ក្រុមហ៊ុនចិន៣បន្ថែមទៀត បោះទុនវិនិយោគនៅខេត្តកំពង់ស្ពឺ និងបាត់ដំបង
បើតាមហ្វេសប៊ុករបស់ CDC បានបង្ហោះកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៩ ពីម្សិលមិញនេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពតាមសំណើ សុំវិនិយោគរបស់…
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
បើតាមហ្វេសប៊ុករបស់ CDC បានបង្ហោះកាលពីថ្ងៃទី១៩ខែកុម្ភៈឆ្នាំ២០១៩ ពីម្សិលមិញនេះគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាបានសម្រេចឯកភាពតាមសំណើ សុំវិនិយោគរបស់…
![]()

១- ក្រុមហ៊ុន “TOP RISE MASTER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រផលិត និងផ្គុំដំឡើងសម្ភារៈបរិក្ខាអគ្គិសនី ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិរំដួល ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៣.៩លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ៥១០កន្លែង ។
២- ក្រុមហ៊ុន “FULL EVER TEXTILES (CAMBODIA) COMPANY LIMITED.” គម្រោងបង្កើតរោងចក្រផលិតស្រោមដៃគ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅ ផ្លូវជាតិលេខ៣ ភូមិព្រៃស្តេច ឃុំវាល ស្រុកគងពិសី ខេត្តកំពង់ស្ពឺ មានទុនវិនិយោគប្រមាណ ៧.៧លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ១,០៧៥កន្លែង ។
៣- ក្រុមហ៊ុន “KAI GAO PAPER INDUSTRY CO.,LTD.” គម្រោងបង្កើតរោងចក្រ ផលិតម្ស៉ៅក្រដាស “Paper Pulp and Lignin” ពីឈើដាំដុះក្នុងស្រុក ដែលមាន ទីតាំង វិនិយោគស្ថិតនៅភូមិភ្ជាវ ឃុំត្រែង ស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង មាន ទុនវិនិយោគ ប្រមាណ ១៧.២លានដុល្លារអាមេរិក និងអាចបង្កើតការងារបានចំនួន ២៦១កន្លែង ។
គួរបញ្ជាក់ផងដែរថា ក្រុមហ៊ុនទាំង ៣ ខាងលើនេះ ត្រូវបានគណៈកម្មាធិការវិនិយោគកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនប័ត្រចុះបញ្ជីជាស្ថាពរ រួចរាល់ហើយ ។



តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›