+855 92 92 1000
Logo
ដំណឹងល្អ ! អចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន៤នេះត្រូវបានរដ្ឋលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ2023
Updated on: June 9, 2023, 9:09 a.m.
Published on: June 9, 2023, 9:09 a.m.

ដំណឹងល្អ ! អចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន៤នេះត្រូវបានរដ្ឋលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ2023


រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣ នៅក្នុងក្រុងទើបបង្កើតថ្មីចំនួន៤រួមមានក្រុង ឧដុង្គម៉ែជ័យ នៅខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៅខេត្តកណ្តាល និងក្រុងបូកគោនៅខេត្តកំពត ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលស្នើប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំងនោះ ចុះបញ្ជីអចលនទ្រព្យរបស់ខ្លួនឲ្យបានគ្រប់គ្នានៅសាខាពន្ធដារ ដែលអចលនទ្រព្យស្ថិតនៅ ។

(ដីលក់តម្លៃក្រោមទីផ្សារក្នុងខេត្តកណ្តាល)

បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំងនេះ មានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យរបស់ខ្លួននៅសាខាពន្ធដារខេត្ត ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ ។ ប៉ុន្តែ ម្ចាស់អចលនទ្រព្យទាំងនោះ ពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យនោះទេ ។

(ដីលក់តម្លៃក្រោមទីផ្សារក្នុងខេត្តកំពត)

ប៉ុន្តែក្នុងករណីម្ចាស់អចលនទ្រព្យក្នុងក្រុងទាំង៤ខាងលើបានបង់ពន្ធរួចហើយ ប្រាក់ពន្ធទាំងនោះត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យនៅឆ្នាំបន្តបន្ទាប់ ។ ទោះយ៉ាងណា រាជរដ្ឋាភិបាលទាមទារឲ្យម្ចាស់អចលនទ្រព្យទាំងនោះដាក់ពាក្យស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួចនៅសាខាពន្ធដារខេត្ត ឬនៅអគ្គនាយកដ្ឋានពន្ធដារ ។

សូមបញ្ជាក់ផងដែរថា ក្រុងឧដុង្គម៉ែជ័យ (ខេត្តកំពង់ស្ពឺ), ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានបង្កើតតាមរយៈអនុក្រឹត្យ៣ផ្សេងគ្នាចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ។ ចំណែកក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យឲ្យបង្កើតនៅអំឡុងខែមីនា ឆ្នាំ២០២១ ដោយកាត់យកឃុំចំនួន៣ពីស្រុកទឹកឈូ រួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ៕

Comments