អាផាតមិន Flatiron By Meridian ជាគម្រោងអាផាតមិនដែលមានទីតាំងល្អបំផុត សាកសមជាមួយមនុស្សគ្រប់យុគ្គសម័យ

20 ខែ តុលា ឆ្នាំ 2020, 12:50

ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ កម្រិតជីវភាពរបស់ប្រជាជនកម្ពុជាមានភាពប្រសើរឡើងជាលំដាប់ ដែលនាំឱ្យយុវជនសម័យថ្មីមានទំនោរទៅលើការរស់នៅបែបទំនើបទាន់សម័យ។ ហេតុនេះហើយ អាផាតមិនដែល មានបំពាក់ដោយគ្រឿងសង្ហារិមពេញលេញ និងមានទំហំតូចៗ ទទួលបានការពេញនិយមយ៉ាងខ្លាំងនៅលើទីផ្សារ ហើយក៏ ជាប្រភេទលំនៅឋានដែលក្រុមហ៊ុន អភិវឌ្ឍន៍អចលនទ្រព្យសម័យបច្ចុប្បន្នកំពុង​យកចិត្តទុកដាក់។

នៅក្នុងទីផ្សារអចលនទ្រព្យដែលកំពុងរីកចម្រើនរបស់ប្រទេសកម្ពុជា ប្រភេទអាផាតមិនខ្នាត តូចបាននិងកំពុង វាយលុកនៅលើទីផ្សារយ៉ាងខ្លាំង ខណៈពេលដែលគម្រោងថ្មីៗជាច្រើនកំពុងលេច រូបរាងឡើងពាសពេញទីក្រុង។ កត្តាទីតាំង គឺនៅតែជាចំណុចអាទិភាពរបស់វិនិយោគិន ក៏ប៉ុន្តែផាសុកភាពនៃការរស់នៅក៏បានក្លាយ ទៅជាកត្តាចំបងផងដែរ។ ចំណុចទាំង២នេះសុទ្ធសឹងតែជាចំនុចដែលមិនអាចខ្វះបាន។

ក្នុងចំណោមក្រុមហ៊ុនដែលស្ថាបនាគម្រោងអាផាតមិនទំនើបៗដែលមានលិចរូបរាងឡើងនៅក្នុងប្រទេសកម្ពុជាជាច្រើន យើងឃើញមានក្រុមហ៊ុន Meridian International Holdings ដែលកំពុងមានការ ចាប់អារម្មណ៍ជាខ្លាំងពី សំណាក់អតិថិជន​ថាជាក្រុមហ៊ុនស្ថាបនាមួយដែល ផ្ដោតសំខាន់ទៅលើប្រណីតភាពនៃការរស់នៅ និងមានការច្នៃប្រឌិតខ្ពស់។

ទីតាំង

ក្រុមហ៊ុន Meridian International Holdings បានអភិវឌ្ឍនូវគម្រោងដែលប្រើ​ប្រាស់បច្ចេកទេស​​ទំនើប​មួយទៀតគឺ​ ​គម្រោង «Flatiron By Meridian» ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់ស្រះចក ខណ្ឌដូនពេញ រាជធានីភ្នំពេញ​។​ ទីតាំងសំខាន់ និងទេសភាពជុំវិញនៃ Flatiron By Meridian មើលទៅហាក់មាន​ភាព​ស៊ីវិល័យ និងទាន់សម័យបំផុត។ បន្ថែមលើបរិក្ខា​រសម្បូរបែបនេះ​ ​ អគារ​ប្រើប្រាស់​ចម្រុះនេះ​ក៏​មានភាពប្រណីតផងដែរ។ គុណភាពនៃសំណង់ និងគ្រឿងសង្ហារិមនៅខាងក្នុងគឺលើសពីការគិតដោយ​ប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃ មាន​ប្រព័ន្ធ​ការពារ​សុវត្ថិភាព​ ២៤ម៉ោង និងសេវាកម្មសំអាតលំនៅឋាន​ប្រកបដោយការ​យកចិត្ត​ទុកដាក់​ ដើម្បី​ផ្តល់​ឱ្យអ្នកនូវជីវិតនិង​ការ ងារ​ដែល​មាន​ភាពភាពកក់ក្តៅ។

គម្រោង Flatiron By Meridian គឺជាការរួមបញ្ចូលគ្នានៃការរស់នៅប្រកបដោយផាសុកភាព និងស្មារតី ច្នៃប្រឌិតថ្មីនៅក្នុងការិយាល័យបែបស៊ីវីល័យ។ អគារនេះមានក្រឡាផ្ទៃសរុបប្រមាណ ៨៤,១៤០ ម៉ែត្រការ៉េ ដែលមានយូនីតលំនៅឋាន ការិយាល័យ និងបរិក្ខារក្នុងអគារយ៉ាងធំទូលាយ។

គម្រោងនេះមិនត្រឹមតែបង្ហាញ​ ពីខ្លឹមសារនៃអគារមាន​រាង​ស្តួ​ចនៅទីក្រុង​​ញូវយ៉កប៉ុណ្ណោះទេ ថែមទាំងមាន​ការច្នៃប្រឌិតថ្មីជាមួយនឹងរចនាបថ កញ្ចក់សម័យទំនើបដ៏ធំ និងគ្រឿងបរិក្ខារខាងក្នុងដ៏ស្រស់ស្អាត។ គម្រោង Flatiron By Meridian ផ្តល់ជូនយូនីត អាផាតមិនសម្រាប់ជួលចំនួន ១៣ជាន់ (ចាប់ពីជាន់ ២៩ ដល់ ៤១) ដែលមានការរចនាបថចម្រុះ ​«បែបបូព៌ាទំនើប» ​អមដោយសេវាកម្មគេហដ្ឋានគ្រប់គ្រងដោយក្រុមហ៊ុន Ascott ដែលជាក្រុមហ៊ុនផ្តល់សេវាកម្មអចលទ្រព្យទំនើប និងជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Capitaland Group មកពីប្រទេសសិង្ហបុរី។ ក្រុមហ៊ុន Ascott នឹងផ្តល់ជូនលោក​អ្នកនូវសេវាកម្មដ៏អស្ចារ្យ​លំដាប់ពិភពលោកដែលប្រកាន់ ខ្ជាប់នូវគោល​គំនិតវប្បធម៌ក្នុងតំបន់។

អគារ​កប់​ពពក​នេះ​ផ្តល់នូវបរិយាកាស​សម្រាប់ការសម្រាក​លម្ហែកាយជាមួយនឹងទេសភាពដ៏ល្អបំផុតនៃទីក្រុង។ លើសពីនេះទៅទៀត គម្រោង Flatiron By Meridian ក៏អាចផ្តល់នូវរសជាតិនៃជីវិត និងកន្លែងធ្វើការលក្ខណៈអន្តរជាតិដែលមនុស្សគ្រប់គ្នាអាចប្រើ​ប្រាស់​បាន។

បរិក្ខារ​ និងសេវាកម្ម

ការស្ថាបនានៃ​គម្រោងនេះបានចាប់ផ្តើមតាំងពីខែវិច្ឆិកា ឆ្នាំ២០១៨ ហើយគ្រោងនឹងបញ្ចប់នៅពាក់កណ្តាល ឆ្នាំ២០២១។ អគារ ៤១ ជាន់នេះ មានកម្ពស់ ១៦៨ម៉ែត្រ មានការរចនារាង​ស្តួច​ និងទំនើប​ដែលស័ក្ដិសមឥតខ្ចោះ ទៅនឹងស្ថានទំហំ​ដីដែលឆ្លុះបញ្ចាំងពីភាពច្នៃប្រឌិតនៃស្ថាបត្យកម្មទំនើប។

គម្រោង Flatiron By Meridian មាន​បំពាក់​គ្រឿងបរិក្ខារប្រណិតៗជាច្រើនដែលមនុស្សគ្រប់​រូប​ប្រាថ្នា​ចង់បាន ដូចជា កន្លែងទទួលទានអាហារ អាងហែលទឹកធំទូលាយ ក្លិបហាត់ប្រាណ បន្ទប់ជិះកង់ហាត់ប្រាណ បន្ទប់យូហ្គា សូណា បន្ទប់ប្រជុំ ផ្ទះបាយរួម កន្លែងអង្គុយ កន្លែង​អង្គុយ​ហាល​ថ្ងៃ កន្លែង​ទទួល​​ភ្ញៀវ​ទំនើប ចំណតយានយន្ត និងការរចនាទេសភាពជាដើម​។ លើ​សពីនេះ​ទៀត នៅជាន់ផ្ទាល់ដី គម្រោង Flatiron By Meridian បង្កើតជាបរិ​យាកាសពាណិជ្ជកម្មដ៏ល្អ និងរស់រវើកជាមួយនឹងគោល​គំនិត​ «និន្នាការថ្មី សម័យទំនើប​» ដែលមានហាងលក់ទំនិញ ភោជនីយដ្ឋាន ការកម្សាន្ត ការជួបជុំបែប​សង្គម ដើម្បីផ្តល់អត្ថ​ប្រយោជន៍ដល់ម្ចាស់លំនៅ​ឋាន អ្នក​រស់​នៅ អ្នកជិតខាង អ្នកលក់រាយ អ្នកផ្គត់ផ្គង់អាហារ និងវិនិយោគិននានា​។

តម្លៃយូនីត

យូនីតក្នុងគម្រោងនេះមានតម្លៃ ចាប់ផ្តើមត្រឹមតែ $279,999ដែលស្មើនឹង $4,110/ម៉ែតការ៉េ។ ប្រសិន​បើលោក​អ្នក​វិនិយោគ​លើអាផាតមិន ឬ ​ការិយាល័យនៅ Flatiron By Meridian លោកអ្នក​អាច​ទទួលបាន​ផល​ចំណេញ​ត្រឡប់មកវិញប្រចាំឆ្នាំ ៨.៥% ទៅ ៩.៥% ដោយផ្អែកលើ​កម្រិតនៅក្នុងតំបន់តែមួយ ដែល​នេះ​ជាផល​ចំណេញ​ត្រឡប់មកវិញ​ខ្ពស់បើប្រៀបធៀប នឹងផលចំណេញជាមធ្យមនៅរាជធានី​ភ្នំពេញ។ អ្នកអភិវឌ្ឍន៍ក៏ផ្តល់ជម្រើសនៃការទិញត្រឡប់​មក ​វិញ​ក្នុង​តម្លៃដើមបន្ទាប់ពីរយៈពេល ១០ ឆ្នាំ៕

 

 

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: