រំលងទៅមាតិកា
ព័ត៌មាន / Realestate.com.khTV

គម្រោងខុន Sky Tree៖ លំនៅដ្ឋានដ៏មានភាពសម្បូរបែប

គម្រោងលំនៅដ្ឋានប្រណិតនៅក្នុងប្រទេសកម្ពុជាកាន់តែមានច្រើនឡើងស្របតាមរសនិយមបែបទាន់សម័យរបស់ប្រជាជន។ ជាក់ស្តែងគម្រោងលំនៅដ្ឋានឈ្មោះ Sky Tree បានអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានរបស់ខ្លួនឲ្យកាន់តែម…

24 កក្កដា 2017Updated 6 មិថុនា 2022អាន 1 នាទី17,483 អ្នកអានចែករំលែកFacebookLinkedInXEmail

 
គម្រោងលំនៅដ្ឋានប្រណិតនៅក្នុងប្រទេសកម្ពុជាកាន់តែមានច្រើនឡើងស្របតាមរសនិយមបែបទាន់សម័យរបស់ប្រជាជន។ ជាក់ស្តែងគម្រោងលំនៅដ្ឋានឈ្មោះ Sky Tree បានអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានរបស់ខ្លួនឲ្យកាន់តែមានភាពទាន់សម័យសម្រាប់កម្ពុជា។

ជាមួយគ្នានេះផងដែរ Realestate.com.kh បានជួបសម្ភាសជាមួយលោក A.Ganesan ជំនួយការផ្ទាល់នាយកប្រតិបត្តិរបស់ Sky Tree ដែលបានរៀបរាប់យ៉ាងលំអិតអំពីគម្រោងលំនៅដ្ឋានមួយនេះ។

គម្រោងខុនដូ Sky Tree ជាគម្រោងស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុន  J&L Development ជាមួយនឹងបទពិសោធន៍ជាង២០ឆ្នាំនៅក្នុងប្រទេសកម្ពុជា។ ជាមួយនឹងផែនការយុទ្ធសាស្រ្តក្រុមហ៊ុនបានសហការជាមួយនឹងក្រុមហ៊ុនស្ថាបត្យកម្ម Urban Architecture Co., Ltd. ដែលជាក្រុមហ៊ុនទទួលខុសត្រូវលើការសាងសង់ទាំងមូលហើយគម្រោងសាងសង់ត្រូវបានចាប់ផ្តើមមុនពេលគម្រោងចេញលក់ជាផ្លូវការផងដែរ។

គម្រោងខុនដូ Sky Tree ជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលមានទីតាំងស្ថិតនៅសង្កាត់ឬស្សីកែវដែលជាគម្រោងមួយដែលមានតម្លៃសមរម្យ និងមានភាពជាកម្មសិទ្ធិកាន់កាប់ស្របច្បាប់។ ផ្តល់ជូនសេវាកម្មអាផាតមេនសេវាកម្មសណ្ឋាគារ និងមានផ្តល់ជូនសេវាកម្មពិសេសៗថែមទៀតជាមួយនឹងគ្រឿងបរិក្ខាដែលមានគុណភាព និងផាសុកភាពដែលជាបែបផែននៃការរស់នៅដ៏ទាន់សម័យនៅក្នុងទីកុ្រងភ្នំពេញ។

ម្ចាស់គម្រោងអភិវឌ្ឍន៍មានបំណងធ្វើឲ្យការរស់នៅរបស់ប្រជាជននៅក្នុងទីក្រុងភ្នំពេញរស់នៅប្រកបដោយស្តង់ដា និងភាពសំបូរបែប។  

គម្រោងលំនៅដ្ឋាននេះសម្រាប់ការរស់នៅផង និងការវិនិយោគផងគម្រោងនេះស្ថិតនៅក្នុងតំបន់អភិវឌ្ឍន៍ស្របពេលតម្លៃដីនៅទីនោះបានកើនឡើងប្រមាណ10%ប្រចាំឆ្នាំ។ ម្ចាស់គម្រោងបានឲ្យដឹងថានៅពេលអ្នកទិញគម្រោងលំនៅដ្ឋាននេះតម្លៃនៃលំនៅដ្ឋាននឹងកើនចាប់ពី18%ទៅ 20%។

ប្រមាណ40%នៃគម្រោងអភិវឌ្ឍន៍ត្រូវបានយកទៅធ្វើជាទីសាធារណៈដូចជា៖ សួនច្បារនៅលើដំបូលចំណតឧទ្ធម្ភាគចក្រ គ្លីនិក ស្កាយបារ កន្លែងហាត់ប្រាណ ហាងលក់ទំនិញ ចំណតឡាន មជ្ឈមណ្ឌលពាណិជ្ជកម្ម និងមានជាច្រើនទៀត។  អ្នកទិញគម្រោងនេះគឺជាអ្នកនៅក្នុងតំបន់អ្នកទិញមកពីប្រទេសអាស៊ី និងអ្នកទិញមកពីតំបន់អឺរ៉ុបជាដើម។

មានចំនួនយូនីតសរុបប្រមាណ1,104 មានទំហំធំទូលាយ​ប្រណិតភាពសាកសមនឹងការរស់នៅបែបទាន់សម័យ។ គម្រោងអភិវឌ្ឍន៍ចម្រុះនេះមានប្រភេទយូនីតផ្សេងៗគ្នា ដែលយូនីតនីមួយៗមានបន្ទប់គេងចាប់ពីមួយបន្ទប់ទៅ៣បន្ទប់។ ទំហំយូនីតចាប់ពី 61.75 ម៉ែត្រការ៉េ ទៅ 140.93 ម៉ែត្រការ៉េ ហើយក៏មានខុនដូប្រភេទស្ទូឌីយ៉ូដែលមានតម្លៃចាប់ $ 55,611៕

សម្រាប់ព័ត៌មានបន្ថែមសូមទាក់ទងដោយផ្ទាល់ទៅកាន់គម្រោង Sky Tree ឬចូលទៅកាន់ Realestate.com.kh

 

 

 

 

 

អានរឿងនេះព្រោះអ្នកចង់ទិញ?

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។

ស្វែងរកផ្ទះទាំងអស់ ›
ក្រុមហ៊ុន Realestate.com.kh បានបើកសាខាថ្មីនៅបុរី ប៉េង ហួត ដើម្បីជួយដល់ការទិញ លក់ ជួល និងប្រឹក្សាយោបល់អចលនទ្រព្យ22 មិថុនាស្ពានអាកាសមរតកតេជោ នឹងបើកអោយប្រើប្រាស់ជាស្ថារពរនៅខែមីនា ឆ្នាំ២០២៥ ខាងមុខនេះ2 មិថុនាចូលរួមទាំងអស់គ្នាក្នុងកម្មវិធី Cambodia Investment Forum ឆ្នាំ 20266 ឧសភា