ខេត្តបាត់ដំបង៖ វិស័យអចលនទ្រព្យដើរយឺតបន្តិច ប៉ុន្តែមា​នសក្តានុពលខ្លាំងផ្នែកពាណិជ្ជកម្ម

31 ខែ ឧសភា ឆ្នាំ 2019, 10:58

ខេត្តបាត់ដំបនមានផ្ទៃដីចំនួន ១១,៧៤៨ គីឡូមែត្រការ៉េ និងមានប្រជាជនចំនួន​ ១,២៨៣,២២៣ នាក់។ ខេត្តបាត់ដំបងត្រូវបានរាជរដ្ឋាភិបាល មានបំណងប្រែក្លាយខេត្តនេះឲ្យទៅជាតំបន់ សេដ្ឋកិច្ចស្នូលត្រឹមឆ្នាំ២០៣០។

អ្នកតំណាងរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ប្រចាំខេត្តបាត់ដំបងបានឲ្យថា ខេត្តបាត់ដំបងមាន ការអភិវឌ្ឍន៍លើផ្នែកអចលនទ្រព្យគួរឲ្យកត់សម្គាល់ដែរ ប៉ុន្តែហាក់នៅមានភាពយឺត​យ៉ាវជាងតំបន់ដ៏ទៃ។ បើទោះបីជាយ៉ាងណាលោកបញ្ជាក់ថាបាត់ដំបងមាន​សក្តានុពលសម្រាប់ពាណិជ្ជកម្ម​នៅពេលអនាគត។ 

ផែនការអភិវឌ្ឍន៍ដីខេត្តបាត់ដំបង

ដីនៅក្នុងខេត្តបាត់ដំបងត្រូវបានបែងចែកជា ៥ តំបន់ផ្សេងគ្នាដូចជា៖ នគរូបនីយកម្ម តំបន់កសិកម្ម តំបន់ពាណិជ្ជកម្ម និងឧស្សាហកម្ម តំបន់ទេសចរណ៍ វប្បធម៌ និងប្រវត្តិសាស្រ្ត និងសមាហរណកម្មចំរុះ បើយោងតាមអនុក្រឹត្យស្តីពីការដាក់ឲ្យប្រើប្រាស់ផែនការរៀបចំដែនដីខេត្តបាត់ដំបង។ 

ស្ថានភាពវិស័យទេសចរណ៍ និងវិស័យសណ្ឋាគារ

ដោយសារតែជាខេត្តដែលសំបូរទៅដោយតំបន់ទេសចរណ៍ ទាំងតំបន់ប្រវត្តិសាស្រ្តនិងធម្មជាតិ ដូចជាសំណង់ប្រវត្តិសាស្រ្ត រូងប្រជៀវ និងរថភ្លើងឬស្សី ដែលបានទាក់ទាញភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិជាច្រើន។ ការទាក់ទាញទេសចរនេះ បានធ្វើឲ្យវិស័យបដិសណ្ឋាកិច្ច ដូចជាសណ្ឋាគារ ផ្ទះសំណាក់មានការរីកលូតលាស់យ៉ាងខ្លាំង ដើម្បីបំពេញតម្រូវការផ្នែកទេសចរណ៍។ 

ជាក់ស្តែងតម្លៃបន្ទប់ដែលខ្ពស់បំផុតនៅខេត្តបាត់ដំបង ដែលមានប្រដាប់ទៅដោយបរិក្ខារដូចជា៖ អាងហែលទឹកជាដើមមានតម្លៃពី ៨០ ដុល្លារ ទៅ ១២០ ដុល្លារ ហើយតម្លៃកណ្តាលមានពី ៣០ ដុល្លារទៅ ៧០ ដុល្លារក្នុងមួយយប់។

ទោះយ៉ាងណាន ភ្ញៀវទេសចរក៏អាចរកបាននូវបន្ទប់ដែលមានតម្លៃត្រឹមតែ ១០ ដុល្លារផងដែរ។

ដូច្នេះ គេរំពឹងថា ផែនការអភិវឌ្ឍន៍ក្រុងនឹងធ្វើឲ្យវិស័យសណ្ឋាគារ និងផ្ទះសំណាក់រីកមុខមាត់ថ្មី ដោយវាជាការលើកទឹកចិត្តដល់អ្នកវិនិយោគទុនលើសណ្ឋាគារទំនើបឲ្យបោះទុនប្រកបអាជីវកម្មក្នុងតំបន់នោះផងដែរ។ ជាភ័ព្ទសំណាងល្អភ្ញៀវទេសចរកាន់តែច្រើនឡើងបានកំពុងតែជ្រើសរើសយកប្រទេសកម្ពុជាជាគោលដៅកំសាន្ត ហើយគម្រោងផែនការអភិឌ្ឍន៍នេះ នឹងផ្លាស់ប្តូរមុខមាត់ខេត្តបាត់ដំបងនៅពេលឆាប់ៗខាងមុខនេះ។

អ្វីដែលគួរឲ្យចាប់អារម្មណ៍បន្ថែមទៀតនោះ គឺអចលនទ្រព្យនៅខេត្តបាត់ដំបង នឹងមានការប្រែប្រួលខ្លាំងផងដែរ។ ទស្សនវិស័យនៃផែនការអភិវឌ្ឍន៍នេះ នឹងជាកតាលីករជំរុញឲ្យមានការបោះទុនវិនិយោគចូលក្នុងខេត្តនេះ​ ដោយសារតែតែតំបន់នេះខេត្តដែលអំណោយផលលើគ្រប់វិស័យ រាប់ចាប់តាំងពីវិស័យពាណិជ្ជកម្ម កសិកម្ម ឧស្សាហកម្ម និងទេសចរណ៍។ ថ្មីៗនេះក្រុមហ៊ុនចិនបានបន្ថែមទុនបន្ថែមនៅក្នុងខេត្តបាត់ដំបងផងដែរ។ 

តម្លៃអចលនទ្រព្យ

ទាក់ទងនឹងតម្លៃដីវិញ បើតាមអ្នកតំណាងភ្នាក់ងារវាយតម្លៃអចលនទ្រព្យរបស់ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ប្រចាំខេត្តបាត់ដំបង់បានឲ្យដឹងថាដីនៅក្នុងខេត្តបាត់ដំបងចាប់ផ្តើមមានកំណើនគួរឲ្យកត់ សម្គាល់ នៅក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ហើយជាក់ស្តែងដីនៅកណ្តាលក្រុងតំបន់មានសក្តានុពលដូចជា សង្កាត់ស្វាយប៉ោ គឺមានតម្លៃចន្លោះពី ២,៤០០ ដុល្លារ ទៅដល់ ៤,០០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ខណៈដីចេញក្រៅក្រុងមានតម្លៃជាមធ្យមចាប់ពី ១០០ ដុល្លារ ទៅ ៣០០ ដុល្លារក្នុងមួយមែត្រការ៉េ។

នៅខេត្តបាត់តំបងមានផ្ទះវីឡាច្រើនចាប់ពីវីឡាធម្មតា រហូតដល់ផ្ទះវីឡាប្រណិត ដែលមានទំហំផ្សេងៗ គ្នា។ ភាគច្រើនស្ថិតនៅតាមជាយក្រុង​ ចំពោះវីឡាខ្នាតតូចមានតម្លៃចាប់ពី ៥០,០០០ ដុល្លារ ចំណែកវិឡាខ្នាតធំវិញគឺមានតម្លៃរហូតដល់ ៦០០,០០០ ដុល្លារ។ លើសពីកន្លែងស្នាក់នៅធម្មតា ជាទូទៅផ្ទះវីឡាទាំងនេះត្រូវបានគេប្រើជាការិយាល័យការងារ និងមួយចំនួនទៀតជាផ្ទះលម្ហែ។

អានព័ត៌មានបន្ថែមពីខេត្តបាត់ដំបង  ឬចង់រកអចលនទ្រព្យនៅបាត់ដំបង។ អ្នកក៏អាចស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់នៅកម្ពុជាលើគេហទំព័រ Realestate.com.kh



 



ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ។