របាយការណ៍អំពីទីផ្សារខុនដូ H1 2016​ ជួបជាមួយ លោក ច្រឹក សុខនីម លើកញ្ចក់ទូរទ្ទស្សន៍ Realestate.com.khTV

16 ខែ កុម្ភៈ ឆ្នាំ 2017, 11:35

ជាមួយនឹងអត្រានៃតម្រូវការ និងការផ្គត់ផ្គង់ទីផ្សារខុនដូ មានការប្រែប្រួលនៅកម្ពុជា។ វាអាចទៅរួចថាឆ្នាំ ២០១៦ នឹងជម្រុញឲ្យអ្នកជំនាញខាងអចលនទ្រព្យឲ្យផ្តោតសំខាន់លើបញ្ហាបីបួន ដែលត្រូវតែដោះ ស្រាយសម្រាប់ទីផ្សារឲ្យមាននិរន្តរភាពទៅថ្ងៃអនាគត។ ជាពិសេសេការកើនឡើងតម្រូវការក្នុងអភិវឌ្ឍន៍យុទ្ធសាស្ត្រថ្មីៗ ដើម្បីតទល់ទៅនឹងការធ្លាកចុះនៃតម្រូវការខុនដូ។  យោងទៅតាមលោកច្រឹក សុខនីម ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Century 21 Mekong នៅក្នុងបទ បង្ហាញរបស់គាត់សម្រាប់របាយការណ៍ទីផ្សារខុនដូ H1 2016 របស់ក្រុមហ៊ុន Century21 Cambodia។ បណ្តាញគេហទំព័រផ្លូវការដៃគូរបស់ Century21 Cambodia និងក្រុមការងាររបស់Realestate.com.khTV បានចុះយកព័ត៌មាននៅទីនោះ។

ឧបសគ្គ ផ្នែកនយោបាយ

មានច្បាប់មួយចំនួនកំពុងបានធ្វើសេចក្តីពង្រាង និងអនុម័តដើម្បីជួយដល់វិស័យអចលនទ្រព្យដែលមានការកើនឡើងជាពិសេសទាក់ទងទៅនឹងទីផ្សារខុនដូ។ ប៉ុន្តែនៅពេលដែលមានសញ្ញាណណាមួយដែលបង្ហាញពីអសន្តិសុខក្នុងទីផ្សារ និងវិស័យនយោបាយនៅកម្ពុជា  វិនិយោគិនបរទេសត្រូវបានពន្យារ និងសំឡឹងរកទីផ្សារបន្ថែម និងទីផ្សារមានហានិយភ័យតិចតួចសម្រាប់ការវិនិយោគរបស់ខ្លួន។ លោក សុខនីម និយាយថាកំណើនបញ្ហានយោបាយនៅឆ្នាំ ២០១៦ កំពុងធ្វើឲ្យវិនិយោគិនបរទេសព្រួយបារម្មណ៍នៅពេលគិតពីប្រទេសកម្ពុជា។  

ប៉ុន្តែ លោក សុខនីម លើកឡើងថាប្រហែលជាមានរូបភាពបញ្ហាជាតិច្រើនជាងការពិតជាក់ស្ដែងរបស់កម្ពុជាក្នុងឆ្នាំ ២០១៦។

គាត់ពន្យល់ថា “ទោះបីជាស្ថានភាពនយោបាយកម្ពុជាមើលទៅហាក់បីដូចជាមានស្ថេរភាព និងមិនមានការផ្លាស់ប្តូរក៏ដោយ  តែទំនុកចិត្ត និងទស្សនៈមួយចំនួនរបស់អតិថិជនបានធ្លាក់ចុះ”។ នេះហាក់បីដូចជាបញ្ហាតូចតាចចំពោះមនុស្សមួយចំនួន ប៉ុន្តែការវិនិយោគឧស្សាហកម្មបរទេសមានប្រហែល ៧០ % នៃទីផ្សារខុនដូ។  

ការផ្គត់ផ្គង់លើសលប់

ដោយសារតែការប៉ានស្មានចង្អុលបង្ហាញពីកំណើននៃតម្រូវការកំឡុងដើមខែក្នុងឆ្នាំ ២០១៦ អ្នកអភិវឌ្ឍន៍ចាប់ យកឱកាសដើម្បីទទួលបានគម្រោងសាងសង់ថ្មី ជាពិសេសគម្រោងលើទីផ្សារខុនដូ។ ជាអកុសលកត្តានេះធ្វើឲ្យមានគម្រោងសាងសង់ថ្មីច្រើនឡើង ដែលត្រូវធ្វើការគិតទុកមុន។

លោក សុខនីម បាននិយាយថា “ការផ្គត់ផ្គង់បានកើនឡើងខ្លាំងនៅឆ្នាំនេះ” ជាពិសេសនៅក្នុងខែ មករា កុម្ភៈ និងមិនា ឆ្នាំ ២០១៦… ជាមួយគម្រោងថ្មីត្រូវបានដាក់ចេញស្ទើររាល់ថ្ងៃ។ របាយការណ៍ទីផ្សារខុនដូរបស់ក្រុមហ៊ុន Century21 បង្ហាញថា ខុនដូ ជាង១៣,៧៣០ យូនីតត្រូវរំពឹងថាកើនឡើងនៅក្នុងប៉ុន្មានខែបន្ទាប់ក្នុងឆ្នាំ ២០១៦។ 

ទោះបីជាយ៉ាងណា លោក Seraj Sutton មកពីក្រុមហ៊ុន Century21 Cambodia នៅក្នុងកម្មវិធីជាមួយគ្នានោះ លោកបាកលើកឡើងថា គាត់សង្ឃឹមថានឹងមានការដោះស្រាយលើកំណើននៃការផ្គត់ផ្គង់ដោយការទំនាក់ទំនងជាមួយវិនិយោគិនបរទេសតាមមធ្យោបាយ តាមបែបដំណើរទស្សនកិច្ច “យុទ្ធសាស្ត្រនៃការអភិវឌ្ឍន៍អាជីវកម្មសកល” ដែលនឹងអនុញ្ញាត   Century21 Cambodia ឲ្យផ្លាស់ប្តូរពីប្រទេសមួយទៅប្រទេសមួយផ្សេងទៀត រក្សាអ្នកវិនិយោគទុន ប្រាប់ពី ឱកាសនៃការវិនិយោគអចលនទ្រព្យនៅកម្ពុជា។

ភាពមិនឯករាជ្យនៅក្រៅប្រទេស

ការធ្លាក់ចុះសេដ្ឋកិច្ចនៅប្រទេស៖ ប្រទេសចិនក៏ប៉ះពាល់ដល់ចំនួននៃតម្រូវការទីផ្សារអចលនទ្រព្យកម្ពុជាដែលកំពុងទទួលបាន។ លោក សុខនីម បញ្ជាក់ថា ទោះបីជាកម្ពុជានៅតែបញ្ចុះតម្លៃជួល និងតម្លៃលក់នៅក្នុងទីផ្សារ ប្រទេសកម្ពុជាត្រូវតែបន្ថយចំនួនប្រាក់ដែល មិនឯករាជ្យរបស់ខ្លួននៅខាងក្រៅប្រទេស។ កម្ពុជាមានទីផ្សារដែលប្រើប្រាស់ប្រាស់ដុល្លារហើយលក្ខណៈបែបនេះក៏ប្រហែលជាបង្ករឲ្យមានបញ្ហានៅថ្ងៃអនាគតផងដែរ។

ថ្វីបើការចង្អុលបង្ហាញនៃការផ្គត់ផ្គង់លើល លោក សុខនីម និងក្រុមការងាររបស់ Century21 Cambodiaជឿថាការប្រយ័ត្នក្នុងចិត្ត និងគិតពីគោលនយោបាយនៃការវិនិយោគនៅតែមាន ភាពជោគជ័យក្នុងការវិនិយោគលើទីផ្សារខុនកម្ពុជា។

ស្វែងរកព័ត៍មានបន្ថែមអំពីបញ្ជីខុនដូនៅលើ realestate.com.kh
 realestateTV