដាប់ពិភពលោក ក៏មាន គម្រោងអង់តែនទូរទស្សន៍ដ៍ធំលំដាប់ពិភពលោកដែលមានកំពស់២៨៥ម៉ែត្រ នឹងត្រូវបញ្ចប់មុនឆ្នំា ២០២៣ ដែលមានទីតំាងស្ថិតនៅជិតពហុកីឡាដ្ឋានជាតិមរកតតេជោ។

អង់តែនលំដាប់ពិភពលោកនោះមានឈ្មោះថា TV Tower ជាអង់តែនដ៏ធំជាងគេក្នុងប្រទេសកម្ពុជានៅពេល ដែលសាងសង់រួច ហើយនឹងត្រូវបានក្លាយជាប្រព័ន្ធផ្សព្វផ្សាយនៅក្នុងការប្រកួតកីឡាស៊ីហ្គេមផងដែរ។

គម្រោង TV Tower ត្រូវបានអភិវិឌ្ឍន៍ដោយក្រុមហ៊ុនវិនិយោគចិន Power China Kunming Engineering Corporate Limited ស្ថិតនៅលើផ្ទៃដីប្រមាណ៦ហិកតា។ ពហុកីឡាដ្ឋានលំដាប់ពិភពលោកថ្មី និងTV Towerវាជាគម្រោងមួយដែលជួយឲ្យវិស័យទេសចរណ៍កម្ពុជាកាន់តែ ទាក់ទាញខ្លំាងឡើង

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: