ភាពល្អឥតខ្ចោះនៃគម្រោង Vue Aston

22 ខែ មករា ឆ្នាំ 2021, 12:03

ជាមួយនឹងទេសភាពយ៉ាងប្រណីតនៃគម្រោងជាប់មាត់ទឹកដំបូងបង្អស់ក្នុងខណ្ឌច្បារអំពៅ ផ្តល់ជូនលោកអ្នកនូវទេសភាពដ៏ត្រកាល និងការរស់នៅបែបសម័យទំនើប លោកអ្នកក៏អាច ទស្សនាថ្ងៃរះ និងថ្ងៃលិចជាប់មាត់ទឹកនៃមាត់ទន្លេមេគង្គ ទន្លេបាសាក់ នឹងទន្លេសាបពីលើ អគារខុនដូនេះផងដែរ ព្រមជាមួយអាងហែលទឹកលើអាកាសដែលមាននៅលើខុនដូ VUE ASTON ។

Vue Aston លេចរូបរាងឡើងដែលជាអ្វីដែលអ្នកទិញ ឬអ្នកវិនិយោគលើវិស័យអចលនទ្រព្យកំពុងស្វែងរក។ អាចនិយាយបានថាវាជាលំនៅឋានមួយដែលល្អប្រណិតដែលសាកសមតម្លៃ ម្យ៉ាងទៀតបរិយាកាសនៅតំបន់នោះកំពុងមានការអភិវឌ្ឍន៍បន្តិចម្តងៗ ដែលត្រូវបានរចនាឡើងជាពិសេសសម្រាប់ការរស់នៅនិងការអភិវឌ្ឍន៍ពាណិជ្ជកម្មរយៈពេលវែង សក្ខីកម្មបញ្ជាក់ថាតំបន់ច្បារអំពៅគឺជាខណ្ឌដែលកំពុងមានការរីកចម្រើននាពេលខាងមុខក្នុងរាជធានីភ្នំពេញ។

គម្រោង Vue Aston ឈរយ៉ាងស្កឹមស្កៃនៅតាមបណ្ដោយមាត់ទន្លេ ហើយផ្ដល់ជូននូវទស្សនីយយ៉ាងស្រស់ត្រកាលដល់អគារដែលសាងសង់នៅជុំវិញនោះ។ គម្រោងនេះគិតគូដល់ការរស់នៅប្រកបដោយគុណភាពខ្ពស់ និងរចនាម៉ូដដើម្បីបំពេញចិត្តរបស់អតិថិជនកម្ពុជា។ Vue Aston កំពុងត្រូវបានគេជ្រើសរើសជាជម្រើសមួយសម្រាប់ឥស្សរជនទីក្រុងដែលកំពុងស្វែងរក ការរស់នៅបែបប្រណីតនៅខាងក្រៅភាពអ៊ូអរនៃកណ្តាលទីក្រុង។

គម្រោងខុនដូបែបសម័យថ្មីដែលសាកសមនឹងគ្រួសារសម្រាប់ការរស់នៅបែបសម័យទំនើប ជាមួយនឹងការរចនាប្រណិតជាមួយប្រព័ន្ធស្មាតហូម​​ គម្រោងដែលមានបរិក្ខារទំនើប និងធំទូលាយ (អាងហែលទឹក, ភោជនីយដ្ឋានskybarជាន់ទី៣៣ និង ៣៤, ការិយាល័យរួម, កន្លែងអានសៀវភៅ, កន្លែងក្មេងលេង, សួនច្បារលើអាកាសជាន់ទី៣៨, កន្លែងហាត់ប្រាណ និងផ្លូវរត់លើអាកាស...)

គម្រោង Vue Aston នេះត្រូវបានអភិវឌ្ឍន៍ដោយក្រុមហ៊ុន Peninsula Capital និងត្រូវបានរចនាម៉ូដរួមគ្នាដោយក្រុមហ៊ុន HKS Architects ដែលជាអ្នករចនាស្ថាបត្យកម្មកំពូលទាំង ១០ នៅលើពិភពលោកមានប្រភពពីសហរដ្ឋអាមេរិក និងក្រុមហ៊ុន Golden Mantis Decoration ដែលជាអ្នករចនាម៉ូដខាងក្នុងដ៏ល្បីឈ្មោះ ដែលមានស្នាដៃស្ថាបនាគម្រោងអាផាតមិនប្រណីតៗជាច្រើននៅលើទីផ្សារអចលនទ្រព្យ។

គម្រោងនេះមានទីតាំងស្ថិតនៅក្នុងសង្កាត់និរោធ ខណ្ឌច្បារអំពៅ ដែលជាតំបន់អភិវឌ្ឍន៍ដ៏សំខាន់មួយនៅក្នុងរាជធានីភ្នំពេញ។ សព្វថ្ងៃ នៅជុំវិញទីតាំងគម្រោង Vue Aston ប្រជុំទៅដោយហាងកាហ្វេ ផ្សារទំនើប ធនាគារ និងភោជនីយដ្ឋានជាច្រើន​ ហើយគម្រោងនេះក៏មានភូមិសាស្រ្តយ៉ាងអំណោយផលដែលបង្កភាពងាយ ស្រួលសម្រាប់អ្នករស់នៅ។

គម្រោងនេះត្រូវបានសាងសង់ក្នុងបរិវេណប្រមាណជា៥៣៥៨.៤ម៉ែត្រការ៉េ និងសរុប៣៨ជាន់។ វាគឺជាអគារដែលរួមបញ្ចូលទាំងអាផាតមិន​ សណ្ឋាគារ និងអគារជាច្រើន ត្រូវបានសហការជាមួយក្រុមហ៊ុន US HKS Architects និងក្រុមហ៊ុន Gold Mantis Decoration Design Company of Shengzhen International ដែលមិនធ្លាប់មាននៅក្នុងរាជធានីភ្នំពេញ។

ពីការបោះជំហានចូលបន្ទប់ទទួលភ្ញៀវរហូតដល់ជ្រុងម្ខាងទៀត អាផាតមិនVue Aston ត្រូវបានច្នៃមកយ៉ាងល្អិតល្អន់នៅគ្រប់ជ្រុងជ្រូយភាពកក់ក្ដៅសម្រាប់អ្នក​និងគ្រួសារ។ ជាន់ទី៣ ដល់ទី៦នៃគម្រោងគឺជាអាផាតមិនដែល រចនាបែបជាសណ្ឋាគារ,​ និងជាន់ទី៣៥ ដល់ទី៣៨ គឺជាអាផាតមិនដែលប្រណិតទំនើប។ ចំពោះអគារទាំងមូលប្រកាន់ខ្ជាប់នូវរចនាបថបែបសាមញ្ញជាមួយ នឹងបរិយាកាសទាន់សម័យ។

ទាក់ទងនឹងការរចនាទេសភាពវិញ Vue Aston ជ្រើសរើសលំនាំខ្សែកោងដែលបង្កើតដោយការ ជួបគ្នារវាងទន្លេមេគង្គ និងដើមឈើធំៗនៅជុំវិញនោះជាគោលគំនិតនៃប្លង់រចនា និងប្រើ ប្រាស់នូវបច្ចេកទេសដ៏ទំន់ើបដើម្បីសម្រេចគម្រោងនោះឲ្យក្លាយជាគម្រោងដែលល្អប្រណិតមានទេសភាពកំរិតផ្កាយប្រាំ។ ដើម្បីបង្កើតការផ្លាស់ប្តូរ និងការរីកចម្រើនគ្មានទីបញ្ចប់ នៅពេល ច្បារអំពៅកំពុងមានការរីកចម្រើន។

គម្រោងដំណាក់ទី១ មានកម្ពស់សរុបចំនួន ៣៨ជាន់ ដែលរួមបញ្ចូលគ្នារវាងសេវាកម្មសណ្ឋាគារលំដាប់អន្តរជាតិ និងបរិក្ខារកម្រិតខ្ពស់បំផុត ដើម្បីធានានូវផាសុកភាពយ៉ាងពេញលេញសម្រាប់អ្នករស់នៅ៖

  • យូនីតមានទំហំចាប់ពី ៣២.៨៨ ម៉ែត្រការ៉េ ទៅដល់ ២០០ ម៉ែត្រការ៉េ
  • សន្តិសុខ ២៤ម៉ោង ដើម្បីធានាសុវត្ថិភាពផ្លូវកាយនិងផ្លូវចិត្តរបស់អ្នករស់នៅ
  • សេវាថែទាំលំនៅដ្ឋានលំដាប់ខ្ពស់
  • ចំណតរថយន្តធំទូលាយស្ថិតនៅជាន់ទី២ ជាមួយនឹងច្រកចេញចូលធំទូលាយ
  • អត្រាជួលត្រលប់កើនឡើង១%រៀងរាល់១ឆ្នាំម្ដង ក្នុងរយៈពេល ៥ ឆ្នាំ គឺក្នុងឆ្នាំដំបូងទទួលបាន ៥% ឆ្នាំទី២ស្មើ៦% ឆ្នាំទី៣ស្មើ៧% ឆ្នាំទី៤ស្មើ ៨% និងឆ្នាំទី៥ ស្មើ៩%

តម្លៃចាប់ផ្ដើមពី ៦៥,០០០ ដុល្លារ ប្រូម៉ូស៊ីនពិសេសមកនៅត្រឹម ៦៣,០០០ដុល្លារតែប៉ុណ្ណោះ។

ប្រសិនបើលោកអ្នកប្រាថ្នាចង់បានជីវិតរស់នៅបែបស៊ីវីល័យ និងប្រកបដោយផាសុកភាព គម្រោង Vue Aston គឺជាជម្រើសដ៏ប្រសើរសម្រាប់អ្នក។

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: