+855 92 92 1000
Logo
ចំតំបន់បេះដូង ! គម្រោងថ្មីមួយវិវឌ្ឍន៍ខ្លួនរហូតផ្ទុះការចាប់អារម្មណ៍នៅក្នុងតំបន់បឹងកេងកង
Updated on: October 9, 2023, 9:31 a.m.
Published on: October 8, 2023, 7:39 a.m.

ចំតំបន់បេះដូង ! គម្រោងថ្មីមួយវិវឌ្ឍន៍ខ្លួនរហូតផ្ទុះការចាប់អារម្មណ៍នៅក្នុងតំបន់បឹងកេងកង


បឹងកេងកងគឺជាតំបន់មួយស្ថិតនៅក្នុងខណ្ឌចំការមនហើយត្រូវបានគេចាត់ទុកថាជាខណ្ឌដែលមានទិសដៅអភិវឌ្ឍន៏អចលនទ្រព្យខ្លាំងបំផុតក្នុងប្រទេសកម្ពុជា ។ បឹងកេងកង១ គឺជាតំបន់ដែលមានទីស្នាក់ការអង្គការក្រៅរដ្ឋាភិបាល ជនបរទេស មន្ត្រីរាជការ ក្រសួង និងពាណិជ្ជកម្មជាច្រើនតាំងទីនៅទីនេះក្នុងរយៈពេលប៉ុន្មានឆ្នាំមកនេះ ។ 

បឹងកេងកងនៅតែជាតំបន់ដែលមានសក្ដានុពលជាងគេសម្រាប់ទីផ្សារលំនៅឋានក្នុងប្រទេសកម្ពុជា ហើយប្រសិនបើលោកអ្នកចង់ស្វែងរកគម្រោងខុនដូដែលថ្មីជាងគេសម្រាប់រស់នៅជាលក្ខណៈគ្រួសារ ឬវិនិយោគផ្សេងៗនៅតំបន់បឹងកេងកងនោះពិតជាមិនខុសនោះទេ ។

មានគម្រោងអភិវឌ្ឍន៏ថ្មីមួយក្នុងតំបន់បឹងកេងកងនោះគឺគម្រោង Time Square 302 ដែលជាគម្រោងថ្មីបំផុតនៅតំបន់បឹងកេងកងនឹងចេញរូបរាងឆាប់ៗនេះផងដែរ ។ ការសាងសង់ប្រកបដោយដោយគុណភាព ការរចនាដ៏វិចិត្រ រួមផ្សំការតុបតែងតាមបែបទំនើប ។​ នេះគឺជាគម្រោងដែលទំនើប និងត្រូវបានទទួលស្គាល់ថាជាគម្រោងលំនៅឋានដ៏អស្ចារ្យមួយ ។

ហេតុអ្វីបានជាគម្រោង Time Square 302 ពិសេសជាងគេសម្រាប់អ្នកដែលកំពុងស្វែងរកលំនៅឋាននៅតំបន់បឹងកេងកង?

Time Square 302 ដែលជាគម្រោងចុងក្រោយបង្អស់ដោយអ្នកអភិវឌ្ឍន៍ដ៏ល្បីមួយរូប (Mega Kim World Corp.) ជាមួយនឹងកំណត់ត្រានៃគម្រោងជោគជ័យចំនួនប្រាំនៅក្នុងរាជធានីភ្នំពេញ ។ ជាមួយនឹងការអភិវឌ្ឍន៍ថ្មីបំផុតរបស់ពួកគេនៅក្នុងទីតាំងដែលទទួលបានការចាប់អារម្មណ៍ខ្លាំងគឺ បឹងកេងកង១ រាជធានីភ្នំពេញ ។

Time Square 302 ត្រូវបានកំណត់ថាជាអគារខុនដូដ៏អស្ចារ្យ ដើម្បីបំពេញតម្រូវការក្នុងតំបន់ ដោយគម្រោងខុនដូនេះមានបន្ទប់គេងមួយ និងបន្ទប់គេងពីរ ដែលល្អបំផុតសម្រាប់អ្នកជំនួញ នាយកប្រតិបត្តិ និងអ្នកដែលស្វែងរកការរស់នៅក្នុងទីក្រុងដែលអាចបត់បែនបាន ។ Time Square 302 រួមបញ្ចូលគ្នានូវការរស់នៅក្នុងទីក្រុងសហសម័យ ជាមួយនឹងបរិក្ខារទំនើបៗទាំងអស់ ។

នៅលើដំបូលជាន់ទី 48 អ្នកនឹងឃើញកន្លែងហាត់ប្រាណ រួមទាំងស្ទូឌីយ៉ូយូហ្គា អាងហែលទឹក និងសួនច្បារលើដំបូលសម្រាប់លំហែកំសាន្តថែមទៀតផង ។ លើសពីនេះ នៅជាន់ទី 37 អ្នកនឹងឃើញបន្ទប់វាយកូនហ្គោលសិប្បនិម្មិត កន្លែងញាំកាហ្វេ បន្ទប់លេងរបស់កុមារ បន្ទប់ប្រជុំ បន្ទប់កុន ខារ៉ាអូខេ និងកន្លែងអង្គុយលេងជាដើម ។

ទាក់ទងមកកាន់ Realestate.com.kh ថ្ងៃនេះ ដើម្បីស្វែងយល់បន្ថែមអំពី Time Square 302 ដើម្បីប្រឹក្សាយោបល់ជាមួយនឹងការទទួលបានការផ្តល់ជូនពិសេសៗមុនគេ ។ ផ្ទះក្នុងក្តីស្រមៃរបស់អ្នកគឺនៅទីនេះ Time Square 302 !

Comments