+855 92 92 1000
Logo
ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Home & Lifestyle EXPO 2023
Updated on: May 29, 2023, 11:23 a.m.
Published on: May 29, 2023, 7:09 a.m.

ពិព័រណ៍អចលនទ្រព្យលេខ 1 របស់កម្ពុជាត្រលប់មកវិញហើយ ៖ Home & Lifestyle EXPO 2023


ក្រុមហ៊ុន Realestate.com.kh នឹងធ្វើការរៀបចំព្រឹត្តិការណ៍ពិព័រណ៍លំនៅឋានប្រចាំឆ្នាំ2023 (Home & Lifestyle EXPO 2023) ដែលនឹងមកដល់នៅថ្ងៃទី12 និង13 ខែសីហា ឆ្នាំ2023 (ថ្ងៃសៅរ៍ និងថ្ងៃអាទិត្យ) ដោយបាននាំមកនូវការផ្តល់ជូនពិសេសៗពីអ្នកអភិវឌ្ឍបុរី និងខុនដូដែលឈានមុខគេរបស់ប្រទេសកម្ពុជា ធនាគារ ធានារ៉ាប់រង និងសេវាកម្មជាច្រើនផ្សេងទៀតសម្រាប់លោកអ្នកដែលកំពុងមានតម្រូវការផ្ទះ ។

ទីកន្លែងលំដាប់ស្តង់ដារ

ព្រឹត្តិការណ៍ Home & Lifestyle EXPO ដែលធ្វើការរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh នឹងប្រារព្ធឡើងនៅមជ្ឈមណ្ឌលពិព័រណ៍កោះពេជ្រ ។ ទីតាំងដ៏ធំនេះមានភាពល្បីល្បាញក្នុងសម្រាប់ប្រជាជនកម្ពុជា ជនបរទេស និងអ្នកវិនិយោគបរទេស ដោយសារទីធ្លាធំទូលាយ និងមានផ្លូវចូល ហើយនៅជិតផ្សារអ៊ីអនម៉លភ្នំពេញផ្ទាល់ ដែលជាផ្សារទំនើបដ៏ពេញនិយមនៅកម្ពុជានាពេលបច្ចុប្បន្ននេះ ។

តើអ្នកណានឹងមានវត្តមាននៅក្នុងពិព័រណ៍ឆ្នាំនេះ?

អ្វីៗគ្រប់យ៉ាងដែលទាក់ទងនឹងអចលនទ្រព្យកម្ពុជានឹងមានវត្តមាននៅក្នុងពិព័រណ៍ Home & Lifestyle EXPO 2023 របស់ Realestate.com.kh រួមទាំងក្រុមហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យល្បីៗដូចជា Prince Real Estate Group, Morgan Group, Orkide Development, Dragon Land, Borey Bosba, Leedon Heights, KH Land និងម្ចាស់គម្រោងជាច្រើនផ្សេងទៀត ។

អ្នកទិញមិនត្រឹមតែអាចទទួលបានកិច្ចព្រមព្រៀងល្អបំផុតមួយចំនួនពីបុរី អ្នកអភិវឌ្ឍ និងភ្នាក់ងារនៅក្នុងព្រឹត្តិការណ៍ប៉ុណ្ណោះទេ ប៉ុន្តែធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងដែលឈានមុខគេក៏នឹងបង្ហាញអំពី​ដំណើរការផ្តល់ប្រាក់កម្ចីពិសេសៗ និងការធានារ៉ាប់រងសម្រាប់តម្រូវការលំនៅឋាន និងអចលនទ្រព្យផ្សេងទៀតរបស់លោកអ្នកផងដែរ ។ .

ការទិញ និងធានាអចលនទ្រព្យរបស់អ្នក មិនចាំបាច់ពិបាកទៀតនោះទេ នៅពេលដែលអ្នកអាចធ្វើបានទាំងអស់នៅក្នុងព្រឹត្តិការណ៍ Home & Lifestyle EXPO 2023 ដែលរៀបចំឡើងដោយក្រុមហ៊ុនអចលនទ្រព្យឈានមុខគេ Realestate.com.kh ។

វានឹងក្លាយជាថ្ងៃដ៏អស្ចារ្យសម្រាប់គ្រួសាររបស់លោកអ្នកទាំងមូល ដែលបង្ហាញពីសកម្មភាពចូលរួមជាច្រើនដោយថែមទាំងមានការផ្តល់ជូននូវអាហារ និងភេសជ្ជៈដ៏រីករាយដោយអ្នកឧបត្ថម្ភថែមទៀតផង ។

ភាពជោគជ័យការតាំងពិព័រណ៍ឆ្នាំ 2022

មានអ្នកចូលរួមជាង 12,000 នាក់ ដោយមានជាង 100 នៃម៉ាកយីហោ អ្នកអភិវឌ្ឍអចលនទ្រព្យ ភ្នាក់ងារ ធនាគារ និងក្រុមហ៊ុនធានារ៉ាប់រងដ៏ធំបំផុតរបស់ប្រទេសកម្ពុជាបានប្រមូលផ្តុំគ្នាសម្រាប់ពិព័រណ៍អចលនទ្រព្យដ៏ធំបំផុតប្រចាំឆ្នាំរបស់ប្រទេសកម្ពុជានេះ ។ ពិព័រណ៌អចលនទ្រព្យឆ្នាំ2022 ដែលប្រារព្ធឡើងនៅ Premier Center Sen Sok បានជោគជ័យជាមួយនឹងការលក់អចលនទ្រព្យតម្លៃជាង 30 លានដុល្លារអាមេរិក នាពេល​ចុងសប្តាហ៍នៃកម្មវិធី ។

ពិព័រណ៍អចលនទ្រព្យបានពង្រឹងខ្លួនជាផ្នែកដ៏សំខាន់នៃព្រឹត្តិការណ៍ក្នុងវិស័យអចលនទ្រព្យនេះ ក្នុងនាមជាប្រជាជនកម្ពុជាវណ្ណៈកណ្តាល និងអ្នកមាន ក៏ដូចជាជនបរទេស និងអ្នកវិនិយោគអចលនទ្រព្យបរទេសចូលរួមពិព័រណ៍នេះដោយជោគជ័យក្នុងការធានានូវកិច្ចព្រមព្រៀង និងឱកាសផ្តល់ជូនដ៏ល្អបំផុតក្នុងវិស័យអចលនទ្រព្យ ។

ការចុះឈ្មោះជាមុនគឺចាប់ផ្តើមហើយ ! ចុះឈ្មោះឥឡូវនេះ ដើម្បីទទួលបានការចូលរួមក្នុងព្រឹត្តិការណ៍ និងព័ត៌មានថ្មីៗអំពីអ្នកដែលនឹងត្រូវចូលរួមកម្មវិធី Home & Lifestyle EXPO 2023 នៅថ្ងៃទី 12 និង 13 ខែសីហា ខាងមុខនេះ !

Comments