+855 92 92 1000
Logo
 ជំនួយរបស់អូស្រ្តាលី នឹងជួយស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្តព្រៃវែងល្អប្រសើរថែមមួយកម្រិតទៀត
Updated on: May 9, 2022, 6:03 a.m.
Published on: March 6, 2019, 8:54 a.m.

ជំនួយរបស់អូស្រ្តាលី នឹងជួយស្ដារហេដ្ឋារចនាសម្ព័ន្ធខេត្តព្រៃវែងល្អប្រសើរថែមមួយកម្រិតទៀត


(រូបតំណាង)

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ស្ថាតទូតអូស្ត្រាលីប្រចាំប្រទេសកម្ពុជាកាលពីចុងខែកុម្ភៈ ឆ្នាំ២០១៩ នេះបានឱ្យដឹងថារដ្ឋាភិបាលអូស្រ្តាលីផ្តល់ជំនួយទឹកប្រាក់៧លានដុល្លារអាមេរិកតាមរយៈកម្មវិធីខ្សែសង្វាក់តម្លៃកសិកម្មកម្ពុជាហៅកាត់ថា កាវ៉ាក់(CAVAC) ដើម្បីសាងសង់ប្រព័ន្ធធារាសាស្រ្តស្តង់ដាអូស្រ្តាលីចំនួន​​​​៤​ខ្សែក្នុងខេត្តព្រៃវែង ។

ប្រព័ន្ធធារាសាស្រ្តទាំង៤នឹងមានទីតាំងនៅក្នុង ស្រុកព្រះស្តេច ស្រុកពាមជរ ស្រុកពាមរក៍ និងស្រុកកំពង់ត្របែកដែលជំនួយនេះនឹងជួយសម្រួលជីវភាពរស់នៅរបស់ប្រជាពលរដ្ឋក្នុងតំបន់ជាង១៥០០គ្រួសារ។

នៅក្នុងសេចក្ដីប្រកាសបានឱ្យដឹងថាប្រព័ន្ធធារាសាស្រ្តនេះនឹងសាងសង់ពីបេតុងដែលនឹងរួមមានស្ថានីយ៍បូមទឹករួម ប្រព័ន្ធបង្ហូរទឹកដោយផ្ទាល់ ប្រឡាយមេ និងប្រឡាយរងជាច្រើន។ គម្រោងនេះនឹងមានសមត្ថភាព ផ្តល់ទឹកជូនដល់ប្រជាពលរដ្ឋអាចប្រើប្រាស់បង្កបង្កើនផល និងធ្វើស្រែបានពីរទៅបីដងក្នុងមួយឆ្នាំ។ ប្រព័ន្ធធារាស្រ្តមួយនេះជាគំរូល្អជាងគេមួយក្នុងចំណោមប្រព័ន្ធធារាសាស្រ្តដែលមានស្រាប់ហើយ។ ក្រៅពីការជួយបង្កើតប្រព័ន្ធធារាសាស្រ្ត កាវ៉ាក់ ក៏បានបង្កើតជាវគ្គបណ្តុះបណ្តាលដល់សហគមន៍កសិករ ឱ្យចេះប្រើប្រាស់ទឹក ដើម្បីប្រតិបត្តិ និងថែទាំប្រព័ន្ធធារាសាស្រ្តឱ្យបានល្អប្រសើរ។

កាវ៉ាក់គឺជាកម្មវិធីជំនួយធំបំផុត របស់រដ្ឋាភិបាលអូស្ត្រាលីនៅកម្ពុជាដោយមានទឹកប្រាក់សរុបចំនួន១៣០លានដុល្លារអូស្រ្តាលី (៩២លានដុល្លារអាមេរិក) សម្រាប់គម្រោងពីឆ្នាំ ២០១០ រហូតដល់ឆ្នាំ ២០២១ ។ តាំងពីឆ្នាំ ២០១០មក កាវ៉ាក់បានសាងសង់ និងជួសជុលកែលំអប្រព័ន្ធធារាសាស្ត្រជាច្រើនរួមប្រមាណជាង៣០កន្លែងនៅតាមខេត្តនានាក្នុងប្រទេសកម្ពុជា រួមមាន៖ នៅខេត្ដកំពង់ធំ កំពត តាកែវ ព្រៃវែង និងកណ្តាល ៕ ប្រភពពី៖ VOA-News

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh!

Comments