+855 92 92 1000
Logo

Recent Articles

រាប់ថយក្រោយទាំងអស់គ្នា ! នេះជាកាលបរិច្ឆេទដែលត្រូវដាក់ឱ្យប្រើប្រាស់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់បណ្ណោះអាសន្ន
រាប់ថយក្រោយទាំងអស់គ្នា ! នេះជាកាលបរិច្ឆេទដែលត្រូវដាក់ឱ្យប្រើប្រាស់ស្ពានអាកាសច្រមុះជ្រូកក្បាលថ្នល់បណ្ណោះអាសន្ន
January 29, 2024, 8:30 a.m.
តាមការបញ្ជាក់ឱ្យដឹងពី លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ ក្នុងឱកាសដែលលោកអញ្ជើញជាអធិបតីភាពក្នុងពិធីភ្ជាប់ស្ពានអាកាស មរតកតេជោនេះ នៅព្រឹកថ្ងៃទី២៩ ខែមករា ឆ្នាំ២០២៤ នេះ បានឱ្យដឹងថា ស្ពានអាកាសដែលបាន និងកំពុងសាងសង់ ស្ថិតនៅខណ្ឌចំការមន និងខណ្ឌមានជ័យ មានកម្ពស់បីជាន់ គ្រោងនឹងដាក់ឈ្មោះថា «ស្ពានអាកាសមរតកតេជោ» ហើយក៏នឹងគ្រោងប្រកាសដាក់ឱ្យប្រើប្រាស់ជាបណ្តោះអាសន្ន នៅរយៈ ៧៤ ថ្ងៃខាងមុខទៀតនេះ ។លោកអភិបាលរាជធានីភ្នំពេញបានមានប្រសាសន៍ថា នេះគ្រាន់តែជាគម្រោង ដោយលោកនឹងសុំទៅប្រមុខរាជរដ្ឋាភិបាលដែលមាន សម្ដេច ហ៊ុន ម៉ាណែត ជាប្រមុខដឹកនាំ ដើម្បីសុំប្រសិទ្ធនាមឈ្មោះស្ពាននេះ ។ ស្ពានអាកាសមរតកតេជោ សម្រេចបានលើការសាងសង់ ក្នុងដំណាក់កាលទី១ ហើយ៧៤ថ្ងៃទៀត នឹងសុំទៅសម្ដេចធិបតី ហ៊ុន ម៉ាណែត ដើម្បីប្រកាសដាក់ឱ្យប្រើប្រាស់ស្ពានអាកាសនេះជាបណ្តោះអាសន្ន ដើម្បីឱ្យប្រជាពលរដ្ឋបានធ្វើដំណើរឆ្លងកាត់ កាត់បន្ថយបាននូវការកកស្ទះចរារចរណ៍ ។លោកបន្តថា ខណៈដាក់ឱ្យប្រើប្រាស់ជាបណ្ដោះអាសន្ន គម្រោងទី២នឹងបន្តសាងសង់នៅជាន់ផ្ទាល់ដី និងជាន់ទី១ បន្តទៀត ។ ស្ពានអាកាសថ្មីនេះនឹងដោះស្រាយបាននៅរំហូរចរាចរណ៍ ពីខេត្តកណ្ដាល ឆ្លងកាត់ មហាវិថីតេជោ ហ៊ុន សែន ពីព្រលានយន្តហោះថ្មី ខេត្តកណ្ដាល ចូលមករាជធានីភ្នំពេញ និងទី២ទៀត អាចកាត់បន្ថយបាននូវការកកស្ទះចរាចរណ៍នៅតាមបណ្ដោយផ្លូវជាតិ១ ចូលមករាជធានីភ្នំពេញផងដែរ ៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដល់ពេលហើយ ! ឆ្នាំ២០២៤នេះជាពេលដែលត្រូវដោះស្រាយបញ្ហាជាប់គាំង១នេះនៅខេត្តព្រះសីហនុ
ដល់ពេលហើយ ! ឆ្នាំ២០២៤នេះជាពេលដែលត្រូវដោះស្រាយបញ្ហាជាប់គាំង១នេះនៅខេត្តព្រះសីហនុ
January 26, 2024, 3:55 a.m.
ខេត្តព្រះសីហនុ មានសក្កានុពលខ្លាំងទាំងផ្នែកទេសចរណ៍ និងផ្នែកដឹកជញ្ជូន ដែលរដ្ឋាភិបាល កំពុងរៀបចំផែនការ ប្រែក្លាយឱ្យទៅជាតំបន់ឧស្សាហកម្មយ៉ាងសកម្ម ជាមួយនឹងការប្រើប្រាស់បច្ចេកវិទ្យាខ្ពស់ និងជាមជ្ឈមណ្ឌលនៃទីផ្សារហិរញ្ញវត្ថុ​អន្តរជាតិ​ នាពេលអនាគត។ ដោយឡែកក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការស្ពានកោះយ៉ និងជួបសំណេះសំណាលជាមួយកម្មករ-និយោជិត ប្រមាណ១,១ម៉ឺននាក់ នៅខេត្តកោះកុង​ កាលពីថ្ងៃទី៨ មករា សម្តេច ហ៊ុន ម៉ាណែត​ បានមានប្រសាសន៍ថា ៖ «២០២៤ គឺជាឆ្នាំដែលត្រូវជំរុញការវិនិយោគនៅខេត្តព្រះសីហនុ ​ដើម្បីដោះស្រាយបញ្ហាជាប់គាំងសំណង់»។​​បើតាមលោក ឡុង ឌីម៉ង អភិបាលរងខេត្តព្រះសីហនុ កម្មវិធីគោលនយោបាយពិសេសដែលរដ្ឋាភិបាលត្រៀមប្រកាសឱ្យអនុវត្តនៅចុងខែមករានេះ ក្រៅពីជួយជំរុញការដោះស្រាយបញ្ហាជាប់គាំងអគារហើយនោះ ក៏ជួយដល់សកម្មភាពវិនិយោគណាមួយទៀត ដែលមិនពាក់ព័ន្ធទៅនឹងអគារជាប់គាំង រួមទាំងជួយ អ្នកវិនិយោគក្នុងការពង្រីកសកម្មភាពរបស់ខ្លួន នៅខេត្តព្រះសីហនុ​ ផងដែរ ។ កម្មវិធីគោលនយោបាយនេះ មានលក្ខណៈពិសេស​ច្រើន ជាមួយកញ្ចប់លើកទឹកចិត្តនានា សម្រាប់វិនិយោគិន ទាំងផ្នែកពន្ធដារ​ និងមិនមែនពន្ធដារ ខណៈខេត្តនេះមានសក្កានុពលខ្ពស់ក្នុងការវិនិយោគ ។ សូមបញ្ជាក់ផងដែរថា អគារនៅខេត្តព្រះសីហនុមានចំនួន១០៦៩អគារ ក្នុងនោះមាន៤៧៥អគារ ត្រូវបានសាងសង់រួច​និងដំណើរការ ខណៈមានអគារសាងសង់រួចចំនួន១៧៧​មិនបានដំណើរការអាជីវកម្ម ។ ជាមួយគ្នានេះ អគារដែលត្រូវបានផ្អាកការសាងសង់មាន៣៦៤អគារ និងអគារកំពុងសាងសង់មាន៥៣អគារ ។ នេះបើតាមរបាយការណ៍ពីមន្ទីរដែនដី និងនគរូបនីយកម្មខេត្តព្រះសីហនុ បានបង្ហាញថា គិតត្រឹមខែកញ្ញា ឆ្នាំ២០២៣ ៕ ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មិនដាច់អាលៃ ! នាវាទេសចរណ៏ខ្នាតយក្ស Westerdam បាននាំភ្ញៀវជិត២ពាន់នាក់ចូលក្រុងព្រះសីហនុជាថ្មី
មិនដាច់អាលៃ ! នាវាទេសចរណ៏ខ្នាតយក្ស Westerdam បាននាំភ្ញៀវជិត២ពាន់នាក់ចូលក្រុងព្រះសីហនុជាថ្មី
January 25, 2024, 6:19 a.m.
នៅព្រឹកថ្ងៃទី២៥ ខែមករា ឆ្នាំ២០២៤នេះ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុជាថ្មីម្ដងទៀត ដោយបានដឹកភ្ញៀវទេសចរជិត២ពាន់នាក់ នេះបើតាមការឲ្យដឹងពីមន្ត្រីនគរបាលអន្តោប្រវេសន៍ច្រកទ្វាអន្តរជាតិកំពង់ផែស្វយ័តក្រុងព្រះសីហនុ។ នាវាទេសចរណ៍ខ្នាតយក្សនេះ បានចេញមកពីប្រទេសថៃ ហើយបានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ នាវេលាម៉ោង៧ និង៤០នាទីព្រឹក ហើយនាវានេះ នឹងចាកចេញទៅវិញនៅវេលាម៉ោង៩យប់ ថ្ងៃខែឆ្នាំដដែល ទៅប្រទេសវៀតណាម។  មន្រ្តីដដែលបញ្ជាក់ថា នាវានេះ បានដឹកភ្ញៀវទេសចរចំនួន១,៨៧៣នាក់ ដោយក្នុងនោះស្ត្រីចំនួន៩៨៦ នាក់ មាន៤៣សញ្ជាតិ ។ ក្នុងនោះមាននាវិកចំនួន៧៧៦នាក់, ស្រីចំនួន ១២៨នាក់ និង៣៧សញ្ជាតិ។ ចំពោះភ្ញៀវទេសចរវិញ ភាគច្រើនជាងគេ គឺមកពីសហរដ្ឋអាមេរិកចំនួន៨៧០នាក់, កាណាដា២៨៩នាក់ និងចក្រភពអង់គ្លេសចំនួន១៩១នាក់ ។ ក្នុងចំណោមភ្ញៀវទេសចរបរទេស ដែលធ្វើដំណើរតាមនាវា Westerdam មានភ្ញៀវ ។ គូសបញ្ជាក់ថា កាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣កន្លងទៅ នាវាទេសចរណ៍ Westerdam បានចូលចតនៅកំពង់ផែក្រុងព្រះសីហនុ ជាមួយភ្ញៀវទេសចរជាង២ពាន់នាក់ ។ នាពេលនោះ គេសង្កេតឃើញ ក្រសួងទេសចរណ៍បានសហការជាមួយរដ្ឋបាលខេត្តព្រះសីហនុ បានរៀបចំពិធីទទួលអ្នកទេសចរ និងការរំលឹកខួប៣ឆ្នាំ នៃការសុំចតរបស់នាវា Westerdam នេះ ។អ្វីដែលពិសេសធ្វើឲ្យនាវាទេសចរណ៍ Westerdam ចងចាំប្រទេសតូចតែបេះដូងធំ កម្ពុជាមិនភ្លេចបែបនោះគឺ កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០កន្លងទៅនេះ ប្រទេសកម្ពុជា បានសម្រេចឲ្យ ក្រោយពីប្រទេស និងកោះចំនួន ៥ បានបដិសេធលើការស្នើសុំចត ដោយសារខ្លាចឆ្លងជំងឺកូវីដ-១៩ ខណៈពេលនោះ ជំងឺមួយនេះកំពុងមានការរាតត្បាតខ្លាំង៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ក្រុមហ៊ុន១នៅឥណ្ឌូនេស៊ីគ្រោងបោះទុនវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា
ក្រុមហ៊ុន១នៅឥណ្ឌូនេស៊ីគ្រោងបោះទុនវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា
January 22, 2024, 7:00 a.m.
ក្នុងជំនួបសម្តែងការគួរសម និងពិភាក្សាការងាររវាងលោក John Riady នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group ជាមួយសម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីកម្ពុជាក្នុងឱកាសចូលរួមវេទិកាសេដ្ឋកិច្ចពិភពលោកឆ្នាំ២០២៤ នៅទីក្រុងដាវ៉ូស សហព័ន្ធស្វីស ដោយក្រុមហ៊ុន Lippo Group ដែលមានមូលដ្ឋាននៅប្រទេសឥណ្ឌូនេស៊ី បានបង្ហាញពីគោលបំណងក្នុងការវិនិយោគសាងសង់លំនៅឋានតម្លៃទាបនៅកម្ពុជា ។នាយកប្រតិបត្តិក្រុមហ៊ុន Lippo Group លោក John Riady បានគោរពជម្រាបជូនសម្ដេចធិបតី ហ៊ុន ម៉ាណែត ថា ក្រុមហ៊ុន Lippo Group កំពុងមានប្រតិបត្តិការនៅតាមបណ្ដាប្រទេសជាច្រើននៅក្នុងតំបន់ និងនៅជុំវិញពិភពលោក និងផ្តោតជាសំខាន់លើវិស័យអចលនទ្រព្យ ផ្សារលក់រាយ បដិសណ្ឋារកិច្ច សុខាភិបាល អប់រំ សារព័ត៌មាន ទូរគមនាគមន៍ ឌីជីថល និងហិរញ្ញវត្ថុ ។ជាមួយគ្នានេះ លោកក៏បានបង្ហាញចំណាប់អារម្មណ៍ និងគោលបំណងក្នុងការវិនិយោគលើវិស័យសុខាភិបាល និងវិស័យអចលនទ្រព្យដែលផ្ដោតលើការផ្តល់សេវាសុខាភិបាល ប្រកបដោយគុណភាព ជាមួយតម្លៃសមរម្យ និងការអភិវឌ្ឍន៍លំនៅឋានដែលមានតម្លៃទាបនៅកម្ពុជាផងដែរ ។ជាការឆ្លើយតប សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកទឹកចិត្តឱ្យក្រុមហ៊ុន Lippo Group ពិនិត្យលទ្ធភាពក្នុងការស្វែងរកឱកាសនៅក្នុងកិច្ចសហការជាមួយនឹងក្រុមហ៊ុនវិនិយោគក្នុងស្រុក ដើម្បីពង្រីកការវិនិយោគទៅលើវិស័យសក្ដានុពលផ្សេងៗបន្ថែមទៀតនៅក្នុងព្រះរាជាណាចក្រកម្ពុជា ៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ទីបំផុតច្បាស់ការហើយ ! ពីពេលវេលាបើកការដ្ឋានសាងសង់គម្រោង​«ព្រែកជីកហ្វូណនតេជោ»ជាប្រវត្តិសាស្ត្រនៅកម្ពុជា
ទីបំផុតច្បាស់ការហើយ ! ពីពេលវេលាបើកការដ្ឋានសាងសង់គម្រោង​«ព្រែកជីកហ្វូណនតេជោ»ជាប្រវត្តិសាស្ត្រនៅកម្ពុជា
January 17, 2024, 9:47 a.m.
បើតាមការបញ្ជាក់របស់ក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ នេះ គម្រោងផ្លូវនាវាចរណ៍ និងប្រព័ន្ធភស្ដុភារកម្មទន្លេបាសាក់​ ដែលត្រូវបាន​ប្រសិទ្ធ​នាម​ថាគម្រោង «ព្រែកជីកហ្វូណនតេជោ» ដែលជាគម្រោងព្រែកជីកជាប្រវត្តិសាស្ត្រនៅកម្ពុជា គ្រោងរៀបចំពិធីបើកការដ្ឋានសាងសង់ ក្នុងអំឡុងត្រីមាសទី៤ ឆ្នាំ២០២៤ខាងមុខហើយ ។តាមគម្រោងព្រែកជីកហ្វូណនតេជោនឹងសាងសង់សន្ទះផ្លូវនាវាចរណ៍ចំនួន៣កន្លែង សាងសង់ស្ពាន​ចំនួន ១១កន្លែង, សាងសង់ផ្លូវអមសាងខាងប្រវែង ២០៨គីឡូម៉ែត្រ និងមាន​បំពាក់​សញ្ញាជំនួយនាវាចរណ៍ និងហេដ្ឋារចនាសម្ព័ន្ធឆ្លងកាត់​ទន្លេផ្សេងៗ​ទៀតផង​ដែរ។ ការសាងសង់គម្រោងផ្លូវទឹកថ្មីនេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយ​ទុន​វិនិ​យោគ ១,៧០០លានដុល្លារអាមេរិក និងប្រើរយៈពេលសាងសង់ប្រមាណ៤ឆ្នាំ។យោងតាមការសិក្សា គម្រោងព្រែកជីកហ្វូណនតេជោនឹងផ្តល់អត្ថប្រយោជន៍​ជាច្រើនដូចជា៖ ការកាត់បន្ថយរយៈពេល ចម្ងាយ និងតម្លៃនៃការដឹកជញ្ជូន​នាពេលបច្ចុប្បន្ន ព្រមទាំងបង្កើតនូវតំបន់ពាណិជ្ជកម្មនិងមជ្ឈមណ្ឌលភស្តុភារកម្ម ការអភិវឌ្ឍផែរណបថ្មីៗជាច្រើន ការពង្រីកតំបន់អភិវឌ្ឍន៍កសិកម្ម ធារាសាស្រ្ត វារីវប្បកម្ម និងចិញ្ចឹមសត្វ។គម្រោងនេះក៏នឹងជួយគាំទ្រដល់ការអភិវឌ្ឍប៉ូលសេដ្ឋកិច្ចទី៤ របស់កម្ពុជា ការបង្កើតការងារបន្ថែមនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ កំពង់ផែស្វយ័តភ្នំពេញ និងកំពង់ផែផេ្សងទៀត ហើយក៏ជំរុញការអភិវឌ្ឍទីក្រុងនិងនគរូបនីយកម្ម និងការជំរុញការរីកចម្រើនផ្នែកអចលនទ្រព្យផងដែរ។ព្រែកជីកហ្វូណនតេជោ ត្រូវបានប្រសិទ្ធនាមឡើង នាសម័យប្រជុំ​ពេញ​អង្គ​គណៈ​រដ្ឋមន្ត្រីនីតិ​កាល​ទី៦ នៃរដ្ឋសភា កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៣កន្លងទៅ និងបន្តមកនៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចបង្កើតគណៈកម្មការអន្តរក្រសួង ដើម្បីដំណើរ​ការ​អនុវត្តគម្រោងនេះផងដែរ ៕ទាក់ទងពួកយើងដើម្បីទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
CREA News Page 2024 KH
លើកនេះឈុតធំតែម្តង ! វិនិយោគិនចិនគ្រោងគាស់លុយវិនិយោគលើវិស័យ៤នេះនៅខេត្តព្រះសីហនុ
លើកនេះឈុតធំតែម្តង ! វិនិយោគិនចិនគ្រោងគាស់លុយវិនិយោគលើវិស័យ៤នេះនៅខេត្តព្រះសីហនុ
January 15, 2024, 7:30 a.m.
ខេត្តដែលមានសក្តានុពលភូមិសាស្ត្រ ហេដ្ឋារចនាសម្ព័ន្ធ និងបរិយាកាសរស់នៅប្រកបដោយសុខដុមរមនា ដែលមានប្រជាពលរដ្ឋចម្រុះជាតិសាសន៍ ប្រកបរបរគ្រប់ប្រភេទ ហើយក្នុងនោះមានជនជាតិចិនដែលលេចធ្លោជាងគេ ។កាលពីថ្ងៃទី១២ មករា កន្លងទៅនេះ គណៈប្រតិភូក្លិបសហគ្រិនពាណិជ្ជកម្មចិន ដឹកនាំដោយលោក Zhan Tin អគ្គលេខាធិការរងក្លិប បានចូលជួបសម្ដែងការគួរសមជាមួយ លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ ដោយវិនិយោគិនចិនមានគោលបំណងចង់វិនិយោគលើវិស័យសំខាន់ៗចំនួន៤នៅខេត្តព្រះសីហនុ ។បើយោងតាមការជួបសម្តែងការគួរសមនេះ ចំពោះវិស័យអាទិភាពដែលគណៈប្រតិភូក្លិបសហគ្រិនពាណិជ្ជកម្មចិន(Chinese Entrepreneur Commerce Club) ចង់មកវិនិយោគនៅក្នុងខេត្តព្រះសីហនុរួមមានដូចជា ៖ វិស័យឧស្សាហកម្ម វេជ្ជសាស្ត្រ ហិរញ្ញវត្ថុ និងវិស័យកសិ-ឧស្សាហកម្មជាដើម ។ក្នុងជំនួបនេះ លោកអភិបាលរងបានជម្រាបជូនគណៈប្រតិភូអំពីស្ថានភាពភូមិសាស្ត្រ សក្តានុពល ស្ថានភាពសេដ្ឋកិច្ច ដំណើរការអភិវឌ្ឍ និងចក្ខុវិស័យរបស់កំពង់ផែទឹកជ្រៅ ផែនការអភិវឌ្ឍផ្លូវដែក និងជាពិសេសផែនការមេប្រែក្លាយខេត្តព្រះសីហនុទៅជាតំបន់សេដ្ឋកិច្ចពិសេសគំរូពហុបំណង។លោកអភិបាលរងខេត្តព្រះសីហនុ បានបញ្ជាក់ថា ខេត្តព្រះសីហនុបាននិងកំពុងធ្វើពិពិធកម្មសេដ្ឋកិច្ច ពោលគឺខេត្តនឹងបង្កើនប្រភពចំណូលផ្សេងៗបន្ថែមទៀត ក្រៅពីការពឹងផ្អែកទៅលើវិស័យទេសចរណ៍តែមួយមុខ។ ខេត្តព្រះសីហនុនឹងប្រែក្លាយជាតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម និងភស្តុភារកម្មអន្តរជាតិ មជ្ឈមណ្ឌលដឹកជញ្ជូនទំនិញពហុមធ្យោបាយអន្តរជាតិ មជ្ឈមណ្ឌលហិរញ្ញវត្ថុអន្តរជាតិ តំបន់ទេសចរណ៍ប្រណិត ជាពិសេសជាទីក្រុងវៃឆ្លាតនាំមុខ។លោក ឡុង ឌីម៉ង់ បានរម្លឹកពីក្របខ័ណ្ឌអនុគ្រោះពន្ធ និងសន្ធិសញ្ញាពាណិជ្ជកម្មផ្សេងៗ ដែលកម្ពុជាជាសមាជិក ដែលមានភាពអំណោយផលដល់វិនិយោគិននៅកម្ពុជា និងបានសង្កត់ធ្ងន់ថា ឆ្នាំ២០២៤នេះ ជាឆ្នាំដែលល្អបំផុតសម្រាប់ការវិនិយោគនៅក្នុងខេត្តព្រះសីហនុ ដែលរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧ បានបញ្ចប់សេចក្តីព្រាង “កម្មវិធីពិសេសសម្រាប់ជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ឆ្នាំ២០២៤” និងគ្រោងនឹងដាក់អនុវត្តនាពេលឆាប់ៗខាងមុខ ៕ឈ្វេងយល់ពីអចលនទ្រព្យនៅក្នុងខេត្តព្រះសីហនុ
ការអភិវឌ្ឍន៍លើការគ្រប់គ្រងអចលនទ្រព្យ៖ ការចុះហត្ថលេខាលើអនុស្សរណៈរវាង PICASSO CITY GARDEN និង HEALTH & WELLNESS POWER TEAM
ការអភិវឌ្ឍន៍លើការគ្រប់គ្រងអចលនទ្រព្យ៖ ការចុះហត្ថលេខាលើអនុស្សរណៈរវាង PICASSO CITY GARDEN និង HEALTH & WELLNESS POWER TEAM
January 11, 2024, 7:53 a.m.
កាលពីថ្ងៃទី 9 ខែមករា Picasso City Garden ដែលជាខុនដូដ៏ប្រណីតនៅតំបន់បឹងកេងកង 1 ដែលអភិវឌ្ឍដោយក្រុមហ៊ុន Titan Stone Real Estate Group បានចូលរួមសហការជាមួយស្ថាប័នចំនួន 5 ក្រោមសម្ព័ន្ធ Health & Wellness POWER TEAM ដែលជាដៃគូសហការរូមគ្នារវាងស្ថាប័នថែទាំសុខភាព និងសុខភាពក្នុងស្រុកដ៏ល្បីល្បាញ។ តាមរយៈពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ផ្លូវការនេះ Picasso City Garden និង Health & Wellness POWER TEAM បានសម្រេចនូវយុទ្ធសាស្ត្រ "ឈ្នះ-ឈ្នះ" សម្រាប់ភាគីទាំងពីរ ដែលអនុញ្ញាតឱ្យមានសេវាថែទាំសុខភាព និងការថែទាំសុខភាពកាន់តែប្រសើរឡើង ដើម្បីផ្តល់អត្ថប្រយោជន៍ដល់ភ្ញៀវក៏ដូចជាអ្នកស្នាក់នៅទាំងអស់របស់ Picasso ។សម្ព័ន្ធ Health & Wellness POWER TEAM មានសមាសភាពនៃស្ថាប័នចំនួនប្រាំ រួមមានៈIMI Dental Clinic: ជាគ្លីនិកធ្មេញដែលមានបទពិសោធន៍អាជីវកម្មជិត 30 ឆ្នាំ ជាមូយនឹងក្រុមទន្តបណ្ឌិតអន្តរជាតិជាន់ខ្ពស់ និងមានជំនាញច្បាស់លាស់។Meta Eye Clinic: ជាគ្លីនិកភ្នែកក្នុងស្រុកដ៏ល្បីមួយ ដែលមានឧបករណ៍ និងបច្ចេកទេសព្យាបាលភ្នែកទំនើបបំផុត និងបច្ចេកទេសវេជ្ជសាស្ត្រប្រកបដោយប្រសិទ្ធភាព។KS Clinic: ជាគ្លីនិកផ្នែកត្រចៀក ច្រមុះ និងបំពង់ក នៅក្នុងស្រុកដ៏ល្បី ជាមួយនឹងក្រុមគ្រូពេទ្យជំនាញ សហការជាមួយមន្ទីរពេទ្យរដ្ឋផ្សេងៗ ដើម្បីពង្រឹងទៅលើធនធាន និងបច្ចេកវិទ្យាសម្រាប់ការព្យាបាលអ្នកជម្ងឺប្រកបដោយប្រសិទ្ធភាព និងគុណភាពនៃសេវាកម្ម។EKIP​ Medical Centre៖ ជាមន្ទីរពេទ្យ ជំនាញផ្នែកក្រពះ ពោះវៀន ដ៏ល្បីមួយ ជាមួយនឹងសេវាកម្មវេជ្ជសាស្រ្ដដ៏ធំទូលាយ។RD Keto Fasting៖ ជាស្ថាប័នបណ្តុះបណ្តាលលើផ្នែកអាហារូបត្ថម្ភក្នុងស្រុក ដែលសេវាកម្មចម្បងទៅលើវគ្គបណ្តុះបណ្តាលតាមអ៊ីនធឺណិតពាក់ព័ន្ធនឹងរបបអាហារ និងអាហារូបត្ថម្ភ ជាពិសេសការគ្រប់គ្រងទម្ងន់សម្រាប់សិក្ខាកាម។លោក Darren Teng ប្រធានក្រុមហ៊ុន Titan Stone Real Estate Group និង Picasso City Garden បានមានប្រសាសន៍នៅក្នុងសុន្ទរកថារបស់លោកក្នុងពិធីចុះហត្ថលេខាថា “យើងតែងតែយកចិត្តទុកដាក់លើសុវត្ថិភាព និងសុខភាពអ្នកស្នាក់នៅរបស់យើង តាមរយៈការសហការជាមួយដៃគូក្នុងស្រុក ក៏ដូចជាស្ថាប័នវេជ្ជសាស្រ្តដែលមានជំនាញ និងវិជ្ជាជីវៈច្បាស់លាស់”។ សមិទ្ធិផលទាំងអស់នេះហើយគឺជាផ្នែកមួយដ៏សំខាន់នៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យរបស់ Picasso ដូច្នេះហើយ ពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់ថ្ងៃនេះត្រូវបានចាត់ទុកថាជាសមិទ្ធិផលដែលមានសារសំខាន់មួយសម្រាប់អ្នករស់នៅ Picasso ទាំងអស់ និងសម្រាប់ក្រុមហ៊ុនផ្ទាល់ផងដែរ។អាគារខុនដូ​ដំបូង​គេ​ដែល​ផ្តល់​ជូន​អ្នកស្នាក់នៅនូវ​កញ្ចប់​សេវាកម្មបញ្ចុះតម្លៃពិសេសស្ថិតនៅក្នុងតំបន់ស្នូលនៃរាជធានីភ្នំពេញ - Picasso City Garden គឺជាខុនដូតែមួយគត់ដែលមានសេវាកម្មលំដាប់ខ្ពស់បំផុតនៅអាស៊ី។ ចាប់តាំងពីការបញ្ចប់ការសាងសង់នៅចុងឆ្នាំ 2022 អត្រានៃចំនួនអ្នកស្នាក់នៅបានបន្តកើនឡើង ហើយបច្ចុប្បន្នមានអ្នកស្នាក់នៅជាង 90% នៃបន្ទប់ខុនដូសរុប។ ដើម្បីបង្កើនស្តង់ដារគុណភាពនៃសេវាកម្មគ្រប់គ្រងអចលនទ្រព្យជាបន្តបន្ទាប់ ក្នុងឆ្នាំ 2023 PICASSO FAMILY PACKAGE (Picasso Family Package) ត្រូវបានបង្កើតឡើងក្នុងគោលបំណងផ្តល់នូវសេវាកម្មបន្ថែមសម្រាប់អ្នកស្នាក់នៅក្នុងអាគារ។ ដោយផ្អែកលើតម្រូវការរស់នៅចាំបាច់របស់អ្នកស្នាក់នៅ PICASSO បានចាប់ដៃគូសហការយ៉ាងសកម្មជាមួយអាជីវកម្ម ឬស្ថាប័នក្នុងវិស័យផ្សេងៗរួមមាន វិស័យថែទាំសុខភាព សេវាកម្មម្ហូបអាហារ វិស័យអប់រំ ការធ្វើដំណើរ សេវាកម្មកែសម្ផស្សជាដើម ដែលបច្ចុប្បន្នយើងមានដៃគូសហការជាង 40 អាជីវកម្ម ដែលកំពុងផ្តល់សេវាកម្ម និងអត្ថប្រយោជន៍ជាច្រើន ព្រមទាំងការបញ្ចុះតម្លៃពិសេសសម្រាប់អ្នកស្នាក់នៅទាំងអស់។ អតិថិជនគ្រាន់តែតបង្ហាញ Picasso Access Card របស់ពួកគេ ដើម្បីរីករាយនឹងការបញ្ចុះតម្លៃពិសេសអាជីវកម្មដែលជាដៃគូសហការរបស់យើង។ដោយលែក វិស័យ​សុខាភិបាល និងការថែទាំសុខភាព ​គឺ​ជា​វិស័យអាទិភាព​ក្នុង​ចំណោម​វិស័យផ្សេងទៀតទាំងអស់។ ការចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នាគឺជាការបង្កើនតម្លៃបន្ថែមនៃសេវាកម្មអចលនទ្រព្យ ដោយបានឆ្លុះបញ្ចាំងពីការខិតខំប្រឹងប្រែងរបស់ Picasso Property Management ដើម្បីបំពេញបន្ថែមទៅលើប្រតិបត្តិការសេវាកម្មដ៏ទូលំទូលាយទៅកាន់អ្នកស្នាក់នៅរបស់យើង។ នាពេលអនាគត Picasso នឹងបន្តពង្រឹងឱ្យកាន់តែល្អប្រសើរចំពោះបទពិសោធន៍រស់នៅប្រកបដោយគុណភាពខ្ពស់និងភាពកក់ក្ដៅសម្រាប់អតិថិជន។ ជាមួយគ្នានេះ យើងនឹងផ្តល់នូវទំនុកចិត្តបន្ថែមទៀតលើការទំនុកចិត្តនៃការរៀបចំផែនការអគារ និងការគ្រប់គ្រងអចលនទ្រព្យរបស់ Picasso 2 ដែលជាគម្រោងថ្មីដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Titan Stone Real Estate។ឈ្វេងយល់បន្ថែមអំពីគម្រោង Picasso City Garden
គម្រោងធំ ! ចិនគ្រោងបោះទុន$១០០០លានវិនិយោគលើវិស័យនេះនៅក្នុងស្រុកខ្មែរ
គម្រោងធំ ! ចិនគ្រោងបោះទុន$១០០០លានវិនិយោគលើវិស័យនេះនៅក្នុងស្រុកខ្មែរ
January 9, 2024, 7:00 a.m.
ក្នុងដំណើរទស្សនកិច្ចក្នុងទីក្រុងឈីងតាវ ខេត្តសានដុង សាធារណរដ្ឋប្រជាមានិតចិន ចាប់ពីថ្ងៃទី៥-៨ ខែមករា ឆ្នាំ២០២៤ កន្លងទៅ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា​បានអញ្ជើញចុះហត្ថលេខាលើអនុស្សារណៈនៃការយោគយល់គ្នាស្តីពីកិច្ចសហប្រតិបត្តិការទៅវិញទៅមក​ រវាងក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងមជ្ឈមណ្ឌលជាតិស្រាវជ្រាវបច្ចេកវិទ្យាវិស្វកម្មកៅស៊ូ និងសម្បកកង់រថយន្តនៃសាធារណរដ្ឋប្រជាមានិតចិន (NERCRAT)។ នេះបើតាមការឱ្យដឹងពី ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា នារសៀលថ្ងៃទី០៩ ខែមករា ឆ្នាំ២០២៤ នេះ ។អនុស្សារណៈនៃការយោគយល់គ្នានេះរៀបចំឡើងក្នុងគោលបំណងដើម្បីពង្រឹងរួមគ្នាលើគម្រោងអាទិភាពមួយចំនួនរវាងភាគីទាំងពីរ។ ក្នុងនោះ NERCRAT បានបង្ហាញឆន្ទៈយ៉ាងមោះមុត ក្នុងការវិនិយោគទឹកប្រាក់ចំនួន១ពាន់លានដុល្លារ លើគគម្រោងអទិភាពទាំងនោះ។NERCRAT គឺជាមជ្ឈមណ្ឌលស្រាវជ្រាវ និងអភិវឌ្ឍន៍បច្ចេកវិទ្យាទំនើបមួយ នៅក្នុងឧស្សាហកម្មកៅស៊ូនិងសំបកកង់ ដែលមានទីស្នាក់ការកណ្ដាលក្នុងក្រុងឈីវតាវ ខេត្តសានដុង ប្រទេសចិន ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ពេញចិត្តស្តូក ! ពន្ធអចលនទ្រព្យសំខាន់ៗទាំងនេះនឹងត្រូវលើកលែងរហូតដល់ចុងឆ្នាំ២០២៤
ពេញចិត្តស្តូក ! ពន្ធអចលនទ្រព្យសំខាន់ៗទាំងនេះនឹងត្រូវលើកលែងរហូតដល់ចុងឆ្នាំ២០២៤
January 10, 2024, 7:02 a.m.
តាមរយៈសេចក្តីជូនដំណឹងចុះថ្ងៃទី៤ ខែមករា ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានសម្រេចបន្តលើកលែងពន្ធប្រថាប់ត្រាលើការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទ ដែលមានលក្ខណៈជាបុរី ដែលមានតំលៃក្រោម ឬស្មើ ៧០.០០០ ដុល្លារ រហូតដល់ដំណាច់ឆ្នាំ២០២៤។ ប្រភពដដែលបន្តថា ការផ្ទេរកម្មសិទ្ធិ ឬសិទ្ធិកាន់កាប់លំនៅឋានគ្រប់ប្រភេទដែលមានលក្ខណៈជាបុរី និងមានតម្លៃលើសពី៧០.០០០ ដុល្លារ ត្រូវបានអនុគ្រោះឱ្យដកទំហំទឹកប្រាក់ចំនួន ៧០.០០០ ដុល្លារចេញ ជាមូលដ្ឋានគិតពន្ធប្រថាប់ត្រា សម្រាប់ការទិញលំនៅឋានក្នុងគម្រោងអភិវឌ្ឍន៍លំនៅឋានជាបុរី ដែលមានការអាជ្ញាបណ្ណអាជីវកម្ម អចលនវត្ថុ និងបានចុះបញ្ជីត្រឹមត្រូវ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បើតាមសេចក្តីជូនដំណឹងដដែល រាជរដ្ឋាភិបាល បន្តពន្យាពេលការអនុវត្តលើពន្ធចំណេញមូលធនទាំង៦ ប្រភេទទ្រព្យរួមមាន អចលនទ្រព្យ ភតិសន្យា ទ្រព្យវិនិយោគ កេរ្តិ៍ឈ្មោះអាជីវកម្ម កម្មសិទ្ធិបញ្ញា និងរូបិយបណ្ណបរទេស រហូតដល់ដំណាច់ឆ្នាំ២០២៤។ រាជរដ្ឋាភិបាល បានសម្រេច ពន្យារការលើកលែងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) សម្រាប់ពន្ធលើអចលនទ្រព្យ ដែលនឹងត្រូវផុតកំណត់ ត្រឹមដំណាច់ឆ្នាំ២០២៣ រហូតដល់ដំណាច់ឆ្នាំ២០២៤។ បន្ថែមពីលើនេះ ពន្ធលើដីធ្លីមិនប្រើប្រាស់ ត្រូវបានព្យួរការអនុវត្តរហូតដល់ដំណាច់ឆ្នាំ២០២៤ មានន័យថាកម្មសិទ្ធិករ ឬអ្នកកាន់កាប់ ឬអ្នកទទួលប្រយោជន៍ចុងក្រោយ ពុំមានកាតព្វកិច្ចប្រកាសបង់ពន្ធរហូតដល់ដំណាច់ឆ្នាំ២០២៤។ ក្រសួងបញ្ជាក់ថា រាល់ការលើកលែង ការអនុគ្រោះ និងការព្យួរពន្ធខាងលើនេះ ពុំមានអនុភាពប្រតិសកម្មចំពោះប្រាក់ពន្ធ រួមទាំងទណ្ឌកម្មរដ្ឋបាល (ពន្ធបន្ថែម ឬការប្រាក់) ដែលបានបង់រួចហើយនោះទេ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
កម្ពុជារំពឹងចិននឹងកែប្រែដីបម្រុង១០០០ហិកតានៅជុំវិញព្រលានសៀមរាបថ្មីទៅជាតំបន់បែបនេះ
កម្ពុជារំពឹងចិននឹងកែប្រែដីបម្រុង១០០០ហិកតានៅជុំវិញព្រលានសៀមរាបថ្មីទៅជាតំបន់បែបនេះ
January 4, 2024, 7:28 a.m.
យោងតាមជំនួបពិភាក្សាការងាររវាងឯកឧត្តម សួន សុផល អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ជាមួយគណៈប្រតិភូមន្ទីរពាណិជ្ជកម្មខេត្តយុនណាន នៃសាធារណរដ្ឋប្រជាមានិតចិន តំណាងដោយ លោក Ma Jun អគ្គនាយករង ក្នុងគោលបំណងពិភាក្សាអំពីទិសដៅចំពោះមុខសម្រាប់ការងារពាក់ព័ន្ធនឹងការជំរុញ និងទាក់ទាញគម្រោងវិនិយោគនៅកម្ពុជា និងកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤នេះក្រុមហ៊ុនចិន Yunnan Construction Group នឹងកៀរគរវិនិយោគិននានា មកវិនិយោគ ផ្ទៃដីបម្រុងទុកនៅក្បែរអាកាសយានដ្ឋានអន្តរជាតិអង្គរសៀមរាបទៅជាតំបន់សេដ្ឋកិច្ចពិសេស​ដ៏មានសក្តានុពលបំផុតក្នុងតំបន់ ។​ជាមួយគ្នានេះ​ ឯកឧត្តមបានថ្លែងអំណរគុណមន្ទីរពាណិជ្ជកម្មខេត្តយុនណានដែលជានិច្ចកាលតែងតែយកចិត្តទុកដាក់ក្នុងការសហការជាមួយ ក.អ.ក. ដើម្បីទាក់ទាញ និងរុញច្រានវិនិយោគិន និងធុរជនមកស្វែងរកកាលានុវត្តភាពវិនិយោគ និងធុរកិច្ចនៅកម្ពុជា ។ក្នុងន័យនេះ ឯកឧត្តមបានបង្ហាញជំនឿចិត្តយ៉ាងមុតមាំថាក្នុងឆ្នាំ ២០២៤ ខាងមុខ តំណាង Yunnan Construction Group នឹងសហការជាមួយដៃគូរបស់ខ្លួនពូនជ្រុំកម្លាំងធ្វើអានុភាវូបនីយកម្មផ្ទៃដីប្រមាណ១០០០ហិកតា នៅជុំវិញអាកាសយានដ្ឋានអន្តរជាតិខេត្តសៀមរាប ដើម្បីរៀបចំជាតំបន់សេដ្ឋកិច្ចពិសេសសំដៅប្រមូលផ្តុំកម្រងឧស្សាហកម្មលើវិស័យកសិ-ចំណីអាហារមកពីខេត្តយុនណានមកបណ្តាក់ទុនវិនិយោគដើម្បីឆក់ឱកាសបំពេញតម្រូវការទីផ្សារចំណីអាហារក្នុងស្រុក និងតំបន់ដែលកំពុងពោរពេញដោយសក្តានុពល និងថាមវន្ត ។ជាការឆ្លើយតប សមភាគីចិនបានបង្ហាញនូវចំណាប់អារម្មណ៍យ៉ាងក្រៃលែងលើមតិលើកឡើងរបស់​ឯកឧត្តមអគ្គលេខាធិការរងលើចំណុចពាក់ព័ន្ធខាងលើ ហើយបានប្តេជ្ញាក្នុងការបង្កើនកិច្ចសហប្រតិបត្តិការវិនិយោគ និងពាណិជ្ជកម្មឆ្លងកាត់ព្រំដែនក្រោមក្របខ័ណ្ឌនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង និងមហាអនុតំបន់មេគង្គ ក៏ដូចជាកិច្ចសហប្រតិបត្តិការទ្វេភាគីកម្ពុជា-ចិនឱ្យកាន់តែរីកធំធាត់។គួររំលឹកថា កន្លងមកក្រុមហ៊ុនវិនិយោគសាងសង់អាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គ Angkor International Airport Investment (Cambodia) បានបង្ហាញពីការត្រៀមបម្រុកទុកដីប្រមាណជា ១ពាន់ហិកតា សម្រាប់សាងសង់តំបន់សេដ្ឋកិច្ច តំបន់ឧស្សាហកម្ម ជាផ្នែកមួយនៃទីក្រុងអាកាសយានដ្ឋានថ្មីនេះ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដើម្បីភ្ញៀវទេសចរ ! រដ្ឋពិភាក្សាជាមួយចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងពីព្រលានយន្តហោះសៀមរាប-អង្គរឆ្ពោះទៅក្រុងសៀមរាប
ដើម្បីភ្ញៀវទេសចរ ! រដ្ឋពិភាក្សាជាមួយចិនលើគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងពីព្រលានយន្តហោះសៀមរាប-អង្គរឆ្ពោះទៅក្រុងសៀមរាប
December 26, 2023, 7:49 a.m.
រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃអង្គារ ទី២៦ ខែធ្នូ ឆ្នាំ២០២៣ ឯកឧត្តម ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន និងជាអនុប្រធានអចិន្ត្រៃយ៍នៃគណៈកម្មការអន្តរក្រសួង បានអញ្ជើញចូលរួមកិច្ចប្រជុំគណៈកម្មការអន្តរក្រសួង នៃគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល (Urban Light Rail Transit) តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប ក្រោមកិច្ចដឹកនាំរបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា និងជាប្រធានគណៈកម្មការអន្តរក្រសួង។កិច្ចប្រជុំបានប្រព្រឹត្តទៅនៅ ទីស្តីការក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ដោយមានការចូលរួមពី ឯកឧត្តម លោកជំទាវ លោក លោកស្រី ជាអនុប្រធាន សមាជិក សមាជិកាគណៈកម្មការអន្តរក្រសួង និងមន្ត្រីពាក់ព័ន្ធជាច្រើនរូបផ្សេងទៀត។កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងជំរុញការអនុវត្តគម្រោងអភិវឌ្ឍន៍ផ្លូវរថភ្លើងធុនស្រាល តភ្ជាប់ពីអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ ឆ្ពោះទៅក្រុងសៀមរាប តាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ សម្តេចធិបតី ដើម្បីជាការឆ្លើយតបទៅនឹងកំណើននៃភ្ញៀវទេសចរ និងសេវាកម្មដឹកជញ្ជូននានា ខណៈដែលអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរ បានចាប់ផ្តើមប្រតិបត្តិការរបស់ខ្លួនជាផ្លូវការ តាំងពីថ្ងៃទី១៦ ខែវិច្ឆិកា ឆ្នាំ២០២៣។មួយវិញទៀត ការជជែកពិភាក្សាបានយកចិត្តទុកដាក់លើការសិក្សាតម្រាយផ្លូវ សំដៅបញ្ចៀសកុំឱ្យមានការរំខានដោយប្រការណាមួយនៅតំបន់អង្គរ តំបន់ដែលជាបុរាណដ្ឋាន ឬ តំបន់ដែលស្ថិតក្នុងដែនអភិរក្សរបស់អាជ្ញាធរអប្សរា៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដំណឹងល្អ ! រដ្ឋគ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងមួយនៅក្រុងព្រះសីហនុ
ដំណឹងល្អ ! រដ្ឋគ្រោងនឹងសាងសង់ពហុកីឡដ្ឋានថ្មីសន្លាងមួយនៅក្រុងព្រះសីហនុ
December 20, 2023, 7:06 a.m.
គម្រោងសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ ដែលអាចផ្ទុកមនុស្សប្រមាណជាង៣ម៉ឹននាក់នឹងលេចរូបរាងក្នុងពេលឆាប់ៗខាងមុខនេះ​ ។ នេះបើយោងតាមកិច្ចប្រជុំពិនិត្យវឌ្ឍនភាពការងារសាងសង់ពហុកីឡដ្ឋាន ខេត្តព្រះសីហនុកាលពីថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២៣ ។ថ្លែងនៅក្នុងកិច្ចប្រជុំនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានចាត់ទុកគម្រោងសាងសង់ពហុកីឡាដ្ឋាន ជាសមិទ្ធផលដ៏ថ្មីស្រឡាងមួយទៀត ក្រោមគំនិតផ្ដួចផ្ដើមរបស់ សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ។គោលបំណងក្នុងការសាងសង់ពហុកីឡដ្ឋានខេត្តព្រះសីហនុ គឺឆ្លើយតបតាមសំណូមពររបស់ប្រជាពលរដ្ឋ និងតម្រូវការចាំបាច់ក្នុងការអភិវឌ្ឍវិស័យកីឡា និងទេសចរណ៍ក្នុងខេត្តឱ្យកាន់តែរីកចម្រើនថែមទៀត ដែលនឹងរួមចំណែកទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិឱ្យចូលមកទស្សនាកំសាន្តក្នុងខេត្តនេះព្រមទាំងបណ្ដាខេត្តជាប់ឆ្នេរសមុទ្រ។ពហុកីឡាដ្ឋានថ្មីនេះ អាចផ្ទុកមនុស្សប្រមាណ ៣១.៥០០នាក់ មានហាងកាហ្វេ កន្លែងបោះតង់ សួនទេសចរណ៍ អគារសារមន្ទីរ សាលមហោស្រព និងរចនាសម្ព័ន្ធជាច្រើនទៀត ហើយនឹងត្រូវសាងសង់បែបសហសម័យ មានបញ្ចូលនូវអត្តសញ្ញាណជាតិ និងធានាបាននូវគុណភាពគង់វង្សយូរអង្វែងដូចអគារពីសម័យបុរាណដែលបានបន្សល់ទុកមកដល់សព្វថ្ងៃ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យនៅខេត្តព្រះសីហនុឥតគិតថ្លៃ
ស្វាគមន៍ជាថ្មី Westerdam ! ដែលនឹងនាំភ្ញៀវទេសចរទាំងកប៉ាល់មកខេត្តព្រះសីហនុក្នុងខែធ្នូនេះ
ស្វាគមន៍ជាថ្មី Westerdam ! ដែលនឹងនាំភ្ញៀវទេសចរទាំងកប៉ាល់មកខេត្តព្រះសីហនុក្នុងខែធ្នូនេះ
December 14, 2023, 9:06 a.m.
កប៉ាល់ទេសចរណ៍មួយដែលមានឈ្មោះថា «Westerdam» នឹងនាំភ្ញៀវទេសចរអន្តរជាតិប្រមាណ៤០០០នាក់មកទស្សនាប្រទេសកម្ពុជាជាថ្មីនៅចុងខែធ្នូ នេះ ។ នាវាអ្នកដំណើរទេសចរនេះគ្រោងនឹងមកដល់កំពង់ផែស្វយ័តក្រុងព្រះសីហនុ ខេត្តព្រះសីហនុ នៅថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០២៣ខាងមុខ ។គួររម្លឹកផងដែរថា កាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ ២០២០ ក្នុងអំឡុងពេលនៃការរាតត្បាតនៃជំងឺកូវីដ-១៩ កម្ពុជាប្រទេសតូចតែមានបេះដូងសប្បុរសធំ បានអនុញ្ញាតឱ្យកប៉ាល់ទេសចរណ៍ចូលចតនៅកំពង់ផែស្វយ័តក្រុងព្រះសីហនុ បន្ទាប់ពីកប៉ាល់ដឹកភ្ញៀវទេចរនេះត្រូវបានច្រានចោលដោយកំពង់ផែក្នុងប្រទេសជាច្រើន ដោយសារសង្ស័យថា មនុស្សនៅលើកប៉ាល់ឆ្លងជំងឺដ៏កាចសាហាវនេះ ។ប៉ុន្តែអតីតនាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានធ្វើការអនុញ្ញាតឱ្យកប៉ាល់ ​«Westerdam» ចូលចត និងថែមទាំងបានទទួលស្វាគមន៍យ៉ាងកក់ក្តៅ ដែលធ្វើឱ្យភ្ញៀវទេសចរលើកប៉ាល់ទាំងអស់បានធ្វើការអរគុណ និងដឹងគុណចំពោះទឹកចិត្តដ៏សប្បុរសរបស់អតីតនាយករដ្ឋមន្ត្រី ហ៊ុន សែន ។ការត្រលប់មកវិញជាថ្មីរបស់កប៉ាល់ដែលបានដឹកអ្នកដំណើរចម្រុះជាតិសាសន៍ប្រមាណ៤០០០នាក់នេះ ជារឿងដ៏ល្អមួយសម្រាប់ខេត្តព្រះសីហនុ ដោយអាចបង្ហាញនូវសក្តានុពលទេសចរណ៍របស់ខេត្ត និងវិស័យអចលនទ្រព្យនៅខេត្តព្រះសីហនុទៅកាន់ភ្ញៀវទេសចរអន្តរជាតិដែលបានចូលកម្សាន្តក្នុងខេត្តព្រះសីហនុ ។កប៉ាល់ទេសចរណ៍នេះត្រូវចំណាយពេល 12 ថ្ងៃនៅលើមហាសមុទ្រ មុនពេលចូលចតនៅកំពង់ផែរបស់ប្រទេសកម្ពុជា ។ ការ​វិល​ត្រឡប់​របស់​កប៉ាល់​ទេសចរណ៍​នេះ​នឹង​ត្រូវ​បាន​ស្វាគមន៍​យ៉ាង​កក់ក្ដៅ​ពី​ប្រទេស​កម្ពុជា ៕ស្វែងរកអចលនទ្រព្យនៅខេត្តព្រះសីហនុនៅទីនេះ !
ឆាប់ៗខាងមុខនេះ ! ភ្នំពេញនឹងមានអគារខ្ពស់ជាងគេ និងសួនឧទ្យានដែលវែងជាងគេនៅទីតាំងមួយនេះ
ឆាប់ៗខាងមុខនេះ ! ភ្នំពេញនឹងមានអគារខ្ពស់ជាងគេ និងសួនឧទ្យានដែលវែងជាងគេនៅទីតាំងមួយនេះ
December 8, 2023, 7:38 a.m.
គម្រោងអគារកម្ពស់ជាង៥០០ម៉ែត្រ និងសួនឧទ្យានតាមដងទន្លេ ដែលវែងជាងគេនៅរាជធានីភ្នំពេញ ក្រោយបានពន្យាពេលដោយសារវិបត្តិ​កូវីដ១៩ នាពេលខាងមុខនឹងផុសឡើងនៅលើក្រុងរណបកោះនរា ក្រោមការអភិវឌ្ឍរបស់ក្រុមហ៊ុន OCIC ។ នេះបើយោងតាមអគ្គនាយករងក្រុមហ៊ុន OCIC លោក ទូច សំណាង ។អគ្គនាយករងក្រុមហ៊ុន OCIC បញ្ជាក់ថា ៖ «ទាក់ទងនឹងអគារខ្ពស់ហ្នឹង ក្រុមហ៊ុនធ្លាប់មាន នៅលើកោះនរា ប៉ុន្តែដោយសារសម័យកូវីដ១៩ យើងក៏ពន្យាគម្រោងហ្នឹងសិន ។ ទីតាំងសម្រាប់គម្រោងអគារខ្ពស់នេះ គឺស្ថិតនៅខាងឆ្វេងដៃ បើចុះពីស្ពានបេតុងខ្សែទៅកោះនរា។» ។សម្ដេចនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ក៏បានលើកឡើងកាលពីសប្តាហ៍មុនដែរថា នាពេលខាងមុខនេះ នៅតំបន់កោះនរា នឹងគ្រោងសាងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ដែលមានកម្ពស់រហូតទៅដល់៥៥៥ម៉ែត្រ។សម្ដេចបន្តថា «តាមខ្ញុំដឹង នៅទីនេះ (តំបន់កោះនរា) គ្រោងនឹងសង់អគារមួយដែលខ្ពស់ជាងគេនៅក្នុងតំបន់ គឺអគារ៥៥៥ម៉ែត្រ ដែលគ្រោងធ្វើនៅកន្លែងហ្នឹង។ សង្ឃឹមថា នឹងចេញជារូបរាងនៅទីនេះ មិនត្រឹមតែខ្ពស់ជាងគេនៅក្នុងប្រទេសកម្ពុជាទេ តែថែមទាំងខ្ពស់ជាងគេនៅក្នុងតំបន់ថែមទៀត!»។បើតាមលោក ទូច សំណាង សួនឧទ្យានវែងជាងគេនេះ គឺស្ថិតនៅស្របតាមទន្លេ មានប្រវែងសរុប ៤.២០០ម៉ែត្រ។ បច្ចុប្បន្នការសាងសង់សួនឧទ្យាននេះ សម្រេចបានប្រមាណ ១ភាគ៣នៃគម្រោងហើយ។​សួននេះដែរ គឺមានឈ្មោះថា កោះនរាផាកវ៉េ សួនឧទ្យានវែងជាងគេនេះ នឹងត្រូវបានបង្កើតឡើងជាសួនឧទ្យានបែបរចនាបទមួយដែលថ្មី ហើយប្លែក ដែលវែងជាងគេនៅកណ្តាលរាជធានីភ្នំពេញ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដីធ្លីដែលមិនបានប្រើប្រាស់ដែលស្របតាមលក្ខខណ្ឌទាំងនេះក៏មិនចាំបាច់បង់ពន្ធដែរ
ដីធ្លីដែលមិនបានប្រើប្រាស់ដែលស្របតាមលក្ខខណ្ឌទាំងនេះក៏មិនចាំបាច់បង់ពន្ធដែរ
November 16, 2023, 7:13 a.m.
សម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា បានថ្លែងបញ្ជាក់ឱ្យដឹងនៅក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» ថា ចាប់ពីឆ្នាំ២០២៥តទៅរដ្ឋនឹងយកពន្ធចំពោះតែដីធ្លីមិនបានប្រើប្រាស់ដែលមានទំហំចាប់ពី៥ហិកតាឡើងទៅតែប៉ុណ្ណោះ ចំណែកឯដីដែលមានទំហំក្រោម៥ហិកតាគឺមិនជាប់ពន្ធឡើយ ។ប៉ុន្តែទោះជាយ៉ាងណាក៏ដោយនាយករដ្ឋមន្ត្រីកម្ពុជាក៏បានគូសបញ្ជាក់ផងដែរថា ចំពោះដីដែលលើស៥ហិកតា គឺអាចរួចពន្ធលើដីធ្លីមិនបានប្រើប្រាស់បាន ប្រសិនបើស្របតាមលក្ខខណ្ឌណាមួយដូចខាងក្រោម៖ដីកសិកម្មកំពុងបង្កបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការ ឬអនុគណៈកម្មការវាយតម្លៃដីសម្រាប់ពន្ធលើដីដែលប្រើប្រាស់ដីកំពុងបម្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវ័ន្ដបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដារនៅរដ្ឋបាលសារពើពន្ធដីមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្រោមកិច្ចសន្យាជួលដីដែលមានកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាលដីសម្បទាសេដ្ឋកិច្ចដែលជួលពីរដ្ឋ ឬដីធ្លីរបស់សហគមន៍ដីជាកម្មសិទ្ធិរបស់រដ្ឋដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវ័ន្ដបុគ្គលណាមួយសម្រាប់ប្រើប្រាស់ជាសកម្មភាពសេដ្ឋកិច្ចផ្សេងៗ តាមកិច្ចសន្យា ឬកិច្ចព្រមព្រៀងតាមភាគីទាំងពីរដីដែលស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលប្រើប្រាស់ផ្ទាល់ដល់សកម្មភាពកសិកម្ម ឧស្សាហ៍កម្ម ឬសេវាកម្មស្របតាមការស្នើសុំដោយក្រុមការងារផ្នែកអប់រំ គឺដីដែលបានចុះបញ្ជីទ្រព្យសម្បត្តិរបស់សហគ្រាស ក្នុងវិស័យអប់រំ សិក្សាធិការ បណ្ដុះបណ្ដាលវិជ្ជាជីវៈសម្រាប់គោលដៅបម្រើវិស័យដែលបានរៀបរាប់បានជាដើម ។ ក្នុងករណីដែលដីនេះ ត្រូវបានលក់ ឬមិនបានបម្រើតាមគោលដៅខាងលើ ត្រូវបំពេញកាតពន្វកិច្ចពន្ធដារតាមច្បាប់ជាធរមាន ៕បញ្ជីដីលក់តម្លៃក្រោមទីផ្សារ
កាដូថ្មីពីសម្តេច ហ៊ុន ម៉ាណែត ! ដីមិនបានប្រើប្រាស់ទំហំក្រោមឬស្មើប៉ុននេះគឺមិនជាប់ពន្ធឡើយ
កាដូថ្មីពីសម្តេច ហ៊ុន ម៉ាណែត ! ដីមិនបានប្រើប្រាស់ទំហំក្រោមឬស្មើប៉ុននេះគឺមិនជាប់ពន្ធឡើយ
November 15, 2023, 5:39 a.m.
ចាប់ពីឆ្នាំ២០២៥តទៅដីធ្លីដែលមិនបានប្រើប្រាស់ដែលមានទំហំ៥ហិកតាចុះក្រោមគឺមិនជាប់កាតព្វកិច្ចបង់ពន្ធនោះទេ ពោលការអនុវត្តពន្ធលើដីធ្លីមិនបានប្រើប្រាស់សម្រាប់តែដីដែលមានទំហំចាប់ពី​៥ហិក​តា​ឡើងទៅតែប៉ុណ្ណោះ ។ នេះបើយោងតាមការប្រកាសរបស់សម្ដេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ដ្រីនៃកម្ពុជា ថ្លែងនៅក្នុងកម្មវិធី វេទិកា «រាជរដ្ឋាភិបាល-ផ្នែកឯកជន លើកទី១៩» នៅវិមានសន្តិភាពកាលពីថ្ងៃទី១៣ ខែវិច្ឆិកា កន្លងទៅនេះ ។សម្ដេចធិបតីបានមានប្រសាសន៍លើកឡើងថា ពាក់ព័ន្ធនឹងពន្ធលើអចលនទ្រព្យ និងពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ កន្លងមកមានការភាន់ច្រឡំច្រើនថា ពន្ធទាំងពីរនេះហាក់មានភាពត្រួតស៊ីគ្នា ។ ដើម្បីឱ្យសាធារណៈជនយល់កាន់តែច្បាស់ ខ្ញុំសូមជម្រាបជូនថា «ពន្ធលើអចលនទ្រព្យ» រហូតមកដល់បច្ចុប្បន្ន រាជរដ្ឋាភិបាលសម្រេចអនុវត្ដចំពោះតែអចលនទ្រព្យ ដែលស្ថិតនៅក្នុងភូមិសាស្ដ្រខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ និងក្រុងចំនួន២៧ នៃខេត្ដទាំងអស់ទូទាំងប្រទេសប៉ុណ្ណោះ ។សម្ដេច ហ៊ុន ម៉ាណែត បានមានប្រសាសន៍បន្ដថា ដើម្បីបញ្ចៀសការយកពន្ធត្រួតស៊ីគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាជនទូទៅ ស្រមតាមគោលបំណងនេះ ខ្ញុំបានដាក់ចេញគោលការណ៍ ឱ្យអគ្គនាយកដ្ឋានពន្ធដារនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ធ្វើការកែសម្រួលលិខិតបទដ្ឋានគតិយុទ្ធ ដើម្បីបន្ធូរបន្ថយលក្ខណ្ឌសម្រាប់ទទួលបានការលើកលែងពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យមានភាពច្បាស់លាស់ដូចតទៅ ៖១៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់សំដៅដល់ដីដែលនៅក្រៅតំបន់ដែលជាប់ពន្ធលើអចលនទ្រព្យហើយ អញ្ចឹងអត់មានការត្រួតគ្នាទេ ។២៖ ដីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានអនុញ្ញាតឱ្យកាត់ចេញ៥ហិកតាក្នុងមួយកន្លែង ។ មានន័យថា ដីដែលមានទំហំ៥ហិកតាចុះ លែងព្រួយបារម្ភរឿងជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ហើយ ។ កិច្ចការនេះពីដើមយើងធ្លាប់កាត់ ១២០០ ម៉ែត្រការ៉េ គិតថាជាដីលំនៅឋាន ។ ក្រោយមកលុប១២០០ការ៉េ គិតជាលុយ១០០លានរៀលវិញ ប៉ុន្ដែឥលូវកុំឱ្យពិបាកក្នុងការគិតថាផ្ទះប្រមាណ អីប្រមាណ គឺ៥ហិកតាចុះ គឺមិនគិតដីអត់ប្រើប្រាស់ទៀតទេ ព្រោះបើយើងគិត៥ហិកតា អ្នកដែលមានលទ្ធភាពទិញដីលើស៥ហិកតា ទុកអត់ធ្វើអីមានមិនច្រើនទេ អញ្ចឹងប្រជាពលរដ្ឋភាគច្រើន គឺអាចរួច។ ហើយ​ចំពោះដីដែលលើស៥ហិកតា យើងនៅមានលក្ខខណ្ឌមួយចំនួនទៀតដើម្បីអនុគ្រោះ ។ និយាយជារួមគោលដៅនៃការដាក់ពន្ធនេះ គឺធ្វើយ៉ាងម៉េចកុំឱ្យទិញដីទុកចោលធំពេកព្រោះអាចប៉ះពាល់ ទិញ​យកទៅធ្វើអី យកទៅបង្កើតសកម្មភាពដើម្បីឱ្យជួយសេដ្ឋកិច្ច ។គួរបញ្ជាក់ផងដែរថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃការទិញដីទុកដោយមិនបានប្រើប្រាស់ ហើយរងចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ៕បញ្ជីដីសម្រាប់លក់តម្លៃក្រោមទីផ្សារ
មេដែកឆក់ថ្មី ! តំបន់សេដ្ឋកិច្ចថ្មីមួយតម្លៃជិត១០០លានដុល្លារនឹងរះនៅក្នុងខេត្តមួយនេះ
មេដែកឆក់ថ្មី ! តំបន់សេដ្ឋកិច្ចថ្មីមួយតម្លៃជិត១០០លានដុល្លារនឹងរះនៅក្នុងខេត្តមួយនេះ
October 31, 2023, 4:09 a.m.
ឯកឧត្តម ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានថ្លែងក្នុងពិធីជួបសំណេះសំណាលរវាងសម្តេច ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយនឹងកម្មករនិយោជិតនៅខេត្តកំពង់ចាម កាលពីថ្ងៃទី២៥ តុលា កន្លងទៅនេះថា ខេត្តកំពង់ចាមទទួលបានការវិនិយោគនៅតំបន់សេដ្ឋកិច្ចថ្មីមួយទៀតដែលមានទំហំផ្ទៃដី៦៨ហិកតា ក្រោមទុនវិនិយោគសរុប៩៦,៤លាន ។ឯកឧត្តមរដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈបានមានប្រសាសន៍ថា៖ «ថ្មីៗកន្លងទៅនេះ ខេត្តកំពង់ចាមក៏ទទួលបាននូវការវិនិយោគនៅតំបន់សេដ្ឋកិច្ចពិសេសជាំងស៊ូ (Jiangsu) ជាតិលេខ៦ ដែលមានទុនសរុបចំនួន៩៦,៤លានដុល្លារលើផ្ទៃដី៦៨ហិកតាដែលតំបន់សេដ្ឋកិច្ចពិសេសនេះនឹងបង្កើតឱ្យមានការទាក់ទាញរោងចក្រ សហគ្រាសជាច្រើនថែមទៀតមកបង្កើតនៅក្នុងខេត្តកំពង់ចាមដែលនឹងបង្កើតឱកាសការងារ និងផ្ដល់ប្រាក់ចំណូលកាន់តែច្រើនបន្ថែមទៀតជូនដល់ប្រជាពលរដ្ឋនៅក្នុងខេត្តកំពង់ចាម និងតំបន់ជុំវិញ» ។សូមជម្រាបផងដែរថា បច្ចុប្បន្ននេះខេត្តកំពង់ចាមមានរោងចក្រ សហគ្រាសសរុបចំនួន៥១៣ និងមានកម្មករនិយោជិតសរុបចំនួន៤១,០០០នាក់ ដែលផ្តល់ចំណូលជាប្រាក់ឈ្នួលសរុបប្រមាណ១២៥លានដុល្លារក្នុង១ឆ្នាំ ក្នុងនោះគ្រាន់តែវិស័យវាយនភណ្ឌ និងកាត់ដេរមួយមុខ គឺមានរោងចក្ររហូតដល់ទៅ២០រោងចក្រ និងមានកម្មករនិយោជិតប្រមាណជិត៣ម៉ឺននាក់ និងផ្តល់ប្រាក់ឈ្នួលសរុបប្រមាណ៨០លានដុល្លារអាមេរិកក្នុង១ឆ្នាំ ៕ចុចប៊ូតុងនេះ ! ដើម្បីប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មានឱកាសហើយ ! រដ្ឋចាប់ដៃឯកជនពិភាក្សាបើកសិទ្ធិឱ្យជនបរទេសអាចទិញផ្ទះ ឬដីបាន
មានឱកាសហើយ ! រដ្ឋចាប់ដៃឯកជនពិភាក្សាបើកសិទ្ធិឱ្យជនបរទេសអាចទិញផ្ទះ ឬដីបាន
October 27, 2023, 9:38 a.m.
កាលពីថ្ងៃទី២៣ ខែតុលា ឆ្នាំ២០២៣ កន្លងទៅនេះ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ក្រោមអធិបតីភាពឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ និងអ្នកឧកញ៉ា លី ហួរ ប្រធានសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជាបានបើកកិច្ចប្រជុំពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីបើកសិទ្ធិឱ្យជនបរទេសអាចធ្វើការទិញដី និងលំនៅឋានក្នុងគម្រោងបុរីបានដើម្បីជាយន្តការក្នុងការជំរុញវិស័យសំណង់ និងអចលនទ្រព្យនៅកម្ពុជាឱ្យកាន់តែមានភាពប្រសើរឡើង ។ជុំវិញកិច្ចប្រជុំបន្ទាន់នេះគឺ «ពិភាក្សាអំពីស្ថានភាពវិស័យសំណង់នៅកម្ពុជា» ដែលមានការចូលរួមពីសំណាក់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំសមាគមជាច្រើនរូបមាន រដ្ឋលេខាធិការនៃក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងអនុប្រធានសមាគមជាច្រើនរូបផងដែរ ។ទាំងក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ និងសមាគមអ្នកអភិវឌ្ឍន៍លំនៅឋានកម្ពុជា បានពិភាក្សាលើទិដ្ឋភាពច្បាប់ដើម្បីអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិស្របច្បាប់ក្នុងការទិញលំនៅឋាន និង​​ដីនៅក្នុងគម្រោងបុរី ។ ក្រៅពីនោះ ភាគីទាំងពីរក៏បានពិភាក្សាលើស្ថានភាពនៃវិស័យសំណង់ជារួមនៅកម្ពុជា ដែលកំពុងជួបបញ្ហាប្រឈមជាច្រើននាពេលបច្ចុប្បន្ន និងពិភាក្សាលើស្ថានភាពហិរញ្ញវត្ថុ ដើម្បីរកហិរញ្ញប្បទានជួយគាំទ្រ និងទ្រទ្រង់ដល់វិស័យដ៏សំខាន់មួយនេះឱ្យអាចស្ទុះងើបឡើងវិញឱ្យបានឆាប់រហ័សផងដែរ ។ជាមួយគ្នានេះដែរ ឯកឧត្តមឧបនាយករដ្ឋមន្រ្តី សាយ សំអាល់ ក៏បានបន្ថែមទៀតថា ក្រសួងក៏បានរៀបចំសំណើ និងគោលនយោបាយមួយចំនួនបន្ថែមទៀតដើម្បីដាក់ស្នើជូនទៅប្រមុខរាជរដ្ឋាភិបាលកម្ពុជាក្នុងការជួយគាំទ្រដល់វិស័យសំណង់នេះដែរ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
គម្រោងដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១ Le Condé BKK1 ​បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
គម្រោងដែលធំជាងគេនៅក្នុងតំបន់បឹងកេងកង១ Le Condé BKK1 ​បានបញ្ចប់ការសាងសង់គ្រោងអគារជាស្ថាពរ
October 27, 2023, 6:28 a.m.
រាជធានីភ្នំពេញ ៖ Le Condé BKK1 ដែលជាគម្រោងលំនៅដ្ឋានលំដាប់ប្រណិត ដែលមានទីតាំងនៅចំកណ្តាលរាជធានីភ្នំពេញ បានប្រារព្ធព្រឹត្តិការណ៍ដ៏សំខាន់មួយជាមួយគឺពិធីបញ្ចប់ការសាងសង់គ្រោងអគារ នៅថ្ងៃទី 26 ខែតុលា ឆ្នាំ 2023។ នេះជាការបញ្ចប់អគារកម្រិតខ្ពស់បំផុត និងជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការផ្តល់ចុងក្រោយនៃការអភិវឌ្ឍន៍។Le Condé BKK1 គឺជាគម្រោងលំនៅដ្ឋានមួយក្នុងចំណោមគម្រោងលំនៅដ្ឋានដែលត្រូវបានគេស្វែងរកច្រើនជាងគេនៅក្នុងតំបន់ ដែលផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើបដល់ប្រជាពលរដ្ឋរបស់ខ្លួន។ អចលនទ្រព្យនេះមានទីតាំងជាយុទ្ធសាស្ត្រក្នុងសង្កាត់បឹងកេងកង1 ដ៏មានកិត្យានុភាព ងាយស្រួលចូលទៅកាន់តំបន់ពាណិជ្ជកម្ម និងកន្លែងកម្សាន្តសំខាន់ៗនៃទីក្រុង។រចនាដោយក្រុមហ៊ុនស្ថាបត្យកម្មអន្តរជាតិដ៏ល្បីល្បាញ បានធ្វើឲ្យ ​Le Condé BKK1 មានលក្ខណៈពិសេសប្លែកពីគេនៃស្ថាបត្យកម្មសហសម័យ និងប្រពៃណី។ ការអភិវឌ្ឍន៍នេះមានបរិក្ខារទំនើបៗ រួមទាំងអាងហែលទឹកធំៗចំនួន២ កន្លែងរត់ហាត់ប្រាណប្រវែង240ម៉ែត្រ កន្លែងហាត់ប្រាណ និងសួនលើអាកាស។កត្តាអ្វីខ្លះដែលធ្វើឲ្យ ខុនដូរជាច្រើនបានបញ្ចុះតម្លៃ ស្របពេលដែលគម្រោង Le Condé BKK1 ឡើងថ្លៃ5%បន្ថែមទៀតដោយសារគម្រោង Le Condé BKK1 ជាគម្រោងដែលមានទីតាំងដ៏ល្អបំផុត1​គ្មាន2​នៅលើផ្លូវកែង និងផ្លូវសំខាន់បំផុតនៅបឹងកេងកងគឺផ្លូវ352កែងផ្លូវ57 ហើយជាខុនដូវដែលជាតម្រូវការអតិថិជនទិញសម្រាប់រស់នៅ វិនិយោគ សម្រាប់ជួល និងលក់ចំនេញ ជាពិសេសជាគម្រោងបឹងកេងកងតែមួយគត់ដែលមានទំហំផ្ទែដីធំបំផុត3029ម៉ែត្រការ៉េ និងទំនើបបំផុតដែលបំពាក់ដោយ Smart Home Xiaomi ហើយសំណង់ក៏បានបញ្ចប់ការសាងសង់គ្រោងអគារកាលពីថ្ងៃទី26 ខែតុលា ឆ្នាំ 2023​ នេះផងដែរ។អ្នកអភិវឌ្ឍន៍ Le Condé BKK1 បានប្រកាសដំឡើងតម្លៃ 5% នៃយូនីតដែលនៅសល់។ ការកើនឡើងនេះនឹងចាប់ផ្តើមពីថ្ងៃទី1 ខែវិច្ឆិកា ឆ្នាំ2023 តទៅ។ ដូច្នេះអស់លោក លោកស្រី ដែលចាប់អារម្មណ៍ សូមរួសរាន់ឡើង ដើម្បីទទួលយកអត្ថប្រយោជន៍ការចំនេញ5% ហើយនឹងដើម្បីទទួលបានផ្ទះក្នុងក្តីស្រមៃរបស់លោកអ្នកដែលជាលំនៅឋានដ៏ប្រណិតបូករួមជាមួយការអភិវឌ្ឍន៍ដ៏លេចធ្លោនេះមុនពេលតម្លៃកើនឡើង។លោក Dylan Hao អ្នកគ្រប់គ្រងទូទៅផ្នែកលក់ និងផ្នែកទីផ្សារ  ក្រុមហ៊ុន  Wang Fu Guo Ji Property Development. មានប្រសាសន៍ថា "យើងមានសេចក្តីរំភើបរីករាយដែលបានឈានដល់ដំណាក់កាលដ៏សំខាន់នេះក្នុងការអភិវឌ្ឍន៍ Le Condé BKK1" ។ "យើងបានធ្វើការដោយមិននឿយហត់ដើម្បីធានាថាគម្រោងនេះមានគុណភាពខ្ពស់បំផុត ហើយយើងមានទំនុកចិត្តថាវានឹងលើសពីការរំពឹងទុករបស់អតិថិជនដ៏មានតម្លៃរបស់យើង"។Le Condé BKK1 ត្រូវបានគេរំពឹងថានឹងបញ្ចប់នៅក្នុងត្រីមាសទី 4 នៃឆ្នាំ 2024 ហើយអ្នកអភិវឌ្ឍន៍បានប្តេជ្ញាចិត្តក្នុងការផ្តល់នូវបទពិសោធន៍នៃការរស់នៅលំដាប់ពិភពលោកដល់ប្រជាជនរបស់ខ្លួន។សម្រាប់ព័ត៌មានបន្ថែមអំពី Le Condé BKK1 និងដើម្បីកក់ការណាត់ជួប សូមចូលទៅកាន់៖ Linkអំពី Le Condé BKK1:Le Condé BKK1 គឺជាការអភិវឌ្ឍន៍លំនៅឋានលំដាប់ខ្ពស់ ដែលមានទីតាំងនៅសង្កាត់បឹងកេងកង1 ដ៏មានកិត្យានុភាពនៃរាជធានីភ្នំពេញ។ គម្រោងនេះផ្តល់ជូននូវកន្លែងរស់នៅដ៏ប្រណិត និងទំនើប ជាមួយនឹងបរិក្ខារទំនើបទាន់សម័យ និងសន្តិសុខ 24 ម៉ោង។ ការអភិវឌ្ឍន៍នេះត្រូវបានរចនាឡើងដោយក្រុមហ៊ុនស្ថាបត្យកម្មដ៏ល្បីលំដាប់អន្តរជាតិ ហើយរំពឹងថានឹងបញ្ចប់នៅត្រីមាសទី4 ឆ្នាំ 2024 ៕ឈ្វេងយល់បន្ថែមអំពីគម្រោង Le Condé BKK1