+85561 777 090
Logo

Events & Announcements

LOUISE ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅអូស្ត្រាលីក៏ត្រៀមបង្ហាញមុខនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែរ
LOUISE ដែលជាក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅអូស្ត្រាលីក៏ត្រៀមបង្ហាញមុខនៅក្នុងការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022ដែរ
June 13, 2022, 10:13 a.m.
Events & Announcements
Realestate News
ព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 (Cambodia Real Estate Expo 2022) ដែលនឹង​មកដល់​នាខែក្រោយថ្ងៃទី02-03 កក្កដា ជាភាពរីករាយបំផុតមួយសម្រាប់វិស័យអចលនទ្រព្យ​នៅក្នុង​ព្រះរាជាណាចក្រកម្ពុជា ។ កម្មវិធីធំប្រចាំឆ្នាំមួយនេះនឹងផ្តល់ឱកាសច្រើនសម្រាប់វិនិយោគិនមិនថាខ្មែរ ឬបរទេស ម្ចាស់អភិវឌ្ឍន៍គម្រោងនានា ធនាគារ ក្រុមហ៊ុនធានារ៉ាប់រង និងក្រុមហ៊ុនល្បីៗ​ជាច្រើន​ផ្សេង​ទៀត ។ល។ អាចបង្ហាញវត្តមានរបស់ពួកគេនៅកន្លែងតែមួយដើម្បីផ្តល់ផលិតផល ឬសេវាកម្មរបស់ខ្លួន​ទៅកាន់អតិថិជនគោលដៅរៀងៗខ្លួន ។ក្នុងនោះផងដែរ សម្រាប់អ្នកដែលត្រៀមនឹងចូលរួមតាំងពិព័រណ៍ផលិតផលរបស់ខ្លួនក្នុង​អំឡុង​ថ្ងៃតាំង​ពិព័រណ៍​​ក៏មានក្រុមហ៊ុនអចលនទ្រព្យដ៏ល្បីប្រចាំនៅប្រទេសអូស្ត្រាលីដែលមានឈ្មោះថា « LOUISE » មានមូលដ្ឋាននៅទីក្រុងមែលប៊នក៏នឹងត្រៀមដាក់តាំងបង្ហាញអចលនទ្រព្យរបស់ពួកគេក្នុងសាលតាំងពិព័រណ៍ផងដែរ ។LOUISE ផ្តល់ជូនអ្វីគ្រប់យ៉ាងគ្រប់តម្រូវការLOUISE ជា​ក្រុមហ៊ុនអចលនទ្រព្យ​លំនៅឋាន​ថ្មី ដែលមានទីតាំងស្ថិតនៅក្នុងទីក្រុង Melbourne ប្រទេស​អូស្ត្រាលី ត្រៀមនឹងបង្ហាញជូននូវឱកាសដ៏ល្អសម្រាប់លោកអ្នកវិនិយោគដែលកំពុងស្វែងរកឱកាសនៅ​ក្រៅប្រទេស និងក្នុងប្រទេសអូស្ត្រាលី!មានទីតាំងស្ថិតនៅមន្ទីរពេទ្យ Alfred ដែលជាតំបន់មានប្រជាប្រិយមួយក្នុងប្រទេសអូស្ត្រាលីចម្ងាយត្រឹមតែ 10 នាទីប៉ុណ្ណោះពីសកលវិទ្យាល័យកំពូលៗក្នុងប្រទេសអូស្ត្រាលី រួមមាន Melbourne Uni & RMITត្រឹមតែ 2 គីឡូម៉ែត្រពីសង្កាត់ពាណិជ្ជកម្មកណ្តាល (CBD) របស់ទីក្រុងមែលប៊នសាងសង់ដោយអ្នកអភិវឌ្ឍន៍ដែលអាចជឿទុកចិត្ត និងមានបទពិសោធន៍ក្នុងប្រទេសអូស្ត្រាលីក្នុងនាមជាគម្រោងថ្មីបំផុតមួយនៅក្នុងតំបន់កណ្តាលទីក្រុងមែលប៊ន ដែលអាចរីករាយនឹងបច្ចេកវិទ្យាថ្មីៗ និងការ​រចនាចុងក្រោយបំផុតសម្រាប់លំនៅឋានបែបទំនើប ។ LOUISE ត្រូវបានរចនាឡើងដោយក្រុមហ៊ុន Cera Stribley ដែលជាក្រុមហ៊ុនស្ថាបត្យកម្ម និងរចនាផ្ទៃខាងក្នុងដ៏ល្បីល្បាញនៅក្នុងប្រទេសអូស្ត្រាលី ដើម្បីបង្ហាញ​​ពី​អារម្មណ៍​ក្នុងការស្នាក់នៅលំនៅឋានដែលបំផុសគំនិតដោយទាំងបេតិកភណ្ឌប្រចាំសង្កាត់ និងអគារ​សហសម័យ​សម្រាប់​សម្គាល់តំបន់នាថ្ងៃអនាគត ។ការវិនិយោគនៅទីក្រុងមែលប៊នជាការវិនិយោគសម្រាប់ពេលអនាគតជាមួយនឹងសេដ្ឋកិច្ចដ៏រឹងមាំ ហេដ្ឋារចនាសម្ព័ន្ធលំដាប់ពិភពលោក និងទីផ្សារការងារដ៏រឹងមាំ ដែលជាកត្តាធ្វើឱ្យ​ទីក្រុង Melbourne ក្លាយទៅជាទីក្រុងដែលរីកចម្រើនលឿនបំផុតនៅក្នុងប្រទេសអូស្ត្រាលី ។ វិស័យឯកជន និងសាធារណៈរបស់ទីក្រុងមែលប៊នកំពុងវិនិយោគយ៉ាងច្រើនជាបន្តបន្ទាប់ដូចជា ការអប់រំ, ឱសថ, វិទ្យាសាស្ត្រ និងបច្ចេកវិទ្យា ។គួរកត់សម្គាល់ថា ទីក្រុងមែលប៊នបានទាក់ទាញវិនិយោគិនលោកខាងលិច និងអាស៊ីជាច្រើនរួចមកហើយសម្រាប់​អ្នក​ដែល​ចង់បង្កើតគ្រួសារនៅក្នុងទីក្រុង ។ យ៉ាងណាមិញ សកលវិទ្យាល័យចំនួន 2 ក្នុងចំណោមសកល​វិទ្យាល័យ​​កំពូលទាំង 100 មានទីតាំងនៅទីក្រុង Melbourne ដែលមាន​សកលវិទ្យាល័យ Melbourne និងសកលវិទ្យាល័យ Monash ដែលធ្វើឱ្យវាក្លាយជាកន្លែងដ៏ល្អមួយសម្រាប់និស្សិតក្នុងការសិក្សានៅក្នុងស្ថាប័នអប់រំលំដាប់កំពូល​នៅ​លើ​ពិភពលោក ។ការផ្តល់ជូនពិសេសៗពី LOUISE មានតែក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022តែប៉ុណ្ណោះLOUISE នឹងមានការផ្តល់ជូនផ្តាច់មុខជាច្រើនក្នុងអំឡុងពេល EXPO 2022 ក្នុងនាមជាអ្នកតាំងពិព័រណ៍អចលន​ទ្រព្យ​ប​រទេស​សម្រាប់​ភ្ញៀវរបស់ខ្លួន។ ជាការពិត អ្នកចូលរួមពិព័រណ៍ EXPO 2022 នឹងទទួលបានការទស្សនាពិធី​សម្ពោធ​ផ្តាច់មុខរបស់ LOUISE ។ការតាំងពិព័រណ៍ EXPO 2022 មិនខុសពីព្រឹត្តិការណ៍មុនៗដែលត្រូវបានរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh នោះឡើយ ។ ព្រឹត្ត្តការណ៍នេះនឹងទាក់ទាញអ្នកទស្សនា​រាប់ពាន់​នាក់ក្នុង​រយៈ​ពេល 2 ថ្ងៃ ចាប់ពីថ្ងៃទី 2-3 ខែកក្កដា ឆ្នាំ2022 នៅសាលពិព័រណ៍ដ៏ធំ The Premier Center Sen Sok ។កុំឱ្យ​ឱកាស​នេះ​កន្លង​ហួស​ឱ្យសោះ ! លោកអ្នកនឹងទទួលបានបទសោធន៍ថ្មីសម្រាប់​គេហឋានបែប​ទំនើប​ដែលក្រុមហ៊ុនអភិវឌ្ឍន៍អាច​ផ្ដល់​ជូន ។ សូមចុចប៊ូតុងខាងក្រោមដើម្បីចុះឈ្មោះចូលរួមដោយសេរី !ចុះឈ្មោះចូលរួម !
ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
ក្រុមហ៊ុន Realestate.com.kh បាននាំយកកម្មវិធីតាំងពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់កម្ពុជាត្រលប់​មក​វិញ​​​​ហើយ
June 7, 2022, 7:05 a.m.
Events & Announcements
Realestate News
រាជធានីភ្នំពេញ (អគារ Morgan) ៖ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកមកវិញនូវការតាំង​ពិព័រណ៍​អចលនទ្រព្យ​ដ៏ពេញ​និយម​របស់​​ខ្លួន ដែលនឹងប្រព្រឹត្តទៅនាថ្ងៃទី02-03 ខែកក្កដា ខាងមុខនេះនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ។កម្មវិធីតាំងពិព័រណ៍​អចលន​ទ្រព្យកម្ពុជា​ឆ្នាំ2022នេះ (Real Estate EXPO 2022) គឺជា​​​ព្រឹត្តិការណ៍ពិសេសមួយ​ដែល​រៀប​ចំ​ឡើង​ដោយ Realestate.com.kh ដើម្បីជំរុញវិស័យអចលនទ្រព្យ និង​ឧស្សាហ​​ក​ម្ម​ពាក់ព័ន្ធផ្សេងៗ​ឱ្យ​​ឈាន​​​​​​ដល់​កម្រិត​មួយថ្មី និងផ្តល់ជូននូវការទិញលក់ផ្តាច់មុខ និងសេវាកម្ម​សំខាន់ៗ​ទាំង​អស់​នៅកន្លែងតែមួយ សម្រាប់​បំពេញតម្រូវការទីផ្សារកម្ពុជា​ដែលកំពុងតែរីកចម្រើន ។ពិព័រណ៍អចលនទ្រព្យនេះគឺជាការផ្តួចផ្តើមគំនិតជាបន្តបន្ទាប់ដែលបង្កើតឡើងដោយលោក ម៉ឹក ចិន្តា ស្ថាបនិក នៃ Realestate.com.kh និងនាយកប្រតិបត្តិក្រុមហ៊ុនលោក Thomas O'Sullivan ជាមួយនឹងចក្ខុវិស័យ​ដើម្បីធានាដល់​អតិថិជន​​​ដែលមានបំណង និងកំពុងស្វែងរកលំនៅឋាន, យានយន្ត និងការ​ទិញ​លក់​​​​ផលិត​ផលផ្សេងៗជាច្រើនទៀត ទទួលបាននូវអ្វីដែលពួកគេត្រូវការប្រកបដោយទំនុកចិត្ត​ ទាំងអតិថិជនក្នុង​ស្រុក និងអតិថិជនបរទេស​ដែលកំពុ​ង​ស្នាក់​នៅ​ក្នុង​ប្រទេសកម្ពុជាជាដើម ។ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យធំៗនៅទូទាំងប្រទេសកម្ពុជានឹងដាក់តាំងបង្ហាញរួមមាន ៖ OCIC, Orkide Development, Chip Mong Land, Borey The Flora, Golden Cambodia Century, Morgan Group, Prince Real Estate, Borey Kasen, Borey Bosba, Borey Arey Ksat, Coastal City និងជាច្រើនទៀត។ដើម្បីបំពេញបន្ថែមសម្រាប់ការសម្រេចចិត្តទិញផ្ទះ ក្នុងនោះវិស័យធនាគារ ហិរញ្ញវត្ថុ និងធានារ៉ាប់រង ក៏នឹងចូលរួមដើម្បីពិគ្រោះយោបល់សម្រាប់លោកអ្នកដែលកំពុងស្វែងរកទិញផ្ទះផងដែរ ដោយមានដូចជា CBRE Cambodia, Cambodia Properties Limited, GC Realty, Pointer Property និងអ្នកជំនាញប្រឹក្សាទិញលក់អចលនទ្រព្យ Fazwaz Cambodia ជាដើម ។ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍មានឱកាសឈ្នះរង្វាន់ធំក្រៅពីការធានាបាននូវកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតនៅក្នុងអចលនទ្រព្យ និងទំនិញផ្សេងៗទៀតហើយ អ្នកចូលរួមទាំងអស់នឹងមានឱកាសក្នុងការចាប់រង្វាន់ដើម្បីឈ្នះរង្វាន់ដ៏ធំបំផុតមួយចំនួនដែលមិនធ្លាប់បានឃើញនៅក្នុងព្រឹត្តិការណ៍ស្រដៀងគ្នានេះរួមមានទាំងគ្រឿងអលង្ការពី Princess Alanka, នាឡិកាពី Watch Empire, គ្រឿងបរិក្ខារពី Seara Sports Systems, សំបុត្រកុនពីរោងភាពយន្ត Legend,គ្រឿងប្រើប្រាស់ពី Fotile, Mitsubishi និងជាច្រើនទៀត ។អ្នកអភិវឌ្ឍន៍អចលនទ្រព្យ និងអ្នកតាំងពិព័រណ៍នឹងផ្តល់ជូននូវការលើកទឹកចិត្តដល់អ្នកទិញជាច្រើនក្នុងអំឡុងពេលពីរថ្ងៃនេះ រួមទាំងការបញ្ចុះតម្លៃដ៏ច្រើន និងការបង្ហាញសម្រាប់តែអ្នកទិញដែលមានសំណាង រួមទាំងគម្រោងថ្មីៗ និងរថយន្តផងដែរ !តើកម្មវិធីនេះប្រារព្ធធ្វើឡើងនៅពេលណា? ទីកន្លែងណា?ពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ 2022 នឹងប្រព្រឹត្តទៅនៅសាលពិព័រណ៍ ដឹ ព្រេមៀរ សេនធ័រ សែនសុខ ដែលនឹង​​ចាប់​​ផ្តើម​​នៅថ្ងៃទី02-03 ខែកក្កដា ចាប់ពីវេលាម៉ោង 09:00 ព្រឹក រហតូដល់ម៉ោង 06:00 ល្ងាច ។ពិព័រណ៍អចលនទ្រព្យកម្ពុជាលើសពីការតាំងបង្ហាញអចលនទ្រព្យ និងសេវាកម្មលោក Thomas O'Sullivan នាយកប្រតិបត្តិ Realestate.com.kh បានថ្លែងថា ៖«ចាប់តាំងពីបានបំបែកកំណត់ត្រាតាំងពិព័រណ៍ក្នុងឆ្នាំ 2019 មក យើងបានខកខានប្រារព្ធកម្មវិធីនេះជាបន្តបន្ទាប់ដោយសារជំងឺរាតត្បាត ប៉ុន្តែខណៈនេះអ្វីដែលគួរឱ្យភ្ញាក់ផ្អើលនោះ គឺយើងពិតជាមានការភ្ញាក់ផ្អើលជាមួយនឹងការចុះឈ្មោះចូលរួមពីអ្នកតាំងពិព័រណ៍ទាំងពីរប្រភេទដែលចូលរួមក្នុងការតាំងពិព័រណ៍នេះ ដោយនេះគឺសញ្ញាល្អណាស់ពីអ្នកចូលរួមដែលមានចំនួនជាង 5000 ដោយអ្នកទាំងនោះបានចុះឈ្មោះចូលរួមព្រឹត្តិការណ៍នេះរួចហើយ‍» ។លោក Thomas O'Sullivan បានបន្តថា ៖«ជាចុងក្រោយ គោលដៅរបស់យើង​គឺផ្តល់​ឱ្យគ្រួសារកម្ពុជា​នូវឱកាស​មួយ​ដើម្បី​ទទួលបានកិច្ចព្រមព្រៀងទិញលក់ដ៏ល្អបំផុតសម្រាប់ពួកគេ និងបង្កើតបទពិសោធន៍ថ្មី ដើម្បីឱ្យ​ពួកគេអាចមាន​ថ្ងៃដ៏​អស្ចារ្យជា​មួយ​គ្នា ដោយការបន្ថែមភាពទាក់ទាញ និងសកម្មភាពដូចជាសិក្ខាសាលាពីអ្នកជំនាញក្នុងវិស័យអចលនទ្រព្យ, មានកន្លែងក្មេងលេង, កន្លែងបង្ហាញរថយន្ត, អាហារ និងភេសជ្ជៈដ៏ធំទូលាយ និងអ្វីៗជាច្រើនផ្សេងទៀត ដែលអាចអនុញ្ញាតឱ្យយើងដាក់តាំងបង្ហាញនៅលើពិព័រណ៍អចលនទ្រព្យដ៏ធំបំផុត និងល្អបំផុត ដើម្បីបង្កើតថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសារទាំងមូល» ។អ្នកសារព័ត៌មាន ៖ តើ​ហេតុ​អ្វី​បានជា​គម្រោង អ័​រ​គី​ដេ គិត​ថា​អាច​នឹង​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​សំណាក់​អតិថិជន​នៅ​ក្នុង​ឱកាស​ការ​តាំងពិព័រណ៍​អចលនទ្រព្យ​កម្ពុជា​ឆ្នាំ​២០២២​នេះ?ឆ្លើយតបនឹងសំណួររបស់អ្នកសារព័ត៌មានលោក គ្រួច សុភត្ត្រា ជំនួយការនាយិកាប្រតិបត្តិទូទៅ និងជានាយក នាយកដ្ឋានធនធានមនុស្ស រដ្ឋបាល សេវាអតិថិជន កិច្ចសន្យា ច្បាប់ និងព័ត៌មានវិទ្យា បានឱ្យដឹងយ៉ាងដូច្នេះថា សម្រាប់ពួកយើង (គម្រោងអ័រគីដេ) តែងតែមានទស្សនៈវិស័យដូចដែលធ្លាប់បានខិតខំប្រឹងប្រែងនាពេលកន្លងមកព្រោះយើងនៅតែមានភាពជាខ្លួនឯង ។ ពោលគឺការអភិវឌ្ឍន៍របស់អ្នកអភិវឌ្ឍន៍ (Developer) នីមួយៗតែងតែមានគំនិតច្នៃប្រឌិតរៀងៗខ្លួន ។ ភាពច្នៃប្រឌិតរបស់ អ័រគីដេ គឺតែងតែអភិវឌ្ឍន៍ខ្លួនពីមួយថ្ងៃទៅមួយថ្ងៃជាបន្តបន្ទាប់ ដូច្នេះហើយអតិថិជនអាចមើលឃើញពីភាពលូតលាស់ ពីភាពរឹងមាំ និងសំខាន់បំផុតគឺទំនុកចិត្តដែលអាចធ្វើឱ្យអតិថិជនអាចគិតពិចារណាក្នុងការរស់នៅក្នុងគម្រោងរបស់ អ័រគីដេ ។ចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍បំបែកកំណត់ត្រាប្រកបដោយជោគជ័យពិព័រណ៍អចលនទ្រព្យកម្ពុជាលើកចុងក្រោយដែលទើបតែបានប្រារព្ធធ្វើឡើងនៅសណ្ឋាគារ ណាហ្គាវើល ភ្នំពេញ គឺជាជោគជ័យដ៏ធំមួយដែលបានបំបែកកំណត់ត្រាលក់អចលនទ្រព្យដែលមិនធ្លាប់មាននៅក្នុងប្រទេសកម្ពុជាជាមួយនឹងការលក់ចេញដ៏ច្រើនសន្ធឹកសន្ធាប់ចំនួនជាង 30លានដុល្លារ និងទាក់ទាញអ្នកចូលរួមជាង 20,000 នាក់ ។ មិនតែប៉ុណ្ណោះកាលពីដើមឆ្នាំ 2019 ព្រឹត្តិការណ៍ Home & Lifestyle បានទាក់ទាញអ្នកចូលរួមជាង 15,000 នាក់ និងឈានដល់ការលក់ជាង 20 លានដុល្លារ ។វត្តមានក្រុមហ៊ុនអភិវឌ្ឍន៍, បុរី, ខុនដូ និងម៉ាកយីហោល្បីៗឈានមុខគេមួយចំនួនទៀតនៅកម្ពុជា ដើម្បីបំពេញតម្រូវការទីផ្សារអចលនទ្រព្យ និងសេវាកម្មបន្ថែមនានាក្នុងប្រទេសកម្ពុជា ក្រុមហ៊ុនជាច្រើននឹងមានវត្តមានចូលរួមតាំងពិព័រណ៍ ខណៈពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ2022 នៅថ្ងៃទី02 និង03 ខែកក្កដា កាន់តែខិតជិតមកដល់ ។អ្នកឧបត្ថម្ភធំ និងអ្នកគាំទ្រសំខាន់ៗរួមមាន ៖ The Khmer Times, Cambodian Investment Management, Princess Alanka, B2B Cambodia, Watch Empire, Mitsubishi Heavy Industries, Panasialife, Gold Zone Media, Seara Sports Systems, Fotile and LM Car.អ្នកចូលរួមតាំងពិព័រណ៍ ៖ Orkide Development: Orkide The Botanic City, Orkide The Pochentong, Orkide The Royal Condominium, Morgan Group: Morgan Tower, Morgan EnMaison, Overseas Cambodian Investment Corporation (OCIC), Chip Mong Land, Prince Real Estate Group, Creed Cambodia, Canopy Sands, Borey Kasen Phnom Penh, Borey Bosba, Borey Williams, Genrich Investment, Credit Bureau of Cambodia, Chroy Changva Satellite City, Norea City, Borey Heng Heang, The Elysee, Elite Town 3, Olympia City, Borey New Hope, Kien Svay Plaza, Tourism City, Diamond Bay Garden, Golden Cambodia Century (GCC): Borey Nadi, GC Orussey Market, Borey The Flora, KH Land, Platinum Coast, Golden Cambodia Realty, Phnom Penh Galaxy Garden, Coastal City, Century 21 Cambodia, Oasis Harmony, Golf Harmony, City Gem, Borey Lorn City, Fortune City, Borey Arey Ksat, Borey Chey Oudom, One 70, LM Car, Fotile, JTH Lawyers, API Global, TCU Polys Enterprise, Harvey Law Group, Beike Realsee, FazWaz, Buildmax International, Sathapana Bank, Cellcard, Yuan Dian Advertising Mediaដៃគូប្រព័ន្ធផ្សព្វផ្សាយ ៖ Khmer Times,  B2B Cambodia, AmCham, ADA, Cambodia Investment Review, Property Area Asia, Gold Zone Media, The Cambodia China Times, Thmey Thmey, Enjoy Cambodia, Business Cambodia, FreshNews, Koh Santepheap Daily, Kampuchea Thmey Daily, ThmeyThmey, CNC, BTV, PNN, Hang Meas, CTV, TVK, CTN, Jianhua daily, Cambodia China Times, PanasiaLifeចុះឈ្មោះសម្រាប់ចូលរួម ឬសាកសួរកក់ស្តង់តាំងពិព័រណ៍
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
ពិធី​ចុះ MoU ​រវាង​ក្រុមហ៊ុន Prince Trust, Cambodian Investment Management និង Realestate.com.kh ដើម្បី​ទាក់ទាញ​បន្ថែម​នូវ​វិនិយោគិន​បរទេស​ប្រកបដោយ​ទំនុកចិត្ត
June 7, 2022, 6:28 a.m.
Events & Announcements
Realestate News
រាជធានី​ភ្នំពេញ ៖ Prince Trust ដែល​ជា​ក្រុមហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ក្រុមហ៊ុន Prince Holding Group ( Prince Group ) ដែល​ជា​ក្រុមហ៊ុន​អាជីវកម្ម​ដ៏​ធំ​បំផុត​មួយ​ក្នុង​ប្រទេស​កម្ពុជា​គ្របដណ្តប់​លើ​ការ​អភិវឌ្ឍន៍​អចលនទ្រព្យ សេវាកម្ម​ហិរញ្ញវត្ថុ និង​សេវាកម្ម​អតិថិជន បាន​ចុះហត្ថលេខា​លើ​អនុស្សរណៈ​នៃ​ការ​យោគយល់​គ្នា (MoU) ជាមួយ Cambodia Investment Management និង Realestate.com.kh ដើម្បី​សហការ​គ្នា​លើ​ឱកាស​ក្នុង​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម​ក្នុង​ប្រទេស តាម​រយៈ​គោលការណ៍​ច្បាប់​ទំនុកចិត្ត​របស់​កម្ពុជា (Cambodia’s Trust Law) ។ ពិធី​ចុះហត្ថលេខា​លើ​អនុស្សា​រណៈ​នៃ​ការ​យោគយល់​នេះ​ធ្វើ​ឡើង​កាលពី​ព្រឹក ថ្ងៃ​ទី​27 ខែឧសភា ឆ្នាំ​2022 នៅ​ការិយាល័យ​ក្រុមហ៊ុន Prince Holding Group ស្ថិត​នៅ​ក្នុង​ទីក្រុង​រណប​កោះ​ពេជ្រ ។ពិធី​ចុះ​អនុស្សរណៈ​យោគយល់​គ្នា​នេះ ធ្វើ​ឡើង​ក្រោម​អធិបតីភាព​លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល​នៃ​ក្រុមហ៊ុន Prince Trust, លោក Anthony Galliano នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន​គ្រប់គ្រង​ការ​វិនិយោគ​កម្ពុជា និង​លោក Tom O'Sullivan នាយក​ប្រតិបត្តិ​នៃ​ក្រុមហ៊ុន Realestate.com.kh ។ដោយ​ផ្អែក​លើ​លក្ខខណ្ឌ​នៃ MoU ភាគី​ទាំង​បី​នឹង​រួម​គ្នា​បង្កើត​សមត្ថភាព​ការ​ទាក់ទាញ​ការ​វិនិយោគ​បន្ថែម ដោយ​ផ្តល់​នូវ​បទ​ពិសោធន៍​ប្រកបដោយ​ភាព​រលូន​, ភាព​ជឿជាក់ និង​តម្លាភាព​សម្រាប់​វិនិយោគិន​បរទេស ។ ស្រប​ពេល​ប្រទេស​កម្ពុជា​មានការ​រីក​ចម្រើន​យ៉ាង​ឆាប់រហ័ស និង​ការ​អនុម័ត​ច្បាប់​ស្តី​ពី​ទំនុកចិត្ត​នៅ​ឆ្នាំ 2019 ក្រុមហ៊ុន Prince Trust ដែល​ត្រូវ​បាន​បង្កើត​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ក្នុង​ប្រទេស​កម្ពុជា​។លោក Michael Chiam នាយក​ក្រុមប្រឹក្សាភិបាល នៃ​ក្រុមហ៊ុន Prince Trust បាន​មាន​ប្រសាសន៍​កត់សម្គាល់​ថា ៖«​យើង​បាន​បង្កើត Prince Trust នេះ​ឡើង​ដើម្បី​ជួយ​ដល់​អ្នក​វិនិយោគ​បរទេស​ដែល​កំពុង​ស្វែងរក​ការ​បណ្តាក់ទុន​ចូល​មក​ក្នុង​ប្រទេស​កម្ពុជា​ដោយ​ការ​លើកកម្ពស់​ច្បាប់​ទំនុកចិត្ត ។ រួម​ជាមួយនឹង​ភាព​ជឿជាក់​ដ៏​រឹង​មាំ និង​ការ​យល់​ដឹង​ពី​ទីផ្សារ​របស់​ក្រុមហ៊ុន Cambodian Investment Management និង​ក្រុមហ៊ុន Realeastate.com.kh យើង​នឹង​អាច​ប្រើប្រាស់​កម្លាំង​ប្រកួតប្រជែង​រៀង​ៗ​ខ្លួន ក្នុង​ការ​ដោះស្រាយ​តម្រូវការ​របស់​អ្នក​វិនិយោគ​អចលនទ្រព្យ​បរទេស​ដែល​កំពុង​សម្លឹង​រក​ការ​វិនិយោគ​ក្នុង​ប្រទេស​កម្ពុជា​» ។ខណៈនោះ​ផង​ដែរ លោក Anthony Galliano នាយក​ប្រតិបត្តិ នៃ​ក្រុមហ៊ុន Cambodian Investment Management បាន​ផ្តល់​នូវ​ពាក្យ​ដ៏​មាន​អត្ថន័យ​ថា «​វិនិយោគ​កម្ពុជា​» នៅ​ក្នុង​ការ​សុន្ទរកថា​របស់​លោក ដោយ​កត់​សម្គាល់ថា​ការ​គ្រប់គ្រង​ដ៏​គួរ​ឱ្យ​កត់សម្គាល់​របស់​កម្ពុជា​ចំពោះ​ជំងឺ​រាតត្បាត Covid-19 បាន​ធ្វើ​ឱ្យ​ទីផ្សារ​មានការ​ងើបឡើង​វិញ​យ៉ាង​ឆាប់រហ័ស ហើយ​ប្រទេស​នេះ​ជា​កន្លែង​ដ៏​ប្រសើរ​សម្រាប់​វិនិយោគិន​បរទេស ។លោក Tom O'Sullivan នាយក​ប្រតិបត្តិ នៃ Realestate.com.kh បាន​កត់​សម្គាល់ថា ៖«​ចំនួន​អ្នក​ដែល​ចូល​ប្រើប្រាស់​គេហទំព័រ​បាន​កើនឡើង​លើស 200,000 នាក់​ក្នុង​1​ខែ ក្នុង​ឆមាស​ទី​1 នៃ​ឆ្នាំ 2022 ដែល​ក្នុង​ចំណោម​អ្នក​ដែល​ចូល​ប្រើប្រាស់​ទាំងអស់​មាន​ពាក់កណ្តាល​មក​ពី​ទីផ្សារ​អន្តរជាតិ ដែល​នេះ​ជា​សញ្ញា​បង្ហាញ​ថា ការ​វិនិយោគ​អន្តរជាតិ​នៅ​ក្នុង​ប្រទេស​កម្ពុជា​មានការ​កើនឡើង​ម្ដងទៀត​» ។លោក O'Sullivan បាន​បន្ត​ទៀត​ថា ៖«​លោក​ទន្ទឹងរង់ចាំ​ម្តងទៀត​ក្នុង​ការ​ក្លាយជា​អ្នកត្រួសត្រាយ​ផ្លូវ​ក្នុង​វិស័យ​អចលនទ្រព្យ​នេះ រួម​ជាមួយនឹង​ក្រុមហ៊ុន Prince Trust និង Cambodian Investment Management ក្នុង​ការ​ផ្តល់​ជូន​អំពី​ចំណេះដឹង​ទីផ្សារ​វិនិយោគិន​អន្តរជាតិ និង​អ្នកលក់​ក្នុងស្រុក​អំពី​ច្បាប់​ទំនុកចិត្ត​នៅ​កម្ពុជា ដែល​ជា​ច្បាប់​មួយ​សម្រាប់​ជា យានជំនិះ​ប្រកបដោយ​តម្លាភាព​ក្នុង​ការ​សម្រួល​ដល់​ប្រតិបត្តិការ​អចលនទ្រព្យ​សម្រាប់​អ្នក​វិនិយោគ​បរទេស​» ។តើ​អ្វី​ទៅ​ជា​ទំនុកចិត្ត​អចលនទ្រព្យ?ទំនុកចិត្តអចលនទ្រព្យ គឺជា​យន្តការ​មួយ​ដើម្បី​ជួយ​វិនិយោគិន​គ្រប់គ្រង​ទ្រព្យសម្បត្តិ​អចលនទ្រព្យរបស់​ពួក​គេ ។ ការ​ទុកចិត្ត​គឺជា​មធ្យោបាយ​នៃ​ការ​កាន់កាប់ និង​គ្រប់គ្រង​អចលនទ្រព្យ សម្រាប់​បុគ្គល​ដែល​បង្កើត​ការ​ទុកចិត្ត ដែល​អាច​ហៅ​បាន​ថា អ្នក​ផ្តល់​សិទ្ធិ​, អ្នក​តាំង​លំនៅ ឬ​អ្នក​ទុកចិត្ត ដើម្បី​ផ្ទេរ​ទ្រព្យសម្បត្តិ​ទៅ​ឱ្យ​អ្នក​ធានា ក្នុង​ការ​គ្រប់គ្រង​ទ្រព្យសម្បត្តិ​សម្រាប់​ផលប្រយោជន៍​អ្នក​ដទៃ (​ហៅ​ថា​អ្នក​ទទួលផល​) ៕សម្រាប់​ព័ត៌មាន​បន្ថែម​សូម​ចូល​ទៅ​កាន់ ៖ www.princetrust.com, www.princeholdinggroup.com, www.facebook.com/CambodianInvestmentManagement  និង www.realestate.com.khកំពុងស្វែងទិញឬលក់អចលនទ្រព្យមែនទេ? ចុចប៊ូតុងនេះពួកយើងនឹងជួយលោកអ្នក !
ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាប្រចាំឆ្នាំ2022ត្រលប់មកវិញ
ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់កម្ពុជាប្រចាំឆ្នាំ2022ត្រលប់មកវិញ
June 7, 2022, 4:32 a.m.
Events & Announcements
Realestate News
បន្ទាប់ពីត្រូវរងចាំអស់រយៈពេល2ឆ្នាំរួចមក ទីបំផុតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យធំជាងគេលេខ 1 របស់​កម្ពុជា​​​បាន​ត្រលប់មកវិញហើយ ! ព្រឹត្តិកាណ៍ Realestate.com.kh EXPO 2022 នឹងមកដល់ក្នុងខែកក្កដា ឆ្នាំ 2022 ខាង​មុខ​នេះហើយ ដោយបាននាំមកនូវការផ្តល់ជូនពិសេស និងការផ្សព្វផ្សាយកាន់តែច្រើនពីភ្នាក់ងារ អ្នកអភិវឌ្ឍន៍, ធនាគារ, ធានារ៉ាប់រង និងសេវាកម្មផ្សេងៗ ជាច្រើនទៀតអតិថិជនដែលកំពុងមានតម្រូវការក្នុងការស្វែង​រកលំនៅ​ឋាន​ក្នុងក្តី​ស្រមៃ ។ទីតាំងប្រកបដោយស្តង់ដារខ្ពស់កម្មវិធី Realestate.com.kh EXPO 2022 នឹងប្រព្រឹត្តទៅនៅមជ្ឈមណ្ឌលព្រីមៀសែនសុខ (The Premier Center Sen Sok) ដែលជាសាលធំ​​​មាន​ភាព​ល្បី​​ល្បាញសម្រាប់រៀបចំកម្មវិធីនានា ​ក្នុងចំណោមប្រជាជនកម្ពុជា, ជនបរទេស និងអ្នក​​​វិនិយោគ​បរទេស ដោយ​សារ​​ទីធ្លាធំទូលាយ និងស្ថិតនៅជាប់ដោយផ្ទាល់ជាមួយផ្សារទំនើប AEON Mall Sen Sok ដែលជាផ្សារ​ទំនើប​ដ៏ធំ​បំផុត​ក្នុងប្រទេសកម្ពុជានាពេលបច្ចុប្បន្ននេះ ។តើអ្នកណាខ្លះនឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងបង្ហាញវត្តមាននៅក្នុងពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយ Realestate.com.kh ដោយក្នុងនោះរួមបញ្ចូលទាំងភ្នាក់ងារអចលន​ទ្រព្យ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យដ៏ធំបំផុតរួមមានដូចជា Orkide, Creed Group, The Flora, Morgan group, Platinum Coast និងអ្នកអភិវឌ្ឍន៍ជាច្រើនទៀត ដែលនឹងចូលរួមក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យ​ដ៏អស្ចារ្យ​នេះ ថែម​ទាំង​មាន​ការ​ផ្តល់ជូននូវអចលនទ្រព្យដែលល្អបំផុតនៅទូទាំងប្រទេសថែមទៀតផង ។មិនតែប៉ុណ្ណោះ សម្រាប់អ្នកដែលកំពុងស្វែងរកអចលនទ្រព្យនានាក្នុងព្រឹត្តិការណ៍នេះ តែមានភាពខ្វះខាតផ្នែកហិរញ្ញ​វត្ថុនោះ ព្រឹត្តិការណ៍ពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 នឹងអាចជួយលោកអ្នកបាន ដោយ​មាន​​​ធនាគារឈានមុខគេ និងក្រុមហ៊ុនធានារ៉ាប់រងក៏នឹងចូលរួមផងដែរ ដើម្បីផ្តល់ជូននូវ​ប្រាក់កម្ចី និងការធានា​រ៉ាប់​រង​​ដែលល្អសាកសមបំផុតសម្រាប់ផ្ទះ និងអចលនទ្រព្យផ្សេងទៀតរបស់លោកអ្នក ។ ដូច្នេះការទិញ និងស្វែងរក​ធានារ៉ាប់រងអចលនទ្រព្យរបស់លោកអ្នកមិនមានការពិបាកនោះទេ នៅពេលដែលអ្នក​​បានចូលរួមក្នុង​ពិព័រណ៌​អចលនទ្រព្យធំជាងគេរបស់កម្ពុជាប្រចាំឆ្នាំ 2022 ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ។មិនតែប៉ុណ្ណោះ ក្រុមហ៊ុនល្បីៗជាច្រើនទៀតក៏នឹងដាក់តាំងបង្ហាញនៅក្នុងព្រឹត្តិការណ៍ជាមួយនឹងម៉ាកល្បីៗដូចជា LM Car, B2B Cambodia និងបច្ចេកវិទ្យា Realsee 360 ដែលធ្វើឱ្យវាក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់លោកអ្នក ។សិក្ខាសាលា និងការពិភាក្សាអំពីអចលនទ្រព្យល្អបំផុតរបស់កម្ពុជាលោកអ្នកអាចចូលរួមក្នុងសិក្ខាសាលាទាក់ទងនឹងអចលនទ្រព្យក្នុងរយៈពេលពីរថ្ងៃ ដែលផ្តល់ និងប្រមូលផ្តុំទៅ​ដោយអ្នកដឹកនាំនៅក្នុងទីផ្សារអចលនទ្រព្យឆ្នើមៗជាច្រើន ។ សិក្ខាសាលានឹងរួមបញ្ចូល និន្នាការអចលនទ្រព្យ, របៀបស្វែងរកឱកាសវិនិយោគល្អបំផុតនៅក្នុងទីផ្សារ, គន្លឹះនៅពេលទិញផ្ទះលើកដំបូង, បច្ចុប្បន្នភាពនៃសេដ្ឋកិច្ចកម្ពុជា និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនាពេលអនាគត ។ចំពោះពិព័រណ៌អចលនទ្រព្យកន្លងមកពិព័រណ៌អចលនទ្រព្យធំជាងគេរបស់កម្ពុជាដែលបានប្រារព្ធឡើងនាពេលកន្លងមក មានអ្នកចូលរួមជាង 10,000 នាក់ ដោយផ្តល់ទាំងអត្ថប្រយោជន៍ផ្តាច់មុខ និងការបញ្ចុះតម្លៃពិសេសជាច្រើន ថែមទាំងបានសម្រេចការទិញលក់លើសពី 30 លានដុល្លារទៀតផងកាលពីឆ្នាំ 2019 កន្លងទៅ ។Realestate.com.kh EXPO គឺជាពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដែលភ្នាក់ងារអចលនវត្ថុ អ្នកអភិវឌ្ឍន៍ ធនាគារ និងអ្នកផ្តល់សេវាធានារ៉ាប់រងបានមករួមគ្នាដើម្បីផ្តល់ជូននូវការផ្តល់ជូន និងការបញ្ចុះ​តម្លៃ​ពិសេស​ជាច្រើននៅកន្លែងតែមួយ ។ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជា បានក្លាយជាផ្នែកមួយដ៏សំខាន់ក្នុងវិស័យអចលនទ្រព្យកម្ពុជា សម្រាប់ប្រជាជនខ្មែរគ្រប់កម្រិត ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យ​បរទេសចូលរួមក្នុងពិព័រណ៍នេះ​ដើម្បី​អាចសម្រេចការទិញលក់ដ៏ល្អបំផុតនៅលើទីផ្សារ ។ការចុះឈ្មោះជាមុនគឺបានចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បី​ទទួល​បាន​ព័ត៌មានថ្មីៗអំពីការចូលរួមកម្មវិធី Real Estate EXPO 2022 ដែលនឹងមកដល់នៅថ្ងៃទី 2-3 ខែកក្កដា ខាងមុខ !ចុចប៊ូតុងនេះដើម្បីចុះឈ្មោះចូលរួមឥឡូវនេះ !
ក្រុមហ៊ុន Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប
ក្រុមហ៊ុន Song Saa Collective គ្រោងបង្កើតតំបន់ទេសចរណ៍ធម្មជាតិនៅសៀមរាប
June 6, 2022, 5:03 p.m.
Events & Announcements
ក្រុមហ៊ុន Song Saa Collective ជាក្រុមហ៊ុនល្បីល្បាញមួយដែលបានបានអភិឌ្ឍន៍រមណីយដ្ឋានដ៏ប្រណិតនៅលើកោះសង្សារ(កោះឯកជន)នៅក្នុងខេត្តព្រះសីហនុ។ ក្រុមហ៊ុននេះមានគម្រោងបង្កើតទីក្រុងទេសចរណ៍ធម្មជាតិ (អេកូទេសចរណ៍) នៅក្នុងក្នុងស្រុកបន្ទាយស្រី​នៃខេត្តសៀមរា​​ប។ ក្រុមហ៊ុន​បានប្រកាសទឹកប្រាក់វិនិយោគដំបូងរបស់ខ្លួនប្រមាណ៣លានដែលបានទិញដីចំនួន៤០០​ហិចតាពីប្រជាជននៅក្នុងតំបន់នៅក្នុងជំហានដំបូង។នៅក្នុងអត្ថបទមួយដែលបានចុះផ្សាយនៅលើគេហទំព័ររបស់ក្រសួងបរិស្ថានឯកឧត្តម សាយ សំអាល់ រដ្ឋមន្រ្តី ក្រសួងបរិស្ថានបានព្រមព្រៀងលើគម្រោងនេះ និងបានលើកទឹកចិត្តដល់ក្រុមហ៊ុនណាដែលអាចជួយរដ្ឋាភិបាលក្នុងការបង្កើតការងារបន្ថែមទៀតសម្រាប់ប្រជាជនកម្ពុជា ជួយអភិរក្សធនធានធម្មជាតិ និងមិនមានផលប៉ះពាល់ដល់បរិស្ថាន។លោក Rory Hunter ជានាយកក្រុមហ៊ុន Song Saa Collective បានលើកឡើងអំពីចក្ខុវិស័យរបស់លោកសម្រាប់ទីក្រុងអេកូទេសចរណ៍មួយនេះ ដោយលោកបានបញ្ជាក់ថាដីមួយហិកតាដែលមានបឹងធម្មជាតិនៅជុំវិញ នឹងអភិឌ្ឍន៍ជាកន្លែងអភិរក្សសត្វនៅក្នុងតំបន់នេះ។ លោក Hunter សង្ឃឹមថាក្នុងរយៈពេលប្រាំឆ្នាំទៅមុខគម្រោងរបស់ក្រុមហ៊ុនរបស់លោកនឹងត្រូវអភិឌ្ឍន៍ដោយភាពងាយស្រួល ហើយនឹងអាចបង្កើតការងារបន្ថែមសម្រាប់ប្រជាជនដែលរស់នៅក្នុងតំបន់ដែលមិនទាន់មានឧស្សាហកម្មរីកចម្រើនដូចនៅតាមទីក្រុង។គម្រោងទីក្រុងទេសចរណ៍ធម្មជាតិនេះមានដូចជា៖ សណ្ឋាគារ វីឡា សាលារៀន មជ្ឈមណ្ឌលសាសនា និងរមណីយដ្ឋានធម្មជាតិដទៃទៀត។ គេរំពឹងថាគម្រោងនេះនឹងជួយទាក់ទាញអ្នកទេសចរបានច្រើនថែមទៀត​ ក្នុងនោះមានទាំងក្នុងស្រុក និងក្រៅស្រុកដែលចូលមកទស្សនានៅក្នុងខេត្តនេះដែលមានភាពល្បីល្បាយខ្លាំងលើ​ប្រាសាទអង្គរវត្ត។លោក Mario Tan នាយកផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Hunter Estate បានលើកឡើងអំពីអត្ថប្រយោជន៍នៃគម្រោងនេះ។ លោកថា "គម្រោងនេះនឹងជួយទាក់ទាញភ្ញៀវទេសចរបរទេសជាពិសេសភ្ញៀវទេសចរជនជាតិចិនដើម្បីឲ្យមកទស្សនាខេត្តសៀមរាប។ ភ្ញៀវទេសចរដែលទស្សនានៅប្រទេសជិតខាងដូចជា៖ ប្រទេសវៀតណាម និងថៃជាធម្មតាពួកគេស្នាក់នៅយូរនៅក្នុងប្រទេសទាំងនេះដោយសារនៅថៃ ឬវៀតណាម មានទិសដៅទេសចរណ៍ច្រើនបើប្រៀបធៀបទៅនឹងប្រទេសកម្ពុជា។”លោក Mario បានបន្ថែមទៀត "នៅពេលប្រទេសកម្ពុជាមានរមណីយដ្ឋានច្រើនជាពិសេសដូចជានៅក្នុងខេត្តសៀមរាបនោះប្រទេសនេះនឹងអាចប្រកួតប្រជែងជាមួយនឹងប្រទេសជិតខាងបាន ជាលទ្ធផលយើងនឹងអាចទាក់ទាញភ្ញៀវទេសចរឱ្យស្នាក់នៅរយៈពេលយូរ។ នៅទីបំផុតភ្ញៀវទេសចរកាន់តែច្រើនស្នាក់នៅសម្រាប់រយៈពេលយូរផ្តល់ផលវិជ្ជមានយ៉ាងខ្លាំងចំពោះសេដ្ឋកិច្ចក្នុងក្នុងស្រុក។"វិស័យទេសចរណ៍ត្រូវបានចាត់ទុកថាជាផ្នែកមួយក្នុងចំណោមសសរស្តម្ភទាំងបួនដែលគាំទ្រសេដ្ឋកិច្ចកម្ពុជា។ នៅឆ្នាំ២០១៦ប្រទេសកម្ពុជាបានទទួលភ្ញៀវទេសចរបរទេសជាង៥លាននាក់រួមទាំងជនជាតិចិន ៨៣០,០០០ នាក់និងប្រាក់ចំណូលសរុបចំនួន៣,៤ពាន់លានដុល្លារ។ នេះបើយោងតាមស្ថិតិក្រសួងទេសចរណ៍។ការកើនឡើងភ្ញៀវទេសចរចិនគឺជាគោលដៅដ៏សំខាន់មួយសម្រាប់រដ្ឋាភិបាលដោយការបង្កើតគោលនយោបាយ "ការត្រៀមខ្លួនសម្រាប់ទេសចរ ចិននៅកម្ពុជា" ដែលមានបំណងទាក់ទាញភ្ញៀវទេសចរចិន២លាននាក់ឲ្យចូលមកទស្សនានៅក្នុងប្រទេសកម្ពុជាជារៀងរាល់ឆ្នាំនៅត្រឹមឆ្នាំ ២០២០ដូច្នេះប្រទេសកម្ពុជាត្រូវការការអភិវឌ្ឍន៍តំបន់ទេសចរណ៍បន្ថែមទៀតដូចជាគម្រោងសំណើរទីក្រុងទេសចរណ៍ធម្មជាតិដើម្បីជំរុញកំណើននៃភ្ញៀវទេសចរជារៀងរាល់ឆ្នាំស្វែងរកអចលនទ្រព្យសម្រាប់ជួល និងលក់ក្នុងខេត្តសៀមរាប និងស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗនៅ លើគេហទំព័រ Realestate.com.kh នៅថ្ងៃនេះ
News Page Concierge 590x250 KH
ទំព័រទសនាវដ្ដីអចលនទ្រព្យកម្ពុជា
ទំព័រទសនាវដ្ដីអចលនទ្រព្យកម្ពុជា
May 9, 2022, 6:00 a.m.
Events & Announcements
ទស្សនាវដ្ដី​លំនៅដ្ឋានកម្ពុជាលេខ ២ទស្សនាវដ្ដី​លំនៅដ្ឋានកម្ពុជាលេខ ២ មាននៅទីនេះ។​ការបោះពុម្ភផ្សាយជាភាសាខ្មែរនឹងត្រូវធ្វើឡើង ២ ដងក្នុងមួយឆ្នាំ ហើយសម្រាប់ឆ្នាំ២០១៩នេះ ទស្សនាវដ្ដីលំនៅេដ្ឋានកម្ពុជាបានដាក់បញ្ចូលព័ត៌មានសំខាន់ៗ ស្របតាមនិន្នាការនៃទីផ្សារអចលនទ្រព្យបច្ចុប្បន្ន ការវិនិយោគធំៗ ព្រឹត្តិការណ៍អចលនទ្រព្យថ្មីៗ ការណែនាំ​សម្រាប់វិនិយោគិន និងគន្លឹះសំខាន់ៗជុំវិញការទិញ និងជួលអចលនទ្រព្យ រួមទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានសំខាន់ៗនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ទាញយកទស្សនាវដ្តីដោយឥតគិតថ្លៃជាមួយលីងខាងក្រោមទីនេះ!មានអត្ថបទសំខាន់ៗជាច្រើនមានដូចជា៖ - ការស្ទង់មតិអចលនទ្រព្យឆ្នាំ២០១៨ ដោយផ្តោតសំខាន់លើតំបន់ពេញនិយមនៅក្នុងប្រទេសកម្ពុជា- ឱកាសវិនិយោគថ្មីៗនៅក្នុងខេត្តកំពត និងកំណើនឡើងនៃគម្រោងអភិវឌ្ឍន៍តាមតំបន់ឆ្នេរ- និន្នាការនៃការទិញខុនដូរបស់ជាតិខ្មែរ និងការនិយោគលើវិស័យខុនដូ- ការណែនាំសម្រាប់អ្នកទិញផ្ទះលើកដំបូង និងការស្វែងយល់ពីការចំណាយលើសេវាបន្ថែម- ការព្យាករសម្រាប់វិស័យអចលនទ្រព្យកម្ពុជាក្នុងរយៈពេល៥ឆ្នាំ- ការពិចារណាមុននឹងធ្វើការព្រមព្រៀងលើកិច្ចសន្យាជួលនៅក្នុងប្រទេសកម្ពុជា- គន្លឹះសាមញ្ញ៤យ៉ាងក្នុងការគ្រប់គ្រងថវិកាសម្រាប់ទិញផ្ទះថ្មី- កំពង់​ផែ​ទេសចរណ៍​អន្តរជាតិតម្លៃជិត១០លានដុល្លារ​នឹងបើកមុខទីផ្សារអចលនទ្រព្យ ​ខេត្តកំពត- ផ្លូវជាតិលេខ ៥១ មានសក្តានុពលខ្លាំង​សម្រាប់វិស័យអចលនទ្រព្យ- បច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យប៉ោយប៉ែត​ និងការសាងសង់ព្រលានយន្តហោះថ្មី- ទិដ្ឋភាពទូទៅនៃផ្ទះជួលតម្លៃទាបនៅរាជធានីភ្នំពេញ- មហាវិថី សម្តេច ហ៊ុន សែន ស្រូបកំពុងស្រូបយកកំណើនវិនិយោគធំៗ- ស្ថាបត្យកម្មបែបទំនើបនឹងជម្រុញឲ្យជីវិតរស់នៅកាន់តែប្រសើរ ភ្នាក់ងារអចលនទ្រព្យកម្ពុជាទាមទាវិជ្ជាជីវៈច្បាស់លាស់ ដើម្បីរក្សាកំណើន- យុវជន និងការងារក្នុងវិស័យ Interior Designទស្សនាវដ្ដី​លំនៅដ្ឋានកម្ពុជាលេខ ១ទស្សនាវដ្ដី​លំនៅដ្ឋានកម្ពុជាលេខ ១ អាចទាញយកបាននៅទីនេះ។​ ការបោះពុម្ភផ្សាយ ជាភាសាខ្មែរនេះត្រូវបានធ្វើឡើងក្នុងគោលបំណងផ្សព្វផ្សាយអំពីទីផ្សារអចលនទ្រព្យកម្ពុជាឲ្យកាន់តែទូលំទូលាយ។​ សម្រា​ប់ការបោះពុម្ភផ្សាយលើកដំបូងនេះ យើងបានដាក់បញ្ចូលព័ត៌មានសំខាន់ៗជុំវិញទីផ្សារអចលនទ្រព្យ ច្បាប់ ការវិនិយោគធំៗ និងគន្លឹះណែនាំសម្រាប់អ្នកស្វែងរកអចលនទ្រព្យ នៅក្នុងប្រទេសកម្ពុជា។​ចំណុចទាំងនេះមានដូចជា៖- ការស្វែងយល់អំពីឯកសារផ្លូវច្បាប់សំខាន់ៗ មុនពេលសម្រេចចិត្តទិញផ្ទះក្នុងបុរី- គម្រោងអភិវឌ្ឍន៍លំនៅដ្ឋានតម្លៃទាបនៅតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញគាំទ្រដោយ UNDP- ទស្សនៈរបស់អ្នកជំនាញក្នុងវិស័យអចលនទ្រព្យជុំវិញការបោះឆ្នោតឆ្នាំ២០១៨- ស្វែងស្វែងយល់អំពីច្បាប់ពន្ធអចលនទ្រព្យនៅកម្ពុជា- ការសិក្សាអំពីតំបន់៖ ខណ្ឌពោធិ៍សែនជ័យគ្របដណ្ដប់ដោយគម្រោងលំនៅដ្ឋានតម្លៃសមរម្យ- តម្លៃអចលនទ្រព្យនៅសែនសុខស្ទុះឡើងនៅពេលមានគម្រោងផ្សារទំនើបអ៉ីអនម៉ល២- គម្រោងបុរីមួយចំនួននៅភ្នំពេញ ត្រូវបានដាក់បង្ហាញសម្រាប់ជម្រើសសម្រាប់អ្នកទិញ៕ភ្ជាប់ទំនាក់ទំនងជាមួយពួកយើងដើម្បីទទួលបានព័ត៌មានទាក់ទងនឹងការអភិវឌ្ឍន៍អចលនទ្រព្យនៅប្រទេសកម្ពុជា!
Realestate.com.kh mobile app
កម្មវិធីស្វែងរកអចលនទ្រព្យលើទូរស័ព្ទដៃ៖ ទិញអចលនទ្រព្យលឿនជាងគេ
June 7, 2022, 6:58 a.m.
Events & Announcements
App របស់ Realestate.com.kh អាចដំណើរការបាននៅលើគ្រប់កម្មវិធីទូរស័ព្ទទាំងអស់ស្វែងរកដោយឥតគិតថ្លៃនូវអចលនទ្រព្យជាង ២៥,០០០​ សម្រាប់លក់ និងជួលតាមរយៈកម្មវិធី (App) អចលនទ្រព្យរបស់ Realestate.com.kh លើទូរសព្ទដៃរបស់អ្នក! Realestate.com.kh គឺជាគេហទំព័រ អចលនទ្រព្យឈានមុខគេនៅកម្ពុជា។  ទាញយកកម្មវិធី​ ប្រើប្រាស់នៅលើទូរស័ព្ទរបស់ក្រុមហ៊ុន Realestate.com.kh​ នៅថ្ងៃនេះដើម្បី​អាច​ស្វែងរ​ទិញ និង​ជួល​អចលនទ្រព្យជាច្រើននៅក្នុងប្រទេសកម្ពុជា​បានឆាប់រហ័ស និង​ងាយស្រួល ដោយមិនចាំបាច់ចំណាយពេលច្រើន។ ក្រៅពី​នេះលោកអ្នក​ក៏​អាចដាក់​លក់ ឬ​ជួលអចលនទ្រព្យ​របស់អ្នកវិញនៅលើគេហទំព័រ Realestate.com.kh តាមរយៈកម្មវិធីទូរស័ព្ទនេះដោយមិនគិតថ្លៃ។ការបន្ថែមមុខងារថ្មីចំនួន២ ក្នុងពេលថ្មីៗនេះក្រុមហ៊ុនយើងបានបន្ថែមមុខងារថ្មីចំនួនពីរដើម្បីជួយសម្រួល និងធ្វើឲ្យប្រសើរឡើងចំពោះបទពិសោធន៍៍របស់អ្នកប្រើប្រាស់ក្នុងការស្វែងរកអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ហើយក្នុងពេលជាមួយគ្នានេះក៏ដើម្បីជួយសម្រួលទៅដល់ភ្នាក់ងារ និងក្រុមហ៊ុន ភ្នាក់ងារអចលនទ្រព្យដែលជាអតិថិជនរបស់យើងដើម្បីឲ្យពួកគេអាចធ្វើការទំនាក់ទំនងជាមួយអ្នកស្វែងរកអចលនទ្រព្យបានកាន់តែងាយស្រួល។ មុខងារថ្មីទាំងពីរនោះគឺ Direct Chat និង Home Finder ហើយអ្នកអាចប្រើប្រាស់មុខងារថ្មីទាំងពីរនេះបានទាំងនៅលើគេហទំព័រផ្ទាល់ និងលើកម្មវិធីទូរស័ព្ទរបស់យើង។ Direct Chat (ជជែកផ្ទាល់) មុខងារថ្មីនេះអនុញ្ញាតឱ្យអ្នកប្រើប្រាស់អាចទាក់ទងដោយផ្ទាល់ជាមួយភ្នាក់ងារ ឬម្ចាស់អចលនទ្រព្យ ដែលពួកគេបានជ្រើសរើស។ វាមានលក្ខណះដូចគ្នាជាមួយនឹង កម្មវិធី WhatsApp អញ្ចឹងដែរ។Home Finder (ស្វែងរកផ្ទះ) អ្នកអាចស្វែងរកអចលនទ្រព្យ ដោយគ្រាន់តែកំណត់នៅ លើកម្មវិធីលើទូរស័ព្ទរបស់យើង នូវអ្វីដែលអ្នកត្រូវការ (ដូចជា ប្រភេទអចលនទ្រព្យ តំបន់ និងចំនួនបន្ទប់គេង។ល។) នោះកម្មវិធីរបស់យើងនឹងជូនដំណឹងដល់ភ្នាក់ងារណា ដែលមានអចលនទ្រព្យត្រូវនឹងតម្រូវការរបស់អ្នក។ បន្ទាប់់មកភ្នាក់ងារនឹងទាក់ទងទៅអ្នកវិញដោយផ្ទាល់។នេះគឺជាមុខងារសំខាន់ៗចុងក្រោយនៃកម្មវិធីលើទូរស័ព្ទដៃរបស់ Realestate.com.kh៖សម្រាប់អ្នកទិញ និងអ្នកជួលអចលនទ្រព្យ៖មុខងារស្វែងរកអចលនទ្រព្យ (search engine) ល្អបំផុតនៅកម្ពុជាតើអ្នកកំពុងស្វែងរកអាផាតមិនដែលមាន២បន្ទប់គេងនៅចំកណ្តាលរាជធានីភ្នំពេញមែនទេ? តើអ្នកចូលចិត្តផ្ទះបែបខ្មែរដែលមានលក្ខណៈសាមញ្ញមែនទេ? មុខងារស្វែងរកថ្មីអនុញ្ញាតឱ្យ អ្នកច្រោះលទ្ធផលនៃការស្វែងរកបានយ៉ាងងាយស្រួលទៅតាមលក្ខខណ្ឌ ដូចជា តម្លៃ ចំនួនបន្ទប់គេង បន្ទប់ទឹក តំបន់ទូទៅ និងសូម្បីតែកាលបរិច្ឆេទនៃការបញ្ចប់គម្រោងអភិវឌ្ឍថ្មីៗ។ ជជែកដោយផ្ទាល់ជាមួយភ្នាក់ងារ ឬម្ចាស់អចលនទ្រព្យដែលអ្នកចូលចិត្តមុខងារជជែកផ្ទាល់(Live Chat) របស់យើងអនុញ្ញាតឱ្យអ្នកទាក់ទងដោយផ្ទាល់ជាមួយភ្នាក់ងារ ដែលគ្រប់គ្រងលើអចលនទ្រព្យដែលអ្នកបានជ្រើសរើស។ មុខងារនេះគឺមានលក្ខណៈដូចគ្នាទៅនឹងកម្មវិធី  WeChat, Messenger ឬ WhatsApp - ពោលគឺសាមញ្ញ និងងាយស្រួល។ និយាយជាមួយភ្នាក់ងារណាមួយក៏បាន ជាមួយមុខងារបកប្រែភ្លាមៗតើអ្នកបារម្ភថាភ្នាក់ងារប្រហែលជាមិនចេះនិយាយភាសារបស់អ្នកមែនឬទេ? មុខងារជជែកផ្ទាល់របស់យើងអាចបកប្រែសារសម្រាប់អ្នកបានភ្លាមៗ។ App របស់យើងអាចបកប្រែជាភាសាខ្មែរ អង់គ្លេស និងចិន ដូច្នេះសូមកុំស្ទាក់ស្ទើរក្នុងការផ្ញើសារទៅភ្នាក់ងារអចលនទ្រព្យ​ ដើម្បីស្វែងរកព័ត៌មានលម្អិតពីអចលនទ្រព្យដែលអ្នកចង់បាន!ផ្ញើរសារ អ៊ីម៉ែល ឬហៅទូរស័ព្ទទៅកាន់ភ្នាក់ងារដោយចុចបូតុងតែម្តងApp របស់យើងមានព័ត៌មានលម្អិតអំពីភ្នាក់ងារល្អៗដែលធ្វើការជាមួយយើង។ ដូច្នេះប្រសិនបើអ្នកពិតជាចង់បានផ្ទះ ខុនដូ ឬដីឡូត៍ នោះអ្នកអាចទាក់ទងទៅកាន់ពួកគេបានតាមមធ្យោបាយច្រើនយ៉ាង។ស្វែងរកអចលនទ្រព្យនៅជិតសាលារៀន មន្ទីរពេទ្យ និងផ្សារទំនើបយើងជឿជាក់ថាគុណតម្លៃបន្ថែមរបស់អចលនទ្រព្យគឺស្ថិតនៅលើភាពងាយស្រួល។ App របស់យើងអាចជួយអ្នកក្នុងការសម្រេចចិត្តឲ្យកាន់តែប្រសើរឡើងនូវអចលនទ្រព្យណាមួយ ដោយអនុញ្ញាតឱ្យអ្នកមើលឃើញពីទីតាំង និងសេវាកម្មជុំវិញ ដូចជា សាលារៀន មន្ទីរពេទ្យ ភោជនីយដ្ឋាន និងផ្សារទំនើប ដែលនៅក្បែរ!ប្រាប់ភ្នាក់ងារ និងអ្នកលក់អចលនទ្រព្យនូវអ្វីដែលអ្នកកំពុងរកលក្ខណៈពិសេសរបស់មុខងារស្វែងរកផ្ទះ (Home Finder) គឺផ្តល់នូវវិធីដ៏ឆ្លាតវៃ ដើម្បីអនុញ្ញាតឱ្យភ្នាក់ងារ និងអ្នកលក់អចលនទ្រព្យដឹងនូវអ្វីដែលអ្នកកំពុងស្វែងរក។  អ្នកគ្រាន់តែប្រាប់យើងពីតម្រូវការរបស់អ្នក (ប្រភេទអចលនទ្រព្យ តំបន់ ចំនួនបន្ទប់គេង តាមរយៈមុខងារ Home Finder បន្ទាប់មក App របស់យើងនឹងជូនដំណឹងដល់ភ្នាក់ងារ និងអ្នកអភិវឌ្ឍន៍អចលនទ្រព្យភ្លាមៗ។ អ្នកមិនចាំបាច់រង់ចាំយូរដើម្បីស្វែងរកផ្ទះថ្មីនោះទេ។សម្រាប់ភ្នាក់ងារ និងអ្នកអភិវឌ្ឍអចលនទ្រព្យដាក់បញ្ចូលអចលនទ្រព្យរបស់អ្នកដោយឥតគិតថ្លៃលក់ ជួល និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ដោយឥតគិតថ្លៃនៅលើ App របស់យើង។ អ្នកប្រើប្រាស់អីនធើណិតជាច្រើននាក់ចូលទៅកាន់គេហទំព័រ Realestate.com.kh ជារៀងរាល់ថ្ងៃ។ បង្កើនចំនួនអ្នកសួរអំពីអចលនទ្រព្យរបស់អ្នកឲ្យបានកាន់តែច្រើន តាមរយៈការដាក់បញ្ចូល ផ្ទះ ដី ឬអចលនទ្រព្យណាមួយរបស់អ្នកនៅលើគេហទំព័ររបស់យើងនៅថ្ងៃនេះដោយឥតគិតថ្លៃ។មានអ្នកមើលច្រើននាក់ ជាមួយនឹងមុខងារបកប្រែភ្លាមៗការជជែកផ្ទាល់ (live-chat) របស់យើងរួមមានមុខងារបកប្រែភ្លាមៗ ដែលអាចបកប្រែ ទៅជាភាសាចិន អង់គ្លេស ឬខ្មែរ។ បើនិយាយពីភាសា គឺគ្មានឧបសគ្គទៀតទេ។ ឥឡូវអ្នកអាចនិយាយជាមួយអ្នកទិញណាក៏បាន ទោះបីគេនិយាយភាសាអ្វីក៏ដោយ!មិនខកខានការលក់ទៀតទេApp របស់ Realestate.com.kh នឹងផ្តល់ដំណឹងឲ្យអ្នកភ្លាមៗ នៅពេលដែលអ្នកទទួលបានសំណួរ ឬសំណូមពរពាក់ព័ន្ធនឹងអចលនទ្រព្យណាមួយរបស់អ្នក។ មុខងារនេះក៏រំលឹកអ្នកភ្លាមៗ ដូច្នេះអ្នកនឹងមិនខកខានការលក់ឡើយ ដោយគ្រាន់តែប្រាកដថាអ្នកបានបើកចូលកម្មវិធីទៀងទាត់​ ហើយអ្នកនឹងទទួលបានការផ្តល់ដំណឹងទាំងអស់។ អចលនទ្រព្យស្ថិតនៅលើគេនៅពេលស្វែងរកកុំឲ្យអ្នកទិញ / អតិថិជនសក្តានុពលខកខានការផ្តល់ជូនរបស់អ្នក។ តាមរយៈមុខងារ Refresh ​នៅលើ App របស់យើងអចលនទ្រព្យរបស់អ្នកអាចបង្ហាញនៅលើអចលនទ្រព្យផ្សេងៗទៀត នៅពេលមានការស្វែងរក ដូចនេះអ្នកទិញក៏អាចមើលឃើញអចលនទ្រព្យរបស់អ្នកបានច្រើន​ ហើយមុនគេ។ការប្រកួតប្រជែងដើម្បីឱកាសនៃការលក់ដ៏ធំបន្ទាប់អ្នកនឹងមិនចាំបាច់ត្រូវរង់ចាំអ្នកទិញទៀតនោះទេ។ កម្មវិធីទូរស័ព្ទរបស់យើងនឹងផ្តល់ដំណឹង ដល់អ្នករាល់ពេលដែលអ្នកទិញប្រកាសពីតម្រូវការរបស់ពួកគេ តាមរយៈមុខងារស្វែងរកផ្ទះ។ ប្រសិនបើតម្រូវការរបស់ពួកគេត្រូវគ្នាជាមួយអចលនទ្រព្យដែលអ្នកមាន នោះអ្នកអាចចាប់យកឱកាសបានយ៉ាងងាយស្រួល។ ប៉ុន្តែអ្នកត្រូវតែរហ័សព្រោះមានតែភ្នាក់ងារចំនួន ៥ នាក់មុនគេប៉ុណ្ណោះដែលអាចធ្វើការទំនាក់ទំនងទៅកាន់អ្នកស្វែងរកអចលនទ្រព្យបាន។ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
ការប្រកួតរចនាម៉ូតនៃក្តីស្រមៃរបស់ស្រ្តីលើកទី៧
ការប្រកួតរចនាម៉ូតនៃក្តីស្រមៃរបស់ស្រ្តីលើកទី៧
June 6, 2022, 5:03 p.m.
Events & Announcements
ការរចនារបស់នឹងជួយសំរេចនូវបំណងប្រាថ្នារបស់អ្នកនេះគឺជាពត៌មានលម្អិតស្តីពីការដាក់ពាក្យប្រឡង ការច្នៃម៉ូតក្តីសុបិន្តស្រ្តីនៅក្នុងឆ្នាំនេះ៕ថ្ងៃផុតកំណត់ទទួលពាក្យប្រឡងច្នៃម៉ូតជុំទីមួយ គឺនៅថ្ងៃទី 29 ខែ សីហា៕របៀបក្នុងការអនុវត្ត១.សូមរៀបចំឯកសារជាសន្លឹក អេ៤ (A4)២.គូសខ្សែបន្ទាត់ដូចទៅនឹងគំរួដែលមានទំហំ ២៥ សង់ទីម៉ែត រាប់ពីខាងក្រោម៣. បំពេញពត៌មានរបស់អ្នកពី១ ដល់ ៦ ដូចទៅនឹងគម្រូ(①-③ ជាតម្រូវការ)៤. គូររចនាបទរបស់អ្នក(អ្នកអាចប្រើឧបករណ៍ផ្សេងៗ ដូចជាខ្មៅដៃ ទឹកខ្មៅដៃពណ៌ ទឹកថ្នាំ កម្មវិធី illustrator photoshop និងឧបករណ៍ដទៃផ្សេងទៀត។ការច្នៃម៉ូតអាចសម្រេចក្តីសុបិន្តរបស់អ្នកជូនចំពោះអ្នកដែលនិងក្លាយទៅជាអ្នកច្នៃម៉ូតក្តីសុបិន្តស្ត្រីនៅថ្ងៃអនាគត។ ថ្ងៃផុតកំណត់ទទួលពាក្យការប្រឡងច្នៃម៉ូតស្ត្រីនៅក្នុងឆ្នាំនេះគឺនៅថ្ងៃទី 29 សីហា។សូមកុំអោយឱកាសនេះកន្លងផុត!! យើងរង់ចាំទទួលពាក្យលោកអ្នកដោយក្តីរីករាយ!!
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ
June 6, 2022, 5:04 p.m.
Events & Announcements
បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ 2017 នៅថ្ងៃទី6 និងទី7 នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង3000នាក់មកពីគ្រប់ទិសទី ហើយទទួលបានលទ្ធផលជាវិជ្ជមានដោយមានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ3លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យនេះបង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូចនេះហើយម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល។"The Creed Group ដែលបង្ហាញពីគម្រោងចំនួន 3 នៅក្នុងកម្មវិធីពិព័រណ៍នេះរួមមានគម្រោងលំនៅដ្ឋាន Bodaiju Residences គម្រោងបុរីមហាសែនសុខ និងគម្រោងលំនៅដ្ឋាន Arata Garden Residences សូមបញ្ជាក់ផងដែរក្រុមហ៊ុន The Creed Group បានសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យគឺការកក់លំនៅដ្ឋាន ចំនួន21យូនីត" នេះបើយោងតាមកញ្ញា Kelly នាយករងផ្នែកលក់ និងទីផ្សារនៅក្រុមហ៊ុន Creed Group។ពិព័រណ៍អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំដោយ realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្តល់ជូននូវទំនាក់ទំនងជំនួញអាជីវកម្មដ៏ល្អព្រោះថាក្រុមហ៊ុនដែលជាអ្នករៀបចំកម្មវិធីនេះផ្តោតសំខាន់លើវិស័យអនឡាញដោយជម្រុញការលក់និងស្វែងរកទីផ្សារសម្រាប់ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។លោក Tom O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "អត្ថប្រយោជន៍នៃពិព័រណ៍អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលជម្រុញឲ្យវិនិយោគិន និងឱកាសនៃការវិនិយោគកាន់តែខិតជិតរកគ្នា។ អ្នកវិនិយោគមកពីទូទាំងតំបន់ និងពិភពលោកមកកាន់រាជធានីភ្នំពេញដើម្បីបង្ហាញគម្រោងអភិវឌ្ឍន៍របស់ពួកគេជាងនេះទៅទៀតពួកគេនឹងបានយល់ដឹងកាន់តែច្បាស់ពីការផ្លាស់ប្តូរទីផ្សារក៏ដូចជាទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។ ពួកគេក៏នឹងបានយល់ពីការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងផ្លាស់ប្តូរយ៉ាងសម្បើមដែលនាំឲ្យប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយ។ កត្តាទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាលេចមុខមាត់ទៅកាន់ឆាកអន្តរជាតិក៏ដូចជាបានផ្តល់ឱ្យពួកអ្នកវិនិយោគនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។លោក O'Sullivan បានបន្តទៀតថា "ជាថ្មីម្តងទៀតនៅក្នុងខែតុលាសម្រាប់ការបង្ហាញពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីររបស់យើងបានប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗតួយ៉ាងគម្រោងបុរី និងគម្រោងខុនដូក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងៗមានដូចជា៖ ភ្នាក់ងារអចលនទ្រព្យ ធនាគារ និងសេវាកម្មធានារ៉ាបរ៉ងជាដើម។"នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងខែតុលានេះ realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន  និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។  នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមាន៖ គម្រោងបុរី គម្រោងដីធ្លី គម្រោងខុនដូ និងឱកាសវិនិយោគអចលនទ្រព្យមកពីក្រៅប្រទេសផងដែរ។លោក O’Sullivan បាននិយាយថាក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យអ្នកទស្សនាក៏អាចចូលរួមជាមួយនឹងសិក្ខាសាលាផងដែរដោយមានការលើកយកប្រធានបទអប់រំជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យដែលអាចជួយដល់ការយល់ដឹងរបស់អ្នកទិញ និងវិនិយោគិនឲ្យកាន់តែធំទូលាយជាងមុនតួយ៉ាងការយល់ដឹងអំពីច្បាប់ កម្មសិទ្ធិអចលនទ្រព្យ និងចំណេះដឹងទូទៅអំពីអចលនទ្រព្យនៅក្នុងទីផ្សារនៅកម្ពុជា។ សិក្ខាសាលានេះវាជាប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកដែលចាប់អារម្មណ័នៅក្នុងវិស័យអចលនទ្រព្យ ហើយអាចជួយឲ្យការសម្រេចចិត្តរបស់លោកអ្នកប្រកបដោយភាពត្រឹមត្រូវ និងបានការពារផលប្រយោជន៍ជារួមនៅក្នុងការវិនិយោគវិស័យអចលនទ្រព្យបានយូរអង្វែងផងដែរ។វាគ្មិនកិត្តិយសដែលបានចូលរួមធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យនៅក្នុងខែឧសភាកន្លងទៅមានដូចជា៖ លោក សុខ ស៊ីផាន់ណាដែលជាប្រធានគ្រប់គ្រងនៅក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកសមាគម ZicoLaw លោក Matthew Rendall ដៃគូគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Sok Siphana & Associates - និងជាសមាជិកម្នាក់នៃសមាគម ZicoLaw; លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគកម្ពុជា (CIM) និងលោក Simon Griffiths អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Metro Global Pte Ltd.ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសិក្ខាសាលានៅកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជាកន្លងទៅទើបកម្មវិធីសិក្ខាសាលានៅក្នុងព្រឹត្តការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានៅក្នុងខែតុលាខាងមុខនេះ នឹងមានភាពកាន់តែពិសេសជាងមុនដោយមានការបកស្រាយជុំវិញប្រធានបទដ៏មានប្រយោជន៍ទាក់ទងនឹងវិស័យអចលនទ្រព្យជា ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។"Realestate.com.kh មានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍នេះបានអនុញ្ញាតឱ្យក្រុមការងាររបស់យើងបង្កើតការផ្សព្វផ្សាយនូវគម្រោងអចលនទ្រព្យជាច្រើនដែលបានទាក់ទាញទាំងអ្នកទិញ និងវិនិយោគិនប្រមូលផ្តុំគ្នានៅទីនេះ ដូចនេះប្រសិទ្ធិភាពនៃការផ្សព្វផ្សាយ និងការលក់ពិតជាអំណោយផលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍មួយនេះ។លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ NC Max World ដែលបានបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍កន្លងទៅដែលមានដូចជាគម្រោង៖ The View និង East One Apartments បាននិយាយថា “ពួកយើងសប្បាយរីករាយធ្វើការងារជាមួយនឹងក្រុមការងារ Realestate.com.kh ហើយពួកយើងនឹងរងចាំចូលរួមជាមួយនឹងព្រឹត្តិការណ៍បែបនេះម្តងទៀត”។ សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖ភាសាខ្មែរ ឬចិន៖nin.kang@realestate.com.kh,   ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាលើកទី២ នៅថ្ងៃទី 6 & 7 ខែតុលា ២០១៧ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh
Bosch បន្តកំណើនអាជីវកម្មរបស់ខ្លួនខ្លាំងក្លានៅកម្ពុជាការលក់ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា​
Bosch បន្តកំណើនអាជីវកម្មរបស់ខ្លួនខ្លាំងក្លានៅកម្ពុជាការលក់ទទួលបានកំណើនពីរខ្ទង់ក្នុងរយៈពេលប្រាំមួយឆ្នាំជាប់ៗគ្នា​
June 6, 2022, 5:04 p.m.
Events & Announcements
សន្និសិទសារព័ត៌មានប្រចាំឆ្នាំ២០១៧៖ ឧស្សាហកម្មសំណង់ និងយានយន្តជាវិស័យចម្បងជំរុញកំណើនអាជីវកម្មដល់ Boschអាជីវកម្មផ្នែកគ្រឿងបន្លាស់យានយន្ត ទទួលបានកំណើនរហូតដល់បីខ្ទង់ដែលពុំធ្លាប់មានអតិថិជនស្គាល់ ម៉ាកយីហោ Bosch កាន់តែច្រើនតាមរយៈយុទ្ធនាការទីផ្សាររបស់ខ្លួនលើ​បណ្តាញផ្សព្វផ្សាយនានាក្រោមពាក្យស្លោក “Bosch ធ្វើឲ្យជីវិតកាន់តែប្រសើរ”បំពាក់បំប៉នជំនាញបន្ថែមដល់អ្នកបណ្តុះបណ្តាលជាង ១០០នាក់ តាមរយៈវគ្គបណ្តុះបណ្តាលវិជ្ជាជីវៈនៅក្នុងឆ្នាំ២០១៦ រាជធានីភ្នំពេញ៖ Bosch ដែលជាក្រុមហ៊ុនផ្គត់ផ្គង់បច្ចេកវិទ្យា និងសេវាកម្មនាំមុខគេលើពិភពលោកទទួលបានកំណើនការលក់យ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦។ ក្រុមហ៊ុនទទួលបានអត្រាកំណើនក្នុងកំរិតពីរខ្ទង់ចាប់តាំងពីមានវត្តមាននៅប្រទេសកម្ពុជាក្នុងឆ្នាំ២០១០។ លោក Andre de Jong ដែលជាអគ្គនាយកក្រុមហ៊ុន Bosch ប្រចាំប្រទេសកម្ពុជា ឡាវ និងភូមា បានមានប្រសាសន៍ថា៖ ”កម្ពុជានៅតែជាទីផ្សារដ៏សំខាន់សម្រាប់កំណើនអាជីវកម្មរបស់ Bosch នៅក្នុងតំបន់អាស៊ីអាគ្នេហ៍ដោយសារស្ថិរភាពនៃកំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាក្នុងកំរិតប្រមាណប្រាំពីរភាគរយ ហើយជាពិសេសកំណើននៅក្នុងផ្នែកយានយន្ត និងសំណង់។    អាជីវកម្មគ្រប់វិស័យទាំងអស់មានការអភិវឌ្ឍន៍ខ្លាំង  អាជីវកម្មផ្នែកគ្រឿងបន្លាស់យានយន្តរបស់ Bosch​ គឺជាអាជីវកម្មចម្បងសម្រាប់កំណើនទាំងមូលរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជាកាលពីឆ្នាំ២០១៦។ ដោយសារការរីកចម្រើនទីផ្សារផ្នែកយានយន្តបានធ្វើឲ្យអាជីវកម្មផ្នែកនេះសម្រេចបាននូវអត្រាកំណើនការលក់រហូតដល់បីខ្ទង់ដែលពុំធ្លាប់មានពីមុនមក។ យោងតាមក្រសួងសាធារណការ និងដឹកជញ្ជូនចំនួនយានយន្តដែលបានចុះបញ្ជីនៅក្នុងប្រទេសកម្ពុជាបានកើនឡើងដល់៣.៧លានគ្រឿងនៅក្នុងឆ្នាំ២០១៦ដែលមានអត្រាកំណើន១៦ភាគរយក្នុងមួយឆ្នាំ។ លោក Andre de Jong បានមានប្រសាសន៍ថា៖ “ទិដ្ឋភាពនៃវិស័យយានយន្តនៅកម្ពុជាគឺមានលក្ខណៈចម្រុះបើនិយាយអំពីប្រភពផលិត និងប្រភេទយានយន្ត។ អាស្រ័យហេតុនេះហើយបានជាក្រុមហ៊ុន Bosch ពង្រីកស្រឡាយផលិតផលកាន់តែច្រើនដើម្បីឆ្លើយតបទៅនឹងទិដ្ឋភាពនៃវិស័យនេះ។” លោក Andre de Jong បានបន្ថែមថា៖ “ស្របជាមួយនឹងការខិតខំរបស់ក្រសួងសាធារណការ​ និងដឹកជញ្ជូន ក្នុងការពង្រឹងសុវត្ថិភាពយានយន្តធនធ្ងន់ យើងបានពង្រីកនូវស្រឡាយផលិតផលរបស់ក្រុមហ៊ុនដោយបាននាំចូលនូវប្រភេទគ្រឿងបន្លាស់សម្រាប់គ្រឿងចក្រ (off-highway product segment)។”          អាជីវកម្មផ្នែកឧបករណ៍ជាងជំនាញនៅតែរក្សាបានកំណើនវិជ្ជមាន ដែលកំណើននេះបានមកពីការបន្តរីកលូតលាស់នៃឧស្សាហកម្មសំណង់។ នៅត្រឹមបំណាច់ឆ្នាំ២០១៦មានគំរោងវិនិយោគសំណង់ជាង២,៦០០ ដែលបានអនុម័តរួចនៅក្នុងប្រទេសកម្ពុជាបានកើនឡើងជាង១៤០ភាគរយ បើប្រៀបធៀបនឹងឆ្នាំ២០១៥។ ហើយទំហំទឹកប្រាក់វិនិយោគសរុបនៃគម្រោងទាំងនោះមានរហូតដល់ទៅ៨.៥ពាន់លានដុល្លា។ លោក Andre de Jong បានមានប្រសាសន៍ថា៖ “Bosch មានគោលបំណងចូលរួមចំណែកដល់ភាពរីកចម្រើននៃបច្ចកវិទ្យានៅក្នុងវិស័យសំណង់របស់កម្ពុជា។  ដើម្បីគាំទ្រដល់ការរីកលូតលាស់ដ៏ខ្លាំងខ្លានៃវិស័យនេះ ក្រុមហ៊ុនសំណង់នានាត្រូវមានលទ្ធភាពទទួលបាននូវឧបករណ៍ជាងដ៏ត្រឹមត្រូវ និងមានគុណភាពខ្ពស់។ ដូច្នេះហើយនៅក្នុងឆ្នាំ២០១៦ ក្រុមហ៊ុនយើងបាននាំមកនូវផលិតផលឧបករណ៍ជាងប្រភេទថ្មីមានឈ្មោះថា​ “Heavy Duty” ដែលឧបករណ៍ជាងនេះមានគុណភាពខ្ពស់ធនប្រើប្រាស់បានយូរអង្វែង ហើយត្រូវបានផលិតឡើងជាពិសេសតម្រូវនឹងប្រភេទការងារសំណង់ធន់ធ្ងន់។”  ការរីកចំរើនវិស័យសំណង់នេះក៏បានផ្តល់ឱកាសដល់អាជីវកម្មផ្នែកប្រព័ន្ធសុវត្ថិភាពដើម្បីផ្តល់នូវដំណោះស្រាយសុវត្ថិភាព និងសន្តិសុខដល់គម្រោងអភិវឌ្ឍន៍អចលនទ្រព្យនានាដែលមានដូចជា ខុនដូ ការិយាល័យ និងសណ្ឋាគារជាដើម។ អាជីវកម្មផ្នែកនេះសម្រេចបាននូវកំណើនការលក់ខ្ពស់ខ្លាំងរហូតដល់ពីរខ្ទង់ហើយផលិតផលកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធសោរទ្វាសុវត្ថិភាព (access control systems) បានរួមចំណែកចម្បងដល់កំណើននេះ។     អាជីវកម្មផ្នែកច្ចេកវិទ្យាគ្រឿងចក្របញ្ជាក៏ទទួលបានលទ្ធផលល្អផងដែរនៅក្នុងឆ្នាំ២០១៦។ បច្ចុប្បន្នអាជីវកម្មផ្នែកនេះផ្តល់នូវដំណោះស្រាយសម្រាប់វិស័យផលិតកម្ម កសិកម្ម រ៉ែ ថាមពល និងសំណង់។ Bosch ក៏បានពង្រីកបន្ថែមនូវផលិតផលថ្មីនៅក្នុងវិស័យសំណង់ ដែលរួមមានផលិតផលបំលែងហ្វ្រេកង់ (frequency converters) ដើម្បីជួយសន្សំសំចៃថាមពលអគ្គិសនីសម្រាប់អគារ។  បង្កើតម៉ាកយីហោសាជីវកម្មល្បីល្បាញនៅកម្ពុជា  ដើម្បីគាំទ្រដល់លូតលាស់អាជីវកម្មរយៈពេលវែង និងដើម្បីធ្វើឲ្យអតិថិជនបានដឹងកាន់តែច្បាស់ពីសកម្មភាពអាជីវកម្មរបស់ក្រុមហ៊ុននៅក្នុងប្រទេសកម្ពុជា  Bosch បានបើកយុទ្ធនាការម៉ាកយីហោសាជីវកម្មរបស់ខ្លួននៅក្នុងតំបន់អាស៊ីអាគ្នេហ៍ជាលើកដំបូងកាលពីឆ្នាំមុនក្រោមពាក្យស្លោក “ធ្វើឲ្យជីវិតកាន់តែប្រសើរ”។ សកម្មភាពនៃយុទ្ធនាការនេះ ដែលបានអនុវត្តនៅកម្ពុជាគឺផ្តោតលើឌីជីថលដែលរួមមាន microsite ភ្ជាប់ជាមួយ Facebook app ហើយភ្ជាប់ទៅកាន់ប្រព័ន្ធផ្សព្វផ្សាយដទៃទៀតដូចជា កាសែត ទូរទស្សន៍ ព្រមទាំងផ្សព្វផ្សាយលើផ្ទាំងប៉ាណូ រថយន្តក្រុង និងចំណតរថយន្តក្រុងជាដើម។  ដោយឡែកនៅក្នុងឆ្នាំ២០១៧​ Bosch នឹងបន្តយុទ្ធនាការខាងលើក្នុងជំហានទីពីរផងដែរ។  លើកស្ទួយការបង្កើនគុណភាពជីវិតដល់សហគមន៍  ទស្សនវិជ្ជារបស់ក្រុមហ៊ុនក្នុងការបង្កើនគុណភាពជីវិតបានពង្រីកវិសាលភាពលើសពីប្រតិបត្តិការអាជីវកម្មរបស់ខ្លួនទៅការជួយសង្គមនៅក្នុងប្រទេសដែលក្រុមហ៊ុនប្រកបអាជីវកម្ម។ ចំណែកនៅក្នុងប្រទេសកម្ពុជា Bosch បានផ្តល់ការបណ្តុះបណ្តាលវិជ្ជាជីវៈដល់គ្រុបង្គោលមកពីស្ថាប័នបណ្តុះបណ្តាលវិជ្ជាជីវៈនានាតាំងពីឆ្នាំ២០១០។ នៅក្នុងឆ្នាំ២០១៦​ Bosch បានផ្តល់វគ្គហ្វឹកហ្វឺនដល់គ្រូបង្គោលជាង១០០នាក់ ហើយក៏បានបរិច្ចាគផលិតផល Bosch មួយចំនួនផងដែរដល់មជ្ឈមណ្ឌលបណ្តុះបណ្តាល។ លោក Andre De Jong បានមានប្រសាសន៍ថា៖ “Bosch មានប្រវត្តិយូរលង់ណាស់មកហើយក្នុងការជួយដល់ផ្នែកបណ្តុះបណ្តាលវិជ្ជាជីវៈ។ វាគឺជាការប្តេជ្ញាចិត្ត និងឆន្ទៈមោះមុតក្នុងការធ្វើឲ្យជីវិតកាន់តែប្រសើរដល់សហគមតាមរយៈការផ្ទេរចំណេះ និងជំនាញពិត។ ” ទស្សនវិស័យ និងយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០១៧ របស់ Bosch Group  នៅក្នុងឆ្នាំ២០១៧ ដោយមានការព្យាករណ៍អំពីការលូតលាស់ផ្នែកសេដ្ឋកិច្ចមានកំរិតទាប និងភាពមិនប្រាកដប្រជានៃភូមិសាស្ត្រនយោបាយ Bosch មានគោលដៅសម្រេចកំណើនការលក់នៅចន្លោះពីបីទៅប្រាំភាគរយ។ ហើយទោះបីជាមានការវិនិយោគទុកមុនច្រើនដើម្បីការពារអនាគតរបស់ក្រុមហ៊ុនយ៉ាងណាក៏ដោយយើងនៅតែបន្តកំណត់យកលទ្ធផលវិជ្ជមាន។ លោកបណ្ឌិត Volkmar Denner ប្រធានក្រុមប្រឹក្សាភិបាលនៃក្រុមហ៊ុន Robert Bosch GmbH បានមានប្រសាសន៍ថា៖ “ភាពជោគជ័យលើអាជីវកម្មថ្ងៃនេះ នឹងផ្តល់នូវឱកាសដល់យើងដើម្បីកំណត់នូវអនាគតពិភពលោកសម្រាប់ថ្ងៃស្អែក។ ហើយក្នុងនាមជាក្រុមហ៊ុននាំមុខផ្នែករបកគំហើញបច្ចេកវិទ្យា យើងកំពុងកំណត់អនាគត និងជំរុញការផ្លាស់ប្តូរ។” ចំណុចស្នូលនៃការផ្លាស់ប្តូរ​នេះគឺការផ្លាស់ប្តូរនៅក្នុងផ្នែកបច្ចេកវិទ្យាយានយន្ត និងបច្ចេកវិទ្យាតភ្ជាប់ឧបករណ៍ប្រើប្រាស់តាមរយៈប្រព័ន្ធអ៊ិនធឺណិត (IoT)។ នៅត្រឹមឆ្នាំ២០២០ គ្រប់ផលិតផលអេឡិចត្រូនិចថ្មីៗរបស់ Bosch ទាំងអស់នឹងមានបំពាក់បច្ចេកវិទ្យាតភ្ជាប់ ហើយចំណុចសំខាន់គឺបច្ចេកវិទ្យាប្រើសិនស័រសម្រាប់ឲ្យវត្ថុមានវិញាញ​ (AI)។ ក្នុងរយៈពេលជាងប្រាំឆ្នាំទៀត Bosch នឹងវិនិយោគចំនួន៣០០លានអឺរ៉ូ នៅក្នុងមជ្ឈមណ្ឌលបច្ចេកវិទ្យាប្រើសិនស័រសម្រាប់ឲ្យវត្ថុមានវិញ្ញាញ។     នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក Bosch សម្រេចបានកំណើនការលក់ខ្ពស់រហូតដល់៨.៣ភាគរយនៅក្នុងឆ្នាំ២០១៦ ដែលមានបរិមាណទឹកប្រាក់រហូតដល់ ២០.៨ ពាន់លានអឺរ៉ូ (+១២ ភាគរយបន្ទាប់ពីផលប៉ះពាល់នៃអត្រាប្តូរប្រាក់)។ បរិមាណផលលក់នៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកនេះស្មើនឹង២៨ភាគរយនៃផលលក់សរុបរបស់ Bosch ហើយកាលពីឆ្នាំមុនស្មើនឹង២៧ភាគរយប៉ុណ្ណោះ។  ស្វែងរកព័ត៌មានបន្ថែមអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh
សន្និបាត និងពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧
សន្និបាត និងពិព័រណ៌អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧
June 6, 2022, 5:04 p.m.
Events & Announcements
ប្រទេសកម្ពុជាមានភាពរីកចម្រើនយ៉ាងឆាប់រហ័សលើវិស័យអចលនទ្រព្យ​ ដែលបានទាក់ទាញអ្នកអភិវឌ្ឍន៍ និងវិនិយោគិនទាំងក្នុងស្រុក និងមកពីតំបន់អាស៊ាន។ ជាមួយនឹងកំណើនផលិតផលក្នុងស្រុកសរុបថេរ និងការរំពឹងទុកកំណើននៃវិនិយោគជម្រុញឲ្យកម្ពុជាមានសក្តានុពលយ៉ាងខ្លាំងសម្រាប់ការអភិវឌ្ឍន៍ចាប់ពីគម្រោងទ្រង់ទ្រាយតូចរហូតដល់ទ្រង់ទ្រាយធំ។ កម្ពុជាក៏បានផ្លាស់ប្តូរទាក់ទងទៅនឹងវិស័យអចលនទ្រព្យ និងសំណង់យ៉ាងច្រើនផងដែរ។ គម្រោងអភិវឌ្ឍថ្មីៗបានផ្តល់ជូនភាពងាយស្រួលក្នុងការរស់នៅ។ ជនបរទេសក៏ត្រូវបានអនុញ្ញាតឱ្យមានសិទ្ធិធ្វើភាពជាម្ចាស់លើអចលនវត្ថុនៅក្នុងប្រទេស។ បច្ចុុប្បន្នការអភិវឌ្ឍក៏បានផ្លាស់ពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ខេត្តសៀមរាប និងខេត្តព្រះសីហនុ។ ដូច្នេះការទិញអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាអាចជាជម្រើសល្អបំផុតនៅពេលនាពេលបច្ចុប្បន្នសម្រាប់ទាំងអ្នកវិនិយោគក្នុងស្រុកនិងអន្ដរជាតិដែលមានការយល់ដឹងច្រើនអំពីឱកាសវិនិយោគដ៏មានសក្តានុពលក្នុងតំបន់។  សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) កំពុងធ្វើការងារដើម្បីនាំយកអចលនទ្រព្យទាំងអស់នៅក្នុងប្រទេសកម្ពុជាទៅបង្ហាញដល់ពិភពលោក។ ដូច្នេះទើបសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជានឹងរៀបចំសន្និងបាត និងការតាំងពិព័រណ៍ជាលើកដំបូងដ៏ធំបំផុតរបស់ខ្លួនប្រចាំឆ្នាំ ដែលនឹងត្រូវបានប្រារព្ធធ្វើឡើងនៅពីរសប្តាហ៍ខាងមុខនៅសណ្ឋាគារសូហ្វីតែល (Sofitel Phnom Penh Phokeethra) ក្នុងរយៈពេល ៣ថ្ងៃ -ចាប់ពីថ្ងៃទី២៣ដល់ថ្ងៃទី ២៥ ខែមិថុនា២០១៧។ លោកបណ្ឌិត គីម ហ៊ាង ជាប្រធាននៃសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបាននិយាយថា “សនិ្នបាត និងពិព័រណ៍អចលនទ្រព្យកម្ពុជានេះមានបំណងដើម្បីផ្សព្វផ្សាយវិស័យអចលនទ្រព្យកម្ពុជាទៅទីផ្សារអន្តរជាតិ និងមួយទៀតគឺដើម្បីបណ្តុះបណ្តាសមាជិកពាក់ព័ន្ធក្នុងវិស័យនេះឲ្យយល់ដឹងបន្ថែមទៀតអំពីវិស័យដីធ្លី និងទីផ្សារលំនៅដ្ឋាននៅក្នុងព្រះរាជាណាចក្រកម្ពុជា។”​ លោកបណ្ឌិតគីមបានបន្ថែមទៀតថា “ការតាំងពិព័រណ៍នេះជាព្រឹត្តិការណ៍ថ្នាក់ជាតិ ប៉ុន្តែមានអ្នកចូលរួមកម្រិតអន្តរជាតិ និងមានវាគ្មិនដែលមានបទពិសោធន៍ជាច្រើនឆ្នាំក្នុងទីផ្សារអចលនទ្រព្យអន្ដរជាតិចូលរួមចែករំលែកដល់អ្នកចូលរួមទាំងអស់។”​  លោកបណ្ឌិតគីមហ៊ាងបានពន្យល់ថា “ព្រឹត្តិការណ៍នេះនឹងផ្សព្វផ្សាយពីវិស័យអចលនទ្រព្យរបស់ប្រទេស កម្ពុជាទាំងមូលតែម្តង។ នេះមានន័យថាវាមិនមែនត្រឹមតែដើម្បីបង្ហាញពីគម្រោងដៃគូដែលមាននៅក្នុងកម្មវិធីពិព័រណ៌ប៉ុណ្ណោះទេ ប៉ុន្តែសំដៅដល់ការអភិវឌ្ឍន៍ផ្សេងទៀតទាំងអស់នៅក្នុងប្រទេសកម្ពុជា។ សម្រាប់ការតាំងពិព័រណ៌នេះនឹងមានគម្រោងអភិវឌ្ឍន៍៦គម្រោងចូលរួមតាំងបង្ហាញក្នុងព្រឹត្តិការណ៍រយៈពេលបីថ្ងៃនេះ។ គម្រោងទាំងនេះរួមមាន៖ គម្រោងអរគីដេវីឡា បុរីជីបម៉ុងលែន បុរីប៉េងហួត គម្រោងPenthouse Residence គម្រោងសូរិន្ទភូមិ និងក្រុងមហ៊ុន CPL Properties Limited។”​ ជាមួយគ្នានឹងគ្នានោះនឹងមានវគ្គបណ្តុះបណ្តាលមួយចំនួននៅក្នុងព្រឹត្តិការណ៍ដែលនឹងនិយាយពីប្រធានបទ ផ្សេងៗគ្នា។ ប្រធានបទនីមួយៗនឹងត្រូវធ្វើបទបង្ហាញដោយវាគ្មិនសំខាន់មកពីប្រទេសកម្ពុជានិងបណ្តាប្រទេសអាស៊ានទាំងប្រាំបីផ្សេងទៀត។ វាគ្មិនរួមមាន៖ ឯកឧត្តម ងួន សុខា អគ្គលេខាធិការនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ឯកឧត្តមបណ្ឌិត​ សុខ ស៊ីផាន់ណា ជាដៃគូគ្រប់គ្រងរបស់ក្រុម ហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ Zicolaw លោក​ Chenyi Chiu ជាគ្រប់គ្រងទូទៅនៃគម្រោង TK Royal Oneនិងទីប្រឹក្សាប្រធានសមាគមន៍ CVEA លោក Dato Kee Yong Wee ជាអតីតមេដឹកនាំសមាគមយុវជនចិន ចិនម៉ាឡេស៊ីមកពីប្រទេសម៉ាឡេស៊ី លោកឧកញ៉ាលី ហួរ ប្រធានសមាគមន៍អភិវឌ្ឍន៍លំនៅដ្ឋានកម្ពុជា លោក Harry Yeo ជាប្រធានវិទ្យាស្ថានភ្នាក់ងារអចលនទ្រព្យសិង្ហបុរី (IEA) លោក Erick Kho ជាអតីតប្រធានវិទ្យាស្ថានភ្នាក់ងារអចលនវត្ថុម៉ាឡេស៊ី (MIEA) លោកបណ្ឌិត Sopon Pornchokchai ប្រធានមូលនិធិវាយតម្លៃថៃ លោក Hartono Sarwono ប្រធានភ្នាក់ងារអចលនទ្រព្យ និងឈ្មួញកណ្តាលប្រទេសឥណ្ឌូនេស៊ី លោក Nguyen Tran Nam ជាប្រធានសមាគមន៍អចលនទ្រព្យជាតិវៀតណាម (VNREA) លោក William Floresta អនុប្រធានជាន់ខ្ពស់នៃសមាគមន៍ក្រុមប្រឹក្សាភិបាលអចលនទ្រព្យហ្វីលីពីន (PAREB) លោក Khin Maung Than ជាប្រធានសមាគមន៍សេវាកម្មអចលនទ្រព្យមីយ៉ាន់ម៉ា (MRESA) ឧកញ៉ា ចេង ខេង ជាប្រធានក្រុមព្រឹក្សាភិបាលសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA) ឧកញ៉ា សៀ រិទ្ធី ប្រធានក្រុមហ៊ុន Worldbridge Land លោកជំទាវ  លីម ឈីវហូ ជាម្ចាស់ភាគហ៊ុនតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ព្រឹត្តិការណ៍នេះមានដៃគូផ្សព្វផ្សាយដូចជា Realestate.com.kh និងកាសែតឡារ៉ែន។ គ្រប់បណ្តាញទូរទស្សន៍កម្ពុជានឹងត្រូវបានអញ្ជើញឱ្យចូលរួមព្រឹត្តិការណ៍នេះ។ ប្រធានបទដែលនឹងត្រូវពិភាក្សាក្នុងអំឡុងពេលព្រឹត្តិការណ៍នេះរួមមានដូចខាងក្រោម៖  ២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសសិង្ហបុរី ២០០៧-២០១៧ និង ២០១៧-២០២៧២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសម៉ាឡេស៊ី ២០០៧-២០១៧ និង ២០១៧-២០២៧២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសថៃ២០០៧-២០១៧ និង ២០១៧-២០២៧២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសឥណ្ឌូនេស៊ី ២០០៧-២០១៧ និង ២០១៧-២០២៧២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសហ្វីលីពីន ២០០៧-២០១៧ និង ២០១៧-២០២៧២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសវៀតណាម ២០០៧-២០១៧ និង ២០១៧-២០២៧២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសមីយ៉ាន់ម៉ា ២០០៧-២០១៧ និង ២០១៧-២០២៧២០ឆ្នាំនៃវិស័យអចលនទ្រព្យនៅប្រទេសកម្ពុជា ២០០៧-២០១៧ និង ២០១៧-២០២៧បទពិសោធន៍ ៥០​​ឆ្នាំ ក្នុងវិស័យអចលនទ្រព្យក្នុងតំបន់អាស៊ានភាពជោគជ័យនៃបុរីវិមានភ្នំពេញភាពជោគជ័យនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញសារៈសំខាន់នៃសុវត្ថិភាពក្នុងការសាងសង់សំណង់អគារខ្ពស់តួនាទីនៃប្រទេសកម្ពុជាក្នុងតំបន់អាស៊ាន សូមចុះឈ្មោះដើម្បីចូលរួមក្នុងព្រឹត្តិការណ៍នេះ! ថ្លៃសំបុត្រចូលរួមទស្សនាគឺ១០០​ដុល្លារក្នុងម្នាក់។ សូមបញ្ជាក់ថាតម្លៃនេះនឹងរួមបញ្ចូលទាំងអាហារអាហារថ្ងៃត្រង់ពីរពេល និងអាហារសម្រន់មួនពេលនៅសណ្ឋាគារ សូហ្វីតែលភ្នំពេញ! ស្វែងរកព័ត៌មានទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh!
ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
ជោគជ័យដ៏សម្បើមនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា
June 6, 2022, 5:04 p.m.
Special Reports
Events & Announcements
Realestate News
Property Buyers & Sellers Advice
ពិព័រណ៍អចលនទ្រព្យកម្ពុជាដែលរៀបចំដោយ Realestate.com.kh នៅសាលធំនៃសណ្ឋាគារណាហ្គាវើល កាលពីថ្ងៃសុក្រ និងថ្ងៃសៅរិ៍សប្តាហ៍មុនមានអ្នកចូលរួមប្រមាណ៣០០០នាក់រួមមានអ្នកវិនិយោគជាតិ និងអន្តរជាតិយ៉ាងច្រើនកុះករ។អ្នកអភិវឌ្ឍន៍ល្បីៗនៅក្នុងប្រទេសបានទទួលផលប្រយោជន៍ជាច្រើនពីអ្នកចង់ទិញ និងដែលចាប់អារម្មណ៍ទិញរាប់ពាន់នាក់ក្នុងរយៈពេលពីរថ្ងៃនេះហើយក្នុងនោះមានរហូតដល់៣០​កិច្ចសន្យាទិញបានធ្វើនៅក្នុងកន្លែងពិព័រណ៍តែម្តង ដែលតម្លៃនៃយូនីតសរុបស្នើនឹងចំនួនទឹកប្រាក់សរុបប្រមាណជាង៣លានដុល្លារអាមេរិក។ម្ចាស់គម្រោងអភិវឌ្ឍន៍ក៏ទទួលបានអ្នកចូលមើលគម្រោងយ៉ាងច្រើនក៏ដូចជាមើលលើផ្ទះគម្រូផ្ទាល់នៅក្នុងព្រឹត្តិការណ៍នេះ ហើយទទួលបានអតិថិជនដែលមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាច្រើននាក់ ដែលនៅតែជាឱកាសលក់សម្រាប់គម្រោងអភិវឌ្ឍន៍ទាំងនោះបន្ទាប់ពីព្រឹត្តិការណ៍នេះ។  អតិថិជនដែលបានទិញលំនៅដ្ឋានចំនួន៣នាក់បានឈ្នះរង្វាន់សំបុត្រយន្តហោះទៅក្រៅប្រទេស ពីក្រុមហ៊ុនអាកាសចរកម្ពុជាអង្គរអ៊ែរ។អ្នកចូលរួមប្រមាណ៤០ភាគរយជាជនជាតិចិន ឬអ្នកចេះនិយាយភាសាចិន និងចំនួន២០ភាគជាបរទេសចំរុះជាតិសាសន៍ ចំណែកឯចំនួន៤០ភាគរយជាជនជាតិខ្មែរ។ ដោយសារពួកយើងជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសបានជា អ្នកចូលរួមក្នុងព្រឹត្តិការណ៍នេះភាគច្រើនជាអតិថិជនគោលដៅរបស់គេហទំព័រ Realestate.com.kh    និងប្រព័ន្ធផ្សព្វផ្សាយដទៃទៀត។បើតាមការឲ្យដឹងរបស់អ្នកនាង Kelly ជានាយករងផ្នែកទីផ្សារ និងផ្នែកលក់នៃក្រុមហ៊ុនអភិវឌ្ឍន៍ Creed Group បានឲ្យដឹងថា “ក្រុមហ៊ុន Creed Group បានដាក់បង្ហាញគម្រោងអភិវឌ្ឍន៍ចំនួន៣មានដូចជា៖ គម្រោង Bodaiju គម្រោងបុរីមហាសែនសុខ និងគម្រោង Arata Garden Residences ហើយទទួលបានលទ្ធផលដ៏ប្រសើរបំផុតដោយទទួលបានការកក់ទិញចំនួន២១យូនីត ពីគម្រោងអភិវឌ្ឍន៍បច្ចុប្បន្ន និងគម្រោងថ្មីបន្ទា​ប់គឺ Arata Garden Residences។”អ្នកស្រី Intan Kosem ម្ចាស់គម្រោងខុនដូ Habitat Condos បាននិយាយថា “យើងមានសេចក្តីសោមនស្សរីករាយយ៉ាងខ្លាំងក្នុងការធ្វើការបង្ហាញអំពីគម្រោងលំនៅដ្ឋានខុនដូ Habitat នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍នេះ។ ជាក់ស្តែងពួកយើងបានលក់ខុនដូចំនួនមួយយូនីតទៅឲ្យអតិថិជនម្នាក់មកពីបរទេសនៅក្នុងព្រឹត្តិការណ៍មួយនេះ។ ក្រៅពីនេះយើងទទួលបានអ្នកចាប់អារម្មណ៍ទិញ និងអ្នកចូលមកទស្សនាគម្រោងរបស់យើងជាច្រើននាក់ផ្សេងទៀត។ យើងរំពឹងថានឹងចូលរួមក្នុងព្រឹត្តិការណ៍នេះលើកក្រោយទៀត!”“យើងមានការពេញចិត្តយ៉ាងខ្លាំងដែលពួកយើងបានចូលរួមជាមួយព្រឹត្តិការណ៍បង្ហាញអចលនទ្រព្យ ដែលរៀបចំឡើងដោយ Realestate.com.kh នៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍អាចឲ្យពួកយើងបានទទួលការលក់ដោយផ្ទាល់យ៉ាងច្រើន និងទទួលបានអ្នកដែលមានបំណងទិញពិតប្រាកដជាច្រើននាក់ពីព្រឹត្តិការណ៍នេះ។ យើងទន្ទឹមរងចាំព្រឹត្តិការណ៍ដ៏អស្ចារ្យបែបនេះលើកក្រោយទេៀតដែលរៀបចំដោយ Realestate.com.kh” យោងតាមសម្តីរបស់ លោក Laurence Hamilton នាយករងនៃក្រុមហ៊ុន  NC Max World Real Estate Development/Brokerage ដែលបានចូលរួមដាក់តាំងបង្ហាញគម្រោងដូចជា៖ គម្រោង The View និងគម្រោង East One Apartments។លោក សេង ពិសិដ្ឋ នាយកប្រតិបត្តិនៃក្រុមហ៊ុន LK Development Group ដែលជាក្រុមហ៊ុនអភិវឌ្ឍគម្រោងខុនដូ The Elements បានលើកឡើងថា “ព្រឹត្តិការណពិព័រណ៍អចលនទ្រព្យដ៏ធំមួយនេះគឺទទួលបានលទ្ធផលលើសពីការរំពឹងទុករបស់យើង” Realestate.com.kh បានបំពេញអ្វីដែលពួកគេបានសន្យាជាមួយនឹងម្ចាស់គម្រោងទាំងអស់។ យើងបានជួបអ្នកទិញដែលមានសក្តានុពលក៏ដូចជាវិនិយោគិនសំខាន់ៗជាច្រើនជាតាមការចង់បានរបស់យើង។ យើងប្រាកដណាស់ថាព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យជាកម្មវិធីដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយមានភាពរីករាយនឹងធ្វើការជាមួយ Realestate.com.kh នាពេលអនាគត។"លើសពីនេះទៀតពិព័រណ៍ក៏មានសិក្ខាសាលាសំខាន់ៗដែលពាក់ព័ន្ធជាមួយវិស័យអចលនទ្រព្យក្នុងស្រុក និងអន្តរជាតិ។ លោកអ្នកអាចស្វែងរកបទបង្ហាញជាវីដេអូតាមរយៈគេហទំព័រ www.realestate.com. kh/newsរថយន្តម៉ាក Porsche និង Mercedes Benz ក៏បានចូលរួមដាក់បង្ហាញនៅក្នុងព្រឹត្តិការណ៍នេះផងដែរ ដោយផ្តល់ឱកាសឱ្យភ្ញៀវបានសាកល្បងបើកបររថយន្តនៅតាមដងផ្លូវក្នុងរាជធានីភ្នំពេញធ្វើដំណើរចេញពីចំណត រថយន្តសណ្ឋាគារណាហ្គាវើល។ព្រឹត្តិការណ៍តាំងពិព័រណ៍នេះអាចដំណើរការបានដោយរលូនដោយមានការចូលរួមឧបត្ថម្ភដោយក្រុមហ៊ុន Last Mile Works VR ក្រុមហ៊ុនផ្គត់ផ្តង់សំភារៈកីឡា Seara ក្រុមហ៊ុន Ezecom និងក្រុមហ៊ុន Cellcard។ យើងក៏សូមថ្លែងអំណរគុណដល់ដៃគូរផ្សព្វផ្សាយរបស់យើងរួមមាន៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អនឡាញ Bizkhmer កាសែត Khmernavi/Enjoy Cambodia, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍អ្នកសាងសង់កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា(CVEA),  គេហទំព័រអចលនទ្រព្យ Juwai.com,​​ សារព័ត៌មាន Asian Property Review, Property Report​ កាសែត Khmer Times កាសែត La Reine “ពិព័រណ៍អចលនទ្រព្យរបស់យើងបានធ្វើឲ្យវិនិយោគិន កាន់តែមើលឃើញឱកាសវិនិយោគកាន់តែច្រើននៅក្នុងប្រទេសកម្ពុជា” នេះជាការលើកឡើងរបស់នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យ Realestate.com.kh លោក Thomas O'Sullivan។” លោកបានបន្ថែមទៀតថា “នៅពេលដែលវិនិយោគិនមកពីគ្រប់ទិសទីបានមកដល់រាជធានីភ្នំពេញសម្រាប់ការចូលរួមជាមួយពិព័រណ៍អចលនទ្រព្យរបស់យើង។ ពួកគេអាចស្វែងយល់អំពីទីផ្សារកម្ពុជាដែលបានផ្លាស់ប្តូរយ៉ាងខ្លាំងនៅក្នុងវិស័យអចលនទ្រព្យ និងសំណង់នៅក្នុងប្រទេស។ ហើយពួកគេបានធ្វើដំណើរមកដើម្បីស្វែងយល់បន្ថែមភាពរីកចម្រើនផ្នែកហេដ្ឋារចនាសម្ព័ន្ធផ្សេងៗដែលបានកំពុងធ្វើឲ្យប្រទេសកម្ពុជាក្លាយជាមជ្ឈមណ្ឌលសេដ្ឋកិច្ចដ៏សំខាន់។ ការអភិវឌ្ឍន៍ទាំងនេះបានបង្កើនទំនុកចិត្តដល់អ្នកវិនិយោគអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា។”បន្ទាប់ពីទទួលបានភាពជោគជ័យដែលមិនធ្លាប់មាននៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា។ Realestate.com.kh មានគម្រោងរួចជាស្រេចសម្រាប់ព្រឹត្តិការណ៍បន្ទាប់ដែលកាន់តែធំ និងកាន់តែពិសេសជាងមុនសម្រាប់ក្នុងឆ្នាំ២០១៧៕ស្វែងរកព័ត៌មានល្អបំផុតទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
ស្វែងយល់ជាមួយអ្នកជំនាញពីវិស័យអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា!
ស្វែងយល់ជាមួយអ្នកជំនាញពីវិស័យអចលនទ្រព្យនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា!
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមនៅសប្តាហ៍នេះ!ព្រឹត្តិការណ៍នេះនឹងចាប់ផ្តើមនៅថ្ងៃសុក្រ និងថ្ងៃសៅរិ៍ ទី៥ និងទី៦ ខែ ឧសភា នៅសណ្ឋាគារណាហ្គាហ្វើល (សាលធំជាន់ទី២) វេលាម៉ោង ១០ៈ០០ ព្រឹក ដល់ ម៉ោង ៦:០០ ល្ងាច+ មានគម្រោងអភិវឌ្ឍន៍ចូលរួមប្រមាណ ២០គម្រោង+ សិក្ខាសាលាដែលមានការចូលរួមពីអ្នកជំនាញ ភ្នាក់ងារអចលនទ្រព្យ និងអ្នកជំនាញផ្នែកច្បាប់+ ឱកាសឈ្នះរង្វាន់សំបុត្រយន្តហោះពីក្រុមហ៊ុនខេមបូឌៀរអង្គរអ៊ែរ+ ការបើកបរសាកល្បងជាមួយរថយន្តម៉ាក Porsche និង Mercedesចូលរួមដោយសេរី ដោយមិនមានការចុះឈ្មោះអ្វីឡើយសូមអញ្ជើញចូលរួមទស្សនាឲ្យបានច្រើនកុះករ លោកអ្នកអាចចូលរួមជាមួួយមិត្តភក្តិ និងក្រុមគ្រួសារបាន ភ្ជាប់ទំនាក់ទំនង និងស្វែងយល់អំពីវិស័យអចលនទ្រព្យនៅកម្ពុជាដែលនាំមកជូនដោយ Realestate.com.kh!សូមចុឈ្មោះនៅទីនេះ និងទទួលយកព័ត៌មានថ្មីៗគោលបំណងនៃព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យកម្ពុជាឆ្នាំ២០១៧នេះគឺដើម្បីផ្សព្វផ្សាយ​ពីប្រទេសកម្ពុជា និងវិស័យអចលនទ្រព្យកម្ពុជាទៅក្នុងស្រុក និងអន្តរជាតិ។ ក្រុមហ៊ុន Realestate.com.kh នឹងនាំយកគម្រោងអភិវឌ្ឍន៍ថ្មីៗនៅក្នុងប្រទេសព្រមទាំងក្រុមហ៊ុនផ្សេងៗទៀតដែលមានឥទ្ធិពលនិងដើរតួសំខាន់នៅក្នុងទីផ្សារអចលនទ្រព្យមកក្នុងការតាំងបង្ហាញនេះ។ក្នុងអំឡុងពេល២ថ្ងៃនៃព្រឹត្តិការណ៍នេះ (ថ្ងៃសុក្រ និងថ្ងៃសៅរិ៍) អ្នកចូលរួមទាំងអស់ក៏មានឱកាសចូលរួមជាមួយសិក្ខាសាលាអប់រំផ្សេងៗគ្នាដែលនឹងជួយដល់អ្នកទិញអចលនទ្រព្យ និងវិនិយោគិនឲ្យបានស្វែងយល់អំពីទីផ្សារកាតព្វកិច្ចស្រ​បច្បាប់នៃកម្មសិទ្ធិកាន់កាប់អចលន ទ្រព្យ និងក៏ដូចជាជួយដល់អ្នក​ទិញឲ្យមានភាពច្បាស់លាស់នៅពេលដែលទិញអចលនទ្រព្យនៅកម្ពុជា។ប្រធានបទនឹងត្រូវធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍នេះរួមមាន៖ ច្បាប់អចលនទ្រព្យ កម្មសិទ្ធិកាន់កាប់កាតព្វកិច្ចពន្ធ ការវិភាគពីការវិនិយោគក្នុងតំបន់នៅទូទាំងប្រទេសកម្ពុជា​ការពិចារណាពីការគ្រប់គ្រងអចលនទ្រព្យ និងប្រធានបទសំខាន់ៗផ្សេងៗទៀត។សិក្ខាសាលានៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យនេះគឺអាចចូលរួមដោយសេរីសម្រាប់អ្នកចូលរួមទាំងអស់។ អ្នកចូលរួមក៏អាចចោទជាសំនួរទៅកាន់វាគ្មិននីមួយៗដែលបានធ្វើបទបង្ហាញ។កាលវិភាគលម្អិតសម្រាប់វគ្គសិក្ខាសាលានៅថ្ងៃសុក្រ និងថ្ងៃសៅរិ៍​ មានដូចខាងក្រោម៖កាលវិភាគសម្រាប់ថ្ងៃទី១ ថ្ងៃសុក្រ ទី៥ ខែឧសភា៖ទស្សនលើកំណើនសេដ្ឋកិច្ចក្នុងប្រទេសកម្ពុជា៖ ការឈានចូលទីផ្សារ​សមាគមន៍អាស៊ាន (១២:៣០ – ១:០០រសៀល)លោក​ បណ្ឌិត​ សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិករបស់ ZicolawCambodia, Transition from ‘Live Era’ to ‘Life Era’ (1:00PM - 1:15PM)Anita Cui អនុប្រធានចាត់ការទូទៅក្រុមហ៊ុន GREDvKirirom Project Development (1:15PM - 1:45PM)លោក Takeshi Izuka នាយកគ្រប់គ្រងគម្រោង vKiriromកម្មសិទ្ធិកាន់កាប់របស់ជនបរទេសក្នុងប្រទេសកម្ពុជា៖ ច្បាប់ និងការអនុវត្តន៍) (២:៣០ – ៣:១៥រសៀល)លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិក Zicolawការពង្រឹងសុវត្ថិភាពដើម្បីបង្កើនតម្លៃអចលនទ្រព្យ (៣:១៥ – ៣:៤៥រសៀល)លោក Athanasius Pang នាយកគ្រប់គ្រងនៃក្រុមហ៊ុន Trivox Global Security Group និងជាប្រធានសាខានៃ DL Edvanceទស្សនវិស័យរបស់វិនិយោគិនសិង្ហបុរីក្នុងទីផ្សារអចលនទ្រព្យកម្ពុជា (៣:៤៥ – ៤:៣០រសៀល)លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Groupពន្ធសម្រាប់វិនិយោគិន៖ ការពិចារណាលើពន្ធអចលនទ្រព្យ សម្រាប់ម្ចាស់អចលនទ្រព្យក្នុងប្រទេសកម្ពុជា (៤:៣០ – ៤:៤៥រសៀល)លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Managementការវិវត្តន៍នៃការគ្រប់គ្រងអចលនទ្រព្យនៅភ្នំពេញ (៤:៤៥ – ៥:១៥រសៀល)លោក Benny Tan ប្រធានប្រឹក្សានៃក្រុមហ៊ុន SC Capitalកាលវិភាគសម្រាប់ថ្ងៃទី២ ថ្ងៃសៅរិ៍ ទី៦ ខែឧសភា៖និន្នាការរបស់អតិថិជននៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជា (១:៣០ – ២:០០រសៀល)លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.khអចលនទ្រព្យ​ផ្នែក​ឧស្សាហកម្មជាមួយនឹង​ការវិនិយោគ​តំបន់​សេដ្ឋកិច្ច​ពិសេសក្នុង​ទីផ្សារងើបឡើង​ថ្មី និង​ផលប្រយោជន៍​នៃ​រោងចក្រ​ឧស្សាហកម្ម​នៅក្នុង​ប្រទេស​កម្ពុជា ​(២:០០ – ២:៣០រសៀល)លោក Edmond Lim ប្រធានគម្រោងរបស់ក្រុមហ៊ុន Cambodia Propnexឱកាស​វិនិយោគ​នៅក្នុង​តំបន់​ជ្រោយចង្វារ​  ​(២:៣០ – ២:៤៥រសៀល)លោក Leang Ki ប្រធានផ្នែកលក់របស់គម្រោង Highland Condominiumឱកាសសម្រាប់វិនិយោគជាមួយគម្រោង vKirirom  ​(២:៤៥ – ៣:០០រសៀល)លោក Takeshi Izuka ប្រធានគម្រោង vKiriromការរីកចម្រើន​ក្នុង​ខេត្ត​ព្រះសីហនុ​៖ ការវិនិយោគ​តំបន់ឆ្នេរ​ក្នុង​ប្រទេសកម្ពុជា ​​(៣:៣០ – ៤:១៥រសៀល)លោក Christophe Forsetti ប្រធានប្រតិបត្តិរបស់ក្រុមហ៊ុន KC JSMស្វែងយល់ពីសក្តានុពលដែលមិនទាន់ប្រើប្រាស់នៅក្នុងទីផ្សារអចលនទ្រព្យឥណ្ឌូចិន (៤:១៥ – ៤:៣០រសៀល)លោក Johnny Chan ប្រធានទីផ្សារ និងផ្នែកលក់របស់ក្រុមហ៊ុន Creed Groupការគ្រប់គ្រង​អចលនទ្រព្យ​របស់​អ្នក​៖ ការពិចារណា​លើ​ការ​គ្រប់គ្រង​អចលនទ្រព្យ​សម្រាប់​វិនិយោគិន​ (៤:៣០ – ៥:០០រសៀល)លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុនគ្រប់គ្រងអចលនទ្រព្យ  Metro Globalការស្វែងយល់ពីទិន្នន័យក្រៅប្រទេសនៅក្នុងទីផ្សារអចលនទ្រព្យ ​(៥:០០ – ៥:៣០រសៀល)លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capitalទាញយកកាលវិភាគទាំងស្រុងនៅទីនេះព្រឹត្តិការណ៍តាំងពិព័រណ៍អចលនទ្រព្យគឺចាប់ផ្តើមនៅសប្តាហ៍នេះ!ព្រឹត្តិការណ៍​នេះ​នឹងចាប់ផ្តើម​ឡើង​នៅ ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅ​រិ៍ --​ ថ្ងៃទី​៥ និង​ទី​៦ ខែឧសភា ឆ្នាំ​២០១៧ នៅ​សណ្ឋាគារ​ណាហ្គា​វើ​ល (សាលធំជាន់ទី២) ហើយ​កម្មវិធី​នេះ​ចាប់ផ្តើម​ពីម៉ោង​១០ ព្រឹក ដល់​ម៉ោង ៦​ល្ងាច​។​+ មានគម្រោងអភិវឌ្ឍន៍ថ្មីជាង២០ នឹងដាក់បង្ហាញក្នុងព្រឹត្តិការណ៍នេះ+ សិក្ខាសាលាអប់រំពីអ្នកសេដ្ឋកិច្ច​ ភ្នាក់ងារអចលនទ្រព្យ និងអ្នកច្បាប់+ ឈ្នះសំបុត្រយន្តហោះទៅក្រៅប្រទេសពីក្រុមហ៊ុន កម្ពុជាអង្គរអ៊ែរ+​ សាកល្បងបើកជាមួយរថយន្តម៉ាក Porsche និង Mercedes.អាច​ចូលរួម​ដោយ​សេរី និង​មិនចាំបាច់​មានការ​ចុះឈ្មោះ​អ្វី​ឡើយ​!ឬអាចចុះឈ្មោះ​ដើម្បីទទួលបានព័ត៌មានថ្មីៗ​!សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនង +855 17 436 756 / +855 69 436 756 info@realestate.com.khស្វែងរកព័ត៌មានថ្មីៗបំផុតជាមួយ Realestate.com.kh!
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះ!
ពិព័រណ៍អចលនទ្រព្យកម្ពុជានឹងចាប់ផ្តើមត្រឹមតែ១សប្តាហ៍ទៀតប៉ុណ្ណោះ!
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
កម្ពុជាកំពុងទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំងពីសំណាក់វិនិយោគគិនអចលនទ្រព្យអន្តរជាតិពីទូទាំងតំបន់អាស៊ាន ប្រទេសចិននិងពិភពលោក។ បើធៀបទៅនឹងប្រទេសជិតខាងនៅក្នុងតំបន់ ប្រទេសកម្ពុជាបានផ្តល់ជូននូវកម្មសិទ្ធិស្របច្បាប់សម្រាប់ជនបរទេស និងមានកំណើននៃការវិនិយោគយ៉ាងខ្លាំងក្លា។ខណៈពេលដែលអ្នករស់នៅក្នុងប្រទេសកម្ពុជាគឺដឹងយ៉ាងច្បាស់អំពីការផ្លាស់ប្តូរយ៉ាងឆាប់រហ័សដែលបានកើតឡើងទាក់ទងទៅ នឹងវិស័យអចលនទ្រព្យ វិស័យសំណង់ និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅតាមទីក្រុងធំៗដូចជារាជធានីភ្នំពេញ ខេត្តព្រះសីហនុ និងខេត្តសៀមរាប - ចំណែកឯអន្តរជាតិជាច្រើនមានការយល់ដឹងតិចតួចអំពីគុណភាពនៃអចលនទ្រព្យដែលមាន នៅក្នុងប្រទេសកម្ពុជាកម្ពុជានាពេលបច្ចុប្បន្ន និងសក្តានុពលនៃការវិនិយោគសម្រាប់អ្នកដែលទិញអចលនទ្រព្យនៅទីនេះ។ដូច្នេះដើម្បីជួយសម្រួលដល់កំណើននៃតម្រូវការអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន Realestate.com.kh រៀបចំព្រឹត្តិការណ៍ដ៏ធំបំផុតមួយដែលពុំធ្លាប់ មានពីមុនមកនៅកម្ពុជា។ការតាំងពិព័រណ៍រយៈពេល២ថ្ងៃដែលមានគម្រោងអភិវឌ្ឍន៍អចលនទ្រព្យជិត៣០​ចួលរួមដាក់បង្ហាញ "ការតាំងពិព័រណ៍អចលនទ្រព្យកម្ពុជា" គឺបានទទួលការឧបត្ថម្ភពីក្រុមហ៊ុន  Last Mile Works Co. Ltd ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Seara ហើយក្រុមហ៊ុន Ezecom ហើយពិព័រណ៍នឹងបង្ហាញពីឱកាសវិនិយោគអចលនទ្រព្យដ៏ល្អបំផុតដែលមាននៅទូទាំងប្រទេសកម្ពុជានាពេលបច្ចុប្បន្ន។លោក Tom O’Sullivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh បាននិយាយថា “គោលបំណងនៃការបង្កើតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជា២០១៧នេះគឺដើម្បីបង្ហាញពីប្រទេសកម្ពុជា និងសក្តានុពលទីផ្សារអចលនទ្រព្យកម្ពុជាទៅកាន់ទាំងក្នុងស្រុក និងអន្តរជាតិ។ ពួកយើងបាននាំមកជូននូវគម្រោងអភិវឌ្ឍន៍ថ្មីៗ​ ដែលប្រកដោយស្តង់ដារគុណភាពខ្ពស់ ​និងអាជីវកម្មផ្សេងៗ ដែលមានឥទ្ធិពល និងដើរតួយ៉ាងសំខាន់នៅក្នុងទីផ្សារ។លោក O'Sullivan បានលើកឡើងថា “ក្នុងអំឡុងពេលនៃការតាំងពិព័រណ៍នេះ អ្នកចូលរួមក៏នឹងអាច ចូលរួមជាមួយសិក្ខាសាលាអប់រំនានាដែលនឹងជួយដល់អ្នកទិញ និងវិនិយោគិនឲ្យបានយល់ដឹងពីទីផ្សារអចលនទ្រព្យ និងដើម្បីជួយធ្វើឱ្យការសម្រេចចិត្តបានកាន់តែប្រសើរនៅពេលដែលពួកគេចង់ទិញ "។លោក O’Sullivan បាននិយាយថា “លើពីនេះទៀតព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានេះនឹងនាំអ្នកវិនិយោគឲ្យកាន់តែមើលឃើញពីឱកាសវិនិយោគនៅកម្ពុជា។ នៅពេលដែលវិនិយោគិនមកពីក្នុងតំបន់ និងពិភពលោកបានមកដល់កម្ពុជាសម្រាប់ព្រឹត្តិការណ៍ដ៏អស្ចារ្យមួយនេះពួកគេនឹងដឹងកាន់តែច្បាស់អំពីទិដ្ឋភាពផ្ទាល់នៅក្នុងទីផ្សារសំណង់ និងអចលនទ្រព្យនៅកម្ពុជា។ បន្ថែមពីនេះពួកគេ នឹងយល់កាន់តែច្បាស់អំពីការប្រែប្រួលសេដ្ឋកិច្ចទាំងមូលនៅក្នុងប្រទេស។ ការតាំងពិព័រណ៍នេះនឹងធ្វើឲ្យពីកាន់តែមានទំនុកចិត្តក្នុងការវិនិយោគនៅក្នុងប្រទេសនេះ។​លោកបានបន្ថែមថា “ប្រជាជនអាចទិញអចលនទ្រព្យក្នុងប្រទេសដែលពួកគេពេញចិត្តហើយជាមួយ Realestate.com.kh យើងជឿថាអ្នកចូលរួមក្នុងពិព័រណ៍របស់យើងដែលមកពីក្រៅប្រទេស​នឹងពេញចិត្តជាមួយប្រទេសកម្ពុជា។នៅក្នុងព្រឹត្តិការណ៍នេះ​នឹងមានសិក្ខាសាលាក្នុងអំឡុងពេល២ថ្ងៃនេះ។ ​វាគ្មិននឹងចែករំលែកព័ត៌មានគន្លឹះទៅដល់អ្នកចូលរួម វាគ្មិនទាំងនោះរួមមាន៖ លោក បណ្ឌិត សុខ ស៊ីផាន់ណាដែលជាដៃគូគ្រប់គ្រងរបស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុន ZicoLaw  លោក Matthew Rendall ដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃក្រុមហ៊ុនZicoLaw លោក Anthony Galliano នាយកគ្រប់គ្រងរបស់ក្រុមហ៊ុន Cambodian Investment Management លោក Athanasius Pang  នាយកខាសាក្រុមហ៊ុន DL Edvance លោក Jasper Shin ជាម្ចាស់គម្រោងអភិវឌ្ឍន៍ និងជាអ្នកប្រឹក្សាអចលនទ្រព្យ    លោក Christophe Forsetti ប្រធានគ្រប់គ្រងរបស់ក្រុមហ៊ុន JSM indochina  លោក Simon Griffiths  នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន  Metro Global Pte Ltd  លោក Takeshi Izuka នាយកគ្រប់គ្រងរបស់ vikirirom  លោក Athanasius Pang នាយកផ្នែកផ្សព្វផ្សាយនៃ DL Edvance លោក Jo Chua ប្រធានផ្នែកអភិវឌ្ឍន៍ធុរកិច្ចអន្តរជាតិនៃក្រុមហ៊ុន  PropertyGuru Group ​លោកBenny Tan ទីប្រឹក្សាជាន់ខ្ពស់នៃលក្រុមហ៊ុន SC Capital  លោក Tom O’Suvillivan នាយកប្រតិបត្តិគេហទំព័រ Realestate.com.kh  និង លោក William Nai ទីប្រឹក្សាជាន់ខ្ពស់នៃក្រុមហ៊ុន SC Capital។​អ្នកអភិវឌ្ឍន៍ដែលចូលរួមដាក់បង្ហាញពីគម្រោងរបស់ពួកគេមានដូចជា៖ ក្រុមហ៊ុន The Creed Group, ក្រុមហ៊ុន Camhomes/HLH Group  គម្រោង Parkway Condo, គម្រោង Royal HM Trading  គម្រោងSky31 Condo គម្រោងHabitat Condo គម្រោង Core PPSEZ   គម្រោង vKirirom គម្រោង HighLand Condo ក្រុមហ៊ុន GRED/ One Park គម្រោង The Elements Condo គម្រោង The Skyline គម្រោងGolden One គម្រោងSC Capital គម្រោង SkyTree Condominium, ក្រុមហ៊ុន NC Maxworld Real Estate & Development, ក្រុមហ៊ុន Sing Meng Telemedia​, ក្រុមហ៊ុន Porsche ក្រុមហ៊ុន Mercedes-Benz, គម្រោងEastland Development, ក្រុមហ៊ុន Cambodian Investment Management គម្រោង The Penthouse Residences, គម្រោង J Villa ក្រុមហ៊ុន South East Asia Property Services (SEAPS) និង គម្រោង Vital Water.ដៃគូផ្សព្វផ្សាយក្នុងស្រុកនិងអន្តរជាតិគឺជាគន្លឹះដើម្បីទទួលបានភាពជោគជ័យសម្រាប់ព្រឹត្តិការណ៍នេះរហូតមកដល់ពេលនេះ ព្រឹត្តិការណ៍អចលនទ្រព្យកម្ពុជាទទួលបានអ្នកចុះឈ្មោះជាង ៣,០០០​នាក់ ដែលជឿជាក់ថាពួកគេនឹងចូលរួមក្នុងព្រឹត្តិការណ៍នេះ ហើយយើងមានដៃគូផ្សព្វផ្សាយសម្រាប់កម្មវិធីនេះរួមមាន ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អនឡាញ Bizkhmer, Sin Chew Daily, B2B Cambodia, Britcham, Amcham, សមាគមន៍សាងអ្នកសង់ កម្ពុជា(CCA) គេហទំព័រProguru អន្តរជាតិ គេហទំព័រ Property Guru, សមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា (CVEA),  គេហទំព័រអចលនទ្រព្យ Juwai.com,​​ សារព័ត៌មាន Asian Property Review, Property Report​ កាសែត Khmer Times កាសែត La Reine និងកាសែត Khmernavi/Enjoy Cambodia.Realestate.com.kh សូមថ្លែងនូវអំណរគុណដោយស្មោះចំពោះម្ចាស់ឧបត្ថម្ភដល់ព្រឹត្តិការណ៍របស់យើងមានដូចជា ក្រុមហ៊ុន  Last Mile Works Co. Ltd ក្រុមហ៊ុនការងារ ក្រុមហ៊ុនផ្គត់ផ្គង់សម្ភារៈកីឡា Seara ហើយក្រុមហ៊ុន Ezecomសម្រាប់អ្នកដែលចូលរួមក្នុងព្រឹត្តិការណ៍តាំងពិព័រណ៍ ហើយទិញអចលនទ្រព្យទ្រព្យនៅថ្ងៃនោះក៏នឹងមានឱកាសចាប់រង្វាន់ដែលអាចឈ្នះរង្វាន់ជាច្រើន។ សូមអរគុណដល់ក្រុមហ៊ុន Cambodia Angkor Air ដែលជាក្រុមហ៊ុនអាកាសចរណ៍ដៃគូផ្លូវការសម្រាប់ការតាំងពិព័រណ៍អចលនទ្រព្យនេះដែលយើងនឹងទទួលបានការហោះហើរដោយឥតគិតថ្លៃពីប្រទេសចិន និងវៀតណាម។សូមចំណាំកាលបរិច្ឆេទនៃកម្មវិធី! ការតាំងពិព័រណ៍នឹងចាប់ធ្វើនៅថ្ងៃទី ៥ និងទី ៦ ខែឧសភាឆ្នាំ ២០១៧ នៅសាលធំជាន់ទីពីរនៃសណ្ឋាគារណាហ្គាវើលក្នុងរាជធានីភ្នំពេញ។​ ហើយព្រឹត្តិការណ៍នេះចាប់ផ្តើម ពីម៉ោង ១០​ព្រឹក ដល់ម៉ោង ៦ ល្ងាយ រយៈពេលពីថ្ងៃ(ថ្ងៃសុក្រ និងថ្ងៃសៅរិ៍) ចូលរួមដោយសេរី និងឥតគិតថ្លៃ មិនបាច់មានសំបុត្រ ឬការចុះឈ្មោះទេ។ចុះឈ្មោះដោយឥតគិតថ្លៃ៖https://realestatekh.leadpages.co/cambodia-real-estate-show-2017-attendees/ស្វែងរកព័ត៌មានអចលនទ្រព្យមានប្រយោជន៍តាមរយៈ Realestate.com.kh
ក្រុមហ៊ុន DCG ទិញភាគហ៊ុនពីគេហទំព័រ Yula.la របស់ឡាវ
ក្រុមហ៊ុន DCG ទិញភាគហ៊ុនពីគេហទំព័រ Yula.la របស់ឡាវ
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
ក្រុមហ៊ុន Digital Classifieds Group (DCG) រីករាយក្នុងការប្រកាសដំណឹងពីការទទួលបានភាគហ៊ុនពីគេហទំព័រ  www.Yula.la ដែលជាគេហទំព័រឈានមុខគេនៅក្នុងប្រទេសឡាវ។​គេហទំព័រwww.Yula.la បានបង្កើតឡើងកាលពីខែធ្នូ ឆ្នាំ ២០១២ ដោយលោក Christophe Eyquem ជាជនជាតិបារាំង និងប្រពន្ធរបស់គាត់គឺអ្នកស្រី Kimthong Luangvilay ដែលជាជនជាតិឡាវ។ គេហទំព័រនេះបានរីកចម្រើនឡើងនៅក្នុងប្រទេសឡាវ ហើយទទួលបានការគាំទ្រ និងទំនុកចិត្តយ៉ាងខ្លាំងសម្រាប់ការទិញទំនិញតាមប្រព័ន្ធអនឡាក្នុងប្រទេស ហើយក៏ជាគេហទំព័រ ដែលទទួលបានអ្នកចូលទស្សនាច្រើនជាងគេនៅក្នុងទីផ្សារទិញលក់តាមប្រព័ន្ធអនឡាញ។ គេហទំព័រនេះប្រមូលផ្តុំយ៉ាងច្រើននូវផលិតផលផ្សេងៗគ្នាដូចជា៖ អចលនទ្រព្យ រថយន្ត គ្រឿងអេឡិចត្រូនិច និងផលិតផលទូទៅជាច្រើនដែលបានកំពុងដាក់លក់តាមអនឡាញក្នុងប្រទេសឡាវ។ក្រុមហ៊ុន DCG ទទួលបានភាគហ៊ុនភាគច្រើនពីគេហទំព័រ Yula.la នៅក្នុងខែមិនាឆ្នាំ២០១៧ខណៈដែលស្ថាបនិក លោក Eyquem និងលោកស្រី Luangvilay បានរក្សាទុកតែភាគហ៊ុនមួយចំណែកតូចប៉ុណ្ណោះនៃគេហទំព័រ Yula.la ហើយនឹងនៅតែបន្តចូលរួមធ្វើការងារជាមួយនឹងចំណេះដឹងផ្នែកទីផ្សារ និងបច្ចេកទេសចំពោះអាជីវកម្មមួយនេះ។លោក Mathew Care នាយកប្រត្តិបត្តិ និងនាយកគ្រប់គ្រងនៃក្រុមហ៊ុន DCG Group បានបញ្ជាក់ថាប្រទេសឡាវគឺជាទីផ្សារថ្មីដ៏ល្ពបំផុតសម្រាប់យើង ដោយសារមានកំណើនអត្រាជ្រៀត ចូលនៃអ៊ីនធើណិតយ៉ាងឆាប់រហ័ស កំណើនផលិតផលក្នុងស្រុកសរុបខ្ពស់ថេរ និងស្ថិតនៅជិតគ្នាជាមួយប្រទេសកម្ពុជា ហើយជាទីផ្សារថ្មីមួយផ្សេងទៀតដែលជម្រុញនិងពង្រីកខ្លួនឲ្យកាន់តែខ្លាំងក្លាក្នុងទីផ្សារអនឡាញ។លោក Mathew បានបន្តថា “លើសពីនេះទៅទៀតយើងពិតជាមានភាពរីករាយបំផុតក្នុងការសហការដៃគូថ្មីជាមួយលោក Christophe និងអ្នកស្រី Kimthong ក្នុងការអភិវឌ្ឍន៍ឲ្យគេហទំព័រ Yula.la កាន់តែរីកចម្រើនទៅមុខ។ ជាមួយនឹងការធ្វើការងារក្នុងទីផ្សារមួយនេះ យើងយល់យ៉ាងច្បាស់ពីគុណសម្បត្តិជាយុទ្ធសាស្ត្រនៃការធ្វើការងារយ៉ាងជិតស្និទជាមួយនឹងដៃគូនៅក្នុង ស្រុក។”លោក Eyquem ដែលជាសហស្ថាបនិកនៃគេហទំព័រ  Yula.la បាននិយាយថា “ខ្ញុំមានភាពរីករាយក្នុងការចូលរួមជាមួយនឹងក្រុមហ៊ុនដ៏មានសក្តានុពលដូចជាក្រុមហ៊ុនDCG ហើយខ្ញុំគិតថាខ្ញុំបានរកបានដៃគូដ៏ត្រឹមត្រូវមួយជាមួយនឹងបុគ្គលដែលមាន បទពិសោធន៍ហើយគាត់ជាប្រធានក្រុមប្រឹក្សាភិបាល និងជាអ្នកគ្រប់គ្រង។ ការធ្វើការងារជាមួយនាយកគ្រប់គ្រងដូចជា លោក Tim White ដែលជាអតីតនាយកប្រតិបត្តិនៃគេហទំព័រអចលនទ្រព្យឈានមុខគេនៅប្រទេសអូស្ត្រាលី www.allhomes.com.au គឺជាការរំពឹងទុកដ៏មានភាពរីករាយបំផុត។លោក Eyquem បន្ថែមថា “ ខ្លួនខ្ញុំផ្ទាល់ និងប្រពន្ធរប​ស់ខ្ញុំបានបង្កើតគេហទំព័រ Yula.la ដើម្បីផ្តល់ជូនសេវាកម្មរហ័សងាយស្រួល និងវិធីសាមញ្ញសម្រាប់ប្រជាជនក្នុងប្រទេសឡាវក្នុងការទិញ​ និងលក់តាមប្រព័ន្ធអនឡាញ។​ចាប់តាំងពីដាក់ប្រើប្រាស់ជាផ្លូវការក្នុងឆ្នាំ២០១២មក យើងមើលឃើញថាមានកំណើនឡើងសន្សឹមៗនៃអ្នកចូលមើល និងអ្នកប្រើប្រាស់ហើយយើងតែងតែចង់ឃើញគេហទំព័រ Yula.la រីកធំធាត់បន្តទៅមុខទៀត។ ខ្ញុំមានទំនុកចិត្តថាបទពិសោធន៍ និងការផ្គត់ផ្គង់ផ្នែកដើមទុនរបស់ក្រុមហ៊ុន DCG នឹងជួយដល់គេហទំព័រ Yula.la ក្នុងការបោះជំហាន និងរក្សាភាពនាំមុខគេនៅក្នុងទីផ្សារអនឡាញប្រទេសឡាវ”។លោក James Whitehead ជនជាតិនូវែលហ្សេឡង់ដែលបច្ចុប្បន្នជានាយកផ្នែកអត្ថបទនៃក្រុមហ៊ុន Realestate.com.kh ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យឈានមុខគេនៅក្នុងប្រទេសកម្ពុជារបស់ DCG Group នឹងធ្វើការដោយផ្ទាល់ទៅលើប្រតិបត្តិការការងាររបស់ គេហទំព័រ Yula.la ក្នុងប្រទេសឡាវដោយធ្វើការពីភ្នំពេញ ទៅទីក្រុងវៀងច័ន្ទនៅក្នុងឆ្នាំ២០១៧។ក្រុមហ៊ុន Digital Classifieds Group (DCG) មានមូលដ្ឋាននៅប្រទេសអូស្ត្រាលីជាមួយនឹងបទពិសោធន៍ដ៏ច្រើនជាមួយគេហទំព័រអនឡាញឈានមុខគេ និងរីកចម្រើនឆាប់រហ័សនៅតំបន់អាស៊ីអាគ្នេយ៍ដែលមានអ្នកប្រើប្រាស់ជាង៣០​លាននាក់ក្នុងមួយឆ្នាំៗ ទាំងនៅក្នុងគេហទំព័រទូទៅ និងគេហទំព័រអចលនទ្រព្យ។ស្វែងរកព័ត៌មានអចលនទ្រព្យល្អបំផុតតាមរយៈ Realestate.com.kh!
ក្រុមហ៊ុន Oxley WorldBridge បង្ហាញពីភាពជោគជ័យក្នុងឆ្នាំបន្តបន្ទាប់
ក្រុមហ៊ុន Oxley WorldBridge បង្ហាញពីភាពជោគជ័យក្នុងឆ្នាំបន្តបន្ទាប់
June 6, 2022, 5:04 p.m.
Events & Announcements
Property Reviews
Realestate News
កាលពីថ្ងៃសុក្រ ទី៧ ខែមេសាកន្លងទៅ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន WorldBridge Land (Cambodia) Co., Ltd., ដែលជាក្រុមហ៊ុនដៃគូរវាងសិង្ហបុរី និងកម្ពុជាបានអភិវឌ្ឍន៍រួមគ្នាលើគម្រោង “The Peak” និងគម្រោង “The Bridge”  ដែលជាគម្រោងអភិវឌ្ឍន៍ចម្រុះនៅទន្លេបាសាក់បានប្រារព្ធ​កម្មវិធីអបអរសាទរមួយដើម្បីប្រកាសពីភាពជោគជ័យរបស់ក្រុមហ៊ុនក្នុងរយៈពេលមួយឆ្នាំនៅសណ្ឋាគារ Raffles Hotel Le Royal នៅទីក្រុងភ្នំពេញ។លោកឧកញ៉ា សៀ ឬទ្ធី អគ្គនាយកក្រុមហ៊ុន Oxley (Gem) Cambodia Co., Ltd., បាននិយាយនៅក្នុងពិធីកាលពីល្ងាចថ្ងៃសុក្រថា“ក្នុងឆ្នាំកន្លងទៅនេះយើងបានសម្រេចសមិទ្ធិផលធំៗជាច្រើនសម្រា​​​ប់ក្រុមហ៊ុនរបស់យើង។ កម្មវិធីលើកដំបូង “topping out”​ របស់គម្រោងធំមួយនៅក្នុងប្រទេសកម្ពុជាគឺគម្រោង The Bridge ដែលជាគម្រោងដែលទទួលបានការលក់ដ៏ខ្លាំងក្លាបំផុត ហើយចំណែកឯដំណើរការសាងសង់របស់ គម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំទី២រប​ស់យើងគឺគម្រោង The Peak”។លោកឧញ៉ា ឬទ្ធី បានបន្តទៀតថា “សម្រាប់ហេតុផលនេះយើងបានសម្រេចចិត្តរៀបចំកម្មវិធីមួយដើម្បីអបអរសាទរដល់រដូវបុណ្យទានរបស់កម្ពុជា និងអបអរសាទរពិធីបុណ្យចូលឆ្នាំប្រពៃណីខ្មែរផងដែរ។ ខ្ញុំសូមថ្លែងអំណរគុណដ៏អ្នកគ្រប់គ្នាដែល​មានវត្តមានក្នុងកម្មវិធីនេះ និងសូមជូនពរឲ្យមានសុខភាពល្អ និងមានភាពសំបូរសប្បាយក្នុងឆ្នាំថ្មីពេញមួយឆ្នាំ”។​គម្រោង The Bridge បានប្រារព្ធពិធី “topped-out” កាលពីខែធ្នូ ឆ្នាំ២០១៦ ផ្តោតសំខាន់លើការបញ្ចប់ការសាងសង់ក្នុងដំណាក់កាលដ៏ធំចុងក្រោយរបស់គម្រោង។ ក្រុមហ៊ុន Oxley Holdings និងក្រុមហ៊ុន Cambodia’s WorldBridgeLand បានវិនិយោគលើទឹកប្រាក់ទំហំប្រមាណជាង៣០០លានដុល្លារ លើគម្រោង The Bridge ដែលរំពឹងយ៉ាងមុតមាំថានឹងបញ្ចប់ និងប្រគល់ជូនឲ្យអតិថិជនរបស់ខ្លួនទាន់ពេលនៅត្រឹមឆ្នាំ២០១៨។អគាររ​ប​ស់ The Bridge មានទីតាំងស្ថិតនៅជិតកោះពេជ្រ និងទន្លេបាសាក់គម្រោងនេះជាគម្រោងខុនដូដែលឈានមុខគេ និងពេញនិយមនៅក្នុងទីក្រុងភ្នំពេញ ដែលមានផ្តល់ជូនកន្លែងធ្វើពាណិជ្ជកម្ម និងទីផ្សារលក់រាយ ហើយបានទទួលបានទំហំនៃការលក់ក្នុងចំនួនយ៉ាងច្រើន។ ហើយក្នុងពេលជាមួយគ្នាក្នុងពេលបច្ចុប្បន្ននេះអ្នកអភិវឌ្ឍន៍បានកំពុងអភិវឌ្ឍន៍លើគម្រោងទីពីររបស់ពួកគេគឺគម្រោងអភិវឌ្ឍន៍ចម្រុះ The Peak ស្ថិតនៅចម្ងាយប្រហែល៥០​ម៉ែត្រប៉ុណ្ណោះពីគម្រោង The Bridge។ ​គម្រោង The Peak គ្រោងនឹងបញ្ចប់ត្រឹមឆ្នាំ២០២០ខាងមុខ៕សិក្សាបន្ថែមអីពីគម្រោងអភិវឌ្ឍន៍  The Peak  តាមរយៈ Realestate.com.kh
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានបើកឲ្យប្រើប្រាស់ជាផ្លូវការ
June 6, 2022, 7:23 p.m.
Events & Announcements
Property Reviews
Realestate News
មហាវិថីសម្តេចតេជោហ៊ុនសែន ឬហៅថាផ្លូវ៦០ម៉ែត្រត្រូវបានសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនៅព្រឹកថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ក្រោមអធិបតិដ៏ខ្ពង់ខ្ពស់របស់ សម្តេចតេជោ ហ៊ុន សែន។មហាវិថីសមេ្តចតេជោហ៊ុនសែន ឬផ្លូវ៦០ម៉ែត្របានចាប់ផ្តើមការសាងសង់កាលពីខែ មិនា ឆ្នាំ ២០១១ ដោយក្រុមហ៊ុន ING Co., Ltd មហាវិថីនេះភ្ជាប់ពីផ្លូវលេខ២៧១ត្រង់ចំណុចច្រមុះជ្រូកក្បាលថ្នល់ដែលឆ្លងកាត់បឹងជើងឯក និងបឹងទំពុនហើយភ្ជាប់ជាមួួយផ្លូវជាតិលេខ២ក្រុងតាខ្មៅ ខេត្តកណ្តាល។  មហាវិថីនេះត្រូវបានចាត់ទុកជាផ្លូវសាធារណធំជាងគេនៅក្នុងទីក្រុងភ្នំពេញដែលមានប្រវែងផ្លូវសរុប៩,១៦០ម៉ែត្រ ហើយនឹងក្លាយជាផ្លូវដែលបានដើរតួនាទីធ្វើឲ្យចរាចរកាន់តែប្រសើរឡើង និយាយជារួមបានធ្វើឲ្យការធ្វើដំណើរពីខណ្ឌ​ដង្កោនិងក្រុង​តាខ្មៅមកកាន់រាជធានីភ្នំពេញកាន់ តែ​ជិត​ជាង​មុន។ប្រព័ន្ធ​ហេដ្ឋា​រចនា​សម្ព័ន្ធជា​ចំណុច​ចម្បង​មួយ​ក្នុង​ការ​អភិវឌ្ឍន៍ទាក់ទងនឹងវិស័យអចលនទ្រព្យតួយ៉ាង​តម្លៃ​ដីនៅទីនោះក៏មានការកើនឡើងផងដែរ។ លោក អ៊ិន ស៊ីថា នាយកប្រតិបត្តិគេហទំព័រអចលនទ្រព្យwww.cambodia21.com បានមានប្រសាសន៍ថា៖ “តម្លៃដីនៅទីនោះពិតជាមានការកើនឡើងបើធៀបទៅនឹងកាលពីប៉ុន្មាឆ្នាំមុន ដែលគ្រាន់តែជាតំបន់ដីបឹងប៉ុណ្ណោះ ប៉ុន្តែបច្ចុប្បន្នវាបានប្រែក្លាយជាតំបន់ដ៏មានសក្តានុពល។ តម្លៃដីចាប់ពីផ្លូវ២៧១រហូតដល់ផ្លូវដែលមានគម្រោងសាលាអន្តរជាតិISPPតំាងនៅ នោះមានតម្លៃចាប់ពី៧៥០ដុល្លារទៅដល់៨៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយបើតម្លៃដីចាប់ពីផ្លូវកែងនៅម្តុំគម្រោង សាលាអន្តរជាតិISPP រហូតដល់ផ្លូវជាតិលេខ២មានតម្លៃដីចាប់ពី២០០ដុល្លារទៅ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ”លោកបានបន្ថែមថា៖ “ដោយសារតែមានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធដ៏ល្អនេះហើយគម្រោងអភិវឌ្ឍន៍លំនៅដ្ឋានក៏បានមកអភិវឌ្ឍន៍នៅទីនេះកាន់តែច្រើនមានដូចជាគម្រោងខុនដូ The Element គម្រោងបុរីដូនពេញ គម្រោងលំនៅដ្ឋាន Woodland ក៏ដូចជាគម្រោងបុរី ប៉េង ហួត និងគម្រោងបុរីជីប ម៉ុងជាដើមដែលគម្រោងទាំងនោះបានត្រៀមខ្លួនរួចជាស្រេច។”ការអភិវឌ្ឍន៍ទៅទិសខាងត្បូងគឺជាការអភិវឌ្ឍន៍ដ៏ប្រសើរមួយសម្រាប់ក្រុងភ្នំពេញជាក់ស្តែងការអភិវឌ្ឍន៍ហេដ្ឋារចនាពិតជា ជម្រុញការអភិវឌ្ឍន៍ឲ្យកាន់តែច្រើនឡើងតួយ៉ាង៖ ចរាចរណ៍កាន់ តែមានភាពងាយស្រួលជាពិសេសធ្វើឲ្យជីវភាពអ្នករស់នៅជុំវិញតំបន់កាន់តែប្រសើរ។ សរុបទៅវាជាការអភិវឌ្ឍន៍ឆ្ពោះទៅកាន់ចីរភាពប្រែក្លាយជាតំបន់ដីបឹងដាច់ស្រយាលទៅជាតំបន់ពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់៕តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh
ការតាំងពិព័រណ៍​អចលនទ្រព្យ​ ដ៏​ធំ​មិន​ធ្លាប់​មាន​​ នឹង​កើត​ឡើង​នៅ​ខែឧសភា​​ ឆ្នាំ​២០១៧ រៀបចំ​ដោយ Realestate.com.kh
June 6, 2022, 5:04 p.m.
Events & Announcements
Realestate News
វិស័យអចលនទ្រព្យរបស់កម្ពុជាកំពុងតែទាក់ទាញចំណាប់អារម្មណ៍វិនិយោគិនយ៉ាងខ្លាំងមកពីជុំវិញតំបន់ និងជុំវិញពិភព លោក។ ទីផ្សារអចលនទ្រព្យបានកើនឡើងគួរឱ្យកត់សម្គាល់នាប៉ុន្មាន៥ឆ្នាំកន្លងមកនេះហើយទីក្រុងសំខាន់ៗជាច្រើនកំពុងតែបង្ហាញពីការអភិវឌ្ឍន៍ ​និងអត្រាកំណើនប្រជាជននៅក្នុងតំបន់។បើទោះបីជាកម្ពុជាមាន “ទីផ្សារទើបនឹងងើបឡើងក៏ដោយ” ក៏ប្រទេសកម្ពុជាបានកំពុងបង្ហាញហា និភ័យទាបជាងសញ្ញាណទីផ្សារដែលបានបង្ហាញ។ ការបង្ហាញផលចំណេញច្រើនសម្រាប់អ្នកវិនិយោគិនអចលនទ្រព្យក៏ដូចជាទិន្នផលខ្ពស់លើការវិនិយោគកំពុងតែបានទាក់់ទាញក្រុមហ៊ុនអភិវឌ្ឍន៍អន្តរជាតិជា ច្រើនមកពីជុំវិញពិភពលោកដើម្បីចាប់ផ្ដើមគម្រោងរបស់គេនៅក្នុងប្រទេសកម្ពុជា៖ហេតុអ្វីបានជាត្រូវវិនិយោគអចលនទ្រព្យក្នុងប្រទេសកម្ពុជា? អត្ថប្រយោជន៍សំខាន់ៗ៖ការវិនិយោគដោយប្រើប្រាស់ប្រាក់ដុល្លារអាមេរិក៖ គឺជារូបិយប័ណ្ណដែលចរាចរជុំវិញពិភពលោកខណៈដែលកម្ពុជាក៏បានប្រើប្រាស់ប្រាក់ដុល្លារក្នុងសេដ្ឋកិច្ចរបស់ខ្លួនផងដែរ ហើយវានឹងនៅបន្តប្រើប្រាស់រូបិយប័ណ្ណនេះដដែល។ដែនវិនិយោគសុទ្ធសាធ៖ សក្ដានុពលសេដ្ឋកិច្ចបានកើនឡើងគួរឱ្យកត់សម្គាល់ និងមានបម្រែបម្រួលជាវិជ្ជមាននាប៉ុន្មានឆ្នាំកន្លងមកនេះ។ផលិតផលក្នុងស្រុកសរុបមានការកើនឡើងខ្លាំង និងថេរ៖ ផលិតផលក្នុងស្រុកសរុបកើនឡើងជាមធ្យម៥%កាលពី៥ឆ្នាំកន្លងទៅ និងឆ្នាំបន្ទាប់ៗមកនេះ។ កម្ពុជាជាប្រទេសមានកំណើនផលិតផលក្នុងស្រុកសរុបចំណាត់ថ្នាក់លេខ២១នៅលើពិភពលោក ហើយចំណាត់ថ្នាក់លេខ១នៅក្នុងតំបន់។អចលនទ្រព្យដ៏មានសុវត្ថិភាព៖ មានច្បាប់ស្ដីពីការកាន់កាប់អចលនទ្រព្យដោយស្របច្បាប់របស់ជនបរទេសដែលបានគាំទ្រយ៉ាងខ្លាំងដល់វិនិយោគិនចាប់តាំងពីឆ្នាំ២០១០មក។ទីតាំងភូមិសាស្រ្តល្អ៖ ស្ថិតនៅចន្លោះប្រទេសដែលមានសេដ្ឋកិច្ចរឹងមាំពីររវាងប្រទេសថៃ និងប្រទេសវៀតណាមហើយក៏ស្ថិតនៅចន្លោះប្រទេសដែលមានសេដ្ឋកិច្ចធំនិងលូតលាស់ខ្លាំងបំផុត ប្រទេសចិន និងឥណ្ឌាដែលស្ថិតនៅចន្លោះរវាងប្រទេសអូស្រ្តាលី និងអាស៊ី ហើយមានកិច្ច ព្រមព្រៀងពាណិជ្ជកម្មរវាងគ្នានិងគ្នាផងដែរ។ស្ថេរភាពនយោបាយ៖ ប្រទេសកម្ពុជាជាប្រទេសដែលមានស្ថានភាពនយោបាយល្អប្រសើរបំផុតនៅក្នុងតំបន់អាស៊ីអាគ្នេយ៍។មានពាណិជ្ជកម្មរួមនិងខ្សែចង្វាក់ផលិតកម្មក្នុងតំបន់៖ ចូលរួមក្នុងសមាគមនប្រជាជាតិអាស៊ីអាគ្នេយ៍ដើម្បីបង្កើនទំនាក់ទំនងទីផ្សាររួមក្នុងតំបន់។ សកម្មភាពពាណិជ្ជកម្មដែលទទួលបានការអនុគ្រោះពន្ធនាំចេញទៅទីផ្សារបរទេសមានដូចជាទីផ្សារសហភាពអឺរ៉ុបនិងសហរដ្ឋអាមេរិក ហើយកម្ពុជាជាប្រទេសមួយក្នុងគោលនយោបាយរបស់ចិន “ខ្សែ​ក្រវ៉ាត់មួយផ្លូវមួយ”។បង្កើនការដឹកជញ្ជូន៖ មានផែសមុទ្រទឹកជ្រៅ ផ្លូវដែក បណ្ដាញទំនាក់ទំនងផ្លូវអាកាស និងផ្លូវគោគទូទាំងប្រទេស និងបង្កើនទំនាក់ទំនងក្នុងតំបន់អាស៊ី។និវត្តន៍ជន៖ គឺជាប្រទេសតែមួយគត ដែលមានតម្លៃនៃការរស់នៅទាប សាកសមបំផុតសម្រាប់អ្នកដែលចូលនិវត្តន៍។លំហូសាច់ប្រាក់នៅក្នុងសេដ្ឋកិច្ច៖ លំហូសាច់ប្រាក់ខាងក្នុង និងខាងក្រៅប្រទេសកម្ពុជាគឺជារឿងសាមញ្ញហើយផ្តល់ផលវិជ្ជមានសម្រាប់វិនិយោគិនអន្តរជាតិ។ការអភិវិឌ្ឍន៍គ្រប់វិស័យកំពុងតែកើនឡើងពាសពេញប្រទេសដែលផ្ដល់ជូនដល់អ្នកទិញនូវជម្រើសជាច្រើនដើម្បីជ្រើសរើសជាមួយនឹងអចលនទ្រព្យសម្រាប់វិនិយោគដែលស្របទៅនឹងគម្រោងថវិកា និងតម្រូវការអ្នកទិញ។ ទោះជាយ៉ាងណាក្ដីការទិញអចលនទ្រព្យដ៏ត្រឹមត្រូវគឺជាការសម្រេចចិត្តដ៏សំខាន់មួយដែលតម្រូវឱ្យមានការយកចិត្តទុកដាក់លើការស្រាវជ្រាវនិងស្ថានភាព ហិរញវត្ថុដែលត្រូវវិនិយោគ ក៏ប៉ុន្តែវាអាចជាផលលំបាកសម្រាប់វិនិយោគិនដែលរស់នៅក្រៅប្រទេសកម្ពុជា។ចំពោះហេតុផលនេះ Realestate.com.kh ដែលជាគេហទំព័រមានអ្នកចូលទស្សនាច្រើនបំផុតក្នុងប្រទេស និងជាគេហទំព័រដ៏ពេញនិយមបំផុតក្នុងប្រទេសកម្ពុជា នឹងរៀបចំពិព័រណ៍អចលនទ្រព្យដ៏ធំមួយដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជា។ ពិព័រណ៍អចលនទ្រព្យកម្ពុជានេះត្រូវបានរៀបចំដោយ Realestate.com.kh នឹងធ្វើឡើងនៅថ្ងៃទី៥ ទី៦ ខែឧសភា ឆ្នាំ២០១៧នៅឯសណ្ឋាគារ NagaWorld។កម្មវិធីនេះគឺជាពិព័រណ៍មួយដែលអ្នកទិញអាចស្វែងយល់បន្ថែមនូវអចលនទ្រព្យដែលមានសក្ដានុពលនៅក្នុងប្រទេស និងធ្វើការស្វែងយល់ពីព័ត៌មានលំអិត ដើម្បីជាជំនួយក្នុងការសម្រេចចិត្តវិនិយោគឲ្យមានសុវត្ថិភាពក្នុងប្រទេសកម្ពុជា។អ្នកទស្សនាទាំងអស់នឹងរីករាយជាមួយនឹងអ្នកអភិវឌ្ឍន៍ជាតិ និងអន្តរជាតិក៏ដូចជាក្រុមហ៊ុនផ្សេងៗជាង៣០ក្រុមហ៊ុនដែលតាំងបង្ហាញអំពីគម្រោងអភិវឌ្ឍន៍របស់ពួកគេ។ មានដូចជា៖ ក្រុមហ៊ុន The Creed Group ក្រុមហ៊ុនHLH Group/Camhomes ក្រុមហ៊ុន Graticity Real Estate Development (GRED) គម្រោងខុនដូ Habitat ក្រុមហ៊ុនអចលនទ្រព្យ NC Max World ក្រុមហ៊ុន J&L Property Development គម្រោងខុនដូ EASTLAND គម្រោងអភិវឌ្ឍន៍ចម្រុះ CORE PPSEZ ក្រុមហ៊ុនDH3 ក្រុមហ៊ុន Royal HM trading គម្រោងខុនដូ Sky 31 និងគម្រោងអភិវឌ្ឍន៍ចម្រុះ Vikirirom។ ចូលរួមសហការឧបត្ថម្ភដោយក្រុមហ៊ុន៖  LASTMILE WORKS Co., Ltd និងក្រុមហ៊ុនផ្គត់ផ្គង់សំភារៈកីឡា Seara Sports Systemsសិក្ខាសាលា និងការជជែកពិភាក្សាដោយអ្នកប្រឹក្សាក្នុងស្រុកនឹងធ្វើឡើងក្នុងរយៈពេលពីរថ្ងៃនេះ ផងដែរដើម្បីឱ្យមានការយល់កាន់តែច្បាស់ពីបរិយាកាសច្បាប់ក្នុងប្រទេសកម្ពុជា និងវិធីសាស្រ្តមួយចំនួនសម្រាប់វិនិយោគិនដើម្បីគ្រប់គ្រងអចលនទ្រព្យរបស់ពួកគេក្នុងប្រទេស។ សិក្ខាសាលាទាំងនោះមានគោលបំណងផ្ដល់នូវចំណេះដឹងនិងបង្កើនទំនុកចិត្តក្នុងការទិញអចលនទ្រព្យ ក្នុងប្រទេសកម្ពុជា។គឺជាដៃគូតែមួយគត់ជាមួយនឹងបណ្ដាញផ្សព្វផ្សាយដូចជា៖ PropertyGuru Group (ដែលជាក្រុមហ៊ុនផ្សព្វផ្សាយអចលនទ្រព្យដ៏ធំបំផុត និងជាគេហទំព័រដែលមានអ្នក ចូលទស្សនាច្រើនបំផុតក្នុងទ្វីបអាស៊ី) និងគេហទំព័រ Juwai.com (ជាគេហទំព័រលេខ១ក្នុង ប្រទេសចិនសម្រាប់អ្នកដែលចង់ទិញអចលនទ្រព្យក្រៅប្រទេស) នឹងទាក់ទាញអ្នកទិញអន្តរជាតិ ជាច្រើនក្នុងរយៈពេលពិព័រណ៍ពីរថ្ងៃនេះ។ ការធ្វើទីផ្សារក្នុងស្រុកក៏សំខាន់ផងដែរដើម្បីទាក់ទាញ ទាំងវិនិយោគិនក្នុងស្រុក និងវនិយោគិនបរទេស។ ពិព័រណ៍អចលនទ្រព្យនេះនឹងត្រូវបានធ្វើឡើងនៅសណ្ឋាគារ NagaWorld ដែលជាសណ្ឋាគារដ៏ល្អបំផុតក្នុងទីក្រុងភ្នំពេញសម្រាប់ វិនិយោគិនអាស៊ាន ឥស្សរជន និងអ្នកជំនួញ។សូមកំណត់ចំណាំពិព័រណ៍អចលនទ្រព្យក្នុងប្រត្តិទិនរបស់អ្នកនៅថ្ងៃទី៥ និងទី៦ ខែឧសភា ឆ្នាំ២០១៧ឥឡូវនេះ។ ប្រញាប់កក់សំបុត្រយន្តហោះរបស់លោកអ្នកប្រសិនបើអ្នកនៅក្រៅប្រទេស។ ដើម្បីត្រៀមខ្លួនរួចរាល់សម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតដែលមិនធ្លាប់មានក្នុងប្រទេសកម្ពុជានេះ។ប្រព័ន្ធផ្សព្វផ្សាយជាដៃគូសម្រាប់កម្មវិធីពិព័រណ៍នេះមានដូចជា៖ ទស្សនាវដ្តីពាណិជ្ជកម្មកម្ពុជា សារព័ត៌មាន​អ៊នឡាញ Bizkhmer, Khmernavi,​ សារព័ត៌មានភាសាចិន Sin Chew Daily  ទស្សនាវដ្តីពាណិជ្ជកម្ម B2B, សភាពាណិជ្ជកម្មអាមេរិក សភាពាណិជ្ជកម្មអង់គ្លេស សមាគមអ្នកសាងសង់កម្ពុជា គេហទំព័រអចលនទ្រព្យ PropertyGuru គេហទំព័រអចលនទ្រព្យ PropertyGuru អន្តរជាតិ  គេហទំព័រអចលនទ្រព្យ Juwai កាសែតខ្មែរថាម និងកាសែតឡារ៉ែន។សម្រាប់ការឧបត្ថម្ភ ឬឱកាសពិព័រណ៍សូមទំនាក់ទំនងមកយើងខ្ញុំឥឡូវនេះតាមរយៈ info@realestate.com.kh ឬទូរស័ព្ទលេខ +855 98 67 67 82ស្វែងរកព័ត៌មានថ្មីៗទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
ចូលរួមព្រឹទ្ធិការណ៍ទស្សនាខុនដូ Habitat នៅថ្ងៃទី៩​ - ថ្ងៃទី១០ ខែកុម្ភៈ នៅសង្កាត់ទន្លេបាសាក់
ចូលរួមព្រឹទ្ធិការណ៍ទស្សនាខុនដូ Habitat នៅថ្ងៃទី៩​ - ថ្ងៃទី១០ ខែកុម្ភៈ នៅសង្កាត់ទន្លេបាសាក់
June 6, 2022, 5:06 p.m.
Events & Announcements
Property Reviews
Realestate News
គម្រោងខុនដូ Habitat គឺជាគម្រោងមួយនៃគម្រោងអភិវឌ្ឍន៏ខុនដូប្រណិតៗជាច្រើនក្នុងទីក្រុងភ្នំពេញ ដោយមាន១៣យូនីតនិងកម្ពស់១៤ជាន់ស្ថិតនៅលើផ្លូវ២១ក្នុងសង្កាត់ទន្លេបាសាក់។ វាជាសង្កាត់មួយដែលមានការអភិវឌ្ឍន៍ គម្រោងលំនៅដ្ឋានជាច្រើនក្នុងតំបន់ហើយមានចម្ងាយប្រហែល២០០ម៉ែត្រពីផ្សារទំនើបអ៊ីអនម៉លនិង Bassac Lane ដែលមានបារ និងភោជនីដ្ឋានជាច្រើននៅទីនោះ។ដើម្បីប្រារព្ធពិធីបិទការសាងសង់ និងការផ្ដល់ជូនយូនីតទៅដល់អ្នកទិញទាំងអស់នៅថ្ងៃព្រហស្បត៏ ទី៩ និងថ្ងៃទី១០ ខែកុម្ភៈ ខាងមុខនេះអ្នកអភិវឌ្ឍន៏គម្រោងខុនដូHabitat។  សូមអញ្ជើញអតិថិជនទាំងអស់ដើម្បីទស្សនាគម្រោងដែលបានសាងសង់រួច រាល់ហើយ។កម្មវិធីបើកសម្ភោធនឹងចាប់ផ្ដើមពីម៉ោង៨ព្រឹកដល់៨ល្ងាចនៅប្រហស្បត៏ទី៩និងទី១០ខែកុម្ភៈខាងមុខ នៅសង្កាត់ទន្លេបាសាក់។មានតែអតិថិជនតែប៉ុណ្ណោះដែលបានស្វាគមន៏ចូលរួមក្នុងកម្មវិធីនេះ (កម្មវិធីនេះមិនមែនសម្រាប់ភ្នាក់ងារអចលនទ្រព្យឡើយ)។ តម្លៃយូនីតដែលបានសាងសង់រួចរាល់ហើយមានតម្លៃចាប់ពី២៣២,០០០ដុល្លារ(ត្រឹមតែ២៦,០០ដុល្លារតែប៉ុណ្ណោះក្នុងមួយម៉ែត្រការ៉េ) គម្រោងខុនដូ Habitat គឺជាគម្រោងវិនិយោគមួយដែលពិសេសដែលផ្តល់ទំនុកចិត្តដល់ការវិនិយោគយ៉ាង ច្បាស់លាស់។ យូនីតនីមួយៗលោកអ្នកអាចចូលទៅរស់នៅបានហើយ ដោយមានការធានាក្នុងភាពជាជាម្ចាស់នៅពេលដែលអ្នកទិញចុះហត្ថលេខា និងដំណើការកាន់កាប់ប័ណ្ណកម្មសិទ្ធិត្រូវបានធ្វើរួចរាល់។វិនិយោគិននឹងទទួលបានប្រាក់ចំណេញពីការជួលត្រឡប់ចន្លោះពី៧% ទៅ៩%ក្នុងមួយឆ្នាំ ដោយសារតែ លក្ខណៈពិសេសរបស់យូនីតកំពុងតែឆ្លើយតបទៅនឹងភាពប្រណិតរចនាបែបទាន់សម័យ ទំហំនិងសម្ភារៈទំនើបយ៉ាងល្អប្រណិត ទាំងអស់នេះធ្វើឱ្យខុនដូមានភាពល្អដាច់គេក្នុងទីក្រុងភ្នំពេញ។ គម្រោងខុនដូ Habitat ត្រូវបានសាងសង់ឡើងទៅតាមស្តង់ដា និងគុណភាពតាមបែបអន្តរជាតិ ហើយវាក៏ឆ្លើយតបទៅនឹងស្តង់ដាររស់នៅសម្រាប់បុគ្គលិកស្ថានទូតទាំងអស់ផងដែរដោយមាន៖ ប្រព័ន្ធភ្លើង សន្តិសុខ និងស្តង់ដាសំណង់នៃគុណភាពតែមួយ និងសុវត្ថិភាពតែមួយលើពិភពលោក។ គ្រប់យូនីតទាំងអស់មានមានការ៉ូឈើយ៉ាងស្រស់ស្អាតនាំចូលដោយក្រុមហ៊ុនអន្តរជាតិដ៏ល្បីឈ្មោះដែលអាចជឿទុកចិត្តបាន។ ប្រព័ន្ធសោអេឡិចត្រូនិចមានស្តង់ដាខ្ពស់មានកាមេរ៉ាសុវត្ថិភាព និងប្រព័ន្ធពន្លត់អគ្គីភ័យ និងលេខកូដសម្ងាត់ដែលធ្វើឡើងដោយបណ្ដាញទូរទស្សន៏ smart TV ហើយពិដានបំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់យូនីតទាំងអស់។ មានផ្តល់ជូនសេវាកម្មដូចជា៖ អាងហែលទឹកនៅលើដំបូលដែលជាទឹកប្រៃ កន្លែងហាត់ប្រាណ និងកន្លែងអាំងសាច់នៅលើដំបូលទៀតផង។ យូនីតជាន់ខាងលើផ្ដល់នូវទេសភាពដ៏ស្រស់ស្អាត និងទទួលបានការកម្សាន្តលក្ខណៈឯកជនយ៉ាងសប្បាយរីករាយ។ ទេសភាពដ៏ឆើតឆាយនៃទីក្រុងភ្នំពេញសង្កាត់ទន្លេបាសាក់គឺជាតំបន់ដែលអចលនទ្រព្យមានតម្លៃខ្ពស់ខ្លាំងពីព្រោះតែមានទីតាំងនៅជិតផ្សារទំនើបអ៊ីអនម៉ល សណ្ឋាគារណាហ្គាវើល ហាងលក់ទំនិញទំនើបៗ ភោជនីយដ្ឋាន បារ និងការអភិវឌ្ឍន៏ប្រណិតៗជាច្រើនទៀត។ សូមអញ្ជើញមកទស្សនាដោយផ្ទាល់នៅថ្ងៃព្រហស្សត៏ ទី៩ និងទី១០ ចាប់ពីម៉ោង ៨ព្រឹក ដល់ម៉ោង ៨ល្ងាច៖ធ្វើការទំនាក់ទំនងដោយផ្ទាល់មកកាន់៖លោក Matthew Tippetts: Matthew.tippetts@m-invest.capital - 010 927 450ស្វែងយល់បន្ថែមអំពីគម្រោងខុនដូ Habitat Condos ថ្ងៃនេះ!
The Second Cambodia Property Awards
The Second Cambodia Property Awards
June 6, 2022, 5:06 p.m.
Events & Announcements
Realestate News
Although relatively small, Cambodia’s real estate market scene is filled with industry-related events. It is that time of the year again when developers get the chance to see (or not) the payoff of their efforts and work, reassembled in the form of an award. For the second year in a row, the PropertyGuru Group is organizing the Cambodia Property Awards, which is set to be the biggest and most exclusive real estate awards event in the Kingdom.Last year, the debut event saw over 300 guests and VIPs, and was broadcast live on CTN’s Cambodia News Channel.Bringing together all the biggest developers in town and award them without upsetting anyone must be not an easy task. In order to find out more Realestate.com.kh met with Mr Terry Blackburn, Managing Director of PropertyGuru Asia Property Awards.The Cambodia Property Awards was launched in late 2015 as part of the then 10-year-old Asia Property Awards programme that began in Thailand in 2005 (which later on expanded to other seven countries across South East Asia and in China). Cambodia held its first gala dinner in February 2016, becoming the latest addition to the awards programme last year, which Terry described as “one of the last pieces of the puzzle.”Mr Terry believes that due to the Awards’ long history and earned credibility, they are in the right position to set a benchmark for quality within real estate, on a regional level.Developers of contemporary projects that will be completed within the next 18 months are now eligible to apply. Currently 22 categories are set for this year and each project will be evaluated by an independent panel of judges formed by top experts of the industry. The panel will be supervised by BDO, one of the world’s largest accounting and auditing firms, to ensure full transparency and conflict-free evaluations. But how can the Cambodia Property Awards set the benchmark for quality?Mr Terry explained that each project goes through a thorough onsite inspection, where the panel of experts reviews the viability of the construction and their quality, based on a verified checklist that covers different crucial aspects. This process – from nominations to choosing the winners – takes up to six months. Every real estate development is scrutinised, giving an extra assurance to future buyers. More importantly, based on existing rules of the Awards, developers who eventually win but fail to complete their projects by the established deadline, risk to have their award withdrawn. This gives assurance not only in terms of quality and design of a given development, but as well as its economic viability.Due to his familiarity with other Southeast Asian real estate markets, we have also asked Mr Terry’s thoughts on Cambodia compared to other countries where the Awards operate in, as well as the possibility of a real estate bubble: “In the upcoming months , when majority of the developments will be completed, we should have a better overview of what is being sold for occupation and what for investments. Of course a healthy market implies a high number occupants rather than speculative investments; if this will be the case for Cambodia, then a new wave of investments will come in, if not it might take a while before these projects are sold or rented out. In the latter case however, I do not see an imminent drop in price, since developers often work on tight margins.”When comparing Cambodia to other countries in Asia, Mr Terry stated: “I must say that Cambodia is small but certainly a fast-moving market, with plenty of room for everyone: I particularly see a big potential in the affordable housing, given that the Cambodian finance sector is more consolidated compared to other countries, such as for instance Myanmar, where all the payments still happen in cash and a proper mortgage system is not yet in place.”For developers who are interested in entering their properties in the Cambodia Property Awards, nominations will close on 27 January and entries on 3 February.Find more  real estate news on Realestate.com.kh