+855 92 92 1000
Logo

Editorial content

ព្រឹត្តិការណ៍ Property Showcase របស់ Realestate.com.kh នឹងចាប់ផ្តើមនៅថ្ងៃទី16-17 មិថុនា ខាងមុខនេះ
Updated on: June 9, 2023, 8:50 a.m.
Published on: June 5, 2023, 2:28 a.m.

ព្រឹត្តិការណ៍ Property Showcase របស់ Realestate.com.kh នឹងចាប់ផ្តើមនៅថ្ងៃទី16-17 មិថុនា ខាងមុខនេះ


ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh គ្រោង​នឹងរៀបចំព្រឹត្តិការណ៍តាំងបង្ហាញអចលនទ្រព្យផ្តាច់មុខនៅការិយាល័យក្រុមហ៊ុនផ្ទាល់ក្នុងរាជធានីភ្នំពេញ ​ ។ 

ព្រឹត្តិការណ៍នេះនឹងបង្ហាញពីការប្រមូលផ្ដុំនៃគម្រោងដែលត្រូវបានជ្រើសរើសយ៉ាងយកចិត្តទុកដាក់ពីទីផ្សារអចលនទ្រព្យកម្ពុជាក្នុងតម្លៃដ៏ល្អបំផុតសម្រាប់រយៈពេលពីរថ្ងៃប៉ុណ្ណោះ នៅថ្ងៃទី16-17 មិថុនា ខាង​​មុខនេះដោយព្រឹត្តិការណ៍តាំងបង្ហាញនេះមានគោលបំណងបង្ហាញនូវអចលនទ្រព្យដែលកំពុងមានតម្រូវការបំផុត ។

លើសពីនេះ ការតាំងបង្ហាញអចលនទ្រព្យផ្តាច់មុខនេះនឹងបង្ហាញជូននូវតម្លៃនៃអចលនទ្រព្យពិសេសដែលលក់បន្តដោយផ្តល់តម្លៃល្អឥតខ្ចោះបើធៀបនឹងតម្លៃទីផ្សារ ។ ជាលទ្ធផលនៃបរិមាណនៃការលក់ដ៏សំខាន់ក្នុងឆ្នាំ 2023 Realestate.com.kh បានបង្កើតការចរចាយ៉ាងពិសេសជាមួយអ្នកអភិវឌ្ឍន៍ ដែលអនុញ្ញាតឱ្យពួកគេផ្តល់នូវកិច្ចព្រមព្រៀងដ៏ល្អបំផុតដល់អតិថិជនរបស់ពួកគេ ។

លោក Tom O'Sullivan នាយកប្រតិបត្តិ នៃក្រុមហ៊ុន Realestate.com.kh មានប្រសាសន៍ថា “នៅក្នុងព្រឹត្តិការណ៍តាំងបង្ហាញអចលនទ្រព្យលើកដំបូងនៅក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ 2022 យើងលក់អចលនទ្រព្យបានជាងមួយលានដុល្លារក្នុងរយៈពេលត្រឹមតែពីរថ្ងៃប៉ុណ្ណោះ! ស្រដៀងគ្នាទៅនឹងឆ្នាំមុនដែរ យើងនឹងមានចំនួនយូនីតដែលមានកំណត់ ដូច្នេះអ្នកទិញដែលមានចំណាប់អារម្មណ៍គួរចុះឈ្មោះឥឡូវនេះ (សូមមើលព័ត៌មានលម្អិតខាងក្រោម)”។

Realestate.com.kh Property Showcase 2023

ព្រឹត្តិការណ៍ Property Showcase 2022 របស់ Realestate.com.kh ជាព្រឹត្តិការណ៍ជោគជ័យ

នៅក្នុងខែវិច្ឆិកា ឆ្នាំ 2022 គេហទំព័រ realestate.com.kh បាន​ប្រារព្ធពិធីតាំងបង្ហាញអចលនទ្រព្យលើកដំបូងរបស់ខ្លួន (ជាព្រឹត្តិការណ៍ដែលមានតែការអញ្ជើញប៉ុណ្ណោះ) និងបានចាប់ដៃគូជាមួយអ្នកអភិវឌ្ឍន៍អចលនទ្រព្យឈានមុខគេនៅកម្ពុជាជាច្រើន ។ ព្រឹត្តិការណ៍នេះ​គឺ​ជា​ការ​តាំង​បង្ហាញ​អចលនទ្រព្យ​ដំបូង​គេ​ក្នុង​រាជធានី​ភ្នំពេញ​ក្រោយ​ការ​រាតត្បាតនៃជំងឺកូវីដ១៩ ។

អ្នកនាង Steff Khiem ប្រធានផ្នែកទីផ្សារ នៃ Realestate.com.kh បាននិយាយកាលពីឆ្នាំមុនថា "យើងស្ថិតក្នុងទីតាំងពិសេសមួយក្នុងការចរចាតម្លៃដ៏ល្អបំផុតនៅក្នុងទីផ្សារ ហើយយើងសូមអរគុណយ៉ាងជ្រាលជ្រៅចំពោះដៃគូរបស់យើងសម្រាប់ការផ្តល់ជូនតម្លៃពិសេសបន្ថែមដែលមិនធ្លាប់មានពីមុនមក សម្រាប់អ្នកទិញរបស់យើង”។

ចំពោះអ្នកអភិវឌ្ឍន៍ដែលបានចូលរួមកាលពីឆ្នាំ2022រួមមាន Le Condé BKK1, Morgan Group, Urban Living Solutions, Vue Aston និង Times Square ។ ជាលទ្ធផលដៃគូអភិវឌ្ឍន៍គម្រោង Le Condé BKK1 ធ្វើការលក់បានជិត $500,000 នៅក្នុងព្រឹត្តិការណ៍ Property Showcase 2022 ។

ក្តីរំពឹងនៃព្រឹត្តិការណ៍ Property Showcase 2023

ក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នឹងនាំមកជូននូវគម្រោងអចលនទ្រព្យដែលកំពុងទទួលបានការពេញនិយម និងអចលនទ្រព្យដែលលក់បន្តតម្លៃ​ក្រោមទីផ្សារមកជូនអតិថិជនរួមទាំងការបញ្ចុះតម្លៃច្រើនរហូតដល់40%ឯណោះ ។

អ្នកដែលចាប់អារម្មណ៍ទិញអចលនទ្រព្យនៅក្នុងទីផ្សារក្នុងស្រុកទាំងជនជាតិខ្មែរ និងជនបរទេស ហើយប្រសិនបើអ្នកកំពុងស្វែងរកកិច្ចព្រមព្រៀងដែលមិនអាចកាត់ថ្លៃបានសូមអញ្ជើញចុះឈ្មោះ និងចូលរួម ហើយកុំឱ្យឱកាសដ៏រំភើបនេះកន្លងផុតទៅឱ្យសោះ! ពួកយើងក៏នឹងជូនលោកអ្នកទស្សនាផ្ទាល់នូវគម្រោង ឬអចលនទ្រព្យដែលលោកអ្នកចាប់អារម្មណ៍ផងដែរ ។

Realestate.com.kh Property Showcase 2023

តើ​អចលនទ្រព្យ​ណា​ខ្លះ​ដែលដាក់លក់ក្នុងព្រឹត្តិការណ៍ Property Showcase 2023

ការតាំងបង្ហាញអចលនទ្រព្យនាពេលខាងមុខមានអ្នកអភិវឌ្ឍន៍ជាច្រើនរួមមានគម្រោង Le Condé BKK1, Time Square 306, J Tower 3, Residence H, Rose Apple Square (សៀមរាប) និងផ្សេងៗជាច្រើនទៀត ។

ព្រឹត្តិការណ៍នេះនឹងនាំមកនូវការចូលរួមផ្តាច់មុខពីអ្នកអភិវឌ្ឍន៍ដ៏ល្បីល្បាញ អចលនទ្រព្យទាំងនេះផ្តល់នូវឱកាសដ៏ជោគជ័យជាមួយនឹងឯកតានៃកំណើនដើមទុនខ្ពស់ និងទិន្នផលជួល ។ លើសពីនេះ ព្រឹត្តិការណ៍នេះនឹងបង្ហាញពីអចលនទ្រព្យតម្លៃក្រោមទីផ្សារ ដោយផ្តល់ឱ្យអ្នកចូលរួមនូវឱកាសដើម្បីស្វែងរកលំនៅឋានក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ។

ព្រឹត្តិការណ៍នៅខែមិថុនា ឆ្នាំ2023 នេះសន្យានូវជម្រើសជាច្រើន ចាប់ពីខុនដូទំនើបក្នុងទីក្រុងភ្នំពេញ រហូតដល់អចលនទ្រព្យដ៏មានភាពល្បីក្នុងខេត្តសៀមរាប ។

តើត្រូវធ្វើដូចម្តេចទើបអាចចូលរួមព្រឹត្តិការណ៍ Property Showcase 2023 នេះបាន?

លោកអ្នកអាចធ្វើការចុះឈ្មោះចូលរួមដោយផ្ទាល់ ឬចុះឈ្មោះចូលរួមតាមរយៈអនឡានក្នុងគេហទំព័រ Online Property Showcase ប៉ុន្តែលោកអ្នកត្រូវធ្វើការចុះឈ្មោះជាមុនសិន ។

គម្រោងដែលចូលរួម និងអចលនទ្រព្យលក់បន្តនឹងត្រូវបានប្រកាសក្នុងពេលឆាប់ៗនេះ ដូច្នេះសូមរង់ចាំតាមដានគេហទំព័រ realestate.com.kh សម្រាប់ព័ត៌មានបន្ថែម។

  • កាលបរិច្ឆេទ: ថ្ងៃសុក្រ ទី16 មិថុនា វេលាម៉ោង10ព្រឹករហូតដល់ម៉ោង7ល្ងាច និងថ្ងៃសៅរ៍ ទី17 មិថុនា វេលាម៉ោង10ព្រឹកដល់ម៉ោង5ល្ងាច
  • ទីតាំង: ការិយាល័យក្រុមហ៊ុន Realestate.com.kh, ជាន់ទី1, ផ្លូវលេខ63កែង302, សង្កាត់បឹងកេងកង1, រាជធានីភ្នំពេញ

ក្រុមហ៊ុនគេហទំព័រអចលនទ្រព្យដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានដំណើរការកម្មវិធីបង្ហាញអចលនទ្រព្យដែលទទួលបានជោគជ័យជាច្រើន រួមទាំងការតាំងពិព័រណ៌ដ៏ល្បីរបស់ខ្លួនដែលនឹងប្រព្រឹត្តទៅនៅចុងឆ្នាំនេះ ។

Property Showcase June 2023

Comments