+855 92 92 1000
Logo

Advertorial content

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !
Updated on: June 23, 2022, 8:05 a.m.
Published on: May 25, 2022, 8:25 a.m.
Events & Announcements
Realestate News

ពិព័រណ៍​អចលនទ្រព្យ​កម្ពុជាឆ្នាំ 2022 បង្ហាញ​បញ្ជីឈ្មោះអ្នក​តាំងពិព័រណ៍​ជាង​30​ដំបូងសម្រាប់​ខែកក្កដា​ខាង​មុខ​នេះ !


កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​បាន​ត្រលប់​មក​វិញ​ហើយ ជាមួយនឹង​ក្រុមហ៊ុន​អភិវឌ្ឍន៍​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​រួម​មាន ៖ Orkide Development, Morgan Group, Overseas Cambodian Investment Corporation (OCIC), Prince Real Estate Group និង​ក្រុមហ៊ុន​ជា​ច្រើន​ទៀត​ដែល​នឹង​ប្រមូលផ្តុំ​គ្នា​ទាំងអស់​នៅ​ក្នុង​កន្លែង​តាំងពិព័រណ៍​តែ​មួយ ។

ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 កាន់តែ​ខិត​ជិត​មក​ដល់ ហើយ Realestate.com.kh ដែល​ជា​វេទិកា​ចាត់​ថ្នាក់​អចលនទ្រព្យ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា មាន​មោទកភាព​ក្នុង​ការ​ប្រកាស​ពី​បញ្ជី​អ្នកចូលរួម​តាំងពិព័រណ៍​ដំបូង​ផង​ដែរ ។

ពិព័រណ៍​អចលនទ្រព្យ​ឆ្នាំ 2022 គឺជា​ពិព័រណ៍​អចលនទ្រព្យ​លំដាប់​កំពូល​របស់​កម្ពុជា ដែល​មាន​ភ្នាក់ងារ​, អ្នក​អភិវឌ្ឍន៍​, ធនាគារ​, ក្រុមហ៊ុន​ធានា​រ៉ាប់រង និង​សេវាកម្ម​ផ្សេង​ទៀត ដែល​អ្នកទិញ​ផ្ទះ និង​អ្នក​វិនិយោគ​ត្រូវការ​នៅ​ពេល​ទិញ​លក់​អចលនទ្រព្យ​ទាំងអស់​នៅ​កន្លែង​តាំងពិព័រណ៍​តែ​ម្តង ។

កម្មវិធី​តាំងពិព័រណ៍​នេះ​មាន​អ្នកចូលរួម​តាំងពិព័រណ៍​ជាង 30 បាន​ចុះ​ឈ្មោះ​រួច​ហើយ និង​រៀបចំ​សម្រាប់​ការ​តាំង​ពិ​ពណ៌​លើក​ដំបូង​ក្នុង​រយៈពេល​ជាង 2 ឆ្នាំ ដែល​អតិថិជន​អាច​រំពឹង​ថា​នឹង​ស្វែងរក​កិច្ចព្រមព្រៀង​ទិញ​លក់​ដ៏​ល្អ​បំផុត​មួយ​ចំនួន​នៅ​ក្នុង​អចលនទ្រព្យ​សម្រាប់​ឆ្នាំ​នេះ ដោយ​អ្នក​អភិវឌ្ឍន៍​ភាគច្រើន​ផ្តល់​ជូន​នូវ​ការ​បញ្ចុះតម្លៃ​សម្រាប់​តែ​ថ្ងៃ​តាំងពិព័រណ៍ និង​ការ​ផ្តល់​ជូន​មួយ​ចំនួន​ផ្សេង​ៗ​ទៀត រួម​ទាំង​ការ​បញ្ចុះតម្លៃ​រហូត​ដល់ 20% ។

បន្ត​តាមដាន​ព័ត៌មាន​ថ្មី​ៗ​បន្ថែម​ទៀត​សម្រាប់​ព្រឹត្តិការណ៍​ដែល​ទាក់ទង​ទៅ​នឹង​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​ដែល​មាន​ទាំង​អ្នក​តាំងពិព័រណ៍ ការ​បើក​ដំណើរការ​គម្រោង និង​វគ្គ​សិក្ខាសាលា​ផ្តាច់​មុខជា​ច្រើន​ទៀត ។ ព្រឹត្តិការណ៍​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​នេះ​គឺ​ឥត​គិតថ្លៃ ដោយ​គ្រាន់តែ​លោក​អ្នកធ្វើការ​ចុះ​ឈ្មោះ​ចូលរួម ឬ​ចុះ​ឈ្មោះ​កក់​ស្តង់​សម្រាប់​តាំង​ផលិតផល​របស់​លោក​អ្នក ។

កម្មវិធី​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ 2022 នឹង​ប្រព្រឹត្តិ​ទៅ​នៅ​ថ្ងៃ​ទី​2 និង​ទី​3 ខែកក្កដា នៅ​មជ្ឈមណ្ឌល ដឹ ព្រី​មៀរ សែន​ធឺ សែន​សុខ (The Premier Center Sen Sok) ដែល​មា​នទី​តាំងនៅ​ក្នុង​ខណ្ឌ​សែន​សុខ និង​នៅ​ជាប់​ផ្សារ​ទំនើប AEON Mall 2 ដែល​ជា​ផ្សារ​ទំនើប​ដ៏​ធំ​បំផុត​ក្នុង​ប្រទេស​កម្ពុជា​។

ចាប់អារម្មណ៍​ក្នុង​ការ​ចូលរួម​កម្មវិធី​នេះ កុំ​ភ្លេច​ចុះ​ឈ្មោះ​ចូលរួម ឬ​កក់​ស្តង់​ឥឡូវនេះ !

Comments