+855 92 92 1000
Logo

Recent Articles

ពិសេសខ្លាំងណាស់ ! «វិមានរដ្ឋធម្មនុញ្ញ» ដែលសាងសង់ក្បែរវិមានឯករាជ្យបង្កប់អត្ថន័យពិសេសៗទាំងនេះ
ពិសេសខ្លាំងណាស់ ! «វិមានរដ្ឋធម្មនុញ្ញ» ដែលសាងសង់ក្បែរវិមានឯករាជ្យបង្កប់អត្ថន័យពិសេសៗទាំងនេះ
June 14, 2023, 9:34 a.m.
រាជធានីភ្នំពេញ ៖ ក្រុមប្រឹក្សាធម្មនុញ្ញបានធ្វើការប្រារព្ធពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ» ហើយ ដោយការសាងសង់នេះនឹងត្រូវប្រើពេលវេលារយៈពេល១២ទៅ១៥ខែ ដែលលោកបណ្ឌិត លី រស្មី រដ្ឋលេខាធិការក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ត្រូវបានជ្រើសរើសឱ្យធ្វើជាស្ថាបត្យករសាងសង់គម្រោងនេះ ។​ ពិធីក្រុងពាលីបញ្ចុះបឋមសិលាសាងសង់ «វិមានរដ្ឋធម្មនុញ្ញ» ធ្វើឡើងកាលពីថ្ងៃទី១២ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពលោកកិត្តិនីតិកោសលបណ្ឌិត អុឹម ឈុនលឹម ប្រធានក្រុមប្រឹក្សាធម្មនុញ្ញ តំណាងសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជា ។វិមានឯករាជ្យ វិមានព្រះបរមរូប និងវិមានរដ្ឋធម្មនុញ្ញ ត្រូវបានគិតរួមគ្នា តាមបែបទស្សនៈខ្មែរបុរាណ ដែលហៅថា «ត្រីមូរតិ» គឺការគោរពសក្ការៈបីរួមគ្នាតែមួយ ។ ត្រីមូរតិ ជាសម្ព័ន្ធភាពនៃជំនឿដ៏ពិសិដ្ឋបំផុត ក្នុងសង្គមខ្មែរចុងសតវត្សរ៍ទី១០ ដែលកើតចេញពីឧត្តមគតិដូនតាក្នុងការសាងសង់ប្រាសាទបន្ទាយស្រី និងចម្លាក់តំណាងត្រីមូរតិ ក្នុងព្រះពុទ្ធសាសនា និងព្រហ្មសាសនា ។ការស្ថាបនាវិមានរដ្ឋធម្មនុញ្ញ ជាបង្គ្រប់បី លើបណ្តាញអ័ក្សជាមួយវិមានឯករាជ្យ និងមណ្ឌបព្រះបរមរូប ពិតជាមានសារៈសំខាន់ណាស់ ក្នុងទស្សនៈជំនឿ វប្បធម៌ សាសនា ក៏ដូចជាការគោរពដ៏ម៉ឺងម៉ាត់ នូវមានគ៌ារដ្ឋធម្មនុញ្ញ ដែលទ្រឹស្តីត្រីមូរតិនេះ មានអត្ថន័យដូចគ្នា គឺជាការសង្ខេបដោយបំព្រួញខ្លី នៃអាទិទេពដ៏ស័ក្តិសិទ្ធិក្នុងព្រាហ្មណ៍ និងព្រះពុទ្ធសាសនាមហាយាន ក្នុងការជួយថែរក្សាទឹកដី និងមនុស្សជាតិនៃសង្គមខ្មែរឲ្យជួបតែសេចក្តីសុខចម្រើន មានវឌ្ឍនភាព ព្រមទាំងសេរីមង្គលតរៀងទៅ ។ ទស្សនាទាន ត្រីមូរតិ ស្របនឹងទស្សនាទានបាវចនាជាតិ គឺ ជាតិ៖វិមានឯករាជ្យ សាសនា៖វិមានរដ្ឋធម្មនុញ្ញ និងព្រះមហាក្សត្រ៖មណ្ឌបព្រះបរមរូប ៕តើលោកអ្នកកំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? សូមចុចប៊ូតុងខាងក្រោមពួកយើងនឹងជួយលោកអ្នក !ទំនាក់ទំនងប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
អ្នកជំនាញនិយាយបែបនេះក្រោយសម្តេច ហ៊ុន សែន ប្រតិកម្មឱ្យបញ្ឈប់ការរឹបអូសផ្ទះ
អ្នកជំនាញនិយាយបែបនេះក្រោយសម្តេច ហ៊ុន សែន ប្រតិកម្មឱ្យបញ្ឈប់ការរឹបអូសផ្ទះ
June 13, 2023, 8:58 a.m.
សម្តេចតេជោ ហ៊ុន សែន បានចាត់តាំងក្រុមការងារពាក់ព័ន្ធមានដូចជារដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ, ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា ធ្វើការស្រាវជ្រាវរកទិន្នន័យចំនួនអ្នកទិញ​ដែលកំពុងជួប​បញ្ហាជាមួយម្ចាស់បុរីឱ្យ​បានច្បាស់​លាស់ ដើម្បីដោះស្រាយបញ្ហានេះ ឱ្យបានទាន់ពេលវេលា ។តាមប្រភពលោក ច្រឹក សុខនីម ប្រធានក្រុមហ៊ុន Century 21 Mekong ដែលជាអ្នកជំនាញ​ក្នុងវិស័យអចល​នទ្រព្យបានប្រាប់ថា ត្រូវរកចំណុច​កណ្តាលរួមមួយរវាងឬសគល់នៃបញ្ហានេះព្រោះថាម្ចាស់បុរីក៏រងសម្ពាធពីធនាគារដែរ ។ ម្ចាស់បុរីគួរពន្យារពេលទៅអ្នកទិញខ្លះ រីឯធនាគារក៏គួរសម្របសម្រួល​ទៅម្ចាស់បុរីដែរនៅពេលដែលមានការយឺតយ៉ាវ ពោលគឺត្រូវសហការរួមគ្នាដោះស្រាយបញ្ហា ។គម្រោងបុរីលក់តម្លៃក្រោមទីផ្សារដោយឡែកបើតាមលោកឧកញ៉ាបណ្ឌិត គឹម ហ៊ាង អគ្គនាយកក្រុមហ៊ុនខ្មែររៀលអ៊ីស្ទេតបានគាំទ្រវិធានការរបស់សម្តេចតេជោ កុំឱ្យម្ចាស់​បុរីរឹបអូសផ្ទះពលរដ្ឋជាអតិថិជនដែលបង់ប្រាក់រំលស់មិនទាន់ពេល ។ ប៉ុន្តែលោកឧកញ៉ាគូសបញ្ជាក់ថា ពលរដ្ឋខ្លួនឯងក៏គួរតែមានទំនួលខុសត្រូវផងដែរព្រោះថា បើសិនជាមិនបង់សោះក៏មិនអាចទៅរួចនោះទេ ត្រូវបង់ក្នុងកម្រិតណាមួយដែលអាចធ្វើទៅបាន។  លោកឧកញ៉ា គឹម ហ៊ាង បន្តថាស្នើឱ្យមានការចរចាគ្នារវាងម្ចាស់បុរី និងធនាគារ ព្រោះម្ចាស់​បុរីខ្ចីលុយធនាគារដើម្បីសង់ផ្ទះលក់ ហើយយកលុយពីអ្នកទិញទៅបង់ធនាគារវិញ, ប្រការនេះប្រសិនបើ​ចំណូលពីអ្នកទិញធ្លាក់ចុះ ដូចនេះលទ្ធភាពដែលម្ចាស់បុរីបង់ទៅធនាគារក៏មាន​បញ្ហាដូចគ្នា ។គួរម្លឹកផងដែរថា បញ្ហារវាងម្ចាស់បុរីរឹបអូសផ្ទះអ្នកទិញដែលអស់លទ្ធភាព​បង់បន្តកើតមានឡើងតាំងពីយូរមកហើយ ប៉ុន្តែទើបតែមួយរយៈចុងក្រោយនេះមានការផ្ទុះខ្លាំងរហូតដំណឹងនេះ​ជ្រាបដល់សម្តេចតេជោ ហ៊ុន សែន ។ ក្រោយទទួលបានដំណឹងនេះសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី បានធ្វើការអន្តរាគមន៍ដោយអំពាវនាវ​ដល់ម្ចាស់បុរី បញ្ឈប់ការរឹបអូសផ្ទះអតិថិជនប្រសិនបើជាការពិត ហើយសម្រួលគ្នាទៅតាមលទ្ធភាព​ដែលអាច​ទទួលយកបាន ប៉ុន្តែអ្នកទិញត្រូវតែមានទំនួលខុសត្រូវផងដែរ ៕តើលោកអ្នកកំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? សូមចុចប៊ូតុងខាងក្រោមពួកយើងនឹងជួយលោកអ្នក !ទំនាក់ទំនងប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ដំណឹងល្អ ! អចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន៤នេះត្រូវបានរដ្ឋលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ2023
ដំណឹងល្អ ! អចលនទ្រព្យនៅក្រុងទើបបង្កើតថ្មីចំនួន៤នេះត្រូវបានរដ្ឋលើកលែងពន្ធរហូតដល់ដំណាច់ឆ្នាំ2023
June 9, 2023, 9:09 a.m.
រាជរដ្ឋាភិបាលកម្ពុជាបានសម្រេចលើកលែងពន្ធលើអចលនទ្រព្យរហូតដល់ដំណាច់ឆ្នាំ២០២៣ នៅក្នុងក្រុងទើបបង្កើតថ្មីចំនួន៤រួមមានក្រុង ឧដុង្គម៉ែជ័យ នៅខេត្តកំពង់ស្ពឺ ក្រុងអរិយក្សត្រ និងក្រុងសំពៅពូននៅខេត្តកណ្តាល និងក្រុងបូកគោនៅខេត្តកំពត ។ ជាមួយគ្នានេះ រាជរដ្ឋាភិបាលស្នើប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំងនោះ ចុះបញ្ជីអចលនទ្រព្យរបស់ខ្លួនឲ្យបានគ្រប់គ្នានៅសាខាពន្ធដារ ដែលអចលនទ្រព្យស្ថិតនៅ ។(ដីលក់តម្លៃក្រោមទីផ្សារក្នុងខេត្តកណ្តាល)បើយោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលបានចេញផ្សាយកាលពីថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៣ ប្រជាពលរដ្ឋរស់នៅក្នុងក្រុងទាំងនេះ មានកាតព្វកិច្ចចុះបញ្ជីអចលនទ្រព្យរបស់ខ្លួននៅសាខាពន្ធដារខេត្ត ឬនៅនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យនៃអគ្គនាយកដ្ឋានពន្ធដារ ។ ប៉ុន្តែ ម្ចាស់អចលនទ្រព្យទាំងនោះ ពុំមានកាតព្វកិច្ចដាក់លិខិតប្រកាស និងបង់ពន្ធលើអចលនទ្រព្យនោះទេ ។(ដីលក់តម្លៃក្រោមទីផ្សារក្នុងខេត្តកំពត)ប៉ុន្តែក្នុងករណីម្ចាស់អចលនទ្រព្យក្នុងក្រុងទាំង៤ខាងលើបានបង់ពន្ធរួចហើយ ប្រាក់ពន្ធទាំងនោះត្រូវបានរាជរដ្ឋាភិបាលអនុញ្ញាតឲ្យធ្វើជាឥណទានយោងសម្រាប់យកទៅកាត់កងពន្ធលើអចលនទ្រព្យនៅឆ្នាំបន្តបន្ទាប់ ។ ទោះយ៉ាងណា រាជរដ្ឋាភិបាលទាមទារឲ្យម្ចាស់អចលនទ្រព្យទាំងនោះដាក់ពាក្យស្នើសុំឥណទានពន្ធលើអចលនទ្រព្យដែលបានបង់ពន្ធរួចនៅសាខាពន្ធដារខេត្ត ឬនៅអគ្គនាយកដ្ឋានពន្ធដារ ។សូមបញ្ជាក់ផងដែរថា ក្រុងឧដុង្គម៉ែជ័យ (ខេត្តកំពង់ស្ពឺ), ក្រុងអរិយក្សត្រ និងក្រុងសំពៅពូន ខេត្តកណ្តាល ត្រូវបានបង្កើតតាមរយៈអនុក្រឹត្យ៣ផ្សេងគ្នាចុះថ្ងៃទី២៣ ខែធ្នូ ឆ្នាំ២០២២ ។ ចំណែកក្រុងបូកគោ ខេត្តកំពត ត្រូវបានរាជរដ្ឋាភិបាលចេញអនុក្រឹត្យឲ្យបង្កើតនៅអំឡុងខែមីនា ឆ្នាំ២០២១ ដោយកាត់យកឃុំចំនួន៣ពីស្រុកទឹកឈូ រួមមានឃុំបឹងទូក ឃុំកោះតូច និងឃុំព្រែកត្នោត ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុន៣បោះទុន១៦លានដុល្លារបង្កើតរោងចក្រក្នុងខេត្ត១នេះ
ក្រុមហ៊ុន៣បោះទុន១៦លានដុល្លារបង្កើតរោងចក្រក្នុងខេត្ត១នេះ
June 9, 2023, 8:36 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការតំបន់សេដ្ឋកិច្ចពិសេសកម្ពុជា នៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីជាគម្រោងវិនិយោគ ជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “QINGDAO ZHONGMIAN (CAMBODIA) KNITTING CO., LTD.” គម្រោងបង្កើតរោងចក្រកាត់ដេរ និងចាក់សម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៦,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ២.៤១០កន្លែង។ ២- “HUIYAO YAOXING PLASTIC PACKAGING PRODUCTS (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតបាវ និងសម្ភារៈវេចខ្ចប់គ្រប់ប្រភេទ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ឈីលូ ជាន ពុ ចាយ, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៥,៧លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៩៥កន្លែង។ ៣- “ DONG WANG PAPER INDUSTRY (CAMBODIA) CO., LTD.” គម្រោងបង្កើតរោងចក្រផលិតកេសកាតុង និងសម្ភារៈវេចខ្ចប់ ដែលមានទីតាំងវិនិយោគស្ថិតនៅក្នុងតំបន់សេដ្ឋកិច្ចពិសេស ហាយ-ផាក, ខេត្តស្វាយរៀង, ក្នុងទុនវិនិយោគប្រមាណ ៣,៥លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៥៨៦កន្លែង ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ច្បាស់ការហើយ ! ទីបំផុតដឹងច្បាស់ពីទីតាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតាំងពីចំណុចចាប់ផ្តើមដល់បញ្ចប់
ច្បាស់ការហើយ ! ទីបំផុតដឹងច្បាស់ពីទីតាំងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតតាំងពីចំណុចចាប់ផ្តើមដល់បញ្ចប់
June 7, 2023, 6:51 a.m.
ខេត្តកណ្តាល ៖ ឯកឧត្ដម ស៊ុន ចាន់ថុល ទេសរដ្ឋមន្រ្តី រដ្ឋមន្ដ្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញចូលរួមអមដំណើរ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា អញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់ ក្នុងពិធីប្រកាសបើកការដ្ឋានជាផ្លូវការ គម្រោងសាងសង់ផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញ ទៅក្រុងបាវិត ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ “BOT” និងស្ពាន-ផ្លូវតភ្ជាប់ក្បាលស្ពាន ដោយប្រើប្រាស់ថវិកាជាតិ នៃព្រះរាជាណាចក្រកម្ពុជា រួមជាមួយ ឯកឧត្តម វ៉ាង វិនធៀន (H.E. Mr. Wang Wentian) ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋប្រជាមានិតចិន ប្រចាំព្រះរាជាណាចក្រកម្ពុជា ។ ពិធីប្រកាសបើកការដ្ឋាននេះធ្វឡើងនាព្រឹកថ្ងៃពុធ ៤រោច ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ។គម្រោងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត មានប្រវែងសរុប ១៣៥,១០គីឡូម៉ែត្រ មានចំណុចចាប់ផ្តើមពីឃុំថ្មគរ ស្រុកល្វាឯម ខេត្តកណ្តាល ទៅដល់សង្កាត់ច្រកម្ទេស ក្រុងបាវិត ខេត្តស្វាយរៀង ដោយក្នុងនោះដែរខ្សែផ្លូវឆ្លងកាត់ខេត្តកណ្តាលប្រវែង ៤,១គីឡូម៉ែត្រ ខេត្តព្រៃវែង ប្រវែង ៧០,៩គីឡូម៉ែត្រ និងខេត្តស្វាយរៀង ប្រវែង ៦០,១គីឡូម៉ែត្រ ។ ដោយគ្រោងនឹងសាងសង់ តំបន់សេវាកម្ម ឬចំណតឈប់សម្រាក(Service Area) ចំនួន ២កន្លែង ចំណតរថយន្ត(Parking Area) ចំនួន ១កន្លែង មណ្ឌលប្រតិបត្តិការ និងថែទាំផ្លូវ(Maintenance Center) ចំនួន ៣កន្លែង និងបញ្ជរបង់ប្រាក់ចំនួន ៦កន្លែង ។ជាមួយគ្នានេះ រាជរដ្ឋាភិបាលក៏បានសម្រេចឱ្យមានការសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ ដែលតភ្ជាប់ពីឃុំដីឥដ្ឋ ស្រុកកៀនស្វាយ(ពីផ្លូវក្រវាត់ក្រុងខ្សែទី៣) ទៅដល់ឃុំថ្មគរ ស្រុកល្វាឯម និងតភ្ជាប់ទៅផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ។ ស្ពាននេះជាប្រភេទស្ពានបេតុង មានប្រវែង ១៦០០ម៉ែត្រ ទទឹងរួម ២៦ម៉ែត្រ និងផ្លូវតភ្ជាប់ទាំងសងខាង ពីក្បាលស្ពានមានប្រវែង ២១០០ម៉ែត្រ ទទឹង ២៦ម៉ែត្រ ក្រាលបេតុងកៅស៊ូAC រួមទាំងការសាងសង់ផ្លូវប្តូរទិសចរាចរណ៍(Interchange) ចំនួន ១កន្លែង និងផ្លូវក្រោមស្ពាន(Underpass) ចំនួន ២កន្លែង។ឯកឧត្តមទេសរដ្ឋមន្ត្រីបានលើកឡើងថា ផ្លូវល្បឿនលឿនខ្សែទីពីរ ដែលប្រារព្ធពិធីបើកការដ្ឋានសាងសង់ជាផ្លូវការ នាពេលនេះ គ្រោងចំណាយថវិកាវិនិយោគសរុបប្រមាណ ១,៣៥ពាន់លានដុល្លារអាមេរិក ក្រោមទម្រង់វិនិយោគ សាងសង់-ប្រតិបត្តិការ-ផ្ទេរ(BOT) ដែលមានរយៈពេលប្រតិបត្តិការចំនួន ៥០ឆ្នាំ ក្នុងនោះ ២០% ជាទុន វិនិយោគរបស់ក្រុមហ៊ុនសាជីវកម្មស្ពាន និងថ្នល់ចិន និង ៨០% ជាប្រាក់កម្ចីរបស់ក្រុមហ៊ុន។ ដោយឡែក ស្ពានឆ្លងកាត់ទន្លេមេគង្គ គ្រោងចំណាយថវិកាសរុបប្រមាណ ២៣២,៥៨លានដុល្លារអាមេរិក ដែលជាថវិកាវិនិយោគរបស់រាជរដ្ឋាភិបាល ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
CREA News Page 2024 KH
ព្រឹត្តិការណ៍ Property Showcase របស់ Realestate.com.kh នឹងចាប់ផ្តើមនៅថ្ងៃទី16-17 មិថុនា ខាងមុខនេះ
ព្រឹត្តិការណ៍ Property Showcase របស់ Realestate.com.kh នឹងចាប់ផ្តើមនៅថ្ងៃទី16-17 មិថុនា ខាងមុខនេះ
June 9, 2023, 8:50 a.m.
ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh គ្រោង​នឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញអចលនទ្រព្យផ្តាច់មុខនៅការិយាល័យក្រុមហ៊ុនផ្ទាល់ក្នុងរាជធានីភ្នំពេញ ​ ។ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីការប្រមូលផ្ដុំនៃគម្រោងដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីទីផ្សារអចលនទ្រព្យកម្ពុជាក្នុងតម្លៃដ៏ល្អបំផុតសម្រាប់រយៈពេលពីរថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី16-17 មិថុនា ខាង​​មុខនេះដោយព្រឹត្តិការណ៍តាំងបង្ហាញនេះមានគោលបំណងបង្ហាញនូវអចលនទ្រព្យដែលកំពុងមានតម្រូវការបំផុត ។លើសពីនេះ ការតាំងបង្ហាញអចលនទ្រព្យផ្តាច់មុខនេះនឹងបង្ហាញជូននូវតម្លៃនៃអចលនទ្រព្យពិសេសដែលលក់បន្តដោយផ្តល់តម្លៃល្អឥតខ្ចោះបើធៀបនឹងតម្លៃទីផ្សារ ។ ជាលទ្ធផលនៃបរិមាណនៃការលក់ដ៏សំខាន់ក្នុងឆ្នាំ 2023 Realestate.com.kh បានបង្កើតការចរចាយ៉ាងពិសេសជាមួយអ្នកអភិវឌ្ឍន៍ ដែលអនុញ្ញាតឱ្យពួកគេផ្តល់នូវកិច្ចព្រមព្រៀងដ៏ល្អបំផុតដល់អតិថិជនរបស់ពួកគេ ។លោក Tom O'Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុន Realestate.com.kh មានប្រសាសន៍ថា “នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញអចលនទ្រព្យលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2022 យើងលក់អចលនទ្រព្យបានជាងមួយលានដុល្លារក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ! ស្រដៀងគ្នាទៅនឹងឆ្នាំមុនដែរ យើងនឹងមានចំនួនយូនីតដែលមានកំណត់ ដូច្នេះអ្នកទិញដែលមានចំណាប់អារម្មណ៍គួរចុះឈ្មោះឥឡូវនេះ (សូមមើលព័ត៌មានលម្អិតខាងក្រោម)”។ព្រឹត្តិការណ៍ Property Showcase 2022 របស់ Realestate.com.kh ជាព្រឹត្តិការណ៍ជោគជ័យនៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 គេហទំព័រ realestate.com.kh បាន​ប្រារព្ធពិធីតាំងបង្ហាញអចលនទ្រព្យលើកដំបូងរបស់ខ្លួន (ជាព្រឹត្តិការណ៍ដែលមានតែការអញ្ជើញប៉ុណ្ណោះ) និងបានចាប់ដៃគូជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជាជាច្រើន ។ ព្រឹត្តិការណ៍នេះ​គឺ​ជា​ការ​តាំង​បង្ហាញ​អចលនទ្រព្យ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ​ក្រោយ​ការ​រាតត្បាតនៃជំងឺកូវីដ១៩ ។អ្នកនាង Steff Khiem ប្រធានផ្នែកទីផ្សារ នៃ Realestate.com.kh បាននិយាយកាលពីឆ្នាំមុនថា "យើងស្ថិតក្នុងទីតាំងពិសេសមួយក្នុងការចរចាតម្លៃដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរបស់យើងសម្រាប់ការផ្តល់ជូនតម្លៃពិសេសបន្ថែមដែលមិនធ្លាប់មានពីមុនមក សម្រាប់អ្នកទិញរបស់យើង”។ចំពោះអ្នកអភិវឌ្ឍន៍ដែលបានចូលរួមកាលពីឆ្នាំ2022រួមមាន Le Condé BKK1, Morgan Group, Urban Living Solutions, Vue Aston និង Times Square ។ ជាលទ្ធផលដៃគូអភិវឌ្ឍន៍គម្រោង Le Condé BKK1 ធ្វើការលក់បានជិត $500,000 នៅក្នុងព្រឹត្តិការណ៍ Property Showcase 2022 ។ក្តីរំពឹងនៃព្រឹត្តិការណ៍ Property Showcase 2023ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នឹងនាំមកជូននូវគម្រោងអចលនទ្រព្យដែលកំពុងទទួលបានការពេញនិយម និងអចលនទ្រព្យដែលលក់បន្តតម្លៃ​ក្រោមទីផ្សារមកជូនអតិថិជនរួមទាំងការបញ្ចុះតម្លៃច្រើនរហូតដល់40%ឯណោះ ។អ្នកដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅក្នុងទីផ្សារក្នុងស្រុកទាំងជនជាតិខ្មែរ និងជនបរទេស ហើយប្រសិនបើអ្នកកំពុងស្វែងរកកិច្ចព្រមព្រៀងដែលមិនអាចកាត់ថ្លៃបានសូមអញ្ជើញចុះឈ្មោះ និងចូលរួម ហើយកុំឱ្យឱកាសដ៏រំភើបនេះកន្លងផុតទៅឱ្យសោះ! ពួកយើងក៏នឹងជូនលោកអ្នកទស្សនាផ្ទាល់នូវគម្រោង ឬអចលនទ្រព្យដែលលោកអ្នកចាប់អារម្មណ៍ផងដែរ ។តើ​អចលនទ្រព្យ​ណា​ខ្លះ​ដែលដាក់លក់ក្នុងព្រឹត្តិការណ៍ Property Showcase 2023ការតាំងបង្ហាញអចលនទ្រព្យនាពេលខាងមុខមានអ្នកអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោង Le Condé BKK1, Time Square 306, J Tower 3, Residence H, Rose Apple Square (សៀមរាប) និងផ្សេងៗជាច្រើនទៀត ។ព្រឹត្តិការណ៍នេះនឹងនាំមកនូវការចូលរួមផ្តាច់មុខពីអ្នកអភិវឌ្ឍន៍ដ៏ល្បីល្បាញ អចលនទ្រព្យទាំងនេះផ្តល់នូវឱកាសដ៏ជោគជ័យជាមួយនឹងឯកតានៃកំណើនដើមទុនខ្ពស់ និងទិន្នផលជួល ។ លើសពីនេះ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីអចលនទ្រព្យតម្លៃក្រោមទីផ្សារ ដោយផ្តល់ឱ្យអ្នកចូលរួមនូវឱកាសដើម្បីស្វែងរកលំនៅឋានក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ។ព្រឹត្តិការណ៍នៅខែមិថុនា ឆ្នាំ2023 នេះសន្យានូវជម្រើសជាច្រើន ចាប់ពីខុនដូទំនើបក្នុងទីក្រុងភ្នំពេញ រហូតដល់អចលនទ្រព្យដ៏មានភាពល្បីក្នុងខេត្តសៀមរាប ។តើត្រូវធ្វើដូចម្តេចទើបអាចចូលរួមព្រឹត្តិការណ៍ Property Showcase 2023 នេះបាន?លោកអ្នកអាចធ្វើការចុះឈ្មោះចូលរួមដោយផ្ទាល់ ឬចុះឈ្មោះចូលរួមតាមរយៈអនឡានក្នុងគេហទំព័រ Online Property Showcase ប៉ុន្តែលោកអ្នកត្រូវធ្វើការចុះឈ្មោះជាមុនសិន ។គម្រោងដែលចូលរួម និងអចលនទ្រព្យលក់បន្តនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដានគេហទំព័រ realestate.com.kh សម្រាប់ព័ត៌មានបន្ថែម។កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី16 មិថុនា វេលាម៉ោង10ព្រឹករហូតដល់ម៉ោង7ល្ងាច និងថ្ងៃសៅរ៍ ទី17 មិថុនា វេលាម៉ោង10ព្រឹកដល់ម៉ោង5ល្ងាចទីតាំង: ការិយាល័យក្រុមហ៊ុន Realestate.com.kh, ជាន់ទី1, ផ្លូវលេខ63កែង302, សង្កាត់បឹងកេងកង1, រាជធានីភ្នំពេញក្រុមហ៊ុនគេហទំព័រអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានដំណើរការកម្មវិធីបង្ហាញអចលនទ្រព្យដែលទទួលបានជោគជ័យជាច្រើន រួមទាំងការតាំងពិព័រណ៌ដ៏ល្បីរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ។ចុះឈ្មោះចូលរួមដោយផ្ទាល់ !ចុះឈ្មោះចូលរួមតាមអនឡាញ !
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុបានចាប់ផ្តើមសិក្សាហើយ
គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុបានចាប់ផ្តើមសិក្សាហើយ
June 2, 2023, 6:41 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំដំបូងបំផុតដើម្បីចាប់ផ្តើមអនុវត្ត ការសិក្សាសមិទ្ធិលទ្ធភាព គម្រោងមជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ (Kick-Off Meeting of Feasibilities Study on Sihanouk Ville Logistics Complex Project) ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃព្រស្បតិ៍ ១៣កើត ខែជេស្ឋ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៣ ។កិច្ចប្រជុំនេះមានការចូលរួមដោយផ្ទាល់ និងចូលរួមតាមរយៈប្រព័ន្ធវីដេអូពីចម្ងាយ (Zoom) ពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ ក្រុមការងារបច្ចេកទេសនៃ សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC មន្ត្រីបច្ចេកទេសពាក់ព័ន្ធរបស់ ក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្រសួងបរិស្ថាន ក្រសួងរ៉ែ និងថាមពល។កិច្ចប្រជុំនាឱកាសនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណងសំខាន់ចំនួន៦ រួមមាន៖ (១) ការណែនាំអំពីសមាសភាពក្រុមការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (២) ការបញ្ជាក់លើគោលបំណងរបស់រាជរដ្ឋាភិបាលលើគម្រោងការងារនេះ និងអាទិភាព (៣) កិច្ចពិភាក្សាអំពី ការស្វែងរកគន្លឹះនៃរបាយការណ៍សម្រាប់ករណីអាជីវកម្ម ក្នុងទម្រង់ភាពជាដៃគូរវាងរដ្ឋ និងផ្នែកឯកជន (ហៅកាត់ថា PPP) បញ្ហា ឬ ហានិភ័យ ដែលអាចនឹងប៉ះពាល់ដល់គម្រោង (៤)បទបង្ហាញអំពី វិធីសាស្រ្តក្នុងការអនុវត្តការងាររបស់សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៥) ការលើកសំណើអំពីវិធីសាស្ត្រក្នុងការទំនាក់ទំនង និងសម្របសម្រួល រវាងក្រសួងសាធារណការ និងដឹកជញ្ជូន ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ជាមួយនិង សាជីវកម្មហិរញ្ញវត្ថុអន្តរជាតិ IFC (៦) បទបង្ហាញអំពីការកំណត់កាលបរិច្ឆេទ ដែលគ្រោងនឹងផ្តល់ជូននូវលទ្ធផលនៃការសិក្សា និងកិច្ចការជំហានបន្ទាប់។មជ្ឈមណ្ឌលភស្តុភារកម្មក្រុងព្រះសីហនុ គឺជាមជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពមួយក្នុងចំណោម មជ្ឈមណ្ឌលភស្តុភារកម្មអាទិភាពចំនួនពីរ ដែលនឹងត្រូវអភិវឌ្ឍជាបន្តបន្ទាប់តាមផែនការមេ (Comprehensive​​​​​​​ Intermodal Transport Master Plan 2022-2030) និងជា មជ្ឍមណ្ឌលភស្តុភារកម្មទី២ បន្ទាប់ពីគម្រោងអភិវឌ្ឍមណ្ឌលភស្តុភារកម្មភ្នំពេញ (Phnom Penh Logistics Complex) នៅក្នុងប្រទេសកម្ពុជា ដែលនឹងអាចប្រែក្លាយកម្ពុជា ទៅជាមជ្ឈមណ្ឌលភស្តុភារកម្មប្រចាំតំបន់ នៅក្នុងភូមិភាគអាស៊ីអាគ្នេយ៍។ជាមួយនឹងទីតាំងយុទ្ធសាស្ត្រនៅភាគនិរតីតាមឆ្នេរសមុទ្រ និងដោយមានការតភ្ជាប់ល្អជាមួយផ្លូវជាតិ ផ្លូវល្បឿនលឿន ផ្លូវដែក (ដែលអនាគតនឹងក្លាយទៅជា ផ្លូវដែកល្បឿនលឿន) និងផ្លូវអាកាសផងនោះ មជ្ឈមណ្ឌលមណ្ឌលភស្តុភារកម្មនេះ នឹងរួមចំណែកបំពេញសមត្ថភាពបន្ថែម ទៅឱ្យកំពង់ផែក្រុងព្រះសីហនុ ជាកំពង់ផែសមុទ្រទឹកជ្រៅអន្តរជាតិ និងពាណិជ្ជកម្មតែមួយគត់របស់កម្ពុជា ដែលគ្រប់គ្រងពីរភាគបី នៃចំនួនកុងតឺន័រទាំងអស់ដែលឆ្លងកាត់ប្រទេស។គម្រោងនេះត្រូវបានគេរំពឹងថា នឹងត្រូវបានសិក្សាជាដំណាក់កាល ដែលរាជរដ្ឋាភិបាលត្រូវបង់កម្រៃសេវាជូន IFC ទៅតាមដំណាក់កាលនីមួយៗ ប៉ុន្តែថវិកានេះនឹងត្រូវបង្វែរសងមករាជរដ្ឋាភិបាលវិញ ដោយក្រុមហ៊ុនដែលទទួលបានជ័យជម្នះក្នុងការដេញថ្លៃជាសាធារណៈ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុន៣បោះទុនជាង១៥លានដុល្លារបង្កើតរោងចក្រលើទីតាំង៣នេះ
ក្រុមហ៊ុន៣បោះទុនជាង១៥លានដុល្លារបង្កើតរោងចក្រលើទីតាំង៣នេះ
May 30, 2023, 9:38 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖ ១- “BOLITO GARMENT CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅផ្លូវលំ ភូមិម្លូម៉ឺន ឃុំផ្សារដែក ស្រុកពញាឮ ខេត្តកណ្តាល ក្នុងទុនវិនិយោគប្រមាណ ៥,២លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៣៣៦កន្លែង ។ ២- “XIN LI AN SHOES CO., LTD” គម្រោងបង្កើតរោងចក្រផលិតគ្រឿងបន្សំស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកប់អំបិល សង្កាត់កំបូល ខណ្ឌកំបូល រាជធានីភ្នំពេញ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៤៦៨កន្លែង ។ ៣- “NEW HM KNITTING CLOTHING (CAMBODIA) CO., LTD” គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិកែវឧត្តម ឃុំត្រពាំងគង ស្រុកសំរោងទង ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,១លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៤៣១កន្លែង ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Home & Lifestyle EXPO 2023
ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Home & Lifestyle EXPO 2023
May 29, 2023, 11:23 a.m.
ក្រុមហ៊ុន Realestate.com.kh នឹងធ្វើការរៀបចំព្រឹត្តិការណ៍ពិព័រណ៍លំនៅឋានប្រចាំឆ្នាំ2023 (Home & Lifestyle EXPO 2023) ដែលនឹងមកដល់នៅថ្ងៃទី12 និង13 ខែសីហា ឆ្នាំ2023 (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដោយបាននាំមកនូវការផ្តល់ជូនពិសេសៗពីអ្នកអភិវឌ្ឍបុរី និងខុនដូដែលឈានមុខគេរបស់ប្រទេសកម្ពុជា ធនាគារ ធានារ៉ាប់រង និងសេវាកម្មជាច្រើនផ្សេងទៀតសម្រាប់លោកអ្នកដែលកំពុងមានតម្រូវការផ្ទះ ។ទីកន្លែងលំដាប់ស្តង់ដារព្រឹត្តិការណ៍ Home & Lifestyle EXPO ដែលធ្វើការរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ។ ទីតាំងដ៏ធំនេះមានភាពល្បីល្បាញក្នុងសម្រាប់ប្រជាជនកម្ពុជា ជនបរទេស និងអ្នកវិនិយោគបរទេស ដោយសារទីធ្លាធំទូលាយ និងមានផ្លូវចូល ហើយនៅជិតផ្សារអ៊ីអនម៉លភ្នំពេញផ្ទាល់ ដែលជាផ្សារទំនើបដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ។តើអ្នកណានឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងមានវត្តមាននៅក្នុងពិព័រណ៍ Home & Lifestyle EXPO 2023 របស់ Realestate.com.kh រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីៗដូចជា Prince Real Estate Group, Morgan Group, Orkide Development, Dragon Land, Borey Bosba, Leedon Heights, KH Land និងម្ចាស់គម្រោងជាច្រើនផ្សេងទៀត ។អ្នកទិញមិនត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀងល្អបំផុតមួយចំនួនពីបុរី អ្នកអភិវឌ្ឍ និងភ្នាក់ងារនៅក្នុងព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងដែលឈានមុខគេក៏នឹងបង្ហាញអំពី​ដំណើរការផ្តល់ប្រាក់កម្ចីពិសេសៗ និងការធានារ៉ាប់រងសម្រាប់តម្រូវការលំនៅឋាន និងអចលនទ្រព្យផ្សេងទៀតរបស់លោកអ្នកផងដែរ ។ .ការទិញ និងធានាអចលនទ្រព្យរបស់អ្នក មិនចាំបាច់ពិបាកទៀតនោះទេ នៅពេលដែលអ្នកអាចធ្វើបានទាំងអស់នៅក្នុងព្រឹត្តិការណ៍ Home & Lifestyle EXPO 2023 ដែលរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh ។វានឹងក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសាររបស់លោកអ្នកទាំងមូល ដែលបង្ហាញពីសកម្មភាពចូលរួមជាច្រើនដោយថែមទាំងមានការផ្តល់ជូននូវអាហារ និងភេសជ្ជៈដ៏រីករាយដោយអ្នកឧបត្ថម្ភថែមទៀតផង ។ភាពជោគជ័យការតាំងពិព័រណ៍ឆ្នាំ 2022មានអ្នកចូលរួមជាង 12,000 នាក់ ដោយមានជាង 100 នៃម៉ាកយីហោ អ្នកអភិវឌ្ឍអចលនទ្រព្យ ភ្នាក់ងារ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានប្រមូលផ្តុំគ្នាសម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រទេសកម្ពុជានេះ ។ ពិព័រណ៌អចលនទ្រព្យឆ្នាំ2022 ដែលប្រារព្ធឡើងនៅ Premier Center Sen Sok បានជោគជ័យជាមួយនឹងការលក់អចលនទ្រព្យតម្លៃជាង 30 លានដុល្លារអាមេរិក នាពេល​ចុងសប្តាហ៍នៃកម្មវិធី ។ពិព័រណ៍អចលនទ្រព្យបានពង្រឹងខ្លួនជាផ្នែកដ៏សំខាន់នៃព្រឹត្តិការណ៍ក្នុងវិស័យអចលនទ្រព្យនេះ ក្នុងនាមជាប្រជាជនកម្ពុជាវណ្ណៈកណ្តាល និងអ្នកមាន ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យបរទេសចូលរួមពិព័រណ៍នេះដោយជោគជ័យក្នុងការធានានូវកិច្ចព្រមព្រៀង និងឱកាសផ្តល់ជូនដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យ ។ការចុះឈ្មោះជាមុនគឺចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការចូលរួមក្នុងព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីអ្នកដែលនឹងត្រូវចូលរួមកម្មវិធី Home & Lifestyle EXPO 2023 នៅថ្ងៃទី 12 និង 13 ខែសីហា ខាងមុខនេះ !ចុះឈ្មោះឥឡូវនេះ
គម្រោងបុរី ដឹ រ៉េស៊ីដិន បានឈ្នះពានរង្វាន់ «គម្រោងលំនៅ​ឋាន​ និង​​ផ្ទះអាជីវកម្មល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២៣
គម្រោងបុរី ដឹ រ៉េស៊ីដិន បានឈ្នះពានរង្វាន់ «គម្រោងលំនៅ​ឋាន​ និង​​ផ្ទះអាជីវកម្មល្អបំផុតប្រចាំឆ្នាំ» ក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ២០២៣
May 25, 2023, 6:54 a.m.
ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន គឺជាក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យថ្មីមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា ដែលកាលពីពេលថ្មីៗនេះបានទទួលនូវពានរង្វាន់ដ៏មានកិត្យានុភាពមួយនៅក្នុងកម្មវិធីប្រគល់ពានរង្វាន់អចលនទ្រព្យកម្ពុជាឆ្នាំ ២០២៣ (CREA) ដែលរៀបចំដោយ Realestate.com.kh សហការជាមួយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, និយ័តករអាជីវកម្មអចលនវត្ថុ និងបញ្ចាំកម្ពុជា (ស្ថិតក្រោមក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) និងសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (CVEA)។ ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យមួយនេះ បានឈ្នះពានរង្វាន់ គម្រោងលំនៅ​ឋាន​ និងផ្ទះ​អាជីវ​កម្មល្អបំផុតប្រចាំឆ្នាំ សម្រាប់គម្រោងដំបូងរបស់ខ្លួនគឺ គម្រោងបុរី ដឹ រ៉េស៊ីដិន ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ ២០២១ និងបានអភិវឌ្ឍយ៉ាងឆាប់រហ័សទៅជាសហគមន៍លំនៅឋាន និងតំបន់​ពាណិជ្ជកម្មដ៏មានសក្តានុពលមួយតាមបណ្តោយផ្លូវ ៥០ ម៉ែត្រ ។ឆ្នាំ ២០២៣ នេះ គឺជាលើក​ដំបូងដែល​ក្រុមហ៊ុន ដាលីន ប្រផឹធី ឌីវេឡុបម៉ិន បោះជំហាន​ចូលក្នុងកម្មវិធីប្រគល់ពានរង្វាន់ប្រចាំឆ្នាំដ៏​ល្បីល្បាញ​នេះ​ ។​ ស្ថាបនិក និង​អគ្គនាយិកានៃក្រុមហ៊ុននេះបានឱ្យដឹងថា ការទទួលស្គាល់នេះ គឺជាលទ្ធផលជាក់ស្តែងនៃការខិតខំប្រឹងប្រែង ការជឿទុកចិត្ត និងកិច្ចសហ​ការពីក្រុមការងារទាំងមូល​ក្នុងគម្រោងដំបូងរបស់ខ្លួនគឺគម្រោងបុរី ដឹ រ៉េស៊ីដិន ។លោក​ស្រី​ លី ដាលីន​ ដែល​ជា​ស្ថាបនិក​ និង​អគ្គ​នាយិកា​ក្រុមហ៊ុន​ មាន​ប្រសាសន៍​ថា​៖​ “ពាន​រង្វាន់មួយនេះមានអត្ថន័យខ្លាំងណាស់សម្រាប់យើងទាំងអស់គ្នា ជាពិសេសចំពោះក្រុមការងារដែលបានខំប្រឹងប្រែងអស់ពីសមត្ថភាពដើម្បីធ្វើឱ្យគម្រោងបុរី ដឹ រ៉េស៊ីដិន លេចចេញជារូបរាង។ គម្រោងនេះបានចាប់ផ្តើមនៅចំពេលនៃការផ្ទុះរីករាលដាលខ្លាំង​នៃជំងឺកូវីដ-១៩ ហើយក្រុម​ការ​ងារ​ទាំ​ង​អស់​សហ​ការគ្នាយ៉ាងស្អិតរមួតក្នុងការធ្វើការងារជាក្រុម មានភាពបត់បែន និងការយោគយល់គ្នាទៅវិញទៅមក ដើម្បីឆ្លងកាត់ពេលដ៏លំបាកនោះ​​ ព្រមទាំងអាចបំពេញតាមការសន្យារបស់យើងក្នុង​ការ​ផ្តល់​នូវលំនៅឋានប្រកបដោយគុណភាពជូនដល់អតិថិជនរបស់យើង” ។​លោកស្រី ដាលីន បានមានប្រសាសន៍ទៀត​ថា ពានរង្វាន់ដែលក្រុមហ៊ុនរបស់លោកស្រីទទួលបានគឺសក្តិសមបំផុតទៅនឹងទស្សនវិស័យរបស់ក្រុមហ៊ុន ក្នុងការអភិវឌ្ឍសហគមន៍លំនៅឋាន និងអគារពាណិជ្ជកម្មប្រកបដោយគុណភាព ដែលផ្តល់នូវប្រណិតភាព ផាសុកភាព និងអត្ថប្រយោជន៍ប្រចាំ​ថ្ងៃ​ជា​ច្រើន​ទៀត​សម្រាប់អតិថិជនរបស់លោកស្រី ។លោកស្រីបានបន្តថា៖ “យើងនឹងមិនអាចឈ្នះពានរង្វាន់នេះបានទេ ប្រសិនបើគ្មានទំនុកចិត្ត និងការគាំទ្រពីសំណាក់អតិថិជនរបស់យើង ហើយខ្ញុំក៏សូមអរគុណដល់អតិថិជនគ្រប់រូបផងដែរ។ នេះគ្រាន់តែជាការចាប់ផ្តើមនៃដំណើរឈានទៅមុខដោយក្តីសង្ឃឹម ស្នាមញញឹមរបស់យើងដើម្បីខិតខំប្រឹងប្រែងធ្វើការឱ្យកាន់តែជិតស្និទ្ធជាមួយក្រុមការងារ និងដៃគូអាជីវកម្មរបស់ក្រុមហ៊ុន ហើយនិងដើម្បីនាំយកអ្វីដែលថ្មី ទំនើបកម្ម និងផ្តល់នូវស្តង់ដា​នៃការរស់នៅប្រកបដោយគុណភាព ផាសុកភាព និងសុវត្ថិភាពសម្រាប់ក្រុមគ្រួសារគ្រប់គ្នាកាន់តែច្រើនទៀតនៅក្នុងប្រទេសកម្ពុជា និងអន្តរជាតិផងដែរ” ។Daline Property Development Co., LTDHP: 015 98 57 58 / 012 60 35 45 (Head of Sales & Marketing)Office: 078 31 32 33Email: vicheth@dl-development.co#36 St 228, Sangkat Chaktomuk, Khan Daun Penh, Phnom Penh, Cambodia 120207ឈ្វេងយល់បន្ថែមអំពីគម្រោងនេះ !
ក្រុមហ៊ុនអាល្លឺម៉ង់ និងចិនបោះទុនជាង៥០លានដុល្លារបង្កើតរោងចក្រចំនួន៦ក្នុងខេត្ត១នេះ
ក្រុមហ៊ុនអាល្លឺម៉ង់ និងចិនបោះទុនជាង៥០លានដុល្លារបង្កើតរោងចក្រចំនួន៦ក្នុងខេត្ត១នេះ
May 24, 2023, 9:53 a.m.
ខេត្តកំពុងស្ពឺដែលធ្លាប់តែជាខេត្តមួយសម្បូរដីវាលស្រែដើមត្នោតដុះពាសវាលពាសកាល ប៉ុន្តែនាពេល​បច្ចុប្បន្នខេត្តមួយនេះបានប្រែក្លាយខ្លួនទៅជាខេត្តសរសៃរឈាមសេដ្ឋកិច្ចមួយដ៏សំខាន់របស់កម្ពុជា ។ មិនតែប៉ុណ្ណោះដោយសារតែមានសក្តានុពលបានធ្វើឱ្យខេត្តកំពុងស្ពឺទាក់ទាញគម្រោងវិនិយោគធំៗជាច្រើនទៅធ្វើការបណ្តាក់ទុនវិនិយោគជាបន្តបន្ទាប់ ។ជាក់ស្តែងថ្មីៗនេះក្រុមហ៊ុនមកពីប្រទេសអាល្លឺម៉ង់ និងចិនបានបណ្តាក់ទុនវិនិយោគប្រមាណជាង៥០លានដុល្លារលើការបង្កើតក្រុមហ៊ុនថ្មីចំនួន៦នៅលើទឹកដីនៃខេត្តកំពង់ស្ពឺដែលអាចបងកើតការងារបានរង្វង់ពី៦០០០ទៅ១ម៉ឺនកន្លែងឯណោះ ។ នេះបើយោងតាមជូនដំណឹងរបស់ឯកឧត្តម វ៉ី សំណាង អភិបាល នៃគណៈអភិបាលខេត្តកំពង់ស្ពឺ ។ឯកឧត្តម វ៉ី សំណាង ក៏បានឱ្យដឹងតាមរយៈហ្វេសប៊ុកផេកផ្លូវការបស់លោកយ៉ាងដូច្នេះថា ៖ «សូមស្វាគមន៍ការអញ្ជើញមកកាន់ទឹកដីខេត្តកំពង់ស្ពឺ របស់ក្រុមហ៊ុនយូម៉ាក!!! នាថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០២៣ តាមរយៈតំណាងក្រុមហ៊ុនយូម៉ាក មកពីប្រទេសអាល្លឺម៉ង់ និង ចិន បានបញ្ជាក់ថាលោកនឹងនាំរោងចក្រចំនួន៦ ( ផលិតកាបូប ស៊ីលីកូន គ្រឿងកែសម្ផស្ស ក្រដាសវេចខ្ចប់ និង របស់របរប្រើប្រាស់របស់សត្វសុនខ ) មកកាន់ទឹកដីខេត្តកំពង់ស្ពឺនាពេលដ៏ខ្លីខាងមុខ ដោយប្រើប្រាស់ទុនវិនិយោគប្រហែលជាង៥០លានដុល្លារសហរដ្ឋអាមេរិក។នឹងអាចផ្ដល់ឱកាសការងារដល់កម្មករ-កម្មការិនី ក្នុងរង្វង់ពី៦០០០ ទៅ១ម៉ឺនកន្លែង» ។ខេត្តកំពង់ស្ពឺបានក្លាយទៅជាប៉ូលសេដ្ឋកិច្ចជាតិមួយដ៏សំខាន់ដែលស្ថិតនៅចន្លោះរាជធានីភ្នំពេញ និងខេត្តព្រះសីហនុ ។ ខេត្តនេះកំពុងមានសក្តានុពល​ខ្លាំងក្នុងផ្នែកឧស្សាហកម្មរោងចក្រ ដែលវិស័យនេះបានជួយកំណើនសេដ្ឋកិច្ចជាតិ និងសេដ្ឋកិច្ចគ្រួសារ​យ៉ាងសំខាន់នៅក្នុងប្រទេស​កម្ពុជា។ ត្រឹមដើមឆ្នាំ២០២៣ ខេត្តនេះទទួលបានគម្រោងបង្កើតរោងចក្រសហគ្រាសជិត១០ដែលសុទ្ធសឹងជាគម្រោងធំៗសរុបមាន​តម្លៃរាប់សិបលានដុល្លារ ដោយបានផ្តល់ការងារដល់ពលរដ្ឋក្នុងតំបន់រាប់ម៉ឺននាក់ ៕ស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យនៅក្នុងខេត្តកំពង់ស្ពឺ? ពួកយើងអាចជួយអ្នកបាន !
ក្រុមហ៊ុន២បោះទុនជាង១១លានដុល្លារបើករោងចក្រលើទីតាំង២នេះ
ក្រុមហ៊ុន២បោះទុនជាង១១លានដុល្លារបើករោងចក្រលើទីតាំង២នេះ
May 19, 2023, 8:09 a.m.
តាមសំណើសុំវិនិយោគរបស់ក្រុមហ៊ុន គណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានសម្រេចចេញវិញ្ញាបនបត្រចុះបញ្ជីគម្រោងវិនិយោគជូនដល់ក្រុមហ៊ុនដូចខាងក្រោម៖១-GENMEI INDUSTRIAL (CAMBODIA) CO., LTD គម្រោងបង្កើតរោងចក្រកាត់ដេរសម្លៀកបំពាក់ ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិក្របីត្រាំ ឃុំជង្រុក ស្រុកគងពិសី ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៨លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ៣.៧៦៩កន្លែង។២-TAI FONG SHOES (CAMBODIA) MANUFACTURING CO., LTD គម្រោងបង្កើតរោងចក្រផលិតស្បែកជើង ដែលមានទីតាំងវិនិយោគស្ថិតនៅភូមិព្រះម្លប់ ឃុំភារីមានជ័យ ស្រុកបរសេដ្ឋ ខេត្តកំពង់ស្ពឺ ក្នុងទុនវិនិយោគប្រមាណ ៥,៦លានដុល្លារអាម៉េរិក និងអាចបង្កើតការងារបានចំនួន ១.៩២៨កន្លែង ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ច្បាស់ការហើយ ! ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងប្រតិបត្តិការ៥០ឆ្នាំទើបប្រគល់ជូនរដ្ឋ
ច្បាស់ការហើយ ! ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតនឹងប្រតិបត្តិការ៥០ឆ្នាំទើបប្រគល់ជូនរដ្ឋ
May 19, 2023, 6:15 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងរាជរដ្ឋាភិបាលកម្ពុជា បានអញ្ជើញចុះហត្ថលេខាលើកិច្ចសន្យាភាពជាដៃគូរវាងរដ្ឋ និងឯកជន នៃគម្រោងហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿន តភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់ក្រុងបាវិតជាមួយ លោក Zhou Yong តំណាងក្រុមហ៊ុនសាជីវកម្មថ្នល់ និងស្ពានចិន (CRBC) ដោយមានការអញ្ជើញចូលរួមជាសក្ខីភាពពីសំណាក់ ឯកឧត្តម លោកជំទាវ ជាថ្នាក់ដឹកនាំ តំណាងក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមដោយវត្តមានលោក លោកស្រី មន្ត្រីរាជការ និងអ្នកសារព័ត៌មានជាច្រើនរូប ។ ពីធិចុះហត្ថលេខានេះធ្វើឡើងនាទីស្តីការក្រសួងកាលពីព្រឹកថ្ងៃព្រហស្បតិ៍ ១៤រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ ។កិច្ចសន្យាភាពជាដៃគូ រវាងរដ្ឋ និងឯកជន (Public Private Partnership) ហៅកាត់ថា PPP ត្រូវបានចែកចេញជាពីរផ្នែកសំខាន់ៗ រួមមាន៖ (១) កិច្ចសន្យា PPP ដែលចែងអំពីគោលការណ៍រួមសំខាន់ៗសម្រាប់អនុវត្តការសាងសង់ និងដាក់ឱ្យប្រតិបត្តិការផ្លូវល្បឿនលឿនភ្នំពេញ- ក្រុងបាវិត និង (២) ឯកសារឧបសម្ព័ន្ធពាក់ព័ន្ធ ដែលមានចែងលម្អិតអំពីការអនុវត្តគោលការណ៍ ដែលបានឯកភាពគ្នាជាគោលការណ៍នៅក្នុងកិច្ចសន្យា ។ទន្ទឹមនេះកិច្ចសន្យា PPP នេះ ក៏ត្រូវបានរៀបចំ និងអនុវត្ត ក្រោមក្របខណ្ឌច្បាប់ស្ដីពី PPP និងលិខិតបទដ្ឋានគតិយុត្តជាធរមាន និងដោយឈរលើគោលការណ៍មិនផ្តល់កិច្ចធានាសម្រាប់គម្រោង និងរក្សា "ខ" និងលក្ខខណ្ឌនៃកិច្ចសន្យា ដូចគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ តាមការសម្រេចដ៏ខ្ពង់ខ្ពស់របស់ សម្ដេចតេជោនាយករដ្ឋមន្ដ្រី ។គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត ត្រូវបានឯកភាពគ្នាជាគោលការណ៍ក្រោមកិច្ចសន្យា PPP ដែលបានចុះហត្ថលេខានាឱកាសនេះ មានប្រវែង១៣៥,១០ គីឡូម៉ែត្រ សាងសង់ជា ០៤ គន្លង ដោយឆ្លងកាត់ខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ។សាងសង់ជាមួយទុនវិនិយោគប្រមាណ ១,៣៥ ពាន់លានដុល្លារអាមេរិក និងរយៈពេលសាងសង់ ០៤ឆ្នាំ ក្រោមទម្រង់វិនិយោគសាងសង់-ប្រតិបត្តិការ-ផ្ទេរ (Build-Operate-Transfer) ហៅកាត់ថា BOT ដូចគ្នាទៅនឹង គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុដែរ ហើយក្រុមហ៊ុននឹងធ្វើប្រត្តិបត្តិការរយៈពេល៥០ឆ្នាំ មុនពេលផ្ទេរជូនរាជរដ្ឋាភិបាល ។ដោយឡែកហិរញ្ញប្បទានសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នឹងត្រូវប្រើប្រាស់ប្រភពពីថវិកាជាតិ ដោយនឹងផ្ដល់កិច្ចសន្យាសាងសង់នេះទៅក្រុមហ៊ុន CRBC ដូចគ្នា ដែលនាំឱ្យការធ្វើដំណើរឆ្លងកាត់ស្ពាននេះ នឹងមិនមានការគិតប្រាក់ឡើយ។ ការសាងសង់ស្ពាននេះ ត្រូវអនុវត្តឱ្យបានរួចរាល់មុន ឬដំណាលគ្នាទៅនឹងការបើកដំណើរការផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត តាម “ខ” និងលក្ខខណ្ឌ ដូចមានចែងនៅក្នុងកិច្ចសន្យា PPP។សូមជម្រាបជូនថា ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងបាវិត នឹងត្រូវតភ្ជាប់ជាមួយគម្រោងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ របស់ប្រទេសវៀតណាម ដែលរំពឹងថានឹងរួចរាល់ក្នុងពេលដំណាលគ្នា ។ គម្រោងផ្លូវល្បឿនលឿនខ្សែទី២ ភ្នំពេញ-ក្រុងបាវិតនេះ នឹងប្រារព្ធពិធីបើកការដ្ឋានជាផ្លូវការ នៅថ្ងៃទី០៧ ខែមិថុនា ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ខណៈដែលគម្រោងផ្លូវល្បឿនលឿនខ្សែទី៣ ភ្នំពេញ-ក្រុងសៀមរាប គ្រោងនឹងបញ្ចប់ការសិក្សាសមិទ្ធិលទ្ធភាពនៅចុងខែឧសភានេះ គ្រោងនឹងចុះអនុស្សារណៈនៃការយោគយល់ (MoU) ក្នុងពេលឆាប់ៗនេះផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
អ្វីដែលរងចាំជិតមកដល់ហើយ ! គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជិតបើកការដ្ឋានសាងសង់ហើយ
អ្វីដែលរងចាំជិតមកដល់ហើយ ! គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិតជិតបើកការដ្ឋានសាងសង់ហើយ
May 15, 2023, 10:07 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំ កិច្ចប្រជុំក្រុមការងារត្រៀមរៀបចំពិធីបើកការដ្ឋានគម្រោងសាងសង់ហេដ្ឋារចនាសម្ព័ន្ធផ្លូវល្បឿនលឿនតភ្ជាប់ពី រាជធានីភ្នំពេញទៅក្រុងបាវិត និងស្ពានតភា្ជប់ ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីជំនាញ បច្ចេកទេសរបស់ក្រសួងជាច្រើនរូបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្តីការក្រសួង កាលពីព្រឹកថ្ងៃចន្ទ ១១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹងថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២៣ ។កិច្ចប្រជុំនេះត្រូវបានរៀបចំឡើងក្នុងគោលបំណងបែងចែកតួនាទី និងភារកិច្ចជូនដល់សមាជិក សមាជិកាក្រុមការងារសម្រាប់ត្រៀមរៀបចំកម្មវិធីប្រកាសបើកការដ្ឋាននៃគម្រោងខាងលើ ដើម្បីឱ្យការដឹកនាំ គ្រប់គ្រង ចាត់ចែង និងសម្របសម្រួលកម្មវិធី អាចប្រព្រឹត្តទៅបានដោយរលូន ប្រកបដោយ សុវត្ថិភាព និងប្រសិទ្ធភាពការងារទៅតាមបំណែងចែកការងារ ។ឯកឧត្តមរដ្ឋលេខាធិការ ប្រធានអង្គប្រជុំ បានណែនាំសមាជិកសមាជិកាក្រុមការងារទាំងអស់ឱ្យទទួលខុសត្រូវលើភារកិច្ច ស្ថិតក្រោមដែនសមត្ថកិច្ចរបស់ខ្លួន ដែលបានកំណត់ឱ្យអស់ពីសមត្ថភាព និង លទ្ធភាព សំដៅត្រៀមរៀបចំពិធីប្រកាសបើកការដ្ឋានគម្រោងនេះអាចសម្រេចទៅបានប្រកបដោយ ជោគជ័យតាមការគ្រោងទុក ។បើតាមប្រភពឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូនធ្លាប់បានបញ្ជាក់ថា ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតមានចំងាយសរុប១៣៨គីឡូម៉ែត្រ និងធ្វើស្ពានឆ្លងទន្លេមេគង្គដ៏វែងមួយដែលគិតទាំងស្ពាន និងផ្លូវប្រហែលជា៥គីឡូម៉ែត្រ ហើយថវិកាដែលគ្រោងបណ្ដាក់ទុនប្រមាណ១៦៣៨លានដុល្លារអាមេរិក បើធៀបនឹងផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុមានទំហំតិចជាងតែប្រវែងក៏ខ្លីជាងផ្លូវល្បឿនលឿនទី១ដែរ ។ ផ្លូវនេះនឹងត្រូវបញ្ចប់នៅចុងឆ្នាំ២០២៦ ឬក៏ដើមឆ្នាំ២០២៧ ដែលគម្រោងផ្លូវនេះដែរនឹងជួយតភ្ជាប់ប៉ូលសេដ្ឋកិច្ចភ្នំពេញទៅកាន់បាវិត និងបន្តទៅកាន់ប្រទេស​វៀតណាម និងប្រទេសអាស៊ានផ្សេងៗទៀត ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
រដ្ឋគ្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
រដ្ឋគ្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គតភ្ជាប់ទៅគម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត
May 11, 2023, 7:59 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តមរដ្ឋលេខាធិការក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញដឹកនាំកិច្ចប្រជុំពិនិត្យ និងពិភាក្សាលើគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ដោយមានការចូលរួមពីថ្នាក់ដឹកនាំក្រសួង និងមន្រ្តីបច្ចេកទេសរបស់ក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) ជាច្រើនរូបផងដែរ ។ កិច្ចប្រជុំនេះធ្វើឡើងនាទីស្ដីការក្រសួង កាលពីព្រឹកថ្ងៃពុធ ៦រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស ២៥៦៧ ត្រូវនឹង ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៣ ។កិច្ចប្រជុំនេះ ត្រូវបានរៀបចំឡើងក្នុងគោលបំណង ដើម្បីពិភាក្សាលើរបាយការណ៍ស្តីពីការសិក្សាសមិទ្ធិលទ្ធភាពនៃគម្រោងសាងសង់ស្ពានឆ្លងទន្លេមេគង្គ តភ្ជាប់ទៅគម្រោងសាងសង់ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត ក៏ដូចជាដើម្បីប្រមូលមតិយោបល់ និងធាតុចូលពីអ្នកជំនាញបច្ចេកទេសក្រសួង និងក្រុមហ៊ុនសាជីវកម្ម ស្ពាន-ថ្នល់ចិន (CRBC) សំដៅធ្វើយ៉ាងណាឱ្យរបាយការណ៍នៃការសិក្សានេះ កាន់តែមានលក្ខណៈគ្រប់ជ្រុងជ្រោយ និងទទួលយកបានពីភាគីពាក់ព័ន្ធ ។ក្នុងនោះដែរ អង្គប្រជុំបានជជែកពិភាក្សាលម្អិតលើផ្នែកបច្ចេកទេសនីមួយៗ ក្នុងការកែសម្រួល និងបំពេញបន្ថែមនូវតម្រូវការចាំបាច់មួយចំនួន ដើម្បីធ្វើឱ្យប្រសើរឡើងនូវស្ដង់ដារបច្ចេកទេស និងសមស្របតាមស្ថានភាពបច្ចុប្បន្នសម្រាប់ប្រើប្រាស់ក្នុងព្រះរាជាណាចក្រកម្ពុជា ។ថ្លែងទៅកាន់អង្គប្រជុំនាឱកាសនោះ ឯកឧត្តមរដ្ឋលេខាធិការប្រធានអង្គប្រជុំ បានជំរុញលើកទឹកចិត្តឱ្យមន្ត្រីជំនាញបច្ចេកទេសពាក់ព័ន្ធទាំងអស់ ផ្តល់មតិយោបល់ និងពិភាក្សាឱ្យបានស៊ីជម្រៅបន្ថែមទៀតទាក់ទងនឹងបញ្ហាបច្ចេក​ទេស​ដើម្បីបំពេញបន្ថែមចំណុចខ្វះក្នុងរបាយការណ៍នេះ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ប្រពៃណាស់ ! កំពង់ផែពហុបំណងដែលអាចផ្ទុកទំនិញដល់ទៅ១០ម៉ឺន​​តោន​ចុះហត្ថលេខាសាងសង់ហើយ
ប្រពៃណាស់ ! កំពង់ផែពហុបំណងដែលអាចផ្ទុកទំនិញដល់ទៅ១០ម៉ឺន​​តោន​ចុះហត្ថលេខាសាងសង់ហើយ
May 9, 2023, 7:57 a.m.
រាជធានីភ្នំពេញ ៖ ឯកឧត្តម ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន បានអញ្ជើញជាសក្ខីភាព ក្នុងពិធីចុះហត្ថលេខាលើកិច្ចសន្យាសាងសង់កំពង់ផែពហុបំណងកំពត រវាងក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក (KAMPOT LOGISTIC AND PORT COMPANY LIMITED) និងក្រុមហ៊ុន ឆាយណាហាប៊ើរ អេនជីនារីងខមភេនី អិលធីឌី (CHINA HARBOUR ENGINEERING COMPANY LTD) ដែលក្នុងកម្មវិធីនេះក៏មានការចូលរួមពីថ្នាក់ដឹកនាំក្រសួង តំណាងក្រុមហ៊ុន និងក្រុមការងារនៃក្រុមហ៊ុនជាហត្ថលេខីទាំងពីរ ជាច្រើនរូបផងដែរ ។ ពិធីចុះហត្ថលេខានេះធ្វើឡើងកាលពីព្រឹកថ្ងៃសុក្រ ១រោច ខែពិសាខ ឆ្នាំថោះ បញ្ចស័ក ព.ស.២៥៦៧ ត្រូវនឹងថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២៣ ។កំពង់ផែពហុបំណងដែលបានចុះហត្ថលេខាសាងសង់នាឱកាសនេះ មានទីតាំងស្ថិតនៅភូមិចង្អោន សង្កាត់ព្រែកត្នោត ក្រុងបូកគោ ខេត្តកំពត សាងសង់លើផ្ទៃដីប្រតិបត្តិការទំហំ៦០០ហិកតា និងត្រូវបានសាងសង់ឡើងចាប់តាំងពីដើមឆ្នាំ២០២២ ហើយកំពុងពង្រីកជាបន្តបន្ទាប់ផងដែរ ។ កំពង់ផែនេះជាកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់របស់ក្រុមហ៊ុន កំពតឡូជីស្ទីកអេនផត ឯ.ក ដែលបច្ចុប្បន្ន កំពង់ផែនេះមានលទ្ធភាពឱ្យនាវាផ្ទុកទំនិញទម្ងន់ចាប់ពី ៦០ ០០០តោន ដល់ ១០០ ០០០តោន អាចចូលសំចតបាន ។ក្រុមហ៊ុនបានខិតខំក្នុងការពង្រីកកំពង់ផែនេះជាបន្តបន្ទាប់ និងបានត្រៀមចំណតនាវាមួយចំនួនដែលនឹងបំពាក់ទៅដោយឧបករណ៍លើកដាក់ទំនើបៗ និងទាន់សម័យ ដើម្បីបង្កើនប្រតិបត្តិការអាជីវកម្ម ការនាំទំនិញចេញចូល ឬនាំទំនិញឆ្លងកាត់ទៅប្រទេសទីបី ដែលអាចឱ្យធ្វើចំណេញទាំងពេលវេលា និងថវិកាដល់ពាណិជ្ជករ និងអ្នកវិនិយោគទុន ។ជាមួយគ្នានេះផងដែរ ក្រុមហ៊ុនក៏កំពុងខិតខំប្រឹងប្រែងក្នុងការលើកកម្ពស់គុណភាពសេវាកម្មតាមរយៈការបំពាក់ដោយគ្រឿងម៉ាស៊ីនទំនើបៗ និងបច្ចេកវិទ្យាថ្មីៗដើម្បីបង្កើនសមត្ថភាពការងារ និងបន្តពង្រឹងសមត្ថភាពដល់កម្មករ និងបុគ្គលិកជំនាញ ក៏ដូចជាការប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិកម្ម ដើម្បីពន្លឿនប្រតិបត្តិការការងារ និងកាត់បន្ថយការប្រើប្រាស់ពេលវេលាសម្រាប់អតិថិជនផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
គម្រោងមានជ័យ រ៉េស៊ីដិនស៍: គម្រោងលំនៅឋានថ្មីដ៏ប្រណិតភាព ដែលស្ថិតនៅជាប់នឹងផ្សារទំនើប អុីអន ៣
គម្រោងមានជ័យ រ៉េស៊ីដិនស៍: គម្រោងលំនៅឋានថ្មីដ៏ប្រណិតភាព ដែលស្ថិតនៅជាប់នឹងផ្សារទំនើប អុីអន ៣
May 11, 2023, 9:59 a.m.
គម្រោងមានជ័យ រ៉េស៊ីដិនស៍ អភិវឌ្ឍដោយក្រុមហ៊ុន រ៉ូសម៉ាវែល ប្រផឹធី ឌីវេឡុបម៉ិន ជាគម្រោងលំនៅឋានដ៏ប្រណិតភាពដែលស្ថិតនៅក្នុងតំបន់ប្រកបដោយសក្តានុពលក្នុងរាជធានីភ្នំពេញ។ គម្រោងត្រូវបានបើកលក់ជាផ្លូវការ សម្រាប់អ្នកដែលមានបំណងចង់ទិញលំនៅឋានសម្រាប់ការប្រកបអាជីវកម្ម និងការរស់នៅ ប្រកបដោយឧត្ដមភាព និងភាពស៊ីវីល័យ ស្ថិតនៅភាគខាងត្បូងនៃរាជធានីភ្នំពេញ។ប្រភេទលំនៅឋានទាំងអស់របស់គម្រោងមានជ័យ រ៉េស៊ីដិនស៍ ត្រូវបានគិតគូរយ៉ាងយកចិត្តទុកដាក់ នឹងផ្តោតសំខាន់លើការរស់នៅរបស់អតិថិជន។ រួមបញ្ចូលការរចនាបែបទំនើប និងស៊ីវិល័យ បែបបស្ចិមប្រទេស ផ្សារភ្ជាប់ជាមួយការច្នៃប្រឌិតបរិបទបែបថ្មី បំពាក់នូវសម្ភារបរិក្ខារទាំងផ្នែកខាងក្នុង និងផ្នែកខាងក្រៅដ៏ទាន់សម័យ បរិវេណរស់នៅដ៏ធំទូលាយ មានពន្លឺ និងខ្យល់ធម្មជាតិចេញចូលគ្រប់គ្រាន់ នឹងមានសួនច្បារទំហំជាង ០.៦ ហិកតា ដែលជាសួនច្បារធំបំផុតនៃគម្រោងលំនៅឋាន ឬគម្រោងពាណិជ្ជកម្មនៅតាមបណ្ដោយផ្លូវ ៦០មនេះ។គម្រោងមានជ័យ រ៉េស៊ីដិនស៍ គឺជាគម្រោងអភិវឌ្ឍន៍លំនៅឋានដ៏ធំសម្បើមមួយនៅលើផ្ទៃដីទំហំ ២០ហិកតា ស្ថិតនៅតាមបណ្តោយមហាវិថីសម្តេចតេជោ ហ៊ុន សែន (ផ្លូវ ៦០ម៉ែត្រ) ជាប់នឹងផ្សារទំនើប អុីអន ម៉ល មានជ័យ (AEON 3)ដែលទើបនឹងបើកដំណើរការថ្មីៗនេះ ដោយលោកអ្នកអាចធ្វើដំណើរតាមរយៈថ្មើរជើងពីគម្រោងតែម្ដង។គម្រោងលំនៅឋាន មានជ័យ រ៉េស៊ីដិនស៍ មានជម្រើសវីឡាដល់ទៅ ៤ ប្រភេទ និងហ្សបហោស៍ដល់ទៅ ២ ប្រភេទ ដែលជម្រើសវីឡាមានដូចជា វីឡាឃីង វីឡាឃ្វីន វីឡាព្រីន និង វីឡាព្រីនសេស ខណៈដែលជម្រើស ហ្សបហោស៍ មាន ហ្សបហោស៍ និង ហ្សបហោស៍ស្ពេសហ្សល។ លំនៅឋាន ហ្សបហោស៍របស់ គម្រោង មានជ័យ រ៉េស៊ីដិនស៍ ទាំងអស់គឺបែរមុខទៅកាន់ផ្សារទំនើប AEON 3 ដែលល្អបំផុត សម្រាប់ការប្រកបអាជីវកម្មលក់ផ្សេងៗ ក៏ដូចជាការរស់នៅដោយសុខដុមរមនាផងដែរ។សម្រាប់ព័ត៌មានបន្ថែម សូមទំនាក់ទំនងមកកាន់លេខទូរស័ព្ទ ៖ 078 / 086 / 090 72 77 88
មិនធ្លាប់មាន ! ក្រុមហ៊ុន១នាំយកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មឌីជីថលថ្មីមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យក្នុងការធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនអន្ដរជាតិ!
មិនធ្លាប់មាន ! ក្រុមហ៊ុន១នាំយកបច្ចេកវិទ្យាផ្សាយពាណិជ្ជកម្មឌីជីថលថ្មីមកកាន់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញសម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៏អចលនទ្រព្យក្នុងការធ្វើការផ្សព្វផ្សាយទៅកាន់អតិថិជនអន្ដរជាតិ!
May 3, 2023, 11:03 a.m.
ក្នុងអំឡុងពេល 8 ខែ បន្ទាប់ពីការតែងតាំងភាពជាដៃគូប្រតិបត្តិការណ៍ផ្សាយពាណិជ្ជកម្មផ្តាច់មុខសម្រាប់អាកាសយានដ្ឋានកម្ពុជា ក្រុមហ៊ុន IAAC (សាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មអាកាសយានដ្ឋានអន្តរជាតិ) ដែលជាអ្នកឯកទេសលំដាប់ពិភពលោកក្នុងការគ្រប់គ្រងការផ្សាយពាណិជ្ជកម្មនៅតាមអាកាសយានដ្ឋានអន្តរជាតិ បានឈានចូលយ៉ាងគួរឱ្យកត់សម្គាល់ក្នុងការប្រែក្លាយអាជីវកម្មផ្សព្វផ្សាយពាណិជ្ជកម្មឌីជីថល OOH នៅក្នុងប្រទេសកម្ពុជា ។ ជាមួយនឹងការបង្កើតកម្មវិធីផ្សាយពាណិជ្ជកម្មឌីជីថលរួមបញ្ចូលគ្នាដំបូងគេបង្អស់នៅក្នុងប្រទេសសម្រាប់អាកាសយានដ្ឋានអន្តរជាតិភ្នំពេញ ។ទំនើបកម្មថ្មីនេះត្រូវបានរចនាឡើងដើម្បីផ្តល់ជូនសម្រាប់ម៉ាកយីហោ B2B និង B2C ជាមួយនឹងវិធីថ្មី ច្នៃប្រឌិត និងទាក់ទាញ ដើម្បីភ្ជាប់ទំនាក់ទំនងជាមួយអ្នកអាជីវកម្មកម្ពុជារាប់ពាន់នាក់ ព្រមទាំងអ្នកធ្វើការសម្រេចចិត្តអាជីវកម្មអន្តរជាតិ និងអ្នកទេសចរដែលត្រឡប់មកកាន់ព្រះរាជាណាចក្រអច្ឆរិយៈ ។ គម្រោងវិនិយោគផ្សាយពាណិជ្ជកម្មរាប់លានដុល្លាររបស់ ក្រុមហ៊ុន IAAC នៅអាកាសយានដ្ឋានភ្នំពេញ  កំពុងនាំមកនូវកម្រិតស្ដង់ដាថ្មីនៃភាពទំនើប និងការច្នៃ ប្រឌិតយ៉ាងរហ័សដល់ទីផ្សារផ្សព្វផ្សាយពាណិជ្ជកម្មមកកាន់ប្រទេសកម្ពុជា។IAAC សូមធ្វើការណែនាំនូវផលិតផលចុងក្រោយបំផុតដែលជាបណ្តាញផ្សាយពាណិជ្ជកម្មឌីជីថលដែលទើបតែបានធ្វើការទំនើបកម្មដោយអាចភ្ជាប់ទំនាក់ទំនង និងផ្សព្វផ្សាយផលិតផល នៃសេវាកម្មរបស់លោកអ្នកទៅកាន់អ្នកធ្វើដំណើរក្នុងប្រទេស ដោយសារវេទិកាផ្សាយពាណិជ្ជកម្មថ្មីនេះជាប្រភេទដំបូងគេនៅក្នុងប្រទេសកម្ពុជា ដែលទទួលស្គាល់ពីអ្នកផ្សាយពាណិជ្ជកម្មពីវិស័យនានារួមមាន ការអភិវឌ្ឍន៍អចលនទ្រព្យ, ទូរគមនាគមន៍, សេវាកម្មដឺកជញ្ជូនម្ហូបអាហារ, សណ្ឋាគារ និងវិស័យទេសចរណ៍ នានា។សម្រាប់ក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យ ជាពិសេសការងើបឡើងវិញនៃចំនួនអ្នកទេសចរចិនមកកាន់ប្រទេសកម្ពុជា រួមជាមួយនឹងការណែនាំនៃបណ្តាញផ្សព្វផ្សាយអេក្រង់ Digital Arrivals Network នេះជាពេលវេលាដែលល្អបំផុត ។ ជាទូទៅពេលវេលារង់ចាំជាមធ្យម 15 នាទីសម្រាប់អីវ៉ាន់ អេក្រង់ឌីជីថល LED ដ៏ធំចំនួន12ផ្ទាំងដែលមានទីតាំងនៅលើរទេះដាក់ឥវ៉ាន់នីមួយៗនៅអាកាសយានដ្ឋានភ្នំពេញ ត្រូវបានបំពាក់សម្រាប់ការផ្សាយពាណិជ្ជកម្មដែលមិនអាចខ្វះបាន ដោយផ្តល់ផលប្រយោជន៍ជាច្រើនសម្រាប់អ្នកអភិវឌ្ឍន៍អចលនទ្រព្យ ។ការឈានចូល និងការផ្លាស់ប្តូរយ៉ាងឆាប់រហ័សរបស់ IAAC នៃអាជីវកម្មផ្សាយពាណិជ្ជកម្មនៅទូទាំងអាកាសយានដ្ឋានកម្ពុជា មិនត្រឹមតែបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រុមហ៊ុនក្នុងការនាំយកដំណោះស្រាយផ្សាយពាណិជ្ជកម្មប្រកបដោយភាពច្នៃប្រឌិត និងប្រណិតភាពមកកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែ IAAC បានដើរតួយ៉ាងសំខាន់ដើម្បីជួយដឹកនាំការអភិវឌ្ឍន៍បន្ថែមទៀតនៃអាជីវកម្មផ្សាយពាណិជ្ជកម្មឌីជីថល OOH នៅកម្ពុជា ៕សម្រាប់ព័ត៌មានបន្ថែមសូមចូលទៅកាន់គេហទំព័រ www.airportadvertising.com ឬទំនាក់ទំនង ៖Name: Ms. Sophea LunPosition: Senior Growth ManagerEmail: sophea.lun@airportadvertising.comPhone: +855 98 970 880
ក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុរួចរាល់កម្ពុជានឹងចំណេញគុណនឹង២លើរឿងនេះ
ក្រោយកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុរួចរាល់កម្ពុជានឹងចំណេញគុណនឹង២លើរឿងនេះ
May 3, 2023, 8:16 a.m.
កំពង់ផែស្វយ័តក្រុងព្រះសីហនុដែលជាមាត់ច្រកដឹកជញ្ជូនតាមផ្លូវទឹកដ៏សំខាន់ និងជាកំពង់ផែទឹកជ្រៅតែមួយគត់របស់កម្ពុជា ដោយកំពង់ផែនេះអាចឱ្យនាវាធំៗដឹកទំនិញពីកម្ពុជាទៅកាន់អាមេរិក និងអឺរ៉ុបមិនចាំបាច់ឆ្លងកាត់កំពង់ផែប្រទេសជិតខាងដូចជាសិង្ហបុរី ឬវៀតណាមទៀតនោះទេ ដែលអាចចំណេញពេលវេលា និងតម្លៃលើកដាក់ទំនិញដល់ទៅ២ដង ។សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជាបានបញ្ជាក់ក្នុងពិធីបើកការដ្ឋានសាងសង់ចំណតផែកុងតឺន័រនៅខេត្តព្រះសីហនុ និងខួបអនុស្សាវរីយ៍លើកទី៧០ នៃទំនាក់ទំនងការទូតរវាងកម្ពុជា-ជប៉ុន កាលពីថ្ងៃទី០១ ខែឧសភា ឆ្នាំ២០២៣ ថាយ៉ាងហោចណាស់កម្ពុជាអាចចំណេញ២០០ដុល្លារក្នុងមួយទូកុងតឺន័រ ក្រោយពេលកំពង់ផែទឹកជ្រៅជំហានទី១បញ្ចប់ការសាងសង់នៅឆ្នាំ២០២៦ ។ចំណតផែកុងតឺន័រថ្មីនេះគឺជាការអភិវឌ្ឍបន្ថែមទៀតដើម្បីពង្រីកសមត្ថភាពរបស់កំពង់ផែស្វយ័តក្រុងព្រះសីហនុ និងឆ្លើយតប ទៅនឹងការកើនឡើងនៃបរិមាណកុងតឺន័រឆ្លងកាត់កំពង់ផែនាពេលបច្ចុប្បន្ន និងពេលអនាគត ដោយចំណតផែកុងតឺន័រថ្មីនេះនឹងប្រើប្រាស់រយៈពេលសាងសង់ចំនួន៣៦ខែ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ ត្រូវសាងសង់ជា៣ដំណាក់កាលដែលរួមមាន៖១. ចំណតផែច្រាំងទំនិញទូទៅ៖ មានប្រវែង ២៥៣ម៉ែត្រ គ្រោងនឹងបញ្ចប់នៅខែកញ្ញា ឆ្នាំ២០២៤ (គម្រោងសាងសង់ចំនួន ១៨ខែ) នឹងត្រូវសាងសង់កែសម្រួលជាចំណតផែថ្មី ដោយបំពាក់មធ្យោបាយលើកដាក់កុងតឺន័រទំនើប ដែលអាចជួយបង្កើនសមត្ថភាពចំណតផែកុងតឺន័របន្ថែមប្រមាណ ៣៥% (២៥០.០០០TEUs/១ឆ្នាំ) ។២. ចំណតផែកុងតឺន័រថ្មី-ជំហានទី១៖ មានប្រវែង ៣៥០ម៉ែត្រ ជម្រៅទឹក ១៤,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៦ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ៦០.០០០DWT (ឬស្មើនឹង៤.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៤៥០.០០០TEUs/១ឆ្នាំ។៣. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី២៖ មានប្រវែង ៤០០ម៉ែត្រ ជម្រៅទឹក ១៦,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៨ (គម្រោងសាងសង់ចំនួន ៣៦ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១២០.០០០DWT (ឬស្មើនឹង១០.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូននៅក្នុងតំបន់សមុទ្រឥណ្ឌា និងប៉ាស៊ីហ្វិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៥៧០.០០០TEUs/១ឆ្នាំ។៤. ចំណតផែកុងតឺន័រទឹកជ្រៅថ្មី-ជំហានទី៣៖ មានប្រវែង ៤៣០ម៉ែត្រ ជម្រៅទឹក ១៧,៥ម៉ែត្រ គ្រោងនឹងបញ្ចប់នៅឆ្នាំ២០២៩ (គម្រោងសាងសង់ចំនួន ៤២ខែ) មានសមត្ថភាពអាចអនុញ្ញាតឱ្យនាវាកុងតឺន័រមានទម្ងន់ផ្ទុក ១៦០.០០០ DWT (ឬស្មើនឹង១៥.០០០TEUs) ដែលមានផ្លូវដឹកជញ្ជូនក្នុងតំបន់អឺរ៉ុប និងអាមេរិក ទៅ-មកកំពង់ផែស្វយ័តក្រុងព្រះសីហនុ ហើយនឹងបង្កើនសមត្ថភាពកំពង់ផែបន្ថែមប្រមាណ ៦១៧.០០០ TEUs/១ឆ្នាំ។គួរបញ្ជាក់ផងដែរថា កាលពីឆ្នាំ២០២១ កំពង់ផែស្វយ័តក្រុងព្រះសីហនុមានទំនិញឆ្លងកាត់ប្រមាណ៧លានតោនកើនឡើងជិត៦% និងចំណូលសរុបមានប្រមាណ៩០លានដុល្លារកើនឡើង១៧%បើធៀបនឹងការអនុវត្តឆ្នាំ២០២០ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជានឹងឆ្លងកាត់ខេត្តចំនួន៣នេះ
ផ្លូវល្បឿនលឿនភ្នំពេញ-បាវិតរបស់កម្ពុជានឹងឆ្លងកាត់ខេត្តចំនួន៣នេះ
May 3, 2023, 7:41 a.m.
ការសាងសង់បណ្តាញផ្លូវល្បឿនលឿន (Expressway)​​ ជាកត្តាដ៏ធំជាងគេសម្រាប់ពង្រឹងសមត្ថភាពបណ្តាញ​ផ្លូវ​នៅកម្ពុជា​ ព្រោះ​ផ្លូវល្បឿ​ន​លឿនអាចបម្រើសេវាកម្មដឹកជញ្ជូនល្អជាងផ្លូវធម្មតា និងត្រូវបានគេចាត់ទុក​​ជា​​មូល​ដ្ឋាន​​​សម្រាប់​​វិស័យឧស្សាហកម្មទំនើបៗ និងសកម្មភាពដឹកជញ្ជូនធន់ធ្ងន់ផងដែរ។គម្រោងផ្លូវល្បឿនលឿនភ្នំពេញ-បាវិត (Phnom Penh-Bavet Expressway) ដែលទទួលការសាងសង់ដោយក្រុមហ៊ុនអាជីវកម្មស្ពាន និងថ្នល់ចិន (CRBC) ក្រោមទុនវិនិយោគប្រមាណជាង ១៦០០ លានដុល្លារ ហើយក៏ជាផ្លូវល្បឿនលឿនទី២របស់កម្ពុជាបន្ទាប់ពីផ្លូវល្បឿនលឿនក្រុងព្រះសីហនុ ផ្លូវនេះគឺជាខ្សែផ្លូវថ្មីទាំងស្រុងដែលមានប្រវែងសរុបប្រហែល១៣៥ គ.ម ។ ផ្លូវនេះត្រូវសាងសង់ជា០៤គន្លង តួផ្លូវមានទទឹង២៥,៥ ម៉ែត្រ ។ ខ្សែផ្លូវនេះ នឹងចេញពីភ្នំពេញនៅចំណុចផ្លូវខ្សែក្រវ៉ាត់ក្រុងទី៣ កាត់តាមខេត្តកណ្តាល ខេត្តព្រៃវែង និងខេត្តស្វាយរៀង ឆ្ពោះទៅក្រុងបាវិត ព្រំដែនកម្ពុជា-វៀតណាម។យោងតាមរបាយការណ៍សិក្សារបស់ទីភ្នាក់ងារសហប្រតិបត្តិការអន្តរជាតិជប៉ុន (JICA) ផ្លូវល្បឿនលឿននេះ ជាប្រភេទផ្លូវលើអាកាស (Viaduct) ប្រវែងប្រហែល ១២ គ.ម មានលូប្រអប់ (Box Culvert) ប្រវែងប្រហែល ២៨,៤ គ.ម និងជាប្រភេទ ផ្លូវលើកកម្ពស់ (Embankment) ប្រវែងប្រហែល ៨៥,៨ គ.ម។ ផ្លូវល្បឿនលឿន ភ្នំពេញ-បាវិត មានផ្លូវបំបែក ប្តូរទិស (Inter-Change) ចំនួន ៧ កន្លែង កន្លែងឈប់សម្រាក ៦កន្លែង និងច្រកទ្វារ ព្រំដែនថ្មីចំនួន ០១ ផងដែរ។ក្រសួងសាធារណការ និងដឹកជញ្ជូន នៃព្រះរាជាណាចក្រកម្ពុជា និងក្រសួងដឹកជញ្ជូនរបស់ប្រទេសវៀតណាម ក៏បានចុះអនុស្សរណៈយោគយល់គ្នា ស្តីពីការជំរុញការសិក្សា និងសាងសង់ផ្លូវល្បឿនលឿនភ្នំពេញ-បាវិត និងផ្លូវល្បឿនលឿនហូជីមិញ-ម៉ុកបៃ រួចរាល់ផងដែរ ៕កំពុងស្វែងរកទិញ លក់ ឬជួលអចលនទ្រព្យមែនទេ? ពួកយើងអាចជួយអ្នកបាន !