+855 92 92 1000
Logo

Morakot Island

Koh Puos Island, សង្កាត់បី, ក្រុងព្រះសីហនុ, ក្រុងព្រះសីហនុ

For sale
$1,941,322សួរអំពីតម្លៃ
50%សមាមាត្រលុយ​កក់?
80%ដំណើរការនៃការសាងសង់?
2021Completion Year

កោះមរកត

កោះមរកត ឬកោះពស់គឺជាគម្រោងអចលទ្រព្យ ដ៏ប្រណិតមួយ នៅកម្ពុជា ដែលគ្របដណ្ដប់លើផ្ទៃដីសរុប ១.៦គីឡូម៉ែត្រការ៉េ និងមានចម្ងាយតែ ៩៥០ម៉ែត្រប៉ុណ្ណោះ ពីទីក្រុងឆ្នេរសមុទ្រនៃក្រុងព្រះសីហនុ។ កោះពស់ស្ថិតនៅចុងបំផុត នៃភាគនិរតីប្រទេសកម្ពុជា ដែលជាប់នឹងឈូងសមុទ្រថៃ។ កោះមួយនេះ ភ្ជាប់ទៅកាន់ផ្លូវគោកដោយស្ពានមរកតតេជោ និងជាកោះតែមួយគត់នៅកម្ពុជា ដែលនឹងផ្ដល់នូវជីវិតបែបឯកជនភាពដ៏ប្រណិត និងជិតតំបន់សេដ្ឋកិច្ចប៉ូលក្រុងព្រះសីហនុ។

ភូមិសាស្ត្រ របស់កោះមួយនេះ ខុសពីកោះឯទៀត ដែលធ្វើឱ្យវាក្លាយជាតំបន់មួយដ៏ទាក់ទាញបំផុត សម្រាប់ភ្ញៀវក្នុងស្រុក និងភ្ញៀវទេសចរអន្តរជាតិ។ ទន្ទឹមនឹងនេះ ក្រុងព្រះសីហនុ ក៏មានប្រលានយន្តហោះអន្តរជាតិផ្ទាល់ខ្លួន ដែលមានជើងហោះហើរឆ្ពោះទៅកាន់ប្រទេសចិន, សឹង្ហបុរី, ម៉ាឡេស៊ី, ម៉ាកាវ, ថៃឡង់ដ៏ ហើយក៏មានជើងហោះហើរក្នុងស្រុកឆ្ពោះទៅភ្នំពេញ និងខេត្តសៀមរាបផងដែរ។​ កោះមរកត ស្ថិតនៅចម្ងាយតែ២៦គីឡូម៉ែត្រប៉ុណ្ណោះ ពីប្រលានយន្តហោះអន្តរជាតិព្រះសីហនុ។ ក្រុងព្រះសីហនុមានចម្ងាយត្រឹមតែ ២៣២ គីឡូម៉ែត្រ ពីរាជធានីភ្នំពេញ ហើយវានឹងកាន់តែជិតជាងនេះ បន្ទាប់ពីផ្លូវល្បឿនលឿនភ្នំពេញ-ព្រះសីហនុ សាងសង់រួចនៅឆ្នាំ ២០២៣។

ក្រុមហ៊ុនកោះពស់ (ខេមបូឌា) អុិនវេសមេន គ្រុប អិលធីឌី (KPIG) គ្រោងអភិវឌ្ឍកោះមរកត ឱ្យក្លាយជាទិសដៅពហុគោលបំណងបែបស្ដង់ដារអន្តរជាតិ។ ទាំងអស់នេះ ស្ថិតក្នុងផែនការកែប្រែកោះមរកត ឱ្យក្លាយជា “តំបន់ឆ្នេរមាស” នៅក្នុងអាស៊ាន។ គម្រោងកោះមរកតគ្របដណ្ដប់លើការស្ថាបនាសណ្ឋាគារប្រណិតលំដាប់ផ្កាយ៦ ចំនួន១, សណ្ឋាគារប្រណិតលំដាប់ផ្កាយ៥ ចំនួន២, កាស៊ីណូវីអាយភី ចំនួន១, ក្លឹបឆ្នេរខ្សាច់, អាហារដ្ឋាន និងកន្លែងបម្រើភេសជ្ជៈស្តង់ដារ, មជ្ឈមណ្ឌលកីឡានិងស្ប៉ាដ៏ប្រណិត, ភូមិដ្ឋានក្បែរឆ្នេរ, សាលប្រជុំ និងសន្និសីទ, អាផាតមិន, បឹងកាឡូ និងវីឡា។ កោះមរកតផ្ដល់ឱ្យអ្នកតាំងទីលំនៅ និងភ្ញៀវនូវអារម្មណ៍ឯកជនភាព និងសុវត្ថិភាព នៅលើទីក្រុងឆ្នេរសមុទ្រមួយនេះ និងឱកាសក្នុងការភ្ជាប់ខ្លួនទៅនឹងភាពស៊ីវីល័យ នៃក្រុងព្រះសីហនុ តាមរយៈស្ពានដែលទើបតែត្រូវបានសាងសង់។

កោះមរកត មានមោទនភាពក្នុងការបង្ហាញបុរីវីឡាដ៏ល្អឯក ជាមួយលំនៅដ្ឋាន៣៦ ដែលនៅជាប់នឹងសមុទ្រដ៏ស្រស់បំព្រង។ វីឡាទាំងអស់ មាន៥ប្រភេទ ដោយប្រភេទនីមួយៗខុសគ្នាទៅតាមផ្ទៃសាច់ខាងក្នុងផ្ទះដូចជា​ ​កន្លែងសម្រាកលំហែ,​ វ៉េរ៉ងដារ, អាងហែលទឹកខាងក្រៅផ្ទះ និងទីធ្លាសម្រាប់ចតឡាន។ ការរចនាផ្ទៃខាងក្នុង និងខាងក្រៅផ្ទះ ត្រូវបានគិតគូរយ៉ាងម៉ត់ចត់ ដោយរួមបញ្ចូលផាសុខភាព និងភាពសម្បូរបែបនៃការរចនា។

វីឡាដែលទើបតែសាងសង់ថ្មីទាំង៣៦ ដែលកំពុងដាក់លក់ ស្ថិតនៅតំបន់R5.1 ជាប់នឹងឆ្នេរ, បែរមុខទៅកាន់ទីក្រុងព្រះសីហនុ, មានចម្ងាយត្រឹម៣០០ម៉ែត្រពីស្ពានតេជោមរកតដែលនៅខាងឆ្វេងដៃ ប៉ុន្តែស្ថិតនៅជាប់តំបន់ឆ្នេរខ្សាច់គោលតែម្ដង។ គម្រោងបុរីវីឡាមួយនេះ ត្រឹមតែជាគម្រោងដំបូង នៃផែនការគោលធំរបស់កោះមរកតប៉ុណ្ណោះ។ គម្រោងកោះមរកត ជាគម្រោងដ៏ធំសម្បើមដែលព្យាយាមប្រែក្លាយកោះមួយនេះ ឱ្យក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ច និងសង្គមមួយតែម្ដង។

ព័ត៌មានទូទៅនៃគម្រោង

លក្ខណៈពិសេសអចលនទ្រព្យ

ម៉ាស៊ីនត្រជាក់វេរ៉ង់ដា
សត្វចិញ្ចឹមអ៊ីនធឺណិត / ប្រព័ន្ធវ៉ាយហ្វាយ

សេវាកម្មផ្សេងៗ

ចំណតរថយន្តសួនច្បារអត់លិចទឹក
នៅលើផ្លូវធំអាងហែលទឹកភ្លើងបម្រុង / ម៉ាសុីនភ្លើង

បង្ហាញ

ទេសភាពទីក្រុង
សមុទ្រ / ទេសភាពសមុទ្រ

សន្តិសុខ

វីដេអូសុវត្ថិភាព