
10 Properties
Agents
About MCC Land Singapore
ក្រុមហ៊ុន Greatview Investment Pte Ltd ត្រូវបានបង្កើតឡើងក្នុងឆ្នាំ២០១៣។ ក្រុមហ៊ុននេះភាគច្រើន ប្រតិបត្តិការលើការអភិវឌ្ឍន៍អចលនទ្រព្យ និងការនិយោគនៅក្នុងប្រទេសសិង្ហបុរី។ ដោយប្រកាន់ខ្ជាប់ នូវទស្សនវិជ្ជាមួយដោយផ្តោត "ភាពស្មោះត្រង់ និងការកសាងគម្រោងអចលនទ្រព្យប្រកបដោយមាន គុណភាព" ក្រុមហ៊ុនបានអភិវឌ្ឍគម្រោងច្រើនដោយចាប់ដៃគូនៅក្រៅប្រទេស ក្នុងនោះមានគម្រោង The TRE Residences គម្រោង The Poiz Residences និងគម្រោងជាច្រើនទៀត។
ក្រុមហ៊ុន MCC Land (Singapore) Pte Ltd និងក្រុមហ៊ុន GreatView Investment Pte Ltd រួមគ្នាបង្កើតគម្រោង TRE Residences នៅឆ្នាំ២០១៤។ ខុនដូនេះមានផ្ទៃដីសរុបជាង ៦ ពាន់ ម៉ែត្រការ៉េ មាន ១៧ ជាន់ ចំនួន ២ អគារ ដែលមានចំនួន ២៥០ យូនីត ព្រមទាំងយូនីតមានទ្វារ ២ ចំនួន ៤៦ យូនីត។ ក្រុមហ៊ុនដដែលក៏បានសាងសង់ គម្រោងពាណិជ្ជកម្ម និងលំនៅដ្ឋាន ជួល ៩៩ ឆ្នាំ ឈ្មោះថា The Poiz Residences & The Poiz Centre។ បើកលក់នៅឆ្នាំ២០១៥ គ្រប់ដណ្តប់លើផ្ទៃដី ១៦ពាន់មែ៉ត្រការ៉េ និងទំហំអភិវឌ្ឍន៍សរុប ៥៦ ពាន់ម៉ែត្រ។
គម្រោងនេះបានបើកលក់នៅខែវិច្ឆិកាឆ្នាំ២០១៥ ។ គម្រោងពង្រីកផ្ទៃដីសាងសង់សរុប ១៦,០០០ ម៉ែត្រការ៉េ និងទំហំសាងសង់សរុប ៥៦,០០០ ម៉ែត្រការ៉េ និងមានយូនីតលំនៅដ្ឋានចំនួន ៧៣១ និងអគារពាណិជ្ជកម្មចំនួន៨៤ កន្លែង។ គម្រោងនេះត្រូវបានបញ្ចប់នៅថ្ងៃទី៣០ ខែតុលាឆ្នាំ២០១៨ ។
Add as Favourite
Please fill personal info before saving favourites. Open Profile Settings.
Share this property