+85561 777 090
Logo

Recent Articles

គម្រោងផ្លូវដែកថ្មីជម្រុញទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ
គម្រោងផ្លូវដែកថ្មីជម្រុញទំនុកចិត្តវិនិយោគិនក្នុងការវិនិយោគអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ
June 6, 2022, 5:04 p.m.
Property Reviews
ព័ត៌មានថ្មីៗអំពីគម្រោងផ្លូវដែកថ្មីដែលនឹងសាងសង់ចេញពីទីក្រុងភ្ជាប់ទៅអាកាសយានដ្ឋានត្រូវបានស្វាគមន៍ដោយអ្នកអភិវឌ្ឍន៍អចលនទ្រព្យនៅកម្ពុជាជាពិសេសអ្នកដែលមានគម្រោងស្ថិតនៅជិតគម្រោងផ្លូវដែកនេះ។ យោងតាមព័ត៌មាននាពេលថ្មីៗនេះបានឱ្យដឹងថានៅពេលបញ្ចប់ការសាងសង់ផ្លូវរថភ្លើងនៅឆ្នាំ២០១៨ រថភ្លើងនឹងអាចដឹកអ្នកដំណើរពីកណ្តាលក្រុងទៅអាកាសយានដ្ឋានអន្តរជាតិ ភ្នំពេញក្នុងរយៈ ពេល១៥នាទីប៉ុណ្ណោះ។ក្នុងអំឡុងពិធីប្រគល់បរិក្ខារវិជ្ជសាស្ត្រ ដែលបរិច្ចាកដោយប្រទេសចិនកាលពីសប្តាហ៍មុននៅរាជធានីភ្នំពេញ លោក ស៊ុន ចាន់ថុល រដ្ឋមន្រ្តីក្រសួងគមនាគមន៍បានឱ្យដឹងថា “គម្រោងនេះនឹងកាត់បន្ថយការកក់ស្ទះចរាចរណ៍តាមផ្លូវទៅព្រលានយន្តហោះភ្នំពេញ និងបញ្ជៀសអ្នកដំណើរពីភាពយឺតយ៉ាវនៃជើងហោះហើររបស់ពួកគេ។ រហូតមកទល់ពេលនេះផ្លូវដែកប្រវែង២៥០ម៉ែត្រត្រូវបានសាងសង់ឡើងរួចរាល់ដោយក្រុមហ៊ុនផ្លូវដែក Royal Railway។រថភ្លើងចំនួន៤គ្រឿងដែលមានតម្លៃពី១លានដុល្លារទៅ២លានដុល្លារដែលទិញពីប្រទេសម៉ិកស៊ិកនឹងរត់តាមបណ្តោយផ្លូវនេះ។ ក្នុងអំឡុងខែដំបូងនៃការធ្វើប្រតិបត្តិការធ្វើដំណើរការជិះរថភ្លើងនឹងមិនគិតថ្លៃនោះទេ។”លោក John Guiry អគ្គនាយកក្រុមហ៊ុន Royal Railway បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយក្នុងស្រុកថាការសាងសង់បានចាប់ផ្តើមប្រហែលប្រាំមួយសប្តាហ៍កន្លងមកហើយត្រូវបានរំពឹងថានឹងបញ្ចប់នៅខែ មេសាឆ្នាំ២០១៨ដែលប្រតិបត្តិការសាងសង់ទាំងយប់បានប្រវែងប្រហែល១០ ទៅ ១២ម៉ែត្រ។ថវិការបស់គម្រោងនេះមិនបានបង្ហាញជាសាធារណៈទេប៉ុន្តែនេះជាផ្នែកមួយនៃថវិកាថែទាំផ្លូវដែកបច្ចុប្បន្នសម្រាប់ក្រុមហ៊ុន។ សំបុត្រមានតម្លៃចន្លោះប្រហែល៥ទៅ៧ដុល្លារ ប៉ុន្តែតម្លៃនឹងត្រូវបាន កំណត់ឲ្យច្បាស់លាស់ថែមទៀតនៅពេលគម្រោងជិតបញ្ចប់។ដោយជួយសម្រួលដល់ការកកស្ទះចរាចរណ៍ និងកាត់បន្ថយពេលវេលាធ្វើដំណើរទៅនិងមកពីព្រលានយន្តហោះ គម្រោងផ្លូវដែកថ្មីនេះត្រូវបានគេរំពឹងថានឹងជួយជម្រុញថែមទៀតនូវទំនុកចិត្តរបស់វិនិយោគិនលើអចលនទ្រព្យនៅក្នុងទីក្រុងជាពិសេសសម្រាប់គម្រោងដែលស្ថិតនៅតាមបណ្តោយមហាវិថីរុស្ស៊ី។លោក Johnny Chan ប្រធានផ្នែកលក់ និងទីផ្សារនៃក្រុមហ៊ុន Creed Group ដែលជាក្រុមហ៊ុនអភិវឌ្ឍន៍គម្រោង Bodaiju Residences បាននិយាយថា “ការប្រកាសថ្មីនេះធ្វើឱ្យអ្នកវិនិយោគក្នុងគម្រោង Bodaiju កាន់តែជឿជាក់ថាពួកគេបានធ្វើការសម្រេចចិត្តវិនិយោគត្រឹមត្រូវ។លោក Chan បានបន្ថែមថា “សំណើផ្លូវរថភ្លើងនឹងផ្តល់ជូនប្រជាពលរដ្ឋដែលរស់នៅក្នុងគម្រោងអភិវឌ្ឍន៍ចម្រុះ Bodaiju មានភាពងាយស្រួលយ៉ាងខ្លាំងគឺបានជួយ សម្រួលការធ្វើដំណើរទៅកាន់កណ្តាលទីក្រុងបានយ៉ាងឆាប់រហ័ស ហើយក៏បានកាត់បន្ថយការកកស្ទះនៅតាមតាមបណ្តោយមហាវិថីរុស្ស៊ីនាពេលអនាគត។ នេះគឺជាដំណឹងដ៏ល្អបំផុតសម្រាប់អ្នកអភិវឌ្ឍន៍សម្រាប់ក្រុមហ៊ុន Creed Group ជាមួយនឹងគម្រោងផ្សេងៗដែលស្ថិតនៅតាមផ្លូវចូលទៅកាន់ទីក្រុង។”ទន្ទឹមជាមួយគ្នាដែរលោក Chenyi Chiu អ្នកចាត់ការទូទៅនៃក្រុមហ៊ុន TK Royal One បាននិយាយថា “ខ្សែរថភ្លើងដឹកជញ្ជូនអ្នកដំណើរតាមដងផ្លូវគឺជាសញ្ញាដ៏សំខាន់នៃទីក្រុងសម័យទំនើប។ បើទោះបីជាគេធ្លាប់រំពឹងថានឹងមានផ្លូវរថភ្លើងតាំងពីយូរមកហើយក៏ដោយ ប៉ុន្តែមិនមានការបញ្ជាក់ពីផែនការនៃគម្រោងផ្លូវដែកនៅក្នុងទីក្រុងច្បាស់លាស់ណាមួយឡើយ។ ការប្រកាសនៅខែកក្កដានេះមិនត្រឹមតែបង្ហាញ ឲ្យឃើញថារាជធានីភ្នំពេញឥឡូវនេះត្រូវបានផ្លាស់ប្តូរទៅជាទីក្រុងសម័យទំនើបមួយប៉ុណ្ណោះទេ ប៉ុន្តែក៏បានបើកនូវយុគសម័យថ្មីនៃសេដ្ឋកិច្ចផ្លូវដែកនៅក្នុងទីក្រុងផងដែរ។លោក Chenyi បានបន្ថែមថា “ការអភិវឌ្ឍន៍ទីក្រុងនឹងលេចរូបរាងតាមរូបភាពនៃការអភិវឌ្ឍន៍នៃបណ្តាញផ្លូវរថភ្លើងដើម្បីពង្រីកនិងចាប់ផ្តើមពីស្ថានីយ៍តាមបណ្តោយផ្លូវដែក។ ស្ថិតនៅចំពាក់កណ្តាលផ្លូវរថភ្លើងមេនេះម្ចាស់គម្រោងក្រុមហ៊ុន TK Royal និងអ្នកជួលនឹងអាចទទួលបាននូវអត្ថប្រយោជន៍ជាច្រើនដោយទទួលបានភាពរីករាយ និងភាពងាយស្រួលនៃបរិបទរស់នៅជំនាន់ថ្មីក៏ដូចជាទទួលបាននូវការកើនឡើងនៃតម្លៃអចលនទ្រព្យនាពេលអនាគត។ លើសពីនេះនៅពេលហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ បរទេសមើលឃើញហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនទាំងនេះពិតជាធ្វើឱ្យពួកគេមានទំនុកចិត្តកាន់តែច្រើននៅក្នុងទីផ្សារអចលនទ្រព្យនៅភ្នំពេញ។ទោះជាយ៉ាងណាក៏ដោយយើងចង់ឃើញមានផ្លូវរថភ្លើងពង្រីកបន្ថែមទៀតនា ពេលខាងមុខដើម្បីធ្វើឱ្យការអភិវឌ្ឍន៍ទីក្រុងកាន់តែរីកចម្រើនឆាប់រហ័ស។”លោកឧកញ៉ា លី ឃុនថៃ  នាយកប្រតិបត្តិនៃគម្រោង The Gateway បានមានប្រសាសន៍ថា “ផ្លូវដែកថ្មីនេះពិតជាមានសារៈសំខាន់សម្រាប់ប្រទេសកម្ពុជាពីព្រោះការដឹងជញ្ជូលតាមប្រព័ន្ធ MRT (Mass Rapid Transit) នឹងបង្កើនការអភិវឌ្ឍន៍ពាណិជ្ជកម្ម និងជំរុញសេដ្ឋកិច្ចទាំងមូល។ ជាទូទៅ MRTមានល្បឿនលឿនអាចទុកចិត្តបាន និងមានប្រសិទ្ធភាពដល់ប្រជាជនទាំងអស់ដែលរស់នៅក្នុងទីក្រុង។ ដូច្នេះការមាន MRT អាចជួយកាត់បន្ថយចំនួនយានយន្តនៅលើផ្លូវ និងកាត់បន្ថយការកកស្ទះ ចរាចរក្នុងអំឡុងពេលមានភាពមមាញឹកនៅក្នុងទីក្រុង។”​លោកឧកញ៉ាបានបន្ថែមទៀតថា “វិធីដឹកជញ្ជូនប្រកបដោយប្រសិទ្ធភាពគឺជាគន្លឹះក្នុងការអភិវឌ្ឍន៍ទីក្រុង ដែលជួយម្រុញសកម្មភាពពាណិជ្ជកម្មទូទៅ។ នេះជាដំណឹងល្អសម្រាប់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដោយសារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូនកាន់តែល្អប្រសើរឡើងនឹងជម្រុញតម្លៃអចលនទ្រព្យ និងការជួលអចលនទ្រព្យកាន់តែច្រើនឡើង។”​ជាមួយនឹងទីតាំងស្ថិតនៅតាមបណ្តោយមហាវិថីរុស្ស៊ី ហើយមានចំងាយប៉ុន្មានរយម៉ែត្រប៉ុណ្ណោះពីស្ថានីយ៍រថភ្លើងគម្រោង The Gateway គឺជាគម្រោងអភិវឌ្ឍន៍ចម្រុះមួយនៅកម្ពុជាដែលនឹងទទួលបានអត្ថប្រយោជន៍ដ៏ច្រើនពីផ្លូវរថភ្លើងថ្មីនេះដែលទាក់ទងទៅនឹងពេលវេលាធ្វើដំណើរទៅព្រលានយន្តហោះទៅកណ្តាលទីក្រុងជាដើម។ លោកឧកញ៉ា បានពន្យល់ថាអ្នករស់នៅក្នុងគម្រោង Gateway នឹងទទួលបានអត្ថប្រយោជន៍យ៉ាងធំធេងពីការធ្វើដំណើរទៅនិងមកពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញក្នុងរយៈពេលដ៏ខ្លី។ ទន្ទឹមនឹងនេះដែរការធ្វើដំណើរតាមរថភ្លើងមានសុវត្ថិភាពជាងបើប្រៀបធៀបទៅនឹងការធ្វើដំណើរតាមផ្លូវធម្មតាដោយសារតែរថភ្លើងមានប្រព័ន្ធគ្រប់គ្រងសុវត្ថិភាព និងការត្រួតពិនិត្យត្រឹមត្រូវគ្រប់ផ្នែកទាំងអស់៕ស្វែងយល់បន្ថែមអំពីការវិនិយោគនៅកម្ពុជាតាមរយៈ Realestate.com.kh
ស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ៖ កម្រងរូបភាពអនុស្សាវរីយរោងភាពយន្តនៅក្នុងប្រទេសកម្ពុជា
ស្ថាបត្យកម្មខ្មែរដ៏អស្ចារ្យ៖ កម្រងរូបភាពអនុស្សាវរីយរោងភាពយន្តនៅក្នុងប្រទេសកម្ពុជា
June 6, 2022, 5:04 p.m.
អតីតសំណង់អគាររោងភាពយន្តរបស់កម្ពុជាបានបង្ហាញពីស្ថាបត្យកម្មដ៏ល្បីល្បាញរបស់ខ្លួន​មុនពេលសង្គ្រាមស៊ីវិលបានញុំាញី។ ទោះជាយ៉ាងណាក៏ដោយនាពេលបច្ចុប្បន្ននេះភាគច្រើនក្មេងជំនាន់ក្រោយហាក់ដូចជាមិនបានដឹងច្រើនអំពីប្រវត្តិនៃអគារទាំងនោះទេ។ ហេតុផលនេះហើយបានជា Amazing Cambodia បានចាប់ធ្វើការសិក្សាជ្រាវប្រមូលរូបថត និងប្រវត្តិសំណង់អគាររោងភាពយន្តចាស់ៗទាំងអស់នោះដើម្បីឱ្យប្រជាជនខ្មែរបានយល់ដឹងពីស្ថាបត្យកម្មដ៏អស្ចារ្យកាលពីអតីតកាល។Amazing Cambodia គឺជាទំព័រទំនាក់ទំនងសង្គមហ្វេសប៊ុកមួយដែលមានគោលបំណង ប្រមូលរូបភាពចាស់ៗកាលពីអតីតកាលមានដូចជា៖ រូបភាពប្រវត្តិសាស្រ្តដែលទាក់ទងនឹងការរស់នៅប្រចាំថ្ងៃ សិល្បៈភាពយន្ត តន្រ្តី និងរឿងរ៉ាវផ្សេងៗទៀតដែលផ្តោតសំខាន់លើវប្បធម៌ជាដើម។ នៅក្នុងបទសម្ភាសន៍ជាមួយនឹង Realestate.com.kh លោក ស្រ៊ិន សុខមាន ស្ថាបនិក Amazing Cambodia បានផ្តល់បទសំភាសន៍ទាក់ទងនឹងកម្រងរូបភាពនៃសំណង់អគាររោងភាពយន្តចាស់ទាំងអស់នោះ។ហេតុអ្វីបានជាអ្នកចងក្រងរូបថតអគារទាំងអស់នេះ?ហេតុផលដែលខ្ញុំប្រមូលរូបភាពចាស់ៗនៃអគាររោងភាពយន្តរបស់កម្ពុជាទាំងអស់នេះដោយសារតែវាគឺជាផ្នែកមួយនៃការស្រាវជ្រាវដែលខ្ញុំចូលចិត្តបំផុត។ ខ្ញុំពិតជាងប់ងល់ នឹងសិល្បៈវប្បធម៌ដ៏រុងរឿងកម្ពុជាមុនឆ្នាំ1975យ៉ាងខ្លាំង។ ជាក់ស្តែងវត្តមានរោងភាពយន្តជាច្រើនជាពិសេសមានរោងភាពយន្តប្រមាណជាង30ស្ថិតនៅរាជធានីភ្នំពេញតែម្តងដែលទាំង អស់នេះជាតឹងតាងបញ្ជាក់ពីការជឿនលឿនយ៉ាងខ្លាំងនៅក្នុងវិស័យភាពយន្តខ្មែរកាលពីជំនាន់នោះ។ម្យ៉ាងវិញទៀតវាបានធ្វើឲ្យយើងនឹកឃើញពីអនុស្សាវរីយវ័យកុមារដូចជារូបខ្ញុំផ្ទាល់បានស្គាល់រោងភាពយន្តមួយចំនួននៅក្នុងអំឡុងដើមឆ្នាំ2000ដូចជារោងកុនអង្គរនិងរោងកុនគិរីរម្យដូច្នេះនេះធ្វើឱ្យខ្ញុំចង់ដឹងពីកន្លែងនោះតើកាលពីដើមឡើយវាមានរូបរាងបែបណា និងមានប្រវត្តិយ៉ាងណា!នៅពេលណាអ្នកចាប់ផ្តើមចងក្រងរូបថតអគារចាស់ទាំងអស់នេះ?ក្នុងអំឡុងឆ្នាំ2004-2005ខ្ញុំបានអានអត្ថបទទស្សនាវដ្តីក្នុងស្រុកមួយដែលមានឈ្មោះថាទស្សនាវដ្តីប្រជាប្រិយដែលអត្ថបទនោះសរសេរទាក់ទងនឹងរូបថតចាស់របស់រោងភាពយន្ត ចាស់ៗនៅក្នុងរាជធានីភ្នំពេញ។ នាពេលនោះខ្ញុំបានរៀនសូត្រច្រើនពីអត្ថបទអំពីការផ្លាស់ប្តរូអគារទាំងនោះ។ បន្ទាប់មកខ្ញុំចាប់ផ្តើមប្រមូលទស្សនាវដ្តីចាស់ៗទាំងអស់នោះសម្រាប់ធ្វើការស្រាវជ្រាវផ្ទាល់ខ្លួនបន្ថែមទៀត។ នៅក្នុងឆ្នាំ2010ខ្ញុំបានចាប់ផ្តើមប្រើអ៊ិនធឺរណែតហើយតាំងពីពេលនោះមកវាបានក្លាយជាមធ្យោបាយដ៏អស្ចារ្យបំផុតសម្រាប់ការស្រាវជ្រាវតាមអ៊ីនធឺណែតលើប្រធានបទនេះ។តើរូបថតរោងភាពយន្តមួយណាជាដែលអ្នកចូលចិត្តជាងគេ? ហេតុអ្វី?រូបភាពដែលខ្ញុំចូលចិត្តបំផុតរបស់ខ្ញុំគឺរូបនៅទសវត្សឆ្នាំ1960 និងដើមទសវត្សឆ្នាំ1970 ដែលបានបង្ហាញពីស្ថាបត្យកម្មដ៏អស្ចារ្យនៃអគាររោងភាពយន្តទាំងនោះ និងទិដ្ឋភាពហ្វូងមនុស្សយ៉ាងច្រើនដែលកំពុងរងចាំទិញសំបុត្រពីព្រោះរូបភាពទាំងនោះបង្ហាញពីទំនាក់ទំនងរវាងអគារនិងការបញ្ចាំងភាពយន្តដ៏មានភាពជោគជ័យនៅក្នុងប្រទេសកម្ពុជាកាលពីជំនាន់នោះ។រូបភាពមួយក្នុងចំណោមរូបភាពទាំងនេះគឺជារូបភាពរោងភាពយន្តព្រហ្មបាយ័នជាមួយនឹងផ្ទាំងរូបភាពនៃភាពយន្តបារាំងដែលបានដកស្រង់ពីកាសែត Cambodge d'Aujourd'hui ដែលបានចេញផ្សាយនៅខែធ្នូឆ្នាំ1958 ។តើអ្នកអាចពិពណ៌នាសង្ខេបពីរោងកុនចាស់ទាំងនេះបានទេ?ផ្អែកលើទិន្នន័យស្រាវជ្រាវរបស់ខ្ញុំមានប្រហែល36រោងកុននៅក្នុងរាជធានីភ្នំពេញ និងមួយចំនួនទៀតនៅតាមទីប្រជុំជននៅទូទាំងប្រទេស។ រោងភាពយន្តទាំងនេះត្រូវបានបែងចែកជា 4 ក្រុម៖ ក្រុមទី1 មុនឆ្នាំ 1950 ដែលមានរោងភាពយន្តល្បីៗមានដូចជា៖ រោងភាពយន្ត Ciné Star, រោងភាពយន្តលុច្យ, រោងភាពយន្ត Eden, រោងភាពយន្ត Majestic, រោងភាពយន្ត Kim Phong, រោងភាពយន្ត Kim Son, រោងភាពយន្ត Trung Quoc  និងរោងភាពយន្តផ្សេងៗទៀតដែលមានទីតាំងនៅ ផ្សារកណ្តាល និងផ្សារចាស់។ ក្រុមទី2ទសវត្សឆ្នាំ1950ដែលមានរោងភាពយន្តល្បីៗដូចជា៖ រោងភាពយន្តភ្នំពេញ រោងភាពយន្តភ្នំពេជ្យ រោងភាពយន្តវិមានសួស្តី រោងភាពយន្ត ព្រហ្មបាយ័ន។ ក្រុមទី 3 ឆ្នាំ 1960 ដែលមានរោងភាពយន្តដូចជា៖ រោងភាពយន្តហេមជាតិ រោងភាពយន្តគិរីរម្យ រោងភាពយន្តម្កុដពេជ្យ រោងភាពយន្តសារព្រហ្មមាស ចំណែកឯនៅក្នុងឆ្នាំ 1970 ដូចជារោងភាពយន្តវិមានទិព្វ រោងភាពយន្តសន្តិភាព និងរោងភាពយន្តមនោរម្យ។តើអ្នកមានអារម្មណ៍យ៉ាងណាចំពោះការបាត់បង់អគាររោងភាពយន្តចាស់ៗទាំងអស់នោះ?ខ្ញុំពិតជាមានអារម្មណ៍សោកស្តាយចំពោះការបាត់បង់ដ៏ធំបែបនេះ។ ទោះបីជាយើងមិនអាចទប់ស្កាត់ទំនើបកម្មទីក្រុងយ៉ាងណាក្តីប៉ុន្តែយើងនៅតែអាចជួសជុល ឬកែលំអ អគារចាស់ៗទាំងនោះបាន លើសពីនេះទៅទៀតអគារទាំងនេះអាចមានតម្លៃដែលមិនអាច កាត់ថ្លៃបានវាអាចប្រែក្លាយជាសារមន្ទីរវិចិត្រសាល ឬមហោស្រព្យសំដែងសិល្បៈជាដើម។ គ្រាន់តែលាបឬជួសជុលកន្លែងដែលទ្រុឌទ្រោមបំផុតឲ្យអស់ពីសមិទ្ធិផលទន្ទឹមនឹងនេះដែរលក្ខណៈពិសេសស្ថាបត្យកម្មពិសេសគួរតែត្រូវបានរក្សាទុកសភាពដើម ព្រោះថាវាជាអត្តសញ្ញាណនៃស្នាដៃកាលពីជំនាន់នោះ។តើអ្វីទៅជាអត្ថប្រយោជន៍នៃការចងក្រងរូបសំណង់អគារចាស់ៗទាំងអស់នេះ?សម្រាប់មតិខ្ញុំផ្ទាល់អត្ថប្រយោជន៍ទីមួយរូបថតប្រវត្តិសាស្ត្រទាំងអស់នេះមានអត្ថប្រយោជន៍ដល់ប្រជាជនខ្មែរយ៉ាងខ្លាំង។ កម្រងរូបភាពរោងភាពយន្តទាំងអស់នេះបានបង្ហាញអំពីចំនួនរោងភាពយន្តយ៉ាងច្រើនក៏ដូចជាកញ្ជក់ឆ្លុះបញ្ចាំងពីកិត្យានុភាពនៃវិស័យភាពយន្តពីជំនាន់នោះមុនពេលដែលរបបខ្មែរក្រហមបានមកដល់។ ទីពីរយើងអាចសិក្សាអំពីរចនាបថនៃសំណង់អគារតាមសម័យកាលផងដែរ។ ទីបីវាអាចត្រូវបានគេមើលឃើញថាជាប្រភពដែលមានសារៈប្រយោជន៍សម្រាប់និស្សិតស្ថាបត្យកម្មជាតិនិងអន្តរជាតិក៏ដូចជាអ្នកស្រាវជ្រាវវប្បធម៌ផងដែរ។តើអ្នកមានគម្រោងពិសេសណាមួយសម្រាប់រូបថតរោងកុនចាស់ៗទាំងនេះដែរឬទេ? តើអ្នកមានពាក្យផ្តាំផ្ញើអ្វីខ្លះប្រាប់ទៅក្មេងជំនាន់ក្រោយ?ខ្ញុំចាប់ផ្តើមសហការជាមួយនឹងក្រុមការងារមួយដែលមានឈ្មោះថារោងកុន ពួកគាត់ជាក្រុមនិសិ្សតស្ថាបត្យកម្មមកពីសាកលវិទ្យាល័យវិចិត្រសិល្បៈដែលធ្វើការសិក្សាស្រាវជ្រាវដើម្បីចង ក្រងសៀវភៅទាក់ទងអំពីសំណង់ អគារចាស់ៗនៃរោងភាពយន្តនៅក្នុងទីក្រុងភ្នំពេញការងាររបស់យើងគឺធ្វើការការសិក្សាស្រាវជ្រាវទៅលើអគាររោងភាពយន្តចាស់ៗចំនួន៥នៅក្នុងរាជធានីភ្នំពេញហើយយើងនឹងធ្វើការចងក្រងបោះះពុម្ពជាសៀវភៅ។ សម្រាប់ការងារមួយនេះពួកយើងទើបតែចាប់ផ្តើម យើងសង្ឃឹមថាគម្រោងនេះនឹងដំណើរការដោយរលូន។ខ្ញុំក៏បានបង្កើតពិព័ណ៌រូបថតមួយដែលក្នុងនោះមានការប្រមូលផ្តុំរូបថតចាស់ៗជាច្រើន។ ចុងក្រោយខ្ញុំចង់អោយក្មេងជំនាន់ក្រោយស្វែងយល់ពីតម្លៃប្រវត្តិសាស្ត្ររបស់អគារទាំងនោះព្រោះវាជាស្នាដៃដែលមិនអាចកាត់ថ្លៃបាន។ នៅពេលដែលសំណង់អគារមួយក្នុងចំណោមអគារទាំងនោះត្រូវបានបាត់បង់រូបរាងវាមិនអាចត្រលប់មកដូចដើមឡើយ។ អ្វីដែលយើង អាចធ្វើបានគឺត្រូវរំឭករឿងអតីតកាលតាមរយៈភស្តុតាងរូបថតក៏ដូចជាផ្សព្វផ្សាយចំនេះដឹងរបស់យើងទៅកាន់ក្មេងៗជំនាន់ក្រោយឲ្យពួកគេបានយល់ដឹងនិងធ្វើការសិក្សាស្រាវជ្រាវបន្ថែម៕ស្វែងរកព័ត៌មានអចលនទ្រព្យល្អបំផុតតាមរយៈ Realestate.com.kh
ថ្លៃចំណាយបន្ថែមផ្សេងៗនៅពេលអ្នកទិញផ្ទះថ្មី (ភាគ២)
ថ្លៃចំណាយបន្ថែមផ្សេងៗនៅពេលអ្នកទិញផ្ទះថ្មី (ភាគ២)
June 6, 2022, 5:04 p.m.
Property Buyers & Sellers Advice
ការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយតែលើតម្លៃដើមនៃផ្ទះនោះទេ អ្នកក៏ត្រូវចំណាយលើការចំណាយបន្ថែមផ្សេងទៀតដែលទាក់ទងនឹងអចលនទ្រព្យនោះផងដែរ។ ដូច្នេះជាការសំខាន់ណាស់ដែលអ្នកត្រូវដឹងពីការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យដើម្បីកុំឱ្យមានការភ្ញាក់ផ្អើលណាមួយមិនល្អ។ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Realestate.com.kh បានពន្យល់អ្នកពីបញ្ហានេះនៅក្នុងអត្ថបទ "ភាគទី១" នៃការចំណាយបន្ថែមមួយចំនួនរួមមាន៖ ថ្លៃសេវាដាក់ពាក្យសុំ ប្រាក់កម្ចី និងសេវាច្បាប់ ថ្លៃផ្ទេរកម្មសិទ្ធិ និងថ្លៃលើសេវាភ្នាក់ងារអចលនទ្រព្យ។ នៅសប្តាហ៍នេះ Realestate.com.kh នឹងពន្យល់អំពីការចំណាយបន្ថែមទៀតដែលទាក់ទងនឹងអចលនទ្រព្យរបស់អ្នក ខាងក្រោមនេះគឺជាការចំណាយបន្ថែមផ្សេងទៀតដែលអ្នកត្រូវដឹងនៅពេលទិញផ្ទះថ្មីមួយ។អត្រាការប្រាក់នៃកម្ចីទិញផ្ទះ៖នៅពេលទិញផ្ទះមួយអ្នកទិញភាគច្រើននៅក្នុងប្រទេសកម្ពុជាជាធម្មតាមិនមានលុយគ្រប់គ្រាន់ដើម្បីបង់ផ្តាច់នោះទេ។ ដូច្នេះពួកគេជ្រើសរើសយកជម្រើសកម្ចីទិញផ្ទះជាមួយគម្រោងរបស់ស្ថាប័នហិរញ្ញវត្ថុ ឬធនាគារ។ មិនថាអ្នកជ្រើសរើសចំណាយជាមួយគម្រោងរបស់ស្ថាប័ន ឬធនាគារនោះទេអ្នកនៅតែត្រូវចំណាយសម្រាប់ការប្រាក់លើកម្ចីទិញផ្ទះនោះ។ នៅពេលអ្នកស្នើប្រាក់កម្ចីពីធនាគារអ្នកត្រូវមានទ្រព្យ ធានាដូចជាប្លង់រឹង និងលិខិតបញ្ជាក់ប្រាក់ចំណូលជាដើមដើម្បីទទួលបានប្រាក់កម្ចីទិញផ្ទះ។ លក្ខខណ្ឌប្រាក់កម្ចីរបស់ធនាគារអាចមាន រហូតដល់ ១៥ ឬ ២០ ឆ្នាំអាស្រ័យលើលក្ខខណ្ឌធនាគារដែលធនាគារផ្តល់ជូន។ អត្រាការប្រាក់អាចចាប់ពី ៨% ទៅ ១០% ក្នុងមួយឆ្នាំ។ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចីឱ្យអ្នក ១០០% នៃតម្លៃផ្ទះសរុបនោះទេ ប៉ុន្តែបានត្រឹម ៧០% ប៉ុណ្ណោះ។សេវាផ្ទៀងផ្ទាត់ប្លង់៖នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ ៩៩៥ ដែលចុះកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ការត្រួតពិនិត្យមើលប័ណ្ណឯកសិទ្ធិនឹងគិតតម្លៃប្រហែលជា ១២,៥០ដុល្លារ។ពន្ធលើអចលនទ្រព្យ៖គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំទោះជាយ៉ាងណាក៏ដោយពន្ធ​នេះនឹងត្រូវបានអនុវត្តន៍តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី២៥,០០០ដុល្លារឡើងទៅ។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពន្ធត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០,១% នៃតម្លៃអចលនទ្រព្យសរុប។ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក ៨០ ភាគរយនៃតម្លៃអចលនទ្រព្យសរុបដកចំនួន ២៥,០០០ដុល្លារហើយបន្ទាប់មកគុណនឹង០,១ភាគរយ។ ហើយតម្លៃរបស់អចលនទ្រព្យទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាល ដែលផ្អែកលើកត្តាជាច្រើនដូចជាការប្រមូលទិន្នន័យលើអចលនទ្រព្យដែលទាក់ទងនឹងទីផ្សារគុណភាព និងទីតាំងរបស់វា។ការចំណាយសេវាផ្សេងៗ៖ថ្លៃទាំងនេះរួមបញ្ចូលសេវាថែទាំជួសជុល និងវិក័យប័ត្រដូចជាអ៊ីនធើណិត អគ្គិសនី និងថ្លៃទឹក។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះសម្រាប់ការថែរក្សាអាគារ។ តម្លៃនេះប្រែប្រួលរវាងផ្ទះក្នុងបុរី និងខុនដូ។សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមានអ្នកបោស សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ វានឹងត្រូវគិតថ្លៃចន្លោះពី ២០ដុល្លារទៅ ៥០ ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃលើសេវាគ្រប់គ្រងពី ០,៥០ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូតម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្តជាដើមដែលមានតម្លៃចាប់ពី ៥០ ដុល្លារទៅ ៦០ ដុល្លារក្នុងមួយខែ។ ដូចគ្នានេះផងដែរអ្នកគួរ តែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារឹម និងការជួលជុលកែលម្អនាពេលអនាគត។អត្ថបទល្អៗមានប្រយោជន៍ទាក់ទងនឹងអចលនទ្រព្យសូមចូលទៅកាន់ ​ Realestate.com.kh/news!
គម្រោង​ Axis Residences៖ ជាគម្រោងខុនដូធម្មជាតិនៅក្នុងទីក្រុងភ្នំពេញ
គម្រោង​ Axis Residences៖ ជាគម្រោងខុនដូធម្មជាតិនៅក្នុងទីក្រុងភ្នំពេញ
June 7, 2022, 1:59 a.m.
Property Reviews
Axis Residences បានដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៥កន្លងមកហើយគម្រោងលំនៅដ្ឋាននេះជាគឺគម្រោងអភិវឌ្ឍន៍ដំបូងរបស់កម្ពុជាដែលអភិវឌ្ឍន៍ផ្តោតសំខាន់ទាក់ទងនឹងការថែរក្សាបរិស្ថាន។ ហើយគម្រោងនេះក៏ទទួលបានពានរង្វាន់កិត្តិយសសម្រាប់ពាន់រង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។Axis Residences បានដំណើរការសាងសង់នៅក្នុងឆ្នាំ២០១៥កន្លងមក ហើយគម្រោងលំនៅដ្ឋាននេះជាគឺគម្រោងអភិវឌ្ឍន៍ដំបូងរបស់កម្ពុជាដែលអភិវឌ្ឍន៍ផ្តោតសំខាន់ទាក់ទងនឹងការថែរក្សាបរិស្ថាន។ ហើយគម្រោងនេះក៏ទទួលបានពានរង្វាន់កិត្តិយសសម្រាប់ពាន់រង្វាន់គម្រោងអភិវឌ្ឍន៍ខុនដូល្អបំផុតនៅក្នុងកម្មវិធីពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។ស្ថិតនៅតាមបណ្តោយផ្លូវដួងងៀបលេខ៣ និងធ្វើដំណើរប្រមាណជា៥នាទី ពីអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ គម្រោងអភិវឌ្ឍន៍ដែលមានតម្លៃ៧០លានដុល្លារនេះបានបង្កើតជាអគារខុនដូចំនួន៨ និងមានកម្ពស់១០ជាន់ដែលមានចំនួនយូនីតសរុបចំនួន៥៦៦។ គម្រោងនេះគ្រោងនឹងបញ្ចប់នៅឆ្នាំ ២០១៨ ហើយមកដល់ពេលបច្ចុប្បន្ននេះគម្រោងស្ទើរតែបានបញ្ចប់នូវដំណើរសាងសង់របស់ខ្លួនទាំងស្រុងទៅហើយ។មានចម្ងាយប្រហែល ៦ គីឡូម៉ែត្រពីតំបន់កណ្តាលក្រុង Axis Residences មានទីតាំងស្ថិតនៅជិតសាលារៀនអន្តរជាតិធំៗដូចជាសាលា Northbridge International School និងសាលាអន្តរជាតិ CIA First Royal មន្ទីរពេទ្យរ៉ូយ៉ាល់ភ្នំពេញ ផ្សារទំនើបរតនាផ្លាហ្សា ផ្សារទំនើបដូចជា the Lion City & Okide The Grand។Axis Residences បង្ហាញពីសំណង់អគារដែលមានលក្ខណៈធម្មជាតិប្រកបដោយនិរន្តរភាព ហើយត្រូវបានអភិវឌ្ឍន៍ឡើងជាខុនដូដ៏ល្អបំផុតជាមួយនឹងរបកគំហើញអេកូធម្មជាតិដ៏សំខាន់។ អគារដែលមានលក្ខណៈធម្មជាតិសំដៅលើគុណភាពនៃអគារ និងសំណង់ក៏ដូចជាហេដ្ឋារចនាសម្ព័ន្ធនៅជុំវិញដែលនឹងផ្តល់នូវលក្ខណៈពិសេសសម្រាប់រស់នៅជាសហគមន៍។លោក Anthony Ong ប្រធានក្រុមហ៊ុន Spring CJW Development នៅក្នុងប្រទេសកម្ពុជា បានឱ្យដឹងថា  “Axis Residences គឺការអភិវឌ្ឍលំនៅដ្ឋានលើកដំបូងបំផុតដែលត្រូវបានទទួលស្គាល់ជាអន្តរជាតិដោយអាជ្ញាធរសំណង់​ និងអគាររបស់សិង្ហបុរី (BCA) ដែលជាទីភ្នាក់ងារមួយស្ថិតក្រោមក្រសួងអភិវឌ្ឍន៍ជាតិរបស់ប្រទេសសិង្ហបុរី ដែលផ្តោតសំខាន់លើការកសាងបរិស្ថានស្អាតរបស់សិង្ហបុរី។”លោកបានមានប្រសាសន៍បន្ថែមទៀតថា “គោលបំណងរបស់ BCA គឺដើម្បីលើកកម្ពស់និរន្តភាពក្នុងការកសាងបរិស្ថាន និងលើកកម្ពស់ការយល់ដឹងពីបរិស្ថានក្នុងចំណោមអ្នកអភិវឌ្ឍន៍ អ្នករចនាប្លង់ និងអ្នកសាងសង់នៅពេលពួកគេចាប់ផ្តើមគម្រោង និងការរចនាក៏ដូចជាអំឡុងពេលសាងសង់។”គម្រោងនេះបានរចនា និងអភិវឌ្ឍន៍ឡើងដោយអ្នកអភិវឌ្ឍន៍សិង្ហបុរី Spring CJW Development Pte Ltd និងអ្នកប្រឹក្សាសិង្ហបុរី គម្រោង Axis Residences នឹងក្លាយជាគម្រោងចំណាស់ជាងគេនិងជាខុនដូតែមួយគត់នៅក្នុងប្រទេសកម្ពុជាដែលរួមបញ្ចូលនូវលក្ខណៈពិសេសនៃធម្មជាតិតាមបែបច្នៃប្រឌិតថ្មីដែលផ្ដល់ផលប្រយោជន៍ដល់អតិថិជនដែលមានទាំងការផ្គត់ផ្គង់អគ្គិសនី និងកាត់បន្ថយការថ្លៃចំណាយនិងការថែទាំ។ ហើយទាំងបាននាំមកតាមរយៈបច្ចេកវិទ្យាខ្ពស់នៃថាមពលពន្លឺព្រះអាទិត្យប្រកបដោយនិរន្តរភាព (បន្ទះសូឡា) ដាក់បញ្ចូលទៅក្នុងការអភិវឌ្ឍន៍។អគារដ៏ទំនើបមួយនេះបានភិវឌ្ឍន៍ប្រកបដោយមានគុណភាពខ្ពស់ភាពទំនើប និងភាពងាយស្រួលគម្រោង Axis Residences កំពុងមានប្រជាប្រិយភាពនៅក្នុងទីក្រុងភ្នំពេញដោយសារតែបរិស្ថានធម្មជាតិល្អបំផុត។លោក Ong បានសង្កត់ធ្ងន់ថា ខណៈដែលបញ្ហាបរិស្ថានបានក្លាយជារបៀបវារៈថ្នាក់ជាតិ និងជាសកលអគារលក្ខណៈអេកូធម្មជាតិដូចជា Axis Residences បានក្លាយជាជម្រើសល្អបំផុតទាំងគុណភាព និងរបៀបរស់នៅនៃលំនៅដ្ឋានរបស់រាជធានីភ្នំពេញ។លោកបាននិយាយថា “យើងមានទំនុកចិត្តថា Axis Residences នឹងផ្តល់នូវអត្តសញ្ញាណនៃភាពបៃតង និងផ្តល់អត្ថប្រយោជន៍ដល់ក្រុមហ៊ុននៅក្នុងតំបន់លើការសន្សំការចំណាយលើថ្លៃថាមពលរយៈពេលវែងព្រមទាំងសុខភាព។ នៅក្នុងគម្រោង Axis Residences យើងជឿថាការអភិវឌ្ឍន៍បែបធម្មជាតិមិនមែនជាជម្រើសទៀតនោះទេ ប៉ុន្តែជាទំនួលខុសត្រូវ។ យើងប្តេជ្ញាចិត្តធ្វើការងាររបស់យើងតាមរយៈការអភិវឌ្ឍន៍អចលនទ្រព្យដែលផ្តល់ផលប៉ះពាល់តិចតួចបំផុតលើបរិស្ថានតែផ្តល់ជូននូវគុណភាពជីវិតសម្រាប់សហគមន៍។”លោក Ong បានសរុបថា Axis Residences នឹងក្លាយជាជម្រើសល្អបំផុតសម្រាប់អ្នកជំនួញជាតិ និងអន្តរជាតិដែលចង់ស្វែងរកលំនៅដ្ឋានបៃតងមួយនៅតំបន់រីកចម្រើនថ្មីភាគខាងលិចក្នុងរាជធានីភ្នំពេញ។ស្វែងយល់ព័ត៌មានបន្ថែមអំពីគម្រោង Axis Residences និងស្វែងរកព័ត៌មានគម្រោងអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!
តើរដូវវស្សាពិតជាធ្វើឲ្យសកម្មភាពអចលនទ្រព្យប្រែប្រួលដែរឬទេ?
តើរដូវវស្សាពិតជាធ្វើឲ្យសកម្មភាពអចលនទ្រព្យប្រែប្រួលដែរឬទេ?
June 6, 2022, 5:04 p.m.
ជាមួយនឹងប្រព័ន្ធលូទឹកដែលមិនទាន់រៀបចំត្រឹមត្រូវនៅទីក្រុងភ្នំពេញ ទឹកភ្លៀងធ្លាក់ខ្លាំងបានជន់លិចទីក្រុងក្នុងអំឡុងរដូវមូសុងវស្សា ហើយជាទូទៅមានផលប៉ះពាល់ដល់សកម្មភាពពាណិជ្ជកម្មមួយចំនួនទៀតផងដែរ។ លើសពីនេះទៀតរដូវវស្សាហាក់ដូចជាកាត់បន្ថយការសកម្មភាពអចលនទ្រព្យនៅក្នុងទីផ្សារ ដោយសារតែអ្នកទិញភាគច្រើនមិនមានបំណងទិញក្នុងអំឡុងពេលមានទឹកលិចនោះទេ។លោក សន សៀប នាយកប្រតិបត្តិនៃក្រុមហ៊ុនឃីរៀលអ៊ីស្ទេតបានមានប្រសាសន៍ថា “រដូវវស្សាមានផលប៉ះពាល់ជាអវិជ្ជមានដល់ទីផ្សារអចលនទ្រព្យនៅកម្ពុជាដោយបានកាត់បន្ថយប្រតិបត្តិការទីផ្សារ។ ក្នុងអំឡុងរដូវនេះមិនសូវមានអ្នកមានបំណងទិញអចលនទ្រព្យទេដោយសារតែការថយចុះនៃសកម្មភាពសេដ្ឋកិច្ច។”លោកសៀបបានបន្ថែមថា “អ្នកលក់នៅតែមានដាក់លក់អចលនទ្រព្យច្រើនក្នុងរដូវវស្សា បើទោះបីជាលក្ខខ័ណ្ឌអាកាសធាតុមិនសូវអំណោយផលសម្រាប់ប្រតិបត្តិការអចលនទ្រព្យជាទូទៅក៏ដោយ។ ត្រឹមកម្រិតខ្លះរដូវវស្សាកាត់បន្ថយប្រាក់ចំណេញរបស់អាជីវកម្មមួយចំនួនដូចជាហាងលក់រាយដែលប្រឈមនឹងការថយចុះអតិថិជន។​ ហើយជាក់ស្តែងអ្នកទិញអចលនទ្រព្យផ្អាកមួយរយៈរងចាំពេលរដូវប្រាំងមកដល់។”លោក អ៊ិន ស៊ីថា អ្នកពិគ្រោះយោបល់អចលនទ្រព្យទ្រព្យឯករាជ្យប្រចាំគេហទំព័រ cambodia21.com បានមានប្រសាសន៍ថា “រដូវវស្សាបានកាត់បន្ថយអ្នកទិញមួយចំនួន បើប្រៀបធៀបទៅនឹងរដូវប្រាំងដោយ សារស្ថានភាពផ្លូវមិនល្អ។ វាមានការលំបាកក្នុងការធ្វើដំណើរឆ្លងកាត់ទឹកក្នុងទីក្រុងអំឡុងពេលមានភ្លៀងធ្លាក់ខ្លាំង។ ផលប៉ះពាល់ខ្លាំងបំផុតគឺដីធ្លីគេមិនអាចទៅមើលដីឡូតិ៍នៅរដូវវស្សាបាននោះទេដូច្នេះហើយវាបានកាត់បន្ថយការទិញលក់ក្នុងអំឡុងពេលនេះ។​ទន្ទឹមជាមួយគ្នានេះ លោក យឹម សុជាតិ នាយកក្រុមហ៊ុនអចលនទ្រព្យខេមឌី (CDN Property) Co. , Ltd បានមានប្រសាសន៍ថា “វាមានភាពលំបាកក្នុងការស្វែងរកអតិថិជននៅរដូវវស្សា។ សកម្មភាពសេដ្ឋកិច្ចមិនល្អក្នុងអំឡុងរដូវនេះ  ជាធម្មតាអតិថិជនបន្ថយការទិញផលិតផល។​ ម្យ៉ាងវាជាពេលវេលាសម្រាប់កសិករធ្វើកសិកម្មរបស់ពួកគេ ដូច្នេះជាសកម្មភាពអាជីវកម្មទូទៅចាប់ពីហាងលក់រាយដល់ អចលនទ្រព្យនឹងមិនទទួលបានការទិញច្រើនពីអតិថិជនទេ។”ទោះជាយ៉ាងណាក៏ដោយរដូវវស្សាអាចជាពេលវេលាដ៏ល្អសម្រាប់អ្នកទិញអចលនទ្រព្យ ដោយសារក្នុងអំឡុងពេលនេះពួកគេអាចពិនិត្យមើលគ្រប់ទិដ្ឋភាពនៃអចលនទ្រព្យ ដូចជាស្ថានភាពទឹកជំនន់គុណភាពសំណង់ និងការជ្រាបទឹក។ បន្ទាប់ពីពិនិត្យមើលគ្រប់ចំណុចទាំងអស់អ្នកទិញអាចមើល ឃើញថាអចលនទ្រព្យមានលក្ខណៈល្អកម្រិតណា។​លើសពីនេះទៀតតម្លៃអចលនទ្រព្យក្នុងរដូវវស្សាក៏អាចសមរម្យជាងនៅរដូវក្តៅផងដែរ។​ អ្នកទិញទំនង ជានឹងទទួលបានអំណាចចរចាបន្ថែមទៀតក្នុងរដូវវស្សាខណៈដែលអ្នកទិញមិនសូវមាន។លោកស៊ីថាបានបន្ថែមទៀតថា “ដោយសារតែការធ្វើប្រតិបត្តិការអចលនទ្រព្យមានកម្រិតក្នុងរដូវវស្សាអ្នកលក់អចលនទ្រព្យនៅកម្ពុជាត្រូវចេះធ្វើយុទ្ធសាស្រ្តផ្សព្វផ្សាយដើម្បីឲ្យលក់បានឆាប់រហ័ស។ ជាមួយនឹងគោលដៅនេះ ការផ្សព្វផ្សាយដើម្បីឲ្យព័ត៌មាននៃការលក់ទៅដល់អតិថិជនយ៉ាងឆាប់រហ័ស និងមានប្រសិទ្ធិភាពទាំងអស់នេះជាវិធីមួយដើម្បីជម្រុញការលក់អំឡុងរដូវកាលនេះ។កម្ពុជាមិនមែនជាប្រទេសតែមួយគត់ដែលទទួលរងផលប៉ះពាល់នៅរដូវវស្សាដោយសារតែការធ្លាក់ចុះនៃការទិញលក់អចលនទ្រព្យនោះទេ ចំណែកឯប្រទេសភូមាក៏កំពុងប្រឈមនឹងបញ្ហាដូចគ្នាផងដែរអត្រាការទិញលក់អចលនទ្រព្យបានធ្លាក់ចុះរហូតដល់៣០%ក្នុងរដូវវស្សា។លោក Kaung Thu Win ជាស្ថាបនិក និងនាយកក្រុមហ៊ុនអចលនទ្រព្យនាំមុខគេរបស់ប្រទេសភូមា shweproperty.com​ បាននិយាយថា “ជាទូទៅយើងឃើញមានការថយចុះ៣០%នៃប្រតិបត្តិការអចលនទ្រព្យក្នុងរដូវវស្សា។ ម្ចាស់ផ្ទះភាគច្រើននឹងមិនព្យាយាមលក់ផ្ទះរបស់ពួកគេនៅក្នុងរដូវវស្សាដោយសារខ្លាចបាត់បង់ប្រាក់ចំណេញ។ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យពួកគេច្រើនតែធ្វើការផ្សព្វផ្សាយក្នុងរដូវវស្សាដើម្បីបង្កើនការលក់។ ករណីជាក់ស្តែងព្រឹត្តិការណ៍តាំងពិព័រណ៌លំនៅដ្ឋានតម្លៃសមរម្យលើកទី២របស់យើងនៅចុងសប្តាហ៍ក្រោយនឹងមានការចូលរួមពីគ្រប់អ្ន​កអភិវឌ្ឍន៍​ ហើយផ្តល់ជូនការបញ្ចុះតម្លៃជាច្រើនសម្រាប់រដូវវស្សា។”លោក Kaung បានបន្ថែមថា “ម្ចាស់ដីភាគច្រើនអាចដាក់អចលនទ្រព្យរបស់ពួកគេនៅលើគេហទំព័រប៉ុន្តែនឹងមិនថយចុះតម្លៃនោះទេ។ នៅក្នុងប្រទេសមីយ៉ាន់ម៉ាអ្នកទិញមានអំណាចចរចាជាមួយអ្នកលក់ សម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យវិញតម្លៃគឺផ្តល់ជូនខុសគ្នាខ្លាំងជាមួយការផ្សព្វផ្សាយ និងការបញ្ចុះតម្លៃជាច្រើន។ខណៈដែលរដូវវស្សានៅក្នុងប្រទេសមីយ៉ាន់ម៉ាមិនអំណោយផលដល់ប្រតិបត្តិការអចលនទ្រព្យនោះរដូវប្រាំងគឺជាពេលវេលាដ៏ល្អសម្រាប់វិស័យអចលនទ្រព្យជាពិសេសសម្រាប់អ្នកលក់។“នៅរដូវប្រាំងវាជាទីផ្សាររបស់អ្នកលក់ដែលនេះជាមូលហេតុដែលអចលនទ្រព្យកំពុងដំណើរការល្អនៅពេលនេះ។ នៅប្រទេសមីយ៉ាន់ម៉ាគម្រោងដែលមានប្រជាប្រិយភាពបំផុតគឺលក់ដាច់លឿនបំផុត ដូច្នេះអ្នកទិញមានបំណងចង់បានទីតាំងល្អប្រសើរជាងមុន (ទេសភាពមាត់ទន្លេ ឬឧទ្យាន ឬវត្ត) ជាងការចរចាតម្លៃ។”ជាក់ស្តែងរដូវភ្លៀងមិនមែនជាកត្តាសំខាន់ដែលប៉ះពាល់ដល់ប្រតិបត្តិការអចលនទ្រព្យទាំងមូលនៅក្នុងប្រទេសកម្ពុជា និងភូមានោះទេ។ ការទិញលក់នេះគឺអាស្រ័យលើការយល់ឃើញរបស់អ្នកទិញ ដែលមើលឃើញអត្ថប្រយោជន៍នាពេលអនាគតនៃអចលនទ្រព្យហើយមានបំណងច្បាស់លាស់ក្នុងការធ្វើវា។លោក ស៊ីថា បានសង្កត់ធ្ងន់ថាវាគឺជាកត្តាតម្រូវការនិងការផ្គត់ផ្គង់ដែលជាកត្តាស្នូលនៃប្រតិបត្តិការអចលនទ្រព្យមិនមែនជារដូវកាលនោះទេ។ ឧទាហរណ៍ប្រសិនបើអ្នកទិញចង់បានអចលនទ្រព្យនៅ កន្លែងណាមួយទីបំផុតអ្នកនឹងទៅទិញមិនថារដូវប្រាំង ឬវស្សានោះទេ។ រដូវគ្រាន់តែជាផ្នែកមួយដែលធ្វើឲ្យមានការថយចុះតិចតួច ប៉ុន្តែមិនមែនជាបញ្ហាធំសម្រាប់អ្នកដែលមានបំណងទិញពិតប្រាកដនោះ ទេ។ប្រសិនបើអ្នកចង់ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលដើម្បីធ្វើការរស់នៅ និងវិនិយោគសូមចូលទៅកាន់ Realestate.com.kh!
News Page Concierge 590x250 KH
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ
ព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២ប្រកាសធ្វើឡើងនៅខែតុលាឆ្នាំ២០១៧ខាងមុខនេះ
June 6, 2022, 5:04 p.m.
Events & Announcements
បន្ទាប់ពីទទួលបានជោគជ័យក្នុងកម្មវិធីតាំងពិព័រណ៍លើកទីមួយកាលពីខែឧសភាឆ្នាំនេះពិព័រណ៍អចលនទ្រព្យកម្ពុជានឹងត្រឡប់មកវិញជាថ្មីនៅខែតុលាឆ្នាំ 2017 នៅថ្ងៃទី6 និងទី7 នៅសណ្ឋាគារណាហ្គាវើលរាជធានីភ្នំពេញ។ ការតាំងពិព័រណ៍នេះគឺជាវេទិកាមួយសម្រាប់វិនិយោគិនក្នុងស្រុកនិងអន្តរជាតិស្វែងយល់អំពីបច្ចុប្បន្នភាពនៃទីផ្សារអចលនទ្រព្យកម្ពុជា។កម្មវិធីតាំងពិព័រណ៍លើកទីមួយបានទាក់ទាញភ្ញៀវជាង3000នាក់មកពីគ្រប់ទិសទី ហើយទទួលបានលទ្ធផលជាវិជ្ជមានដោយមានការលក់អចលនទ្រព្យគិតជាទឹកប្រាក់ប្រមាណ3លានដុល្លារក្នុងរយៈពេលពីរថ្ងៃ។ ភាពជោគជ័យនេះបង្កើតឱ្យមានតម្រូវការខ្ពស់នៅក្នុងទីផ្សារដូចនេះហើយម្ចាស់គម្រោងអភិវឌ្ឍន៍ និងភ្នាក់ងារអចលនទ្រព្យនឹងបង្ហាញគម្រោងអភិវឌ្ឍន៍របស់ខ្លួនម្តងទៀតនៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងឆ្នាំនេះដដែល។"The Creed Group ដែលបង្ហាញពីគម្រោងចំនួន 3 នៅក្នុងកម្មវិធីពិព័រណ៍នេះរួមមានគម្រោងលំនៅដ្ឋាន Bodaiju Residences គម្រោងបុរីមហាសែនសុខ និងគម្រោងលំនៅដ្ឋាន Arata Garden Residences សូមបញ្ជាក់ផងដែរក្រុមហ៊ុន The Creed Group បានសម្រេចបាននូវលទ្ធផលដ៏អស្ចារ្យគឺការកក់លំនៅដ្ឋាន ចំនួន21យូនីត" នេះបើយោងតាមកញ្ញា Kelly នាយករងផ្នែកលក់ និងទីផ្សារនៅក្រុមហ៊ុន Creed Group។ពិព័រណ៍អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលត្រូវបានរៀបចំដោយ realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យឈានមុខគេនៅកម្ពុជា។ ព្រឹត្តិការណ៍នេះផ្តល់ជូននូវទំនាក់ទំនងជំនួញអាជីវកម្មដ៏ល្អព្រោះថាក្រុមហ៊ុនដែលជាអ្នករៀបចំកម្មវិធីនេះផ្តោតសំខាន់លើវិស័យអនឡាញដោយជម្រុញការលក់និងស្វែងរកទីផ្សារសម្រាប់ភ្នាក់ងារអចលនទ្រព្យ និងអ្នកអភិវឌ្ឍន៍យ៉ាងទូលំទូលាយ។លោក Tom O'Sullivan នាយកប្រតិបត្តិក្រុមហ៊ុន Realestate.com.kh បានមានប្រសាសន៍ថា "អត្ថប្រយោជន៍នៃពិព័រណ៍អចលនទ្រព្យកម្ពុជាគឺជាព្រឹត្តិការណ៍មួយដែលជម្រុញឲ្យវិនិយោគិន និងឱកាសនៃការវិនិយោគកាន់តែខិតជិតរកគ្នា។ អ្នកវិនិយោគមកពីទូទាំងតំបន់ និងពិភពលោកមកកាន់រាជធានីភ្នំពេញដើម្បីបង្ហាញគម្រោងអភិវឌ្ឍន៍របស់ពួកគេជាងនេះទៅទៀតពួកគេនឹងបានយល់ដឹងកាន់តែច្បាស់ពីការផ្លាស់ប្តូរទីផ្សារក៏ដូចជាទទួលបានបទពិសោធន៍ដោយផ្ទាល់ជាមួយទីផ្សារអចលនទ្រព្យកម្ពុជាផងដែរ។ ពួកគេក៏នឹងបានយល់ពីការរីកចម្រើនខាងហេដ្ឋារចនាសម្ព័ន្ធដែលកំពុងផ្លាស់ប្តូរយ៉ាងសម្បើមដែលនាំឲ្យប្រទេសនេះក្លាយទៅជាមជ្ឈមណ្ឌលសេដ្ឋកិច្ចមួយ។ កត្តាទាំងអស់នេះបានធ្វើឲ្យប្រទេសកម្ពុជាលេចមុខមាត់ទៅកាន់ឆាកអន្តរជាតិក៏ដូចជាបានផ្តល់ឱ្យពួកអ្នកវិនិយោគនូវទំនុកចិត្តកាន់តែខ្លាំងក្នុងការវិនិយោគលើវិស័យអចលនទ្រព្យ។លោក O'Sullivan បានបន្តទៀតថា "ជាថ្មីម្តងទៀតនៅក្នុងខែតុលាសម្រាប់ការបង្ហាញពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីររបស់យើងបានប្រមូលផ្តុំនូវគម្រោងអភិវឌ្ឍន៍ថ្មីៗតួយ៉ាងគម្រោងបុរី និងគម្រោងខុនដូក៏ដូចជាវិស័យពាក់ព័ន្ធផ្សេងៗមានដូចជា៖ ភ្នាក់ងារអចលនទ្រព្យ ធនាគារ និងសេវាកម្មធានារ៉ាបរ៉ងជាដើម។"នៅក្នុងពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទីពីរនៅក្នុងខែតុលានេះ realestate.com.kh នឹងមានការចូលរួមពីគម្រោងអភិវឌ្ឍន៍ជាច្រើន  និងភ្ញៀវយ៉ាងច្រើនកុះករផងដែរ។  នៅក្នុងព្រឹត្តិការណ៍នេះមានអចលនទ្រព្យច្រើនប្រភេទដើម្បីតបតាមតម្រូវការភ្ញៀវដែលបានចូលរួមដែលក្នុងនោះរួមមាន៖ គម្រោងបុរី គម្រោងដីធ្លី គម្រោងខុនដូ និងឱកាសវិនិយោគអចលនទ្រព្យមកពីក្រៅប្រទេសផងដែរ។លោក O’Sullivan បាននិយាយថាក្នុងអំឡុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យអ្នកទស្សនាក៏អាចចូលរួមជាមួយនឹងសិក្ខាសាលាផងដែរដោយមានការលើកយកប្រធានបទអប់រំជាច្រើនទាក់ទងនឹងវិស័យអចលនទ្រព្យដែលអាចជួយដល់ការយល់ដឹងរបស់អ្នកទិញ និងវិនិយោគិនឲ្យកាន់តែធំទូលាយជាងមុនតួយ៉ាងការយល់ដឹងអំពីច្បាប់ កម្មសិទ្ធិអចលនទ្រព្យ និងចំណេះដឹងទូទៅអំពីអចលនទ្រព្យនៅក្នុងទីផ្សារនៅកម្ពុជា។ សិក្ខាសាលានេះវាជាប្រយោជន៍ដ៏សំខាន់សម្រាប់អ្នកដែលចាប់អារម្មណ័នៅក្នុងវិស័យអចលនទ្រព្យ ហើយអាចជួយឲ្យការសម្រេចចិត្តរបស់លោកអ្នកប្រកបដោយភាពត្រឹមត្រូវ និងបានការពារផលប្រយោជន៍ជារួមនៅក្នុងការវិនិយោគវិស័យអចលនទ្រព្យបានយូរអង្វែងផងដែរ។វាគ្មិនកិត្តិយសដែលបានចូលរួមធ្វើបទបង្ហាញនៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យនៅក្នុងខែឧសភាកន្លងទៅមានដូចជា៖ លោក សុខ ស៊ីផាន់ណាដែលជាប្រធានគ្រប់គ្រងនៅក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកសមាគម ZicoLaw លោក Matthew Rendall ដៃគូគ្រប់គ្រងជាន់ខ្ពស់នៅក្រុមហ៊ុន Sok Siphana & Associates - និងជាសមាជិកម្នាក់នៃសមាគម ZicoLaw; លោក Anthony Galliano នាយកប្រតិបត្តិនៃក្រុមហ៊ុនគ្រប់គ្រងការវិនិយោគកម្ពុជា (CIM) និងលោក Simon Griffiths អ្នកគ្រប់គ្រងទូទៅនៅក្រុមហ៊ុន Metro Global Pte Ltd.ដោយមានការចាប់អារម្មណ៍យ៉ាងខ្លាំងជាមួយនឹងសិក្ខាសាលានៅកម្មវិធីពិព័រណ៍អចលនទ្រព្យកម្ពុជាកន្លងទៅទើបកម្មវិធីសិក្ខាសាលានៅក្នុងព្រឹត្តការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានៅក្នុងខែតុលាខាងមុខនេះ នឹងមានភាពកាន់តែពិសេសជាងមុនដោយមានការបកស្រាយជុំវិញប្រធានបទដ៏មានប្រយោជន៍ទាក់ទងនឹងវិស័យអចលនទ្រព្យជា ភាសាខ្មែរ ភាសាអង់គ្លេស និងភាសាចិន។"Realestate.com.kh មានសេចក្តីសោមនស្សរីករាយដែលបានក្លាយជាផ្នែកមួយនៃព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជានៅសណ្ឋាគារណាហ្គាវើល។ ព្រឹត្តិការណ៍នេះបានអនុញ្ញាតឱ្យក្រុមការងាររបស់យើងបង្កើតការផ្សព្វផ្សាយនូវគម្រោងអចលនទ្រព្យជាច្រើនដែលបានទាក់ទាញទាំងអ្នកទិញ និងវិនិយោគិនប្រមូលផ្តុំគ្នានៅទីនេះ ដូចនេះប្រសិទ្ធិភាពនៃការផ្សព្វផ្សាយ និងការលក់ពិតជាអំណោយផលយ៉ាងខ្លាំងនៅក្នុងព្រឹត្តិការណ៍មួយនេះ។លោក Laurence Hamilton អនុប្រធាននៃក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ NC Max World ដែលបានបង្ហាញគម្រោងរបស់ខ្លួននៅក្នុងពិព័រណ៍កន្លងទៅដែលមានដូចជាគម្រោង៖ The View និង East One Apartments បាននិយាយថា “ពួកយើងសប្បាយរីករាយធ្វើការងារជាមួយនឹងក្រុមការងារ Realestate.com.kh ហើយពួកយើងនឹងរងចាំចូលរួមជាមួយនឹងព្រឹត្តិការណ៍បែបនេះម្តងទៀត”។ សម្រាប់ការឧបត្ថម្ភនិងឱកាសតាំងពិព័រណ៍នៅក្នុងព្រឹត្តិការណ៍ពិព័រណ៍អចលនទ្រព្យកម្ពុជាលើកទី២សូមទាក់ទងមកយើងខ្ញុំតាមរយ៖ភាសាខ្មែរ ឬចិន៖nin.kang@realestate.com.kh,   ឬទូរស័ព្ទលេខ +855 93 552 305, +855 78 637 323ភាសាអង់គ្លេស៖ tyler.stuart@realestate.com.kh, ឬទូរស័ព្ទលេខ +855 12 599 669, +855 81 599 669កុំខកខានព្រឹត្តិការណ៍តាំងពិព័រណ៌អចលនទ្រព្យកម្ពុជាលើកទី២ នៅថ្ងៃទី 6 & 7 ខែតុលា ២០១៧ស្វែងរកព័ត៌មានថ្មីៗបំផុតអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh
  ខុនដូ Sky Tree ទទួលបានកម្ចី ៣៥​ លានដុល្លារ គាំទ្រគម្រោងសាងសង់របស់ខ្លួន
ខុនដូ Sky Tree ទទួលបានកម្ចី ៣៥​ លានដុល្លារ គាំទ្រគម្រោងសាងសង់របស់ខ្លួន
June 6, 2022, 5:04 p.m.
Property Reviews
គម្រោង Sky Tree បានចាប់ផ្តើមដំណើរការនៅដើមឆ្នាំ២០១៦ ដោយក្រុមហ៊ុនសាងសង់ដ៏ល្បីល្បាញមួយឈ្មោះថា J&L Development។  គម្រោងនេះដែលជាគម្រោងអគារលំនៅដ្ឋានល្អប្រណិតនៅចំកណ្តាលរាជធានីភ្នំពេញ ត្រូវបានចាត់ទុកថាជាលំនៅដ្ឋាន ដែលមានសុវត្ថិភាព និងភាពស្ងប់ស្ងាត់បំផុត។ ក្នុងពេលបច្ចុប្បន្ននេះ អគារ Sky Tree បានសាងសង់ដល់ជាន់ទី៥​ ហើយគម្រោងអគារ ៣២​ជាន់នេះ នឹងរំពឹងថាត្រូវបញ្ចប់នៅចុងឆ្នាំ ២០១៨ និងប្រគល់ជូនអតិថិជននៅដើមឆ្នាំ ២០១៩។ ដោយទទួលបានការគាំទ្រផ្នែកហិរញ្ញវត្ថុពីធនាគារ គម្រោង Sky Tree ក្នុងពេលថ្មីៗនេះទើបតែបានប្រកាសអំពីប្រាក់កម្ចីសហហិរញ្ញប្បទានរួមគ្នា ដែលផ្តល់ជូន ដោយគ្រឹះស្ថាន ហិរញ្ញវត្ថុ និងធនាគារមកពីបរទេសមួយចំនួន។លោក Wu Chen នាយកប្រតិបត្តិរបស់ក្រុមហ៊ុន J & L Development មានប្រសាសន៍ថា “យើងទទួលបានថវិការ៣៥លានដុល្លារពីធនាគារអន្តរជាតិចំនួន៦ដើម្បីគាំទ្រគម្រោងសាងសង់របស់យើង។ ជាមួយនឹងប្រាក់កម្ចីនេះ យើងធានាថាគម្រោងនេះនឹងត្រូវបានបញ្ចប់ ១០០% ដូចដែលបានសន្យាក្នុងកុងត្រា។ ម្យ៉ាងវិញទៀតប្រាក់កម្ចីនេះក៏នឹងត្រូវបានប្រើប្រាស់ដើម្បីគាំទ្រដល់អតិថិជនរបស់យើងតាមរយៈគម្រោងឥណទានគេហដ្ឋានជាមួយគម្រោងរបស់យើងផងដែរ។”​ លោក Wu   បានបន្ថែមថា “ក្រុមហ៊ុន J & L គឺជាក្រុមហ៊ុនអភិវឌ្ឍន៍ដំបូងគេនៅក្នុងប្រទេសកម្ពុជាដែលត្រូវបានជ្រើសរើសដោយធនាគារអន្តរជាតិចំនួន៦។ ធនាគារទាំងនេះរួមមានធនាគារ Taiwan Cooperative Bank ធនាគារ Land Bank ធនាគារ Bank of Taiwan ធនាគារ Sunny Bank ធនាគារ Bank of Pan Xin និងធនាគារ Taiwan Biz Bank។”​“ក្រុមហ៊ុន J & L បានឆ្លងកាត់ដំណើរការត្រួតពិនិត្យយ៉ាងតឹងរឹងតាមរយៈទំនាក់ទំនងរវាងក្រុមហ៊ុនមេនៅតៃវ៉ាន់ និងក្រុមហ៊ុន J & L នៅក្នុងប្រទេសកម្ពុជា។ លក្ខណៈវិនិច្ឆ័យផ្តោតសំខាន់លើការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុនមេ ទីតាំងរបស់ខុនដូ Sky Tree ការគ្រប់គ្រងហិរញ្ញវត្ថុរបស់ក្រុមហ៊ុន J&L និងស្តង់ដារគុណភាព របស់គម្រោង។ ធនាគារក៏បានពិនិត្យមើល ថាតើគម្រោងនេះទទួលបានការគាំទ្រពីរដ្ឋាភិបាលកម្ពុជាដែរឬ ទេ” ​ នេះបើយោងតាមលោក Wu។លោកពន្យល់ទៀតថា “ក្រុមហ៊ុន J & L ទទួលបានទំនុកចិត្តពីធនាគារដោយសារគម្រោងរបស់យើងមានការគ្រប់គ្រងយ៉ាងល្អគ្រប់ផ្នែកទាំងអស់។ នេះនឹងក្លាយជាឧទាហរណ៍ដ៏ល្អមួយសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍ និងអ្នកវិនិយោគដទៃទៀតនៅក្នុងប្រទេសកម្ពុជា។សាងសង់ស្របតាមស្តង់ដារសិង្ហបុរី គម្រោង Sky Tree នឹងក្លាយជាគម្រោងអគារខ្ពស់ ដែលមានលំនៅដ្ឋានសរុបចំនួន ១,១០៤ យូនីត។ យូនីតទាំងនេះមានបន្ទប់គេងចាប់ពីគ្រែមួយទៅគ្រែបី និងមានទំហំចាប់ពី ៦១,៧៥ ទៅ ១៤០,៩៣ ម៉ែត្រការ៉េ។ ពាក់ព័ន្ធនឹងលក្ខណៈពិសេសរបស់គម្រោង លោក Wu បាននិយាយថា “Sky Tree មានការរចនាផ្ទៃខាងក្នុងអគារប្រកបដោយស្តង់ដាខ្ពស់បំផុតក្នុងចំណោមគម្រោងផ្សេងទៀតដែលកំពុងដំណើរការនៅរាជធានីភ្នំពេញ។គម្រោងនេះយកចិត្តទុកដាក់ខ្ពស់បំផុតលើសម្ភារៈដែលមានគុណភាពខ្ពស់ការរចនា និងគ្រឿងសង្ហារិម។ គម្រោងបានប្រើប្រាស់នូវកម្រាលប្រភេទថ្មម៉ាប(មិនរអិល)មានបំពងខ្យល់សម្រាប់បញ្ចេញក្លិនមិនល្អពីផ្ទះបាយប្រើប្រាស់ដៃទ្វារដែលបាននាំចូលពីប្រទេសអាល្លឺម៉ង់ឌុយ និងព្រីភ្លើងផលិតដោយក្រុម ហ៊ុន J & L ផ្ទាល់។ ទ្វារទាំងអស់ត្រូវបានបំពាក់ដោយដែកថែប ដែលអាចការពារ ចោរប្លន់ ភ្លើងឆេះ និងសំលេង។ ចំណុចពិសេសមួយទៀតគឺទ្វារចូលរបស់យូនីតៗនីមួយធ្វើមិនឲ្យចំមុខគ្នាជាមួយទ្វារនៃយូនីតដែលនៅទល់មុខគ្នាឡើយ។​ យូនីតនីមួយៗមានជណ្ដើរបន្ទាន់ករណីដាច់ភ្លើង ឬគ្រោះថ្នាក់បន្ទាន់ផ្សេងៗ។ លោក Wu បានបន្ថែមថា “ម្យ៉ាងវិញទៀត គម្រោង Sky Tree ក៏នឹងផ្តល់ជូននូវទេសភាពអាគារដ៏ស្រស់ស្អាតដោយមានភ្ជាប់ជាមួយយ៉រធំនៅគ្រប់យូនីត។ បង្អួចនីមួយៗប្រើ កញ្ចក់ពីរជាន់ដែលអាចការពារអ្នកពីកំដៅ និងកាំរស្មីUV ហើយវាអាចរក្សាភាពត្រជាក់ខាងក្នុងបន្ទប់បានល្អ។ អគារអាចការពារសំឡេងពីខាងក្រៅ និងផ្តល់ជូននូវលក្ខណៈធម្មជាតិបំផុត”។​លោក Wu ក៏បាននិយាយដែរថា “គ្រឹះនៃសំណងបានប្រើប្រាស់នូវបច្ចេកទេសសាងសង់ប្រសិទ្ធភាពល្អបំផុតមួយហើយក៏ជាគម្រោងដំបូងគេនៅក្នុងប្រទេសកម្ពុជាដែល​ប្រើប្រាស់​បច្ចេកទេសមួយនេះ។ ការងារបុកបាតគ្រឹះនៃសំណង់បានបុកចូលដល់ជម្រៅ៤០ម៉ែត្រក្រោមថ្ម ហើយការសាងសង់គឺភ្ជាប់ជាមួយនឹងបច្ចេកទេសពិសេសសម្រាប់ការការពារគ្រោះ ធម្មជាតិដូចជាខ្យល់ព្យុះ ឬរញ្ជួយដី។ ដើម្បីធានាគុណភាពនៃសំណង់អគារយើងក៏បានធ្វើតេស្តលើប្រតិកម្មបេតុង និងប្រតិកម្មជាតិដែកដែលនេះជាលក្ខណៈពិសេសបបំផុតមួយ ដែលគម្រោងដទៃទៀតមិនបានធ្វើនៅក្នុងប្រទេសកម្ពុជា។លើសពីនេះតំបន់ជាយក្រុងភាគខាងជើងរាជធានីភ្នំពេញក៏កំពុងក្លាយជាតំបន់ ដែលមានការរីកចម្រើនខ្លាំងខាងផ្នែកពាណិជ្ជកម្ម ជំនួញ និងលំនៅដ្ឋានផងដែរ។ Sky Tree ស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ដែលជាសង្កាត់ដ៏សំខាន់បំផុតជាប់ជាមួយខណ្ឌទួលគោក។Wu មានមោទនភាពក្នុងការនិយាយថា “គម្រោង Sky Tree មានទីតាំងស្ថិតនៅក្នុងតំបន់ដែលគួរអោយចង់រស់នៅដែលព័ទ្ធជុំវិញដោយទីតាំងសំខាន់ៗជាច្រើន។។ Sky Tree ស្ថិតនៅជិតមហាវិថីឧកញ៉ាឃ្លាំងមឿង នៅជាប់មជ្ឈមណ្ឌលពាណិជ្ជកម្មភ្នំពេញ ស្ថានទូត សណ្ឋាគារលំដាប់ផ្កាយ៥ ផ្សារទំនើប ទីលានវាយកូនហ្គោល ស្ងាននីយរថភ្លើង ទីស្តីការគណៈរដ្ឋមន្រ្តី ស្ថាប័នក្រសួង និងគ្រឹះស្ថានផ្សេងៗទៀត។”​“ចំពោះអ្នកទិញ និងវិនិយោគិនដែលមានចំណាប់អារម្មណ៍លើគម្រោង Sky Tree ពួកគេនឹងពេញចិត្តពេលដឹងថាមានទីតាំងសេវាកម្មចំនួន១៨​ប្រភេទផ្សេងៗគ្នាដូចជា៖ ហាងលក់សំលៀកបំពាក់យីហោល្បីៗ បន្ទប់ទទួលភ្ញៀវ បន្ទប់ស្ប៉ា កន្លែងហាត់ប្រាណ អាងហែលទឹក។ ទីធ្លាសួនច្បារ សួនច្បារពណ៌បៃតង បន្ទប់អូឌីយ៉ូ ស្កាយបារ នៅជាន់ខាងលើ បន្ទប់អានសៀវភៅ មជ្ឈមណ្ឌលវេជ្ជសាស្ត្រ កន្លែងបោកអ៊ុត ការិយាល័យ សន្តិសុខ ការិយាល័យគ្រប់គ្រងអចលនទ្រព្យ ចំណតរថយន្ត និងកន្លែងចតរថយន្ត​ សម្រាប់ភ្ញៀវ និងចំណតឧទ្ធម្កាចក្រ”​ នេះបើយោងតាមលោក Wu ។លោក Wu បានសរុបថា “ខុនដូដែលមានស្តង់ដារអន្តរជាតិមាននៅកម្ពុជា។ វាសាកសម្យបំផុតសម្រាប់អ្នកវិនិយោគក្នុងស្រុក និងក្រៅស្រុក។ យូនីតនីមួយៗមានតម្លៃសមរម្យចាប់ពី ៨៩,៤៤០ ដុល្លារឡើងទៅ។ រស់នៅក្នុង ខុនដូ Sky Tree ឥឡូវនេះគឺជារស់នៅក្នុងតំបន់ដែលមានសក្ដានុពលមួយនៅក្នុងរាជធានីភ្នំពេញ។សូមស្វែងរកព័ត៌មានបន្ថែមទៀតអំពី Sky Tree  និងសិក្សាពីការអភិវឌ្ឍន៍ថ្មីៗតាមរយៈ Realestate.com.kh!
គម្រោងខុន Sky Tree៖ លំនៅដ្ឋានដ៏មានភាពសម្បូរបែប
គម្រោងខុន Sky Tree៖ លំនៅដ្ឋានដ៏មានភាពសម្បូរបែប
June 6, 2022, 5:04 p.m.
Realestate.com.khTV
គម្រោងលំនៅដ្ឋានប្រណិតនៅក្នុងប្រទេសកម្ពុជាកាន់តែមានច្រើនឡើងស្របតាមរសនិយមបែបទាន់សម័យរបស់ប្រជាជន។ ជាក់ស្តែងគម្រោងលំនៅដ្ឋានឈ្មោះ Sky Tree បានអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានរបស់ខ្លួនឲ្យកាន់តែមានភាពទាន់សម័យសម្រាប់កម្ពុជា។ជាមួយគ្នានេះផងដែរ Realestate.com.kh បានជួបសម្ភាសជាមួយលោក A.Ganesan ជំនួយការផ្ទាល់នាយកប្រតិបត្តិរបស់ Sky Tree ដែលបានរៀបរាប់យ៉ាងលំអិតអំពីគម្រោងលំនៅដ្ឋានមួយនេះ។គម្រោងខុនដូ Sky Tree ជាគម្រោងស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន  J&L Development ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងផែនការយុទ្ធសាស្រ្តក្រុមហ៊ុនបានសហការជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្ម Urban Architecture Co., Ltd. ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើការសាងសង់ទាំងមូលហើយគម្រោងសាងសង់ត្រូវបានចាប់ផ្តើមមុនពេលគម្រោងចេញលក់ជាផ្លូវការផងដែរ។គម្រោងខុនដូ Sky Tree ជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានទីតាំងស្ថិតនៅសង្កាត់ឬស្សីកែវដែលជាគម្រោងមួយដែលមានតម្លៃសមរម្យ និងមានភាពជាកម្មសិទ្ធិកាន់កាប់ស្របច្បាប់។ ផ្តល់ជូនសេវាកម្មអាផាតមេនសេវាកម្មសណ្ឋាគារ និងមានផ្តល់ជូនសេវាកម្មពិសេសៗថែមទៀតជាមួយនឹងគ្រឿងបរិក្ខាដែលមានគុណភាព និងផាសុកភាពដែលជាបែបផែននៃការរស់នៅដ៏ទាន់សម័យនៅក្នុងទីកុ្រងភ្នំពេញ។ម្ចាស់គម្រោងអភិវឌ្ឍន៍មានបំណងធ្វើឲ្យការរស់នៅរបស់ប្រជាជននៅក្នុងទីក្រុងភ្នំពេញរស់នៅប្រកបដោយស្តង់ដា និងភាពសំបូរបែប។  គម្រោងលំនៅដ្ឋាននេះសម្រាប់ការរស់នៅផង និងការវិនិយោគផងគម្រោងនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ស្របពេលតម្លៃដីនៅទីនោះបានកើនឡើងប្រមាណ10%ប្រចាំឆ្នាំ។ ម្ចាស់គម្រោងបានឲ្យដឹងថានៅពេលអ្នកទិញគម្រោងលំនៅដ្ឋាននេះតម្លៃនៃលំនៅដ្ឋាននឹងកើនចាប់ពី18%ទៅ 20%។ប្រមាណ40%នៃគម្រោងអភិវឌ្ឍន៍ត្រូវបានយកទៅធ្វើជាទីសាធារណៈដូចជា៖ សួនច្បារនៅលើដំបូលចំណតឧទ្ធម្ភាគចក្រ គ្លីនិក ស្កាយបារ កន្លែងហាត់ប្រាណ ហាងលក់ទំនិញ ចំណតឡាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមានជាច្រើនទៀត។  អ្នកទិញគម្រោងនេះគឺជាអ្នកនៅក្នុងតំបន់អ្នកទិញមកពីប្រទេសអាស៊ី និងអ្នកទិញមកពីតំបន់អឺរ៉ុបជាដើម។មានចំនួនយូនីតសរុបប្រមាណ1,104 មានទំហំធំទូលាយ​ប្រណិតភាពសាកសមនឹងការរស់នៅបែបទាន់សម័យ។ គម្រោងអភិវឌ្ឍន៍ចម្រុះនេះមានប្រភេទយូនីតផ្សេងៗគ្នា ដែលយូនីតនីមួយៗមានបន្ទប់គេងចាប់ពីមួយបន្ទប់ទៅ៣បន្ទប់។ ទំហំយូនីតចាប់ពី 61.75 ម៉ែត្រការ៉េ ទៅ 140.93 ម៉ែត្រការ៉េ ហើយក៏មានខុនដូប្រភេទស្ទូឌីយ៉ូដែលមានតម្លៃចាប់ $ 55,611៕សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងដោយផ្ទាល់ទៅកាន់គម្រោង Sky Tree ឬចូលទៅកាន់ Realestate.com.kh
សែនសុខ ភ្នំពេញ៖ ទីតាំងល្អបំផុតសម្រាប់អ្នកទិញផ្ទះថ្មី
សែនសុខ ភ្នំពេញ៖ ទីតាំងល្អបំផុតសម្រាប់អ្នកទិញផ្ទះថ្មី
June 6, 2022, 5:04 p.m.
មានទីតាំងស្ថិតនៅជាយក្រុងភាគខាងជើងនៃរាជធានីភ្នំពេញ ខណ្ឌសែនសុខមានព្រំប្រទល់ជាប់នឹងខណ្ឌទួលគោកត្រូវបានគេរំពឹងថានឹងក្លាយជាតំបន់ដ៏គួរឱ្យទាក់ទាញសម្រាប់គ្រួសារដែលមានប្រាក់ចំណូលមធ្យម និងមានប្រាក់ចំណូលខ្ពស់។ តំបន់នេះសាកសម្យបំផុតសម្រាប់អ្នកដែលចង់គេចចេញពីការកកស្ទះចរាចរណ៍ញឹកញ៉ាប់នៅកណ្តាលរាជធានីភ្នំពេញ ហើយចង់បានកន្លែង ដែលមានភាពស្ងប់ស្ងាត់សម្រាប់ការរស់នៅ។ការកើនឡើងតម្លៃដីធ្លីឆាប់រហ័សរបស់ទីក្រុងភ្នំពេញគឺជាកត្តាចម្បងដែលនាំឱ្យមនុស្សភាគច្រើនផ្លាស់ប្តូរពីតំបន់កណ្តាលទីក្រុងទៅតំបន់ជាយក្រុងដូចជាតំបន់សែនសុខនេះជាដើមដើម្បីបង្កើតជាសហគមន៍ និងទីក្រុងថ្មីសម្រាប់ការរស់នៅរ​បស់ពួកគេ។ បច្ចុប្បន្ននេះសែនសុខត្រូវបានក្លាយជាតំបន់សក្តានុពលដ៏ខ្លាំងក្លាដោយសារមានការសាងសង់គម្រោងផ្សារទំនើបអ៊ីអន២នៅក្នុងតំបន់នេះកត្តានេះក៏នឹងជម្រុញឱ្យមានតម្រូវការកាន់តែច្រើនក្នុងតំបន់ជាពិសេសតម្រូវការលំនៅដ្ឋាន។យោងតាមរបាយការណ៍ឆ្នាំ២០១៦ស្តីពីទីផ្សារអចលនទ្រព្យនៅភ្នំពេញចេញដោយក្រុមហ៊ុន Vtrust Appraisal បានបង្ហាញថាសែនសុខមានកំណើនយ៉ាងឆាប់រហ័សពាក់ព័ន្ធទៅនឹងការអភិវឌ្ឍលំនៅដ្ឋាន និងពាណិជ្ជកម្ម។ តំបន់នេះបានមើលឃើញពីការផ្លាស់ប្តូរ ដ៏គួរឱ្យកត់សម្គាល់នៅក្នុងដំណាក់កាលនៃការអភិវឌ្ឍន៍របស់ខ្លួនជាពិសេសការអភិវឌ្ឍន៍លំនៅដ្ឋានចម្រុះ និងហេដ្ឋារចនាសម្ព័ន្ធតំបន់។ ភាពរីកចម្រើនទាំងនេះនឹងបន្តល្បឿនរបស់ខ្លួនខណៈដែលអ្នកវិភាគមើលឃើញពីសុទិដ្ឋិនិយមនៃទីផ្សារអចលនទ្រព្យក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខនេះ។ខណ្ឌសែនសុខគឺជាជម្រើសដ៏ល្អមួយសម្រាប់អ្នកគ្រប់គ្នាដែលចង់រស់នៅក្នុងជីវិតបែបទំនើបនៅក្នុងទីក្រុង។ ប្រសិនបើចង់ទិញ ឬជួលអចលនទ្រព្យនៅក្នុងតំបន់នេះអ្នកអាចរកព័ត៌មានបន្ថែមពី ក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត ដែលជាភ្នាក់ងារអចលនទ្រព្យគួរឱ្យទុកចិត្តមួយនៅក្នុងតំបន់។ ក្រុមហ៊ុនមានឯកទេសលើអចលនទ្រព្យគ្រប់ប្រភេទជាពិសេសផ្នែកលំនៅដ្ឋានលើសពីនេះទៀតក្រុមហ៊ុនមានបទពិសោធន៍ជាច្រើនឆ្នាំនៅក្នុងទីផ្សារអចលនទ្រព្យនៅកម្ពុជា។  លោក សន សៀប ជាស្ថាបនិក និងជានាយកនៃក្រុមហ៊ុន ឃី រៀល អ៊ីស្ទេត បានមាន ប្រសាសន៍ថា “យើងមានលំនៅដ្ឋានជាច្រើនប្រភេទដែលបានដាក់លក់និងជួលនៅសែនសុខ ហើយបច្ចុប្បន្ននេះមានលំនៅដ្ឋានពីរប្រភេទដែលមានច្រើនជាងគេរួមមាន ផ្ទះ វីឡា និងផ្ទះអាជីវកម្ម។ ប្រសិនបើអ្នកចង់ទិញអចលនទ្រព្យទាំងនេះនៅសែនសុខសូមទាក់ទងមកយើងខ្ញុំសម្រាប់ព័ត៌មានលម្អិត។”​លោកបានបន្ថែមថា "ឃី រៀល អ៊ីស្ទេត ផ្តល់ជូនអតិថិជននូវសេវាកម្មដែលមានគុណភាពល្អ និងអាចទុកចិត្តបានហើយយើងក៏មានគោលបំណងដើម្បីរួមចំណែកដល់ការអភិវឌ្ឍន៍វិស័យ អចលនទ្រព្យឲ្យកាន់តែរីកចម្រើននៅកម្ពុជា។ ឃី រៀល អ៊ីស្ទេត គឺជាដៃគូឈ្នះឈ្នះ របស់អ្នក!"តម្លៃផ្ទះវីឡា និងផ្ទះអាជីវកម្មនៅសែនសុខគឺមានភាពប្រហាក់ប្រហែលគ្នាអាស្រ័យទៅនឹងទីតាំង​របស់វា ប៉ុន្តែផ្ទះទាំងពីរប្រភេទខាងលើមានតម្លៃថ្លៃជាងផ្ទះល្វែងធម្មតា។ទាក់ទងនឹងតម្លៃលំនៅដ្ឋាននៅក្នុងតំបន់សែនសុខនេះ កញ្ញា ឆេង ឆាយហុង អ្នកគ្រប់គ្រង ផ្នែកលក់និងទីផ្សាររបស់ក្រុមហ៊ុនអចលនទ្រព្យ ឃី រៀល អ៊ីស្ទេត បានលើកឡើងថា "សម្រាប់ផ្ទះវីឡាតម្លៃអាចមានចាប់ពី ២០០,០០០ ទៅ ៥០០,០០០ ដុល្លារខណៈដែលតម្លៃផ្ទះ អាជីវកម្មនៅជាប់ផ្លូវធំខាងមុខដែលអាចធ្វើអាជីវកម្មផង​ និងរស់នៅផង មានតម្លៃចន្លោះពី ២០០,០០០ ទៅ ៤០០,០០០ ដុល្លារ។ ចំពោះផ្ទះល្វែងគឺមានតម្លៃទាបជាង​ដោយមានតម្លៃចាប់ពី ៥០,០០០ ដុល្លារទៅ ១៥០,០០០ ដុល្លារ។”ចំពោះតម្លៃជួលវិញកញ្ញាបានបន្ថែមថា “តម្លៃជួលរបស់ផ្ទះវីឡាមានចាប់ពី១,៥០០ដុល្លារដល់៣,០០០ដុល្លារក្នុងមួយខែ។ វីឡាមួយចំនួនដែលសាងសង់ក្នុងគម្រោងបុរីមានតម្លៃ ចាប់ពី ៨០០ទៅ១,២០០ដុល្លារក្នុងមួយខែចំណែកផ្ទះអាជីវកម្មជួលចាប់ពី១,០០០ទៅ២,០០០ដុល្លារក្នុងមួយខែ។ រីឯផ្ទះល្វែងធម្មតាមានតម្លៃចាប់ពី៣០០ទៅ៦០០ដុល្លារក្នុងមួយខែ។"ប្រសិនបើអ្នកចង់ជួល ឬទិញអចលនទ្រព្យដ៏ស្រស់ស្អាតសម្រាប់ការរស់នៅឬក៏ធ្វើអាជីវកម្មសូមស្វែងរកអចលនទ្រព្យទាំងនេះជាមួយ ឃី រៀល អ៊ីស្ទេត!
ថ្លៃចំណាយបន្ថែមផ្សេងៗនៅពេលអ្នកទិញផ្ទះថ្មី (ភាគ១)
ថ្លៃចំណាយបន្ថែមផ្សេងៗនៅពេលអ្នកទិញផ្ទះថ្មី (ភាគ១)
June 6, 2022, 5:04 p.m.
ការទិញផ្ទះថ្មីដើម្បីរស់នៅគឺជារឿងចាំបាច់មួយសម្រាប់មនុស្សគ្រប់រូបនៅក្នុងប្រទេសកម្ពុជាជាពិសេសនៅទីក្រុងភ្នំពេញដោយសារភាគច្រើនអ្នកទាំងនេះកំពុងជួលផ្ទះដើម្បីស្នាក់នៅ ប៉ុន្តែពួកគេក៏កំពុងពិចារណាទិញផ្ទះមួយសម្រាប់គ្រួសារទាំងមូលផងដែរ។ ទោះជាយ៉ាងណាក៏ដោយការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយតែលើតម្លៃផ្ទះនោះទេ ប៉ុន្តែអ្នកក៏ត្រូវចំណាយលើការចំណាយបន្ថែមផ្សេងទៀតដែលទាក់ទងនឹងអចលនទ្រព្យនេះ។ ដូច្នេះវាជាការសំខាន់បំផុតដែលអ្នកត្រូវស្វែងយល់អំពីការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យដើម្បីកុំឱ្យមានការខកចិត្តណាមួយ។ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនតាមរយៈគេហទំព័រ realestate.com.kh នឹងជួយអ្នកទិញផ្ទះលើកដំបូងអោយធ្វើការគ្រប់គ្រងថវិកាសម្រាប់ផ្ទះថ្មីនោះបានយ៉ាងត្រឹមត្រូវ៖សេវាកម្ចីឥណទាន និងថ្លៃសេវាផ្នែកច្បាប់៖នៅពេលអ្នកដាក់ពាក្យស្នើសុំប្រាក់កម្ចីទិញផ្ទះ អ្នកផ្តល់កម្ចី ឬធនាគារតម្រូវឲ្យអ្នកបង់ថ្លៃសេវាកម្មនៃការវាយតម្លៃ និងប្រតិបត្តិការប្រាក់កម្ចីមានន័យថាអ្នកត្រូវបង់១ភាគរយនៃប្រាក់កម្ចីសរុបដល់ធនាគារ។ ដូចគ្នានេះដែរអ្នកក៏ត្រូវបង់ប្រាក់ចំនួន២៥០ដុល្លារ ទៅឱ្យមេធាវីសម្រាប់សេវាកម្មផ្នែកច្បាប់៖  ដំបូន្មានផ្នែកច្បាប់ត្រួត​ពិនិត្យអចលនទ្រព្យនិងដំណើរការច្បាប់។សេវាលើការផ្ទេរកម្មសិទ្ធិ៖នេះគឺជាថ្លៃសេវាពន្ធប្រថាប់ត្រាដែលបានផ្ទេរកម្មសិទ្ធិពីអ្នកលក់ទៅអ្នកទិញ អ្នកទិញផ្ទះត្រូវបង់៤%នៃតម្លៃផ្ទះសរុបដែលត្រូវផ្ទេរកម្មសិទ្ធិ ហើយក៏ត្រូវបង់ប្រាក់ចំនួន១,០០០ដុល្លារសម្រាប់សេវាកម្មរបស់ការិយាល័យសុរិយោដី។ ជាធម្មតាដំណើរចេញប្លង់ត្រូវចំណាយរយៈពេលប្រហែល១២សប្តាហ៍ដើម្បីបញ្ចប់ការផ្ទេរប្លង់រឹងដែលបានធ្វើនៅការិយាល័យសុរិយោដី។ ប្លង់រឹងជាលិខិតបញ្ជាក់កម្មសិទ្ធិដែលចេញដោយការិយាល័យសុរិយោដីថ្នាក់ជាតិគឺជាទម្រង់នៃប័ណ្ណកម្មសិទ្ធិដែលមានសុវត្ថិភាពបំផុតហើយត្រូវបានទទួលស្គាល់នៅថ្នាក់ជាតិក៏ដូចជានៅថ្នាក់ស្រុក និងឃុំ។ថ្លៃសេវាកម្មធានារ៉ាប់រងផ្ទះ៖ក្រសួងហិរញ្ញវត្ថុ និងសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជាតម្រូវឱ្យអ្នកទិញផ្ទះទិញសេវាធានារ៉ាប់រងផ្ទះប្រសិនបើពួកគេខ្ចីលុយពីធនាគារ។ ថ្លៃសេវាធានារ៉ាប់រងផ្ទះអាស្រ័យទៅតាមទំហំ និងតម្លៃនៃផ្ទះ។ ប្រសិនបើតម្លៃផ្ទះខ្ពស់ជាង១០០,០០០ដុល្លារ ម្ចាស់ផ្ទះត្រូវបង់ប្រាក់១០០ដុល្លារ ឬខ្ពស់ជាងនេះក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃផ្ទះ ១០០,០០០ ដុល្លារ ឬទាបជាងនេះម្ចាស់ផ្ទះត្រូវតែបង់ប្រាក់តិចជាង ១០០ ដុល្លារក្នុងមួយឆ្នាំ។សេវាភ្នាក់ងារអចលនទ្រព្យ៖សេវានេះសម្រាប់អ្នកលក់ដែលត្រូវបង់ឱ្យភ្នាក់ងារអចលនទ្រព្យសម្រាប់ប្រតិបត្តិការទិញលក់ផ្ទះ។ ប៉ុន្តែពេលខ្លះអាចជាអ្នកទិញដែលត្រូវបង់ថ្លៃសេវាទៅឱ្យភ្នាក់ងារអចលនទ្រព្យ។ នៅក្នុងប្រទេសកម្ពុជាភ្នាក់ងារអចលនទ្រព្យគិតកម្រៃជើងសារចំនួន៣%ពីអ្នកលក់ ហើយមិនគិតសេវាពីអ្នកទិញនោះទេសម្រាប់ប្រតិបត្តិការទិញផ្ទះ។ ប៉ុន្តែក្នុងករណីខ្លះអ្នកទិញក៏ត្រូវបង់ថ្លៃកម្រៃជើងសារ៣%នៅពេលពួកគេចង់ទិញអចលនទ្រព្យពីនរណាម្នាក់។ ករណីនេះកើតឡើងនៅពេលដែលអ្នកលក់មិនមានបំណងលក់ផ្ទះ ប៉ុន្តែអ្នកទិញមានចង់ទិញនោះហើយសុំឱ្យភ្នាក់ងារអចលនទ្រព្យបញ្ចុះបញ្ចូលម្ចាស់ផ្ទះឲ្យលក់ផ្ទះឲ្យ។ទោះជាយ៉ាងណាក៏ដោយនេះគ្រាន់តែជាការចំណាយបន្ថែមសំខាន់ៗមួយចំនួនដែលទាក់ទងនឹងការទិញអចលនទ្រព្យទ្រព្យ ហើយវាក៏នៅមានចំណុចសំខាន់ទាក់ទងនឹងការចំណាយផ្សេងទៀតដែលត្រូវចងចាំ។ Realestate.com.kh នឹងពន្យល់ពីការចំណាយបន្ថែមទៀតនៅភាគទី២នៅសប្តាហ៍ក្រោយនៅក្នុងទំព័រអចលនទ្រព្យនៅថ្ងៃពុធ! ឬស្វែងរកការណែនាំទាំងស្រុងនៅលើអ៊ីនធើណិត @ Realestate.com.kh/news
ប្លង់រឹងកម្មសិទ្ធិដីនៅកោះរ៉ុងប្រកាសចេញជាផ្លូវការនៅថ្ងៃនេះដើម្បីជម្រុញគម្រោងអភិវឌ្ឍន៍កោះ
ប្លង់រឹងកម្មសិទ្ធិដីនៅកោះរ៉ុងប្រកាសចេញជាផ្លូវការនៅថ្ងៃនេះដើម្បីជម្រុញគម្រោងអភិវឌ្ឍន៍កោះ
June 7, 2022, 2:49 a.m.
ស្ថិតនៅសង្កាត់កោះរ៉ុង ខណ្ឌមិត្តភាពខេត្តព្រះសីហនុ និងមានចម្ងាយប្រហែល ២៥ គីឡូ ម៉ែត្រពីដីគោកខេត្តព្រះសីហនុ កោះរ៉ុងជាកោះធំជាងគេទីពីរនៅប្រទេសកម្ពុជា បន្ទាប់ពីកោះកុងជាមួយនឹងផ្ទៃដីសរុបប្រមាណ​ ៧៨ គីឡូម៉ែត្រការ៉េ។ កោះរ៉ុងដែលមាន៤ភូមិមានអ្នកភូមិជាង ៣,០០០នាក់រស់នៅគឺជាកោះមួយក្នុងចំណោមកោះដែលមានភាពទាក់ទាញបំផុតសម្រាប់ភ្ញៀវទេសចរជាតិ និងអន្តរជាតិ។ ភាពទាក់ទាញនឹងមានបន្តបន្ទាប់ទៀត ដោយសារតែមានការប្រកាសពីគម្រោងទេសចរណ៍ធំៗដែលនឹងអភិវឌ្ឍន៍ដោយក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដែលជាក្រុមហ៊ុនធំជាងគេមួយរបស់កម្ពុជា។ដើម្បីជំរុញការអភិវឌ្ឍន៍នៅកោះរ៉ុង នៅឆ្នាំ ២០០៨ រាជរដ្ឋាភិបាលកម្ពុជាបានផ្តល់ដីសម្បទានរយៈពេល៩៩ឆ្នាំដល់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបដើម្បីអភិវឌ្ឍន៍សណ្ឋាគារលំដាប់ផ្កាយ៥ និងរមណីយដ្ឋានប្រណីតនៅលើកោះនេះ។ ទាំងរដ្ឋាភិបាល និងក្រុមហ៊ុនមានបំណងប្រែក្លាយកោះនេះឱ្យទៅជាទិសដៅទេសចរណ៍ទាក់ទាញបំផុតក្នុងតំបន់អាស៊ី។  លោកសេង ហួរលាន ជាចៅសង្កាត់កោះរ៉ុងបានមានប្រសាសន៍ថា "កោះរ៉ុងនឹងក្លាយទៅជាកោះមួយក្នុងចំណោមកោះដែលទាក់ទាញបំផុតនៅអាស៊ីអាគ្នេយ៍ដោយសារភាពស្រស់ស្អាត និងគម្រោង អភិវឌ្ឍន៍ថ្មីៗរបស់ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបរួមជាមួយក្រុមហ៊ុនតូចៗចំនួនជាង១០០​​​ផ្សេងទៀត។ ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុបក្រុមហ៊ុនរបស់ឧកញ៉ា គិត ម៉េង បានកំពុងអភិវឌ្ឍន៍នៅលើតំបន់នេះ ហើយនឹងអភិវឌ្ឍន៍ហេដ្ឋារចនាមូលដ្ឋានព្រមទាំងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗដទៃទៀតក្នុងតំបន់ក្នុងពេលឆាប់ៗខាងមុខ។ លោក ដែន សាកល នាយកប្រតិបត្តិនៃក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលមានមូលដ្ឋាននៅខេត្តព្រះសីហនុមានប្រសាសន៍ថា "កោះរ៉ុងគឺជាកោះឆ្នេរដ៏ស្រស់ស្អាតបំផុតមួយ នៅក្នុង ប្រទេសកម្ពុជា ដែលទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិជារៀងរាល់ឆ្នាំ។ គ្រប់ពេលដែលភ្ញៀវទេសចរមកលេងខេត្តព្រះសីហនុពួកគេមិនដែលភ្លេចទៅកំសាន្តនៅកោះរ៉ុងទេ។ កោះនេះមានសេវាកម្មដូចគ្នាទៅនឹងក្រុងព្រះសីហនុដែរ។ សេវាកម្មទាំងនេះរួមមានឆ្នេរសមុទ្រ សណ្ឋាគារ ផ្ទះសំណាក់ បឹងកាឡូ ភោជនីយដ្ឋាន ក្លឹបរាត្រី និងហាងស្រា។ ទោះជាយ៉ាងណាក៏ដោយ រយៈពេលប៉ុន្មានឆ្នាំកន្លងមកនេះមានភាពចម្រូងចម្រាសទាក់ទងនឹងប័ណ្ណកម្មសិទ្ធិដីធ្លី សម្រាប់អ្នកភូមិដែលរស់នៅលើកោះនេះ។អ្នកខ្លះដែលរស់នៅលើកោះមុនឆ្នាំ ២០០៨មានប័ណ្ណកម្មសិទ្ធិកាន់កាប់ស្របច្បាប់លើដីរបស់ពួកគេខណៈដែលអ្នកដែលមករស់នៅក្រោយឆ្នាំ២០០៨មិនមានប័ណ្ណកម្មសិទ្ធិដីស្របច្បាប់ទេ។ ប៉ុន្តែប័ណ្ណកម្មសិទ្ធិទាំងនេះនៅតែមិនទាន់មានភាពច្បាស់លាស់នៅឡើយ។ លោក អ៊ិន ណាន ជាដៃគូអចលនទ្រព្យរបស់ក្រុមហ៊ុន Property.com នៅកោះរ៉ុងបានលើកឡើងអំពីបញ្ហានេះថា “​ប្រជាពលរដ្ឋនិយាយថាពួកគេមានសិទ្ធិកាន់កាប់ដីធ្លីនៅលើកោះប៉ុន្តែជាក់ស្តែងមិនឃើញមានប័ណ្ណកម្មសិទ្ធនោះទេ។ ពួកគេអាចលក់ និងទិញដីជាធម្មតាប៉ុន្តែតម្លៃមិនខ្ពស់ទេបើគ្មានប្លង់កម្មសិទ្ធិ។ ខ្ញុំព្រួយបារម្ភអំពីដំណើរការយឺតយ៉ាវនៃការអភិវឌ្ឍន៍របស់កោះ ខណៈដែលរដ្ឋាភិបាលចំណាយពេលយ៉ាងយូរដើម្បីដោះស្រាយជម្លោះរវាងអ្នកភូមិ និងក្រុមហ៊ុនក៏ដូចជាការចេញប្លង់កម្មសិទ្ធិដីស្របច្បាប់សម្រាប់ប្រជាជន។ប៉ុន្តែ លោក ហួលាន បានបញ្ជាក់ថារដ្ឋាភិបាលបានដោះស្រាយបញ្ហាកម្មសិទ្ធិដីធ្លីរួចហើយសម្រាប់អ្នកភូមិនៅលើកោះរ៉ុង។ ហើយបានប្រកាសជាសាធារណៈដល់អ្នកភូមិនៅថ្ងៃនេះថ្ងៃទី១៤ខែកក្កដា ឆ្នាំ ២០១៧នេះ។ ដូច្នេះអ្នករស់នៅក្នុងតំបន់នេះនឹងមិនមានការភ័យព្រួយទៀតទេ ពួកគេអាចលក់ ឬទិញដីដោយមិនមានការភ័យខ្លាចអ្វីទាំងអស់។ពាក់ព័ន្ធនឹងគម្រោងអភិវឌ្ឍន៍នាពេលអនាគតលោក ហួលាន បានបន្ថែមថា “ក្រុមហ៊ុនរ៉ូយ៉ាល់គ្រុប គ្រោងនឹងអភិវឌ្ឍន៍លើផ្ទៃដីសរុបចំនួន ២,៥០០ ហិកតា។ ក្រុមហ៊ុនតូចៗចំនួន១០០ផ្សេងទៀតក៏កំពុងអភិវឌ្ឍន៍នៅលើកោះនេះដែរ។ គម្រោងព្រលានយន្តហោះ កាស៊ីណូ សេវាដឹកជញ្ជូន រោងចក្រទឹក និងអគ្គិសនី នឹងត្រូវបានអភិវឌ្ឍន៍នៅទីនោះក្នុងពេលឆាប់ៗនេះ។ លើសពីនេះទៅទៀតរដ្ឋាភិបាលក៏មានគម្រោងធ្វើឱ្យកោះរុងក្លាយជាទីក្រុងទេសចរណ៍ដែលជាដំណឹងល្អមួយសម្រាប់អ្នកភូមិជាពិសេសនិងខេត្តទាំងមូល។” ផែនការអភិវឌ្ឍន៍នៅកោះរ៉ុងនឹងផ្ដល់ប្រយោជន៍យ៉ាងច្រើនដល់ប្រជាជនក្នុងស្រុកពីព្រោះតម្លៃដីធ្លីនឹងឡើងថ្លៃខ្ពស់ហើយអ្នកស្រុកនឹងមានឱកាសរកចំណូលបានច្រើនជាងមុននៅពេលដែលអ្នកទេស ចរច្រើនឡើងៗនាំគ្នាមកលេងកម្សាន្ដនៅកោះមួយនេះ។លោក ណាន និយាយថា កោះរ៉ុងគឺជាកោះដែលសក្ដានុពលនៅថ្ងៃអនាគតជាពិសេសសម្រាប់វិស័យទេសចរណ៍ពីព្រោះវាជាកោះស្រស់ស្អាតបំផុតមួយនៅប្រទេសកម្ពុជាដែលជាទីកន្លែងល្អបំផុត សម្រាប់សម្រាកលំហែកាយ។ អ្នកស្រុកអាចប្រកបអាជីវកម្មខ្នាតតូចដើម្បីឆ្លើយតបទៅនឹងតម្រូវការទីផ្សារក្នុងស្រុក។ ពួកគេនឹងសប្បាយចិត្តជាមួយ នឹងឳកាសការងារ ច្រើនជាងមុន ដែលនៅទីបំផុតនឹង ធ្វើឱ្យជីវភាពរបស់ពួកគេប្រសើរជាងមុន។ទាក់ទងនឹងតម្លៃដីធ្លី លោក សាកល និងណានបានលើកឡើងដូចគ្នាថាតម្លៃដីប្រែប្រួលអាស្រ័យលើទីតាំងនីមួយៗដូចជាដីនៅតំបន់ឆ្នេរដីតំបន់ស្នាក់នៅ ឬដីចំការ។ តម្លៃដីអាចមានតម្លៃចន្លោះពី ៣៥ ទៅដល់ ៧៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ​។បន្ទាប់ពីរដ្ឋាភិបាលបញ្ជាក់ពីកម្មសិទ្ធដីស្របច្បាប់ទៅអោយអ្នកស្រុកកោះរ៉ុង និងបានបញ្ចប់ជម្លោះ ព្រមទាំងភាពមិនច្បាស់លាស់រវាងដីអ្នកស្រុក និងដីរបស់ក្រុមហ៊ុនរួចមកតម្លៃដីនៅទីនោះទំនងជានឹងឡើងថ្លៃខ្លាំង។ កោះរ៉ុងនឹងប្ដូរមុខមាត់ថ្មីចំណោមកោះដទៃទៀតក្នុងប្រទេសកម្ពុជា។លោក Brad King នាយកគ្រប់គ្រងនៃក្រុមហ៊ុន Cambodia Real Estate ដែលមានការិយាល័យនៅកោះរ៉ុងខេត្តព្រះសីហនុ និយាយថាកោះរ៉ុងនឹងក្លាយជាទិសដៅលេចធ្លោះមួយទៀតសម្រាប់អ្នក វិនិយោគអចលនទ្រព្យជាពិសេសអ្នកវិនិយោគផ្ដោតលើលំនៅដ្ឋានប្រណិតៗ។លោក King បន្តថា អ្នកវិនិយោគគួរតែផ្ដោតលើការវិនិយោគដីធ្លីនៅកោះរ៉ុងពីព្រោះបច្ចុប្បន្នតម្លៃដីនៅលើកោះ មានតម្លៃថោកជាងដីនៅក្រុងព្រះសីហនុឆ្ងាយណាស់។ ដីធ្លីនៅក្រុងព្រះសីហនុឡើងថ្លៃខ្លាំង ពោលគឺថ្លៃជាងដីដូចគ្នានៅប្រទេសថៃ និងហ្វីលីពីនដោយសារតែអ្នកវិនិយោគចិនដែលជំរុញតម្លៃនៅទីនោះឱ្យឡើងខ្លាំង។ តម្លៃដីជាមធ្យមនៅកោះរ៉ុងបច្ចុប្បន្នមានតម្លៃប្រហែល ៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ធៀបនឹងជាង ១ ០០០ ដុល្លារនៅឆ្នេរសមុទ្រព្រះសីហនុ។ ឆ្នេរកោះរ៉ុងគឺជាឆ្នេរស្រស់ស្អាតបំផុតមួយនៅក្នុងតំបន់។លោក ព្រុំ សេង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ នាន សេង ស្ថិតនៅក្រុងព្រះសីហនុ លើកឡើងថាការចេញប្លង់រឹងដល់អ្នកស្រុកផ្ដល់ប្រយោជន៍យ៉ាងច្រើនចំពោះអ្នកស្រុក និងអ្នកវិនិយោក។ ដីធ្លីរបស់ អ្នកស្រុកនឹងមានតម្លៃថ្លៃ ហើយពួកគេនឹងមានឳកាសប្រកបរបរកស៊ីបានប្រសើរជាងមុន។​ ពួកគេអាចលក់ដីបានដោយសេរីហើយអ្នកវិនិយោគនឹងមានការធានាមួយរយភាគរយនៅពេលពួកគេទិញដីនៅទីនោះជាមួយនឹងកម្មសិទ្ធប្លង់រឹងស្របច្បាប់។លោក បន្ថែមថា កោះរ៉ុងនឹងស្គាល់ភាពត្រចះត្រចង់នៅថ្ងៃអនាគតដោយសារដីមានទំហំតូចតម្រូវការនឹងមានច្រើននៅពេលដែលមានប្លង់កម្មសិទ្ធស្របច្បាប់។ នេះជាពេលវេលាល្អសម្រាប់រស់នៅ និងធ្វើអាជីវកម្មនៅទីនេះ។ស្វែងរកដីសម្រាប់លក់ និងជួលនៅកោះរ៉ុងឥឡូវនេះ!
Cambodia Leading Chinese Outbound Real Estate Investment Destination, report suggests
Cambodia Leading Chinese Outbound Real Estate Investment Destination, report suggests
June 6, 2022, 5:04 p.m.
Cambodia is set to receive the most benefits among the Southeast Asian nations in terms of Chinese outbound real estate investment this year. Juwai.com report projects that in 2017, real estate investors from China will invest US$80 billion worldwide, ranking this year among the top three years on record along with 2015 and 2016. Southeast Asia gets a special highlight section in the report because it will be one of the most successful regions this year at winning an increased share of China's of real estate investment flow.Southeast Asia appeals to growing numbers of retail-level Chinese buyers. In each of Thailand, Malaysia, the Philippines, Vietnam, Indonesia, and Cambodia, Chinese real estate buying inquiries via Juwai.com in the first quarter of 2017 were up at least 26% compared to the same period in 2016. Cambodia was up over 300% more than any other country in SEA while the Philippines and Vietnam were up 130% and 60% respectively.Why does Cambodia become the most favourable country among Southeast Asian nations appealing to retail-level chinese buyers in Q1 2017?Alex Loo, Business Development Director of SC Capital Co., Ltd., said: “the reason is largely thanks to Cambodia’s friendly relation with China and the investment cooperation between the two nations is also strong. In 2016, Sino-Cambodian trade volume increased by 7.4% over the previous year.”Mr. Sunny Soo, Managing Director at Keystone Property Consultants Co., Ltd., agrees that Cambodia offers a stronger political economy and friendliness to Chinese investors, compared to neighbours Vietnam and Thailand. Meanwhile, says Mr. Soo, “the US dollar is a incentive for Chinese property investors, offering a reliable hedge against the uncertainty of the RMB.”This year Xu Ningning, Executive Director of China-ASEAN Business Council, visited Cambodia. He met with Minister of Land Management, Urban Planning and Construction to promote the development of China-Cambodian construction industry and its business cooperation, which will be to a certain extent, China's real estate developers to further investment into Cambodia.Mr. Loo added: “For overseas investment, economic growth is the main attraction of the country. Cambodia's economic development is very rapid; the basic annual GDP growth rate remained at 7% per annum.”“Over the past 10 years, Cambodia has opened up its economy and experienced new opportunities and challenges. To strengthen international competitiveness, the Cambodian government has promoted export liberalization and implemented tax reform to attract investors. Cambodia's economic growth rate for the world's top few is expected in the next few years,” says Mr Loo.Meanwhile, Laurence Hamilton, Vice President of NC Max World Co.,Ltd, said: “demand from Chinese Retail Buyers has been driven by stricter regulations in the Chinese monetary markets, causing many Chinese Investors to seek overseas property investments where possible. Cambodia has been particularly favorable due to its use of the US Dollar, a relatively stable currency. Of course Cambodia is also realizing one of the highest GDP growth rates in the region, which, in turn, is generating real property appreciation.”Even though Southeast Asia is not China’s largest outbound real estate investment, the region is the fastest developing market in the world, generating much higher returns than in developed markets.Mr. Hamilton added: “Although the tertiary markets of Europe and USA remain strong vehicles for Chinese investors, a large portion of that foreign direct investment has shifted to South East Asia’s developing economies over the recent years. This is because the developing markets have generated much higher returns on investment than in developed markets, with much less risk than previously stigmatized.”He explains that China is in the process of overtaking the United States as the world’s largest economy. This inevitably has a huge impact on the immediate region, especially given China’s extrovert, trade-driven foreign policy. Chinese real estate investment in Cambodia will be a win-win scenario, with the Chinese acquiring real estate at an attractive price point, generating US dollar residual income, and the Cambodian Economy being boosted by the increased demand for business goods and services, which generates jobs and tax revenue for the country.Commenting on this, Mr. Loo also said: “China's investment is giving smaller neighbors in Southeast Asia an unprecedented change to help Cambodia, Laos and Myanmar become larger Chinese export destinations. China will provide $10 billion in infrastructure loans to Southeast Asia. China's direct investment in Southeast Asia is mainly concentrated in Indonesia, Malaysia, Cambodia and Thailand, with a focus on infrastructure, energy, finance, real estate and transportation.”Chinese outbound real estate investment this year and next will continue to be a main contributor to Cambodia’s overall economy, especially the real estate sector.Search for real estate and property all over Cambodia on Realestate.com.kh NOW!
គន្លឹះសំខាន់ៗដែលអ្នកទិញផ្ទះក្នុងបុរីគួរយល់ដឹង ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ
គន្លឹះសំខាន់ៗដែលអ្នកទិញផ្ទះក្នុងបុរីគួរយល់ដឹង ដើម្បីកាត់បន្ថយហានិភ័យផ្សេងៗ
May 9, 2023, 4:14 a.m.
(រូបភាពពីលើអាកាសនៃគម្រោងបុរីមួយនៅក្នុងខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ/ ផន សីហា) នៅពេលអ្នកទិញលំនៅដ្ឋាននៅក្នុងគម្រោងបុរី មានចំនុចសំខាន់មួយចំនួនអ្នកត្រូវពិចារណាឲ្យបាន ម៉ត់ចត់មុនពេលអ្នកសម្រេចចិត្តទិញលំនៅដ្ឋានប្រភេទនេះ។​តើគម្រោងលំនៅដ្ឋានប្រភេទបុរីមានចំណុចពិសេសអ្វីខ្លះផ្ដល់ជូនលោកអ្នក?បុរីមានន័យថាគឺជាបណ្តុំនៃលំនៅដ្ឋាននៅក្នុងសហគមន៍មួយ ហើយលំនៅដ្ឋាននៅក្នុងគម្រោងបុរីនោះរួមមាន៖ វីឡា ផ្ទះល្វែង ផ្ទះអាជីវកម្ម ពេលខ្លះមានសំណង់ខុនដូផងដែរ។គម្រោងអភិវឌ្ឍន៍បុរីមានអចលនទ្រព្យច្រើនប្រភេទនៅក្នុងនោះផងដែរសម្រាប់ឯកជន និងគ្រួសារជាធម្មតាវាមាន ហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មផ្សេងៗមានដូចជា៖ ផ្លូវថ្នល់ ប្រព័ន្ធទឹកភ្លើង និងការរៀបចំទុកដាក់សំរាមជាដើម។ ចំណុចសំខាន់ដែល មាននៅក្នុងបុរីគឺទីធ្លាធំទូលាយ និងមានសុវត្ថិភាពខ្ពស់។លំនៅដ្ឋាននៅក្នុងគម្រោងអភិវឌ្ឍន៍បុរីគឺជាជម្រើសមួយដ៏ល្អដោយសារផ្ទះថ្មីរបស់អ្នកស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ និងមានហេដ្ឋារចនាសម្ព័ន្ធត្រឹមត្រូវមានន័យថាការរស់នៅជាសហគមធានាបាន នូវស្តង់ដារខ្ពស់ប្រកបដោយភាពទាន់សម័យ និងសុវត្ថិភាព។ ចំណុចទាំងនេះត្រូវបានក្លាយជាសក្តានុពលមួយសម្រាប់ធ្វើការវិនិយោគ។ ផ្ទះនៅក្នុងបុរីមានភាពល្អជាងផ្ទះដែលមិនស្ថិតនៅក្នុងគម្រោងបុរី។​តើគម្រោងអភិវឌ្ឍន៍បុរីមានទីតាំងនៅកន្លែងណាខ្លះ?គម្រោងអភិវឌ្ឍន៍បុរីភាគច្រើនស្ថិតនៅជាយទីក្រុងភ្នំពេញ  មានគម្រោងមួយចំនួនតូចប៉ុណ្ណោះស្ថិតនៅក្នុងក្រុងដោយសារតែជាយក្រុងសល់ដីទំនេរច្រើនសម្រាប់ធ្វើការអភិវឌ្ឍន៍។ ទីតាំងដែលមានសក្ដានុពលផ្សេងទៀតសម្រាប់ការអភវិឌ្ឍគម្រោងបុរីមានដូចជា៖ ខេត្តសៀមរាប ខេត្តព្រះសីហនុ និងខេត្តបាត់ដំបង។ (គម្រោងបុរីមួយនៅក្នុងខណ្ឌសែន សុខ ជាខណ្ឌមួយក្នុងរាជធានីភ្នំពេញដែលកំពុងមានការពេញនិយមខ្លាំងសម្រាប់ការអភវិឌ្ឍគម្រោងបុរី/ Realestate.com.kh) ទន្ទឹមនឹងនេះផងដែរមានគម្រោងមួយចំនួនបាន សាងសង់នៅជិតតំបន់សេដ្ឋកិច្ចពិសេសដែលមានរោងចក្រធំៗជាដើម។ម្ចាស់គម្រោងអភិវឌ្ឍន៍ទាំងនោះបានជ្រើសរើសតំបន់អភិវឌ្ឍន៍នៅលើទីតាំងដូចជា៖ ដីស្រែចំការ ឬបឹងជាដើម ដើម្បីប្រែក្លាយតំបន់ទាំងនោះក្លាយជាទីក្រុងតូចៗ។ ការអភិវឌ្ឍន៍គម្រោងបុរីកាន់តែច្រើនដោយសារមានការពង្រីកទីក្រុង ការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធកាន់តែប្រសើរ ទាំងអស់នេះក៏បានក្លាយជាកត្តាមួយនាំឲ្យតម្លៃឡើងថ្លៃបន្ទាប់ពីគម្រោងទាំងនោះបានបញ្ចប់។តើជនបរទេសអាចទិញលំនៅដ្ឋានប្រភេទបុរីបានដែរឬទេ?ជនបរទេសមិនមានសិទ្ធិទិញផ្ទះនៅក្នុងបុរីបាននោះទេ យោងតាមមាត្រា៨នៃច្បាប់ភូមិបាលបានចែងថា "ជនបរទេសណា ដែលបានក្លែងបន្លំសញ្ជាតិដើម្បីក្លាយខ្លួនជាម្ចាស់កម្មសិទ្ធនៃអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជាត្រូវទទួលទោសតាមច្បាប់ក្រោមមាត្រា២៥១នៃច្បាប់នេះ ហើយត្រូវដកហូតអចលនទ្រព្យដែលបានទិញនោះដាក់ជាទ្រព្យសម្បត្តិរបស់រដ្ឋវិញ ដោយគ្មានការផ្ដល់សំណងអ្វីទាំងអស់" ដោយឡែកគម្រោងបុរីក៏មានខុនដូសម្រាប់លក់ផងដែរជាមួយប័ណ្ណកម្មសិទ្ធិរួមសម្រាប់ជនបរទេស ឬការទិញដោយភាគីតំណាងដែលជាជនជាតិខ្មែរ។តើជនជាតិខ្មែរអាចទិញផ្ទះនៅក្នុងគម្រោងបុរីបានដែរឬទេ?ជនជាតិខ្មែរមានសិទ្ធិទិញផ្ទះនៅក្នុងគម្រោងបុរីបានដោយគ្មានបញ្ហាអ្វីទាំង ដរាបណាពួកគេមាន ឯកសារគ្រប់គ្រាន់ និង លទ្ធភាពបង់ប្រាក់ថ្លៃផ្ទះ។ មុនពេលទិញផ្ទះនៅក្នុងគម្រោងបុរីតើយើងត្រូវពិនិត្យមើលលើចំណុចអ្វីខ្លះ?អ្នកអភិវឌ្ឍន៍ជាច្រើនបានហៅខ្លួនឯងថាបុរី ប៉ុន្តែជាក់ស្តែងមានតែឈ្មោះតែប៉ុណ្ណោះដោយគ្មានការទទួលស្គាល់ ឬឯកសារផ្លូវច្បាប់ណាមួួយឡើយ ការហៅបែបនេះដើម្បីធ្វើពាណិជ្ជកម្មផ្សព្វផ្សាយតែប៉ុណ្ណោះ។ អ្នកទិញត្រូ​វតែពិនិត្យឲ្យបានច្បាស់លាស់មុននឹងសម្រេចចិត្តទិញតួយ៉ាងមានឯកសារធំៗចំនួន៥ដែលអាចធ្វើឲ្យយើងប្រាកដក្នុងចិត្តមុនពេលអ្នកសម្រេចចិត្តទិញ។(បន្ទប់ទទួលភ្ញៀវដែលមានការតុបតែងយ៉ាងស្រស់ស្អាតនៅក្នុងគម្រោងបុរីមួយក្នុងរាជធានីភ្នំពេញ / Realestate.com.kh)ឯកសារចាំបាច់សំខាន់ៗទាំង៥មានដូចជា៖ ប្លង់រឹង លិខិតចុះបញ្ជីក្រុមហ៊ុនផែនការមេអាជ្ញាប័ណ្ណសាងសង់ និងអាជ្ញាប័ណ្ណបុរី ៖ ប្លង់រឹង៖ អ្នកត្រូវប្រាកដថាម្ចាស់គម្រោងមានសិទ្ធិកាន់​កាប់ស្របច្បាប់ទៅលើគម្រោងអភិវឌ្ឍន៍​នេះ ហើយ​គម្រោងបុរីដែលអ្នកមានបំណងទិញត្រូវមានប្លង់រឹងមេមួយដែល​ត្រូវ​ធ្វើ​ការបែង​ចែក​ប្លង់រឹងទៅឲ្យម្ចាស់ផ្ទះនីមួយៗជាចំាបាច់។  ឯកសារខាងលើវាពិតជាចំណុចចាំបាច់ត្រូវយល់ដឹងដើម្បីកុំឲ្យមានការខាតបង់ថវិកាជា​យ​ថាហេតុនៅពេលអ្នកទិញគម្រោងបុរីណាមួយ។លិខិតចុះបញ្ជីក្រុមហ៊ុន៖ ក្រុមហ៊ុនអភិវឌ្ឍន៍ទំាងអស់ត្រូវមកចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មដើម្បីទទួលសិទ្ធិក្នុងការប្រកបរបរអាជីវកម្មនេះជាកាតព្វកិច្ចដែលក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវតែបំពេញជាចាំបាច់។ ផែនការមេ៖ ផែនការមេរបស់គម្រោងបុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង។ វាបង្ហាញពីប្លង់រួម នៃគម្រោងមានដូចជា ហេដ្ឋារចនាសម្ព័ន្ធ និង លំនៅដ្ឋានគ្រប់ប្រភេទទាំងអស់ដែលមាននៅ ក្នុងគម្រោងនេះ។ មុនពេលផ្តល់អាជ្ញាប័ណ្ណសាងសង់ទៅឲ្យគម្រោងអភិវឌ្ឍន៍ណាមួយក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់តម្រូវឲ្យម្ចាស់គម្រោងធ្វើបទបង្ហាញពីផែនការមេនៃគម្រោង របស់ពួកគេជាមុនសិន។ ការអភិវឌ្ឍទំាងអស់ត្រូវគោរពតាមគោលការណ៍នៃការ​ផែនការមេ​សម្រាប់​​​អភិវឌ្ឍទីក្រុង និយាយជារួមការមានផែនការមេមួយច្បាស់លាស់​វាពិតជាធ្វើ​ឲ្យ​គម្រោង​​បុរីនោះ​អាចដំណើរការ បានប្រកបដោយស្តង់ដារខ្ពស់។អាជ្ញាបណ្ណសាងសង់ ក្រៅពីផែនការមេគម្រោងបុរីត្រូវតែមានអាជ្ញាបណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដី នគរូ​បនីយកម្ម​ និង​សំណង់។ ដើម្បីទទួលបានអាជ្ញាបណ្ណនេះ ម្ចាស់គម្រោងត្រូវមានផែនការមេ​ ប្រាក់តម្កល់២%   ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។អាជ្ញាបណ្ណបុរី៖ ឯកសារសំខាន់ដែលអ្នកត្រូវតែត្រួតពិនិត្យផងដែរនោះគឺអាជ្ញាបណ្ណបុរី។ នៅពេលដែលបុរីមានឯកសារនេះបានន័យថាបុរីនេះជាបុរីដែលទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ តួយ៉ាងមានគម្រោងផ្ទះល្វែងមួយចំនួនដែលមានការសាងសង់មានភាព​ប្រហាក់ប្រហែលទៅនឹងគម្រោងបុរី ប៉ុន្តែពួកគេមិនមានអាជ្ញាប័ណ្ណត្រឹមត្រូវចេញដោយក្រសួងឡើយ​ ដោយសារពួកគេចង់ជៀសវាងការចំណាយច្រើនក៏ដូចជាគេចវេសពីការត្រួតពិនិត្យបទដ្ឋានផ្លូវច្បាប់ផ្សេងៗ។ ដូច្នេះការទិញផ្ទះពីគម្រោងដែលមិនមានអាជ្ញាបណ្ណត្រឹមត្រូវគឺមានការប្រឈមជាមួយហានិភ័យខ្ពស់។តើខ្ញុំគួរទិញផ្ទះនៅក្នុងគម្រោងបុរីជាមួយប្លង់រឹង ឬប្លង់ទន់?ជាទូទៅអ្នកអាចទិញលំនៅដ្ឋានជាមួយប្លង់រឹង ឬ ប្លង់ទន់ ប៉ុន្តែចំណុចសំខាន់អ្នកត្រូវពិនិត្យឲ្យ បានច្បាស់លាស់គឺថាអ្នកអភិវឌ្ឍគម្រោងនោះមានប្លង់រឹងមេមួយសម្រាប់គម្រោងអភិវឌ្ឍន៍ដែរឬទេ។កញ្ញា ឡាយ សូលីដា មេធាវីប្រចំាក្រុមហ៊ុនច្បាប់មួយនៅរាជធានីភ្នំពេញបាននិយាយថា "មុនពេលទិញបុរីត្រូវប្រាកដថាគម្រោងបុរីនោះមានការចុះបញ្ជីអាជ្ញាបណ្ណអនុញ្ញាតត្រឹមត្រូវហើយត្រូវប្រាកដថាបុរីនោះមានកាន់កាប់ប្លង់រឹងមេត្រឹមត្រូវ ដែលអាចបែងចែកប្លង់រឹងមកឲ្យអ្នកដែលទិញផ្ទះ នៅក្នុងបុរី។" គម្រោងបុរីត្រូវមានប្លង់រឹងមេមួយដើម្បីបញ្ជាក់អំពីសិទ្ធិពេញលេញក្នុងការអភិវឌ្ឍគម្រោង។ លោកតារ៉ាដែលទើបទិញផ្ទះក្នុងគម្រោងបុរីមួយកន្លែងនៅក្នុងរាជធានីភ្នំពេញ គាត់បាននិយាយថាគាត់បានដឹងរួចទៅហើយនៃនិតិវិធីទាំងនេះ គាត់បានបន្ថែមថា "ខ្ញុំទិញផ្ទះមួយកន្លែងដោយជ្រើសរើសការបង់ប្រាក់រំលោះជាមួយគម្រោងបុរីនោះផ្ទាល់តែម្តងដោយមិនទាន់បានប្លង់រឹងនោះទេ ដំបូងគេចេញត្រឹមលិខិតទិញលក់តែប៉ុណ្ណោះ រហូតដល់ការបង់ប្រាក់រំលោះបានបញ្ចប់ទើបខាងបុរីចេញប្លង់ទន់ ក្នុងករណីនេះអ្នកត្រូវធ្វើលិខិតពាក់ព័ន្ធផ្សេងៗដើម្បីធ្វើប្លង់រឹងដោយខ្លួនឯង។"ក្នុងករណីនេះ លោក ឃាង ពុទ្ធី ​ដែលជាអគ្គនាយកក្រុមហ៊ុនភ្នាក់ងារ​អចលនទ្រព្យប្រចាំក្រុមហ៊ុន Sleuk Rith Realty ក្នុងផ្តល់បទសំភាសន៍ជាមួយសារព័ត៌មានពាណិជ្ជកម្មកម្ពុជា លោកបាននិយាយថា  “យើងត្រូវពិនិត្យមើលឯកសារដូចជា៖ បណ្ណកម្មសិទ្ធិ​ ច្បាប់សាងសង់របស់ម្ចាស់បុរីក៏ដូចជាអាជ្ញាបណ្ណពាក់ព័ន្ធចេញដោយក្រសួងពាក់ព័ន្ធនានា។ ការធ្វើបែបនេះយើងនឹងមានសុវត្ថិភាពនៅពេលដែលយើងមានឯកសារគ្រប់គ្រាន់ទំាងអស់នេះ។”(ចង្ក្រានបាយទំនើបបែបបស្ចិមប្រទេសនៅក្នុងផ្ទះគំរូនៃគម្រោងបុរីមួយក្នុងរាជធានីភ្នំពេញ/ Realestate.com.kh) ត្រូវធ្វើដូចម្ដេចក្នុងករណីម្ចាស់គម្រោងមានប្លង់រឹង ប៉ុន្ដែចេញត្រឹមប្លង់ទន់ឲ្យអ្នកទិញផ្ទះ? ក្នុងករណីនេះលោក ចេង សុខនៅ ជាមន្រ្តីឥណទានប្រចំាធនាគារអេស៊ីលីដាមានមតិសុទិដ្ឋិនិយមអំពីការទិញបុរីគាត់បាននិយាយថា“វាមិនមែនជាបញ្ហាចោទអ្វីខ្លាំងនោះទេ។ទោះបីជាអ្នកទទួលបានតែប្លង់ទន់ក៏ដោយចំណុចសំខាន់យើងត្រូវប្រាកដថាគម្រោងបុរីដែលយើងទិញត្រូវតែស្របច្បាប់ត្រឹមត្រូវ។ដោយឡែកនៅពេលដែលបុរីនោះចេញត្រឹមប្លង់ទន់ក៏ដោយក៏យើងនៅតែមាន​សិទ្ធិធ្វើប្លង់រឹងដដែល។ វាមិនមានជាបញ្ហាចោទអ្វីនោះទេ។”ហេតុអ្វីបានជាគម្រោងមេរបស់គម្រោងអភិវឌ្ឍន៍បុរីមានសារៈសំខាន់?ផែនការមេពិតជាផ្នែកមួយសំខាន់ដែលអ្នកទិញគួរតែដឹង។ មុនពេលទទួលបានអាជ្ញាបណ្ណគម្រោង​​អភិវឌ្ឍន៍ក៏ត្រូវមានផែនការអភិវឌ្ឍន៍ច្បាស់លាស់ដើម្បីបង្ហាញដល់ក្រសួង។ ក្រសួងធ្វើការត្រួតពិនិតថាតើការភិវឌ្ឍត្រឹមត្រូវនឹងអាចទទួលបានជោគជ័យ ឬក៏អត់នៅពេលអនាគត។  ក្នុងករណីមួយចំនួនក្រសួងត្រូវចុះទៅធ្វើការស្រាវជ្រាវលើយុទ្ធសាស្ត្រលក់របស់គម្រោងព្រោះពេលខ្លះម្ចាស់គម្រោងមិនបានធ្វើការសិក្សាស៊ីជម្រៅលើទីផ្សារជុំវិញតំបន់នោះឡើយ និងក្នុងហេតុផលមួយផ្សេងទៀតថាតើគម្រោងធ្វើការបំប៉ោងតម្លៃទីផ្សារដែរឬទេ។ ប្រសិនបើមានករណីនេះកើតឡើងក្រសួងនឹងចាត់វិធានការភ្លាមៗ។តើអាជ្ញាប័ណ្ណបុរី អាជ្ញា​ប័ណ្ណសាងសង់ និង​លិខិតចុះបញ្ជីក្រុមហ៊ុនមានសារៈសំខាន់ដូចម្តេច?ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណងបានធ្វើសេចក្ដីប្រកាសរួមគ្នាមួយ ដែលតម្រូវឲ្យគម្រោងសាងសង់មួយចំនួនមកចុះបញ្ជីនៅក្រសួងពាក់ព័ន្ធដើម្បីចូលរួមចំណែក​ក្នុងការអភិវឌ្ឍន៍វិស័យអចលនទ្រព្យកម្ពុជា។លោកស្រី ចាន់ សុជាតា ប្រធានការិយាល័យគ្រប់គ្រងអាជីវម្មអភិវឌ្ឍន៍លំនៅដ្ឋាននៃអគ្គនាយកដ្ឋានឧស្សាហកម្ម និងហិរញ្ញវត្ថុ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានឲ្យដឹងថា “ជាទូទៅមុនពេលចេញអាជ្ញាបណ្ណដល់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងត្រូវធ្វើការត្រួតពិនិត្យទៅតាមលក្ខន្តិកៈដែលបានកំណត់ហើយស្វែងរកព័ត៌មានលម្អិតដូចជាប្រភពប្រាក់ចំណូលច្បាស់លាស់   ដើមទុន មានវត្ថុដាក់ធានា និងទ្រព្យសម្បត្តិផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។ ទាំងនេះគឺជាការការពារទាំង ម្ចាស់គម្រោង និងអ្នកទិញ។”លោកស្រីបានផ្តល់ការណែនាំថា “គ្រប់អ្នកអភិវឌ្ឍន៍ទាំងអស់ត្រូវតែមានអាជ្ញាបណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុសម្រាប់គម្រោងលំនៅដ្ឋានមួយ។     តើខ្ញុំគួរតែត្រួតពិនិត្យអាជ្ញាបណ្ណនៃម្ចាស់គម្រោងអភិវឌ្ឍន៍ដែរទេ?កត្តាដែលធ្វើឲ្យមានការព្រួយបារម្ភជាងគេនោះដោយសារតែម្ចាស់គម្រោងបុរីមួយចំនួនបានស្នើសុំច្បាប់អនុញ្ញាតសាងសង់ត្រឹមអាជ្ញាធរមូលដ្ឋានប៉ុណ្ណោះគឺមិនបានស្នើសុំអាជ្ញាប័ណ្ណត្រឹមត្រូវនោះឡើយ ដែល​ជាហេតុធ្វើឲ្យប៉ះពាល់ដល់អ្នកទិញ​ផ្ទះពាក់ព័ន្ធទៅនឹងការ​ទទួល​​កម្ម​សិទ្ធិ​ជាន់គ្នា។ ដូចនេះមុនពេលអ្នកសម្រេចចិត្តទិញផ្ទះគម្រោងបុរីណាមួយអ្នកត្រូវប្រាកដថាគម្រោងបុរីនោះជាគម្រោងស្របច្បាប់ និងមានឯក​សារផ្លូវច្បាប់សំខាន់ៗផ្សេងទៀតមានដូចជា៖ ផែនការមេ និងប្លង់រឹង។(បន្ទប់គេងមេគ្រួសារនៅក្នុងគម្រោងបុរីដែលបានសាងសង់រួចនៅក្នុងរាជធានីភ្នំពេញ / Realestate.com.kh) តើអ្នកទិញគួរគិតអំពីផែនការថវិការរបស់គម្រោងបុរីដែរឬទេ?ដូចបានរៀបរាប់ខាងដើមម្ចាស់គម្រោងបុរីបានសាងសង់គម្រោងរបស់ពួកគាត់ដោយប្រើប្រាស់ប្រភពថវិកាផ្សេងៗគ្នា។ មួយចំនួនបានថវិកាពីការស្នើឥណទានពីធនាគារ ខ្លះបានមកពីថវិកាផ្ទាល់របស់ក្រុមហ៊ុន ឯមួយចំនួនដាក់ផ្លាកលក់មុនដើម្បី​ទទួលថវិកាពីអតិថិជនយកមកដំណើរការគម្រោង។សម្រាប់គម្រោងអភិវឌ្ឍន៍ដែលបានមកពីឥណទានធនាគារវាអាចជាគម្រោងដែលមានសុវត្ថិភាពសម្រាប់អ្នកទិញដោយសារ គម្រោងអភិវឌ្ឍន៍នោះត្រូវបានធ្វើការសិក្សាពីលក្ខខណ្ឌយ៉ាងល្អិតល្អន់ពីធនាគារទើបអាចទទួលបានហិរញ្ញវត្ថុយកមកវិនិយោគគម្រោង។សម្រាប់គម្រោងអភិវឌ្ឍន៍ដែលចាំយកប្រាក់ពីអតិថិជនតាមរយៈការបង់រំលស់ គឺមានភាពប្រថុយប្រថានបន្តិចដោយសារម្ចាស់គម្រោងរងចាំទទួលប្រាក់ទាំងនោះដើម្បីធ្វើការសាងសង់បណ្តើរៗដោយគ្មានផែនការបញ្ចប់ច្បាស់លាស់។ តើខ្ញុំគួរទិញផ្ទះដោយការបង់រំលោះ ឬយ៉ាងណា?តាមការលើកឡើងរបស់ លោក យិន លាងគង់ អ្នកនិពន្ធផ្នែកសេដ្ឋកិច្ចប្រចាំទូរទស្សន៍BTVបានឲ្យដឹងថា“តាមពិតទៅអ្នកអភិវឌ្ឍមួយចំនួនគឺបានប្រើវិធីសាស្រ្តការបង់ប្រាក់ដោយមិនមានប្រាក់កក់គឺមានន័យថាអតិថិជនអាចបង់ប្រាក់រំលោះបានតែម្តងនៅពេលការសាងសង់រួចរាល់យើងអាចចូលទៅនៅបានតែម្តង”​ ប៉ុន្តែលោកក៏បានសង្កត់ធ្ងន់ផងដែរថា “យើងត្រូវចំណាយពេលប្រមាណ៥ទៅ១០ឆ្នាំដើម្បីបង់ប្រាក់ហើយការចំណាយលើការបង់ថ្លៃផ្ទះអាចលើសពីតម្លៃដើមយ៉ាងច្រើន។” នេះជាការសម្រេចចិត្តរបស់អ្នកទិញ។ (ផ្ទះល្វែងដែលបានសាងសង់រួចនៅក្នុងគម្រោងបុរី VIP ដែលមានទីតាំងស្ថិតនៅក្នុងខណ្ឌដង្កោ ឬា / Realestate.com.kh) តើគួរទិញលំនៅដ្ឋានប្រភេទបុរីមុនពេលការសាងសង់បានបញ្ចប់ ឬយ៉ាងណា?ការទិញលំនៅដ្ឋានដែលទើបចាប់ផ្តើមសាងសង់អាចមានតម្លៃទាបជាងតម្លៃដែលបានសាងសង់រួច ប៉ុន្តែនៅពេលដែលម្ចាស់អភិវឌ្ឍរងចាំប្រាក់ពីអតិថិនជនដើម្បីដំណើរការការសាងសង់ អ្នកទិញគួរតែរៀបចាំផែនការថវិកាឲ្យបានត្រឹមត្រូវមុនពេលធ្វើការបង់ប្រាក់។ វាអាចមានហានិយភ័យ ប្រសិនបើអ្នកទិញផ្ទះបែបនេះ។ ដូចបានរៀបរាប់ខាងដើមនៅពេលដែលអ្នកទិញមិនមានលទ្ធភាពបង់ប្រាក់ គម្រោងអភិវឌ្ឍន៍នេះនឹងត្រូវក្ស័យធនដោយសារតែមិនមានថវិកាគ្រប់គ្រាន់ដើម្បីបន្ដការសាងសង់។ប៉ុន្ដែប្រសិនបើគម្រោងនោះជាគម្រោងដែលទទួលបានហិរញ្ញវត្ថុពីធនាគារវិញ វាមានភាពប្រសើរ និងសុវត្ថិភាពជាង សម្រាប់លោកអ្នកក្នុងការទិញផ្ទះក្នុងគម្រោងដែលទើបចាប់ផ្ដើមការសាងសង់។ កម្ចីសម្រាប់ទិញផ្ទះវាជាការប្រសើរប្រសិនបើអ្នកសាកសួរអំពីការផ្តល់ប្រាក់កម្ចីទិញផ្ទះក្នុងករណីអ្នកមិនមានលទ្ធភាពគ្រប់គ្រាន់ក្នុងការទិញដោយបង់ប្រាក់សរុបតែម្ដង។ នេះជាវិធីសាស្រ្តបង់ប្រាក់ដ៏ល្អមួយដើម្បីសម្រួលក្នុងការទទួលបានគេហដ្ឋានសម្រាប់រស់នៅ។ ម្យ៉ាងទៀតវាមិនចាំបាច់ចំណាយពេលសន្សំប្រាក់ដោយប្រើរយៈពេលយូរនោះឡើយ។​​ បច្ចុប្បន្ននេះមាន ធនាគារជាច្រើនៅក្នុងប្រទេសកម្ពុជាដែលផ្ដល់ប្រាក់កម្ចីសម្រាប់ទិញផ្ទះ ឬ អចលនទ្រព្យផ្សេងៗ ជាមួយ ការផ្ដល់ជូននូវអាត្រាការប្រាក់ខុសៗគ្នា។ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
គម្រោង City Tower ជាអគារការិយាល័យទំនើបប្លែកគេនៅក្នុងទីក្រុងភ្នំពេញ
គម្រោង City Tower ជាអគារការិយាល័យទំនើបប្លែកគេនៅក្នុងទីក្រុងភ្នំពេញ
June 7, 2022, 4:19 a.m.
Property Reviews
អគារ City Tower ដែលជាអគារការិយាល័យទំនើប និងប្លែកពីគេមានកម្ពស់១៤ជាន់ត្រូវបានបើកឱ្យប្រើប្រាស់កាលពីខែមីនាឆ្នាំ២០១៧នេះដោយ​យូនីតការិយាល័យ២៥ភាគរយត្រូវបានជួលរួចរាល់ហើយ។ អគារនេះមានទីតាំងនៅតាមបណ្តោយមហាវិថីម៉ៅសេទុង សង្កាត់ផ្សារដេប៉ូ១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។ វាស្ថិតនៅក្នុងតំបន់ពាណិជ្ជកម្មសំខាន់ៗពោលគឺនៅជិតសណ្ឋាគារ Intercontinental Hotel និងជាប់ភោជនីយដ្ឋានអន្ដរជាតិល្បីៗដូចជា Burger King និង Coffee Today។ លោក ប៊ុន ឃាម នាយកគ្រប់គ្រងទូទៅនៃអគារ City Tower បានពន្យល់ថា “យើងមិនឃើញមានអគារការិយាល័យប្រភេទខ្ពស់ៗនៅរាជធានីភ្នំពេញច្រើននោះទេ ហើយគម្រោងអគារ City Tower គឺជាគម្រោងមួយស្ថិតក្នុងចំណោមគម្រោងមួយចំនួន ដែលកំពុងមានវត្តមាននៅរាជធានីភ្នំពេញ។ លក្ខខណ្ឌនេះបានផ្តល់ជូននូវជម្រើសដ៏ល្អសម្រាប់អាជីវកម្មដែលកំពុងស្វែងរកមូលដ្ឋាន ឫអគារការិយាល័យមួយនៅក្នុងក្រុង។” ការរចនាអគារទាំងមូលត្រូវបានបង្កើតឡើង និងគ្រប់គ្រងដោយក្រុមហ៊ុន Archetype Group ដែលជាក្រុមហ៊ុនពិគ្រោះយោបល់ផ្នែកស្ថាបត្យកម្ម និងសំណង់ឈានមុខគេដែលបានរចនាប្លង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងសៀមរាប និងគម្រោងផ្សេងៗជាច្រើនទៀតនៅកម្ពុជា។ ក្នុងពេលជាមួយគ្នាក្រុមហ៊ុនក្នុងស្រុកឈ្មោះ Heng Eng Kong Construction Co., Ltd. ជាអ្នកទទួលខុសត្រូវលើការងារសាងសង់គម្រោងមួយនេះ។​ លោក ប៊ុន​ ឃាម និយាយថា អគារ City Tower   ត្រូវបានរចនាឡើងដោយផ្តោតលើភាពងាយស្រួល និងបរិយាកាសការងារប្រកបដោយផាសុកភាពតាមរយៈការប្រើប្រាស់បរិក្ខារទំនើបៗ និងការរចនាខាងក្នុងរបស់អគារ។ ផ្ទៃខាងក្នុងអគារមានកម្ពស់២.៧៥ម៉ែត្រពីកំរាលដល់ពិដានដែលមានបំពាក់ជាមួយអំពូលភ្លើង LED នៅក្នុងពិដានដំបូលខាងលើ។ លើសពីនេះទៀតយូនីតការិយាល័យបានដាក់បង្អួចតាំងពីកំរាលក្រោមរហូតដល់ពិដានខាងលើសម្រាប់ឲ្យមានពន្លឺព្រះអាទិត្យធម្មជាតិដ៏ល្អបំផុតមានភ្ជាប់ជាមួយម៉ាស៊ីនត្រជាក់ VRF សម្រាប់ប្រសិទ្ធភាពថាមពល និងភាពត្រជាក់ប្រកបដោយផាសុកភាពមានជាយូនីតដែលចែកដាច់ពីគ្នាមានប្រព័ន្ធកាមេរ៉ា​ CCTV និងប្រព័ន្ធគ្រប់គ្រងសុវត្ថិភាពទូទៅ។  ជាមួយនឹងគុណភាពដែលត្រូវបានធានា ១០០% រួមជាមួយនឹងលក្ខណៈពិសេសនៃសោភ័ណភាព និងភាពស្រស់ស្អាត របស់អគារទាំងមូល គម្រោង  City Tower ផ្តល់ជូននូវ ប្រភេទការយាល័យជួល ផ្សេងៗគ្នា ដើម្បីបំពេញទៅតាមតម្រូវការជួលខុសៗគ្នារបស់អតិថិជន។   លើសពីនេះទៀត អគារ City Tower ក៏ផ្តល់នូវបណ្តាញខ្សែអេឡិចត្រូនិចខ្សែកាបអុបទិកល្បឿនលឿន និងប្រព័ន្ធការពារអគ្គីភ័យ (មានឧបករណ៍បន្លត់ភ្លើង ​និងបំពង់បាញ់ផ្សែង ឧបករណ៍ផ្តល់សញ្ញាអគ្គីភ័យ  ទូអគ្គីភ័យ និងជណ្តើរយន្ត)។ ប្រព័ន្ធប្រកាសអាសន្នជាសាធារណៈក៏មាននៅក្នុងកន្លែងរួមគ្នាជាមួយម៉ាស៊ីនភ្លើងដែលដាក់ត្រៀមទុកជាស្រេចសម្រាប់ការបម្រុងថាមពល ១០០% ក្នុងករណីដែលអគ្គីសនីត្រូវបានកាត់ផ្តាច់។ អគារ City Tower ក៏បានបង្កើតចំណតរថយន្តពីរជាន់ផងដែរ ដែលមួយជាន់ប្រើជាកន្លែងសម្រា​ប់ចតរថយន្ត និងមួយជាន់ទៀតប្រើជាកន្លែងចតម៉ូតូ។  ទាក់ទងទៅនឹងតម្លៃជួល “យូនីតការិយាល័យមានតម្លៃចាប់ពី ១៥ដុល្លារ ទៅ១៨ដុល្លារក្នុងមួយម៉ែត្រការ៉េ ហើយ ២.៥ដុល្លារ នឹងត្រូវបង់ប្រចាំខែសម្រាប់ថ្លៃសេវាកម្មគ្រប់គ្រងអគារ។ សេវាកម្ម និងប្រព័ន្ធគ្រប់គ្រងក្នុងអគារ City Tower គឺប្រហាក់ប្រហែលគ្នាទៅនឹងការិយាល័យកម្រិតA  ប៉ុន្តែផ្តល់ជូននូវតម្លៃជួលមានម្រិតទាបជាងការិយាល័យកម្រិតA ។ ការិយាល័យជួលមានទំហំចាប់ពី ៦០ ម៉ែត្រការ៉េទៅ ៦១០ ម៉ែត្រការ៉េ ចំណែកការិយាល័យលក់រាយវិញមានទំហំចាប់ពី ១០០​ម៉ែត្រការ៉េ ទៅ ៣៥០​ម៉ែត្រការ៉េ។​ ជាន់ផ្ទាល់ដីអាចជួលធ្វើជាផ្ទះគំរូ និងសេវាកម្មធនាគាររីឯជាន់ឡៅតឿអាចជួលជាហាងកាហ្វេ និងភោជនីយដ្ឋាន។   ដោយសារតែអគារ City Tower បើកជួលសម្រាប់ហាងកាហ្វេ និងភោជនីយដ្ឋានដូច្នេះវានឹងក្លាយជាកន្លែងសម្រាប់អ្ន​កគ្រប់គ្នាមិនថាអ្នកធ្វើនៅក្នុងអគារ ឬក៏អ្នកខាងក្រៅក៏អាចចូលមកញ៉ាំកាហ្វេ និងអាហារបានដែរ នេះបើតាមការឲ្យដឹងរបស់លោក ប៊ុន ឃាម ។ លោកបានលើកឡើងថាសម្រាប់អ្នកដែលមានបំណងជួលរយៈពេលវែង ឬជួលទំហំធំនឹងមានការចរចារគ្នាលើការបញ្ចុះតម្លៃ ឬការផ្តល់ជូនផ្សេងទៀត។ បើអ្នកចង់ចាប់ផ្ដើមអាជីវកម្មនៅក្នុងប្រទេសកម្ពុជាសូមចាប់ផ្តើមជាមួយ City Tower! សូមស្វែងរកការិយាល័យជួលនៅទីនេះ៖ការិយាល័យលក់រាយ និងការិយាល័យ!
ក្រុមហ៊ុន Bosch ផ្តល់ជូនសំភារៈគេហដ្ឋានគុណភាពល្អប្រណិត
ក្រុមហ៊ុន Bosch ផ្តល់ជូនសំភារៈគេហដ្ឋានគុណភាពល្អប្រណិត
June 6, 2022, 5:04 p.m.
Events & Announcements
ទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័ស និងទៀតទាត់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខដោយសារតែការកើនឡើងវិនិយោគិនជាតិ និងអន្តរជាតិ។ ជាមួយនឹងការផ្គត់ផ្គង់ និងតម្រូវការកាន់តែកើនច្រើនឡើងសម្រាប់គេហដ្ឋានគុណភាពខ្ពស់ តម្រូវការសំភារៈប្រើប្រាស់ក្នុងផ្ទះក៏កំពុងតែចាប់ផ្តើមកើនឡើងផងដែរ។ សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Bosch ដែលជាយីហោសម្ភារៈក្នុងគេហដ្ឋានរបស់អាឡឺម៉ង់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BSH Home Appliances Pte Ltd បានទទួលស្គាល់តម្រូវការនេះ។ បន្ទាប់ពីនាំយកផលិតផលរបស់ខ្លួនទៅលក់នៅប្រទេសជាច្រើនដូចជា កូរ៉េ អារ៉ាប់រួម សហរដ្ឋអាមេរិក សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន BSH បានសហការជាមួយ នឹងក្រុមហ៊ុន Modern Kitchen Boutique (MKB)​​ ដើម្បីចែកចាយផលិតផល​ខ្លួននៅក្នុងប្រទេសកម្ពុជា។ លោក Charlie Chea នាយកផ្នែកផលិតផល និងទិញជាវរបស់ MKB បាននិយាយថា "ទីផ្សារកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្រិតជីវភាពរស់នៅថ្មី ហើយយើងរីករាយនឹងផ្តល់ជូនសំភារៈគេហដ្ឋាន  ក្រុមហ៊ុន Bosch ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់"។ លោកបន្តថា "ដោយសារ Bosch បានផ្តល់ជូននូវផលិតផលគុណភាពខ្ពស់ស្របតាមស្តង់ដារអឺរ៉ុប ផលិតផលសំរិតសំរាំងរបស់ពួកគេពិតជាមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះទីផ្សារលក់រាយបែបប្រណិត និងទីផ្សារគម្រោងដែលកំពុងតែមានកំណើនខ្លាំង។ សម្ភារៈគេហដ្ឋានស្ដង់ដារអឺរ៉ុបមួយចំនួនដែលនឹងត្រូវចែកចាយដោយក្រុមហ៊ុន MKB រួមមានម៉ាស៊ីនចំអិនម៉ូដែល winning Series 8 Ovens ដែលអាចចម្អិនអាហារ និងមានមុខងារ ចម្អិនអាហារពិសេសៗដូចជា ដុត និងអាំងបានយ៉ាងល្អ។ វាថែមទាំងមានអេក្រង់ស្វ័យប្រវត្តិប្រភេទ TFT ទំហំ 2.5 អ៊ីង សម្រាប់គ្រប់គ្រងការចម្អិនបានយ៉ាងល្អប្រសើរ។ សម្រាប់អ្នកដែលចូលចិត្តស្វែងរកបទពិសោធន៍ក្នុងការធ្វើនំ និងឆុងកាហ្វេ MKB បានផ្តល់ម៉ាស៊ីន ឆុងកាហ្វេស្វ័យប្រវត្តិ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា TFT អាចណែនាំអ្នកប្រើប្រាស់ពីរបៀប ឆុងកាហ្វេច្រើនប្រភេទ។ ផលិតផលមួយដែលក្រុមហ៊ុនចង់បង្ហាញជាងគេគឺម៉ាស៊ីនបោកគក់មួយប្រភេទ ដែលសន្សំសំចៃថាមពល និងមានសំលេងស្ងាត់ល្អ។  ទាំងនេះគ្រាន់តែជាផលិតផលមួយចំនួនក្នុងចំណោមផលិតផលរាប់រយប្រភេទរបស់ក្រុមហ៊ុន Bosch។ ក្រុមហ៊ុន MKB នឹងដាក់លក់ផលិតផលរបស់ Bosch នៅក្នុងក្រុងភ្នំពេញអំឡុងខែមិថុនា និងកក្កដា ក្នុងឆ្នាំនេះ។ ប្រសិនបើអ្នកគ្រោងវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍ថ្មីៗ ឫគ្រាន់តែទិញលំនៅដ្ឋានស្នាក់នៅ ហើយត្រូវការរៀបចំ ឬតុបតែងបន្ថែម ក្រុមហ៊ុន Bosch គឺជាជម្រើសដ៏ល្អសម្រាប់ផ្គល់សម្ភារៈគេហដ្ឋានរបស់លោកអ្នក។  ស្វែងរកព័ត៌មានទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
ការិយាល័យរួមទទួលបានភាពពេញនិយមនៅកម្ពុជា
ការិយាល័យរួមទទួលបានភាពពេញនិយមនៅកម្ពុជា
June 6, 2022, 5:04 p.m.
Realestate.com.khTV
បរិបទនៃប្រភេទការិយាល័យធ្វើការរួមគ្នាជាគំនិតថ្មីដែលបានចូលមកកម្ពុជាក្នុងរយៈពេលខ្លីមួយហើយទីបំផុតបានទទួលប្រជាប្រិយភាពយ៉ាងខ្លាំងដោយវាបានបំពេញទៅតាមតម្រូវការនៃការជួលកន្លែងធ្វើការងារក្នុងរយៈពេលខ្លីនៅក្នុងប្រទេស។ ភាគច្រើននៃការិយាល័យរួមគឺជាក្រុមហ៊ុនបរទេសដែលទទួលបានភាពរីកចម្រើនយ៉ាងខ្លាំងត្រឹមតែក្នុងរយៈពេលពីរបីឆ្នាំកន្លងមក។ កន្លែងធ្វើការរួមគ្នាទាំងនោះបានក្លាយជាការពេញនិយមយ៉ាងខ្លាំងក្នុងចំណោមបុគ្គលម្នាក់ៗ ឬសហគ្រិន អ្នកចាប់ផ្ដើមអាជីវកម្មថ្មី និងអាជីវកម្មខ្នាតតូច។ ការិយាល័យរួមគឺជានិន្នាការថ្មីនាំទៅដល់បរិស្ថានការងាររួមគ្នាមួយ ជាធម្មតាស្រដៀងគ្នាទៅនឹងការិយាល័យដែរ។ តែមិនដូចការិយាល័យធម្មតាទេ ដោយសារការិយាល័យរួមទាំងនេះជាធម្មតាគឺមិនត្រូវបានកាន់កាប់ដោយអង្គការ ឬក្រុមហ៊ុនតែមួយនោះទេ។ ប្រភេទការិយាល័យរួមនេះបានរីកចម្រើនទាំងនៅក្នុងរាជធានីភ្នំពេញ និងខេត្តសៀមរាប។ ការិយាល័យរួមមួយចំនួននៅក្នុងទីក្រុងភ្នំពេញមានដូចជា៖ Impact Hub Phnom Penh, Small world, Colap​ និងផ្សេងៗទៀត។ ជាមួួយគ្នានេះខេត្តសៀមរាបក៏មានការិយាល័យរួមដូចជា៖ The 1961 Co-working & Art Space និង Angkor Hub. ទោះបីជាការិយាល័យរួមនៅតែជាគំនិតថ្មីនៅកម្ពុជា ដែលទើបចាប់ផ្តើមឡើងនៅឆ្នាំ ២០១៥ អ្នកស្រី Olivia Hough ប្រធានប្រតិបត្តិការ​នៅការិយាល័យរួម Impact Hub បានបញ្ចាក់ថាការិយាល័យរួមទទួលបានការពេញនិយមខ្លាំងក្នុងរយៈពេល២ឆ្នាំមកនេះ​។ អ្នកស្រីនិយាយថា “យើងបានពង្រីកធំជាងមុនបីដង។ វាទំនងជាបន្តកើនឡើងថែមទៀតនៅពេលដែលអាជីវកម្មថ្មីៗបន្តកើនឡើងនៅក្នុងប្រទេសកម្ពុជា។ យើងចង់គាំទ្រ​និងជម្រុញឲ្យប្រជាជនកម្ពុជាចាប់ផ្តើមអាជីវកម្មផ្ទាល់ខ្លួនរបស់ពួកគាត់។  អ្នកស្រី Olivia ពន្យល់ទៀតថាការិយាល័យរួមគឺជាកន្លែងធ្វើការដែលមានភាពធំទូលាយមិនមានជញ្ជាំង ដែលនរណាក៏អាចចូលរួមបាន។ កន្លែងធ្វើការងាររួមគ្នានៃសហគមន៍របស់យើងនៅ Impact Hub ត្រូវបានបង្កើតឡើងសម្រាប់ អ្នកធ្វើការងារផ្នែកបច្ចេកវិទ្យា អ្នកស្រាវជ្រាវបុគ្គលិកអង្គការមិនមែនរដ្ឋាភិបាល សហគ្រិន អ្នកធ្វើការឯករាជ្យ ឬអ្នកនិពន្ធជាដើម។ ការិយាល័យរួមគឺជាសេវាកម្មថ្មីដែលអ្នកអាចធ្វើការនៅក្នុងបរិស្ថានស្ងប់ស្ងាត់មានអ៊ិនធើណិតល្បឿនលឿនហើយក៏ជាកន្លែងល្អបំផុតក្នុងការបង្កើតបណ្តាញទំនាក់ទំនង និងជួបមនុស្សថ្មីៗ។ រួមជាមួយគ្នានេះដែរ លោក ហម គីមហួន ជានាយកផ្នែកបណ្តុះបណ្តាលនៅ Wecreate Cambodia​ បាននិយាយថា “ថ្វីបើជាបរិបទថ្មីមួយ តែការិយាល័យរួមគឺជាការិយាល័យសម្រាប់អ្នកគ្រប់គ្នាដែលកំពុងធ្វើការនៅឆ្ងាយពីកន្លែងការងារជាការងារផ្ទាល់ខ្លួន ឬការងារជាក្រុមតូចមួយ។ ការិយាល័យរួមផ្តល់ជូននូវលក្ខណៈពិសេស និងភាពបត់បែនដែលក្នុងនោះមានដូចជាវគ្គបណ្តុះបណ្តាល ទំនាក់ទំនងហើយក៏ជាកន្លែងមួយដែលបើកទូលាយសម្រាប់ការពិភាក្សាគ្នា។  ជាក់ស្តែង ការិយាល័យរួមនៅកម្ពុជាបានផ្តល់ជូននូវឱកាសដ៏ល្អក្នុងការជួបមនុស្សមកពីវិស័យផ្សេងគ្នាឲ្យពួកគេបានជួបគ្នារៀនពីគ្នាទៅវិញទៅមក ក៏ដូចជាផ្លាស់ប្តូរនូវគំនិតអាជីវកម្មខុសគ្នាឲ្យគ្នាទៅវិញទៅមក។  ខេត្តសៀមរាបជាខេត្តដែលប្រជុំដោយជនបរទេសចម្រុះគ្នាបានផ្តល់ឱកាសដ៏ប្រសើរសម្រាប់ការិយាល័យរួម ជាមួយនឹងការជម្រុញលើកទឹកចិត្តច្រើន។ លោក Loven Ramos ជានាយកគ្រប់គ្រងនៅ The 1961 Co-working and Art Space នៅខេត្តសៀមរាបបាននិយាយថា “កម្ពុជាមានទីផ្សារដ៏មានសក្តានុពលសម្រាប់ប្រភេទការិយាល័យរួមនេះ ហើយខេត្តសៀមរាបគឺជាទីផ្សារធំទីពីរបន្ទាប់ពីទីក្រុងភ្នំពេញដោយសារតែខេត្តនេះប្រមូលផ្តុំដោយភ្ញៀវទេសចរណ៍ ជនបរទេស និងយុវជនជាច្រើននៅក្នុងតំបន់។ ហើយជាមួយនឹងការិយាល័យរួមរ​បស់  The 1961 សមាជិកអាចទទួលបានសេវាកម្មពិសេសជាច្រើនដូចជា បន្ទប់ប្រជុំបន្ទ​ប់ប្រជុំភ្ជា​ប់ជាមួយប្រព័ន្ធស្កាយ និងបន្ទប់រួមធំ ទូលាយ និងបន្ទប់ផ្សេងៗដែលអាចប្រើប្រាស់បានតាមតម្រូវការ។  លោក Loven​ បានបន្ថែមថា The 1961 បានប្រែក្លាយមកពីសណ្ឋាគារនៅឆ្នាំ២០១៤។ ការផ្លាស់ប្តូរនេះគឺដោយសារតែមើលឃើញពីសក្ដានុពលនៅក្នុងតំបន់​ ហើយមើលឃើញថាយុវជនមានគំនិតអាជីវកម្មជាច្រើន ប៉ុន្តែពួកគេមានធនធានមិនគ្រប់គ្រាន់ទាក់ទងទៅនឹងតម្រូវការការិយាល័យ ហើយការិយាល័យជួលមានតម្លៃថ្លៃ។  ទាក់ទងនឹងតម្លៃជួលការិយាល័យរួម អ្នកស្រី Olivia និយាយថា “សម្រាប់សមាជិកពេញម៉ោងមានតម្លៃ៦០ដុល្លារក្នុងមួយខែ ហើយសមាជិកមិនពេញម៉ោង (ជួល៣​ដងក្នុងមួយសប្តាហ៍) មានតម្លៃ៣៥​ដុល្លារ។ សមាជិកក៏អាចជ្រើសរើសយកប្រភេទតុអង្គុយផ្ទាល់ខ្លួនជាមួយកូនសោរក្នុងតម្លៃ១៥០ដុល្លារ។  រីឯលោក Loven​ បាននិយាយថាតម្លៃគឺអាស្រ័យលើតម្រូវការរបស់សមាជិកប្រសិនបើសមាជិកជួលក្នុង១ថ្ងៃគឺមានតម្លៃ៥ដុល្លារ១០​ដុល្លារសម្រាប់រយៈពេល៣​​ថ្ងៃ២០​ដុល្លារសម្រាប់មួយសប្តាហ៍ និង១០០​ដុល្លារសម្រាប់ការជួលមួយខែ។ នេះជាតម្លៃសម្រាប់រដូវកាលដែលមានសមាជិកតិចតែសម្រាប់រដូវដែលមានសមាជិកច្រើនវិញតម្លៃក៏កើនឡើងខ្ពស់ជាងនេះដែរ។ ទោះបីជាយ៉ាងណា តម្លៃនៃការជួល នេះនៅតែទាបជាងធ្វើការនៅក្នុងការិយាល័យផ្ទាល់ខ្លួន ឬក៏នៅហាងកាហ្វេដែលមិនមានអ៊ីនធើណិតប្រើងាយស្រួល និងបរិយាកាសល្អបែបនេះឡើយ។  លោក Loven បានបន្ថែមទៀតថាការិយាល័យរួមគឺមិនបានចូលរួមក្នុងវិស័យអចលនទ្រព្យ ១០០%​នោះទេ ប៉ុន្តែវាជាកន្លែងដែលគេអាចរៀបចំអាជីវកម្មរបស់គេមុនពេលពួកគេមានភាពរួចរាល់ក្នុងការកាន់កាប់នូវអគារការិយាល័យជាក់លាក់សម្រាប់បង្កើតជាក្រុមហ៊ុន។  ដូច្នេះការិយាល័យរួមបានជួយរៀបចំ និងសម្រួលដល់ទីផ្សារអចលនទ្រព្យឲ្យក្លាយទៅជាអាជីវកម្មមួយពិតប្រាកដនៅពេលបន្ទាប់។  ការិយាល័យរួមមិនត្រឹមតែជាប្រភេទការិយាល័យដែលសម្រាប់តែធ្វើការរួមគ្នាប៉ុណ្ណោះទេ វាក៏ជាសហគមន៍ថ្មីមួយនៃសហគ្រិន និងអ្នកធ្វើអាជីវកម្មក្មេងៗជាច្រើនទៀត។ នេះជាឱកាសដ៏ល្អក្នុងការរៀនសូត្រ និងបង្កើតទំនាក់ទំនងជាមួយគ្នា។ ដោយសារតែប្រភេទអាជីវកម្មថ្មីៗទំនងជានៅតែកើតមានច្រើនយើងរំពឹងថាវិស័យការិយាល័យរួមនៅតែបន្តពរីកចម្រើនទៅមុខបន្ថែមទៀត។  ស្វែងរកការិយាល័យសម្រាប់ជួលក្នុងប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
តម្លៃដីនៅខេត្តព្រះសីហនុហក់ឡើងថ្វីបើមានការបោះឆ្នោតជាតិនាពេលខាងមុខ
តម្លៃដីនៅខេត្តព្រះសីហនុហក់ឡើងថ្វីបើមានការបោះឆ្នោតជាតិនាពេលខាងមុខ
June 7, 2022, 6:51 a.m.
ទោះជាការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់ក្ដីតម្លៃដីធ្លីនៅក្នុងខេត្តព្រះសីហនុនៅតែបន្តកើនឡើង ដោយសារតែមាន​ការប្រកាសអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធ និងការវិនិយោគសំខាន់ៗជាច្រើនទៀតដែលធ្វើឲ្យវិនិយោគិន និងអ្នកលក់កាន់តែមានទំនុកចិត្តខ្លាំងជាងមុន។ ទោះបីជាយ៉ាងណាក៏ដោយអ្នកវិភាគទីផ្សារមួយចំនួនមានជំនឿថាតម្លៃដីធ្លីកើនឡើងលឿនជាងតម្រូវការបច្ចុប្បន្ន។ ក្នុងកិច្ចសម្ភាសជាមួយសារព័ត៌មានក្នុងស្រុកមួយ លោក​ឧកញ៉ា ចេង ខេង នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ ស៊ីភីអិល បាននិយាយថា “តម្លៃដីនៅខេត្តព្រះសីហនុបានកើនឡើងដោយសារតែមានលំហូវិនិយោគិនយ៉ាងច្រើននៅទីនោះ ជាពិសេសវិនិយោគិនចិន។”   តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុបានក្លាយជាតំបន់ពាណិជ្ជកម្មដ៏ធំសម្រាប់វិនិយោគិនចិនប្រចំាតំបន់។ យោងតាមរបាយការណ៍ CBRE ចេញផ្សាយអំពីខេត្តព្រះសីហនុបានឲ្យដឹងថា “គេប៉ាន់ស្មានថានៅពេលតំបន់សេដ្ឋកិច្ចពិសេសនេះបានបញ្ចប់វានឹងក្លាយជាទីតាំងសម្រាប់រោងចក្រប្រមាណជាង៣០០ដែលមានសមត្ថភាពអាចទទួលបុគ្គលិកបម្រើការប្រមាណពី៨០ទៅ១០ម៉ឺននាក់។” របាយការណ៍ដដែលបានបង្ហាញថាការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទខុនដូថ្មីៗចំនួនបួនគម្រោងនឹងចេញលក់នៅលើទីផ្សារក្នុងឆ្នាំ២០១៨ឆាប់ៗខាងមុនេះ។  មានទស្សនៈដូចលោក លោក​ឧកញ៉ា ចេង ខេងដែរ លោក គីម ហ៊ាង ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ ងារអចលនទ្រព្យកម្ពុជានៅក្នុងកិច្ចសម្ភាសជាមួយនឹងសារព័ត៌មានក្នុងស្រុកបាននិយាយថា ឆ្នាំនេះជាករណីពិសេសជាមួយនឹងការទិញលក់អចលនវត្ថុនៅក្នុងខេត្តព្រះសីហនុនៅតែបន្តមានសកម្មភាព ទោះការបោះឆ្នោតជាតិកាន់តែខិតជិតមកដល់ក៏ដោយ។ ប្រការនេះខុសប្លែកគ្នាកាលពីឆ្នាំកន្លងមកដែលការទិញលក់អចលនវត្ថុនៅទ្រឹងជាច្រើនខែមុនពេលបោះឆ្នោត។    ប៉ុន្តែអ្នកវិភាគទីផ្សារមួយចំនួនបានឲ្យដឹងថាតម្លៃដីឡើងខ្លាំងនៅក្នុងខេត្តព្រះសីហនុគឺនៅក្នុងតំបន់ឆ្នេរសមុទ្រដែលបានកើនឡើងយ៉ាងខ្លាំងដោយសារតែមានការបំប៉ោងតម្លៃ។  យោងតាមលោក Brad King នាយកក្រុមហ៊ុន​ Cambodia Real Estate ជាក្រុមហ៊ុនឈ្មួញកណ្ដាលស្ថិតនៅក្នុងខេត្តព្រះសីហនុម្ចាស់ដីនៅកណ្ដាលក្រុងព្រះសីហនុមើលឃើញគម្រោងអភិវឌ្ឍន៍កំពុងកើតមានជុំវិញនោះ ហើយសន្មត់ថាតម្លៃដីនឹងកើនឡើងទ្វេដង។ ប៉ុន្តែលោកបន្តថាវាមិនមែនជាការពិតនោះទេដោយសារដីរបស់ពួកគេអន់ជាងដីអភិវឌ្ឍន៍ក្រោយៗ ហើយមិនទាន់មានហេដ្ឋារចនាសម្ព័ន្ធដូចជាប្រព័ន្ធទឹក និងអគ្គិសនីនៅឡើយ ។”  លោក King បានឲ្យដឹងថាតម្លៃដីនៅតំបន់ឆ្នេរចាប់ពីឆ្នេរហាវៃទៅដល់ឆ្នេរអូរត្រេស៣មានតម្លៃចាប់ពី ១០០០ដុល្លារក្នុងមួយ ម៉ែត្រការ៉េទៅដល់២៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ទោះបីជាផ្លូវខាងក្រោយទីពីរនៃតំបន់ឆ្នេរក៏មានតម្លៃចាប់ពី៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េទៅដល់៧៥០ដុល្លារ ក្នុងមួយម៉ែត្រការ៉េដែរ។  តំបន់ជើងភ្នំមានតម្លៃចាប់ពី៨០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទៅដល់៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ។  លោក King បានបន្ថែមថា “តម្លៃដីនៅឆ្នេរដែលមានទំហំ១ហិកតាអាចមានតម្លៃរហូតដល់១០លានដុល្លារ ឬ១,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីដែលមានទំហំតូចជាងនេះប្រហែល៥០០០ម៉ែត្រការ៉េនៅឆ្នេរអូរត្រេសអាចមានតម្លៃ១,២៥០ដុល្លារក្នុងមួយម៉េត្រការ៉េ។” លោក ដែន សាកល នាយក ប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate បាននិយាយថាវិនិយោគិនចិនបានទិញដីនៅតំបន់ឆ្នេរអូរត្រេសយ៉ាងច្រើនបន្ទាប់មកតម្លៃដីបានចាប់ផ្តើមឡើងថ្លៃយ៉ាងរហ័ស។  លោក សាកល បានឲ្យដឹងបន្ថែមទៀតថាការទិញលក់អចលនទ្រព្យនៅតំបន់អូត្រេសមិនបានកើនឡើងទៅតាមការតម្លើងថ្លៃនោះទេ។ការកើនឡើងតម្លៃនេះគឺដោយសារតែម្ចាស់ដីទទួលបានព័ត៌មាននៃការទិញដីអភិវឌ្ឍន៍របស់វិនិយោគិនតែប៉ុណ្ណោះជាក់ស្តែងគ្មានតម្លៃលក់ណាមួយត្រូវបានកំណត់ច្បាស់លាស់អ្វីឡើយ។  លោក សាកល បានផ្តល់យោបល់ថាទិដ្ឋភាពបែបនេះនឹងបង្កើតឲ្យមានទីផ្សារមួយដែលមានតម្លៃឡើងខ្ពស់កប់ពពក ដែលធ្វើឲ្យការអភិវឌ្ឍន៍នៅទីនេះនៅទ្រឹងហើយវិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិនឹងបង្វែរគោល ដៅវិនិយោគរបស់ខ្លួន។ មានដីឡូតិ៍លក់ចំនួន៣ប្លង់ស្ថិតនៅផ្លូវធំទៅកាន់ឆ្នេរសុខាដែលមានតម្លៃស្ថិតនៅក្រោមទីផ្សារនៅឡើយ។ តម្លៃដីឡូតិ៍ទាំងនេះមានតម្លៃចាប់ពី៥៥០ដុល្លារទៅ៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េជាមួយទំហំចាប់ពី ៣,៨០០ ទៅ ១០,០០០ម៉ែត្រការ៉េ។  លោក King បានបញ្ចេញមតិផងដែរថាតម្លៃដីនៅខេត្តព្រះសីហនុមិនគួរណាមានតម្លៃខ្ពស់ដូចនៅប្រទេសថៃ ឬហ្វីលីពីននោះទេ វាគ្មានហេតុផលណាដែលគម្រោងអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធធ្វើឲ្យតម្លៃកើនឡើងខ្លាំងបែបនេះពេកទេ។  ទន្ទឹមនឹងរបាយការណ៍របស់ CBRE ដែលបង្ហាញថា “ទីតាំងកណ្តាលក្រុងផ្តល់នូវសេវាកម្មជាច្រើនបែបរួមមាន ធនាគារអន្តរជាតិ សុខាភិបាល ប្រៃសនីយ៍ អាជីវកម្ម និងផ្សារទំនើបជាដើម។” លោក King បានបញ្ចេញមតិផងដែរថា “នៅខេត្តព្រះសីហនុមានសណ្ឋានផ្លូវមិនល្អនោះទេ គ្មានផ្សារទំនើបអន្តរជាតិ គ្មានកន្លែងកំសាន្តល្អៗ វិស័យសុខាភិបាលនៅមានកម្រិត និងគម្រោងព្រលានយន្តហោះអន្តរជាតិដែលមិនទាន់លេចចេញជារូបរាងនៅឡើយ។ លោក King ជឿជាក់ថា “តម្លៃដីដែលសាកសមនឹងវិនិយោគិនតូចៗ ឬនិវត្តជនបានពន្យឺតកំណើននៅខេត្តព្រះសីហនុ ដោយសារតែប្រមាណ៩០%នៃជនបរទេសដែលមកពីតំបន់អឺរ៉ុបដែលមានបំណងចូលនិវត្តន៍ ឫទិញផ្ទះសម្រាប់លំហែកាយមិនមានលទ្ធភាពទិញក្នុងតម្លៃខ្ពស់នៅទីនោះ។ នេះបង្ហាញថាតម្លៃដីនៅទីនោះ មានតម្លៃខ្ពស់ពេកសម្រាប់អ្នកទិញធម្មតា។ លោក King បន្ថែមថា “ទីផ្សារទាំងមូលស្ថិតនៅក្នុងវដ្ដនៃការអភិវឌ្ឍន៍ហើយសង្ឃឹមថាម្ចាស់ដីមួយចំនួននឹងឃើញផលចំណេញរយៈពេលវែង នៃការអភិវឌ្ឍន៍លំនៅដ្ឋានប្រភេទវីឡា និងអាផាតមេនកម្រិតធម្យម និងខ្ពស់ដែលជួយឲ្យខេត្តព្រះសីះនុឆ្ពោះទៅរកការអភិវឌ្ឍន៍រយៈវែងគ្រប់រដូវកាល។”  សម្រាប់វិនិយោគិនតូចៗ លោក king បានណែនាំថាគួរទិញផ្ទះ ឬអាផាតមេនដែលសង់រួចមុនតម្លៃដីអស់ទាំងនេះកើនឡើងខ្ពស់។ ប្រសិនបើចង់ទិញដីអ្នកគួរទិញដីនៅជើងភ្នំ ឬដីនៅតំបន់ប្លុកតូចៗនៅខាងក្រោយផ្លូវ។ មានដីឡូតិ៍សម្រាប់លក់ក្នុងតម្លៃ ៨០,០០០ដុល្លារ និងក្រោមនេះដែលល្អបំផុតសម្រាប់វីឡា ឬអាផាតមេន៕  ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅខេត្តព្រះសីហនុ!
ក្រុមហ៊ុន Turnkey Design ផ្តល់ជូនសេវាកម្មរចនាស្តង់ដារអន្តរជាតិ
ក្រុមហ៊ុន Turnkey Design ផ្តល់ជូនសេវាកម្មរចនាស្តង់ដារអន្តរជាតិ
June 6, 2022, 5:04 p.m.
ក្រុមហ៊ុន Turnkey Design ផ្ដល់ជូនដល់សហគ្រិន អាជីវកម្មថ្មីថ្មោង ម្ចាស់អាជីវកម្ម និងវិនិយោគិននូវសេវាកម្មរចនាឈានមុខគេមួយនៅក្នុង ទីផ្សាររបស់ប្រទេសកម្ពុជា។ ក្រុមហ៊ុន Turnkey Design ត្រូវបានបង្កើតឡើងដោយសហគ្រិនវ័យក្មេង ហើយមានបំណងយកជំនាញវិជ្ជាជីវៈ និងចំណេះដឹង និងបទពិសោធរបស់ខ្លួនមកអនុវត្តន៍ក្នុងប្រទេសកម្ពុជា។ ឆ្លងកាត់តាមបទពិសោធន៍ការងារជាអ្នកប្រឹក្សាផ្នែករចនាកន្លងមក ពួកគាត់បានកត់សម្គាល់ ពីការប្រកួតប្រជែងកាន់តែខ្លាំងក្នុងឧស្សាហកម្ម និងសិក្សាពីតម្រូវការបន្ថែមសម្រាប់ការធ្វើឱ្យសេវាកម្មរចនាមានលក្ខណៈស្តង់ដារច្បាស់លាស់។ ដើម្បីស្វែងយល់បន្ថែមRealestate.com.kh បានជួបជាមួយកញ្ញា អ៊ុំ ចន្ទ័ វត្តី ដែលជា សហស្ថាបនិក និងប្រធានផ្នែកគំរោងនានា របស់ក្រុមហ៊ុន Turnkey Design ដើម្បីជជែកពិភាក្សាគ្នា។ នៅពេលដែលសួរថាហេតុអ្វីបង្កើតក្រុមហ៊ុននេះ កញ្ញា វត្តី បាននិយាយថា “ក្នុងនាមជាអ្នកដែលបានបញ្ចប់​ ការសិក្សាពីរជំនាញនៅក្នុងប្រទេសកម្ពុជា ខ្ញុំតែងតែមានបំណងចង់បង្កើតក្រុមហ៊ុនឲ្យល្បីឈ្មោះុមួយនៅក្នុង ទីផ្សារប្រទេសកម្ពុជា”។ ២​​​​ ឆ្នាំមុន ខ្ញុំបានជួបជាមួយដៃគូអាជីវកម្មរបស់ខ្ញុំ​ ដែលបានបញ្ចប់ការសិក្សាមកពី ក្រៅប្រទេសហើយយើងមានគោលបំណងដូចគ្នា ដូចច្នេះហើយទើបយើងបានបង្កើតក្រុមហ៊ុននេះឡើង។  ក្រុមហ៊ុន Turnkey Design  និងមានការប្ដេជ្ញា ខ្ពស់ក្នុងការធ្វើការ យ៉ាងជិតស្និតជាមួយអតិថិជនដើម្បីផ្ដល់ជូននូវសេវាកម្មស្តង់ដារល្អបំផុតមួយផ្នែករចនាប្លង់ ព្រមទាំងដើម្បីបំពេញទៅតម្រូវការពិតប្រាកដរបស់អតិថិជន។” កញ្ញា វត្តី បានបន្ថែមថា “យើងឃើញមានក្រុមហ៊ុនរចនាជាច្រើនក្នុងប្រទេសកម្ពុជាក៏ប៉ុន្តែក្រុមហ៊ុនទាំងនោះភាគច្រើនជាក្រុមហ៊ុនបរទេស។ពួកយើងគិតថា ខ្មែរក៏មានសមត្ថភាពធ្វើការងារ បែបនេះដែរហើយមូលហេតុនេះហើយដែលជម្រុញឱ្យពួកយើងបង្កើតក្រុមហ៊ុននេះឡើង។ គោលបំណងនៃក្រុមហ៊ុនរបស់យើងគឺ ដើម្បីផ្តល់នូវសេវាកម្មរចនាទៅតាមស្តង់ដាអន្តរជាតិដល់ទីផ្សារក្នុងប្រទេសកម្ពុជា។” កញ្ញា វត្តី ក៏បានពន្យល់ដែរថា “បើទោះបីជាអាជីវកម្មនេះទើបតែបានដំណើការអស់រយៈ ពេលត្រឹមតែ២ឆ្នាំក្ដី តែយើងទទួលបានការគាំទ្រខ្លាំងទាំងពី អតិថិជនក្នុងស្រុក និងក្រៅស្រុក ជាក់ស្ដែងអតិថិជនរបស់យើងភាគច្រើនគឺបរទេស។ នេះគឺដោយសារក្រុមការងាររបស់យើង ខិតខំធ្វើការបានល្អ ហើយធ្វើការដោយយល់ច្បាស់ពីតម្រូវការ និងអ្វីដែលអតិថិជនចង់បាន។ ជាងនេះទៅទៀតយើងមិនត្រឹមតែផ្ដោតទៅលើការរចនាប៉ុណ្ណោះទេ ប៉ុន្តែយើង ក៏ផ្ដល់នូវការ ប្រឹក្សាយោបល់ដល់អតិថិជន ហើយតែងតែបង្កើតនូវគំនិតច្នៃប្រឌិតថ្មីៗសម្រាប់អតិថិជន។” កញ្ញា វត្តី បានបញ្ជាក់ដែរថា “យើងជឿជាក់លើវិជ្ជាជីវៈពិតប្រាកដរបស់យើង ហើយយើងផ្ដល់នូវការងារដែលមានគុណភាពស្តង់ដារខ្ពស់ទៅដល់អតិថិជន។ ការរចនាដ៏ឥតខ្ចោះតែមួយគត់គឺជាចំណុចខ្លាំងរបស់យើង។” ការរចនាមួយត្រូវបានគេហៅថា “Your Absolute Desigន Platform” ក្រុមហ៊ុន Turnkey Design ផ្ដោតសំខាន់ទៅលើសេវាកម្មសំខាន់ៗចំនួន៣មាន សេវាកម្ម រចនាក្រាហ្វិក រចនាគេហទំព័រ និងរចនាប្លង់ស្ថាបត្យកម្ម។ ក្រុមហ៊ុន Turnkey Design មានក្រុមការងារដែលមានសមត្ថភាព ដើម្បីរចនាគេហទំព័រដែលមានភាពស្រស់ស្អាត ងាយស្រួលប្រើប្រាស់​ និងប្រើប្រាស់វើសិនខ្ពស់តាមបច្ចេកវិទ្យាទំនើប។ ពាក់ព័ន្ធនឹងការរចនាក្រាហ្វិក ក្រុមហ៊ុនផ្ដល់នូវសេវាកម្មដូចជា ការធ្វើនាមប័ណ្ណ រចនាហាង រចនាសំបកកញ្ចប់ផលិតផល និងស្លាកសញ្ញា(Logos)។ ហើយសម្រាប់ការរចនាម៉ូត ស្ថាបត្យកម្ម​ ក្រុមហ៊ុនផ្ដល់នូវការរចនាប្លង់ និងការរចនាផ្ទៃខាងក្នុងអគារ ហើយមិនត្រឹមតែការ រចនាផ្នែកខាង ក្នុងអគារប៉ុណ្ណោះទេក៏ប៉ុន្តែថែមទាំងយកចិត្តទុកដាក់លើការរចនារូបរាង ខាងក្រៅ ទីធ្លាខាងមុខ និងចំណតរថយន្តជាដើម។ មិនថាជាការប្រឹក្សាបច្ចេកទេស ឬការចរនាគម្រោងសម្រាប់អាជីវកម្មណាមួយទេ ក្រុមហ៊ុន Turnkey Design មានសមត្ថភាព និងជំនាញការដើម្បីបំពេញតាមតម្រូវការរបស់អតិជនបានយ៉ាងល្អបំផុត។ កញ្ញាវត្តីបានបន្ថែមថា “វិន័យ ពេលវេលា និងទំនួលខុសត្រូវ ដើម្បីបង្កើតនូវផលិតផលដែលមានគុណភាពជាមួយនឹងតម្លៃសមរម្យ គឺជាអ្វីដែលក្រុមហ៊ុនធានាដល់អតិថិជនរបស់ខ្លួនដើម្បីបង្កើតនូវទំនុកចិត្ត និងភាពជឿជាក់។” “ក្រៅពីធ្វើការដើម្បីទទួលបានភាពរីកចម្រើនសម្រាប់ក្រុមហ៊ុន Turnkey Design ក៏មានបំណងផ្តល់ការងារឲ្យយុវជនកម្ពុជាឲ្យបានកាន់តែច្រើន។” កញ្ញា វត្តី បានបន្ថែមថា “ខ្ញុំមើលឃើញពីសក្តានុពលនៃភាពច្នៃប្រឌិតរបស់យុវជន។ ពួកគេត្រូវការឱកាសដើម្បីបង្ហាញពីសមត្ថភាពរបស់ពួកគេ​​ ហើយក្នុងនាមជាជនជាតិខ្មែរ ខ្ញុំចង់ផ្តល់ឱកាសសម្រាប់ពួកគេឲ្យបានបង្ហាញពីសមត្ថភាពទាំងនោះ។” សមត្ថភាពក្នុងការរចនារបស់ពួកគេគឺល្អមិនចាញ់ក្រុមហ៊ុនបរទេសនោះទេ  ហើយជាក់ស្តែងគុណភាពនៃការរចនាគឺដូចគ្នាទាំងស្រុងទៅនឹងការរចនារបស់ក្រុមហ៊ុនអន្តរជាតិ ។” ពួកគេគ្រាន់តែត្រូវការទីផ្សារមួយដើម្បីបង្ហាញពីស្នាដៃរចនារបស់ពួកគេប៉ុណ្ណោះ។ កញ្ញា វត្តី បានលើកឡើងដោយសុទិដ្ឋិនិយមថា “យើងមានមហិច្ឆតាខ្ពស់សម្រាប់អនាគតរបស់ក្រុមហ៊ុន។ យើងនឹងបន្តអភិវឌ្ឍន៍ក្រុមហ៊ុន ឲ្យកាន់តែរីកចម្រើនទៅមុខ បន្ថែមទៀត  ហើយនៅពេលខាងមុខយើងចង់ពង្រីកសេវាកម្មរបស់ពួកយើងទៅក្រៅប្រទេស ដូចជាទៅតំបន់អាស៊ីអាគ្នេយ៍ និងប្រទេសដ៏ទៃទៀតលើពិភពលោក។” ស្វែងយល់ព័ត៌មានអំពីអចលនទ្រព្យតាមរយៈ Realestate.com.kh
ក្រុមហ៊ុនចិនវិនិយោគនៅតំបន់អូ​រត្រេស អ្នកខ្លះថាជាក្រុមហ៊ុនអាលីបាបា
ក្រុមហ៊ុនចិនវិនិយោគនៅតំបន់អូ​រត្រេស អ្នកខ្លះថាជាក្រុមហ៊ុនអាលីបាបា
June 7, 2022, 6:49 a.m.
ខេត្តព្រះសីហនុកំពុងតែក្លាយជាគោលដៅវិនិយោគសម្រាប់គម្រោងហេដ្ឋារចនាសម្ព័ន្ធ និងលំនៅដ្ឋានសំខាន់ៗ ហើយគម្រោងទាំងនេះជាថវិកាវិនិយោគរបស់វិនិយោគិនទាំងក្នុងស្រុក និងអន្តរជាតិជាពិសេសវិនិយោគិនជនជាតិចិន។អ្នកវិនិយោគចិនកំពុងត្រូវបានខេត្តមួយនេះទាក់ទាញដោយសារតែមានការលើកទឹកចិត្តផ្នែកឧស្សាហកម្មភាពងាយស្រួលធ្វើលិខិតអនុញ្ញាតិល្បែងស៊ីសង និងការកើនឡើងដ៏រហ័សទីផ្សារទេសចរណ៍។  គេកំពុងតែលេចឮពាក្យចចាមអារ៉ាមនៅក្នុងសហគមន៍អចលនទ្រព្យខេត្តព្រះសីហនុស្ដីពីការលក់ដីដ្លីនៅក្នុងតំបន់ឆ្នេរសំខាន់ៗពោលគឺនៅម្ដុំឆ្នេរអូរត្រេសហើយពាក្យចចាមអារ៉ាមអស់ទាំងនេះហាក់កំពុងតែមានឥទ្ធិពលទៅលើតម្លៃដីធ្លីនៅតំបន់ជុំវិញនោះ។   លោក Brad King នាយកគ្រប់គ្រងក្រុមហ៊ុន Cambodia Real Estate ដែលជាភ្នាក់ងារអចលនទ្រព្យផ្តោតសំខាន់ទៅលើដីធ្លីនៅក្នុងខេត្តព្រះសីហនុមានប្រសាសន៍ថា ”ខ្ញុំបានជួបជាមួយភ្នាក់ងារអចលនទ្រព្យក្នុងស្រុកដទៃទៀតកាលពីសប្តាហ៍មុន ហើយពួកគាត់មួយចំនួនបានបង្ហើបឲ្យដឹងថាក្រុមហ៊ុនបុត្រសម្ព័ន្ធរបស់អាលីបាបា (Alibaba)បច្ចុប្បន្ន​កំពុងតែពិចារណាត្រៀមទិញដីអភិវឌ្ឍន៍មួយភាគធំនៅតំបន់អូរត្រេស។ ”  ទោះបីជាមិនទាន់មានការបញ្ជាក់ ឬប្រកាសជាផ្លូវការពីខាងក្រុមហ៊ុនអាលីបាបាក៏ដោយលោក ​​King បានកត់សំគាល់ថារយៈពេល២សប្តាហ៍ចុងក្រោយនេះតម្លៃដីធ្លីនៅផ្លូវក្រោយទីពីរពីឆ្នេរអូរត្រេសបានកើនតម្លៃរង្វង់១៥០ ល្លារក្នុងមួយម៉ែត្រការ៉េដោយសារតែមានលេចឮពាក្យចចាមអារ៉ាមអស់ទាំងនេះ។ បើតាមលោក King មុនពេលមានពាក្យចចាមអារ៉ាមទាក់ទងនឹងចេតនាក្រុមហ៊ុនអាលីបាបាចង់ទិញដីធ្លីនៅឆ្នេរអូត្រេសតម្លៃដីធ្លីនៅក្នុងតំបន់នោះជាមធ្យមមានតម្លៃ៣៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្តែបច្ចុប្បន្នបានកើនឡើងរហូតដល់៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ដោយសារម្ចាស់ដីតម្លើងថ្លៃដីឲ្យកើនឡើងស្របពេលដេលដែលមានព័ត៌មានថា នឹងមានការអភិវឌ្ឍន៍ក្នុងពេលឆាប់ៗនៅក្បែរនោះ។អ្នកតំណាងក្រុមហ៊ុនអាលីបាបា (Alibaba) តាមរយៈអ៊ីម៉ែលបដិសេធមិនអធិប្បាយលើប្រធានបទនេះដោយចាត់ទុកពត៌មាននោះថាជាពាក្យចចាមអារ៉ាមតែប៉ុណ្ណោះ។ ម្ចាស់ក្រុមហ៊ុនអចលនទ្រព្យឯកជន និងជាឈ្មួញកណ្ដាលនៅក្នុងខេត្តព្រះសីហនុដែលសុំមិនបញ្ចេញឈ្មោះបាននិយាយថា លោកមិនអាចបញ្ជាក់បានទេ​ថាតើអាលីបាបាកំពុងពិចារណាទិញដីធ្លីនៅឆ្នេរអូត្រេសឫអត់។ យ៉ាងណាក៏ដោយលោកអធិប្បាយថា មានការវិនិយោគលើដីធ្លីថ្មីៗនៅតំបន់ឆ្នេរអូត្រេសដែលមានទំហំសរុបប្រហែល៣០០ ហិកតាដោយក្រុមហ៊ុនចិនមួយឈ្មោះថា JetStar ដែលនឹងអភិវឌ្ឍន៍លើគម្រោងលំនៅដ្ឋាន។លោក ដែន សាកល នាយកប្រតិបត្តិក្រុមហ៊ុនអចលនទ្រព្យ Universal Real Estate ដែលជាឈ្មួញកណ្ដាលស្ថិតនៅខេត្តព្រះសីហនុបានលើកឡើងថា លោកទទួលដំណឹងថាមានក្រុមហ៊ុនចិនធំមួយទើបតែចូលក្នុងទីផ្សារដោយវិនិយោគលើក្បាលដីដ៏ធំនៅតាមបណ្ដោយឆ្នេរអូត្រេស និងដីធ្លីមួយចំនួនទៀតនៅក្នុងទីក្រុង។ យ៉ាងណាក៏ដោយ​ លោកមិនបានបញ្ជាក់ពីទំនាក់ទំនងរបស់អាលីបាបាទៅនឹងរឿងនោះទេហើយលោកក៏មិនបានដឹងពីថាគម្រោងក្រុមហ៊ុនចិននឹងអភិវឌ្ឍន៍អ្វីឲ្យប្រាកដនោះដែរ។   លោកសាកលបានបន្ថែមថាអ្នកវិនិយោគចិនបានចូលក្នុងតំបន់នេះអំឡុងខែឧសភាឆ្នាំនេះក្រោយចូលឆ្នាំខ្មែរ ហើយតាំងពីពេលនោះមកតម្លៃដីធ្លីនៅជុំវិញគម្រោងនោះបានកើនឡើងយ៉ាងរហ័ស។ តាមពិតទៅតម្លៃដីធ្លីគោលនៅមុខឆ្នេរអូត្រេសបានកើនឡើងដល់ទៅ១,៣០០ដុល្លារក្នុងមួយម៉ែត្រការ៉េហើយក្នុងករណីខ្លះកើនឡើងដោយ សារតែមានទំនុកចិត្តថានឹងមានការអភិវឌ្ឍន៍របស់ចិននៅទីនោះ។ យ៉ាងណាក៏ដោយលោកដែនកត់សំគាល់ថាការជួញដូរដីធ្លីនៅតំបន់ឆ្នេរអូត្រេសមិនបានកើនឡើងតាមការតំឡើងដីនៃទីផ្សារត្រឹមត្រូវទេ។ ការកើនឡើងនៃតម្លៃ​គឺម្ចាស់ដីជាអ្នកតម្លើងតម្លៃខ្ពស់ដោយខ្លួងឯង ហើយគេនៅមិនទាន់ដឹងច្បាស់នោះទេថាតើតម្លៃលក់នឹងអាចឡើងដល់កម្រិតដែលពួកគេចង់បានឬអត់។ លោកដែនបានលើកឡើងទៀតថាការតំឡើងថ្លៃនេះនឹងបង្កើតឱ្យមានការបំប៉ោងតម្លៃដីនៅក្នុងទីផ្សារ ហើយតម្លៃដ៏ថ្លៃនេះសាកសមតែសម្រាប់អ្នកទិញជនជាតិចិនដែលមានបំណងទិញក្នុងតម្លៃខ្ពស់តែប៉ុណ្ណោះ  ហើយប្រការនេះនឹងធ្វើឲ្យខាតបង់ប្រយោជន៍ដល់វិនិយោគិនផ្សេងទៀតក្នុងតំបន់ទាំងក្នុងស្រុក និង​ក្រៅស្រុក។  ស្វែងរកអចលនទ្រព្យសម្រាប់លក់ និងជួលនៅក្នុងខេត្តព្រះសីហនុ!
អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ានចាប់ផ្តើមសាងសង់នៅក្នុងខែសីហាឆ្នាំ២០១៧
អគារពាណិជ្ជកម្មខ្ពស់ជាងគេនៅអាស៊ានចាប់ផ្តើមសាងសង់នៅក្នុងខែសីហាឆ្នាំ២០១៧
June 6, 2022, 5:04 p.m.
ដូចយើងបានដឹងស្រាប់ហើយថាអគារភ្លោះ Thai Boon Roong Twin Tower នឹងមានវត្តមាននៅក្នុងទីក្រុងភ្នំពេញ ហើយប្រសិនបើគម្រោងនេះបានបញ្ចាប់វានឹងក្លាយជាអគារពាណិជ្ជកម្មដ៏ខ្ពស់ជាងគេនៅក្នុងប្រទេសអាស៊ាន។  នៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៧ ខាងមុខនេះគឺជាថ្ងៃដែលម្ចាស់គម្រោងនឹងកំណត់ធ្វើជាថ្ងៃបរិច្ឆេទបើកការដ្ឋានគម្រោងសាងសង់ជាផ្លូវការ។ សូមរំលឹកផងដែរថាអគារកប់ពពកនេះជាការបោះទុនវិនិយោគរួមគ្នារវាងក្រុមហ៊ុន Thai Boon Roong Group និង​ក្រុមហ៊ុន​អភិវឌ្ឍ​អចលនទ្រព្យ​នៅ​ទីក្រុង​ម៉ាកាវ Sun Kian Ip Group ហើយសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនសំណង់ Hsin Chong Construction Group Ltd គម្រោងអភិវឌ្ឍន៍នេះនឹងចំណាយទឹកប្រាក់ប្រមាណ៣០០០លានដុល្លារ។  នៅក្នុងថ្ងៃដាក់សម្ពោធឲ្យប្រើប្រាស់មហាវិថីសម្តេចហ៊ុនកាលកាលពីថ្ងៃទី០៣ ខែមេសា ឆ្នាំ២០១៧ សម្តេចនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រកាសអំពីការអនុញ្ញាត្តិគម្រោងសាងសង់អគារខ្ពស់កប់ពពក Thai Boon Roong Twin Tower ដែលមានកំពស់រហូតដល់៥៥០ម៉ែត្រ និងមាន១១៣ជាន់។  អគារនេះអាចចាត់ទុកថាជា អគារដែលខ្ពស់ជាងគេនៅតំបន់អាស៊ាន។  នៅពេលដែលគ​ម្រោងអគារភ្លោះនេះបានបញ្ចប់វានឹងត្រូវយកទៅប្រកួតប្រជែងជាមួយអគារ មួយចំនួននៅក្នុងប្រទេសអាស៊ាន។ ដែលគម្រោងនៅក្នុងតំបន់អាស៊ានដទៃទៀតមានដូចជា៖ អគារមហានគរទីក្រុងបាងកកប្រទេសថៃដែលមានកំពស់៣១៣ម៉ែត្រ អគារ Petrovietnam ដែលមានកំពស់៥២៨ម៉ែត្រ អគារ Petronas Tower 1 ដែលមានកំពស់៤៥២ម៉ែត្រ និងអគារ GAMA ដែលមានកំពស់២៨៩ម៉េត្រ។ សូមរំលឹកផងដែរថានេះជាអគារពាណិជ្ជកម្មដ៏ធំមួយនៅក្នុងប្រទេសកម្ពុជា ហើយក្រុមហ៊ុនអន្តរជាតិជាច្រើនមិនទាន់បានមកតាំងការិយាល័យកណ្តាលនៅក្នុងទីក្រុងភ្នំពេញនៅឡើយទេ។ ប្រសិនបើអគារខ្ពស់កប់ ពពកនេះបានបញ្ចប់វានឹងអាចទាក់ទាញក្រុមហ៊ុនអន្តរជាតិមកតាំងទីនៅក្នុងក្រុងភ្នំពេញកាន់តែច្រើន៕ ព័ត៌មានបន្ថែមអំពីគម្រោងសូមចូលទៅកាន់ Realestate.com.kh