Error - 500
Failed to fetch
 +85561 777 090

Events & Announcements

អគារពាណិជ្ជកម្មកំពស់៧៨ជាន់នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ
អគារពាណិជ្ជកម្មកំពស់៧៨ជាន់នឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំក្រោយ
June 6, 2022, 8:10 p.m.
EnglishEnglish
Events & Announcements
Realestate News
មុខមាត់ទីក្រុងភ្នំពេញពិតជាបានផ្លាស់ប្តូរគួរឲ្យភ្ញាក់ផ្អើល ក្នុងមួយទសវត្សរ៍ចុងក្រោយនេះដែលសំណង់អគារកប់ពពកកំពុង តែសាងសង់សព្វថ្ងៃនេះបានប្រែក្លាយទីក្រុងខ្មោចនេះទៅជាទីក្រុងប្រកបដោយភាពស៊ីវិល័យថ្មី និងរសរវើកមួយក្នុងពិភព លោក។វត្តមានអគារពាណិជ្ជកម្មកំពស់៧៨ជាន់ ជាលើកតំបូងនៅទីក្រុងភ្នំពេញនឹងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ នឹងបន្ថែមលើចំនួនអគារខ្ពស់ៗជាង៦០០អគារនៅទីក្រុងនេះ ដែលនេះជាមោទនភាពមួយរបស់កម្ពុជា បន្ទាប់ពីធនាគារអភិវឌ្ឍន៍អាស៊ីបានដាក់ឈ្មោះថ្មីឲ្យកម្ពុជា “ជាខ្លាសេដ្ឋកិច្ចថ្មីមួយក្នុងតំបន់អាស៊ី”។បុគ្គលិកក្រុមហ៊ុនយុង ឆ័ងបាននិយាយក្នុងលក្ខខ័ណ្ឌមិនបញ្ចេញឈ្មោះថា ការឌីសាញប្លង់អគារនេះបានបញ្ចប់ហើយ និងគ្រោងចាប់ផ្តើមសាងសង់នៅដើមឆ្នាំ២០១៧ខាងមុខនេះ ហើយគ្រោងនឹងបញ្ចប់នៅឆ្នាំ២០២១ខាងមុខ ប៉ុន្តែសាលតាំងបង្ហាញគម្រោងនេះនឹងបើកដំណើរការនៅខែវិច្ឆិកាឆ្នាំនេះ។លោកបន្តថា អគារនេះនឹងប្រើប្រាស់ចម្រុះ រួមមានផ្សារទំនើប ខុនដូ និងសណ្ឋាគារ ព្រមទាំងមានអាងហែលទឹក និងភោជនីយដ្ឋានវិលលើអាកាសនាជាន់ទី៧៨ផងដែរ។លោកបន្តថា ផែនការប្រើប្រាស់អាគារនេះលំអិត ក៏បានបញ្ចប់ផងដែរ ប៉ុន្តែលោកបដិសេធមិននិយាយលំអិតនោះទេ។ គម្រោងនេះបានទទួលការអនុម័តយល់ព្រមពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់រួចហើយ។លោកសេង ឡូតអ្នកនាំពាក្យក្រសួងរៀបចំដែនដី នគរូបនីយកម្មនិងសំណង់បានថ្លែងឲ្យដឹងថា ក្រសួងបានយល់ព្រមផ្តល់អាជ្ញាប័ណ្ណ ដល់ក្រុមហ៊ុនយន្តជ័ង រៀលអេស្ទេត ដើម្បីសាងសង់អាគារកំពស់៧៨ជាន់នេះរួចហើយ។អ្នកនាងអាន សុធីតានាយិកាក្រុមហ៊ុនCBRE Cambodiaបានថ្លែងថា តាមព៌តមានដែលអ្នកនាងទទួលបាន អគារនេះជាមជ្ឈមណ្ឌលពាណិជ្ជកម្មចម្រុះ ដែលនឹងសាងសង់នៅពេលខាងមុខនេះ ប៉ុន្តែដោយសារទីផ្សារនេះមិនសូវល្អ គម្រោងនេះអាចពន្យាពេលសាងសង់។ អ្នកនាងបន្តថា តាមអ្វីដែលជាភាពច្នៃប្រឌិតរបស់ក្រុមហ៊ុនទៅលើអាគារនេះ គំរោងនេះនឹងមិនមានបញ្ហានោះទេ សម្រាប់ទីផ្សារកម្ពុជា។ អ្នកនាងបន្តថាគម្រោងនេះមានទីតាំងនៅក្រោយអគារ The Bridge ដែលមានទីតាំងនៅក្បែរកោះពេជ្រ ទោះជាយ៉ាងណាអ្នកនាង មិនបញ្ជាក់ឲ្យដឹងពីព៌តមានលំអិតរបស់គំរោងនេះនោះទេ។ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថាគម្រោងអគារកប់ពពកនេះនឹងវិនិយោគដោយក្រុមហ៊ុនមកពីប្រទេសចិន ស្ថិតនៅលើផ្ទៃដី៤៥០០ម៉ែត្រការ៉េដែលមានតំលៃក្រោម២០លានដុល្លារអាមេរិក។ លោកបន្តថាប្រសិនជាម្ចាស់គម្រោងមានប្រាក់គ្រប់គ្រាន់ ដើម្បីសាងសង់អគារបញ្ចប់គម្រោងនេះ អគារធំបែបនេះនឹងមិនបញ្ហាសម្រាប់ទីផ្សារនេះនោះទេ។ប្រសិនជាអគារនេះសាងសង់បញ្ចប់ វានឹងក្លាយជាអគារខ្ពស់ជាងគេទី២នៅទីក្រុងភ្នំពេញ បន្ទាប់ពីអាគារមជ្ឈមណ្ឌលពាណិជ្ជ កម្មថៃ ប៊ុនរ៉ុង១៣៣ជាន់ និងមានកំពស់៥០០ម៉ែត្រ។លោកបណ្ឌិតវ៉ាន់ វ៉ាតអ្នកឯកទេសផ្នែកនគរូបនីយកម្មបានថ្លែងថា កម្ពុជាមានបទបញ្ញត្តិស្តីពីការកំណត់កំពស់អគាររួចហើយ ដូច្នេះប្រសិនជាយើងអនុវត្តន៍ច្បាប់បញ្ញត្តិដែលមានបានល្អ វាមិនត្រឹមតែជួយការពារបាននូវបេតិកភ័ណ្ឌក្នុងទីក្រុងនោះទេ តែវានឹងរក្សាបាននូវទេសភាព សោភ័ណភាព និងកាត់បន្ថយបាននូវផលប៉ះពាល់បរិស្ថានផងដែរ។ លោកបន្តថាតាមធម្មតាការសាងសង់អាគារខ្ពស់បែបនេះ ក្រុមហ៊ុនបានសិក្សាពីបទដ្ឋានបច្ចេកទេសអស់ហើយ ចំណែកក្រសួងជំនាញគ្រាន់តែជាអ្នក ពិនិត្យលើបទដ្ឋានសំណង់ ដើម្បីធ្វើឲ្យប្រាកដថាក្រុមហ៊ុនគោរពបានតាមគោលការ ណ៍ស្នើសុំឬអត់ប៉ុណ្ណោះ។លោកបន្តថា “ការមានអាគារខ្ពស់ៗបែបនេះវាជាមោទនភាពជាតិ ព្រោះវាមិនត្រឹមតែជួយដល់សេដ្ឋកិច្ចនោះទេតែវាក៏ផ្តល់ការងារនិងប្រាក់ចំណូលដល់ប្រជាពលរដ្ឋផងដែរ”។ទទួលព័ត៌មានថ្មីៗអំពីគម្រោងអភិវឌ្ឍន៍នានាតាមគេហទំព័រ Realestate.com.khអត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
ការរឹតបណ្តឹងការអនុវត្តន៍ច្បាប់៖ លក្ខខណ្ឌដែលអ្នកអភិវឌ្ឍន៍តម្រូវឲ្យមានអជ្ញាប័ណ្ណត្រឹមត្រូវ
ការរឹតបណ្តឹងការអនុវត្តន៍ច្បាប់៖ លក្ខខណ្ឌដែលអ្នកអភិវឌ្ឍន៍តម្រូវឲ្យមានអជ្ញាប័ណ្ណត្រឹមត្រូវ
June 6, 2022, 5:06 p.m.
EnglishEnglish
Events & Announcements
Realestate News
Property Buyers & Sellers Advice
ប្រកាសលេខ៩៦៥(MEF) លើការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបានចេញនៅថ្ងៃទី២៤ ខែសីហា ឆ្នាំ ២០១៦ ហើយមានគោលបំណងចង់ឲ្យអ្នកអភិវឌ្ឍន៍អចលនទ្រព្យទទួលបានអជ្ញាប័ណ្ណត្រឹមត្រូវពីក្រសួង ហិរញ្ញវត្ថុ។លោក នង ពិសិដ្ឋ ប្រធាននាយកដ្ឋានគ្រប់គ្រង អាជីវកម្មអចលនវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានមានប្រសាសន៍ថា គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានមានត្រឹមតែ១៦៧គម្រោង បុរី១០៤គម្រោង និងខុនដូ៦៣គម្រោង ដែលពេលបច្ចុប្បន្នស្ថិតនៅក្នុងដំណើរការរៀបចំ ដោយទទួលបានសិទ្ធិពីក្រសួងហិរញ្ញវត្ថុ។ លោក ប៉ាន់ប្រមាណថាប្រហែលជា ១០ទៅ២០ភាគរយ នៃគម្រោងអភិវឌ្ឍន៍បច្ចុប្បន្នមិនមានអាជ្ញារប័ណ្ណនោះទេ។ ហើយចំណុចនេះធ្វើឲ្យមានក្តីបារម្ភពីអតិថិជនដែលបានទិញលំនៅដ្ឋានពីអ្នកអភិវឌ្ឍន៍ ទាំងនោះរួចរាល់ទៅហើយ។យោងតាមប្រកាសនេះមានផលប៉ះពាល់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យដែលមានច្រើនជាង៤អាផាតមេន និងវីឡា៣ ឫ ៤យូនីត។ សម្រាប់អ្នកអភិវឌ្ឍន៍ដែលស្ថិតនៅក្នុងលក្ខខណ្ឌតិកៈដែលចាត់ទុកជាក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋាន ដែលបច្ចុប្បន្នទាមទារឲ្យមានអាជ្ញារប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ យោងតាមហេតុផលមួយចំនួនដែលច្បាប់តម្រូវ។ហេតុអ្វីបានជាអ្នកអភិវឌ្ឍន៍គួរទទួលបានអាជ្ញាប័ណ្ណ? ដើម្បីជៀសវាងលើការផាកពិន័យលើម្ចាស់គម្រោងសាងសង់លំនៅដ្ឋានដែលមិនមានអាជ្ញាប័ណ្ណដែលអាចមានទឹកប្រាក់រហូតដល់ ២៥,០០០ដុល្លារ ការទទួលបានអាជ្ញារប័ណ្ណមានផលប្រយោជន៍ច្រើន សម្រាប់អ្នកគ្រប់គ្នាក្នុងផ្នែកមួយនេះ។ ផលប្រយោជន៍ចំពោះអតិថិជន អ្នកអភិវឌ្ឍន៍ និងក្នុងវិស័យទាំងមូល។លោកស្រី ចាន់ សុជាតា ជាប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃ អគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បាននិយាយថា “ជាទូទៅមុនពេលចេញអាជ្ញាប័ណ្ណដល់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងត្រូវធ្វើការត្រួតពិនិត្យទៅតាមលក្ខន្តិកៈ ដែលបានកំណត់ហើយស្វែងរកព័ត៌មានលម្អិតដូចជាប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។”លោកស្រីបន្តទៀតថា “ក្រសួងនឹងធ្វើការត្រួពិនិត្យលើផែនការគម្រោង ថាតើជាការភិវឌ្ឍន៍មានលក្ខណៈត្រឹមត្រូវ និងអាចទទួលបានជោគជ័យឫក៏អត់នៅពេលអនាគត។  ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់ គម្រោងព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះឡើយ និងក្នុងហេតុផលមួយផ្សេងទៀតថាតើ គម្រោងធ្វើឲ្យបំប៉ោងតម្លៃទីផ្សារដែរឬទែ ប្រសិនបើមានករណីនេះកើតឡើងក្រសួងនឹងចាត់វិធានការភ្លាមៗ។”ហើយដោយសារក្រុមហ៊ុនអភិវឌ្ឍន៍លំនៅដ្ឋានក៏ទាមទារប្រាក់តម្កល់ចំនួន ២% នៃដើមទុនសរុប នេះក៏ជាការធានាមួយសម្រាប់ភាគីក្រសួង និងអតិថិជនថាគម្រោងមានដើមទុន មានធនធានគ្រប់គ្រាន់ដើម្បីឆ្ពោះទៅរកការបញ្ចប់ការសាងសង់ដោយភាពជោគជ័យ។ បន្ថែមពីលើនេះទៀត  នៅពេលដែលក្រុមហ៊ុនអភិវឌ្ឍន៍មានអាជ្ញារប័ណ្ណត្រឹមត្រូវក្រសួងអាចជួយសម្របសម្រួលលើបញ្ហា ណាមួយរវាងក្រុមហ៊ុន និងអតិថិជនរបស់ខ្លួន។តើមានប្រភេទអាជ្ញាប័ណ្ណអ្វីខ្លះ? ក្រៅពីបា្រក់តម្កល់ធានា ២% នៅមានថ្លៃចំណាយផ្សេងទៀតសម្រាប់ប្រភេទអាជ្ញាប័ណ្ណនីមួយៗ ដែលក្រុមហ៊ុនត្រូវចំណាយ។ អាជ្ញារប័ណ្ណមាន ២ ប្រភេទ៖ អាជ្ញាប័ណ្ណទីមួយគឺសម្រាប់ក្រុមហ៊ុនទាំងក្រុមហ៊ុនខ្ចីលុយពីស្ថាប័នហិរញ្ញវត្ថុ ឫមានដើមទុនខ្លួនឯងដែលពួកគេអាចប្រើប្រាស់គម្រោងអភិវឌ្ឍន៍ និងលក់នូវអចលនទ្រព្យនោះនៅពេលដែលការសាងសង់បានបញ្ចប់។ចំណែកអាជ្ញាប័ណ្ណមួយទៀតសម្រាប់ក្រុមហ៊ុនដែលមានដើមទុនផ្ទាល់ខ្លួន ឫក៏កម្ចីពីស្ថាប័នហិរញ្ញវត្ថុច្រើន ឫមានដើមទុនដែលបានមកពីការបង់រំលោះរបស់អតិថិជន នៅពេលដែលការសាងសង់មិនទាន់បានបញ្ចប់។តើអ្នកអភិវឌ្ឍន៍មានតម្រូវការអ្វីខ្លះដើម្បីទទួលបានអាជ្ញាប័ណ្ណ? សម្រាប់ប្រភេទអាជ្ញាប័ណ្ណទីមួយ ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបានការបញ្ចប់ការសាងសង់រួចរាល់ ជាមួយតម្លៃដែលបានកំណត់រួចរាល់។ទោះបីជាអាជ្ញាប័ណ្ណប្រភេទទី២ទាមទារឲ្យមានតម្រូវការដូចគ្នា វាក៏ទាមទារឲ្យក្រុមហ៊ុនអភិវឌ្ឍន៍បើកគណនីមួយដែលអាចទុកចិត្តបាន ដែលគណនីនេះនឹងត្រូវប្រាស់សម្រាប់ការទូទាត់ចំណាយមកពីអតិថិជន។លោកស្រី ចាន់ សុជាតា ក៏បានលើកឡើងដែរថា“ម្ចាស់គម្រោងត្រូវធ្វើផែនការអាជីវកម្មច្បាស់លាស់ ដើម្បីដាក់បង្ហាញដល់ក្រសួង”មុនពេលទទួលបានអាជ្ញារប័ណ្ណពីក្រសួង។ ហើយក៏នៅមានតម្រូវការបន្ថែមទៀតដែលត្រូវបំពេញបន្ទាប់ពីគម្រោងបានបញ្ចប់។ នេះហៅថាលក្ខខណ្ឌនៃតម្រូវការដែលក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុត្រូវកែប្រែបន្ទាប់ពីគម្រោងបញ្ចប់ការសាងសង់រយៈមួយខែ ពាក់ព័ន្ធទៅនឹងលក្ខខណ្ឌហិរញ្ញវត្ថុ និងការបញ្ចប់គម្រោង។ជាមួយនឹងការចេញសេចក្តីប្រកាសនេះ យើយរំពឹងថានឹងមើលឃើញពីការផ្លាស់ប្តូរវិជ្ជមានទាក់ទងនឹងការសាងសង់ និងហិរញ្ញវត្ថុ ថែមទាំងតម្លាភាពសម្រាប់អតិថិជនចុងក្រោយ ដោយផ្តល់ជូនការការ ពារលើការលក់មុនគម្រោងក្នុងទីផ្សារអចលនទ្រព្យ។ស្វែងយល់បន្ថែមពី ការវិនិយោគនៅកម្ពុជា ជាមួយព័ត៌មានអចលនទ្រព្យមុនគេ នៅ Realestate.com.kh!
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
ពិពណ៌អចលនទ្រព្យ និងការអភិវឌ្ឍន៍នៅកម្ពុជា ថ្ងៃទី ៨-១០ ខែកញ្ញាឆ្នាំ ២០១៦
June 6, 2022, 5:05 p.m.
EnglishEnglish
Events & Announcements
Realestate News
មិនថាអ្នកកំពុងស្វែងរកផ្ទះក្នុងក្តីស្រម៉ៃរបស់អ្នក ឫក៏ទិញអចលនទ្រព្យសម្រាប់វិនិយោគ លោកអ្នកអាច ស្វែងរកបានជាមួយការតាំងពិពណ៌អចលនទ្រព្យ & ការវិនិយោគកម្ពុជា ឆ្នាំ ២០១៦។ នេះជាព្រឹតិ្តការណ៍ពាណិជ្ជកម្ម ឧស្សាហកម្ម និង អចលនទ្រព្យកម្ពុជាចុងក្រោយគេសម្រាប់ឆ្នាំ ២០១៦ ដែលមានការដាក់បង្ហាញនូវអចលនទ្រព្យពីអ្នកអភិវឌ្ឍន៍ល្បីៗ ជាងនេះទៅទៀត អ្នកអាចទទួល បានឱកាសដ៏អស្ចារ្យ ជាមួយនឹងការបញ្ចុះតម្លៃ និងការដូរដោយឥតគិតថ្លៃ ដែលមានត្រឹមតែថ្ងៃតាំង ពិពណ៌នេះតែប៉ុណ្ណោះ។ត្រូវបា្រកដកថាអ្នកបានចូលរួមនៅការតាំងពិពណ៌កោះពេជ្រ និងកាជួបជុំនៅជម្ឈមណ្ឌលកោះពេជ្រ ចាប់ពីថ្ងៃទី ៨ ដល់ទី ១០ ខែកញ្ញាឆ្នាំ ២០១៦ ដែលជាព្រឹត្តិការអចលនទ្រព្យដ៏ធំបំផុតនៅក្នុងឆ្នាំនេះ! នៅពេលដែលលោកអ្នកស្ថិតនៅក្នុងព្រឹត្តិការណ៍តាំងពិពណ៌ អ្នកអាចទស្សនាការសាងសង់កម្ពុជាឆ្នាំ ២០១៦ (CAMBUILD’16)   ដែលជាការបង្ហាញពីការសាងសង់តាមបែនអន្តរជាតិ  និងការរចនាតុបតែង ផ្នែកខាងក្នុងនៅក្នុងអាគារ  និងរចនាបទនៃប្រភេទសំណង់នីមួយៗសូមអញ្ជើញចូលរួមទស្សនា ការអភិវឌ្ឍន៍អចលនទ្រព្យទាំងអស់នៅក្នុងការតាំងពិពណ៌ក្នុងឆ្នាំនេះ ហើយស្វែងរកព័ត៌មានបន្ថែមទៀតសម្រាប់អ្នកចូលរួមក្នុងព្រឹត្តិការណ៍ឆ្នាំនេះ!
អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា​៖ គាំទ្រឲ្យមាន​ការបង្កើត​ច្បាប់​បញ្ញតិ្ត​​ ទាក់ទង​ដីពុះឡូត៍​ឲ្យ​លឿនបំផុត
អ្នកវាយតម្លៃអចលនវត្ថុកម្ពុជា​៖ គាំទ្រឲ្យមាន​ការបង្កើត​ច្បាប់​បញ្ញតិ្ត​​ ទាក់ទង​ដីពុះឡូត៍​ឲ្យ​លឿនបំផុត
June 6, 2022, 5:06 p.m.
EnglishEnglish
Events & Announcements
Realestate News
ក្នុងពេលថ្មីនេះ សមាគមន៍អ្នកវាយ និងភ្នាក់ងារអចលនវត្ថុកម្ពុជា បានរៀបចំឲ្យមានវិទិការ សាធារណៈស្តីអំពី “បច្ចុប្បន្នភាព ឧស្សាហកម្មអចលនវត្ថុនៅកម្ពុជា” សណ្ឋាគារសូហ្វីតែល ភូគីត្រា ភ្នំពេញ ដែលវេទិការនេះផ្តល់ផល ប្រយោជន៍ដល់អ្នកពាក់ ព័ន្ធក្នុងវិស័យអចលនទ្រព្យ រួមបានអ្នក អភិវឌ្ឍន៍ ក្រុមហ៊ុនសាងសង់ អ្នកលក់ អ្នកទិញ ស្ថាប័នហិរញ្ញវត្ថុ និងភ្នាក់ងារអចលន ទ្រព្យជាដើម។យោងទៅតាមលោ ផាត សុខ ដែលជាប្រធាននាយកដ្ឋានសូរិយោដីនៃក្រសួងរៀបចំដែននគរួបនីយកម្ម និងសំណង់ និងលោកស្រី ចាន់ សុជាតា ជាប្រធានការិយល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅ ដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ បានលើកឡើងថា បច្ចុប្បន្នយើងមិនទាន់មានច្បាប់ ឫបទបញ្ញត្តិក្នុងការគ្រប់គ្រងលើក្រុមហ៊ុនពុះដីឡូតិ៍លក់ នោះទេ រដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធកំពុងធ្វើសេចក្តីពង្រាងច្បាប់លើប្រកាសប្រកាសលេខ ១២២២សហវ.ប្រក ចុះថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០០៩ ស្តីពី ការគ្រប់គ្រងអាជីវកម្មអភិវឌ្ឍន៍អចលនវត្ថុ(កែសម្រួល)។  តើអ្នកកំពុងស្វែងរកទិញដីឡូតិ៍មែនឫទេ? សូមអានពីការណែនាំល្អបំផុតរបស់យើងពីការទិញដីឡូតិ៍ ដើម្បីធ្វើការវិនិយោគឥឡូវនេះ!លោក គីម ហ៊ាង ប្រធានសហគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា បានថ្លែងពីផលវិជ្ជមាននៃច្បាប់ក្នុងការគ្រប់គ្រង លើអចលនទ្រព្យ និងជំរុញឲ្យស្ថាប័នរដ្ឋាភិបាលបង្កើតច្បាប់ ទាក់ទងនឹង ការគ្រប់គ្រងដីពុះឡូត៍ឲ្យលឿនបំផុត តាមដែលអាច ធ្វើទៅបាន ដើម្បីបង្កលក្ខណៈងាយស្រួល និងការពារផលប្រយោជន៍ដល់បងប្អូនប្រជាពលរដ្ឋដែលចំណាយថវិកាទិញ ដីពុះឡូត៍។លោកក៏បានលើឡើងផងដែរថា ឥឡូវជាពេលល្អដែលត្រូវស្វែងរកចំណុចអវិជ្ជមានក្នុងវិស័ យអចលនទ្រព្យ ហើយក៏ត្រូវស្វែងរកដំណោះស្រាយលើបញ្ហាទាំងនេះផងដែរ។ នៅពេលនិ យាយពីវិស័យអចលនទ្រព្យ គឺចង់ផ្តោតទៅលើដីឡូតិ៍ និងខុនដូជាដើម ហើយចំណុច ពិសេស គឺត្រូវតែទទួលបានអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងក្រសួងរៀបចំដែនដី ដើម្បីឲ្យ មានលក្ខណៈស្របច្បាប់។នៅក្នុងការពិភាក្សាតុមូលស្តីពីឱកាស និងបញ្ហាប្រឈមនៃការពុះដីឡូតិ៍លក់នៅកម្ពុជា លោក ថាវ លីណា អគ្គនាយកនៃក្រុមហ៊ុន ភី.អូ.ឌី ក្នុងគម្រោងសុរិន្ធភូមិសហគមន៍បៃតង បានមានប្រសាសន៍ថា លោកគាំទ្រឲ្យមានច្បាប់គ្រប់គ្រងលើក្រុមហ៊ុនពុះដីឡូតិ៍ ជាក់ស្តែង ក្រុមហ៊ុនរបស់លោកចង់ បំពេញកាតព្វកិច្ចឲ្យបានគ្រប់ទាំងអស់តាំងពីការសុំម្កល់ប្លង់មេ របស់គម្រោង និងប្លង់ហេដ្ឋារចនាសម្ព័ន្ធ ទៅក្រសួងរៀបចំដែនដីជាដើម។លោក ស៊ុយ កុកធាន ជានាយកប្រតិបត្តិនៃអង្គការទស្សនៈវិស័យដើម្បីសង្គមរីកចម្រើន បាននិយាយថា ដោយសារយើងមិនទាន់មានច្បាប់គ្រប់គ្រងលើការពុះដីឡូតិ៍ នេះជាផល  វិបាកមួយសម្រាប់ អ្នកទិញដីឡូតិ៍ ព្រោះថានៅពេលអនាគតតំបន់នោះអាចក្លាយជាតំបន់ អាណាធិបតេយ្យដោយ សារការសាងសង់មិនមានច្បាប់ទំលាប់ ខុសបច្ចេកទេស អាចមាន ផ្ទះវីឡាក្នុងចំណោមខ្ទម ឫអ្នកខ្លះសាងសង់ជាផ្ទះជាជួល ជាដើម។ អាចនិយាយថានេះជាបរា ជ័យសម្រាប់អ្នកដែលចង់ទីតាំងល្អសម្រាប់ការរស់នៅក្នុងលំនៅដ្ឋានសមរម្យរបស់ខ្លួន។ទាក់ទងជាមួយការចង់បង្កើតឲ្យមានច្បាប់ថ្មីនេះដែរ លោក ឧកញ៉ា ចេង ខេង ជាអគ្គនាយក ក្រុមហ៊ុន HUTTONS CPL បានលើកឡើងថា “ការបង្កើត ឲ្យមានច្បាប់គ្រប់គ្រងលើក្រុមហ៊ុន ពុះដីឡូតិ៍នេះជាការល្អប្រសើរ ដោយសារ យើងគិតគូតលើផលប្រយោជន៍ និងផលប៉ះពាល់រយៈវែង ហើយបើមាន ច្បាប់ត្រឹមត្រូវគឺអាចការពាររាល់ ជំលោះណាមួយដែលកើតមានឡើងក្រោយ ពេលទិញដី។ ជាក់ស្តែងពេលកន្លង ក្រុមហ៊ុនបាន សន្យាថានឹងធ្វើផ្លូវ ដាក់លូ ឲ្យអតិថិជន តែទីបំផុតមិនធ្វើតាមការសន្យា។ តាមករណីនេះ ប្រសិនយើង មានច្បាប់គ្រប់គ្រងត្រឹមត្រូវ នោះប្រាកដជាអាចគ្រប់គ្រង់លើបញ្ហានេះបាន ។”លោកឧកញ៉ា ក៏បានចោទសួរដោយផ្ទាល់ថា ក្នុងមានលោកជាអ្នកធ្វើការផ្នែក វាយតម្លៃលើ សេវាកម្មដីឡូតិ៍ លោកសង្កេតឃើញពីភាពរីកចម្រើនគួរកត់ សម្គាល់ក្នុងវិស័យនេះ ប៉ុន្តែលោក ក៏មើលឃើញមានចំណុចខ្វះខាតមួយ ចំនួននៃការចូលរួមពីច្បាប់ និងអជ្ញាធរពាក់ព័ន្ធ លើកាអប់រំពលរដ្ឋពីការសង់សង់ដែលប៉ះពាល់ដល់ហេដ្ឋារចនាសម្ព័ន្ធក្រុង បញ្ហានៅត្រង់ថាពេលពលរដ្ឋកំពុងសាង់សង់ គឺហាក់ពុំមានការហាមឃាត់ ឫណែនាំពីអាជ្ញាធរនោះទេ ប៉ុន្តែស្រាប់តែ ដល់ពេលសាងសង់រួចទើបប្រាប់ថាខុសច្បាប់។ នេះក៏ជាសំណូមមួយដល់ក្រ សួងដែលពាក់ព័ន្ធក្នុងការពិចារណាឡើងវិញ។  តើអ្នកកំពុងស្វែងរកទិញដីឡូតិ៍មែនឫទេ? សូមអានពីការណែនាំល្អបំផុតរបស់យើងពីការទិញដីឡូតិ៍ ដើម្បីធ្វើការ វិនិយោគឥឡូវនេះ!
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
June 6, 2022, 5:05 p.m.
EnglishEnglish
Events & Announcements
Realestate News
ខេត្តព្រះសីហនុជាខេត្តមួយក្នុងចំណោមខេត្តដែលមានសេដ្ឋកិច្ចសំខាន់នៅក្នុងប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ត្រូវបានទទួលស្គាល់ពីធនធានមានតម្លៃដ៏ច្រើន រួមបញ្ចូលទាំងប្រេងក្នុងបាតសមុទ្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច រឹងមាំរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។  យោងទៅតាមលោ Chhit Sengnguon ជាអភិបាលខេត្តរងនៃព្រះសីហនុ វាក៏បង្ហាញពីសក្តានុ ពលដ៏សម្បើមជាទិសដៅតំបន់ ឆ្នេរទេសចរណ៍ ក្នុងនោះមានភ្ញៀវទេសចរណ៍ប្រមាណ ១.៣ លាននាក់មានមកទស្សនានៅក្រុងព្រះសីហនុអំឡុងប្រាំខែដំបូង ក្នុងឆ្នាំ ២០១៦ ដែលបានកើន ឡើងប្រមាណជា ១៦ ភាគរយធៀបទៅនឹងឆ្នាំ ២០១៥។ សូមអានអត្ថបទពេញលេញការកើន ឡើងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងវិស័យទេសចរណ៍នៅក្រុងព្រះសីហនុ។យើងទៅតាមរបាយការណ៍មួយរបស់ទូរទ្ទស្សន៍បាយ័ន  ក្នុងបទបង្ហាញរបស់លោក គ្រីស្តូប ហ្វរស៊ីនីទី នាយកប្រតិបត្តិ ក្រុមហ៊ុន KC JSM Service, Ltd អំពីគម្រោងវិនិយោគរបស់ ក្រុមហ៊ុន ជូនអាជ្ញាធរខេត្ដ នៅសាលាខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកក្កដានេះ  បាននិយាយថា "ដោយមើលឃើញពីពីសក្តានុពលនៃទីផ្សារទេសចរណ៍នៅក្រុងព្រះសីហនុ ក្រុមហ៊ុនវិនិយោគបរ ទេស  KC JSM Services Ltd បានសម្រេចវិនិយោគរមណីយដ្ឋានពហុគម្រោងនៅតំបន់ឆ្នេរសេះ ស នៅជិតកំពង់ផែរក្រុងព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅខែតុលា ចុងឆ្នាំនេះ។"យោងតាម IBC Cambodia ក្រុមហ៊ុន  KC JSM Services Ltd គឺជាក្រុមហ៊ុន អភិវឌ្ឍន៍លើអចលន ទ្រព្យផ្តោតសំខាន់លើ ការអភិវឌ្ឍន៍អចលនទ្រព្យ គ្រប់ជំហាន ពីគោលគំនិតរបស់គម្រោង និងផែនការមេ ក្នុងការគ្រប់គ្រង អចលទ្រព្យ។ តាំងពីឆ្នាំ ២០១២ ក្រុមហ៊ុនបានធ្វើការជិតស្និតជា មួយរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ តំបន់ឆ្នេរនៅកម្ពុជា ដែលទាក់ទងនឹង គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មឆ្នាំ ២០១៥ - ២០១៥។លោក ហ្វរស៊ីនីទី បញ្ជាក់ថា “រមណីយដ្ឋានពហុគម្រោងនេះមានទីតាំងនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដែលគ្រប់ ដណ្តប់លើទំហំដីជិត ៦០,០០០ហិចតា ជាមួយនឹងទឹកប្រាក់ចំនួន ១១៩ លានដុល្លា”។ លោកបន្តថា ក្រុមហ៊ុនបានចំណាយពេលបួនឆ្នាំសិក្សាពីផលប៉ះពាល់នៃបរិស្ថាន និងបញ្ហា ប្រឈមនានា ព្រមជាមួយនឹង ដំណោះស្រាយផ្សេងៗមុនពេលគម្រោងបញ្ជាក់ច្បាស់លាស់។សរុបទៅគម្រោងនេះនឹងត្រូវចំណាយពេល ២ឆ្នាំដើម្បីបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់។ ក្រុមហ៊ុន KC JSM Services មិនត្រឹមតែផ្តល់នូវសេវាកម្មទេសចរណ៍ប៉ណ្ណោះទេ ថែមទាំងផ្តល់ឱកាសការងារចំនួន ៣០០០ កន្លែង ជាមួយនឹងការផ្តល់ប្រាក់ខែទាបបំផុត ២០០ ដុល្លារក្នុងមួយខែ។ទាក់ទងទៅនឹងគម្រោងវិនិយោគថ្មីនេះនៅក្រុងព្រះសីហនុ លោក វ៉ាន់ ចាន់ថន ជានាយកប្រតិ បត្តិរបស់ក្រុមហ៊ុន TownCity Real Estate មានគម្រោងសាងសង់ជាច្រើនកំពុដំណើរការសាង  សង់នៅក្នុងព្រះសីហនុនៅក្នុងពេលបច្ចុប្បន្នដូចជា គម្រោង Camhomes និងគម្រោង D’Seaview ហើយនឹងអាចមានគម្រោងព្រលានយន្តហោះថ្មីនៅពេលខាងមុខ។លោក ចាន់ថននិយាយថា “ភាពរីកចម្រើននៃការវិនិយោគនៅក្នុងព្រះសីហនុបែបនេះនឹងធ្វើឲ្យមានអ្នករស់នៅទីនេះកាន់ តែច្រើនហើយតម្លៃនៃអចលនទ្រព្យក៏នឹងកើនឡើងដែរ” លោកបន្ថែមថា "គម្រោងថ្មីនេះ ជាការវិនិយោគដ៏ល្អនៅក្នុងក្រុងព្រះសីហនុ ដោយសារវានឹង ផ្តល់ជាច្រើនគឺ ផលចំណេញ ដោយផ្ទាល់ និងដោយប្រយោល។"លោកបានពន្យល់ថាទេសចរណ៍នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់អ្នករស់នៅក្នុងខេត្ត ព្រះសីហនុរួមមានឱកាសការងារ និងប្រាក់ចំណូលផ្សេងៗ។ ក្នុងពេលជាមួយគ្នាវាក៏បានផ្តល់ ជាផលប្រយោជន៍ដោយប្រយោល ដោយនឹងទទួលបានឱកាស វិនិយោគបន្ថែមទៀត តាមរយៈភ្ញៀវទេសចរណ៍ដែលទស្សនា ដែលពួកគេនឹងសំឡឹងរកឱកាសវិនិយោគផងដែរ។លោក ចាន់ថន និយាយថា “ភ្ញៀវទេសចរណ៍ច្រើនមកលំហែរនៅក្រុងព្រះសីហនុ ក៏ជាឱកាស ឲ្យមានការវិនិយោគវិស័យ អចលនទ្រព្យច្រើនទៀតនៅក្នុងក្រុងព្រះសីហនុ នៅពេលអនាគត”។ប៉ុន្តែលោក ដែន សាកល ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate នៅក្នុងខេត្ត នេះ លើកឡើងថា នេះជាគម្រោងលំដាប់ខ្ពស់ ដូចច្នេះវានឹងមិនផ្តល់ផលចំណេញដល់អ្នក ក្នុងស្រុកនោះទេ ដោយសារតម្លៃលក់ចេញតម្លៃថ្លៃ។លោក សាកល និយាយថា “គម្រោងនេះគឺសម្រាប់គួ្រសារមានជីវភាពធូរធារ និងជនបរទេស ប៉ុណ្ណោះ”។“ការប្រកាសពីគម្រោង គឺបានផ្តោតលើផលប្រយោជន៍ជាវិជ្ជមាននៃការវិនិយោគ ប៉ុន្តែតាម ជាក់ស្តែង នឹងមិនទទួលបានដូច អ្វីដែលបានអះអាងនោះឡើយ។ មានគម្រោងមួយចំនួន នៅក្រុងព្រះបានក្លាយទៅជាទីក្រុងខ្មោច ហើយហានិភ័យដូចគ្នានឹង អាចកើតមានដល់គម្រោង ផ្សេងដែរ”។លោក សាកលបន្ថែមថា “នៅឆ្នាំ ២០១៥ គឺមានកំណើនវិនិយោគនៅក្រុងព្រះសីហនុ ដូចជា គម្រោងខុនដូ វីឡា និងសណ្ឋាគារ។ ពេលនោះមានតម្រូវការច្រើនក្នុងទីផ្សារ ចំនែក ការបន្ត វិនិយោគនៅឆ្នាំ ២០១៦ គឺបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គងលើសពីតម្រូវការទីផ្សារ និងដោយសារទីផ្សារសល់តាំងពីឆ្នាំ ២០១៥ មក”។ទោះបីជាលោកមានទុទ្ទិដ្ឋិនិយមចំពោះតម្រូវការទីផ្សារសម្រាប់គម្រោងធំៗដូចជា គម្រោង ឆ្នេរសេះសរនេះក៏ដោយ តែលោកក៏បានលើកឡើងដែរថា តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុគឺមានភាពល្អប្រសើរឡើងវិញនៅ ពាក់កណ្តាល់ទី២ នៃឆ្នាំ ២០១៦។រូបភាពពីប្រភពhttp://www.thekingstrip.com/indexសិក្សាបន្ថែមទៀតពី ក្រុងព្រះសីហនុ ដែលជាទិសដៅនៃអចលនទ្រព្យ និងការណែសម្រាប់អ្នកវិនិយោគ ក្នុងពេលនេះ!
News Page Concierge 590x250 KH