+855 92 92 1000
Logo
ផ្សារទំនើបថ្មីមួយត្រៀមលេចរូបរាងក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ
Updated on: June 6, 2022, 10:21 p.m.
Published on: September 16, 2021, 7:05 p.m.

ផ្សារទំនើបថ្មីមួយត្រៀមលេចរូបរាងក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ


មានចម្ងាយប្រមាណជា១០គីឡូម៉ែត្រភាគនិរតីក្រុងភ្នំពេញ ពោធិ៍សែនជ័យ គឺជាខ័ណ្ឌធំជាងគេបង្អស់ក្នុងចំណោមខ័ណ្ឌនានានៅទីក្រុងភ្នំពេញដែលមានប្រជាជនរាប់ម៉ឺននាក់កំពុងតែរស់នៅប្រកបរបររកស៊ី ធ្វើការ និងធ្វើអាជីវកម្មជាដើម ។

ខ័ណ្ឌពោធិ៍សែនជ័យដែលជាខ័ណ្ឌកំពុងរីកលូតលាស់ខ្លាំងនៅទីក្រុងភ្នំពេញ និងបានក្លាយជាជម្រើសដ៏ទាក់ទាញបំផុតមួយសម្រាប់អ្នកអភិវឌ្ឍន៍ និងអ្នកវិនិយោគនានាដើម្បីសាងសង់គម្រោងថ្មីធំៗ ។ ខ័ណ្ឌមួយនេះមានដង់ស៊ីតេប្រជាជនខ្ពស់ មានរោងចក្រ គម្រោងលំនៅដ្ឋាន និងផ្សារ ច្រើនជាងសង្កាត់ដទៃទៀតនៅក្នុងរាជធានីភ្នំពេញ ។

ប៉ុន្តែបើក្រឡែកមើលតាមបណ្តោយផ្លូវមហាវិថីសហព័ន្ធរុស្ស៊ីចាប់ពីចំណុចសួនកុមារពោធិ៍ចិនតុងរហូតដល់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញដែលជាផ្លូវសេដ្ឋកិច្ចមួយដ៏មមាញឹកមានប្រជាពលរដ្ឋក៏ដូចជាភ្ញៀវអន្តរជាតិផ្សេងៗដែលបានចូលមកក្នុងប្រទេសកម្ពុជាតាមរយៈអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។

ស្ថិតលើតាមបណ្តោយផ្លូវសហព័ន្ធរុស្ស៊ីដែលកំពុងមានចរាចរណ៍ដ៏ខ្វាត់ខ្វែងជារៀងរាល់ថ្ងៃ និងថែមទាំងនៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញតំបន់ពោធិ៍ចិនតុងកំពុងមានគម្រោងផ្សារទំនើបថ្មីមួយដែលកំពុងតែសាងសង់រំលេចខ្លួនឡើងជាបណ្តើរៗដែលមានតែមួយគត់ក្នុងតំបន់សក្តានុពលនៃខ័ណ្ឌពោធិ៍សែនជ័យ ។

គម្រោងថ្មីដែលត្រៀមនឹងបង្ហាញវត្តមាននៅក្បែរអាកាសយានដ្ឋានអន្តរជាតិភ្នំពេញគឺជាគម្រោងរបស់ផ្សារទំនើប «សិនជូរី ផ្លាហ្សាថ្មី» ជាមជ្ឈមណ្ឌលពហុពាណិជ្ជកម្មត្រីកោណមាស ស្ថិតក្នុងសង្កាត់កាកាប១ ខ័ណ្ឌពោធិ៍សែនជ័យ ដែលគម្រោងផ្សារទំនើបមួយនេះត្រូវបានអភិវឌ្ឍន៍ដោយ JLECC ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេ និងទទួលស្គាល់ជាលក្ខណៈអន្តរជាតិ ។

មិនត្រឹមតែជាផ្សារទំនើបថ្មីដំបូងគេក្នុងរាជធានីភ្នំពេញ ផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី មានលក្ខណៈពិសេសដាច់គេព្រោះជាប្រភេទផ្សារចម្រុះដែលប្រមូលផ្តុំទៅដោយ មជ្ឈមណ្ឌលកំសាន្ត, ទីផ្សារកសិផល, ទីផ្សារចម្រុះ, អាហារដ្ឋាន, ការិយាល័យ, Skybar, Swimming Pool ។ល។ និងថែមទាំងមានចំណតរថយន្តខាងក្រោមដីធំទូលាយ ។

តើផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី មានអ្វីខុសប្លែកពីផ្សារដទៃដែលធ្វើឱ្យអតិថិជនទិញតូបហើយមិនស្តាយ?

សម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងរកតូបផ្សារសម្រាប់បើកជាអាជីវកម្មរបស់លោកអ្នកដោយមិនដឹងថា ត្រូវទៅរកនៅទីណា? គម្រោងផ្សារទំនើបថ្មីមួយនេះល្អសាកសមបំផុតសម្រាប់ជម្រើសទី១របស់លោកអ្នក !!!

ផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី មួយនេះមានលក្ខណៈពិសេសខុសប្លែកពីផ្សារដទៃ និងផ្សារប្រពៃណីផ្សេងៗដោយសារតែផ្សារមួយនេះត្រូវបានបំម្លែងពីផ្សារចាស់មកជាផ្សារទំនើបបែបថ្មីនៃរបកគំហើញថ្មី ។ មិនតែប៉ុណ្ណោះ ផ្សារទំនើបមួយនេះមានអាជីវករស្រាប់ជាង៦០០នាក់ជាអ្នកប្រកបរបរនៅផ្សារកសិផលចាស់នៃផ្សារសិនជូរី ផ្លាហ្សា ដែលត្រូវបានរៀបចំឱ្យលក់ដូរនៅទីតាំងថ្មីនៃផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី ។

នៅជុំវិញផ្សារសិនជូរី ផ្លាហ្សាថ្មី ប្រមូលផ្តុំទៅដោយអគាពាណិជ្ជកម្មធំៗ, នាយកដ្ឋានអន្តោប្រវេសភ្នំពេញ, អាកាសយាន្តដ្ឋានអន្តរជាតិភ្នំពេញ, សាកលវិទ្យាល័យ ភូមិន្ទ ភ្នំពេញ, ក្រសួងពាណិជ្ជកម្ម, វិទ្យាស្ថានខុងជឺ, ក្រសួងរ៉ែ និងថាមពល, ផ្សារឈូកមាស, តូបតូចធំគ្រប់ប្រភេទ និងអគារពាណិជ្ជកម្មផ្សេងៗទៀត ស្ថិតក្នុងតំបន់ដែលមានសក្តានុពលខ្លាំងបំផុតក្នុងរាជធានីភ្នំពេញ ។

ដោយមើលឃើញពីឱកាសអាជីវកម្មថ្មីនាពេលនេះផ្សារទំនើប សិនជូរី ផ្លាហ្សាថ្មី មានការផ្តល់ជូនពិសេសសម្រាប់លោកអ្នកដែលមានបំណងចង់ស្វែងរកតូបលក់ដូរក្នុងក្តីស្រម៉ៃ ដោយផ្សារមួយនេះមានការបញ្ចុះតម្លៃពិសេសថ្មីរយៈពេលចាប់ពីថ្ងៃទី១៧ ខែកញ្ញា រហូតដល់ថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២១ ដោយគ្រាន់តែបង់មុនចំនួន៣០%នោះលោកអ្នកនឹងមានឱកាសវាយបំបែកប្រអប់សំណាងដែលមានរង្វាន់ជាការបញ្ចុះតម្លៃបន្ថែមចំនួន២%រហូតដល់១០% ។ បង់តែជាង១០ដុល្លារក្នុងមួយថ្ងៃក៏បានតូបទំនើបថ្មីមួយអាចរកស៊ីបានដែរ !!!

Comments