+855 92 92 1000
Logo
World Bridge Sport Village ចុះតម្លៃរហូតដល់$7000ក្នុងឱកាសបុណ្យអុំទូក
Updated on: May 27, 2022, 9:48 p.m.
Published on: November 17, 2021, 9:01 a.m.

World Bridge Sport Village ចុះតម្លៃរហូតដល់$7000ក្នុងឱកាសបុណ្យអុំទូក


World Bridge Sport Village គឺជាគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន និងជាអគារពាណិជ្ជកម្មធំជាងបង្អស់មិនធ្លាប់មានពីមុនមក ដែលមានទីតាំងស្ថិតនៅក្បែរនៃពហុកីឡដ្ឋានជាតិមរតកតេជោ ។ World Bridge Sport Village មានចំងាយត្រឹមតែ ១៥ នាទីប៉ុណ្ណោះពីសង្កាត់ពាណិជ្ជកម្មកណ្តាល នៃរាជធានីភ្នំពេញ ដែលសុទ្ធសឹងជាតំបន់ដែលកំពុងតែមានការអភិវឌ្ឍន៍ខ្លាំង ។

ការរស់នៅប្រកបដោយផាសុកភាពជាមួយទេសភាពដ៏អស្ចារ្យ និង​ភាពងាយស្រួល គម្រោងប្រណីតនេះមានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុមព័ទ្ធទៅដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និងផ្សេងៗជាច្រើនទៀត ។

World Bridge Sport Village មានប្រភេទជា ខុនដូ, ផ្ទះល្វែង, ផ្ទះបុរី, អគារពាណិជ្ជកម្ម ។ល។ សម្រាប់អតិថិជនរស់នៅ និងធ្វើពាណិជ្ជកម្មផ្សេងៗ ។ ដូចច្នេះក្នុងឱ្យកាសពិធីបុណ្យអុំទូក បណ្តែតប្រទីប អកអំបុក និងសំពះព្រះខែ ខាងមុខនេះ World Bridge Sport Village មានការបញ្ចុះតម្លៃសម្រាប់អតិថិជនទិញនៅក្នុងឱកាសពិសេសនេះ ។

បញ្ចុះតម្លៃចាប់ពី $2500 ដល់ $4000 សម្រាប់ប្រភេទខុនដូ និងបញ្ចុះតម្លៃចាប់ពី $5000-$7000 សម្រាប់ប្រភេទ Row Houses, Town Houses , Semi-D Villa ។ អ្វីដែលកាន់តែពិសេសទៀតនោះ គឺអតិថិជនអាចរំលស់រហូតដល់60ខែជាមួយម្ចាស់គម្រោងផ្ទាល់ និងទទួលបានការបញ្ចុះតម្លៃរហូតទៅដល់ 8% សម្រាប់លំនៅដ្ឋាន និងបញ្ចុះតម្លៃ 10% សម្រាប់ប្រភេទខុនដូ (អាស្រ័យទៅលើការបង់ប្រាក់) ។

មិនតែប៉ុណ្ណោះក៏មានការផ្តល់ជូនសម្ភារៈប្រើប្រាស់ក្នុងផ្ទះជាច្រើនដូចជា ៖ ម៉ាស៊ីនត្រជាក់, ទូចង្ក្រានខាងក្រោម, ឈុតបន្ទប់ទឹក, ម៉ាស៊ីនប៊ីតផ្សែង និងចង្ក្រានអគ្គីសនី ។ល។ នៅចាំអ្វីទៀតកុំឱ្យឱកាសល្អនេះកន្លងផុតទៅឱ្យសោះ !!!

Comments