+855 92 92 1000
Logo
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
Updated on: October 4, 2023, 1:51 a.m.
Published on: July 28, 2016, 8:21 a.m.
Realestate News
Property Buyers & Sellers Advice

ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!


er visa

មន្រ្តីរដ្ឋាភិបាលបានប្រកាសថា នឹងណែនាំពីប្រភេទទិដ្ឋាការថ្មីសម្រាប់សោធននិវត្តន៍ជនបរទេស នៅក្នុងប្រទេសកម្ពុជាដែលហៅថា"ទិដ្ឋាការ ER” 

យោងតាមប្រធាននៃនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា ទិដ្ឋាការER មានការផ្លាស់ប្តូរនូវឯកសារតម្រូវតិចតួចជនបរទេសដែលបានចូលនិវត្តន៍ក្នុងពេលបច្ចុប្បន្ន ត្រូវមានឯកសារបញ្ជាក់ប្រទេសកំណើតរបស់ពួកគាត់ អំពីហិរញ្ញវត្ថុដើម្បីប្រាកដ ថាពួកគាត់អាចធានាការរស់នៅប្រចំាថ្ងៃអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។

ចំណុចសំខាន់ដែលត្រូវកត់សំគាល់នោះគឺ ជនបរទេសដែលជានិវត្តន៍ជនដែលបានស្នើសុំទិដ្ឋាការតាម E-Visa ឬទិដ្ឋាការជំនួញមិនតម្រូវឲ្យធ្វើការប្រភេទទិដ្ឋាការឡើយ ឬស្នើសុំថ្មីទៀតឡើយ ប៉ុន្តែពួកគេនៅមានជម្រើស។

ជនបរទេសអន្តោប្រវេសន៍ដែលជានិវត្តន៍ជនកំពុងរស់នៅក្នុងប្រទេសកម្ពុជាក៏តម្រូវឲ្យអនុវត្តន៍បែបនេះដែរ។

“លោកប្រ៊ូសអាយុ៤៩ឆ្នំាជានិវត្តន៍ជនមកពីឃ្វីនឡេន អ៊ូស្រា្តលី កំពុងរស់នៅជិតវត្តភ្នំ បាននិយាយថាលោកស្វាគមន៍ក្នុងការផ្លាស់ប្តូរ ទោះបីជាយ៉ាងណាភាគច្រើនជនបរទេសដែលកំពុងស្នាក់នៅ នឹង មិនទៅធ្វើទិដ្ឋាការថ្មីនោះទេ យ៉ាងណាក៏ត្រូវតែធ្វើយើងគ្មានជម្រើសនោះទេ។”

ទិដ្ឋាការសម្រាប់អ្នកជំនួញប្រហែលមានប្រយោជន៍ ដោយសារការអនុវត្តន៍នៅមានកម្រឹតតិចនៅឡើយ។

និវត្តន៍ជនដែលជាជនបរទេសជាច្រើនអាចធ្វើការរស់នៅក្នុងប្រទេសកម្ពុជារយៈពេលយូរដោយធ្វើការពន្យារទិដ្ឋាការរាល់ឆ្នំា ដោយគ្មានការងារធ្វើពិតប្រាកដ និងជំនួញអ្វីឡើយ។

អ្នកបញ្ចេញមតិម្នាក់នៅលើគេហទំព័រនៅលើគេហដ្ឋទំព័រ Khmer440 បាននិយាយថា៖ “វាជាការប្រសើ រ សម្រាប់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែខ្ញុំឆ្ងល់ថាតើហិរញ្ញវត្ថុកម្រឹតណាដែលហៅថាមានលំនឹង?”

“អ្នកប្រើប្រាស់ម្នាក់ទៀត scobienz” បាននិយាយថា “ នៅខេត្តភូកេតឆ្នំា២០០៦ក៏មានច្បាប់ស្រដៀងនេះផងដែរ ជួយកែតម្រូវផង ប្រសិនបើខ្ញុំនិយាយខុស និយាយពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីបញ្ជាក់ថាមានប្រាក់ ៦០០០០បាតចំណូលប្រចំាខែ ឬត្រូវតំកល់ប្រាក់ប្រមាណ ៨០០០០០បាតក្នុងគណនីធនាគារ ដែលស្មើនឹង ១៧០០ដុល្លារក្នុងមួយខែនៃប្រចំណូល ឬ២៣០០០ដុល្លារនៅក្នុងគណនីធនាគារ។”

ក្នុងបទបញ្ញតិថ្មីនៃទិដ្ឋាការសោធននិវត្តន៍សម្រាប់ជនបរទេស លោកវាសនាបានពន្យល់ឲ្យកាន់តែច្បាស់ថាវាមានការផ្លាស់ប្តរូ ប៉ុន្តែនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាជនបរទេសមិនអាចធ្វើជាកម្មសិទ្ធិដី ឬអចលវត្ថុបានឡើយ។

ដូច្នេះវាមិនមានការផ្លាស់ប្តរូច្រើននោះទេសម្រាប់ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ទោះបីជាមានការផ្លាស់ប្តូរបែបនេះក៏ដោយ។

នៅពេលសាកសួរអំពីប្រធានបទនេះនាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ Independent Property Services (IPS) លោក Grant Fitzgerald បានផ្តល់ចំលើយ ថា “វាមានផលប៉ះពាល់តិចតួចមែនទែនក្នុងទីផ្សារអចលនទ្រព្យ។”

គាត់បានបន្តទៀតថា “ថវិការរបស់និវត្តន៍ជន គឺមានកម្រឹតមួយមានកំណត់ច្បាស់លាស់សម្រាប់ការជួល និងលក់ដូច្នេះប្រសិនបើមានផលប៉ះពាល់វាអាចប៉ះពាល់ចំពោះទីផ្សារតែទីផ្សារអចលនវត្ថុដែល មានស្តង់ដារទាបតែប៉ុណ្ណោះ។”

ប្រភេទទិដ្ឋាការ ER Visas ត្រូវបានរំពឹងថាអាចចាប់ដំណើរការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ប្រសិនបើមិនមានការប្រែប្រួល ឬពន្យារពេល។ ស្វែងយល់បន្ថែមអំពី ជីវិតរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា...  

 

Comments