+855 92 92 1000

4 បន្ទប់គេង, 5 បន្ទប់ទឹក អឹផាតមិុន សម្រាប់ លក់ & ជួល នៅក្នុង ៧ មករា

៧ មករា, ភ្នំពេញ

តម្លៃលក់$135,000
ជួលក្នុងមួយខែ$850
4បន្ទប់គេង
5បន្ទប់ទឹក

ហ៊ួយប៉ាង ហួងសាន​​ អុីនធេីណេសិនណល

គម្រោង ហ៊ួយប៉ាង ហួងសាន​​ អុីនធេីណេសិនណល គឺជាគម្រោងអាផាតមេនលំដាប់ខ្ពស់ដែលគាំទ្រដោយក្រុមហ៊ុន ហ៊ួយប៉ាង អុីនធេីណេសិនណល​ អុីនវេសមិន គ្រុប នៅទីក្រុងភ្នំពេញ ប្រទេសកម្ពុជា។ គម្រោងនេះមានទាំងអាផាតមេនលំដាប់ថ្នាក់ខ្ពស់ ការិយាល័យ សេវាកម្មបម្រើម្ហូបអាហារ មជ្ឈមណ្ឌលកម្សាន្ត និងអាជីវកម្ម ព្រមទាំងសណ្ឋាគារលំដាប់ផ្កាយ។

គម្រោងនេះបង្កើតឡើង​ជាសហគមន៍ពិសេសបំផុតមួយនៅក្នុងប្រទេសដោយកំណត់នូវស្តង់ដារថ្មីនៃភាពជោគជ័យផ្នែកអចលនទ្រព្យ។ គម្រោងនេះមានទីតាំងស្ថិតនៅចំកណ្តាលក្រុងភ្នំពេញ ជិតរដ្ឋសភា​។ នៅជុំវិញមានស្ថានទូតអូស្រ្តាលី ប៊ុលហ្គារី ជប៉ុន កូរ៉េខាងត្បូង ម៉ាឡេស៊ី​ និងវៀតណាម និងនៅជិតមជ្ឈមណ្ឌលកម្សាន្តណាហ្គាវើល រដ្ឋសភាជាតិកម្ពុជា ព្រះបរមរាជវាំង មាត់ទន្លេ វិមានឯករាជ្យ ផ្សារទំនើបអុីអន និងសណ្ឋាគារប្រណីតៗ ដូចជាសណ្ឋាគារសូហ្វីតែល សណ្ឋាគារកាំបូឌីយ៉ាណា និងសណ្ឋាគារហិមាវ៉ារី។

គម្រោង ហ៊ួយប៉ាង ហួងសាន​​ អុីនធេីណេសិនណល ត្រូវបានបង្កើតឡើងដោយក្រុមហ៊ុន​ ហ៊ួយប៉ាង អុីនធេីណេសិនណល​ រៀល អុីស្ទេត ឌីវឺឡបមេន ខូ​អិលធីឌី ជាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន ហ៊ួយប៉ាង អុីនធេីណេសិនណល​ អុីនវេសមិន គ្រុប ។ អគារកម្ពស់ ៤៧ ជាន់ដែលមានអាផាតមេន ៦៦០ យូនីត ស្ថិតនៅអគារលេខ ១៣ វិថីរដ្ឋសភា​ សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ហើយនឹងត្រូវបានបញ្ចប់នៅចុងឆ្នាំ ២០២១ ព្រមទាំងការប្រគល់ជូននៅថ្ងៃទី ៣១ ខែធ្នូ ឆ្នាំ២០២៣ ។ យូនីតទាំងអស់នៅទីនេះត្រូវបានលក់ជាមួយការផ្តល់ជូនប័ណ្ណកម្មសិទ្ធិរួម។

គម្រោងនេះមានទំហំខុសៗ គ្នាចាប់ពី ៤៦ ដល់ ២២៧ ម៉ែត្រការ៉េ និងមានចាប់ពីមួយដល់ប្រាំមួយបន្ទប់គេង។ យូនីតទាំងអស់មានបំពាក់គ្រឿងសង្ហារិមគុណភាពខ្ពស់ រីឯតម្លៃចាប់ផ្តើមពី ២,៥៤៧ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។

ម្ចាស់លំនៅដ្ឋាននៅ ហ៊ួយប៉ាង ហួងសាន​​ អុីនធេីណេសិនណល អាចចេញចូលទៅតាមជាន់នីមួយៗបានយ៉ាងលឿន និងងាយស្រួលដោយមានជណ្តើរប្រអប់ល្បឿនលឿនចំនួន ៦ ។ មិនតែប៉ុណ្ណោះក៏មានជណ្តើរយន្តសម្រាប់ រថយន្ត អាចដឹករថយន្តទៅកន្លែងចតរថយន្តបានផងដែរ។ នៅជាន់លើនៃអគារនេះត្រូវបានរចនាឡើងជាក្លឹបវីអាយភី នៅក្នុងរចនាបថផ្ទៃខាងក្នុងប្លែកៗ ដែលបង្ហាញពីរចនាបថបុរាណចិននៃស្ថាបត្យកម្មហ៊ួយចូវ ដែលជារចនាបថថ្មីមួយសម្រាប់រាជធានីភ្នំពេញ។

គម្រោងនេះក៏មានបន្ទប់ប្រជុំផ្តាច់មុខ កន្លែងពិសារតែ ផ្ទះបាយ កាច់ជ្រុងសួនច្បារចិន ក្លឹបព្យាបាល និងរោងកុន។ មានសន្តិសុខ ២៤ ម៉ោង និងប្រព័ន្ធត្រួតពិនិត្យ និងប្រព័ន្ធរោទិ៍សុវត្ថិភាពគ្រប់ជ្រុងជ្រោយ មានសេវាកម្ម គ្រប់គ្រងអចលនវត្ថុល្អបំផុត និងមានលក្ខណៈសមរម្យសម្រាប់ម្ចាស់លំនៅដ្ឋាននៃសេវាកម្មសំខាន់ៗរបស់ហ៊ួយផាយ ដែលត្រូវបានបង្កើតឡើងដោយវិនិយោគិន។ សេវាកម្មទាំងនោះ រួមមានភ្នាក់ងារភតិសន្យា ការថែទាំគេហដ្ឋានដូចជាខ្យល់ចេញចូលទៀងទាត់ សេវាកម្មថែទាំការខូចខាត ការសម្អាត ការត្រួតពិនិត្យទឹក និងអគ្គិសនី។

ព័ត៌មានទូទៅនៃគម្រោង

ប្រភេទអចលនទ្រព្យ:ApartmentID អចលនទ្រព្យ:99283ID ដើម:113477
បានដាក់បញ្ចូល: 12 ខែ មុនធ្វើបច្ចុប្បន្នភាព:3 ខែ មុន

ទីតាំងក្បែរៗ

មិនបានជ្រើសរើស

ភ្នាក់ងារ និងប្រវត្តិទីតាំង

Realestate.com.kh - COMThe Ultimate Guide To Phnom PenhThe Ultimate Guide To Phnom Penh ទម្រង់ទីតាំង: ភ្នំពេញ ទាំងអស់នេះគឺជាអ្វីដែលអ្នកចាំបាច់ត្រូវដឹងអំពីទីក្រុងភ្នំពេញជាកញ្ចក់បំភ្លឺទីក្រុង ជាចំនុចគន្លឹះ និងជាទស្សនវិស័យនិងនិន្នាការអចលនទ្រព្យថ្មីបំផុត នាំមកជូនលោកអ្...

ការគណនាប្រាក់កម្ចី

30%
%
ឆ្នាំ
$1,520/ខែ
តម្លៃអចលនទ្រព្យ
$135,000
ការប្រាក់
$33,215
សរុប
$168,215

អាផាតមេនស្រដៀងគ្នា នៅ7 Makara