+85561 777 090
Logo

Recent Articles

Realestate.com.kh នាំប្រូម៉ូសិនពិសេសពីគម្រោងធំៗចំនួន៦ជូនលោកអ្នកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
Realestate.com.kh នាំប្រូម៉ូសិនពិសេសពីគម្រោងធំៗចំនួន៦ជូនលោកអ្នកក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ
June 4, 2022, 4:22 p.m.
ក្នុងរដូវកាលបុណ្យភ្ជុំបិណ្ឌនេះជាពេលវេលាដ៏ល្អសម្រាប់ប្រជាពលរដ្ឋខ្មែរដើម្បីជួបជុំក្រុមគ្រួសារ ក៏ដូចជាចូលរួម កាន់បិណ្ឌជាដើម ។ មិនតែប៉ុណ្ណោះក៏មិនត្រូវភ្លេចនូវវិធានការបង្ការជំងឺកូវីដ១៩របស់ក្រសួងសុខាភិបាល និងរាជ​រដ្ឋាភិបាលដើម្បីចៀសឆ្ងាយពីជំងឺរាតត្បាតមួយនេះ ។ ក្នុងឱកាសដ៏ពិសេសនេះផងដែរក្រុមហ៊ុន Realestate.com.kh បានជ្រើសរើសគម្រោងពិសេសមួយចំនួនដែលមានការផ្តល់ជូនយ៉ាងច្រើនសម្រាប់លោក អ្នកដែលកំពុងស្វែងរកទិញនូវលំនៅដ្ឋានដែលមានទីតាំងល្អ និងតម្លៃសមរម្យប្រកបដោយគុណភាពខ្ពស់ ។*គម្រោង Parc 21 Residenceទីតាំង ៖ សង្កាត់បឹងត្របែក, ខ័ណ្ឌចំការមន, រាជធានីភ្នំពេញប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ បញ្ចុះតម្លៃចំនួន12%លើយូនីតពិសេសParc 21 Residence គឺជាគម្រោងលំនៅដ្ឋានថ្មីមួយក្នុងខ័ណ្ឌចំការមន រាជធានីភ្នំពេញ ដែលទើបតែបានប្រារព្ធ ពិធី «ការបញ្ចប់គ្រោងអគារ» កាលពីពេលថ្មីៗកន្លងមកនេះ ។  គម្រោងខុនដូស្តង់ដាសិង្ហបុរីមួយនេះបានក្លាយជា គម្រោងដែលមានប្រជាប្រិយភាពបំផុតនៅក្នុងតំបន់ នៅខែមិថុនា ឆ្នាំ២០២១ ដោយសារទីតាំងល្អផ្តាច់គេ បរិស្ថានជុំវិញល្អ តម្លៃសមរម្យ និងកាលបរិច្ឆេទប្រគល់ជូនអតិថិជននៅខែមិថុនា ឆ្នាំ២០២២ ខាងមុខនេះ ។ប្រសិនបើលោកអ្នកចង់ឈ្វេងយល់លម្អិតបន្ថែមអំពីគម្រោងមួយនេះសូមចុចប៊ូតុងខាងក្រោម *គម្រោង Silvertown Metropolitanទីតាំង ៖ ផ្លូវលេខ៦៣ (ត្រសក់ផ្អែម), សង្កាត់បឹងកេងកង១, ខ័ណ្ឌចំការមន, រាជធានីភ្នំពេញប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ បញ្ចុះតម្លៃរហូតដល់ 15% ជាមួយនឹងកញ្ចប់ដេគ័ររហូតដល់ $15,000 គម្រោង Silvertown Metropolitan គឺជាខុនដូសេវាកម្មលំដាប់ខ្ពស់នៅចំកណ្តាលសង្កាត់បឹងកេងកង១ ដែលជា តំបន់មួយដែលត្រូវបានចាត់ទុកថា ជាតំបន់ពាណិជ្ជកម្មកណ្តាល នៃទីក្រុងភ្នំពេញ ។ គម្រោងខុនដូប្រណីតមួយ នេះគ្រប់គ្រងដោយក្រុមហ៊ុន Naki Realty ដែលជាក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យឈានមុខគេនៅ កម្ពុជា ។មិនតែប៉ុណ្ណោះ គម្រោង Silvertown Metropolitan ក៏មានការផ្តល់ជូនពិសេសសម្រាប់រដូវកាលពិសេស នាឱកាស​បុណ្យភ្ជុំបិណ្ឌនេះដូចជា ៖បន្ទប់ Studio ៖ បញ្ចុះតម្លៃរហូតដល់ 15% ជាមួយនឹងកញ្ចប់ដេគ័ររហូតដល់ $5,000 បន្ទប់គ្រែគេង 2 ៖ បញ្ចុះតម្លៃរហូតដល់ 15% ជាមួយនឹងកញ្ចប់ដេគ័ររហូតដល់ $10,000បន្ទប់គ្រែគេង 3 ៖ បញ្ចុះតម្លៃរហូតដល់ 15% ជាមួយនឹងកញ្ចប់ដេគ័ររហូតដល់ $15,000ប្រសិនបើលោកអ្នកចង់ឈ្វេងយល់លម្អិតបន្ថែមអំពីគម្រោងមួយនេះសូមចុចប៊ូតុងខាងក្រោម*គម្រោងផ្សារទំនើប Century Plazaទីតាំង ៖ សង្កាត់កាកាប១, ខ័ណ្ឌពោធិ៍សែនជ័យ, រាជធានីភ្នំពេញប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ ទទួលបានឱកាសបញ្ចុះតម្លៃរហូតដល់ 10%ផ្សារទំនើប Century Plaza គឺជាផ្សារដែលស្ថិតក្នុងតំបន់ពាណិជ្ជកម្មថ្មីមួយតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី ដែលត្រូវបានអភិវឌ្ឍពីផ្សារចាស់ ដែលជាកន្លែងដើរទិញឥវ៉ាន់របស់ប្រជាពលរដ្ឋជាច្រើននៅខ័ណ្ឌពោធិ៍សែនជ័យ ។ ផ្សារទំនើបនេះផងដែរត្រូវបានគេរំពឹងថា នឹងក្លាយជាមជ្ឈមណ្ឌលលក់ទំនិញថ្មីនៅក្នុងខ័ណ្ឌពោធិ៍សែនជ័យ ដែលអាជីវករជាង ៦០០ រួចទៅហើយរួមជាមួយនឹងហាងជាច្រើនទៀតដែលកំពុងដំណើរការ ។ប្រសិនបើលោកអ្នកមានបំណងចង់ធ្វើអាជីវកម្មនៅក្នុងផ្សារទំនើប Century Plaza និងទទួលយកការបញ្ចុះតម្លៃ 10% នេះសូមចុចប៊ូតុងខាងក្រោម ៖*គម្រោង WorldBridge Sport Villageទីតាំង ៖ មហាវិថីឈ្នះ-ឈ្នះ, ខ័ណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ បញ្ចុះតម្លៃរហូតដល់ $7,000 សម្រាប់យូនីតខុនដូ និងបញ្ចុះតម្លៃ 6% សម្រាប់ផ្ទះ Row House, Town House និងវីឡាភ្លោះThe WorldBridge Sport Village គឺជាការអភិវឌ្ឍថ្មីមួយដែលកំពុងសាងសង់នៅជាយក្រុងជ្រោយចង្វារតាម បណ្តោយមហាវិថីឈ្នះ-ឈ្នះក្បែរពហុកីឡដ្ឋានជាតិមរតកតេជោដែលជាទីតាំងកីឡដ្ឋានសម្រាប់ការប្រកួតកីឡាស៊ីហ្គេម ឆ្នាំ២០២៣ ។ The WorldBridge Sport Village គឺជាភូមិកីឡាដំបូងគេនៅកម្ពុជាដែលផ្តល់ជូននូវការរស់នៅក្នុងសហគមន៍ ដែលមានលំនៅដ្ឋាន និងអគារខ្ពស់ៗជាច្រើន ។ ហើយសម្រាប់ខែតុលានេះក៏មានការបញ្ចុះតម្លៃ ៧០០០ ដុល្លារលើយូនីតខុនដូ និងបញ្ចុះតម្លៃរហូតដល់ ៦% លើផ្ទះ Row House, Town house និងវិឡាភ្លោះ ។ចាប់អារម្មណ៍ចង់ឈ្វេងយល់បន្ថែមអំពី The WorldBridge Sport Village? សូមចុចប៊ូតុងខាងក្រោម*គម្រោង The Peninsula Private Residencesទីតាំង ៖ ខ័ណ្ឌជ្រោយចង្វារ, រាជធានីភ្នំពេញប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ បញ្ចុះតម្លៃរហូតដល់ 18%The Peninsula Private Residences គឺជាគម្រោងពហុពានរង្វាន់ដែលនឹងរំលេចខ្លួននៅជ្រោយចង្វារក្នុង ពេលឆាប់ៗនេះ ។ The Peninsula Private Residences កំពុងដំណើរការបញ្ចុះតម្លៃរហូតដល់ ១៨% មុនថ្ងៃបញ្ចប់គម្រោងសាងសង់របស់ខ្លួននៅចុងឆ្នាំឆ្នាំ២០២១ ។ ចាប់អារម្មណ៍ចង់ឈ្វេងយល់បន្ថែមអំពី The Peninsula ទេ? សូមចុចប៊ូតុងខាងក្រោម*គម្រោង Olympia Cityទីតាំង ៖ អូឡាំពិច, ខ័ណ្ឌ៧មករា, រាជធានីភ្នំពេញប្រូម៉ូសិនពិសេសសម្រាប់ខែតុលា ៖ តម្លៃត្រឹមតែ $88,888/យូនីត (តម្លៃពិសេសនេះសម្រាប់តែ២យូនីត ប៉ុណ្ណោះ)គម្រោង Olympia City គឺជាគម្រោងមួយក្នុងចំណោមគម្រោងដែលមានទីតាំងស្ថិតនៅកណ្តាលទីក្រុងភ្នំពេញ ។ គម្រោងមួយនេះស្ថិតនៅជាប់នឹងផ្សារទំនើបអូឡាំព្យាតែម្តងដែលជាកន្លែងប្រមូលផ្តុំទៅដោយអាវជីវកម្មគ្រប់ ប្រភេទដ៏ល្អឯកប្រចាំរាជធានីភ្នំពេញ ។សម្រាប់ខែតុលានេះ Olympia City ផ្តល់ជូនសម្រាប់អតិថិជននូវយូនីតពិសេសចំនួន២ដែលមានតម្លៃត្រឹមតែ $88,888/យូនីត ។ចាប់អារម្មណ៍ចង់ឈ្វេងយល់បន្ថែម? សូមចុចប៊ូតុងខាងក្រោមចាប់អារម្មណ៍ឈ្វេងយល់គម្រោងធំៗផ្សេងទៀត លោកអ្នកអាចចុចប៊ូតុងខាងក្រោមនេះ !
ទទួលបានការគាំទ្រខ្លាំងក្រោយបញ្ចប់គ្រោងអគារភ្លាម គម្រោង ផាក ២១ រេស៊ីឌិន លក់ចេញបាន២០ម៉ឺនដុល្លារ
ទទួលបានការគាំទ្រខ្លាំងក្រោយបញ្ចប់គ្រោងអគារភ្លាម គម្រោង ផាក ២១ រេស៊ីឌិន លក់ចេញបាន២០ម៉ឺនដុល្លារ
June 2, 2022, 11:58 a.m.
កម្មវិធីការបញ្ចប់គ្រោងអគាររបស់គម្រោង ផាក ២១ រេស៊ីឌិន បានបញ្ចប់រួចរាល់ជាស្ថាពរ ដែលនេះជាជោគជ័យ របស់គម្រោងខុនដូប្រណីតស្តង់ដាបែបសិង្ហបុរីដែលអាចបញ្ចប់គ្រោងអគារតាមពេលវេលាដែលបានកំណត់បើទោះបីជាបច្ចុប្បន្នប្រទេសកម្ពុជាកំពុងជួបប្រទះនូវការប្រឈមជាមួយនឹងជំងឺកូវីដ១៩ក្តី ក៏មិនអាចជាបញ្ហាចោត សម្រាប់ការសាងសង់គម្រោង ផាក ២១ រេស៊ីឌិន នោះដែរ ។គម្រោង ផាក ២១ រេស៊ីឌិន គឺជាគម្រោងខុនដូបែបប្រណីតស្តង់ដាសិង្ហបុរីហើយក៏ជាគម្រោងមួយក្នុងចំណោម គម្រោងខុនដូជាច្រើនទៀតនៅក្នុងទីក្រុងភ្នំពេញដែលកំពុងអភិវឌ្ឍន៍ខ្លួនឥតឈប់ឈរ ។ កាលពីពេលថ្មីៗនេះ ផាក ២១ រេស៊ីឌិន ទើបតែបានប្រារព្ធពិធីដ៏អស្ចារ្យរបស់ខ្លួន ហើយមានការបញ្ចុះតម្លៃ ១២% លើយូនីតខុនដូមួយ ចំនួនដែលកំពុងទទួលបានប្រជាប្រិយភាពពីអតិថិជន ។នៅក្នុងថ្ងៃប្រារព្ធកម្មវិធី «ការបញ្ចប់គ្រោងអគារ» របស់គម្រោង ផាក ២១ រេស៊ីឌិន នោះទៀតសោទ អតិថិជន មានការគាំទ្រដោយធ្វើការទិញយូនីត និងបានបិទកិច្ចព្រមព្រៀងចំនួន២ ដាច់ដោយឡែកពីគ្នាក្នុងកំឡុងពេល នៃការលក់របស់ខ្លួនដែលមានចំនួនជិត ២០ ម៉ឺនដុល្លារ និង១០ម៉ឺនដុល្លារទៀតកំពុងស្ថិតក្នុងដំណាក់កាលចចារ ។ក្នុងនោះផងដែរ សម្រាប់កិច្ចព្រមព្រៀងដែលទើបតែបានបញ្ចប់ជាមួយអតិថិជនកាលពីពេលថ្មីៗនេះគឺបានមក ពីប្រទេសកម្ពុជា និងអូស្រ្តាលី ដែលអតិថិជនទាំងពីរបានកត់សម្គាល់អំពីលក្ខណៈពិសេសរបស់គម្រោង ដោយមើលឃើញពីភាពងាយស្រួលនៃទីតាំង និងសក្តានុពលជាច្រើននៃគម្រោងនេះ ។លោក Tom O’Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា ៖ «The PARC 21 Residence គឺជាគម្រោងមួយដែលត្រូវបានសាងសង់ឡើងដោយមានចក្ខុវិស័យច្បាស់លាស់ ៖ ដើម្បីផ្តល់នូវគម្រោងដ៏ប្រណីតសម្រាប់ប្រជាជនកម្ពុជាថ្នាក់កណ្តាល និងសម្រាប់វិនិយោគិន ដែលកំពុងសម្លឹងមើលទីតាំងលំដាប់ទី២នៅក្នុងទីក្រុងភ្នំពេញ» ។ លោកបានបន្តថា ៖ «ការលក់ដែលបានធ្វើនៅក្នុងកំឡុងពេលកម្មវិធីការបញ្ចប់គ្រោងអគារបានបង្ហាញអំពីទំនួល ខុសត្រូវខ្ពស់របស់ PARC 21 ទៅកាន់អតិថិជនរបស់ខ្លួន» ។ការបញ្ចុះតម្លៃ ១២% លើការធានារបស់ PARC 21 Residence ចាប់ផ្តើមពីថ្ងៃទី ២៣ ខែកញ្ញា ដល់ថ្ងៃទី០៣ ខែតុលា ឆ្នាំ២០២១ សម្រាប់អតិថិជនដែលចាប់អារម្មណ៍នឹងការបញ្ចុះតម្លៃអាចចូលទៅកាន់គេហទំព័រលក់តាមអ៊ីនធឺណិត (Online Flash Sale) របស់ PARC ២១ ឬធ្វើការសាកសួរដោយផ្ទាល់ជាមួយ Realestate.com.kh ។
មិនស្តាប់ចាត់ការតាមច្បាប់ ! រដ្ឋបាលខេត្តត្បូងឃ្មុំចេញលិខិតហាម៤ចំណុចរួមទាំងពុះដីឡូត៍លក់​លើ​ដី​ក្នុង​តំបន់១នេះ
មិនស្តាប់ចាត់ការតាមច្បាប់ ! រដ្ឋបាលខេត្តត្បូងឃ្មុំចេញលិខិតហាម៤ចំណុចរួមទាំងពុះដីឡូត៍លក់​លើ​ដី​ក្នុង​តំបន់១នេះ
June 4, 2022, 10:35 p.m.
ខេត្តត្បូងឃ្មុំ ៖ ក្រោយឃើញប្រជាពលរដ្ឋមួយចំនួនកំពុងតែធ្វើឱ្យបាត់បង់​នូវសោភ័ណភាព និងប៉ះពាល់​ដល់ហេដ្ឋា​រចនា​សម្ព័ន្ធដែលបានកំណត់ដោយគណៈ កម្មាធិការរៀបចំដែនដី និងនគរូបនីយកម្មថ្នាក់​ជាតិ ស្តី​ពីការដាក់ឱ្យ​ប្រើប្រាស់​​​ប្លង់គោល​ប្រើប្រាស់ដី ​និងផែនការប្រើប្រាស់ដីក្រុងនៃទីរួមខេត្ត​ត្បូងឃ្មុំ រដ្ឋបាល​​ខេត្ត​ខេត្តត្បូងឃ្មុំក៏បានចេញសេចក្តីជូនដំណឹងដល់សាធារណៈជន និងបំរាម៤ចំណុច ដើម្បី​បញ្ឈប់​គ្រប់​សកម្មភាព​ដែលធ្វើឱ្យប៉ះពាល់នូវហេដ្ឋារចនាសម្ព័ន្ធខេត្ត ។ នេះបើយោងតាមសេចក្តីជូន​ដំណឹង​របស់​រដ្ឋបាល​ខេត្តត្បូងឃ្មុំដែលបានចេញកាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នាពេលកន្លង​មកនេះ ។តាមរយៈសេចក្តីជូនដំណឹងស្តីពីការរៀបចំសណ្តាប់ធ្នាប់ លើការសាងសង់ ការបើកផ្លូវចូលគេហដ្ឋាន ការចាក់​បំពេញអាចម៍ដី និងការពុះដីឡូត៍ ស្ថិតក្នុងតំបន់រដ្ឋបាលខេត្តត្បូងឃ្មុំ បានឱ្យដឹងថា បច្ចុប្បន្ននេះ​រាជរដ្ឋាភិបាលក៏ដូចជារដ្ឋបាលខេត្តបាននឹងកំពុងអភិវឌ្ឍន៍នូវហេដ្ឋារចនាសម្ព័ន្ធគ្រប់ប្រភេទដូចជា សំណង់អគារ ផ្លូវថ្នល់ លូ ស្ពាន អាងទឹក អគ្គិសនី ប្រព័ន្ធបណ្តាញទឹកស្អាត ប្រព័ន្ធលូ បង្ហូរទឹកភ្លៀង និងទឹកកខ្វក់...។ល។ ទៅតាមប្លង់គោលប្រើប្រាស់ដីធ្លីក្នុងទីតាំងនានានៃទីរួមខេត្តត្បូងឃ្មុំ ។តាមរយៈសេចក្តីជូនដំណឹងខាងលើ ដើម្បីរក្សាបាននូវសណ្តាប់ធ្នាប់សាធារណៈ បរិស្ថាន សុវត្ថិភាព សោភ័ណភាព និងរួមចំណែកក្នងការអភិវឌ្ឍន៍តំបន់ខាងលើនេះស្របតាមគោលការណ៍ប្លង់គោល​ប្រើប្រាស់ដីធ្លី និងផែនការប្រើប្រាស់ដីក្រុងក្នុងខេត្តត្បូងឃ្មុំឱ្យបានកាន់តែប្រសើរ ។សេចក្តីជូនដំណឹងរបស់រដ្ឋបាលខេត្តត្បូងឃ្មុំក៏បានបញ្ជាក់ផងដែរថា សាធារណជនដែលមានកម្មសិទ្ធ​ដីធ្លី​នៅ​​ក្នុង​តំបន់​រដ្ឋបាលខេត្តដូចខាងក្រោម ៖១. ត្រូវធ្វើការស្នើសុំលិខិតអនុញ្ញាតមករដ្ឋបាលខេត្ត រាល់ការសាងសង់ ការបើកផ្លូវ ការចាក់បំពេញអាចម៍ដី និងការពុះឡូត៍ ស្របតាមនីតិវិធី ។ ២. ត្រូវអនុវត្តតាមបទដ្ឋានបច្ចេកទេស ដែលមានចែងក្នុងប្លង់គោល ដោយកំណត់យកប្រវែង ៥.៥០ម៉ែត្រ និងត្រូវចាក់ទំនាប់ស៊ីម៉ុងទ្រនាប់បាត រាល់ការបើកផ្លូវការូឡា ដើម្បីបង្កើនភាពរឹងមាំ ។ ៣. ហាមដាច់ខាតមិនឱ្យមានការសាងសង់សំណង់ ការកែប្រែប្រភេទដី (ការជីកយកដីចាក់បំពេញដី-លុបដី និងការបែងចែកពុះឡូត៍លក់) ដោយមិនមានការចុះពិនិត្យ សិក្សាលក្ខណៈបច្ចេកទេស ស្របតាមនីតិវិធី និងការអនុញ្ញាតពីរដ្ឋបាលខេត្តជាមុន ។ ៤. ក្នុងករណីមិនគោរពតាមការណែនាំខាងលើ រដ្ឋបាលខេត្ត នឹងចាត់វិធានការតាមផ្លូវច្បាប់ និងមិន​ទទួល​ខុស​ត្រូវរាល់ការខូចខាត​បង់​ផលប្រយោជន៍ របស់ប្រជាពលរដ្ឋ ដែលកើតមានឡើង​ពីការប្រព្រឹត្តិ​ផ្ទុយនឹងការណែនាំនេះ ។
រដ្ឋមន្ត្រីដីធ្លី ជា សុផារ៉ា ៖ «បើមិនចង់ចាញ់បោកគេមុនទិញដីត្រូវមើល៣ចំណុចនេះ» !
រដ្ឋមន្ត្រីដីធ្លី ជា សុផារ៉ា ៖ «បើមិនចង់ចាញ់បោកគេមុនទិញដីត្រូវមើល៣ចំណុចនេះ» !
June 7, 2022, 2:49 a.m.
នៅពេលច្ចុប្បន្នការពុះដីឡូតិ៍លក់កំពុងមានសន្ទុះកើនឡើងយ៉ាងខ្លាំងក្លានៅក្នុងទីផ្សារប្រទេសកម្ពុជា ដោយសារការពុះដីឡូតិ៍លក់នេះទទួលបានប្រាក់ចំណេញច្រើន និងមានភាពងាយស្រួលចំពោះអ្នកអភិវឌ្ឍន៍ក្នុងវិស័យនេះ ។ មិនចាំបាច់មានដើមទុនគ្រប់គ្រាន់ក៏អាចធ្វើបានឲ្យតែពួកគេមានភាពឆ្លាតវៃ រកបានទីតាំងបានល្អនោះប្រាកដជាអាចរកប្រាក់ចំណេញបានយ៉ាងឆាប់រហ័ស ។រូបតំណាងមុនពេល​សម្រេចចិត្ត​ទិញ​ដីឡូត៍គប្បី​មានការ​ត្រិះរិះ​ពិចារណា​ឱ្យបាន​ច្បាស់ដើម្បី​ចៀសវាង​មាន​បញ្ហា ព្រោះ​ដីឡូត៍​ខ្លះ​លក់​ក្នុង​តម្លៃថោក ប៉ុន្តែ​ចំពោះ​គម្រោង​អភិវឌ្ឍន៍ក៏ដូចជា​ការរៀប​ចំឯ​ក​សារ​ផង​នោះគឺ​ធ្វើ​មិនសូវ​បាន​ត្រឹមត្រូវ​ទេ ។ ទន្ទឹមនឹងនោះ ក៏មានប្រជាជនជាច្រើនមកហើយដែលត្រូវអស់លុយដោយសារតែចាញ់បោកអ្នកលក់ដីខ្យល់ ដែលបានប្រើគ្រប់វិធីដើម្បីធ្វើឱ្យប្រជាពលរដ្ឋជឿទុកចិត្តរួចចំណាយលុយទិញគម្រោងដីខ្យល់របស់ពួកគេ ។រដ្ឋមន្ត្រីក្រសួងដែនដី នគររូបនីយកម្ម និងសំណង់ ឯកឧត្តម ជា សុផារ៉ា ធ្លាប់បានមានប្រសាសន៍ណែនាំដើម្បីចៀសវាងករណីទិញដី ឬផ្ទះ ដើម្បីកុំឱ្យចាញ់បោកគេត្រូវសិក្សាទៅលើបញ្ហាមួយចំនួនដូចខាងក្រោម ៖ទី១- ត្រូវសិក្សាផ្លូវច្បាប់ឱ្យបានច្បាស់លាស់ ៖ ការសិក្សាផ្លូវច្បាប់ឲ្យបានច្បាស់លាស់ គឺជារឿងសំខាន់ ថាតើដីនៅតំបន់នោះ ស្ថិតនៅក្នុងដី ស្របច្បាប់ឬទេ ? តើមានច្បាប់ អនុញ្ញាតឱ្យ ពុះលក់ ឬ ក៏អត់?តាមរយៈការស៊ើបសួរ ពីអាជ្ញាធរ និង មេ ភូមិ មេឃុំ ជាដើម ។ ជារួមលោកបានអំពាវនាវដល់ពលរដ្ឋឲ្យពិនិត្យនិងសាកសួរអាជ្ញាធរឲ្យបានច្បាស់លាស់ជាមុនសិន មុននឹងសម្រេចចិត្តទិញផ្ទះ ឬដីនៅទីតាំងណាមួយដើម្បីចៀសវាងការចាញ់បោកអ្នកលក់គម្រោងមួយចំនួន ដែលកំពុងបោកប្រាស់ពលរដ្ឋ។ទី២-ត្រូវសិក្សារអំពីក្រុមហ៊ុន ៖ អ្នកត្រូវដឹងថា តើក្រុមហ៊ុននោះជាក្រុមហ៊ុនអ្វី មានចុះបញ្ជីច្បាស់លាស់ឬទេ? ក្រុមហ៊ុនធ្លាប់មានបញ្ហា ទំនាស់ជាមួយអតិថិជនពីមុនមកឬទេ? ចំពោះបញ្ហានេះ ឯកឧត្តមរដ្ឋមន្រ្តីក៏ស្នើដល់សមត្ថកិច្ច និងអាជ្ញាធរដែនដី ក្តាប់ឲ្យបានគ្រប់ទីតាំងទាំងអស់ ដើម្បីត្រួតពិនិត្យឲ្យបានច្បាស់លាស់ ចំពោះក្រុមហ៊ុនទាំងឡាយ ដែលមានគម្រោងសាងសង់នៅមូលដ្ឋានរបស់ខ្លួន ។ទី៣-ត្រូវពិចារណាថា ដី ឬ ផ្ទះលក់ថោកៗគ្មានការប្រាក់ គ្មានប្រាក់កក់នោះប្រាកដជាមិនអាចទុកចិត្តបានទេ ទោះតម្លៃត្រឹម ៥០០០ ដុល្លារ ឬ ៦០០០ ដុល្លារ តែនេះជាលុយដែលប្រជាពលរដ្ឋខំរកដោយលំបាក ជាញើសជាឈាមយកឱ្យគេស្រួលៗម្ល៉េះ? ៕ចុចអាន ៖ ដល់.ករាប់ម៉ឺនដុល្លារ ! ដំណើរដើមទងដែលមេក្លោង៤នាក់នេះលក់ដីឡូត៍បោកប្រជាពលរដ្ឋផ្អើលខេត្តកោះកុង
គម្រោងប្រណីត អ័រគីដេ ដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការហើយ
គម្រោងប្រណីត អ័រគីដេ ដឹប៊ូតានិច ផាលេស ចាប់ផ្តើមបើកសម្ពោធការដ្ឋានសាងសង់ និងបើកលក់ជាផ្លូវការហើយ
June 6, 2022, 4:47 p.m.
ភ្នំពេញ៖ ក្រោយពីធ្វើការបើកលក់មុនសម្ពោធគម្រោងកាលពីចុងខែកក្កដាកន្លងទៅ ជាមួយនឹងភាពជោគជ័យនៃការលក់ត្រឹមតែ១សប្តាហ៍ដំបូង នៅក្នុងថ្ងៃនេះយើងឃើញថា ក្រុមហ៊ុន អ័រគីដេ ឌីវែលឡុបម៉ិន បានចាប់ផ្តើមធ្វើការបុកគ្រឹះសាងសង់ និងសម្ពោធការបើកលក់ជាផ្លូវការ ហើយនាថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២១ នៅទីតាំងការដ្ឋានក្នុងគម្រោងអ័រគីដេ ដឹប៊ូតានិចស៊ីធី ខណ្ឌជ្រោយចង្វារ។គម្រោង ដឹប៊ូតានិច ផាលេស គឺជាគម្រោងដែលមានភាពល្អប្រណិតដាច់គេ នៅក្នុងគម្រោងមេ ដឹប៊ូតានិច ស៊ីធី ដែលមានទំហំផ្ទៃដីជាង​ ២៣ ហិចតា មានគេហដ្ឋានសរុបជាង ៥០០ខ្នង។ គេហដ្ឋានប្រណិតៗមានចំនួន ៣ប្រភេទ គឺ វីឡាទោល ដឹអ៊ីមប្រ៊េស លេក មានទីតាំងនៅជាប់បឹងប៊ូតានិច  វីឡាទោល ដឹអ៊ីមប្រ៊េស មានទីតាំងនៅទល់មុខសួនច្បារដ៏ស្រស់ស្អាត និងចម្រុះពណ៌ ចុងក្រោយគឺ វីឡាភ្លោះ ដឹអ៊ីមប្រ៊េស ដែលមានរចនាបថដ៏ទំនើប និងក្លាស្សិក ដែលអតិថិជននឹងមានវេលាដ៏ល្អប្រណិត ប្រកបដោយឯកជនភាព និងសុភមង្គល​នូវគម្រោងមួយនេះផ្ទាល់។ដឹប៊ូតានិច ផាលេស រួមមានបរិក្ខារជាច្រើនសម្រាប់អតិថិជនដូចជា៖ ផ្សារទំនើប ប៊ូតានិចម៉ល ដែលអនុញ្ញាតឲ្យអតិថិជនរីករាយ និងងាយស្រួល​ ការទិញទំនិញ និងសម្រាកកម្សាន្ត- ក្លឹបហ្សោសន៍ អីមផើរៀ អាចរៀបចំកម្មវិធីតូចធំបានគ្រប់ពេល- សួនប៊ូតានិច មានផ្កាសម្បូរបែប ចម្រុះពណ៌ ដើមឈើ ដ៏ត្រឈឹងត្រឈៃ - បឹងប៊ូតានិច មានទេសភាពដ៏ស្រស់ស្អាតគួរឲ្យចង់គយគន់។ ទាំងនេះជាអភយឯកសិទ្ធិពិសេសបំផុតសម្រាប់អតិថិជនដែររស់នៅក្នុងគម្រោង ដឹប៊ូតានិច ផាលេស ផ្ទាល់តែម្តង ហើយអ្វីដែរកាន់តែពិសេសនោះ គឺជាគម្រោងដែរផ្តោតសំខាន់ទៅលើ បរិស្ថាន និង ធម្មជាតិ ដោយគ្រប់គេហដ្ឋានទាំងអស់ត្រូវបានរចនាយ៉ាងយកចិត្តទុកដាក់ មានខ្យល់ និងពន្លឺចេញចូលគ្រប់គ្រាន់។ក្នុងឱកាសនៃពិធី បើកការដ្ឋានសាងសង់ និងបើកសម្ពោធការលក់ជាផ្លូវការ ក្រុមហ៊ុនក៏មានផ្តល់ជូននូវប្រម៉ូសិនជាពិសេស។ អតិថិជន បង់ប្រាក់ត្រឹមតែ ០.៨% តែប៉ុណ្ណោះក្នុងមួយខែរហូតដល់ ២៤ខែ ដោយពុំមានការប្រាក់ និងពុំមានប្រាក់កក់ទេ។ សម្រាប់ព័ត៌មានបន្ថែម លោកអ្នកអាចមកសាកសួរព័ត៌មានបាននៅទីតាំងការិយាល័យលក់ តាមបណ្តោយផ្លូវជាតិលេខ ៦អា ចម្ងាយពីស្ពានជ្រោយចង្វារ ៧គ.ម ឬទំនាក់ទំនងតាមរយះលេខទូរស័ព្ទ 098 73 3333​ ឬ​ តេឡាមក្រាម៖ orkide_development។
J-Tower 3 - News Banner KH
គម្រោង PARC 21 Residence បញ្ចុះតម្លៃ 12% ចាប់ពីថ្ងៃទី២៣ កញ្ញា ដល់ថ្ងៃទី០៣ តុលា
គម្រោង PARC 21 Residence បញ្ចុះតម្លៃ 12% ចាប់ពីថ្ងៃទី២៣ កញ្ញា ដល់ថ្ងៃទី០៣ តុលា
June 6, 2022, 5:00 p.m.
អ្នកអភិវឌ្ឍន៍គម្រោងធំៗនៅទីក្រុងភ្នំពេញបន្តមើលឃើញពីការរីកចម្រើន ស្របពេលសកម្មភាពនានាត្រូវបាន កាត់បន្ថយដោយសារកត្តាជំងឺរាតត្បាតកូវីដ១៩ ។ ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ អ្នកអភិវឌ្ឍន៍ជាច្រើន នៅក្នុងទីក្រុងភ្នំពេញកំពុងស្ថិតក្នុងដំណាក់កាលផ្សេងៗគ្នា ជាពិសេសសកម្មភាពសាងសង់អគាររបស់គម្រោង ខុនដូប្រណីត PARC 21 Residence ដែលទើបតែបញ្ចប់នូវតំណាក់កាលថ្មី ។គម្រោង PARC 21 Residence គឺជាគម្រោងអភិវឌ្ឍន៍ថ្មីមួយដែលមានទីតាំងស្ថិតក្នុងសង្កាត់បឹងត្របែក ខ័ណ្ឌ ចំការមន ។ គម្រោងខុនដូប្រណីតស្តង់ដាបែបសិង្ហបុរីមួយនេះនឹងបញ្ចប់ការសាងសង់នៅពាក់កណ្តាលឆ្នាំ ២០២២ ខាងមុខនេះ ។ មិនតែប៉ុណ្ណោះគម្រោងមួយនេះត្រូវបានលក់ចេញជាច្រើនយូនីតជាបន្តបន្ទាប់ជិត១លាន ដុល្លារក្រោយពីបាន សហការជាមួយដៃគូធ្វើទីផ្សារគឺក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh និងដៃគូលក់ ផ្តាច់មុខ FazWaz Cambodia ។ក្នុងកំឡុងពេលព្រឹត្តិការណ៍ប្រារព្ធកម្មវិធីការបញ្ចប់គ្រោងអគារនោះផងដែរ អ្នកអភិវឌ្ឍន៍នៃគម្រោង PARC 21 Residence ក៏មានការផ្តល់ជូនពិសេសថ្មីលើយូនីតដែលកំពុងដាក់លក់ដោយមានការបញ្ចុះតម្លៃ 12% ចាប់ពីថ្ងៃទី២៣ កញ្ញា រហូតដល់ថ្ងៃទី០៣ តុលា ។ ចំពោះអតិថិជនដែលមានបំណងស្វែងរកប្រភេទខុនដូប្រណីតស្តង់ដាបែបសិង្ហបុរី គម្រោង PARC 21 Residence មួយនេះល្អសាកសមបំផុតសម្រាប់លោកអ្នក ដោយអាចអញ្ជើញទៅទស្សនាខុនដូគំរូបាននៅ The Point Community Mall ឬទំនាក់ទំនងមកកាន់ក្រុមការងារ FazWaz Cambodia និងសម្រាប់អតិថិជនដែល នៅតាមបណ្តាខេត្តនានា ឬក្រៅប្រទេសជាដើមក៏អាចទំនាក់ទំនងដោយផ្ទាល់មកកាន់ ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ដើម្បីទទួលបានការបញ្ចុះតម្លៃពិសេសនេះ ។នាយកផ្នែកលក់នៃគម្រោង PARC 21 Residence លោកស្រី Pearl Yu បានឱ្យដឹងថា ៖ « វាគឺជាដំណើរដ៏ អស្ចារ្យមួយដែលបានចាប់ផ្តើមពីវិស័យដែលកំពុងមានការរីកចម្រើននេះ ដោយគម្រោងរបស់យើងនៅតែបន្តការ សាងសង់ដោយមិនមានបញ្ហារាំងស្ទះបើទោះបីជាបច្ចុប្បន្នកំពុងមានជំងឺរាតត្បាតជាសកលក៏ដោយ» ។ នាយកផ្នែកលក់ខាងលើបានបន្តថា ៖ «យើងពិតជារីករាយខ្លាំងណាស់ ដែលគម្រោងរបស់យើងបានឈានដល់ ចំណុចសំខាន់មួយនេះ [បញ្ចប់គ្រោងអគារ]» ។គម្រោង PARC 21 Residence បានក្លាយទៅជាលំនៅដ្ឋានដ៏ប្រណីត និងជាជម្រើសវិនិយោគដ៏ពេញនិយម បំផុតសម្រាប់វិនិយោគិនកម្ពុជា និងបរទេសក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ។ ដោយសារប្រជាប្រិយភាព របស់គម្រោងនេះត្រូវបានគេរំពឹងថា នឹងមានការកើនឡើងតម្លៃនៅក្នុងខែតុលាខាងមុខ ខណៈដែលកាលបរិច្ឆេទ ប្រគល់យូនីតជូនអតិថិជនកាន់តែខិតជិតមកដល់ ៕
កម្មវិធីសម្ពោធការបញ្ចប់គ្រោងអគារគម្រោង ផាក ២១​ រេស៊ីឌិន មានការបញ្ចុះតម្លៃចាប់ពីថ្ងៃទី២៣ កញ្ញា
កម្មវិធីសម្ពោធការបញ្ចប់គ្រោងអគារគម្រោង ផាក ២១​ រេស៊ីឌិន មានការបញ្ចុះតម្លៃចាប់ពីថ្ងៃទី២៣ កញ្ញា
May 26, 2022, 12:21 a.m.
រាជធានីភ្នំពេញ គឺជាទីក្រុងនៃការអភិវឌ្ឍថ្មីដែលកំពុងមានសក្តានុពលខ្លាំងលើវិស័យអចលនទ្រព្យនៅកម្ពុជា​ ដែល​មានគម្រោងអភិវឌ្ឍន៍ជាច្រើនកំពុងតែត្រៀមបង្ហាញខ្លួនជាបន្តបន្ទាប់ ។ ហើយអ្វីដែលថ្មីពិសេស និងលេចធ្លោជាងគេនោះគឺគម្រោង PARC 21 Residence ដែលស្ថិតក្នុងខ័ណ្ឌចំការមនដែល​កំពុងតែ​ នាំការអភិវឌ្ឍន៍បែបថ្មីពេញនិយមបំផុតសម្រាប់លោកអ្នកដែលកំពុងស្វែងរកខុនដូបែបប្រណីតភាព និងទំនើប ។ដើម្បីចូលរួមអបអរកម្មវិធីសម្ពោធការបញ្ចប់គ្រោងអគារ គម្រោង ផាក ២១ រេស៊ីឌិន នឹងនាំមកជូននូវកម្មវិធី បញ្ចុះតម្លៃពិសេសដែលមានរយៈពេលកំណត់ក្នុងថ្ងៃប្រារព្ធកម្មវិធីដែលនឹងប្រព្រឹត្តិទៅនាថ្ងៃទី២៣ កញ្ញា ខាងមុខនេះ ។ការបញ្ចុះតម្លៃដែលនឹងត្រូវបង្ហាញក្នុងពេលឆាប់ៗនេះរបស់គម្រោង ផាក ២១​ រេស៊ីឌិន នឹងត្រូវបាន ផ្សព្វផ្សាយជាសាធារណៈនៅលើទំព័រហ្វេសប៊ុកផេកផ្លូវការរបស់ក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ។ ដូច្នេះកុំភ្លេចតាមដានទំព័រហ្វេសប៊ុករបស់ Realestate.com.kh ដើម្បីទទួលបានការផ្សាយផ្ទាល់ព្រឹត្តិការណ៍ និងការបញ្ចុះតម្លៃពិសេសនេះ ! គម្រោង ផាក ២១​ រេស៊ីឌិន ទទួលបានប្រជាប្រិយភាពយ៉ាងខ្លាំងសម្រាប់ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុង ភ្នំពេញ នៅពេលដែលគម្រោងមួយនេះចាប់ផ្តើមដំណើរការទីផ្សារឡើងវិញកាលពីខែមិថុនា ឆ្នាំ២០២១ កន្លងទៅនេះ ជាមួយដៃគូទីផ្សារផ្តាច់មុខ Realestate.com.kh និងដៃគូលក់ផ្តាច់មុខ FazWaz Cambodia ។ ចាប់អារម្មណ៍ចង់ឈ្វេងយល់បន្ថែមអំពីគម្រោង ផាក ២១​ រេស៊ីឌិន ? សូមពិនិត្យមើលព័ត៌មានបន្ថែមខាងក្រោម ៖តើលោកអ្នកបានដឹងអំពីគម្រោង ផាក ២១ រេស៊ីឌិន ហើយចង់ទទួលបានការបញ្ចុះតម្លៃនៅថ្ងៃនេះទេ? បំពេញបែបបទខាងក្រោមនេះ សហការីយើងខ្ញុំនឹងឆ្លើយតបទៅអ្នកវិញឆាប់ៗ !
ស្វែងរកខុនដូទំនើបប្រណីតក្នុងខ័ណ្ឌសែនសុខមិនគួររំលងគម្រោងមួយនេះ
ស្វែងរកខុនដូទំនើបប្រណីតក្នុងខ័ណ្ឌសែនសុខមិនគួររំលងគម្រោងមួយនេះ
May 29, 2022, 9:10 p.m.
ខ័ណ្ឌសែនសុខដែលត្រូវបានគេចាត់ទុកថា ជាខណ្ឌមួយក្នុងចំណោមខណ្ឌដែលមានសក្តានុពលជាងគេលើផ្នែកអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ដោយសារតែខណ្ឌមួយនេះបានប្រមូលផ្តុំទៅដោយគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជាច្រើនរួមមាន គម្រោងផ្ទះបុរី និងខុនដូបែបប្រណីតជាដើម ។ដោយឡែកសម្រាប់អតិថិជនដែលមានគ្រោងស្វែងរកខុនដូប្រណីតដែលស្ថិតក្នុងខ័ណ្ឌសែនសុខលោកអ្នកមិនគួរមើលរំលងគម្រោង PHNOM PENH GALAXY GARDEN ដែលជាគម្រោងលំនៅដ្ឋានបែបទំនើប និងស៊ីវីល័យបំផុត ហើយក៏ជាអគារថ្មីមួយនៅក្នុងខ័ណ្ឌសែនសុខ ។មិនត្រឹមតែជាគម្រោងដែលល្អផ្តាច់គេក្នុងខ័ណ្ឌសែនសុខ គម្រោង PHNOM PENH GALAXY GARDEN ជាគម្រោងមួយដែលត្រូវបានអភិវឌ្ឍដោយក្រុមហ៊ុន Shanghai JING DI Group ដែលបានបង្កើតឡើងនៅថ្ងៃទី24 ខែកក្កដា ឆ្នាំ1995 ដែលជាក្រុមហ៊ុនសាងសង់សំណង់អគារដ៏ធំ និងល្បីល្បាញមួយនៅក្នុងប្រទេសចិន ។គម្រោង Phnom Penh Galaxy Garden មានទីតាំងស្ថិតនៅខណ្ឌសែនសុខដែលស្ថិតនៅក្បែរផ្សារទំនើបអ៊ីអន2 ផ្សារម៉ាក្រូដែលជាផ្សារទំនើបបោះដុំធំជាងគេនៅក្នុងប្រទេសកម្ពុជា ។ ចំណុចសំខាន់មួយចំនួនដែលលោកអ្នកគួរតែជ្រើសរើសយកគម្រោងនេះគឺ ៖បញ្ចុះតម្លៃរហូតដល់ 20% រាល់ការបង់ប្រាក់ផ្តាច់ទៅលើការទិញលំនៅដ្ឋានណាមួយមានតម្លៃចាប់ 16xx/m2 នៅគម្រោង PHNOM PENH GALAXY GARDEN តម្លៃចាប់ពី $73,000បង់រំលស់គ្មានការកក់មុន 0%សួនបៃតងដែលមានកម្ពស់ដល់ទៅ100ម៉ែត្រចំណតរថយន្តស្វ័យប្រវត្តិត្រឹមតែ 4 នាទីប៉ុណ្ណោះពីផ្សារទំនើប AEON សែនសុខគម្រោងនេះផ្ដល់ជូននូវអគារភ្លោះដែលមាន 33 ជាន់ គ្រប់បន្ទប់នីមួយៗមានផ្ដល់ជូននៅគ្រឿងបរិក្ខារ និងរចនាប័ទ្មជាច្រើនដែលលោកអ្នកត្រូវការសម្រាប់ការរស់នៅសុខស្រួលនៅក្នុងទីក្រុង ។ ប្រសិនជាលោកអ្នកចង់រស់នៅក្នុងបរិយាកាសបែបប្រណីតៗទំនើប និងស៊ីវិល័យនេះគឺជាអ្វីដែលវាកំពុងតែស្វែងរក ៕
ផ្សារទំនើបថ្មីមួយត្រៀមលេចរូបរាងក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
ផ្សារទំនើបថ្មីមួយត្រៀមលេចរូបរាងក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
June 6, 2022, 10:21 p.m.
មានចម្ងាយប្រមាណជា១០គីឡូម៉ែត្រភាគនិរតីក្រុងភ្នំពេញ ពោធិ៍សែនជ័យ គឺជាខ័ណ្ឌធំជាងគេបង្អស់ក្នុងចំណោមខ័ណ្ឌនានានៅទីក្រុងភ្នំពេញដែលមានប្រជាជនរាប់ម៉ឺននាក់កំពុងតែរស់នៅប្រកបរបររកស៊ី ធ្វើការ និងធ្វើអាជីវកម្មជាដើម ។ខ័ណ្ឌពោធិ៍សែនជ័យដែលជាខ័ណ្ឌកំពុងរីកលូតលាស់ខ្លាំងនៅទីក្រុងភ្នំពេញ និងបានក្លាយជាជម្រើសដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគនានាដើម្បីសាងសង់គម្រោងថ្មីធំៗ ។ ខ័ណ្ឌមួយនេះមានដង់ស៊ីតេប្រជាជនខ្ពស់ មានរោងចក្រ គម្រោងលំនៅដ្ឋាន និងផ្សារ ច្រើនជាងសង្កាត់ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ ។ប៉ុន្តែបើក្រឡែកមើលតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីចំណុចសួនកុមារពោធិ៍ចិនតុងរហូតដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលជាផ្លូវសេដ្ឋកិច្ចមួយដ៏មមាញឹកមានប្រជាពលរដ្ឋក៏ដូចជាភ្ញៀវអន្តរជាតិផ្សេងៗដែលបានចូលមកក្នុងប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ស្ថិតលើតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីដែលកំពុងមានចរាចរណ៍ដ៏ខ្វាត់ខ្វែងជារៀងរាល់ថ្ងៃ និងថែមទាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតំបន់ពោធិ៍ចិនតុងកំពុងមានគម្រោងផ្សារទំនើបថ្មីមួយដែលកំពុងតែសាងសង់រំលេចខ្លួនឡើងជាបណ្តើរៗដែលមានតែមួយគត់ក្នុងតំបន់សក្តានុពលនៃខ័ណ្ឌពោធិ៍សែនជ័យ ។គម្រោងថ្មីដែលត្រៀមនឹងបង្ហាញវត្តមាននៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាគម្រោងរបស់ផ្សារទំនើប «សិនជូរី ផ្លាហ្សាថ្មី» ជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្មត្រីកោណមាស ស្ថិតក្នុងសង្កាត់កាកាប១ ខ័ណ្ឌពោធិ៍សែនជ័យ ដែលគម្រោងផ្សារទំនើបមួយនេះត្រូវបានអភិវឌ្ឍន៍ដោយ JLECC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។មិនត្រឹមតែជាផ្សារទំនើបថ្មីដំបូងគេក្នុងរាជធានីភ្នំពេញ ផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី មានលក្ខណៈពិសេសដាច់គេព្រោះជាប្រភេទផ្សារចម្រុះដែលប្រមូលផ្តុំទៅដោយ មជ្ឈមណ្ឌលកំសាន្ត, ទីផ្សារកសិផល, ទីផ្សារចម្រុះ, អាហារដ្ឋាន, ការិយាល័យ, Skybar, Swimming Pool ។ល។ និងថែមទាំងមានចំណតរថយន្តខាងក្រោមដីធំទូលាយ ។តើផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី មានអ្វីខុសប្លែកពីផ្សារដទៃដែលធ្វើឱ្យអតិថិជនទិញតូបហើយមិនស្តាយ?សម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងរកតូបផ្សារសម្រាប់បើកជាអាជីវកម្មរបស់លោកអ្នកដោយមិនដឹងថា ត្រូវទៅរកនៅទីណា? គម្រោងផ្សារទំនើបថ្មីមួយនេះល្អសាកសមបំផុតសម្រាប់ជម្រើសទី១របស់លោកអ្នក !!!ផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី មួយនេះមានលក្ខណៈពិសេសខុសប្លែកពីផ្សារដទៃ និងផ្សារប្រពៃណីផ្សេងៗដោយសារតែផ្សារមួយនេះត្រូវបានបំម្លែងពីផ្សារចាស់មកជាផ្សារទំនើបបែបថ្មីនៃរបកគំហើញថ្មី ។ មិនតែប៉ុណ្ណោះ ផ្សារទំនើបមួយនេះមានអាជីវករស្រាប់ជាង៦០០នាក់ជាអ្នកប្រកបរបរនៅផ្សារកសិផលចាស់នៃផ្សារសិនជូរី ផ្លាហ្សា ដែលត្រូវបានរៀបចំឱ្យលក់ដូរនៅទីតាំងថ្មីនៃផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី ។នៅជុំវិញផ្សារសិនជូរី ផ្លាហ្សាថ្មី ប្រមូលផ្តុំទៅដោយអគាពាណិជ្ជកម្មធំៗ, នាយកដ្ឋានអន្តោប្រវេសភ្នំពេញ, អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ, សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ, ក្រសួងពាណិជ្ជកម្ម, វិទ្យាស្ថានខុងជឺ, ក្រសួងរ៉ែ និងថាមពល, ផ្សារឈូកមាស, តូបតូចធំគ្រប់ប្រភេទ និងអគារពាណិជ្ជកម្មផ្សេងៗទៀត ស្ថិតក្នុងតំបន់ដែលមានសក្តានុពលខ្លាំងបំផុតក្នុងរាជធានីភ្នំពេញ ។ដោយមើលឃើញពីឱកាសអាជីវកម្មថ្មីនាពេលនេះផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី មានការផ្តល់ជូនពិសេសសម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងរកតូបលក់ដូរក្នុងក្តីស្រម៉ៃ ដោយផ្សារមួយនេះមានការបញ្ចុះតម្លៃពិសេសថ្មីរយៈពេលចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយគ្រាន់តែបង់មុនចំនួន៣០%នោះលោកអ្នកនឹងមានឱកាសវាយបំបែកប្រអប់សំណាងដែលមានរង្វាន់ជាការបញ្ចុះតម្លៃបន្ថែមចំនួន២%រហូតដល់១០% ។ បង់តែជាង១០ដុល្លារក្នុងមួយថ្ងៃក៏បានតូបទំនើបថ្មីមួយអាចរកស៊ីបានដែរ !!!
គម្រោង ផាក ២១ រេស៊ីឌិន សហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ត្រៀមបង្កើតព្រឹត្តិការណ៍ពិសេសថ្មីក្នុងខែកញ្ញានេះ
គម្រោង ផាក ២១ រេស៊ីឌិន សហការជាមួយក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ត្រៀមបង្កើតព្រឹត្តិការណ៍ពិសេសថ្មីក្នុងខែកញ្ញានេះ
May 9, 2022, 5:58 a.m.
គម្រោង ផាក ២១ រេស៊ីឌិន ដែលកំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។គម្រោង ផាក ២១ រេស៊ីឌិន មានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ ។ ផាក ២១ រេស៊ីឌិន ជាគម្រោងដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថីម៉ៅសេតុង មុន្នីវង្ស និងនរោត្តម ជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេស៊ីឌិន ។អ្វីដែលកាន់តែពិសេស​ គម្រោង Parc 21 Residence បានសហការជាមួយនឹងក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh ត្រៀមរៀបចំកម្មវិធីពិសេសអំពីព្រឹត្តិការណ៍សំខាន់របស់គម្រោង ផាក ២១ រេស៊ីឌិន ដែលជាកម្មវិធីផ្តល់ជូនអត្ថប្រយោជន៍ជាច្រើនសម្រាប់អតិថិជនដោយទាំងការបញ្ចុះតម្លៃសន្ធឹកសន្ធាប់នាឱកាសព្រឹត្តិការណ៍ថ្ងៃទី២៣ ខែកញ្ញា ឆ្នាំ២០២១ ខាងមុខនេះ ។ នេះជាឱកាសពិសេសសម្រាប់អតិថិជនដែលកំពុងស្វែងរកនូវខុនដូប្រណីតពិសេសតាមរចនា​ប័ទ្មបែបទំនើបថ្មីសម្រាប់ការរស់នៅជាឯកជន ឬចង់វិនិយោគបន្តដើម្បីផលចំណេញ ។គម្រោង Parc 21 Residence នឹងបញ្ចប់គម្រោងសាងសង់នៅខែមិថុនា ឆ្នាំ២០២២ ខាងដោយក្នុងនោះគម្រោងមួយនេះមានកម្ពស់សរុបចំនួន២១ជាន់ ជាមួយចំនួនយូនីតសរុបទាំងអស់១៣២ ដោយគ្រប់យូនីតនីមួយៗមានរានហាលធំទូលាយ និងមានយូនីត៤ប្រភេទខុសៗគ្នាដូចជា ៖ Penthouse បន្ទប់គេង៣ ទំហំ ២១១​ ម៉ែត្រការ៉េ, Penthouse បន្ទប់គេង ២ ទំហំពី ៩១ ដល់ ៩៤ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ២ ទំហំ ៧៨​ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ១ ទំហំពី ៤២​ ដល់ ៥៤​ ម៉ែត្រការ៉េ និងស្ទូឌីអូ ទំហំ ៣៧​ ម៉ែត្រការ៉េ ៕ត្រៀមខ្លួនទាំងអស់គ្នាដើម្បីចូលរួមព្រឹត្តិការណ៍ពិសេសរបស់គម្រោង ផាក ២១ រេស៊ីឌិន ដែលនឹងត្រូវធ្វើការ Live បន្តផ្ទាល់នៅលើហ្វេសប៊ុកផេកផ្លូវការក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh !!!
៥គម្រោងធំៗបញ្ចុះតម្លៃរាប់ម៉ឺនដុល្លារក្នុងខែកញ្ញា
៥គម្រោងធំៗបញ្ចុះតម្លៃរាប់ម៉ឺនដុល្លារក្នុងខែកញ្ញា
May 23, 2022, 7:41 a.m.
រាជធានីភ្នំពេញគឺជាទីក្រុងដែលបណ្តុំទៅដោយចរន្តសេដ្ឋកិច្ច និងជាបេះដូងសេដ្ឋកិច្ចដ៏សំខាន់របស់ប្រទេសកម្ពុជា ហើយក៏ជាទីផ្សារនៃលំនៅដ្ឋានថ្មីៗ អគារពាណិជ្ជកម្ម ផ្សារទំនើប និងខុនដូប្រណីត ។ ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះរាជធានីភ្នំពេញបានផ្លាស់យ៉ាងខ្លាំងពីអគារសំណង់ទាបទៅជាអគារខ្ពស់ៗដែលមានលក្ខណៈទំនើប និងអគារមជ្ឈមណ្ឌលពាណិជ្ជកម្មជាដើម ។បច្ចុប្បន្នមានគម្រោងអភិវឌ្ឍខុនដូថ្មីៗ និងផ្សារទំនើបមួយចំនួនក្នុងទីក្រុងដែលអ្នកទិញអាចរកទិញ បានសម្រាប់រស់នៅជាឯកជន ឬវិនិយោគបន្តជាដើម ។ ប៉ុន្តែដោយសារតែអ្នកអភិវឌ្ឍមានច្រើនលំដាប់ តើអ្នកគួរតែជ្រើសរើសប្រភេទណាមួយដើម្បីវិនិយោគ?ដើម្បីផ្តល់ភាពងាយស្រួលក្នុងការជ្រើសរើសគម្រោងប្រណីតជាមួយនឹងទីតាំងល្អៗ ដែលផ្តល់ដោយអ្នកអភិវឌ្ឍមានការទទួលស្គាល់ជាអន្តរជាតិ ថ្ងៃនេះក្រុមហ៊ុនអចលនទ្រព្យ Realestate.com.kh បានជ្រើសរើសគម្រោងអភិវឌ្ឍល្អៗមួយចំនួនដែលមានទាំងការផ្តល់ជូនពិសេសក្នុងកំឡុងខែកញ្ញា នេះដែលជាឱកាសល្អសម្រាប់លោកអ្នកដែលមានគម្រោងវិនិយោគដើម្បីផលចំណេញ ៖១)- ខុនដូ Silvertown MetropolitanSilvertown Metropolitan គឺជាខុនដូដែលបានសាងសង់បញ្ចប់ជាស្ថាពររួចហើយ ដែលបានអភិវឌ្ឍ ដោយក្រុមហ៊ុន ណាគីគ្រុប (Naki Group) ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង និង​​​អភិវឌ្ឍន៍អចលនទ្រព្យឈាន មុខគេនៅកម្ពុជា ។ Silvertown Metropolitan ក៏បានបង្កើតគម្រោងចែករំលែកប្រាក់ចំណូល និង​ គម្រោង​​​ជួលទៅម្ចាស់​ដើម្បី​ផ្តល់​នូវ​ការ​​វិនិយោគ​ប្រកបដោយសុវត្ថិភាព និងរយៈពេលវែង ។ខុនដូប្រណិតមួយនេះមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ដែលជា​ទីតាំង​ពាណិជ្ជកម្ម និង​លំនៅ​ ដ្ឋានស្ថិតចំកណ្តាលរាជធានីភ្នំពេញ ។ នៅជុំវិញ Silvertown Metropolitan ប្រមូល​ផ្តុំទៅដោយភោជ នីយដ្ឋានល្បីៗ ផ្សារទំនើបអ៊ីអន និងហាង​ទំនើប​ល្បីៗលំដាប់​អន្តរជាតិ​ជាច្រើនទៀត ។ Silvertown Metropolitan ក៏ស្ថិតនៅជិតផ្លូវធំដូចជាមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ។ ព័ត៌មានលម្អិតអំពីគម្រោង !!!តើ Silvertown Metropolitan មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?ការបញ្ចុះតម្លៃពី Silvertown Metropolitan រហូតដល់១៥%បូករួមជាមួយនឹងការថែមជូនកញ្ចប់ដេគ័រ ឬ គ្រឿងសង្ហារឹម បរិក្ខារផ្ទះបាយ មួយកំប្លេរទៀត រាល់ការទិញប្រភេទបន្ទប់ Studio , បន្ទប់គ្រែគេង 2 និងបន្ទប់គ្រែគេង 3  ។ ការផ្ដល់ជូននេះនឹងផុតកំណត់នៅថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២១ ។ *លក្ខខណ្ឌផ្សេងៗត្រូវបានអនុវត្ត២)- គម្រោងខុនដូ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ «WorldBridge Sport Village»ស្ថិតនៅក្នុងរង្វង់នៃតំបន់ពហុកីឡដ្ឋានជាតិមរតកតេជោ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ « WorldBridge Sport Village» មានចម្ងាយត្រឹមតែ១៥នាទីតែប៉ុណ្ណោះពីតំបន់មជ្ឈមណ្ឌលពាណិជ្ជកម្ម ដោយសារតែ មានការតភ្ជាប់នូវហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់នាពេលបច្ចុប្បន្ន និងការពង្រីកហេដ្ឋារចនាសម្ព័ន្ធទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មផ្សេងៗទៀត ។ក្នុងនោះមានស្ពានជាង៤កន្លែងផ្លូវគម​នាគមន៍ ខ្វាត់ខ្វែងទាំងចាស់ទាំងថ្មី ប្រព័ន្ធដឹកជញ្ជូនសាធារណៈក៏ដូចជាគម្រោងផ្លូវខ្សែរថភ្លើងលើអាកាសដែល តភ្ជាប់ទៅកាន់តំបន់មជ្ឈមណ្ឌលពាណិជ្ជកម្មដែលត្រូវបានរចនាឡើងសម្រាប់ទទួលបាននូវភាពជោគជ័យយូរអង្វែង រួមជាមួយកន្លែងផ្សេងទៀតដែលត្រូវបានសាងសង់ឡើងសម្រាប់ការប្រកួតកីឡាផងដែរ ។ ព័ត៌មានលម្អិតអំពីគម្រោង !!!តើគម្រោង «WorldBridge Sport Village» មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?អ្វីដែលកាន់តែពិសេសក្នុងពេលនេះគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ឬ « WorldBridge Sport Village» មានការផ្តល់ជូនពិសេសសម្រាប់ខុនដូប្រភេទស្ទូឌីយ៉ូ ដោយបញ្ចុះតម្លៃដល់ទៅ15% និង ធានាជួលត្រឡប់វិញ 8% រយៈពេល10ឆ្នាំ (សរុប80%) និងបញ្ចុះតម្លៃចំនួន 2% បន្ថែមទៀតតាមរយៈធនាគារដែលជាដៃគូសហការរបស់គម្រោង«ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ»មានដូចជា ស្ថាបនា និងហ្វីលីព ជាដើម ។ ៣)- គម្រោងខុនដូ The Peninsula Private Residencesគម្រោង The Peninsula Private Residences ជាគម្រោងមួយក្នុងចំណោមការអភិវឌ្ឍលំនៅដ្ឋាន និងជាលំនៅដ្ឋានស្តង់ដារគុណភាពល្អបំផុតនៅក្នុងប្រទេសកម្ពុជា ។ ការអភិវឌ្ឍថ្មីនេះ គឺជាឱកាស វិនិយោគ ដែល​ធានាផ្តល់ជូននូវភាពឯកជន សុវត្ថិភាព ផាសុកភាព ភាពស្រស់ស្អាត និងភាពប្រណិត ។គម្រោង The Peninsula Private Residences ចំនួន ២៥ ជាន់ស្ថិតនៅក្នុងទីតាំងអភិវឌ្ឍន៍ជឿនលឿន បំផុតនៅក្នុងទីក្រុង នោះគឺតំបន់ជ្រោយចង្វារ ។ គម្រោង អភិវឌ្ឍនេះមានចម្ងាយត្រឹមតែ ១៥០ ម៉ែត្រ ប៉ុណ្ណោះពីស្ពានមិត្តភាពកម្ពុជា-ជប៉ុន និងធ្វើដំណើរត្រឹមតែ ៥ នាទីប៉ុណ្ណោះពីតំបន់ពាណិជ្ជកម្ម នៃទីក្រុង។ នៅជិតគម្រោងនេះមានតំបន់សេវាកម្មជាច្រើនដូចជា៖ ហាងលក់ទំនិញ ហាងលក់រាយ ធនាគារ មន្ទីរពេទ្យ កន្លែងទាក់់ទាញភ្ញៀវទេសចរ ភោជនីយដ្ឋាន ហាងកាហ្វេ សណ្ឋាគារ និងលំនៅដ្ឋាន​ និងការអភិវឌ្ឍចម្រុះផ្សេងៗទៀត ។ ព័ត៌មានលម្អិតអំពីគម្រោង !!!តើគម្រោង The Peninsula Private Residences មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?ក្នុងឱកាសពិសេសនេះគម្រោង The Peninsula Private Residences មានការបញ្ចុះតម្លៃពិសេស ២៨% ភ្លាមៗសម្រាប់លក្ខខណ្ឌបង់ផ្តាច់ បូករួមជាមួយការផ្តល់ជូនប្លង់រឹងដោយឥតគិតថ្លៃ និងសម្រាប់លក្ខខណ្ឌបង់រំលស់នឹងទទួលបានការបញ្ចុះតម្លៃ ២៣% ផងដែរ ។ ៤)- ខុនដូ Olympia Cityស្តិតនៅចំកណ្តាលទីក្រុង មានផ្សារទំនើប Olympia Mall, ផ្សារទំនើប Lucky,​ ធនាគារ, ហាងអាជីវកម្ម ទំនើប, សួនច្បារលើអាកាស, អាងហែលទឹកលើអាកាស រួមទាំងមន្ទីរពេទ្យ គ្លីនិកថែទាំសុខភាព ក្បែរ សាកលវិទ្យាល័យអន្តរជាតិ និងសាលារៀនជាដើម ។ អូឡាំព្យាស៊ីធីជាគម្រោងអភិវឌ្ឍអគារពាណិជ្ជកម្ម ទំនើបដំបូងបង្អស់នៅកណ្តាលទីក្រុងភ្នំពេញបង្កើតឡើងដើម្បីបំពេញតម្រូវការវប្បធម៌រស់នៅទីក្រុងកម្រិតខ្ពស់ ។ ព័ត៌មានលម្អិតអំពីគម្រោង !!!តើគម្រោង Olympia City មានការផ្តល់ជូនអ្វីពិសេសសម្រាប់អតិថិជន?* ខុនដូ Olympia City មានការផ្តល់ជូនពិសេសដោយបញ្ចុះតម្លៃ៤០%ទៅលើយូនីតចំនួន៩ដែលជា ប្រភេទ Studio និងបន្ទប់  1 Bedroom ។ ៥)- Star Bayប្រសិនបើអ្នកចង់រស់នៅក្នុងបរិយាកាសប្រណិត និងមានខ្យល់អាកាសល្អ ក្នុងក្រុងព្រះសីហនុ គម្រោង «ស្តា បេ» គឺល្អសាកសមបំផុតសម្រាប់លោកអ្នក ។ អគារមានកន្លែងចតរថយន្តធំទូលាយ ដូច្នេះការធ្វើ ដំណើរ និងទៅមកគឺងាយស្រួល ។ ជាមួយនឹងសន្តិសុខ២៤ម៉ោងនឹងធានាបាននូវសុវត្ថិភាពរបស់អ្នក ជានិច្ច ។ ដោយសាគម្រោងនេះមានទីតាំងនៅក្រុងព្រះសីហនុដែលជាតំបន់អភិវឌ្ឍន៍ដែលនាំឱ្យវា ក្លាយជាតំបន់​​​ដែលមានប្រជាប្រិយបំផុត ។ គម្រោងពិសេសមួយនេះតម្លៃត្រឹមតែ $55,754 ប៉ុណ្ណោះ ។ ទិញភ្លាមអាចចូលរស់នៅបានភ្លាម ៕ ព័ត៌មានលម្អិតអំពីគម្រោង !!!
សម្រុក​ស្ថាបនា​ផ្លូវ​២​ខ្សែត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ
សម្រុក​ស្ថាបនា​ផ្លូវ​២​ខ្សែត្រៀម​សម្រាប់​ព្រឹត្តិការណ៍​ស៊ី​ហ្គេ​ម​២០២៣​ដែល​កម្ពុជា​ធ្វើ​ជា​ម្ចាស់ផ្ទះ
May 9, 2022, 5:58 a.m.
រាជធានីភ្នំពេញ ៖ រដ្ឋបាលរាជធានីភ្នំពេញកំពុងតែមមាញឹកយ៉ាងខ្លាំងក្នុងការស្ថាបនាកំណាត់ផ្លូវ២ខ្សែចាប់ពីចំណុចផ្លូវជាតិលេខ6A រហូតដល់មហាវិថីឈ្នះ-ឈ្នះ ដែលមានទីតាំងស្ថិតនៅក្នុងសង្កាត់បាក់ខែង និងសង្កាត់ព្រែកតាសេក ខណ្ឌជ្រោយចង្វារ ។ នេះបើយោងតាមកិច្ចប្រជុំមួយរបស់រដ្ឋបាលរាជធានីភ្នំពេញ ពិភាក្សាទៅលើបញ្ហាបច្ចេកទេស និងផលប៉ះពាល់ជាមួយបងប្អូនប្រជាពលរដ្ឋនៃគម្រោងស្ថាបនាផ្លូវទាំងពីរខ្សែខាងលើ នារសៀលថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២១ កន្លងទៅនេះក្រោមអធិបតីភាពរបស់ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ។ឯកឧត្តម ឃួង ស្រេង អភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ ដែលត្រូវជាប្រធានគណៈកម្មការដឹកនាំនៃការស្ថាបនាផ្លូវទាំង២ខ្សែនេះបានជំរុញឱ្យអនុគណៈកម្មការបច្ចេកទេសដែលមានកាតព្វកិច្ចក្នុងការស្ថាបនាផ្លូវ២ខ្សែខាងលើត្រូវអនុវត្តការងារឱ្យបានឆាប់រហ័សបំផុតដើម្បីផ្តល់ភាពងាយស្រួលដល់ក្រុមការងារនៃការស្ថាបនាផ្លូវអនុវត្តការងារឱ្យបានលឿនមិនមានការរាំងស្ទះ ។ ចំណែកឯបងប្អូនប្រជាពលរដ្ឋដែលត្រូូវរងផលប៉ះពាល់ដោយសារគម្រោងស្ថាបនាផ្លូវ២ខ្សែខាងលើនេះ រដ្ឋបាលរាជធានីភ្នំពេញក៏មានវិធានការដោះស្រាយជូនសម្រាប់បងប្អូនប្រជាពលរដ្ឋទាំងនោះផងដែរ ។តាមប្រភពលោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការនិងដឹកជញ្ជូនរាជធានីភ្នំពេញ បានបញ្ជាក់ថា កំណាត់ផ្លូវ២ខ្សែ ចាប់ពីចំណុចផ្លូវជាតិលេខ៦អា (6A) រហូតដល់មហាវិថី ឈ្នះ-ឈ្នះ ក្នុង១ខ្សែៗមានប្រវែងជិត១០គីឡូម៉ែត្រដែលមានទទឺង១៥ម៉ែត្រសាងសង់អំពីបេតុងឆ្អឹងដែកដែលមានចិញ្ចើមផ្លូវ២ម៉ែត្រសងខាង ។ ក្រៅពីការស្ថាបនាផ្លូវនេះយើងក៏ដាក់បណ្តាញលូនៅសងខាងផ្លូវ ទំហំជាង១ម៉ែត្រ ហើយខ្សែផ្លូវខ្លះ យើងដាក់លូអ៊ុយ (U) នៅកណ្តាលទ្រូងផ្លូវតែម្តងដើម្បីរំដោះទឹកជូនប្រជាពលរដ្ឋ ។គួររម្លឹកផងដែរថា នៅឆ្នាំ២០២៣ខាងមុខ ប្រទេសកម្ពុជានឹងត្រូវធ្វើជាម្ចាស់ផ្ទះព្រឹត្តិការណ៍កីឡាអាស៊ីអាគ្នេយ៍ (SEAGAME) ខណៈបច្ចុប្បន្នកម្ពុជាកំពុងត្រៀមខ្លួនរួចជាស្រេចទាំងហេដ្ឋារចនាសម្ព័ន្ធកីឡា និងគុណភាពកីឡាករផងដែរ ស្របពេលពហុកីឡដ្ឋានថ្មីសន្លាងមួយឈ្មោះ «ពហុកីឡដ្ឋានជាតិមរតកតេជោ» ក៏បាននឹងកំពុងបង្អួតរាងយ៉ាងថ្មីសន្លាងផងដែរ ។ងាកមកមើល គម្រោងអភិវឌ្ឍដែលកំពុងបង្ហាញខ្លួននៅក្បែរ «ពហុកីឡដ្ឋានជាតិមរតកតេជោ» ដ៏ថ្មីសន្លាងនោះគឺ «ភូមិកីឡដ្ឋាន វើលដ៏ប្រ៊ីដ» ក៏បានត្រៀមខ្លួនរួចរាល់សម្រាប់ទទួលអត្តពលិកដែលមកប្រកួតកីឡាអាស៊ីអាគ្នេយ៏ (ស៊ីហ្គេម) និង ប៉ារ៉ាស៊ីហ្គេម ឆ្នាំ២០២៣ ផងដែរ ហើយមិនត្រឹមជាមុខមាត់ខ្មែរប៉ុណ្ណោះទេ តែវាជាឱកាសកម្ពុជាស្តារវិស័យទេសចរណ៍ខ្លួនផង និងអាស៊ានផង ។អ្វីដែលកាន់តែពិសេសក្នុងពេលនេះគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនពិសេសសម្រាប់ខុនដូប្រភេទស្ទូឌីយ៉ូដោយបញ្ចុះតម្លៃដល់ទៅ15% និងធានាជួលត្រឡប់វិញ 8% រយៈពេល10ឆ្នាំ ជាមួយតម្លៃចាប់ពី $89,811 ឡើងទៅ និងបញ្ចុះតម្លៃចំនួន 2% បន្ថែមទៀតតាមរយៈធានាគារដែលជាដៃគូសហការរបស់គម្រោង«ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ»មានដូចជា ស្ថាបនា និងហ្វីលីពជាដើម ៕
អត្ថប្រយោជននៃការធានាជួលត្រឡប់វិញដែលអ្នកមិនដឹង
អត្ថប្រយោជននៃការធានាជួលត្រឡប់វិញដែលអ្នកមិនដឹង
June 1, 2022, 1:45 a.m.
ទីផ្សារ​អចលនទ្រព្យ​នៅ​កម្ពុជា​មានការ​រីក​ចម្រើន និង​ការ​ផ្លាស់​ប្តូរ​យ៉ាងច្រើន​ក្នុង​រយៈពេល​មួយ​ទសវត្សរ៍​ចុង​ក្រោយ​នេះ លំហូរ​នៃ​វិនិយោគិន​បរទេស​បាន​ធ្វើ​ឱ្យ​វិស័យ​មួយ​នេះ​មានការ​ប្រកួតប្រជែង ហើយ​ឱកាស​វិនិយោគ​អចលនទ្រព្យ​ថ្មី​ៗ​ជា​ច្រើន​នៅ​ទូ​ទាំង​ព្រះរាជាណាចក្រ​កម្ពុជា​បាន និង​កំពុង​ពេញ​និយម​ជាមួយនឹង​ការ​ធានា​ការ​ជួល​ត្រឡប់​មក​វិញ ឬ​ហៅ​ថា GRR (Guaranteed Rental Returns) ។តើ​អ្វី​ទៅ​ជា​ការ ធានា​ការ​ជួល​ត្រឡប់​មក​វិញ ឬ​ហៅ​ថា GRR (Guaranteed Rental Returns) ?តាម​លក្ខខណ្ឌ ៖ «GRR គឺជា​ប្រាក់​ចំណូល​ជួល​នា​ពេល​អនាគត​ដែល​ត្រូវ​បាន​ធានា​ដោយ​អ្នក​អភិវឌ្ឍន៍ ឬ​ក្រុមហ៊ុន​គ្រប់គ្រង ដល់​អ្នកទិញ​អចលនទ្រព្យ​ក្នុង​រយៈពេល​កិច្ចសន្យា​ណាមួយ បន្ទាប់​ពី​កិច្ចសន្យា​ត្រូវ​បាន​ចុះហត្ថលេខា​» ។ឧទាហរណ៍ ៖ ប្រសិនបើ​តម្លៃ​អចលនទ្រព្យ​របស់​លោក​អ្នកមាន​តម្លៃ $100,000 ជាមួយនឹង​អត្រា​ជួល​ត្រឡប់​វិញ​ចំនួន 6% ក្នុង​មួយ​ឆ្នាំ និង​រយៈពេល​ជួល​ត្រឡប់​វិញ​២​ឆ្នាំ ។ ដូច្នេះ​លោក​អ្នក​នឹង​ទទួល​បាន $12,000 ក្នុង​រយៈពេល​២​ឆ្នាំ​នោះ ។តម្លៃអចលនទ្រព្យ$100,000អត្រាជួលត្រឡប់វិញ6%/ឆ្នាំរយៈពេល2ឆ្នាំអត្រាចំណេញ$12,000 សម្រាប់រយៈពេល២ឆ្នាំលោក Sharon Liew នាយក​ប្រតិបត្តិ​ក្រុមហ៊ុន Huttons CPL កត់​សម្គាល់ថា ការ​ធានា​ការ​ជួល​ត្រឡប់​គឺជា​គម្រោង​ធានា​សម្រាប់​វិនិយោគិន​ថ្មី​ដែល​ចង់​សាកល្បង​ទីផ្សារ​អន្តរជាតិ​ថ្មី​ដែល​មិន​ធ្លាប់​មាន​ពី​មុន​មក ។ ប្រាក់​ចំណេញ​សុទ្ធ​ស្តង់ដារ​ត្រូវ​បាន​ផ្សព្វផ្សាយ​នៅ​ក្នុង​ខុន​ដូ និង​ទីផ្សារ​អភិវឌ្ឍ​ថ្មី​មាន​ចាប់ពី ៤ ភាគរយ​ដល់ ៩ ភាគរយ​ជា​ធម្មតា​សម្រាប់​រយៈពេល​ពី ២ ទៅ ៥ ឆ្នាំ ។លោក Sharon Liew នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Huttons CPL បង្ហាញ​ថា ការ​ធានា​ប្រាក់​ចំណូល​ពី​ការ​ជួល​ត្រឡប់ គឺជា​គម្រោង​ធានា​រ៉ាប់រង​ថ្មី​សម្រាប់​អ្នក​វិនិយោគ​ថ្មី​ដែល​កំពុង​ព្យាយាម​សាកល្បង​អ្វី​ដែល​ថ្មី ឫ​ជាមួយ​ទីផ្សារ​អន្តរជាតិ​ដែល​មិន​បានដឹង​ច្បាស់លាស់​ ។ស្តង់ដារ​ប្រាក់​ចំណូល​ត្រូវ​បាន​ផ្សព្វផ្សាយ​ក្នុង​ទីផ្សារ​ខុន​ដូ និង​អភិវឌ្ឍន៍​ថ្មី​មាន​ចន្លោះ​ពី ៤% ទៅ​៩% ជា​ទូទៅ​សម្រាប់​រយៈពេល មួយ​ពី ២-៥​ឆ្នាំ ទោះបីជា​មានការ​អះអាង ២០% ឬ​ច្រើន​ជាង​នេះ​សម្រាប់​រយៈពេល​ខ្លី​គឺ​ត្រូវ​បាន​ជម្រុញ​ដោយ​អ្នក​ប្រតិបត្តិការមួយ​ចំនួន ​។លោក Saraboth Ea នាយក​គ្រប់គ្រង​របស់​ក្រុមហ៊ុន Maxem Property និយាយ​ថា​ការ​មិន​មាន​ជំនឿ​ជាក់​លើ​ការ​ធានា​ប្រាក់​ចំ ណូ​ល​ពី​ការ​ជួល​ត្រឡប់​គឺជា​ភាព​ទូទៅ​នៅ​កម្ពុជា ដោយសារ​នេះ​ជា​បរិបទ​ថ្មី​សម្រាប់​អ្នកទិញ និង​វិនិយោគិន​ក្នុងស្រុក "​ហេតុផល​នេះ​ប្រសើរ​ជាង​ការ​ជឿ​លើ​ប្រាក់​លើកទឹកចិត្ត​តែ​មួយ​គត់​សម្រាប់​អ្នកទិញ យើង​រំលឹក​ច្រើន​ដងដោយ​សារ​អ្នកទិញ ត្រូវ​មាន​ទំនុកចិត្ត​លើ​គម្រោង​របស់​អ្នក​អភិវឌ្ឍន៍​"​។សម្រាប់​វិនិយោគិន​សត្ត​នុ​ពល​ប្រ​ឈ​មុខជា​មួយ​ការ​ធានា​លើ​ការ​ជួល​ត្រឡប់​វិញ មាន​បី​ចំណុច​ដើម្បី​ផ្ទៀងផ្ទាត់​មុន​ពេល​ចុះ ហត្ថលេខា​។ ទី​មួយ ការ​សំខាន់​ត្រូវ​កំណត់​ឲ្យ​ច្បាស់​ពី​អ្វី​ដែល​ជា​ការ​ធានា​លើ​ហិរញ្ញវត្ថុ​។ ប្រសិនបើ​វា​គ្រាន់តែ​ជា​ក្រដាស​កិច្ច សន្យា​មួ​ួ​យ នោះ​វា​ជា​ការ​បំភាន់​។ សិក្សា​ពី​ទីផ្សារ​ដែល​នឹង​ក្ស័យ​ទុន​បន្ទាប់​ពី​គម្រោង​អភិវឌ្ឍន៍​ដាក់​ចេញ​ ។ ទោះជា​យ៉ាងណា ប្រ​សិន​មាន​កិច្ចសន្យា​ពិតប្រាកដ ដែល​មាន​សក្តានុពល​សម្រាប់​ការ​ដោះ​ទាល់​តាម​ច្បាប់​ដែល​គួរតែ​ប្រាក់​ចំណូល​មិន​ត្រូវ​បាន បង្កើត​ឲ្យ​មាន ហើយ​ការ​ធានា​ប្រាក់​ចំណូល​លើ​ការ​ជួល​ត្រឡប់​នឹង​បង្ហាញ​ពី​តម្លៃ​មួ​​យ​ចំនួន​ ។លោក Saraboth លើក​ឡើង​ថា "​ការ​ធានា​លើ​ការ​ជួល​ត្រឡប់​ត្រូវ​បាន​ពិចារណា​ក្នុង​ចំណោម​កត្តា​ផ្សេង​ទៀត​ដែល​កំណត់ ថា​តើ​ការ​វិនិយោគ​ជា​មាន​តម្លៃ​ឫ​អត់​។ នេះ​ក៏​នឹង​ត្រូវ​ពិចារណា​ពី​គោលបំណង​របស់​អ្នកទិញ និង​ពេលវេលា​ក្នុង​ការ​វិនិយោគ ដែល​ខុស​គ្នា​ពី​បុគ្គល​ម្នាក់​ទៅ​បុគ្គល​ម្នាក់​ទៀត​។​"លោក Sam Kiers ប្រធាន​ផ្នែក​លក់ និង​ទីផ្សារ​នៅ Elevated Realty យល់​ស្រប​ដូច​គ្នា "​មុនគេ​បង្អស់ ដែល​អ្នក​វិនិយោគ​គួរ ពិចារណា​គឺ​រយៈពេល​ដែល​ត្រូវ​និ​យោគ​សម្រាប់​បាន​ទទួល​ប្រាក់​ចំណេញ​ត្រឡប់​មក​វិញ​។​"លោក Liew ពន្យល់​ថា ជា​ទូទៅ​គម្រោង​ធានា​លើ​ការ​ជួល​ត្រឡប់​វិញ​គឺ​ធម្មតា​ទាប​ជាង​អត្រា​ជួល​ក្នុង​ទីផ្សារ​ប្រហែល ២០ % ដើម្បី​ការពារ​អ្នក​អភិវឌ្ឍន៍​ពី​ការ​ខាតបង់​ណាមួយ នេះ​ចង់​មាន​ន័យ​ថា អត្រា​ខ្ពស់​ជាង ២០% គឺ​ទំនងជា​ការ​ល្អ​បំផុត​។លោក Desmond Yap អ្នកគ្រប់គ្រង​ទូទៅ​នៃ​ក្រុមហ៊ុន Yong Yap Properties ជឿ​ថា​ប្រសិនបើ​អ្នក​អភិវឌ្ឍន៍​ផ្តល់​ជូន​ការ​ធានា លើ​ការ​ជួល​ត្រឡប់ នេះ​គឺ​ត្រឹមត្រូវ​ដើម្បី​សន្មត់​ថា​ពួក​គេ​បាន​ធ្វើការ​គណនា​ត្រឹមត្រូវ និង​បាន​ធានា​ថា​មិន​ធ្វើ​ឲ្យ​ខាតបង់​ផល ប្រយោជន៍​សម្រាប់​ក្រុមហ៊ុន​របស់​ពួក​គេ​។ លោក Yap និយាយ​ថា "​ដូច្នេះ ការ​ពិត​អ្នកទិញ​គឺ​ត្រូវ​ចំណាយ​សម្រាប់​ការ​ធានា​លើ ប្រាក់​ចំណូល​ពី​ការ​ជួល​ត្រឡប់​ដោយ​ខ្លួនឯង​ផ្ទាល់​។​"សម្រាប់​វិនិយោគិន ការ​ពិចារណា​ចំណុច​ទី​ពីរ​អំពី​ការ​សន្យា​ការ​ធានា​ជួល​ត្រឡប់​គួរតែ​ជា​...​ថា​តើ​តួលេខ​ប្រាក់​ចំណូល​ពី​ការ ជួល​បង្ហាញ​ដោយ​ពិតប្រាកដ និង​អាច​សម្រេច​បាន​នៅ​ក្នុង​ទីផ្សារ​នា​ពេល​បច្ចុប្បន្ន​នេះ សូម​គិត​ក្នុង​ចិត្ត​ពី​ទីតាំង​របស់​អចលនទ្រព្យ ។វា​មិនមែន​ជា​រឿង​ចម្លែក​សម្រាប់​អ្នក​អភិវឌ្ឍន៍​ដើម្បី បំប៉ោង​ថ្លៃ​តួលេខ​នៃ​ការ​ធានា​ជួល​ត្រឡប់ ដើម្បី​បង្កើត​ចំណាប់​អារម្មណ៍ល្អ​នៅ​លើ​អ្នកទិញ​ឲ្យ​ពិចារណា​ពី​ផលប្រយោជន៍​រយៈ ពេល​វែង​នៃ​ការ​វិនិយោគ​របស់​ពួក​គេ ។ កំហុសឆ្គង​ទូទៅ​មួ​ួ​យ​ដែល​អ្នក​វិនិយោគ​ថ្មី​ៗ​បាន​ធ្វើ​គឺ​ទទួលយក​កា​ធានា​លើ​ការ​ជួល​ត្រឡប់ ដែល​បាន​ផ្តល់​ជូន​ជា​យោង (Reference point) ដើម្បី​គណនា​ប្រាក់​ចំណូល​ត្រឡប់​វិញ​របស់​ពួក​គេ​។ នៅ​ពេល​អ្នកលក់​ក្នុង​តម្លៃ​ពេញ ១០០% ពិត​ណាស់ អ្នក​នៅ​តែ​អាច​ផ្តល់​ជូន ១០% នៃ​ប្រាក់​ចំណូល​ត្រឡប់​ក្នុង​រយៈពេល​៣​ឆ្នាំ និង​នៅ​តែ​ទទួល បាន​ប្រាក់​ចំណេញ​ច្រើន​សន្ធឹកសន្ធាប់​ ។ចំណុច​ចុង​ក្រោយ​អ្នកទិញ​ត្រូវ​តែ​ពិចារណា​ថា​តើ​អ្នក​អភិវឌ្ឍន៍ ឬ​ក្រុមហ៊ុន​គ្រប់គ្រង​អចលនទ្រព្យ​របស់​ពួក​គេ​ពិតជា​មាន សមត្ថភាព និង​ធនធាន​ក្នុង​ការ​ចាង់​ចែង​ត្រឹមត្រូវ​យ​លើ​អចលនទ្រព្យ​និង​ការពារ​អ្នក​ជួល​អចលនទ្រព្យ​ក្នុងអំឡុងពេល​មាន ការ​ធានា​ជូន​នោះ​។​ស្វែងរក​បទ​ពិសោធន៍​នៃ​ការ​ប្រតិបត្តិការ​គ្រប់គ្រង​អចលនទ្រព្យ ជាមួយ​ភាព​ជោគជ័យ​កន្លង​មក​នៅ​ក្នុង ទីផ្សារ ក្នុងស្រុក ។ ប្រសិនបើ​ធាតុ​ទាំងនេះ​មិន​បាន​បង្ហាញ អភិវឌ្ឍន៍​អាច​តំឡើង​ថ្លៃ​អចលនទ្រព្យ​ដើម្បី​រួម​បញ្ចូល​ក្នុង​ការ​ធានា ជួល​បន្ថែម​លើ "​ថ្លៃដើម​" នៃ​ការ​លក់​អចលនទ្រព្យ​របស់​ពួក​គេ ៕
គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនពិសេស​សម្រាប់​​ខុនដូ​ប្រភេទ​ស្ទូឌីយ៉ូបញ្ចុះតម្លៃរហូតដល់១៥%
គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនពិសេស​សម្រាប់​​ខុនដូ​ប្រភេទ​ស្ទូឌីយ៉ូបញ្ចុះតម្លៃរហូតដល់១៥%
May 30, 2022, 5:13 a.m.
គម្រោងអភិវឌ្ឍន៍អគារពាណិជ្ជកម្ម និង លំនៅឋាន «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំស្កឹម​ស្កៃទំនើប​ដំបូង​គេបង្អស់​មួយ​នឹងផុសរូបរាងឡើងនៅក្នុងទីក្រុងនាគសម្តេចតេជោសែន ភាគខាងជើង​រាជធានីភ្នំពេញ​ក្នុងពេល​ឆាប់ៗខាងមុខនេះហើយ ។ គម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ដ៏ធំចម្លែកប្លែកគេថ្មីមួយនេះដែរ នឹងធ្វើការ​សាងសង់​សម្រាប់​ការ​ប្រកួត​​កីឡាប្រជាជាតិអាស៊ីអាគ្នេយ៍ និង អាស៊ានប៉ារ៉ាហ្គេម ក្នុងឆ្នាំ២០២៣ ដែលនឹងប្រារព្ធធ្វើ​ឡើង​នៅលើ​ទឹក​ដី​អច្ឆរិយៈនៃព្រះរាជាណាចក្រកម្ពុជា ។គម្រោងនេះនឹងសាងសង់អមជាមួយស្ថាបត្យកម្មយ៉ាងវិសេសវិសាល លាតសន្ធឹងលើផ្ទៃដីជាង ៦ហិកតា ជាប់នឹ​ង​ពហុកីឡដ្ឋានជាតិមរតកតេជោ ដែលស្ថិតនៅក្នុងទីក្រុងនាគសម្តេចតេជោ លាតសន្ធឹង​លើផ្ទៃដី​ចំនួន ៣៥.០០០ ហិចតា នៅភាគខាងជើងនៃតំបន់អភិវឌ្ឍន៍ថ្មីរបស់រាជធានីភ្នំពេញ ។ដោយស្ថិតនៅក្នុងតំបន់ ពាណិជ្ជកម្ម «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» ត្រូវបានសិក្សាយ៉ាង​ល្អិតល្អន់ជាមួយ​នឹងរចនា​បថ​លំនៅឋានសម័យទំនើបដែលមានខុនដូ១២អគារស្មើនឹង ១៣១៩បន្ទប់ អគារខុនដូ​ប្រភេទ​ស្ទូឌីយ៉ូ ១អគារស្មើនឹង ១៦៣បន្ទប់ ដែលមានកម្ពស់១៣ជាន់ ផ្ទះល្វែង ផ្ទះអាជីវកម្ម វីឡាភ្លោះ ផ្សារទំនើប សារមន្ទីរកីឡា មានចំណតធំទូលាយ ល្អឥតខ្ចោះសម្រាប់ការរស់នៅ និងវិនិយោគនាពេលអនាគត ។អ្វីដែលកាន់តែពិសេសក្នុងពេលនេះគម្រោង «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានការផ្តល់ជូនពិសេស​សម្រាប់​​ខុនដូ​ប្រភេទ​ស្ទូឌីយ៉ូដោយបញ្ចុះតម្លៃដល់ទៅ15% និងធានា​ជួលត្រឡប់វិញ 8% រយៈ​ពេល10ឆ្នាំ ជាមួយ​តម្លៃ​ចាប់ពី $89,811 ឡើងទៅ និង​បញ្ចុះ​តម្លៃចំនួន 2% បន្ថែមទៀត​តាម​រយៈធានាគារដែលជាដៃគូ​សហការ​របស់​គម្រោង«ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ»មានដូចជា ស្ថាបនា និងហ្វីលីប ជាដើម ។  គម្រោងលំដាប់អន្តរជាតិ The World Bridge Sport Village មានទីតាំងនៅជាប់នឹង ស្តាតមរតកតេជោថ្មី មានតែមួយគត់នៅ ព្រះរាជណាចក្រ កម្ពុជា ដោយមានរួមបញ្ចូលយ៉ាងសំបូរបែបដូចជា៖ ផ្ទះវីឡាភ្លោះ ផ្ទះវីឡាទោល ផ្ទះអាជីវកម្ម និង ខុនដូទំនើបមាន12អាគារ ។លក្ខណៈពិសេសរបស់គម្រោងមានដូចជា៖- ជាប់នឹងស្តាត មរតកតេជោ ផ្ទាល់តែម្តង- បណ្តុំទៅដោយគម្រោងធំៗជាច្រើន ល្អបំផុតសម្រាប់ វិនិយោគគិន ក្នុងនិងក្រៅស្រុក- ជាតំបន់អភិជន បរិយាកាសល្អ បរិសុទ្ធ ពិសេសបំផុតសម្រាប់ការរស់នៅ- ធ្វើដំណើរត្រឹមតែ 15នាទីប៉ុណ្ណោះពីស្ពានជ្រោយចង្វារ តាមផ្លូវជាតិលេខ 6A ផ្លូវធំទូលាយមិនស្ទះចរាចរណ៍ - តម្លៃធូរថ្លៃនៅឡើយសម្រាប់អតិថិជនដំបូងៗប្រញាប់ឡើងចំនួនមានកំណត់កុំអោយឱកាសពិសេសនេះកន្លងហួសឱ្យសោះ ។ គម្រោងទាំងមូលនឹងបញ្ចប់ការសាងសង់មុនព្រឹត្តិការណ៍ ស៊ីហ្គេម 2023 ដែល កម្ពុជា យើងជាម្ចាស់ផ្ទះ ។សំណង់អគាររំលេចទៅដោយស្ថាបត្យកម្មដ៏ល្អឯក បូករួមនឹងសោភណ្ឌភាព​ដ៏គួរឱ្យ​ចាប់អារម្មណ៍​បំផុត​បែប​នេះគឺជាការសាងសង់ដោយក្រុមហ៊ុន ដាប់ប៊ែលយូប៊ី ស្ព័ត វីលេច ឯ.ក ដែលជាបុត្រសម្ព័ន្ឋ​ក្រុមហ៊ុន វើលដ៏ប្រ៊ីដគ្រុប ដែលជាអ្នកអភិវឌ្ឍ និង ជាក្រុមហ៊ុនសាងសង់​លំនៅដ្ឋាន​ដែលមាន​កេរ្តិ៍ឈ្មោះ​បោះសម្លេង​ល្បី​ល្បាញក្នុងវិស័យអចលនទ្រព្យជាង៣០ឆ្នាំមកហើយ ។មិនតែប៉ុណ្ណោះ «ភូមិកីឡដ្ឋាន វើលដ៍ប្រ៊ីដ» មានហេដ្ឋារចនាសម្ព័ន្ធតភ្ជាប់យ៉ាងសម្បូរបែបហ៊ុម​ព័ទ្ធទៅ​ដោយ ស្ពាន ផ្លូវគមនាគមន៍ខ្វាត់ខ្វែង ប្រព័ន្ធដឹកជញ្ជូនសាធារណៈ មន្ទីរពេទ្យ សាលារៀនជាតិ និងអន្តរជាតិ ក្លឹបហាត់ប្រាណ កន្លែងវាយកូនហ្គោលលំដាប់ផ្កាយ៥ និង ផ្សេងៗទៀត ។
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗស្ពានថ្មីឆ្លងកាត់ខេត្ត២នេះនឹងកសាងឆាប់ៗ
ឯកឧត្តម ស៊ុន ចាន់ថុល បញ្ជាក់ច្បាស់ៗស្ពានថ្មីឆ្លងកាត់ខេត្ត២នេះនឹងកសាងឆាប់ៗ
May 9, 2022, 5:58 a.m.
ស្របពេលប្រទេសកម្ពុជាកំពុងតែបោះជំហានទៅមុខជាបន្តបន្ទាប់ស្ទើរគ្រ​ប់វិស័យ ជាពិសេសរាជរដ្ឋាភិបាល​បាន​ខិតខំ​ជំរុញ​ការអភិវឌ្ឍ​ហេដ្ឋា​រចនាសម្ព័ន្ធ ​ផ្លូវ​ ថ្នល់​ និង​ស្ពាន​ជាច្រើន​ទៅដល់​តំបន់​ដាច់​ស្រយាល​ ដើម្បី​រួមចំណែក​ជំរុញ​កំណើន​សេដ្ឋកិច្ច​ឱ្យបាន​ឆាប់រហ័ស ​ព្រមទាំង​ទាក់ទាញ​អ្នកវិនិយោគ​មក​អភិវឌ្ឍ​នៅ​កម្ពុជា​កាន់តែ​ច្រើន ។ថ្លែងក្នុងកម្មវិធី MPWT Live Show ក្រោមប្រធានបទ៖ «សមិទ្ធផលហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ចាប់ពីចុងឆ្នាំ២០១៨ ដល់ពេលបច្ចុប្បន្ន និងផែនការ កំពុងបន្តរហូតដល់ឆ្នាំ២០២៣» ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានជម្រាបជូនវឌ្ឍនភាពនៃគម្រោងសាងសង់ស្ពានក្រចេះ-កំពង់ធំ ដែលជាគម្រោងស្ពានដ៏សំខាន់មួយដែលអាចឱ្យបងប្អូនប្រជាពលរដ្ឋអាចធ្វើដំណើរត្រង់ពីខេត្តក្រចេះទៅខេត្តកំពង់ធំ និងចំណេញ​ពេលវេលាក្នុងការធ្វើដំណើរ ។ក្នុងនោះផងដែរ ឯកឧត្តម ស៊ុន ចាន់ថុល ក៏បានបញ្ជាក់បន្ថែមថា ៖ «គម្រោងស្ពាននេះត្រូវបានចរចារចប់សព្វគ្រប់ និងបានចុះហត្តលេខាលើកិច្ចព្រមព្រៀងសាងសង់ស្ពានរួចហើយដែរ ប៉ុន្តែនៅរង់ចាំក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ចុះហត្ថលេខាលើប្រាក់កម្ចី ហើយសង្ឃឹមថា ៖ គម្រោងស្ពាននេះអាចបើកការដ្ឋានសាងសង់នៅចុងឆ្នាំនេះ ឬដើមខែមករា ឆ្នាំ២០២២ បន្ទាប់ពីបានចុះហត្ថលេខាលើប្រាក់កម្ចីរួច» ។គួររម្លឹកផងដែរថា ស្ពានមួយខ្សែនេះមានប្រវែង ១,៧៦១ ម៉ែត្រដែលនឹងត្រូវសាងសង់ឡើងក្រោមថវិកាកម្ចីសម្បទានពីសាធារណរដ្ឋប្រជាមានិតចិនដោយប្រើប្រាស់រយៈពេលចន្លោះពី ២ ទៅ ៣ ឆ្នាំ ក្នុងការសាងសង់ ។ គម្រោង​សាងសង់​ស្ពាន​ឆ្លងកាត់​ទន្លេមេគង្គ​ដែល​តភ្ជាប់​ពី​ខេត្ត​ក្រចេះ​ទៅ​ខេត្ត​កំពង់ធំ​ត្រូវបាន​បញ្ចប់​ការសិក្សា​រួចហើយ​ដោយ​ត្រូវរង់ចាំ​ការសម្រេច​ពី​លោក​នាយករដ្ឋមន្រ្តី​ ហ៊ុន សែន ​តែប៉ុណ្ណោះ​ដើម្បី​ចុះ​កិច្ចព្រមព្រៀង​សាងសង់​ស្ពាន​នាពេល​ខាងមុខ​នេះ ៕
ដឹងមូលហេតុហើយ ! ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ព្រោះទប់ស្កាត់ករណីពិសេស១នេះ
ដឹងមូលហេតុហើយ ! ការយកពន្ធលើដីធ្លីមិនប្រើប្រាស់ព្រោះទប់ស្កាត់ករណីពិសេស១នេះ
May 25, 2022, 11:11 p.m.
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១១ ន.ស ៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ និងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩៦ ។ហេតុអ្វីត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់?លោក រស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឱ្យដឹងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់​រូបភាព​នៃការ​ទិញដីប្រើប្រាស់ហើយដោយរងចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និង​ជំរុញ​ការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើន​សកម្មភាព​សេដ្ឋ​កិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍​ថវិកាថ្នាក់​ក្រោម​ជាតិ ។លោកបន្តថា ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺត្រូវប្រមូលនៅទូទាំង​ប្រទេសដោយកំណត់លើដីដែលមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់​ដោយ​គណៈ​កម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ដូចមាន​ចែងនៅ​ក្នុងសេច​ក្តីសម្រេច​លេខ០០៧ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ។ដើម្បីបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវមានឯកសារអ្វីខ្លះ?កម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋដែលស្នើសុំបង់ពន្ធដីធ្លីមិនបានប្រើ​ប្រាស់ត្រូវធ្វើការចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដោយភ្ជាប់​មក​ជា​មួយនូវសំណុំឯកសារដូចខាងក្រោម ៖- ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)- អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់កម្មសិទ្ធិករ (ច្បាប់ចម្លង)- រូបថតរបស់អចលនទ្រព្យ- និយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្តោយ)- បំពេញ "ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ FORM PT 01" ។ ឬតាមរយៈ https://www.tax.gov.kh/km/document-formដោយឡែក ក្នុងករណីអចលនទ្រព្យដែលស្នើសុំបង់ពន្ធធ្លាប់បានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដាររួចហើយ នោះកម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋគ្រាន់​តែ​ភ្ជាប់មកនូវប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធដែលបានបង់ឆ្នាំចាស់ មករដ្ឋបាលសារពើពន្ធធ្វើការវាយតម្លៃ និងបោះពុម្ពលិខិតប្រកាសបង់ពន្ធលើ​ដីធ្លីមិនបានប្រើប្រាស់ចេញពីប្រព័ន្ធរបស់អគ្គនាយក​ដ្ឋានពន្ធដារដើម្បីបង់បន្ត ។តើពន្ធលើដីធ្លីមិនប្រើប្រាស់អាចបង់តាមរយៈ GDT Taxpayer App បានដែរឬទេ?បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារមិនទាន់បានអនុញ្ញាតឱ្យបង់ប្រាក់ពន្ធនៅតាមរយៈ GDT Taxpayer App នៅឡើយនោះទេ អ្នកជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទាំងអស់ អាចទៅបង់ពន្ធនៅតាម​សាខា​ពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនោះ ហើយប្រសិន​បើ​អចល​ន​ទ្រព្យ​នោះស្ថិតនៅក្នុងរាជធានីភ្នំពេញ អ្នកជាប់ពន្ធអាចទៅបង់ពន្ធ​នៅ​អគ្គនាយកដ្ឋានពន្ធដារបាន ប៉ុន្តែនៅពេលខាង​មុន​អាច​នឹង​​មានដោយសារកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ៕
មកដឹងឱ្យច្បាស់ ! ដីធ្លីបែបណាខ្លះដែលទុកចោលមិនប្រើប្រាស់ហើយត្រូវបង់ពន្ធ
មកដឹងឱ្យច្បាស់ ! ដីធ្លីបែបណាខ្លះដែលទុកចោលមិនប្រើប្រាស់ហើយត្រូវបង់ពន្ធ
June 1, 2022, 1:23 p.m.
ពន្ធដែលយើងបង់ជូនរដ្ឋត្រូវបានប្រើប្រាស់ដើម្បីគ្រប់គ្រងប្រទេស ហើយពន្ធគឺជាការចូលរួមចំណែកដែលដាក់ដោយរាជរដ្ឋាភិបាលទៅលើបុគ្គលសាជីវកម្ម ឬស្ថាប័ន ។ វាគឺជាការបូកសរុបនៃប្រាក់ដែលរដ្ឋាភិបាលបានគិតពីចំណូលរបស់ប្រជាជន ប្រាក់ចំណេញរបស់ក្រុមហ៊ុន ការលក់ទំនិញដែលត្រូវបានប្រើសម្រាប់ការចំណាយសាធារណៈ ។ការបង់ពន្ធគឺជាកាតព្វកិច្ចរបស់ប្រជាជនរដ្ឋគ្រប់រូបនៅក្នុងសង្គម ហើយនៅក្នុងប្រទេសកម្ពុជាយើងគឺមានវិស័យច្រើនណាស់ដែលត្រូវតែអភិវឌ្ឍ ។ រដ្ឋាភិបាលបង់ប្រាក់ឱ្យមន្រ្ដីរាជការ គ្រប់វិស័យដែលធ្វើការជូនរដ្ឋ ថែរក្សាយោធាដែលប្រយុទ្ធប្រឆាំងនឹងសង្រ្គាម ឬផ្ដល់ថវិកាដល់ប្រព័ន្ធអប់រំសាធារណៈដែលទទួលខុសត្រូវក្នុងការអភិវឌ្ឍគំនិតក្មេងៗសម្រាប់អនាគតរបស់ប្រទេសជាតិជាដើម ។ថ្លែងក្នុងកម្មវិធី «ពន្ធដារកម្ពុជា» ស្តីពីការបង់ពន្ធលើអចលនទ្រព្យតាមរយៈ GDT Taxpayer App និងពន្ធលើដីធ្លីមិនបានប្រើប្រាស់ លោកស្រី អេង សុថានី អនុប្រធាននាយកដ្ឋានអចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងថា ពន្ធលើអចលនទ្រព្យគឺជាប្រភេទពន្ធដែលប្រមូលចំពោះអចលនទ្រព្យមានតម្លៃលើពី១០០លានរៀលដែលមានទីតាំងស្ថិតក្នុងរាជធានី-ខេត្តនៃប្រទេសកម្ពុជា ។ពន្ធនេះគឺជាពន្ធប្រចាំឆ្នាំដែលតម្រូវឱ្យអ្នកជាប់ពន្ធធ្វើការប្រកាសពន្ធចាប់ពីថ្ងៃទី០១ មករា ដល់ ថ្ងៃទី៣០ កញ្ញា ក្នុងឆ្នាំដែលជាប់ពន្ធនីមួយៗដោយអត្រាជាប់ពន្ធចំនួន០.១% ។ ដើម្បីផ្តល់សេវាសម្រាប់អ្នកជាប់ពន្ធឱ្យកាន់តែមានភាពងាយស្រួលក្នុងការបង់ពន្ធ អគ្គនាយកដ្ឋានពន្ធដារបានបង្កើតកម្មវិធីទូរស័ព្ទតាមការបង់ពន្ធមួយឈ្មោះ GDT Taxpayer App ។ដោយឡែកសម្រាប់ពន្ធលើដីធ្លីដែលមិនបានប្រើប្រាស់កំណត់លើដីធ្លីដែលគ្មានសំណង់ និងដីដែលមានសំណង់បោះបង់ចោលដែលស្ថិតក្នុងទីក្រុង ឬតំបន់​នានា​ដែលកំណត់ដោយគណៈកម្មាការវាយតម្លៃដីធ្លីមិនបានប្រើប្រាស់ ។ សម្រាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវបង់ពន្ធដោយម្ចាស់កម្មសិទ្ធិករតាមគម្រូលិខិតប្រកាសដែលផ្តល់ឱ្យដោយអគ្គនាយកដ្ឋានពន្ធដារ ហើយពន្ធនេះ​ត្រូវ​កំណត់តាមអត្រា២%លើមូលដ្ឋានកំណត់ពន្ធដែល​មានចែង​ក្នុងមាត្រា​៣០ ​នៃ​ច្បាប់ហិរញ្ញវត្ថុ ក្នុងឆ្នាំ១៩៩៥ ។លោកស្រីក៏បានបញ្ជាក់បន្ថែមផងដែរលើកាតព្វកិច្ចទាំង២ប្រភេទខាងលើផងដែរថា​ ក្នុងករណីអចលនទ្រព្យជាកម្មវត្ថុពន្ធលើអចលនទ្រព្យរួចហើយ អចលនទ្រព្យនោះមិនមែនកម្មវត្ថុពន្ធដីធ្លីមិនបានប្រើប្រាស់ទៀតនោះទេសម្រាប់ឆ្នាំដែលបានជាប់ពន្ធនោះ ។ មួយវិញទៀតអចលនទ្រព្យមួយចំនួនអាចរួចកាតព្វកិច្ចបង់ពន្ធទាំង២ប្រភេទនេះបានក្នុងករណីអចលនទ្រព្យនោះអាចប្រើប្រាស់សមស្រមទៅតាមបទបញ្ញត្តិស្តីពីពន្ធលើដីធ្លីមិនបានប្រើប្រាស់ និងមានមូលដ្ឋានគិតពន្ធលើអចលនទ្រព្យមិនលើសពី១០០លានរៀល ($25000) ។តើដីប្រភេទណាខ្លះដែលត្រូវជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ហើយក្នុងករណីអ្នកជាប់ពន្ធបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះយឺតពេលត្រូវទទួលរងពិន័យយ៉ាងដូចម្តេចខ្លះ?ក្នុងនោះផងដែរលោក ប៉ែន ពេជ្រដារ៉ូ អនុប្រធានការិយាល័យ នាយកដ្ឋានអចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានឆ្លើយតបនឹងថា ដីដែលត្រូវជាប់ពន្ធលើ ដីធ្លីមិនបានប្រើប្រាស់ គឺដីទាំងឡាយណាដែលពុំមានលក្ខណៈណាមួយនៃលក្ខណៈខាងក្រោម ៖ដីមានសំណង់ស្ថិតក្នុងតំបន់លំនៅដ្ឋានដែលជាកម្មសិទ្ធិករដែលប្រើប្រាស់សម្រាប់ជាលំនៅដ្ឋានរបស់ខ្លួន និងបានស្នាក់នៅកន្លែងនោះចំនួន១៨៣ថ្ងៃ ឬច្រើនជាង ដោយគិតចាប់ពីថ្ងៃទី០១ តុលា នៃឆ្នាំកន្លងទៅរហូតដល់ថ្ងៃទី៣០ កញ្ញា នៃឆ្នាំប្រមូលពន្ធ ។ដីជួលដែលមានសំណង់មានការកាន់កាប់ដែលផ្តល់លាភសការប្រចាំខែលើសពី៨០%នៃចំនួន១/១២នៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនិងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មាការវាយតម្លៃដីមិនបានប្រើប្រាស់ ។ដីដែលមានសកម្មភាពសេដ្ឋកិច្ចស្របតាមការកំណត់តំបន់របស់រដ្ឋ ដែលកម្មសិទ្ធិករប្រើប្រាស់សម្រាប់សកម្មភាពសេដ្ឋកិច្ច​ដូចជាដាំដុះ ឧស្សាហកម្ម ពាណិជ្ជកម្ម ទេសចរណ៍ ហើយដែលបានប្រាក់ចំណូលប្រចាំខែអំពីសកម្មភាពទាំងនោះ ដោយបានលើសពីចំនួន៨០%នៃចំនួន១/១២ នៃតម្លៃដីនៅក្នុងឆ្នាំប្រមូលពន្ធ គុណនឹងមេគុណដែលកំណត់ដោយប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយក្នុងនោះតម្លៃដីត្រូវបានកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ។ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនីតិបុគ្គល ឬរូបវត្តបុគ្គលណា​មួយហើយដី​នោះមានលក្ខណៈណាមួយនៃចំណុចទាំង៣ខាងលើ ។ដីដែលស្ថិតនៅក្រោមកិច្ចព្រមព្រៀងវិនិយោគ ឬដីសម្មទានដែលទទួលបានការអនុញ្ញាតពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជាហៅកាត់ថា CDC ដែលឱ្យវិនិយោគលើវិស័យអ្វីមួយ ឬសមទានរយៈពេលខ្លី ឬវែងដោយទទួលបានការអនុញ្ញាតពីរាជរដ្ឋាភិបាលដើម្បីអភិវឌ្ឍនូវគម្រោងអ្វីមួយ ។ ហើយដីប្រភេទនេះដែរប្រសិនមិនទាន់មានការប្រើប្រាស់ ឬដំណើរការដោយសារបញ្ហាប្រធានសក្តិ ឬដោយសារមូលហេតុអសន្តិសុខណាមួយកើតឡើង ដីធ្លីនោះមិនត្រូវជាប់ពន្ធដីធ្លីមិនបានប្រើប្រាស់នោះទេ ប៉ុន្តែត្រូវមានការយល់ព្រមពីស្ថាប័នជំនាញ សមត្ថកិច្ច និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ។ក្នុងករណីការខកខានមិនបានដាក់លិខិតប្រកាស ឬខកខានបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ឱ្យបានទាន់ពេលវេលាកំណត់សម្រាប់ឆ្នាំជាប់ពន្ធនីមួយៗទេ កម្មសិទ្ធិករដែលជាប់ពន្ធ និងអ្នកដែលជួលដីពីរដ្ឋ នឹងត្រូវទទួលរងទោសទណ្ឌពិនិយដូចមានចែងតាមមាត្រា១៣១ និង១៣២ នៃច្បាប់ស្តីពីសារពើពន្ធ ក្នុងឆ្នាំ១៩៩៧ និងមាត្រា៩ នៃច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រង ក្នុងឆ្នាំ២០២០ជាធរមាន ដែលមានប្រាក់ពន្ធបន្ថែមចំនួន១០%, ២៥% និង៤០% នៃចំនួនប្រាក់ពន្ធដែលបានបង់ខ្វះ បូកបន្ថែមនឹងការប្រាក់ចំនួន១.៥%នៃចំនួនប្រាក់ពន្ធដែលបានបង់ខ្វះសម្រាប់ខែនីមួយៗ ៕
ក្រសួងសាធារណការ និងដឹកជញ្ជូនចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ
ក្រសួងសាធារណការ និងដឹកជញ្ជូនចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ
June 3, 2022, 7:36 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាអធិ​បតី​ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវ ជាតិលេខ៤៨ ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េដោយមានការចូលរួមដោយផ្ទាល់ និងតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយពីថ្នាក់ដឹកនាំក្រសួងទទួលបន្ទុក តំណាងក្រុមហ៊ុនសាងសង់ តំណាង ក្រុមហ៊ុនទីប្រឹក្សាបច្ចេកទេស និងភាគីពាក់ព័ន្ធផងដែរ ។ នេះបើយោងតាមប្រភពហ្វេសប៊ុកផេកផ្លូវការរបស់ MPWT នាថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២១ នេះនៅទីស្តីការក្រសួង ។គម្រោងសាងសង់ និងលើកកម្រិតគុណភាពផ្លូវជាតិលេខ៤៨ ប្រវែងសរុប១៤៨ គីឡូម៉ែត្រចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ក្រុងខេមរភូមិន្ទ ខេត្តកោះកុង ត្រូវបានចុះហត្ថលេខាលើកិច្ចសន្យាគម្រោងសាងសង់ក្រោមហិរញ្ញប្បទានសម្បទានពីសាធារណរដ្ឋកូរ៉េ ។ ផ្លូវនេះមានប្រវែងសរុប១៤៨ គីឡូម៉ែត្រ ចាប់ពីចំការហ្លួង ស្រុកស្រែអំបិល ដល់ ក្រុងខេមរ ភូមិន្ទ ខេត្ត កោះកុង ក្នុងនោះប្រវែង១២២,៩ គីឡូម៉ែត្រមានចំនួនពីរគន្លង ប្រវែង២៥,១គីឡូម៉ែត្រមាន ចំនួន ០៤ គន្លងលើទីតាំងចំនួនបួនគឺ ៖១). ប្រវែង១២គីឡូម៉ែត្រ (គ.ម ០+០០០- គ.ម ១២+០០០)២). ប្រវែង៣,៤ គីឡូម៉ែត្រ (គ.ម ៥៧+៧០០ - គ.ម ៦១+១០០) ចំណុចអន្ទង់អាំង និងជាកន្លែងប្តូរខ្សែ ផ្លូវថ្មីទី១ (Realignment)៣). ប្រវែង៤,២គីឡូម៉ែត្រ (គ.ម ១២៤+៤០០ - គ.ម ១២៨+៦០០)ចំណុច ចំណោតតាតៃ និងជាកន្លែង ប្តូរ ខ្សែផ្លូវថ្មីទី២ (Realignment)៤). ប្រវែង៥,៥ គីឡូម៉ែត្រ(គ.ម ១៤២+៥០០ - គ.ម ១៤៨+០៣៨) ទទឹងផ្លូវ១១ម៉ែត្រ(ពីរគន្លង) ១៨,៥ម៉ែត្រដល់ ២១,៥ម៉ែត្រ(បួនគន្លង) ក្រាលបេតុង កៅស៊ូ(AC) (កម្រាស់ ០៧សង់ទីម៉ែត្រ ) បេតុងសរសៃដែក(២៥សង់ទីម៉ែត្រ) ត្រង់ផ្លូវប្រសព្វ ។ជាងនេះទៅទៀត ផ្លូវនេះមានការកែសម្រួលចំណុចផ្លូវប្រសព្វចំនួន០៥កន្លែង ១). ចំការហ្លួង ២). ស្រែអំបិល ៣). ផ្លូវបំបែកចូលទៅគីរីសាគរ ៤). ផ្លូវបំបែកចូលទៅទំនប់វារីអគ្គីសនី ៥).ផ្លូវបំបែកចូលទៅ ព្រលានយន្តហោះ សាងសង់ស្ពានថ្មីចំនួន០៤កន្លែង (ប្រវែង១១៣ម) ប្រព័ន្ធបង្ហូររំដោះទឹក លូមូលបេតុង ១៤០កន្លែង(ថ្មី១៥កន្លែង និងពង្រីក១២៥កន្លែង) លូប្រអប់ ១៥កន្លែង(ថ្មី ៣កន្លែង និងពង្រីក ១២កន្លែង) បំពាក់គ្រឿងបរិក្ខារសុវត្ថិភាពចរាចរណ៍ ការកំណត់ល្បឿន៨០គីឡូម៉ែត្រ/ម៉ោង (តំបន់ទំនាប ឬផ្លូវត្រង់) ៦០គីឡូម៉ែត្រ/ម៉ោង (តំបន់ខ្ពង់រាប ឬផ្លូវកោង) រយៈពេលសាងសង់ចំនួន៣២ខែ គ្រោងចាប់ផ្តើមសាង សង់នៅថ្ងៃទី០១ ខែវិច្ឆិកា ឆ្នាំ២០២១ ។គម្រោងសាងសង់ផ្លូវនេះគ្រោងចំណាយទឹកប្រាក់សរុបប្រមាណ ៧៨ ៣៩៨ ៧៤១,៥៣ ដុល្លារអាមេរិក ក្នុងនោះ៖ តម្លៃគម្រោងសាងសង់ចំនួន ៥៩ ១៤៦ ៧៤១,៥៣ ដុល្លារអាមេរិក តម្លៃសិក្សានិងត្រួតពិនិត្យ គម្រោងចំនួន៦ ០០០ ០០០ដុល្លារអាមេរិក ក្រោមមូលនិធិនៃកិច្ចសហប្រតិបតិ្តការអភិវឌ្ឍន៍សេដ្ឋកិច្ច (The Economic Development Cooperation Fund-EDCF) នៃសាធារណរដ្ឋកូរ៉េ ថវិកាបដិភាគ របស់រាជរដ្ឋាភិបាលកម្ពុជាចំនួន ១៣ ២៥២ ០០០ ដុល្លារអាមេរិកសម្រាប់ការងារដោះស្រាយផល ប៉ះពាល់ ដោះមីន និងគ្រឿងយុទ្ធភណ្ឌមិនទាន់ផ្ទុះ ការគ្រប់គ្រងគម្រោង និងពន្ធអាករ សាងសង់ដោយ ក្រុមហ៊ុនសាងសង់កូរ៉េ ILSUNG & HANIL Joint Venture និងត្រួតពិនិត្យបច្ចេកទេសក្រុមហ៊ុន ទីប្រឹក្សាបច្ចេកទេស KCI & KECC Joint Venture ។ផ្លូវនេះគឺជាផ្នែកមួយនៃផ្លូវហាយវ៉េអាស៊ាន១២៣ (ASEAN Highway 123) ដែលភ្ជាប់ប្រទេសកម្ពុជា ទៅព្រះរាជាណាចក្រថៃឡង់ដ៏ និងភ្ជាប់ពីភាគខាងកើតនៃឧបទ្វីបឥណ្ឌូចិន ទៅភាគខាងលិចនៃឧបទ្វីប ឥណ្ឌូចិន ត្រង់ក្រុងដាវ៉េ(Dawai) ប្រទេសភូមា ។តាមបណ្តោយផ្លូវជាតិលេខ៤៨នេះមានតំបន់សេដ្ឋកិច្ច ពិសេស(SEZ) ចំនួន០៤កន្លែង៖ ១). តំបន់សេដ្ឋកិច្ចពិសេសកោះកុង(Koh Kong SEZ) ២). តំបន់ សេដ្ឋកិច្ចពិសេសស៊ួយ ឆេង (Suoy Chheng SEZ) ៣). តំបន់សេដ្ឋកិច្ចពិសេសគិរីសាគរកោះកុង (Kirisakor Koh Kong SEZ) និង៤). តំបន់សេដ្ឋកិច្ចពិសេសរតនា(Ratana SEZ) ព្រមទាំងមានតំបន់ ទេសចរណ៍គិរីសាគរផងដែរ ។ថ្លែងទៅកាន់អង្គពិធីនាឱកាសនោះ ឯកឧត្តមទេសរដ្ឋមន្ត្រី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅដល់ រដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ ដែលបានផ្តល់ប្រាក់កម្ចីដើម្បីស្តារ និងលើកកម្ពស់គុណភាពផ្លូវជាតិលេខ៤៨ ក្រោមឥណទានប្រាក់កម្ចីរបស់សាធារណរដ្ឋកូរ៉េ (EDCF) និងបានសំណូមពរឱ្យក្រុមហ៊ុនសាងសង់អនុវត្ត គម្រោងសាងសង់ផ្លូវនេះប្រកបដោយគុណភាពខ្ពស់ ស្របតាមលក្ខខណ្ឌនៃកិច្ចសន្យាសាងសង់ និងតាម បទដ្ឋាបច្ចេកទេស ជាពិសេសត្រូវតាមដាន និងត្រួតពិនិត្យលក្ខណៈបច្ចេកទេសនៃការសាងសង់ ឱ្យបាន ខ្ជាប់ ខ្ជួនដើម្បីធានាថាផ្លូវនេះមានគុណភាពរឹងមាំ និងអាចប្រើប្រាស់ជាប់បានយូរអង្វែង ។ឆ្លៀតក្នុងឱកាសនោះផងដែរ ឯកឧត្ដមទេសរដ្ឋមន្ត្រី ក៏បានផ្ដាំផ្ញើឱ្យក្រុមសាងសង់ និងក្រុមហ៊ុនត្រួតពិនិត្យ បច្ចេកទេសសាងសង់ ត្រូវយកចិត្តទុកដាក់សាងសង់ដោយឈរលើគោលការណ៍គុណភាពជាចម្បង និងត្រូវស្រោចទឹកឱ្យបានជាប្រចាំដើម្បីកុំឱ្យរំខាន និងប៉ះពាល់ដល់សុខភាពអ្នកធ្វើដំណើរ និងបងប្រជាពល រដ្ឋដែលរស់នៅតាមបណ្ដោយផ្លូវនោះ និងត្រូវធានាថាគ្មានគ្រោះថ្នាក់ចរាចរណ៍នៅលើដងផ្លូវនេះ តាមរយៈ ការបំពាក់ផ្លាកសញ្ញាចរាចរណ៍ឱ្យបានគ្រប់គ្រាន់ និងមានភ្លើងបំភ្លឺនៅពេលយប់ផងដែរ ។គួរកត់សម្គាល់ថា គម្រោងលើកកម្រិតគុណផ្លូវជាតិលេខ៤៨នេះ នឹងផ្តល់អត្ថប្រយោជន៍សំខាន់ៗដូចតទៅ៖ ១). ធ្វើឱ្យប្រសើរឡើងនូវចរាចរណ៍របស់អ្នកដំណើរតាមរយៈការកាត់បន្ថយពេលវេលា និងថ្លៃធ្វើ ដំណើរនិងដឹកជញ្ជូន ២). បង្កើនការធានាសុវត្ថិភាពចរាចរណ៍ក្នុងការធ្វើដំណើរតាមរយៈបំពាក់គ្រឿង បរិក្ខារសុវត្ថិភាពគ្រប់គ្រាន់ និងកែសម្រួលកាំកំណោង និងចំណោតខ្លាំងរបស់ផ្លូវ ៣). ជំរុញសក្តានុពល តំបន់ទេសចរណ៍ ៤). បង្កើនការអភិវឌ្ឍន៍សេដ្ឋកិច្ចក្នុងតំបន់ជាពិសេសជាមួយប្រទេសជិតខាង ៕
សម័យកូវីដ១៩ ! ចង់ទិញខុនដូកណ្តាលទីក្រុងធ្វើយ៉ាងណាអស់លុយតិច
សម័យកូវីដ១៩ ! ចង់ទិញខុនដូកណ្តាលទីក្រុងធ្វើយ៉ាងណាអស់លុយតិច
May 20, 2022, 9:36 a.m.
កំណើនខុនដូបានកើនឡើងជាលំដាប់ ហើយខុនដូក៏មានប្រជាប្រិយគួរឱ្យកត់សម្គាល់ផងដែរសម្រាប់មនុស្សសម័យថ្មីដែលចូលចិត្តរស់នៅក្នុងស្តង់ដារមួយដែលមានភាពស៊ីវិល័យ ។ ភ្នំពេញគឺជាទីក្រុងមួយដែលមានសក្តានុពលសម្រាប់ការវិនិយោគមកពីក្រៅប្រទេស ។ តួយ៉ាងក៏មានកំណើនជនបរទេសមកស្នាក់នៅក្នុងប្រទេសកម្ពុជាយើងយ៉ាងច្រើនដោយសារការចាយវាយនៅក្នុងប្រទេសមានកម្រិតទាប ហើយជាទិសដៅក្នុងការវិនិយោគ ។អំឡុងពេលកូវីដ១៩នេះប្រសិនបើចង់ស្វែងរកទិញខុនដូតើតំបន់ណាដែលល្អសាកសមបំផុត?បើទោះបីជាពេលបច្ចុប្បន្នប្រទេសកម្ពុជាកំពុងតែប្រឈមមុខនឹងជំងឺរាតត្បាតកូវីដ១៩ក្តី ប៉ុន្តែគម្រោងខុនដូជាច្រើននៅតែបន្តសកម្មភាពអភិវឌ្ឍរបស់ខ្លួនឥតឈប់ឈរ ជាពិសេសតំបន់បឹងកេងកង១ដែលជាតំបន់កំពុងមានសក្តានុពលខ្លាំងក្នុងចំណោមតំបន់ដទៃទៀតក្នុងរាជធានីភ្នំពេញ ។តំបន់បឹងកេងកង១គឺសាកសមបំផុតព្រោះវាជាតំបន់មួយស្ថិតនៅក្នុងខណ្ឌចំការមនហើយត្រូវបានគេចាត់ទុកថា ជាខណ្ឌដែលមានទិសដៅអភិវឌ្ឍអចលនទ្រព្យខ្លាំងបំផុតក្នុងប្រទេសកម្ពុជា ។ បឹងកេងកង១គឺជាតំបន់ដែលមានដូចជា ទីស្នាក់ការអង្គការក្រៅរដ្ឋាភិបាល ជនបរទេស មន្ត្រីរាជការ ក្រសួង និងពាណិជ្ជកម្មជាច្រើនតាំងទីនៅទីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។តើគួរទិញខុនដូណាដែលល្អ ?ខុនដូដែលល្អបំផុតក្នុងតំបន់បឹងកេងកង១លោកអ្នកអាចពិចារណាមើលខុនដូ Silvertown Metropolitan ដែលមានទីតាំងស្ថិតនៅសង្កាត់បឹងកេងកង១ ដែលជា​ទីតាំង​ពាណិជ្ជកម្ម និង​លំនៅ​​ឋានស្ថិតចំកណ្តាលរាជធានីភ្នំពេញ ។ Silvertown Metropolitan គឺជាគម្រោងដែលបានសាងសង់បញ្ចប់ជាស្ថាពររួចហើយដែលផ្តល់ជូន​នូវ​របៀប​រស់នៅបែបយុគ្គសម័យថ្មី ។ នៅជុំវិញ Silvertown Metropolitan ប្រមូល​ផ្តុំទៅដោយភោជនីយដ្ឋានល្បីៗ ផ្សារទំនើបអ៊ីអន និងហាង​ទំនើប​ល្បីៗលំដាប់​អន្តរជាតិ​ជាច្រើនទៀត។ ស៊ីលវើថោន (Silvertown) ក៏ស្ថិតនៅជិតផ្លូវធំដូចជាមហាវិថីព្រះមុនីវង្ស និងមហាវិថីម៉ៅសេទុង ។ Silvertown Metropolitan អភិវឌ្ឍដោយក្រុមហ៊ុន ណាគីគ្រុប (Naki Group) ដែលជា​ក្រុមហ៊ុន​គ្រប់គ្រង និង​​​អភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជា ។តើខុនដូផ្តល់ភាពងាយស្រួលក្នុងអំឡុងពេលកូវីដ១៩នេះយ៉ាងដូចម្តេច​ខ្លះ?ដើម្បីផ្តល់ភាពងាយស្រួលសម្រាប់អតិថិជនខុនដូ Silvertown Metropolitan បានផ្តល់នូវលក្ខខណ្ឌសម្រាប់បង់ប្រាក់ងាយស្រួលមួយចំនួនក្នុងអំឡុងពេលកូវីដ១៩នេះដូចជា ៖ កក់យកទីតាំងត្រឹមតែ២០០០ដុល្លារ និងមានបញ្ចុះតម្លៃរហូតដល់១០% រួមទាំងមានលក្ខខណ្ឌបង់រំលស់ថែមទៀតផង ។ តើខុនដូ Silvertown Metropolitan មានយូនីតអ្វីខ្លះ?Silvertown មានការរចនាម៉ូដបែបទំនើបដែលមាន ១១០ យូនីត​រួមមានបន្ទប់ Studio, បន្ទប់ Two Bedrooms, បន្ទប់ Three Bedrooms និងផេនហោស៍នៅជាន់ទី១៤ ។ សម្រាប់យូនីតនីមួយៗមានភ្ជាប់មកជាមួយផ្ទះបាយ តុបរិភោគ​អាហារ ទូ ខ្សែកាបអុបទិក-ប្រព័ន្ធការពាររន្ទះ និងគ្រឿងសង្ហារិម​ជាច្រើនទៀតដែលបាន​រៀប​ចំរួចជា​ស្រេច ។Silvertown ផ្តល់ជូនសេវាកម្ម២៤ម៉ោងក្នុង១សប្តាហ៍ដោយមានអ្នកចាំទទួលភ្ញៀវ និងសន្តិសុខ​២៤​ម៉ោង រួមជាមួយនឹងសេវាកម្មបន្ថែមដើម្បីផ្តល់​ភាពងាយស្រួល​រួមមាន Skybar, អាងហែលទឹក, កន្លែង​ហាត់ប្រាណ, ​ប្រព័ន្ធ WIFI, សេវាគេហកិច្ច, សេវាកម្មសម្អាតបន្ទប់, បោកគក់, ប្រព័ន្ធ​ការ​ពារ​អគ្គីភ័យ និងសេវាកម្មថែរក្សាយានយន្តជាដើម ៕
មានលុយត្រឹម១ម៉ឺនដុល្លារចង់ទិញខុនដូនៅកណ្តាលភ្នំពេញ...រកទិញឯណាបាន?
មានលុយត្រឹម១ម៉ឺនដុល្លារចង់ទិញខុនដូនៅកណ្តាលភ្នំពេញ...រកទិញឯណាបាន?
May 11, 2022, 5:10 a.m.
ស្របពេលកំណើនប្រជាជនក្នុងរាជធានីភ្នំពេញដែលជាទីក្រុងនៃទីផ្សារលំនៅដ្ឋានថ្មីកំពុងមានការកើនឡើងជាមួយនឹងនិន្នាការថ្មីនៃវិស័យខុនដូក៏កាន់តែរីកចម្រើនខ្លាំងជាបន្តបន្ទាប់ផងនោះ ។ ខុនដូ ត្រូវបាន​គេ​មើល​ឃើញថា ផ្តល់ភាពងាយស្រួលទាំងការរស់នៅ ឬទិញដើម្បីទុកជួល និង​វិនិយោគ​ជាដើម ពោលសម្រាប់វិស័យខុនដូកាន់តែមានប្រជាប្រិយ​ភាព​ឡើងៗគួរឱ្យកត់សម្គាល់ដែលមនុស្សសម័យថ្មីដែលចូលចិត្តរស់នៅបែបស្តង់ដារឯកជនមួយដែលមានភាពស៊ីវិស័យ ។យោងតាមរបាយការណ៍ទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ CBRE Cambodia បានបង្ហាញថា ទីផ្សារខុនដូសម្រាប់ខុនដូតម្លៃថ្លៃទទួលបានការកើនឡើងច្រើនជាងមុនរហូតដល់ ៤.៨% និងខុនដូតម្លៃទាបកើតឡើងប្រមាណ ៣.៥% ខណៈដែលខុនដូតម្លៃមធ្យមមានទីផ្សារធ្លាប់ចុះបន្តិច ពោលគឺប្រមាណ ០.៤% ។បច្ចុប្បន្នមានគម្រោងអភិវឌ្ឍខុនដូថ្មីៗជាច្រើនកំពុងតែបង្ហាញខ្លួនក្នុងប្រទេសកម្ពុជាដោយរាប់ចាប់ពីខុនដូតម្លៃថ្លៃ មធ្យម និងទាប ដូច្នេះដោយសារតែខុនដូមានច្រើនលំដាប់បែបនេះ តើយើងអាចជ្រើសរើសគម្រោងខុនដូមួយណាដែលមានតម្លៃសមរម្យ និងទីតាំងល្អសាកសមសម្រាប់ការរស់នៅ ឬវិនិយោគជាដើម?បើក្រឡេកមើលទៅកាន់តំបន់សង្កាត់បឹងត្របែក ខណ្ឌចំការមន ក្នុងរាជធានីភ្នំពេញវិញអ្នកនឹងឃើញមានគម្រោងខុនដូមួយមានឈ្មោះថា «ផាក ២១ រេស៊ីឌិន» ឬ «Parc 21 Residence» ដែលកំពុងទទួលបានប្រជាប្រិយភាពពីសំណាក់អតិថិជន និងមានទីតាំងស្ថិតនៅចំណុចទីប្រជុំជននៃតំនប់ពាណិជ្ជកម្មកណ្ដាល នៃរាជធានីភ្នំពេញ ។តើគម្រោងផាក ២១ រេស៊ីឌិន មានលក្ខណៈពិសេស និងស្ថិតនៅតំបន់ណា?ខុនដូ ផាក ២១ រេស៊ីឌិន ជាខុនដូបែបប្រណិតដែលត្រូវបានអភិវឌ្ឍដោយ JV Parc Residence Co., Ltd​ ជាក្រុមហ៊ុនអភិវឌ្ឍអចលនទ្រព្យដ៏ល្បីឈ្មោះ និងមានបទពិសោធន៍ច្រើនឆ្នាំ ។ ខុនដូ ផាក ២១ រេសុីឌិន កំពុងទទួលបានការគាំទ្រ និងចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់អ្នកស្វែងរកលំនៅដ្ឋានបែបប្រណីត ដោយសារតែគម្រោងនេះមានទីតាំងដ៏ល្អ និងពោរពេញទៅដោយសក្ដានុពលដ៏ច្រើន ។ដោយមានទីតាំងល្អជាមួយការតភា្ជប់ទៅមហាវិថីធំៗដូចជា មហាវិថីម៉ៅសេតុង មុន្នីវង្ស និងនរោត្តម នឹងជួយបង្កភាពងាយស្រួលដល់ការធ្វើដំណើរទៅគ្រប់ទីកន្លែងក្នុងរាជធានីភ្នំពេញ និងតំបន់សំខាន់ៗនៅជុំវិញគម្រោង ផាក ២១ រេសុីឌិន ។ ផាក ២១ រេស៊ីឌិនមានចម្ងាយត្រឹម១០នាទីប៉ុណ្ណោះពីផ្សារទំនើបដ៏ល្បីឈ្មោះជាច្រើនក្នុងរាជធានីភ្នំពេញ មានដូចជាផ្សារ AEON 1, The Bridge Shopping Mall និងផ្សារទំនិញរួចពន្ធក្រោមដីក្នុងអគារ Naga World ។តើខុនដូរបស់ ផាក ២១ រេស៊ីឌិន មានយូនីតអ្វីខ្លះ?ខុនដូ ផាក ២១ រេស៊ីឌិន (Parc 21 Residence) មានកម្ពស់សរុបចំនួណ២១ជាន់ជាមួយចំនួនយូនីតសរុបទាំងអស់១៣២ ដោយគ្រប់យូនីតនីមួយៗមានរានហាលធំទូលាយ ។ គម្រោងខុនដូប្រណិតនេះមានយូនីត៤ប្រភេទខុសៗគ្នាដូចជា ៖ Penthouse បន្ទប់គេង៣ ទំហំ ២១១​ ម៉ែត្រការ៉េ, Penthouse បន្ទប់គេង ២ ទំហំពី ៩១ ដល់ ៩៤ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ២ ទំហំ ៧៨​ ម៉ែត្រការ៉េ, អាផាតមិន បន្ទប់គេង ១ ទំហំពី ៤២​ ដល់ ៥៤​ ម៉ែត្រការ៉េ និងស្ទូឌីអូ ទំហំ ៣៧​ ម៉ែត្រការ៉េ ។តើខុនដូ ផាក ២១​ រេស៊ីឌិន មានតម្លៃប៉ុន្មាន និងលក្ខខណ្ឌបង់ប្រាក់បែបណា?សម្រាប់ខុនដូ ផាក ២១ រេស៊ីឌិន តែងតែគិតគូពីភាពងាយដែលផ្តល់ជូនអតិថិជនសម្រាប់ការទិញដើម្បីរស់នៅ ឬវិនិយោគជាដើមដោយខុនដូមានតម្លៃចាប់ពី $78,980 ឡើងទៅដល់ $187,881 ប៉ុណ្ណោះ ។ ប៉ុន្តែលោកអ្នកអាចបង់មុនត្រឹមតែ $10000 នឹងអាចក្លាយជាម្ចាស់ខុនដូដ៏ប្រណិតរបស់ ផាក ២១ រេស៊ីឌិន ភ្លាមៗតែម្តង ។ មិនតែប៉ុណ្ណោះអាចបង់រំលស់ជាមួយម្ចាស់គម្រោងដោយផ្ទាល់រហូតដល់ទៅ១០ឆ្នាំឯណោះ ។ *លក្ខណៈពិសេសរបស់ខុនដូ ផាក ២១ រេស៊ីឌិន ដែលខុសប្លែកពីគម្រោងខុនដូដទៃសម្រាប់ជាន់ផ្ទាល់ដី និង ជាន់ក្រោមដីត្រូវបានរក្សាទុកជាកន្លែងសម្រាប់ចតឡាន ហើយជាន់ទី១ត្រូវបានរក្សាទុកជាទីធ្លាការិយាល័យ និងកន្លែងចតម៉ូតូ រីឯជាន់ ទី២ ជាកន្លែងសម្រាប់ ហាងទំនិញ ភោជនីដ្ឋាន កាហ្វេ ម៉ាត និងសាឡន ។គម្រោងខុនដូ ផាក ២១ រេសុីឌិន មានបំពាក់នូវសម្ភារបរិក្ខារទំនើបៗ មានគុណភាពខ្ពស់ កម្រិតអន្ដរជាតិ រួមជាមួយ អាងហែលទឹក ក្លឹបហាត់ប្រាណ បន្ទប់ស្ទីម អាងត្រាំទឹកក្ដៅ និង កន្លែងអង្គុយលេងដើម្បីផ្ដល់ឱ្យអ្នករស់នៅក្នុងអគារនេះទទួលបាននូវបទពិសោធន៍ជីវិតរស់នៅដ៏ល្អប្រសើរ ប្រកបដោយឧត្តមភាពគ្រប់ពេលវេលា និងគ្រប់កាលៈទេសៈទាំងអស់។បន្ថែមពីនេះទៅទៀត សន្ដិសុខ និង សុវត្ថិភាពរបស់អ្នករស់នៅក្នុងអគារនេះត្រូវបានយកចិត្ត ទុកដាក់ខ្ពស់ជាមួយការបំពាក់ប្រព័ន្ធប្រកាសអាសន្នសម្រាប់អគ្គីភ័យ និង កាមេរ៉ាសុវត្ថិភាព ។ គម្រោង ផាក ២១ រេសុីឌិន ក៏មានផ្ដល់ឲ្យនូវសេវាគ្រប់គ្រងអចនលទ្រព្យដែលធ្វើឱ្យការរស់នៅរបស់អ្នកមានភាពងាយស្រួល និងអស់កង្វល់ ៕