+855 92 92 1000
Logo
ខុនដូដែលមានសាលាមត្តេយ្យក្នុងអាគារតែមួយអាចរកបានតែនៅក្នុងគម្រោង រ៉ូយាល់ ស្កាយឡាញ ប៉ុណ្ណោះ
Updated on: May 9, 2022, 6:00 a.m.
Published on: October 21, 2020, 8:53 a.m.

ខុនដូដែលមានសាលាមត្តេយ្យក្នុងអាគារតែមួយអាចរកបានតែនៅក្នុងគម្រោង រ៉ូយាល់ ស្កាយឡាញ ប៉ុណ្ណោះ


នៅពេលដែលទីក្រុងរីកលូតលាស់ទៅមុខកម្រិតជីវភាពប្រជាជនក៏មានភាពប្រសើរឡើងជាងមុនផងដែរ ហើយទន្ទឹមគ្នានេះដែរ តម្រូវការទីផ្សារសម្រាប់លំនៅដ្ឋានធំៗក៏មានការកើនឡើង កាន់តែខ្លាំង ពិសេសនៅក្នុងទីក្រុងដែលមានការអភិវឌ្ឍន៍ឆាប់រហ័ស ដូចជាទីក្រុងភ្នំពេញ ជាដើម។ ឆ្លើយតបទៅនឹងទំនោរទីផ្សារថ្មីនេះ​ គម្រោងខុនដូធំៗជាច្រើនត្រូវបានអភិវឌ្ឍន៍ ពាសពេញទីក្រុងភ្នំពេញជាមួយនិងទំនើបកម្មថ្មីកាន់តែជឿនលឿនជាងមុន។

នាពេលអនាគតរាជធានីភ្នំពេញនឹងគ្របដណ្ដប់ដោយបណ្ដុំអគារខ្ពស់ៗនៅគ្រប់ទីកន្លែង ហើយមិនយូរប៉ុន្មានរាជធានីមួយនេះនឹងវិវត្តទៅជាទីក្រុងដ៏ទំនើបមួយក្នុងតំបន់ ដែលជាទិសដៅទាក់ទាញពាណិជ្ជករ និងភ្ញៀវទេសចរសម្រាប់ការរស់នៅ និងការស្វែងរកបទពិសោធថ្មីនៃជីវិត។ ក្នុងពេលជាមួយគ្នានេះដែរ គម្រោងខុនដូ រ៉ូយាល់ ស្កាយឡាញ នឹងផុសឡើងនៅលើទឹកដីនៃទីក្រុងភ្នំពេញដោយនាំមកនូវលំនៅដ្ឋាន ប្រកបដោយប្រណីតភាព និងកិត្យានុភាពខ្ពស់។

គំរោង រ៉ូយាល់ ស្កាយឡាញ នេះផ្តល់ជូននូវកន្លែងដ៏កក់ក្តៅ និងប្រណិតភាព ដែលអាចរកបាននៅក្នុងអាគារកម្ពស់ ៥៣ ជាន់នេះ ដែលមានយូនីតសរុបរហូតដល់ទៅ ១៤៤០យូនីត លក្ខណៈពិសេសនៃបន្ទប់ខុនដូនេះគឺយូនីតខ្លះមាន២ជាន់។ ​ប្រសិនបើអ្នកចង់រស់នៅក្នុងបរិយាកាសប្រណីតនិងមានខ្យល់អាកាសល្អនេះគឺជាកន្លែងសម្រាប់អ្នក ព្រោះវាយូនីតនេះមានបង្អួច និងវេរ៉ង់ដាធំទូលាយដែលនាំឱ្យពន្លឺ និងខ្យល់ចេញចូលបានល្អ ផ្តល់នូវអារម្មណ៍ស្រស់ថ្លាក្នុងការរស់នៅ។

យូនីតនីមួយៗសុទ្ធតែបំពាក់ទៅដោយសម្ភារៈ និងគ្រឿងបរិក្ខារជាច្រើន ដែលអ្នកត្រូវការសម្រាប់ការរស់នៅប្រកបដោយផាសុកភាព។

បន្ទប់មានទំហំ​ចាប់ពី59.57 ម៉ែត្រការ៉េដល់181.56 ម៉ែត្រការ៉េ ដែលមានប្រភេទយូនីតខុសៗពីគ្នា ចាប់ពី១បន្ទប់គេង រហូតដល់ ៥បន្ទប់គេង យូនីតដែលមានបន្ទប់ច្រើនអាចមានរហូតដល់ទៅ​ ២ជាន់។

ដោយសារគម្រោងនេះមានទីតាំងនៅខណ្ឌចំការមន ដែលស្ថិតនៅតំបន់អភិវឌ្ឍន៍ខ្លាំងនៅក្នុង រាជធានីភ្នំពេញ ដែលនាំឱ្យវាក្លាយជាតំបន់​​​ដែលមានប្រជាប្រិយបំផុតសម្រាប់ការរស់នៅ គម្រោងខុនដូដូច គម្រោង រ៉ូយាល់ ស្កាយឡាញនេះ។ លើសពីនេះទៅទៀត ខុនដូនេះនៅ ក្បែរកន្លែងល្បីៗ និងទីប្រជុំជនជាច្រើន ដោយក្នុងនោះអ្នកចំនាយពេល ត្រឹតែ5នាទីពីវិមាន​ឯករាជ្យ 2 នាទីពីផ្សារទួលទំពូង ហើយខុនដូនេះក៏នៅជិតសាលារៀន ហាងកាហ្វេ ភោជនីយដ្ឋាន ធនាគារនិងហាងទំនិញ​នានាជាច្រើនទៀត។ ក្នុងអាគារនេះផងដែរមានហាងទំនិញចំនួន ១៩យូនីត ដែលសុទ្ធតែជាយីហោល្បីៗ។

លក្ខណៈពិសេសរបស់គម្រោង រ៉ូយាល់ ស្កាយឡាញ គឺការរួមបញ្ចូលនូវសាលាមត្តេយ្យ ៣ភាសា ដែលធ្វើឲ្យក្រុមគ្រួសារដែរមាន​បុត្រធីតាតូចៗ មិនចាំបាច់កង្វល់ចិត្តរឿងថាតើត្រូវបញ្ជូនកូន ទៅរៀននៅសាលានោះទេ។​ ដោយសារតែគម្រោង រ៉ូយាល់ ស្កាយឡាញ បានគិតគូរដល់សុវត្ថិភាព ក្នុងការដំណើររបស់អ្នករស់នៅ មិនចាំបាច់ជិះទៅណាឆ្ងាយនោះទេ គ្រាន់តែទៅយកកូនពីសាលា រួចត្រលប់មកបន្ទប់ខុនដូវិញដែលស្ថិតនៅក្នុងអាគារតែមួយជាការស្រាច់ ហានិភ័យដែលអាចកើតមានឡើយតាមរយៈការធ្វើដំណើរ សឹងតែគ្មាន។

គ្រឿងបរិក្ខារដែលបានបំពាក់នៅក្នុងបន្ទប់ខុនដូនីមួយៗ សុទ្ធសឹងតែជាម៉ាកយីហោល្បីៗ ដែលមានគុណភាពខ្ពស់ និងទាន់សម័យសាកសមជាមួយយូនីតតែម្ដង ហាក់បានផ្ដល់ភាពងាយស្រួលមួយកម្រិតទៀតដល់គ្រួសារសម័យថ្មី។ គម្រោង រ៉ូយាល់ ស្កាយឡាញ នាំមកនូវពិភពដ៏ស្រស់បំព្រងជាមួយនឹងទេសភាពទីក្រុងដ៏ស្រស់ ត្រកាលពីលើលំហអាកាស។

គម្រោង រ៉ូយាល់ ស្កាយឡាញគឺជាគម្រោងវិនិយោគរបស់ក្រុមហ៊ុន Ming Yu Jituan Co.LTD ដែលសុទ្ធសឹងជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនិងសំណង់៕

Comments