+855 92 92 1000
Logo
ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ
Updated on: June 6, 2022, 5:05 p.m.
Published on: July 28, 2016, 4:42 a.m.
Events & Announcements
Realestate News

ក្រុមហ៊ុនវិនិយោគទុនអន្តរជាតិបោះទុន ១០០​ លានដុល្លារនៅឆ្នេរសេះស,​ ប៉ុន្តែភ្នាក់ងារ អចលនទ្រព្យក្នុងស្រុកលើកឡើងពីតម្រូវការក្នុងទីផ្សារ


investment in sihanoukville 2

ខេត្តព្រះសីហនុជាខេត្តមួយក្នុងចំណោមខេត្តដែលមានសេដ្ឋកិច្ចសំខាន់នៅក្នុងប្រទេសកម្ពុជា។ ក្រុងព្រះសីហនុ ត្រូវបានទទួលស្គាល់ពីធនធានមានតម្លៃដ៏ច្រើន រួមបញ្ចូលទាំងប្រេងក្នុងបាតសមុទ្រ និងការអភិវឌ្ឍន៍សេដ្ឋកិច្ច រឹងមាំរបស់ខ្លួនក្នុងវិស័យពាណិជ្ជកម្ម ឧស្សាហកម្ម និងកសិកម្ម។  

យោងទៅតាមលោ Chhit Sengnguon ជាអភិបាលខេត្តរងនៃព្រះសីហនុ វាក៏បង្ហាញពីសក្តានុ ពលដ៏សម្បើមជាទិសដៅតំបន់ ឆ្នេរទេសចរណ៍ ក្នុងនោះមានភ្ញៀវទេសចរណ៍ប្រមាណ ១.៣ លាននាក់មានមកទស្សនានៅក្រុងព្រះសីហនុអំឡុងប្រាំខែដំបូង ក្នុងឆ្នាំ ២០១៦ ដែលបានកើន ឡើងប្រមាណជា ១៦ ភាគរយធៀបទៅនឹងឆ្នាំ ២០១៥។ សូមអានអត្ថបទពេញលេញការកើន ឡើងការអភិវឌ្ឍន៍អចលនទ្រព្យនៅក្នុងវិស័យទេសចរណ៍នៅក្រុងព្រះសីហនុ។

យើងទៅតាមរបាយការណ៍មួយរបស់ទូរទ្ទស្សន៍បាយ័ន  ក្នុងបទបង្ហាញរបស់លោក គ្រីស្តូប ហ្វរស៊ីនីទី នាយកប្រតិបត្តិ ក្រុមហ៊ុន KC JSM Service, Ltd អំពីគម្រោងវិនិយោគរបស់ ក្រុមហ៊ុន ជូនអាជ្ញាធរខេត្ដ នៅសាលាខេត្ដព្រះសីហនុ កាលពីថ្ងៃទី២៥ ខែកក្កដានេះ  បាននិយាយថា "ដោយមើលឃើញពីពីសក្តានុពលនៃទីផ្សារទេសចរណ៍នៅក្រុងព្រះសីហនុ ក្រុមហ៊ុនវិនិយោគបរ ទេស  KC JSM Services Ltd បានសម្រេចវិនិយោគរមណីយដ្ឋានពហុគម្រោងនៅតំបន់ឆ្នេរសេះ ស នៅជិតកំពង់ផែរក្រុងព្រះសីហនុ ហើយគម្រោងនេះនឹងចាប់ផ្តើមនៅខែតុលា ចុងឆ្នាំនេះ។"

investment in sihanoukvilleយោងតាម IBC Cambodia ក្រុមហ៊ុន  KC JSM Services Ltd គឺជាក្រុមហ៊ុន អភិវឌ្ឍន៍លើអចលន ទ្រព្យផ្តោតសំខាន់លើ ការអភិវឌ្ឍន៍អចលនទ្រព្យ គ្រប់ជំហាន ពីគោលគំនិតរបស់គម្រោង និងផែនការមេ ក្នុងការគ្រប់គ្រង អចលទ្រព្យ។ តាំងពីឆ្នាំ ២០១២ ក្រុមហ៊ុនបានធ្វើការជិតស្និតជា មួយរដ្ឋាភិបាលកម្ពុជាទាក់ទងនឹងគោលនយោបាយសម្រាប់ការអភិវឌ្ឍន៍ តំបន់ឆ្នេរនៅកម្ពុជា ដែលទាក់ទងនឹង គោលនយោបាយអភិវឌ្ឍន៍ ឧស្សាហកម្មឆ្នាំ ២០១៥ - ២០១៥។

លោក ហ្វរស៊ីនីទី បញ្ជាក់ថា “រមណីយដ្ឋានពហុគម្រោងនេះមានទីតាំងនៅក្នុងភូមិ៣ សង្កាត់៣ ក្រុងព្រះសីហនុ ដែលគ្រប់ ដណ្តប់លើទំហំដីជិត ៦០,០០០ហិចតា ជាមួយនឹងទឹកប្រាក់ចំនួន ១១៩ លានដុល្លា”។

លោកបន្តថា ក្រុមហ៊ុនបានចំណាយពេលបួនឆ្នាំសិក្សាពីផលប៉ះពាល់នៃបរិស្ថាន និងបញ្ហា ប្រឈមនានា ព្រមជាមួយនឹង ដំណោះស្រាយផ្សេងៗមុនពេលគម្រោងបញ្ជាក់ច្បាស់លាស់។

សរុបទៅគម្រោងនេះនឹងត្រូវចំណាយពេល ២ឆ្នាំដើម្បីបញ្ចប់ការសាងសង់ហេដ្ឋារចនាសម្ព័ន្ធ ទាំងអស់។ ក្រុមហ៊ុន KC JSM Services មិនត្រឹមតែផ្តល់នូវសេវាកម្មទេសចរណ៍ប៉ណ្ណោះទេ ថែមទាំងផ្តល់ឱកាសការងារចំនួន ៣០០០ កន្លែង ជាមួយនឹងការផ្តល់ប្រាក់ខែទាបបំផុត ២០០ ដុល្លារក្នុងមួយខែ។

ទាក់ទងទៅនឹងគម្រោងវិនិយោគថ្មីនេះនៅក្រុងព្រះសីហនុ លោក វ៉ាន់ ចាន់ថន ជានាយកប្រតិ បត្តិរបស់ក្រុមហ៊ុន TownCity Real Estate មានគម្រោងសាងសង់ជាច្រើនកំពុដំណើរការសាង  សង់នៅក្នុងព្រះសីហនុនៅក្នុងពេលបច្ចុប្បន្នដូចជា គម្រោង Camhomes និងគម្រោង D’Seaview ហើយនឹងអាចមានគម្រោងព្រលានយន្តហោះថ្មីនៅពេលខាងមុខ។

លោក ចាន់ថននិយាយថា “ភាពរីកចម្រើននៃការវិនិយោគនៅក្នុងព្រះសីហនុបែបនេះនឹងធ្វើឲ្យមានអ្នករស់នៅទីនេះកាន់ តែច្រើនហើយតម្លៃនៃអចលនទ្រព្យក៏នឹងកើនឡើងដែរ”

លោកបន្ថែមថា "គម្រោងថ្មីនេះ ជាការវិនិយោគដ៏ល្អនៅក្នុងក្រុងព្រះសីហនុ ដោយសារវានឹង ផ្តល់ជាច្រើនគឺ ផលចំណេញ ដោយផ្ទាល់ និងដោយប្រយោល។"

លោកបានពន្យល់ថាទេសចរណ៍នឹងផ្តល់ប្រយោជន៍ដោយផ្ទាល់ទៅដល់អ្នករស់នៅក្នុងខេត្ត ព្រះសីហនុរួមមានឱកាសការងារ និងប្រាក់ចំណូលផ្សេងៗ។ ក្នុងពេលជាមួយគ្នាវាក៏បានផ្តល់ ជាផលប្រយោជន៍ដោយប្រយោល ដោយនឹងទទួលបានឱកាស វិនិយោគបន្ថែមទៀត តាមរយៈភ្ញៀវទេសចរណ៍ដែលទស្សនា ដែលពួកគេនឹងសំឡឹងរកឱកាសវិនិយោគផងដែរ។

លោក ចាន់ថន និយាយថា “ភ្ញៀវទេសចរណ៍ច្រើនមកលំហែរនៅក្រុងព្រះសីហនុ ក៏ជាឱកាស ឲ្យមានការវិនិយោគវិស័យ អចលនទ្រព្យច្រើនទៀតនៅក្នុងក្រុងព្រះសីហនុ នៅពេលអនាគត”។

ប៉ុន្តែលោក ដែន សាកល ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate នៅក្នុងខេត្ត នេះ លើកឡើងថា នេះជាគម្រោងលំដាប់ខ្ពស់ ដូចច្នេះវានឹងមិនផ្តល់ផលចំណេញដល់អ្នក ក្នុងស្រុកនោះទេ ដោយសារតម្លៃលក់ចេញតម្លៃថ្លៃ។

លោក សាកល និយាយថា “គម្រោងនេះគឺសម្រាប់គួ្រសារមានជីវភាពធូរធារ និងជនបរទេស ប៉ុណ្ណោះ”។

“ការប្រកាសពីគម្រោង គឺបានផ្តោតលើផលប្រយោជន៍ជាវិជ្ជមាននៃការវិនិយោគ ប៉ុន្តែតាម ជាក់ស្តែង នឹងមិនទទួលបានដូច អ្វីដែលបានអះអាងនោះឡើយ។ មានគម្រោងមួយចំនួន នៅក្រុងព្រះបានក្លាយទៅជាទីក្រុងខ្មោច ហើយហានិភ័យដូចគ្នានឹង អាចកើតមានដល់គម្រោង ផ្សេងដែរ”។

លោក សាកលបន្ថែមថា “នៅឆ្នាំ ២០១៥ គឺមានកំណើនវិនិយោគនៅក្រុងព្រះសីហនុ ដូចជា គម្រោងខុនដូ វីឡា និងសណ្ឋាគារ។ ពេលនោះមានតម្រូវការច្រើនក្នុងទីផ្សារ ចំនែក ការបន្ត វិនិយោគនៅឆ្នាំ ២០១៦ គឺបានធ្លាក់ចុះ ដោយសារការផ្គត់ផ្គងលើសពីតម្រូវការទីផ្សារ និងដោយសារទីផ្សារសល់តាំងពីឆ្នាំ ២០១៥ មក”។

ទោះបីជាលោកមានទុទ្ទិដ្ឋិនិយមចំពោះតម្រូវការទីផ្សារសម្រាប់គម្រោងធំៗដូចជា គម្រោង ឆ្នេរសេះសរនេះក៏ដោយ តែលោកក៏បានលើកឡើងដែរថា តម្រូវការទីផ្សារអចលនទ្រព្យនៅក្នុងក្រុងព្រះសីហនុគឺមានភាពល្អប្រសើរឡើងវិញនៅ ពាក់កណ្តាល់ទី២ នៃឆ្នាំ ២០១៦។

រូបភាពពីប្រភពhttp://www.thekingstrip.com/index សិក្សាបន្ថែមទៀតពី ក្រុងព្រះសីហនុ ដែលជាទិសដៅនៃអចលនទ្រព្យ និងការណែសម្រាប់អ្នកវិនិយោគ ក្នុងពេលនេះ!   ky kosal author

Comments