+855 92 92 1000
Logo

Recent Property Guides

ឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ
ឆែកឱ្យអស់កុំខ្លាច ! មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងឱ្យច្បាស់នូវឯកសារផ្លូវច្បាប់ទាំង៥នេះ
December 15, 2023, 7:51 a.m.
ស្របពេលដែលតម្រូវការការលំនៅដ្ឋានមានច្រើនអ្នកអភិវឌ្ឍបុរីក៏កំពុងព្យាយាមបង្កើនល្បឿនវិនិយោគនៅក្នុងទីផ្សារដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ និងជម្រុញការអភិវឌ្ឍន៍ឆ្ពោះទៅរកកាន់តំបន់ជាយក្រុងដែលជាតំបន់អភិវឌ្ឍន៍យ៉ាងសំខាន់ដើម្បីផ្តល់ជូននូវគម្រោងល្អបំផុត និងតម្លៃសមរម្យ។ប៉ុន្តែសូមចងចាំថាមិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេ មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងពី ឯកសារផ្នែកច្បាប់សំខាន់ៗមួយចំនួនដើម្បីជៀសវាងបញ្ហាណាមួយបន្ទាប់ពីទិញរួច ។ ខាងក្រោមនេះជាឯកសារដែលអ្នកត្រូវតែពិនិត្យជាមួយអ្នកអភិវឌ្ឍបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ណាមួយ ៖ទី១-ប្លង់រឹងនៅពេលអ្នកទិញផ្ទះពីគម្រោងបុរី អ្នកត្រូវពិនិត្យមើលប្លង់រឹង២ ប្រភេទ។ ប្លង់ទី១គឺប្លង់រឹងសម្រាប់ គម្រោងទាំងមូល ។ ប្លង់រឹងនេះជាប្លង់មេ ហើយគ្រប់ដណ្តប់លើផ្ទៃដីទាំងមូលរបស់គម្រោង ។ ប្លង់ទី២ ប្លង់រឹងនៃក្បាលដីដែលបានកាត់សម្រាប់ផ្ទះរបស់អ្នកនៅក្នុងបុរី ។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកអាចផ្ទេរ ប្លង់ទៅជាប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក ។ ប្លង់នេះនឹងក្លាយជាប្លង់ឯកជន គម្រោងបុរីស្របច្បាប់គួរតែ មានប្លង់រឹងទាំងនេះសម្រាប់ផ្តល់ជូនអ្នកទិញ ។ ប្រសិនបើពួកគេមិនអាចបង្ហាញថាគម្រោងមានប្លង់រឹង ទាំងពីរប្រភេទនេះទេ សូមកុំចុះកិច្ចសន្យាទិញលក់ឲ្យសោះ ។ទី២-ការចុះបញ្ជីក្រុមហ៊ុនកុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍន៍ ។ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងការសាងសង់បាន ។ ម្យ៉ាងវិញទៀតមើលឃើញថាគម្រោងកំពុងដំណើរ ការសាងសង់មិនមែនមានន័យថាគម្រោងដែលកំពុងដំណើរការគឺស្របច្បាប់នោះទេ ។ ដូចនេះអ្នកត្រូវ សួររកលិខិតចុះបញ្ជីក្រុមហ៊ុន ដើម្បីធានាថាទាំងក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអាចធ្វើអាជីវកម្មស្របច្បាប់ ។ ទាំងនេះនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ ។ទី៣-ការអនុម័តប្លង់មេនេះគឺជាឯកសារដ៏សំខាន់មួយ ដែលអ្នកត្រូវតែដឹង។ ប្លង់មេរបស់គម្រោង (ប្លង់របស់គម្រោងទាំងមូល) ត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។ ជាទូទៅផែនការមេ ឬប្លង់មេ ត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើម។ អ្នកអាចមើលឃើញយ៉ាងច្បាស់អំពីគម្រោងអភិវឌ្ឍន៍ទាំងមូលដែលបានគ្រោងទុក ថាតើគម្រោង មានទ្រង់ទ្រាយធំ ឬតូច។ អ្នកអភិវឌ្ឍដែលអាចទុកចិត្តបាននឹង បង្ហាញអ្នកនូវឯកសារនេះ។ទី៤- អាជ្ញាប័ណ្ណសាងសង់ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី។ គម្រោងបុរី ត្រូវតែដាក់ពាក្យស្នើអជ្ញាប័ណ្ណសាងសង់ដើម្បីធានាថាការសាងសង់លំនៅដ្ឋាន និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយស្តង់ដារគុណភាពគ្រប់គ្រាន់ មានស្ថេរភាព  និងមានសេវាកម្មចាំបាច់គ្រប់គ្រាន់នៅក្នុង គម្រោងទាំងមូល។ នៅពេលដែលក្រសួងបានត្រួតពិនិត្យ កត្តាទាំងនេះត្រឹមត្រូវហើយ ក្រសួងនឹងចេញ អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់នោះ។ ដូចនេះលោកអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេល អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀង ណាមួយ។ទី៥- អាជ្ញាប័ណ្ណបុរីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណដល់គ​ម្រោងបុរី នៅពេលគ្រប់យ៉ាងពិនិត្យឃើញថា មានភាពត្រឹមត្រូវ។ នេះមានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញគ្រប់ លក្ខខណ្ឌស្របតាមការកំណត់ររបស់ រដ្ឋទាក់ទងនឹងគុណភាព ការរចនាប្លង់  ថវិការ ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន។មុនពេលចេញអាជ្ញាប័ណ្ណសម្រាប់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងវាយតម្លៃដោយពឹងផ្អែកលើបញ្ជី វាយតម្លៃរបស់ខ្លួនដើម្បីពិនិត្យមើលថាតើការអភិវឌ្ឍន៍នេះមានប្រភពចំណូលច្បាស់លាស់  ដើមទុន គ្រប់គ្រាន់ ទ្រព្យតម្កល់ ប្លង់រឹង និងទ្រព្យសកម្មផ្សេងៗទៀត ដែលគាំទ្រដល់ការវិនិយោគរបស់ពួកគេ។ គ្រប់លក្ខខណ្ឌទាំងនេ គេអាចចាត់ទុកគម្រោងរអភិវឌ្ឍន៍នេះថាជា "បុរី" ហើយអ្នកអាចទិញ និងលក់ ជាមួយគម្រោងនេះដោយស្របច្បាប់។សូមចងចាំថា គម្រោងអភិវឌ្ឍន៍មួយចំនួនក៏បានហៅខ្លួនឯងថាជាបុរី នៅក្នុងការធ្វើទីផ្សាររបស់ពួកគេ បើទោះបីជាគម្រោងទាំងនោះមានមិនមានអជ្ញាប័ណ្ណបុរីក៏ដោយ។ ដូចនេះនៅពេលទិញលំនៅដ្ឋានក្នុង បុរីយើងត្រូវពិនិត្យមើលឯកសារទាំងអស់នេះឲ្យបានច្បាស់លាស ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
មើលឱ្យច្បាស់សិន ! ទិញ​ដី​ឡូត៍​អាច​ធ្វើ​ឱ្យ​អ្នក​ជួបគ្រោះ ឬ​​លាភបាន​បើ​មិនដឹង​រឿង​១​នេះ
December 13, 2023, 10:13 a.m.
សកម្មភាពនៃការពុះដីឡូតិ៍លក់បានចាប់ផ្តើមជាបន្តបន្ទាប់ ហើយវាបានរីកដុះដាលបនិ្តចម្តងៗរហូតមកចាប់ផ្តើម​កក្រើក​ខ្លាំង​ក្នុងឆ្នាំ២០១៦ និងបន្តមកដល់ពេលបច្ចុប្បន្ននេះតែម្តង ។ ដំបូងឡើយ សកម្មភាព​នៃការ​ពុះដីឡូតិ៍​លក់​នេះ មានតែនៅទីក្រុងភ្នំពេញ និងជាយៗក្រុងភ្នំពេញ នៃទឹកដីខេត្តកណ្តាល និងកំពង់ស្ពឺប៉ុណ្ណោះ ។ ក្រោយមកវាក៏​បាន​រីករាលដាលទៅដល់ខេត្តសៀមរាប ក្រុងព្រះសីហនុ បន្ទាប់មកធ្លាយដល់កំពត កំពង់ចាម ត្បូងឃុំ ក្រុងតាខ្មៅ (ខេត្តកណ្តាល) ក្រុងបាវិត (ស្វាយរៀង) ហើយបច្ចុប្បន្ននេះបានរីកសាយគ្រប់ខេត្ត-ក្រុងទៅហើយ ។មូលហេតុចម្បងដែលនាំឱ្យមានការពុះដីឡូតិ៍លក់នេះដោយសារតែម្ចាស់ដីដែលមានដីធំៗពិបាកក្នុងការរកអតិថិជនមកទិញដីនោះទាំងមូលទើបពួកគាត់សម្រេចចិត្តពុះជាឡូត៍តូចៗដើម្បីលក់ជូនសាធារណៈជនវិញ ។ដីឡូត៍ក្នុងមួយឡូត៍មានតម្លៃចាប់ពី ១,៥០០ ដុល្លាររហូតដល់តម្លៃ ២០,០០០ ដុល្លារ (គិតជាមធ្យម) អាស្រ័យ​តាម​ទីតាំង​ជិត ឬឆ្ងាយ ទីតាំងល្អ ឬមិនល្អ ទីប្រជុំជន ឬដាច់ស្រយ៉ាល តំបន់អភិវឌ្ឍន៍ ឬមិនសូវមានការអភិវឌ្ឍជាដើម ។ល។ការវិនិយោគ ឬការទិញដីឡូត៍វាជាឱកាសសម្រាប់អ្នកខ្សត់ខ្សោយ ឬអ្នកមានជីវភាពក្រោមមធ្យម ដែលគាត់​មាន​លុយ​​បន្តិចបន្តួចអាចទិញដីឡូត៍យកមកសង់លំនៅឋានសម្រាប់ស្នាក់នៅ ឬទុកលក់យកប្រាក់ចំណេញ ប៉ុន្តែក៏អាច​ក្លាយ​ទៅជាហានិភ័យដែរ ប្រសិនបើអ្នកទិញមិនបានសិក្សាឱ្យបានច្បាស់លាស់ និងស៊ីជម្រៅទៅលើគម្រោង ឬដីឡូត៍ដែលចង់ទិញ ឬនឹងទិញនោះ ។ដូច្នេះមានន័យថា ការទិញដីឡូត៍វាអាចជាឱកាសផង ជាហានិភ័យផង គឺវាអាស្រ័យទៅលើអ្នកទិញចេះពិនិត្យ និងវាយ​តម្លៃឱ្យ​បានត្រឹមត្រូវឬទេមុននឹងទិញដីឡូត៍ពីគម្រោងណាមួយ ។ ជាប្រការល្អបំផុតសម្រាប់អ្នកទិញ​មុន​នឹង​ទិញ​ដីឡូត៍ត្រូវស្វែងរកអ្នកជំនាញឱ្យជួយផ្តល់ប្រឹក្សាយោបល់ ប្រសិនបើពួកគេ​មិនចេះ​ធ្វើការ​ស្រាវ​ជ្រាវដោយ​ខ្លួនឯង ឬមិនដឹងថា​ត្រូវធ្វើយ៉ាងម៉េចដើម្បីទិញបានដីឡូត៍ល្អ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រយ័ត្នវ័ណ្ឌកឥតអំពើ ! រឿង៣ដែលមិនគួរធ្វើតាមគេពេលទិញផ្ទះបុរី
ប្រយ័ត្នវ័ណ្ឌកឥតអំពើ ! រឿង៣ដែលមិនគួរធ្វើតាមគេពេលទិញផ្ទះបុរី
December 7, 2023, 8:48 a.m.
ទិញផ្ទះកុំទិញតាមអារម្មណ៍កុំទិញតាមចិត្តចង់ ហើយក៏កុំជឿតាមគេដែរ  ព្រោះអ្នកផ្ទះដែលបងប្អូនទិញគឺសម្រាប់នៅខ្លួនឯង ដូច្នេះកុំជឿតាមគេទិញបុរីនេះល្អ ឬទិញបុរីនោះល្អ ។ ពិតណាស់គ្មានអ្នកណាចង់ឲ្យបងប្អូនទិញផ្ទះខុសនោះទេ តែបងប្អូនត្រូវដឹងថា ការគិតរបស់មនុស្សម្នាក់ៗគឺមុនដូចគ្នាទាំងស្រុងនោះទេ អ៊ីចឹងបងប្អូនគួរជឿលើខ្លួនក៏កុំជ្រួលជ្រើមតាមគេថា ។ ចំណុចចំនួន ៣ សំខាន់ៗដែលលោកអ្នកគួរពិនិត្យមើលមុនដកលុយទៅទិញផ្ទះនៅបុរី ៖ ទី១. ទិញលឿនពេកផ្ទះនីមួយៗតែងតែមានចំណុចល្អផ្សេងៗគ្នា ចឹងហើយយើងត្រូវចាប់យកគម្រោងផ្ទះ ៣ឬ៤ យកមកប្រៀបធៀបគ្នាថាផ្ទះមួយណាដែលជាចំណង់ចំណូលចិត្តរបស់អ្នក។ បន្ថែមពីនេះបច្ចុប្បន្នយើងមានភាពងាយស្រួលក្នុងការដើរមើលណាស់ពីព្រោះថាសព្វថ្ងៃនេះគ្រប់ក្រុមហ៊ុនលក់អចលនទ្រព្យជាច្រើនគឺតែងតែមានភ្នាក់ងារផ្តល់ពត័មានចាំផ្តល់ជូននូវអ្វីដែរក្រុមហ៊ុនពួកគេមានទៅឲ្យអ្នកបានដឹង និងអាចពិភាក្សាអំពីអ្វីដែលអ្នកចង់បាន។ ម្យ៉ាងទៀតនោះបើយើងចង់ឲ្យកាន់តែមានភាពច្បាស់លាស់នោះ អ្នកអាចទៅមើលគម្រោងផ្ទះដោយផ្ទាល់តែម្តងក៏បានដោយមើលទៅតាមតំបន់ក៏ដូចជាទីតាំងភូមិសាស្រ្តដែលអាចជាតំបន់អភិវឌ្ឍន៍ ហេតុផលទាំងនេះអាចនឹងឱ្យអ្នកទទួលបានផងល្អ និងមិនស្តាយក្រោយក្នុងការទិញផ្ទះ ។ ទី២. កុំទិញផ្ទះតាមគេបើសិនជាយើងជឿគេពេកស្តាប់គេពេក នោះអ្នកប្រាកដជាមិនដឹងថាអ្វីដែលអ្នកចង់បាននោះគឺជាអ្វី ព្រោះថាអ្នកលក់នីមួយៗតែងតែប្រាប់ដល់អតិតថិជនថារបស់គេល្អហើយ ជាហេតុពេលខ្លះយើងភ្លេចគិតថាអ្វីទៅជាអីដែលយើងចង់បាន​ជាក់ស្តែង ចឹងហើយបើទោះបីគេអ្នកណែនាំមកយើងអ្វីក៏ដោយយើងគ្រាន់តែស្តាប់ហើយយកមកគិតថាគេនិយាយមកត្រូវនិងតម្រូវការដែលយើងចង់បានរឺអត់។ទី៣. ឃើញគេបង់រម្លស់ស្រួលហក់លោតដែរបច្ចុប្បន្នតាមរយៈការផ្សព្វផ្សាយក៏ដូចជាយុទ្ធសាស្រ្តគម្រោងបង់រំលស់នីមួយៗ គេមិនបង្ហាញអំពីផលពិបាកក្នុងការបង់រំលស់នោះទេ។ ដោយយើងគិតថាការបង់រំលស់ប្រាកដជាមានភាពងាយស្រួលទៅតាមអ្វីដែលគេបានបង្ហាញ ព្រោះគេមានជម្រើសជាច្រើនក្នុងការបង់រំលស់។ ក៏ប៉ុន្តែតាមអ្វីដែលយើងបានឃើញថាស្រួលនោះគឺមិនបានស្រួលដូចក្នុងការគិតនោះទេ ពីព្រោះថាផ្ទះមួយតម្លៃ រាប់ម៉ឺនរាប់សែនដុល្លារឯណ្ណោះ អ៊ីចឹងបានន័យថាវាមិនស្រួលពេកទេ​ ហើយវាក៏ត្រូវការលក្ខខណ្ឌជាច្រើនក៏ដូចជាពាក់ពាន្ធទៅនិងផ្នែកច្បាប់ក្នុងការបង់រំលស់ផ្ទះនីមួយៗ។ ចំពោះការបង់ផ្ទះជាមួយម្ចាស់គម្រោងដែលគាត់បោះទុនអភិវឌ្ឍន៍សុទ្ធ វាអាចមានភាពងាយស្រួល ព្រោះបើសិនយើងបានសិក្សាអំពីលំហូរសាច់ប្រាក់រាល់ខែដែលយើងមាន ហើយអាចមានលទ្ធភាពបង់បានគ្រប់គ្រាន់ទៅតាមអ្វីដែលម្ចាស់គម្រោងគេចង់បាន ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ឆ្នាំ២០២៤ ! ចង់រកខុនដូដែលអាចរស់នៅបាន ឬវិនិយោគយកចំណេញមិនគួររំលងតំបន់មាសទាំងនេះ
ឆ្នាំ២០២៤ ! ចង់រកខុនដូដែលអាចរស់នៅបាន ឬវិនិយោគយកចំណេញមិនគួររំលងតំបន់មាសទាំងនេះ
December 4, 2023, 7:31 a.m.
ការទិញខុនដូមិនថាសម្រាប់ការរស់នៅ ឬវិនិយោគនោះទេ អ្វីដែលលោកអ្នកត្រូវពិចារណាឱ្យបានល្អិតល្អន់មុនគេគឺទីតាំងដែលខុនដូនោះឋិតនៅ ។ អ្នកជំនាញផ្នែកអចលនទ្រព្យជាច្រើនបានបង្ហាញនូវទីតាំងសក្តានុពលមួយចំនួនដែលអ្នកចង់វិនិយោគខុនដូមិនគួរមើលរំលងដោយទីតាំងទាំងនោះមានដូចជា តំបន់បឹងកេងកង និងតំបន់កោះនរា ឬត្រើយម្ខាងចំនៀរជ្រោយចង្វារជាដើម ។*តំបន់បឹងកេងកងសម្រាប់ជនបរទេសដែលគេជ្រើសរើសខុនដូតែម្ដងភាគច្រើនកម្រមើលរំលងតំបន់បឹងកេងកងណាស់ ដោយសារនៅតំបន់បឹងកេងកងប្រជុំទៅដោយអាជីវកម្មបបូរហូរហៀរច្រើន ។ ដែលចំណុចទាំងនេះហើយគឺផ្តល់ភាពងាយស្រួលសម្រាប់ការចេញចូលរបស់ភ្ញៀវ​បរទេស ។ ដោយឡែកសម្រាប់តម្លៃជួលវិញ ខុនដូតំបន់បឹងកេងកងគឺមានតម្លៃជួលថ្លៃជាងគេ ប៉ុន្ដែតម្លៃខុនដូក៏ខ្ពស់ជាងគេផងដែរ ។  ប៉ុន្តែប្រសិនបើចង់រកខុនដូនៅតំបន់បឹងកេងកងដែលអាចជឿទុកចិត្តបានតើត្រូវជ្រើសរើសគម្រោងខុនដូណាដែលល្អសម្រាប់ការរស់ និងវិនិយោគ?Time Square 302 ដែលគេស្គាល់ថា Time Square 6 ដែលជាគម្រោងទីប្រាំមួយ និងចុងក្រោយបំផុតដែលអភិវឌ្ឍន៍ឡើងដោយ Mega Kim World Corp. ជាមួយនឹងកំណត់ត្រានៃគម្រោងជោគជ័យចំនួនប្រាំនៅក្នុងរាជធានីភ្នំពេញ ។Time Square 302 រួមបញ្ចូលគ្នានូវការរស់នៅក្នុងទីក្រុងសហសម័យ ជាមួយនឹងបរិក្ខារទំនើបៗទាំងអស់ ។ នៅលើដំបូលជាន់ទី 48 អ្នកនឹងឃើញកន្លែងហាត់ប្រាណ ស្ទូឌីយ៉ូយូហ្គា កន្លែងហាត់ប្រាណ អាងហែលទឹក និងសួនច្បារអាកាស ។ល។លើសពីនេះ នៅជាន់ទី 37 អ្នកនឹងឃើញបន្ទប់វាយកូនហ្គោល កន្លែងលេងកូនហ្គោលសិប្បនិម្មិត បន្ទប់កាហ្វេ/កន្លែងលេងកម្សាន្ត បន្ទប់ក្មេងលេង បន្ទប់ប្រជុំ បន្ទប់កុន ខារ៉ាអូខេ និងកន្លែងអង្គុយលំហែ ។ឈ្វេងយល់បន្ថែមអំពីគម្រោងនេះLe Condé BKK1 គឺជាអគារប្រើប្រាស់ចម្រុះកម្ពស់៤៣ជាន់ ដែលបើកដំណើរការដោយក្រុមហ៊ុន Wangfu International Real Estate Development Co., Ltd ។គម្រោងនេះត្រូវ​បាន​គេ​កំណត់​ថា​ជា​អគារខុនដូ​និមិត្តរូប​មួយ​នៅ​កណ្តាល​រាជធានី​ភ្នំពេញ​នៃ​តំបន់​បឹងកេងកង​១ (BKK1) ដែលនៅជិតតំបន់ពាណិជ្ជកម្ម និងមជ្ឈមណ្ឌលពាណិជ្ជកម្មជាច្រើន សាលារៀន អង្គការអន្តរជាតិ និងភោជនីយដ្ឋានដ៏ប្រណិតៗ ។Le Condé BKK1 ផ្តល់នូវសេវាកម្ម និងបរិក្ខារទំនើបៗជាច្រើន ដើម្បីគាំទ្រដល់ភាពស្ងប់ស្ងាត់នៃការរស់នៅប្រកបដោយគុណភាពរបស់អ្នករស់នៅ រួមមាន GF a Spacious Lobby, BKK Avenue Retail Store, Boutique Reading Space, អាងហែលទឹក, កន្លែងហាត់ប្រាណ, សួនកុមារ, សួនច្បារលើអាកាស, សួនច្បារលំហែកម្សាន្ត, កន្លែងបំពេញការងារ, Sky Bar, អាងហែលទឹកលើអាកាស ។តំបន់នេះក៏ជាកន្លែងរបស់ស្ថានទូតអន្តរជាតិជាច្រើន សាលារៀន កន្លែងថែទាំសុខភាព កន្លែងស្នាក់នៅខ្ពស់ ហើយត្រឹមតែ 10 នាទីពីផ្សារទំនើបលំដាប់កំពូលរបស់ប្រទេស (Aeon Mall) ។ឈ្វេងយល់បន្ថែមអំពីគម្រោងនេះ*តំបន់កោះនរាកោះនរា ជាទីក្រុង​រណបដែល​រដ្ឋាភិបាលអនុញ្ញាតឱ្យ​ក្រុមហ៊ុនឯកជន​ធ្វើការអភិវឌ្ឍ​ ហើយ​គ្រាន់​តែ​ហេដ្ឋារចនាសម្ព័ន្ធ​នៅក្នុង​ក្រុង​រណប​មួយនេះបានចំណាយថវិកា​ប្រ​មា​ណ​ជាង​៣០០លានដុល្លារ​អាមេរិក និង​គ្រោង​ចំណាយ​ខ្ទង់​រយ​លានដុល្លារអាមេរិក​បន្ថែម​ដើម្បីបន្តអភិវឌ្ឍន៍​ហេដ្ឋារចនាសម្ព័ន្ធ ដោយ​ក្រុមហ៊ុន​អភិ​វ​ឌ្ឍន៍នឹង​អភិវឌ្ឍន៍​ទៅ​ជា​ទី​ក្រុង​ឆ្លាត​​វៃ​ ។ តំបន់កោះនរាជាតំបន់ដែលកំពុងទទួលបានការអភិវឌ្ឍជាខ្លាំងដែលទាក់ទាញវិនិយោគិនជាច្រើនបន្តបន្ទាប់គ្នាសម្រុកអភិវឌ្ឍន៍ទាំងហេដ្ឋារចនាសម្ព័ន្ធ និងប្រភេទលំនៅឋាន ។ក្នុងចំណោមគម្រោងអភិវឌ្ឍន៍ទាំងអស់ឃើញមានគម្រោង Vue Aston ដែលជាគម្រោងអភិវឌ្ឍន៍ខុនដូទំនើបថ្មីជាប់មាត់ទន្លេនៅក្នុងរាជធានីភ្នំពេញ ។ មិនតែប៉ុណ្ណោះក្រោយគម្រោងស្ពានតភ្ជាប់កោះពេជ្រទៅកាន់កោះនរាត្រូវបានបញ្ចប់ជាស្ថាពរនា តំបន់នេះនឹងវិវត្តខ្លួនទៅជាទីក្រុងរណបថ្មីមួយក្នុងទីក្រុងភ្នំពេញ ហើយទន្ទឹមគ្នានេះដែរ អ្នករស់នៅក្នុងគម្រោង Vue Aston នឹងកាន់តែមានភាពងាយស្រួលក្នុងការធ្វើដំណើរទៅកាន់តំបន់ទីប្រជុំជនកណ្ដាលក្រុង ដោយចំណាយពេលត្រឹមតែប៉ុន្មាននាទីប៉ុណ្ណោះ ។ឈ្វេងយល់បន្ថែមអំពីគម្រោងនេះប៉ុន្តែក្នុងនោះផងដែរ គម្រោង Morgan EnMaison ដែលមានទីតាំងស្ថិតនៅជាប់មាត់ទន្លេមេគង្គដូចគ្នា ដែលអ្នករស់នៅអាចរីករាយនឹងទេសភាពដ៏ស្រស់ត្រកាល និងខ្យល់អាកាសបរិសុទ្ធ ។ វាត្រូវបានសាងសង់ឡើងដោយ Morgan Group ដែលជាអ្នកអភិវឌ្ឍដែលមានបទពិសោធន៍ និងអាចជឿទុកចិត្តបានខ្ពស់ ដោយទទួលបានជោគជ័យលើគម្រោងជាច្រើនដូចជា Morgan Tower, Morgan Park Villa, Morgan Champs-Elysees ជាដើម ។Morgan EnMaison មានលក្ខណៈពិសេសប្រភេទ Loft-Duplex ទំនើប បន្ទប់ស្ទូឌីយោទាន់សម័យ បន្ទប់គេងមួយ បន្ទប់គេងពីរ បន្ទប់គេងបី និងយូនីត Penthouse ដ៏ប្រណិត ។ គ្រឿងបរិក្ខារផ្តាច់មុខរួមមាន ចំណតទូក, ឧទ្ធម្ភាគចក្រ កន្លែងហាត់ប្រាណ ដែលមានឧបករណ៍ទំនើបៗ Sky Bar លើអាកាស ទេសភាពសួនច្បារ និងកន្លែងផ្សេងៗទៀតជាច្រើន ៕ឈ្វេងយល់បន្ថែមអំពីគម្រោងនេះ
គន្លឹះសម្ងាត់៤ ! ជួយឱ្យលោកអ្នកលក់ផ្ទះដាច់ដូចផ្លេកបន្ទោរ
គន្លឹះសម្ងាត់៤ ! ជួយឱ្យលោកអ្នកលក់ផ្ទះដាច់ដូចផ្លេកបន្ទោរ
November 23, 2023, 8:39 a.m.
សម្រាប់ការលក់ផ្ទះវាទាមទារឱ្យលោកអ្នកមានជំនាញក្នុងការលក់ផ្ទះបូករួមទាំងការកំណត់តម្លៃ គុណភាពសំណង់ និងទាំងជាដើម ។ ថ្ងៃនេះ Realestate.com.kh នឹងប្រាប់គន្លឹះមួយចំនួនសម្រាប់លោកអ្នកដើម្បីជំរុញការលក់​ផ្ទះរបស់​លោកអ្នក​ឆាប់ដាច់កាន់តែរហ័ស ៖ទី១-ចេះកំណត់តម្លៃលក់ជាការពិតណាស់ថាម្ចាស់ផ្ទះគ្រប់រូបតែងមានតម្លៃលក់ផ្ទះដែលខ្លួនពេញចិត្ត និងគិតថាសមរម្យ ។ ទោះជាយ៉ាងណាក៏ដោយ អ្នកក៏ត្រូវគិតគូរពីស្ថានភាពជាក់ស្ដែងដែរ ព្រោះតម្លៃដែលអ្នកគិតថាសមល្មមនឹងលក់ អាចជាតម្លៃដែលអ្នកទិញ​ភាគ​ច្រើន​មិន​ប្រាថ្នា​ចង់បាន។ ដូច្នេះលោកអ្នកត្រូវដឹងអំពីសក្តានុពលអចលនទ្រព្យរបស់អ្នកជាមួយអចលនទ្រព្យផ្សេងៗនៅក្នុងតំបន់ថា តើតម្លៃដែលអ្នកកំណត់សមរម្យហើយឬនៅ?ទី២-ជួសជុល សម្អាត និងរៀបចំផ្ទះផ្ទះស្អាតគឺជាចំណុចសំខាន់ ព្រោះគ្មានអ្នកណាម្នាក់មានបំណងចង់ទិញផ្ទះដែលកខ្វក់ និងខូចខាតនោះទេ ដូច្នេះហើយ​ទាម​ទារ​ឱ្យលោកអ្នកចេះរៀបចំតុបតែងផ្ទះសំបែង ដូច្នេះកិច្ចការដែលម្ចាស់ផ្ទះត្រូវ​បំពេញគឺការបោស​សម្អាត​គ្រប់​កន្លែង​នៅក្នុង​ផ្ទះ​ដូចជា ៖ កម្រាលឥដ្ឋ និងគ្រប់ជ្រុងជញ្ជាំងដែលមានធូលី, ជញ្ជាំង ទ្វារ និងបង្អូចទាំងក្នុងទាំងក្រៅ, បរិក្ខាផ្ទះបាយ, បន្ទប់ទាំងអស់ជាពិសេសបន្ទប់ទឹក, គ្រឿងសង្ហារិម, ទីធ្លា និងសម្ភារ:ដែលដាក់នៅខាងមុខ និងខាងក្រៅផ្ទះ និងកម្ចាត់ក្លិនមិនល្អជាដើម ។ទី៣- សហការជាមួយភ្នាក់ងារអចលនទ្រព្យការសហការជាមួយភ្នាក់ងារអចលនទ្រព្យគឺជាវិធីសាស្រ្តមួយដ៏ល្អ និងមានហានិភ័យទាប​ចំពោះអ្នក​ដែលមិន​សូវ​មាន​បទ​ពិសោធន៍​ក្នុងការលក់ផ្ទះពីមុនមក ក៏ដូចជាអ្នករវល់ការងារច្រើនគ្មានពេលចាត់ចែងការដាក់លក់ដោយខ្លួនឯង ។ ហើយប្រសិនបើលោកអ្នកជ្រើសរើភ្នាក់ងារអចលនទ្រព្យពួកគេនឹងជួយអ្នកក្នុងដំណើរលក់ការទាំងមូល ជាក់ស្តែងដូចជាក្រុមហ៊ុន Realestate.com.kh ជាដើមដែលអាចមើលការខុសត្រូវមិនថាការថតរូបផ្ទះរបស់អ្នក ក៏ដូចជាការចរចាតម្លៃដ៏ល្អបំផុតផងដែរ ។ទី៤- បង្កើតទំនុកចិត្តដល់អតិថិជនទំនុកចិត្តគឺជារឿនដែលសំខាន់បំផុត​ ជាពិសេស​អ្នកដែលចង់លក់ផ្ទះត្រូវ​បង្កើត​ការជឿទុកចិត្តនេះឱ្យបានដើម្បីជាគ្រឹះ​កសាង​ទំនាក់​ទំ​នងល្អជាមួយអតិថិជន។ ការជឿជាក់អាចបែងចែកជាពីរ មួយគឺការជឿជាក់លើផលិតផល និងជឿជាក់លើអ្នក​លក់​ផ្ទាល់ ដែលអ្នកលក់ត្រូវបង្កើតគុណសម្បត្តិទាំង២នេះ​ឱ្យបានមុននឹងលក់អ្វីៗបានរលូន ។ ដូចនេះអ្នកត្រូវតែច្បាស់​ពី​ផលិត​ផល​របស់ខ្លួន ដើម្បីបង្កើតភាពជឿជាក់ផលិតផល ដើម្បី​ធ្វើឱ្យខ្លួន​ក្លាយជា​មនុស្ស​ជាទីទុកចិត្តបានផងដែរ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
CREA News Page 2024 KH
ប្រយ័ត្នឱ្យមែនទែន ! មើលរោគសញ្ញា៤នេះសិនមុននឹងសម្រេចចិត្តទិញ ឬបង់រម្លស់ផ្ទះ
ប្រយ័ត្នឱ្យមែនទែន ! មើលរោគសញ្ញា៤នេះសិនមុននឹងសម្រេចចិត្តទិញ ឬបង់រម្លស់ផ្ទះ
November 20, 2023, 7:58 a.m.
ការជ្រើសរើសលំនៅឋានសម្រាប់រស់នៅជាលក្ខណៈគ្រួសារ ឬវិនិយោគមិនមែនជារឿងងាយស្រួលនោះទេដោយលោកអ្នកអាចនឹងជួបហានិភ័យណាមួយពេលសម្រេចចិត្តយកលុយដែលរកបានដោយលំបាកទៅទិញផ្ទះដោយមិនបានរៀបចំគម្រោងការច្បាស់លាស់ ដែលវាអាចឱ្យលោកអ្នកជួបបញ្ហាហិរញ្ញវត្ថុជាដើម ។ ប៉ុន្តែការទិញផ្ទះមិនមែនសុទ្ធតែពិបាកទាំងអស់នោះទេ វាអាស្រ័យថា តើលោកអ្នកបានរៀបចំគម្រោងក្នុងការរទិញផ្ទះរបស់ខ្លួនបានរួចរាល់ហើយឬនៅ? ថ្ងៃនេះ Realestate.com.kh នឹងលើកយកចំណុចមួយចំនួនដែលលោកអ្នកត្រូវពិចារណាមុនពេលសម្រេចចិត្តទិញផ្ទះ ៖១. ត្រៀមខ្លួនហើយឬនៅ?ការទិញផ្ទះគឺដូចជាការសម្រេចចិត្តរៀបការ វាត្រូវការការប្តេជ្ញាចិត្ត ផែនការ និងការសម្រេចចិត្តត្រឹមត្រូវ ។ នៅពេលអ្នកសម្រេចចិត្តទិញផ្ទះ ជាពិសេសទិញផ្ទះបង់រម្លស់ តើអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការបាត់បង់សេរីភាព ឬក្តីសុបិនខ្លះរបស់អ្នកដូចជាទៅវិស្សមកាលថ្លៃៗ ទិញរបស់ថ្លៃៗ ផ្លាស់ប្តូរការងារនៅពេលណាដែលអ្នកចង់បាន ឬប្តូរអាជីពរបស់អ្នកទៅ កន្លែងសុបិន្តរបស់អ្នក? ជាងនេះទៅទៀត តើអ្នកត្រៀមខ្លួនហើយឬនៅដើម្បីប្រឈមមុខនឹងការចំណាយផ្សេងៗដូចបានរៀបរាប់ខាងលើ? បើមិនដូច្នេះទេ អ្នកអាចដើរថយក្រោយ ហើយពិចារណាឡើងវិញ ។២. ផែនការចំណុចនេះគឺជារឿងសំខាន់ ប៉ុន្តែមនុស្សភាគច្រើនតែងមើលរំលង មែនទែនទៅការទិញផ្ទះបង់រម្លស់មិនលោកអ្នកគ្រាប់តែបង់ប្រចាំខែគឺរួចខ្លួននោះទេ ព្រោះថានៅពេលដែលលោកអ្នកទិញផ្ទះទៅគឺត្រូវការចំណាយជាបន្តបន្ទាប់ជាច្រើនទៀត ទាក់ទងនឹងការជួសជុលផ្ទះ ហើយចំណាយលើទឹកភ្លើងជាដើម។ ទាំងនេះអស់លោកអ្នកគិតថាវាគ្រាន់តែជាចំណុចតូចៗតែប៉ុណ្ណោះ តែនៅពេលចំណាយជាក់ស្ដែងគឺវាច្រើនខ្លាំង ។ ចំពោះផែនការអនាគតវិញ លោកអ្នកត្រូវដឹងថាលោកអ្នកមិនមែនមានបន្ទុកតែរឿងបង់រម្លស់ផ្ទះមួយមុខនោះទេ លោកអ្នកត្រូវតែមានកញ្ចប់មួយសម្រាប់សន្សំទុកនៅពេលមានហានិភ័យផ្សេងៗដែលលោកអ្នកមើលមិនឃើញ។៣. បំណុលនៅពេលលោកអ្នកសម្រេចចិត្តបង់រម្លស់ផ្ទះមានន័យថា អ្នកត្រូវតែចំណាយជាប្រចាំ ហើយទាក់ទងនឹងបញ្ហានេះ លោកអ្នកត្រូវតែច្បាស់ខ្លួនឯង ថាតើលោកអ្នកមានបំណុលជាប់ខ្លួនដែលឬអត់ហើយបំណុលនោះច្រើនឬក៏តិច ប្រសិនបើបំណុលច្រើនលោកអ្នកត្រូវគិតឱ្យច្បាស់ម្ដងហើយម្ដងទៀតមុននឹងសម្រេចចិត្តបង់រម្លស់។ មែនទែនទៅការជំពាក់បំណុលមិនសុទ្ធតែអាក្រក់នទេ ក៏ប៉ុន្តែលោកអ្នកត្រូវតែច្បាស់ខ្លួនឯងថាលោកអ្នកបែងចែកថរិការបៀបម៉េចប្រសិនបើលោកអ្នកជំពាក់គេផងហើយឆ្លៀតទៅបង់រម្លស់ផ្ទះមួយតង់ទៀត វាអាចជារឿងលំបាក ។៤. ការគ្រប់គ្រងហិរញ្ញវត្ថុការគ្រប់គ្រងហិរញ្ញវត្ថុ គឺជាដំណើរការនៃការគ្រប់គ្រងហិរញ្ញវត្ថុរបស់អ្នក ដែលរួមមានបំណុល ថ្លៃផ្ទះ វិក័យប័ត្រ ការចំណាយប្រចាំថ្ងៃ ចំណាយប្រចាំខែ សន្សំប្រាក់ និងការវិនិយោគប្រាក់។ ហើយប្រសិនបើអ្នកមិនអាចគ្រប់គ្រងហិរញ្ញវត្ថុផ្ទាល់ខ្លួនរបស់អ្នកបានទាំងអស់នោះ ការទិញផ្ទះឬបង់រំសល់នៅពេលនេះមិនមែនជាជម្រើសដ៏ល្អបំផុតសម្រាប់អ្នកនោះទេ ៕ ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រយ័ត្នវ័ណ្ឌក ! កុំខ្វារ.ករឿងបង់រម្លស់ឱ្យសោះបើស្ថិតក្នុងស្ថានភាពបែបនេះ
ប្រយ័ត្នវ័ណ្ឌក ! កុំខ្វារ.ករឿងបង់រម្លស់ឱ្យសោះបើស្ថិតក្នុងស្ថានភាពបែបនេះ
November 16, 2023, 7:34 a.m.
នៅក្នុងពេលដែលស្ថានភាពអចលនទ្រព្យមិនល្អ អ្នកវិនិយោគមិនគួរខ្ចីលុយធនាគារ ឬបង់រម្លស់ឡើយ ដោយសារនៅក្នុងអំឡុងពេលនេះ តម្លៃអចលនវត្ថុមួយចំនួនគឺមានកំណើនយឺត បើធៀបទៅនឹងស្ថានភាពធម្មតា ។ នេះបើតាមការលើកឡើងរបស់លោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជា ។ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានលើកឡើងដូច្នេះថា «ពីមុនយើងទិញបង់រម្លស់កំណើនអចលនទ្រព្យកើន ដូច្នេះហើយទោះបីយើងបង់លុយទៅអ្នកអភិវឌ្ឍ ឬធនាគារ យើងនៅតែសល់លុយអ៊ីចឹង ។ ប៉ុន្ដែអីឡូវនេះដោយសារផ្ទះច្រើន តម្រូវការឡើងអត់ទាន់ ផ្ទះអត់ឡើងថ្លៃច្រើនទេ វាអាចឡើងតិចៗ ដោយក្រោមអត្រាការប្រាក់ អ៊ីចឹងវាមានបញ្ហាពេលយើងទិញបង់រម្លស់ ។ ពេលយើងបង់ឱ្យធនាគារ ឬម្ចាស់បុរីគឺបង់ច្រើនជាងថ្លៃជួល នោះនឹងជួបវិបត្ដិសាច់ប្រាក់ ។ បើមានសាច់ប្រាក់វាអត់អីទេ តែបើអត់មានសាច់ប្រាក់នឹងពិបាកជាទម្ងន់» ។លោក សន សៀប បានបន្ដទៀតថា «ខ្ញុំគិតថាមិនគួរបង់រម្លស់ទេ នៅក្នុងស្ថានភាពអត់ឡើងថ្លៃ ឬឡើងតិចតួច តែគួរលុយដែលមានទៅវិនិយោគកន្លែងណាដែលតម្លៃមានការកើនឡើងវិញ ឬមួយដាក់ចង់ការ ឬដាក់ធនាគារ ដើម្បីបានការប្រាក់ត្រឡប់មកវិញ។ ប៉ុន្ដែបើអចលនទ្រព្យនោះនៅមានឱកាសឡើងច្រើន យើងបង់រម្លស់បាន»។ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនទ្រព្យកម្ពុជាបានសង្កត់ធ្ងន់ថា អលនទ្រព្យគឺជាទ្រព្យនៅពេលយើងលក់ទៅវិញបានចំណេញ ឬជួលបានចំណូលលើលពីការប្រាក់ដែលបង់ទៅឱ្យធនាគារ ឬម្ចាស់គម្រោង ។ ហើយអចលនទ្រព្យគឺជាបំណុលនៅពេលដែលវានៅតែជាបន្ទុកឲ្យយើងក្នុងបង់ប្រាក់ឱ្យគេ ឬបង់រម្លស់ជាប្រចាំ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
បើកទំព័រឆ្នាំ២០២៤ ! មានអចលនទ្រព្យ២ប្រភេទរងចាំអ្នកវិនិយោគទៅកើបលុយ
បើកទំព័រឆ្នាំ២០២៤ ! មានអចលនទ្រព្យ២ប្រភេទរងចាំអ្នកវិនិយោគទៅកើបលុយ
November 14, 2023, 7:38 a.m.
ទំព័រនៃឆ្នាំ២០២៣បាំងតែ១ខែទៀតតែប៉ុណ្ណោះនឹងត្រូវបិទបញ្ចប់ហើយត្រូវបើកទំព័រថ្មីនៃឆ្នាំ២០២៤ ដែលនេះជារឿងមួយសម្រាប់អ្នកវិនិយោគអចលនទ្រព្យត្រូវពិចារណាសម្រាប់ការវិនិយោគទៅលើអចលនទ្រព្យប្រភេទណាដើម្បីអាចទទួលបានផលចំណេញ និងទទួលរងហានិភ័យទាប ។ ថ្ងៃនេះ Realestate.com.kh សូមធ្វើការលើកឡើងពីអចលនទ្រព្យ២ប្រភេទដែលមានភាគរយខ្ពស់ក្នុងការវិនិយោគនៅក្នុងឆ្នាំ២០២៤ខាងមុខ ៖១. ប្រភេទលំនៅឋានសម្រាប់ដីលំនៅឋាន អ្នកវិនិយោគមានជម្រើសពីរគឺ ទិញផ្ទះក្នុងបុរី និងក្រៅបុរី។ សម្រាប់ផ្ទះក្រៅបុរី ប្រសិនបើអ្នកវិនិយោគទិញផ្ទះ ឬសង់ផ្ទះខ្លួនឯងតាមម៉ូតដែលខ្លួនស្រឡាញ់ក៏ល្អមួយបែបដែរ ព្រោះបើគុណភាពផ្ទះល្អ ទីតាំងអំណោយផល ក៏ជាឱកាសក្នុងការពិចារណាទិញដីហើយអភិវឌ្ឍន៍ផ្ទះប្រភេទហ្នឹងបាន។ នៅពេលយើងទទួលបានផ្ទះមួយមានគុណភាពល្អ ម៉ូតខុសគេ ហើយការ Design ល្អទៀតនោះនឹងដាក់ជួលបានថ្លៃ។ប៉ុន្ដែបើសិនទិញផ្ទះនៅក្នុងបុរីអ្នកវិនិយោគត្រូវមើលលើហេដ្ឋារចនាសម្ព័ន្ធ និងទីតាំងជាដើម ។ ក្នុងនោះអ្នកវិនិយោគក៏ត្រូវប្រយ័ត្នដែរ ពិសេសទិញផ្ទះក្នុងបុរីដែលកំពុងសាងសង់ ព្រោះពេលខ្លះដោយសារមានបញ្ហាប្រឈមជាមួយនឹងការលក់ សំណង់ត្រូវបានពន្យាពេលយូរជាដើម ។ត្រង់ចំណុចនេះអ្នកវិនិយោគក៏ត្រូវពិចារណាថា តើអ្នកអភិវឌ្ឍមួយណាមានសាច់ប្រាក់រឹងមាំ ទោះបីស្ថានភាពសេដ្ឋកិច្ចបែបណាក៏អាចបញ្ចប់គម្រោងសាងសង់បាន? ដូច្នេះដើម្បីចៀសវាងហានិភ័យបែបហ្នឹងយើងត្រូវទៅមើលគម្រោងផ្ទាល់ ឬគួរតែផ្ដោតទៅលើគម្រោងបុរីដែលសាងសង់រួច ចៀសវាងហានិភ័យដូចបានរៀបរាប់ខាងលើ ។២. ប្រភេទដីធ្លីសម្រាប់ដីធ្លី អ្នកវិនិយោគត្រូវផ្ដោតមើលទៅលើទីតាំងដែលកំពុងមានការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធល្អ ដោយបច្ចុប្បន្ននេះដីនៅប៉ែកខាងត្បូងរាជធានីភ្នំពេញក៏មានឱកាសដែរ ព្រោះកំពុងតែមានការអភិវឌ្ឍព្រលានយន្ដហោះថ្មី (ព្រលានយន្ដហោះអន្ដរជាតិតេជោក្រុងតាខ្មៅ) ខណៈដីកំពុងទំនេរច្រើន ដូច្នេះឱកាសវិនិយោគគឺខ្ពស់ ព្រោះនឹងមានអ្នកទៅទិញ​ដើម្បីអភិវឌ្ឍន៍ច្រើននាពេលខាងមុខ អ៊ីចឹងតម្លៃអាចនឹងមានកំណើនលឿនដូចគ្នា ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
មើលឱ្យជាក់ សឹមញាក់ជញ្ចើម ! ដីដែលមានរូបរាងទាំងនេះកុំទិញឱ្យសោះប្រយ័ត្នកប់លុយចោល
មើលឱ្យជាក់ សឹមញាក់ជញ្ចើម ! ដីដែលមានរូបរាងទាំងនេះកុំទិញឱ្យសោះប្រយ័ត្នកប់លុយចោល
November 3, 2023, 10:19 a.m.
អ្នកជំនាញជាច្រើនតែងតែលើកឡើងប្រហាក់ប្រហែលគ្នាសម្រាប់អ្នកវិនិយោគក្នុងការទិញដីត្រូវពិចារណាលើទីតាំង ផ្លូវធំ និងស្ថិតក្នុងតំបន់សក្តានុពលជាដើម ។ ប៉ុន្តែក្រៅពីទីតាំងល្អហើយអ្វីដែលជាចំណុចសំខាន់មួយទៀតដែលអ្នកទិញត្រូវមើលនោះគឺរូបរាងនៃដី ព្រោះបើទិញចំដីដែលមានរូបរាងមិនល្អក៏ពិបាកប្រើប្រាស់ ឬលក់ចេញដូចគ្នា ។បើតាមប្រភពលោក សន សៀប ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ក៏បានលើកឡើងនូវរូបរាងដីចំនួន ដែលមិនមានភាពល្អប្រសើរសម្រាប់វិនិយោគ ព្រោះថាអាចពិបាកក្នុងការប្រើប្រាស់ទី១ និងទី២ គឺពុំសូវ ឬគ្មានអ្នកត្រូវការតែម្ដង ដែលជាហេតុនាំពិបាកក្នុងការលក់ចេញ ឬលក់បានតម្លៃទាបជាដើម។ដីដែលមានរូបរាងមិនល្អ ឬមិនសមស្រមនោះរួមមាន ៖ ដីមានរាងកាច់កុងចុះឡើង ដីរាងអក្ស Z រាងអក្ស S ដីមានរាងម្ដុំលិច ម្ដុំកើតភ្ជាប់រកគ្នាតំណតូច ដីដែលមានក្បាលតូចខ្លួនវែងខ្លាំង ដីក្បាលធំខ្លួនខ្លី ឬដីឆកខាងនេះឆកខាងនោះជាដើម ដែលវាពិបាកក្នុងការអភិវឌ្ឍ ដូច្នេះអ្នកវិនិយោគបើអាចចៀសបានគួរតែចៀសទៅ ។ នេះជាការបន្ថែមរបស់លោក សន សៀប ។លោកបន្ដថា រូបរាងដីដែលល្អ និងងាយស្រួលជាងគេ ហើយពិសេសនិយមជាងគេនោះគឺ ដីមានរាងចតុកោណកែង និងរាងការ៉េ ដែលមានទំហំសមស្រប (១០x៣០ម៉ែត្រ) ព្រោះយើងអាចប្រើប្រាស់ផ្ទៃដីបានទាំងស្រុងដែលងាយស្រួលក្នុងការអភិវឌ្ឍ។ បន្ទាប់មកទៀតគឺរាងសាមញ្ញ ដែលមានដូចជា រាងចតុកោណព្នាយ ឬរាងអក្ស L គឺអាចកែច្នៃប្រើប្រាស់បាន ប៉ុន្ដែនៅតែចាញ់រាងការ៉េ និងរាងចតុកោណកែង ៕បញ្ជីដីសម្រាប់លក់ ឬជួល
ឆ្កឹះឱ្យឡើងថ្លៃ ! 3ក្បាច់កែប្រែពីដីដែលអត់ប្រយោជន៍ទៅជាដីដែលឡើងថ្លៃត្រូវប៉ាន់
ឆ្កឹះឱ្យឡើងថ្លៃ ! 3ក្បាច់កែប្រែពីដីដែលអត់ប្រយោជន៍ទៅជាដីដែលឡើងថ្លៃត្រូវប៉ាន់
October 17, 2023, 10:18 a.m.
ស្របពេលដែលវិស័យអចលនទ្រព្យកំពុងមានសន្ទុះប្រជាប្រិយជាពិសេសដីធ្លីដែលកំពុងត្រូវប៉ាន់សម្រាប់ការអភិវឌ្ឍលើសំណង់លំនៅឋាន ខុនដូ រោងចក្រ ឃ្លាំង ជាដើម ។ ប៉ុន្តែសម្រាប់លោកអ្នកដែលមានដីហើយទុកចោលមិនធ្វើអ្វី​សោះនោះក៏មិនអាចធ្វើឱ្យដីនោះត្រូវប៉ាន់សម្រាប់ការវិនិយោគដើម្បីទទួលបានផលចំណេញនោះដែរ ។ ថ្ងៃនេះ Realestate.com.kh នឹងណែនាំគន្លឹះ៣ដែលអាចកែច្នៃដីរបស់លោកអ្នកឱ្យមានតម្លៃជាងមុន ៖1). ដាំដំណាំប្រសិនបើដីមិនស្ថិតនៅតំបន់អភិឌ្ឍន៍ ម្ចាស់ណាស់ដីនឹងមិនងាយឡើងថ្លៃ និងលក់បានថ្លៃនោះទេ ។ ប៉ុន្ដែដើម្បីកុំឲ្យដីនៅទំនេរចោល យើងអាចកែច្នៃដីនោះទៅជាកន្លែងដាំដុះដំណាំសក្ដានុពលដើម្បីប្រមូលផលបាន ។ ព្រោះវិធីសាស្ដ្រនេះក៏អាចជួយយើងឲ្យរកចំណូលបានបន្ថែមពីលើតម្លៃដី និងអាចធ្វើឲ្យដីមានអ្នកចាប់អារម្មណ៍ជាមុនផងដែរ ។2). ប្រែទៅជាកន្លែងកម្សាន្ត ការអភិវឌ្ឍជាកន្លែងកម្សាន្ដក៏ធ្វើឱ្យតម្លៃដីមានការកើនឡើងមួយកម្រិតទៀតផងដែរ ដោយសារតែមានចរន្ដមនុស្សមកកម្សាន្ដច្រើន ។ ជាក់ស្ដែងដូចជា ការកែច្នៃទៅជារមណីយដ្ឋានដោយធ្វើសួន​កម្សាន្ដ​បែប​ធម្មជាតិ​ ឬជាលំនៅឋាន​លំហែកាយបែប​បុរាណ​ប្រកប​ដោយ​ផាសុកភាពដែលវាអាចទាញមនុស្សគ្រប់ទិញទីទៅលេងកម្សាន្ដធ្វើឱ្យតម្លៃដីរបស់លោកអ្នកអាចនឹងមានការកើនឡើងតម្លៃ ។3). អភិវឌ្ឍន៍ជាលំនៅឋានអ្នកវិនិយោគមិនតិចនោះទេនៅស្រុកខ្មែរ ដែលទិញដីហើយទុកចោល រង់ចាំដីឡើងថ្លៃដើម្បីលក់យកចំណេញរួចយើងលុយដែលលក់បាននេះទៅវិនិយោគនៅកន្លែងថ្មីទៀត ។ ប៉ុន្ដែក៏ឃើញមានអ្នកវិនិយោគខ្លះ ក៏បានអភិវឌ្ឍន៍ដីធម្មតាទៅជាដីដែលមានសក្ដានុពលសម្រាប់សាងសង់លំនៅឋាន តាមរយៈការអភិវឌ្ឍផ្សារ ប្រព័ន្ធទឹកភ្លើង ផ្លូវ និងកន្លែងកម្សាន្ដផ្សេងៗ ជាហេតុធ្វើឲ្យដីរបស់ពួកគេកាន់តែមានតម្លៃ និងទាក់ទាញជាងមុន ។ ឯកអ្នកខ្លះទៀតដែលមានលទ្ធផលខ្លាំង បានកែច្នៃដីដែលខ្លួនបានទិញនោះទៅជាដីលំនៅឋានសម្រាប់សាងសង់ផ្ទះល្វែង បុរី ឬខុនដូជាដើម ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ប្រយ័ត្នអស់លុយហើយទឹកភ្នែក ! មុនដកលុយទាំងម៉ឺនៗដុល្លារទិញផ្ទះដាច់ខាតត្រូវពិនិត្យរបស់ទាំង៥នេះសិន
ប្រយ័ត្នអស់លុយហើយទឹកភ្នែក ! មុនដកលុយទាំងម៉ឺនៗដុល្លារទិញផ្ទះដាច់ខាតត្រូវពិនិត្យរបស់ទាំង៥នេះសិន
October 9, 2023, 9:22 a.m.
ស្របពេលដែលតម្រូវការការលំនៅឋានមានច្រើនអ្នកអភិវឌ្ឍបុរីក៏កំពុងព្យាយាមបង្កើនល្បឿនវិនិយោគនៅក្នុងទីផ្សារដើម្បីបំពេញទៅតាមតម្រូវការទីផ្សារ និងជម្រុញការអភិវឌ្ឍឆ្ពោះទៅរកកាន់តំបន់ជាយក្រុងដែលជាតំបន់អភិវឌ្ឍន៍យ៉ាងសំខាន់ដើម្បីផ្តល់ជូននូវគម្រោងល្អបំផុត និងតម្លៃសមរម្យ ។ប៉ុន្តែសូមចងចាំថា មិនមែនគម្រោងបុរីទាំងអស់សុទ្ធតែដូចគ្នានោះទេ មុនពេលទិញផ្ទះបុរីអ្នកត្រូវដឹងពីឯកសារផ្នែកច្បាប់សំខាន់ៗមួយចំនួនដើម្បីចៀសវាងបញ្ហាណាមួយបន្ទាប់ពីទិញរួច ។ ខាងក្រោមនេះជាឯកសារដែលអ្នកត្រូវតែពិនិត្យជាមួយអ្នកអភិវឌ្ឍបុរីមុនពេលអ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងទិញលក់ណាមួយ ៖ទី១-ប្លង់រឹងនៅពេលអ្នកទិញផ្ទះពីគម្រោងបុរីអ្នកត្រូវពិនិត្យមើលប្លង់រឹង២ប្រភេទ ។ ប្លង់ទី១ គឺប្លង់រឹងសម្រាប់គម្រោងទាំងមូល ។ ប្លង់រឹងនេះជាប្លង់មេ ហើយគ្រប់ដណ្តប់លើផ្ទៃដីទាំងមូលរបស់គម្រោង ។ ប្លង់ទី២ ប្លង់រឹងនៃក្បាលដីដែលបានកាត់សម្រាប់ផ្ទះរបស់អ្នកនៅក្នុងបុរី ។ បន្ទាប់ពីទិញអចលនទ្រព្យអ្នកអាចផ្ទេរប្លង់ទៅជាប្លង់កម្មសិទ្ធិផ្ទាល់ខ្លួនរបស់អ្នក ។ ប្លង់នេះនឹងក្លាយជាប្លង់ឯកជន គម្រោងបុរីស្របច្បាប់គួរតែ មាន​ប្លង់រឹងទាំងនេះសម្រាប់ផ្តល់ជូនអ្នកទិញ ។ ប្រសិនបើពួកគេមិនអាចបង្ហាញថា គម្រោងមានប្លង់រឹងទាំងពីរប្រភេទនេះទេ សូមកុំចុះកិច្ចសន្យាទិញលក់ឲ្យសោះ ។ទី២-ការចុះបញ្ជីក្រុមហ៊ុនកុំខ្លាចក្នុងការស្នើសុំពិនិត្យលិខិតចុះបញ្ជីក្រុមហ៊ុនពីអ្នកអភិវឌ្ឍ ។ តាមច្បាប់ក្រុមហ៊ុនអភិវឌ្ឍន៍ត្រូវចុះបញ្ជីដើម្បីទទួលបានការអនុញ្ញាតពីក្រសួងពាក់ព័ន្ធដើម្បីអាចចាប់ផ្តើមដំណើរការអាជីវកម្ម និងការ​សាង​សង់​បាន ។ ម្យ៉ាងវិញទៀតមើលឃើញថាគម្រោងកំពុងដំណើរ ការសាងសង់មិនមែនមានន័យថា គម្រោងដែលកំពុងដំណើរការគឺស្របច្បាប់នោះទេ ។ ដូចនេះអ្នកត្រូវសួររកលិខិតចុះបញ្ជីក្រុមហ៊ុនដើម្បីធានា​ថា ទាំងក្រុមហ៊ុនអភិវឌ្ឍន៍ និងគម្រោងអាចធ្វើអាជីវកម្មស្របច្បាប់ ។ ទាំងនេះនឹងធ្វើឲ្យអ្នកកាន់តែមានទំនុកចិត្តនៅពេលទិញផ្ទះ ។ទី៣-ការអនុម័តប្លង់មេនេះគឺជាឯកសារដ៏សំខាន់មួយដែលអ្នកត្រូវតែដឹង ។ ប្លង់មេរបស់គម្រោង (ប្លង់របស់គម្រោងទាំងមូល) ត្រូវបានអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ។ ជាទូទៅផែនការមេ ឬប្លង់មេ ត្រូវបានអនុម័តមុនពេលការសាងសង់ចាប់ផ្តើម ។ អ្នកអាចមើលឃើញយ៉ាងច្បាស់អំពីគម្រោងអភិវឌ្ឍន៍ទាំងមូលដែលបានគ្រោងទុកថា តើគម្រោងមានទ្រង់ទ្រាយធំ ឬតូច ។ អ្នកអភិវឌ្ឍដែលអាចទុកចិត្តបាន​នឹងបង្ហាញអ្នកនូវឯកសារនេះ។ទី៤- អាជ្ញាប័ណ្ណសាងសង់ក្រុមហ៊ុនសំណង់សម្រាប់បុរីបានឆ្លងកាត់ការពិនិត្យយ៉ាងហ្មត់ចត់ពីក្រសួងគ្រប់គ្រងដីធ្លី ។ គម្រោងបុរី ត្រូវតែដាក់ពាក្យស្នើអជ្ញាប័ណ្ណសាងសង់ដើម្បីធានាថាការសាងសង់លំនៅឋាន និងហេដ្ឋារចនាសម្ព័ន្ធ ប្រកបដោយស្តង់ដារគុណភាពគ្រប់គ្រាន់ មានស្ថេរភាព និងមានសេវាកម្មចាំបាច់គ្រប់គ្រាន់នៅក្នុងគម្រោងទាំងមូល ។ នៅពេលដែលក្រសួងបានត្រួតពិនិត្យកត្តាទាំងនេះត្រឹមត្រូវហើយ ក្រសួងនឹងចេញ អាជ្ញាប័ណ្ណដល់ក្រុមហ៊ុនសំណង់នោះ ។ ដូចនេះលោកអ្នកត្រូវស្នើសុំមើលអជ្ញាប័ណ្ណនេះមុនពេល អ្នកចុះហត្ថលេខាលើកិច្ចព្រមព្រៀងណាមួយ ។ទី៥- អាជ្ញាប័ណ្ណបុរីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានចេញអាជ្ញាប័ណ្ណដល់គ​ម្រោងបុរី នៅពេលគ្រប់យ៉ាងពិនិត្យឃើញថា មានភាពត្រឹមត្រូវ ។ នេះមានន័យថា អ្នកអភិវឌ្ឍបានបំពេញគ្រប់លក្ខខណ្ឌស្របតាមការកំណត់ររបស់ រដ្ឋទាក់ទងនឹងគុណភាព ការរចនាប្លង់ ថវិការ ផែនការលក់ និងឯកសារពាក់ព័ន្ធមួយចំនួន ។មុនពេលចេញអាជ្ញាប័ណ្ណសម្រាប់គម្រោងអភិវឌ្ឍន៍ណាមួយ ក្រសួងវាយតម្លៃដោយពឹងផ្អែកលើបញ្ជី វាយតម្លៃរបស់ខ្លួនដើម្បីពិនិត្យមើលថាតើការអភិវឌ្ឍនេះមានប្រភពចំណូលច្បាស់លាស់ ដើមទុនគ្រប់គ្រាន់ ទ្រព្យតម្កល់ ប្លង់រឹង និងទ្រព្យសកម្មផ្សេងៗទៀត ដែលគាំទ្រដល់ការវិនិយោគរបស់ពួកគេដែលឬទេ ។ គ្រប់លក្ខខណ្ឌទាំងនេះគេអាចចាត់ទុកគម្រោងរអភិវឌ្ឍន៍នេះថាជា "បុរី" ហើយអ្នកអាចទិញ និងលក់ ជាមួយគម្រោងនេះដោយស្របច្បាប់ ។សូមចងចាំថា គម្រោងអភិវឌ្ឍន៍មួយចំនួនក៏បានហៅខ្លួនឯងថាជា «បុរី» នៅក្នុងការធ្វើទីផ្សាររបស់ពួកគេ បើទោះបីជាគម្រោងទាំងនោះមានមិនមានអជ្ញាប័ណ្ណបុរីក៏ដោយ ។ ដូចនេះនៅពេលទិញលំនៅឋានក្នុងបុរីយើងត្រូវពិនិត្យមើលឯកសារទាំងអស់នេះឲ្យបានច្បាស់លាស ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ចំតំបន់បេះដូង ! គម្រោងថ្មីមួយវិវឌ្ឍន៍ខ្លួនរហូតផ្ទុះការចាប់អារម្មណ៍នៅក្នុងតំបន់បឹងកេងកង
ចំតំបន់បេះដូង ! គម្រោងថ្មីមួយវិវឌ្ឍន៍ខ្លួនរហូតផ្ទុះការចាប់អារម្មណ៍នៅក្នុងតំបន់បឹងកេងកង
October 9, 2023, 9:31 a.m.
បឹងកេងកងគឺជាតំបន់មួយស្ថិតនៅក្នុងខណ្ឌចំការមនហើយត្រូវបានគេចាត់ទុកថាជាខណ្ឌដែលមានទិសដៅអភិវឌ្ឍន៏អចលនទ្រព្យខ្លាំងបំផុតក្នុងប្រទេសកម្ពុជា ។ បឹងកេងកង១ គឺជាតំបន់ដែលមានទីស្នាក់ការអង្គការក្រៅរដ្ឋាភិបាល ជនបរទេស មន្ត្រីរាជការ ក្រសួង និងពាណិជ្ជកម្មជាច្រើនតាំងទីនៅទីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។ បឹងកេងកងនៅតែជាតំបន់ដែលមានសក្ដានុពលជាងគេសម្រាប់ទីផ្សារលំនៅឋានក្នុងប្រទេសកម្ពុជា ហើយប្រសិនបើលោកអ្នកចង់ស្វែងរកគម្រោងខុនដូដែលថ្មីជាងគេសម្រាប់រស់នៅជាលក្ខណៈគ្រួសារ ឬវិនិយោគផ្សេងៗនៅតំបន់បឹងកេងកងនោះពិតជាមិនខុសនោះទេ ។មានគម្រោងអភិវឌ្ឍន៏ថ្មីមួយក្នុងតំបន់បឹងកេងកងនោះគឺគម្រោង Time Square 302 ដែលជាគម្រោងថ្មីបំផុតនៅតំបន់បឹងកេងកងនឹងចេញរូបរាងឆាប់ៗនេះផងដែរ ។ ការសាងសង់ប្រកបដោយដោយគុណភាព ការរចនាដ៏វិចិត្រ រួមផ្សំការតុបតែងតាមបែបទំនើប ។​ នេះគឺជាគម្រោងដែលទំនើប និងត្រូវបានទទួលស្គាល់ថាជាគម្រោងលំនៅឋានដ៏អស្ចារ្យមួយ ។ហេតុអ្វីបានជាគម្រោង Time Square 302 ពិសេសជាងគេសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋាននៅតំបន់បឹងកេងកង? Time Square 302 ដែលជាគម្រោងចុងក្រោយបង្អស់ដោយអ្នកអភិវឌ្ឍន៍ដ៏ល្បីមួយរូប (Mega Kim World Corp.) ជាមួយនឹងកំណត់ត្រានៃគម្រោងជោគជ័យចំនួនប្រាំនៅក្នុងរាជធានីភ្នំពេញ ។ ជាមួយនឹងការអភិវឌ្ឍន៍ថ្មីបំផុតរបស់ពួកគេនៅក្នុងទីតាំងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងគឺ បឹងកេងកង១ រាជធានីភ្នំពេញ ។Time Square 302 ត្រូវបានកំណត់ថាជាអគារខុនដូដ៏អស្ចារ្យ ដើម្បីបំពេញតម្រូវការក្នុងតំបន់ ដោយគម្រោងខុនដូនេះមានបន្ទប់គេងមួយ និងបន្ទប់គេងពីរ ដែលល្អបំផុតសម្រាប់អ្នកជំនួញ នាយកប្រតិបត្តិ និងអ្នកដែលស្វែងរកការរស់នៅក្នុងទីក្រុងដែលអាចបត់បែនបាន ។ Time Square 302 រួមបញ្ចូលគ្នានូវការរស់នៅក្នុងទីក្រុងសហសម័យ ជាមួយនឹងបរិក្ខារទំនើបៗទាំងអស់ ។នៅលើដំបូលជាន់ទី 48 អ្នកនឹងឃើញកន្លែងហាត់ប្រាណ រួមទាំងស្ទូឌីយ៉ូយូហ្គា អាងហែលទឹក និងសួនច្បារលើដំបូលសម្រាប់លំហែកំសាន្តថែមទៀតផង ។ លើសពីនេះ នៅជាន់ទី 37 អ្នកនឹងឃើញបន្ទប់វាយកូនហ្គោលសិប្បនិម្មិត កន្លែងញាំកាហ្វេ បន្ទប់លេងរបស់កុមារ បន្ទប់ប្រជុំ បន្ទប់កុន ខារ៉ាអូខេ និងកន្លែងអង្គុយលេងជាដើម ។ទាក់ទងមកកាន់ Realestate.com.kh ថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែមអំពី Time Square 302 ដើម្បីប្រឹក្សាយោបល់ជាមួយនឹងការទទួលបានការផ្តល់ជូនពិសេសៗមុនគេ ។ ផ្ទះក្នុងក្តីស្រមៃរបស់អ្នកគឺនៅទីនេះ Time Square 302 !ប្រឹក្សាជាមួយពួកយើងតាម Telegram ឈ្វេងយល់បន្ថែមអំពី Time Square 302
ប្រជាពលរដ្ឋត្អូញត្អែរពេក !​ ក្រសួងនឹងកែផ្លូវកំពត-វាលរេញឡើងវិញក្នុងពេលឆាប់ៗនេះ
ប្រជាពលរដ្ឋត្អូញត្អែរពេក !​ ក្រសួងនឹងកែផ្លូវកំពត-វាលរេញឡើងវិញក្នុងពេលឆាប់ៗនេះ
September 28, 2023, 6:50 a.m.
ប្រជាពលរដ្ឋដែលធ្វើដំណើរឆ្លងកាត់ផ្លូវកំពត-វាលរេញតែងតែធ្វើការត្អូញត្អែរអំពីផលលំបាកក្នុងការធ្វើដំណើរទៅមកប្រចាំថ្ងៃដោយសារតែស្ថានភាពផ្លូវរងការខូចខាតដែលផ្តល់ផលវិបាកសម្រាប់ប្រជាពលរដ្ឋ ។ ប៉ុន្តែកាលពីពេលថ្មីៗនេះអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានឱ្យដឹងថា គម្រោងកែល្អផ្លូវកំពត-វាលរេញឱ្យមានភាពប្រសើរឡើងអាចនឹងចាប់ផ្តើមនៅក្នុងពេលឆាប់ៗ ព្រោះបច្ចុប្បន្នក្រសួងកំពុងតែធ្វើការសិក្សាលក្ខណៈបច្ចេកទេសជាមួយអ្នកជំនាញ ។ក្រសួងបានធ្វើការសិក្សាបច្ចេកទេស ជាមួយក្រុមជំនាញការ អំពីស្ថានភាពផ្លូវនេះ ជាពិសេសត្រង់កន្លែងដែលមានភូមិសាស្ត្រគ្រឹះជ្រាយ ។ ហើយកន្លងទៅក៏មានការចុះត្រួតពិនិត្យកម្រិតអន្តរក្រសួងរួចហើយ ដោយបានឯកភាពគ្នាក្នុងកម្រិតបច្ចេកទេស និងការគ្រោងថវិកាជាអាទិភាព ។ នេះបើតាមការបញ្ជាក់របស់ឯកឧត្ដម ហ៊ាង សុទ្ធាយុត្តិ អគ្គនាយក នៃអគ្គនាយកដ្ឋានបច្ចេកវិទ្យា និងទំនាក់ទំនងសាធារណៈ និងជាអ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន ។ឯកឧត្ដមបន្ដថា ៖ «បច្ចុប្បន្ននេះ ក្រុមការងារអន្តរក្រសួង កំពុងធ្វើការពិភាក្សាជាមួយដៃគូដែលនឹងត្រូវផ្តល់ថវិកាហិរញ្ញប្បទាន លើនីតិវិធី ដើម្បីឈានទៅការស្ថាបនាធ្វើឱ្យប្រសើរផ្លូវនេះឡើងវិញ ដែលអាចនឹងធ្វើឡើងនៅពេលឆាប់ៗខាងមុខនេះ» ។គួរជម្រាបផងដែរថា កំណាត់ផ្លូវកំពត-វាលរេញនេះ បើយោងតាមការសិក្សាផ្លូវដែលតែងតែខូចនោះមានប្រវែង ២០គីឡូម៉ែត្រ ដោយត្រូវបែងចែកជាពីរកំណាត់ក្នុងនោះ កំណាត់ទី១មានប្រវែង៥គីឡូម៉ែត្រដោយមានដីស្អុយជម្រៅរហូតដល់ទៅ១៨ម៉ែត្រនៅផ្នែកខាងក្រោម ។ ចំពោះដំណោះស្រាយគឺតម្រូវឱ្យវាយសសរគ្រឹះឱ្យដល់ជម្រៅ ១៨ម៉ែត្រដើម្បីធ្វើឱ្យកំណាត់ផ្លូវនេះរឹងមាំ ។ដោយឡែកចំពោះកំណាត់ទី២គឺមានប្រវែង១៥គីឡូម៉ែត្រទៀត អាចប្រើប្រាស់វិធីសាស្រ្ត២ផ្សេងទៀតទៅតាមកម្រិតជម្រៅដីស្អុយរួមមាន វិធីទម្លាក់សេរីទម្ងន់២០០តោន និងវិធីកាយពង្រឹងគ្រឹះរួចចាក់បេតុង ទើបផ្លូវនេះអាចមានភាពរឹងមាំជាប់បានយូរ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
គេបោះលុយ យើងត្រៀមដី ! រដ្ឋត្រៀមដីសម្រាប់វិនិយោគិនជប៉ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ
គេបោះលុយ យើងត្រៀមដី ! រដ្ឋត្រៀមដីសម្រាប់វិនិយោគិនជប៉ុនបង្កើតតំបន់សេដ្ឋកិច្ចពិសេសថ្មីមួយ
September 26, 2023, 8:42 a.m.
យោងតាមការចុះផ្សាយពីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ កាលពីថ្ងៃទី២២ ខែកញ្ញា ឆ្នាំ២០២៣កន្លងទៅនេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានទទួលជួបសម្តែងការគួរសម និងពិភាក្សាការងារជាមួយតំណាងក្រុមហ៊ុន Mitsubishi ប្រចាំនៅព្រះរាជាណាចក្រកម្ពុជា ។កន្លងមកសម្តេចតេជោ ហ៊ុន សែន ប្រធានគណបក្សប្រជាជនកម្ពុជា ជាមួយនឹង ឯកឧត្តម Shinzo Abe ធ្លាប់បានរៀបចំបង្កើតឱ្យមានគោលនយោបាយគ្រប់ជ្រុងជ្រោយរវាងជប៉ុន-កម្ពុជា ហើយសម្តេចធិបតីនាយករដ្ឋមន្ត្រី នឹងបន្តជ្រោងអនុវត្តគោលនយោបាយនេះ ។ដើម្បីជាកិច្ចស្វាគមន៍ទៅដល់វិនិយោគិនជប៉ុន ដែលគ្រោងមកបោះទុនវិនិយោគបន្ថែមនៅក្នុងប្រទេសកម្ពុជា ពេល​នេះរាជរដ្ឋាភិបាលកម្ពុជា ក៏បានត្រៀមរៀបចំដីសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសទទួលការវិនិយោគនេះផងដែរ ។ក្រសួងរៀបចំដែនដីបានបញ្ជាក់ថា កម្ពុជាបានត្រៀមខ្លួនរួចជាស្រេចដើម្បីទទួលអ្នកវិនិយោគជប៉ុនបន្តទៀតមកវិនិយោគនៅកម្ពុជា ។ ក្នុងនោះក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ បានត្រៀមគិតគូររៀបចំដីសមស្របសម្រាប់បង្កើតតំបន់សេដ្ឋកិច្ចពិសេសស្រាប់អ្នកវិនិយោគជប៉ុនបន្ថែមទៀត ។ជាមួយគ្នានេះ ក្រសួងក៏បានស្នើដល់ ក្រុមហ៊ុន Mitsubishi ត្រូវមានការសម្រេចចិត្ត និងរៀបចំសំណើវិនិយោគច្បាស់លាស់ដើម្បីក្រសួងអាចផ្តល់ការសម្របសម្រួលជូនប្រកបដោយប្រសិទ្ធភាព ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
តាមពិតអញ្ចឹងសោះ ! នេះជាទំហំ និងប្រភេទដីដែលត្រូវខ្នាតអាចគាស់លុយបានរាប់ម៉ឹនដល់លានដុល្លារ
តាមពិតអញ្ចឹងសោះ ! នេះជាទំហំ និងប្រភេទដីដែលត្រូវខ្នាតអាចគាស់លុយបានរាប់ម៉ឹនដល់លានដុល្លារ
September 25, 2023, 7:26 a.m.
ការវិនិយោគដីធ្លីត្រូវចេះស្វែងរកទីតាំងល្អៗទើបអាចទទួលបានផលចំណេញខ្ពស់ ប៉ុន្តែបើពឹងតែលើការជ្រើសរើសទីតាំងតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេ ។ ពោលត្រូវតែពិចារណាទៅលើទំហំ និងប្រភេទនៃដីធ្លីដែលអ្នកវិនិយោគត្រូវតែគិតគូរ ព្រោះថាបើមានទីតាំងល្អហើយ គួបផ្សំជាមួយនឹងទំហំ និងប្រភេទល្អទៀត នោះប្រាកដណាស់ដីធ្លីនោះនឹងមានភាពងាយស្រួលក្នុងការលក់ចេញ ។បើយើងចង់ទិញដីក្នុងក្រុង តើទិញដីលំនៅឋាន ឬដីពាណិជ្ជកម្ម ? ជាទូទៅដីពាណិជ្ជកម្មងាយស្រួលលក់ចេញ ព្រោះមានតម្រូវការសាងសង់ និងអភិវឌ្ឍន៍ច្រើនជាង។ អ៊ីចឹងតើទំហំប៉ុន្មានដែលសមរម្យ? បើយើងទិញដីនៅទីប្រជុំជន ឧទាហរណ៍នៅបឹងកេងកង តំបន់ហ្នឹងទិញទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ ឬ ៣០ ម៉ែត្រ x ៤០ ម៉ែត្រគឺទំហំល្អ។ ដោយសារដីទំហំហ្នឹងគេអាចធ្វើទៅជាផ្ទះល្វែង សណ្ឋាគារ ឬធ្វើជាអគារពហុបំណងផ្សេងទៀតបានស្រួល ។ នេះបើយោងតាមការឱ្យពីលោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។  លោក សន សៀប បន្ដថា បើយើងទិញដីសម្រាប់ផ្ទះ ឬហាង យ៉ាងហោចណាស់ទិញឲ្យបាន ២ ល្វែង។ ១ល្វែងជួលបានតិច ២ ល្វែងគឺល្មមដែលគេអាចជួលបើកអាជីវកម្មខ្នាតមធ្យម និងខ្ពស់ ឬធ្វើជាក្រុមហ៊ុន ធ្វើជាសាខាធនាគារនិងផ្សេងៗបាន ។លោកបន្ថែមថា ដីនៅក្នុងក្រុង ឬតំបន់ដែលអភិវឌ្ឍន៍រួចហើយនេះមានតម្លៃថ្លៃបើធៀបទៅដីនៅតំបន់កំពុងអភិវឌ្ឍន៍ និងដីនៅតំបន់ត្រៀមអភិវឌ្ឍន៍ ប៉ុន្ដែវានៅតែជាជម្រើសទី១សម្រាប់ការវិនិយោគ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
យ័ន្តការពារចាញ់បោកគេ ! ចង់ទិញដីឡូត៍ ឬផ្ទះបុរីលែងខ្លាចចាញ់បោកគេទៀតបើអ្នកធ្វើរឿង១នេះ
យ័ន្តការពារចាញ់បោកគេ ! ចង់ទិញដីឡូត៍ ឬផ្ទះបុរីលែងខ្លាចចាញ់បោកគេទៀតបើអ្នកធ្វើរឿង១នេះ
September 22, 2023, 7:48 a.m.
មួយរយៈចុងក្រោយនេះមានករណីប្រជាពលរដ្ឋជាច្រើនបានជួបបញ្ហាក្នុងការវិនិយោគលើការទិញដីឡូត៍ និងផ្ទះល្វែងជាមួយក្រុមហ៊ុនមួយចំនួនបានកើតឡើងជាបន្តបន្ទាប់ ដែលបាន​ និងកំពុងជះឥទ្ធិពលអវិជ្ជមានដល់ក្រុមហ៊ុនដែលមានការវិនិយោគត្រឹមត្រូវ ។ប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោក សន សៀប បានកត់សម្គាល់ឃើញថា បញ្ហាដែលតែងតែកើតមានឡើងក្នុងវិស័យពុះដីឡូត៍នៅកម្ពុជាភាគច្រើន គឺបណ្តាលមកពីក្រុមហ៊ុនអភិវឌ្ឍន៍ភាគច្រើនពុះដីឡូត៍មិនបានគិតគូពីហេដ្ឋារចនាសម្ព័ន្ធដូចជាផ្លូវ ប្រព័ន្ធលូ និងបណ្តាញទឹក ភ្លើង ដែលកត្តានេះបានធ្វើឲ្យគម្រោងមួយចំនួនជួបបញ្ហាក្នុងការកាត់ប្លង់ ។លោក សន សៀប បានអះអាងថា បច្ចុប្បន្នក្រុមហ៊ុនពុះដីឡូត៍ដែលគ្មានការគិតត្រឹមត្រូវលែងសូវមានទៀតហើយ ក្រោយរដ្ឋាភិបាលមានការរឹតបន្តឹងលើបញ្ហានេះ ។ យ៉ាងណាមិញអ្នកជំនាញរូបនេះណែនាំប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យពុះដីឡូត៍ ឬអចលនទ្រព្យផ្សេងៗត្រូវសិក្សាលើចំណុចមួយចំនួនដូចជាកេរ្តិ៍ឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍ គោលបំណង ភាពស្របច្បាប់ និងសណ្ឋាទីតាំង ។អ្នកជំនាញជាច្រើនក្នុងវិស័យអចលនទ្រព្យបានលើកទឹកឲ្យប្រជាពលរដ្ឋ ដែលចង់វិនិយោគក្នុងវិស័យអចលនទ្រព្យតែគ្មានជំនាញស្វែងរកការពឹងពាក់អ្នកជំនាញ បើមិនចង់ជួបបញ្ហាក្នុងការវិនិយោគរបស់ខ្លួន ។ ការជំរុញលើកទឹកចិត្តបែបនេះ ធ្វើឡើងក្រោយមានករណីប្រជាពលរដ្ឋជាច្រើនជួបបញ្ហាលើការទិញដីឡូត៍ និងផ្ទះល្វែងជាបន្តបន្ទាប់នៅមួយរយៈចុងក្រោយនេះ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20%
តិចអត់ដឹងត្រូវបង់ពន្ធប៉ុន្មាន ! នេះជាវិធីដែលពន្ធដារគណនាពន្ធលើចំណេញមូលធន20%
September 25, 2023, 4:11 a.m.
មូលដ្ឋានគិតពន្ធលើចំណេញមូលធន គឺជាចំណេញមូលធនដែល​សំដៅ​ដល់​ប្រាក់ចំណូលជាប់ពន្ធដែលបានចំណូលពីការលក់ ឬផ្ទេរមូលធន ដកការកាត់កងចំណាយដែលអនុញ្ញាត ដោយពន្ធលើ​ចំណេញ​មូលធនត្រូវអនុវត្តលើចំណេញមូលធនសម្រេចបានពីការលក់ឬផ្ទេរ ដែលត្រូវបានកំណត់តាមអត្រាថេរ២០% ។ មូលធនរួមមាន ៖ អចលនទ្រព្យ, ភតិសន្យា, ទ្រព្យវិនិយោគ, កេរ្តិ៍ឈ្មោះអាជីវកម្ម, កម្មសិទ្ធិបញ្ញា និងរូបិយវត្ថុបរទេស ។ការគណនាពន្ធលើចំណេញមូលធន ៖ប្រាក់ពន្ធលើចំណេញមូលធនត្រូវបង់ = ចំណេញមូលធន x ២០%ចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យឧទាហរណ៍ទី១ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៨០០លានរៀន ដោយមិនបានរក្សាឯកសារចំណាយនានា ។ ដូចនេះលោក «ក» ជ្រើសរើសវិធីកាត់កងចំណាយតាមការកំណត់ដើម្បីគណនាពន្ធលើចំណេញមូលធន ។គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ x ៨០% => 800លាន x 80% = 640លានរៀលគណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យ => 800លាន - 640លាន = 160លានរៀលគណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => 160លាន x 20% = 32លានរៀលដូច្នេះលោក «ក» ដែលលក់ផ្ទះបាន៨០០លានរៀនត្រូវបង់ពន្ធលើចំណេញមូលធនចំនួន៣២លានរៀន ។ឧទាហរណ៍ទី២ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៦០០លានរៀន ដែលផ្ទះនោះលោកបានទិញក្នុងតម្លៃត្រឹមតែ៥០០លានរៀន ។ លោកបានបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ២០លានរៀន បានចំណាយការប្រាក់បង់រំលស់ផ្ទះ៨០លានរៀល និងចំណាយជួសជុលអស់៣០លានរៀល ។ លោក «ក» បានរក្សាទុកនូវឯកសារចំណាយពាក់ព័ន្ធទាំងអស់ ។គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃដើម+ប្រាក់ពន្ធដែលបានបង់+ចំណាយការប្រាក់+ចំណាយកែលម្អ => 500លាន + 20លាន + 80លាន + 30លាន = 630លានរៀលគណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យ => 600លាន - 630លាន = -30លានរៀល (ខាត)គណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => ពុំមានកាតព្វកិច្ចបង់ពន្ធលើចំណេញមូលធនទេ យោងតាមការគណនាចំណេញមូលធនរបស់លោក «ក» មានការខាត ដូច្នេះលោក «ក» មិនចាំបាច់បង់ពន្ធលើចំណេញមូលធនពីការលក់ផ្ទះរបស់ខ្លួនចំនួន៦០០លានរៀលនោះទេ ។ឧទាហរណ៍ទី៣ (អចលនទ្រព្យ) ៖ លោក «ក» លក់ផ្ទះទៅឱ្យលោក «ខ» ក្នុងតម្លៃ៦០០លានរៀន ដែលផ្ទះនោះលោកបានទិញក្នុងតម្លៃត្រឹមតែ៤០០លានរៀន ។ លោកបានបង់ពន្ធប្រថាប់ត្រាលើអចលនទ្រព្យ១៦លានរៀន ចំណាយកម្រៃជើងសាសម្រាប់លក់ផ្ទះអស់២៤លានរៀល និងចំណាយជួសជុលអស់២០លានរៀល ។ លោក «ក» បានរក្សាទុកនូវឯកសារចំណាយពាក់ព័ន្ធទាំងអស់ ។គណនាថ្លៃដើមនៃទ្រព្យ = ថ្លៃដើម + ប្រាក់ពន្ធដែលបានបង់ + ចំណាយកម្រៃជើងសា + ចំណាយកែលម្អ => 400លាន + 16លាន + 24លាន + 20លាន = 460លានរៀលគណនាចំណេញមូលធន = ថ្លៃលក់ឬផ្ទេរនៃទ្រព្យ - ថ្លៃដើមនៃទ្រព្យ => 600លាន - 460លាន = 140លានរៀលគណនាពន្ធលើចំណេញមូលធន = ចំណេញមូលធន x អត្រាពន្ធ២០% => 140លាន x 20% = 28លានរៀល ដូច្នេះលោក «ក» ដែលលក់ផ្ទះបាន៦០០លានរៀនត្រូវបង់ពន្ធលើចំណេញមូលធនចំនួន២៨លានរៀន ។ទាក់ទងនឹងការគិតពន្ធលើចំណេញមូលធននេះឯឧត្ដម គង់ វិបុល បានមានប្រសាសន៍ថា នៅប៉ុន្មានឆ្នាំចុងក្រោយ​នេះអគ្គនាយដ្ឋានពន្ធដារបានសិក្សាពីប្រទេសផ្សេងៗ ហើយក៏បានត្រៀមខ្លួនរួចរាល់ហើយនូវការដាក់ឱ្យអនុវត្តន៍នូវពន្ធលើចំណេញមូលធននៅឆ្នាំ២០២៤ខាងមុខនេះ ។ចំពោះការគិតពន្ធនេះ ឯឧត្ដមបានបញ្ជាក់ថា ប្រសិនបើពលរដ្ឋខ្មែរលក់អចលនទ្រព្យទៅខាត ឬរួចខ្លួន គឺមិនតម្រូវឱ្យបង់ពន្ធលើចំណេញមូលធនឡើយ ពោលគឺពន្ធលើចំណេញមូលធន រដ្ឋគិតពន្ធតែនៅពេលអ្នកលក់អចលនទ្រព្យបានចំណេញតែប៉ុណ្ណោះ ។គួរម្លឹកផងដែរថា អគ្គនាយកដ្ឋានពន្ធដារតាមរយៈឯកឧត្ដម គង់ វិបុល រដ្ឋមន្រ្តីប្រតិភូអមនាយករដ្ឋមន្រ្តី និងជាប្រតិ​ភូ​រាជរដ្ឋាភិបាលទទួលបន្ទុជាអគ្គនាយក នៃអគ្គនាយកដ្ឋានពន្ធដា បានបង្ហើបពីការបង់ពន្ធលើចំណេញមូលធនដែលគ្រោងនឹងអនុវត្តន៍នៅឆ្នាំ២០២៤ខាងមុខនេះ ៕ ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ អត្ថបទដោយ
ឆែកមើល ! អចលនទ្រព្យ៩ប្រភេទនេះមិនចាំបាច់បង់ពន្ធប្រចាំឆ្នាំឡើយ
ឆែកមើល ! អចលនទ្រព្យ៩ប្រភេទនេះមិនចាំបាច់បង់ពន្ធប្រចាំឆ្នាំឡើយ
September 19, 2023, 8:40 a.m.
ពន្ធលើអចលនទ្រព្យគឺជាប្រភេទពន្ធដែលត្រូវបង់ប្រចាំឆ្នាំចំពោះដី ផ្ទះ អគារ និងសំណង់ផ្សេងៗដែលសាងសង់ភ្ជាប់នឹងដីនោះ ។ ពន្ធនេះប្រមូលចំពោះអចលនទ្រព្យដែលមានតម្លៃលើសពី១០០លានរៀល និងមានទីតាំងស្ថិតនៅក្នុងរាជធានីភ្នំពេ និងនៅក្នុងក្រុងចំពោះអចលនទ្រព្យនៅតាមបណ្តាខេត្ត ។ ប៉ុន្តែបើតាមប្រភពអគ្គនាយកដ្ឋានពន្ធដារមានអចលនទ្រព្យចំនួន៩ប្រភេទដែលត្រូវបានលើកលែងពន្ធដែលក្នុងនោះរួមមាន ៖១. អចលនទ្រព្យដែលជាដីធ្លីកសិកម្ម ៖ អចលនទ្រព្យជាដីធ្លីដែលកំពុងបង្កើនផលមានជាអាទិ៍ដីស្រែ ដីចំការ ដីដំណាំកសិ-ឧស្សាហកម្ម ដីកសិដ្ឋានចិញ្ចឹមសត្វ វារីវប្បកម្ម ដីស្រែអំបិល ដែលមានការបញ្ជាក់ពីស្ថាប័នពាក់ព័ន្ធ ។២. អចលនទ្រព្យជាកម្មសិទ្ធិរបស់រាជរដ្ឋាភិបាល ឬស្ថាប័នរដ្ឋ ៖ សម្រាប់អចលនទ្រព្យដែលបានចុះបញ្ជីសារពើភណ្ឌជាទ្រព្យសម្បត្តិរដ្ឋ ។ ចំពោះដីរដ្ឋដែលរាជរដ្ឋាភិបាលបានជួលឱ្យឯកជនសាងសង់សំណង់សម្រាប់ធ្វើអាជីវកម្ម ដីនោះត្រូវបានលើកលែងពន្ធលើអចលនទ្រព្យ ប៉ុន្តែ សំណង់ត្រូវជាប់ពន្ធ ។៣. អចលនទ្រព្យដែលជាកម្មសិទ្ធិរបស់សហគមន៍ឬបុគ្គលណាមួយ ៖ សម្រាប់អចលនទ្រព្យទាំងឡាយណាដែលត្រូវបានរៀបចំឡើង និងដំណើរការសម្រាប់គោលដៅសុទ្ធសាធ ខាងសាសនា និងសប្បុរសធម៌ ។៤. អចលនទ្រព្យជាកម្មសិទ្ធិរបស់បេសកកម្មការទូត ឬកុងស៊ុលបរទេស អង្គការអន្តរជាតិ និងទីភ្នាក់ងារសហប្រតិបត្តិការបច្ចេកទេសរបស់រដ្ឋាភិបាលនានា ។៥. អចលនទ្រព្យដែលជាហេដ្ឋារចនាសម្ព័ន្ធ រួមមាន ផ្លូវ ស្ពាន ប្រព័ន្ធផលិតទឹកស្អាត ឬផលិតអគ្គិសនី ព្រលានយន្តហោះ កំពង់ផែ ស្ថានីយអយស្ម័យយាន ។៦. ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលសាងសង់លើដីធ្លីកសិកម្ម ហើយបម្រើផ្ទាល់ និងជាអចិន្ត្រៃយ៍ដល់សកម្ម​ភាព​កសិកម្ម ។៧. អចលនទ្រព្យរងនូវការខូចខាតធ្ងន់ធ្ងរ ដោយករណីប្រធានសក្ដិ។៨. ផ្ទះ អគារ និងសំណង់ ដែលកំពុងត្រូវបានសាងសង់តិចជាង៨០% និងមិនទាន់បានប្រើប្រាស់ ប៉ុន្តែដីត្រូវជាប់ពន្ធលើអចលនទ្រព្យ ។៩. អចលនទ្រព្យក្នុងតំបន់សេដ្ឋកិច្ចពិសេស ដែលបម្រើផ្ទាល់ដល់សកម្មភាពផលិតកម្ម ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ចង់ឱ្យលុយចូលរយៈពេលយូរអ្នកជំនាញប្រាប់ចំៗឱ្យទិញអចលនទ្រព្យ១ប្រភេទនេះ
ចង់ឱ្យលុយចូលរយៈពេលយូរអ្នកជំនាញប្រាប់ចំៗឱ្យទិញអចលនទ្រព្យ១ប្រភេទនេះ
September 11, 2023, 9:37 a.m.
ការប្រើប្រាស់ដីធ្លីតែងតែមានបន្តជាហូរហែដើម្បីបំពេញតម្រូវការអភិវឌ្ឍលើគ្រប់ហេដ្ឋារចនាសម្ព័ន្ធ និងវិស័យលំនៅឋាននៅ​តាមបណ្តាខេត្ត-ក្រុង ឬតាមតំបន់ដែលកំពុងតែមានសក្តានុពលអចលនទ្រព្យជាដើម ។ បើតាមអ្នកជំនាញបានបង្ហាញ​ទស្សនៈថា ប្រសិនបើចង់វិនិយោគក្នុងរយៈពេលវែងគួរតែវិនិយោគដីធ្លីជាការប្រសើរបំផុត ។ពេលនេះជាឱកាសស័ក្តិសមល្អក្នុងការវិនិយោគដីធ្លីសំរាប់បង្កើតជាចំណូល និងបំរើដល់ការរីកលូតលាស់នៃសេដ្ឋកិច្ច ក្នុងរយៈ​ពេល​១០ឆ្នាំខាងមុខ ។ នេះបើតាមការលើកឡើងរបស់លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច និងវិនិយោគ ។បើតាមអ្នកជំនាញខាងលើបានឱ្យដឹងថា «តាមការប្រមើមើលរបស់អ្នកជំនាញឃើញថា លើ​សពី១០ឆ្នាំទៅមុខទៀត ការវិនិ​យោគ​លើដីធ្លី ដោយ​គ្រាន់​តែទិញទុកលក់យកចំណេញនឹងមិនសូវមានផលចំណេញខ្ពស់ទៀតទេ» ។លោក ង៉ែត ជូ បានបន្តថា «ដោយហេតុថា ដូចប្រទេស​អ្នកមានដទៃទៀតដែរ ទីផ្សារកាន់តែមានភាពចាស់ទុំ តម្លៃដីធ្លីនឹង​កាន់តែ​​​​​ថ្លៃខ្លាំង និងសេដ្ឋកិច្ចកាន់តែ​មានភាព​រីកចម្រើន ដែលមានទំនោរទៅរកការប្រើប្រាស់ដីធ្លី ដើម្បីបម្រើដល់​សកម្មភាព​សេដ្ឋកិច្ច​ពិតប្រាកដ» ។លោក ង៉ែត ជូ អ្នកជំនាញខាងសេដ្ឋកិច្ច និងវិនិយោគអះអាងថា ពេលនេះជាឱកាសវិនិយោគ​ទាន់ស្ថាន​ភាពសេដ្ឋ​កិច្ច​មិន​សូវល្អតម្លៃដីធ្លីនៅមានថ្លៃទាប និងអាចប្រែក្លាយដីធ្លីទាំងនោះដើម្បីបង្កើតជាចំណូលអកម្មតាមរយៈការជួល ឬអភិវឌ្ឍជា​គម្រោង​នានាជាដើមនាពេលអនាគត ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ
ហេតុអ្វីដីធ្លីមិនបានប្រើប្រាស់ក៏ត្រូវបង់ពន្ធ? នេះជាមូលហេតុ !
ហេតុអ្វីដីធ្លីមិនបានប្រើប្រាស់ក៏ត្រូវបង់ពន្ធ? នេះជាមូលហេតុ !
September 11, 2023, 4:52 a.m.
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១១ ន.ស ៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ និងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩៦ ។ហេតុអ្វីត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់?លោក រស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឱ្យដឹងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់​រូបភាព​នៃការ​ទិញដីប្រើប្រាស់ហើយដោយរងចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និង​ជំរុញ​ការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើន​សកម្មភាព​សេដ្ឋ​កិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍​ថវិកាថ្នាក់​ក្រោម​ជាតិ ។លោកបន្តថា ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺត្រូវប្រមូលនៅទូទាំង​ប្រទេសដោយកំណត់លើដីដែលមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់​ដោយ​គណៈ​កម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ដូចមាន​ចែងនៅ​ក្នុងសេច​ក្តីសម្រេច​លេខ០០៧ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ។ដើម្បីបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ត្រូវមានឯកសារអ្វីខ្លះ?កម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋដែលស្នើសុំបង់ពន្ធដីធ្លីមិនបានប្រើ​ប្រាស់ត្រូវធ្វើការចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដោយភ្ជាប់​មក​ជា​មួយនូវសំណុំឯកសារដូចខាងក្រោម ៖ប័ណ្ណសម្គាល់សិទ្ធិ ឬប័ណ្ណសម្គាល់សិទ្ធិកាន់កាប់អចលនវត្ថុ ឬវិញ្ញាបនបត្រសម្គាល់អចលនវត្ថុ ឬឯកសារពាក់ព័ន្ធនឹងការកាន់កាប់អចលនទ្រព្យដែលបញ្ជាក់ដោយអាជ្ញាធរឃុំ/សង្កាត់ឡើងទៅ (ច្បាប់ចម្លង)អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬសំបុត្របញ្ជាក់កំណើត ឬលិខិតឆ្លងដែន ឬសៀវភៅគ្រួសារ ឬសៀវភៅស្នាក់នៅ ឬលិខិតបញ្ជាក់ទីលំនៅរបស់កម្មសិទ្ធិករ (ច្បាប់ចម្លង)រូបថតរបស់អចលនទ្រព្យនិយាមកាអចលនទ្រព្យ (រយៈទទឹង និងរយៈបណ្តោយ)បំពេញ "ពាក្យស្នើសុំចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពអចលនទ្រព្យសម្រាប់ការបង់ពន្ធលើអចលនទ្រព្យ FORM PT 01" ។ ឬតាមរយៈ https://www.tax.gov.kh/km/document-formដោយឡែក ក្នុងករណីអចលនទ្រព្យដែលស្នើសុំបង់ពន្ធធ្លាប់បានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដាររួចហើយ នោះកម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋគ្រាន់​តែ​ភ្ជាប់មកនូវប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធដែលបានបង់ឆ្នាំចាស់ មករដ្ឋបាលសារពើពន្ធធ្វើការវាយតម្លៃ និងបោះពុម្ពលិខិតប្រកាសបង់ពន្ធលើ​ដីធ្លីមិនបានប្រើប្រាស់ចេញពីប្រព័ន្ធរបស់អគ្គនាយក​ដ្ឋានពន្ធដារដើម្បីបង់បន្ត ។តើពន្ធលើដីធ្លីមិនប្រើប្រាស់អាចបង់តាមរយៈ GDT Taxpayer App បានដែរឬទេ?បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារមិនទាន់បានអនុញ្ញាតឱ្យបង់ប្រាក់ពន្ធនៅតាមរយៈ GDT Taxpayer App នៅឡើយនោះទេ អ្នកជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទាំងអស់ អាចទៅបង់ពន្ធនៅតាម​សាខា​ពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនោះ ហើយប្រសិន​បើ​អចល​ន​ទ្រព្យ​នោះស្ថិតនៅក្នុងរាជធានីភ្នំពេញ អ្នកជាប់ពន្ធអាចទៅបង់ពន្ធ​នៅ​អគ្គនាយកដ្ឋានពន្ធដារបាន ប៉ុន្តែនៅពេលខាង​មុន​អាច​នឹង​​មានដោយសារកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ៕ប្រឹក្សាទិញលក់ ឬជួលអចលនទ្រព្យឥតគិតថ្លៃ