+855 92 92 1000
Logo

Property Buyers & Sellers Advice

ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
June 6, 2022, 5:04 p.m.
Special Reports
Events & Announcements
Realestate News
Property Buyers & Sellers Advice
ពិព័រណ៍អចលនទ្រព្យកម្ពុជាដែលរៀបចំដោយ Realestate.com.kh នៅសាលធំនៃសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃសុក្រ និងថ្ងៃសៅរិ៍សប្តាហ៍មុនមានអ្នកចូលរួមប្រមាណ៣០០០នាក់រួមមានអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។អ្នកអភិវឌ្ឍន៍ល្បីៗនៅក្នុងប្រទេសបានទទួលផលប្រយោជន៍ជាច្រើនពីអ្នកចង់ទិញ និងដែលចាប់អារម្មណ៍ទិញរាប់ពាន់នាក់ក្នុងរយៈពេលពីរថ្ងៃនេះហើយក្នុងនោះមានរហូតដល់៣០​កិច្ចសន្យាទិញបានធ្វើនៅក្នុងកន្លែងពិព័រណ៍តែម្តង ដែលតម្លៃនៃយូនីតសរុបស្នើនឹងចំនួនទឹកប្រាក់សរុបប្រមាណជាង៣លានដុល្លារអាមេរិក។ម្ចាស់គម្រោងអភិវឌ្ឍន៍ក៏ទទួលបានអ្នកចូលមើលគម្រោងយ៉ាងច្រើនក៏ដូចជាមើលលើផ្ទះគម្រូផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះ ហើយទទួលបានអតិថិជនដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាច្រើននាក់ ដែលនៅតែជាឱកាសលក់សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងនោះបន្ទាប់ពីព្រឹត្តិការណ៍នេះ។  អតិថិជនដែលបានទិញលំនៅដ្ឋានចំនួន៣នាក់បានឈ្នះរង្វាន់សំបុត្រយន្តហោះទៅក្រៅប្រទេស ពីក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។អ្នកចូលរួមប្រមាណ៤០ភាគរយជាជនជាតិចិន ឬអ្នកចេះនិយាយភាសាចិន និងចំនួន២០ភាគជាបរទេសចំរុះជាតិសាសន៍ ចំណែកឯចំនួន៤០ភាគរយជាជនជាតិខ្មែរ។ ដោយសារពួកយើងជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសបានជា អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះភាគច្រើនជាអតិថិជនគោលដៅរបស់គេហទំព័រ Realestate.com.kh    និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។បើតាមការឲ្យដឹងរបស់អ្នកនាង Kelly ជានាយករងផ្នែកទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអភិវឌ្ឍន៍ Creed Group បានឲ្យដឹងថា “ក្រុមហ៊ុន Creed Group បានដាក់បង្ហាញគម្រោងអភិវឌ្ឍន៍ចំនួន៣មានដូចជា៖ គម្រោង Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោង Arata Garden Residences ហើយទទួលបានលទ្ធផលដ៏ប្រសើរបំផុតដោយទទួលបានការកក់ទិញចំនួន២១យូនីត ពីគម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន និងគម្រោងថ្មីបន្ទា​ប់គឺ Arata Garden Residences។”អ្នកស្រី Intan Kosem ម្ចាស់គម្រោងខុនដូ Habitat Condos បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការធ្វើការបង្ហាញអំពីគម្រោងលំនៅដ្ឋានខុនដូ Habitat នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ជាក់ស្តែងពួកយើងបានលក់ខុនដូចំនួនមួយយូនីតទៅឲ្យអតិថិជនម្នាក់មកពីបរទេសនៅក្នុងព្រឹត្តិការណ៍មួយនេះ។ ក្រៅពីនេះយើងទទួលបានអ្នកចាប់អារម្មណ៍ទិញ និងអ្នកចូលមកទស្សនាគម្រោងរបស់យើងជាច្រើននាក់ផ្សេងទៀត។ យើងរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះលើកក្រោយទៀត!”“យើងមានការពេញចិត្តយ៉ាងខ្លាំងដែលពួកយើងបានចូលរួមជាមួយព្រឹត្តិការណ៍បង្ហាញអចលនទ្រព្យ ដែលរៀបចំឡើងដោយ Realestate.com.kh នៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍អាចឲ្យពួកយើងបានទទួលការលក់ដោយផ្ទាល់យ៉ាងច្រើន និងទទួលបានអ្នកដែលមានបំណងទិញពិតប្រាកដជាច្រើននាក់ពីព្រឹត្តិការណ៍នេះ។ យើងទន្ទឹមរងចាំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះលើកក្រោយទេៀតដែលរៀបចំដោយ Realestate.com.kh” យោងតាមសម្តីរបស់ លោក Laurence Hamilton នាយករងនៃក្រុមហ៊ុន  NC Max World Real Estate Development/Brokerage ដែលបានចូលរួមដាក់តាំងបង្ហាញគម្រោងដូចជា៖ គម្រោង The View និងគម្រោង East One Apartments។លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន LK Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ The Elements បានលើកឡើងថា “ព្រឹត្តិការណពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះគឺទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់យើង” Realestate.com.kh បានបំពេញអ្វីដែលពួកគេបានសន្យាជាមួយនឹងម្ចាស់គម្រោងទាំងអស់។ យើងបានជួបអ្នកទិញដែលមានសក្តានុពលក៏ដូចជាវិនិយោគិនសំខាន់ៗជាច្រើនជាតាមការចង់បានរបស់យើង។ យើងប្រាកដណាស់ថាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យជាកម្មវិធីដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយមានភាពរីករាយនឹងធ្វើការជាមួយ Realestate.com.kh នាពេលអនាគត។"លើសពីនេះទៀតពិព័រណ៍ក៏មានសិក្ខាសាលាសំខាន់ៗដែលពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ លោកអ្នកអាចស្វែងរកបទបង្ហាញជាវីដេអូតាមរយៈគេហទំព័រ www.realestate.com. kh/newsរថយន្តម៉ាក Porsche និង Mercedes Benz ក៏បានចូលរួមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយផ្តល់ឱកាសឱ្យភ្ញៀវបានសាកល្បងបើកបររថយន្តនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញធ្វើដំណើរចេញពីចំណត រថយន្តសណ្ឋាគារណាហ្គាវើល។ព្រឹត្តិការណ៍តាំងពិព័រណ៍នេះអាចដំណើរការបានដោយរលូនដោយមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Last Mile Works VR ក្រុមហ៊ុនផ្គត់ផ្តង់សំភារៈកីឡា Seara ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Cellcard។ យើងក៏សូមថ្លែងអំណរគុណដល់ដៃគូរផ្សព្វផ្សាយរបស់យើងរួមមាន៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អនឡាញ Bizkhmer កាសែត Khmernavi/Enjoy Cambodia, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍អ្នកសាងសង់កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA),  គេហទំព័រអចលនទ្រព្យ Juwai.com,​​ សារព័ត៌មាន Asian Property Review, Property Report​ កាសែត Khmer Times កាសែត La Reine “ពិព័រណ៍អចលនទ្រព្យរបស់យើងបានធ្វើឲ្យវិនិយោគិន កាន់តែមើលឃើញឱកាសវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា” នេះជាការលើកឡើងរបស់នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យ Realestate.com.kh លោក Thomas O'Sullivan។” លោកបានបន្ថែមទៀតថា “នៅពេលដែលវិនិយោគិនមកពីគ្រប់ទិសទីបានមកដល់រាជធានីភ្នំពេញសម្រាប់ការចូលរួមជាមួយពិព័រណ៍អចលនទ្រព្យរបស់យើង។ ពួកគេអាចស្វែងយល់អំពីទីផ្សារកម្ពុជាដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។ ហើយពួកគេបានធ្វើដំណើរមកដើម្បីស្វែងយល់បន្ថែមភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានកំពុងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ ការអភិវឌ្ឍន៍ទាំងនេះបានបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។”បន្ទាប់ពីទទួលបានភាពជោគជ័យដែលមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា។ Realestate.com.kh មានគម្រោងរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បន្ទាប់ដែលកាន់តែធំ និងកាន់តែពិសេសជាងមុនសម្រាប់ក្នុងឆ្នាំ២០១៧៕ស្វែងរកព័ត៌មានល្អបំផុតទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
Housing Market and Outlook Report 2016: Q & A with Hoem Seiha, director of research at VTrust Appraisal
Housing Market and Outlook Report 2016: Q & A with Hoem Seiha, director of research at VTrust Appraisal
June 6, 2022, 5:06 p.m.
Special Reports
Realestate News
Property Buyers & Sellers Advice
The housing market has risen sharply within these five years, with noticeable trends seen as an influx of new launches of condominium and cluster landed housing units that seems to flood the market at the moment.This offers even more options for prospective buyers to tour around looking for a new home that suits their style, preference and budget. In the marketplace, most still prefer landed properties; a few look onto high-rise condos; and many seek ones at which they could afford to pay with some short of finance scheme. Yet there remains a lot more to learn about the Phnom Penh Housing Market.Coming this December, VTrust Appraisal, a local firm specialized in property valuation, research and consultancy, is going to launch the first-ever and in-depth report on cluster landed housing market, unveiling every detailed statistics and indicator about the market, including current and historical supply, demand and sales performance, development and completion status, and all other crucial indicators stratified by home types and locations within the capital.To get insights into the launch of the report as well as some views on the housing market here in Phnom Penh, Realestate.com.kh sat down Mr. Hoem Seiha, director of research at VTrust Appraisal, to discuss the topic:ReakhNews: As we recall, VTrust Appraisal has just recently released a housing market report that covers the market views on cluster landed housing in Ruessei Kaev district, one of the 12 districts of the capital. For the whole market view here, could you tell us in brief how it is going now?Hoem Seiha: In general, the market trends still hold onto the positive line. However, 2016 sees a y-o-y drop in new launches of cluster landed housing supply if compared to 2015 - but still more than other years in the history. But the good news is that there will be a big increase in housing completion if compared to 2015. By 2017, many projects with a lot more units will be finished and ready for buyers to move in. However, the result of overall market slowdown has impeded the speed of constructions at some development projects, especially the smaller or nascent ones who tended to rely on presale budget to cover their construction spending.ReakhNews: You have mentioned that 2016 sees a small decrease in new launches and increase in completion, so could you give the figure and why it is so compared to other years?Hoem Seiha: We have collected all market data across the capital, but let us give an account of Ruessei Kaev district as an example. There, the figure of new sale launches of cluster landed housing supply was almost 2,500 units in 2015, but only 1,000 new units were launched during 2016. The supply has slowed because the new entries accumulated on the market inventory over these few years have outpaced the current demand. Therefore, most of developers have been busier selling off their existing inventory rather than challenging themselves by adding new units to the inventory. Nevertheless, in Ruessei Kaev district, about 2,800 of new units have been finished this year, and 3,300 others are slated to be completed by 2017. While this could be a small case, the scenario may apply across the capital. ReakhNews: You have mentioned that 2017 will see a lot of housing completion within the district, and this may apply across the market here in Phnom Penh. If so, how will be the take-up rate or the speed of people moving to live in the completed houses?Hoem Seiha: A lot of new families will move in for sure, but the relocation speed is not so fast here. Further, there are also a number of to-be completed housing units still listed on the market inventory. In Ruessei Kaev district, for example, some projects still have their partially-finished units listed on pre sale inventory, be it 17 percent in general.ReakhNews: Is there any possibility of pricing drop within the housing market here in Phnom Penh? Hoem Seiha: No sign yet. The general pricing may not increase because of slow market absorption and overwhelming supply, but the price will not drop at the moment through to 2017. However, if the slow market absorption rate still persists until 2018 given the current large volume of supply and rapid completion rate by 2017, some of weak developers who struggle to finish their units but underperform sales of their completed units will consider selling them off below the market prices to recover their spending.ReakhNews: It is so interesting to learn about this market view, and there seems a lot more to learn from your report on this subject. If I were someone who wishes to learn more in greater details about your cluster landed housing market report, where should I go?Hoem Seiha: As we mentioned earlier, we are going to launch our market report entitled “Housing Market and Outlook Report 2016 – Phnom Penh, or HMOR 2016-Phnom Penh” on 16 December at Raffles Hotel Le Royal from 8:30am onwards. The report will provide in-depth figures and statistics regarding cluster landed housing market here in Phnom Penh. Register for the conference now:Ms. Chhoeurn Sonita, General Manager, Entrepreneur Consulting,  Tel: (855)-12-90-63-40/ (855)-86-777-734/ (855)12642466 | email: entrepconsulting@gmail.com hsrealestateconference@gmail.com | Website: hmor-pp.weebly.com | office: #113 (Parkway Square), 2nd floor, Mao Tse Tung Blvd, Tuol Svay Prey 1, Phnom Penh, Kingdom of Cambodia
ប័ណ្ណកម្មសិទ្ធិរួមនៅកម្ពុជា៖​ ច្បាប់ និងបំណុល
ប័ណ្ណកម្មសិទ្ធិរួមនៅកម្ពុជា៖​ ច្បាប់ និងបំណុល
June 6, 2022, 5:04 p.m.
Realestate News
Property Buyers & Sellers Advice
ខុនដូគឺជាពាក្យសំដៅលើអចលនទ្រព្យមួួយក្រៅផ្លូវការ។ ពាក្យនេះពណ៌នាពីប្រភេទកម្មសិទ្ធិនៃអចលនទ្រព្យឯកជន (អគារដែលមានកម្មសិទ្ធិរួមគ្នា) ដែលមានការកាន់កាប់ចែកដាច់ពីគ្នារវាងយូនីត ផ្ទាល់ខ្លួន និងការកាន់កាប់រួមគ្នាលើកន្លែងទូទៅ។ ប័ណ្ណកម្មសិទ្ធិរួមគ្នាសំដៅលើវិញ្ញាបនបត្រនៃកម្មសិទ្ធិសម្រាប់យូនីតផ្ទាល់ខ្លួន(បើនិយាយពីអគារទំាងមូលគឺជាកម្មសិទិ្ធកាន់កាប់រួមគ្នា)។ មានច្បាប់មួយចំនួន គោលនយោបាយមួយចំនួន និងការធ្វើវិសោធនកម្មច្បាប់នៅកម្ពុជាដើម្បីការពារសុវត្ថិភាពខុនដូ និងយន្តការនៃប័ណ្ណកម្មសិទ្ធិរួម។ ច្បាប់់មួយចំនួនទាំងនេះត្រូវបានពិភាក្សាអំឡុងពេលកម្មវិធី breakfast briefing ក្នុងពេលថ្មីៗ ដែលរៀបចំដោយក្រុមហ៊ុន VDB Loi ដោយសហការជាមួយក្រុមហ៊ុន PYT & Associates និង IPS Real Estate។ វាគ្មិនរួមមានលោក Lucas Vosch ជាអ្នកជំនាញជាន់ខ្ពស់ផ្នែកអចលនទ្រព្យ និងលោក Robert Porter ជានាយកនៃក្រុមហ៊ុន VDB Loi Taxation លោក Grant Fitzgerald ជាអ្នកគ្រប់គ្រង និងអ្នកជំនាញផ្នែកខុនដូរបស់ក្រុមហ៊ុន IPS Real Estate និងលោក Desmond Yap ជាអ្នកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន Yong Yap Properties។ ច្បាប់ភូមិបាលឆ្នាំ ២០១១៖ ច្បាប់ភូមិបាលឆ្នាំ ២០១១ ដែលជាច្បាប់បានកែប្រែលើច្បាប់ដែលមានតាំងពីឆ្នាំ ១៩៨៩ នៃច្បាប់ភូមិ បាលកម្ពុជា។ ការកែប្រែច្បាប់នេះបានបង្កើតបទបញ្ញត្តិមួយសម្រាប់កម្មសិទ្ធិឯកជនលើដីធ្លី។ នេះក៏ បានក្លាយជាចំណុចចាប់ផ្តើមសម្រាប់ការបង្កើតប្រព័ន្ធចុះបញ្ជីដីធ្លី ដែលបានចេញប្លង់ដីធ្លីនៅកម្ពុជា ក្នុងពេលបច្ចុប្បន្ននេះ។ មាត្រា១ នៃច្បាប់ភូមិបាលលើកឡើងថា “ច្បាប់នេះមានគោលបំណងក្នុងការកំណត់អំពីរបបកម្ម សិទ្ធិលើអចលនវត្ថុទាំងឡាយនៅក្នុងព្រះរាជាណាចក្រកម្ពុជាក្នុងគោលបំណងធានាការពារសិទ្ធិនៃកម្មសិទ្ធិ និងសិទ្ធិផ្សេងទៀតដែលទាក់ទងទៅនឹងអចលនវត្ថុនេះ បើយោងតាមបទប្បញ្ញត្តិនៃ រដ្ឋធម្មនុញ្ញឆ្នាំ ១៩៩៣ នៃព្រះរាជាណាចក្រកម្ពុជា។”ច្បាប់នេះមានរួមបញ្ចូលទាំងបទបញ្ញត្តិទៅលើដីសាធារណៈ និងឯកជន គោលការណ៍នៃភាពជាម្ចាស់កម្មសិទ្ធិ កម្មសិទ្ធិសមូហភាព លទ្ធកម្មនៃកម្មសិទ្ធិ ដីសម្បទាន សិទ្ធិនិងកាតព្វកិច្ចនៃកម្មសិទ្ធិ ដែនកំណត់នៃកម្មសិទ្ធិ កម្មសិទ្ធិដែលមិនបែងចែក សហកម្មសិទ្ធិ ភាពជាម្ចាស់រួមគ្នា អចលនវត្ថុ ប្រាក់កម្ចី រដ្ឋបាលសុរិយោដី និងបទបញ្ញត្តិលើការផាកពិន័យ។ច្បាប់ នស/រកម / ០៥១០/០០៦៖ច្បាប់នេះជាទូទៅ “បានផ្ដល់ឲ្យជនបរទេសនូវសិទ្ធិជាម្ចាស់កម្មសិទ្ធិលើផ្នែកឯកជន និងសិទ្ធិក្នុងការប្រើប្រាស់ចំណែករួមនៃអគារសហកម្មសិទ្ធិ។”  ច្បាប់នេះកំណត់ភាពជាកម្មសិទ្ធិរបស់ជនបរទេសចាប់ពីជាន់ខាងលើនៃជាន់ផ្ទាល់ដីឡើងទៅ និងភាគរយនៃអគារនេះត្រូវបានកំណត់ខុសៗពីគ្នាទៅតាមអនុក្រឹត្យ (យោងទៅលើអនុក្រឹត្យលេខ៨២ខាងក្រោម)។ ច្បាប់នេះមានប្រធានបទស្តីពីបទបញ្ញត្តិទូទៅគោលការណ៍ទូទៅ លទ្ធកម្មសហកម្មសិទ្ធិពិសេស សិទ្ធិនិងកាតព្វកិច្ចពិសេសរបស់សហកម្មសិទ្ធិ នីតិវិធីសម្រាប់ការចុះបញ្ជី និងចេញវិញ្ញាបនបត្រ  ការផាកពិន័យនិងបទបញ្ញត្តិអន្តរកាល។អនុក្រឹត្យលេខ ៨២៖យោងតាមឯកសារផ្លូវការ “អនុក្រឹត្យនេះគឺដើម្បីកំណត់សមាមាត្រ និងការគណនាជាភាគរយនៃយូនីតឯកជនដែលអាចត្រូវបានគ្រប់គ្រងដោយជនបរទេសនៅក្នុងអគារសហកម្មសិទ្ធិនៅក្នុងព្រះរាជាណាចក្រកម្ពុជា។អនុក្រឹត្យនេះចែងថា “ជនបរទេសដែលមានលក្ខណៈសម្បត្តិស្របច្បាប់ អាចមានសិទ្ធិជាម្ចាស់ កម្មសិទ្ធិនៅក្នុងយូនីតឯកជននៃអគារសហកម្មសិទ្ធិ ដោយមិនឲ្យលើសពី ៧០ ភាគរយនៃផ្ទៃសរុប នៃទំហំយូនីតឯកជនទាំងអស់នៃអគាររួមគ្នានោះ។” ច្បាប់ក៏បានបានបញ្ជាក់ដែរលើ “ការចេញ វិញ្ញាបនបត្រនៃភាពជាម្ចាស់នៃយូនីតឯកជននៃអគារសហកម្មសិទ្ធិដល់ម្ចាស់របរទេស។ អាជ្ញាធរ សុរិយោដីគួរសរសេរនៅលើវិញ្ញាបនបត្រអំពីសមាមាត្រនៃទំហំផ្ទៃយូនីតឯកជន ធៀបទៅនឹងផ្ទៃ ទំហំសរុបនៃយូនីតឯកជនទាំងអស់នៅក្នុងអគារសហកម្មសិទ្ធិ។”អនុក្រឹត្យលេខ ១២៦៖គោលដៅនៃអនុក្រឹត្យលេខ១២៦ នេះគឺដើម្បី “កំណត់ការគ្រប់គ្រង និងការប្រើប្រាស់អគារសហកម្មសិទ្ធិព្រមទាំងយន្តការ និងនីតិវិធីសម្រាប់ការចុះបញ្ជី យូនីតឯកជននៃអគារសហកម្មសិទ្ធិ។”បើយោងតាមឯកសារនៃច្បាប់ដដែលនេះ “វិសាលភាពនៃអនុក្រឹត្យនេះគ្របដណ្តប់គ្រប់ប្រភេទនៃអគារសហកម្មសិទ្ធិដែលត្រូវបានសាងសង់ស្របច្បាប់នៅក្នុងព្រះរាជាណាចក្រកម្ពុជា។ មានតែមនុស្សដែលស្របច្បាប់ ឬជាបុគ្គលដែលមានសញ្ជាតិខ្មែរទើបអាចជាម្ចាស់យូនីតឯកជនលើអគារសហកម្មសិទ្ធិបាន ប្រសិនបើពួកគេមិនមានបទបញ្ញត្តិជាក់លាក់ទៅតាមលក្ខខណ្ឌពិសេស និងផ្ទុយពីចំណុចទាំងនេះ
ចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា
ចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា
June 7, 2022, 5:39 a.m.
Realestate News
Property Buyers & Sellers Advice
ការសម្របសម្រួលមធ្យោបាយនៃជីវិតឲ្យកាន់តែមានភាពងាយស្រួលជាមួយការប្រើប្រាស់សេវាកម្មធនាគារ។ នេះជាចំណេះដឹងមួយចំនួនសម្រាប់ជនបរទេសក្នុងការប្រើប្រាស់សេវាកម្មធនាគារនៅក្នុងប្រទេសកម្ពុជា! ការដកប្រាក់មិនយកកម្រៃសេវា៖វាមិនមានភាពងាយស្រួលប៉ុន្មាននោះទេសម្រាប់ជនបរទេសដែលផ្លាស់ប្តូររស់នៅក្នុងប្រទេសកម្ពុជាហើយចង់បង្កើតគណនីធនាគារក្នុងប្រទេសកម្ពុជា ដោយមានវិធីសាស្រ្ត ឬលក្ខខណ្ឌជាច្រើនត្រូវប្រតិបត្តិតាម។ តួយ៉ាងនៅពេលអ្នកប្រើប្រាស់អេធីអឹមអន្តរជាតិ(International card)មកប្រើប្រាស់ក្នុងប្រទេសកម្ពុជា ជាធម្មតាកាត់ថ្លៃសេវាកម្មចំនួន៥ដុល្លារសម្រាប់មួយប្រតិបត្តិការ។ ត្រូវចងចាំផងដែថា ATM ក្នុងប្រទេសកម្ពុជាការដកប្រាក់បានមានតែពីរ រូបិយប័ណ្ណប៉ុណ្ណោះគឺដុល្លារអាមេរិក ឬប្រាក់រៀល។ក្រដាសប្រាក់ធំ៖វាពិតជាសំខាន់ណាស់ដែលត្រូវដឹងថាម៉ាស៊ីនអេធីអឹមទាំងអស់ជាធម្មតាមានក្រដាស់ប្រាក់ ២០ ៥០ និង១០០ដុល្លារ នេះជាបញ្ហាមួយនៅពេលដែលអ្នកចេញទៅខាងក្រៅដូចជាញុំាអាហារ និងដើរផ្សារបន្តិបន្តួចជាដើមវាមានភាពពិបាកបន្តិចសម្រាប់ការចំណាយ  ដូច្នេះអ្នកត្រូវព្យាយាម និងរក្សាការចំណាយរបស់អ្នកឲ្យបានត្រឹមត្រូវ។ ការបើគណនីនៅពេលអ្នកប្រើប្រាសធនាគារក្នុងប្រទេសកម្ពុជា៖ដើម្បីបើកគណនីមួយក្នុងធនាគារប្រទេសកម្ពុជាជាធម្មតាអ្នកត្រូវផ្ដល់លិខិតបញ្ជាក់ការងាររបស់អ្នក ឬកិច្ចសន្យាជួលផ្ទះដែលផ្ទះ។ សូមបង្ហាញនូវលិខិតឆ្លងដែនដែលមានសុពលភាពរយៈពេលយ៉ាងតិច១ឆ្នាំ ហើយអ្នកនឹងមិនមានបញ្ហាក្នុងការបើកគណនីធនាគារនោះទេ។ បុគ្គលិកភាគច្រើនក្នុងធនាគារទាំងនេះអាចនិយាយជាភាសាអង់គ្លេស និងភាសាផ្សេងៗបានទៀតផង។ដូច្នេះវាមិនជាបញ្ហានោះទេនៅពេលដែល អ្នកត្រូវការគណនីនោះ។តើធនាគារណាខ្លះដែលល្អសម្រាប់ជនបរទេសក្នុងប្រទេសកម្ពុជា?មានធនាគា២ដែលជនបរទេសចូលចិត្តប្រើក្នុងប្រទេសកម្ពុជាគឺ ធនាគារ Hong Leong និងធនាគារ ANZ។ធនាគារ Hong Leong ដែលមានធនាគារមេមកពីប្រទេសម៉ាឡេស៊ីគឺជាជម្រើសល្អព្រោះមានប្រព័ន្ធធនាគារតាមប្រអ៊ីនធើណិតហើយមិនមានការកាត់សេវាប្រតិបត្តិការណ៏ពីប្រទេសណាមួយឡើយ។  ប្រតិបត្តិការធនាគារទាំងអស់អាចធ្វើតាមប្រព័ន្ធអនឡាញដូចនឹងទីផ្សារដទៃដែរដោយមិនកាត់ថ្លៃសេវាប្រតិបត្តិការជាមួយធនាគារក្នុងស្រុក។ អ្នកអាចដកប្រាក់តាមម៉ាស៊ីនATM របស់ធនាគារ Hong Leong តាមប្រទេសមួយចំនួនដូចជា វៀតណាម សិង្ហបុរី ប្រទេសម៉ាឡេស៊ី សម្រាប់ការធ្វើដំណើរបែបជំនួញនិងដំណើរកម្សាន្តផ្សេងៗ។ធនាគារ ANZ ផងដែរក៏ជាធនាគារដែលជនបរទេសចូលចិត្តប្រើពីព្រោះវាមានសាខាជាច្រើនក្នុងប្រទេសកម្ពុជាដូចជា៖ ក្រុងភ្នំពេញ ក្រុងបាត់ដំបង ក្រុងសៀមរាប និងក្រុងព្រះសីហនុ ហើយមានម៉ាស៊ីន ATM ជាច្រើនក្នុងប្រទេសទៀតផង។ត្រូវការប្រាក់កម្ចីសម្រាប់ទិញអចលនទ្រព្យ ឬកម្ចីផ្ទាល់ខ្លួនមែនទេ?ពិនិត្យមើល អត្រាការប្រាក់នៃធនាគារធំៗក្នុងប្រទេសកម្ពុជាឥឡូវនេះ!Click here to download your free copy!
ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យ៖ មួយក្នុងចំណោមមួយរយ
ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យ៖ មួយក្នុងចំណោមមួយរយ
June 6, 2022, 5:00 p.m.
Realestate News
Property Buyers & Sellers Advice
ការលក់ផ្ទះពិតជាត្រូវចំណាយពេលក៏ដូចជាពេលវេលាផងដែរ ហើយសំណួរមួយបានចោទសួរឡើងថាតើអ្នកត្រូវជ្រើសរើសភ្នាក់ងារអចលនទ្រព្យរឺក៏អត់ ឬផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា។ វាពិតជាត្រឹមត្រូវណាស់នៅពេលដែលអ្នកចង់លក់អចលនទ្រព្យរបស់អ្នកឱ្យបានឆាប់រហ័ស ទោះជាដោយហេតុផលណាក៏ដោយ។ទាំងនេះមានទាំងគុណសម្បត្តិនិងគុណវិបត្តិដែលអ្នកលក់អាចពិចារណាបានមុនពេលសម្រេចចិត្ត។ផ្សព្វផ្សាយតាមភ្នាក់ងារអចលនទ្រព្យផ្សេងៗគ្នា៖ ប្រសិនបើអ្នកចង់លក់ឱ្យបានឆាប់រហ័សនោះការផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យហាក់បីដូចជាជម្រើសដ៏ល្អសម្រាប់អ្នក។ មានហេតុផលល្អមួយសម្រាប់អ្នកលក់ អ្នកអាចទទួលបានការផ្សព្វផ្សាយយ៉ាងច្រើន។ ការផ្សព្វផ្សាយអាចធ្វើតាមវិធីជាច្រើនផ្សេងៗគ្នាដូចជាតាមរយៈកាសែត ការបោះពុម្ពផ្សព្វផ្សាយអចលនទ្រព្យ និងតាមរយៈអ៊ីនធើណិត ដើម្បីបញ្ជ្រាបឲ្យមានការការចូលមើលច្រើន។ ផ្សព្វផ្សាយច្រើនមានន័យថាទទួលទទួលបានការចាប់អារម្មណ៏ជាច្រើនពីអតិថិជន។ជម្រើសនេះមានន័យថាព័ត៌មានទាំងអស់អំពីអចលនទ្រព្យរបស់អ្នកត្រូវបានផ្សាយដល់អតិថិជន។ អ្នកទិញអាចយល់ដឹងអំពីអចលនទ្រព្យរបស់អ្នកកាន់តែខ្លាំងឡើង។ ភ្នាក់ងារអចលនទ្រព្យជាច្រើនបច្ចុប្បន្នកំពុងតែប្រើប្រាស់វិធីសាស្រ្ត និងវិធីសាស្រ្តជាច្រើនដើម្បីទាក់ទាញអតិថិជនគោលដៅឱ្យបានកាន់តែច្រើឡើង។គុណសម្បត្តិនៃការប្រើប្រាស់នូវភ្នាក់ងារអចលនទ្រព្យច្រើនគឺមានន័យថាអ្នកកំពុងតែធ្វើការជាមួយមនុស្សជាច្រើន រីឯយុទ្ធសាស្រ្តលក់ក៏មានច្រើនប្រភេទផ្សេងៗពីគ្នា។ វាជាចំណុចសំខាន់អំពីកម្រិតនៃការយល់ដឹងជាច្រើនក៏មានផ្សេងៗគ្នាអំពីវិធីសាស្រ្តនៃការលក់ដែលសាកសមជាមួយអ្នកទិញ។  មានភ្នាក់ងារអចលនទ្រព្យឯកជនដែលមានវិជ្ជាជីវៈផ្ទាល់ខ្លួន ក្នុងការលក់អចលនទ្រព្យរបស់អ្នកដើម្បីឲ្យមានប្រសិទ្ធិភាព។ការជួលការផ្សព្វផ្សាយតាមបណ្ដាភ្នាក់ងារអចលនទ្រព្យមានន័យថាការចរចារទិញបានធ្វើឡើងដាច់ដោយឡែកពីគ្នា។ អ្នកដែលប្រកួតប្រជែងគ្នាមិនមែនជាអ្នកទិញនោះទេ ប៉ុន្តែគឺភ្នាក់ងារអចលនទ្រព្យតែម្ដង។ ហេតុផលនេះអាចធ្វើឲ្យអ្នកខកចិត្តនៅពេលអ្នកសម្រេចចិត្តលក់អចលនទ្រព្យរបស់អ្នកស្របពេលដែលមានអ្នកទិញផ្សេងទៀតឲ្យតម្លៃខ្ពស់ជាង។ផ្សព្វផ្សាយជាមួយភ្នាក់ងារអចលនទ្រព្យដែលឈានមុខគេ៖ចំណុចអំពីភ្នាក់ងារអចលនទ្រព្យដែលឈានមុខគេគឺជាយុទ្ធសាស្រ្តនៃការលក់ ហើយប្រសិនបើមានយុទ្ធសាស្រ្តលក់ត្រឹមត្រូវ អ្នកអាចចំណេញពេលវេលានិងកម្លាំងកាយជាច្រើន។ ការផ្ដោតសំខាន់គឺត្រូវបា្រកដថាអ្នកអាចទទួលបានកិច្ចព្រមព្រៀងល្អមួយដោយមិនទាមទារអ្វីច្រើន។ លក្ខណៈនេះគឺជាការធ្វើឲ្យភ្នាក់ងារអចលនទ្រព្យអាចបត់បែនបានដើម្បីសម្របសម្រួលយុទ្ធសាស្រ្តរបស់ពួកគេដោយផ្អែកទៅលើតម្រូវការរបស់អ្នក និងមតិយោបល់របស់អ្នកទិញ។អ្នកអាចជួលអ្នកអាជីពម្នាក់ដែលមានជំនាញសម្រាប់ប្រភេទអចលនទ្រព្យរបស់អ្នកផងដែរ វាពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្គាល់ឲ្យឃើញថាមនុស្សម្នាក់មានសមត្ថភាពអាចធ្វើបានល្អជាង។ អ្នកត្រូវប្រាកដថាអ្នកជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានយ៉ាង ត្រឹមត្រូវ។ការមានភ្នាក់ងារអចលនទ្រព្យល្អធ្វើឱ្យមានភាពងាយស្រួលដល់អ្នកទិញ ពួកគាត់ពិចារណាអំពីតម្រូវការផ្ទាល់ខ្លួនរបស់គេជាជាងអ្វីទំាងអស់។ ត្រូវប្រាកដធ្វើឲ្យអ្នកទិញមានភាពច្បាស់លាស់ និងផ្តល់ទំនុកចិត្តក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទិញ។ភ្នាក់ងារអចលនទ្រព្យដែលល្អពេលខ្លះពួកគេផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យខ្លះវិញមិនមានការផ្តល់ជូនសេវាបែបនេះឡើយ។ការជ្រើសរើសភ្នាក់ងារអចលនទ្រព្យតែមួយវាក៏មានផលអវិជ្ជមានផងដែរ នៅពេលដែលអ្នកជ្រើសរើសតែភ្នាក់ងារតែមួយក្រុមហ៊ុន ការផ្សព្វផ្សាយព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកវាមិនសូវទូលាយ។ មួយវិញទៀតការគិតប្រាក់កម្រៃជើងសារភ្នាក់ងារអចលនទ្រព្យខ្លះអាចគិតថ្លៃពីអ្នកតាមតែចិត្តដែលគ្មានតម្លៃមួយច្បាសលាស់ ទំាងអស់នេះជាផ្នែកមួយនេៃហានិយភ័យនៃការជ្រើសរើស ភ្នាក់ងារអចលនទ្រព្យតែមួយ។សូមចងចាំថាអ្នកក៏មានតួនាទីសំខាន់នៅក្នុងដំណើរការលក់នេះផងដែរ មិនថាអ្នកជ្រើសរើសយកជម្រើសយកភ្នាក់ងារអចលនទ្រព្យណាមួយ តើវិធីសាស្រ្តមួយណាដែលអ្នកគិតថានឹងអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នក ហើយថាតើការខិតខំប្រឹងប្រែងកម្រិតណាក្នុងការងារមួយនេះគឺអាស្រ័យទៅលើអ្នក។ សូមជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យមួយណាដែលអ្នកចង់បាន! ស្វែងរកភ្នាក់ងារអចលនទ្រព្យល្អបំផុតតាមរយៈ Realestate.com.kh!
News Page Concierge Service 590x250 ENG
ការណែនាំអំពីពន្ធប្រថាប់ត្រាសម្រាប់ប្លង់ទន់
ការណែនាំអំពីពន្ធប្រថាប់ត្រាសម្រាប់ប្លង់ទន់
June 6, 2022, 5:06 p.m.
Realestate News
Property Buyers & Sellers Advice
តាមការចង្អុលបង្ហាញរបស់ ឯកឧត្ដម គង់ វិបុល ដែលជាអគ្គនាយកនៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងនៅក្នុងការវេទិការពន្ធដារលើកដំបូងរបស់កម្ពុជាក្នុងខែកញ្ញា ទាក់ទងទៅនឹងការចាត់វិធាន ការឆាប់រហ័ស ដោយមានមន្ត្រីធ្វើការត្រួតពិនិត្យលើកិច្ចសន្យាជួលលើ់ទីកន្លែងធ្វើពាណិជ្ជកម្ម ពាក់ព័ន្ធទៅនឹងពន្ធករ ហើយបច្ចុប្បន្នមានការណែនាំលើពន្ធនៃការផ្ទេរសិទ្ធិអចលនទ្រព្យប្លង់ទន់។យើងអាចហៅមិនផ្លូវការថា “ពន្ធប្រថាប់ត្រា” សម្រាប់ពេលបច្ចុប្បន្ន។នៅដើមសប្ដាស៏នេះ កញ្ញា អ៊ិន ចាន់ស្រីល័ក្ខ ជាអ្នកប្រឹក្សាផ្នែកលក់របស់ក្រុមហ៊ុន Yong Yap បានធ្វើការលើការផ្ទេរអចលនទ្រព្យលក់ថ្មី នៅការិយាល័យសុរិយោដី(អជ្ញាធរសង្កាត់) ដោយមានការ ភ្ញាក់ផ្អើលនូវនិតិវិធីថ្មីមួយត្រូវបានប្រើប្រាស់ក្នុងការផ្ទេរសិទ្ធិ ដោយតម្រូវពីក្រសួងរៀបចំដែនដីនគរ រូបនីយកម្ម និងសំណង់ និងអគ្គនាយកដ្ឋានពន្ធដារដែលមានការពាក់ព័ន្ធគ្នា។ក្រុមហ៊ុន Yong Yap Properties បានជួបហើយពិភាក្សាជាមួយ ៥ សង្កាត់ក្នុងខណ្ឌ ដូនពេញដែលក្រុមហ៊ុនបានធ្វើក្នុងជាមួយទៅលើកការផ្ទៀងផ្ទាត់ព័ត៌មានជាមួយខណ្ឌ និងប្រភពដែលពាក់ព័ន្ធដ៏ទៃទៀត និតិវិធីទាំងនោះមានដូចខាងក្រោមៈចុះបញ្ជីផ្ទេរអចលនទ្រព្យនៅេឯសង្កាត់របស់អ្នកដូចធម្មតាការិយាល័យគ្រប់គ្រងដែនដីនគររូបនីយកម្ម និងសំណង់នឹងត្រូវបានផ្ដល់ព័ត៌មាន និងធ្វើការណាត់ជួបក្នុងការត្រួតពិនិត្យអលចនទ្រព្យនោះ។វិក័យប័ត្រពន្ធប្រថាប់ត្រានឹងត្រូវបានចេញឱ្យអ្នកលក់នៅពេលដែលសង្កាត់បានការបញ្ជាក់ការបង់ប្រាក់ពីអគ្គនាយកដ្ឋានពន្ធដារ ដំណើការផ្ទេរប្លង់ ដូចធម្មតានៅថ្នាក់ខណ្ឌ។តម្លៃបន្ថែមគឺ៥០ ដុល្លារ សម្រាប់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់ ដើម្បីវាស់វែង និងចេញវិក័យប័ត្រ។  តម្លៃពន្ធប្រថាប់ត្រាគឺពី ៦ - ៨ ដុល្លារ ក្នុងមួយម៉ែត្រការ៉េចំពោះទំហំខាង ក្នុងនៃអចលនទ្រព្យនោះ។ ចំពោះផ្ទះល្វែងមានស្តង់ដារដែលមានមួយបន្ទប់ អ្នកត្រូវបង់ពន្ធបន្ថែម ពី៤០០ - ៧០០ ដុល្លារ។ រយៈពេលនៃការផ្ទេរចាប់ពី ៤ - ៦សប្ដាស៏ ប៉ុន្តែពីមុនមកត្រឹមតែ ៣-១០ថ្ងៃ តែប៉ុណ្ណោះ។នេះមិនមែនជាការភ្ញាក់ផ្អើលនោះទេដែលមានពាក្យចចាមរាមដែលថាមានការកាត់ពន្ធប្រថាប់ត្រាបលើអចលនទ្រព្យប្លង់ទន់តាំងពីដើមឆ្នាំនេះ។ជាការភ្ញាក់ផ្អើល (ភាពខ្វះខាតក្នុងប្រទេសកម្ពុជា) គឺជារបៀបសមញ្ញរបស់ប្រជាជនកម្ពុជា ច្បាប់នេះ បានអនុម័តភ្លាមៗ ដោយមិនអោយព័ត៌មានលេចឭដល់សាធារណៈជនឡើយ ឬសូម្បីតែអជ្ញាធរក្នុង តំបន់ដែលជាអ្នកដោះស្រាយលើស្ថានភាពនេះ ដែលធ្វើឱ្យប៉ះពាល់ដល់ឧស្សាហកម្មជាខ្លាំង។សម្រាប់ជំហានទៅមុខ ប្រសិនបើការរកឃើញរបស់យើងជាការត្រឹមត្រូវ យើងសង្ឃឹមថា ចំណុចទាំង នេះនឹងធ្វើឲ្យកាន់តែមានតម្លាភាព និងមានទំនុកចិត្តលើសុវត្ថិភាពនៃប្លង់ទន់នៅលើទីផ្សារ។ ធនាគារ អេស៊ីលីដា គឺជាធនាគារធំជាងគេដែលផ្តល់ប្រាក់កម្ចីសម្រាប់ការទិញអចលនទ្រព្យដែលមានត្រឹមប្លង់ ទន់ ជាមួយនឹងការចុះបញ្ជីពន្ធបន្ថែម វាក៏គួតែជាការបង្ហាញផ្លូវសម្រាប់ធនាគារធំៗផ្សេៗទៀត ឲ្យយក លំនាំតាម។Desmond Yap២៨/១០/២០១៦អ្នកគ្រប់គ្រងទូទៅក្រុមហ៊ុន Yong Yap Propertiesស្វែងយល់បន្ថែមទៀតអំពីប្លង់ដីនៅកម្ពុជា !ជាមួយ Realestate.com.khClick here to download your free copy!
ពន្ធលើអចលនទ្រព្យ៖ ការកំណត់លើការបង់ពន្ធអចលនវត្ថុត្រូវបានពន្យារពេល
ពន្ធលើអចលនទ្រព្យ៖ ការកំណត់លើការបង់ពន្ធអចលនវត្ថុត្រូវបានពន្យារពេល
June 7, 2022, 5:07 a.m.
Realestate News
Property Buyers & Sellers Advice
អគ្គនាយកដ្ឋានពន្ធដារ(GDT)បានពន្សារពេលនៃការបង់ពន្ធមុនសម្រាប់ម្ចាស់អចលនទ្រព្យទាំង អស់ឲ្យបានបង់ពន្ធមុនពេលកំណត់។  កាលបរិច្ឆេទជាទូទៅធ្វើនៅថ្ងៃទី ៣០ ខែកញ្ញា រាល់ឆ្នាំ។ ដោយឡែកឆ្នាំរយៈពេលបង់ពន្ធបានពន្យារទៅដល់ថ្ងៃទី ៣១ ខែតុលា ឆ្នាំ ២០១៦ យូរជាងមុន រយៈពេលមួយខែ។  “អចលនវត្ថុ”គឺសំដៅដល់ ដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសង់ភា្ជប់នៅលើដីនោះ។ អគ្គនាយកដ្ឋានពន្ធដារបានចេញសារាចរណ៏ណែនាំជាផ្លូវការចំនួនពីរគឺសារចរណ៏លេខ១២៧២៣ និង១៣៤៦៦ដោយបញ្ជាក់ថាម្ចាស់អចលនវត្ថុទាំងអស់ត្រូវបញ្ជូនឯកសារពាក់ព័ន្ធបង់ពន្ធ និងប្រាក់បង់ពន្ធរបស់ខ្លួនទៅតាមការកំណត់របស់អគ្គនាយកដ្ឋានពន្ធដារ។សារាចរណ៏លេខ ១៣៤៦៦ បានបង្គាប់ឱ្យម្ចាស់អចលនវត្ថុវដែលបានចុះបញ្ជីបង់ពន្ធឆ្នាំ២០១៦នៅតាមសាខាឬការិយាល័យណាមួរបស់អគ្គនាយកដ្ឋានពន្ធដារទាំងអស់ដែលត្រូវបង់ពន្ធអចលនទ្រព្យរបស់ពួកគេតាមរយៈធនាគារកាណាឌីយា ឬធនាគារអេស៊ីលីដា ដោយប្រើប្រាស់វិក័យបត្របង់ពន្ធឆ្នាំ ២០១៥។ ហើយប្រសិនបើទំហំនៃអចលនទ្រព្យរបស់ពួកគេផ្លាស់ប្ដូរត្រូវបានពុះ ចែក រុះរើ ឬផ្លាស់ប្ដូរម្ចាស់កាន់កាប់ត្រូវតែផ្ដល់ព័ត៌មានជូនទៅអគ្គនាយកដ្ឋានពន្ធដារដើម្បីឱ្យអគ្គនាយកដ្ឋានអាចផ្លាស់ប្ដូរ ការកត់ត្រារបស់ខ្លួននិងផ្ដល់នូវការបង់ពន្ធបន្ថែម។ចងចាំថាអចលនវត្ថុណាដែលមិនបានចុះបញ្ជីបង់ពន្ធនឹងត្រូវបានពិន័យទៅតាមបទបញ្ជារផ្ទៃក្នងរបស់អគ្គនាយកដ្ឋានពន្ធដារ។គោលបំណងនៃច្បាប់នេះដើម្បីឱ្យម្ចាស់អចលនវត្ថុទទួលស្គាល់នូវការប្រើប្រាស់ដីនិងកាតព្វកិច្ចចំពោះការបង់ពន្ធ ក៏ដូចជាអត្ថប្រយោជន៏នៃចំណូលថវិកាថ្នាក់ក្រោមជាតិផងដែរ។ អចលនទ្រព្យដែលជាប់កាតព្វកិច្ចពន្ធគឺអចលនទ្រព្យដែលមានតម្លៃចាប់ ពី១០០,០០០,០០០លានរៀលឡើងទៅ អជ្ញាធរក្រុងនិងខេត្តទាំងអស់ក្នុងព្រះរាជាណាចក្រកម្ពុជាត្រូវគ្រប់គ្រងការបង់ពន្ធអចលនទ្រព្យទាំងអស់ឲ្យបានត្រឹមត្រូវ។មូលដ្ឋានពន្ធអចលនទ្រព្យពន្ធត្រូវបានប្រមូលប្រចាំឆ្នាំនូវអត្រា០,១ភាគរយនៃតម្លៃអចលនទ្រព្យ។ តម្លៃអចលនទ្រព្យនឹងត្រូវបានកំណត់តាមតម្លៃនៅលើទីផ្សារហើយត្រូវបានវាយតម្លៃដោយគណកម្មការវាយតម្លៃ អចលទ្រព្យដែលចេញប្រកាសដោយក្រសួងសេដ្ឋកិច្ច និងហិរញវត្ថុ។ការគណនាពន្ធអចលទ្រព្យ៖ នេះជាឧទាហរណ៏ពីក្រុមហ៊ុន Cam Accounting & Tax Limited  ជាក្រុមហ៊ុនឈានមុខក្នុងការ ផ្តល់សេវាកម្មផ្នែកគណនេយ្យ ពន្ធដារ សវនកម្ម ការផ្តល់យោបល់ ប្រកបដោយវិជ្ជាជីវៈ និងក្រមសីលធម៌ខ្ពស់។លោក ហេង ដែលមានអគារបីជាន់ (E0 E1 និងE2) ទំហំ៤x១៦ម៉ែត្រនៃទំហំដីសរុបមាន ១០x៤០ម៉ែត្រ។ តម្លៃដីលើទីផ្សារក្នុងមួយម៉ែត្រការ៉េដែលត្រូវបានវាយតម្លៃដោយគណៈកម្មការវាយតម្លៃមានដូចខាងក្រោម៖តម្លៃដី៖ ៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាន់ផ្ទាល់ដី (E0)៖ ១២០ដុល្លារក្នុងមួយម៉ែត្រការ៉េ ជាន់ទី១ (E1)៖ ៨០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ ជាន់ទី២ (E2)៖ ៦៥ដុល្លារ ក្នុងមួយម៉ែត្រការ៉េ តម្លៃដី៖ ៤០០ដុល្លារ x ៤០០ដុល្លារ = ១៦០,០០០ដុល្លារ ជាន់ផ្ទាល់ដី (E0)៖ ៦៤ដុល្លារ x ១២០ដុល្លារ = ៧,៦៨០ដុល្លារ ជាន់ទី១ (E1)៖ ៦៤ដុល្លារ x ៨០ដុល្លារ = ៥,១២០ដុល្លារ ជាន់ទី២ (E2)៖ ៦៤ដុល្លារ x ៦៥ដុល្លារ = ៤,១៦០ដុល្លារ តម្លៃអចលនទ្រព្យសរុបគឺ៖ ១៧៦,៩៦០ដុល្លារពន្ធអចលនទ្រព្យ = (៨០%នៃតម្លៃអចលនទ្រព្យ – ២៥,០០០ដុល្លារ) x ០,១% = (១៤១,៥៦៨ដុល្លារ – ២៥,០០០ដុល្លារ)x ០,១% = ១១៦,៥ដុល្លារព័ត៌មាននៅក្នុងអត្ថបទនេះត្រូវបានផ្ដល់ជូនដោយ Mr. Keat Heng ដែលជាអគ្គនាយករបស់ក្រុមហ៊ុន Cam Accounting & Tax Limited។ទំនាក់ទំនងក្រុមហ៊ុន Cam Accounting & Tax Limited សម្រាប់ទាក់ទងនឹងព័ត៌មានពន្ធដារ។ ក្រុមហ៊ុនជួយសម្រួលនិងធ្វើការបង់ពន្ធទៅតាមតម្រូវការរបស់អ្នក  ការគណនាចំនួនពន្ធយ៉ាងត្រឹមត្រូវលើអចលនទ្រព្យដែលត្រូវបង់ជូនអគ្គនាយកដ្ឋានពន្ធដារ។ សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងទៅកាន់: Cam Accounting & Tax Limited ការិយាល័យ: បន្ទប់លេខ ៥០៨ ជាន់ទី ៥ ផ្សារបាយ័ន លេខ ៣៣ -៣៤ ផ្លូវ ១១៤ សង្កាត់មនោរម្យ ខណ្ឌ ៧មករា រាជធានីភ្នំពេញទូរស័ព្ទលេខៈ ០៩៧ ៥៥៥៥ ២៩៨ , - E‐mail:partner@cam‐at.com សិក្សាបន្ថែមអំពីពន្ធអចលនទ្រព្យកម្ពុជាសូមទស្សនាវីដេអូតាមរយៈRealestate.com.khClick here to download your free copy!
ការរឹតបណ្តឹងការអនុវត្តន៍ច្បាប់៖ លក្ខខណ្ឌដែលអ្នកអភិវឌ្ឍន៍តម្រូវឲ្យមានអជ្ញាប័ណ្ណត្រឹមត្រូវ
ការរឹតបណ្តឹងការអនុវត្តន៍ច្បាប់៖ លក្ខខណ្ឌដែលអ្នកអភិវឌ្ឍន៍តម្រូវឲ្យមានអជ្ញាប័ណ្ណត្រឹមត្រូវ
June 6, 2022, 5:06 p.m.
Events & Announcements
Realestate News
Property Buyers & Sellers Advice
ប្រកាសលេខ៩៦៥(MEF) លើការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចេញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ ហើយមានគោលបំណងចង់ឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យទទួលបានអជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង ហិរញ្ញវត្ថុ។លោក នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រង អាជីវកម្មអចលនវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមានត្រឹមតែ១៦៧គម្រោង បុរី១០៤គម្រោង និងខុនដូ៦៣គម្រោង ដែលពេលបច្ចុប្បន្នស្ថិតនៅក្នុងដំណើរការរៀបចំ ដោយទទួលបានសិទ្ធិពីក្រសួងហិរញ្ញវត្ថុ។ លោក ប៉ាន់ប្រមាណថាប្រហែលជា ១០ទៅ២០ភាគរយ នៃគម្រោងអភិវឌ្ឍន៍បច្ចុប្បន្នមិនមានអាជ្ញារប័ណ្ណនោះទេ។ ហើយចំណុចនេះធ្វើឲ្យមានក្តីបារម្ភពីអតិថិជនដែលបានទិញលំនៅដ្ឋានពីអ្នកអភិវឌ្ឍន៍ ទាំងនោះរួចរាល់ទៅហើយ។យោងតាមប្រកាសនេះមានផលប៉ះពាល់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលមានច្រើនជាង៤អាផាតមេន និងវីឡា៣ ឫ ៤យូនីត។ សម្រាប់អ្នកអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងលក្ខខណ្ឌតិកៈដែលចាត់ទុកជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបច្ចុប្បន្នទាមទារឲ្យមានអាជ្ញារប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យោងតាមហេតុផលមួយចំនួនដែលច្បាប់តម្រូវ។ហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍គួរទទួលបានអាជ្ញាប័ណ្ណ? ដើម្បីជៀសវាងលើការផាកពិន័យលើម្ចាស់គម្រោងសាងសង់លំនៅដ្ឋានដែលមិនមានអាជ្ញាប័ណ្ណដែលអាចមានទឹកប្រាក់រហូតដល់ ២៥,០០០ដុល្លារ ការទទួលបានអាជ្ញារប័ណ្ណមានផលប្រយោជន៍ច្រើន សម្រាប់អ្នកគ្រប់គ្នាក្នុងផ្នែកមួយនេះ។ ផលប្រយោជន៍ចំពោះអតិថិជន អ្នកអភិវឌ្ឍន៍ និងក្នុងវិស័យទាំងមូល។លោកស្រី ចាន់ សុជាតា ជាប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃ អគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា “ជាទូទៅមុនពេលចេញអាជ្ញាប័ណ្ណដល់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងត្រូវធ្វើការត្រួតពិនិត្យទៅតាមលក្ខន្តិកៈ ដែលបានកំណត់ហើយស្វែងរកព័ត៌មានលម្អិតដូចជាប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។”លោកស្រីបន្តទៀតថា “ក្រសួងនឹងធ្វើការត្រួពិនិត្យលើផែនការគម្រោង ថាតើជាការភិវឌ្ឍន៍មានលក្ខណៈត្រឹមត្រូវ និងអាចទទួលបានជោគជ័យឫក៏អត់នៅពេលអនាគត។  ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់ គម្រោងព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះឡើយ និងក្នុងហេតុផលមួយផ្សេងទៀតថាតើ គម្រោងធ្វើឲ្យបំប៉ោងតម្លៃទីផ្សារដែរឬទែ ប្រសិនបើមានករណីនេះកើតឡើងក្រសួងនឹងចាត់វិធានការភ្លាមៗ។”ហើយដោយសារក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានក៏ទាមទារប្រាក់តម្កល់ចំនួន ២% នៃដើមទុនសរុប នេះក៏ជាការធានាមួយសម្រាប់ភាគីក្រសួង និងអតិថិជនថាគម្រោងមានដើមទុន មានធនធានគ្រប់គ្រាន់ដើម្បីឆ្ពោះទៅរកការបញ្ចប់ការសាងសង់ដោយភាពជោគជ័យ។ បន្ថែមពីលើនេះទៀត  នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍មានអាជ្ញារប័ណ្ណត្រឹមត្រូវក្រសួងអាចជួយសម្របសម្រួលលើបញ្ហា ណាមួយរវាងក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន។តើមានប្រភេទអាជ្ញាប័ណ្ណអ្វីខ្លះ? ក្រៅពីបា្រក់តម្កល់ធានា ២% នៅមានថ្លៃចំណាយផ្សេងទៀតសម្រាប់ប្រភេទអាជ្ញាប័ណ្ណនីមួយៗ ដែលក្រុមហ៊ុនត្រូវចំណាយ។ អាជ្ញារប័ណ្ណមាន ២ ប្រភេទ៖ អាជ្ញាប័ណ្ណទីមួយគឺសម្រាប់ក្រុមហ៊ុនទាំងក្រុមហ៊ុនខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុ ឫមានដើមទុនខ្លួនឯងដែលពួកគេអាចប្រើប្រាស់គម្រោងអភិវឌ្ឍន៍ និងលក់នូវអចលនទ្រព្យនោះនៅពេលដែលការសាងសង់បានបញ្ចប់។ចំណែកអាជ្ញាប័ណ្ណមួយទៀតសម្រាប់ក្រុមហ៊ុនដែលមានដើមទុនផ្ទាល់ខ្លួន ឫក៏កម្ចីពីស្ថាប័នហិរញ្ញវត្ថុច្រើន ឫមានដើមទុនដែលបានមកពីការបង់រំលោះរបស់អតិថិជន នៅពេលដែលការសាងសង់មិនទាន់បានបញ្ចប់។តើអ្នកអភិវឌ្ឍន៍មានតម្រូវការអ្វីខ្លះដើម្បីទទួលបានអាជ្ញាប័ណ្ណ? សម្រាប់ប្រភេទអាជ្ញាប័ណ្ណទីមួយ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបានការបញ្ចប់ការសាងសង់រួចរាល់ ជាមួយតម្លៃដែលបានកំណត់រួចរាល់។ទោះបីជាអាជ្ញាប័ណ្ណប្រភេទទី២ទាមទារឲ្យមានតម្រូវការដូចគ្នា វាក៏ទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍន៍បើកគណនីមួយដែលអាចទុកចិត្តបាន ដែលគណនីនេះនឹងត្រូវប្រាស់សម្រាប់ការទូទាត់ចំណាយមកពីអតិថិជន។លោកស្រី ចាន់ សុជាតា ក៏បានលើកឡើងដែរថា“ម្ចាស់គម្រោងត្រូវធ្វើផែនការអាជីវកម្មច្បាស់លាស់ ដើម្បីដាក់បង្ហាញដល់ក្រសួង”មុនពេលទទួលបានអាជ្ញារប័ណ្ណពីក្រសួង។ ហើយក៏នៅមានតម្រូវការបន្ថែមទៀតដែលត្រូវបំពេញបន្ទាប់ពីគម្រោងបានបញ្ចប់។ នេះហៅថាលក្ខខណ្ឌនៃតម្រូវការដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវកែប្រែបន្ទាប់ពីគម្រោងបញ្ចប់ការសាងសង់រយៈមួយខែ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងការបញ្ចប់គម្រោង។ជាមួយនឹងការចេញសេចក្តីប្រកាសនេះ យើយរំពឹងថានឹងមើលឃើញពីការផ្លាស់ប្តូរវិជ្ជមានទាក់ទងនឹងការសាងសង់ និងហិរញ្ញវត្ថុ ថែមទាំងតម្លាភាពសម្រាប់អតិថិជនចុងក្រោយ ដោយផ្តល់ជូនការការ ពារលើការលក់មុនគម្រោងក្នុងទីផ្សារអចលនទ្រព្យ។ស្វែងយល់បន្ថែមពី ការវិនិយោគនៅកម្ពុជា ជាមួយព័ត៌មានអចលនទ្រព្យមុនគេ នៅ Realestate.com.kh!
ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់
ពន្ធលើអចលនទ្រព្យកែប្រែថ្មី៖ សារៈសំខាន់សម្រាប់ម្ចាស់អចលនទ្រព្យកម្ពុជាទាំងអស់
June 6, 2022, 5:05 p.m.
Realestate News
Property Buyers & Sellers Advice
យោងទៅតាមសេចក្តីជូនដំណឹងពីអគ្គនាយកដ្ឋានពន្ធដារទៅម្ចាស់អចលនទ្រព្យក្នុងការអនុវត្តតាមប្រកាសលេខ ៤៩៣  សហវ.ប្រក ចុះថ្ងៃទី០៥ ខែសីហា ឆ្នាំ ២០១៦ ស្តីអំពី “ការប្រកាសប្រមូលព័ន្ធលើអចលនទ្រព្យ” គ្រប់ម្ចាស់អចលនទ្រព្យទាំងអស់នៅកម្ពុជាត្រូវតែយល់ដឹងពីកាតព្វកិច្ចបង់ពន្ធប្រចាំឆ្នាំលើអចលនទ្រព្យរបស់ខ្លួន។លោក Anthony Galliano នាយកប្រត្តិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគនៅកម្ពុជា (Cambodia Investment Management) លើកឡើងថា ទោះបីជាកាតព្វកិច្ចសម្រាប់ម្ចាស់អចលនទ្រព្យទាំងអស់ ត្រូវធ្វើការបង់ប្រាក់ប្រចាំឆ្នាំលើពន្ធ អចលនទ្រព្យបានត្រូវពង្រឹងបន្ថែមតាំងពីប្រកាសលេខ ៤៩៣ បានចុះនៅថ្ងៃទី ១៩ ខែកក្កដា ឆ្នាំ២០១០ ក៏ដោយ  ក៏នៅតែមានករណីមិនអនុលោមតាមច្បាប់ និងការគេចវេសពីការបង់ពន្ធទាំងស្រុងដែរ។ ក្នុងនាមជាអ្នកជាប់ពន្ធដែលមិនមែនជាក្រុមហ៊ុន នេះជាផ្នែកមួយនៃពន្ធផ្ទាល់ខ្លួនដោយផ្ទាល់ ហើយជនជាតិខ្មែរទូទៅនៅតែស្ទាក់ស្ទើរ ដូច្នេះការអនុវត្តច្បាប់ក្នុងចំនួនប្រជាជនទូទៅគឺមានភាពភាពស្មុគស្មាញច្រើន "។ទោះបីជាយ៉ាងណាក៏ដោយ ពន្ធគួរតែត្រូវបានបង់ជូនរដ្ឋ ហើយការមិនអនុវត្តន៍តាមច្បាប់គឺនឹងត្រូវបានផាកពិន័យ។ នៅក្នុង “ការជូនដំណឹង“ អគ្គនាយកដ្ឋានពន្ធដារ(GDT) បញ្ជាក់ថា ខ្លួនបានអង្កេតឃើញថាម្ចាស់អចលនទ្រព្យបានបរាជ័យ ក្នុងការអនុវត្តន៍លើកាតព្វកិច្ចពន្ធប្រចាំឆ្នាំនេះ ហើយ អគ្គនាយកដ្ឋានពន្ធដារ ជម្រុញឲ្យម្ចាស់អចលនទ្រព្យទាំងនោះបង់ ពន្ធលើអចលនទ្រព្យឲ្យបានមុនពេលផុតកំណត់។ មិនអនុវត្តន៍តាមការណែនាំនឹងត្រូវផាកពិន័យតាមច្បាប់។សិក្សាបន្ថែមអំពី ពន្ធលើអចលនទ្រព្យកម្ពុជា ថ្ងៃនេះជាមួយ Realestate.com.kh!
ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគ
ការណែនាំអ្នកទិញដីឡូតិ៍ៈ អ្នកត្រូវដឹងអ្វីខ្លះមុនពេលសម្រេចធ្វើវិនិយោគ
June 7, 2022, 3:57 a.m.
Home & Living
Property Buyers & Sellers Advice
នៅពេលដែលតម្លៃដីកើនឡើងខ្លាំងនៅក្នុងប្រទេសកម្ពុជា វិនិយោគិនក្នុងស្រុកមួយចំនួនកំពុងសម្លឹងដីទាំងទំហំធំ និងតូចសម្រាប់ធ្វើការវិនិយោគ។ ជាធម្មតាអ្នកអភិវឌ្ឍន៍/វិនិយោគិន/មិត្តភក្តិ នឹងចូលរួមគ្នាដើម្បីទិញដីតំបន់ណាមួយ(ទំហំធំមានតម្លៃទាប)។ បន្ទាប់មកពួកគេនឹងបែងចែកបន្តទៀតអាចធ្វើ ជាផ្នែកនៃហេដ្ឋារចនាសម្ព័ន្ធ និងធ្វើផែនការមេបែងចែកជាក្បាលដីតូចៗទៅឲ្យអ្នកទិញចុងក្រោយ ដែលអាចទទួលបានតម្លៃខ្ពស់ក្នុងមួយម៉ែត្រការ៉េ។ ការចាប់ផ្តើមពីតម្លៃទាបត្រឹមបីបួនពាន់ដុល្លារ សម្រាប់អ្នកទិញចុងក្រោយ ដីឡូតិ៍ទាំងនេះជាធម្មតាត្រូវបានលក់ជាមួយគម្រោងបង់ប្រាក់ដ៏ទាក់ទាញមួយ ហើយធានាលើការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគត។ដោយជ្រើសរើសដីចំទីតាំងល្អមួយចំណោមគម្រោងទាំងនេះ អ្នកទិញចុងក្រោយអាចទទួលបានផលចំណេញយ៉ាងឆាប់រហ័សពីការវិនិយោគនេះ។ ហើយអ្នកទិញមួយចំនួនមានបំណងសាងសង់លំនៅដ្ឋាន ឫអាជីវកម្មនៅលើដីនេះ នៅពេលតំបន់អភិវឌ្ឍន៍ទៅជាតំបន់ទីក្រុងមានភាពស្ថិតស្ថេរ។ទោះជាយ៉ាងណាមិនមែនដីឡូតិ៍ទាំងនេះសុទ្ធតែមានសុវត្ថិភាពសម្រាប់ការវិនិយោគនោះទេ។វាមានសារៈសំខាន់បំផុតសម្រាប់អ្នកទិញចុងក្រោយក្នុងការពិចារណាឲ្យច្បាស់លាស់ពីទីតាំងនៃដីឡូតិ៍ដែលពួកគេចង់ទិញ ប្លង់ដី និងលិខិតបញ្ជាក់ដីធ្លីនឹងត្រូវផ្តល់ជូនសម្រាប់ប្រតិបត្តិការ និងភាពជឿជាក់របស់ម្ចាស់គម្រោង ឫអ្នកគ្រប់គ្រងគម្រោង។ ពួកគេក៏ត្រូវពិចារណាពីតួនាទីភ្នាក់ងារ អចលនទ្រព្យត្រូវបំពេញក្នងប្រតិបត្តិការនេះ។ប្រសិនបើចំណុចទាំងនេះមិនពិចារណាដោយយកចិត្តទុកដាក់ អ្នកទិញប្រហែលមិនអាចទទួលបានទ្រព្យសកម្ម ដូចការរំពឹងទុករបស់ពួកគេឡើយ ឫនៅក្នុងសេណារីយ៉ូដ៏អាក្រក់បំផុត ពួកគេប្រហែលមិនអាចទទួលបានអ្វីទាំងអស់…ដោយមានការខិតខំប្រឹងប្រែង Realestate.com.kh សហការជាមួយក្រុមស្រាវជ្រាវមានបទពិសោធន៍ច្រើនរបស់VTrust Appraisal បានរួមបញ្ចូលគ្នាពីការណែនាំដល់អ្នកទិញដីឡូតិ៍។គោលបំណងនៃអត្ថបទនេះគឺដើម្បីប្រាកដថាអតិថិជនដែលទិញដីឡូតិ៍ ត្រូវដឹងឲ្យច្បាស់ពី របៀបទប់ទល់ទៅនឹងបញ្ហានៅពេលអនាគត និងជ្រើសរើសគម្រោងដីឡូតិ៍ ជាមួយក្របខ័ណ្ឌ ច្បាប់ ទីតាំង និងគម្រោងផែនការត្រឹមត្រូវ។ជាទូទៅ អ្នកទិញដីត្រូវពិចារណាលើ ៣ ចំណុចសំខាន់ៗដូចខាងក្រោម៖១. គម្រោងផែនការនៅជុំវិញទីក្រុងគម្រោងដីឡូតិ៍ជោគជ័យត្រូវពឹងផ្នែកលើផែនការមេរបស់ទីក្រុង ជាពិសេសផែនការតំបន់ មាន ផែនទីក្នុងតំបន់នោះ  ឫតំបន់ជាយដែលនៅជិតតំបន់គោលដៅ។ ប្រសិនបើរដ្ឋាភិបាលធ្វើផែនការមេគ្រប់ដណ្តប់លើតំបន់មួយចំនួន ដែលបង្កើតជាទីក្រុងរណប ថ្មី រួមមាន ផ្លូវសំខាន់ៗ  លូបង្ហូរទឹក និងកន្លែងគាប់ចិត្តនានា នេះមានន័យថា ដីឡូតិ៍ទាំងនោះ នៅជិតគម្រោងអភិវឌ្ឍន៍នេះ នឹងមានតម្រូវការខ្លាំង ហើយតម្លៃនឹងកើនឡើងលឿនក្នុងពេលឆាប់ៗ។ដូច្នេះ ខ្ញុំត្រូវជ្រើសរើសទីតាំងដីឡូតិ៍ត្រឹមត្រូវដោយរបៀបណា?អ្នកទិញត្រូវតែសិក្សាស្វែងយល់ពីទីតាំងរបស់គម្រោងដីឡូតិ៍នោះ។ ពួកគេត្រូវតែធ្វើការវាយតម្លៃអំពីបរិស្ថានជុំវិញ គិតចាប់ពី ៥០០ម៉ែត្រ ទៅ ១,០០០ម៉ែត្រ ពីទីតាំងគម្រោងដែលមានស្រាប់ និងគម្រោងនៅអនាគត ហេដ្ឋាចរនាសម្ព័ន្ធ សេវាកម្ម និងកន្លែង គាប់ចិត្ត ដែលជួយបង្កើនគុណភាពនៃការរស់នៅក្នុងលំនៅដ្ឋាននៅក្នុងទីតាំងនោះ។ជាងនេះទៅទៀត ពួកគេគួវាស់ស្ទង់លើផែនការមេរបស់រដ្ឋាភិបាលអំពីតំបន់នៅជិត និងជុំវិញតំបន់នោះព្រមទាំងគម្រោងអភិវឌ្ឍន៍ឯកជនមានសក្តានុពល ដែលអាចបន្ថែមតម្លៃឲ្យដីឡូតិ៍ ឫបន្ថយតម្លៃពីអចលនទ្រព្យនោះ។នៅពេលណានឹងអាចក្លាយជាទីតាំងល្អបាន? ពិចារណាពីពេលវេលាសមរម្យ…ទីតាំងប្រហែលត្រូវចំណាយពេលមួយរយៈដើម្បីឲ្យតម្លៃកើនឡើង។ តើទៅជាយ៉ាងណាបើសិនជាត្រូវចំណាយពេលដល់២០ឆ្នាំ ឫ ៣០ ឆ្នាំ ឲ្យទីតាំងនេះត្រូវមើលឃើញដោយរដ្ឋា ភិបាលឫអ្នកអភិវឌ្ឍន៍លក្ខណៈទ្រង់ទ្រាយធំ?ប្រហែលប្រជាជនត្រូវចំណាយពេលរាប់ឆ្នាំរស់នៅជាមួយដោយមិនមានគ្រប់គ្រាន់នូវសេវា សង្គមដូចជា ផ្លូវ ប្រព័ន្ធលូបង្ហូរទឹក ប្រព័ន្ធទឹកស្អាត អគ្កិសនី និងចំណាយពេលយូរទៅសាលា ហើយនៅពេលដែលហេដ្ឋរចនាសម្ព័ន្ធទៅដល់ទៅតំបន់នោះ តម្លៃដែលទទួលបានសម្រាប់ អ្នកទិញប្រហែលជាត្រូវបាត់បង់។បញ្ហាចម្បងមួយទៀត អំពីទីតាំងដីឡូតិ៍គឺលក្ខណៈនៃទីតាំងភូមិសាស្រ្ត ឧទាហរណ៍ ថាជាតំបន់ងាយលិចទឹក ឫគ្រោះធម្មជាតិផ្សេងៗដែរឫទេ? ត្រូវកំណត់ពីចំណុចនេះមុនពេលចាប់ផ្តើមទិញដីនោះ។២. ហេដ្ឋារចនាសម្ព័ន្ធ និងកន្លែងគាប់ចិត្តទាក់ទងនឹងហេដ្ឋារចនាសម្ព័ន្ធ អ្នកទិញគួដឹងអំពីបញ្ហាសំខាន់២ ៖ ១. ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ២. គម្រោងអនាគតដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធតើមានហេដ្ឋារចនាសម្ព័ន្ធអ្វីខ្លះនៅទីនោះ?សម្រាប់ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ អ្នកទិញគួលំឡឹងមើលលក្ខណៈដែលអាចទទួល បានដូចជា ផ្លូវភ្ជាប់ពីទីក្រុង ប្រព័ន្ធទឹក ប្រព័ន្ធលូ និងកន្លែងគាប់ចិត្តនានានៅដែលនៅជិតដូច ជា សាលារៀន ផ្សារ សេវាសាធារណៈ ។ល។ ឫយ៉ាងហោចណាស់ក្នុងចំងាយមួយដែលអាច គ្រប់គ្រងបាន។  ដូចអ្វីដែលលើកឡើង ដោយសារតែហេដ្ឋារចនាសម្ព័ន្ធផ្តល់ភាពងាយស្រួលជាច្រើនក្នុងពេលបច្ចុប្បន្ន វាបង្កើនតម្លៃបន្ថែមសម្រាប់ដីឡូតិ៍យ៉ាងឆាប់រហ័ស។ នេះធ្វើឲ្យតម្លៃនៃដីឡើងថ្លៃ សម្រាប់លក់វិញ ឫគោលបំណងផ្សេងទៀត ប៉ុន្តែវាក៏មានន័យថាអ្នកគឺយឺតក្នុងការទទួលបានកិច្ចព្រមព្រៀងនេះព្រោះអ្នកដ៏ទៃប្រហែលជាកត់សម្គាល់ពីតម្លៃនេះដែរ។ហេដ្ឋារចនាសម្ព័ន្ធនៅពេលអនាគត៖ទោះបីជាយ៉ាងណា មិនមានគម្រោងដីឡូតិ៍មួយចំនួនមានហេដ្ឋារចនាសម្ព័ន្ធរួចរាល់នោះទេ។ ហើយនេះជាហេតុផលដែលតម្លៃមានភាពទាក់ទាញ។ ភាគច្រើននៃគម្រោងដីឡូតិ៍ ស្ថិតនៅតំ បន់ជាយក្រុង ឫខាងក្រៅរាជធានី តំបន់ដែលហេដ្ឋារចនាសម្ព័ន្ធមិនទាន់បានទៅដល់។ប្រសិនក្នុងករណីនេះ អ្នកទិញគួសំឡឹងពីទីតាំងនាពេលអនាគត ថាតើនឹងមានផែនការអភិវឌ្ឍ ន៍ជាទីក្រុងឫទេ រួមបញ្ចូលទាំងហេដ្ឋារចនាសម្ព័ន្ធ ដែលនឹងមកដល់ដីឡូតិ៍របស់អ្នក។ សំណួរសមញ្ញមួយសួរថាតើនឹងទំនងជាមានកំណើននៃការអភិវឌ្ឍន៍ដោយនិរន្តរភាពនៅទីតាំងនោះដែរឫទេ ក្នុងរយៈពេល៥ - ១០ឆ្នាំទៀត។ ជាអកុសលការប្រថុយប្រថានបែបនេះគឺពិបាកនឹងធានាបាន១០០%ណាស់។ ប្រសិនបើមិនមានការអភិវឌ្ឍន៍នៅនឹងកន្លែងទេ នេះនឹងធ្វើឲ្យតម្លៃដីនៅជាប់គាំង ឫខ្វះនូវទីផ្សារទី២ដែលធ្វើឲ្យប៉ះពាល់ដល់ផលចំណេញរបស់អ្នក។តើនឹងទៅជាបែបណាប្រសិនបើទិញដីរួចហើយ បន្ទាប់មករដ្ឋាភិបាលផ្លាស់ប្តូរចិត្ត និងមិនផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់នោះ?វាជាដំណឹងដ៏អាក្រក់សម្រាប់អ្នកទិញ ប្រសិនបើអ្នកអភិវឌ្ឍន៍ឯកជនមើលឃើញពីសក្តានុពលនៃតំបន់នៅជិតដីឡូតិ៍ និងស្ម័គ្រចិត្តផ្តល់ហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋានមួយចំនួន បន្ទាប់មកដីឡូតិ៍ ហើយនៅតែជាឱកាសល្អសម្រាប់ការបង្កើនផលចំណេញ។តើការអភិវឌ្ឍន៍ដីឡូតិ៍ត្រូវគាំទ្រដោយរដ្ឋាភិបាល និងមួយចំនួនអត់។ តើយើងដឹងថាខ្លះមាន ការគាំទ្រដោយរបៀបណា? តើអ្វីធ្វើឲ្យមានភាពខុសប្លែកគ្នា?គ្រាន់តែតាមរយៈការវាយតម្លៃអាចធ្វើឲ្យអ្នកទិញដឹងយ៉ាងច្បាស់ពីបញ្ហា ដោយផ្ទៀងផ្ទាត់ពីកិច្ច ព្រមព្រៀងពីអាជ្ញាធរពាក់ព័ន្ធ ត្រូវការត្រូតពិនិត្យ ឫស្លាកលេខ/ផែនការនៃផែ្នកតូចៗរបស់ដីឡូតិ៍។ សំគាល់ ទំហំនៃការផ្សព្វផ្សាយវិជ្ជមានអំពីគម្រោងដីឡូតិ៍មិនមានន័យថា វាចាំបាច់ជាការវិនិយោគ ដែលមានសុវត្ថិភាពមួយនោះទេ។៣. បញ្ហាផ្លូវច្បាប់ទាក់ទងទៅនឹងដីឡូតិ៍ផ្ទាល់៖ការពិចារណាម៉ត់ចត់ ពីគម្រោងពុះដីឡូតិ៍ ដែលគួតែត្រូវទទួលស្គាល់ពេញលេញដោយច្បាប់ត្រឹមត្រូវ គឺជាការសំខាន់មុនពេលសម្រេចទិញដីឡូតិ៍ណាមួយ។ការបញ្ជាក់ពីដីឡូតិ៍ពុះមានន័យថា ជាបំណែកនៃប្លង់ទាំងអស់ (ឫចែកតាមក្បាលដី) ក្នុងគម្រោងដីឡូតិ៍ដែលមានសុវត្ថិភាពក្នុងការទិញជាមួយប្លង់ដែលទទួលស្គាល់នៅថ្នាក់ជាតិ។លិខិតផ្ទេរដីធ្លីមួយសន្លឹក (ជាប្រភេទប្លង់ទន់) ចុះបញ្ជីនៅថ្នាក់ស្រុក ដែលជាធម្មតាត្រូវប្រើក្នុង ការផ្ទេរដីឡូតិ៍ ប៉ុន្តែត្រូវប្រយ័ត្នថានេះមិនមែនជាចាំបាច់នៃកម្មសិទ្ធិសម្រាប់អ្នកទិញចុងក្រោយ និងអាចបង្ករជាបញ្ហាកើតមានឡើង។ប្លង់ដីប្រភេទណាដែលខ្ញុំកំពុងស្វែងរក?ប្លង់ដីស្របច្បាប់ធម្មតាមួយគឺជា “ប្លង់ដែលចែកដីជាបំណែកផ្សេងគ្នា” ដែលចេញពីផែនការមេ នៃដីពុះឡូតិ៍។ ដើម្បីទទួលបានប្លង់ដែលចែកដីជាបំណែកផ្សេងគ្នានីមួយៗ អ្នកអភិវឌ្ឍន៍ដំបូងគេត្រូវកាន់ ប្លង់នៃដីទាំងមូល។ ទី២ អ្នកអភិវឌ្ឍន៍ត្រូវបង្កើតផែនការមេនៃដីពុះឡូតិ៍។ទី៣ អ្នកអភិវឌ្ឍន៍ត្រូវទទួលបានផែនការដីពុះឡូតិ៍ បញ្ជាក់ដោយអាជ្ញាធរនរគរូបនីយកម្ម ជាពិសេស នៅថ្នាក់ជាតិ ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។នៅពេលទទួលបានការបញ្ជាក់នេះ វាជាភាពទទួលបានស្របច្បាប់សម្រាប់អ្នកទិញ ដើម្បីបញ្ជី ប្លង់ដែលចែកដីជាបំណែកផ្សេងគ្នាមួយនៅក្រសួងទៅតាមបំណែកដីរបស់ពួកគេនៅក្នុងគម្រោង ចំណាំថាការផ្ទេរជាផ្លូវាការនឹងត្រូវបែងចែកប្លង់ទៅជាចំណែកៗ ហើយថ្លៃចំណាយត្រូវស្មើ ៤% នៃតម្លៃសរុបរបស់ដីឡូតិ៍នោះ។ ចុងក្រោយ ប្រសិនបើរដ្ឋាភិបាលបានបង្កើតផែនការមេរួចរាល់ ទាក់ទាងទៅនឹងទីតាំងរបស់គម្រោង នោះគ្រប់ប្លង់តាមចំណែកអាចត្រូវបានចុះបញ្ជីរជាប្លង់  LMAP ដែលជាប្លង់ចុងក្រោយបំផុត និងរឹងមាំបំផុតនៅកម្ពុជា។ ភាពច្រើននៃគម្រោងលំនៅដ្ឋាននៅទីក្រុងភ្នំពេញ ប្លង់ដែលចែកតាមចំណែកនីមួយៗគឺត្រូវ ផ្តល់ជូនជា LMAP។ ការមានប្លង់ LMAP មានន័យថាព្រុំដែននៃអចលនទ្រព្យរបស់អ្នកបានកត់ត្រា ទុកយ៉ាងល្អបំផុត ហើយគេចផុតពីជម្លោះទាក់នឹងនឹងសិទ្ធិក្នុងការប្រើប្រាស់ ឫកម្មសិទ្ធិ។ សិក្សា បន្ថែម ទៀតពី ប្លង់ដីនៅកម្ពុជា។តើឯកសារអ្វីខ្លះដែលអ្នកទិញត្រូវសួររកមុនពេលទិញដី?ដំបូងបំផុត អ្នកទិញត្រូវផ្ទៀងផ្ទាត់ប្លង់ដី ថាតើជាប្លង់ដីបញ្ចូលគ្នា និង/ឫប្លង់ដីពុះឡូតិ៍ ដែលនៅ ក្នុងប្លង់មេនៃដីពុះឡូតិ៍។ទីពីរ អ្នកគួត្រួតពិនិត្យ ប្រសិនបើមានការបញ្ជាក់ពីក្រសួងពាក់ព័ន្ធ(ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់) សម្រាប់គម្រោងដីឡូតិ៍ទាំងមូល។ តើអ្វីជាបញ្ហាចម្បងទាក់ទងនឹងប្លង់ដីសម្រាប់អ្នកទិញដីឡូតិ៍? ប្រសិនបើការវិភាគដោយអ្នកទិញមិនមានការប្រុងប្រយ័ត្ន មានបញ្ហាដែលទាក់ទងជាមួយការទិញដីឡូតិ៍។ វាគឺត្រូវដោះស្រាយជាមួយបញ្ហាដូចជា ប្រភេទប្លង់ដី ដែលបានលើកឡើងខាងលើ។ បញ្ហានៃការផ្ទេរដីដោយប្រើប្រាស់ប្លង់ទន់៖ ឯកសារនៃការផ្ទេរប្លង់ដី ( ប្លង់ទន់ចុះបញ្ជីនៅថ្នាក់ស្រុក) ដែលស្ថិតនៅប្លង់មេនៃទំហំដីរួមទំាងអស់ ករណីមួយចំនួនមានសុវត្ថិភាព។ទោះបីជាយ៉ាងណា ប្រសិនត្រឹមតែមានប្លង់ទន់ អ្នកប្រហែលអាចត្រូវបាត់បង់ដីនូវពេលអនាគត ម្ចាស់គម្រោងបាត់បង់បំណែកដីទាំងអស់(ទ្រព្យបញ្ចាំ) ដោយសារត្រូវធនាគាររឹបអូសប្រសិនពួកគេមិនអាចបង់លើអ៊ីប៉ូតែកបាន។ ក្នុងស្ថានភាពផ្សេងទៀត នៅពេលម្ចាស់គម្រោងជ្រើសរើសមិនគោរពតាមប្លង់ដីនៅពេលអនាគត ហើយទាមទារយកដីមកវិញ ឫលក់ដីទៅឲ្យអ្នកទិញផ្សេងទៀតដោយមិនបង្ហាញប្លង់ទន់ ត្រឹមត្រូវទៅដល់អ្នកទិញដីឡូតិ៍។ លក្ខណៈដែលអាចទៅរួចផ្សេងទៀតគឺអ្នកលក់គម្រោង តាមពិតមិនមានកម្មសិទ្ធិនៃដីនោះ ហើយលិខិតផ្ទេរប្លង់ទន់គឺក្លែងក្លាយទាំងស្រុង។ អ្នកត្រូវតែវិនិច្ឆ័យ និងបា្រកដថា គ្មានលទ្ធផលទាំងនេះអាចកើតមានចំពោះអ្នកឡើយ។ យល់ល្អកុំទិញដីប្រសិនបើដីដែលអ្នកចង់ទិញនោះមិនមានប្លង់រឺង!ដួច្នេះ តើខ្ញុំអាចប្តូរលិខិតផ្ទេរប្លង់ដីទៅជាប្លង់រឹងដោយរបៀបណា? ដើម្បីធ្វើបែបនេះបាន អ្នកទិញដំបូងគួរផ្តោតលើប្លង់នៃប្លង់មេនៃដីពុះឡូតិ៍ ដើម្បីពិនិត្យថាគ្មានបញ្ហាជាមួយការដាក់បញ្ចាំនៅធនាគារទាក់ទិនជាមួយដីនោះ។ បន្ទាប់មកអ្នកទិញត្រូវតែចុះបញ្ជីប្លង់ដីរបស់ខ្លួនជាមួយអជ្ញាធរ (ក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់) យោងទៅតាមផែនការមេ និងការព្រមព្រៀងជាមួយអ្នកលក់។   ដោយអនុវត្តន៍ដូចនេះ អ្នកទិញអាចប្តូរប្លង់ទន់ដើមទៅជាប្លង់រឹងនៅថ្នាក់ជាតិ។ នេះមានន័យថាមិនមាននរណាអាចយកដីវិញនៅក្នុងការលៈទេសៈណាក៏ដោយ។ ករណីមិនចុះបញ្ជីនៅថ្នាក់ជាតិ ប្លង់កម្មសិទ្ធិនៅតែជាប្លង់ទន់។ តើអ្វីជាតួនាទីត្រឹមត្រូវរបស់ភ្នាក់ងារអចលនទ្រព្យក្នុងការផ្ទេរប្លង់ដីឡូតិ៍?ចំណាំថា ក្រុមហ៊ុនអចលនទ្រព្យដែលមានវិជ្ជាជីវៈមិនគួរធ្វើជាម្ចាស់កម្មសិទ្ធិនៃដីសម្រាប់លក់ ដែលវានឹងជាជម្លោះនៃផលចំណេញ នៅពេលពួកគេដើរតួក្នុងពេលដំណាលគ្នាសម្រាប់អ្នកទិញចុងក្រោយ។ ទោះជាភ្នាក់ងារអចលនទ្រព្យអាចធ្វើការសម្រាប់វិនិយោគិនសក្តានុពលក្នុងការបញ្ជាក់ពីទីតាំង ហើយបន្ទាប់មកលក់ជាដីតូចៗ ភ្នាក់ងារមិនគួទទួលបានភាពលាភពីប្រតិបត្តិការនេះទេ ។ក្នុងពេលជាមួយគ្នា ភ្នាក់ងារអចលនទ្រព្យធ្វើការសម្រាប់អ្នកទិញដីឡូតិ៍ចុងក្រោយគួរអាចពិភាក្សា និងជួយក្នុងដំណើរការនៃការវិនិច្ឆ័យពីលក្ខណៈខាងលើ។ស្វែងរកគម្រោងដីឡុតិ៍លក់នៅក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
ទិដ្ឋាការ ER៖ ទិដ្ឋាការថ្មីសោធននិវត្តន៍សម្រាប់ជនបរទេស មាននៅកម្ពុជាក្នុងសប្តាហ៍ក្រោយ!
October 4, 2023, 1:51 a.m.
Realestate News
Property Buyers & Sellers Advice
មន្រ្តីរដ្ឋាភិបាលបានប្រកាសថា នឹងណែនាំពីប្រភេទទិដ្ឋាការថ្មីសម្រាប់សោធននិវត្តន៍ជនបរទេស នៅក្នុងប្រទេសកម្ពុជាដែលហៅថា"ទិដ្ឋាការ ER” យោងតាមប្រធាននៃនាយកដ្ឋានអន្តោប្រវេសន៍ លោក សុខ វាសនា ទិដ្ឋាការER មានការផ្លាស់ប្តូរនូវឯកសារតម្រូវតិចតួចជនបរទេសដែលបានចូលនិវត្តន៍ក្នុងពេលបច្ចុប្បន្ន ត្រូវមានឯកសារបញ្ជាក់ប្រទេសកំណើតរបស់ពួកគាត់ អំពីហិរញ្ញវត្ថុដើម្បីប្រាកដ ថាពួកគាត់អាចធានាការរស់នៅប្រចំាថ្ងៃអំឡុងពេលស្នាក់នៅក្នុងប្រទេសកម្ពុជា។ចំណុចសំខាន់ដែលត្រូវកត់សំគាល់នោះគឺ ជនបរទេសដែលជានិវត្តន៍ជនដែលបានស្នើសុំទិដ្ឋាការតាម E-Visa ឬទិដ្ឋាការជំនួញមិនតម្រូវឲ្យធ្វើការប្រភេទទិដ្ឋាការឡើយ ឬស្នើសុំថ្មីទៀតឡើយ ប៉ុន្តែពួកគេនៅមានជម្រើស។ជនបរទេសអន្តោប្រវេសន៍ដែលជានិវត្តន៍ជនកំពុងរស់នៅក្នុងប្រទេសកម្ពុជាក៏តម្រូវឲ្យអនុវត្តន៍បែបនេះដែរ។“លោកប្រ៊ូសអាយុ៤៩ឆ្នំាជានិវត្តន៍ជនមកពីឃ្វីនឡេន អ៊ូស្រា្តលី កំពុងរស់នៅជិតវត្តភ្នំ បាននិយាយថាលោកស្វាគមន៍ក្នុងការផ្លាស់ប្តូរ ទោះបីជាយ៉ាងណាភាគច្រើនជនបរទេសដែលកំពុងស្នាក់នៅ នឹង មិនទៅធ្វើទិដ្ឋាការថ្មីនោះទេ យ៉ាងណាក៏ត្រូវតែធ្វើយើងគ្មានជម្រើសនោះទេ។”ទិដ្ឋាការសម្រាប់អ្នកជំនួញប្រហែលមានប្រយោជន៍ ដោយសារការអនុវត្តន៍នៅមានកម្រឹតតិចនៅឡើយ។និវត្តន៍ជនដែលជាជនបរទេសជាច្រើនអាចធ្វើការរស់នៅក្នុងប្រទេសកម្ពុជារយៈពេលយូរដោយធ្វើការពន្យារទិដ្ឋាការរាល់ឆ្នំា ដោយគ្មានការងារធ្វើពិតប្រាកដ និងជំនួញអ្វីឡើយ។អ្នកបញ្ចេញមតិម្នាក់នៅលើគេហទំព័រនៅលើគេហដ្ឋទំព័រ Khmer440 បាននិយាយថា៖ “វាជាការប្រសើ រ សម្រាប់ធ្វើការផ្លាស់ប្តូរ ប៉ុន្តែខ្ញុំឆ្ងល់ថាតើហិរញ្ញវត្ថុកម្រឹតណាដែលហៅថាមានលំនឹង?”“អ្នកប្រើប្រាស់ម្នាក់ទៀត scobienz” បាននិយាយថា “ នៅខេត្តភូកេតឆ្នំា២០០៦ក៏មានច្បាប់ស្រដៀងនេះផងដែរ ជួយកែតម្រូវផង ប្រសិនបើខ្ញុំនិយាយខុស និយាយពីស្ថានភាពបច្ចុប្បន្ននៅក្នុងប្រទេសថៃ បន្ទាប់ពីបញ្ជាក់ថាមានប្រាក់ ៦០០០០បាតចំណូលប្រចំាខែ ឬត្រូវតំកល់ប្រាក់ប្រមាណ ៨០០០០០បាតក្នុងគណនីធនាគារ ដែលស្មើនឹង ១៧០០ដុល្លារក្នុងមួយខែនៃប្រចំណូល ឬ២៣០០០ដុល្លារនៅក្នុងគណនីធនាគារ។”ក្នុងបទបញ្ញតិថ្មីនៃទិដ្ឋាការសោធននិវត្តន៍សម្រាប់ជនបរទេស លោកវាសនាបានពន្យល់ឲ្យកាន់តែច្បាស់ថាវាមានការផ្លាស់ប្តរូ ប៉ុន្តែនៅក្នុងច្បាប់របស់ប្រទេសកម្ពុជាជនបរទេសមិនអាចធ្វើជាកម្មសិទ្ធិដី ឬអចលវត្ថុបានឡើយ។ដូច្នេះវាមិនមានការផ្លាស់ប្តរូច្រើននោះទេសម្រាប់ការវិនិយោគនៅក្នុងទីផ្សារអចលនទ្រព្យ ទោះបីជាមានការផ្លាស់ប្តូរបែបនេះក៏ដោយ។នៅពេលសាកសួរអំពីប្រធានបទនេះនាយកគ្រប់គ្រងទូទៅក្រុមហ៊ុនអចលនទ្រព្យ Independent Property Services (IPS) លោក Grant Fitzgerald បានផ្តល់ចំលើយ ថា “វាមានផលប៉ះពាល់តិចតួចមែនទែនក្នុងទីផ្សារអចលនទ្រព្យ។”គាត់បានបន្តទៀតថា “ថវិការរបស់និវត្តន៍ជន គឺមានកម្រឹតមួយមានកំណត់ច្បាស់លាស់សម្រាប់ការជួល និងលក់ដូច្នេះប្រសិនបើមានផលប៉ះពាល់វាអាចប៉ះពាល់ចំពោះទីផ្សារតែទីផ្សារអចលនវត្ថុដែល មានស្តង់ដារទាបតែប៉ុណ្ណោះ។”ប្រភេទទិដ្ឋាការ ER Visas ត្រូវបានរំពឹងថាអាចចាប់ដំណើរការនៅថ្ងៃច័ន្ទសប្តាហ៍ក្រោយ ប្រសិនបើមិនមានការប្រែប្រួល ឬពន្យារពេល។ ស្វែងយល់បន្ថែមអំពី ជីវិតរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា...
ការទាក់ទាញវិនិយោគិនបរទេស​ ជួបជាមួយលោក គុយ វ៉ាត  តាម ទូរទស្សន៍ Realestate.com.khTV
ការទាក់ទាញវិនិយោគិនបរទេស​ ជួបជាមួយលោក គុយ វ៉ាត តាម ទូរទស្សន៍ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
Property Buyers & Sellers Advice
ក្នុងពេលថ្មីៗ Century 21 Cambodia បានសម្ភោធរបាយការណ៍ទីផ្សារខុនដូរបស់ខ្លួននៅ សណ្ឋាគារ Raffles Hotel Le Royal នៅភ្នំពេញ ដែលមានការចូលរួមពីដៃគូផ្សេងៗវិនិយោគិន និងអ្នកគ្រប់គ្រង ក្រុមហ៊ុនភ្នាក់ងារ អចលនទ្រព្យ ទូទាំងប្រទេស។នៅក្នុងសន្ទរកថារបស់លោក គុយ វ៉ាត ជាប្រធានក្រុមហ៊ុន Century 21 Cambodia បានសំដែងភាពរីក រាយដល់ក្រុមហ៊ុន Realestate.com.kh និងថ្លែងអំណរគុណចំពោះ Realestate.com.kh ដែលបានសហការយ៉ាងល្អជាមួយ Century 21 Cambodia ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យនៅកម្ពុជា។លោក វ៉ាត លើកឡើងថា នេះជាភាពរីករាយដែល Century 21 Cambodia បានប្រឹងប្រែងធ្វើការយ៉ាងល្អជាមួយ Realestate.com.kh។ លោកបានបន្ថែមថា “ខ្ញុំគិតថា Realestate.com.kh ជាក្រុមហ៊ុនល្អមួយនៅក្នុងប្រទេសកម្ពុជា ដែលក្រុមហ៊ុន បានដើរតួយ៉ាង សំខាន់ក្នុងការអភិវឌ្ឍន៍ ជាពិសេសនៅក្នុងវិស័យទីផ្សារអចលនទ្រព្យនៅកម្ពុជា ” ។លោកក៏បានលើកឡើងថា ដើម្បីឲ្យទីផ្សារអចលនទ្រព្យកម្ពុជាកាន់តែរីកចម្រើនទៅបាន គឺអាស្រ័យទៅលើអ្នកពាក់ព័ន្ធនៅក្នុងទីផ្សារមួយនេះចេះរួបរួមគ្នា សហការគ្នាឲ្យបានល្អរួមមានអ្នកអភិវឌ្ឍន៍អ្នកសាងសង់ និងភ្នាក់ងារអចលនទ្រព្យ ទាំងអស់។ជាក់ស្តែងមាន , Realestate.com.kh គឺជាក្រុមហ៊ុនធ្វើការផ្សព្វផ្សាយទីផ្សារតាម  អនឡាញ ដែលធ្វើការផ្សព្វផ្សាយ ពីអចលន ទ្រព្យនៅក្នុងប្រទេសកម្ពុជាហើយ Realestate.com.kh ក៏មានប្រព័ន្ធផ្សព្វផ្សាយយ៉ាងទូលំទូលាយ ទៅក្នុងទីផ្សារ អន្តរជាតិ នោះបើតាមអ្វីដែលលោក វ៉ាតបាលើកឡើង។Century 21 Cambodia គឺជាម្ចាស់ ផ្តាច់មុខនៃ Century 21 Trademark & Systems នៅក្នុងប្រទេសកម្ពុជា។ Realestate.com.kh ជាដៃគូផ្លូវការនៃគេហទំព័រអចលនទ្រព្យអនឡាញនៅកម្ពុជារបស់ Century 21 Cambodia និង បានសហការយ៉ាងសកម្ម និងគាំទ្រជាមួយ Century 21 Cambodia ក្នុងការនាំយកវិស័យអចលនទ្រព្យកម្ពុជា ទៅទីផ្សារអន្តរជាតិឲ្យកាន់តែទូលំទូលាយ។ ដោយធ្វើដូច្នេះ Realestate.com.kh បានបង្កើនទំហំនៃការផ្សព្វផ្សាយអចលនទ្រព្យនៅកម្ពុជាដល់វិនិយោគិននៅទូទាំងប្រទេសកម្ពុជា និងពិភពលោក។ហើយបច្ចុប្បន្ន  Century 21 Cambodia កំពុងប្រឹងប្រែងយ៉ាងសកម្មក្នុងការបង្កើតបណ្តាញទៅអន្តរជាតិ   សម្រាប់អ្នកវិនិយោគ និងទីភ្នាក់ងារអចលនទ្រព្យ ដើម្បីឲ្យទីផ្សារអចលនទ្រព្យកម្ពុជាឈានលដល់ទីផ្សារអន្តរជាតិ។ Century 21 Cambodia មានដៃគូនៅទូទាំងពិភពលោកចំនួន 78 ប្រទេសហើយ Century 21 Cambodia នាពេលបច្ចុប្បន្នបង្កើនទំនាក់ទំនាក់ឲ្យបានច្រើន ដើម្បីនាំឲ្យមានលំហូរឱកាសវិនិយោគថ្មីក្នុងទីផ្សារកម្ពុជា។ លោក វ៉ាត ជឿជាក់ថាទំនាក់ទំនងរឹងមាំរវាងភាគីពាក់ព័ន្ធទាំងអស់ក្នុងវិស័យអចលនទ្រព្យយើងអាចគាំទ្រដល់ការអភិវឌ្ឍរយៈពេលវែងនៃទីផ្សារមួយនេះ។លោកជឿជាក់ថាក្រុមហ៊ុនគម្រោងអភិវឌ្ឍន៍ធំរយៈពេលវែងនឹងបែរមកធ្វើការជាមួយនឹងភ្នាក់ងារអចលនទ្រព្យវិញនៅពេល ភ្នាក់ងារកាន់តែរីកចម្រើន និងប្រកបដោយភាពច្នៃប្រឌិត។លោក  វ៉ាត បានបញ្ចាប់យ៉ាងខ្លីថា "ភាពជោគជ័យប្រហែលជាមិន កើតឡើងក្នុងរយៈពេលខ្លីនោះទេ ប៉ុន្ដែបើយើងជាដៃគូរជាមួយក្រុមហ៊ុនត្រឹមត្រូវមានការសហការគ្នាល្អ  ហើយប្រឹងប្រែងជាមួយគ្នានោះនឹងទទួលបានជោគជ័យនៅក្នុងពេលខាងមុខ"។ស្វែងរក វីដេអូបន្ថែមទៀតពីរបាយការណ៍ខុនដូររបស់ Century 21 : លោក ច្រឹក សុខនីម នាយកប្រតិបត្តិនៃ Century 21 Mekong និង លោក Seraj Sutton នាយកនៃ Global Strategic Business Development at Century21 Cambodia
គម្រោងថ្មីច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ ​ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦
គម្រោងថ្មីច្រើនដាក់តាំងបង្ហាញនៅពិពណ៌អចលនទ្រព្យ ​ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
Realestate News
Property Buyers & Sellers Advice
អតិថិជនទិញផ្ទះ និងអចលនទ្រព្យពាណិជ្ជកម្មនឹងស្ទាក់ស្ទើរជ្រើសរើសអចលនទ្រព្យមួយណាបាននៅពេលការ តាំងបង្ហាញពីអចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦។ ការតាំងពិពណ៌ពាណិជ្ជកម្មនៅកោះពេជ្រពីថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦។ Realestate.com.kh មោទនភាពបានក្លាយជាភ្នាក់ងារអចលនទ្រព្យអនឡាញ សម្រាប់ពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជា។វត្ថុបំណងសំខាន់ចង់ឲ្យអ្នកមកទស្សនា បានឃើញគ្រប់គម្រោងទាំងអស់នៅក្នុងកន្លែងតែមួយ។ លើសពីនេះទៀត អតិថិជនអាចរីករាយជាមួយការផ្តល់ជួនជាច្រើនទៀតដែលមានក្នុងពិពណ៌។ ការផ្សព្វផ្សាយជាការដាក់តាំងបង្ហាញអចលនទ្រព្យធំបំផុតនៅកម្ពុជា ព្រឹត្តិការណ៍នឹងបង្ហាញពីគម្រោងអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅកម្ពុជា។ ដែលបានគាំទ្រដោយសមាគមន៍វាយតម្លៃ និងភ្នាក់ងារអចលទ្រព្យកម្ពុជា ការពិពណ៌នឹងផ្តោត សំខាន់លើគុណភាពនៃគម្រោងដែលនឹងទាកទាញអ្នកទិញបរទេស។គម្រោងដែលដាក់បង្ហាញរួមមានៈ   “ការតាំងពិពណ៌ និងការវិនិយោគអចលនទ្រព្យកម្ពុជារៀបចំឡើងធំបំផុត ប៉ុន្តែនៅពេលអ្នកអភិវឌ្ឍន៍សំខាន់ៗច្រើនឡើងចុះឈ្មោះក្នុងការដាក់បង្ហាញពីគម្រោងរបស់ពួកគេ។ ភាគច្រើនជាអ្នកចូលរួមក្នុងពិពណ៌លើកទីមួយនេះឆ្លុះបញ្ចាំងពីការបន្តកើនឡើងកាន់តែខ្លាំង និងទាមទារឲ្យគម្រោងមានគុណភាព។ តម្លៃនៃអចលនទ្រព្យនៅតែសមល្មមបើធៀបទៅនឹងប្រទេសនៅក្នុងតំបន់។ នៅពេលដែលជាប្រទេសមួយចាប់អារម្មណ័លើការវិនិយោគលើការផលិត និងវិស័យទេសចរណ៍ ទីផ្សារជួលគឺរំពឹងថានឹងនៅតែរឹងមាំ។ ការតំាងពិពណ៌គឺវេទិការទីផ្សារដើម្បីឲ្យធ្វើការផ្សព្វផ្សាយដល់ទាំងអ្នកទិញក្នុងស្រុក និងបរទេសដោយរំពឹងថាអាចទាក់ទាញអ្នកបានជាង ១០,០០០ នាក់។កក់កន្លែងជួលតង់ សូមផ្ញើពត៌មានលំអិតផ្ទាល់ខ្លួនមកកាន់អ្នករៀបចំរបស់យើង សូមចុចទីនេះចូលទស្សនាក្នុងការពិពណ៌អចលនទ្រព្យ និងការវិនិយោគនៅកម្ពុជាឆ្នាំ ២០១៦ ដោយឥតគិតថ្លៃ! អាចរកបាននូវសំបុត្រអញ្ជើញចូលរួមៈ ត្រូវការសំបុត្រដែរឫទ?FIND OUT MORE
ផ្សព្វផ្សាយ​អចលនទ្រព្យ​របស់​លោក​អ្នក​ជា​អន្តរជាតិ​ជា​មួយ​គេហទំព័រ Realestate.com.kh
ផ្សព្វផ្សាយ​អចលនទ្រព្យ​របស់​លោក​អ្នក​ជា​អន្តរជាតិ​ជា​មួយ​គេហទំព័រ Realestate.com.kh
June 6, 2022, 5:05 p.m.
Realestate News
Property Buyers & Sellers Advice
អ្នកវិនិយោគអន្តរជាតិកំពុងស្វែងរកបណ្តាក់ទុនក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។ យោងតាមក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ បានឲ្យដឹងថា ក្នុងរយៈពេល៩ខែដំបូងនៃឆ្នាំ ២០១៥ ការវិនិយោគទុនក្នុងវិស័យអចលនទ្រព្យ និងសំណង់មានតម្លៃសរុប ១,៧៥ ពាន់លានដុល្លារ ខណៈនៅឆ្នាំ ២០១៤ វាមានតម្លៃ ១,៥៤ ពាន់លានដុល្លារអាមេរិក។ តួលេខនេះបានបង្ហាញពីកំណើននៃការវិនិយោគទុនជាង១៣,៨០ភាគរយ ដែលនេះជាបច្ច័យល្អសម្រាប់ការអភិវឌ្ឍនៅក្នុងទីផ្សារអចលនទ្រព្យថ្មីមួយនេះ។ យោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុន Knight Frank នៅកម្ពុជា ដែលបង្ហាញរបាយការណ៍ស្តីពីចំណុចពិសេសនៃទីផ្សារអចលនទ្រព្យកម្ពុជា នៅឆមាសទី ២ ឆ្នាំ ២០១៥ បានឲ្យដឹងថា មានវិនិយោគិនបរទេសចំនួន៥ប្រទេស ដែលបានវិនិយោគទុនក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា គឺប្រទេសកូរ៉េ ចិន ជប៉ុន អង់គ្លេស និងប្រទេសម៉ាឡេស៊ី។ នៅពេលនេះ អ្នកវិនិយោគិនក្រៅប្រទេសទាំងនោះ ចូលចិត្តរក្សាទុកទ្រព្យសម្បត្តិរបស់ខ្លួននៅទីផ្សារអន្តរជាតិ ដែលមានតម្លៃទិញ៦០ភាគរយ អមនឹងការចំណាយប្រាក់សុទ្ធ។ ពិភពលោកបានផ្លាស់ប្តូរយ៉ាងឆាប់រហ័ស ហើយប្រជាពលរដ្ឋក៏សប្បាយចិត្ត ចៀសជាងការរស់នៅ ការធ្វើការ និងរកស៊ីនៅក្រៅប្រទេស ហើយបើយោងតាមរបាយការណ៍របស់អង្គការសហប្រជាជាតិ បានឲ្យដឹងថា ៣,២០ ភាគរយនៃចំនួនប្រជាជនសរុប នៅលើសកលលោក បានចាកចេញពីប្រទេសកំណើតរបស់ខ្លួន ទៅរស់នៅក្រៅប្រទេស ដោយហេតុថា ទីផ្សារអចលនទ្រព្យអន្តរជាតិមានភាពទាក់ទាញពីមួយថ្ងៃទៅមួយថ្ងៃ។ នៅក្នុងគេហទំព័រ Realestate.com.kh ក្នុងកញ្ចប់សេវាកម្មផ្សព្វផ្សាយគម្រោងសាងសង់របស់អ្នកវិនិយោគ ពួកយើងជួយម្ចាស់គម្រោងសាងសង់នៅកម្ពុជា បោះជើងចូលក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ ដែលមានតម្លៃខ្ពស់។ ពួកយើងក៏តភ្ជាប់ទីផ្សារអន្តរជាតិ និងលក់អចលនទ្រព្យក្នុងស្រុក ទៅកាន់អ្នកវិនិយោគ ដែលមានទ្រព្យសម្បត្តិច្រើន ដោយមិនចាំបាច់ឲ្យពួកគេដើរចេញពីកៅអីអង្គុយនៅពីមុខកុំព្យូទ័ររបស់ពួកគេទេ។ គេហទំព័រ Realestate.com.kh ត្រូវបានបង្កើតឡើងនៅឆ្នាំ២០០៩ បានផ្តោតលើការគាំពារអតិថិជន ក្នុងការទិញ និងលក់ទ្រព្យសម្បត្តិរបស់ពួកគេ និងជំរុញឲ្យទីផ្សារអចលនទ្រព្យនៅកម្ពុជា មានមុខនៅក្នុងទីផ្សារអន្តរជាតិ និងពិភពលោក។ ម្ចាស់គម្រោងសាងសង់ដែលនាំមុខគេនៅកម្ពុជា បាននិងកំពុងធ្វើការជាមួយគេហទំព័រ Realestate.com.kh ដើម្បីពង្រឹងយុទ្ធសាស្ត្រលក់ និងផ្សព្វផ្សាយ តាមមធ្យោបាយអនឡាញ និងភាពជាក់ស្តែង ហើយយើងបានបង្កើនការលក់របស់ពួកគេជារៀងរាល់ថ្ងៃ។ អ្នកលក់អចលនទ្រព្យមិនចាំបាច់ចំណាយពេល និងប្រាក់កាស ចុះបញ្ចីអចលនទ្រព្យរបស់ពួកគេ ក្នុងគេហទំព័រមួយចំនួនដែលមិនផ្តោតសំខាន់លើវិស័យអចលនទ្រព្យទៀតឡើយ។ គេហទំព័រ Realestate.com.kh បានជាប់ចំណាត់ថ្នាក់លេខ១ សម្រាប់លទ្ធផលស្វែងរកនៅលើគេហទំព័រ google.com និង google.com.kh ចំពោះការស្រាវជ្រាវណាដែលមានពាក្យគន្លឹះថា អចលនទ្រព្យក្នុងប្រទេសកម្ពុជា។ គេហទំព័ររបស់យើង ត្រូវបានរៀបចំយ៉ាងល្អសម្រាប់ការប្រើប្រាស់តាមទូរស័ព្ទ និងថេប្ល៊ិត ដែលមានការពេញនិយមនៅក្នុងប្រទេសកម្ពុជា ហើយការស្វែងរកតាមប្រព័ន្ធបែបនោះបានចាប់យកទីផ្សារអចលនទ្រព្យមួយយ៉ាងធំផងដែរ។ នៅពេលនេះដែរយើងបានប្រើប្រាស់ប្រព័ន្ធផ្សព្វផ្សាយសង្គម ដើម្បីផ្សព្វផ្សាយអំពីអចលនទ្រព្យទាំងនោះ ដល់អតិថិជនជាច្រើន ដោយយើងមានអ្នកគាំទ្រក្នុងទំព័រហ្វេសប៊ុកជាង៧០,០០០នាក់ និង២០,០០០នាក់ នៅលើទំព័រ Linkedin របស់យើង។ មានវិនិយោគិនជាច្រើន បានចូលមើលគេហទំព័រ Realestate.com.kh របស់យើង។ ជាពិសេសសម្រាប់ម្ចាស់គម្រោងសាងសង់ដែលបានចុះបញ្ជីនៅក្នុងគេហទំព័ររបស់យើង យើងនឹងបញ្ជូនបញ្ជីនៃគម្រោងសាងសង់អចលនទ្រព្យទាំងនោះ ចូលទៅក្នុងគេហទំព័រអចលនទ្រព្យអន្តរជាតិ នៅលើពិភពលោក។ គេហទំព័រ Realestate.com.kh ជាដៃគូរពិសេសរបស់ក្រុមហ៊ុន Property Guru Group ជាគេហទំព័រអចលនទ្រព្យអនឡាញនាំមុខគេនៅអាស៊ី ដែលមានអតិថិជនជាង ១១លាននាក់ និងមានការសួរដេញដោលជាង៥០០,០០០ សំណួរពីអតិថិជនជារៀងរាល់ខែ។ វាជាគេហទំព័រទីផ្សារអចលនទ្រព្យនាំមុខគេនៅប្រទេសសិង្ហបុរី ម៉ាឡេស៊ី ឥណ្ឌូនេស៊ី និងថៃ។ ការចុះបញ្ជីរបស់លោកអ្នក ក្នុងគេហទំព័រ Realestate.com.kh នឹងត្រូវបញ្ចូលទៅក្នុងគេហទំព័ររបស់ Property Guru ហើយវានឹងបង្កើនការលក់ក្នុងទីផ្សារអន្តរជាតិ ដ៏មានគុណភាពសម្រាប់ក្រុមលក់ និងភ្នាក់ងារផ្សព្វផ្សាយរបស់លោកអ្នក។ លើសពីនេះគេហទំព័រ ListGlobally ក៏ជាដៃគូមួយទៀតរបស់គេហទំព័រ Realestate.com.kh ដែលវាជាបណ្តាញគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យអន្តរជាតិដ៏ធំមួយក្នុងពិភពលោក នឹងមានចុះផ្សាយបញ្ជីអចលនទ្រព្យនាំមុខគេ ជាង៥០ នៅលើសកលលោក រួមទាំងគេហទំព័រធំៗ ដូចជា I-Property Singapore និង Malaysia, គេហទំព័រ Realestate.co.jp នៅប្រទេសជប៉ុន នឹងមានជាច្រើនទៀត។ គម្រោងសាងសង់របស់អ្នកនឹងត្រូវបញ្ជូនទៅក្នុងគេហទំព័រជាច្រើនទៀត ដែលជាផ្នែកមួយនៃបណ្តាញគេហទំព័រផ្សព្វផ្សាយអន្តរជាតិ ListGlobally។ នៅពេលអ្នកសហការជាមួយយើង គេហទំព័រ Realestate.com.kh នឹងចុះបញ្ចីនៃគម្រោងសាងសង់របស់អ្នក ក្នុងគេហទំព័រ Juwai.com ដែលជាគេហទំព័រផ្សព្វផ្សាយអចលនទ្រព្យនាំមុខគេនៅប្រទេសចិន សម្រាប់អតិថិជន ដែលមានចំណាប់អារម្មណ៍វិនិយោគ ក្នុងទីផ្សារអចលនទ្រព្យអន្តរជាតិ។ ទីពីរបើក្រឡេកមើលទំហំនៃការវិនិយោគទុនរបស់អ្នកវិនិយោគអន្តរជាតិ មានដូចសហរដ្ឋអាមេរិកជាដើម អតិថិជនចិន បានជំរុញឲ្យមានទីផ្សារវិនិយោគទុនយ៉ាងគំហុក សម្រាប់អ្នកជួញដូរអចលនទ្រព្យនៅកម្ពុជា តាមរយៈគេហទំព័រ Realestate.com.kh។ អ្នកវិនិយោគចិន ទាំងនេះត្រូវបានកត់សម្គាល់ថា ប្រើប្រាស់ប្រាក់សុទ្ធដើម្បីទិញយកអចលនទ្រព្យ។ គេហទំព័រ Juwai.com គឺជាគេហទំព័រអចលនទ្រព្យអន្តរជាតិតែមួយគត់ ដែលប្រើប្រាស់ប្រព័ន្ធ China’s Great Firewall ដែលការចុះបញ្ជីរបស់លោកអ្នក នឹងត្រូវបកប្រែ និងប្រើប្រាស់ឲ្យសមស្របនឹងទីផ្សារអចលនទ្រព្យនៅប្រទេសចិន។ ចូលរួមចុះបញ្ជីលក់អចលនទ្រព្យរបស់លោកអ្នកទៅកាន់វិនិយោគិនអន្តរជាតិ តាមរយៈគេហទំព័រ Realestate.com.kh នៅថ្ងៃនេះដែលវាជាគេហទំព័រអចលនទ្រព្យនៅកម្ពុជា៕ យើងមានការបញ្ចុះតម្លៃសម្រាប់អតិថិជនដែលធ្វើការកក់មុន ដើម្បីចូលរួមក្នុងការតាំងបង្ហាញទីផ្សារអចលនទ្រព្យពិសេស នៅប្រទេសសិង្ហបុរី ដែលបានរៀបចំឡើងដោយគេហទំព័រ Realestate.com.kh និងក្រុមហ៊ុន Property Guru Group នៅថ្ងៃទី៨ និងទី៩ ខែតុលា ឆ្នាំ២០១៦។ ម្ចាស់គម្រោងសាងសង់នៅកម្ពុជា ក៏អាចដាក់តាំងគម្រោងសាងសង់របស់ខ្លួន និងធ្វើការជួញដូរគម្រោងនោះ ជាមួយវិនិយោគិនអន្តរជាតិផងដែរ។ បើសិនលោកអ្នកមានចំណាប់អារម្មណ៍ចូលរួម ឬដាក់តាំងបង្ហាញគម្រោងសាងសង់របស់លោកអ្នក សូមទាក់ទង គេហទំព័រ Realestate.com.kh តាមរយៈលេខ 095911466, 069 436 756 ឬ 017 436756 ឬអុីមែល info@realestate.com.kh
ការងើបឡើងនៃវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) នៃបន្ទប់ការិយាល័យ សម្រាប់ជួលក្នុងក្រុងភ្នំពេញ
ការងើបឡើងនៃវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) នៃបន្ទប់ការិយាល័យ សម្រាប់ជួលក្នុងក្រុងភ្នំពេញ
June 6, 2022, 5:06 p.m.
Realestate News
Property Buyers & Sellers Advice
ពីមួយឆ្នំាទៅមួយឆ្នំាជាមួយកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា សហគមន៍អន្តរជាតិបានសម្លឹងមកកាន់វិស័យអចលនទ្រព្យប្រទេសកម្ពុជាយ៉ាងយកចិត្តទុកដាក់។ ក្រៅពីហេតុផលមួយនេះ ច្បាប់នៃព្រះរាជាណាកម្ពុជាក្នុងរយៈកាលចុងក្រោយស្តីពីសិទ្ធិលើ ការកាន់កាប់អចលនទ្រព្យរបស់ជនបរទេស ដែលត្រូវគេបានស្គាល់ថាវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title) ក៏ជាចំណុចទាក់ទាញមួយផងដែរ។តើអ្វីជាវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title)?វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) សំដៅលើការកាន់កាប់កម្មសិទ្ធិប្រភេទលំនៅដា្ឋនខុនដូមួយ ដែលត្រូវបែកចែកគ្នាដាច់ដោយឡែកៗប៉ុន្តែនៅតែស្ថិតនៅក្នុងអគារខុនដូតែមួយ ដូច្នេះវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title)ត្រូវបានធ្វើឡើងដើម្បី ធ្វើការសម្គាល់ម្ចាស់កម្មសិទ្ធិនៅក្នុង ប្រភេទលំនៅដ្ឋានខុនដូ អគារ ដែលមានច្រើនជាន់ ជាមួយម្ចាស់សហកម្មសិទ្ធិនៃអគារនោះ។គោលការណ៍នេះត្រូវបានប្រើប្រាស់ដំបូងឡើងនៅក្នុងរដ្ឋញ៉ូសោធវ៉ែលប្រទេសអូស្រ្តាលីហើយចាប់ផ្តើមមានប្រជាប្រិយភាពកាន់តែខ្លំាងឡើងនៅក្នុងប្រទេសកម្ពុជា បន្ទាប់ពីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសិទ្ធិលើ “ការកាន់កាប់អចលនទ្រព្យរបស់ជនបរទេស” ចេញជាផ្លូវការក្នុងខែឧសភាឆ្នំា២០១០។ច្បាប់មួយនេះត្រូវបានត្រួសត្រាយផ្លូវសម្រាប់កំណើនវិស័យសេដ្ឋកិច្ច ក៏ដូចជាអនុញ្ញាតិឲ្យ ចំណែកទីផ្សារក្នុងតំបន់កាន់តែមានការប្រកួតប្រជែងយ៉ាងច្រើននៃវិនិយោគិន។ត្រលប់ទៅកាលពីប៉ុន្មានឆ្នំាមុនជនបរទេសគឺមានការលំបាកយ៉ាងច្រើនក្នុងការវិនិយោគ ប៉ុន្តែបន្ទាប់ពី ចេញច្បាប់ថ្មីនេះមក សំណង់អគារខ្ពស់ៗជាច្រើនចាប់ផ្តើមរីកដុះដាលឡើងគួរឲ្យកត់សម្គាល់ អ្នកអភិវឌ្ឍន៍គម្រោងអចលនទ្រព្យចាត់ទុកថានេះជាឱកាសសម្រាប់ទាក់ទាញអ្នក វិនិយោគបរទេសចូលមកក្នុងប្រទេសកម្ពុជាតាមរយៈវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ។មុនពេលមានការចេញច្បាប់ថ្មីនៃការគ្រប់គ្រងកម្មសិទ្ធិអចលនទ្រព្យសម្រាប់ជនបរទេសវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ម្ចាស់កម្មសិទ្ធិអចលនទ្រព្យមិនត្រូវអនុញ្ញាតិ ឲ្យធ្វើការបែងចែកលក់ទៅឲ្យបុគ្គលឯកជនផ្សេងទៀតទេជាមួយនឹងបណ្ណ័កម្មសិទ្ធិប្លង់រឹង (Hard Title)។រហូតដល់ឆ្នំា២០១០វិនិយោគិនបរទេសមានសិទ្ធិគ្រប់គ្រងអចលនទ្រព្យរហូតដល់៧០%ជាមួយសហកម្មសិទ្ធិ ហើយជនបរទេសអាចមានសិទ្ធិជាម្ចាស់អចលនទ្រព្យបានតែអចលនទ្រព្យណាមួយដែលមានទីតំាងស្ថិតនៅចាប់ពីជាន់ទី១ឡើងទៅ។ពីមួយជំហានទៅមួយជំហានលើសពីអគារលំនៅដ្ឋាន តម្រូវការកាន់តែខ្ពស់ឡើងពីអន្តរជាតិ នៃបន្ទប់ការិយាល័យសម្រាប់ជួលក្នុងក្រុងភ្នំពេញ ដែលនឹងក្លាយជាបណ្តុំទីផ្សារពាណិជ្ជកម្មរបស់សមាគមអាស៊ាន។សម្រាប់វិនិយោគិនមួយចំនួនគិតថាខុនដូហាក់បីដូចជាត្រូវបានធ្វើការផ្គត់ផ្គង់នៅលើទីផ្សារមានចំនួនច្រើនពេក ធ្វើការទិញបន្ទប់ការិយាល័យវាហាក់បីដូចជាប្រឈមមុខនឹងហានិភ័យតិច ស្របពេលនឹងកំណើនសេដ្ឋកិច្ចដ៏លឿនរបស់ប្រទេសកម្ពុជាផងដែរ។លោក ជេមស៍ ផាដីន (James Padden)ប្រធានគ្រប់គ្រងផ្នែកពាណិជ្ជកម្មនៃក្រុហ៊ុន CBRE បានបញ្ចេញមតិមួយចំនួននៅក្នុងសន្និសីទលើកទី១ប្រចំាឆ្នំាស្តីពីទិដ្ឋភាពនៃទីផ្សារអចលនទ្រព្យឆ្នំា២០១៦មានខ្លឹមសារដូចតទៅ៖ “ប្រសិនបើយើងក្រលេកមើលទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជា ខ្ញុំគិតថាវាមានសារៈសំខាន់សម្រាប់ធ្វើការគិតពិចារណានៃតម្រូវការទីផ្សារ នៃអគារការិយាល័យសម្រាប់ជួល។ តម្រូវការទំាងអស់នេះកើតឡើងដោយសារតែកំណើនពាណិជ្ជកម្ម ជំនួញជួញដូរ និងកំណើនសេដ្ឋកិច្ច ប្រសិនបើគ្មានជំនួញជួញដូរ គ្មានកំណើនពាណិជ្ជកម្ម វាមិនចំាបាច់ត្រូវការបន្ទប់ការិយាល័យនោះឡើយ” ។   លោក ផាដីន បានគូសបញ្ជាក់បន្ថែមទៀតថា ចាប់ពីឆ្នំា ២០១០ ដល់ ២០១៥ កំណើនការនំាចូលពី ៦ពាន់៧រយលានដុល្លារអាមេរិក រហូតដល់ ១១ពាន់៥រយលានដុល្លារអាមេរិក ការកើនឡើងនំាចូល រហូតដល់ ៧០%។ ចំណែកឯការនំាចេញមានកំណើនចាប់ពី ៦ពាន់លានដុល្លារអាមេរិក រហូតដល់ ៨ពាន់លានដុល្លារអាមេរិក ការកើនឡើងនំាចេញមានចំនួន៣០%។ លោក ផាដីន បានរំលឹកផងដែរអំពី កំណើនផលិតផលជាតិសរុបកើនឡើងរហូតដល់៧% ក្នុងមួយឆ្នំាៗ កំណើនផលិតផលជាតិសរុបមានការកើនឡើងចាប់ពី៨៧៨ដុល្លារអាមេរិកក្នុងឆ្នំា២០១១ ដល់ ១៣២៥ដុល្លារអាមេរិកក្នុងឆ្នំា២០១៦ ការកើនឡើងគួរឲ្យភ្ញាក់ផ្អើលគឺរហូតដល់៥០%ក្នុងរយៈកាលត្រឹមតែ៥ឆ្នំាចុងក្រោយ។ ភស្តុតាងជាក់ស្តែងកំណើនសេដ្ឋកិច្ច និងភាពជោគជ័យក្នុងវិស័យអចលនទ្រព្យ មានចំនួនខុនដូប្រហែល៦៨៩យ៉ូនីតដែលត្រូវបានប្រកាសក្នុងត្រីមាសទី៤ក្នុងឆ្នំា២០១៥ ចំណែកឯតួលេខគម្រោងខុនដូដែលទើបចាប់ផ្តើមសាងសង់ក្នុងឆ្នំា២០១៥នេះផងដែរមានចំនួនរហូតដល់៧០១៤យ៉ូនីត។ ក្នុងឆ្នំា២០១៥មានចំនួនបន្ទប់ការិយាល័យចំនួន៥ដែលមានវិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) ត្រូវបានដាក់លក់សម្រាប់អ្នកវិនិយោគក្នុងវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ ស្របពេលដែលចលនានៃកំណើននៃការអភិវឌ្ឍន៍កាន់តែទៅមុខ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ (Strata Title) នៃបន្ទប់ការិយាល័យនឹងក្លាយជា២៥%នៃចំណែកភាគហ៊ុនរបស់វិស័យការិយាល័យក្នុងឆ្នំា២០២០ លទ្ធផលនេះយោងតាមការស្រាវជ្រាវរបស់ក្រុមហ៊ុនCBRE។ អត្ថប្រយោជន៍ចំបងនៃកាកើនឡើងនៃបន្ទប់ការិយាល័យសម្រាប់ជួល និងលំនៅដ្ឋាននៅក្នុងប្រទេសកម្ពុជាដោយសារមូលហេតុនៃការចេញច្បាប់ថ្មីច្បាប់នៃព្រះរាជាណាចក្រកម្ពុជាស្តីពីសិទ្ធិលើការគ្រប់គ្រងអចលនទ្រព្យរបស់ជនបរទេសនិងរយៈពេលនៃការវិនិយោគ វាពិតជាមានការចំណេញច្រើនសម្រាប់អ្នកលក់ និងអ្នកទិញក្នុងការផ្ទេរប្លង់នៃអចលនទ្រព្យ ទៅកាន់ម្ចាស់កម្មសិទ្ធិថ្មីស្របពេលកំណើននៃការអភិវឌ្ឍន៍គម្រោង។ ដំណើរការផ្សេងៗមានភាពសាមញ្ញ្ញ និយាយជារួមអ្នកលក់ និងអ្នកទិញមានសិទ្ធិពេញលេញក្នុងការកាន់កាប់ អចលនទ្រព្យរបស់ពួកគាត់។ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title)វាជាប័ណ្ណកម្មសិទ្ធិមួយដែលមានភាពងាយស្រួលស្នើសុំ ហើយវាជួយសម្រួលដល់ម្ចាស់កម្មសិទ្ធិក្នុងការកាន់កាប់អចលនទ្រព្យ ក៏ដូចជាការពង្រីកពាណិជ្ជកម្មរបស់ពួកគាត់ ច្បាប់នេះពិតជាត្រូវបានបង្កើតឡើងសម្រាប់ជួយសម្រួល និងការពារទ្រព្យធននៃជំនួញរបស់ពួកគាត់ផងដែរ។ ច្បាប់មួយនេះបង្កើតឡើង ហាក់បីដូចជាការផ្តល់ទំនុកចិត្តសម្រាប់អ្នកវិនិយោគអន្តរជាតិដែលឈានជើងចូលក្នុងទីផ្សារកម្ពុជាលើកដំបូង។ វិញ្ញាបនប័ត្រសម្គាល់ម្ចាស់កម្មសិទ្ធិ(Strata Title)សម្រាប់បន្ទប់ការិយាល័យ និងលំនៅដ្ឋានក្នុងប្រទេសកម្ពុជាអាចឲ្យអ្នកវិនិយោគអន្តរជាតិសម្លឹងមកកាន់ទីផ្សារកម្ពុជាកាន់តែមានភាពរលូនសម្រាប់ធ្វើការវិនិយោគ។ សុវត្ថិភាព តម្លៃដែលប្រកបដោយគុណប្រយោជន៍ពិតជាអាចឲ្យអ្នកវិនិយោគធ្វើដំណើរមកកាន់ទឹកដីប្រទេសកម្ពុជាដើម្បីពង្រីកពាណិជ្ជកម្មយ៉ាងពិតប្រាកដ៕
Strata Title Transfer Process, Q & A
Strata Title Transfer Process, Q & A
June 6, 2022, 5:07 p.m.
Realestate News
Property Buyers & Sellers Advice
Cambodian laws towards land titles for foreign ownership have been largely untested amidst the current construction boom. After months of collaboration with the lawyers of Sok Siphana & Associates and National 6A Investment, the Ministry of Land Management, Urban Planning and Construction (MLMUPC) has now started to transfer strata titles to purchasers of residential units - creating legally binding ownership. Realestate.com.kh spoke with Antoine Petit, executive director for National 6A Investment - the development company and property manager for the Galaxy Residence on Chroy Changvar - about the various pitfalls that all investors should be aware of when acquiring strata titles. Realestate.com.kh: What are the steps to creating a Strata title? Petit: At the very first stage, the developer acquires the land that the development will be on with a hard title in the name of the development company. This happened around four years ago for National 6A Investment. However, from this original master title you cannot directly transfer private unit ownerships to individual buyers. Before this, you must first transfer the total collection of split titles into the developer’s name and ownership. In our case, these were 51 separate titles for 51 units, made from the original, single hard title. The land department of the ministry will also screen your common area regulations and practices at this stage. If the land department is satisfied that the co-owned areas will be correctly managed and insured, then the strata titles will be issued. Once these 51 titles have been created and transferred into the company’s ownership, we can proceed to transferring these individual titles to the individual buyers. Realestate.com.kh: What is involved in the transfer of the strata title from the development company to the end buyer and owner? Petit: The MLMUPC requires fully certified documentation of the identity and marital status of the end buyer and these documents must also be supplied and translated into Khmer. Importantly, the strata title is solely in Khmer, thus no English names are permitted on the strata title and all buyers need their name to be translated. Khmer buyers, foreign buyers and the development company all must satisfy slightly different process and documentation demands. During this stage, we chose to engage the services of Sok Siphana & Associates to review the certified documents and their translation, to liaise with the authority at the land department and to provide legal assistance to buyers along the process until the transfer tax payment. Realestate.com.kh: Does the buyer have to be in Cambodia to transfer the new strata title into their possession? Petit: Yes. The buyers must physically be present to affix their thumbprint on their certified documentation, but most importantly on Vente Definitive and on Application for Ownership Transfer, both of which are standard templates to be provided by the land department. This means international investors must come back to Cambodia to get the title transferred. Realestate.com.kh: What costs are accrued during the transfer process? Petit: There is a public service fee per strata title for the conversion of the master title. There is also a public service fee for each individual strata title to be issued in the buyer’s name. Concerning the transfer tax, once the set of certified documentation is reviewed and accepted by the land department, the exact same documentation with other forms will be submitted to the General Department of Taxation. The tax officials will then issue an invoice with the amount of transfer tax to be paid after assessment of the property value based on their determined ranges and calculation method. After issuance of the evidence from the General Department of Taxation that the tax has been paid by the buyer, the land department will complete the title transfer. Realestate.com.kh: What if the buyer refuses the strata title transfer? Petit: In theory, this will bring problems when it comes to resale because the second buyer will have difficulties to do a thorough examination or to have certitude that there are no disputes, mortgages, judgments or unpaid taxes associated with the property sold. Pure investors are usually resistant to fulfill the physical paperwork and monetary demands to transfer the ownership in their name. Some developers in this case may accept to hold the title for them - but this can cause complications for buyers later. It is not really advised. On the other hand, such an arrangement also creates landlord liabilities for the developer holding the strata title. An effective way to mitigate this for the reassurance of the buyer is to enlist quality legal support, to ensure constant communication with the developer and to get education surrounding the process. Hiring a professional legal firm with experience in this has been crucial - because they can make this transfer process as smooth and predictable as possible. Learn more about Cambodian land titles, strata title transfers and foreign ownership regulation on Realestate.com.kh today!
A Very Simple Guide to Managing your Household Budget
A Very Simple Guide to Managing your Household Budget
June 6, 2022, 5:07 p.m.
Realestate News
Home & Living
Property Buyers & Sellers Advice
Nobody likes to think about money! But, in order to save for your new home, you will need to budget. And this budget only gets harder as your family grows. Wondering where to start? Realestate.com.kh has created the following guide to creating and sticking with a monthly budget and we have even created an online Budget Planner to help you – Click Here to see it! We believe every Cambodian should be able to afford a home and this is our way of helping you to keep more money in your pocket and getting a handle on your finances so that you can make your new home a reality.How to budget for a home using the Realestate.com.kh Budget Planner:The following are a few basic budget tips to help keep more money in your pocket and get a handle on your household finances. 1. First of all, list your monthly income — including everything that earns you money. List all of the costs you have to pay each month — Including rent, power, gas, car repayments, school uniforms, food etc. In short, anything that is a necessity in your and your family’s life. 2. List all of the costs you can avoid from the previous list — this includes all things that are not necessary in your life, including entertainment, take away food, fancy new clothes, travel etc. This represents your “expendable income”: money that doesn’t always need to be spent! It is very important that you and your family are honest about what you don’t really need, if you are serious about saving.Now that you have defined what you HAVE TO PAY and what YOU LIKE TO PAY each month, you can control your budget for the next month by reducing your expendable income spending.3. Subtract your necessary costs from your total income to see what remains for the next month’s budget. This figure is the amount of money you can potentially save each month if you control your spending habits. Completing this exercise should help you review your spending patterns and make better financial decisions. The better your budget, the more control you can have over your monthly savings.   Want to learn more about improving your household budget? Check another useful blog post on Realestate.com.kh relevant to budgets: “Tips to help you improve the health of your household budget”Or get straight onto the Realestate.com.kh Budget Planner now!!