+855 92 92 1000
Logo
​​​តំបន់​ភ្នំរាប​នឹង​ក្លាយ​ជា​បេះដូង​នៃ​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍
Updated on: June 7, 2022, 4:54 a.m.
Published on: March 1, 2019, 11:53 a.m.

​​​តំបន់​ភ្នំរាប​នឹង​ក្លាយ​ជា​បេះដូង​នៃ​តំបន់​សេដ្ឋកិច្ច ពាណិជ្ជកម្ម និងទេសចរណ៍


រូបភាពតំណាង

​​ការ​វិវត្តនៃ​វិស័យ​ដីធ្លី ​និង​ការវិនិយោគ​នៅ​កម្ពុជាកំពុង​តែ​មាន​សន្ទុះ​រីក​ចម្រើន​គួរ​ឲ្យ​កត់សម្គាល់ តំបន់​ភ្នំរាបកំពុង​ក្លាយ​ជា​គោលដៅ​សំខាន់​ក្នុង​ការអភិវឌ្ឍ ព្រោះ​តែ​តំបន់ដ៏មានសារសំខាន់​​នេះបាន​ត​ភ្ជាប់​យ៉ាង​ល្អ​បំផុតជា​មួយ​ ​ប៉ូល សេដ្ឋកិច្ច​ សំខាន់ៗក្នុង​រាជធានីភ្នំពេញ ។

​តំបន់ភ្នំរាប​នេះ​​​ជា​តំបន់​ល្អសម្រាប់​ការអភិវឌ្ឍពី​ព្រោះ​វាមាន​សណ្ឋានដី​ខ្ពស់ងាយ​ស្រួល​ក្នុង​ការ​អភិវឌ្ឍ​លើ​គ្រប់​គម្រោង​ទាំង​អស់។ តំបន់ភ្នំរាបប្រៀប​បានទៅ​នឹងបេះដូង​នៃ​តំបន់​សេដ្ឋកិច្ច តំបន់ពាណិជ្ជកម្ម និង​តំបន់ទេសចរណ៍ព្រោះតំបន់​នេះ​ស្ថិត​នៅ​ចំ​កណ្តាលទី​ប្រជុំ​របស់​គម្រោង​អភិវឌ្ឍរបស់​រាជរដ្ឋាភិបាល ។

អានអត្ថបទបន្ថែម៖ ស្វែងយល់៥ចំណុចនេះសិន បើចង់វិនិយោគជោគជ័យក្នុងវិស័យអចលនទ្រព្យ!

​តាមការសង្កេតមើលទៅភាគខាង​ជើង​ឈាង​ខាងលិច តំបន់​នេះស្ថិត​នៅ​ជិត​ផ្លូវ​ ៥១ ដែល​ជាផ្លូវ​យុទ្ធសាស្រ្ត​ដ៏​សំខាន់​របស់រដ្ឋាភិបាល​ក្នុង​ការ​រៀបចំ​ជាតំបន់​សេដ្ឋកិច្ចពិសេស ហើយ​បើ​មើល ​មក​ខាងត្បូង​វិញ​គឺ​តភ្ជាប់​ជាមួយ​បឹងតាមោកដែលជាតំបន់​​អភិវឌ្ឍន៍ ជាផ្សារ​បោះដុំ និង​គម្រោង​មជ្ឈមណ្ឌលពាណិជ្ជកម្ម​ធំៗនាពេល​អនាគត ។

​ហេតុ​នាំ​ឲ្យ​នេះ​តំបន់នេះអាច​អភិវឌ្ឍ​ទៅ​ជា​គម្រោង​ បាន​គ្រប់លក្ខខណ្ឌ ពិសេសប្រសិន​បើ​ អ្នក​រកស៊ី​ គេ​ចង់​បង្កើត​រោងចក្រ ឬ​គេ​ចង់​បង្កើត​ជាផ្សារ ​សម្រាប់ប្រជាជននោះ​រាល់ផលិតផល និង​សេវាកម្ម​ទាំងអស់​គឺ ​ត្រូវ​បាន​តភ្ជាប់​យ៉ាង​ល្អ ដែល​ធ្វើ​ឱ្យ​ចំណាយ​តិច តែ​ចំណេញ​ច្រើនលើ​ការ​ដឹកជញ្ជូន និង​ពេលវេលា ពីព្រោះតំបន់ដ៏ប្រសិទ្ធិនេះស្ថិត​នៅចំ​កណ្តាល និង​មាន​ផ្លូវ​តភ្ជាប់​ខ្វាត់ខ្វែង​ប្រៀបដូចជាសសៃឈាម​ ។

ស្វែងរកព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យសម្រាប់ជួលលក់សូមចូលទៅកាន់ Realestate.com.kh

Comments