Get in touch with Vuthy today: 089 / 098 / 068 822977

Updated on: June 6, 2022, 5:04 p.m.
Published on: April 6, 2016, 4:01 a.m.
សហគ្រិនអចលនទ្រព្យវ័យក្មេង វិនិយោគលើទូកុងតឺន័រ
លោក លុន វុទ្ធី មានដើមកំណើតក្នុងខេត្តកំពត បានចាប់ផ្តើមអាជីពរបស់ខ្លួននៅក្នុងទីក្រុងភ្នំពេញ ដោយធ្វើការជាមួយក្រុមហ៊ុនវៀតណាមនាំចូលទូកុងតឺន័រសម្រាប់ដាក់អីវ៉ាន់ចូលមកក្នុងប្រទេសកម្ពុជា ក្នុងបំណងដើម្បីកែច្នៃវាឲ្យទៅជាលំនៅឋានវិញម្តង។
ខណៈដែលម្ចាស់ក្រុមហ៊ុនដែលលោកធ្វើការជាមួយដំបូងផ្តោតលើការលក់ទូកុងតឺន័រសម្រាប់ដឹកជញ្ជូនរបស់របរផ្សេងៗនោះ លោក វុទ្ធី បានចំណាយពេលវេលាពីរបីឆ្នាំដំបូងរបស់លោកធ្វើការស្រាវជ្រាវតាមរយៈទូរស័ព្ទដៃលើគម្រោងកែច្នៃការប្រើកុងតឺន័រប្រកបដោយប្រសិទ្ធភាពនៅជុំវិញពិភពលោក។
Comments