រដ្ឋាភិបាលគ្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ភ្ជាប់ពីសង្កាត់ព្រែកប្រា មកសង្កាត់ចាក់អង្រែលើ

19 ខែ ធ្នូ ឆ្នាំ 2019, 15:47

ផ្លូវក្រោមដី(រូបតំណាង៖ ស្ពានឆ្លងកាត់ទន្ល)

រដ្ឋបាលរាជធានីភ្នំពេញបានបង្កើតក្រុមការងារមួយដើម្បីចុះសិក្សាគម្រោងសាងសង់ស្ពានឆ្លង កាត់​ទន្លេបាសាក់ ភ្ជាប់ពីសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ មកសង្កាត់ចាក់អង្រែលើ ខណ្ឌមានជ័យ រាជធានីភ្នំពេញ។

ការសិក្សាគម្រោងខាងលើនេះត្រូវបានធ្វើឡើងបន្ទាប់ពីសង្កេតឃើញថាប្រជាពលរដ្ឋមានលំបាកក្នុងការធ្វើដំណើរដែលបណ្ដាល​មកពីការកកស្ទះចរាចរណ៍ នៅតបន់ច្បារអំពៅ និងតំបន់ស្ពានអាកាសក្បាលថ្នល់។

យោងតាមសេចក្ដីសម្រេចចេញផ្សាយកាលពីថ្ងៃទី១៣ ខែធ្នូ ឆ្នាំ២០១៩ លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ បានចាត់លោក ស៊ុយ សេរិទ្ធ អភិបាលរងរាជធានីភ្នំពេញ ជាប្រធានក្រុមការងារ និងចាត់តាំងអភិបាលខណ្ឌច្បារអំពៅ និងខណ្ឌមានជ័យ ជាអនុប្រធានក្រុមការងារ ព្រមទាំងសមាជិក ១៧ នាក់ផ្សេងទៀតដើម្បីធ្វើការងារនេះ។

ក្នុងជំហានបន្ទាប់ ក្រុមការងារនឹងចុះសិក្សាកំណត់ទីតាំងសាងសង់ ដើម្បីលើកគម្រោងប្លង់សាងសង់ស្ពាន ចុះស្រង់ស្ថិតិប្រជាពលរដ្ឋ ដែលរងផលប៉ះពាល់ពីការសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់ និងការងារសំខាន់ៗមួយចំនួនទៀត។

សូមបញ្ជាក់ថាស្ពានដែលឆ្លងកាត់ទន្លេបាសាក់មានចំនួន ៤ ខ្សែ  ១. ស្ពានព្រះមុនីវង្ស សាងសង់ក្នុងឆ្នាំ១៩៦០ ប្រវែង ២៦៩ ម៉ែត្រ។ ២.ស្ពានតាខ្មៅ សាងសង់ក្នុងឆ្នាំ២០១៥ មានប្រវែង ៨៥៥ ម៉ែត្រ។ ៣.ស្ពានកោះធំ សាងសង់ក្នុងឆ្នាំ ២០១៦ ប្រវែង ៤២០ម៉ែត្រ។ ៤. ស្ពានជ្រៃធំ សាងសង់ក្នុងឆ្នាំ ២០១៧ ប្រវែង ២១៩ម៉ែត្រ៕

ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android

ស្វែងរកអចលនទ្រព្យនៅភ្នំពេញ ថ្ងៃនេះ។ លោកអ្នកក៏អាចចូរអានមគ្គុទេសនៃការវិនិយោគឆ្នំា២០១៩របស់យើងបានផងដែរ!

អចលនទ្រព្យសម្រាប់លក់នៅកម្ពុជា

អត្ថបទដោយ

គី​ កុសល

ចំនូលចិត្ត

សូមបំពេញព័ត៌មានផ្ទាល់ខ្លួនមុនពេលរក្សាទុកអ្វីដែលអ្នកពេញចិត្ត។ បើកនៅលើការកំណត់ប្រូហ្វាល់.

ដើម្បីទទួលបានភាពងាយស្រួលក្នុងការស្វែងរកអចលនទ្រព្យ សូមទាញយក​ App លើទូរស័ព្ទដៃ: