+855 92 92 1000
Logo
ដីធ្លីដែលមិនបានប្រើប្រាស់ដែលស្របតាមលក្ខខណ្ឌទាំងនេះក៏មិនចាំបាច់បង់ពន្ធដែរ
Updated on: November 16, 2023, 7:13 a.m.
Published on: November 15, 2023, 5:38 a.m.

ដីធ្លីដែលមិនបានប្រើប្រាស់ដែលស្របតាមលក្ខខណ្ឌទាំងនេះក៏មិនចាំបាច់បង់ពន្ធដែរ


សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងនៅក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» ថា ចាប់ពីឆ្នាំ២០២៥តទៅរដ្ឋនឹងយកពន្ធចំពោះតែដីធ្លីមិនបានប្រើប្រាស់ដែលមានទំហំចាប់ពី៥ហិកតាឡើងទៅតែប៉ុណ្ណោះ ចំណែកឯដីដែលមានទំហំក្រោម៥ហិកតាគឺមិនជាប់ពន្ធឡើយ ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីកម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា ចំពោះដីដែលលើស៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់បាន ប្រសិនបើស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖

  • ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីដែលប្រើប្រាស់
  • ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធ
  • ដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួល
  • ដីដែលមានកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល
  • ដីសម្បទាសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍
  • ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវ័ន្ដបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងតាមភាគីទាំងពីរ
  • ដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហ៍កម្ម ឬសេវាកម្ម
  • ស្របតាមការស្នើសុំដោយក្រុមការងារផ្នែកអប់រំ គឺដីដែលបានចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាស ក្នុងវិស័យអប់រំ សិក្សាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គោលដៅបម្រើវិស័យដែលបានរៀបរាប់បានជាដើម ។ ក្នុងករណីដែលដីនេះ ត្រូវបានលក់ ឬមិនបានបម្រើតាមគោលដៅខាងលើ ត្រូវបំពេញកាតពន្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន ៕

Comments