+85561 777 090
Logo

Recent Articles

ពិធីចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងសេវាកម្មអចលនទ្រព្យរវាងក្រុមហ៊ុន Emerald+ និង បុរីហ្រ្គេនជ្រោយចង្វារ
ពិធីចុះហត្ថលេខាលើកិច្ចសន្យាគ្រប់គ្រងសេវាកម្មអចលនទ្រព្យរវាងក្រុមហ៊ុន Emerald+ និង បុរីហ្រ្គេនជ្រោយចង្វារ
June 6, 2022, 5:06 p.m.
Realestate News
នៅថ្ងៃទី០៣ ខែសីហាឆ្នាំ២០១៦ ក្រុមហ៊ុនសេវាកម្មគ្រប់គ្រងអចលនទ្រព្យអេមឺរិលផ្លាស(Emerald+ Property Management Service)ជាមួយគណៈកម្មាធិការម្ចាស់កម្មសិទ្ធិនិងក្រុមហ៊ុនអភិវឌ្ឍបុរីហ្គ្រេនជ្រោយចង្វារ បានចុះកិច្ចសន្យា លើ ការគ្រប់គ្រងសេវាកម្មអចលនទ្រព្យក្នុងបុរីហ្គ្រេនជ្រោយចង្វារ ដែលមានគេហដ្ឋានចំនួន៤ប្រភេទគឺ  វីឡាហ្គ្រេន វីឡាទោល វីឡាភ្លោះ និងផ្ទះល្វែង។ក្នុងពិធីនេះដែរ ក្រុមហ៊ុន ផ្តល់សេវាកម្ម អេមឺរិលផ្លាស  បានប្តេជ្ញាចិត្តយ៉ាងមុតមាំថា ក្រុមហ៊ុន នឹងខិតខំប្រឹងប្រែងផ្តល់នូវសេវាកម្មគ្រប់គ្រងដែលប្រកបដោយស្តង់ដាជាមួយនឹងការទទួលខុសត្រូវខ្ពស់។លោក Chen Yuxian  ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Grandvision International Development Co.,Ltd និងជាតំណាងក្រុមហ៊ុនអភិវឌ្ឍបុរីហ្គ្រេនជ្រោយចង្វារបានមានប្រសាសន៍ថា “ការគ្រប់គ្រងសេវាកម្មអចលនទ្រព្យពិតជាមានសារៈសំខាន់ណាស់ក្នុងបុរី ហើយចំនុចសំខាន់នោះគឺ ការការពារសន្តិសុខ សុវត្ថិភាពរបៀបរៀបរយ  ការថែរក្សាបរិស្ថាននៅក្នុងបុរីឲ្យមានអនាម័យនិងសោភ័ណ្ឌភាពស្អាតជាប្រចាំ ជាមួយនឹងការថែទាំសួនច្បារនិងផ្កាដែលផ្តល់ភាពទាក់ទាញនិងស្រស់បំព្រង ដល់ម្ចាស់កម្មសិទ្ធិដែលរស់នៅក្នុងបុរី។ លោកបានបន្តថា ដោយសារតែវិស័យគ្រប់គ្រងអចលនទ្រព្យនេះជា សេវាកម្មថ្មីនៅក្នុងប្រទេសកម្ពុជា យើងសំឡឹងឃើញថាក្រុមហ៊ុនអេមឺរិលផ្លាស សាកសមជា ដៃគូដ៏ល្អក្នុងការផ្តល់សេវាកម្មនេះ ព្រោះក្រុមហ៊ុននេះ(Emerald+)មានវិជ្ជាជីវៈស្តង់ដារការងារ និងធនធានមនុស្សគ្រប់គ្រាន់ក្នុងការផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ។     ជាមួយគ្នានេះផងដែរ កញ្ញា ស៊ូ មុនីពេជ្រ  ប្រធានគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនផ្តល់សេវាកម្ម(Emerald+)បាន មានប្រសាសន៍នៅក្នុងពិធីចុះហត្ថលេខានេះថា ការផ្តល់ជូននូវសេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប្រកបដោយជំនាញល្អឥតខ្ចោះ និងមានបទពិសោធន៍គឺជាគោលជំហរបស់ក្រុមហ៊ុន ព្រេាះថាក្រុមហ៊ុនមានទស្សនវិស្ស័យវែងឆ្ងាយនៅក្នុងមុខជំនួញនេះ និងឈរនៅក្នុងតំណែងជាក្រុមហ៊ុនប្រកបដោយស្តង់ដាសំរាប់ជាតិ និង អន្តរជាតិនៅថ្ងៃអនាគត។Grandvision International Development កំពុងមមាញឹកនឹងគំរោងអចលនទ្រព្យបន្ទាប់ដែលមានឈ្មេាះថា បុរី មូន ថោន (Borey Moon Town)ដែលនៅក្នុងនោះមានគេហដ្ឋានចំនួន៥ប្រភេទ។ ទីតាំងនៅតាមបណ្តោយ ផ្លូវឧកញ្ញា ឌួងងៀប សង្កាត់ទឹកថ្លា ខ័ណ្ឌសែនសុខ ក្រុងភ្នំពេញ។អេមឺរិុលផ្លាស(Emerald+ Property Management Service)  គឺជាក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យដ៏ធំមួយដែលមានអជ្្្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម និងបើកដំណើរការ ដោយមានដៃគូសហការជាមួយ ក្រុមហ៊ុនUEMSនិង ក្រុមហ៊ុន Nature LandScape    ដែលជាក្រុមហ៊ុនដ៏ធំនិងមានកេរ៍្តឈ្មោះល្បីល្បាញនៅប្រទេសសិឹង្ហបូរី(Singapore) ខាងផ្នែក គ្រប់គ្រងសេវាកម្មអចលនទ្រព្យ (Property Management Service)  និងផ្នែករចនាសួនបែបធម្មជាតិ(Landscaping)។សំរាប់ពត៍មានបន្ថែមសូមទំនាក់ទំនង: EMERALD+
ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍, ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia
ប្រតិបត្តិការការងារដ៏ប្រសើរនៅអាស៊ីអាគ្នេយ៍, ក្នុងរបាយការណ៍ចុងក្រោយរបស់ Knight Frank Cambodia
June 7, 2022, 1:14 a.m.
Realestate News
ការចេញរបាយការណ៍ទីផ្សារ H1 ២០១៦ ក្នុងពេលថ្មីដោយក្រុមហ៊ុនប្រឹក្សាយោបល់ផ្នែកអចលនទ្រព្យសាកលឯករាជ្យ ឈ្មោះ Knight Frank បានបញ្ជាក់ពីការប្រមូលទិន្នន័យដោយក្រុមហ៊ុនពីសកម្មភាពរបស់ទីផ្សារអចលនទ្រព្យ អំឡុងពាក់ កណ្តាលឆ្នាំដំបូង នៅក្នុងការរួមបញ្ចូលគ្នាជាមួយការបង្ហាញជាមុនដ៏គួឲ្យទាក់ទាញមួយនៃអ្វីដែលនឹងកើតឡើងនៅពេល អនាគត។យោងទៅតាមលោកRoss Wheble ជាប្រធានរបស់ក្រុមហ៊ុនKnight Frankកម្ពុជា ឈានមុខគេនៃគម្រោងសាងសង់ថ្មីចុងក្រោយបានឈានដល់ចំណុចកណ្តាលមួយ ដែលជាមធ្យោបាយមូយដើម្បីដោះស្រាយលើហានីភ័យរយៈពេលខ្លីនៅក្នុងទីផ្សារ។ ប្រសិនបើគ្រប់ចំណុចដំណើរការបានល្អរបាយការណ៍បង្ហាញថា កម្ពុជាមានសក្តានុពលដើម្បី ឈានចូលជាសមាជិក និងប្រតិបត្តិការការងារប្រសើរឡើងនៅអាស៊ីអាគ្នេយ៍តាមរយៈដំណើរការធ្វើពិពិធកម្ម ដោយលើកឡើងថា“កំណើនខ្លាំងក្លាគឺរំពឹងថានឹងមានបន្តទៀត”  វិស័យការិយាល័យនៅក្រុងភ្នំពេញការចាប់ផ្តើមនៅក្នុងឆ្នាំដែលបញ្ចប់ការសាងសង់អគារការិយាល័យធំៗចំនួន៣ ដែលទំហំសរុបចំនូួន ៥,០០០ ម៉ែត្រការ៉េ ពាក់កណ្តាលទី២ នៃឆ្នាំសម្រាប់វិស័យការិយាល័យប្រហែលមើលឃើញថាមាន ការប្រែប្រួលខុសគ្នាតិចតួច នៅពេលដែលក្រុមហ៊ុនចាប់ផ្តើមចាប់អារម្មណ៍ការិយាល័យពាណិជ្ជកម្ម លំដាប់ខ្ពស់ និងប្តូរទៅជាអគារការិយាល័យ Grade A និង Grade B។ នេះដោយសារតែការលំបាកនៃ យូនីត Grade C ត្រូវធ្វើការផ្លាស់ប្តូរ បទបញ្ជារ និងគុណភាព។តម្រូវការសម្រាប់ប្រភេទអាគារលំដាប់ខ្ពស់បានលេចឡើងជាមួយគម្រោងមួយចំនួន ដែលឃើញ មានចំនួននៃការស្នើរសុំកាន់តែច្រើនឡើង ដូចជាក្នុងករណី អគារវឌ្ឍនៈ ដែលភាគរយនៃការកាន់ កាប់ជិត ៥០% ពេលបច្ចុប្បន្ន។ នេះប្រហែលជាហេតុផលថាហេតុអ្វីបានការផ្គត់ផ្គង់ភាគច្រើនហូរចូល នៅពីរបីឆ្នាំបន្ទាប់គឺជា អគារ Grade A។ ទាំងនេះនឹងរួមបញ្ចូលទាំងប្រភេទយូនីតនឹងមកជាមួយនឹង ការបញ្ចប់គម្រោងដូចជានៅ  Exchange Square, Diamond Twin Tower, និង Olympia City។ របាយការណ៍ដោយ Knight Frank  បង្ហាញថា ក្នុងរយៈពេលមធ្យម ប្រទេសនេះគឺរំពឹងថានឹងទទួល បានអ្នកវិនិយោគទុនបរទេសច្រើនឡើង សម្រាងវិស័យការិយាល័យដែលតម្លៃប្រហែលនៅបន្តកើន ឡើងពីអត្រាបច្ចុប្បន្ន ៤,៩០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះចង្អុលបង្ហាញថាក្រុមហ៊ុនធំៗកំពុងផ្លាស់ប្តូរទៅធ្វើអាជីវកម្មនៅក្នុងប្រទេសនេះ។ វិស័យលក់រាយប្រសិនបើមានអ្វីដែលជាទិន្នន័យពីវិស័យទីផ្សារលក់ រាយចង្អុលបង្ហាញ វាជាគឺជាកំណើនចំណាប់អារម្មណ៍ពីក្រុមហ៊ុនយីហោ ល្បីអន្តរជាតិ ដើម្បីទិញកន្លែងលក់រាយនៅក្នុងប្រទេស។ ថ្វីបើបច្ចុប្បន្នការកាន់កាប់បោះជំហានយឺត ភាគរយរក្សានៅដដែល សម្រាប់ផ្សារដែលស្ថិតនៅក្នុងទីតាំងល្អដូចជា ផ្សារទំនើប Aeon ដែលមានការពេញចិត្តរហូតដល់ ៩៥.៨%។ ប៉ុន្តែការគេចផុត ពីគ្រោះថ្នាក់នេះ ប្រហែលមិនបានយូរអង្វែង ដោយសារគម្រោងទីតាំងលក់រាយសម្រាប់អ្នកមកថ្មី រំពឹងថានឹងមានការប្រកួត ប្រជែងនៅឆ្នាំ ២០២០។ របាយការណ៍បង្ហាញថា កំណើនសរុបនៃគម្រោងក្នុងកន្លែងលក់រាយមានប្រហែល ២០៩ ភាគរយ ក្នុងពេលបច្ចុប្បន្ន។   ប៉ុន្តែនេះប្រហែលមិនមែនជាបញ្ហាអាក្រក់សម្រាប់អាជីវកម្មនោះទេ។ ដោយសារជាមួយនឹងការកើនឡើង នៃចំនួនកន្លែងលក់រាយដែលមាន តម្លៃលក់រាយ នឹងកាន់តែមានការប្រកួតប្រជែង ផ្ទុយពីតម្លៃបច្ចុប្បន្នពី ១០ ដុល្លារ ទៅ ៧០ ដុល្លារ ក្នុងមួយម៉ែត្រការេ។ វិស័យសណ្ឋាគារៈ វិស័យសណ្ឋាគារមានចំណែកស្មើគ្នាទាំងបញ្ហា និងភាពជោគជ័យអំឡុងពាក់កណ្តាលទីមួយឆ្នាំ២០១៦។ ទោះបីជាសណ្ឋាគារ ដែលមានហាងនៅក្នុងនោះបានធានាលើចំនួននៃទេសចរណ៍ច្រើន សណ្ឋាគារផ្កាយប្រាំអន្តរជាតិដូចជា សណ្ឋាគារ Marriott បានប្រឹងប្រែងបង្កើនអត្រាកាន់កាប់ដើម្បីប្រកួតប្រជែងជាមួយលំនៅដ្ឋានក្នុងស្រុក។ ថ្វីបើបែបនេះ គន្លឹះ ១៧៥ នឹងធ្វើការប្រកួតបជែងនៃ សណ្ឋាគារHotel បន្ថែមទៅលើ ២៥៩ ដែលបានបន្ថែមកាលពីដើមឆ្នាំនេះ ។ ប៉ុន្តែយោងតាមKnight Frank ការខិតខំប្រឹងប្រែងរបស់សាខាសណ្ឋាគារអន្តរជាតិ នឹងបញ្ចប់ក្នុងពេលឆាប់ៗនៅពេលដែលសណ្ឋាគារអន្តរជាតិខ្នាតយក្សច្រើនឡើងបានបង្ហាញពីចំណាប់អារម្មណ៍ក្នុងការ ពង្រីកអាជីវកម្មរបស់ខ្លួននៅក្នុងទីផ្សារកម្ពុជា។ គម្រោងទាំងនេះជម្រុញឲ្យមានប្រហែលជា២,៧៣២បន្ទប់ ដែលកំពុងរងចាំការបញ្ចប់នៅចុងឆ្នាំនេះ ដែលប្រហែលជាទើបតែចាប់ផ្តើមរីកចម្រើនថែម ទៀតដល់ឆ្នាំ ២០១៩។ នេះក៏បង្ហាញពីការរំពឹងទុកពីការហូរចូលនៃទេសចរណ៍ ជាពេសេសនៅឆ្នាំ ២០១៧ នៅពេលដែល វេទិកាសេដ្ឋកិច្មពិភពលោក (World Economic Forum) នឹងប្រារព្ធធ្វើនៅទីក្រុងភ្នំពេញ។                     វិស័យសេវា អាផាតមេន ទោះបីជាភាគច្រើននៃសេវាកម្មអាផាតមេនបាគ្រប់គ្រងដោយម្ចាស់ក្នុងស្រុកក៏ដោយ ទំងន់នៃទីផ្សារ គឺពឹងផ្អែកលើជនបរទេសឲ្យជួល និងកាន់កាប់អចលនទ្រព្យទាំងនោះ។ ក្នុងពេលបច្ចុប្បន្ន មានប្រ ហែល ៤,០១៧ យូនីត មានប្រហែលជា ១,៧៣០យូនីតបន្ថែមទៀតគួតែបញ្ចប់នៅឆ្នាំ ២០១៨។ នេះរំ ពឹងថានឹងបង្កឲ្យមានការធ្លាក់ចុះយ៉ាងខ្លាំងនូវតម្លៃជួល ដែលបច្ចុប្បន្នតម្លៃពី ៦៦៧ ដុល្លារ ទៅ ៤,០០០ ដុល្លារក្នុងមួយខែ អាស្រ័យថាតើមានតម្រូវការទីផ្សារខ្ពស់ ឫក៏មិនមាន។ ការសាង់សង់ខុនដូទាន់ប្រ ណិត និងសេវាកម្មអាផាតមេនខ្នាតតូច នឹងធ្វើឲ្យមានការថយចុះនូវតម្លៃបច្ចុប្បន្ននៃសេវាកម្មអាផាត មេន។ វិស័យខុនដូបច្ចុប្បន្នវិស័យខុដូប្រហែលជាវិស័យជោគជ័នបំផុតក្នុងវិស័យអចលនទ្រព្យកម្ពុជា ដោយឃើញមានទី ផ្សារ ៤.៩ % កើឡើងអំឡុង បីបួនខែដំបូងក្នុងឆ្នាំនេះ។ នេះបានកើនឡើងសរុបដល់ ២,៧៩៧ យូនីត បានបន្ថែមឲ្យការផ្គត់ផ្គង់ ដេលរួមបញ្ចូលការអភិវឌ្ឍន៍ដូចជា គម្រោង The 240 គម្រោង Galaxy residences និងគម្រោង 9 East។ ចំនួន ៩២៩ យូនីត ត្រូវបានលក់ចេញអំឡុងពាក់កណ្តាលទី១ ឆ្នាំ២០១៦។ នេះបង្ហាញឲ្យឃើញការថយចុះប្រហែល ២៦,៧% តាំងពីឆ្នាំទៅមិញ។ គម្រោងប្រភេទនេះកាន់តែច្រើនឡើងបានរំពឹងថាមានច្រើននៅក្នុងឆ្នាំបន្ទាប់ ហើយ ៧៤ គម្រោង កំណត់ថានឹងបញ្ចប់នៅឆ្នាំ ២០២០។ ៧២%នៃគម្រោងទាំងនេះ នឹងត្រូវធ្វើទៅជា គម្រោងខុនដូលំ ដាប់ខ្ពស់។ អត្រាជួលខុនដូមធ្យម សម្រាប់តម្លៃសរុបនៅតែស្ថិតក្នុងតម្លៃខ្ពស់កម្រិតមធ្យមចំនួន ៤,០០០ ដុល្លារ ក្នុងមួយខែ។ នេះជាហេតុផលថាហេតុអ្វី ដែលវាជាការប្រសើរបំបែកចេញ ឫផ្លាស់ប្តូរទៅតំបន់ជាយ ក្រុង ដែលតំបន់នោះដីមានតម្លៃទាប ហើយគោលគំនិតនៅមានភាពងាយស្រួល។ការអនុវត្តន៍ច្បាប់កាន់តែតឹងតែងនឹងក៏ជាកត្តាមួយក្នុងការទាញយកចំណាប់អារម្មណ៍នៃអ្នកអភិវឌ្ឍន៍ និងវិនិយោគិនបរទេស ដែលមានការព្រួយបារម្ភខ្លាចបាត់បង់ប្រាក់ ដោយសារតែគោនយោបាយមិន ត្រូវបានអនុវត្តន៍ និងមិនច្បាស់លាស់។ គម្រោងហិរញ្ញវត្ថុដ៏ងាយស្រួលសម្រាប់អ្នកក្រុងស្រុកហើយជនបរទេសក៏កាន់តែមានភាពងាយ ស្រួលក្នុងការវិនិយោគ។ ទាញយករបាយការទីផ្សារ H12016 ពេញលេញរបស់ Knight Frank
គម្រោង ដឹ ផេនហោស៍ ខុនដូ សហការជាមួយដៃគូមានឈ្មោះល្បីៗ
គម្រោង ដឹ ផេនហោស៍ ខុនដូ សហការជាមួយដៃគូមានឈ្មោះល្បីៗ
June 6, 2022, 5:04 p.m.
Realestate News
យើងត្រូវប្រាកដថាលំនៅដ្ឋានដែលយើងរស់នៅ ឬមានបំណងនឹងទិញត្រូវតែផ្តល់ស្តង់ដាររស់នៅយ៉ាងប្រសើរ គិតទាំងគុណភាពសំណង់ ទីតាំងការវិនិយោគពេលអនាគតក៏ដូចជាសំភារៈប្រើប្រាស់នានា នៅក្នុងគេហដ្ឋានផងដែរ។លោកអ្នកអាចទទួលបាននូវការរស់នៅជាមួយមនុស្សជាទីស្រលាញ់នៅក្នុងលំនៅដ្ឋានមួយដែលមានភាពងាយស្រួល ផាសុកភាព និងភាពប្រណិតទាន់សម័យ ជាមួយនឹងគម្រោង ដឹ ផេនហោស៍ ខុនដូ (The Penthouse Residence) ដែលជាគម្រោងអាគារលំនៅដ្ឋានមួយ ដែលមាន លក្ខណៈសម្បត្តិ គ្រប់គ្រាន់ដែលសាកសមបំផុតជាមូយមនុស្សទាន់សម័យ។គម្រោង ដឹ ផេនហោស៍ ខុនដូ មានទីតាំងនៅចំកណ្តាលទីប្រជុំជន នៃតំបន់អភិវឌ្ឍសេដ្ឋកិច្ចនៃរាជធានីភ្នំពេញ។ គម្រោង ដឹ ផេនហោស៍ ខុនដូ ជាអាគារលំនៅស្ថានលំដាប់ស្តង់ដារផ្កាយប្រាំអន្តរជាតិ ដែសស្ថិតនៅបណ្តោយមហាវិថីសុធារស នៅទល់មុខផ្សារទំនើប អ៊ីអន សណ្ឋានគារ សូហ្វីតែល លំដាប់ផ្កាយប្រាំ ស្ថានទូត សាលារៀនអន្ដរជាតិ។ល។ ជាពិសេសអគារកំពស់ 36 ជាន់នេះក៏មានទីតាំង ស្ថិតនៅជិតមាត់ទន្លេ ចតុមុខ និងមជ្ឈមណ្ឌលពាណិជ្ជកម្មកោះពេជ្រផងដែរ។គម្រោងមួយនេះមានការសាងសង់ យ៉ាងសកម្មប្រកបដោយគុណភាព និងបច្ចេកទេសខ្ពស់ ចាប់តាំងពីពិធីបញ្ចុះបឋមសិលាសាងសង់ ដែលធ្វើឡើងនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០១៦។ តាមរយ:ការសន្ទុះនៃការសាងសង់នៃគំរោងនេះ យើងអាចសន្និដ្ឋានបានថាវាអាចនឹងបញ្ចប់ នៅមុនកាលកំណត់នៃគំរោងនាចុងឆ្នាំ២០១៨ នេះ។គម្រោង ដឹ ផេនហោស៍ ខុនដូ នឹងផ្តល់ការរស់នៅដែលមានភាពងាយស្រួល និងទាន់សម័យប្រកបដោយសេចក្តីសុខជាមួយមនុស្សជាទីស្រលាញ់របស់លោកអ្នក។ មិនត្រឹមតែ គុណភាពសំណង់ ការតុបតែង និងបរិស្ថានរស់នៅគម្រោងមួយនេះមានការសហការជាមួយដៃគូ នឹងយីហោល្បីៗជាច្រើន ដោយទទួលស្គាល់ជាលក្ខណៈអន្តរជាតិមានដូចជា៖ ក្រុមហ៊ុនបេតុង CPAC by SCG ប្រទេសថៃជាដើម។សម្រាប់ការរចនាផ្ទៃខាងក្នុង សំភារៈ និងគ្រឿងសង្ហារឹម មានការសហការជាមួយក្រុមហ៊ុន Sangiorgio អ៊ីតាលី ឯគ្រឿងបរិក្ខារបន្ទប់ទឹកមានការសហការជាមួយក្រុមហ៊ុន Grohe និង Hafele ដ៏ល្បីល្បាញរបស់ប្រទេសអាល្លឺម៉ង់ និងមានយីហោល្បីជាច្រើនទៀត មានដូចជា Cotto មកពីប្រទេសថៃ, ToTo មកពីប្រទេសជប៉ុន និង ផលិតផល American Standards ដែលជាផលិតផលរបស់អាមេរិកផងដែរ។ ការសហការនេះ នឹងនាំមកជូនអតិថិជន នូវសោភ័ណ្ឌភាព សុវត្ថិភាព និងទំនុកចិត្ត។យោងទៅតាមសម្តីរបស់លោក សួស អ៊ឹមស៊ូជីវី តំណាងគំរោង ដឹ ផេនហោស៍ ខុនដូ បានអោយដឹងថាគម្រោងនេះមានដំណើរការលក់យ៉ាងរលូនដែលមានប្រមាណ៥០ភាគរយនៃគំរោងសរុប។ យើងអាចកត់សំគាល់បានថាសន្ទុះនៃការលក់នៃ គំរោងខុនដូនេះ បានដំណើរការទៅដោយប្រសើរ ដោយសារតែគំរោងនេះផ្តល់ជូនដល់អតិថិជនទាំងគុណភាព ទីតាំងដ៏ល្អឥតខ្ចោះ ប្រកបដោយតំលៃលក់សមរម្យ នៅលើទីផ្សារផងដែរ។ពួកយើងរំពឹងថាការលក់នៃគំរោងនេះ នឹងកើនឡើងរហូតដល់៧០ភាគរយ នៅដំណាច់ឆ្នាំ២០១៦នេះ។ បច្ចុប្បន្ននេះពួកយើងក៏មានការផ្តល់ជូន នូវការបញ្ចុះតម្លៃ៥ភាគរយ និងទូរស័ព្ទស្មានហ្វូន iPhone 6sផងដែររាល់ការកក់ខុនដូនៃគំរោងរបស់យើងដើម្បីធ្វើការលើកទឹកចិត្តដល់អតិថិជនថ្មី។ ពួកយើងក៏មាននូវការធានាផលចំណេញពីការជួលត្រលបវិញ (GRR) ដោយផ្តល់ជូនអតិថិជនចំនួន ៦ភាគរយក្នុងមួយឆ្នាំ ឬ ១៨ភាគរយ រយៈពេល៣ឆ្នាំ។”សម្រាប់ព័ត៌មានបន្ថែមសូមពិនិត្យបញ្ជីអចលនទ្រព្យលើគេហទំព័រ realestate.com.khថ្ងៃនេះ!
គម្រោង Sino Plaza  “គម្រោងប្រកបដោយនិរន្តរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ”
គម្រោង Sino Plaza “គម្រោងប្រកបដោយនិរន្តរភាពបំផុតនៅក្នុងរាជធានីភ្នំពេញ”
June 6, 2022, 5:05 p.m.
Realestate News
Sino Plaza បានបើកសន្និសិទកាសែត និងការប្រកាសកក់គម្រោងខុនដូជាផ្លូវការនៅថ្ងៃទី២៩ ខែកក្កដា ឆ្នំា២០១៦។Sino Plaza ដែលមានកម្ពស់៤៥ជាន់ចំនួន៤អាគារ ស្ថិតនៅភាគខាងត្បូង រាជធានីភ្នំពេញ ជិតផ្សារបឹងត្របែកផ្លាហ្សា ក្នុងភូមិសាស្ត្រ សង្កាត់បឹងត្របែក ខណ្ឌចំការមន រាជធានីភ្នំពេញ។ចាប់ផ្តើមសាងសង់កាលពីដើមឆ្នាំ២០១៥ ឥឡូវនេះផ្ទៃសំណង់ទាំងមូលបានបញ្ចប់ដំណាក់កាលនៃស្ថាបនាគ្រឹះខាងក្រោមជាស្ថាពរហើយ ដោយចំណាយទឹកប្រាក់១៥លានដុល្លា។ Sino Plaza ជាគម្រោងដែលមានតម្លៃជាង២០០លានដុល្លារអាមេរិកគម្រោងនេះ នឹងបញ្ចប់ការសាងសង់នៅឆ្នំា២០១៨។គម្រោងនេះគឺជាការសហការជាមួយក្រុមហ៊ុន Cambodian Natural Lucky Real Estate Development Co. Ltdដែលគ្រប់គ្រងទាំងស្រុងដោយ CYTS(China Youth Travel Services) មកពីហុងកុង និងប្រទេសចិន។យោងតាមប្រសាសន៍លោក ឧកញ៉ា ចេង ខេង អគ្គនាយកក្រុមហ៊ុន Huttons CPL ដែលជាក្រុមហ៊ុន ទទួលសិទ្ធិលក់គម្រោង Sino Plaza បានឲ្យដឹងថា “Sino Plazaគម្រោងប្រកបដោយនិរន្តរភាព និងសក្តានុពលបំផុតនៅក្នុងរាជធានីភ្នំពេញនាពេលបច្ចុប្បន្ន។ គ្រប់យូនីតរបស់ខុនដូមានការផ្តល់ជូនយ៉ាងពិសេស និងជាទីគាប់ចិត្ត ចំណែកឯអគារពាណិជ្ជកម្មសម្រាប់ការិយាល័យពិតជាធ្វើឲ្យយើងមានភាពរីករាយក្នុងការបម្រើការងារ។ ទន្ទឹមនឹងនេះផងដែរគម្រោងនេះមានដូនជា៖ ហាងលក់រាយយីហោល្បីៗ ស្ព៉ាលំដាប់អន្តរជាតិ មជ្ឍមណ្ឌលអាជីវកម្មមាស ខារ៉ាអូខេលំដាប់អន្តរជាតិ ភោជនីយដ្ឋានដែលមានបម្រើម្ហូបជុំវិញពិភពលោក។” "គិតគូយ៉ាងម៉ត់ចត់ទៅលើ ស្តង់ដាររស់នៅ ផាសុកភាព ភាពប្រណិត ពីការជួល និងធនធាន  គម្រោងSino Plaza នឹងក្លាយជា គម្រោងអភិវឌ្ឍន៍ដែលមានការទាក់ទាញបំផុតសម្រាប់រយៈពេល៥ ឬច្រើនជាងនេះ។"លោក ឧកញ៉ា បានបន្ថែមថា "នេះគឺជាការអភិវឌ្ឍន៍លើកដំបូងនៅក្នុងប្រទេសកម្ពុជា ដែលអ្នកអភិវឌ្ឍន៍គម្រោងបានអនុវត្តន៍ គោលនយោបាយនៃការទទួលខុសត្រូវសង្គម ដែលមានការកំណត់ចំនួនភាគរយនៃលំដ្ឋានសម្រាប់តែប្រជាជនកម្ពុជាតែប៉ុណ្ណោះ។ នេះជាការលើកទឹកចិត្ត សម្រាប់អ្នករស់នៅក្នុងតំបន់សម្រាប់ទទួលបានការរស់នៅមួយប្រកបដោយស្តង់ដាររស់នៅថ្មី និងមានតម្លៃសមរម នេះគឺជាការជម្រុញលើកទឹកចិត្តដ៏ឆ្លាតវៃ។ នេះគឺជាអ្វីដែលម្ចាស់គម្រោងផ្តល់ជូនទៅឲ្យសង្គមវិញ តម្លៃពិតជាទាបជាងតម្លៃទីផ្សារ ដែលប្រាកដថាវាអាចតបនឹងស្ថានភាពហិរញ្ញវត្ថុរបស់ប្រជាជនកម្ពុជា ការធ្វើដូចនេះពិតជាបានរួមចំណែកក្នុងការអភិវឌ្ឍន៍ទីក្រុងឲ្យកាន់តែមានភាពអ៊ូអ៊រ"កញ្ញា ឆឹង សុធារ៉ា ប្រធានផ្នែកលក់ គម្រោងស៊ីណូផ្លាស្សាបានឲ្យដឹងថា "ទីតំាងនោះស្ថិតនៅទីប្រជុំជន ដែលប្រកបដោយសុវត្ថិភាព និងស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម ស្ថាប័នរដ្ឋ ស្ថានទូត លើសពីនេះទៀតធ្វើដំណើរតែ៥នាទីនឹងទៅដល់តំបន់បឹងកេងកង១ មានសាលាអន្តរជាតិជាច្រើននៅទីនោះ និងជាតំបន់ដែលមានស្តង់ដាររស់នៅខ្ពស់"ទាក់ទងនៅថ្ងៃនេះដើម្បីស្វែងរកព័ត៌មានបន្ថែម!
ក្រុមហ៊ុន HLH GROUP បង្ហាញពីតម្រូវការដ៏ច្រើនសម្រាប់គម្រោងលំនៅដ្ឋាន D’SEAVIEW  RESIDENTIAL UNITS: លក់ចេញអស់ជាង ៥១%
ក្រុមហ៊ុន HLH GROUP បង្ហាញពីតម្រូវការដ៏ច្រើនសម្រាប់គម្រោងលំនៅដ្ឋាន D’SEAVIEW RESIDENTIAL UNITS: លក់ចេញអស់ជាង ៥១%
June 7, 2022, 5:22 a.m.
Realestate News
សិង្ហបុរី ថ្ងៃទី២១ ខែមិថុនា ឆ្នាំ ២០១៦: ក្រុមហ៊ុន HLH Group Limited ដែលជាក្រុមហ៊ុនធំរបស់ប្រទេសសិង្ហបុរីនឹងជាក្រុមហ៊ុនបានចុះបញ្ជីគណៈកម្មការមូលប័ត្រភាគហ៊ុនរបស់ប្រទេសសិង្ហបុរី SGXបានរាយការណ៍ពីតម្រូវការខ្លាំងសម្រាប់គម្រោងអចលនទ្រព្យដំបូងរបស់ខ្លួននៅប្រទេសកម្ពុជា។D’Seaview ជាគម្រោងអភិវឌ្ឍចម្រុះមួយមាន ៧៣៧ លំនៅដ្ឋានបានលក់ចេញច្រើនជាង ៥១% ហើយដល់ពេលនេះ។ SEE FULL PROJECT INFORMATION AND INQUIRE TODAY! គម្រោងនេះបានចាប់ផ្តើមប្រកាស់លក់ជូនដល់អតិថិជននៅក្នុង ខែកញ្ញា ឆ្នាំ ២០១៥ និងបានបញ្ចុះបឋមសិលានៅខែ មករាឆ្នាំនេះនៅក្រុងព្រះសីហនុ (ខេត្តធំបំផុតទី៣ ក្នុងប្រទេសកម្ពុជា) ។ ជាមួយនឹងភាពជោគជ័យ និងតម្រូវការខ្លាំងពីសំណាក់អតិថិជនក្នុងនិងក្រៅស្រុកទៅលើអគារលំនៅដ្ឋានក្នុងគម្រោង D ’Seaview នេះ។ គម្រោង D’Seaview នៅមាន អគារពាណិជ្ជកម្ម និង អគារលំនៅដ្ឋាន ចំនួន ៥១% នៃ ៧៣៧ យូនីតស្មើនឹងតម្លៃទីផ្សារប្រមាណជា៨៨ លានដុល្លារ កំពុងដាក់លក់ជូនអតិថិជនស្របពេលការបុកគ្រឹះរបស់យើងបានបញ្ចប់ជាស្ថាពរ។Ryan Ong នាយកនៃក្រុមហ៊ុន PH One Development (Cambodia) បានធ្វើសន្និសិទកាសែតនៅទីតំាងគម្រោង ដោយបាននិយាយថា "ខ្ញុំនឹងរង់ចំាមើលគម្រោងនេះ ហើយនឹងមកឈរនៅទីនេះម្តងទៀតក្នុងឆ្នំា២០១៨ ជាឆ្នំាដែលគម្រោងនេះបានបញ្ចប់ដោយភាពជោគជ័យ។" ចំណុចគួកត់សម្គាល់មួយនៃអគារពាណិជ្ជកម្មនៃគម្រោង D ’Seaview គឺមានសណ្ឋាគារ កំពស់១០ជាន់និងមានហាងទំនិញតូចៗនៅខាងក្រោម ។ គម្រោងនេះជាគម្រោងដំបូងគេបង្អស់ដែលសាងសង់ឡើងដោយក្រុមហ៊ុនប្រទេសសិង្ហបុរីនៅក្រុងព្រះសីហនុ ដែលជាទិសដៅទេសចរណ៏ដ៏សំខាន់សម្រាប់ភ្ញៀវទេសចរណ៍អន្តរជាតិ ទៅលើតំបន់ឆ្នេរសមុទ្រដ៏ស្អាតរបស់ប្រទេសកម្ពុជា ។ ជាមួយសណ្ឋាគារ កំពស់១០ ជាន់នឹងមានបន្ទប់រហូតដល់ ៩៨ បន្ទប់ ក្រុមហ៊ុន HLH បាននឹងកំពុងស្វែងដៃគូរវិនិយោគលើវសយ័សណ្ឋាគារនៅកម្ពុជា  ឬក្នុងតំបន់ដើម្បីវិនិយោគ និងដំណើរការសណ្ឋាគារមួយនេះ។ អគារពាណិជ្ជកម្ម នៃគម្រោង D’Seaview ដែលមានរួមបញ្ចូល កន្លែងលក់ទំនិញម៉ាកល្បី ដុំ និងរាយអគារពាណិជ្ជកម្មពីរក្បែរគ្នា និង សណ្ឋាគារ ១០ ជាន់ ៩៨ បន្ទប់ ដែលគ្រោង នឹងបញ្ចប់នៅត្រីមាសទី៤ ឆ្នាំ ២០១៧ ខាងមុខនេះខណៈអគារលំនៅដ្ឋានក្នុងគម្រោង D’Seaview រំពឹងថានឹង បញ្ចប់នៅឆ្នាំ ២០១៨។ Dato Dr Johnny Ong អគ្គនាយកប្រតិបត្តិ និងអនុប្រធាន នៃក្រុមហ៊ុន HLH Group បានមានប្រសាសន៌ថា“នេះជាឱកាសដ៏ល្អ ក្នុងការបណ្តាក់ទុននៅតំបន់ដែលកំពុងរីកលូតលាស់ខ្លាំង និង ជាឱកាសបង្កើនអាជីវកម្មរបស់យើង”។ កំនើនទេសចរណ៍នៅក្រុងព្រះសីហនុបានកើនឡើងយ៉ាងឆាប់រហ័សនៅក្នុងឆ្នាំកន្លងទៅ ក៏ដូចក្នុងឆមាសទីមួយក្នុងឆ្នាំនេះ ។ឧស្សាហកម្មអន្តរជាតិ និងតំបន់ សេដ្ឋកិច្ចពិសេស បាននឹងកំពុងបោះទីតាំងនៅក្នុងខេត្តនេះដោយសារក្រុងព្រះសីហនុមានកំពង់ផែទឹកជ្រៅ ហើយក៏ជាខេត្តធំជាងគេទីបីនៅប្រទេសកម្ពុជានឹងមានព្រលាន្តយន្តហោះខ្នាតអន្តរជាតិទៀតផង”។ក្នុងការចាប់ផ្តើម សាងសង់អគារ D’Seaview ក្រុមហ៊ុន HLH Groupបានប្រគល់គម្រោងសាងសង់ឲ្យទៅក្រុមហ៊ុនសំណង់ Yanjian Group (Cambodia) Co Ltd ក្នុងទឹកប្រាក់ជាង ៣៦លានដុល្លារ បន្ទាប់ពីការដេញថ្លៃរវាងក្រុមហ៊ុនជាតិ និង អន្តរជាតិជាច្រើន។ ក្រុមហ៊ុន Yanjian Group (Cambodia)Co., Ltd ជាសាខារបស់ក្រុមហ៊ុន Yanjian Group Co. Ltd ដែល ជាក្រុមហ៊ុនវិស្វកម្ម និងសំណង់សកលបានចុះឈ្មោះនៅក្នុងទស្សនាវដ្តី Engineering News-Record Magazineដែលស្ថិតក្នុងចំណោមក្រុមហ៊ុនសាងសង់កំពូលចំនួន ២៥០ ក្រុមហ៊ុនក្នុងពិភពលោក។ ក្រុមនហ៊ុន HLH នឹងបង់ប្រាក់មុន៣០% ទៅអោយក្រុមហ៊ុន Yanjian Group (Cambodia) Co., Ltd សម្រាប់គម្រោងសាងសង់មួយនេះ ។ជាមួយគ្នាក្រុមហ៊ុនធំរបស់ ក្រុម ហ៊ុន Yanjian Group (Cambodia) Co., Ltd គឺក្រុមហ៊ុន Yanjian Group Co.Ltd នឹងផ្តល់ជូនក្រុមហ៊ុន HLH នូវទឹកប្រាក់ ៤០% ធានាលើ នៃចំនួនទឹកប្រាក់សាងសង់សរុប ដើម្បីធានាការសាងសង់នឹងបញ្ចប់ដោយភាពភាពជោគជ័យ។អំពីក្រុមហ៊ុន HLH Group Limited១. ក្រុមហ៊ុន HLH បានបង្កើតឡើងនៅប្រទេសសិង្ហបុរីតាំងពីឆ្នាំ ១៩៨៨ ពីម្ចាស់តែម្នាក់គត់ដែលផ្តល់សេវាកម្មសាងសង់ដល់អ្នកអភិវឌ្ឍន៍អចលនទ្រព្យក្នុងតំបន់ និងអ្នកផលិតវត្ថុធាតុដើម សំរាប់ផ្តត់ផ្គង់ផលិផលកសិកម្ម។ក្រុមហ៊ុនបានចុះឈ្មោះនៅក្នុងផ្សារភាគហ៊ុន Singapore Stock Exchange តាំងពីខែមិថុនា ឆ្នាំ ២០០០ មកម្ល៉េះ។ ២. ក្រុមហ៊ុន HLH ផ្តោតលើអាជីវកម្មពីរ ចំបងគឺវស័យអភិវឌ្ឍន៍អចលនទ្រព្យ និង កសិកម្ម។ ៣. ចាប់តាំងពីការបោះទុនលើវិស័យកសិកម្ម របស់ក្រុមហ៊ុន HLHនៅកម្ពុជា ក្នុងឆ្នាំ ២០០៨ ។ក្រុមហ៊ុននេះបានក្លាយជាម្ចាស់កម្មសិទ្ធិឯកជនធំបំផុតលើចំការដំឡូងមីក្នុងប្រទេសនេះ ជាមួយផ្ទៃ ដីប្រមាណជា ១១,០០០ហិចតា។ វិស័យកសិកម្មគឺផ្តោតសំខាន់លើការវិនិយោគ; អភិវឌ្ឍន៍ កសិកម្ម ព្រមទាំងអាជីវកម្មដំឡូងមី និងស្ករអំពៅតាមរយៈកិច្ចសហប្រតិបត្តិការ ជាមួយដៃគូសហការផ្សេងៗទាំងក្នុងនឹងក្រៅប្រទេស។៤. ខ្សែសង្វាក់ផលិតកម្មនៃម្ស៉ៅដំឡូងមី បានដាក់បញ្ចូលក្នុងពេលថ្មីៗនេះ ។ សមត្ថភាពនៃការផលិតម្ស៉ៅដំឡូងមីកើនឡើងដល់ ១២០ តោនរៀងរាល់ថ្ងៃ។ការបង្កើតឲ្យមានខ្សែសង្វាក់ផលិតកម្មនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររបស់ក្រុមហ៊ុន ដើម្បីពង្រីកផលិតកម្មកសិកម្មរបស់ខ្លួនបន្ទាប់ពីការដាំដុះ ការប្រមូលផល ជាមួយនឹងការកែច្នៃលើទន្និផលដែលទទួលបាន។ ក្នុងពេលថ្មីៗ រោងចក្រកំពុងផលិតម្សៅប្រមាណជា ៨០ ទៅ ១០០ តោនរៀងរាល់ថ្ងៃ។៥. ផ្នែកអចលនទ្រព្យ ដែលទទួលបានភាពជោគជ័យជាច្រើនគម្រោងនៅប្រទេសសិង្ហបុរី តាំងពីឆ្នាំ ២០០១ហើយចាប់ផ្តើមជាផ្លូវការនូវការអភិវឌ្ឍន៏ អចលនទ្រព្យក្រៅប្រទេសនៅក្នុងឆ្នាំ២០១៥ក្រោមនិមិត្តសញ្ញារបស់ខ្លួនដែលមានឈ្មោះថា “CAMHOMES” ។  ហើយបានប្រកាស់លក់ជាសាធារណៈលើកដំបូងនូវគម្រោងអភិវឌ្ឍន៍ចម្រុះហៅថា D’Seaview ដែលត្រូវបានសាងសង់នៅក្នុងក្រុងព្រះសីហនុ ដែលជាខេត្តមួយមានកំពង់ផែរសមុទ្រទឹកជ្រៅតែមួយគត់នៅកម្ពុជា។ ស្ថិតក្រោមនិមិត្តសញ្ញា“CAMHOMES” ក្រុមហ៊ុនមានគោលបំណងផ្តល់ជូនគម្រោងលំនៅដ្ឋានគុណ ភាពខ្ពស់ និងមានតម្លៃសមរម្យដើម្បីអោយគ្រួសារដែលមានជីវភាពថ្នាក់កណ្តាលនៅក្នុងប្រទេសកម្ពុជាមានឱកាសក្លាយម្ចាស់អចលនទ្រព្យដែលខ្លួនបានរំពឹងទុក។SEE FULL PROJECT INFORMATION AND INQUIRE TODAY!
News Page Concierge 590x250 KH
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន
June 6, 2022, 5:05 p.m.
Realestate News
សន្និសីទសកលអំពីការប្រើប្រាស់ថាមពល និងលំនៅដ្ឋាន 2016 ដែលភាសាអង់គ្លេសហៅថា Zero Energy Mass Customized Housing Global Conference ដែលប្រព្រឹត្តិ៍ឡើងនៅថ្ងៃទី ២០ ដល់ថ្ងៃទី ២៣ខែធ្នូ គឺជាការប្រជុំលក្ខណៈសកលដ៏សំខាន់លើកទី៥ ដោយចូលរួមដោយ ស្ថាបត្សករ អ្នកអភិវិឌ្ឍន៍គម្រោង អ្នកគ្រប់គ្រងគម្រោង ជជែកអំពីការកាត់បន្ថយដល់សូន្យ ពោលការកាត់បន្ថយឲ្យអស់់ការសាងសង់លំនៅដ្ឋានដោយប្រើប្រាស់ថាមពល ជំនួសមកវិញដោយស្ថាបត្សកម្មបៃតង។ ជាមួយនឹងចំណេះដឹងជ្រៅជ្រះ និងការស្រាវជ្រាវសិក្សា សហគមន៍ ក៏ដូចជាពិភពលោកបានធ្វើការសហការជាបណ្តាញ ដើម្បីព្យាយាមបន្តការស្រាវជ្រាវបន្ថែមទៀតអំពីប្រព័ន្ធដែលអាចឋិតឋេរសម្រាប់សាងសង់លំនៅដ្ឋានក៏ដូចជាការរួមចំណែកមួយដើម្បីទប់ស្កាត់ការឡើងកំដៅផែនដីជាសកលដោយច្ចេកវិទ្យាបៃតងប្រកបដោយប្រសិទ្ធភាព។វាជារឿងថ្មីៗដែលទាក់ទងទៅនឹងកិច្ចព្រមព្រៀងប៉ារីសនៅខែធ្នូឆ្នាំ2015 ដោយមានគោលដៅក្នុងកិច្ចព្រមព្រៀងអាកាសធាតុ កិច្ចប្រជុំមានមហិច្ឆតារារាំងការកើនឡើងបន្ថែមនៃកំដៅផែនដីកម្រិតអតិបរមា១អង្សាក្នុងឆ្នាំ 2050 ។ជាប្រធានបទសំខាន់នៃសន្និសីទឆ្នាំនេះដោយផ្អែកលើកិច្ចព្រមព្រៀងទីក្រុងប៉ារីសដោយមានពាក្យគន្លឹះ "ការអនុវត្ត" និង "សកម្មភាព" នេះសម្រាប់ពេលអនាគត ហើយក៏ជាការការពារផងដែរ។ ហេតុនេះហើយបានជាប្រធានបទនៃសន្និសីទនេះគឺ "ការកាត់បន្ថយរហូតដល់សូន្យនៅលើកិច្ចព្រមព្រៀងក្រុងប៉ារីសស្តីពីអាកាសធាតុ - លំនៅដ្ឋាននិងការប្រើប្រាស់ថាមពល" ។ ការផ្តោតសំខាន់មួយគឺថាតើនិរន្តរភាពទាក់ទងទៅក្នុងការសន្សំ និងការកាន់កាប់សម្រាប់ម្ចាស់ និងការកាន់កាប់នៃអគារលំនៅដ្ឋាន។ អ្នករៀបចំកម្មវិធីដែលមកពីសាកលវិទ្យាល័យគូឡាឡាំពួបានរួមគ្នាជាមួយសាកលវិទ្យាល័យBrighton, ត្រូវបានរំពឹងថានឹងជ្រើសអ្នកវិភាគទានចំនួន40នាក់នៅជុំវិញពិភពលោក។ សន្និសីទនេះរួមមានប្រធានបទដូចជា៖ "ការបំភាយឧស្ម័នផ្ទះកញ្ចក់ ឧស្ម័នពីវិស័យលំនៅដ្ឋាន ឬថាមពល" ឬ "ប្រសិទ្ធភាពគុណភាពខ្យល់បរិសុទ្ធក្នុងផ្ទះ៖ ការពិនិត្យឡើងវិញនៃអគារខ្ពស់បំផុតដែលមានស្រាប់ "។ ការផុតកំណត់ចុះឈ្មោះសម្រាប់អ្នកចុះឈ្មោះមុន(Early Bird)នឹងត្រូវបិទនៅថ្ងៃ១៥ ខែតុលា ឆ្នំា២០១៦ ធ្វើការកក់តាម៖ គេហទំព័រ zemch2016.com និងធ្វើការសាកសួរព័ត៍មានបន្ថែមសូមអញ្ជើញផ្ញើអ៊ីម៉េលទៅកាន់អាស័យដ្ឋាន ZEMCH2016@unikl.edu.my
ផ្សារណាត់លក់ទំនិញមួយទឹកដំបូងនឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា
ផ្សារណាត់លក់ទំនិញមួយទឹកដំបូងនឹងលេចរូបរាងនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:06 p.m.
Realestate News
Sun Fair ជាផ្សារណាត់ដែលលក់ទំនិញមួយទឹកដំបូងគេនៅកម្ពុជា  ផ្សារណាត់នេះមានលក់ ទំនិញ និងសំភារៈប្រើប្រាស់ដែលប្រើប្រាស់រួចមានដូចជា៖ សំភារៈផ្ទះបាយ សំភារៈការិយាល័យ គ្រឿងអេឡិកត្រូនិក វត្ថុបុរាណផ្សេងៗ ល-ល។ផ្សារណាត់នេះនឹងចាប់បើកដំណើរការនៅដើមខែសីហាខាងមុននេះចាប់បើកពីម៉ោង៨ព្រឹក ដល់ម៉ោង១២ថ្ងៃត្រង់នៅក្នុងបរិវេណពហុកីឡាដ្ឋានជាតិអូឡំាពិក។  យោងតាមបទសំភាសន៍ ជាមួយទូរទស្សន៍CTN  លោក កឹម អឿនជាស្ថាបនិក និងជានាយក មជ្ឈមណ្ឌលសហប្រតិបត្តិការកម្ពុជា-ជប៉ុន និងជាប្រធានសមាគមពាណិជ្ជកម្ម និងវិនិយោគកម្ពុជា-ជប៉ុន បាននិយាយថា “ផ្សារណាត់ Sun Fair ដែលលក់របស់ទំនិញដែលប្រើប្រាស់រួច ហើយធ្វើការលក់ ឬចែករំលែកបន្តនៅក្នុងទីផ្សារនោះផងដែរ។ វាមិនមែនជាអ្វីថ្មី នោះទេសម្រាប់ប្រទេសគេ ប៉ុន្តែនេះជាលើកទី១ហើយនៅក្នុង ប្រទេសកម្ពុជា។ ទីតំាងសម្រាប់លក់របស់យើងគឺល្អមែនទែនគឺនៅបរិវេណស្តាតអូឡំាពិក ដែលចាប់ផ្តើមលក់ ពីម៉ោង៨ព្រឹកដល់១២ថ្ងៃត្រង់រៀលរាល់ថ្ងៃអាទិត្យ ការចាប់ដំណើរការលក់តែមួយព្រឹក ប៉ុណ្ណោះយើងសង្ឃឹមថានឹងអាចលក់ពេញមួយថ្ងៃនៅពេល ខាងមុនេះ”។លោកបន្ថែមថា “ការលក់នេះវាជាការលក់តាមបរិបទចែករំលែក ដែលភាសាជប៉ុនហៅថា Mottainai វាជាវប្បធម៌សន្សំសំចៃដើម្បីបរិស្ថាន សំភារៈដែលយើងគ្រប់គ្នាឈប់ប្រើ ឬមិនត្រូវ ការ ប៉ុន្តែសំភារៈទំាងនោះវាពិតជាការចំាបាច់សម្រាប់អ្នកដ៏ទៃបំផុត”។“ខ្ញុំមានអារម្មណ៍រីករាយយ៉ាងខ្លំាងនៅពេលបានដឹងអំពីគម្រោងមួយនេះ! ផ្សារណាត់មួយនេះវាអាចប្រមូលសំភារៈណាដែលខ្ញុំមិនត្រូវការ វាចំណេញទំាងថវិការ និងទឹកចិត្ត បើនិយាយពីទឹកចិត្តបានន័យថា យើងអាចយកវត្ថុដែលយើងមិនត្រូវការទៅឲ្យអ្នកដែលត្រូវការ ហើយវាអាចជួយធ្វើឲ្យបន្ទប់ខ្ញុំទូលាយផងដែរ ព្រួញមួយបាញ់បានសត្វពីរ!។ វាក៏អាចជួយសង្គមបានផងដែរនូវការចែករំលែកនិងការជួយគ្នាទៅវិញទៅមក ខ្ញុំរំពឹងថាគម្រោងនេះនឹងមានលទ្ធផលយ៉ាងល្អ ហើយក៏ជាវប្បធម៍ចែករំលែកផងដែរ។” នេះជាសម្តីរបស់ កញ្ញា សូ ច័ន្ទលក្ខិណា និសិត្សទើបបញ្ចប់ការសិក្សាពីប្រទេសកូរ៉េ និងបច្ចុប្បន្នជាបុគ្គលិកនៅក្រុមហ៊ុន ឯកជនមួយក្នុងក្រុងភ្នំពេញ។កញ្ញា Sinett ជាអ្នករចនាម៉ូត និងជាបុគ្គលិកក្រុមហ៊ុនឯកជន មានមតិស្របនឹងកញ្ញា លក្ខិណា ផងដែរ “គម្រោងផ្សារណាត់មួយនេះធ្វើឲ្យយើងរីករាយធើ្វការទំនាក់ទំនងគ្នាជាមួយសង្គម មិត្តភក្តិ និងអ្នកជិតខាង។ ពួកយើងជួយសហគម ពួកយើងជួយពិភពលោកក្នុងការកាត់បន្ថយការប្រើប្រាស់ធនធានរបស់វា។កញ្ញាសង្កត់ធ្ងន់ថា នៅពេលដែលអ្នកទិញសំភារៈផ្សេងៗនៅក្នុងផ្សារណាត់នោះ មិនមែនជួយអ្នកលក់យីហោធំៗកាន់តែមានបាននិងកាន់តែពង្រីករីកដុះដាលនោះទេ ផ្ទុយទៅវិញនេះជាការចែករំលែកជួយសហគមយើង។”យោងតាមទំព័រហ្វេសប៊ុនផ្លូវការរបស់ Sun Fair បានឲ្យដឹងថា ប្រាក់ចំណេញដែលបានមកពី ប្រតិបត្តិការនេះនិងធ្វើការ បែងចែក២៥ភាគរយជូនពហុកីឡាដ្ឋានជាតិ ២៥ភាគរយជូនមូលនិធិអៀង៥ភាគរយសម្រាប់មន្ទីរគន្ធបុប្ជា និង៥%សម្រាប់មន្ទីរជប៉ុន Sunrise Hospital ហើយ ៤០ភាគរយសម្រាប់ធ្វើប្រតិបត្តិការផ្ទាល់ខ្លួន។
ប្រតិកម្មសាធារណៈជុំវិញ ការជម្រុញរបស់រដ្ឋាភិបាលអំពីចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា
ប្រតិកម្មសាធារណៈជុំវិញ ការជម្រុញរបស់រដ្ឋាភិបាលអំពីចរាចរប្រាក់យ័នចិននៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:05 p.m.
Realestate News
ព្រះរាជាណាចក្រកម្ពុជាបានប្រើប្រាស់ប្រាក់រៀលជារូបិយប័ណ្ណរបស់ជាតិ ហើយប្រាក់ដុល្លារអាមេរិក ជារូបិយវត្ថុបរទេសតែមួយ គត់បានចរាចរនៅក្នុងប្រទេស។ប៉ុន្តែនេះអាចជាការផ្លាស់ប្តូរសម្រាប់ធ្វើការសម្របទៅតាមការទាមទាររបស់ក្រសួងទេសចរនៃពាណិជ្ជកម្មដែលប្រើប្រាស់ប្រាក់ យ័នចិនសម្រាប់ចរាចរ និងទំនាក់ទំនងពាណិជ្ជកម្មទំាងអស់នេះដែលជា គម្រោង “China Ready”។ នេះគឺជាការលើទឺកចិត្តមួយយោងតាមការប្រកាសព័ត៌មានអំពីចំនួនភ្ញៀវទេសចរណ៍ចិនដែលមានការកើនឡើង ប្រមាណ២លាននាក់ក្នុងឆ្នំា ២០២០។មានទំនាក់ទំនងការទូតរវាងប្រទេសទំាងពីរ ភ្ញៀវទេសចរណ៍ និងជនជាតិចិនពួកគេចាត់ទុកប្រទេសកម្ពុជាជាផ្ទះរបស់ពួកគេនៅពេលពួកគេមកដល់ទីនេះ លើសពីនេះជនជាតិខ្មែរជាច្រើនអាចនិយាយ ភាសាចិនបានទៀតផង។ ប៉ុន្តែនេះជាជំហានមួយទៀតដែលដែលជាការចងសម្ព័ន្ធមេត្រីភាពរវាងមេត្រីនៃប្រទេសទំាងពីរ។ ម្ចាស់ជំនួញមួយចំនួនមានការភ័យខ្លាចអំពីការខាតបង់ហិរញ្ញវត្ថុ ក៏ដូចជាក្រដាសប្រាស់ក្លែងក្លាយ និងអត្រាប្តូរប្រាក់ធ្លាក់ចុះ នេះបើយោងតាមរបាយការណ៍របស់ Cambodia Daily។Renaud Fichet សហកម្មសិទ្ធីនៃភោជនីយដ្ឋាន និងបារ Abacus Garden បាននិយាយថា “ដរាបណា មានការចរាចរប្រាក់យ័ននៅក្នុងប្រទេសកម្ពុជាគាត់នឹងទទួលយករូបិយវត្ថុនេះ”។ អ្នកដទៃទៀតមិនទទួលនៃគំនិតនេះទេ។ ខេមរា នីសា នាយកគ្រប់គ្រងហាង Sentosa Silk ក្នុងក្រុងភ្នំពេញ បាននិយាយថា "វាជារឿងរសើបមួយអំពីក្រដាសប្រាក់ក្លែងក្លាយ។ យើងឃើញរួចទៅហើយនៃចរាចរប្រាក់ដុល្លារអាមេរិកក្លែងក្លាយ គាត់បាននិយាយថា ការទទួលយកប្រាក់យ័នចិននៅក្នុងស្រុកវាអាចជាបញ្ហាដដែល បុគ្គលិក ឬអ្នកលក់ដូរក្នុងស្រុកនឹងមិនហ៊ានទទួលយកឡើយ គាត់បន្ថែមថា “ពួកយើងមិនដឹងច្បាស់អំពីប្រាក់យ័ន”។Anthony Galliano នាយកប្រតិបត្តិក្រុមហ៊ុនវិនិយោគកម្ពុជាបាននិយាយថា "វាជាការពិតណាស់កំណើនទេសចរជនជាតិចិន មានការកើនឡើងយ៉ាងឆាប់រហ័ស ហើយក៏បានជះឥទ្ធិពលយ៉ាងខ្លំាងក្នុងទីផ្សារក្នុងប្រទេសកម្ពុជា ហើយវាក៏ជាផ្នែកមួយនៃផែនការ China Ready"ប៉ុន្តែលោក Galliano មិនយល់ស្របជាមួយការជម្រុញរបស់រដ្ឋាភិបាលនោះទេ ៖ "នៅពេលដែលការជម្រុញការចាយប្រាក់យ័ន នៅក្នុងវិស័យបដិសណ្ឋារកិច្ចដើម្បីសម្រួលដល់ប្រតិបត្តិការហិរញ្ញវត្ថុរបស់ទេសចរចិន វាហាក់បីដូចជាមានភាពស្មុគស្មាញសម្រាប់ពួកគាត់ និងហានិយភ័យនៃប្រាក់យ័ន អត្រាប្តូរប្រាក់អាចជាហានិភ័យមួយ និងការចរាចរក្រដាសប្រាក់ក្លែងក្លាយ។ ការយល់ព្រមជាមួយនឹងភ្ញៀវទេសចរនៃអត្រាប្តូរប្រាក់យ័ន មួយវិញទៀតប្រាក់យ័នមិនមែនជារូបិយប័ណ្ណសេរីធ្វើការដោះដូរទំនិញនោះឡើយ ហើយវាក៏មិនទំនងទៅជាដូច្នេះដែរនាពេលអនាគត"។ កត្តាសំខាន់ដែលយើងត្រូវយកចិត្តទុកដាក់គឺអត្រាការប្រាក់ដែលនឹងធ្វើឲ្យយើងខាតតាមដែលយើងឃើញជាក់ស្តែង។ ប្រធានផ្នែកនៅធនាគារមួយដែលសុំមិនបញ្ចេញឈ្មោះ បាននិយាយថា “ប្រហែលពួកយើងគួរតែជម្រុ ញ ការចាយប្រាក់តាមសេវាទូទាត់អេឡិចត្រូនិក(POS)ជំនួស។” នេះយើងអាចកាត់បន្ថយនូវការចាយ ក្រដាសប្រាក់ នេះជាអ្វីដែលយើងអាចទាក់ទាញភ្ញៀវទេសចរណ៍បានផងដែរ។ការទទួលប្រាក់យ័នសម្រាប់ធ្វើការចាយវាយក្នុងស្រុក គឺនៅតែជាការជម្រុញពីរដ្ឋាភិបាល ពាណិជ្ជកម្មគឺជាសេរីភាពនូវការទទួល ឬក៏មិនទទួល។ នេះគ្រាន់តែជាការសំណូមពរ ប៉ុន្តែវាមិនមែនជាច្បាប់នោះឡើយ។
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
October 4, 2023, 1:51 a.m.
Realestate News
Property Buyers & Sellers Advice
មន្រ្តីរដ្ឋាភិបាលបានប្រកាសថា នឹងណែនាំពីប្រភេទទិដ្ឋាការថ្មីសម្រាប់សោធននិវត្តន៍ជនបរទេស នៅក្នុងប្រទេសកម្ពុជាដែលហៅថា"ទិដ្ឋាការ ER” យោងតាមប្រធាននៃនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា ទិដ្ឋាការER មានការផ្លាស់ប្តូរនូវឯកសារតម្រូវតិចតួចជនបរទេសដែលបានចូលនិវត្តន៍ក្នុងពេលបច្ចុប្បន្ន ត្រូវមានឯកសារបញ្ជាក់ប្រទេសកំណើតរបស់ពួកគាត់ អំពីហិរញ្ញវត្ថុដើម្បីប្រាកដ ថាពួកគាត់អាចធានាការរស់នៅប្រចំាថ្ងៃអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។ចំណុចសំខាន់ដែលត្រូវកត់សំគាល់នោះគឺ ជនបរទេសដែលជានិវត្តន៍ជនដែលបានស្នើសុំទិដ្ឋាការតាម E-Visa ឬទិដ្ឋាការជំនួញមិនតម្រូវឲ្យធ្វើការប្រភេទទិដ្ឋាការឡើយ ឬស្នើសុំថ្មីទៀតឡើយ ប៉ុន្តែពួកគេនៅមានជម្រើស។ជនបរទេសអន្តោប្រវេសន៍ដែលជានិវត្តន៍ជនកំពុងរស់នៅក្នុងប្រទេសកម្ពុជាក៏តម្រូវឲ្យអនុវត្តន៍បែបនេះដែរ។“លោកប្រ៊ូសអាយុ៤៩ឆ្នំាជានិវត្តន៍ជនមកពីឃ្វីនឡេន អ៊ូស្រា្តលី កំពុងរស់នៅជិតវត្តភ្នំ បាននិយាយថាលោកស្វាគមន៍ក្នុងការផ្លាស់ប្តូរ ទោះបីជាយ៉ាងណាភាគច្រើនជនបរទេសដែលកំពុងស្នាក់នៅ នឹង មិនទៅធ្វើទិដ្ឋាការថ្មីនោះទេ យ៉ាងណាក៏ត្រូវតែធ្វើយើងគ្មានជម្រើសនោះទេ។”ទិដ្ឋាការសម្រាប់អ្នកជំនួញប្រហែលមានប្រយោជន៍ ដោយសារការអនុវត្តន៍នៅមានកម្រឹតតិចនៅឡើយ។និវត្តន៍ជនដែលជាជនបរទេសជាច្រើនអាចធ្វើការរស់នៅក្នុងប្រទេសកម្ពុជារយៈពេលយូរដោយធ្វើការពន្យារទិដ្ឋាការរាល់ឆ្នំា ដោយគ្មានការងារធ្វើពិតប្រាកដ និងជំនួញអ្វីឡើយ។អ្នកបញ្ចេញមតិម្នាក់នៅលើគេហទំព័រនៅលើគេហដ្ឋទំព័រ Khmer440 បាននិយាយថា៖ “វាជាការប្រសើ រ សម្រាប់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែខ្ញុំឆ្ងល់ថាតើហិរញ្ញវត្ថុកម្រឹតណាដែលហៅថាមានលំនឹង?”“អ្នកប្រើប្រាស់ម្នាក់ទៀត scobienz” បាននិយាយថា “ នៅខេត្តភូកេតឆ្នំា២០០៦ក៏មានច្បាប់ស្រដៀងនេះផងដែរ ជួយកែតម្រូវផង ប្រសិនបើខ្ញុំនិយាយខុស និយាយពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីបញ្ជាក់ថាមានប្រាក់ ៦០០០០បាតចំណូលប្រចំាខែ ឬត្រូវតំកល់ប្រាក់ប្រមាណ ៨០០០០០បាតក្នុងគណនីធនាគារ ដែលស្មើនឹង ១៧០០ដុល្លារក្នុងមួយខែនៃប្រចំណូល ឬ២៣០០០ដុល្លារនៅក្នុងគណនីធនាគារ។”ក្នុងបទបញ្ញតិថ្មីនៃទិដ្ឋាការសោធននិវត្តន៍សម្រាប់ជនបរទេស លោកវាសនាបានពន្យល់ឲ្យកាន់តែច្បាស់ថាវាមានការផ្លាស់ប្តរូ ប៉ុន្តែនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាជនបរទេសមិនអាចធ្វើជាកម្មសិទ្ធិដី ឬអចលវត្ថុបានឡើយ។ដូច្នេះវាមិនមានការផ្លាស់ប្តរូច្រើននោះទេសម្រាប់ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ទោះបីជាមានការផ្លាស់ប្តូរបែបនេះក៏ដោយ។នៅពេលសាកសួរអំពីប្រធានបទនេះនាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ Independent Property Services (IPS) លោក Grant Fitzgerald បានផ្តល់ចំលើយ ថា “វាមានផលប៉ះពាល់តិចតួចមែនទែនក្នុងទីផ្សារអចលនទ្រព្យ។”គាត់បានបន្តទៀតថា “ថវិការរបស់និវត្តន៍ជន គឺមានកម្រឹតមួយមានកំណត់ច្បាស់លាស់សម្រាប់ការជួល និងលក់ដូច្នេះប្រសិនបើមានផលប៉ះពាល់វាអាចប៉ះពាល់ចំពោះទីផ្សារតែទីផ្សារអចលនវត្ថុដែល មានស្តង់ដារទាបតែប៉ុណ្ណោះ។”ប្រភេទទិដ្ឋាការ ER Visas ត្រូវបានរំពឹងថាអាចចាប់ដំណើរការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ប្រសិនបើមិនមានការប្រែប្រួល ឬពន្យារពេល។ ស្វែងយល់បន្ថែមអំពី ជីវិតរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា...
ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក? ជួបជាមួយលោក Alex Evengroen ក្នុងកម្មវិធី Realestate.com.khTV
ហេតុអ្វីអ្នកគួរតែរស់នៅតំបន់ទួលគោក? ជួបជាមួយលោក Alex Evengroen ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 8:38 p.m.
Realestate News
មានទីតំាងជាច្រើននៅក្នុងប្រទេសកម្ពុជា មានភាពទាក់ទាញផ្សេងៗគ្នាទំាងអ្នកក្នុងតំបន់ និងជនបរទេស។ ហើយតំបន់ដែលមានភាពទាក់ទាញនៅពេលបច្ចុប្បន្នគឺស្ថិតនៅតំបន់ទួលគោក ហើយចាប់ពីតម្លៃដីនៅតំបន់បឹងកេងកងមានការកើន ឡើងយ៉ាងគំហុកនៅប៉ុន្មានឆ្នំាចុងក្រោយនេះ។Realestate.com.kh បានជួបសន្ទនាជាមួយលោក Alex Evengroen នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Key Real Estate និងជាទីប្រឹក្សាជាន់ខ្ពស់នៃសមាគមន៍អ្នកវាយតម្លៃ និងអចលនទ្រព្យ និងជាអនុប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់។ លោកបានឆ្លើយសំនួរមួយចំនួនហេតុអ្វីបានជាតំបន់ទួលគោកក្លាយជាតំបន់ដែលមានប្រជាប្រិយភាព និងមានការចាប់អារម្មណ៍យ៉ាងខ្លំាងនាពេលបច្ចុប្បន្ន!លក្ខណៈសម្បត្តិនៃតំបន់ទួលគោគ៖ទួលគោកគឺជាតំបន់ដែលមានសក្តានុពល ហើយវាមានចំណុចប្រសើរបស់ខ្លួន លោក Evengroen បាននិយាយថាតំបន់នោះពោរពេញដោយថាមពលស្រស់ស្រាយ វាមានសកម្មភាពជាច្រើនដែលតំបន់នោះអាចផ្តល់ជូនអ្នកដែលរស់នៅតំបន់នោះ។ សកម្មភាពទំាងនោះមានដូចជា៖ ទស្សនាការសំដែងរបំាបុរាណនៅសមាគមន៍សិល្បៈអប្សរា "ឬការជិះកង់កំសាន្ត ដើរកំសាន្ត ឬទៅញុំាសាច់អំាងនៅជិតទី នោះតែម្តង"។វាក៏ជាកន្លែងមួយដែលមានសុវត្ថិភាពខ្ពស់សម្រាប់ការរស់នៅ វាស្ថិតនៅមិនឆ្ងាយពីទីប្រជុំជនហើយជាតំបន់ដែលមានភាពអ៊ូរអ៊រ។ ម្ចាស់លំនៅដ្ឋាននៅតំបន់ទួលគោកភាគច្រើនជាប្រជាជនក្នុងស្រុក ដូច្នេះទួលគោកជាទីប្រជុំជនដែលមានវប្បធម៌សម័យទំនើ និងបែបប្រពៃណីលាយបញ្ចូលគ្នា។ប៉ុន្តែវានឹងក្លាយជាតំបន់ដែលទាក់ទាញដល់ជនបរទេសផងដែរ ដោយសារមានការតំាងទីអាជីវកម្មដែលមានយីហោអន្តរជាតិជាច្រើនបានមកដល់ក្នុងតំបន់នេះ។ ជាពិសេសក៏មានការផ្លាស់ប្តូរនៃការរស់នៅ កាន់តែមានភាពទាន់សម័យ យើងឃើញថាមានសេវាកម្មខុនដូសម្រាប់ជួល តួយ៉ាងមានគម្រោងសាងសង់ជាច្រើនដែលជាប្រភទលំនៅដ្ឋានអាផាតមេនសម្រាប់ជួលមានការកើនឡើងជាលំដាប់។លោក Anthony Perkins នាយកនៃគម្រោងហិរញ្ញវត្ថុ និងការវិនិយោគនៃក្រុមហ៊ុនរ៉ូយ៉ាលគ្រុបបាន និយាយថា “ប្រសិនបើអ្នកមានគ្រួសារហើយមិនចំាបាច់បារម្ភអំពីការធ្វើដំណើររបស់អ្នកទៅបំពេញកិច្ចការងារនោះឡើយ ទួលគោកជាតំបន់មួយដ៏ល្អមួយសម្រាប់ស្វែងរកផ្ទះសម្រាប់ជួល ឬទិញ” សូមអានអត្ថបទទំាងស្រុង ហើយស្វែងយល់បន្ថែម ហេតុអ្វីតំបន់ទួលគោកយើងមិនត្រូវរំលង!ឱកាសនៃការវិនិយោគ៖ជាមួយនឹងការពង្រីកសក្តានុពលរបស់ខ្លួន ទួលគោកពិតជាមានការអភិវឌ្ឍន៍យ៉ាងរហ័ស ហើយតំបន់នោះពិតជាមានឱកាសវិនិយោគសម្រាប់ការវិនិយោគ និងសំណង់។ លោក Evengroen បាននិយាយថាមានការរៀបចំគម្រោងរួចជាស្រេច ហើយមានគម្រោងអភិវឌ្ឍន៍ថ្មីៗដែលរំពឹងថានឹងបញ្ចប់នៅប៉ុន្មានខែ ឬប៉ុន្មានឆ្នំាខាងមុខនេះផងដែរ។ ទំាងអស់នេះធ្វើឲ្យតម្លៃដី និងអចលនទ្រព្យផ្សេងៗនៅក្នុងតំបន់នោះ មានភាពទាក់ទាញកាន់តែខ្លំាង។ គម្រោងទំាងនោះពិតជាទាក់ទាញគ្រប់ជនចំណូលថ្មី និងសកម្មភាព លក់រាយនៅតំបន់នោះផងដែរ។គាត់បន្ថែមថាភាគច្រើននៃគម្រោងអគារនៅក្នុងតំបន់ទួលគោកគឺជាប្រភេទអចលនទ្រព្យពាណិជ្ជកម្ម។ គាត់បានទស្សន៍ទាយថាការផ្គត់ផ្គង់ដ៏ធំសម្រាប់ផ្ទះអាជីវកម្ម (Shop House) វីឡា និងខុនដូ បានចាប់ផ្តើមឥឡូវនេះ តំបន់ទួលគោកចាប់ផ្តើមក្លាយជាតំបន់ដែលមានភាពល្បីល្បាញ។លោក Evengroen បានបន្ថែមថាប្រសិនអ្នកមានប្រាក់គ្រប់គ្រាន់អ្នកអាចធ្វើការវិនិយោគ វាជាជម្រើសមួយដ៏ឆ្លាតវៃ ស្របពេលតម្លៃដីមានការប្រកួតប្រជែង និងស្ថេរភាពនយោបាយល្អ។ ក្នុងរយៈពេល២ឬ៣ឆ្នំាខាងមុខនេះលោកអ្នកធ្វើការលក់បន្តអចលនទ្រព្យរបស់លោកអ្នកនៅក្នុងតំបន់ទួលគោក លោកអ្នកអាចទទួលបានប្រាក់កម្រៃបន្ថែម។ចរាចរណ៍៖អ្នកវិនិយោគត្រូវតែយកចិត្តទុកដាក់លើអ្នកទិញដែលមានទិសដៅផ្សេងៗគ្នានៅក្នុងក្រុងភ្នំពេញ ជាទូទៅគឺស្ថានភាពចរាចរណ៍ ត្រូវបានគេពិចារណាអំពីការអភិវឌ្ឍន៍នាពេលបច្ចុប្បន្ន។ ស្វែងយល់បន្ថែមអំពី ហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងភ្នំពេញ។  លោក Evengroen បាននិយាយថាទោះបីជាស្ថានភាពចរាចរណ៍បានកំពុងតែជាប្រធានបទដែលគេតែងតែនិយាយនៅក្នុងខណ្ឌទួលគោក។ នេះគឺជាហេតុផលដែលត្រូវពង្រីកផ្លូវក្នុងតំបន់ទួលគោក ដើម្បីឆ្លើយតបនឹងចំនួនយានយន្តកាន់តែកើនឡើងនៅក្នុងក្រុង ទោះជាយ៉ាងណាតំបន់ទួលគោកបានធ្វើការអភិវឌ្ឍន៍ និងមានការសាងសង់យ៉ាងសម្បើមនៅក្នុងតំបន់នោះ។សេវាកម្ម និងមធ្យោបាយផ្សេងៗ៖កត្តាផ្សេងទៀតដែលធ្វើឲ្យខណ្ឌទួលគោកកាន់តែមានភាពងាយស្រួល ព្រោះថាវានៅជិតផ្សារទំនើបដែលមានស្តង់ដារអន្តរជាតិ ហាងទំនិញ និងមជ្ឈមណ្ឌលសេវាកម្មផ្សេងៗ។តំបន់នោះមាន ភោជនីយដ្ឋាន និងហាងអាហារដូចជា៖ ប៊ហ្គើឃីង ភីហ្សាខុមភេនី និងមានហាងកាហ្វេបែបទំនើបជាច្រើនក្នុងពេលបច្ចុប្បន្ន។ មានគ្រឹះស្ថានសិក្សា និងមន្ទីរនៅជុំវិញតំបន់នោះ ដូចជា៖ មជ្ឈមណ្ឌលទួល គោក និងសាលាអន្តរជាតិZaman។ តំបន់នេះមានអ្វីទំាងអស់សម្រាប់ធ្វើឲ្យការរស់នៅកាន់តែមានភាព ប្រសើរឡើង។មានកត្តាជាច្រើនទៀតដែលធ្វើឲ្យការរស់នៅក្នុងតំបន់ទួលគោក លោក Evengroen បាននិយាយថា លោកអ្នកគួរចំណាយពេលធ្វើដំណើរកំសាន្តនៅថ្ងៃសៅរ៍ពេលល្ងាច ទស្សនាភាព ស្រស់ស្អាតនៅជុំវិញតំបន់ទួលគោក។ស្វែងយល់អំពីការផ្តល់ដំបូន្មាន និងគន្លឺសំខាន់ៗជាមួយកម្មវិធី Realestate.com.khTVនៅថ្ងៃនេះ!
អាផាតមេន សម្រាប់ជួលៈ បន្ទប់គេង​ ២  បន្ទប់ទឹក ២ និង Pokemon PokeStop!
អាផាតមេន សម្រាប់ជួលៈ បន្ទប់គេង​ ២ បន្ទប់ទឹក ២ និង Pokemon PokeStop!
June 6, 2022, 5:05 p.m.
Realestate News
Pokemon បានបន្ថែមកម្មវិធីតាមទូរស័ព្ទដៃ(smartphone) បានក្លាយជាបាតុភូតអនឡាញមួយនៅលើពិភពលោក។ លក្ខណៈនេះបានបង្ករឲ្យស្ទើរពាក់កណ្តាលពិភពលោកឈប់ធ្វើអ្វីដែលពួកគេកំពុងធ្វើ  និងដេញតាមតួអង្គPokemonមិនពិតនៅលើទូរស័ព្ទស្មាតហ្វូន ជាមួយនឹងទិន្នន័យឆ្កួតៗជាច្រើន... វាបង្ករឲ្យមានគ្រោះថ្នាក់ចរាចរណ៍ ការប្រមូលផ្តុំជាសាធារណៈ ការឈ្លានពាន ការស្លាប់ដោយចៃដន្យ និងមានសូម្បីតែការប្លន់ផ្សេងៗ។ប៉ុន្តែនៅពេលថ្មីៗ ក៏មានឥទ្ធិពលទៅលើទីផ្សារអចលនទ្រព្យផងដែរ។ អ្នកលេងមួយចំនួនថែមទាំងជឿថា ចក្ខុវិស័យនៃ pokemon ប្រហែលគ្រាន់តេបង្កើនតម្លៃនៃអចលនទ្រព្យរបស់ពួកគេ….យោងទៅតាមរបាយការណ៍បណ្តាញព័ត៌មានCNBC  ភ្នាក់ងារអចលនទ្រព្យសហរដ្ឋអាមេរិក លោក Jay Glazer ដែលបានដាក់អចលនទ្រព្យនៅជិត ឧទ្យាន Washington Square របស់ក្រុង  Manhattan ដោយដាក់បញ្ចូលការផ្សព្វផ្សាយសម្រាប់អចលនទ្រព្យនោះថា “ខ្ញុំជឿជាក់ថា មានPIKACHU មួយនៅក្នុងផ្ទះនេះ សូមកុំរំលងឱកាសដ៏ល្អនេះ!”យោងទៅតាម News.com.au, Realestate.com.au គេហទំព័រអចលនទ្រព្យធំបំផុតរបស់ប្រទេសអូស្រា្តលី ដែលបានជួបគ្នាជាមួយ  Poke-fever ជាមួយការពណ៌នាបង្ហាញអចលនទ្រព្យបានលើកឡើងថា ៖ ដោយគ្រាន់តែឆ្លងផ្លូវ គឺមានឧទ្យាធំមួយជាមួយកន្លែងហាត់កីឡានៅទីនោះ—ហើយយើងនឹងបានលើកឡើងសូម្បីតែPokemonដ៏កម្រមូយចំនួន” សម្រាប់ការដាក់លក់នៅក្នុងតំបន់ Cranbrook Townsville។ អាផាតមេនគ្រែ២ សម្រាប់ជួលនៅផ្លូវ Playfield នៅ Chermside របស់ Brisbane ត្រូវបានគេនិយាយថា គឺចំណាយពេលត្រឹមតែ ៥ នាទីដើរទៅផ្លូវរថយន្តក្រុង” និង“នៅជិតឧទ្យានBrisbane”  — Pokemon Go Central”, នេះជាការលើងឡើងរបស់ភ្នាក់ងារ អចលនទ្រព្យ។ហើយយោងទៅតាមរបាយការណ៍ atlasobscura.com report Craigslisters នៅជុំវិញពីភពលោកបានចាប់ផ្តើមប្រើប្រាស់ Pokemon “កន្លែងហាត់កីឡា” “PokéStops” ជាសារនៃទីផ្សារដើម្បីទទួល បានមិត្តរួមបន្ទប់ថ្មីមានសក្តានុពល។ ឧទាហរណប្តីប្រពន្ធមួយគូមកពី San Francisco មាន អាផាត មេន ដែលអាចជួលបាននៅជិត “តំបន់Pokemon តូចៗដ៏អស្ចារ្យ!” ខណៈពេលអចលនទ្រព្យ  Cincinnati  “មាន pokestops នៅក្នុងលំដាប់នោះ”តើក្នុងរយៈប៉ុន្មានដែល អាផាតមេនសម្រាប់ជួលនៅក្នុងរង្វង់នៃ Pokemon stops និងក្លឹបហាត់កីឡាគឺមានតម្លៃជួលថ្លៃ ជាងអាផាតមេនផ្សេងដែលគ្មានលក្ខណៈបែបនេះឫ? វាហាក់ដូចជាឆ្កួតៗទាំងនេះប្រហែលជានឹងក្លាយជាកាពិតនៅក្នុងពេលឆាប់ៗ គឺជាទីផ្សារអចលនទ្រព្យក្នុងពិភព លោក ក្រោមការស្របមើស្រម៉ៃពីបាតុភូតនៃ Pokemon ថ្មី។លោក Rob Levy មកពី Re/Max ក្នុងទីក្រុង Townsville ប្រទេសអូស្រ្តាលី បានបង្ហាញថា  “ពិសេសក្នុងចំណោមទីផ្សារអ្នកទិញផ្ទះក្រោម ៣៥នាក់ដំបូងមែនហើយ…..នៅពេលអ្នកមានផ្ទះដូចគ្នាសុទ្ធសាតចំនួន ៣០០ ផ្ទះសម្រាប់ជ្រើសរើសយកពីទីផ្សារនោះ ហេតុអ្វីមិនជ្រើសរើសយកមួយដែលនៅជិត PokeStop? ”តើកម្ពុជានឹងក្លាយជាប្រទេសបន្ទាប់ដែលត្រូវវក់វីជាមួយPokemonដែរឫទេ? ប្រសិនបើបែបនេះត្រូវរកឲ្យឃើញថាតួអង្គ Pokemon ណាមួយកំពុងលាក់ខ្លួននៅក្នុងផ្ទះរបស់អ្នក  ហើយអ្នកប្រហែលទទួលបានតម្លៃប្រសើរឡើងនៅពេលវាបានមកទាន់ពេលដើម្បីដាក់បញ្ចូលទៅក្នុងទីផ្សារ។
ការអភិវឌ្ឍន៍នៃវិស័យអគារបៃតងនៅក្នុងប្រទេសកម្ពុជា  បទសម្ភាសន៍ជាមួយលោក Andre de Jong ពីសភាពាណិជ្ជកម្មអឺរ៉ុប
ការអភិវឌ្ឍន៍នៃវិស័យអគារបៃតងនៅក្នុងប្រទេសកម្ពុជា បទសម្ភាសន៍ជាមួយលោក Andre de Jong ពីសភាពាណិជ្ជកម្មអឺរ៉ុប
June 7, 2022, 7:09 a.m.
Realestate News
Realestate.com.kh ជួបសន្ទនាជាមួយ លោក Andre de Jong នាយកគ្រប់គ្រងនៃក្រុមហ៊ុនBosch ប្រទេសកម្ពុជា និងជាប្រធានគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុបនៅកម្ពុជា ដើម្បីរកនូវអ្វីដែលសភាពាណិជ្ជកម្មអឺរ៉ុបកំពុងតែធ្វើនៅក្នុងប្រទេសកម្ពុជាបច្ចុប្បន្ន ដើម្បីជួយដល់ការរីកចម្រើន នៃវិស័យអចលនទ្រព្យ និងឧស្សាហកម្មសំណង់។នៅក្នុងបទសម្ភាសន៍នេះ យើងនឹងស្វែងយល់ពីការផ្តើមគំនិតបន្តអភិវឌ្ឍន៍វិស័យអគារបៃតងរបស់ ប្រទេសកម្ពុជា។ លោកអាចប្រាប់ខ្ញុំអំពីអគារបៃតងរបស់សភាពាណិអឺរ៉ុបថាផ្តោតទៅលើអ្វី? ហើយហេតុអ្វីសេចក្តីបង្គាប់នេះសំខាន់សម្រាប់ប្រទេសដូចជាប្រទេសកម្ពុជា?ក្នុងពេលបច្ចុប្បន្នប្រធានបទអគារបៃតង ស្ថិតនៅក្រោមផ្នែកអាជីវកម្មបៃតង (Green Business) ដែលផ្នែកផ្សេងទៀតរបស់សភាពាណិជ្ជកម្មអឺរ៉ុប។  ប៉ុន្តែនាពេលថ្មីៗនេះ ផ្នែកអចលនទ្រព្យនិងសំណង់បានចាប់ផ្តើមធ្វើការងារ យ៉ាងជិតស្និទ្ធជាមួយនឹងផ្នែកអាជីវកម្មបៃតងលើប្រធានបទមួយនេះ។ យើងមានសមាជិកពីរនាក់ពីផ្នែកពាណិជ្ជកម្មបៃតង ដែលចូលរួមជាមួយ យើងយ៉ាងសកម្ម។     អគារបៃតងបានក្លាយជាប្រធានបទសំខាន់សម្រាប់ប្រទេសជាច្រើន។ ថ្វីបើគំនិតនេះនៅថ្មីសម្រាប់ ប្រទេសកម្ពុជា វាទទួល បានការចាប់អារម្មណ៍កាន់តែខ្លាំងឡើងមិនត្រឹមតែពីសំណាក់វិនិយោគិនបរទេស ប៉ុន្តែថែមទាំងម្ចាស់គម្រោងសាងសង់នៅ ក្នុងស្រុកផងដែរ ដែលគាត់ចង់បានភាពបៃតង ‘Go Green’។នាពេលថ្មីៗនេះមានការណែនាំជូននូវប្រព័ន្ធវិញ្ញាបនប័ត្រអគារបៃតងថ្មីហៅថា EDGE ដែលបានដាក់ឲ្យប្រើប្រាស់ដោយមិន គិតថ្លៃនៅក្នុងប្រទេសជាង ១២៥ ក្នុងនោះមានប្រទេសកម្ពុជាផងដែរ។ ម្ចាស់គម្រោងនឹងកាន់តែមានចំណាប់អារម្មណ៍ក្នុង ការអនុវត្តន៍គោលការអគារបៃតងប្រសិនបើរដ្ឋាភិបាលផ្តល់នូវអត្រាយកពន្ធពិសេស។ ប្រធានបទអគារបៃតងនេះកាន់តែសំខាន់ និងកាន់តែពាក់ព័ន្ធទៅនឹងបណ្តាលប្រទេសជាច្រើននៅទូទាំងសកលលោក។ នាពេលប៉ុន្មានទសវត្សចុងក្រោយនេះ យើងបានឃើញពីផលប៉ះពាល់នៃបម្រែបម្រួលអាកាសធាតុ កាន់តែខ្លាំង។  នៅក្នុងប្រទេសកម្ពុជា សីតុណ្ហភាពខ្ពស់នៅរដូវក្តៅមានរយៈពេលកាន់តែយូរ និងភ្លៀងធ្លាក់កាន់តែច្រើននៅរដូវវស្សា។ ដោយសារតែមូលហេតុបម្រែបម្រួលអាកាសធាតុនេះ វាមានសារៈសំខាន់ក្នុងការផ្តោតលើដំណោះស្រាយបច្ចេកវិទ្យាបង្កើតថាមពលឡើងវិញសម្រាប់អគារបៃតង ដែលក្នុងនោះ រួមមានស្ថាបត្យកម្មបៃតង ដំណោះស្រាយបច្ចេកវិទ្យាដែលប្រើថាមពលប្រកបដោយប្រសិទ្ធិភាព និងបច្ចេកវិទ្យាឆ្លាតវៃ ដែលសន្សំថាមពល។ បច្ចេកវិទ្យាឆ្លាតវៃ នឹងដើរតួយ៉ាងសំខាន់ក្នុងការអភិវឌ្ឍន៍នេះ។ ជាមួយនឹងការកើនឡើងនៃបច្ចេកវិទ្យាតភ្ជាប់តាមប្រព័ន្ធអ៊ីនធើណិត (Internet of Thing ឬហៅកាត់ថា IoT) ជាពិសេសនៅ ក្នុងតំបន់អាស៊ីប៉ាស៊ីហ្វីក យើងរំពឹងថានឹងឃើញមានការទទួលយកបច្ចេកវិទ្យា IoT ទៅប្រើប្រាស់ក្នុងគម្រោងសាងសង់អគារ បៃតងកាន់តែច្រើន។ស្វែងយល់បន្ថែមអំពីគណៈកម្មាធិការអចលនទ្រព្យ និងសំណង់នៃសភាពាណិជ្ជកម្មអឺរ៉ុប!ស្វែងយល់បន្ថែមអំពីអចលនទ្រព្យ និងឧស្សាហកម្មសំណង់ជាមួយការណែនំាវិនិយោគិននៅក្នុងប្រទេសកម្ពុជា!
សាលារៀនអន្តរជាតិនៅក្នុងប្រទេសកម្ពុជា៖ ការណែនំាសម្រាប់ជនបរទេស
សាលារៀនអន្តរជាតិនៅក្នុងប្រទេសកម្ពុជា៖ ការណែនំាសម្រាប់ជនបរទេស
June 6, 2022, 5:06 p.m.
Realestate News
ប្រទេសកម្ពុជាដែលមានប្រវត្តិសាស្រ្តជូរចត់ បច្ចុប្បន្នត្រូវបានកត់សំគាល់ថាជាប្រទេសដែលមានការអភិវឌ្ឍន៍ លឿនក្នុងបណ្តាប្រទេសអាស៊ីអាគ្នេយ៍។ ជាមួយការជឿនលឿន និងសេដ្ឋកិច្ចមានស្ថេរភាពជនបរទេសជាច្រើនបានមក ផ្លាស់ទីលំនៅមករស់នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ជាឱកាសសម្រាប់ពួកគេដោយសារតែសេដ្ឋកិច្ចរបស់ប្រទេស វាជាកត្តាសំខាន់ក្នុងការត្រួសត្រាយផ្លូវទៅកាន់ការអប់រំដែលមានគុណភាពខ្ពស់។តាមរបាយការណ៍របស់ធនាគារពិភពលោកបានឲ្យដឹងថាកំណើននៃការចុះឈ្មោះសរុបសម្រាប់ថ្នាក់ បឋមសិក្សាមានការកើនឡើងចាប់ពី៨១ភាគរយឡើងដល់៩៥.៣ភាគរយក្នុងឆ្នំា២០១៤នៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែថ្នាក់ឧត្តមសិក្សាក្នុងប្រទេសកម្ពុជាមានភាពលូតលាស់ផងដែរ និសិត្សរាប់ពាន់បានបញ្ចប់ការសិក្សាពីស្ថាប័នសិក្សាប្រមាណ១៦២។ជាធម្មតាគ្រប់គ្នាត្រូវតែពិចារណាមុនពេលបញ្ចូនកូនទៅសិក្សានៅស្ថាប័នណាមួយ សូម្បីតែជនបរទេស។ ដូច្នេះទំាងនេះជាការណែនំាខ្លះសម្រាប់ធ្វើការពិចារណាមុនពេលបញ្ចូនកូនទៅសិក្សានៅស្ថាប័នណាមួយ។ទីតំាង៖មានសាលាអន្តរជាតិជាច្រើននៅក្នុងប្រទេសកម្ពុជាប៉ុន្តែសាលាអន្តរជាតិទំាងនោះបានសំលឹងតែតំបន់ នៅក្នុងក្រុងភ្នំពេញពីព្រោះជាទីកន្លែងប្រជុំជនដ៏ធំសម្រាប់ជនបរទេស ក៏ដូចជាប្រជាជនក្នុងតំបន់។  ប៉ុន្តែក៏មានសាលាអន្តរជាតិដែលមានទីតំាងនៅតាមតំបន់ផ្សេងៗទៀតដែរក្នុងប្រទេសកម្ពុជាដូចជា៖ International School of Siem Reap  ខេត្តសៀមរាប និង Ecole Française de Sihanoukville ខេត្តព្រះសីហនុ វាមានសារសំខាន់ក្នុង ការជ្រើសរើសសាលារៀនដែលមានទីតំាងល្អ និងមានភាពងាយស្រួលក្នុងការធ្វើដំណើរពីផ្ទះទៅ សាលារៀន។ការបញ្ជាក់ដើម្បីឆ្ពោះទៅថ្ងៃខាងមុខ៖សាលារដ្ឋនៅក្នុងប្រទេសកម្ពុជាមិនអាចផ្តល់ការសិក្សាស្តង់ដារមួយសម្រាប់សិស្សជាជនជាតិបរទេសបានទេ។ ដូច្នេះបានជាជនបរទេសបានបញ្ចូនកូនទៅសិក្សាសាលាដែលមានស្តង់ដារអន្តរជាតិ។មុនពេលអ្នកជ្រើសរើសសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជាអ្នកត្រូវគិតអំពីគម្រោងនៃការរស់នៅ របស់អ្នកក្នុងរយៈអំឡុង២-៣ខែ ឬ២-៣ឆ្នំាខាងមុខ ថាតើអ្នកនឹងប្តូរទីកន្លែងស្នាក់នៅកន្លែងណាទៀតនៅថ្ងៃខាងមុខពីព្រោះសាលានៅក្រៅប្រទេសវានឹងមានស្តង់ដារ និងលក្ខខណ្ឌផ្សេងៗមួយទៀត ដូច្នេះសាលាទំាងនោះមិនទទួលយកកូនរបស់អ្នករៀននោះទេ។ដូច្នេះប្រសិនបើគ្រួសារអ្នកគិតថាផ្លាស់ប្តូរមករស់នៅក្នុងប្រទេសកាណាដា ឬកន្លែងណាដែលមានប្រព័ន្ធការអប់រំប្រហាក់ប្រហែលនឹងស្តង់ដាររបស់ប្រទេសនោះ លោកអ្នកត្រូវជ្រើសរើសសាលាអន្តរជាតិណាមួយដែលផ្តល់ស្តង់ដារមួយដូចនឹងអ្វីដែលទីកន្លែងថ្មីរបស់អ្នកចង់បាន។ សាលាអន្តរជាតិកាណាដា គឺជាសាលាដែលមានស្តងដារសិក្សាតាមបែបប្រទេសកាណាដាកម្រឹត K-9 បង្រៀនជាភាសាអង់គ្លេស ដោយមានការបង្រៀនយផងតាមបំរាប់នៅក្នុងខេត្តអាល់ប៊ឺតាប្រទេសកាណាដាដោយប្រាកដថាការសិក្សាស្របតាមនិយាមអន្តរជាតិនៅក្នុងប្រទេសកាណាដា។សាលាអន្តរជាតិមួយចំនួនមានដូចជា៖ Northbridge International School, iCAN British International School  និង International School of Phnom Penh (ISPP) គ្រិះស្ថានសិក្សានៅក្នុងប្រទេសកម្ពុជាមួយចំនួនបាននំាយកស្តង់ដារអន្តរជាតិនៃការបង្រៀន និងផ្តល់គុណភាពសម្រាប់ការសិក្សាថ្នាក់ឧត្តមសិក្សា ។ប្រាកដថាកូនរបស់អ្នកបានទទួលការសិក្សាមួយដែលស្របតាមប្រទេសដែលលោកអ្នកផ្លាស់ប្តូរទៅតំាងទីលំនៅថ្មី។ ស្តង់ដារសិក្សានេះប្រាកដជាអាចឲ្យកូនរបស់អ្នកជៀសវាងក្នុងការសិក្សានៅកម្រឹតសិក្សាថ្នាក់ដដែល។ ប្រការនេះសម្រាប់សិស្សដែលត្រៀមខ្លួនចូលថ្នាក់ឧត្តមសិក្សាជុំវិញពិភពលោក។គុណសម្បត្តិ និងបទពិសោធន៍៖ សាលារៀនរដ្ឋនៅក្នុងប្រទេសកម្ពុជាមិនអាចផ្តល់ការសិក្សាមួយសម្រាប់សិស្សជាជនជាតិបរទេសបានទេ។ ដូច្នេះបានជាជនបរទេសបានបញ្ចូនកូនទៅសិក្សាសាលាដែលមានស្តង់ដារអន្តរជាតិ។ ដោយសារតែសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជាសិស្សដែលចូលរៀន ពួកគេមកពីប្រទេសផ្សេងៗគ្នា វត្ថុបំណងដ៏សំខាន់ដែលអ្នកចង់បានពីសាលានោះគឺមានគ្រូដែលមានបទពិសោធន៍ក្នុងការរស់នៅ និងបង្ហាត់បង្រៀនសម្រាប់ថ្នាក់ដែលមានពហុវប្បធម៌ចម្រុះ។សាលាអន្តរជាតិដែលមានហេដ្ឋារចនាសម្ព័ន្ធល្អ យើងអាចចំណាយពេលបន្តិចធ្វើការស្វែងរកតាមប្រព័ន្ធអ៊នឡាញ ហើយសាលាអន្តរជាតិត្រូវបានទទួលស្គាល់ថាជាសាលាប្រកបដោយស្តង់ដារអន្តរជាតិ។ ជាក់ស្តែងសាលាអន្តរជាតិ Northbridge International School ជាសាលាអន្តរជាតិដែលមានការការសហការជាមួយ សមាគមន៍សាលាអន្តរជាតិនៅតំបន់អ៊ឺរ៉ុបជាដើម។ជំនាញ និងការបង្ហាត់បង្រៀន៖សាលាអន្តរជាតិ  iCAN British International School  ជាសាលាអន្តរជាតិមួយដែលមានប្រជាប្រិយភាពមួយនៅក្នុងប្រទេសកម្ពុជាផងដែរ ដោយផ្តល់ការអប់រំជាមូលដ្ឋានគ្រឹះសម្រាប់កុមារ។លើសពីការអប់រំ ពួកគេសង្កត់ធ្ងន់ទៅលើជំនាញដើម្បីអភិវឌ្ឍន៍នូវមូលដ្ឋានគ្រឹះនៃកម្មវិធីសិក្សាថ្នាក់ដំបូង ដែលសិស្សអាចសិក្សាពីខ្លួនឯងនូវជំនាញដែលពួកគេចូលចិត្តទំាងក្នុងសាលា និងក្រៅសាលា។ជនបរទេសអាចស្វែងរកគុណភាពសិក្សាដែលមានលំដាប់ខ្ពស់ ពួកគេអាចផ្តល់នូវអ្វីថ្មីៗដល់កូនរបស់ពួកគេនូវរសនិយមថ្មីជាមួយសិស្សមកពីប្រទេសផ្សេងៗគ្នា។ ចំណុចនេះមិនត្រឹមតែអភិវឌ្ឍន៍ក្នុងការសិក្សា ប៉ុន្តែវាជាការបង្កើននូវចំណងមិត្តភាពជាមួយកុមារមកពីគ្រប់ទិសទីជុំវិញពិភពលោក។តម្លៃ៖តម្លៃសិក្សាមិនទាន់កំណត់បានច្បាស់លាស់នៅឡើយជាមួយនឹងសាលាអន្តរជាតិនៅក្នុងប្រទេសកម្ពុជា ចំណែកឯតម្លៃឯកសារផ្សេងៗ តម្លៃចុះឈ្មោះចូលរៀន និងតម្លៃបង់ប្រាក់សម្រាប់ការសិក្សាមានតម្លៃផ្សេងៗគ្នា។មានសាលាមួយចំនួនដូចជាសាលាអន្តរជាតិ  Footprints International School ដែលផ្តល់ទំាងគុណភាព និងតម្លៃសមរម្យសម្រាប់ជនបរទេស។ មានថ្នាក់បង្រៀនរហូតដល់ថ្នាក់ទី១០ដោយមានកម្មវិធីសិក្សាផ្សេងៗគ្នា ដូច្នេះនៅពេលស្ថាប័នមួយមានការគិតតម្លៃសិក្សាក្នុងតម្លៃណាមួយ ត្រូវប្រាកដថាកម្មសិក្សាដែលផ្តល់ជូនត្រូវតែល្អបំផុត។ វាជាចំណុចមួយដែលមានសារៈសំខាន់ណាស់ក្នុងការពិចារណានៅពេលជ្រើសរើសសាលាដែលមានតម្លៃមិនថ្លៃពេក។ចំណែកឯតម្លៃសិក្សានៅថ្នាក់ឧត្តមសិក្សាតម្លៃសិក្សាអាចមានតម្លៃចន្លោះពី $5000 ទៅ $30,000 ក្នុងមួយឆ្នំា។ លក្ខខណ្ឌ និងការរួមបញ្ចូល៖ក្នុងលក្ខខណ្ឌនៃការបង់ថ្លៃសិក្សា ចំណុចសំខាន់ត្រូវពិនិត្យមើលអ្វីដែលអ្នកអាចទទួលបានមកវិញនៅពេលអ្នកបង់ប្រាក់សិក្សា។សាលាខ្លះផ្លល់តែជាកម្មវិធីសិក្សា ប៉ុន្តែមិនផ្តលជូនដូចជា៖ សៀវភៅសរសេរ ប៉ុន្តែសាលាខ្លះទៀត  មានបន្ទប់កុំព្យូទ័ ឬសំភារៈផ្សេងៗផ្តល់ជូន។ជាក់ស្តែងសាលាអន្តរជាតិនៅក្នុងក្រុងភ្នំពេញតម្រូវឲ្យសិស្សយកកុំព្យូទ័រយួរដៃផ្ទាល់ខ្លួនមកជាមួយ។ គោលការណ៍នេះតម្រូវឲ្យសិស្សចាប់ពីថ្នាក់ទី៦ដល់ថ្នាក់ទី១១អនុវត្តន៍។ សាលាអន្តរជាតិ ISPP ដែលជាសាលាអន្តរជាតិមួយបង្កើតឡើងដោយសមាគមមាតាបិតាដែលមានការចំណាយទំាងអស់បានមកពីថវិការនៃសមាគមន៍មួយនេះ។ចំណុចទំាងនេះគឺជាអ្វីដែលអ្នកត្រូវតែយកទៅពិចារណាមុននឹងធ្វើការបញ្ចូនកូនរបស់អ្នកចូលរៀននៅសាលាអន្តរជាតិ នៅមានចំណុចជាច្រើនបន្ថែមទៀតដែលអ្នកគួរពិចារណា។ប្រើពេលវេលាពិចារណាមុននឹងសម្រេចជ្រើសរើសសាលាមួយដែលល្អសម្រាប់កូនរបស់អ្នក!ស្វែងរកព័ត៌មានបន្ថែមអំពីការណែនំានៃជីវភាពរស់នៅរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយ Realestate.com.kh...
តើការវាយតម្លៃលើអចលនទ្រព្យកម្ពុជាត្រូវចាប់ផ្តើមនៅទីណា?
តើការវាយតម្លៃលើអចលនទ្រព្យកម្ពុជាត្រូវចាប់ផ្តើមនៅទីណា?
June 6, 2022, 5:02 p.m.
Realestate News
ការវាយតម្លៃអចលនទ្រព្យគឺជាកត្តាមួយជួយកំណត់ថាតើអចលនទ្រព្យនឹងកើនឡើងតម្លៃ ឫធ្លាក់ចុះតម្លៃនៃ គម្រោងផ្សេងៗរបស់វិនិយោគិន។ការវាយតម្លៃជាធម្មតាត្រូវធ្វើដោយអ្នកមានជំនាញច្បាស់លាស់នៅក្នុងឧស្សាហកម្មអចលនទ្រព្យដើម្បីជួយការពារ លើផលប្រយោជន៍របស់វិនិយោគិន និងអ្នកអភិវឌ្ឍន៍សម្រាប់ជោគជ័យរយៈពេលវែង។ ប៉ុន្តែដោយសារប្រទេស កម្ពុជាមានគោលនយោបាយអភិវឌ្ឍន៍ថ្មី ដើម្បីផ្សព្វផ្សាយពីគុណភាពនៃការវាយតម្លៃអចលនទ្រព្យក្នុងនោះក៏នៅមានបីបួន ចំណុចទៀតត្រូវការការពង្រឹងបន្ថែម។នេះជាប្រធានបទដែលត្រូវដោះស្រាយបែបស៊ីជម្រៅអំឡុងពេលជប់លៀងអាហារថ្ងៃត្រង់ “Addressing the Current Gaps” ដែលបានយកមនុស្សសំខាន់ៗមកជាមួយគ្នា ដើម្បីផ្តល់ភាពច្បាស់លាស់ក្នុងចំណោមអ្នកពាក់ព័ន្ធផ្សេងៗគ្នាមកពីឧស្សាហកម្ម។មនុស្សសំខាន់ៗទាំងនេះមាន លោក Salim Aslam អ្នកគ្រប់គ្រង ASEAN នៃ Royal Institution of Chartered Surveyors (RICS) និងលោក គីម ហ៊ាង ជាប្រធានសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា និងលោក Ross Wheble ជាអ្នកគ្រប់គ្រងនៃ Knight Frank Cambodia។ទស្សនៈចំពោះសេដ្ឋកិច្ចខ្នាតធំ និងការជ្រើសរើសធនាគារ៖លោក David Marshall នាយកនៃ Multinational Corporation និងធនាគារ ANZ Royal Banks បានពិភាក្សាទៅលើការវាយតម្លៃពីគំនិតនៃការជ្រើសរើសធនាគាមួយ។ គាត់លើកឡើងថាការវាយតម្លៃដើរតួសំខាន់ក្នុងការដាក់កម្ចីនៅក្នុងប្រទេស។លោក David Marshall ពន្យល់ថា បញ្ហាប្រឈមមួយនៅកម្ពុជា ដែលខ្ញុំមើលឃើញគឺមានការ សមគំនិតគ្នាជាមួយអ្នកវាយតម្លៃក្នុងការវាយតម្លៃលើអចលនទ្រព្យដោយមានការបំប៉ោងតម្លៃ ហើយធនាគារផ្តល់កម្ចីឲ្យច្រើនជាងតម្លៃពិតប្រាកដដែលមាន។លោក Marshall លើកឡើងថា “ដើម្បីឲ្យធនាគារការពារអតិថិជនរបស់ខ្លួនបាន គឺមានកិច្ចសន្សាមួយដើម្បីធានាថាមានការខាតតិចបំផុតកំឡុងដំណើរនៃការវិនិយោគ និងការវាយតម្លៃអចលនទ្រព្យដើរតួជាសំណាញ់សុវត្ថិភាពសម្រាប់ភាគីទាំងពីរ”។ ការអនុវត្តន៍ប្រកបដោយក្រមសីលធ និងបញ្ហាតម្លាភាព៖នៅក្នុងលក្ខខណ្ឌនៃគោលការណ៍អភិវឌ្ឍន៍សម្រាប់ការវាយតម្លៃគុណភាពលោក Aslam ពន្យល់ថាប្រទេសមួយចំនួនដូចជា សិង្ហបុរី និងម៉ាឡេស៊ីបានបានទទួលស្គាល់ពីគុណភាពនៃការវាយតម្លៃនៃសៀវភៅក្រហម (The Red Book) ដែលបង្កើតឡើងដោយ EICS ហើយប្រើប្រាស់យ៉ាងទូលំទូលាយនៅសហរដ្ឋអាមេរិក និងចក្រភពអង់គ្លេស។ ប៉ុន្តែលោកបានបញ្ជាក់ថា នេះមិនមែនជាអ្វីដែលបានអនុវត្តន៍នៅកម្ពុជានោះឡើយដោយសារមានភាពមិនចុះសម្រុងគ្នាជាមួយរដ្ឋាភិបាល និងការរៀបចំសេដ្ឋកិច្ចថ្មីៗនៅក្នុងប្រទេស។លោក ហ៊ាង បានធ្វើការបង្ហាញពីចំណុចនេះដោយនិយាយថានេះជាចំណុចដែលអាចទៅរួចក្នុងការរួមបញ្ចូលក្នុងប្រព័ន្ធពេញលេញនៅពេលបច្ចុប្បន្ន ប៉ុន្តែគឺត្រូវតែធ្វើឲ្យត្រូវនឹងតម្រូវការតែមួយគត់របស់កម្ពុជានៅពេលបច្ចុប្បន្ន។គាត់និយាយថា “អ្វីដែលបានធ្វើនៅម៉ាឡេស៊ី និងសិង្ហបុរីពេលបច្ចុប្បន្នអាចអនុវត្តន៍នៅប្រទេសកម្ពុជាបានប៉ុន្តែយើងត្រូវពិនិត្យប្រសិនបើមានអ្វីបន្ថែមទៀតត្រូវធ្វើ”។ លោកបន្ថែមថាច្បាប់អចលនទ្រព្យត្រូវបានពិភាក្សារួចរាល់ហើយ ប្រហែលជាអនុម័តនៅឆ្នាំ ២០១៨ ដើម្បី ជួយឲ្យដំណើរការឈានដល់គោលដៅចុងក្រោយនៃគោលនយោបាយវាយតម្លៃដែលល្អប្រសើរ។ នៅពេលសួរពីការនាំយកនូវការវាយតម្លៃដែលមានគុណភាពអន្តរជាតិទៅប្រទេសកម្ពុជានោះ លោក Wheble បានឆ្លើយថា ភាពខ្វះខាតនៃរចនាសម្ព័ន្ធនៃការអប់រំ បណ្តាលឲ្យមានអចលលនទ្រព្យដែលខ្វះលក្ខណៈសម្បត្តិគ្រប់គ្រាន់នៅក្នុងប្រទេស។ នេះកាន់តែក្លាយទៅជាបញ្ហាបន្ទាន់មួយ ទាក់ទងទៅនឹងគុណភាពបែបអន្តរជាតិ។លោកជឿថា “ជាមួយនឹងវគ្កបណ្តុះបណ្តាលជាច្រើនទាំងនេះ និងការផ្លាស់ប្តូរចំណេះដឹងរវាងពួកយើង និងឆ្លងកាត់តាមសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា” ក្នុងពេលឆាប់ៗនេះនឹងមានភាពរីកចម្រើនជាពិសេសជាមួយនឹងការខិតខំប្រឹងប្រែងនៃក្រុមហ៊ុនដូចជា៖ RICS និង Knight Frank ដែលមានឆន្ទៈក្នុងការចូលរួមក្នុងការអភិវឌ្ឍន៍ឲ្យប្រព័ន្ធអប់រំមួយប្រសើរឡើងសម្រាប់វិជ្ជាជីវៈអចលនទ្រព្យនៅកម្ពុជា ទាំងខាងក្នុង និងខាងក្រៅអាជីវកម្មរបស់ពួកគេ។ការអំពាវនាវឲ្យមានការអប់រំបន្ថែម៖ដោយសារប្រទេសកម្ពុជាខ្វះខាតកម្មវិធីសិក្សាដើម្បីដោះស្រាយលើកង្វះខាតនៃចំណោះដឹងក្នុងការ វាយតម្លៃផ្នែកឧស្សាហកម្ម លោក Aslam និយាយថា “ចំណេះដឹង ការបណ្តុះបណ្តាល ការរៀនសូត្រ និងការអប់រំគឺជាវិធីមួយសម្រាប់ដោះស្រាយ លើភាពខ្វះខាតនៃជំនាញការ” ដោយសារប្រទេសកម្ពុជា គឺជាប្រទេសវ័យក្មេងទាក់ទងជាមួយនឹងការរៀបចំ និងគ្រប់គ្រង។ លោកក៏បាននិយាយផងដែរថា វា ប្រហែលជាត្រូវចំណាយពេលមួយចំនួនក្នុងការដោះស្រាយរាល់ចំណុចខ្វះខាតទាំងនេះ ប៉ុន្តែដរាប ណាមានការខិតខំប្រឹងប្រែង ភាពខុសគ្នានឹងបាត់ទៅវិញក្នុងពេលឆាប់ៗ។លោក Aslam បន្ថែមថាអង្គការ/សមាគមន៍ក្នុងស្រុក ដូចជា សមាគមន៍អ្នកវាយតម្លៃ និងភា្នក់ងារអចលនទ្រព្យកម្ពុជា នឹងដើរតួជាផ្នែកសំខាន់មួយក្នុងការធ្វើឲ្យស៊ីចង្វាក់គ្នាក្នុងភាពខ្វះខាត ដើម្បីតម្រូវទៅ តាមស្តង់ដារគុណភាពច្បាស់លាស់។លោក Wheble លើកឡើងថា “ការផ្សព្វផ្សាយពីអចលនទ្រព្យប្រកបដោយវិជ្ជាជីវៈ ត្រូវផ្តោតសំខាន់សម្រាប់ប្រទេសកម្ពុជា”។ អ្នកស្វែងរកការថ្មី នៅក្នុងឧស្សាហកម្មត្រូវមានសញ្ញាបត្រពីសាកលវិទ្យាល័យផ្នែកច្បាប់ ឫ ធនាគារហិរញវត្ថុ។លោក Wheble និយាយថា “អ្វីដែលយើងត្រូវពង្រឹងបន្ថែម គឺជាវិជ្ជាជីវៈទ្រព្យរយៈពេលវែងផ្នែកអចលន ទ្រព្យ”។គាត់បន្ថែមសាកលវិទ្យាល័យចំនួន៣ មានឆន្ទៈក្នុងការផ្តល់ជាមហាវិទ្យាល័យកម្រិតបរិញ្ញាបត្រផែ្នកអចលនវត្ថុ ហើយយើងនឹងឃើញមានកម្មវិធីសិក្សារយៈពេលប ៤ ឆ្នាំជាមួយនឹងមុខវិជ្ជាសិក្សាពី ៣០ ទៅ ៥០ មុខវិជ្ជានឹងត្រូវផ្តល់ជូនឆាប់ៗ។ សាកលវិទ្យាល័យបច្ចេកវិទ្យានៅប្រទេសម៉ាឡេស៊ី ក៏មានចំណាប់នឹងធ្វើការជាមួយសាកលវិទ្យាល័យនៅកម្ពុជា ដើម្បីបំពេញភាពខ្វះខាតសម្រាប់ថ្នាក់បរិញាបត្ររងរយៈពេល២ឆ្នាំផ្នែកវាយតម្លៃ។ នេះនឹងប៉ះពាល់ដល់វិជ្ជាជីវៈឧស្សាហកម្មអចលនទ្រព្យ ដែលនឹងបង្កើតអាជីវកម្មរបស់ពួកគេ ព្រោះនៅពេលការអប់រំកើនឡើងបទបញត្តិនឹងរួមបញ្ចូល ហើយការអនុវត្តន៍នឹងរឹតបណ្តឹងផងដែរ។ ការធានារ៉ាប់រង និងការវាយតម្លៃ៖ទាក់ទងនឹងការធានារ៉ាប់រង លោក Aslam  ពន្យល់ថាអ្នកវាយតម្លៃមានវិជ្ជាជីវៈដែលតម្រូវឲ្យមានការ ធានាលើសំណងនៅពេលដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ចេញច្បាប់ថ្មីដែលទាមទារឲ្យ មានការធានារ៉ាប់រង។លោក Aslam បន្តថា ការវាយតម្លៃអាចធ្វើឡើងដោយមិនលំអៀង ហើយអ្នកវាយតម្លៃប្រហែលជាបញ្ចប់ត្រឹមតួលេខផ្សេងគ្នា យោងទៅតាមការស្រាវជ្រាវផ្ទាល់ខ្លួន។  ក្នុងករណីនេះការធានារ៉ាប់រងកាន់តែចំបាច់ ដែលការធានានេះនឹងការពារអ្នកវាយតម្លៃ និងអតិថិជនរបស់ខ្លួននៅពេលមានបញ្ហាកើតឡើង។យោងទៅតាមលោក គីម ហ៊ាង ប្រសិនបើអ្នកធ្វើការជាមួយវិនិយោគិនបរទេស ឫអតិថិជនបរទេស មួយចំនួនមិនទាមទារឲ្យអ្នកមានការធានារ៉ាប់រងនេះទេ ព្រោះពួកគេជឿជាក់លើអ្នករួចទៅហើយ។ ចំណុចនេះរួមមានអតិថិជនពី តៃវ៉ាន់ និងវៀតណាម។ លោកក៏បាននិយាយថាប្រសិនបើអ្នកប្រុងប្រយ័ត្នជាមួយនឹងការវាយតម្លៃនោះការធានារ៉ាប់រងហាក់គ្មានបញ្ហាអ្វីឡើយ។លោកបន្ថែមថា ការគ្មានការធានារ៉ាប់រងអាចជួយដល់អ្នកវាយតម្លៃមួយគ្រា ដោយសារពួកគេគ្មានអ្វីត្រូវពឹងបាន ហើយបន្ទាប់មកនឹងមានការធ្វេសប្រហែសតិចតួច។ប៉ុន្តែលោកបញ្ជាក់ថា ការមានការធានាពិតជាល្អសម្រាប់ការប្រកួតប្រជែង ដោយសារអ្នកទិញមានអារម្មណ៍ថាមានសុវត្ថិភាពជាមួយក្រុមហ៊ុនដែលមានការធានារ៉ាប់រង។ការគាំទ្រពីរដ្ឋាភិបាល៖នៅពេលសួរថាតើរដ្ឋាភិបាលគួរបង្កើតឲ្យមានប្រព័ន្ធគ្រប់គ្រង ដើម្បីអង្កេតលើបញ្ហានៃ អចលនទ្រព្យ និងការវាយតម្លៃ។ លោក ហ៊ាង បានឆ្លើយពន្យល់ថាមានអ្នកដែលបានធ្វើបែបនេះរួចទៅហើយក្នុងពេលបច្ចុប្បន្ន ប៉ុន្តែមានតិចជាង១០ក្រុមហ៊ុនស្ថិតនៅក្រោមនាយកដ្ឋានដែលជាប់ព័ន្ធព័ន្ធដែលអាចធ្វើវាបាន។នេះជាក្តីជាមូលហេតុនៃក្តីបារម្មណ៍មួយ នៅពេលដែលគម្រោងថ្មីរាប់ពាន់គម្រោងកំពុងមានដំណើរការដែលទាមទារការយកចិត្តទុកដាក់ខ្ពស់។ កត្តានេះពេលខ្លះធ្វើឲ្យការគ្រប់គ្រងនៃ បញ្ហាទាំង អស់រាំងស្ទះដល់ស្ថាប័នរដ្ឋ។ ទោះបីជាយ៉ាងណា លោក ហ៊ាងនិយាយថាក្នុងពេលបច្ចុប្បន្នសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានដើរតួជាដៃស្តាំសម្រាប់រដ្ឋាភិបាល នៅពេលណាដែលវិស័យនេះកើតមានឡើង។ការប្រមូលទិន្នន័យ៖បញ្ហាផ្សេងទៀតរបស់កម្ពុជាជាមួយគុណភាពនៃការវាតម្លៃ ដោយសារគ្មានទិន្នន័យសម្រាប់ប្រតិបត្តិការវាយតម្លៃដើម្បីធ្វើជាគ្រឹះសម្រាប់អ្នកវាយតម្លៃ ក្នុងការវាស់វែងពីតម្លៃនៅក្នុងទីផ្សារ។ ទោះជាយ៉ាង ណាឧស្សាហកម្មអន្តរជាតិដូចជា Knight Frank ធ្វើការប្រមូលទិន្នន័យរបស់ខ្លួនតាមរយៈការស្រាវជ្រាវជាក្រុមរបស់ខ្លួន ដោយប្រើប្រាស់ទិន្នន័យលក់ដែលប្រមូលបាន។នៅពេលសួរថាហេតុអ្វីក្រុមហ៊ុនទាំងនេះមិនចូលរួមជាមួយអង្គការក្នុងស្រុកដូចជា៖ សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ដើម្បីចងក្រងជាទិន្នន័យតែមួយ លោក Wheble ពន្យល់ថាពួកគេបើកទូលាយឲ្យធ្វើបែបនេះ ប៉ុន្តែមិនមែនក្រុមហ៊ុនទាំងអស់បើកទូលាយឲ្យមានតម្លាភាពជាមួយទិន្នន័យរបស់ពួកគេដូច៖ Knight Frank នោះទេ  លោក និយាយថានេះការដំណើរការនេះនឹងបញ្ចប់ដំណើរការនៅត្រឹមនេះ។លោក គីម ហ៊ាង លើកឡើងថា នេះគឺអាស្រ័យទៅតាមច្បាប់ពន្ធដារ។ មានក្រុមហ៊ុនមួយចំនួនមិនបាន បង់ពន្ធបានត្រឹមត្រូវ ហើយនេះជាហេតុផលដែលក្រុមហ៊ុនទាំងនេះនៅតែនៅស្ងៀមទាក់ទងនឹងទិន្នន័យនៃតម្លៃលក់។ ប៉ុន្តែប្រសិនបើករណីនេះមិនទាក់ទងទេ លោកនិយាយថាសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាអាចប្រមូលទិន្នន័យ និងវិភាគ ដើម្បីបង្កើតឲ្យទៅជាទិន្នន័យប្រមូលផ្តុំ។ ការមានទិន្នន័យយោងទាំងនេះនឹងមានឥទ្ធិពលលើអ្វីដែលអ្នកជំនាញប្រើប្រាស់សម្រាប់វាយតម្លៃដែលធ្វើឲ្យទិន្នន័យដែលអាចប្រៀបធៀបគ្នាបាន នឹងងាយស្រួលទទួលបាន។លោក Marshall បានធ្វើការបញ្ចប់ដោយបន្ថែមថា ប្រទេសកម្ពុជាត្រូវតែប្រតិបត្តិឲ្យច្រើនថែមទៀតប៉ុន្តែពួកគេដឹងថា “ឧស្សាកម្មកំពុងផ្លាស់ប្តូរទៅរកវិជ្ជាជីវៈពិតប្រាកដ”ហើយប្រាកដណាស់ជំហាននេះនឹងកាន់តែមានការរៀបចំល្អ និងមានលក្ខណៈជាប្រព័ន្ធនៅថ្ងៃអនាគត ដែលនឹងមានផលវិជ្ជមានពីប្រតិបត្តិការនៅក្នុងឧស្សាហកម្មអចលនទ្រព្យក្នុងប្រទេសកម្ពុជា និងនិរន្តរភាពនៃការរីកមច្រើនសេដ្ឋកិច្ចពីមួយថ្ងៃទៅមួយថ្ងៃ។អ្នកត្រូវការការរវង្វាយតម្លៃពីអចលនទ្រព្យកម្ពុជាដែរឫទេ?  យើងអាចនាំអ្នកឲ្យជួបជាមួយអ្នកវាយតម្លៃអចលនវត្ថុនៅកម្ពុជានៅថ្ងៃនេះ!
ការទាក់ទាញវិនិយោគិនបរទេស​ ជួបជាមួយលោក គុយ វ៉ាត  តាម ទូរទស្សន៍ Realestate.com.khTV
ការទាក់ទាញវិនិយោគិនបរទេស​ ជួបជាមួយលោក គុយ វ៉ាត តាម ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
Property Buyers & Sellers Advice
ក្នុងពេលថ្មីៗ Century 21 Cambodia បានសម្ភោធរបាយការណ៍ទីផ្សារខុនដូរបស់ខ្លួននៅ សណ្ឋាគារ Raffles Hotel Le Royal នៅភ្នំពេញ ដែលមានការចូលរួមពីដៃគូផ្សេងៗវិនិយោគិន និងអ្នកគ្រប់គ្រង ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ ទូទាំងប្រទេស។នៅក្នុងសន្ទរកថារបស់លោក គុយ វ៉ាត ជាប្រធានក្រុមហ៊ុន Century 21 Cambodia បានសំដែងភាពរីក រាយដល់ក្រុមហ៊ុន Realestate.com.kh និងថ្លែងអំណរគុណចំពោះ Realestate.com.kh ដែលបានសហការយ៉ាងល្អជាមួយ Century 21 Cambodia ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា។លោក វ៉ាត លើកឡើងថា នេះជាភាពរីករាយដែល Century 21 Cambodia បានប្រឹងប្រែងធ្វើការយ៉ាងល្អជាមួយ Realestate.com.kh។ លោកបានបន្ថែមថា “ខ្ញុំគិតថា Realestate.com.kh ជាក្រុមហ៊ុនល្អមួយនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន បានដើរតួយ៉ាង សំខាន់ក្នុងការអភិវឌ្ឍន៍ ជាពិសេសនៅក្នុងវិស័យទីផ្សារអចលនទ្រព្យនៅកម្ពុជា ” ។លោកក៏បានលើកឡើងថា ដើម្បីឲ្យទីផ្សារអចលនទ្រព្យកម្ពុជាកាន់តែរីកចម្រើនទៅបាន គឺអាស្រ័យទៅលើអ្នកពាក់ព័ន្ធនៅក្នុងទីផ្សារមួយនេះចេះរួបរួមគ្នា សហការគ្នាឲ្យបានល្អរួមមានអ្នកអភិវឌ្ឍន៍អ្នកសាងសង់ និងភ្នាក់ងារអចលនទ្រព្យ ទាំងអស់។ជាក់ស្តែងមាន , Realestate.com.kh គឺជាក្រុមហ៊ុនធ្វើការផ្សព្វផ្សាយទីផ្សារតាម  អនឡាញ ដែលធ្វើការផ្សព្វផ្សាយ ពីអចលន ទ្រព្យនៅក្នុងប្រទេសកម្ពុជាហើយ Realestate.com.kh ក៏មានប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅក្នុងទីផ្សារ អន្តរជាតិ នោះបើតាមអ្វីដែលលោក វ៉ាតបាលើកឡើង។Century 21 Cambodia គឺជាម្ចាស់ ផ្តាច់មុខនៃ Century 21 Trademark & Systems នៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh ជាដៃគូផ្លូវការនៃគេហទំព័រអចលនទ្រព្យអនឡាញនៅកម្ពុជារបស់ Century 21 Cambodia និង បានសហការយ៉ាងសកម្ម និងគាំទ្រជាមួយ Century 21 Cambodia ក្នុងការនាំយកវិស័យអចលនទ្រព្យកម្ពុជា ទៅទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយ។ ដោយធ្វើដូច្នេះ Realestate.com.kh បានបង្កើនទំហំនៃការផ្សព្វផ្សាយអចលនទ្រព្យនៅកម្ពុជាដល់វិនិយោគិននៅទូទាំងប្រទេសកម្ពុជា និងពិភពលោក។ហើយបច្ចុប្បន្ន  Century 21 Cambodia កំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្កើតបណ្តាញទៅអន្តរជាតិ   សម្រាប់អ្នកវិនិយោគ និងទីភ្នាក់ងារអចលនទ្រព្យ ដើម្បីឲ្យទីផ្សារអចលនទ្រព្យកម្ពុជាឈានលដល់ទីផ្សារអន្តរជាតិ។ Century 21 Cambodia មានដៃគូនៅទូទាំងពិភពលោកចំនួន 78 ប្រទេសហើយ Century 21 Cambodia នាពេលបច្ចុប្បន្នបង្កើនទំនាក់ទំនាក់ឲ្យបានច្រើន ដើម្បីនាំឲ្យមានលំហូរឱកាសវិនិយោគថ្មីក្នុងទីផ្សារកម្ពុជា។ លោក វ៉ាត ជឿជាក់ថាទំនាក់ទំនងរឹងមាំរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអចលនទ្រព្យយើងអាចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃទីផ្សារមួយនេះ។លោកជឿជាក់ថាក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ធំរយៈពេលវែងនឹងបែរមកធ្វើការជាមួយនឹងភ្នាក់ងារអចលនទ្រព្យវិញនៅពេល ភ្នាក់ងារកាន់តែរីកចម្រើន និងប្រកបដោយភាពច្នៃប្រឌិត។លោក  វ៉ាត បានបញ្ចាប់យ៉ាងខ្លីថា "ភាពជោគជ័យប្រហែលជាមិន កើតឡើងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្ដែបើយើងជាដៃគូរជាមួយក្រុមហ៊ុនត្រឹមត្រូវមានការសហការគ្នាល្អ  ហើយប្រឹងប្រែងជាមួយគ្នានោះនឹងទទួលបានជោគជ័យនៅក្នុងពេលខាងមុខ"។ស្វែងរក វីដេអូបន្ថែមទៀតពីរបាយការណ៍ខុនដូររបស់ Century 21 : លោក ច្រឹក សុខនីម នាយកប្រតិបត្តិនៃ Century 21 Mekong និង លោក Seraj Sutton នាយកនៃ Global Strategic Business Development at Century21 Cambodia
CBRE របាយការណ៍ត្រីមាសទី១ ២០១៦
CBRE របាយការណ៍ត្រីមាសទី១ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
CBRE កម្ពុជាបានចេញរបាយការណ៍ក្នុងពេលថ្មីៗ បង្ហាញពីព័ត៌លំអិតពីការផ្លាស់ប្តូរ នៅក្នុងទីក្រុងភ្នំពេញជួបប្រទះក្នុងត្រីមាសទីមួយឆ្នាំ២០១៦។ របាយការណ៍នេះរួមបញ្ចូលទាំងទិន្នន័យការវិភាគដែលទទួលបានពីទីផ្សារដីធ្លីដែលកាន់តែច្រើនឡើង ខុនដូ ការិយាល័យ និងសេវាកម្មទីផ្សារអាផាតមែន។ដីធ្លីនៅទីក្រុងភ្នំពេញក្នុងត្រីមាសទី១ ឆ្នាំ ២០១៦ទោះបីជាគេរំពឹងថាតម្លៃដីអាចធ្លាក់ចុះនៅចុងឆ្នាំក៏ដោយ សន្ទស្សន៍នៃតម្លៃដីបានបង្ហាញថាមានការកើនឡើងដ៏សមើ្បម អំឡុងខែដំបូងនៃឆ្នាំនៅគ្រប់តំបន់ដែលសំខាន់ៗ។  តម្លៃដីបានកើនឡើងជា មធ្យម៤.៨%ក្នុងកំឡុងពេលនេះផងដែរ។របាយការណ៍ក៏បង្ហាញពីតម្លៃនតាមតំបន់ដូចជា៖ ខ័ណ្ឌ៧មករា និងជ្រោយចង្វា មើលឃើញថាពីមួយ ត្រីមាសទៅមួយត្រីមាសកើនឡើងពី ៨.៣% ទៅ ៨.៨% ។ វាអាចល្អ ឫមិនល្អយោងទៅតាមប្រតិបត្តិ ការដែលអ្នកចង់បាន។ ល្អសម្រាប់វិនិយោគិនពេលបច្ចុប្បន្នដែលមើលឃើញពីផលចំណេញខ្ពស់ពីការវិនិយោគ។ ប៉ុន្តែក៏ជាឱកាសមួយសម្រាប់វិនិយោគិនក្នុងការផ្លាស់ប្តូរទៅតំបន់ជាយក្រុងនៅពេល អនាគត។ខុនដូនៅទីក្រុងភ្នំពេញ ត្រីមាសទី១ឆ្នាំ ២០១៦ យោងទៅតាមរបាយការណ៍ មាន៨គម្រោងដែលប្រកាសនៅដើមឆ្នាំ ដែលមានខុនដូបន្ថែមសរុបចំនួន ៤.១៥៨ ខុនដូ។ នេះជាកាភ្ញាក់ផ្អើលមួយដែលមាន ៦១.១ % កើនឡើងពីមួយឆ្នាំទៅមួយឆ្នាំ។ ជា លទ្ធផលតម្លៃលក់ជាមធ្យមសម្រាប់ប្រភេទខុនដូទាំងអស់បានកើនដល់ ៤.១ ភាគរយ។ ម្យ៉ាងទៀត តម្លៃលក់ជាមុនសម្រាប់ខុនដូមានស្តង់ដារខ្ពស់ កើនឡើងបណ្តើរៗ ៥.៧ % ដែលខ័ណ្ឌ ចំការមននាំមុខគេ និងមាន២,៩០០ យូនីត ឬ ៧០% នៃការលក់ខុនដូមុនគម្រោងអភិវឌ្ឍន៍ចាប់ផ្តើម។យោងតាមតួលេខនេះផងដែរ ការផ្គត់ផ្គង់ខុនដូថ្មីលំដាប់ខ្ពស់ និងកម្រឹតមធ្យម នឹងទទួលបានពីអ្នកអភិវឌ្ឍន៍អន្តរជាតិដែលចិន និងតៃវ៉ាន់នាំមុខគេ។ការិយាល័យនៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ ២០១៦ ទោះបីជាទីផ្សារខុនដូមើលឃើញថាមានការរីកចម្រើនក្នុងត្រីមាសទី១ កន្លងទៅ  ទីផ្សារការិយាល័យបានជួបជាមួយការជាប់គាំងមួយចំនួន។ នេះបង្ករឲ្យអត្រានៃការកាន់កាប់ថយចុះដល់ ១.៥ %  ថ្វីបើការសាងសង់នៃអាគារការិយាល័យថ្មី ៣ ដែលមានកន្លែងអាចជួលបានទំហំ ១៧, ២៦០ ម២។ប៉ុន្តែមិនអាក្រក់ទាំងអស់ទេ ដែលការិយាល័យជួលទាំង Grade B និង Grade C កើនឡើងដល់១,៣% និង ២,៦% តាមផ្នែកនីមួយៗ។ បន្ថែមពីលើនេះទៀតការស្ទង់ពីតម្លៃជួលនៃការិយាល័យ Grade A នៅមានស្ថេរភាពត្រឹម ២៨ ដុល្លារ/ម២។ដូចអ្វីដែលដែលបានគិត ចំនួនអត្រានៃការកាន់កាប់ការិយាល័យសរុបនៅក្នុងទីក្រុងភ្នំពេញមាន ៧៤.៤%។វាមិនមែនគ្មានសង្ឃឹមទាំងអស់នោះទេ សម្រាប់ទីផ្សារការិយាល័យ ដោយសារតែគម្រោងការិយាល័យ ៥ ដែលអ្នកវិនិយោគិនអាចទទួលបាននៅពេលខ្លីខាងមុខតាមរយៈការប្រើប្រាស់វិញ្ញាបនបត្របញ្ជាក់ កម្មសិទ្ធិដីធ្លី ឫកិច្ចសន្សាជួលរយៈពេលវែង។ ការសាងសង់គម្រោងទាំងនេះបានចាប់ផ្តើមនៅដើមឆ្នាំ ២០១៦  ដែលគម្រោងអភិវឌ្ឍន៍នីមួយៗបានដាក់លក់ជាមុនអំឡុងឆ្នាំ២០១៥។ គម្រោងត្រូវបានរំពឹងទុកថាធ្វើឲ្យមានទំហំប្រហែល ៨៤,០០០ម៉ែត្រការ៉េនៅឆ្នាំ២០១៩។ តម្លៃជាមធ្យម ៣,៤៧៥ ដុល្លារ/ម២ ដែល ទំហំ Grade B នឹងធ្វើគម្រោង ៦៤% នៃទំហំនៃការិយាល័យផ្គត់ផ្គង់នៅពេលអនាគត។ ការលក់រាយនៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ២០១៦ទោះបីជាសកម្មភាពបន្តបន្ទាប់ដែលបានបង្ហាញពីសកម្មភាពខុសគ្នានៅក្នុទីផ្សារអចលនទ្រព្យ ការលក់ រាយមានតិចតួច ទៅមិនមានតែម្តង។វានៅតែមានសភាពដដែលនៅអំឡុងត្រីមាស ទី១ប៉ុន្តែសង្ឃឹម ថានឹងផ្លាស់ប្តូរនៅក្នុងខែបន្ទាប់។ចំណុចមួយដែលសំខាន់គួកត់សម្គាល់នោះគឺ ផ្សារសូរិយាបានប្រកាសពីការកែកុននិងផ្លាស់ប្តូរយីហោល្បីៗម្តងទៀតដែលនឹងដាក់ឲ្យទៅជា “Sorya Center Point”។ការចាប់ផ្តើមធ្លាក់ចុះតិចតួចនៅឆ្នាំនេះ  ការផ្គត់ផ្គង់លើ ការលក់រាយនៅភ្នំពេញ រំពឹងថានឹងកើនឡើង មុនបញ្ចប់ឆ្នាំ២០១៨។  “ចំណុចនេះនឹងជាឥទ្ធិពលនៃការរួមបញ្ចូលគ្នានៃផ្សារទំនិញអន្តរជាតិចម្រុះថ្មី និងជាការលក់រាយដែលមានគុណតម្លៃ រួមផ្សំនឹងលំនៅដ្ឋានជាមួយនឹងផ្សារទំនើបនៅក្នុងគម្រោងនេះផងដែរ”។មួយក្នុងចំណោមគម្រោងទាំងនេះគឺ Parkson Phnom Penh City Center នឹងត្រូវដាក់បង្ហាញ នៅត្រីមាសទី៤ ឆ្នាំ ២០១៦។ គម្រោង The Parkson Phnom Penh City Center នឹងមានទំហំ ជួលបាន ៥៧,០០០ ម២ តាមបណ្តោយ Hong Kong Land’s Exchange Square  ដែលមានទំហំ ដែលអាចជួលរាយបាន ៨,០០០ម២ មុនឆមាសទី២ ចុងឆ្នាំ ២០១៧។ម្យ៉ាងវិញទៀតការជួលនៅមានដដែលនៅក្នុងឆមាសទី១ លើកលែងតែការជួលក្នុងគោល បំណងសាងសង់ជាផ្សារសម្រាប់លក់រាយ។ លក្ខណៈបែបនេះឃើញមានការធ្លាក់ចុះចំនួន ១.៦%។ មិនដូចគ្នាទៅនឹងការផ្គត់ផ្គង់ការលក់រាយនោះទេ ការប្រែប្រួលនេះបន្តរហូតដល់ការ ត្រួតពិនិត្យតម្រូវការ ដែលត្រូវធ្វើដោយអ្នកលក់រាយក្នុងល័ក្ខ ខណ្ខនៃការអភិវឌ្ឍន៍មិនទាន់ចប់ រួចរាល់ដែលត្រូវរៀបចែកចាយក្នុងរយៈពេល១ឆ្នាំក្រោយ។ត្រង់នេះនឹងទំនងជាមានផលប៉ះដោយសារ ប្រភេទក្រុមហ៊ុនមានយីហោល្បីៗអន្តរជាតិនឹង ស្វែងរកទីតាំងសម្រាប់លក់រាយល្អបំផុតសម្រាប់ការប្រើប្រាស់ផ្សេងៗគ្នា។ ក្នុងចំណោមការ ប្រើប្រាស់សំខាន់ៗគឺសេវាកម្មហិរញ្ញវត្ថុ និងក្រុមហ៊ុនសេវាកម្មដែលមានប្រហែល៩.២%  នៃទំហំផ្សារសំខាន់និង ៣៣.២% នៃផ្លូវធំសំខាន់ៗ ចំនែកអាហារនិងភេសជ្ជៈមានគ្រប់គ្រាន់ដែលមាន១៤.២% ហើយផ្សារទំនើបលក់រាយមានចំនួន២៥ភាគរយ។  របាយការណ៍លើកឡើងថា “ឆ្នាំ២០១៦ប្រទេសកម្ពុជាស្វាគមន៍នឹងយីហោល្បីៗអន្តរជាតិ ជាមួយនឹងផ្សារទំនើបលំដាប់ ស្តង់ដារ ដែលស្ថិតនៅជាប់ផ្លូវធំសំខាន់ៗនឹងមានចំណីអាហារ ភេសជ្ជៈ សំលៀកបំពាក់ និងរបស់របរប្រើប្រាស់ផ្សេងៗសុទ្ធសឹងជាប្រភេទស្តង់ដារអន្តរជាតិ”។សេវាកម្មអាផាតមែននៅទីក្រុងភ្នំពេញ ត្រីមាសទី១ ឆ្នាំ ២០១៦ នេះជាហេតុផលថាហេតុអ្វីសេវាកម្មជួលអាផាតមែននៅតែមានស្ថេរភាពកំឡុង ត្រីមាសទី១ ដែល អត្រាជួលពី ៥០០ដុល្លារក្នុងមួយខែ សម្រាប់អាផាតមែន Grade B ដែលមានបន្ទប់គេងមួយ ៨,០០០ ដុល្លារក្នុងមួយខែសម្រាប់ប្រភេទ penthouse បែបប្រណីត ។ នេះមិនមានតម្លៃថ្លៃជាងខែមុននិងត្រីមាសមុន នោះទេ។ស្ថេរភាពនៃការផ្តល់សេវាកម្មអាផាតមែនមានចំនួនប្រមាណ ៨៥.៦ភាគរយ ទៅតាមតំបន់នីមួយនៅក្នុងទីក្រុង។របាយការណ៍នេះ មានគោលបំណង ដើម្បីផ្តល់នូវការ យល់ដឹងទូលំទូលាយ សម្រាប់វិនិយោគិន និងអ្នកអភិវឌ្ឍន៍ ដើម្បី វាស់ស្ទង់ ថាគួរឬមិនបន្តជាមួយនឹងប្រតិបតិ្តការរបស់ពួកគេ។ នៅទីបំផុត, វាជាការ សំខាន់ដើម្បីមើល ទិន្នន័យនេះ ដើម្បីបង្កើត ការសម្រេចចិត្ត និងការគិតគូរពីហានិភ័យ។ពិនិត្យមើលបញ្ជីអចលនទ្រព្យរបស់ CBRE
Amazing Cambodia: “អភិវឌ្ឍន៍ និងអភិរក្សត្រូវដើរទន្ទឹមគ្នា”
Amazing Cambodia: “អភិវឌ្ឍន៍ និងអភិរក្សត្រូវដើរទន្ទឹមគ្នា”
June 6, 2022, 9:07 p.m.
Realestate News
សណ្ឋាគារ សុខាល័យAmazing Cambodia ប្រមូលផ្តុំរូបភាពចាស់ៗនៃសំណង់អគារប្រវត្តិសាស្រ្តនៅក្នុងប្រទេសកម្ពុជា និងការវិវត្តន៍នៃស្ថាបត្សកម្មនៅក្នុងប្រទេសកម្ពុជា។ប្រតិបត្តិការរបស់ Amazing Cambodia គឺជាការស្រាវជ្រាវរូបភាព តន្រ្តី ភាពយន្តពីអតីតកាល និងសម្បត្តិវប្បធម៌សំខាន់ៗ ដើម្បីចែករំលែកទៅប្រជាជនក្នុងស្រុក  និងអន្តរជាតិឲ្យបានយល់កាន់តែច្បាស់នៃវប្បធម៌ខ្មែរ។ស្ថាបនិក Amazing Cambodia លោក ស្រ៊ិន សុខមាន បានធ្វើការសន្ទនាជាមួយ Realestate.com.kh អំពីជីវិតសង្ខេប និងកំលំាងជម្រុញទឹកចិត្តនៃការបង្កើត Amazing Cambodiaរៀបរាប់សង្ខេបអំពីការងាររបស់អ្នកសព្វថ្ងៃនេះខ្ញុំកំពុងធ្វើការជាអ្នករាយការណ៍និងអ្នកសរសេរអត្ថបទសម្រាប់ទស្សនាវដ្តីក្នុងស្រុក ចាប់តំាងពីខ្ញុំសិក្សានៅវិទ្យាស្ថានភាសាបរទេស IFL ខ្ញុំក៏មានមុខងារជាគ្រូបង្រៀនពេញម៉ោងថ្នាក់ភាសាអង់គ្លេសនៅសាលាឯកជនមួយនៅក្នុងក្រុងភ្នំពេញ។ ហើយខ្ញុំក៏ជាអ្នករៀបចំកម្មវិធីវប្បធម៌មួយចំនួនដូចជា៖ កម្មវិធីតំាងពិព័ណ៌រូបថតរបស់ Amazing Cambodia ក្នុងឆ្នំា២០១៣ និងការប្រគុំតន្រ្តីសប្បុរសរាត្រីនៃក្តីសង្ឃឹមឆ្នំា២០១៥។អ្វីជាកត្តាជម្រុញទឹកចិត្តរបស់អ្នកចាប់ផ្តើមប្រមូលរូបថតបែបនេះ?ការឈ្លក់វង្វេងនឹងវប្បធម៍សិល្បៈគឺជាកត្តាជម្រុញទឹកចិត្តរបស់ខ្ញុំឲ្យធ្វើការមួយនេះ នៅពេលទំនេរស្ទើរតែទំាងអស់របស់ខ្ញុំធ្វើការខិតខំស្រាវជ្រាវ វិស័យតន្រ្តី វិស័យភាពយន្ត ក៏ដូចជាវិស័យស្ថាបត្សកម្មកាលពីជំនាន់ដើម។ ជាពិសេសសម័យកាលឆ្នំា១៩៦០ដែលជាសម័យកាលមានការអភិវឌ្ឍន៍ស្ទើរគ្រប់វិស័យ ដែលគ្រប់គ្នាហៅថាសម័យកាលមាស ឬជាភាសាអង់គ្លេស golden age វាជាសម័យកាលដែលជាប្រធានបទរបស់ខ្ញុំចូលចិត្តស្រាវជ្រាវបំផុត។ស្របពេលដែលខ្ញុំប្រមូលបានរូបថតពីអតីតកាលបានចំនួនច្រើន ខ្ញុំក៏សម្រេចចិត្តបង្កើតគេហទំព័រផ្ទាល់ខ្លួននៅលើបណ្តាញទំនាក់ទំនងសង្គម Facebookដែលមានឈ្មោះថាAmazing Cambodia ដែលមានការជួយផ្នែកបច្ចេកទេស ពីមិត្តភក្តិរបស់ខ្ញុំ។គោលបំណង់សំខាន់ចំនួន៣ដែលខ្ញុំបង្កើតទំព័រផ្ទាល់ខ្លួននេះឡើងដើម្បីចែករំលែក និងចង់ឲ្យប្រជាជនទំាងអស់ដឹងនូវស្នាដៃដ៏អស្ចារ្យកាលពីអតីតកាល និងរំលឹកនូវអនុស្សារីយ៍កន្លងមកកាលពីជំនាន់នោះទៅដល់អ្នកដែលរស់រានមានជីវិត ជាពិសេសអ្នកដែលរស់នៅឆ្ងាយពីទឹកដីកំណើត ហើយចុងក្រោយនេះជាវត្ថុបំណងដ៏សំខាន់សម្រាប់ចែកចាយផ្សព្វផ្សាយវប្បធម៌ និងប្រវត្តិសាស្រ្តខ្មែរទៅកាន់ពិភពលោក។តើកត្តាអ្វីដែលជម្រុញទឹកចិត្តរបស់អ្នកធ្វើការបែបនេះ?មានកត្តាជាច្រើនមែនទែនដែលជម្រុញទឹកចិត្តរបស់ខ្ញុំ ពីព្រោះខ្ញុំស្រលាញ់ការងារបែបនេះយ៉ាងខ្លំាងអស់ពីចិត្ត ទោះបីជាខ្ញុំត្រូវចំណាយថវិការ និងពេលវេលាផ្ទាល់ខ្លួន។ ទោះបីជាគ្មានអ្នកឧបត្ថម្ភគំាទ្រយ៉ាងណាក៏ដោយក៏ខ្ញុំមិនចុះចាញ់នឹងការងារនេះឡើយ ខ្ញុំបានរៀនសូត្រ និងទទួលបានចំណេះដឹងយ៉ាងច្រើនក្នុងការស្រាវជ្រាវ។ តួយ៉ាង៖ ខ្ញុំបានអភិវឌ្ឍន៍ខ្លួននូវជំនាញទំនាក់ទំនងជាមួយមនុស្សនៅក្នុងវិស័យនេះផងដែរ។ពាក្យស្លោករបស់ខ្ញុំផ្ទាល់គឺ “ដើរតែម្នាក់ឯងក្នុងផ្លូវមួយក៏ពិតមែនប៉ុន្តែវាជាផ្លូវត្រូវដូច្នេះកុំចុះចាញ់ត្រូវមានមោទនភាពចំពោះទេពកោសល្យមួយដែលគ្មានអ្នកប្រៀបបាន”តើអ្នកយល់យ៉ាងណាចំពោះស្ថាបត្សកម្មកម្ពុជាបច្ចុប្បន្នខ្ញុំគិតថាស្ថាបត្សកម្មនៅក្នុងស្រុកបច្ចុប្បន្នត្រូវបានជះឥទ្ធិពលដោយសកលភាវុបនីយកម្ម និងសំភារនិយម។ អគារភាគច្រើនសាងសង់ឡើងជាសណ្ឋានជ្រុងបិទជិតដែលគ្មានភាពទាក់ទាញ និងគ្មានការបញ្ចេញម៉ូតផ្នែកខាងក្រៅអ្វីទាល់តែសោះ។ផ្ទុយទៅវិញស្ថាបត្សកម្មជំនាន់មុនអគារភាគច្រើនមានការតុបតែងដោយមានភាពជាម៉ូតរចនាផ្ទាល់ខ្លួន។ជាក់ស្តែងរោងមហោស្រពព្រះសុរាម្រឹត ដែលជាស្នាដៃរបស់លោក វ៉ាន់ ម៉ូលីវ៉ាន់ ដែលរចនាឡើងនៃ អគារទំាងមូលជារាងត្រីកោណ ហើយវិទ្យាស្ថានភាសាបរទេសដែលជាស្នាដៃរបស់លោកផងដែរ ដែលត្រូវរចនាឡើងផ្ទៃចំហនៅជាន់ផ្ទាល់ដីដោយមានសសរ និងបង្អួចធំៗរចនាបថបែបផ្ទះខ្មែរបុរាណ។បច្ចុប្បន្នប្រជាជនសម័យថ្មីមិនគិតគូរអំពីបរិយាកាសជុំវិញនោះទេ ពីព្រោះពួកគេប្រើប្រាស់ម៉ាស៊ីនត្រជាក់។   NUM (Former Descarte)ខ្ញុំកត់សំគាល់ផងដែរថាកុដិព្រះសង្ឃនៅក្នុងតំបន់ដែលជាប្រភេទសំណង់អគារពហុសម័យ ខុសពីសម័យបុរាណ កុដិសម័យថ្មីសាងសង់ឡើងជាមួយនឹងទំហំធំហើយខ្ពស់ជាងមុនជាមួយដំបូលស្រួច។ ប្រហែលដោយសារគេគិតថាកុដិកាន់តែធំនឹងជួយលើកតំកើនសាសនា។ទោះបីជាយ៉ាងណាអគារបច្ចុប្បន្ន វាជាចង្ខុវិស័យមួយ ស្ថាបត្សកម្មបច្ចុប្បន្នគិតទំាងអំពីការរចនាក្នុង និងការរចនាខាងក្រៅផងដែរ។ពួកគេរួមបញ្ចូលទំាងម៉ូតសម័យទំនើប និងសម័យបុរាណនៅក្នុងន័យវិជ្ជមាន។ ជាទស្សនៈផ្ទាល់ខ្លួន ក្នុងចំណោមអគារទំាងអស់ ខ្ញុំសង្កេតឃើញថាអគារទីស្តីការគណៈរដ្ឋមន្រ្តីគឺជាអគារដែលមានស្ថាបត្សកម្មលេចធ្លោមួយ ដែលបង្កប់នូវរចនាបថខ្មែរ ប៉ុន្តែវាមើលទៅមានភាពទំនើបមិនហួសសម័យ។វិមានសន្តិភាពតើរូបភាពអ្វីដែលអ្នកមិនអាចបំភ្លេចបាន?រូបភាពដែលខ្ញុំមិនអាចបំភ្លេចបានគឺជារូបភាពអំពីវប្បធម៌ និងសិល្បៈក្នុងអំឡុងទស្សវត្សទី៦០ជាពិសេសទេសភាពតាមដងផ្លូវក្នុងក្រុងភ្នំពេញបរិវេណនោះសម្បូរដោយអគារជាអត្តសញ្ញាណនៃទីក្រុងជាច្រើន និងរូបភាពសិល្បៈករនៅក្នុងអំឡុងទស្សវត្សទី៦០ក៏ជាអ្វីដែលខ្ញុំចូលចិត្តបំផុតដែរ។ទោះជាយ៉ាងណា ខ្ញុំមានអារម្មណ៍សប្បាយរីករាយយ៉ាងខ្លំាងនូវការស្រាវជ្រាវជុំវិញក្នុងក្រុងភ្នំពេញ និងខេត្តមួយចំនួនដូចជា៖ ខេត្តបាត់ដំបង កំពង់ចាម និងខេត្តកំពត។ ខ្ញុំធ្វើដំណើរទៅកាន់តំបន់ទំាងនោះដើម្បីផ្តិតយករូបភាពនៃសំណង់អគារអត្តសញ្ញាណមួយចំនួន តើវាមានការប្រែប្រួលយ៉ាងណា!តើអ្នកមានអារម្មណ៍យ៉ាងណានៅពេលដែលអគារចាស់ជំនួយដោយអគារថ្មី? និយាយដោយស្មោះ ខ្ញុំមានការសោកស្តាយយ៉ាងខ្លំាងនៅពេលដែលអគារប្រវត្តិសាស្រ្តជាច្រើនបាន បាត់ខ្លួនម្តងមួយម្តងមួយ។ ខ្ញុំតែងតែសួរសំនួរមួយហេតុអ្វីត្រូវបំផ្លាញ ហេតុអ្វីមិនជួសជុលកែលំអអគារ ទំាងនោះ។ ដូច្នេះខ្ញុំស្វែងរករូបភាពចាស់ៗចងក្រងទៅជាសៀវភៅរូបថតដែលមានឈ្មោះថា “Cambodia: Half Century Then & Now” ដើម្បីបង្ហាញជូនដល់សាធារណជនអំពីភាពសំណង់អគារប្រវត្តិសាស្រ្តដ៏អស្ចារ្យនៃកម្ពុជាកាលពីអតីតកាល ហើយបច្ចុប្បន្នបានបាត់ខ្លួនបណ្តើរៗ។ ខ្ញុំមានការជឿជាក់យ៉ាងខ្លំាងថាសៀវភៅមួយនេះគឺជាការចងក្រងឯកសារនៃកម្រងរូបភាពពីអតីតកាលនៃអគារដែលធ្លាប់ជាអត្តសញ្ញាណទំាងប៉ុន្មាន ហើយត្រូវបានលាតត្រដាងអំពីប្រវត្តិនៃអគារទំាងនេះដែលមនុស្សជំនាន់ថ្មីមិនបានដឹង។មហោស្រពព្រះសីហមុន្នីជំនួសថ្មី ឬកែលំអ?ទោះបីជាមានរឿងអ្វីយ៉ាងណា ខ្ញុំគិតថាការជួសជុលគឺជាជម្រើសមួយដ៏ល្អបំផុត ពីព្រោះថាអគារនីមួយៗមានភាពទាក់ទាញរៀងៗខ្លួន។ការអភិវឌ្ឍន៍ និងអភិរក្សត្រូវតែដើរទន្ទឹមគ្នា!សូម្បីទីក្រុង Venice និង Paris ដែលជាទីក្រុងអភិវឌ្ឍន៍យ៉ាងសម្បើមនៅក្នុងពិភពលោក ហើយគេបានរក្សានូវស្នាដៃស្ថាបត្សកម្មប្រវត្តិសាស្រ្តនៅដដែល។ ចុះចំណែកអគារថ្មីៗ? រដ្ឋាភិបាលគួរតែស្វែងរកតំបន់ថ្មីណាមួយសម្រាប់សំណង់អគារថ្មីៗទំាងនោះ ជាជាងជំនួសដោយអគារថ្មីហើយបំផ្លាញអគារប្រវត្តិសាស្រ្ត។ បន្ថែមពីនេះទៀតអគារចាស់ៗទំាងនោះមិនមែនជាអគារចាស់ឥតប្រយោជន៍នោះទេ អគារទំាងនោះអាចប្រែក្លាយជាទីតំាងដូចជាសារមន្ទីរ អគារវិចិត្រសាល សណ្ឋាគារប្រណិត និងផ្សេងៗទៀត៕
គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យកំពុងចាប់ផ្តើម សកម្មភាពនៅក្នុងក្រុងភ្នំពេញ
គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យកំពុងចាប់ផ្តើម សកម្មភាពនៅក្នុងក្រុងភ្នំពេញ
June 6, 2022, 5:05 p.m.
Realestate News
ព័ត៌មានលំអិតច្បាស់លាស់ជុំវិញ គម្រោងសំណើលំនៅដ្ឋានដែលមានទឹកប្រាក់១០០លានដុល្លាររបស់ក្រុមហ៊ុនWorldBridge Land បានលេចឡើងទោះបីជាយ៉ាងណា ការចូលរួមចំណែករបស់រដ្ឋាភិបាលកម្ពុជាក្នុងការអភិវឌ្ឍន៍នៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។នៅខែវិច្ឆិកា ឆ្នាំ២០១៥ ក្រុមហ៊ុន WorldBridge និងក្រុមហ៊ុនសាងសង់ដ៏ធំរបស់សិង្ហបុរីឈ្មោះថាStraits Construction Singapore Pte. Ltd បានប្រកាសពីអនុស្សរណៈយោគយល់ (MoU) លើកម្រោង លំដ្ឋានដែលមានតម្លៃសមរម្យ ជាមួយរាជរដ្ឋាភិបាល។ បច្ចុប្បន្នក្រុមហ៊ុនមានគម្រោងខុនដូ ២ សំខាន់ៗ កំពុងដំណើរការគឺមាន គម្រោងThe Peak និងគម្រោងThe Bridge។លោកឧកញ៉ា សៀ ឫទ្ធី ជាប្រធានក្រុមហ៊ុន WorldBridge បានបា្រប់ Realestate.com.kh  សប្តាហ៍នេះថាថ្វីបើ ក្តីបារម្ភពីទីតាំងច្បាស់លាស់ដែលនឹងត្រូវប្រកាសនៅពេលគម្រោងដាក់ចេញនៅចុងឆ្នាំនេះ លោកមានប្រសាសន៍ថា ការអភិវឌ្ឍន៍ស្ថិតនៅជុំវិញចំងាយ ១៧គ.ម ពីកណ្តាលទីក្រុងភ្នំពេញ។ វានៅមិនទាន់មានភាពច្បាស់លាស់ ថាតើរដ្ឋាភិបាលបានផ្តល់ដីសម្បទានសម្រាប់គម្រោងនេះឫយ៉ាងណា! លោកឧកញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា “សម្រាប់គម្រោងទីមួយរបស់យើង ក្រុមហ៊ុនមានដីស្រាប់ហើយយើងនឹងសាងសង់លំនៅដ្ឋានៅលើដី នោះរួចលក់ទៅឲ្យអតិថិជនដែលចង់ទិញជាមួយការលើលទឹកចិត្ត និងគាំទ្រដោយច្បាប់ពីរដ្ឋាភិបាល”។“នៅថ្ងៃអនាគតរដ្ឋាភិបាលអាចមានដីសម្រាប់អ្នកអភិវឌ្ឍន៍ឯកជន ដើម្បីអភិវឌ្ឍជាគម្រោងលំនៅដា្ឋនសាធារណៈ”លោកឧញ៉ា សៀ ឫទ្ធី មានប្រសាសន៍ថា ក្រុមហ៊ុនបានធ្លាប់សហការជាមួយក្រសួងរៀបចំដែនដីនគរូបនីយកម្មនិង សំណង់ ដែលទាក់ទងទៅនឹងដំណាក់កាលនៃការរៀបចំគម្រោង។“រួមជាមួយនឹងដៃគូដ៏រឹងមាំ ក្រុមហ៊ុន Straits Construction Singapore ដែលបានសាងសង់លំនៅដ្ឋានសាធារណៈនៅប្រទេសសិង្ហបុរីតាំងពីឆ្នាំ ១៩៨២ យើងបានធ្វើការយ៉ាងជិតស្និទជាមួយ ក្រសួងរៀបចំដែនដី នគរូបនីយកម្មនិង សំណង់លើសេចក្តីពង្រាងច្បាប់សម្រាប់លំនៅដ្ឋានសាធារណៈ ដើម្បីឲ្យប្រាកដថា ច្បាប់នឹងមានការឆ្លើយតប ដើម្បីទទួលបានចំណាប់អារម្មណ៍ពីភាគីពាក់ព័ន្ធ ដូចជា៖ អ្នកទិញ រដ្ឋ និងក្រុមហ៊ុន”។  នេះបើតាមប្រសាសន៍លោកឧញ៉ា សៀ ឫទ្ធី។“មានទម្រង់ផ្សេងៗនៃដៃគូសាធារណៈ និងឯកជន ក្នុងគម្រោងលំនៅដ្ឋានសាធារណៈដែលបានលើកឡើងនៅក្នុងគោលនយោបាយជាតិស្តីពីលំនៅដ្ឋានរបស់រដ្ឋាភិបាល”លោកឧញ៉ា សៀ ឫទ្ធី បន្ថែមថា សម្រាប់គម្រោងពិសេសមួយនេះ គ្រោងបញ្ចប់ក្នុងរយៈពេល ២ឆ្នាំ “យើងជឿជាក់យ៉ាងមុតមាំថា រដ្ឋាភិបាlនឹងផ្តល់ឲ្យពួកយើងនូវការលើកទឹកចិត្តក្នុងការវិនិយោគ រួមបញ្ចូល ទាំង ការរួចពន្ធ និងផ្តល់ឲ្យមានហេដ្ឋារចនាសម្ព័ន្ធតភា្ជប់ទៅទីតាំងគម្រោងបន្ថែមទៅលើច្បាប់នៃការអភិវឌ្ឍន៍គម្រោងសាងសង់លំនៅដ្ឋានសាធារណៈមួយនេះ”។លំនៅដ្ឋានមានតម្លៃចាប់ពី ២៥,០០០ ដុល្លារ ទៅ ៣០,០០០ដុល្លារ ហើយលោកឧកញ៉ាបន្ថែមថា ជំនួយខាងហិរញ្ញវត្ថុ នឹងអាចរកបានក្នុងទម្រង់ជាកម្ចីទិញផ្ទះ សម្រាប់អ្នកចង់ទិញ។“យើងសង្ឃឹមថា ការបង់លើកដំបូងមានត្រឹមតែ ១០ % នៃតម្លៃផ្ទះសរុប ហើយអ្នកទិញអាចបង់រំ លុះបានរហូតអស់ ”  លោកឧកញ៉ាបន្ថែមថា “ខ្ញុំជឿថាអ្នកគ្រប់គ្នាអាចមានលទ្ធភាពទិញផ្ទះនេះបាន”។ លោកឧកញ៉ាបានបន្ថែមទៀតថា “ទាក់ទងទៅនឹងជម្រើសនៃហិរញ្ញវត្ថុ ក្រុមហ៊ុននឹងធានាឲ្យមានកម្ចី ល្អប្រសើរ”គាត់បាននិយាយថា “ក្រុមហ៊ុនរបស់យើងនឹងធ្វើការជាមួយនឹងធនាគារពាណិជ្ជ ហើយសង្ឃឹមថាគម្រោងធនាគារអភិវឌ្ឍន៍អន្តរជាតិ នឹងដំណើរការផ្ទះដែលមានតម្លៃសមរម្យដែលតម្រូវឲ្យគ្រួសារដែលមានជីវភាពទាប និងមធ្យម។ ដូច្នេះធនាគារទំាងនោះត្រៀមខ្លួនរួចរាល់ហើយក្នុងការសហការជាមួយយើង ”“ចំណែកឯប្រាក់កម្ចីទិញផ្ទះដែលហិរញ្ញបទានបានពីរដ្ឋក៏បានចុះក្នុងគោលនយោបាយជាតិរួចរាល់ផងដែរ គម្រោងនេះត្រូវការពេលវេលាបន្ថែម យើងសង្ឃឹមថាសម្រាប់រយៈវែងរដ្ឋនឹងដើរតួនាទីយ៉ាងសំខាន់”លោក ឧកញ៉ា សៀ ឬទ្ធី មានប្រសាសន៍ថាផ្ទះដែលមានតម្លៃសមរម្យគឺបានដើរតួនាទីយ៉ាងសំខាន់ក្នុងប្រទេសកម្ពុជាដែលជាប្រទេសមាននិរន្តភាពក្នុងការអភិវឌ្ឍន៍។“ដូចជាបក្សី គ្រប់គ្រួសារត្រូវការជម្រកមួយ ឬកន្លែងមួយដែលពួកគាត់ហៅថាផ្ទះ មិនថាពួកគាត់មាន កម្រឹតជីវភាពណាក៏ដោយ ដូច្នេះពួកយើងមើលឃើញថាការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទ បុរី និងខុនដូ ប្រណិតយ៉ាងច្រើនដែលសម្រាប់តែគ្រួសារដែលមានជីវភាពខ្ពស់ និងកណ្តាល ប៉ុន្តែទន្ទឹមនឹងនេះគ្រួសារ ដែលមានកម្រឹតជីវភាពទាបក៏ចង់បានលំនៅដ្ឋានផ្ទាល់ខ្លួនផងដែរ” នេះជាប្រសាសន៍ របស់លោក ឧកញ៉ា “ដូច្នេះមានតម្រូវការមួយយ៉ាងពិតប្រាកដសម្រាប់ទីផ្សារលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យ” ម្ចាស់គម្រោងអភិវឌ្ឍន៍នៃក្រុមហ៊ុនអចលនទ្រព្យ Cambodia Natural Lucky Real Estate ដែលសព្វថ្ងៃ កំពុងតែសាងសង់គម្រោង Sino Plaza ដែលមានទីតំាងនៅជិតបឹងត្របែកផ្លាហ្ស៊ាក្នុងខណ្ឌចំការម៉ន គាត់ក៏យល់ស្របនៃមតិនេះផងដែរអំពីតម្រូវការផ្គត់ផ្គង់ដែលមានតម្លៃថោកសមរម្យ នៅក្នុងទីផ្សារយោងតាមរបាយការណ៍របស់គាត់ដែលមានឈ្មោះថា “Housing a Kingdom: Affordable housing for Cambodians”។របាយការណ៍ឯកជននេះបានទៅដល់ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ ហើយបានកត់សំគាល់ថា “លំនៅដ្ឋាន ដែលមានតម្លៃថោកសមរម្យគឺជាតម្រូវការចំាបាច់សម្រាប់យុវជនក្មេងៗ គ្រួសារថ្មីថ្មោង និងគ្រួសារដែលមានប្រាក់ចំណូលមធ្យ។ ប្រជាជនកម្ពុជានៅក្នុងកម្រឹតជីវភាពនេះកំពុង តែស្វែងរកលំនៅដ្ឋានប្រភេទនេះកាន់តែច្រើន”ក្នុងការឆ្លើយតបក្រុមហ៊ុនអចលនទ្រព្យ Cambodia Natural Lucky បានកត់សំគាល់ថា “ប្រមាណ១០ភាគរយនៃគម្រោង Sino Plaza គម្រោងនេះនឹងមានតម្លៃទាបជាងទីផ្សារ ឆ្លើយតបទៅនឹងបញ្ហាតម្រូវការលំនៅដ្ឋានរបស់ប្រជាជនកម្ពុជា”នេះគឺជាការប្រើប្រាស់ប្រព័ន្ធ”ទីផ្សារមិនបើកចំហរ” ប្រព័ន្ធបោះឆ្នោតដែលទាមទារឲ្យមានការបោះឆ្នោត នៅក្នុងការលក់គម្រោងនៃការអភិវឌ្ឍន៍ ដែលមានវត្ថុបំណងសម្រាប់ទីផ្សារនៃគ្រួសារដែលមានរបាយការណ៍ប្រាក់ចំណូលអតិបរិមាចន្លោះពី២០០០ដុល្លារក្នុងមួយខែ នេះជាលក្ខខណ្ឌដែលទាមទារមុននឹងស្នើប្រាក់កម្ចីទិញផ្ទះ។ផ្ទះល្វែងដែលស្ថិតនៅក្រោមលក្ខខណ្ឌនេះមិនត្រូវបានលក់បន្តក្នុងទីផ្សារអចលនទ្រព្យបើកចំហរឡើយ ហើយទាមទារឲ្យពួកគាត់រស់នៅរយៈពេល៥ឆ្នំា។ ប្រសិនបើពួកគាត់មានបំណងលក់នៅក្នុងអំឡុងរយៈពេល៥ឆ្នំា ពួកគាត់ត្រូវលក់ទៅឲ្យម្ចាស់គម្រោងវិញ ដោយមានការធានាក្នុងការលក់ទៅតាមតម្លៃដែលបានកំណត់។ របាយការណ៍ដែលត្រូវបានគូសបញ្ជាក់នេះ ទាមទារការគំាទ្រពីរដ្ឋាភិបាល!“ការជួយជ្រោមជ្រែង និងបំពេញភារកិច្ចដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ គួរតែជួយដឹកនំា សហការជាមួយគម្រោងផ្គត់ផ្គង់លំនៅដ្ឋានដែលមានតម្លៃថោកសមរម្យនេះ”“នៅក្នុងរបាយការណ៍បានធ្វើការសង្ខេបជារួម ដោយមានវត្ថុបំណង់ ពុះពារស្វែងរកជំនួយពីខាងក្រសួង ដើម្បីរុញច្រានគម្រោងមួយនេះឲ្យឆ្ពោះទៅមុខ”តំណាងក្រុមហ៊ុនមួយចំនួនបានស្នើសុំរដ្ឋាភិបាល ដើម្បីឲ្យមានការជួយផ្តល់ទុនបន្ថែមដោយផ្ទាល់ ក្នុងការអភិវឌ្ឍលំនៅដ្ឋានដែលមានតម្លៃថោកសមរម្យថ្មីមួយនេះ។ភ្នាក់ងារអចលនទ្រព្យ Huttons CPL Cambodia បាននិយាយថាវាជារឿងសំខាន់ក្នុងការផ្តល់លំនៅដ្ឋានដល់ប្រជាជនដែលមានជីវភាពទាប។“ការផ្តល់លំនៅដ្ឋានដល់ក្រុមគ្រួសារដែលមានកម្រឹតជីវភាពទាបក្នុងតម្លៃមួយដែលពួកគាត់អាចទិញបានដែល ទីតំាង ស្ថិតនៅក្នុងតំបន់ទីប្រជុំជន គឺជាឱកាសក្នុងការលើកស្ទួយកម្រឹតជីវភាពរបស់ពួកគាត់បន្ថែម ក៏ដូចជាជួយដល់គ្រួសារជំនាន់ក្រោយរបស់ពួកគាត់ផងដែរ” នេះជាសម្តីរបស់ Sharon Liew ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន Huttons CPL Cambodia៕
ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព
ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព
June 7, 2022, 6:12 a.m.
Realestate News
ការខិតខំប្រឹងប្រែងដើម្បីភ្ជាប់បណ្តាញក្នុងការពង្រឹងឥទ្ធិពលនៃអចលនទ្រព្យ ការអប់រំ និងវិស័យ អាជីវម្មនៅកម្ពុជា Realestate.com.kh មានមោនភាពក្នុងការគាំទ្រ និងទ្រទ្រង់ដល់ JCI អន្តរជាតិខាសាភ្នំពេញសម្រាប់ព្រឹត្តិការប្រប្រចាំឆ្នាំ “ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព” JCI ជានរណា…JCI ជាអង្គការមិនមែនរដ្ឋាភិបាលរបស់ពលរដ្ឋសកម្មវ័យក្មេងអាយុចាប់ពី ១៨ ដល់ ៤០ ឆ្នាំ ក្នុង៥,០០០សហគមន៍ និងជាង១១៥ប្រទេសជុំវិញពិភពលោក អ្នកដែលចូលរួម និងមានការតាំងចិត្តដើម្បីបង្កើតឥទ្ធិពលនិង ការជួយដល់សហគមន៍របស់ខ្លួន។ សមាជិក JCI ស្វែងរកដំណោះស្រាយជាគោលដៅទៅនឹងបញ្ហាតែមួយនៅក្នុងសហគមន៍របស់យើង ដើម្បីស្ថាបនាពិភពលោកមួយឲ្យប្រសើរឡើង បង្កើតឲ្យមានឥទ្ធិពលជាសកល។ បេសកកម្ម JCI គឺដើម្បីផ្តល់ឱកាសក្នុងការអភិវឌ្ឍន៍ ដែលផ្តល់ឥទ្ធិពលដល់យុវជនក្នុងការផ្លាស់ប្តូរជាវិជ្ជាមាន។ការណែនាំពី ពិពណ៌អាជីវកម្មអន្តរជាតិ JCI និងសហគ្រិនភាព៖គោលបំណងដំបូងបំផុតនៃការពិពណ៌នៅភ្នំពេញក្នុងខែសីហា ដើម្បីផ្សព្វផ្សាយពីគុណសម្បត្តិនៃសេដ្ឋកិច្ចកម្ពុជាតាមរយៈពាណិជ្ជកម្មខុសគ្នា និងឱកាសនៃការវិនិយោគទាំងទីផ្សារក្នុងស្រុក និងអន្តរជាតិ។ ការតាំងពិពណ៌ឆ្នាំនេះផ្តោតសំខាន់ទៅលើវិស័យ ៣ផ្សេងៗគ្នាមានដូចជា៖ វិស័យអចលនទ្រព្យ ចំណីអាហារ& ភេសជ្ជៈ  និងឧស្សាហកម្មផលិតផលសរីរាង្គ។ អ្នករៀបចំមានសង្ឃឹមថាព្រឹត្តិការណ៍នេះ ជាស្ពានចំលងទីផ្សារ និងបង្កើតពង្រឹងចំណងមិត្តភាពជាមួយសហគមន៍ដែលចាប់អារម្មណ៍ ឬធ្វើជំនួញនៅក្នុងប្រទេសកម្ពុជា។អ្វីនឹងកើតឡើងនៅក្នុងពិពណ៌ JCI?ព្រឹត្តិការណ៍ពីរនឹងកើតមានក្នុងពេលតែមួយ នៅថ្ងៃទី ២៧ ខែ សីហា ឆ្នាំ ២០១៦ នៅឯសណ្ឋាគារ និងលំនៅដ្ឋានសុខាភ្នំពេញលំដាប់ផ្កាយ៥ពីម៉ោង៨ព្រឹក ដល់ម៉ោង ៦ ល្ងាច ដើម្បីផ្តល់តម្រូវ ការឲ្យអ្នកចូលរួម។ ពិពណ៌អាជីវកម្មអន្តរជាតិ និងជាពិពណ៌អាជីវកម្មល្អមួយដែលអនុញ្ញាតឲ្យមនុស្ស ៥០០នាក់ ចូលរួមជាមួយអាជីវកម្មជាង៥១ រួមមានទាំងអ្នកផ្គត់ផ្គង់ផ្សេងៗ ដែលនឹងបង្ហាញពីផលិតផល និងសេវាកម្មរបស់ពួកគេនៅតាមស្តង់នីមួយៗ។ នៅក្នុងពេលជាមួយគ្នានោះផងដែរ  ជំនួបសហគ្រិនមកពីគ្រប់ទិសទីនឹងកើតមានឡើង សិក្ខាសាលាស្តីពីអាជីវកម្មដែលនឹងនាំយកមកនូវអាជីវកម្មដែលនំាបទពិសោធន៍ពីវិស័យនីមួយៗ ដែលនិយាយអំពីឱកាសធ្វើពាណិជ្ជកម្មខុសៗគ្នាននៅកម្ពុជា។ ព្រឹត្តិការណ៍នេះនឹងផ្តល់ជូននៅគ្រប់ទីកន្លែងដែលមានអ្នកចូលរួមពី ១៥០ ទៅ ២០០នាក់ ដែលមានកន្លែងអង្គុយមានចំនួនកំណត់។ តើនរណាអាចចូលរួមបានខ្លះ?ទាំងពិពណ៌អាជីវកម្មអន្តរជាតិ និងសិក្ខាសាលាស្តីពីសហគ្រិនភាពបើកទូលាយចំពោះ ម្ចាស់អាជីវកម្ម សហគ្រិនក្នុងស្រុក និងអន្តរជាតិ វិនិយោគិនក្នុងស្រុក និងអន្តរជាតិ និងសមាគមន៍អាជីវម្ម។ ហេតុអ្វីត្រូវចូលរួមក្នុងព្រឹត្តិការណ៍នៅក្នុងឆ្នាំនេះ?ដោយសារតែព្រឹត្តិការណ៍នេះនឹងមានការចូលរួមពីស្ថាប័នអាជីវកម្ម អ្នកផ្គត់ផ្គង់ សហគ្រិន និង អ្នកវិនិយោគទុនល្បីៗនេះប្រហែលជាឱកាសល្អបំផុតសម្រាប់អ្នកបានជួបមនុស្សថ្មីៗ និងពង្រីកបណ្តាញដៃគូការសហការក្នុង និងក្រៅប្រទេសកម្ពុជា។វាជាឱកាសតែមួយគត់ដើម្បីទទួលបានការផ្សព្វផ្សាយពីផលិតផល និងសេវាកម្មច្បាស់លាស់របស់អ្នក ឫក្រុមហ៊ុនរបស់អ្នកនឹងផ្តល់ជូន។ ដោយសារមានសិក្ខាសាលាផងនោះ វាជាពេលវេលាដ៏អស្ចារ្យសម្រាប់អ្នករៀនសូត្រពីអ្វីដែលថ្មីពីអ្នកជំនាញដែលមានបទពិសោធន៍ក្នុងវិស័យអចលនទ្រព្យ អាហារ&ភេសជ្ជៈ និងឧស្សាហកម្មផលិតផលសរីរាង្គ។នៅក្នុងព្រឹត្តិការណ៍ស្តីអំពីសហគ្រិនភាពវ័យក្មេង សម្រាប់កន្លែងអង្គុយមួយតម្លៃ ៥០ដុល្លារ ហើយត្រឹមតែ៣០០ ដុល្លារសម្រាប់តង់ដាក់តាំងបង្ហាញមួយ អ្នកប្រាកដជាទទួលបានប្រាក់ដ៏ច្រើនមកវិញ។ប្រសិនបើខ្ញុំចង់ឧបត្ថម្ភក្នុងកម្មវិធី?ការគាំទ្រពីដៃគូដូចជា៖ សមាគមន៍ហសគ្រិនភាពវ័យក្មេងកម្ពុជា និងចូលរួមការគំាទ្រពីបណ្តាញអាជីវកម្មអន្តរជាតិ សមាគមន៍សហគ្រិនភាពស្រី្តកម្ពុជា និងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)  អ្នករៀបចំកម្មវិធីនៅតែផ្តល់ជូនកញ្ចប់ពិសេសចាប់ពី ១,០០០ ដុល្លារ សម្រាប់ការឧបត្ថម្ភដែលមានចំណាប់អារម្មណ៍។ តម្លៃនេះនឹងអនុញ្ញាតឲ្យអ្នកដាក់ស្លាកសញ្ញារបស់អ្នកនៅលើខិតប័ណ្ឌផ្សព្វផ្សាយដាក់នៅលើគេហទំព័រផ្សព្វផ្សាយសង្គម ដាក់ស្លាកសញ្ញាក្នុងវីដេអូផ្សព្វផ្សាយ និងមានជាច្រើនទៀត។  ប្រសិនបើអ្នកមានសំណួរ/ចម្ងល់?អ្នកចូលរួមមានចំណាប់អារម្មណ៍សូមទាក់ទងលោក ហម ចាន់រស្មីតាមទូរស័ព្ទលេខ +855 12 540 033 ឫតាមអ៊ីម៉ែល hchanreaksmey@gmail.com.សម្រាប់អ្នកចាប់អារម្មណ៍លើ កញ្ចប់ឧបត្ថម្ភ និងទំនាក់ទំនងជាសាធារណៈ សូមទាក់ទង លោក Soth Sothearak តាមរយៈលេខទូរស័ព្ទ +855 17 59 46 19 ឫតាមអ៊ីម៉ែល  sothearak2510@gmail.com
របាយការណ៍អំពីទីផ្សារខុនដូ H1 2016​ ជួបជាមួយ លោក ច្រឹក សុខនីម លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
របាយការណ៍អំពីទីផ្សារខុនដូ H1 2016​ ជួបជាមួយ លោក ច្រឹក សុខនីម លើកញ្ចក់ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Special Reports
Realestate News
ជាមួយនឹងអត្រានៃតម្រូវការ និងការផ្គត់ផ្គង់ទីផ្សារខុនដូ មានការប្រែប្រួលនៅកម្ពុជា។ វាអាចទៅរួចថាឆ្នាំ ២០១៦ នឹងជម្រុញឲ្យអ្នកជំនាញខាងអចលនទ្រព្យឲ្យផ្តោតសំខាន់លើបញ្ហាបីបួន ដែលត្រូវតែដោះ ស្រាយសម្រាប់ទីផ្សារឲ្យមាននិរន្តរភាពទៅថ្ងៃអនាគត។ ជាពិសេសេការកើនឡើងតម្រូវការក្នុងអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មីៗ ដើម្បីតទល់ទៅនឹងការធ្លាកចុះនៃតម្រូវការខុនដូ។  យោងទៅតាមលោកច្រឹក សុខនីម ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Mekong នៅក្នុងបទ បង្ហាញរបស់គាត់សម្រាប់របាយការណ៍ទីផ្សារខុនដូ H1 2016 របស់ក្រុមហ៊ុន Century21 Cambodia។ បណ្តាញគេហទំព័រផ្លូវការដៃគូរបស់ Century21 Cambodia និងក្រុមការងាររបស់Realestate.com.khTV បានចុះយកព័ត៌មាននៅទីនោះ។ ឧបសគ្គ ផ្នែកនយោបាយ មានច្បាប់មួយចំនួនកំពុងបានធ្វើសេចក្តីពង្រាង និងអនុម័តដើម្បីជួយដល់វិស័យអចលនទ្រព្យដែលមានការកើនឡើងជាពិសេសទាក់ទងទៅនឹងទីផ្សារខុនដូ។ ប៉ុន្តែនៅពេលដែលមានសញ្ញាណណាមួយដែលបង្ហាញពីអសន្តិសុខក្នុងទីផ្សារ និងវិស័យនយោបាយនៅកម្ពុជា  វិនិយោគិនបរទេសត្រូវបានពន្យារ និងសំឡឹងរកទីផ្សារបន្ថែម និងទីផ្សារមានហានិយភ័យតិចតួចសម្រាប់ការវិនិយោគរបស់ខ្លួន។ លោក សុខនីម និយាយថាកំណើនបញ្ហានយោបាយនៅឆ្នាំ ២០១៦ កំពុងធ្វើឲ្យវិនិយោគិនបរទេសព្រួយបារម្មណ៍នៅពេលគិតពីប្រទេសកម្ពុជា។  ប៉ុន្តែ លោក សុខនីម លើកឡើងថាប្រហែលជាមានរូបភាពបញ្ហាជាតិច្រើនជាងការពិតជាក់ស្ដែងរបស់កម្ពុជាក្នុងឆ្នាំ ២០១៦។ គាត់ពន្យល់ថា “ទោះបីជាស្ថានភាពនយោបាយកម្ពុជាមើលទៅហាក់បីដូចជាមានស្ថេរភាព និងមិនមានការផ្លាស់ប្តូរក៏ដោយ  តែទំនុកចិត្ត និងទស្សនៈមួយចំនួនរបស់អតិថិជនបានធ្លាក់ចុះ”។ នេះហាក់បីដូចជាបញ្ហាតូចតាចចំពោះមនុស្សមួយចំនួន ប៉ុន្តែការវិនិយោគឧស្សាហកម្មបរទេសមានប្រហែល ៧០ % នៃទីផ្សារខុនដូ។  ការផ្គត់ផ្គង់លើសលប់ដោយសារតែការប៉ានស្មានចង្អុលបង្ហាញពីកំណើននៃតម្រូវការកំឡុងដើមខែក្នុងឆ្នាំ ២០១៦ អ្នកអភិវឌ្ឍន៍ចាប់ យកឱកាសដើម្បីទទួលបានគម្រោងសាងសង់ថ្មី ជាពិសេសគម្រោងលើទីផ្សារខុនដូ។ ជាអកុសលកត្តានេះធ្វើឲ្យមានគម្រោងសាងសង់ថ្មីច្រើនឡើង ដែលត្រូវធ្វើការគិតទុកមុន។ លោក សុខនីម បាននិយាយថា “ការផ្គត់ផ្គង់បានកើនឡើងខ្លាំងនៅឆ្នាំនេះ” ជាពិសេសនៅក្នុងខែ មករា កុម្ភៈ និងមិនា ឆ្នាំ ២០១៦… ជាមួយគម្រោងថ្មីត្រូវបានដាក់ចេញស្ទើររាល់ថ្ងៃ។ របាយការណ៍ទីផ្សារខុនដូរបស់ក្រុមហ៊ុន Century21 បង្ហាញថា ខុនដូ ជាង១៣,៧៣០ យូនីតត្រូវរំពឹងថាកើនឡើងនៅក្នុងប៉ុន្មានខែបន្ទាប់ក្នុងឆ្នាំ ២០១៦។ ទោះបីជាយ៉ាងណា លោក Seraj Sutton មកពីក្រុមហ៊ុន Century21 Cambodia នៅក្នុងកម្មវិធីជាមួយគ្នានោះ លោកបាកលើកឡើងថា គាត់សង្ឃឹមថានឹងមានការដោះស្រាយលើកំណើននៃការផ្គត់ផ្គង់ដោយការទំនាក់ទំនងជាមួយវិនិយោគិនបរទេសតាមមធ្យោបាយ តាមបែបដំណើរទស្សនកិច្ច “យុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍អាជីវកម្មសកល” ដែលនឹងអនុញ្ញាត   Century21 Cambodia ឲ្យផ្លាស់ប្តូរពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត រក្សាអ្នកវិនិយោគទុន ប្រាប់ពី ឱកាសនៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា។ ភាពមិនឯករាជ្យនៅក្រៅប្រទេសការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេស៖ ប្រទេសចិនក៏ប៉ះពាល់ដល់ចំនួននៃតម្រូវការទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងទទួលបាន។ លោក សុខនីម បញ្ជាក់ថា ទោះបីជាកម្ពុជានៅតែបញ្ចុះតម្លៃជួល និងតម្លៃលក់នៅក្នុងទីផ្សារ ប្រទេសកម្ពុជាត្រូវតែបន្ថយចំនួនប្រាក់ដែល មិនឯករាជ្យរបស់ខ្លួននៅខាងក្រៅប្រទេស។ កម្ពុជាមានទីផ្សារដែលប្រើប្រាស់ប្រាស់ដុល្លារហើយលក្ខណៈបែបនេះក៏ប្រហែលជាបង្ករឲ្យមានបញ្ហានៅថ្ងៃអនាគតផងដែរ។ថ្វីបើការចង្អុលបង្ហាញនៃការផ្គត់ផ្គង់លើល លោក សុខនីម និងក្រុមការងាររបស់ Century21 Cambodiaជឿថាការប្រយ័ត្នក្នុងចិត្ត និងគិតពីគោលនយោបាយនៃការវិនិយោគនៅតែមាន ភាពជោគជ័យក្នុងការវិនិយោគលើទីផ្សារខុនកម្ពុជា។ស្វែងរកព័ត៍មានបន្ថែមអំពីបញ្ជីខុនដូនៅលើ realestate.com.kh