+855 92 92 1000
Logo

Location Profiles

ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ
ទីផ្សារអចលនទ្រព្យឆ្នាំ ២០១៨៖ អ្នកជំនាញពិភាក្សាអំពីតម្លៃជួលខុនដូ ការិយាល័យ និងហាងលក់រាយ
June 7, 2022, 5:38 a.m.
Location Profiles
វិស័យអចលនទ្រព្យកម្ពុជាមានភាពរីកចម្រើនគួរឱ្យកត់សម្គាល់ក្នុងឆ្នាំ២០១៧កន្លងមកក្នុងនោះក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានអនុម័តលើគម្រោងសរុបចំនួន ៣,៤១៨ នៅទូទាំងប្រទេស។តម្លៃសរុបទឹកប្រាក់ការវិនិយោគដែលបានអនុម័តនៅក្នុងវិស័យសំណង់បានកើនឡើង២២ភាគរយពីមួយឆ្នាំទៅមួយឆ្នាំដែលមានរហូតដល់៦,៨ពាន់លានដុល្លារ។ នៅឆ្នាំ២០១៧គម្រោងលំនៅដ្ឋានមានចំនួន៨២ភាគរយនៃគម្រោងដែលបានអនុម័តទាំងអស់ខណៈដែលគម្រោង បែបពាណិជ្ជកម្មមានត្រឹមតែ៨ភាគរយប៉ុណ្ណោះ។ គម្រោងដែលបានអនុម័តនៅឆ្នាំ ២០១៧ នឹងផ្គត់ផ្គង់លំនៅដ្ឋាន និងពាណិជ្ជកម្មកាន់តែច្រើននៅឆ្នាំ ២០១៨ ដែលនេះទំនងជាមានផលប៉ះពាល់យ៉ាងខ្លាំងទៅលើទីផ្សារជួល ជាពិសេសនៅខុនដូ ការិយាល័យ និងលក់រាយ។ ទីផ្សារជួលខុនដូយោងតាមរបាយការណ៍របស់ CBRE​ កម្ពុជា ឆ្នាំ ២០១៧ នៅដំណាច់ឆ្នាំ ២០១៧ ការផ្គត់ផ្គង់ខុនដូក្នុងទីក្រុងភ្នំពេញមានចំនួន ៨,៦០០ យូនីត ដែលបានកើនឡើង ១០៨ ភាគរយ បើប្រៀបធៀបទៅនឹងចុងឆ្នាំ ២០១៦។ ប្រហែល ៦៣ ភាគរយ នៃចំនួនយូនីតសរុបនៅចុងត្រីមាសទី ៤ ត្រូវបានចាត់ថ្នាក់ជាយូនីតកម្រិតមធ្យម ដែលមានខុនដូជាង ៥,០០០​ យូនីតបានបញ្ចប់ការសាងសង់។ខុនដូសម្រាប់ជួលនៅទីតាំងសំខាន់ៗបានស្ថិតក្នុងសភាពថេរនៅក្នុងឆ្នាំ២០១៧។ ខុនដូតម្លៃខ្ពស់នៅក្នុងទីតាំងសំខាន់ៗ មានតម្លៃជួលចន្លោះពី១៤ទៅ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែខណៈខុនដូតម្លៃមធ្យមមានតម្លៃជួលចន្លោះពី១១ទៅ ១៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ខុនដូដែលមានតម្លៃសមរម្យនៅក្នុងទីតាំងសំខាន់ៗតម្លៃជួលមានត្រឹម១០ដុល្លារក្នុងមួយម៉ែត្រការ៉េ។អ្នកស្រី អាន សុធីតា នាយិការរបស់ក្រុមហ៊ុន CBRE កម្ពុជាបានមានប្រសាសន៍ថា "ទីផ្សារខុនដូនៅឆ្នាំ២០១៧ មានភាពល្អប្រសើរក្នុងនោះអត្រាស្នាក់នៅមានប្រហែល៨៥ភាគរយ។ ទោះជាយ៉ាងណាទីផ្សារប្រហែលត្រូវការពេលវេលាដើម្បីស្រូបយកការផ្គត់ផ្គង់ថ្មីៗបន្ថែមទៀត ដូច្នេះយើងគិតថាអត្រានៃការកាន់កាប់ទំនងជានឹងធ្លាក់ចុះនៅឆ្នាំ ២០១៨ ។អ្នកស្រី ធីតា បានបន្ថែមទៀតថា នៅឆ្នាំ ២០១៨ នេះនឹងមានការផ្គត់ផ្គង់ខុនដូបន្ថែមចំនួន ១៣,០០០ យូនីត សេវាកម្មអាផាតមេនចំនួន១,២០០ យូនីត។ លោកស្រីបានបញ្ជាក់ថា "ការផ្គត់ផ្គង់ត្រឹមឆ្នាំ ២០១៨ នឹងកើនឡើង៨៧​ភាគរយកើនឡើងពី១៦,៣០០យូនីតទៅដល់៣០,៥០០​យូនីត"។ បើពិនិត្យមើលអំពីការផ្គត់ផ្គង់លំនៅដ្ឋានសំខាន់ៗនៅក្នុងទីផ្សារ អ្នកស្រី ធីតា បាននិយាយថាអត្រាជួល លំនៅដ្ឋានទំនងជានឹងធ្លាក់ចុះប្រហែល១០ភាគរយនៅឆ្នាំ២០១៨។ទីផ្សារជួលការិយាល័យ៖ អត្រាជួលរំពឹងថានឹងកើនឡើងឆ្នាំ២០១៧មានការកើនឡើងនៃតម្រូវការការិយាល័យដែលមានគុណភាពខ្ពស់ទាំងតម្រូវការជួលពីអ្នកក្នុងស្រុក និងបរទេសហើយក្រុមហ៊ុនចម្រុះជាតិសាសន៍ជាច្រើនបានកំពុងកាន់កាប់ការិយាល័យជួលធំៗ។ កត្តានេះបានធ្វើឲ្យការិយាល័យកម្រិត B កើនឡើងអត្រាជួលប្រហែល១០ភាគរយក្នុងមួយឆ្នាំ។របាយការណ៍របស់ CBRE បង្ហាញថា នៅចុងឆមាសទី៤ឆ្នាំ២០១៧ការផ្គត់ផ្គង់ការិយាល័យទំនើប នៅទីក្រុងភ្នំពេញបានកើនឡើង១១ភាគរយពីមួយឆ្នាំទៅមួយឆ្នាំ និង២ភាគរយពីមួយត្រីមាសទៅមួយត្រីមាស។ គិតត្រឹមត្រីមាសទី៤ឆ្នាំ២០១៧ការកាន់កាប់ក្នុងវិស័យនេះទាំងមូលមានចំនួន៨២,៧ភាគរយដែលជាអត្រាខ្ពស់បំផុតចាប់តាំងពីដើមឆ្នាំ២០០៩មកហើយការិយាល័យទំហំប្រមាណ160,000 ម៉ែត្រការ៉េកំពុងត្រូវបានសាងសង់ ហើយនឹងត្រូវបញ្ចេញទៅក្នុងទីផ្សារក្នុងអំឡុងពេល២៤ខែខាងមុខនេះ។ការកាន់កាប់ការិយាល័យជិតពាក់កណ្តាល​ដែលស្មើនឹង៣៦ភាគរយនៃការផ្គត់ផ្គង់ការិយាល័យនាពេលអនាគតខណៈពេលអគារការិយាល័យប្លង់កម្មសិទ្ធិរួមកំពុងស្ថិតនៅក្នុងដំណាក់កាលសាងសង់ដែលអាចផ្តល់ជូនទំហំជួលប្រហែល១០៥,០០០ម៉ែត្រ ការ៉េ។ទាក់ទងទៅនឹងការជួលការិយាល័យ អ្នកស្រី ធីតា បាននិយាយថា "តម្លៃជួលជាមធ្យមសម្រាប់ការិយាល័យបែបទំនើបគ្រប់កម្រិតទាំងអស់បានកើនឡើង១ភាគរយក្នុងឆ្នាំនេះរហូតដល់ខែធ្នូឆ្នាំ២០១៧។ សម្រង់តម្លៃការិយាល័យជួលកម្រិតA មាននៅចន្លោះ ២៨ដុល្លារ និង៣៨ដុល្លារក្នុងមួយខែ។"អ្នកស្រី ធីតា បានបន្ថែមថា “តម្លៃជួលជាមធ្យមគ្រប់កម្រិតការិយាល័យទាំងអស់មានស្ថិរភាពនៅក្នុងត្រីមាសទី៤ប្រៀបធៀបនឹងត្រីមាសទី៣។  ទោះជាយ៉ាងណាការជួលការិយាល័យកម្រិតBនៅក្នុងទីតាំងក្រៅពីតំបន់ពាណិជ្ជកម្មទីក្រុងបានកើនឡើង៤,៤ភាគរយនៅត្រីមាសទី៤ធៀបនឹង ត្រីមាសទី៤ឆ្នាំ២០១៧។”​នៅពេល ដែលតម្រូវការការិយាល័យនៅតែរឹងមាំនៅឆ្នាំនេះ បន្ថែមលើការផ្គត់ផ្គង់ការិយា ល័យថែមទៀតនៅពេលបច្ចុប្បន្ន អ្នកស្រីធីតា រំពឹងថាការជួលការិយាល័យនឹងមានការកើនឡើងបន្តិច នៅឆ្នាំនេះ។ លោក June Zeng មកពីក្រុមហ៊ុន Tings & Associates Co. , LTD បាននិយាយថា "ខ្ញុំមានសុទិដ្ឋិនិយមចំពោះទស្សនវិស័យសម្រាប់វិស័យការិយាល័យនៅកម្ពុជា។ សម្រាប់អ្នកទាំង​ ឡាយណា ដែលបានអភិឌ្ឍន៍គម្រោងជាមួយនឹងជំនាញវិជ្ជាជីវៈច្បាស់លាស់ ដូចជាគម្រោង  Exchange Square ប្រាកដជានឹងទទួលបានជោគជ័យ។ ហើយនេះក៏មិនខុសអ្វីអំពីវិស័យលំនៅដ្ឋានដែរ ប្រសិន បើមិនមានផែនការច្បាស់លាស់នោះទេ ក៏មិនទទួលបានជោគជ័យដែរ។ ខ្ញុំយល់ឃើញថាវិស័យការិយាល័យនៅឆ្នាំ ២០១៨ គឺមានបញ្ហាជាមួយវិជ្ជាជីវៈជាជាងតម្រូវការ និងការផ្គត់ផ្គង់។" ស្របជាមួយគ្នានេះ ការិយាល័យសម្រាប់ជួលនៅភ្នំពេញនៅតែមាននៅលើទីផ្សារ។ទីផ្សារលក់រាយជួល៖ សំណង់ថ្មីៗនឹងផ្គត់ផ្គង់ទ្វេដងបន្ថែមលើកន្លែងលក់រាយបច្ចុប្បន្នយោងតាមរបាយការណ៍ CBRE កម្ពុជា បង្ហាញថានៅដំណាច់ត្រីមាសទី៤ឆ្នាំ២០១៧ទំហំកន្លែងលក់រាយទំនើបប្រមាណ៣០០,០០០ម៉ែត្រការ៉េកំពុងសាងសង់ ឬគ្រោងនឹងសាងសង់ ហើយនៅពេលបញ្ចប់នឹងបន្ថែមការផ្គត់ផ្គង់ទ្វេដងក្នុងរយៈពេល២៤ខែខាងមុខនេះតម្លៃជួលកន្លែងលក់រាយធំៗ មានស្ថេរភាពក្នុងអំឡុងត្រីមាសទី៤ឆ្នាំ ២០១៧ បើប្រៀបធៀបទៅនឹងត្រីមាសមុន(ត្រីមាសទី៣) ដែលមិនបានការផ្លាស់ប្តូរគួរឱ្យកត់សំគាល់ណាមួយទេសម្រាប់ផ្សារទំនើបធំៗ ឬផ្សារទំនើបលក្ខណៈសហគមន៍។ តម្លៃជួលរបស់ស្តង់​ដែលមានកម្រិតខ្ពស់មានតម្លៃត្រឹម៦៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។​លោកស្រី ធីតា បានមានប្រសាសន៍ថា "ទំហំហាងលក់រាយបន្ថែមចំនួន ២០០,០០០ ម៉ែត្រការ៉េ នឹង មាននៅក្នុងគម្រោងប្រាំពីរនៅក្នុងឆ្នាំ ២០១៨ ដែលនឹងបង្កើនតួលេខទ្វេដងបន្ថែមលើការផ្គត់ផ្គង់ បច្ចុប្បន្ន។ ការផ្គត់ផ្គង់ថ្មីនេះត្រូវបានជម្រុញ ដោយការរួមបញ្ចូលគ្នានៃផ្សារទំនើបថ្មី ដែលបង្កើតឡើង ដោយ ក្រុមហ៊ុនអន្ដរជាតិ និងអ្នកលក់រាយដ៏សំខាន់នៅក្នុងគម្រោងប្រើប្រាស់ចម្រុះ។"ទោះជាយ៉ាងណាក៏​ដោយសារគម្រោងអភិវឌ្ឍន៍កន្លែងលក់រាយដែលបន្ថែមលើទីផ្សារនៅឆ្នាំ២០១៨ បានរីករាលដាលយ៉ាងខ្លាំងទៅតំបន់ពាណិជ្ជកម្មទីក្រុងទី២ និងទីតាំងផ្សេងៗទៀត ហើយតម្រូវការ នៅតែមានច្រើន។ អ្នកស្រី ធីតា រំពឹងថានៅក្នុងឆ្នាំ២០១៨ តម្លៃជួលហាងលក់រាយនឹងនៅថេរបើប្រៀបធៀបទៅនឹងឆ្នាំ២០១៧។ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬក៏អចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ!
តំបន់អរិយក្សត្រ និងវិហារសួគ៍បង្ហាញអំពីសក្តានុពលរបស់ខ្លួនទៅកាន់អ្នកវិនិយោគ
តំបន់អរិយក្សត្រ និងវិហារសួគ៍បង្ហាញអំពីសក្តានុពលរបស់ខ្លួនទៅកាន់អ្នកវិនិយោគ
June 7, 2022, 6:22 a.m.
Location Profiles
អរិយក្សត្រមានទីតាំងស្ថិតនៅក្នុងខេត្តកណ្តាលភាគខាងកើតនៃទីក្រុងភ្នំពេញ យើងអាចជិះនាវាចម្លងកាត់ទន្លេចតុមុខដោយប្រើរយៈពេលខ្លីតែប៉ុណ្ណោះ។ តំបន់នេះបានទាក់ទាញអ្នកវិនិយោគិនយ៉ាងច្រើនជាមួយនឹងការវិនិយោគដូចជា៖ លំនៅដ្ឋាន ឧស្សាហកម្ម និងគម្រោងអភិវឌ្ឍន៍ជាច្រើនទៀតដែលស្ថិតនៅក្នុងដំណាក់កាលសិក្សា។ ទន្ទឹមនឹងនេះមានការ ចាប់អារម្មណ៍យ៉ាងខ្លាំងនៅពេលឆ្នាំកន្លងទៅបន្ទាប់ពីឯកឧត្តម ប៉ាសុជាតិវង្ស អភិបាលរាជធានីភ្នំពេញបានបង្ហាញពីគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលខាងមុខគឺគម្រោងស្ពានបីតភ្ជាប់ពីរាជធានីភ្នំពេញទៅកោះដាច់ ស្វាយជ្រុំ និងអរិយក្សត្រ។ ការវិនិយោគនៅក្នុងតំបន់អរិយក្សត្របានពន្យាគម្រោងអភិវឌ្ឍន៍មួយចំនួនប៉ុន្តែទោះជាយ៉ាងណាអ្នកជំនាញផ្នែកអចលនទ្រព្យ និងវិនិយោគិននៅតែធ្វើការយកចិត្តទុកដាក់ផ្តោតសំខាន់ទៅលើតំបន់មួយនេះដដែល។ បាននិយាយថា “អរិយក្សត្រនាពេលថ្មីៗនេះមានគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានយ៉ាងច្រើនដែលមានដូចជា៖ បុរីចតុមុខ ចតុមុខវីយ៉ូ គម្រោង Evergreen និងគម្រោងដីពុះឡូតិ៍ជាច្រើនទៀត។ ការអភិវឌ្ឍន៍ទាំងនេះអាចជម្រុញឲ្យតម្លៃដីមានការកើនឡើងបើធៀបទៅនឹងតម្លៃដីនៅរយៈកាល៣ ឬ៤ឆ្នាំមុន។” គម្រោង Skyland ដែលជាការវិនិយោគរួមគ្នារវាងក្រុមហ៊ុន Jet’s Group និងក្រុមហ៊ុន STAR5 Development ហើយការវិនិយោគលើគម្រោងមួយនេះមានទំហំទឹកប្រាក់ប្រមាណ៩០លានដុល្លារដែលជាប្រភេទលំនៅដ្ឋានដែលមានតម្លៃស​មរម្យមានទីតាំងស្ថិតនៅវិហារសួគ៍។  កញ្ញា ជា វីតា ជំនួយការ ប្រធានគ្រប់គ្រងទូទៅនៃគម្រោង Skyland បាននិយាយថា “គម្រោងអភិវឌ្ឍន៍នេះមានទំហផ្ទៃ ដីសរុប ៧,៧៧០ ហិកតា ដែលរួមមានគម្រោង ស្កាយខុនដូ ស្កាយវីឡា និងគម្រោងផ្ទះវីឡា។” “កញ្ញាបានបន្ថែមទៀតថា “គម្រោងដំបូងស្ថិតនៅលើផ្ទៃដីដែល មានទំហំ១,០០០ហិកតាជាគម្រោងដីឡូតិ៍ និងលំនៅដ្ឋាន។” បើតាមសម្តីរបស់កញ្ញាបានបន្តទៀតថា “មានចំងាយតែ១៤គីឡូម៉ែត្រពីភ្នំពេញ គម្រោងអភិវឌ្ឍន៍ Skyland ក៏ស្ថិតនៅជិតតំបន់ឧស្សាហកម្មដែលមានរោងចក្រប្រមាណ២០ដែលមានកម្មករជាង ៤០,០០០នាក់ ដែលនេះជាសក្តានុពលដ៏ល្អសម្រាប់ការទិញនៅក្នុងតំបន់នេះ។” កញ្ញា វីតា បានបង្ហើបឲ្យដឹងថាក្រុមហ៊ុនក៏បានធ្វើការព្រមព្រៀងរួចហើយជាមួួយក្រុមហ៊ុនផ្សេងទៀតដើម្បីបង្កើតនូវសេវាកម្ម និងកន្លែងកំសាន្តផ្សេងៗដូចជា៖ សួនទឹកកំសាន្ត ប្រព័ន្ធថាមពលព្រះអាទិត្យ ក្លឹបហាត់ប្រាណ ហ្គូវក្លឹប ផ្សារបណ្តែតទឹកជាដើម។ ដោយហេតុតែមានគម្រោងអភិវឌ្ឍន៍ជាច្រើនបានកំពុងដំណើរការ លោក អ៊ិន ស៊ីថា បានបន្ថែមទៀតថាតំបន់នេះពិតជាមានសក្តានុពលដ៏ល្អសម្រាប់ទៅថ្ងៃអនាគត ជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋានព្រោះថានេះជាតំបន់ដែល មានទីតាំងល្អបំផុតស្ថិតនៅជិតទីក្រុងមានទេសភាពបៃតង ខ្យល់បរិសុទ្ធ និងបរិយាកាសស្រស់ ត្រកាល។  លោក សេង សុភ័ក្រ្ត ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ CPL មានគំនិតស្របទៅនឹងលោកស៊ីថាផងដែរ “ទីតាំងនេះពិតជាយុទ្ធសាស្រ្តទីតាំងដ៏អំណោយផល ដែលជាកត្តាទាក់ទាញដល់អ្នកអភិវឌ្ឍន៍ឲ្យមកអភិវឌ្ឍន៍កាន់តែច្រើននាពេលអនាគត។” ជាមួយតម្លៃដីវិញ លោក សេង សុភ័ក្រ្ត បាននិយាយថា “តម្លៃដីនៅតំបន់នោះចែកចេញជាតំបន់លំនៅដ្ឋាន តំបន់តាមទន្លេ តំបន់ទំនាប។ តម្លៃមានការកើនឡើងខ្ពស់នៅក្នុងឆ្នាំ ២០១៤ និង ២០១៥ ប៉ុន្តែសព្វថ្ងៃតម្លៃហាក់បីដូចជានៅថេរ។” “គាត់បន្ថែមទៀតថា “សម្រាប់តម្លៃដីនៅក្នុងតំបន់អរិយក្សត្រតាមបណ្តោយផ្លូវលេខ៣៨០មានតម្លៃចាប់ពី៤០០ដុល្លារទៅ៥០០ដុល្លារក្នុងមួួយម៉ែត្រការ៉េ។ តម្លៃដីនៅតាមមាត់ទន្លេមានតម្លៃដីចាប់ពី១៥០ដុល្លារទៅ ២៥០ដុល្លារក្នុងម៉ែត្រការ៉េ។ តម្លៃដីនៅតាមតំបន់ទំនាបមានតម្លៃចាប់ពី៣០ដុល្លារទៅ៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ វាអាចទៅរួចដែលអាចរកដីដែលមានតម្លៃទាបប៉ុន្តែមិនប្រាកដថាមានសុវត្ថិភាពនោះទេ។” “ចំណែកឯដីដែលមានទីតាំងស្ថិតនៅជិតគម្រោងបុរី និងខុនដូ មានតម្លៃចាប់ពី៨០ដុល្លារទៅ១៥០ដុល្លារក្នុងម៉ែត្រការ៉េ។ ចំណែកឯគម្រោងតម្លៃដីពុះឡូតិ៍វិញតម្លៃដីអាចឡើងដល់១០០ដុល្លារទៅ១៥០ដុល្លារក្នុងមួយ ម៉ែត្រការ៉េ។” លោក សុភ័ក្រ្ត បានគូសបញ្ជាក់ថាការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតំបន់អរិយក្សត្របានជម្រុញឲ្យ ប្រជាជននៅក្នុងតំបន់ផ្លាស់ប្តូរមករស់នៅទីនេះតួយ៉ាងហេដ្ឋារចនាសម្ព័ន្ធចំបងៗដូចជាទឹក អគ្គិសនីបានធ្វើការតភ្ជាប់មកកាន់តំបន់នេះហើយ ជាពិសេសការអភិវឌ្ឍន៍ផ្លូវធ្វើដំណើរភ្ជាប់ទៅកាន់ទីក្រុងក៏កំពុងសាង សង់ជាដំណាក់កាលផងដែរ។  ទោះជាយ៉ាងណាសម្រាប់អ្នកវិនិយោគិនជាមួយនឹងពេលវេលាមួយដែលរំពឹងផលចំណេញពីការ វិនិយោគ ដោយធ្វើការទិញមុនពេលសាងសង់ផ្លូវ ឬស្ពានមានន័យថាតម្លៃនៅតែមានការប្រកួតប្រជែងខ្ពស់។ លោក មឿន ម្ចាស់តូបលក់ដូរនៅក្នុងភូមិមួយនៅតំបន់អរិយក្សត្របាននិយាយ “ខ្ញុំពិតជាចង់ឲ្យមានការសាងសង់ស្ពានយ៉ាងខ្លាំងនៅពេលដែលមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធច្រើន គម្រោងអភិវឌ្ឍន៍ជាច្រើននឹងចាប់ផ្តើមមកកាន់តំបន់នេះ។ នៅពេលមានស្ពានវាផ្តល់ភាពងាយស្រួលធ្វើដំណើរទៅវិញទៅមកទៅកាន់ទីក្រុង។” លោក ហិន ហឿន អ្នករស់នៅក្នុងតំបន់នេះក៏បានបញ្ចេញយោបល់ផងដែរថា “ខ្ញុំចង់ឲ្យមានការអភិវឌ្ឍន៍លំនៅដ្ឋាននៅទីនេះ ហើយខ្ញុំចង់ទិញសម្រាប់ក្រុមគ្រួសាររបស់ខ្ញុំដោយសារវាមានភាពងាយស្រួលក្នុងការរស់ នៅខ្ញុំមិនចង់ផ្លាស់ប្តូរទៅរស់នៅទីណានោះទេ៕”  ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលតាមរយៈ Realestate.com.kh!
CREA News Page 2024 KH