ក្នុងរយៈពេលពីរទសវត្សកន្លងមក ទម្រង់ផ្សេងគ្នានៃប័ណ្ណកម្មសិទ្ធិដីធ្លីបានកើតមានឡើង។ ប្រតិបត្តិ ការ បានធ្វើឲ្យមានការផ្លាស់ប្តូរបណ្តើរៗដែលជាលទ្ធផលបែបនេះ។ លោក Grant Fitzgerald អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់របស់ក្រុមហ៊ុន IPS កម្ពុជា ផ្តល់នូវទស្សនខ្លះៗ ទៅលើប្រភេទ នៃប្លង់កម្មសិទ្ធិ មួយក្នុងអំឡុងពេលជជែកពិភាក្សារបស់លោកជាមួយនឹង Realestate.com.kh ក្នុងពេលថ្មីៗនេះ។
ប្លង់ទន់នៅកម្ពុជា៖
លោក Fitzgerald បានលើកឡើងថា ប្លង់ទន់គឺជាទម្រង់ទូទៅុមួយនៃកម្មសិទ្ធិកាន់កាន់។ ប្រមាណជា ៨៥ ភាគរយនៃអចលនវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានកាន់កាន់តាមរយៈប្លង់ទន់ និងត្រូវ បានចុះបញ្ជីទាំងនៅសង្កាត់ និងខណ្ឌ ដែលមានតែក្រុមប្រឹក្សា និងថ្នាក់ស្រុកទទួលស្គាល់ប៉ុណ្ណោះ។ លោកបានលើកឡើងទៀតថាប្លង់ទន់ត្រូវបានផ្ទេរក្នុងពេលតិចជាង១០ ថ្ងៃ និងមានតម្លៃទាប។
ប្លង់រឹងនៅកម្ពុជា៖
លោក Fitzgerald បានពន្យល់ថា ប្លងរឹង គឺជា “ទម្រង់នៃប័ណ្ណកម្មសិទ្ធិកាន់កាប់រឹងមាំមួយនៅក្នុងប្រ ទេសកម្ពុជា។” ប្លង់រឹងបានចុះបញ្ជីនៅថ្នាក់ជាតិ តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំ ណង់។ ការផ្ទេរប្លង់រឹងគឺត្រូវធ្វើនៅការិយាល័យសុរិយោដី និងជាធម្មតាត្រូវចំណាយពេល ១២ សប្តាហ៍ទើបរួចរាល់។ អ្នកត្រូវបង់ពន្ធលើការផ្ទេរ ៤ភាគរយ។
ប្លង់រឹងប្រភេទLMAP នៅកម្ពុជា៖
លោក Fitzgerald បានពន្យល់ថា ប្លង់រឹង LMAP ឬ “ប្លង់រដ្ឋបាលនិងការគ្រប់គង់ដីធ្លី” បានចូលជា អត្ថិភាពនៅក្នុងឆ្នាំ ២០០២ ដោយមានជំនួយពីធនាគារពិភពលោក។ លោកបាននិយាយថាគម្រោង នេះត្រូវបានបង្កើតឡើង “ជាមួយនឹងគំនិតនៃការពង្រឹងគុណភាពនៃ ព័ត៌មានពីប្លង់កម្មសិទ្ធិនៃអចលន ទ្រព្យនៅក្នុងប្រទេសកម្ពុជា។”
ដូចគ្នានេះដែរ ថ្លៃសេវាលើការផ្ទេរ និងរយៈពេល គឺស្ទើរតែដូចគ្នារវាងប្លងរឹងប្រភេទLMAP និងប្លង់រឹង។ ភាពខុសគ្នាគឺត្រង់ថាប្លងរឹងប្រភេទ LMAP គឺមានការកំណត់ដោយប្រព័ន្ធ GPS និងប្លង់ប្រភេទនេះមានគោលបំណងឆ្ពោះទៅរកទីតាំងភូមិសាស្រ្តនៅតាមជនបទ។
ប័ណ្ណសហកម្មសិទ្ធិ “ប័ណ្ណកម្មសិទ្ធិរួម”
លោក Fitzgerald បានពន្យល់ថា “ប័ណ្ណកម្មសិទ្ធិកាន់កាប់រួម ប្រើបានសម្រាប់ជនបរទេស ដែលអ្នក ដទៃទៀតមិនអាចប្រើបា្រស់បាន។” លោកបានលើកឡើងថា ប័ណ្ណកម្មសិទ្ធិរួមមានគុណសម្បត្តិជាក់ លាក់ជាច្រើន។ ក្នុងចំណោមលក្ខណៈសម្បត្តិទាំងនេះគឺជាការរឹតបណ្តឹងកម្មសិទ្ធិបរទេសឲ្យមានត្រឹម តែ ៧០ភាគរយនៃអគារ ដែលមិនឲ្យជាប់ជាន់ផ្ទាល់ដីទេ។ ចំណុចនេះអាចត្រូវអនុវត្តសម្រាប់តែការ សាងសង់អគារបន្ទាប់ពីឆ្នាំ ២០១០ និងមិនគួរសាងសង់ក្នុងចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែននៃប្រ ទេសណាមួយទេ។
ប័ណ្ណកម្មសិទ្ធិរួម ក៏បានទទួលស្គាល់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផងដែរ។ ហើយទាំងពេលវេលា និងថ្លៃសេវានៃការផ្ទេរប្លង់ គឺស្រដៀងគ្នាទៅប្លង់រឹងនិងប្លង់រឹងប្រភេទ LMAP។
សូមស្វែងរក អចលនទ្រព្យរបស់ក្រុមហ៊ុន IPS សម្រាប់លក់ និងជួល ថ្ងៃនេះ!

Click here to download your free copy!
អានរឿងនេះព្រោះអ្នកចង់ទិញ?តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›