+85561 777 090
Logo

Recent Articles

គម្រោង Blue Bay នៅក្រុងព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ នេះហើយ
គម្រោង Blue Bay នៅក្រុងព្រះសីហនុនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ២០១៩ នេះហើយ
June 7, 2022, 3:16 a.m.
ការវិនិយោគអចលនទ្រព្យគឹអាចមានហានិភ័យខ្លះដែរ។ ប៉ុន្តែហានិភ័យនឹងមានតិចតួច នៅពេលគម្រោងជិតបញ្ចប់ការសាងសង់។ គម្រោងខុនដូ Blue Bay គឺជាការអភិវឌ្ឍថ្មីបំផុតមួយ ក្នុងទីក្រុងឆ្នេរសមុទ្រខេត្តព្រះសីហនុ ដែលនឹងបញ្ចប់ការសាងសង់នៅចុងឆ្នាំ ២០១៩ នេះ ដែលនេះមានន័យថាសក្តានុពលរបស់គម្រោងអាចឃើញច្បាស់រួចទៅហើយ។ក្រុងព្រះសីហនុ ដែលជាទីក្រុងឆ្នេរសមុទ្ររីកគឺកំពុងបង្កើតសក្តានុពលដ៏អស្ចារ្យចម្រើនថ្មី និងក្លាយជាគោលដៅវិនិយោគដ៏ទាក់ទាញបំផុតមួយនៅអាស៊ី។វិធីល្អបំផុតមួយដើម្បីបញ្ជៀសហានិភ័យនៅពេលទិញអចលនទ្រព្យគឺទិញគម្រោងដែលបានបញ្ចប់ការសាងសង់ ឬជិតបញ្ចប់។ ទោះជាយ៉ាងណាក៏ សម្រាប់ខេត្តព្រះសីហនុ ការអភិវឌ្ឍន៍ជាច្រើននឹងមិនត្រូវបាន បញ្ចប់ក្នុងរយៈពេលពីរបីឆ្នាំទៀតនោះទេ។ ប៉ុន្តែសម្រាប់គម្រោង Blue Bay វិញ នឹងបញ្ចប់ជាស្ថាពរក្នុងក្នុងខែធ្នូ ឆ្នាំ​២០១៩នេះ។ជាការពិត Blue Bay គឺជាគម្រោងខុនដូលំដាប់ខ្ពស់បំផុតមួយដែលនឹងត្រូវប្រគល់ជូននៅចុងឆ្នាំនេះ។ អ្នកអភិវឌ្ឍន៍របស់ Blue Bay ផ្តល់ជូនផលចំណេញខ្ពស់មិនធ្លាប់មាន ក្នុងអត្រាជួលត្រឡប់ប្រចាំឆ្នាំថេរ ៨  ភាគរយ រហូតដល់រយៈពេល ៨ ឆ្នាំសម្រាប់អ្នកទិញ។លើសពីនេះទៅទៀតធនាគារភ្នំពេញពាណិជ្ជកំពុងធ្វើការសហការ និងផ្តល់កម្ចីទិញផ្ទះដល់អ្នកទិញ។ កុំរង់ចាំឆ្នាំក្រោយ! ចុចនៅទីនេះ ដើម្បីចាប់ផ្តើមទទួលយកអត្ថប្រយោជន៍ជាមួយ Blue Bay ឥឡូវនេះ!  លក្ខណៈពិសេសរបស់ Blue Bayបច្ចុប្បន្ននេះ បន្ទប់សណ្ឋាគារធម្មតា មិនមានទេសភាពមហាសមុទ្រ ដែលនៅជិតទីតាំងរបស់ Blue Bay មានតម្លៃប្រហែល ១១០ ដុល្លារក្នុងមួយយប់។ នេះមានន័យថាប្រាក់ចំណូលប្រចាំខែនៅទីនេះអាចខ្ពស់ រហូតដល់ ៣,០០០ ដុល្លារ។ការប៉ាន់ស្មានដែលតិចបំផុតបង្ហាញថាយូនីតអាមផាតមិនទំហំ ៥៨ ម៉ែត្រការ៉េនៅ Blue Bay អាចរកបាន ២,០០០ ដុល្លារក្នុងមួយខែ។ នេះស្មើនឹង ២៤,០០០ ដុល្លារក្នុងមួយឆ្នាំ ហើយជិត ១០០,០០០ ដុល្លារក្នុងរយៈពេល ៤ ឆ្នាំ។ឥឡូវនេះ Blue Bay កំពុងដាក់លក់ក្នុងតម្លៃប្រហែល ៣,៤០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ នេះមានន័យថាតម្លៃសរុបនឹងមានប្រហែល ២០០,០០០ ដុល្លារ។ ត្រង់នេះអ្នក អាចទទួលបានចំណូលប្រចាំឆ្នាំប្រហែល ១២ ភាគរយ។វិនិយោគឥឡូវនេះ អ្នកអាចមានសិទ្ធិទទួលបានការជួលត្រលប់រយៈពេល ៣ ឆ្នាំ។ នេះឱកាសគឺមានតែមួយគត់នៅក្នុងតំបន់នេះ ហើយវាមានន័យថាអ្នកអាចទទួលបានការបញ្ចុះតម្លៃ ៣០ ភាគរយ។ក្នុងនាមជាសក្ខីភាពនៃវឌ្ឍនភាពរបស់គម្រោង Blue Bay អគារ C របស់របស់គម្រោងនេះត្រូវបានបញ្ចប់រួចរាល់កាលពីខែតុលាឆ្នាំមុន។ ឥឡូវនេះជាពេលត្រូវរាប់ថយក្រោយរហូតដល់ខែធ្នូ ឆ្នាំ២០១៩ ។ យូនីតនៅ Blue Bay មានទំហំពី ៥៨ ទៅ ១០០ ម៉ែត្រការ៉េ។លម្អិតអំពី Blue BayBlue Bay ស្ថិតនៅលើឆ្នេរឯករាជ្យខេត្តព្រះសីហនុ។ ឈរលើផ្ទៃដីទំហំ ១១០,០០០ ម៉ែត្រការ៉េ Blue Bay មានកម្ពស់ ៣៧ ជាន់ មានអាផាតមេន ១,៥០០ យូនីត។ គួរកត់សម្គាល់ថា ៨០% នៃយូនីតអាចមើលឃើញទេសភាពសមុទ្រ។ជីវិតរស់នៅក្នុង Blue Bay គឺមានភាពងាយស្រួល។ ពោលគឺនៅជិតរង្វង់មូលតោពីរ និងជិតកន្លែងទាក់ទាញជាច្រើនទៀតនៅក្រុងព្រះសីហនុ ដូចជា៖ ឆ្នេរឯករាជ្យ ឆ្នេរអូរឈើទាល ឆ្នេរសុខា ឆ្នេរជ័យជំនះ ឆ្នេរ Serendipity កោះរ៉ុង  កោះរុងសន្លឹម កោះឫស្សី ឧទ្យានភ្នំស្វា។ Blue Bay ក៏មានសេវាកម្មសម្បូរបែបផងដែរ។ ទាំងនេះរួមមាន កាស៊ីណូ កន្លែងហែលទឹកសមុទ្រ  អាងហែលទឹកលើដំបូល កន្លែងលេងបាល់ទះលើឆ្នេរ ភោជនីយដ្ឋានអាហារចិន និងអឺរ៉ុប រង្គសាល បារ ក្លឹបអាជីវកម្ម ក្លឹបហាត់ប្រាណ ផ្សារទំនើប ហាងកាហ្វេ មជ្ឈមណ្ឌលសេវាកម្មអចលនទ្រព្យ និងផ្សេងៗទៀត។លើសពីនេះទៀតសណ្ឋាគារលំដាប់ផ្កាយ ៥ ដ៏ល្បីល្បាញឈ្មោះថា  Wyndham Hotel និងហាងទំនិញរួចពន្ធដ៏ធំមួយបានចុះហត្ថលេខាចូលរួមជាមួយគម្រោងនេះ។Blue Bay លេចធ្លោលើសគេផ្នែករចនា។ ស្ថាបត្យកម្មសម័យទំនើបរបស់គម្រោង មានចម្លាក់លម្អិត និងប្រណិតនៅគ្រប់ជ្រុង។ ការរស់នៅទីនេះគឺពោពេញដោយភាពស្រស់ស្អាត សុខភាព និងរចនាបថបែបថ្មី។គុណភាពអគារ Blue BayBlue Bay ប្រើប្រាស់ស្តង់ដារសាងសង់ដ៏ទំនើប ដែលមានលក្ខណៈពិសេសដូចជា៖ បទដ្ឋានស្តង់ដារនៃដែកថែប និងបេតុងមានកម្រិតខ្ពស់កន្លែងពាណិជ្ជកម្មនៅជាន់ក្រោមជាមួយជញ្ជាំងថ្មក្រានីតបង្អួចចាប់ពីបាតក្រោមទៅពិដានជាមួយនឹងអាលុយមីញ៉ូមកញ្ចក់អ៊ីសូឡង់ពីរជាន់អ៊ីសូឡង់ការពារកំដៅកម្រិតខ្ពស់នៅលើជញ្ជាំងខាងក្នុង និងខាងក្រៅជម្រើសដ៏សម្បូរបែបនៅ Blue Bay កំពុងរង់ចាំអ្នក។ អ្នកអាចជ្រើសរើសយកយូនីតណាមួយទៅតាម តម្រូវកាពិតប្រាកដរបស់អ្នក។ មិនថាអ្នកចង់បានផ្ទះលម្ហែកាយ កន្លែងដែលអាចជួលត្រលប់ ឬផ្ទះទីពីរ នោះទេ អ្នកអាចស្វែងរកបាននៅទីនេះ។សូមអញ្ជើញមកកាន់ការិយាល័យលក់របស់ Blue Bay ឬទាក់ទងមកពួកយើងឥឡូវនេះ។ ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅខេត្តព្រះសីហនុ ឬអចលនទ្រព្យសម្រាប់ជួលនៅខេត្តព្រះសីហនុនៅថ្ងៃនេះ។
Building collapse in Sihanoukville
​រដ្ឋា​ភិ​បាល​បង្កើត​គណៈ​កម្មាការ​ពង្រឹង​ការ​ត្រួត​​​ពិ​និត្យ​គុណ​​​ភាព​សំ​ណង់នៅ​ខេត្ត​ព្រះ​សី​ហនុ​ បន្ទាប់​ពី​អគារ​សាង​សង់​បានត្រឹម​​ ៧ ជាន់ដួល​​​​រលំ
June 6, 2022, 5:02 p.m.
លោក យន្ត មីន បានលាលែងពីអភិបាលខេត្តព្រះសីហនុនៅថ្ងៃច័ន្ទនេះ។លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចេញសេចក្តីសម្រេចមួយកាលពីថ្ងៃអាទិត្យ ស្តីពីការបង្កើតគណៈកម្មការត្រួតពិនិត្យគុណភាពសំណង់នៅខេត្តព្រះសីហនុ ដើម្បីពង្រឹងការត្រួតពិនិត្យស្តង់ដា និងសុវត្ថិភាពសំណង់អគារ នៅខេត្តជាប់សមុទ្រមួយនេះដែលកំពុងមានកំណើនគម្រោងសាងសង់ពីវិនិយោគិនចិន។  ការសម្រេចនេះ គឺធ្វើឡើងត្រឹមតែមួយថ្ងៃ បន្ទាប់ពីអគារកម្ពស់ ៧ ជាន់មួយដែលកំពុងសាងសង់មានទីតាំងនៅខេត្តព្រះសីហនុ បានដួលរលំ ហើយបណ្តាលឲ្យកម្មករសំណង់ ២៥ នាក់បាត់បង់ជីវិត និង ២៤ នាក់ផ្សេងទៀតរងរបួសធ្ងន់ស្រាល។ ក្រុមអ្នកសង្រ្គោះមិនទាន់បញ្ចប់ការរើបំណែកអគារដួលរលំដើម្បីស្វែងរកអ្នកជាប់ កប់ក្នុងអគារនេះនៅឡើយគិតមកទល់ពេលនេះ។សេចក្តីសម្រេចរបស់រដ្ឋាភិបាល ដែលលោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានចុះហត្ថលេខាកាលពីថ្ងៃ ២៣ មិថុនា បានចាត់តាំងលោក ឡៅ ទិព្ធសីហា រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ជាប្រធានគណៈកម្មកានេះ និងលោក អ៊ុក គឹមលេខ អនុរដ្ឋលេខាធិការក្រសួងមហាផ្ទៃ ជាអនុប្រធាន។ គណៈកម្មការនេះមានសមាជិក ១៣ នាក់ ហើយលោក យន្ត មីន អភិបាលខេត្តព្រះសីហនុ ដែលកំពុងត្រូវបានរងការរិៈគន់ពីប្រជាពលរដ្ឋអ្នកលេងបណ្តាញសង្គមជាសមាជិកអចិន្ត្រៃយ៍។យ៉ាងនេះក៏ដោយ លោក យន្ត មីន នៅថ្ងៃច័ន្ទនេះត្រូវបានលោក នាយករដ្ឋមន្រ្តី ហ៊ុន សែន បញ្ជាក់នៅក្នុងគេហទំព័រហ្វេសប៊ុករបស់លោកថា ត្រូវបានអនុញ្ញាត្តិឲ្យលាលែងដំណែងជាអភិបាលខេត្តព្រះសីហនុហើយ តបតាមសំណើររបស់សាមីខ្លួនមកលោកនាយករដ្ឋមន្រ្តី។ តែលោកត្រូវមានតួនាទីដឹកនាំយុទ្ធនាការសង្រ្គោះរហូតដល់ចប់សព្វគ្រប់សិន។យោងតាមសេចក្តីសម្រេចរបស់រដ្ឋាភិបាល គណៈកម្មការនេះនឹងត្រូវត្រួតពិនិត្យបទដ្ឋានបច្ចេកទេស បទដ្ឋានគតិយុត្ត ស្តង់ដារសំណង់ ស្តង់ដារសុវត្ថិភាព និងគុណភាពសំណង់ នៅតាមការដ្ឋានសំណង់នៅខេត្តព្រះសីហនុ។ គណៈកម្មការនេះក៏ត្រូវត្រួតពិនិត្យលក្ខណៈសម្បត្តិរបស់ក្រុមហ៊ុនទទួលម៉ៅការសាងសង់នៅតាមការដ្ឋានសំណង់ និងធ្វើបច្ចុប្បន្នភាពសំណង់អគារដែលបានសាងសង់រួច និងកំពុងធ្វើអាជីវកម្មជាដើម។ទាក់ទងនឹងការររលំអគារកម្ពស់ ៧ ជាន់ដែលបណ្តាលឲ្យមនុស្សស្លាប់ និងរងរបួស គិតមកទល់ពេលនេះមិនទាន់មានការបញ្ជាក់ផ្លូវការពីមូលហេតុជាក់លាក់នៅឡើយ។ យ៉ាងណាក៏ដោយ ឧបទ្ទេវហេតុ នេះបានឆ្លុះបញ្ចាំងកាន់តែច្បាស់ពីគ្រោះថ្នាក់ និងហានិភ័យ ចំពោះសំណង់ដែលមិនបានទទួលច្បាប់អនុញ្ញាត្តិឲ្យសាងសង់ច្បាស់លាស់។ ទីក្រុងព្រះសីហនុ ដែលជាខេត្តជាប់មាត់សមុទ្ររបស់កម្ពុជា កំពុងផ្លាស់ប្តូរមុខមាត់យ៉ាងខ្លាំងខាងផ្នែកសំណង់អគារ ដែលរួមមានទាំងសំណង់សណ្ឋាគារ និងកាស៊ីណូ ដែលភាគច្រើនជាការវិនិយោគរបស់ជនជាតិចិន។លោក យន្ត មីន អភិបាលខេត្តព្រះសីហនុ កាលពីថ្ងៃសៅរ៍ បានលើកឡើងថា អគាដែលបាក់រលំនេះ គឺជាការវិនិយោគដោយជនជាតិចិន ហើយបានសាងសង់ដោយមិនមានច្បាប់អនុញ្ញត្តិត្រឹមត្រូវឡើយ។ លោកបញ្ជាក់នាពេលនោះថា លោកបានចុះឃាត់ និងព្រមានដល់ម្ចាស់គម្រោងនេះពីរដងហើយ តែម្ចាស់អគារមិនស្តាប់។សេចក្តីជូនដំណឹងរបស់អជ្ញាធរខេត្តបានឲ្យដឹងថា ជនជាតិចិនបីនាក់ ដែលជាប់ទាក់ទងនឹងគម្រោងសំណង់អគារនេះត្រូវបានឃាត់ខ្លួន ខណៈការស៊ើបអង្កេតពីការបាក់រលំនេះកំពុងដំណើរការ។ស្ថានទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំកម្ពុជាបានចេញប្រកាសមួយបង្ហាញពីអារម្មណ៍ក្ដុកក្ដួលចំពោះ ឧបទ្ទេវហេតុបាក់រលំអគារក្នុងខេត្តព្រះសីហនុ ដោយបញ្ជាក់ថាភាគីចិនគាំទ្រស្ថាប័នពាក់ព័ន្ធរបស់កម្ពុជាបើកការស៊ើបអង្កេតតាមផ្លូវច្បាប់ និងគាំទ្រទាំងស្រុងចំពោះភាគីកម្ពុជាដើម្បីចាត់វិធានការណ៍តាមផ្លូវច្បាប់ទៅលើជនល្មើសទាំងឡាយដែលពាក់ព័ន្ធក្នុងឧបទ្ទេវហេតុលើកនេះ។តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!
រមណីយដ្ឋានវីគិរីរម្យនឹងអាចក្លាយជាទីក្រុងរណបនៅពេលអនាគត
រមណីយដ្ឋានវីគិរីរម្យនឹងអាចក្លាយជាទីក្រុងរណបនៅពេលអនាគត
June 7, 2022, 6:02 a.m.
រមណីដ្ឋានបែបធម្មជាតិអមដោយព្រៃស្រល់ដ៏ធំបំផុតមួយនៅក្នុងតំបន់ឧទ្យានជាតិគិរីរម្យនៅក្នុងខេត្តកំពង់ស្ពឺ ឈ្មោះថា “គម្រោងវីគិរីរម្យ” នឹងក្លាយជាតំបន់អភិវឌ្ឍន៍ធំបំផុតសម្រាប់ការកំសាន្ត ​និងទេសចរណ៍បែបធម្មជាតិនៅក្បែរទីក្រុងភំពេញ។​ តំបន់នេះក៏នឹងត្រូវអភិវឌ្ឍជាទីក្រុងរណប ដែលមានផ្ទៃដីសរុបរហូតដល់ ៩,៧២៧ ហិចតា។  កម្ពុជាមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយក៏កំពុងផ្តល់ជូនជម្រើសវិនិយោគអចលនទ្រព្យដ៏សម្បូរបែប។ ថ្វីបើភាគច្រើននៃការផ្តល់ជូននេះត្រូវបានប្រមូលផ្តុំនៅក្នុងរាជធានី បច្ចុប្បន្ននេះតាមបណ្តាខេត្តនានាក៏កំពុងចាប់ផ្តើមផ្តល់នូវឱកាសដ៏ទាក់ទាញជាច្រើនសម្រាប់វិនិយោគិន។លោក ជិន សំភា ជានាយកគ្រប់គ្រប់គ្រងទូទៅរបស់គម្រោងវីគិរីរម្យបានមានប្រសាសន៍ថា​ គម្រោងសាងសង់តំបន់ទេសចរណ៍ និងទីក្រុងរណបនៅក្នុងខេត្តកំពង់ស្ពឺនេះបានទទួលសិទ្ធិវិនិយោគពីរដ្ឋាភិបាលនៅក្នុងឆ្នាំ ២០១៤ ជាមួយនឹងទឺកប្រាក់វិនិយោគរហូតដល់ ៥៨៣ លានដុល្លារក្រោមការវិនិយោគពីក្រុមហ៊ុនជប៉ុន។ទេសចរណ៍ និងសេវាកម្មលោកសំភាបានបន្តថា​ គម្រោងទីក្រុងរណបនេះនឹងត្រូរសាងសង់ជា​តំបន់ទេសចរណ៍កំសាន្តលម្ហែកាយបែបធម្មជាតិដ៏ល្អបំផុតមួយ អមដោយសាវាកម្មចម្រុះ ក្នុងនោះមានដូចជា៖ ទីលានវាយកូនហ្គោលរាប់ហិចតា ផ្សារទំនើប លំនៅដ្ឋានលម្ហែកាយ ផ្ទះស្នាក់នៅ សហគមនប្រជាជន សាកលវិទ្យាល័យ មន្ទីពេទ្យ និងសេវាកម្មចាំបាច់ជាច្រើនទៀត។សម្រាប់ពេលបច្ចុប្បន្ន ការសាងសង់បានចាប់ទើបតែចាប់ផ្តើមលើផ្ទៃដី ៥ ហិចតាប៉ុណ្ណោះ ដោយមានជាគម្រោងផ្ទះលម្ហែកាយបែបវីឡា៖  Villa Justmin និង Home Suite ដែលមានតម្លៃចាប់ពី ៤០,០០០ ដុល្លារឡើងទៅ និងគម្រោងសាកលវិទ្យាល័យដែលផ្តល់ជូនអាហារូបបករណ៍ដល់សិស្សនិស្សិតទូទៅ ១០០ ភាគរយ។ ប៉ុន្តែអ្វីដែលគួរឲ្យចាប់អារម្មណ៍ត្រង់ថា ក្រុមហ៊ុនបានជួយដល់ប្រជាជនក្នុងស្រុក ឲ្យមានការងារធ្វើ និងជាបណ្តើៗបានជួយពួកគាត់ឲ្យឈប់កាប់បំផ្លាញព្រៃឈើ និងការបរបាញ់សត្វព្រៃ។   ទាក់នឹងការសាងសង់ក្នុងជំហានបន្ទាប់ លោ​ក សំភា បានអះអាងថា ឥឡូវនេះក្រុមហ៊ុនកំពុងសុំសិទ្ធិអនុញ្ញតយកគ្រឿងចក្រឈូសឆាយចូល ដើម្បីចាប់ផ្តើមកែលម្អប្រព័ន្ធផ្លូវ និងហេដ្ឋារចនាសម័ន្ធសំខាន់ៗ ឲ្យប្រសើរឡើង។ ទោះយ៉ាងណា លោកមិនទាន់បញ្ជាក់ពីកាលបរិច្ឆេទច្បាស់លាស់ថាតើគម្រោងទីក្រុងរណបដ៏ធំនេះនឹងលេចរូបរាង្គពិតប្រាកនៅឆ្នាំណានៅឡើយទេ ប៉ុន្តែលោកជឿថាក្រុមហ៊ុននឹងសម្រេចទៅតាមអ្វី ដែលបានកំណត់នៅក្នុងផែនការអភិវឌ្ឍន៍ ១៥ ឆ្នាំដំបូង។គម្រោងរមណីដ្ឋានវីគិរីរម្យត្រូវបានអភិឌ្ឍដោយក្រុមហ៊ុនជប៉ុន ដោយផ្តោតសំខាន់លើការវិនិយោគបែបអេកូទេសចរណ៍ ពោលគឺការថែរក្សា ​និងការពារសម្រស់ធម្មជាតិ ដើម្បីគុណភាពនៃការស្នាក់នៅរបស់ទេសចរណ៍ទាំងពេលបច្ចុប្បន្ន និងអនាគត៕​តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!
គន្លឹះ៖ ផ្ទះខ្លះតូច តែអ្នកដែលបានឃើញសុទ្ធតែចង់រស់នៅ
គន្លឹះ៖ ផ្ទះខ្លះតូច តែអ្នកដែលបានឃើញសុទ្ធតែចង់រស់នៅ
June 5, 2022, 2:08 a.m.
ជាទូទៅមនុស្សភាគច្រើនចង់រស់នៅក្នុងផ្ទះធំ ផ្ទះវីឡា ឬផ្ទះដែលមានទំហំទូលាយដោយសារគេជឿថាវា អាចធ្វើឲ្យអារម្មណ៍នៃការរស់នៅកាន់តែមានសុភមង្គល។ នេះប្រហែលជាការពិតមែនហើយ។  ប៉ុន្តែវាមិន មែនមានន័យផ្ទះដែលមានបន្ទប់តិច និងមានទំហំតូចមិនអាចផ្តល់ក្តីសុខឲ្យដល់ជីវិតនោះឡើយ។ការពិតផ្ទះតូច ឬធំវាអាចធ្វើឲ្យអ្នកដែលជាម្ចាស់ផ្ទះទទួលបានអារម្មណ៍កក់ក្តៅដូចគ្នា និងអាចរស់នៅក្នុងជីវិតបែបទាន់សម័យដូចគ្នា។ ប៉ុន្តែប្រហែលជាផ្ទះទំហំតូច មានកន្លែងតូចចង្អៀត បន្តិច ដូច្នេះហើយម្ចាស់ផ្ទះត្រូវតែមានភាពឆ្លាតវៃក្នុងការរៀបចំផ្ទះតូច ឲ្យទៅជាលំនៅដ្ឋានល្អបំផុត។ខាងក្រោមជាចំណុចខ្លះៗ ដែលអាចផ្លាស់ប្តូរការគិតបែបអវិជ្ជមានចំពោះផ្ទះដែលមានទំហំតូច៖ទីតាំងទីតាំងជាកត្តាសំខាន់បំផុតសម្រាប់អចលនទ្រព្យ។ ទីតាំងកាន់តែល្អ យូនីតកាន់តែថ្លៃ ដូច្នេះយូនីត​ លំនៅដ្ឋានតូចៗល្មម បែបខុនដូ អាផាមេន ផ្ទះល្វែងជាន់លើជាជម្រើសអ្នកមានប្រាក់មានកំណត់។ បើទោះបីផ្ទះរបស់អ្នកមានទំហំតូចពិតមែន តែអ្នកទទួលបានចំណេញដ៏ច្រើនពីសក្តានុពល និងសេវាកម្មដែលមានស្រាប់នៃតំបន់លំនៅដ្ឋានរបស់អ្នក។ ហើយទាំងនេះប្រហែលជាអ្វីដែលអ្នកកំពុងតែត្រូវការចាំបាច់។​ឧទារណ៍ អ្នកមានផ្ទះ ដែលមានបន្ទប់គេងមួយនៅក្នុងសង្កាត់បឹងកេងកេង ១ ឬដូនពេញ អ្នកនឹងទទួលបានសេវាកម្មគ្រប់បែបយ៉ាងដូចជា៖ សាលារៀន មន្ទីរពេទ្យ ហាទំនិញ ហាងកាហ្វេ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ​ និងសេវាកម្មសំខាន់ៗជាច្រើនទៀត។ ពិតណាស់អ្នកត្រូវការសេវាកម្មទាំងនេះ។ប្លង់បន្ទប់ស្អាតទំហំបន្ទប់តូចមិនមែនតែងតែជាបញ្ហានោះទេ ប្រសិនបើវាមានប្លង់ ដែលមានរៀបចំដោយអ្នកជំនាញ ដែលបានបែងចែកច្បាស់លាស់នូវកន្លែងមុខងារសំខាន់ៗ ដូចជាផ្ទះបាយ កន្លែងញ៉ាំអាហារ បន្ទប់ទឹក បន្ទបគេង និងរានហាលជាដើម។ ការរៀបចំប្លង់បានត្រឹមត្រូវ អ្នកនិងមិនមានអារម្មណ៍ថា​ផ្ទះរបស់អ្នក មានទំហំតូចនោះទេ។ ជាក់ស្តែងអ្នកអាចរកបានផ្ទះ ឬខុនដូប្រភេទជាមួយគម្រោង The Vie​w គម្រោង ឡាវីស្តារ និងគម្រោង CPEC Roman garden ជាដើម។សម្រាប់បុរីវិញ នៅពេលបច្ចុប្បន្ននេះ ផ្ទះបែបនេះត្រូវបានអភិឌ្ឍន៍សាងសង់ចាប់ពី ៤ ម៉ែត្រ គុណ ៨ ម៉ែត្រឡើងទៅ។ វាតូចពិតមែន ប៉ុន្តែប្លងផ្ទះស្អាតគួរសម។​ចេះរៀបចំ និងដេគ័របន្ថែមបើអ្នករៀបចំ អ្នកនឹងទទួលបានបន្ទប់ស្អាត។ ការរៀបចំសំដៅដល់ការតុបតែលម្អឲ្យបន្ទប់នីមួយៗ មានភាពទាក់ទាញជានិច្ច។ ពោលគឺ​ការបោសសម្អាត​បន្ទប់នីមួយ​ឲ្យ​ស្អាត ការតុបតែទ្វារ និងផ្លូវចូល ការលាបពណ៌​​បន្ថែម ការដាក់កម្រាលព្រំ​នៅ​មុខទ្វារ​ផ្ទះ មានផើងផ្ការ ឬដាំកូនរុក្ខជាតិ​ឱ្យ​មាន​សណ្តាប់ធ្នាប់ និង​ស្រស់​ស្អាត។ ក្រៅពីនេះវាក៏ទាមទាឲ្យចេះ​រៀបចំ​ប្រភព​ទឹក ឬ​សួន ដោយរៀបចំ​ឱ្យ​មាន​របៀប ហើយនៅក្នុងបន្ទប់គួរប្រើ​កញ្ចក់ដើម្បីឲ្យបន្ទប់មើលទៅលូលាយ។អ្នកនឹងកាន់តែពេញចិត្ត បើសិនបើក្នុងផ្ទះរបស់អ្នកមានការិយាល័យសម្រាប់ធ្វើការងារ ឬអានសៀវភៅ។អ្នកប្រហែលជាកំពុងស្វែងរកទិញផ្ទះហើយមើលទៅ​ សូមចូលទៅកាន់ Realestate.com.kh ដើម្បីមើលគម្រោងបុរី ខុនដូ ឬគម្រោងថ្មីៗជាច្រើន!
Korean firms expand foothold in Cambodia construction
ក្រុម​ហ៊ុនផ្គត់​ផ្គង់​សម្ភារៈ​សំ​ណង់​កូ​រ៉េ​ ចាប់​ផ្តើម​​ប្រ​ជែង​ជា​មួយ​ចិន​ វៀត​ណាម​ដណ្តើម​ទី​ផ្សារ​​កម្ពុជា
June 6, 2022, 5:02 p.m.
ក្រុម​ហ៊ុន​កូរ៉េ​ធំៗបាន​បង្ហាញ​ពី​ផែន​ការ​ដណ្តើម​ទី​ផ្សារ​​​​​​​ផ្គត់​ផ្គង់​សម្ភារៈ​ក្នុង​វិ​ស័យ​សំ​ណង់នៅ​កម្ពុជា​ ​ដោយ​បាន​រៀប​ចំ​ការ​តាំង​​បង្ហាញ​ផលិត​ផល​របស់​ខ្លួន​នៅ​កម្ពុជាជា​លើក​ដំ​បូង ដោយ​បញ្ជាក់​ថា​កំណើន​ដ៏​ខ្លាំង​ក្លានៃ​វិស័យ​សំណង់​កម្ពុជា​គឺ​ជា​ឱ​កាស​សម្រាប់​ពួក​គេ​ក្នុង​ការ​ពង្រីក​អាជីវ​កម្ម។ភ្នាក់​ងា​រ​ផ្សព្វ​ផ្សាយ​និង​ជំ​រុញ​ពាណិជ្ជ​កម្ម​កូរ៉េ​ (KOTRA) ដែល​ជា​ផ្នែក​មួយ​នៃ​ស្ថាន​ទូ​ត​កូរ៉េ កាល​ពី​ថ្ងៃ​ព្រហស្បត្តិ៍​​បាន​សហ​ការ​ជា​មួយ​សមា​គម​អ្នក​សាង​សង់​កម្ពុជារៀប​ចំ​ការ​តាំង​បង្ហាញ​ផលិត​ផល​ និង​សម្ភារៈ​សំ​ណង់​នៅ​កម្ពុជា​ ជា​លើក​ដំ​បូង​ ដើម្បី​បង្កើត​ឱ​កាស​ដល់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់សម្ភារៈ​សំ​ណង់​របស់​​កូរ៉េ​ ២៤ ក្រុម​ហ៊ុន​ចាប់​ផ្តើម​ជ្រាត​ចូល​ទី​ផ្សារសម្ភារៈ​សំ​ណង់​​កម្ពុជា​ ដែល​កំ​ពុងត្រូវ​បាន​​ផ្គត់​ផ្គង់​​​ដោយ​​ចិន វៀត​ណាម និង​ថៃ។លោក Kyungmoo Kwon នាយក​គ្រប់​គ្រង​ Kotra Phnom Penh បាន​លើក​ឡើង​ថា​វិ​ស័យ​សំ​ណង់​កម្ពុជា​កំ​ពុង​មាន​ការ​រីក​ចម្រើន​ខ្លាំង​ ហើយ​និន្នា​ការ​នេះ​បានផ្តល់​ឱ​កាសដល់​ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​សំ​ណង់​ជា​ច្រើន​ក្នុង​ការ​រីក​ចម្រើន​។លោក​បន្ត​ថា កន្លង​មក​ផលិត​ផល​សម្ភារៈ​សំ​ណង់​ត្រូវ​បាន​ផ្គត់​ផ្គង់​ជា​ចម្បង​ដោយ​ក្រុម​ហ៊ុន​ចិន វៀត​ណាម និង​ថៃ​ជា​ដើម។លោក​ថ្លែង​ថា​៖«​យើង​ពិត​ជា​ចង់​ណែ​នាំ​សម្ភារៈ​សំ​ណង់​ដែល​មាន​ប្រ​សិទ្ធភាព​ជាង សុវត្ថិ​ភាព​ជាង និង​មាន​គុណ​ភាព​ជាង​ [ផលិត​ផល​ពី​ប្រ​ទេស​ផ្សេង] សម្រាប់វិ​ស័យ​សំ​ណង់​កម្ពុជា​»។ លោក​បន្ថែម​ថា កូរ៉េ​ ចាប់​អារម្មណ៍​ខ្លាំង​លើ​សក្តា​នុ​ពល​វិ​ស័យ​សំ​ណង់​កម្ពុជា ហើយ​នឹង​ពង្រីក​អាជីវ​កម្ម​លើស​ពី​ការ​ផ្គត់​ផ្គង់​សម្ភារៈ​នា​ពេល​ខាង​មុខ​។លោក​បញ្ជាក់​ថា​៖​ «​បន្ទាប់​ពី​បញ្ចប់​ការតាំង​បង្ហាញ​នេះ យើង​នឹង​ពង្រីក​ការ​ធ្វើ​ការ​តាំង​បង្ហាញ ​គ្រឿង​ចក្រ​ក្នុង​វិ​ស័យ​សំ​ណង់ អាជីវ​កម្ម​ផ្នែក​តុប​តែង និង​ការ​ស្វែង​រក​ការ​សហ​ការ​បន្ថែម​ទៀត​ សម្រាប់​ការ​វិនិយោគ​ទាក់​ទង​នឹង​វិ​ស័យ​សំ​ណង់​កម្ពុជា»។យោង​តាម​លោក Kyungmoo គិត​មក​ទល់​ពេល​នេះ មាន​ក្រុម​ហ៊ុន​កូ​រ៉េ​ ៤០ ក្រុម​ហ៊ុនកំ​ពុង​ ដំ​ណើរ​ការ​នៅ​កម្ពុជា​ក្នុង​វិ​ស័យ​សំណង់​ និង​អចល​ន​ទ្រព្យ។វិនិយោគិន​កូរ៉េ​បាន​ចូល​ប្រ​លូត​ក្នុង​វិស័យ​សំ​ណង់​កម្ពុជា​ តាំង​ពី​វិ​ស័យ​នេះ​បាន​ចាប់​ផ្តើម​រីក ​ចម្រើន​ដំ​បូង​នៅ​កម្ពុជា ដោយ​ការ​ប្រកាស​ដំ​ណើរ​ការគម្រោង​ធំៗមួយចំ​នួន។​ តែ​ការ​វិ​វត្ត​ន៍​ ជាក់​ស្តែង​ហាក់​មាន​ភាព​យឺត​យ៉ាវ ធៀប​នឹង​វិនិយោគិន​ចិន។ គម្រោង​សំ​ណង់​អគារភ្លោះ​ ៤២ ជាន់​ជា​ឧទាហរណ៍​ស្រាប់ ត្រូវ​បាន​ប្រកាស​តាំ​ង​ពី​ឆ្នាំ ២០០៦ ហើយ​ត្រូវ​រង់​ចាំរហូត​ដល់​ឆ្នាំ ២០២០ ទើប​រួច​រាល់​ ដោយ​សារ​ការ​ពន្យាពេល​ជា​ច្រើន​លើក​ច្រើន​សារ។យ៉ាង​ណា​ក៏​ដោយ លោក ហាន់ ឃាង អនុ​ប្រ​ធាន​សមា​គម​​អ្នក​សាងសង់​កម្ពុជា ​បាន​លើក​ឡើង​ថា​ ការ​ចូល​មក​នៃ​អ្នក​វិនិយោគិន​ថ្មី និង​ការ​ចាប់​ផ្តើម​ពង្រីក​អាជីវ​កម្ម​របស់​ ក្រុម​ហ៊ុន​ផ្គត់​ផ្គង់​សម្ភារៈ​សំ​ណង់​នា​ពេល​នេះ​អាច​ជួយ​ស្តារ​ស្ថាន​ភាព​ឲ្យ​ល្អ​ឡើង​វិញ។លោក​ថ្លែង​ថា​៖​«​អ្នក​សាង​សង់​នា​ពេល​នេះ​ចាប់​ផ្តើម​មាន​ជម្រើស​ច្រើន​ជាង​មុន ល្អ​ជាង​មុន​ក្នុង​ ការ​ប្រើ​ប្រាស់​សម្ភារៈ​សំ​ណង់។ ខ្ញុំ​ឃើញ​ថា​សម្ភារៈរបស់​គាត់​ល្អ​ ហើយ​កំ​ពុង​ត្រូវ​ការ​ប្រើ​ប្រាស់ ​ក្នុង​វិស័យ​សំណង់​យើង​បច្ចុប្បន្ន។ គុណ​ភាព​​គាត់​ល្អ ហើយ​តម្លៃ​ក៏​អាច​ប្រ​កួត​ប្រ​ជែង​បាន ​ជា​មួយ​ផលិត​ផល​ពី​ប្រ​ទេស​ផ្សេងៗ»៕តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh។ អ្នកអាចស្វែងរកបុរី ខុនដូ ផ្ទះល្វែង និងគម្រោងអភិវឌ្ឍន៍ថ្មីៗនៅលើគេហទំព័រអចលនទ្រព្យបាននៅថ្ងៃនេះ!
J-Tower 3 - News Banner KH
យល់ដឹងពីកិច្ចសន្យា ៨ ​ប្រភេទ សម្រាប់ប្រើក្នុងវិស័យអចលនទ្រព្យ
យល់ដឹងពីកិច្ចសន្យា ៨ ​ប្រភេទ សម្រាប់ប្រើក្នុងវិស័យអចលនទ្រព្យ
June 7, 2022, 6:46 a.m.
ការទិញលក់អចលនទ្រព្យទាមទាឲ្យមានប្រុងប្រយ័ត្នខ្លាំង ជាពិសេសនៅពេលធ្វើកិច្ចសន្យា ព្រោះថានៅទីបំផុត អ្វីដែលអាចជួយអ្នកទិញ ឬអ្នកលក់បាន គឺត្រូវតែជាអ្វីដែលមានចែង នៅក្នុងកិច្ចសន្យា។ កិច្ចសន្យាមានច្រើនប្រភេទ និងមានន័យផ្សេងៗគ្នាទៅតាមគោលបណងនៃនីមួយៗរបស់វា។ (អ្វីទៅជាកិច្ចសន្យាទិញលក់អចលនទ្រព្យ?) ខាងក្រោមនេះគឺជាកិច្ចសន្យា ៨ ប្រភេទ ដែលអ្នករកស៊ីក្នុងវិស័យអចលនទ្រព្យ ឬអ្នកទិញ-លក់អចលនទ្រព្យគួរស្វែងយល់៖ ១. លិខិតប្រគល់សិទ្ធិកាន់កាប់អចលនទ្រព្យការទិញលក់អចលនទ្រព្យជាសកម្មភាពសំខាន់ក្នុងវិស័យអចលនទ្រព្យ ហើយវាជាប់ពាក់ព័ន្ធនឹងសិទ្ធិកាន់កាប់របស់អ្នកទទួលសិទ្ធិតែម្តង។ ជាធម្មតា ការធ្វើលិខិតនេះ បញ្ជាក់ច្បាស់ពីឈ្មោះ និងបុគ្គលដែលជាអ្នកផ្ទេរសិទ្ធិ និងបុគ្គលជាអ្នកទទួលសិទ្ធិ ហើយវាគឺជាការធានាការផ្ទេរសិទ្ធិកាន់កាប់របស់ម្ចាស់សិទ្ធិទៅកាន់បុគ្គលផ្សេងទៀតតាមការព្រមព្រៀង។ និយាយយ៉ាងខ្លី លិខិតប្រគល់សិទ្ធិកាន់កាប់អចលនទ្រព្យនេះ គឺជាភស្តុងតាងមួយដើម្បីបញ្ជាក់ពីការប្រគល់សិទ្ធិកាន់កាប់ដោយព្រមព្រៀងលើអចលនទ្រព្យមួយ។២. កិច្ចសន្យាពីការការពារប្រាក់កម្រៃជើងសារប្រាក់កម្រៃជើងសារជាថ្លៃរត់ការ ឬធ្វើកិច្ចការងារអ្វីមួយ។​ កិច្ចព្រមព្រៀងប្រភេទនេះ បញ្ជាក់ពីការព្រមព្រៀងគ្នារវាងភាគីពាក់ព័ន្ធនឹងលក្ខខណ្ឌផ្សេង ដែលភាគីទាំងពីរត្រូវតែបំពេញ ដែលលក្ខខណ្ឌទាំងនោះអាស្រ័យតាមការព្រមព្រៀងរបស់គូភាគីទាំងសងខាង។ នៅឆ្នាំ២០១៧ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញប្រកាសថ្មីស្តីពី “ថ្លៃសេវានិងកម្រៃជើងសារវិជ្ជាជីវៈសម្រាប់ការផ្តល់សេវាវាយតម្លៃ និងសេវាកម្មអចលនវត្ថុ ដែលបានកំណត់យកថ្លៃសេវាកម្ម​ ៣%។ ៣. កិច្ចសន្យារក្សាការសំងាត់ និងការមិនលូកលាន់ការងារកិច្ចសន្យាប្រភេទនេះជាកិច្ចសន្យាពិសេស ដែលយើងមិនសូវឃើញក្នុងការរស់នៅជាក់ស្តែងនោះទេ ដោយសារតែវាពាក់ព័ន្ធនឹងការកំណត់លក្ខខណ្ឌរបស់ភាគីទាំងសងខាង ក្នុងការរក្សាការសម្ងាត់នូវរឿងអ្វីមួយ ដែលទាក់ទងនឹងការងារពាណិជ្ជកម្មរបស់ភាគីទាំងសងខាង។ ក្នុងគោលការណ៍នៃច្បាប់ កិច្ចសន្យាប្រភេទនេះ មិនអាចធ្វើទៅបានទេ ប្រសិនបើលក្ខខណ្ឌដែលកំណត់ក្នុងកិច្ចសន្យា ជាការបង្ខំ ជាការធ្វើអ្វីដែលខុសច្បាប់ ឬជាសកម្មភាពដែលប៉ះពាល់ដល់ប្រពៃណី និងសណ្ដាប់ធ្នាប់សាធារណៈ។៤. កិច្ចសន្យាស្ដីពីកិច្ចសហប្រតិបត្តិការទិញ លក់ដី ឬផ្ទះស្រដៀងគ្នាទៅនឹងកិច្ចសន្យាប្រគល់សិទ្ធិកាន់កាប់អចលនទ្រព្យដែរ កិច្ចសន្យាស្តីពីការទិញលក់ដីឬផ្ទះ សំដៅទៅលើការព្រមព្រៀងគ្នាទិញ ឬលក់ដី ឬផ្ទះ។ ចំណុចដែលខុសគ្នានោះគឺ កិច្ចសន្យាប្រគល់សិទ្ធិកាន់កាប់អចលនទ្រព្យ មានកម្មវត្ថុ ជាសិទ្ធិកាន់កាប់ផ្ទាល់ ដែលខុសពីកិច្ចសន្យាស្តីពីការទិញលក់ មានកម្មវត្ថុជាដី ឬផ្ទះ។ ជាធម្មតា ក្នុងកិច្ចសន្យាទិញលក់ ច្រើនភា្ជប់ជាមួយនឹងការផ្ទេរសិទ្ធិកាន់កាប់ ឬកម្មសិទ្ធិ ពីអ្នកលក់ទៅអ្នកទិញ ដែលត្រូវធ្វើជាលាយល័ក្ខអក្សរ។ កិច្ចសន្យាប្រភេទនេះ ធានាគុណភាពនៃផ្ទះ និងដី ការប្រគល់ផ្ទះ និងដីពីអ្នកលក់ទៅអ្នកទិញ។ ប៉ុន្តែ កិច្ចសន្យាប្រភេទនេះ មិនអាចបញ្ជាក់ថាអ្នកទិញ នឹងក្លាយជាម្ចាស់កម្មសិទ្ធិលើអចលនទ្រព្យនោះទេ លុះត្រាតែអ្នកទិញយកដីនោះទៅចុះបញ្ជី ប្រសិនបើមានការកំណត់តាមច្បាប់។៥. កិច្ចសន្យាកក់ប្រាក់ (កក់ប្រាក់ទ្រនាប់ដៃ)កិច្ចសន្យាកក់ប្រាក់នេះ ច្រើនកើតមានមុនការធ្វើកិច្ចសន្យាទិញលក់។ ប៉ុន្តែគេក៏អាចដាក់បញ្ចូលលក្ខខណ្ឌប្រាក់កក់នេះ នៅក្នុងកិច្ចសន្យាទិញលក់ផងដែរ។ ដូចគ្នាទៅនឹងគោលការណ៍ព្រមព្រៀងគ្នារវាងគូភាគី ប្រាក់កក់ដែលតម្រូវស្របតាមការព្រមព្រៀងរបស់ភាគី។ កិច្ចសន្យាប្រភេទនេះ អាចធានាប្រាក់កក់របស់អ្នកទិញ ប្រសិនបើអ្នកលក់ចង់បញ្ឈប់ការលក់នោះ អ្នកលក់អាចសងការខូចខាតចំនួន២ដងនៃប្រាក់កក់នោះដល់អ្នកលក់ ប៉ុន្តែត្រង់ចំណុចនេះ មិនមានន័យថា ការសងរបស់អ្នកលក់ត្រូវធ្វើក្នុងកម្រិត២ដងនៃប្រាក់កក់នោះទេ វាអាចធ្វើក្នុងកម្រិតច្រើនជាងនេះ តាមការព្រមព្រៀង។ ប៉ុន្តែការកំណត់នេះ គឺជាកម្រិតនៃការសងអប្បបរមារបស់អ្នកលក់។៦. លិខិតប្រគល់និងទទួលប្រាក់លិខិតប្រគល់ និងទទួលប្រាក់ គឺជាលិខិតធានា ឬបញ្ជាក់ថាភាគីទាំងសងខាងបានប្រគល់ និងទទួលប្រាក់ហើយ។ ប៉ុន្តែវាមិនមានការតម្រូវឲ្យធ្វើដោយច្បាប់ជាលាយល័ក្ខអក្សរនោះទេ។ ជាគុណសម្បត្តិនៃលិខិតនេះសម្រាប់ការទិញលក់អចលនទ្រព្យ វាជួយបញ្ជៀសបញ្ហាផ្សេងៗ ដែលអាចកើតមានឡើងដោយបំណងមិនល្អរបស់គូភាគី ទាក់ទងនឹងការប្រគល់ប្រាក់។  ៧. កិច្ចព្រមព្រៀងរួមស្តីអំពីការអនុញ្ញាតិឲ្យសាច់ញាតិលក់ដីកិច្ចព្រមព្រៀងនេះ ជាកិច្ចសន្យាដែលធ្វើដោយបុគ្គលតែម្នាក់ ដែលជាអ្នកផ្តល់ឲ្យ។ ការចាត់ចែងទិញលក់ដី អាចធ្វើទៅបានសម្រាប់តែអ្នកមានកម្មសិទ្ធិតែប៉ុណ្ណោះ លុះត្រាតែមានការអនុញ្ញាតិដោយម្ចាស់កម្មសិទ្ធិ។ កិច្ចសន្យាប្រគល់សិទ្ធិឲ្យសាច់ញាតិ ក្នុងការចាត់ចែង អាចធ្វើបានដោយឲ្យសិទ្ធិមួយភាគ ឬទាំងអស់ទៅសាច់ញាតិនោះ។៨. លិខិតបញ្ជាក់បំណងទិញអចលនទ្រព្យ (សម្រាប់អ្នកទិញ)លិខិតនេះ ជាការព្រមព្រៀងបញ្ជាក់ពីបំណងក្នុងការទិញអចលនទ្រព្យមួយរបស់អ្នកទិញ។ ក្នុងបរិបទនៃច្បាប់ ដើម្បីបង្កើតឲ្យបានកិច្ចសន្យាមួយ អ្នកទិញត្រូវបញ្ជាក់ពីការចង់បានរបស់ណាមួយពីអ្នកលក់ ដែលគេហៅថាជាសំណើ។ នៅពេលដែលមានការបញ្ជាក់បែបនេះ អ្នកលក់អាចយល់ព្រមលក់ ឬមិនលក់តាមចិត្តចង់របស់គេ។ ដូច្នេះ លិខិតនេះជាការបញ្ជាក់ពីការចង់ទិញអចលនទ្រព្យនោះ៕តាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកផ្ទះ ដី ខុនដូ​ សូមចូលទៅកាន់ Realestate.com.kh!
គម្រោងផ្សារទំនើបថៃ Big C តម្លៃ ៦.៨ លាន​ដុល្លារនឹងមានវត្តមាននៅតំបន់ប៉ោយប៉ែត
គម្រោងផ្សារទំនើបថៃ Big C តម្លៃ ៦.៨ លាន​ដុល្លារនឹងមានវត្តមាននៅតំបន់ប៉ោយប៉ែត
June 7, 2022, 6:58 a.m.
មិនថាអ្នកដែលនិយមចេញចូលប្រទេសថៃ ឬក៏មិនធ្លាប់នោះឡើយ ភាគច្រើនសុទ្ធតែធ្លាប់បានលឺពីឈ្មោះផ្សារលក់ទំនិញដ៏ល្បីមួយដែលមានឈ្មោះថា ផ្សារទំនើប Big C Super Center នេះ។​ ក្នុងមួយឆ្នាំៗ ផ្សារទំនើបនេះទទួលបានអតិថិជនជាច្រើនម៉ឺននាក់ មិនថាបរទេស និងជនជាតិថៃសុទ្ធតែនិយមទៅទិញទំនិញនៅក្នុងផ្សារនេះ ដោយសារតែផ្សារនេះមានផ្តល់នូវជម្រើសផលិតផលរាប់ម៉ឺនសែនមុខដែលប្រកបទៅដោយគុណភាពខ្ពស់ និងតម្លៃទាបជាងកន្លែងផ្សេងៗ។​អ្វីដែលធ្វើឱ្យភ្ញាក់ផ្អើលនោះគឺ ផ្សារទំនើប Big C នេះនឹងបើកសាខាដំបូងរបស់ខ្លួននៅឯប្រទេសកម្ពុជានាចុងឆ្នាំ២០១៩ នេះហើយ ពោលគឺផ្សារនេះនឹងមានទីតាំងស្ថិតនៅតំបន់កាស៊ីណូផ្កាយប្រាំ ភូមិសាមគ្គីមានជ័យ ខេត្តបន្ទាយមានជ័យ ពោលគឺមានបណ្តោយព្រំដែនអន្តរជាតិជាតិកម្ពុជា­-ថៃ។តាមការបង្ហាញជាផ្លូវការពី​​គណៈកម្មាធិការ​វិនិយោគ​កម្ពុជា នៃ​ក្រុម​ប្រឹក្សា​អភិវឌ្ឍន៍​កម្ពុជា (CDC) បានឱ្យដឹងថាប្រទេសកម្ពុជាបានចេញ​វិញ្ញាបនបត្រ​ចុះ​បញ្ជី​ជាស្ថាពរ កាលពីខែកុម្ភៈ ឆ្នាំ២០១៩ កន្លងទៅនេះ ដើម្បីអនុញ្ញាតឱ្យមានការបង្កើតគម្រោងមជ្ឈមណ្ឌលពាណិជ្ជកម្ម ដែលស្ថិតនៅក្រោមឈ្មោះក្រុមហ៊ុន BIG C SUPER​ CENTERពិតមែន។ប្រភពដដែលបានឱ្យដឹងថា ការវិនិយោគផ្សារទំនើបដ៏ល្បីរបស់ប្រទេសថៃមួយនេះគឺធ្វើឡើង ក្នុងទឹកប្រាក់ប្រមាណ ៦.៨ លាន​ដុល្លារ​ ខណៈដែលគម្រោងនេះនឹងបង្កើតការងាររហូតដល់ទៅ ១,២២២កន្លែងឯណោះនៅពេលដែលដាក់ដំណើរការជាផ្លូវការ។ចំណែកឯយោងតាមការផ្សាយពីសារព័ត៌មានថៃ Sa Kaeo Story ក៏បាន​ឱ្យដឹងដូចគ្នាថា​ផ្សារទំនើប BIG C ​សាខាប្រទេសកម្ពុជានេះកំពុងតែសាងសង់លើផ្ទៃដីសរុបប្រមាណ ៨០០០ម៉ែត្រការ៉េ ដែលគម្រោងនេះនឹងបញ្ចប់ ក៏ដូចជាដាក់ដំណើរការនៅចុងឆ្នាំ២០១៩ខាងមុខនេះហើយ។គួរបញ្ជាក់ផងដែរថា សេដ្ឋកិច្ចរបស់កម្ពុជាហាក់នៅបន្តមានការលូតលាស់ជាគំហុកក្នុងរវាងប៉ុន្មានឆ្នាំចុងក្រោយនេះ ដែលកំណើនសេដ្ឋកិច្ចយ៉ាងលឿននេះហើយបានធ្វើឱ្យអ្នកវិនិយោគបរទេសជាច្រើនបានងាកសម្លឹងមកកាន់កម្ពុជាដើម្បីស្វែងវិនិយោគលើវិស័យដែលកំពុងមានសក្តានុពលខ្លាំងៗ។ក្នុងនោះខេត្តបន្ទាយមានជ័យ ក៏ដូចជាក្រុងប៉ោយប៉ែតតែម្តងក៏ទទួលបានអ្នកវិនិយោគជាច្រើនមកដាក់ទីតាំងអាជីវកម្មផងដែរ ដោយក្នុងនោះអាជីវកម្មដែលទទួលបានប្រជាប្រិយភាពច្រើនជាងគេរួមមានដូចជាសណ្ឋាគារ កាស៊ីណូ ភោជនីយដ្ឋាន គម្រោងអភិវឌ្ឍន៍អាគារស្នាក់នៅ ក៏ដូចជាមជ្ឈមណ្ឌលកំសាន្តជាច្រើនផ្សេងៗទៀត។ស្របពេលជាមួយនឹងវត្តមានគម្រោងអភិវឌ្ឍន៍ធំៗទាំងនេះបានធ្វើឱ្យតម្លៃអចនលទ្រព្យនៅទីក្រុងប៉ោយប៉ែតហាក់មានការលោតលឿនយ៉ាងខ្ពស់ ពោលគឺតម្លៃជួលផ្ទះអាជីវកម្មនៅតាមបណ្តោយផ្លូវកាស៊ីណូផ្កាយប្រាំមានចាប់ពីជាង១ពាន់ដុល្លារឡើងទៅ (នេះបើតាមតម្លៃទទួលជួលវិញពីសំណង់ផ្ទះល្វែង និងវីឡា ស្តារហ្គោល ដែលជាគម្រោងសាងសង់លំនៅដ្ឋានស្តង់ដារមួយនៅក្នុងតំបន់នេះ)៕ស្វែងរកអចលនទ្រព្យនៅប៉ោយប៉ែត ឬតាមដានព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh!
Sovanna Mall, Phnom Penh
ផ្សារទំនើបសុវណ្ណា នឹងផ្អាកដំណើរការចាប់ពីខែកញ្ញាទៅ
June 7, 2022, 5:13 a.m.
ផ្សារទំនើបសុវណ្ណា ដែលបានបើកដំណើរការតាំងពីឆ្នាំ២០០៨ នឹងត្រូវបិទអាជីវកម្មបណ្តោះអាសន្នចាប់ពីខែកញ្ញាខាងមុខតទៅ ដើម្បីធ្វើការរចនាកែលម្អមុខមាត់ថ្មីឡើងវិញ ដោយសារប្រតិបត្តិការផ្សារនេះកំពុងរងផលប៉ះពាល់ដោយសារកម្តៅការប្រកួតប្រជែង។ អ្នកស្រី ជា សុខហៀក អគ្គនាយិការផ្សារទំនើបសុវណ្ណាបានបញ្ជាក់ពីការផ្អាកអាជីវកម្មនេះនៅថ្ងៃសុក្រនេះ ហើយបានឲ្យដឹងថាការផ្អាកនេះអាចនឹងត្រូវការពេលប្រហែលមួយឆ្នាំ ឬ ច្រើនជាងនេះ។ អ្នកស្រីបន្តថា តួនាទីផ្សារទំនើបនឹងនៅរក្សាដដែល ប៉ុន្តែវិនិយោគិនអាចនឹងបន្ថែមមុខងារផ្សេងៗទៀតក្នុងគោលដៅប្រើប្រាស់ច្រើនប្រភេទនៅពេលផ្សារនេះត្រូវបានកែលម្អរួចរាល់។អ្នកស្រីថ្លែងថា៖«អាជីវករដែលជួលតូបនៅទីនេះអាចបន្តលក់រហូតដល់ដាច់ខែសីហា ហើយចាប់ពីខែកញ្ញាទៅ យើងនឹងចាប់ផ្តើមធ្វើការកែលម្អផ្សារនេះ។ វាជាការកែលម្អទ្រង់ទ្រាយធំ ហើយអាចត្រូវការពេលប្រហែលមួយឆ្នាំ ឬលើសពីនេះ»។ អ្នកស្រី សុខហៀក ឲ្យដឹងថាសម្រាប់អាជីវករដែលមានកុងត្រាមានសពុលភាពខាងផ្សារនឹងផ្តល់សំណងដល់ពួកគេតាមកិច្ចសន្យា។ អ្នកស្រីមិនបានបញ្ជាក់ពីស្ថានភាពហិរញ្ញវត្ថុរបស់ផ្សារកន្លងមកនោះទេ តែគ្រាន់តែបញ្ជាក់ថាកំណើនប្រតិបត្តិករបានធ្វើប៉ះពាល់ដល់អាជីវកម្ម។ អ្នកស្រីបន្តថា៖«ពេលប្រកួតប្រជែងខ្លាំងជាងមុន វាតែងតែប៉ះពាល់ដល់ពាណិជ្ជកម្មគ្រាន់តែថាតិច ឬក៏ច្រើន។ អ៊ីចឹង អ្វីដែលសំខាន់គឺថាយើងត្រូវធ្វើអ្វីឲ្យបានល្អជារៀងរហូត។ ទីតាំងរបស់យើងនៅតែជាទីតាំងល្អ អ៊ីចឹងអ្នកវិនិយោគគេហ៊ានដាក់លុយវិនិយោគដើម្បីធ្វើវាឲ្យកាន់តែប្រសើរ»។ យោងតាមអ្នកស្រី សុខហៀក វាជាករណីធម្មតាប៉ុណ្ណោះដែលផ្សារទំនើបតែងតែត្រូវមានការកែលម្អបន្ទាប់ពីដំណើរការបានច្រើនឆ្នាំមក ដើម្បីមានភាពទាក់ទាញដល់អតិថិជន និងអ្នកដើរកំសាន្ត។ មានទីតាំងនៅសង្កាត់ទំនប់ទឹក ខ័ណ្ឌចំការមន ផ្សារទំនើបសុវណ្ណាត្រូវបានសាងសង់ឡើងកម្ពស់ ៥ ជាន់នឹងមានផ្ទៃក្រលាសរុបជិត ៥០,០០០ ម៉ែត្រការ៉េ។ ផ្សារទំនើបនេះគឺជាការវិនិយោគរបស់ក្រុមហ៊ុន Overseas Cambodian Investment Corporation (OCIC)។ ក្រុមហ៊ុន OCIC ក៏បានវិនិយោគលើគម្រោងផ្សារទំនើបផ្សេងទៀតដែរនៅកម្ពុជា រួមមានផ្សារទំនើបសុរិយា ផ្សារទំនើបរតនាផ្លាហ្សាជាដើម។ផ្សារទំនើបសុរិយា ក៏ទើបត្រូវបានធ្វើការកែលម្អរផងដែរការកាលពីឆ្នាំ ២០១៦ បន្ទាប់ពីមានការធ្លាក់ចុះចំនួនភ្ញៀវដើរទិញឥវ៉ាន់។ ការធ្លាក់ចុះកន្លងមកអាចបណ្តាលមកពីការដាក់ឲ្យដំណើរការជាបន្តបន្ទាប់របស់ផ្សារទំនើបអ៊ីអនម៉ល។ ស្វែងរកព័ត៌មានថ្មីៗ សូមចូលទៅកាន់ Realestate.com.kh!
Cambodia Real estate awards 2019 set for august 8 at sofitel
ពិធីប្រកាសពានរង្វាន់ភ្នាក់ងារអចលនវត្ថុឆ្នើមឆ្នាំ២០១៩ នឹងចាប់ផ្តើមនៅថ្ងៃទី ៨ ខែសីហា ខាងមុខ
June 6, 2022, 5:02 p.m.
ការសម្ពោធប្រកាសពានរង្វាន់អចលនទ្រព្យវត្ថុឆ្នាំ ២០១៩ នឹងត្រូវប្រព្រឹត្តិទៅនៅថ្ងៃទី ៨ ខែសីហា នៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។ ការចុះឈ្មោះចូលរួមប្រគួតប្រជែងត្រូវបានបើកសម្រាប់ភ្នាក់ងារអចលនទ្រព្យទូទៅ និងអ្នកជំនាញទាំងអស់ ដែលកំពុងប្រតិបត្តិការនៅក្នុងប្រទេសកម្ពុជា។ពានរង្វាន់ជាង ២០ ប្រភេទផ្សេងៗគ្នានឹងត្រូវផ្តល់ជូនភ្នាក់ងារនៅក្នុងកម្មវិធីសម្ពោធដ៏ធំប្រចាំឆ្នាំនេះ។ ពានរង្វាន់ភ្នាក់ងារឆ្នើមនឹងត្រូវបែងចែកជាពីរប្រភេទ ដោយផ្អែកលើទំហំការងាររបស់ភ្នាក់ងារនីមួយៗ ដែលនេះត្រូវធ្វើឡើង ដើម្បីទទួលស្គាល់ និងកំណត់ពីឧត្តមភាព និងភាពជោគជ័យពិតប្រាកដរបស់អ្នករកស៊ីនៅក្នុងវិស័យអចលនវត្ថុ។ ការដាក់ពាក្យនឹងត្រូវបញ្ចាប់នៅថ្ងៃទី ១ ខែកក្កដា។ សម្រាប់ព័ត៌មានបន្ថែមអំពីការដាក់ពាក្យប្រកួតប្រជែងពានរង្វាន់សូមទាក់ទងមក Realestate.com.kh តាមរយៈអ៊ីមែល: info@realestate.com.kh​ដូច្នេះ សូមប្រញាប់ឡើ់ង និងចុះឈ្មោះឲ្យបានមុនថ្ងៃទី ១ ខែកក្កដា! យើងចង់ឱ្យព្រឹត្តិការណ៍នេះក្លាយជាព្រឹត្តិការណ៍ដ៏ធំប្រចាំឆ្នាំ។*** គ្រប់ក្រុមហ៊ុនភ្នាក់ងារដែលមានអាជ្ញាប័ណ្ណទាំងអស់ត្រូវបានអញ្ជើញចូលរួម! ***បន្ទាប់ពីថ្ងៃផុតកំណត់ទទួលពាក្យ ឈ្មោះបេក្ខភាពទាំងអស់នឹងត្រូវបញ្ជូនទៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដើម្បីបញ្ជាក់ថាអាជីវកម្មទាំងអស់ត្រូវបានចុះបញ្ជីដោយស្របច្បាប់នៅក្នុងប្រទេស។  ចំណាំ៖ ក្រសួងនឹងធ្វើការពិនិត្យត្រឹមតែលេខចុះបញ្ជីអាជីវកម្មរបស់អ្នកប៉ុណ្ណោះ។បន្ទាប់មកទៀត បេក្ខភាពទាំងអស់នឹងត្រូវបានបញ្ជូនបន្តទៅគណៈកម្មការវាយតម្លៃ និងកាត់សេចក្តី។ នៅឆ្នាំនេះគណៈកម្មការនឹងត្រូវដឹកនាំដោយលោកបណ្ឌិត សុក ស៊ីផាណា នៃក្រុមហ៊ុន SokSiphana&associates។ លោកបណ្ឌិត ស៊ីផាណា ជាមេធាវី ដែលមានស្នាដៃខ្ពស់ និងជាអ្នកដឹកនាំក្រុមហ៊ុនដែលមានការទទួលស្គាល់នៅក្នុងវិស័យអចលនទ្រព្យនៅកម្ពុជាអស់រយៈពេលជាច្រើនឆ្នាំ។គណៈកម្មការនឹងធ្វើការពិចារណា និងកំណត់ជ្រើសរើសអ្នកឈ្នះ។ លើសពីនេះ ដំណើរការទាំងមូលនឹងត្រូវបានធ្វើសវនកម្មដោយភាគីទី ៣ បន្ថែមទៀតមុននឹងចេញជាផ្លូវការ  ដើម្បីធានាឱ្យបាននូវភាពយុត្តិធម៌ និងការវិនិច្ឆ័យបានត្រឹមត្រូវគ្រប់ជំហាន។នៅថ្ងៃទី៨ ខែសីហានឹងមានកម្មវិធីលាងសោយភោជន៍ពេលលល្ងាចនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។ វេទិការនេះជាកម្មវិធីដ៏ធំអស្ចារ្យ និងភាពសប្បាយរីករាយ។ អ្នកជំនាញក្នុងវិស័យអចលនទ្រព្យ ទាំងអស់ដែលចូលរួម តម្រូវឲ្យកក់សំបុត្រជាមុនសិនដើម្បីចូលរួមក្នុងព្រឹត្តិការណ៍ដ៏អស្ចារ្យនេះ។បេក្ខភាពជ័យលាភីនឹងទទួលបានពានរង្វាន់ជាមួយនឹងការបង្ហាញកេរ្តិ៍់ឈ្មោះនៅក្នុងកម្មវិធីដ៏ធំនេះ និងនៅក្នុងឆ្នាំ២០១៩។  ក្រុមថតរូប និងវីដេអូដ៏ជំនាញនឹងតាមផ្តិតយករូបភាព គ្រប់សកម្មភាព និងគ្រប់ពេលនៅក្នុងកម្មវិធីនេះទាំងមូល រួមទាំងការផ្សាយបន្តផ្ទាល់នៅលើហ្វេសប៊ុក និងទូរទ្ទស្សន៍ CBS.អ្នកឈ្នះនឹងមានសិទ្ធិប្រើប្រាស់រូបសញ្ញាពានរង្វាន់អចលនវត្ថុ (CREA) ផ្តាច់មុខ សម្រាប់ការផ្សព្វផ្សាយ អាជីវកម្មរបស់ពួកគេនៅក្នុងឆ្នាំខាងមុខ។ រូបថត និងវីដេអូជាច្រើននឹងត្រូវប្រគល់ជូន ដើម្បីប្រើនៅក្នុការធ្វើទីផ្សារសម្រាប់ក្រុមហ៊ុនរបស់ពួកគេផ្ទាល់។ទាក់ទងមកកាន់ Realestate.com.kh ដើម្បីដាក់ពាក្យ និងកក់សំបុត្រដើម្បីចូលរួមអបអរសាទរពិធី លាងសោយភោជន៍ពេលលល្ងាច។ សម្រាប់អ្នកមិនចូលរួមប្រកួតប្រជែង អ្នកក៏អាចចូលរួមអបអរសាទរកម្មវិធីបានដែរ ហើយអ្នកធ្វើជាម្ចាស់ឧបត្ថម្ភកម្មវិធីបាននៅថ្ងៃនេះ។សម្រាប់ព័ត៌មានបន្ថែមអំពីពានរង្វាន់អចលនវត្ថុឆ្នាំ ២០១៩​ សូមចុចនៅទីនេះ!​
លោក សុត វីរៈ៖ ៥ ចំណុចដែលធ្វើតម្លៃអចលនទ្រព្យតំបន់មួយបន្តកើនឡើង
លោក សុត វីរៈ៖ ៥ ចំណុចដែលធ្វើតម្លៃអចលនទ្រព្យតំបន់មួយបន្តកើនឡើង
May 21, 2022, 8:02 a.m.
វិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាកំពុងតែមានការកើនឡើងជាលំដាប់ ខណៈដែលការវិនិយោគពីបរទេសកំពុងតែបោះជំហានចូលមកកម្ពុជាកាន់យ៉ាងច្រើន។ នេះអាចហេតុផលមួយដែលជំរុញតម្លៃដីនៅតាមតំបន់ផ្សេងៗ និងទីក្រុងសំខាន់ៗ មិនថាខេត្តជាប់មាត់សមុទ្រ ឬខេត្តជាប់ព្រំដែននោះទេគឺបានកើនឡើងខ្ពស់គួរឲ្យកត់សម្គាល់។  បើតាមអ្នកជំនាញ តម្លៃអចលនទ្រព្យអាចបន្តកើនឡើងជានិច្ច ដោយសារមូលហេតុសំខាន់ៗជាច្រើន។ លោក សុត វីរៈ នាយកប្រតិបត្តិរបស់ក្រុមហ៊ុ​ន CamProf Services បានបង្ហាញពីលក្ខណៈពិសេស ៥ ចំណុច ដែលជំរុញតម្លៃអចលនទ្រព្យឲ្យកើនឡើង។១. ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មជុំវិញតំបន់នោះការកើនឡើងនៃតម្លៃអចលនទ្រព្យមួយ គឺអាស្រ័យទៅលើសេវាកម្មផ្សេងៗ ដែលបំរើដល់សេចក្តី ត្រូវការរបស់តំបន់នោះ និងការផ្គត់ផ្គង់ហេដ្ឋារចនាសម្ព័ន្ធនៅក្នុងតំបន់។ ជាទូទៅ អ្នកដែលមានបំណងទិញអចលនទ្រព្យ តែងសម្លឹងមើលទៅកត្តា ហេដ្ឋារចនាសម្ព័ន្ធដូចជា៖  ផ្លូវថ្នល់ ថាតើវាមានលក្ខណៈសមស្រប ដើម្បីបំពេញតម្រូវការនៃការធ្វើដំណើរ ចេញចូលបានយ៉ាងាយស្រួលដែរឬទេ?ដូច្នេះ នៅពេលដែលមានផ្លូវថ្នល់ល្អ ធំទូលាយ និងងាយស្រួលសម្រាប់ការធ្វើដំណើរចេញចូល តម្លៃអចលនទ្រព្យ ក៏មានការកើនឡើងផងដែរ។ លើសពីនេះទៅទៀត ស្ថានភាពជុំវិញ ដែលសំដៅទៅដល់មន្ទីរពេទ្យ ផ្សារ សាលារៀន ភោជនីយដ្ឋាន និងកន្លែងផ្តល់សេវាកម្មផ្សេងៗ ដែលបំពេញដល់សេចក្តីត្រូវសម្រាប់តំបន់នោះ ក៏ជាកត្តាសំខាន់ដែលធ្វើឲ្យតម្លៃអចលនទ្រព្យ នោះកើនឡើងផងដែរ។ជាក់ស្តែង តម្លៃផ្ទះមួយឯកតារបស់បុរីប៉េងហួតនៅតំបន់ផ្លូវ ៦០ ម៉ែត្រ មានតម្លៃថ្លៃជាង ស្ទើរតែពាក់កណ្តាលបើប្រៀបធៀបទៅនឹងតម្លៃផ្ទះប្រភេទដូចគ្នារបស់បុរីប៉េងហួតដដែល នៅតំបន់ផ្សេង។ ភាពខុសគ្នានេះ ដោយសារតែកត្តាហេដ្ឋារចនាសម្ព័ន្ធ និងស្ថានភាពជុំវិញ នៅតំបន់ផ្លូវ ៦០ ម៉ែត្រ ដែលមានស្ថានភាពល្អជាងតំបន់ផ្សេងៗ។២. កំណើនតម្រូវការ និងការផ្គត់ផ្គង់តិចក្នុងន័យសេដ្ឋកិច្ច នៅពេលដែលមានតម្រូវការកើនឡើងខ្ពស់ស្របពេល ដែលការផ្គត់ផ្គង់ ធ្លាក់ចុះ ជាទូទៅវាធ្វើឲ្យតម្លៃនៃអចលនទ្រព្យនោះកើនឡើង។ ជាក់ស្តែង តម្លៃអចលនទ្រព្យ នៅតំបន់ឧទ្យានបាសាក់ កើនឡើងយ៉ាងខ្លាំងក្នុងពេលបច្ចុប្បន្ននេះ ដោយសារតែការផ្គត់ផ្គង់ ប្រភេទផ្ទះដែលនៅក្នុងក្រុង និងមានទីធ្លាធំមានការធ្លាក់ចុះ។ តម្លៃនៅបឹងកេងកង១ និងអចលនទ្រព្យនៅកោះពេជ្រក៏ដើរតាមលំអានដូចគ្នានេះដែរ។៣. ប្រាក់ចំណេញក្នុងការវិនិយោគស្របពេលដែលអចលនទ្រព្យមានការរីកចម្រើន មនុស្សមួយចំនួនទិញអចលនទ្រព្យដើម្បីជួល ឬលក់បន្តក្នុងគោលបំណងដើម្បីទទួលបានប្រាក់ចំណេញ។ សកម្មភាពប្រភេទនេះក៏រួមចំណែកក្នុងការធ្វើឲ្យតម្លៃអចលនទ្រព្យឡើងថ្លៃផងដែរ។ជាទូទៅ អ្នកដែលសម្លឹងឃើញផលចំណេញតាមរយៈសកម្មភាពនេះ តែងទិញផ្ទះ ឬដីក្នុងតម្លៃ ជាក់លាក់មួយ ហើយលក់ ឬជួលត្រឡប់ក្នុងតម្លៃខ្ពស់ជាងនេះ ដែលជាទូទៅអាចខ្ពស់ជាង ១០% ឬខ្ពស់ជាងនេះ។៤. ផែនការអភិវឌ្ឍន៍របស់រដ្ឋាភិបាល ឬក្រុមហ៊ុនឯកជននៅពេលដែលមានក្រុមហ៊ុន ឬរដ្ឋាភិបាលអភិវឌ្ឍតំបន់ណាមួយ វានឹងធ្វើឲ្យតម្លៃនៅជុំវិញ តំបន់នោះកើនឡើងយ៉ាងខ្លាំង។ គេសង្កេតឃើញស្ថានភាពបែបនេះ នៅពេលដែលមានការសាងសង់គម្រោងផ្សារអុីអនទាំង ២ ដែលធ្វើឲ្យតម្លៃដី និងផ្ទះនៅតំបន់ជុំវិញនោះ កើនឡើងយ៉ាងគំហុក។ ជាក់ស្តែង តម្លៃដីនៅជុំវិញផ្សារអុីអន សែន សុខ កើនឡើងលើសពីពាក់កណ្តាលក្រោយពេលដែលគេមានគម្រោងសាងសង់ផ្សារទំនើបនេះ។ស្ថានភាពនេះ មិនមែនកើតឡើងត្រឹមតែគម្រោងឯកជនប៉ុណ្ណោះទេ គម្រោងអភិវឌ្ឍន៍របស់រដ្ឋ ក៏ធ្វើឲ្យតម្លៃអចលនទ្រព្យកើនឡើងផងដែរ។ ជាក់ស្តែងយើងសង្កេតឃើញថា តម្លៃដីបានការកើនឡើងខ្ពស់ នៅពេលដែលរដ្ឋាភិបាលបានប្រកាសសាងសង់ព្រលានយន្តហោះ​ តួយ៉ាងដូចជា ព្រលានយន្តហោះនៅខេត្តសៀមរាប ឬព្រលានយន្តហោះស្រុកកណ្តាលស្ទឹង ខេត្តកណ្តាល ដែលបានប្រកាសកាលពីឆ្នាំកន្លងទៅ។៥. ទីតាំងដែលមានភាពងាយស្រួលការទិញលក់អចលនទ្រព្យ អាស្រ័យយ៉ាងខ្លាំងលើភាពងាយស្រួលនៃទីតាំងរបស់អចលនទ្រព្យ ផងដែរ។ អ្នកទិញតែងព្យាយាមចង់បានផ្ទះ ឬដី ដែលស្ថិតនៅតំបន់ងាយស្រួល ដែលមាន ផ្តល់សេវាកម្មផ្សេងៗតាមតម្រូវការ។ យើងសង្កេតឃើញជាក់ស្តែងតំបន់បឹងកេងកង១ ដែលជាទីតាំងសំបូរទៅដោយហាងកាហ្វេ ភោជនីយដ្ឋាន អង្គការផ្សេងៗ និងកន្លែងផ្តល់សេវាកម្មជាច្រើនទៀត។ ដូច្នេះ តម្លៃអចលនទ្រព្យនៅតំបន់នោះ ក៏កើនឡើងជាងតំបន់ផ្សេងៗផងដែរ៕ស្វែងរកអចលនទ្រព្យសម្រាប់លក់នៅកម្ពុជា ឬតាមដានព័ត៌មានថ្មីៗពីវិស័យអចលនទ្រព្យ សូមចូលទៅកាន់ Realestate.com.kh!
Chip mong noro mall nearly 75% booked
ផ្សា​រ​ទំ​នើប​ ជីប​ម៉ុង ណូ​រ៉ូ នៅបឹងកេងកង ១ នឹងដាក់ដំណើរការនៅចុងឆ្នាំ២០១៩ នេះ
June 6, 2022, 5:02 p.m.
Realestate News
ផ្សា​រ​ទំ​នើប​ ជីប​ម៉ុង ណូ​រ៉ូ ដែល​ជា​អគា​រ​ផ្សារ​ទំនើប​កម្ពស់​ ៦ ​ជាន់​ មាន​ទី​តាំង​នៅ​សង្កាត់ ​បឹង​កេង​កងមួយនឹងបញ្ចប់​ការ​សាង​សង់​រួច​រាល់​ក្នុង​ពេល​ឆាប់​ៗ​ ហើយ​គ្រោង​​ដាក់​ឲ្យ​ដំណើរ​ការ​នៅ​​ចុង​ឆ្នាំ​ ២០១៩ នេះ។ នេះ​បើ​យោង​តាម​កញ្ញា ពៅ ធីតា ប្រធានផ្នែកទីផ្សារលក់រាយ របស់ក្រុ​ម​ហ៊ុន CBRE ដែល​ជា​អ្នក​​​​គ្រប់គ្រង​គម្រោង​ផ្សារ​ទំនើប​នេះ។ផ្សារ​ទំនើប​ ជីប​ម៉ុង​ ណូ​រ៉ូ​ ​​មាន​ផ្ទៃ​ក្រ​លា​ជួលសរុប ៧,៤០០ ម៉ែត្រ​កា​រ៉េ ហើយ​គិត​មក​ទល់​ពេល​នេះ​ កន្លែងសម្រាប់ជួលប្រមាណ ៧៥ ភាគ​រយ​នៃ​ក​ន្លែងសម្រាប់​ជួល​សរុប​ត្រូវ​បាន​កក់​ពីអ្នក​ជួល ​សម្រាប់​ធ្វើ​អាជីវ​កម្ម​រួច​ទៅ​ហើយ។ នេះ​បើ​យោង​តាម​អ្នក​ស្រី​ ធីតា។​ផ្សារ​ទំ​នើប​នេះ​មាន​ទី​តាំង​នៅ​តាម​បណ្តោយ​មហា​វិ​ថី​ព្រះ​នរោ​ត្តម ចន្លោះ​ពី​ផ្លូវ​ ៣៦០ ទៅ ៣៧០។ ជីបម៉ុង​ ណូ​រ៉ូ គឺ​ជា​គម្រោង​ថ្មី​ដំ​បូង​គេ​របស់​ ជីប​ ម៉ុ​ង​ រី​ថេល ដែល​ជា​ក្រុម​ហ៊ុនបុត្រ​សម្ព័ន្ធ​របស់​ក្រុម​ហ៊ុន​ ជីបម៉ុង គ្រុប។ ក្រុម​ហ៊ុន​ជីប​ ម៉ុង​ រី​ថេល​ កន្លង​មក​បាន​បើក​ដំ​ណើរ​ការ​ផ្សារ​លក់ទំនិញ​ពីរ​ទី​តាំង​រួច​ទៅ​ហើយ។​អ្នក​ស្រី ពៅ ធី​​តា បាន​ឲ្យ​ដឹង​ថា​ ក្រុម​ហ៊ុន​ធ្វើ​អា​ជីវ​កម្ម​បាន​ចាប់​ផ្តើម​ចុះ​កុង​ត្រា​ជួល​បណ្តើរ​ៗ​តាំ​ង​ពី​ដើម​ឆ្នាំ​នេះ​មក​ ហើយ​នៅ​ពេល​ដឹង​ថា​គម្រោង​អគារ​ជិត​ហើយ អ្នក​ជួល​ទី​តាំង​មាន​ការ​កើន​ឡើង​ខ្លាំង។ គិត​មក​ទល់​ពេល​នេះ​ ផ្ទៃ​ក្រ​លា​ ៧៥ ភាគរយ​ត្រូវ​បាន​កក់​ទុកហើយ។អ្នក​ស្រី​ធីតា​បន្ត​ថា​ ផ្សារ​ទំ​នើប​ដែល​មាន​ទី​តាំង​នៅ​កន្លែង​សំ​ខាន់​នេះ​នឹង​ឆ្លើយ​តបនឹង​តម្រូវ​ការ​ដែល​កំ​ពុង​កើន​ឡើង​ខ្លាំង​នៅ​ទី​នេះ​ ស្រ​ប​ពេល​គម្រោង​អគា​លំ​នៅ​ដ្ឋាន និង​អគារ​ពាណិជ្ជ​កម្ម​កំ​ពុង​កើន​ឡើង។អ្នកស្រី​បញ្ជាក់​ថា​៖​«​ពេល​ផ្សារ​ទំ​នើប​នេះ​ដាក់​ឲ្យ​ដំណើរ​ការ វា​នឹង​បង្កើន​សក្តានុ​ពល​បន្ថែម​ទៀត​ដល់​តំ​បន់​បឹង​កេង​កង»។យោង​តាម​អ្នក​ស្រី​ធី​តា ការ​សាង​សង់​អគា​ផ្សារ​ទំនើប​នេះ​ស្ទើរ​តែ​រួច​រាល់​ផ្នែក​ខាង​ក្រៅ​រួច​ហើយ​ នៅ​សល់​តែ​ការ​តុប​តែង​លម្អរ​ផ្នែក​ខាង​ក្នុង​។​ គិត​មក​ទល់​ពេល​នេះ អ្នក​ជួល​ទី​តាំង​ដើម្បី​បើក​ហាង​មាន​ដូច​ជា៖ ​ផ្សារ​លក់​រាយ រោង​ភាព​យន្ត​ទំ​នើប ហាង​នំ​បុ័ង ភោជនីយដ្ឋាន​ ហាង​កា​ហ្វេ និង​អាជីវ​កម្ម​បែ​ប​កំ​សាន្ត។​បន្ថែម​លើនេះ ផ្សារ​ទំ​នើប​នេះ​មាន​ទី​តាំង​ចត​រថយន្ត​ ៧៩ កន្លែង និងទី​តាំង​ចត​ម៉ូ​តូ​បាន ៣១៧ កន្លែង។គួរបញ្ជាក់ផងដែរថា ផ្សារទំនើប ជីប ម៉ុង ណូរ៉ូ នឹងជួយបន្ថែមតម្លៃ និងភាពងាយស្រួលសម្រាប់អ្នករស់នៅក្នុងតំបន់បឹងកេងកង១​ ជាពិសេសវានឹងជំរុញតម្លៃអចលនទ្រព្យឲ្យកើនឡើងថែមទៀត៕ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅបឹងកេងកង​១ ឬអចលនទ្រព្យសម្រាប់លក់នៅបឹងកេងកង ១​ ​មែនទេ? សូមចូលទៅកាន់ Realestate.co.kh!
ក្រុងបាវិតនឹងក្លាយជាតំបន់សក្តានុពលសម្រាប់ការវិនិយោគនៅពេលអនាគត
ក្រុងបាវិតនឹងក្លាយជាតំបន់សក្តានុពលសម្រាប់ការវិនិយោគនៅពេលអនាគត
June 1, 2022, 7:50 a.m.
វិនិយោគិនបរទេសបានសម្រុកមកបណ្តាកទុនវិនិយោគនៅក្នុងប្រទេសកម្ពុជា និងបានចាប់យកតំបន់សំខាន់ៗ ដូចជា៖ ក្រុងព្រះសីហនុ និងសៀមរាប ក្រុងប៉ោយប៉ែតជាដើម ដែលបានជំរុញសកម្មភាពសេដ្ឋកិច្ច និងការអភិវឌ្ឍវិស័យអចលនទ្រព្យឲ្យរីកចម្រើនឡើង។ចំណែកក្រុងបាវិតវិញ​ បន្ទាប់ពីរដ្ឋាភិបាលបានដាក់ផែនការអភិវឌ្ឍន៍ក្រុងសម្រាប់ឆ្នាំ ២០១៥ ដល់ ២០២៥ រួចមក បច្ចុប្បន្នក្រុងនេះក៏ទទួលបានការចាប់អារម្មណ៍ពីសំណាក់វិនិយោគិនបរទេសគួរឲ្យកត់សម្គាល់ផងដែរ។ រយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ យើងបានសង្កេតឃើញនូវសញ្ញាណសំខាន់ៗមួយចំនួននៃកំណើនការវិនិយោគមកលើក្រុងបាវិត ហើយអ្នកជំនាញរំពឹងថាក្រុងបាវិតនឹងក្លាយជាតំបន់មានសក្តានុពលពិសេស មួយផ្សេងទៀតរបស់កម្ពុជា។ទីតាំងភូមិសាស្រ្ត     ជាមួយនឹងក្រឡាផ្ទៃ ២០៦,៦៩ គីឡូម៉ែត្រការ៉េ ក្រុងបាវិត ស្ថិតនៅចន្លោះទីក្រុងភ្នំពេញ និងក្រុងហូជីមិញ ដែលសុទ្ធតែជាទីក្រុងសេដ្ឋកិច្ចដ៏សំខាន់។ ដូច្នេះ ក្រុងបាវិតត្រូវបានគេចាត់ទុកជាច្រកទ្វារដ៏សំខាន់ក្នុងការភ្ជាប់ទីក្រុងភ្នំពេញ និងក្រុងហូជីមិញនៃប្រទេសវៀតណាម។តាមការលើកឡើងរបស់លោកសោម កែវ ម៉ាលីដា អនុប្រធានសមាគមអ្នកជំនាញអចលនទ្រព្យកម្ពុជា បានឲ្យដឹងថា “ក្រុងបាវិត មានតំបន់សេដ្ឋកិច្ចពិសេសជិត១០ ជាមួយនឹងរោងចក្រផ្សេងៗជាច្រើន”។លោកថែមទាំងបន្ថែមទៀតថា ក្រុងបាវិត ជាតំបន់សំខាន់ស្របនឹងគម្រោងផ្តួចផ្តើមផ្លូវមួយខ្សែក្រវ៉ាត់មួយរបស់ចិន និងជាច្រកផ្លូវទឹកយ៉ាងសំខាន់ទៅកំពង់ផែវៀតណាម។ទោះយ៉ាងណា លោក​មើលឃើញថា ប្រទេសកម្ពុជានៅតែជួបបញ្ហាប្រឈមមួយចំនួនទាក់ទង នឹងការធ្វើដំណើរបញ្ហាក្នុងការធ្វើដំណើរ ដែលតម្រូវឲ្យមានការពង្រឹងហេដ្ឋារចនាសម្ព័ន្ធឲ្យកាន់តែល្អជាងមុន ដើម្បីគាំទ្រដល់កំណើននៃសកម្មភាពពាណិជ្ជកម្មនៅក្រុងបាវិត។ហេតុដូចនេះហើយ ក្រោមការសហការជាមួយ JICA រាជរដ្ឋាភិបាលកម្ពុជា បានប្រកាសសិក្សាគម្រោងសាងសង់ស្ពាន ដែលតភ្ជាប់ទីក្រុងភ្នំពេញ ទៅក្រុងបាវិត។ ការសិក្សាគម្រោងសាងសង់ផ្លូវល្បឿនលឿននេះ ត្រូវបានប៉ាន់ស្មានថាចំណាយអស់ទឹក ប្រាក់ចំនួន ៣,៨០០ លានដុល្លារអាមេរិច ដែលត្រូវសង់ស្ពានដែលមានចម្ងាយ ១០ គីឡូមែត្រ នៅតំបន់ល្វាឯម ដើម្បីសម្រួលដល់ការដឹកជញ្ជូនទំនិញផ្សេងៗ។ដោយមើលឃើញអំពីទីតាំងភូមិសាស្រ្តល្អ និងគម្រោងហេដ្ឋារចនាសម្ព័ន្ធថ្មីៗ  បច្ចុប្បន្ន អ្នកវិនិយោគទុនចាប់ផ្តើមក្រឡេក មើលសក្តានុពលនៃក្រុងមួយនេះ។គម្រោងសាងសង់ទីក្រុងរណបក្រុងបាវិតក្រៅពីការវិនិយោគលើកាស៊ីណូ រោងចក្រ និងសណ្ឋាគារ ក្រុមហ៊ុនយក្ស Empire World បាន​ប្រកាសចាប់ផ្តើមគម្រោងទីក្រុងរណប កាលពីដើមឆ្នាំ២០១៩នេះ ដែលក្រុងរណបនេះត្រូវប្រើប្រាស់ដីចំនួន ១,០០០ ហិចតា ជាទំហំមួយធំលើសពីគម្រោងផ្សេងទៀត។គម្រោងទីក្រុងរណបនេះ គឺជាគម្រោងប្រមូលផ្តុំតំបន់កំសាន្តផ្សេងៗ ដូចជា៖ កាស៊ីណូ សណ្ឋាគារកម្រិតផ្កាយប្រាំ អាផាតមិន មណ្ឌលបច្ចេកវិទ្យា និងតំបន់ផ្សេងៗជាច្រើនទៀត ហើយគេរំពឹងថាគម្រោងនេះនឹងប្រមូលផ្តុំមនុស្សមកពីគ្រប់ទិសទីផងដែរ។ក្រៅពីគម្រោងនេះ គេនៅឃើញមានគម្រោងទីក្រុងរណបហេង ហេង ដែលធ្វើនៅលើដី ៧ ហិចតាផ្សេងទៀត។ ជាមួយនឹងគម្រោងអភិវឌ្ឍន៍ទាំងពីរនេះស្ថានភាពអចលនទ្រព្យនៅក្រុងបាវិតបានការប្រែប្រួល បើទោះបីជាក្នុងពេលបច្ចុប្បន្នការប្រែប្រួលមិនសូវមានការល្បីសុះសាយយ៉ាងណាក្តី។យើងសង្កេតឃើញថា តម្លៃដីកាលពីឆ្នាំ២០១៤ មានទំហំប្រមាណ ១០០ ដុល្លារទៅ ៤០០ ដុល្លាក្នុងមួយមែត្រការ៉េ អាស្រ័យទៅតាមស្ថានភាពដែលនៅជុំវិញតំបន់នោះ។ លោក សោម កែវម៉ាលីដា បានលើកឡើងថា ដីដែលចេញពីផ្លូវជាតិទៅកាលពីឆ្នាំ ២០១៨ មានតម្លៃចន្លោះ ៤ ទៅ៧ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នតម្លៃនេះបានកើនដល់ ២៥ ទៅ ៤០ ដុល្លារក្នុងមួយមែ៉ត្រការ៉េ។ការលើកឡើងនេះ ស្របទៅនឹងការកំពុងដំណើរការសាងសង់គម្រោងទីក្រុងរណបពីរក្នុងឆ្នាំ២០១៩នេះ។ គេនៅតែមានសុទិដ្ឋិនិយមចំពោះក្រុងបាវិត ចំពោះការបន្តទាក់ទាញការចាប់អារម្មណ៍របស់អ្នកវិនិយោគទុន ដើម្បីបន្តការអភិវឌ្ឍតំបន់នោះ៕តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
បន្តិចទៀតអ្នកទៅលេងឆ្នេរសុខានឹងមើលឃើញ គម្រោង ព្រីនស៍ ហ្គោលដិន បេ ដ៏ខ្ពស់ស្គឹមស្កៃ
បន្តិចទៀតអ្នកទៅលេងឆ្នេរសុខានឹងមើលឃើញ គម្រោង ព្រីនស៍ ហ្គោលដិន បេ ដ៏ខ្ពស់ស្គឹមស្កៃ
June 6, 2022, 5:02 p.m.
នៅពាក់កណ្តាលឆ្នាំ ២០១៩ ប្រទេសកម្ពុជាកំពុងតែបន្តមើលឃើញពីកំណើនសេដ្ឋកិច្ចដ៏ធំ។ ការផ្គត់ផ្គង់អាផាតមិននៅតែមានការកើនឡើងទោះបីជានៅឆ្នាំ ២០១៨ មានកំណើនខ្លាំងក៏ដោយ។ ជាលទ្ធផលនៃកំណើននេះមានការផ្គត់ផ្គង់​បានកើនឡើងយ៉ាងច្រើននៅក្នុងទីផ្សារអចលនទ្រព្យ។ ភាគច្រើននៃការផ្គត់ផ្គង់នេះមាននៅក្នុងទីផ្សារលំនៅដ្ឋាន និងទីផ្សារខុនដូលំដាប់ទំនើប។គម្រោងនេះបានក្លាយជាទីផ្សាររបស់អ្នកទិញហើយតម្លៃកំពុងតែនៅថេរ។ នៅតាមខ័ណ្ឌធំៗនៃ​ ក្រុងសំខាន់ៗរបស់ប្រទេសកម្ពុជា អគារជាច្រើនកំពុងតែត្រូវបានសាងសង់ខ្ពស់ទៅៗ។ តំបន់ដែលគេមើលឃើញល្អប្រសើរជាងគេគឺតំបន់បឹងកេងកង ១ ក្នុងរាជធានីភ្នំពេញ។ លំនៅដ្ឋាន និងការអភិវឌ្ឍន៍ចម្រុះបានកើនឡើងកាន់តែច្រើន។នៅភាគខាងត្បូងវិញ ក្រុងព្រះសីហនុបានក្លាយទៅជាទីក្រុងមួយក្នុងចំណោមទីក្រុងឆ្នេរសមុទ្រដែលមានសក្តានុពលបំផុតនៅអាស៊ី។ ជាការពិតចំពោះវិស័យអចលនទ្រព្យគេអាចហៅបានថា "ទីក្រុង Shenzhen ទីពីរ" ដែលមានសក្តានុពល ដ៏ធំសម្រាប់ការវិនិយោគអចលនទ្រព្យ និងពាណិជ្ជកម្មទូទៅ។ការកើនឡើងចំនួនភ្ញៀវទេសចរចិនកំពុងហូរចូលតំបន់ឆ្នេរដែលនាំឱ្យវិស័យបដិសណ្ឋារកិច្ចមានការរីក ចម្រើន និងមានការអភិវឌ្ឍលឿនជាងមុន។ គ្រាន់តែក្នុងរយៈពេល ៥ ខែដំបូងឆ្នាំនេះ ចំនួន ភ្ញៀវទេសចរចិនបានកើនឡើង ៤០ ភាគរយធៀបនឹងឆ្នាំមុន។ ការប៉ាន់ស្មានគឺជនជាតិចិនជិត ២០០,០០០ នាក់បានតាំងលំនៅនៅក្នុងតំបន់នេះ។ជារឿងគួរឱ្យភ្ញាក់ផ្អើលផងដែរ មិនដែលធ្លាប់មានផ្សារទំនើបខ្នាតធំនៅខេត្តព្រះសីហនុទេ។ ប៉ុន្ដែមិនយូរប៉ុន្មាន អ្វីៗទាំងអស់នឹងផ្លាស់ប្ដូរ។ នៅចុងឆ្នាំនេះក្រុមហ៊ុនអចលនទ្រព្យ Prince Huan Yu Real Estate នឹងបញ្ចប់ការសាងសង់ផ្សារទំនើបមួយដែលមានឈ្មោះថា Prince Huan Yu Mall ជាទីសម្គាល់ ថ្មីសម្រាប់ប្រជាជននៅខេត្តព្រះសីហនុ។ ផ្សារទំនើបនេះនឹងក្លាយជាកត្តាមួយទៀតក្នុងការធ្វើ ឱ្យទីក្រុងមានភាពទាក់ទាញដល់ភ្ញៀវទេសចរ និងការបម្រើដល់អ្នកមានលំដាប់ខ្ពស់នៅក្រុងព្រះសីហនុ។ផ្សារទំនើប Prince Huan Yu Mall គ្រោងនឹងបើកដំណើរការនៅខែវិច្ឆិកា មានទំហំ ៥០,០០០ ម៉ែត្រការ៉េ។ វាជាមជ្ឈមណ្ឌលផ្សារទំនើប និងកន្លែងកម្សាន្តលំដាប់អន្តរជាតិលំដាប់ទីមួយ នៅខេត្តព្រះសីហនុហើយវានឹងនាំមកនូវយុគសម័យនៃការអភិវឌ្ឍថ្មីសម្រាប់ទីក្រុងឆ្នេរសមុទ្រ។ផលិតផល និងម៉ាកយីហោធំៗជាច្រើនបានចុះឈ្មោះរួចហើយដើម្បីលក់ផលិតផលនិងសេវាកម្មរបស់ពួកគេនៅ ក្នុងផ្សារទំនើបនេះ។ ក្រុមហ៊ុនម៉ាកយីហោទាំងនោះមានរោងភាពយន្តលីជេន, ខារាអូខេ Wink KTV ហាង Levi’s ហាង Chow Tai Fook ហាង XiaoMi ហាងPandora ហាង Nata ហាង Skechers ហាង Bering ហាង G2000 ហាង ALDO ក្រុមហ៊ុនភីហ្សា ហាងកាហ្វេអាមាហ្សូន ភោជនីយដ្ឋាន MingMen ហាង Bashu Dazhaimen Hot Pot ហាង LuYu ហាង Lucky Sheep ភោជនីយដ្ឋានជប៉ុន Fuji ហាង Binjhung Taste និងម៉ាកល្បីៗជាច្រើនទៀត។បច្ចុប្បន្នភាពនៃដំណើរការសាងសង់គម្រោង ●   ផ្សារទំនើបកម្ពស់​ប្រាំជាន់របស់គម្រោង ព្រីនស៍ ហ្គោលដិន បេ ត្រូវបានបំពាក់ដំបូលរួចហើយ។●   ជញ្ជាំងត្រូវបានសាងសង់រួចរាល់ពាក់កណ្តាល។● ឧបករណ៍ការពារអគ្គីភ័យ ប្រព័ន្ធម៉ាស៊ីនត្រជាក់ និងជណ្តើរប្រអប់បានចាប់ផ្តើមសាងសង់។ការពិតផ្សារទំនើប Prince Huan Yu Mall គ្រាន់តែជាការចាប់ផ្តើមនៃគម្រោងរបស់ ព្រីនស៍ ហ្គោលដិន បេ ជាគម្រោងអភិវឌ្ឍន៍ចម្រុះដ៏ធំមួយរបស់ក្រុមហ៊ុន Prince Huan Yu Real Estate ។គម្រោង ព្រីនស៍ ហ្គោលដិន បេ គ្របដណ្តប់លើផ្ទៃដីជាង ២២,០០០ ម៉ែត្រការ៉េ និងផ្សារទំនើប និងអាគារអាផាតមិនបួនដែលមានជាង ២,០០០ យូនីត។គម្រោង ព្រីនស៍ ហ្គោលដិន បេ មានទីតាំងស្ថិតនៅលើឆ្នេរសុខាជាឆ្នេរមួយក្នុងចំណោមឆ្នេរខ្សាច់ដ៏ល្បីល្បាញបំផុតរបស់ប្រទេសកម្ពុជាដែលមានចម្ងាយតែ ៣០០ ម៉ែត្រពីសមុទ្រ និងនៅភាគខាងជើងនៃសណ្ឋាគារសុខា ដែលជាចំណុចសំខាន់នៃក្រុងព្រះសីហនុ។ទីតាំងនៃអគារនេះគឺជាតំបន់មួយដែលជាលំនៅដ្ឋានរបស់សហគមន៍សម័យទំនើបជាច្រើន។ មនុស្សរហូតដល់ទៅ ៥០,០០០ នាក់នឹងអាចរស់នៅក្នុងតំបន់នេះបាននៅពេលអ្វីៗត្រូវបានធ្វើរួចរាល់។ ជាការពិតវានឹងក្លាយទៅជាស្នូលនៃតំបន់រដ្ឋបាល អាជីវកម្ម និងវប្បធម៌នៅខេត្តព្រះសីហនុទាំងមូល។អាផាតមិនដែលមានលក្ខណៈទាន់សម័យ ក្បែរមាត់សមុទ្រគឺជាលក្ខណៈពិសេសរបស់គម្រោង ព្រីនស៍ ហ្គោលដិន បេ។ យូនីតនីមួយៗមានទំហំចាប់ពី ៤២ ទៅ ៧៦ ម៉ែត្រការ៉េ។ សាកសមជាផ្ទះសម្រាប់លំហែកាយ ឬលំនៅដ្ឋានប្រចាំថ្ងៃហើយប្រាកដណាស់នឹងផ្តល់ជូននូវផលចំណេញខ្ពស់នាពេលអនាគត។អគារអាផាតមិនចំនួន ៤ ត្រូវបានហ៊ុំព័ទ្ធដោយសួនច្បារអមដោយដើមឈើត្រូពិចនៅតំបន់ អាស៊ីអាគ្នេយ៍ ។ លើសពីនេះទៀតមានសួនអេកូឡូស៊ីដ៏អស្ចារ្យនៅលើដំបូលអគារនីមួយៗ។ មានអាងហែលទឹកដ៏ធំមួយ និងបន្ទប់ហាត់ប្រាណស្តង់ដារខ្ពស់​ដែលលោកអ្នក​អាចសម្រាក និងហាត់ប្រាណបាន។ដូចជាលំនៅដ្ឋានទាន់សម័យបំផុតផ្សេងទៀតដែរ គម្រោង ព្រីនស៍ ហ្គោលដិន បេនឹងផ្តល់ជូននូវសេវាកម្មលំនៅដ្ឋាន ២៤ ម៉ោង។ មានសេវាកម្មជាលក្ខណៈផ្ទាល់ខ្លួនជាច្រើនទៀតដូចជាសេវាកម្មជួល សេវាកម្មគ្រប់គ្រងអចលនទ្រព្យ និងសេវាកម្មផ្សេងៗដើម្បីបង្កើនការពេញចិត្តដល់ម្ចាស់លំនៅដ្ឋាន។ជាមួយគម្រោង ព្រីនស៍ ហ្គោលដិន បេក្រុមហ៊ុន Prince Huan Yu Real Estate ផ្តល់ជូនអតិថិជននូវគម្រោងទូទាត់ដែលអាចបត់បែនបាន។ លោកអ្នកអាចទទួលបានប្រាក់កម្ចីទិញផ្ទះ រហូតដល់ ២៥ ឆ្នាំដោយការបង់ប្រាក់ដំបូងត្រឹមតែ ៣០% ឬប្រហែលជា ២០,០០០ ដុល្លារ។ធនាគារព្រីនស៍ (Prince Bank) នឹងផ្តល់ការគាំទ្រផ្នែកហិរញ្ញវត្ថុ និងសេវាកម្មផ្ទាល់ខ្លួនដល់អ្នកទិញ។ នៅ ហ្គោលដិន បេ លោកអ្នកអាចទទួលបាននូវផែនការទូទាត់ដែលមានគុណភាពជាមួយនឹងផលចំណេញ ពីការជួលត្រលប់មកវិញល្អ។គម្រោង ព្រីនស៍ ហ្គោលដិន បេគឺជាលំនៅដ្ឋានដ៏ល្អឥតខ្ចោះសម្រាប់អ្នកដែលចូលចិត្តផ្ទះបែបលម្ហែកាយ ឬអ្នកដែលស្វែងរកផលចំណេញមកវិញឆាប់រហ័ស។ នៅទីនេះមានភាពស្រស់ស្អាតបែបធម្មជាតិ នៅជិតដៃរបស់លោកអ្នក។ចាប់អារម្មណ៍សូមទំនាក់ទំនងមកកាន់គម្រោង ព្រីនស៍ ហ្គោលដិន បេ ឥឡូវនេះ!ចង់ស្វែងរកទិញអចលនទ្រព្យនៅខេត្តព្រះសីនុ ឬអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញ ចូលទៅកាន់ Realestate.com.kh!
Casino giant Donaco gets new CEO
​​នាយក​​​​កាស៊ី​ណូ ​Star Vegas ​​នៅប៉ោយប៉ែ​​ត​មាន​​​ប្រាក់​ខែ និង​​​ប្រាក់​លើក​ចិត្ត​​ជិត​ ៦​០ ម៉ឺន​ដុល្លារក្នុង​​មួយ​ឆ្នាំ​
June 6, 2022, 5:02 p.m.
ក្រុមហ៊ុន​កាស៊ីណូដូ​ណា​កូ ​របស់​អូស្រ្តា​លី​ ដែល​គ្រប់​គ្រង​អាជីវ​កម្ម​កា​ស៊ី​ណូ​នៅ​ប៉ោយ​ប៉ែត​ បាន​ប្រកាស​នៅ​ថ្ងៃ​អង្គារ​នេះ​ពី​ការ​តែង​​តាំង​​នាយក​ប្រតិ​បត្តិ​ថ្មី​ឈ្មោះ​ Paul Arbuckle ដោយ​ផ្តល់​ប្រាក់បៀវត្យ​ ២៧.៩ ម៉ឺន​ដុល្លារក្នុង​មួយ​ឆ្នាំ និងត្រៀម​ ២៧.៩ ម៉ឺន​ដុល្លារផ្សេង​ទៀត​សម្រាប់​​​​រង្វាន់លើក​ទឹក​ចិត្ត។ ​ ​នេះ​បើ​យោង​តាម​សេច​ក្តី​ប្រកាសរបស់​ក្រុម​ហ៊ុននៅ​ថ្ងៃ​អង្គារ​នេះ​។ក្រុមហ៊ុនអាជីវ​កម្ម​​កាស៊ីណូដូ​ណា​កូ ​ដែល​ចុះ​បញ្ជី​ក្នុង​ផ្សា​រ​ភាគ​ហ៊ុន​របស់​អូស្រ្តា​លី (ASX) បាន​ចេញ​ផ្សាយ​សេច​ក្តី​ប្រកាស​មួយ​នៅ​ថ្ងៃ​​នេះ​ ស្តី​ពី​ការ​តែង​តាំង​ លោក​ Paul ជា​នាយក​ប្រ​តិ​បត្ត​ថ្មី​ ដោយ​មាន​ប្រ​សិទ្ធភាព​អនុ​វត្តន៍​ចាប់​ពី​ថ្ងៃ​ពុធទី១២ មិថុនា​ទៅ។ តាម​រយៈ​តួ​នា​ទី​ថ្មី​នេះ លោក Paul នឹង​ត្រូវ​គ្រប់​គ្រង​ឲ្យ​បាន​ដិត​ដល់​ដំ​ណើរ​ការ​អាជីវ​កម្មសណ្ឋា​គារ និង​​កា​ស៊ី​ណូ Star Vegas នៅ​ប៉ោយ​ប៉ែត​ ហើយ​និង​អាជីវ​កម្ម​សណ្ឋា​គារ និង​កាស៊ី​ណូ​ Aristo International Hotel នៅ​វៀត​ណាម​ដែល​មាន​ព្រំ​ប្រ​ទល់​ជាប់​ប្រ​ទេស​ចិន។លោក​បាន​ថ្លែង​នៅ​ក្នុង​​សេច​ក្តី​ជូន​ដំ​ណឹង​របស់​ដូ​ណា​កូថា​៖​«​ខ្ញុំ​បាន​ត្រៀម​ខ្លួន​រួចជា​​ស្រេច​ហើយ​ក្នុង​ការ​សម្រេច​កិច្ច​ការ​និង​ជំនះ​បញ្ហា​ប្រ​ឈម​នៅ​ដូ​ណា​កូ។ ក្រុម​ហ៊ុន​ដូ​ណា​កូ មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ​​ដែល​មាន​តម្លៃ​និង​មាន​ឱ​កាស​ចំ​ណេញ​ ហើយ​ខ្ញុំ​មាន​ទំនុក​ចិត្ត​ថា​បទ​ពិ​សោធ​របស់​ខ្ញុំ​ក្នុង​ការ​ដំ​ណើរ​ការ​អាជីវ​កម្ម​កាស៊ី​ណូ នឹង​ជួយ​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​មាន​ដំ​ណើរ​ការ​​ល្អ»។លោក​បន្ត​ថា​៖​«​ខ្ញុំ​បាន​ឃើញ​ពី​សក្តា​នុ​ពល​នៃ​អាជីវ​កម្ម​នេះ​តាម​រយៈ​ការ​បំ​ពេញ​តម្រូវ​ការ​អតិ​ថិ​ជន​ពី​ថៃ និង​ចិន និង​ប្រ​ទេស​ផ្សេងៗ​»។ក្រុមហ៊ុន​កាស៊ីណូដូ​ណា​កូរបស់​អូស្រ្តា​លី បច្ចុប្បន្ន​មាន​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​ពីរ​គឺ​មួយ​នៅ​ប៉ោយ​ប៉ែត​នៅ​កម្ពុជា និង​ក្រុម​ហ៊ុន​កា​ស៊ី​ណូ​នៅ​វៀត​ណាម។យោង​តាម​សេច​ក្តី​ជូន​ដំ​ណឹង​របស់​ក្រុម​ហ៊ុន​ អាជីវ​កម្ម​ធំ​ជាង​គេ​របស់​ក្រុម​ហ៊ុ​នដូ​ណា​កូ​​គឺ​ Star Vegas Resort & Club ដែល​ជា​ក្រុម​ហ៊ុន​សណ្ឋា​គារ និង​កាស៊ីណូ​នៅ​ប៉ោយ​ប៉ែត ដែល​នៅ​ជាប់​ព្រំ​​ប្រ​ទល់កម្ពុជា​-ថៃ។ Star Vegas Resort & Club មាន​តុ​​ភ្នាល់​ល្បែង ១០០ តុ ស្លុត​ម៉ាស៊ី​ន ១,៥០០ និង បន្ទប់សណ្ឋា​គារ ៣៨៥ បន្ទប់។មុន​នឹង​មក​កាន់​តំ​ណែង​នៅ ដូ​ណា​កូ នា​ពេល​នេះ​ លោក​ Paul ធ្លាប់​ធ្វើ​ជា​នាយក​ប្រ​តិ​បត្តិ​នៅ​កាស៊ី​ណូ Star Gold Coast មាន​ទី​តាំង​នៅ​ប្រទេស​អូ​ស្ត្រា​លី និង Resorts World Sentosa នៅ​សិង្ហ​បុ​រី៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅប៉ោយប៉ែត សូមចូលទៅកាន់ Realestate.com.kh!
Dangkor district aerial view
គម្រោង​អភិវឌ្ឍន៍​ធំៗ​នៅ​ភាគ​ខាង​ត្បូង​ភ្នំពេញ​កំពុង​ធ្វើ​ឲ្យ​តម្លៃ​ដី​កើន​ឡើង​
June 7, 2022, 5:37 a.m.
នៅ​ពេល​លោក ស៊ឺន សុន ទិញ​ដី​ក្នុង​តម្លៃ​ ១៦,០០០ ដុល្លារ​នៅ​សង្កាត់​​ព្រែក​កំ​ពឹសកាល​ពី​ពាក់​កណ្តាល​ឆ្នាំ ២០១៦ លោក​មិន​បាន​គិត​ថា​នឹង​ទទួល​បាន​ចំ​ណេញ​ភ្លាមៗ​ពី​វិនិយោគ​នេះ​ឡើយ។ នា​ពេល​នោះ ទី​ផ្សារ​អចល​ន​ទ្រព្យ​នៅ​តំ​បន់​នោះ​មិន​ទាន់មាន​ភាព​អ៊ូ​អរ​ខ្លាំង​នោះ​ទេ។ នា​ពេល​នេះ ដី​របស់​លោក​សុន​ ហំ​ព័ទ្ធ​ដោយ​វាល​ស្រែ និង​មាន​ផ្ទះ​អ្នក​ភូមិ​ពី​រ​បី​ខ្នងជំុំ​វិញ​នោះ។ ក្នុង​​ទំហំដី​​សរុប ២៦៦ ម៉ែត្រ​កា​រ៉េ លោក​សុន​បាន​ទិញ​នា​ពេល​នេះ​ដោយ​ចំ​ណាយ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ ស្មើរ​នឹង ៦០ ដុល្លារ។ មធ្យោបាយ​ដែល​អាច​ទៅ​ដល់​ទី​នោះ​បាន​នា​ពេល​នោះ​គឺ​ តាម​ផ្លូវ​តូច​មួយចុះ​ពី​ផ្លូវ​ជាតិ​លេខ​២។ ​ប៉ុន្តែ​សំ​ណាង​របស់​លោក ស៊ឺន សុន ហាក់​មក​ដល់​មុន​ការ​រំ​ពឹង​ទុក។ ត្រឹម​តែ​ក្នុង​រយៈ​ពេល​មួយ​ឆ្នាំ​ក្រោយ​ពេល​ទិញ វិ​ថី​សម្តេច​តេជោហ៊ុន​សែន​ បាន​សាង​សង់​រួច​នឹង​ដាក់​ឲ្យ​ដំ​ណើ​រ​ការ​ ហើយ​បាន​​​ត​ភ្ជាប់​ពី​ផ្លូវ​ ២៧១ ត្រង់​ច្រមុះ​ជ្រូក ទៅ​កាន់​ផ្លូវ​ជាតិ​លេខ ២ នៃ​​​ភាគ​ខាង​ត្បួង​រាជ​ធានី​ភ្នំពេញ។ បន្ទាប់​ពី​នោះ​មក គម្រោង​ធំ​ៗ​ក៏​បាន​​បើក​​ការ​ដ្ឋាន​សាង​សង់​។កំណើនតម្លៃដីគម្រោង​បុរីលំ​នៅ​ដ្ឋាន គម្រោង​ផ្សារ​ទំ​នើប និង​ជា​ពិ​សេស​ផ្សារ​ទំ​នើប​ អ៊ី​អន ៣  ត្រូ​វ​បាន​ប្រ​កាស​ថា​នឹង​សាង​សង់​នៅ​លើ​ទី​ក្រុង​រណប​ អ៊ីង ស៊ី​ធី ដែល​លាត​សន្ទឹង​នៅ​ភាគ​ខាង​ត្បូង​រាជ​ធា​នី​ភ្នំ​ពេញ​។លោក​សុន បាន​ប្រាប់​ Realestate.com.kh ថា​៖​ «គម្រោង​ដែល​កំ​ពុង​ដំ​ណើរ​ការ​អភិវឌ្ឍន៍​នៅ​តំ​បន់​ជំ​វិញ​ផ្លូវ ៦០ ម៉ែត្របាន​ធ្វើ​ឲ្យ​ដី​នៅ​កន្លែង​ខ្ញុំ​ឡើង​ថ្លៃខ្លាំង​ ធៀប​នឹង​ពីរ បី​ឆ្នាំមុន»។ លោក​បន្ត​ថា​៖​«​នៅ​តម្លៃ​ទី​ផ្សារ​បច្ចុប្បន្ន ដី​ហ្នឹង​អាច​លក់​បាន​ប្រ​ហែល ២០០ ដុល្លារ​ក្នុង​មួយ​ម៉ែ​ត្រ​ការ៉េ»។យោង​តាម​អ្នក​ជំ​នាញ​ក្នុង​វិ​ស័យ​អចលន​ទ្រព្យ ​តម្លៃ​ដី​នៅ​ភាគ​ខាង​ត្បូង​រាជ​ធានី​ភ្នំពេញ​កំ​ពុង​ទទួល​បាន​កំណើន​ដី​គួរ​ឲ្យ​កត់​សម្គាល់។ ខ័ណ្ឌ​ដង្កោ​ទាំង​មូល​ ដែល​លាត​សន្ទឹង​នៅ​ភាគ​ខាង​ត្បូង​ភ្នំពេញ កំ​ពុង​ទទួល​បាន​កំណើន​តម្លៃ​ដី​យ៉ាង​ខ្លាំង​ ​ហើយ​ជាប់​​លំ​ដាប់​ទី​បី​នៅ​កម្ពុជាធៀ​ប​នឹង​ខ័ណ្ឌ​ផ្សេងៗ​។ នេះ​បើ​តាម​ទិន្ន​ន័យ​របស់​ក្រុម​ហ៊ុន ឃី រៀល អ៊ីស្ទេត។ លោក សន សៀប ស្ថាប​និក​ និង​ជា​អគ្គ​នាយក​ក្រុម​ហ៊ុន  ឃី រៀល អ៊ីស្ទេត បាន​លើក​ឡើង​ថា​ ការ​ប្រកាស​ពី​ការ​សាង​សង់​ផ្លូវ​ក្រ​វ៉ាត់​ក្រុង​ទី​បី ដែល​បច្ចុប្បន្ន​កំ​ពុង​សាង​សង់​ បាន​រួម​ចំ​ណែក​សំ​ខាន់​ដល់​កំ​ណើន​តម្លៃ​ដី។ ដី​ដែល​នៅ​ជាប់​ផ្លូវ​ធំ​ដែល​កាល​ពី​មុន​មាន​តម្លៃ​ត្រឹម​ ១០ដុល្លារ ទៅ ២០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​កា​រ៉េ បានកើន​ដល់ ១០០ ដុល្លារ ទៅ ១៥០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ​ នា​ពេល​នេះ។ ដី​ដែល​នៅ​ផ្លូវ​ចូល​ក្នុង​ក៏​បាន​កើន​ដល់រង្វង់ ៥០ ដុល្លារ ក្នុង​មួយ​ម៉ែ​ត្រ​កា​រ៉េ។អ្នក​ស្រី អាន សុ​ធី​តា នាយិកា​ថ​ក្រុម​ហ៊ុន​សេវា​កម្ម​អចលន​ទ្រព្យ CBRE បាន​លើក​ឡើង​ថា​ ភាគ​ខាង​ត្យូង​ភ្នំពេញ​មាន​តម្លៃដី​កើន​ឡើង​ខ្លាំង។ ស្រ​ប​ពេល​តម្លៃដី​អាច​មាន​ភាព​ខុស​គ្នា​បន្តិច​ពី​តំ​បន់​មួយ​ទៅ​តំបន់​មួយ​ អ្នក​ស្រី​​​បាន​បញ្ជាក់​ថា​ តម្លៃ​ដី​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​២ នៅ​សង្កាត់​ព្រែកកំ​ពឹស​អាច​មាន​តម្លៃ​រហូតដល់ ២០០ ដុល្លារ​ក្នុង​មួយ​ម៉ែត្រ​ការ៉េ។​អ្នក​ស្រី​បញ្ជាក់​ថា​៖​«​នៅ​ពេល​ណា​មាន​គម្រោង​អភិវឌ្ឍន៍​ធំ​ៗ​ត្រូវ​បាន​ប្រ​កាស ឬ ដាក់​ឲ្យ​ដំ​ណើរ​ការ វា​តែង​ធ្វើ​ឲ្យ​តម្លៃ​ដី​នៅ​ជំ​វិញ​នោះ​កើន​ឡើង​ដែរ គ្រាន់​តែ​ខុស​គ្នា​ត្រង់​ថា​តើ​វា​នៅ​ជិត ឬ នៅ​ឆ្ងាយ​ពី​គម្រោង​អភិវឌ្ឍន៍»។នៅ​ពេល​ដែល​លោក ស៊ឺន​ សុន​ ស្វែង​យល់​ថា​ទី​ក្រុង​ភ្នំពេញ​នឹង​បន្ត​ពង្រីកនឹង​មាន​ការ​វិនិយោគ​ជា​បន្ត​បន្ទាប់​លើ​ការ​កែ​លម្អរ​ផ្លូវ និង​ហេដ្ឋា​រចនា​សម្ព័ន្ធ​ផ្សេងៗ លោក​រំ​ពឹង​ថា​ដី​របស់​គាត់​នឹង​ត្រូវ​ដោយ​សំ​ណង់​លំ​នៅ​ដ្ឋាន និង​ អគា​រ​ពាណិជ្ជ​កម្ម។លោក​បន្ត​ថា​៖​«​ខ្ញុំ​អត់​ទាន់​ចង់​លក់​ដី​ហ្នឹង​ឥលូវ​ទេ។ ខ្ញុំ​ជឿ​ថា​ តម្លៃ​នឹង​មាន​ការ​កើន​ឡើង​ទៀត​នៅ​ថ្ងៃ​ខាង​មុខ»៕ ស្វែងរកអចលនទ្រព្យនៅខណ្ឌដង្កោ ឬអចលនទ្រព្យនៅក្នុងទីក្រុងភ្នំពេញនៅថ្ងៃនេះ! អានអត្ថបទ មហាវិថី សម្តេច ហ៊ុន សែន ក្លាយជាទិសដៅវិនិយោគថ្មីនៅប៉ែកខាងត្បូង។
តើអ្នកគួរទិញផ្ទះក្នុងគម្រោងបុរី ឬទិញខុនដូ?
តើអ្នកគួរទិញផ្ទះក្នុងគម្រោងបុរី ឬទិញខុនដូ?
June 5, 2022, 4:53 p.m.
ប្រជាជនខ្មែរភាគច្រើនបានពេញចិត្ត និងជ្រើសយកការរស់នៅក្នុងគម្រោងបុរី ដូចជា ផ្ទះល្វែង វីឡាកូនកាត់ ឬផ្ទះអាជីវកម្មជាដើម។ និន្នាការនេះនៅកំពុងបន្តយ៉ាងរឹងមាំក្នុងបរិបទ ទីផ្សារលំនៅដ្ឋានកម្ពុជា។ ទោះយ៉ាងណាក៏ដោយ នៅពេលបច្ចុប្បន្ននេះ ខុនដូ ដែលជាបរិបទថ្មីមួយទៀតបានកំពុងទទួលការចាប់អារម្មណ៍ខ្លាំងពីសំណាក់អ្នកទិញក្នុងស្រុក ពិសេសមនុស្ស​វ័យក្មេង។តាមពិតទៅ លំនោដ្ឋានទាំងពីរនេះ មានលក្ខណៈពិសេសដូចគ្នា និងផ្តល់នូវលក្ខណៈងាយស្រួល ក្នុងការរស់នៅដូចគ្នា ប៉ុន្តែវាមានលក្ខណៈដាច់ដោយឡែកពីគ្នា ត្រង់ចំណុចពិសេសមួយចំនួនដូចជា៖​ ទីតាំង កម្មសិទ្ធិកាន់កាប់ តម្លៃ សេវាកម្ម​ ការចំណាយបន្ថែមផ្សេងៗ ជាដើម។ទាំងនេះជាអ្វី ដែលអ្នកទិញខ្លួនឯងត្រូវតែដឹងជាមុន និងត្រូវមានភាពរួចរាល់មុននឹងទិញលំនៅដ្ឋានណាមួយ!  ខាងក្រោមជាចំណុច មួយចំនួនចំណុចពិសេស និងលក្ខណដោយឡែកពីគ្នានៃបុរី និងខុនដូ៖ទីតាំង៖សម្រាប់បុរី នៅពេលបច្ចុប្បន្ននេះ ការសាងសង់បុរី (ផ្ទះល្វែង) ភាគច្រើនមានទីតាំងនៅ ជាយក្រុង ឬនៅក្រៅក្រុង។ ភាគច្រើននៃបុរីនៅជាយក្រុងមានភាពស្ងប់ស្ងាត់ កន្លែងមិនសូវចង្អៀត មានលក្ខណៈធម្មជាតិ ជាមួយសួនច្បារ ឬតំបន់បៃតង។ ជាពិសេស​ អ្នកអាចគេចចេញពីការកកស្ទះចរចរណ៍នៅក្នុងក្រុង។ ប៉ុន្តែបញ្ហាមួយត្រង់ថា អ្នកទិញរស់នៅឆ្ងាយពីតំបន់កណ្តាលក្រុងបន្តិច ហើយអ្នកត្រូវធ្វើដំណើរយូរ​បន្តិច ប្រសិនបើអ្នកធ្វើការនៅកណ្តាលក្នុងក្រុង សាលារៀននៅក្នុងក្រុង ឬត្រូវការការលម្ហែនៅក្នុងតំបន់កណ្តាលក្រុង។រីឯខុនដូវិញ ស្ទើរតែគ្រប់គម្រោងខុនដូគឺមានទីតាំងនៅតំបន់ក្រុង និងតំបន់កណ្តាលក្រុង ដែលនេះបានឆ្លើយតបទៅនឹងអ្វីដែលអ្នកទិញភាគច្រើនចង់បាន។​ ជាទូទៅទីតាំងខុនដូ នៅជិតសាលារៀន មន្ទីរពេទ្យ ផ្សារ ភោជនីយដ្ឋាន ស្ថាបនរដ្ឋ និងស្ថាបនឯកជន និងតំបន់សេវាកម្មចម្រុះផ្សេងៗទៀត។ ប៉ុន្តែអ្នកត្រូវដឹងថា យូនីតខុនដូរបស់មិនមានទំហំធំ​ដូចជាផ្ទះផ្ទះក្នុងបុរីទេ។ ​កម្មសិទ្ធិកាន់កាប់៖បុរីជាអចលនទ្រព្យតាំងជាប់ដីដោយផ្ទាល់ វាមានប្លង់រឹងដាច់ពីគ្នា រវាងអចលនទ្រព្យមួយទៅមួយទៀតផ្សេងទៀត។​​ចំណែកខុនដូវិញ ជាប្រភេទអចលនទ្រព្យប្លង់រួម (អគារសហកម្មសិទ្ធិ) ដែលមានន័យថា អ្នកទិញ អាចកាន់កាន់លើអចលនទ្រព្យរបស់ខ្លួនរៀងខ្លួនបាន (ចំណែកឯកជន) តែមិនមានឈ្មោះដាច់តែឯងលើអគារទាំងមូលនោះទេ (ចំណែករួម)។ នេះបើតាមមាត្រា ៤ នៃច្បាប់គ្រប់គ្រង និងប្រើប្រាស់អគារសហកម្មសិទ្ធិ។ តម្លៃបុរីតម្លៃសមរម្យបានកំពុងរីកដុះដាលយ៉ាងខ្លាំង នៅពេលបច្ចុប្បន្ន ហើយផ្ទះល្វែងក្នុងបុរីអាចមានចាប់ពី ៣ ម៉ឺនដុល្លារឡើងទៅ ដូចជាគម្រោង បុរី វីអាយភី បុរីប៊ុន ជេស្ឋ បុរីរតនៈភ្នំពេញជាដើម។ គេមើលឃើញថា ដោយសារការផែនការពង្រីកក្រុងកំពុងដំណើរការយ៉ាងល្អ ដូច្នេះ ការអភិវឌ្ឍវិស័យលំនៅដ្ឋានបែបបុរីបានរីកលូតលាស់ខ្លាំង ដែលធ្វើឲ្យមានការកើនឡើងតម្លៃ គួរឲ្យកត់សម្គាល់។​ម្យ៉ាងវិញទៀត យើងសង្កេតឃើញថាបុរីផ្ទះល្វែង ដែលសង់រួចមានអ្នករស់នៅ តែងតែជំរុញសកម្មភាពសេដ្ឋកិច្ច ដូចជាផ្សារទំនិញ ឬសូម្បីតែផ្សារទំនើបផងដែរ។ ដូចនេះ វាអាចជាកត្តាមួយ អ្នកគួរទិញបុរី។​បើនិយាយពីខុនដូ ខុនដូអាចមានតម្លៃចាប់ពីជាង ៣ ម៉ឺន ដុល្លារ​ តួយ៉ាងដូចជាគម្រោង​ New Land mark និងគម្រោង 88 Residence ជាដើម។សេវាកម្មការរស់នៅក្នុងគម្រោងបុរី អ្នកអាចទទួលបានសេវាកម្មមួយចំនួន ដូចជា កន្លែងកំសាន្ត សួនច្បារ … ប៉ុន្តែបុរីខ្នាតតូច ឬបុរីតម្លៃទាបគឺមិនផ្តល់ជូនសេវាកម្មទាំងនេះទេ។​ ចំណុច នេះជាអ្វីដែលធ្វើឲ្យការរស់នៅក្នុងខុនដូ ហាក់មានភាពលេចធ្លោ និងភាពស៊ីវីល័យជាង។ ខុនមានសេវាកម្មដូចជា៖ ហាងហែលទឹក កន្លែងហាត់ប្រាណ កន្លែងលម្ហែលើដំបូល ក្លឹប និងសេវាគ្រប់គ្រងអចលនទ្រព្យ រួមជាមួយសេវាផ្សេងៗទៀត។ការចំណាយបន្ថែមបុរីមានភាពសមញ្ញជាងខុនដូ។ ដូចនេះ ការចំណាយទូទៅប្រចាំខែលើវាកម្មនានារបស់បុរីក៏អស់តិចជាងខុនដូដែរ។ ការចំណាយក្នុងខុនដូ អាចមានដូចជា៖ ថ្លៃសំអាត ថ្លៃភ្លើង ថ្លៃអ៊ីធើណិត ថ្លៃសន្តិសុខ ថ្លៃចំណតរថយន្ត ថ្លៃសម្រាម និងរួមទាំងថ្លៃសេវាកម្មប្រចាំថ្ងៃ។ ប៉ុន្តែសូមចងចាំថាកញ្ចប់សេវាកម្មខ្លះត្រូវបានដាក់បញ្ចូលក្នុងសេវាកម្មជាកញ្ចប់រួចហើយ។សរុបមក ការទិញផ្ទះក្នុងបុរី ឬខុនដូសុទ្ធតែជាការវិនិយោគដ៏ឆ្លាតវៃ។ ប៉ុន្តែវាក៏ទាមទារឲ្យអ្នកទិញខ្លួនឯង​ត្រូវស្វែងយល់ពីតម្រូវការ និងលទ្ធភាពជាក់ស្តែងរបស់ខ្លួន ដើម្បីជៀសវាងពីហានិភ័យណាមួយ។ ជាការណែនាំប្ រសិនបើអ្នកមានភាពក្មេងខ្ចីក្នុងវិស័យនេះ អ្នកអាចស្វែងរកការប្រឹក្សាយោបល់ជាមួយអ្នកច្បាប់ ឬភ្នាក់ងារអចលនទ្រព្យជំនាញជាមុនសិន។៕តើអ្នកកំពុងស្វែងរកបុរីសម្រាប់លក់ និងជួលនៅក្នុងប្រទេសកម្ពុជាមែនទេ? សូមចូលទៅកាន់ Realestate.com.kh។ អ្នកក៏អាចតាមដានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យកម្ពុជា នៅទីនេះ!
People sit at last year's Cambodia Real Estate Awards
ពានរង្វាន់អចលនវត្ថុកម្ពុជានឹងចាប់ផ្តើមនៅខែធ្នូ ឆ្នាំ២០១៩ នេះហើយ!
June 6, 2022, 5:01 p.m.
តើអ្នកជាភ្នាក់ងារអចលនទ្រព្យល្អបំផុតនៅក្នុងប្រទេសកម្ពុជាដែរឬទេ? ព្រឹត្តិការណ៍ពានរង្វាន់អចលនវត្ថុដ៏ធំបំផុតប្រចាំឆ្នាំបានមកដល់ទៀតហើយ! ការចុះឈ្មោះចូលរួមប្រកួតប្រជែងយកពានរង្វាន់អចលនវត្ថុឆ្នាំ២០១៩ កំពុងដំណើរការចាប​ពីថ្ងៃនេះតទៅ ដែលរៀបចំឡើងដោយក្រុមហ៊ុន Realestate.com.kh ។នេះគឺជាព្រឹត្តិការណ៍លើកទី២  និងដោយមានការសហការជាដៃគូជាមួយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (MEF) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់អចលនវត្ថុកម្ពុជា (CVEA) ដើម្បីរៀបចំព្រឹត្តិការណ៍អចលនទ្រព្យដ៏សម្បើមសម្រាប់ទីផ្សារអចលនទ្រព្យ និងអ្នកជំនាញអចលនទ្រព្យកម្ពុជា ។ភ្នាក់ងារលក្ខណៈជាបុគ្គល និងក្រុមហ៊ុនអចលនទ្រព្យជាង ២០  នឹងទទួលបានពានរង្វាន់នៅក្នុងពិធីជួបជុំអបសារទរដ៏ធំបំផុតនៅពេលរាត្រី។​ ការវិនិច្ឆ័យ ដាក់ពិន្ទុ និងកាត់សេចក្តីនឹងត្រូវបានធ្វើឡើងដោយអ្នកជំនាញសំខាន់ៗនៅក្នុងវិស័យនេះ ហើយលទ្ធផលនឹងត្រូវបានធ្វើសវនកម្មដោយក្រុមអ្នកវាយតម្លៃឯករាជ្យ ដែលជាភាគីទី៣។ឈ្នះពានរង្វាន់អចលនវត្ថុឆ្នើមឆ្នាំ២០១៩ពានរង្វាន់នេះគឺជាសក្ខីភាពមួយចំពោះកិត្តិយស និងភាពជោគជ័យសម្រាប់ការខិតខំ​ប្រឹងប្រែងធ្វើការងារក្នុងវិស័យអចលនទ្រព្យ។ បង្កើតឡើងដើម្បីឆ្លុះបញ្ចាំងនូវភាពជាគម្រូរបស់លោក វណ្ណ ម៉ូលីវណ្ណ ដែលជាអតីតស្ថាបត្យករឆ្នើមជាងគេបំផុតនៅក្នុងប្រវត្តិសាស្រ្តកម្ពុជា ដូច្នេះពានរង្វាន់នេះនឹងកត់សម្គាល់នឹងបង្ហាញថា អ្នកក្រុមហ៊ុនរបស់អ្នកជាអ្នកជំនាញអចលនទ្រព្យដ៏កំពូលនៅក្នុងប្រទេស។ប្រសិនបើអ្នកគិតថាភ្នាក់ងាររបស់អ្នក ការខិតខំប្រឹងប្រែងរបស់អ្នកសាកសមនឹងទទួលបានការទទួលស្គាល់ថាជាភ្នាក់ងារល្អបំផុតនៅកម្ពុជា សូមកុំស្ទាក់ស្ទើរក្នុងការចូលរួមប្រកួតប្រជែង។ ព្រឹត្តិការណ៍ឆ្នាំនេះនឹងក្លាយជាវេទិកាពានរង្វាន់ដ៏ធំបំផុតសម្រាប់វិស័យអចលនទ្រព្យឆ្នាំ២០១៩ ។ ប្រសិនបើអ្នកឈ្នះ ​នោះកេរ្តិ៍ឈ្មោះរបស់អ្នក និងក្រុមហ៊ុនទាំងមូលនឹងល្បីល្បាញទូទាំងប្រទេស។សូមចុះឈ្មោះចាប់ពីថ្ងៃនេះរហូតដល់ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០១៩។ សូមទាក់ទងមកយើងថ្ងៃនេះ ដើម្បីសាកសួរអំពីការដាក់ពាក្យ។ការប្រគល់ពានរង្វាន់នឹងប្រព្រឹត្តិទៅនៅខែធ្នូ នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ។ សម្រាប់ព័ត៌មានលម្អិតអំពីកម្មវិធីនេះ សូមចូលទៅកាន់គេហទំព័ររបស់យើង ឬតាមរយៈទូរស័ព្ទលេខ ០៧០ ៨០០ ៦៣៩។ចុះឈ្មោះចូលរួមប្រកួតប្រជែងយកពានរង្វាន់អចលនវត្ថុកម្ពុជាឆ្នាំ២០១៩ នៅថ្ងៃ​នេះ!
យុវជនកម្ពុជា ១២ រូបជាប់ជ័យលាភីសហគ្រិនឆ្នើមលើការធ្វើបទបង្ហាញអាជីវកម្មសាធារណៈ
យុវជនកម្ពុជា ១២ រូបជាប់ជ័យលាភីសហគ្រិនឆ្នើមលើការធ្វើបទបង្ហាញអាជីវកម្មសាធារណៈ
June 3, 2022, 8:21 p.m.
កម្មវិធីពានរង្វាន់សហគ្រិនវ័យក្មេងកម្ពុជាឆ្នាំ២០១៩ (Cambodian Young Entrepreneur Awards 2019) បានរកឃើញសហគ្រិនឆ្នើមចំនួន ១២រូប ដើម្បីឈានដល់ការប្រកួតវគ្គផ្ដាច់ព្រ័ត្រនៅដើមខែកក្កដា ខាងមុខនេះ។កាលពីថ្ងៃទី០៩ ខែមិថុនា ឆ្នាំ២០១៩ សភាយុវពាណិជ្ជករ អន្តរជាតិកម្ពុជា សាខាមេគង្គ (JCI-Mekong) និងសមាគមសហគ្រិនវ័យក្មេងកម្ពុជា (YEAC) បានសហការរៀបចំធ្វើនូវកម្មវិធី «បទបង្ហាញអាជីវកម្មជាសាធារណៈ» ក្នុងការស្វែងរកនូវបេក្ខភាពសហគ្រិនឆ្នើម ដើម្បីបន្តទៅកាន់វគ្គផ្តាច់ព្រ័ត្រ ដែលមានរយៈពេលមួយថ្ងៃពេញ នៅឯសណ្ឋាគារហ៊ីម៉ាវារី។សហគ្រិនឆ្នើមទាំង១២រូបនោះ ត្រូវបានប្រកាសបន្ទាប់ពីបញ្ចប់ការប្រកួតវគ្គពាក់កណ្តាលផ្តាច់ ព្រ័ត្រ។ សហគ្រិនទាំង១២រូបរួមមាន៖១.លោក នួន រិទ្ឋីមកពី Khmer Foundation Appraisal Co.,Ltd២.លោក ហេង ហុកឆាយ ​មកពី Prima OCS Co., Ltd៣.អ្នកស្រី ប៊ុន ចាន់និមល មកពី Sastra Media Co., Ltd៤.កញ្ញា ឃុន ពិសី មកពី Career Finder៥ លោកស្រី ណុប ចិន្តា មកពី WLG Electronic Co., Ltd៦ លោក ឆន គីមពិជេដ្ឋ មកពី Mekong Valley Co., Ltd៧ លោក សួន ប៊ុនថង មកពី Light Bridge School Co., Ltd៨ លោក ឡុង សុភ័ក្រ, Sopheaklong Supplier Co., Ltd៩ កញ្ញា ណាម ចំណាម មកពី Melvin Dentist Care១០ លោកស្រី ញឹម សុរីដា មកពី De Lotusia Enterprise១១ លោក ប៊ុន ផាក មកពី Camazoon Co., Ltd និង១២ អ្នកស្រី ប៉ុង លីមសាន មកពិ First Womantech Asia Co., Ltd ។សូមជម្រាបដែរថា សហគ្រិនចំនួន ១២រូប ដែលបានជាប់ជ័យលាភីនៅក្នុងវគ្គពាក់ កណ្តាលផ្តាច់ព្រ័ត្រក្រោយពីបានធ្វើបទបង្ហាញ គឺនឹងមានឱកាសប្រកួតដណ្តើមពានរង្វាន់ ប្រចាំឆ្នាំនៅវគ្គផ្តាច់ព្រ័ត្រដើមខែ កក្កដា ខាងមុខនេះ។កម្មវិធីនេះ ក៏ទទួលបាននូវសន្ទុះនៃការចូលរួមពីបេក្ខ ជនដែលជាសហគ្រិននៅតាមបណ្តា ខេត្តមួយចំនួនធំនៅក្នុងព្រះរាជាណាចក្រកម្ពុជា មានដូចជា ខេត្តសៀមរាប បាត់ដំបង ព្រះសីហនុ កំពង់ចាម និងខេត្តកណ្តាលផងដែរ។ តាមរយៈកំណើននៃការចូលរួមពីខាងសហគ្រិនមកពីទីកន្លែងផ្សេងៗនេះ ក៏បានសបញ្ជាក់អំពីការរីកចម្រើននៃសហគ្រិនភាពនឹងការកើនឡើងនូវប្រភេទនៃអាជីវកម្មផ្សេងៗ ដែលបាននឹងចាក់ឬសចូលទៅក្នុងសង្គមកម្ពុជាផងដែរ៕តាមដានព័ត៌មានថ្មីៗ ឬចង់ស្វែងរកអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!
North Park Condominium
គម្រោង​ខុន​ដូ​ North Park បញ្ចុះ​តម្លៃ​ ៨,៨៨៨ ដុល្លារ ជាមួយកម្មវិធី "​ជួល-ក្លាយ​ជា​ម្ចាស់"
June 6, 2022, 5:02 p.m.
គម្រោង​ខុន​ដូ​ North Park ​បាន​ចាប់​ផ្តើម​ដំណើរ​ការ​​កម្ម​វី​ធី ប្រូ​ម៉ូ​សិន​ ថ្មី​​មួយ​ដែល​អាច​បង្កើត​ឱ​កាស​ដល់​​លោក​អ្នកសម្រេច​ក្តី​ប្រា​ថ្នា​ក្នុង​ការ​​ទទួល​​យក​​សំ​ណាង​​បាន​យ៉ាង​​ងាយ​ស្រួល​​តាម​រយៈ​​​គម្រោង​ខុនដូរ​ North Park សែន​សុខ។ខណ្ឌសែន​ សុខ​គឺ​ជា​តំ​បន់​អភិវឌ្ឍន៍​ថ្មី​មួយ​​ដែល​ពោ​ពេញ​ដោយ​គម្រោង​ធំ​ៗ​ជា​ច្រើន​ដូច​ជា ផ្សារ​ទំនើប អគា​ពាណិជ្ជ​កម្ម និង​គម្រោង​អភិវឌ្ឍន៍​ផ្សេងៗ​ទៀត ហើយ​ក៏​ជា​ទី​តាំង​ដែល​ខុន​ដូ​របស់​ North Park ដាក់​ទី​តាំង​នៅ​ផង​ដែរ។ កម្ម​វិ​ធី​ ប្រូមូ​សិន​ថ្មី​របស់​យើង នឹង​ចាប់​ផ្តើម​ដំ​ណើរ​ការ​ចាប់​ពីពេល​នេះ​ ដែល​លោក​អ្នក​អាច​នឹង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ តាម​រយៈ​ការ​ទិញ​ដែល​មាន​ការ​បញ្ចុះ​តម្លៃ​ពិ​សេស។​ សូម​បន្ត​អាន​ព័ត៌មាន​ខា​ង​ក្រោម​ ដើម្បី​ស្វែង​យល់​ពី​លក្ខខណ្ឌ​​​លម្អិត។គម្រោងខុនដូ​​ North Park មាន​ទី​តាំង​នៅ​លើ​ផ្ទៃ​ដី​ទំ​ហំ ១.២ ហិចតា ហើយត្រូវ​ការ​​ធ្វើ​ដំណើរ​ត្រឹម​តែ​ពីរ​ទៅ​បី​នា​ទី​ប៉ុណ្ណោះ​ពី​ព្រ​លាន​យន្ត​ហោះ​អន្តរ​ជាតិ។ ចំ​ណុច​សំ​ខាន់​របស់​គម្រោងខុនដូ​​ North Park គឺ​ទាក់​ទង​នឹង ការ​រច​នា​តុប​តែង​ ជាមួយទំហំធំទូលាយ ដែល​លោក​អ្នក​មិន​អាច​រក​បា​ន​នៅកណ្តាលទី​ក្រុង។ រាប់​ចាប់​តាំង​ពីការ​រចនា​ក្នុង​ផ្ទះ​បាយដ​ល់កន្លែង​ស្នាក់​នៅ និង​ការ​តុបតែង​កន្លែងផ្សេងៗ​ខាង​ក្រៅជំ​វិញ​អគារ។ គម្រោងខុនដូ​​ North Park គឺ​ជា​ទី​តាំង​ដ៏​ស័ក្ក​សម​បំ​ផុត​សម្រាប់ក្រុម​​គ្រួសារ​របស់​អ្នក​ក្នុង​ការ​ស្នាក់​នៅ និងលម្ហែ​។ភាពទាក់​ទាញ​ខ្លាំង​បំ​ផុត​របស់គម្រោង​ខុន​ដូ​ North Park គឺ​ការ​រចនា​តុបតែង​បែប​ទំ​នើប​ជាមួយជម្រើសផ្សេងៗគ្នា ដែលមាន​ដូចជា៖ ​​ខុន​ដូ​ ១ បន្ទប់គេង ខុនដូ ២ បន្ទប់គេង  ឬ​ ៣​ បន្ទប់​គេង​។ ការ​សាង​សង់​​បាន​បញ្ចប់​រួច​រាល់ ហើយ​បន្ទប់​ខុន​ដូ​ទាំង​នេះ​ត្រៀម​ខ្លួន​រួច​ជា​ស្រេច​សម្រាប់​ស្វា​គមន៍លោក​អ្នក​ដែល​ជា​ម្ចាស់​ថ្មី​​។អ្វី​ដែល​ពិសេស​នោះ​គឺ​ថា យូនីតខុនដូនៅក្នុងអគារ​ B ​នៅ​សល់​តែ ៥ យូនីត​ប៉ុណ្ណោះ ហើយ​ប្រ​សិន​បើ​លោក​អ្នក​ទិញ​ឥលូវ​នេះ លោក​អ្នក​នឹង​បាន​ទទួល​ការ​បញ្ចុះ​តម្លៃ​ ៨,៨៨៨ ដុល្លារ ក្នុង​មួយ​យូ​នីត។ សូម​ចាំ​ថា លេខ​ប្រាំ​បីជា​លេខនាំ​សំ​ណាង​ដល់​លោក​អ្នក​ណា!!!!​ជួល​ ហើយ​ក្លាយ​ជា​ម្ចាស់​ខុន​ដូ North Parkបន្ថែម​លើ​នេះ North Park បើក​កម្ម​វិ​ធី​ប្រូមូ​សិនឈ្មោះ «​​ពី​ជួល​ ក្លាយ​ជា​ម្ចាស់​» ហើយ​តាម​រយៈ​កម្ម​វិ​ធី​នេះ​ លោក​អ្នក​អាច​ចូល​មក​រស់​នៅ​ខុន​ដូ​ដំ​បូង​តាម​រយៈ​ការ​ជួលដោយ​គ្រាន់​តែ​ចុះ​កុង​ត្រា​ជួល​រយៈ​ពេល​មួយ​ឆ្នាំ។ បន្ទាប់​ពី​លោក​អ្នក​ស្នាក់​នៅ​ខុនដូ​ទំ​នើប​នេះ​រយៈ​ពេល​ ៦ ខែ  លោក​អ្នក​មាន​​​​​ជម្រើស​​ក្នុង​ករណី​ប្តូរ​ចិត្ត​ចង់​​ក្លាយ​ជា​ម្ចាស់​​វិញ​។ កម្ម​វី​ធី​នេះ​ពិត​ជា​មាន​សារៈ​សំ​ខាន់​សម្រាប់​លោក​​​អ្នក​ដែល​ពេល​ខ្លះ​លោក​អ្នក​មិន​ទាន់​មាន ​គម្រោង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​នា​ពេល​នេះទេ​ តែ​បន្ទាប់​ពី​ស្នាក់​នៅ​បាន​មួយ​រយៈ​ក៏​ប្តូរ​ចិត្ត​ចង់រស់​នៅ​អចិន្ត្រៃ​យ៍​វិញ។ប្រ​សិន​បើ​ចុង​ក្រោយ​ទៅ​លោក​អ្នក​ ចង់​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​វិញ​ លោក​អ្នក​អាច​ចាប់ផ្តើម​ធ្វើ​ការ​បង់​ប្រាក់​សម្រាប់​ថ្លៃ​ជួល​ក្នុង​រយៈ​ពេល​ដែល​សេស​សល់។ បន្ទាប់​មក​ពេល​លោក​អ្នក​បង់​ផ្តាច់​អស់​ហើយ លោក​អ្នក​នឹង​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ដ៏​ប្រ​ណិត​ ដែល​លោក​អ្នក​អាច​លក់​វិញ​ក្នុង​តម្លៃ​ថ្លៃ​ជា​ង​ពេល​ទិញ​ យ៉ាង​ពិត​ប្រា​កដ ​ក្នុង​រយៈ​ពេល​ខ្លី។យ៉ាង​ណា​ក៏​ដោយ ប្រ​សិន​បើ​លោក​អ្នក​ចង់ក្លាយ​ជា​ម្ចាស់​ខុន​ដូ​ឥលូវ​នេះ លោក​អ្នក​អាច​ធ្វើ​បាន​ភ្លាម។​ គម្រោង​អគារ ខុន​ដូ North Park អគារ B​ បាន​សា​ងសង់​រួច​រាល់​ហើយ។​ មាន​ន័យ​ថា ប្រសិន​បើ​លោក​អ្នក​ជ្រើស​រើស​ខុន​ដូ​មួយ​ក្នុង​ចំ​ណោម​ខុន​ដូ​ទាំង​ប្រាំ​ លោក​អ្នក​អាច​ចូល​ស្នាក់​នៅ​បាន​ភ្លាមៗ។ ឬ​ ប្រសិន​បើ​លោក​អ្នក​ជា​អ្នក​វិនិយោគផ្នែក​អចល​ន​ទ្រព្យ​ លោក​អ្នក​អាច​គួរ​ទិញ​ដើម្បី​ទទួល​បាន​ចំ​ណូល​ពី​ការ​ជួល​សិន។ សែន​សុខ គឺ​ជា​ទី​តាំង​ដ៏​ស័ក្ក​សម​បំ​ផុត។​វា​ជា​រឿង​ដែល​គ្រប់​គ្នា​ដឹង​រួច​ហើយ​ថា សែន​ សុខ គឺ​ជា​តំបន់​ដែល​រីក​ចម្រើន​ខ្លាំង​ជាង​គេ​នៅ​ភ្នំពេញ។ មាន​សា​លា​ជា​ច្រើន សា​ខា​ធនាគារ ​ស្ថា​ប័ន​រដ្ឋា​ភិ​បាល​ ភោជនីយដ្ឋាន បាន​ដាក់​ទី​តាំង​នៅ​ទី​នេះ។ប្រាកដ​ណាស់ ផ្សារ​ទំនើប​អ៊ី​អន​២ ផ្សារ​លក់​ឥវ៉ាន់​បោះ​ដុំ ម៉ា​ក្រូ សុទ្ធ​សឹង​ដាក់​ទី​តាំង​ និង​អភិវឌ្ឍន៍​នៅ​ទី​នេះ​រួច​ស្រេច​ទៅ​ហើយ។ North Park គឺ​​ជា​ផ្នែក​មួយ​នៃ​ការ​អភិវឌ្ឍន៍​ដ៏​ខ្លាំង​ក្លា​របស់​តំ​បន់​នេះ។ ទិញ​ខុន​ដូ​របស់​យើង​នៅ​តំ​បន់​ដែល​មាន​វិ​ស័យ​អចល​ន​ទ្រព្យ​លូត​លាស់​និង​មាន​ភាព​រស់​រ​វើក​ តំបន់​រស់​នៅ​មាន​សុវត្ថិ​ភាពខ្ពស់ និង​មាន​ភាព​ងាយ​ស្រួល​នៅ​កម្ពុជា។ទាក់​ទង​មក​យើង​ថ្ងៃ​នេះ​ ហើយ​ក្លាយ​ជា​ម្ចាស់​ខុន​ដូ​មួយ​គម្រោង One Park! ឬ ចង់បានទិញអចលនទ្រព្យផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា!
stung treng mining
ក្រុម​ហ៊ុន​ជប៉ុន​បន្ថែម​ការ​សិក្សា​ពី​លទ្ធភាព​ទាញ​យក​រ៉ែ​ទង់​ដែង​នៅ​កម្ពុជា
June 6, 2022, 5:02 p.m.
ក្រុម​ហ៊ុន​​​ជប៉ុន Japan Oil​​, Gas and Metals Corp (JOGMEC) ដែល​គាំ​ទ្រ​ដោយ​រដ្ឋ​ភិ​បាល​ជប៉ុន​ បាន​ប្រកាស​ស្វែង​រក​ដៃ​គូ​ជា​ក្រុម​ហ៊ុន​ជប៉ុន​ដូ​ចគ្នា​ដើម្បី​សហ​កា​រ​សិក្សា​ពី​លទ្ធ​ភាព​ដែល​អាច​ឈាន​ដល់​ ការទាញ​យក​រ៉ែ​ទង់​ដែង និង​រ៉ែ​ស័ង្ក​សីនៅ​កម្ពុជា បន្ទាប់​ពី​​​បាន​សិក្សា និង​​ឃើញ​​មាន​​រ៉ែ​ទាំង​ពីរ​​​នៅ​តំ​បន់​​​ដែល​ខ្លួន​រុក​រក។ទោះ​បី​ជា​ការ​ឈានដល់​​ការ​ទាញ​យកត្រូវ​ឆ្លង​កាត់​ដំ​ណាក់​កាល​ជា​ច្រើន ហើយ​ត្រូវ​កាល​ពេល​វេលាយូរ​ទៀត មន្រ្តី​ជាន់​ខ្ពស់​ពី​ក្រ​សួង​រ៉ែ​ និង​ថាម​ពល​បាន​បង្ហាញ​ការ​ស្វា​គម​ចំ​ពោះ​ការ​វិ​វត្តិន៍​នេះ​ ដោយ​បញ្ជាក់​ថា​ការ​ប្រកាស​លទ្ធ​ផល​រក​ឃើញ​បឋម​របស់​ JOGMEC នឹង​ធ្វើ​ឲ្យ​ក្រុម​ហ៊ុន​ជប៉ុន​ចាប់​អារម្មណ៍​ពី​ឱ​កាស​ក្នុង​វិ​ស័យ​ធន​ធាន​រ៉ែ​នៅ​កម្ពុជា។យោង​តាម​ការ​រាយ​ការណ៍​របស់​កា​សែត​ជប៉ុន ក្យូ​ដូ កាល​ពី​ថ្ងៃ​ពុធ JOGMEC តាម​រយៈ​ក្រុម​ហ៊ុន​បុត្រ​សម្ព័ន្ធ​របស់​ខ្លួន Nittetsu Mining Co បាន​ទទួល​អជ្ញា​ប័ណ្ណ​រុក​រក​រ៉ែ​ពី​រដ្ឋា​ភិ​បាល​កម្ពុជា​កាល​ពី​ខែ មេសា ឆ្នាំ ២០១៨ ដើម្បី​ធ្វើ​ការ​សិក្សា​ពី​សក្តា​នុ​ពល​រ៉ែ​នៅ​ខេត្ត​ស្ទឹង​ត្រែង​ប្រ​ទេស​កម្ពុជា។ក្រុម​ហ៊ុន​បាន​លើក​ឡើង​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន ដោយ​ត្រូវ​បាន​រាយ​ការណ៍​បន្ត​ដោយ​ ក្យូ​ដូ​ថា JOGMEC ​បាន​រក​ឃើញ​ថា​មាន​រ៉ែ​ទង​ដែងនៅ​តំ​បន់នោះ​ដែល​ជា​ផ្នែក​មួយ​នៃ​ខ្សែ​ក្រ​វ៉ាត់​រ៉ែភ្ជាប់​ពី​ប្រ​ទេស​ជិត​ខាង​មក។លោក លោក ​ម៉េង ​សក្ដធារ៉ា​ រដ្ឋលេខាធិការ​ក្រសួងរ៉ែ​ និង​ថាមពល (MME)​ បាន​លើក​ឡើង​កាល​ពី​ម្សិល​មិញ​ថាដំ​ណាក់​កាល​ដែល​ក្រុម​ហ៊ុន​ JOGMEC បាន​ឈាន​ដល់នា​ពេល​នេះ​គ្រាន់​តែ​ដំណាក់​កាល​ដំ​បូង​នៅ​ឡើយ ហើយ​ការ​ខិត​ទៅ​ដល់​ការ​អាច​ទាញ​យក​ផល​បាន​នៅ​ត្រូវ​កា​រ​ឆ្លង​កាត់​លក្ខ័ណ្ឌ​ច្រើន​ទៀត ដែល​យ៉ាង​ហោច​ណាស់​ក៏​ត្រូវ​ការ​ពេល​ ២ ទៅ ​៣ ឆ្នាំ​ដែរ។ លោក​បន្ត​ ក្រុម​ហ៊ុន​អាច​នឹង​បោះ​បង់​វិញ​ក៏​ថា​បាន​ ប្រ​សិន​បើ​សិក្សា​លម្អិតទៅហើយឃើញ​លទ្ធ​ផល​មិន​សម​នឹង​ប្រ​តិ​បត្តិ​ការ​បាន។លោក​បញ្ជាក់ថា​៖​«​វា​គ្រាន់​តែ​ជា​សញ្ញា​វិជ្ជ​មាន​មួយ តែ​ដើម្បី​ឲ្យ​វា​អាច​ចេញ​ជា​រូប​រាង​នឹង​ឈាន​ដល់​ការ​ធ្វើ​ទាញ​យក​រ៉ែនៅ​ត្រូវ​ការ​រយៈ​ពេល​យូរ​ទៀ​តណាស់»។ យ៉ាង​​ណា​ក៏​ដោយ លោក បន្ត​ថា៖​«JOGMEC ប្រៀប​បាន​ដូច​ជា​ស្ពាន​សម្រាប់​ភ្ជាប់​ក្រុមហ៊ុន​ជប៉ុន​ដែល​ចង់​ធ្វើអាជីវ​កម្ម​នៅ​ក្រៅ​ប្រទេស​ក្នុង​វិ​ស័យ​រ៉ែ។ ដូច្នេះ​តាម​រយៈ​ក្រុម​ហ៊ុន JOGMEC វា​បាន​បង្ហាញ​សក្កានុពល​របស់​កម្ពុជា ហើយ​អាច​នឹង​ធ្វើ​ឲ្យ​ក្រុមហ៊ុន​ជប៉ុន​ចាប់​អារម្មណ៍​យើង​ច្រើន​ជាង​មុន»។​លោក​បន្ត​ថា ការ​ទាញ​យក​ភោគផល​​ពី​​ធនធាន​រ៉ែ​ទាំង​​លើ​គោក​​ និង​​បាត​សមុទ្រ​ ដែល​សាធារណជន​បាន​រង់ចាំ​​ជា​​យូរអាច​​នឹង​​ត្រូវ​​​​ចេញ​ជា​ផ្លែផ្កា​​ចាប់​ពី​​​ចុង​ឆ្នាំ ២០១៩ នេះ​​ទៅ​។បន្ទាប់​ពី​បាន​ចំណាយ​​ពេល​រុករក​អស់​ជា​ច្រើន​ឆ្នាំ ក្រុមហ៊ុន​រ៉ែ​មាស ​២ គឺ​​ក្រុមហ៊ុន Mesco Gold (Cambodia) របស់​ប្រទេស​ ​ឥណ្ឌា​ និង​ក្រុមហ៊ុន​រ៉ែ ​Renaissance Minerals (Cambodia)Limited មាន​​មូលដ្ឋាន​នៅ​ប្រទេស ​អូស្ដ្រាលី ​បាន​ឈាន​​កាន់​តែ​ជិត​ដល់​ដំណាក់​កាល​ចម្រាញ់​មាស​នៅ​​ប្រទេស ​កម្ពុជា។​ ក្រុមហ៊ុន​កំពុង​​​ដំឡើង​រោងចក្រ​កែច្នៃ​រ៉ែ​មាស​ ដែល​អាច​ឈាន​ដល់​​ការ​ចម្រាញ់​​រ៉ែ​មាស​នៅ​ចុង​ឆ្នាំ ២០១៩​ និង​ឆ្នាំ​ ២០២០ ជា​បន្ត​​បន្ទាប់​។​ទាក់​ទង​នឹង​រ៉ែ​បាត​សមុទ្រ​វិញ ក្រុមហ៊ុន​ KrisEnergy Ltd ​​​មាន​​មូលដ្ឋាន​នៅ​ប្រទេសសិង្ហបុរី​ ដែល​​ប្រតិបត្តិការ​ប្លុក ​A ​នៅ​ក្នុង​សមុទ្រ​របស់​កម្ពុជា​ត្រូវ​​បាន​រំពឹង​ថានឹង​អាច​សម្រេច​តាម​ការ​គ្រោង​ទុក​របស់​ខ្លួន​ក្នុង​ការ​ទាញ​យក​​ដំណក់​ប្រេង​លើក​ដំបូង​នៅ​កម្ពុជា​នៅ​ចុង​ឆ្នាំ​នេះ​ដែរ​​។​ចង់បានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យ ឬស្វែងរកទិញ ឬជួលអចលនទ្រព្យនៅកម្ពុជា សូមចូលទៅកាន់ Realestate.com.kh!