+855 92 92 1000
Logo
ស្វាគមន៍ជាថ្មី Westerdam ! ដែលនឹងនាំភ្ញៀវទេសចរទាំងកប៉ាល់មកខេត្តព្រះសីហនុក្នុងខែធ្នូនេះ
Updated on: December 14, 2023, 9:06 a.m.
Published on: December 14, 2023, 9:05 a.m.

ស្វាគមន៍ជាថ្មី Westerdam ! ដែលនឹងនាំភ្ញៀវទេសចរទាំងកប៉ាល់មកខេត្តព្រះសីហនុក្នុងខែធ្នូនេះ


កប៉ាល់ទេសចរណ៍មួយដែលមានឈ្មោះថា «Westerdam» នឹងនាំភ្ញៀវទេសចរអន្តរជាតិប្រមាណ៤០០០នាក់មកទស្សនាប្រទេសកម្ពុជាជាថ្មីនៅចុងខែធ្នូ នេះ ។ នាវាអ្នកដំណើរទេសចរនេះគ្រោងនឹងមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ។

គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាប្រទេសតូចតែមានបេះដូងសប្បុរសធំ បានអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីកប៉ាល់ដឹកភ្ញៀវទេចរនេះត្រូវបានច្រានចោលដោយកំពង់ផែក្នុងប្រទេសជាច្រើន ដោយសារសង្ស័យថា មនុស្សនៅលើកប៉ាល់ឆ្លងជំងឺដ៏កាចសាហាវនេះ ។

ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអនុញ្ញាតឱ្យកប៉ាល់ ​«Westerdam» ចូលចត និងថែមទាំងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលធ្វើឱ្យភ្ញៀវទេសចរលើកប៉ាល់ទាំងអស់បានធ្វើការអរគុណ និងដឹងគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ។

ការត្រលប់មកវិញជាថ្មីរបស់កប៉ាល់ដែលបានដឹកអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណ៤០០០នាក់នេះ ជារឿងដ៏ល្អមួយសម្រាប់ខេត្តព្រះសីហនុ ដោយអាចបង្ហាញនូវសក្តានុពលទេសចរណ៍របស់ខេត្ត និងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុទៅកាន់ភ្ញៀវទេសចរអន្តរជាតិដែលបានចូលកម្សាន្តក្នុងខេត្តព្រះសីហនុ ។

កប៉ាល់ទេសចរណ៍នេះត្រូវចំណាយពេល 12 ថ្ងៃនៅលើមហាសមុទ្រ មុនពេលចូលចតនៅកំពង់ផែរបស់ប្រទេសកម្ពុជា ។ ការ​វិល​ត្រឡប់​របស់​កប៉ាល់​ទេសចរណ៍​នេះ​នឹង​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រទេស​កម្ពុជា ៕

Comments