+855 92 92 1000
Logo
ក្រុមហ៊ុន Bosch ផ្តល់ជូនសំភារៈគេហដ្ឋានគុណភាពល្អប្រណិត
Updated on: June 6, 2022, 5:04 p.m.
Published on: June 17, 2017, 11:50 p.m.
Events & Announcements

ក្រុមហ៊ុន Bosch ផ្តល់ជូនសំភារៈគេហដ្ឋានគុណភាពល្អប្រណិត


 

ទីផ្សារអចលនទ្រព្យកម្ពុជាត្រូវបានគេរំពឹងថានឹងកើនឡើងយ៉ាងឆាប់រហ័ស និងទៀតទាត់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខដោយសារតែការកើនឡើងវិនិយោគិនជាតិ និងអន្តរជាតិ។ ជាមួយនឹងការផ្គត់ផ្គង់ និងតម្រូវការកាន់តែកើនច្រើនឡើងសម្រាប់គេហដ្ឋានគុណភាពខ្ពស់ តម្រូវការសំភារៈប្រើប្រាស់ក្នុងផ្ទះក៏កំពុងតែចាប់ផ្តើមកើនឡើងផងដែរ។

 

សម្រាប់ប្រទេសកម្ពុជា ក្រុមហ៊ុន Bosch ដែលជាយីហោសម្ភារៈក្នុងគេហដ្ឋានរបស់អាឡឺម៉ង់ ដែលជាបុត្រសម្ព័ន្ធរបស់ក្រុមហ៊ុន BSH Home Appliances Pte Ltd បានទទួលស្គាល់តម្រូវការនេះ។ បន្ទាប់ពីនាំយកផលិតផលរបស់ខ្លួនទៅលក់នៅប្រទេសជាច្រើនដូចជា កូរ៉េ អារ៉ាប់រួម សហរដ្ឋអាមេរិក សិង្ហបុរី វៀតណាម ថៃ ឥណ្ឌូនេស៊ី និងហ្វីលីពីន BSH បានសហការជាមួយ នឹងក្រុមហ៊ុន Modern Kitchen Boutique (MKB)​​ ដើម្បីចែកចាយផលិតផល​ខ្លួននៅក្នុងប្រទេសកម្ពុជា។

 

លោក Charlie Chea នាយកផ្នែកផលិតផល និងទិញជាវរបស់ MKB បាននិយាយថា "ទីផ្សារកម្ពុជាបានត្រៀមខ្លួនរួចជាស្រេចសម្រាប់កម្រិតជីវភាពរស់នៅថ្មី ហើយយើងរីករាយនឹងផ្តល់ជូនសំភារៈគេហដ្ឋាន  ក្រុមហ៊ុន Bosch ដើម្បីបំពេញតម្រូវការអ្នកប្រើប្រាស់"។ លោកបន្តថា "ដោយសារ Bosch បានផ្តល់ជូននូវផលិតផលគុណភាពខ្ពស់ស្របតាមស្តង់ដារអឺរ៉ុប ផលិតផលសំរិតសំរាំងរបស់ពួកគេពិតជាមានភាពទាក់ទាញយ៉ាងខ្លាំងចំពោះទីផ្សារលក់រាយបែបប្រណិត និងទីផ្សារគម្រោងដែលកំពុងតែមានកំណើនខ្លាំង។

 

សម្ភារៈគេហដ្ឋានស្ដង់ដារអឺរ៉ុបមួយចំនួនដែលនឹងត្រូវចែកចាយដោយក្រុមហ៊ុន MKB រួមមានម៉ាស៊ីនចំអិនម៉ូដែល winning Series 8 Ovens ដែលអាចចម្អិនអាហារ និងមានមុខងារ ចម្អិនអាហារពិសេសៗដូចជា ដុត និងអាំងបានយ៉ាងល្អ។ វាថែមទាំងមានអេក្រង់ស្វ័យប្រវត្តិប្រភេទ TFT ទំហំ 2.5 អ៊ីង សម្រាប់គ្រប់គ្រងការចម្អិនបានយ៉ាងល្អប្រសើរ។

 

សម្រាប់អ្នកដែលចូលចិត្តស្វែងរកបទពិសោធន៍ក្នុងការធ្វើនំ និងឆុងកាហ្វេ MKB បានផ្តល់ម៉ាស៊ីន ឆុងកាហ្វេស្វ័យប្រវត្តិ ដែលបំពាក់ដោយប្រព័ន្ធបច្ចេកវិទ្យា TFT អាចណែនាំអ្នកប្រើប្រាស់ពីរបៀប ឆុងកាហ្វេច្រើនប្រភេទ។

 

ផលិតផលមួយដែលក្រុមហ៊ុនចង់បង្ហាញជាងគេគឺម៉ាស៊ីនបោកគក់មួយប្រភេទ ដែលសន្សំសំចៃថាមពល និងមានសំលេងស្ងាត់ល្អ។

 

ទាំងនេះគ្រាន់តែជាផលិតផលមួយចំនួនក្នុងចំណោមផលិតផលរាប់រយប្រភេទរបស់ក្រុមហ៊ុន Bosch។ ក្រុមហ៊ុន MKB នឹងដាក់លក់ផលិតផលរបស់ Bosch នៅក្នុងក្រុងភ្នំពេញអំឡុងខែមិថុនា និងកក្កដា ក្នុងឆ្នាំនេះ។ ប្រសិនបើអ្នកគ្រោងវិនិយោគទៅលើគម្រោងអភិវឌ្ឍន៍ថ្មីៗ ឫគ្រាន់តែទិញលំនៅដ្ឋានស្នាក់នៅ ហើយត្រូវការរៀបចំ ឬតុបតែងបន្ថែម ក្រុមហ៊ុន Bosch គឺជាជម្រើសដ៏ល្អសម្រាប់ផ្គល់សម្ភារៈគេហដ្ឋានរបស់លោកអ្នក។

 

 

ស្វែងរកព័ត៌មានទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh

 

 

 

 

 

 

 

Comments