+855 92 92 1000
Logo
ក្រុមហ៊ុន៣ប្រើទុនវិនិយោគជាង១៦លានដុល្លារចូលមកបើកនៅកម្ពុជានៅទីតាំងទាំងនេះ
Updated on: March 22, 2023, 8:40 a.m.
Published on: March 21, 2023, 10:20 a.m.

ក្រុមហ៊ុន៣ប្រើទុនវិនិយោគជាង១៦លានដុល្លារចូលមកបើកនៅកម្ពុជានៅទីតាំងទាំងនេះ


បើតាមសេចក្ដីប្រកាសរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាស្តីពីសំណើសុំវិនិយោគនៅកម្ពុជារបស់ក្រុមហ៊ុនចំនួន៣ គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនចំនួន៣ ដែលមានទុនវិនិយោគសរុបជាង១៦លានដុល្លារអាម៉េរិក ដើម្បីបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ រោងចក្រផលិតគ្រឿងបន្សំស្បែកជើង និងរោងចក្រកាត់ដេរសម្លៀកបំពាក់ ។

គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖

ទី១- ក្រុមហ៊ុន DAZHENGXUAN (CAMBODIA) INDUSTRIAL CO., LTD គម្រោងបង្កើតរោងចក្រផលិតឆត្រ អាវភ្លៀង វាំងនន កន្សែងតុបាយ និងផ្សេងៗទៀតដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវជាតិលេខ២ ភូមិក្រាំងស្វាយ សង្កាត់ព្រែកកំពឹស ខណ្ឌដង្កោ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៧៤១កន្លែង។

ទី២- ក្រុមហ៊ុន XIN YUAN CHENG FACTORY CO., LTD គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិព្រៃខ្លា ឃុំក្រាំងម្កាក់ ស្រុកអង្គស្នួល ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣១៨កន្លែង។

ទី៣- ក្រុមហ៊ុន XU WEI GARMENT (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រៃកំបុត សង្កាត់ចោមចៅទី២ ខណ្ឌពោធិ៍សែនជ័យ រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៩៩៥កន្លែង ៕

Comments