+855 92 92 1000
Logo
ក្រុមហ៊ុន​ Morgan គ្រុបសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វារកាលពីចុង ខែវិច្ឆិកា
Updated on: June 6, 2022, 3:15 p.m.
Published on: November 27, 2019, 4:35 p.m.

ក្រុមហ៊ុន​ Morgan គ្រុបសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វារកាលពីចុង ខែវិច្ឆិកា


កាលពីថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០១៩ ក្រុមហ៊ុន Morgan គ្រុប បានសម្ពោធបើកការដ្ឋានគម្រោង Morgan EnMaison ជ្រោយចង្វាររបស់ខ្លួន។ ពិធីសម្ពោធនេះត្រូវបានប្រារព្ធធ្វើឡើងនៅ ក្នុងមជ្ឈមណ្ឌលបដិសណ្ឋារកិច្ចរបស់ EnMaison ស្ថិតនៅក្នុងខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ។

នៅក្នុងពិធីនោះត្រូវបានផ្ដល់កត្តិយសចូលរួមដោយ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង, ឧកញ៉ា Lin Caitong អគ្គនាយកក្រុមហ៊ុន Bai Hui គ្រុប, លោក Song Qingxian ប្រធានគ្រប់គ្រងទូទៅ​ក្រុមហ៊ុន Mei Lin Hu គ្រុប ប្រទេសចិន, លោក Zhao Yuanzhao ប្រធានគ្រប់គ្រងទូទៅសាខាក្រុមហ៊ុនកម្ពុជា​​របស់ CDF គ្រុប ប្រទេសចិន, លោក Su Liangsheng អគ្គនាយកក្រុមហ៊ុន Heng He គ្រុប និងភ្ញៀវកិត្តិយសផ្សេងទៀតបានអញ្ជើញចូលរួមជាសក្ខីភាពក្នុងកម្មវិធីនេះ។

(ទិដ្ឋភាពនៃពិធីសូត្រមន្ត)

នៅវេលាម៉ោង ៨:៣៥ ពិធីសូត្រមន្តសុំសេចក្តីសុខត្រូវបានចាប់ផ្តើម លោក Ding Yongjun អគ្គនាយក Morgan គ្រុប និងភរិយា, ថ្នាក់ដឹកនាំក្រុមហ៊ុន, អ្នកទទួលបន្ទុកលើគម្រោងនានាបានរួមគ្នារៀបចំ ពិធីសូត្រមន្តសុំសេចក្តីសុខ។

(លោកTang Qilong ប្រធានគ្រប់គ្រងក្រុមហ៊ុន Morgan គ្រុប)

ថ្លែងបើកកម្មវិធី លោកTang Qilong ប្រធានគ្រប់គ្រងក្រុមហ៊ុន Morgan គ្រុប បានថ្លែងអំណរគុណ និងជូនពរដល់ភ្ញៀវកិត្តិយសដែលបានចូលរួម។ បន្ទាប់មកលោកបានណែនាំអំពីការវិវត្តន៍របស់ Morgan គ្រុប  និងគោលបំណងនៃការជ្រើសរើសតំបន់ជ្រោយចង្វារជាទីតាំងសម្រាប់គម្រោងនេះផ្ទាល់។ លោកក៏បានណែនាំបន្ដអំពីព័ត៌មានលម្អិតអំពីគម្រោង រួមជាមួយលក្ខខណ្ឌនៃការបង់ប្រាក់។

(លោក Ding Yongjun អគ្គនាយកនៃ Morgan គ្រុប)

ថ្លែងបន្ទាប់គឺ លោក​Ding Yongjun​ អគ្គនាយក MORGANគ្រុប លោកបានបញ្ជាក់ថា លោកពិតជាមានក្តីសោមនស្សក្រៃលែងដែលបានចូលរួមក្នុងការសាងសង់ទីក្រុងថ្មីនៅតំបន់ជ្រោយចង្វារនេះ។ 

លោកមានប្រសាសន៍ថា “ខ្ញុំមានការទន្ទឹងរង់ចាំនូវភាពស្រស់ត្រកាលនាពេលអនាគតក្នុងតំបន់ជ្រោយចង្វារ។  ខ្ញុំមានជំនឿចិត្ត និងទំនួលខុសត្រូវខ្ពស់សម្រាប់អគារស្នាក់នៅមួយនេះ។ទន្ទឹមនឹងការលើកកម្ពស់កម្រិតអគារស្នាក់នៅក្នុងប្រទេសកម្ពុជា  Morgan គ្រុប ក៏មានទំនួលខុសត្រូវយ៉ាងសកម្មក្នុងសង្គមផងដែរ ដោយបានផ្តល់ឱកាសការងារយ៉ាងច្រើនជូនដល់ប្រជាជនកម្ពុជា ដើម្បីជួយជំរុញការអភិវឌ្ឍ និង ស្ថេរភាពសេដ្ឋកិច្ចកម្ពុជា។” 

(ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង អញ្ជើញសម្ដែងមតិស្វាគមន៍)

សំដែងមតិសា្វគមន៍នៅក្នុងពិធីនាពេលនោះ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង បានមាន ប្រសាសន៍សរសើរអំពីការចូលរួមចំណែកក្នុងការអភិវឌ្ឍប្រទេសកម្ពុជារបស់ក្រុមហ៊ុន Morgan គ្រុប ដែលបានចូលមកក្នុងប្រទេសកម្ពុជាតាំងពីជាងដប់ឆ្នាំមុន។ 

ឯកឧត្តមមានប្រសាសន៍ថា “Morgan គ្រុបចូលមកដល់កម្ពុជាមានរយៈពេលជាងដប់ឆ្នាំហើយ និង បានចូលរួមសាងសង់គម្រោងជាច្រើនដែលជាសញ្ញាណសម្គាល់ក្នុងប្រទេសកម្ពុជា ហើយគម្រោងជាច្រើនទទួលបានផ្លៃផ្កាជាទីគាប់ចិត្ត។”

ក្រោយមកថ្នាក់ដឹកនាំបានអញ្ជើញទៅទីកន្លែងប្រារព្វពិធីបញ្ចុះបឋមសិលា ភ្ញៀវកិត្តិសជាច្រើនបានអញ្ជើញចូលរួមជាសក្ខីភាព និងបានពូនដីរួមគ្នា។ ការបើកពិធីនេះត្រូវបានធ្វើឡើងជាមួយរបាំតោ និងសំឡេងឃ្មោះ។ ឯកឧត្តម ឧបនាយករដ្ឋមន្រ្តី ហោ ណាំហុង ក៏បានផ្ដល់កិត្តិយសបណ្តក់ភ្នែកតោដែលតំណាងឲ្យសិរីសួស្តី​។

បន្ទាប់មកភ្ញៀវកិត្តិយសបានអញ្ជើញទស្សនាគម្រោង Morgan ក្នុងការិយាល័យលក់ផ្ទាល់ ហើយបានសរសើរអំពីទីតាំង និងការរៀបចំយ៉ាងមានសោភ័ណ្ឌភាពល្អរបស់​គម្រោង Morgan EnMaison ។

ភ្ញៀវកិត្តិយសមួយចំនួនបានដើរកម្សាន្តនៅតាមមាត់ទន្លេមេគង្គ និងរីករាយជាមួយនឹងផ្លូវក្រាល ឈើនៅតាមមាត់ទន្លេ ដើម Albizia Julibrissin Durazz  និងរុក្ខជាតិតូចធំខៀវស្រងាត់ នៅក្នុងសួនច្បារ។

ខណះពេលនោះក៏មានភ្ញៀវមួយចំនួនទៀតបានចូលរួមដណ្តើមគ្នាទិញ គេហដ្ឋានដែលជាក្តីស្រមៃរបស់ពួកគេ និងសំឡេងត្រេកអរជាមួយសំឡេងឃ្មោះ និង ការវាយបំបែកស៊ុត មាស។ ក្នុងពេលបច្ចុប្បន្ននេះចំនួនគេហដ្ឋានដែលបានដាក់ចេញមកជាងពាក់កណ្តាលត្រូវបានលក់ អស់ហើយ។ 

លោក Ding Yongjun មានប្រសាសន៍បន្ថែមថា ”យើងជ្រើសរើសតំបន់ជ្រោយចង្វារ ពីព្រោះវាជាកន្លែងស្នាក់នៅដ៏សាកសមបំផុតដែលបានប្រសិទ្ធនាមថាជា Manhattan លោកខាងកើត ដែលជាតំបន់អភិវឌ្ឍថ្មីកម្រិតពិភពលោក និងជាតំបន់ដែលមានភាពប្រកួតប្រជែងផ្នែកលំនៅដ្ឋាន ក្នុងចំណោមអ្នកមានជីវភាពធូរធារក្នុងប្រទេសកម្ពុជា ។ ហើយការអភិវឌ្ឍប៉ុន្មានឆ្នាំនេះ ក៏មានភាពរីកចម្រើនគួរឲ្យកត់សម្គាល់ផងដែរ។”

តាមផែនការអភិវឌ្ឍរបស់រាជរដ្ឋាភិបាល​បង្ហាញថានៅក្នុងរាជធានីមានទីក្រុងរណបចំនួន៦ ក្នុងនោះតំបន់ជ្រោយចង្វាមានទីក្រុងរណបចំនួន២។ 

Morgan EnMaison មានទីតាំងក្បែរស្ពានជ្រោយចង្វារ មានន័យថាអ្នកអាចធ្វើដំណើរចូលទៅក្នុង ទីក្រុងដោយប្រើពេលខ្លីបំផុតពី ៥​ ទៅ ១០នាទីប៉ុណ្ណោះ។ តំបន់ជ្រោយចង្វារជាតំបន់ដែលកំពុង ទទួលបានការអភិវឌ្ឍខ្លាំងបំផុត ហើយ វាកំពុងតែវិវត្តខ្លួនទៅជាតំបន់លំនៅស្ថានប្រណីតសម្រាប់ ការរស់នៅបែបស៊ីវិល័យរបស់មនុស្សសម័យថ្មី។ រស់នៅក្នុងMorgan EnMaison នឹងផ្ដល់ឲ្យអ្នកនូវទេសភាពមិនជិនណាយនៃមាត់ទន្លេមេគង្គ រួមជាមួយទេសភាពរបស់​រាជធានីភ្នំពេញ ដែលកំពុងមានការរីកចម្រើនយ៉ាងឆាប់រហ័ស ។

បច្ចុប្បន្ន គំរូលំនៅស្ថាន នៅក្នុង EnMaison បង្ហាញពី ទេសភាពល្អឆើតឆាយក្នុងរាជធានីភ្នំពេញ រួមមានទេសភាពមាត់ទឹកដែលល្អដាច់គេ និង ហាងកាហ្វេនៅតាមមាត់ទឹក ដែលបង្កើតបានជាទីកន្លែងដែលអាចផ្ដល់ឲ្យនូវអារម្មណ៍រ៉ូមែនទិចសម្រាប់អ្នករស់នៅ និង អ្នកទៅដើរកំសាន្ដនៅតំបន់នោះ។

សម្រាប់ព័ត៌មានបន្ថែមអំពីគម្រោងនេះសូមចុចត្រង់នេះ

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

CREA TICKET

Comments