+855 92 92 1000
Logo

Property Buyers & Sellers Advice

វិធីថែរក្សា និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ COVID-19
វិធីថែរក្សា និងគ្រប់គ្រងអចលនទ្រព្យរបស់អ្នក ក្នុងកំឡុងពេលនៃការផ្ទុះឡើងនៃជំងឺ COVID-19
June 6, 2022, 5:06 p.m.
Home & Living
Property Buyers & Sellers Advice
ការផ្ទុះឡើងនៃជំងឺ COVID-19 បានបង្ខំឱ្យប្រជាជនភាគច្រើននៅទូទាំងពិភពលោកស្នាក់នៅក្នុងផ្ទះក្នុងរយៈពេលវែង និងមិនដឹងដល់ពេលណាឡើយ - នេះជាស្ថានភាពមួយដែលធ្វើឱ្យមានសម្ពាធពិសេស ទៅលើទីតាំងនៃអចលនទ្រព្យ។ ដូច្នេះ មិនថាអ្នកជួលទីតាំងរបស់អ្នក ឬមានទីតាំងជាកម្មសិទ្ធផ្ទាល់របស់ខ្លួន មានអចលនទ្រព្យតែមួយ ឬមានច្រើន ការយកចិត្តទុកដាក់ទៅលើអចលនទ្រព្យទាំងនោះ វាមានសារៈសំខាន់ណាស់ក្នុងពេលបច្ចុប្បន្ននេះ។ជាពិសេសជាងនេះទៅទៀត គឺការសម្រេចចិត្តដែលសំខាន់ចាំបាច់ដូចជា៖ “តើអ្នកណាអាចចូលប្រើប្រាស់អគារ និង គ្រឿងបរិក្ខាររបស់ខ្ញុំ?” “តើខ្ញុំឆ្លើយតបយ៉ាងដូចម្តេចចំពោះការសង្ស័យថាមានការចម្លងរោគ?” “តើខ្ញុំត្រូវធ្វើយ៉ាងដូចម្តេច ដើម្បីថែរក្សាអគាររបស់ខ្ញុំឱ្យដំណើរការ និងការពារខណៈដែលកម្លាំងពលកម្មរបស់ខ្ញុំ ភាគច្រើននៅផ្ទះ?” ហើយទីបញ្ចប់ “តើអ្វីជាកន្លែងដែលបង្ហាញពីសហគមន៍របស់យើង អំពីក្រុមហ៊ុន និងគុណតម្លៃរបស់យើង?”CBRE ដែលជាក្រុមហ៊ុនប្រឹក្សា និងគ្រប់គ្រងអចលនទ្រព្យ មើលខុសត្រូវអគារមួយចំនួននៅទូទាំងប្រទេសកម្ពុជា រួមជាមួយអគារការិយាល័យរាប់លានម៉ែត្រការ៉េ ផ្ទះល្វែង និងខុនដូនៅទូទាំងប្រទេសចិន អាស៊ីអាគ្នេយ៍ អឺរ៉ុប និងអាមេរិក។ ពួកគាត់ក៏មានមជ្ឈមណ្ឌលប្រចាំតំបន់នៅអាស៊ីអាគ្នេយ៍ ដែលប្រធានផ្នែកគ្រប់គ្រងទ្រព្យសម្បត្តិមានទំនាក់ទំនងយ៉ាងទៀងទាត់។ ការចែករំលែកព័ត៌មាន / បទពិសោធ និងរួមគ្នាបង្កើតផែនការ និងនីតិវិធី ជាពិសេសនៅក្នុងគ្រាលំបាកនេះពីពួកគាត់ បានផ្តល់មេរៀនដ៏មានតម្លៃនៅពីក្រោយអនុសាសន៍របស់ខ្ញុំ។ការគ្រប់គ្រងអចលនទ្រព្យវិធីល្អបំផុតដើម្បីរក្សាកន្លែងរបស់អ្នកឱ្យមានសុវត្ថិភាព គឺរក្សាមនុស្សដែលមានមេរោគនៅផ្ទះ។ មានវិធីជាច្រើនដើម្បីឆ្លើយតបបញ្ហានេះ រួមមានការត្រួតពិនិត្យសីតុណ្ហភាព និងឧបករណ៍ទំនើបផ្សេងទៀត ដែលអាចដំឡើងជាអចិន្រ្តៃយ៍នៅក្នុងទីតាំង។ លើសពីនេះទៅទៀត ក៏មានជម្រើសដែលមានតម្លៃទាប ដូចជាការបង្កើនផ្លាកសញ្ញានៅច្រកចូល ដើម្បីរម្លឹកប្រជាជនឱ្យស្នាក់នៅផ្ទះប្រសិនបើមានជំងឺ ដាក់កម្រិតភ្ញៀវទេសចរ និងតំឡើងស្ថានីយ៍ត្រួតពិនិត្យសីតុណ្ហភាពដោយខ្លួនឯង។ផែនការសម្រាប់ការបិទទីតាំងទាក់ទងនឹងការប៉ះពាល់អាចនឹងជួបប្រទះករណីសង្ស័យ ឬករណីឆ្លង នៅក្នុងទីតាំងណាមួយរបស់អ្នក។ ជាជាងរង់ចាំដល់ពេលវាកើតឡើង យើងត្រូវចេះថ្លឹងថ្លែង ហើយរៀបចំផែនការជាលាយលក្ខណ៍អក្សរ និងអប់រំអ្នកគ្រប់គ្រងទីតាំងអគារ បុគ្គលិក និងអ្នកផ្គត់ផ្គង់របស់អ្នកឱ្យសកម្ម។ ត្រូវអោយពួកគាត់យល់អំពីចំណេះដឹងទាក់ទងនឹង អ្វីដែលត្រូវធ្វើជាមួយបុគ្គលម្នាក់ៗ? តើធ្វើដូចម្តេចដើម្បីបំបែកពួកគេ? តើធ្វើដូចម្តេចដើម្បីឱ្យពួកគេទៅផ្ទះដោយសុវត្ថិភាព? តើត្រូវចាត់វិធានការអ្វីខ្លះ? ប្រសិនបើអ្នកគិតអំពីរឿងទាំងអស់នេះ ហើយសរសេរវាជាមុន (ធ្វើការជាមួយអ្នកជំនាញច្បាប់ អ្នកជំនាញធនធានមនុស្ស ម្ចាស់អគារ និងអ្នកពាក់ព័ន្ធសំខាន់ៗ) អ្នកនឹងកាត់បន្ថយហានិភ័យ និងកាត់បន្ថយក្ដីបារម្ភនៅពេលព្រឹត្តិការណ៍ទាំងនេះកើតឡើង។ធ្វើការសំអាតជាញឹកញាប់ការបង្កើនការលាងសំអាត មានអត្ថប្រយោជន៍ដល់ការគ្រប់គ្រងឆ្លង ហើយគួរតែត្រូវបានអនុវត្តជាវិធានការបង្ការ។ យើងមិនចាំបាច់បាញ់សំលាប់មេរោគប្រចាំថ្ងៃទេ ប៉ុន្តែត្រូវចាំថា មេរោគអាចរស់នៅលើផ្ទៃរហូតដល់ 3 ថ្ងៃ; ការបង្កើនការសម្អាត នឹងជួយកាត់បន្ថយការប៉ះពាល់ពីមេរោគសម្រាប់អ្នក។ សម្អាតឱ្យបានញឹកញាប់ជាពិសេសនៅកន្លែងរួម។ នៅពេលដែលពិភពលោកបើកអាជីវកម្មឡើងវិញ យើងគួរតែរំពឹងថា នឹងមានការសំអាតកាន់តែច្រើន។ការគ្រប់គ្រងថាមពល និងគ្រប់គ្រងថ្លៃដើមឥឡូវនេះ ជាពេលវេលាដែលត្រូវប្រយ័ត្នប្រយែងជាងមុន សម្រាប់ការចំណាយលើថាមពល ពីព្រោះជាទូទៅ វាអាចចំណាយអស់ ៤០% ទៅ ៥០% នៃថ្លៃដើមសម្រាប់ផ្គត់ផ្គង់អគាររបស់អ្នក។ អ្នកមិនត្រូវការប្រព័ន្ធគ្រប់គ្រងអគារទំនើបអ្វីទេ ប៉ុន្តែអ្នកគួរតែមើលឧបករណ៍ខ្លះដោយយកចិត្តទុកដាក់។ គួរធានាថា អំពូលភ្លើង និងម៉ាស៊ីនត្រជាក់ត្រូវបានបិទពេលដែលមិនប្រើប្រាស់ រក្សាការថែរក្សាជាពិសេសលើប្រព័ន្ធម៉ាស៊ីនត្រជាក់ ដើម្បីធានានូវគុណភាពខ្យល់ និងប្រសិទ្ធភាពនៃការដំណើរការ។មើលថែទាំអ្នកផ្គត់ផ្គង់ឱ្យបានល្អអ្នកផ្គត់ផ្គង់គ្រឿងបរិក្ខារ កំពុងមានសារៈសំខាន់ចំពោះការបន្តអាជីវកម្ម ជាពិសេសអ្នកសំអាត។ អតិថិជនរបស់យើងមួយចំនួន បានណែនាំយើងឱ្យធ្វើការជាមួយអ្នកផ្គត់ផ្គង់ឱ្យប្រាកដថា ពួកគេរក្សាបុគ្គលិក និងរក្សាសមត្ថភាព ទោះបីជាទីតាំងនោះបានបិទ ឬបើកដំណើរការអោឱ្យប្រើប្រាស់តែផ្នែកខ្លះ។ អតិថិជនទាំងនេះយល់ថា ដៃគូអ្នកផ្គត់ផ្គង់របស់ពួកគេ ប្រតិបត្តិការនៅលើការចំណេញតិចតួច ហើយនិយោជិករបស់ពួកគេ ធ្វើប្រតិបត្តិការការចំណេញរឹតតែតិចតួច ដោយគ្មានការផ្តល់ជាសុវត្ថិភាពអ្វីទាំងអស់។ យើងជឿជាក់ថា អតិថិជនទាំងនេះ នឹងត្រូវបានបម្រើយ៉ាងល្អសម្រាប់សកម្មភាពទាំងនេះ។ទាញយកអត្ថប្រយោជន៍ពីពេលវេលារង់ចាំ ដើម្បីត្រៀមបើកឡើងវិញគ្រប់គម្រោងទីតាំងទាំងឡាយបានពន្យាពេលគម្រោង និង កំពុងរង់ចាំចុងសប្តាហ៍នៅពេលដែលអគារនោះទំនេរ។ អ្នកត្រូវរៀបចំផែនការធ្វើការសម្រាប់ពេលនេះអោឱ្យត្រឹមត្រូវ។ ឥឡូវនេះ គឺជាឱកាសរបស់អ្នកសម្រាប់គម្រោងទាំងនេះ។ យើងកំពុងធ្វើការជាមួយអតិថិជនដើម្បីបញ្ចប់គម្រោងដែលបានពន្យាពេល ត្រូវការធ្វើការផ្លាស់ប្ដូរ និងត្រូវការជួសជុល។ អ្នកគួរដាក់ឧបករណ៍ដែលមានប្រសិទ្ធិភាពថាមពលកាន់តែច្រើន។ ក្រុមការងាររបស់យើងនៅក្នុងប្រទេសចិន បានដឹងថា ការពន្យាពេលនៃការថែទាំនៅលើឧបករណ៍ចាស់ មិនអាចឆ្លើយតបទៅនឹងតម្រូវការ HVAC ដែលត្រូវការពឹងផ្អែកទៅលើវាខ្លាំងជាងមុននោះឡើយ ដូច្នេះយើងកំពុងខិតខំជួសជុល និងធ្វើឱ្យប្រសើរឡើង។ការទំនាក់ទំនងរក្សាឱ្យទាន់ពេលវេលានូវព័ត៌មានទាន់ហេតុការណ៍ តាមកាសែតក្នុងស្រុកទាំងអស់ និងនាយកដ្ឋានរដ្ឋាភិបាល ដើម្បីឱ្យអ្នកដឹងពីការផ្លាស់ប្តូរណាមួយដែលប្រហែលជាត្រូវបានអនុវត្ត។ រក្សាបុគ្គលិករបស់អ្នក អតិថិជនអ្នក និងអ្នកជួល ឱ្យដឹងនូវព័ត៌មានទាំងនេះ។ ប៉ុន្តែគួរតែកំណត់នូវបណ្តាញទំនាក់ទំនងផងដែរ ហើយកុំអោឱ្យមាននូវព័ត៌មានមិនពិត ដែលអាចបង្កើតឱ្យមានភាពច្របូកច្របល់នូវក្នុងការងារ។អនាគតថ្មីនៃភាពធម្មតានៅពេលអ្នកមានគម្រោងបើកជាថ្មី និយោជិក អតិថិជន និងអ្នកផ្គត់ផ្គង់របស់អ្នក នឹងមានការរំពឹងទុកថ្មី ពីរបៀបដំណើរការសំអាត និងគ្រប់គ្រងកន្លែងទីតាំងរបស់អ្នក។ នៅពេលដំណាលគ្នា អ្នកផ្គត់ផ្គង់ម្ចាស់ដី និងក្រុមថែទាំ កំពុងគ្រប់គ្រងការកើនឡើងនៃចំនួនការងារ។ អ្នកគួរពិចារណាផ្តោតលើចំនុច៣៖ប្រតិបត្ដិការ៖ ពិនិត្យ និងសាកល្បងប្រព័ន្ធនៅក្នុងអគារសំខាន់ៗ ដើម្បីធានាថា អគារមានសុវត្ថិភាព និងមានផាសុកភាពនៅពេលអ្នកត្រលប់មកកាន់កាប់វិញ។ការរៀបចំផែនការផ្តល់សេវាកម្ម៖ អនុញ្ញាតឱ្យអ្នកផ្តល់សេវាសំអាត អាហារបំប៉នសុខភាព HVAC ជាដើមមានពេលវេលាគ្រប់គ្រាន់ ដើម្បីធានាថា ពួកគេអាចនាំក្រុមរបស់ពួកគេត្រឡប់មកកន្លែងវិញ និងប្រតិបត្តិការពេញលេញ។ការគ្រប់គ្រងការផ្លាស់ប្តូរ៖ ធានាថាអ្នកកាន់កាប់ទីតាំង ដឹងអំពីអ្វីដែលបានធ្វើ តើមានអ្វីខុសពីគ្នា និងការការពារអ្វីខ្លះដែលត្រូវការដើម្បីរក្សាឱ្យមានសុខភាពល្អ។ រៀបចំខ្សែទូរស័ព្ទដើម្បីទទួលយកសំណួររបស់ពួកគេ។
ពន្ធលើការជួលអចលនទ្រព្យ
ពន្ធលើការជួលអចលនទ្រព្យ
June 7, 2022, 7:14 a.m.
Realestate News
Property Buyers & Sellers Advice
ពន្ធលើការជួលអចលនទ្រព្យត្រូវកំណត់យកតាមចំនួនប្រាក់ឈ្នួលដែលបានមកពីការជួលអចលនទ្រព្យដូចរៀបរាប់ខាងក្រោម៖អគារដែលប្រើប្រាស់ជាលំនៅដ្ឋាននិងពាណិជ្ជកម្ម​ ឬប្រភេទអចលនទ្រព្យផ្សេងទៀតហត្ថូបករណ៍ដែលជាប់ជាមួយគ្រឹះស្ថានឧស្សាហកម្ម និងពាណិជ្ជកម្មផ្ទះអណ្តែតទឹក និងកប៉ាល់សម្រាប់ធ្វើជាលំនៅដ្ឋាន ឬដើម្បីប្រកបអាជីវកម្មផ្សេងៗដីធ្លីដែលគ្មានសំណង់ ដោយរាប់បញ្ចូលទាំងកន្លែងយកថ្ម យករ៉ែ ធ្យូងថ្ម បឹងបួរ និងស្រែអំបិលពន្ធនេះត្រូវប្រមូលពីកម្មសិទ្ធិករ ឬ សិទ្ធិវន្តរបស់កម្មសិទ្ធិករអត្រាពន្ធអត្រាពន្ធលើចលនទ្រព្យជួលត្រូវបានកំណត់ស្មើនឹង១០%នៃប្រាក់ឈ្នួលសរុប។ ប្រាក់ឈ្នួលសរុបត្រូវដាក់បញ្ចូលឱ្យបានច្បាស់លាស់ក្នុងកិច្ចសន្យាជួល។ឧទាហរណ៍អាផាតមិនចំនួន៥យូនី​ត​ ហើយតម្លៃជួលគឺ២០០ដុល្លារក្នុងមួយសប្តាហ៍តម្លៃជួល$200ចំនួនយូនីតអាផាតមិន5អត្រាពន្ធ 10%($200 x​ 5 ) x 10% = $100របៀបចុះឈ្មោះយោងទៅតាមច្បាប់ ដើម្បីចុះឈ្មោះបង់ពន្ធលើអចលនទ្រព្យជួល ជំហានដំបូងគឺតម្រូវឱ្យលោកអ្នកធ្វើការចុះបញ្ជីអចលនទ្រព្យនៅសាខាពន្ធដារ។ អចលនទ្រព្យជាប់ពន្ធ លុះត្រាតែអចលនទ្រព្យនោះមានតម្លៃសរុបលើសពី ២៥០០០ដុល្លារឡើងទៅ។ ដើម្បីចុះឈ្មោះបង់ពន្ធ សូមអញ្ជើញទៅកាន់សាខាពន្ធដារដែលអចលនទ្រព្យនោះស្ថិតនៅ រួចបំពេញទម្រង់ PT01 និង PT02។តើត្រូវបង់ថ្លៃពន្ធនៅថ្ងៃណា?ការបង់ពន្ធលើអចលនទ្រព្យត្រូវធ្វើឡើងរៀងរាល់ឆ្នាំ មុនថ្ងៃទី៣០​ ខែកញ្ញា។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
ផលប្រយោជន៍សំខាន់ៗចំនួន៣នៃការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច
ផលប្រយោជន៍សំខាន់ៗចំនួន៣នៃការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច
June 6, 2022, 5:07 p.m.
Home & Living
Property Buyers & Sellers Advice
ជាមួយការរីកលូតលាស់យ៉ាងខ្លាំងនៃវិស័យអចលនទ្រព្យកម្ពុជានាប៉ុន្មានឆ្នាំចុងក្រោយនេះ ជាពិសេសផ្នែកលំនៅដ្ឋាន ជាក់ស្ដែងយើងឃើញវត្តមានដ៏ច្រើននៃគម្រោងលំនៅដ្ឋានថ្មីៗដែល ជាប្រភេទខុនដូពីកំរិតប្រភេទមធ្យមទៅដល់ប្រភេទប្រណីត។កាលពីមុនលំនៅដ្ឋានប្រភេទខុនដូហាក់ពុំសូវទទួលបានការចាប់អារម្មណ៍ច្រើនពីប្រជាជនកម្ពុជាដោយ ភាគច្រើននៃអ្នកទិញអចលនទ្រព្យប្រភេទនេះគឺជាជនជាតិបរទេស។ ជនបរទេសមានសិទ្ធិកាន់កាប់អចលនទ្រព្យ១០០%ចំពោះអចលលទ្រព្យប្រភេទខុនដូ យោងតាម ច្បាប់ស្ដីពីការផ្ដល់សិទ្ធិកម្មសិទ្ធិលើចំណែកឯកជននៃអគារសហកម្មសិទ្ធិដល់ជនបរទេសដែលត្រូវបានអនុម័តឲ្យប្រើប្រាស់កាលពីថ្ងៃទី៥ ខែមេសា ឆ្នាំ២០១០។ ច្បាប់នេះអនុញ្ញាតឲ្យជនបរទេសមានសិទ្ធិក្នុងការទិញ និងធ្វើជាម្ចាស់អចលនទ្រព្យនៅកម្ពុជាបានចាប់ពីជាន់ទី១ឡើងទៅនៃអគារសហកម្មសិទ្ធិ ក៏ប៉ុន្ដែម្ចាស់យូនីតជាជនបរទេសមិនអាចមានចំនួនច្រើនជាង៧០%សម្រាប់អគារសហកម្មសិទ្ធិមួយនោះទេ។ក៏ប៉ុន្ដែទំនោរនេះហាក់មានការប្រែប្រួលនៅប៉ុន្មានឆ្នាំចុងក្រោយនេះ ជាមួយរបៀបនៃការរស់នៅថ្មី និងការក់ើនឡើងនៃប្រាក់ចំណូល មានប្រជាជនកម្ពុជាជាច្រើនបានងាកមកចាប់អារម្មណ៍លើលំនៅដ្ឋានជាប្រភេទខុនដូ។ ទន្ទឹមនឹងនេះយើងក៏មើលឃើញពីនិន្នាការដ៏ពេញនិយមមួយក្នុងចំណោមអ្នកទិញ អចលនទ្រព្យទាំងអស់នោះគឺការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួច។តើការទិញយូនីតខុនដូរដែលមិនទាន់សាងសង់រួចមានផលប្រយោជន៍អ្វីខ្លះ? ការទិញគម្រោងខុនដូប្រភេទនេះផ្ដល់ឲ្យអ្នកនូវអត្ថប្រយោជន៍ជាច្រើន តួយ៉ាងផលប្រយោជន៍សំខាន់ៗចំនួន៣ដែលមិនអាចរំលងបាននោះរួមមាន៖ទទួលបានការបញ្ចុះតម្លៃដ៏ច្រើនសន្ទឹកសន្ទាប់ក្រុមហ៊ុនអភិវឌ្ឍគម្រោងជាច្រើនត្រូវការដើមទុនបង្វិលដើម្បីយកទៅទូទាត់ការចំណាយផ្សេងៗក្នុងការដំណើរការគម្រោងរបស់ពួកគេ។ ដូច្នេះដើម្បីអាចទទួលបានទុនបង្វិលក្រុមហ៊ុនមួយចំនួនបានដាក់ លក់គម្រោងរបស់ពួកគេទាំងគម្រោងមិនទាន់បានបញ្ចប់ការសាងសង់នៅឡើយ។ ដូច្នេះដើម្បីទាក់ទាញ អតិថិជនឲ្យទិញគម្រោងរបស់ពួកគេក្នុងដំណាក់កាលនេះ ក្រុមហ៊ុនអភិវឌ្ឍមួយចំនួនធ្វើការបញ្ចុះតម្លៃដ៏ ច្រើនសន្ធឹកសន្ធាប់ ហើយក្រុមហ៊ុនខ្លះទៀតថែមទាំងផ្ដល់ជូននូវការសន្យាផ្សេងៗដូចជា៖ ការធានាជូលត្រឡប់ ឬការទិញត្រឡប់វិញទាំងស្រុងបន្ទាប់ពីគម្រោងត្រូវបានបញ្ចប់ជាមួយអត្រាចំណេញ ខ្ពស់។មានជម្រើសច្រើនការទិញយូនីតខុនដូដែលមិនទាន់សាងសង់រួចផ្ដល់ឲ្យអ្នកនូវឳកាស និងជម្រើសជាច្រើនក្នុងការជ្រើស រើសប្រភេទយូនីត និងទីតាំងនៃយូនីតដែលអ្នកពេញចិត្ត។ងាយស្រួលក្នុងការផ្លាស់ប្ដូរ ឬ កែតម្រូវការទិញយូនីតខុនដូប្រភេទនេះផ្ដល់ឲ្យអ្នកនូវភាពបត់បែន​ និងភាពងាយស្រួលក្នុងការផ្លាស់ប្ដូរការរចនាម៉ូត ការរៀបចំ ឬ កែតម្រូវផ្នែកផ្សេងៗខាងក្នុងទៅតាមចំណង់ចំណូលចិត្តរបស់អ្នក ដូចជា៖ ដេគ័រ ទីតាំងទ្វារ ឬបង្អួច ចង្ក្រានបាយ បន្ទប់ទទួលភ្ញៀវ បន្ទប់គេង និងអំពូលបំភ្លឺខាងក្នុងជាដើម។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
មូលហេតុសំខាន់ៗទាំង៤ដែលអ្នកគួរទិញអចលនទ្រព្យជាដីធ្លី
មូលហេតុសំខាន់ៗទាំង៤ដែលអ្នកគួរទិញអចលនទ្រព្យជាដីធ្លី
June 6, 2022, 5:07 p.m.
Comparisons
Property Buyers & Sellers Advice
(រូបភាពដោយ លី វណ្ណា / Realestate.com.kh) រឿងដំបូងដែលអ្នករៀននៅក្នុងវិស័យអចលនទ្រព្យគឺតម្លៃដីធ្លីតែងបន្ដកើនឡើង។ នៅប្រទេសកម្ពុជាអ្នកអាចកត់សម្គាល់បានយ៉ាងច្បាស់ជាពិសេសនៅជុំវិញទីប្រជុំជនគម្រោងហេដ្ឋារចនាសម្ព័ន្ធសាធារណកំពុងមានការអភិវឌ្ឍយ៉ាងឆាប់រហ័ស ​។យោងទៅតាមរបាយការណ៍ព្យាករណ៍ទីផ្សារអចលនទ្រព្យឆ្នាំ២០២០របស់ក្រុមហ៊ុន CBRE Cambodia តម្លៃដីធ្លីនៅគ្រប់ខណ្ឌទាំងអស់ក្នុងរាជធានីភ្នំពេញបានកើនឡើងគួរឲ្យកត់សម្គាល់។ ដោយឡែកសម្រាប់ខណ្ឌដូនពេញ ចំការមន និង៧មករា កាលពីមួយទសវត្សមុនដីក្នុងតំបន់ទាំងនេះមានតម្លៃប្រមាណត្រឹម២០០០ដុល្លារប៉ុណ្ណោះក្នុង មួយម៉ែត្រការ៉េ ក៏ប៉ុន្ដែកាលពីឆ្នាំ២០១៩តម្លៃដីក្នុងតំបន់ទាំងនេះបានហក់ឡើងជិត៦០០០ដុល្លារ ក្នុងមួយម៉ែត្រការ៉េកើនឡើងជិត២០០%។ក្នុងពេលបច្ចុប្បន្ននេះខណ្ឌទួលគោកគឺជាតំបន់មួយក្នុងចំណោមតំបន់អភិវឌ្ឍខ្លាំងបំផុតនៅក្នុងរាជធានីភ្នំពេញ ដែលក្នុងឆ្នាំ២០១០តម្លៃដីគឺ១០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ ប៉ុន្ដែក្នុងឆ្នាំ២០១៩ តម្លៃនេះបានកើនឡើងជាមធ្យមប្រមាណ៣៥០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ អចលនទ្រព្យនៅជនបទក៏បានកើនឡើង ដោយសារតែការស្ដារឡើងវិញនូវបណ្ដាញផ្លូវធំៗ។ ឧទាហរណ៍ ខេត្តកណ្ដាលដីមួយម៉ែត្រការ៉េធ្លាប់តែមានតម្លៃ៥ដុល្លារ។ ប៉ុន្ដែនៅពេលដែលមានការសាងសង់ផ្លូវជាតិលេខ៣ តម្លៃនេះបានកើនឡើងដល់១៣ដុល្លារ។ នេះប្រហែលជាមិនថ្លៃប៉ុន្មានទេបើប្រៀបជាមួយនឹងតម្លៃក្នុងទីក្រុង។​កំណើននៃការទិញដីធ្លីនិងការអភិវឌ្ឍមិនបានបង្ហាញពីសញ្ញាណនៃការធ្លាក់ចុះនោះឡើយ។ នេះហើយជាមូលហេតុដែលអ្នកគួរពិចារណាទិញអចលនទ្រព្យជាដីធ្លី ស្របពេលដែលតម្លៃរបស់វានៅទាបនៅឡើយ។ ប៉ុន្ដែមុនពេលដែលអ្នកទិញអ្នកត្រូវយល់ពីកត្តាដែលជះឥទ្ធិពលទៅលើតម្លៃដីជាមុនសិន។ហេតុអ្វីបានជាតម្លៃដីនៅបន្ដកើនឡើង?ដីជាអចលនទ្រព្យដែលមានតម្លៃមិនអាចកាត់ថ្លៃបានពីព្រោះវាអាចប្រើប្រាស់បានសម្រាប់គម្រោងជាច្រើន ដូចជា​ធ្វើជាទីតាំងសម្រាប់ផលិតទំនិញ ឬផ្ដល់សេវាកម្មអ្វីមួយ។ ដើម្បីឲ្យងាយស្រួលយល់ពីតម្លៃដីអ្នកគួរមើលពីតម្លៃនៃរូបិយប័ណ្ណឌីជីថល។ បើសិនជាគ្មាននរណាម្នាក់ទទួលយករូបិយប័ណ្ណឌីជីថលជាប្រតិបត្តិការនោះទេ វានឹងមិនអាចប្រើប្រាស់ក្នុងការបង្កើតអ្វីមួយបានឡើយ។ម្យ៉ាងវិញទៀតប្រសិនបើដីមិនអាចប្រើប្រាស់សម្រាប់ការដោះដូរអ្វីនោះទេ អ្នកនៅតែអាចប្រើប្រាស់វាសម្រាប់សាងសង់ផ្ទះ ឬខុនដូសម្រាប់ដាក់ជួលក៏បាន។ អ្នកអាចសាងសង់ជាផ្សារ ឬហាងទំនិញ។ ប្រសិនបើអ្នកមិនមានដើមទុន អ្នកក៏អាចមានជម្រើសប្រើប្រាស់វាជាកន្លែងផ្ញើយានយន្ដដើម្បីទទួលបានប្រាក់ចំណូលជាប្រចាំ។ ជាមួយនឹងការកែលំអបន្ដិចបន្ដួចតម្លៃដីរបស់អ្នកនឹងកើនឡើងបន្ថែមទៀត នៅពេលដែលមានហេដ្ឋានរចនាសម្ព័ន្ធគ្រប់គ្រាន់ដើម្បីតភ្ជាប់ទៅកាន់តំបន់ផ្សេងៗ។វត្តមាននៃហេដ្ឋារចនាសម្ព័ន្ធទោះបីបញ្ហានេះមិនមែនមានតែនៅក្នុងប្រទេសកម្ពុជាក៏ដោយ វានៅតែជាបញ្ហាដែលអាចជះឥទ្ធិពលយ៉ាងខ្លាំងដល់ការអភិវឌ្ឍ និងការកំណត់តម្លៃអចលនទ្រព្យនៅកម្ពុជាផងដែរ។ តំបន់សេដ្ឋកិច្ច ឧទាហរណ៍៖ រាជធានីភ្នំពេញ​ និងក្រុងព្រះសីហនុ ទីក្រុងទាំងនេះមានការអភិវឌ្ឍគម្រោងលំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្ម ដែលតម្រូវឲ្យមានការពង្រឹងគុណភាពហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ក្នុងការគាំទ្រគម្រោងរបស់ពួកគេ។ ចំពោះអ្នកអភិវឌ្ឍន៍អចលនទ្រព្យដូចជាបុរី ពួកគេខ្លះត្រូវស្ថាបនាការផ្គត់ផ្គង់អគ្គិសនី និងទឹកស្អាតដោយខ្លួនឯងដែលជាកត្តាធ្វើឲ្យគម្រោងអភិវឌ្ឍកាន់តែថ្លៃ។ទីតាំងមានដីទំនេរជាច្រើនដែលស្ថិតនៅក្បែរតំបន់កណ្តាលទីក្រុង។ ផ្នែកមួយនៃទីក្រុង ឬខេត្ត នៃតំបន់ដែលមានភាពមមាញឹក និងចំនួនប្រជាជនច្រើននឹងក្លាយជាតំបន់ដែលទទួលបានការចាប់អារម្មណ៍ច្រើនបំផុត ដោយសារតែវាមានទីតាំងក្បែរទីក្រុងដែលអាចផ្ដល់ភាពងាយស្រួលក្នុងការចូលទៅកាន់ទីក្រុង។កត្តាសំខាន់៤ដែលអ្នកគួរពិចារណាទិញដីនៅថ្ងៃនេះនៅពេលប្រទេសកម្ពុជាមានការរីកចម្រើនខ្លាំង វាទាមទារឲ្យមានការអភិវឌ្ឍន៍លំនៅដ្ឋាន អគារពាណិជ្ជកម្ម និងឧស្សាហកម្មកាន់តែច្រើន។ គម្រោងជាច្រើនពីរដ្ឋាភិបាល និងវិស័យ ឯកជននឹងត្រូវបានដាក់ចេញឲ្យដំណើរការ។ ដូច្នេះការទិញដីទំនេរនៅថ្ងៃនេះក្នុងតម្លៃទាប នឹងផ្ដល់ផលចំណេញច្រើននៅថ្ងៃអនាគត។ ខាងក្រោមនេះជាមូលហេតុមួយចំនួនដែលអ្នកគួរពិចារណាក្នុងការទិញដី៖គម្រោងបុរីកំពុងទទួលបានប្រជាប្រិយភាពកាន់តែខ្លាំង(រូបភាព ផន សីហា / Realestate.com.kh) គម្រោងបុរីកំពុងមានប្រជាប្រិយភាពខ្លាំងក្នុងចំណោមប្រជាជនកម្ពុជា ដោយសារពួកវាអាចផ្ដល់អារម្មណ៍នៃការរស់នៅបែបសហគមន៍ និងមានសុវត្ថិភាពខ្ពស់ បូករួមជាមួយសេវាកម្មបន្ថែម និងហេដ្ឋារចនាសម្ព័ន្ធជាច្រើន ដូចជា៖ សួនច្បារ អាងហែលទឹក និងសេវាកម្មសន្ដិសុខ២៤ម៉ោង។ដើម្បីបង្ហាញពីប្រជាប្រិយភាពរបស់បុរី សូមអ្នកមើលលើឧទាហរណ៍ខាងក្រោមនេះ៖ យោងតាមរបាយការណ៍ត្រីមាសទី១ ឆ្នាំ២០១៩របស់ក្រុមហ៊ុន Knight Frank បានបង្ហាញថា ផ្ទះចំនួន ៥១ ២៧៨ ត្រូវបានសាងសង់ឡើងក្នុងចំណោមគម្រោងអភិវឌ្ឍទាំង១៣១នៅ ទូទាំងកម្ពុជា។ នៅបំណាច់ចុងឆ្នាំនោះក៏មានគម្រោងបុរីចំនួន ១៨ បន្ថែមទៀត ដែលមានយូនីតសរុបចំនួន ២២៥០០ដែលគ្រោងនឹងបញ្ចប់ការសាងសង់នៅឆ្នាំ២០២១ខាង មុខ។ក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុនទៀត គម្រោងបុរីសរុបជាង ៨០០០០យូនីត រួមមានវីឡា ផ្ទះអាជីវកម្ម និងលំនៅដ្ឋានផ្សេងទៀតនឹងត្រូវបានសាងសង់រួចរាល់សម្រាប់ផ្គត់ផ្គង់ទីផ្សារក្នុង ស្រុក។ការស្ថាបនាផ្លូវជាតិឡើងវិញ(ប្រភពរូបភាព Khmer Times) ការអភិវឌ្ឍន៍កំពុងលាតសន្ធឹងទៅតំបន់សេដ្ឋកិច្ចសំខាន់ៗដូចជា៖ ភ្នំពេញ សៀមរាប និងព្រះសីហនុ ជារៀងរាល់ឆ្នាំ។ រដ្ឋាភិបាលកម្ពុជា បានប្រកាសអំពីគម្រោងស្ថាបនាផ្លូវថ្នល់សំខាន់ៗជាច្រើន ដែលតភ្ជាប់ពីរាជធានីភ្នំពេញទៅកាន់បណ្ដាខេត្តសំខាន់ៗ ដូចជាផ្លូវជាតិលេខ ២ លេខ ៣ និងផ្លូវក្រវ៉ាត់ក្រុងទី៣ជាដើម ។ជារឿងសំខាន់អ្នកគួរកត់សម្គាល់ថា ផ្លូវជាតិធំសំខាន់ៗនីមួយៗមានទំនាក់ទំនង ជាមួយផ្លូវជាតិផ្សេងទៀតបែបណា ហើយអាចនាំអ្នកទៅដល់ផ្នែកណាខ្លះក្នុងប្រទេស។ វាជាការល្អអ្នកគួរតែពិនិត្យមើលផែនទីក្នុងតំបន់របស់អ្នក ដើម្បីស្វែងរកតំបន់ដែលមានសក្ដានុពលខ្លាំង។មិនតម្រូវឲ្យមានការគ្រប់គ្រងច្រើនការថែរក្សាដីទំនេរមិនទាមទារការថែទាំ ឬយកចិត្តទុកដាក់ច្រើនឡើយ។ ផ្ទុយពីការគ្រប់គ្រងអាជីវកម្ម ឬទ្រព្យសម្បត្តិជួល ដីទំនេរត្រូវការតែរបង និងការត្រួតពិនិត្យតិចតួចប៉ុណ្ណោះ។ ការវិនិយោគលើដីធ្លីមានភាពងាយស្រួលច្រើនជាងការវិនិយោគលើអចលនទ្រព្យដទៃទៀត។គ្មានការប្រកួតប្រជែងគ្រប់ដីធ្លីទាំងអស់តែងមានសណ្ឋាន និងលក្ខណៈខុសគ្នា យ៉ាងហោចណាស់ពួកវាមានចំណុចខុសគ្នាតិច ឬច្រើន តួយ៉ាង ហេដ្ឋារចនាសម្ព័ន្ធដែលមានស្រាប់ និង ការតភ្ជាប់ទៅកាន់ផ្លូវធំៗជាដើម។ ផ្ទុយពីអ្នកអភិវឌ្ឍន៍ខុនដូ ឬបុរី ដែលតែងចំណាយច្រើនលើការផ្សព្វផ្សាយគម្រោងរបស់ពួកគេ ម្ចាស់ដីទំនេរមិនចាំបាច់ចំណាយច្រើនលើការផ្សព្វផ្សាយដើម្បីដណ្ដើមចំណែកទីផ្សារនោះឡើយ។តើអ្នកគួរធ្វើអ្វីជាមួយដីដែលអ្នកបានទិញរួច?អាស្រ័យទៅលើគោលបំណងរបស់អ្នក ប៉ុន្ដែ យោងតាមការស្ទង់មតិរបស់អ្នកប្រើប្រាស់គេហទំព័រ Realestate.com.kh បានបង្ហាញថាការទិញអចលនទ្រព្យដីធ្លីភាគច្រើន គឺក្នុងគោលបំណងវិនិយោគ។ ឧទាហរណ៍៖ អត្ថបទមួយដែលធ្លាប់បានចុះផ្សាយនៅលើគេហទំព័រ Realestate.com.kh អ្នកស្រុកកំពង់ស្ពឺម្នាក់ជាមួយមិត្តភក្តិរបស់គាត់បានទិញដីជាច្រើននៅនៅបណ្ដាយផ្លូវជាតិលេខ៣មុនពេលនៃការប្រកាសអំពីការស្ថាបនាឡើងវិញនៃផ្លូវជាតិនោះ។ ពួកគាត់រំពឹងថាការវិនិយោគរបស់ពួកគាត់នឹងទទួលបានប្រាក់ចំណេញក្នុងរយៈពេលពីរ ឬបីឆ្នាំ។ផ្ទុយពីការរំពឹងទុក ពួកគាត់បែរជាទទួលបានប្រាក់ចំណេញទ្វេដងក្នុងរយៈពេលត្រឹមតែប៉ុន្មានខែប៉ុណ្ណោះបន្ទាប់ពីពួកគេបានទិញដីទាំងនោះ ពោលគឺបន្ទាប់ពីរដ្ឋាភិបាលបានប្រកាសជាផ្លូវការនូវគម្រោងស្ថាបនាផ្លូវជាតិលេខ៣ឡើងវិញ។ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
គន្លឹះសំខាន់ៗក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះដំបូងរបស់អ្នក​
គន្លឹះសំខាន់ៗក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះដំបូងរបស់អ្នក​
October 4, 2022, 6:58 a.m.
Home & Living
Property Buyers & Sellers Advice
ស្ថិតក្នុងវ័យ២០ឆ្នាំ អ្នកមានពេលវេលា និងឱកាសជាច្រើនដើម្បីរកចំណូល។ វាក៏ជាពេលមួយដែលអ្នកគួរតែចាប់ផ្ដើមសន្សំប្រាក់ក្នុងការវិនិយោគទិញផ្ទះដំបូងរបស់អ្នក។ប្រសិនបើអ្នកមានអាយុក្រោម៣០ឆ្នាំ មានការងារសមរម្យមួយ ប៉ុន្ដែមិនទាន់មានផ្ទះជារបស់ខ្លួន នេះជាពេលមួយសម្រាប់អ្នកក្នុងការសន្សំប្រាក់ទិញផ្ទះដំបូងរបស់អ្នក។ អចលនទ្រព្យនៅកម្ពុជា ជាពិសេសនៅក្នុងរាជធានីភ្នំពេញុកំពុងមានការរីកដុះដាលយ៉ាងខ្លាំង ហើយក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខទៀត អ្នកនឹងមានជម្រើសកាន់តែច្រើនជាមួយគម្រោងខុនដូ ឬបុរីថ្មី។ក្នុងចិត្តអ្នកប្រហែលជាគិតថា «តែខ្ញុំនៅក្មេងទេ! ខ្ញុំចង់ឃើញពិភពលោក និងទទួលបទពិសោធន៍ថ្មីៗ។ ឬ តើអ្នកមានឃើញតម្លៃទេ? វាថ្លៃណាស់។» ខណៈដែកការព្រួយបារម្ភទាំងពីរនេះហាក់ដូចជារឿងសាមញ្ញ ប៉ុន្ដែការពិតវាមិនពិបាកដូចអ្នកគិតនោះទេ។ហេតុអ្វីអ្នកគួរចាប់ផ្ដើមសន្សំប្រាក់​សម្រាប់ការទិញផ្ទះខណៈពេលដែលអ្នកមានអាយុ២០ឆ្នាំ?ស្ថិតក្នុងវ័យ២០ឆ្នាំជាពេលវេលាល្អបំផុតសម្រាប់អ្នកក្នុងការសន្សំប្រាក់ដើម្បីទិញផ្ទះ។ ប៉ុន្ដែយុវវ័យភាគច្រើនតែងតែខ្ចះខ្ជាយនូវពេលវេលារបស់ពួកគេ។ ពួកគេភាគច្រើនតែងតែចំណាយប្រាក់លើការដើរកម្សាន្ដ និងការបរិភោគអាហារខាងក្រៅ។ ពួកគេតែងគិតថាពួកគេធ្វើការរកលុយ​សម្រាប់សកម្មភាពទាំងអស់នេះ ហេតុអ្វីមិនចំណាយវា? ត្រង់ចំណុចនេះហើយជាបញ្ហា។ នៅក្នុងវ័យ២០ឆ្នាំ អ្នកមានពេលវេលា និងឳកាសច្រើនដើម្បីរកប្រាក់ ដែលមិនមានកម្រិតដូចគ្នា​ ពេលឈានដល់វ័យ៣០ ឬ៤០ឆ្នាំ។ ការដាក់ប្រាក់សន្សំសម្រាប់ផ្ទះ ជាពិសេសក្នុងវ័យ២០ឆ្នាំនឹងផ្ដល់នូវប្រយោជន៍មួយនៅពេលដែលអ្នកដឹងពីតម្លៃនៃការកាន់កាប់ផ្ទះ។ប្រាក់សន្សំមិនចាំបាច់ទាល់តែមានច្រើននោះទេ។ តែអ្នកគួរកាត់បន្ថយការចំណាយប្រចាំថ្ងៃ ឬការចំណាយផ្សេងៗ និងត្រូវប្រាកដថាអ្នកមានប្រាក់គ្រប់គ្រាន់សម្រាប់ប្រាក់កក់ផ្ទះជាលើកដំបូង។ នេះមិនមានន័យថាអ្នកគួរបញ្ឈប់ការចំណាយលើរបស់ទាំងនោះទាំងស្រុងទេ ប៉ុន្ដែអ្នកគួរតែពិចារណាក្នុងការកាត់បន្ថយនូវការចំណាយដែលមិនចាំបាច់ដើម្បីសុវត្ថិភាពនាពេលអនាគតរបស់អ្នក។គន្លឹះសន្សំប្រាក់ប្រចាំថ្ងៃ សប្ដាហ៍ និងខែកាត់បន្ថយការធ្វើដំណើរកម្សាន្ដទៅក្រៅប្រទេសប្រសិនបើអ្នកធ្វើដំណើរកម្សាន្ដក្រៅប្រទេស ២ ឬ៣ដងក្នុងមួយឆ្នាំ អ្នកគួរកាត់បន្ថយទៅ១ ឬ២ដងក្នុងមួយឆ្នាំវិញ។ សំបុត្រយន្ដហោះមានតម្លៃទាបបំផុតប្រមាណ ២០០ដុល្លារ ក្នុងការធ្វើដំណើរទៅមក។ ម្យ៉ាងវិញទៀត អ្នកមិនត្រឹមតែចំណាយលើសំបុត្រយន្ដហោះតែមួយមុខនោះទេ ការចំណាយលើកន្លែងស្នាក់នៅ អាហារ វត្ថុអនុស្សាវរីយ និងសកម្មភាពផ្សេងៗ។ ការចំណាយទៅលើការស្នាក់នៅ និងអាហារអាចមានចន្លោះពី៣០០ ទៅ១០០០ដុល្លារ ចំពោះដំណើរកម្សាន្ដម្ដងៗ។(កាត់បន្ថយការធ្វើដំណើរក្រៅប្រទេសគឺជាមធ្យោបាយដ៏ល្អមួយក្នុងការសន្សំប្រាក់សម្រាប់អ្នក។ រូបភាពដោយ៖ Economytraveller.com)ប្រសិនបើអ្នកកាត់បន្ថយការធ្វើដំណើរកម្សាន្ដនេះបាន នោះអ្នកនឹងអាចសន្សំប្រាក់បានជាមធ្យមប្រមាណ៥០០ដុល្លារក្នុងមួយឆ្នាំ។ ដែលប្រាក់នេះអាចសន្សំសម្រាប់ការទិញលំនៅដ្ឋានបាន។បន្ថយការបរិភោគអាហារថ្លៃៗ(ប៊ឺរហ្គឺរដូចក្នុងរូបភាពនេះអាចមានតម្លៃរហូតដល់១០ដុល្លារ. រូបភាពដោយ៖ Timothy O’Toole)ប្រទេសកម្ពុជា ជាពិសេសរាជធានីភ្នំពេញសម្បូរទៅដោយហាងអាហារឆ្ងាញ់ៗ។ ភោជនីដ្ឋានជាច្រើនកំពុង រីកដុះដាលដូចផ្សិត ដែលមានបម្រើទាំងមុខម្ហូបខ្មែរ និងបរទេស។ ការបរិភោគអាហារនៅតាមហាងទំនើបថ្លៃៗ អ្នកត្រូវចំណាយជាមធ្យមចាប់ពី ១០ ទៅ ៣០ដុល្លារក្នុងមួយ ពេល។ ប្រសិនបើអ្នកចំណាយលើការបរិភោគអាហារ១០ដុល្លារ ឬច្រើនជាងនេះក្នុងការទទួលទានមួយពេល នោះអ្នកនឹងចំណាយប្រមាណ២០ ទៅ ៣០ដុល្លារក្នុងមួយថ្ងៃ។អ្នកគួរតែជ្រើសរើសអាហារដែលមិនសូវថ្លៃ ប៉ុន្តែនៅតែរក្សាបានរសជាតិឆ្ងាញ់ ពីព្រោះនៅក្នុងរាជធានីភ្នំពេញក៏សម្បូរដោយហាងអាហារឆ្ងាញ់​ និងមានតម្លៃសមរម្យចន្លោះពី ៣ ទៅ៥ដុល្លារផងដែរ។ ការបរិភោគនៅផ្ទះក៏ជួយសម្រួលដល់ការចំណាយរបស់អ្នកដែរ។ ប្រសិនបើអ្នកមិន ចេះធ្វើម្ហូប អ្នកគួរតែតែរៀនធ្វើម្ហូប ព្រោះវាអាចជួយអ្នកឲ្យសន្សំប្រាក់បានច្រើន។រៀននិយាយថា «ទេ» ចំពោះសកម្មភាព និងការចំណាយថ្លៃៗ(និយាយថា «ទេ» អាចជាជម្រើសល្អសម្រាប់ការគ្រប់គ្រងការចំណាយរបស់អ្នកខណៈពេលដែលអ្នកកំពុងបង់រំលស់ផ្ទះ។ រូបភាពដោយ៖ LostPlate.com )អ្នកស្រឡាញ់មិត្តភក្ដិ និងក្រុមគ្រួសាររបស់អ្នក ប៉ុន្ដែបើអ្នកយល់ព្រមរាល់ការស្នើរសុំ ឬការធ្វើដំណើរទៅកាន់កន្លែងណាមួយជាមួយពួកគេញឹកញាប់ នោះវាអាចប៉ះពាល់ដល់ការសន្សំប្រាក់របស់អ្នក។ ឧទាហរណ៍ប្រសិនបើអ្នកចំណាយ៤០ដុល្លារទៅលើការចេញទៅក្រៅជារៀងរាល់សប្ដាហ៍ រួមមានការចំណាយទៅលើអាហារ ភេសជ្ជៈ ការមើលកុន ថ្លៃធ្វើដំណើរ ឬក៏ការចំណាយផ្សេងៗ ហើយបើក្នុងមួយខែអ្នកចេញទៅក្រៅចំនួន៤ដង នោះអ្នកនឹងចំណាយអស់១៦០នៅក្នុងមួយខែ។ការចំណាយទៅលើសកម្មភាពទាំងនោះមានភាពខុសៗគ្នា។ ប៉ុន្ដែអ្នកត្រូវចាំថា ការធ្វើដំណើរទៅក្រៅនៅចុងសប្ដាហ៍ វាជាសកម្មភាពមួយដែលមិនល្អចំពោះការសន្សំប្រាក់ឡើយ។ជៀសវាងការចំណាយទៅលើកាហ្វេថ្លៃៗ(កាត់បន្ថយការចំណាយលើកាហ្វេប្រចាំថ្ងៃ អាចជួយទៅដល់ការសន្សំប្រាក់អ្នកអ្នក។ រូបភាពដោយ៖ Discover Cambodia)ការចំណាយទៅលើកាហ្វេថ្លៃៗប្រចាំថ្ងៃរបស់អ្នកអាចប៉ះពាល់ទៅដល់ការសន្សំប្រាក់ ប្រសិនបើអ្នកចំណាយទៅលើវាជារៀងរាល់ថ្ងៃ។ កាហ្វេប្រែនមានតម្លៃជាមធ្យមប្រមាណពី២.៥ ទៅដល់ ៤.៥ដុល្លារ មានន័យថាជាមធ្យមអ្នកអាចចំណាយរហូតទៅដល់ ១០០ដុល្លារក្នុងមួយខែ។ ប្រសិនបើអ្នកអាច កាត់បន្ថយការចំណាយនេះបាន អ្នកអាចសន្សំប្រាក់ ១២០០​ដុល្លារក្នុងមួយឆ្នាំ។តាមដានការចំណាយប្រចាំថ្ងៃ សប្ដាហ៍ និងប្រចាំខែ(ការតាមដានការចំណាយប្រចាំខែអាចធ្វើឲ្យអ្នកស្វែងយល់កាន់តែច្បាស់ពីទម្លាប់ចំណាយរបស់អ្នក និងដឹងពីខ្ទង់ចំណាយដែលត្រូវសន្សំ។ រូបថតដោយ Review Geek។)ការធ្វើបញ្ជីចំណាយប្រចាំខែរបស់អ្នក មិនមែនជារឿងអាក្រក់ឡើយ។ វាជារឿងមួយដែលល្អ ព្រោះវានឹងធ្វើឲ្យអ្នកដឹងច្បាស់ពីការចំណាយរបស់អ្នក។ នេះគឺជាសំណួរមួយចំនួនដែលអ្នកគួរ សួរខ្លួនឯងដើម្បីតាមដានការចំណាយរបស់អ្នក៖តើខ្ញុំចំណាយទៅលើអ្វីខ្លះ?តើខ្ញុំត្រូវចំណាយប៉ុន្មានលើសកម្មភាពទាំងនោះ?តើខ្ញុំចំណាយលើសកម្មភាពនេះញឹកញាប់កំរិតណា?ឆ្លើយនឹងសំណួរទាំងនេះ អ្នកនឹងដឹងកាន់តែច្បាស់នូវទម្លាប់ចំណាយប្រចាំខែរបស់អ្នក ជាពិសេសក្នុងការកាត់បន្ថយការចំណាយប្រចាំថ្ងៃរបស់អ្នក។ ហេតុអ្វីបានជាខ្ញុំមិនអាចសន្សំលុយបាន?តើវាជាការចាំបាច់ទេក្នុងការចំណាយទៅលើរបស់អស់ទាំងនេះ?តើខ្ញុំអាចកំណត់ការចំណាយទាំងអស់នេះបានទេ?បង្កើតគណនីដាច់ដោយឡែកមួយ ជាពិសេសគណនីសន្សំ(រូបភាព ABA) ដូចដែលម្ដាយខ្ញុំតែងនិយាយ «សន្សំលុយទុកមុន ហើយចំណាយអ្វីដែលនៅសល់»។ មានធនាគារជាច្រើនដូចជា ABA អនុញ្ញាតឲ្យអ្នកបង្កើតគណនីសន្សំដាច់ដោយឡែកដោយភ្ជាប់ជាមួយនឹងទូរស័ព្ទរបស់អ្នក។ នៅពេលដែលអ្នកទទួលបានប្រាក់ចំណូលប្រចាំខែរបស់អ្នក ឬប្រាក់ផ្សេងៗ អ្នកគួរតែបញ្ចូលទៅក្នុងគណនីសន្សំរបស់អ្នក ចៀសវាងការចំណាយផ្សេងៗ។ចំនួនប្រាក់ដែលត្រូវសន្សំគឺអាស្រ័យទៅតាមតម្រូវការរបស់អ្នក។ បើតាមការណែនាំភាគច្រើន អ្នកគួរតែរក្សាទុក ២០ ទៅ ៣០ភាគរយនៃប្រាក់ចំណូលសរុបរបស់អ្នក ហើយអ្នកត្រូវចងចាំថា អ្នកមិនត្រូវប៉ះពាល់ប្រាក់សន្សំរបស់អ្នកឡើយ លុះត្រាក្នុងករណីចាំបាច់បំផុត។ការសន្សំប្រាក់នឹងផ្ដល់ផលប្រយោជន៍ច្រើនឲ្យអ្នកក្នុងថ្ងៃអនាគតអ្នកប្រហែលជាលឺម្ដងជាពីរដងរួចមកហើយពីឪពុកម្ដាយ ឬបងប្អូនរបស់អ្នក ហើយវារឿងដដែលៗមិនមានអ្វីថ្មីឡើយ ប៉ុន្ដែវាជាការពិត។ ការកាត់បន្ថយការចំណាយប្រចាំថ្ងៃជាលើកដំបូង វាមិនមែនជារឿងងាយស្រួលទេសម្រាប់អ្នក តែការព្យាយាមរបស់អ្នកនឹងធ្វើឲ្យអ្នករីករាយនៅពេលដែលអ្នកទទួលបានផ្ទះជារបស់ខ្លួន។ ការមានផ្ទះ ផ្ដល់នូវអារម្មណ៍សុវត្ថិភាព និងការធានានូវអនាគតដ៏ប្រសើរសម្រាប់អ្នក។ ដូច្នេះ នៅពេលដែលអ្នកគិតពីការទិញកាហ្វេកែវទី៣របស់អ្នកនៅម៉ោង៥ល្ងាច អ្នកគួរតែសួរខ្លួនអ្នកថា តើអ្នកពិតជាត្រូវការវាណាស់មែនទេ?ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
CREA News Page 2024 KH
របៀបបើក និងដំណើរការក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុនៅកម្ពុជា
របៀបបើក និងដំណើរការក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុនៅកម្ពុជា
June 7, 2022, 7:05 a.m.
Realestate News
Property Buyers & Sellers Advice
លោក-អ្នកមួយចំនួនដែលចង់រកស៊ី ឬប្រកបអាជីវកម្មអចលនវត្ថុ ឬដីធ្លីនៅកម្ពុជា ពិតជាចង់ដឹងណាស់ថា តើដើម្បីបើក ឬដំណើរការក្រុមហ៊ុនអចលនវត្ថុនៅកម្ពុជា អោយបានស្របច្បាប់ត្រូវធ្វើដូចម្តេច? និងថាតើត្រូវរៀបចំដំណើរការ និងត្រូវរៀបចំឯកសារ និងមានលក្ខណ្ឌអ្វីខ្លះ?នៅទីនេះ REALESTATE.COM.KH សូមណែនាំពីការរបៀបចុះបញ្ជីបើកក្រុមហ៊ុន និងការស្នើសុំអាជ្ញាប័ណ្ណ ដើម្បីអោយលោក-អ្នកដែលមានបំណងចង់រកស៊ីក្នុងវិស័យនេះ (សេវាកម្មភ្នាក់ងារអចលនវត្ថុ ឬអចលនទ្រព្យ) នោះ អាចទទួលបានចំណេះដឹងមូលដ្ឋានក្នុងការរៀបចំ និងដំណើរការបើកក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុស្របច្បាប់មួយនៅប្រទេសកម្ពុជា។តើត្រូវគិតគូលើចំណុចសំខាន់ៗអ្វីខ្លះនៅពេលចង់បង្កើតក្រុមហ៊ុន? ការបើកក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុមួយនៅកម្ពុជា គឺត្រូវមានរឿងច្រើនដែលត្រូវគិត និងរៀបចំវាឡើង តាំងពីការ ចុះបញ្ជីក្រុមហ៊ុន ការបង់ពន្ធ​ ការស្នើសុំអាជ្ញាប័ណ្ណ ការរៀបចំការិយាល័យ ការជ្រើសរើសបុគ្គលិក ការរៀបចំផែនការអាជីវកម្ម ផែនការទីផ្សារ ផែនការ និងយុទ្ធសាស្រ្តលក់ គោលការណ៍ផ្សេងៗ បទបញ្ជាផ្ទៃក្នុងក្រុមហ៊ុន ឯកសាររដ្ឋបាល ផែនការការងារប្រចាំថ្ងៃជាដើម។ល។ ប៉ុន្តែនៅទីនេះ យើងខ្ញុំនឹងមិនលើកយកមកបង្ហាញទាំងស្រុងទេ គឺបង្ហាញ និងណែនាំជូនត្រឹមតែ ដំណើរការនៃការចុះបញ្ជីក្រុមហ៊ុន និងការស្នើសុំអាជ្ញាប័ណ្ណសេវាកម្មភ្នាក់ងារអចលនវត្ថុមួយផ្នែកប៉ុណ្ណោះ ដើម្បីអោយម្ចាស់ក្រុមហ៊ុនមានក្រុមហ៊ុនស្របច្បាប់មួយនៅក្នុងដៃ និងអាចប្រកបអាជីវកម្ម ឬប្រតិបត្តិការក្រុមហ៊ុនរបស់ខ្លួនស្របទៅតាមច្បាប់នៃព្រះរាជាណាចក្រកម្ពុជា ហើយបញ្ហាផ្សេងៗទៀត យើងអាចនឹងលើកយកមកបង្ហាញនៅអត្ថបទក្រោយៗទៀត។ដើម្បីទទួលបានក្រុមហ៊ុនសេវាកម្មភ្នាក់ងារអចលនវត្ថុមួយស្របច្បាប់ គឺត្រូវឆ្លងកាត់ ៣ ដំណាក់កាលសំខាន់ៗ ដូចខាងក្រោម៖ស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ឬហៅថា ការចុះបញ្ជីក្រុមហ៊ុន។ គ្រប់អាជីវកម្មទាំងអស់នៅក្នុងប្រទេសកម្ពុជា ដែលមានទ្រង់ទា្រយជាក្រុមហ៊ុន ត្រូវតែធ្វើការស្នើសុំចុះបញ្ជីពាណិជ្ជកម្មនៅក្រសួងពាណិជ្ជកម្មនៃព្រះរាជាណាចក្រកម្ពុជា ហើយការចុះបញ្ជីនេះត្រូវធ្វើតាមការណែនាំសង្ខេបដូចខាងក្រោម៖ត្រូវជ្រើសរើសឈ្មោះក្រុមហ៊ុន ដែលមានការអនុញ្ញាតយល់ព្រមពីក្រសួងពាណិជ្ជកម្មត្រូវរៀបចំអោយមាន លក្ខន្តិកៈក្រុមហ៊ុន ឯកសារបញ្ជាក់ពីទីតាំងក្រុមហ៊ុន អត្តសញ្ញាណប័ណ្ណម្ចាស់ភាគហ៊ុន លិខិតបញ្ជាក់ពីការតម្កល់ដើមទុននៅធនាគារ (Certificate of Bank Deposit) យ៉ាងតិច ១,០០០ ដុល្លារអាមេរិក  ត្រាក្រុមហ៊ុន លិខិតតែងតាំង និងពាក្យស្នើសុំចុះបញ្ជីពាណិជ្ជកម្ម។ល។ នៅក្រសួងពាណិជ្ជកម្ម រយៈពេលចុះបញ្ជីត្រូវប្រើពេលប្រហែលជា ២ អាទិត្យ និងត្រូវចំណាយប្រហែល ៣៧០ ដុល្លារអាមេរិក ដោយមិនគិតសេវារត់ការផ្សេងៗ ។ការបង់ពន្ធប៉ាតង់នៅអគ្គនាយកដ្ឋានពន្ធដារបន្ទាប់ពីចុះបញ្ជីនៅក្រសួងពាណិជ្ជកម្មរួចរាល់ហើយនោះ អ្នកស្នើសុំត្រូវភ្ជាប់នូវឯកសារទទួលបានពីក្រសួងពាណិជ្ជកម្ម មានដូចជា៖ វិញ្ញាបនបត្របញ្ចាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លក្ខន្តិកៈក្រុមហ៊ុន។ល។ ត្រូវទៅអគ្គនាយកដ្ឋានពន្ធដារ ដើម្បីបង់ពន្ធចុះបញ្ជីក្រុមហ៊ុន និងបង់ពន្ធប៉ាតង់ប្រចាំឆ្នាំសំរាប់ការចុះបញ្ជីលើកដំបូង។ ពន្ធប៉ាតង់គឺជាពន្ធកំណត់លើផលរបរសរុបប្រចាំឆ្នាំដែលត្រូវបង់ក្នុងអំឡុងពេលចាប់ពីថ្ងៃទី ១ ខែមករា ដល់ថ្ងៃទី៣១ ខែមីនា ជារៀងរាល់ឆ្នាំ។ សម្រាប់អ្នកជាប់ពន្ធដែលទើបចាប់ផ្តើមប្រកបអាជីវកម្មរយៈពេល ០៦ ខែដើមឆ្នាំត្រូវបង់ពន្ធប៉ាតង់ពេញមួយឆ្នាំ។  ឬបង់ពន្ធប៉ាតង់ពាក់កណ្តាលឆ្នាំ ប្រសិនបើចាប់ផ្តើម ប្រកបអាជីវកម្មក្នុងរយៈពេល ០៦ ខែចុងឆ្នាំ។ អ្នកជាប់ពន្ធដែលមានសាខា ឃ្លាំង រោងចក្រ រោងជាង សម្រាប់មុខរបរអាជីវកម្មតែមួយនៅ ក្នុងខេត្ត/ក្រុងតែមួយ មិនចាំបាច់បង់ពន្ធប៉ាតង់ផ្សេងគ្នាទេ ប៉ុន្តែបើមានមុខរបរអាជីវកម្មខុសៗគ្នា ឬស្ថិតនៅក្នុងខេត្ត/ក្រុង ផ្សេងគ្នា ត្រូវបង់ពន្ធប៉ាតង់ទៅតាមមុខរបរនីមួយៗ និងទៅតាមខេត្ត/ក្រុងដោយឡែកៗពីគ្នា។អ្នកជាប់ពន្ធត្រូវដាក់តាំងឬ ព្យួរប័ណ្ណប៉ាតង់នៅទីកន្លែងប្រកបអាជីវកម្មជាគោលដើមរបស់ខ្លួន។ នៅពន្ធដារលោកអ្នកត្រូវប្រើពេលប្រហែល ១ ទៅ ២សប្តាហ៍ ដើម្បីទទួលបានប័ណ្ណប៉ាតង់នេះ ហើយតម្លៃបង់ពន្ធប៉ាតង់ គឺ ១,២០០,០០០ រៀល ។ការស្នើសុំអាជ្ញាប័ណ្ណ ជាការពិតណាស់ ការចុះបញ្ជីក្រុមហ៊ុន និងការបង់ពន្ធប៉ាតង់ គ្រាន់តែជាដំណាក់កាលរៀបចំខ្លួនប៉ុណ្ណោះ លោក-អ្នកមិនទាន់មានសិទ្ធិប្រកបអាជីវកម្មប្រភេទសេវាកម្មភ្នាក់ងារអចលនវត្ថុស្របច្បាប់នោះទេ គឺលោក-អ្នកតម្រូវអោយស្នើសុំអាជ្ញាប័ណ្ណពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ក្រសួងសាម៉ី) ជាមុនសិន ទើបអាចរកស៊ី ឬប្រកបអាជីវកម្មអចលនវត្ថុនេះបាន។សម្រាប់ការស្នើអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះ អ្នកស្នើសុំត្រូវរៀបចំនូវឯកសារមួយចំនួន ដូចខាងក្រោម៖ពាក្យស្នើសុំអាជ្ញាប័ណ្ណ (មានគំរូស្រាប់)  រូបថត ៤x៦ របស់អ្នកឈរឈ្មោះអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈប្រវត្តិរូបសង្ខេបរបស់ភាគហ៊ុនិក ឬម្ចាស់ក្រុមហ៊ុនដែលឈរឈ្មោះក្នុងអាជ្ញាប័ណ្ណលិខិតថ្កោលទោស ចេញដោយក្រសួងយុត្តិធម៌ប្រទេសកម្ពុជា​អត្តសញ្ញាណប័ណ្ណ (ថតចម្លង) និង សៀវភៅស្នាក់នៅ (ថតចម្លង)ឯកសារចេញពីក្រសួងពាណិជ្ជកម្ម និងពន្ធដារ មាន៖ លក្ខន្តិកៈក្រុមហ៊ុន វិញ្ញាបនបត្របញ្ជាក់ការចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម លិខិតបញ្ជាក់ពីការអនុញ្ញាតចុះឈ្មោះក្នុងបញ្ជីពាណិជ្ជកម្ម និងប័ណ្ណប៉ាតង់ (ថតចម្លង)លិខិតបញ្ជាក់ទីតាំងអាជីវកម្ម ចេញដោយអាជ្ញាធរមានសមត្ថកិច្ច និង រូបថតទីតាំងអាជីវកម្មផែនការអាជីវកម្មរយៈពេល ៣ ឆ្នាំការស្នើសុំអាជ្ញាប័ណ្ណនៅក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុនេះត្រូវប្រើពេលប្រហែល ១ ខែ (យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ) គិតចាប់ពីថ្ងៃដាក់ឯកសារគ្រប់គ្រាន់ និងមិនមានកំហុស។ ថ្លៃសេវាសម្រាប់ការស្នើសុំអាជ្ញាប័ណ្ណសេវាកម្មភ្នាក់ងារអចលនវត្ថុ មានដូចខាងក្រោម៖ថ្លៃអាជ្ញាប័ណ្ណក្រុមហ៊ុនភ្នាក់ងារអចលនវត្ថុ  ៥០០,០០០ រៀល បូកនឹងកម្រៃរដ្ឋបាល ១០០,០០០រៀលថ្លៃវិញ្ញាបនបត្រវិជ្ជាជីវៈសេវាកម្មអចលនវត្ថុ  ២០០.០០០រៀល បូកនឹងកម្រៃរដ្ឋបាល ៤០.០០០ រៀល សរុបស្មើនឹង ៨៤០.០០០ រៀល។សូមបញ្ជាក់ថា លម្អិតខាងលើនេះសម្រាប់តែការស្នើសុំអាជ្ញាប័ណ្ណមួយមុខប៉ុណ្ណោះ គឺអាជ្ញាប័ណ្ណសេវាកម្មភ្នាក់ងារអចលនវត្ថុ បើយកអាជ្ញាប័ណ្ណវាយតម្លៃអចលនវត្ថុមួយទៀត តម្លៃសេវាត្រូវអស់គុណនឹងពីរ ។ពេលទទួលអាជ្ញាប័ណ្ណ និងវិញ្ញាបនបត្រវិជ្ជាជីវៈពីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ហើយនោះលោកអ្នកអាចប្រកបអាជីវកម្មសេវាកម្មអចលនវត្ថុដោយស្របច្បាប់ ១០០% នៅប្រទេសកម្ពុជា បាន ហើយជំហានបន្ទាប់លោកអ្នកអាចស្នើសុំចូលជាសមាជិកសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា (ស.វ.អ.ក) ដែលគិតមកដល់បច្ចុប្បន្នមានក្រុមហ៊ុនជាសមាជិកលើសពី ១០០ ក្រុមហ៊ុន៕ស្វែងក្រុមហ៊ុនភ្នាក់ងារអចលនទ្រព្យនៅកម្ពុជា ឬចង់ទិញអចលនទ្រព្យសម្រាប់លក់នៅក្នុងទីក្រុងភ្នំពេញ សូមចូលទៅកាន់ Realestate.com.kh ថ្ងៃនេះ!
ពន្ធអចលនទ្រព្យនៅកម្ពុជា៖ គន្លឹះសំខាន់ៗសម្រា​ប់អ្នកទិញ និងអ្នកជួល
ពន្ធអចលនទ្រព្យនៅកម្ពុជា៖ គន្លឹះសំខាន់ៗសម្រា​ប់អ្នកទិញ និងអ្នកជួល
September 15, 2023, 6:43 a.m.
Realestate News
Property Buyers & Sellers Advice
មិនថាអ្នកជាម្ចាស់ផ្ទះ អ្នកលក់ ឬអ្នកទិញអចលនទ្រព្យនៅប្រទេសកម្ពុជានោះទេអ្នកត្រូវដឹងអំពីប្រភេទពន្ធខុសៗគ្នាដែលមាននៅក្នុងប្រទេស។ការស្វែងយល់អំពីពន្ធទាំងនេះនឹងជួយដល់ម្ចាស់អចនលទ្រព្យឲ្យដឹងអំពីកាតព្វកិច្ចពន្ធកាន់តែច្បាស់។សម្រាប់អ្នកដែលចង់លក់ និងជួលអចលនទ្រព្យវាមានសារៈសំខាន់ណាស់ក្នុងការស្វែងយល់អំពី មូលដ្ឋានគ្រឹះនៃពន្ធអចលនទ្រព្យមុនពេលចាប់ផ្តើមប្រតិបត្តិការបស់ខ្លួនដើម្បីឲ្យការសម្រេចចិត្តកាន់តែមានភាពច្បាស់លាស់។ លក្ខខណ្ឌដូចគ្នាក៏ត្រូវអនុវត្តចំពោះអ្នកទិញ ឬអ្នកវិនិយោគដែលពួកគេត្រូវដឹងអំពីច្បាប់ពន្ធ និងបញ្ញត្តិផ្សេងៗនៃការគ្រប់គ្រងលើការផ្ទេរ ការលក់ និងការជួលអចលនទ្រព្យ​ដើម្បីឲ្យការសម្រេចចិត្តវិនិយោគកាន់តែល្អប្រសើរ។ខាងក្រោមជាព័ត៌មានចាំបាច់អំពីពន្ធអចលនទ្រព្យនៅកម្ពុជាដែលមានផលប្រយោជន៍បំ​ផុតសម្រាប់អ្នកទាំងនេះ​ផ្តល់ជូនដោយ Realestate.com.kh៖ អ្វីទៅជាពន្ធអចលនទ្រព្យ?ពន្ធនេះនឹងត្រូវបង់សម្រាប់អចលនទ្រព្យដូចជា៖ ដី អាផាតមេន ខុនដូ ផ្ទះវីឡា….ហើយត្រូវបង់ប្រចាំឆ្នាំត្រឹមថ្ងៃទី ៣០​ ខែកញ្ញា។ ដំណាក់កាលដំបូងគឺជាការត្រូវចុះបញ្ជីដោយមានការភ្ជាប់ជាមួយ​ឯកសារ និងការបង់ពន្ធអចលនទ្រព្យរបស់អ្នក។ អ្នកអាចចុះបញ្ជីអចលនទ្រព្យរបស់អ្នកនៅសាខាពន្ធដារ ដែលគ្រប់គ្រងលើអចលនទ្រព្យរប​ស់អ្នក ហើយអ្នកនឹងត្រូវបំពេញពាក្យក្នុងទម្រង់ PT01 និង PT02។ទម្រង់ PT02 គឺជាសំណុំបែបបទពន្ធអចលនទ្រព្យ រីឯទម្រង់ PT01 ​ជាសំណុំឯកសារព័ត៌មានបញ្ជាក់អំពី អចលនទ្រព្យ។ ក្នុងការចុះបញ្ជី អ្នកត្រូវតែមានឯកសារដែលបង្ហាញកម្មសិទ្ធិចំពោះអចលនទ្រព្យ ដូចជា សំបុត្រកំណើត លិខិតឆ្លងដែន ប័ណ្ណកម្មសិទ្ធិ(ប្លង់ដី) ដែលផ្តល់ជូនដោយអជ្ញាធរស្រប​ច្បាប់។ពន្ធអចលនទ្រព្យកំណត់ត្រឹម ០.១ ភាគរយនៃតម្លៃអចលនទ្រព្យសរុប។ តម្លៃនេះត្រូវកំណត់ដោយ គណៈកម្មការវាយតម្លៃអចលនទ្រព្យ។ រូបមន្តគណនាពន្ធត្រូវពឹងផ្អែកលើកត្តាមួយចំនួនរួមមាន ទីតាំង សម្ភារៈប្រើប្រាស់ និងទិន្នន័យដែលប្រមូលបានដោយមន្រ្តីជំនាញរបស់ក្រសួង។​ម្ចាស់អចលនទ្រព្យនឹងតម្រូវឲ្យបង់ពន្ធលុះត្រាតែអចលនទ្រព្យមានតម្លៃចាប់ពី២៥,០០០​ដុល្លារ ឡើងទៅ។ ក្នុងនោះក៏មានករណីលើកលែងដោយមិនតម្រូវឲ្យបង់ពន្ធសម្រាប់អចលនទ្រព្យមួួយចំនួនដូចជា៖ ដីកសិកម្ម ដីកម្មសិទ្ធិរដ្ឋ និងដីឧស្សាហកម្ម។ ការរឹងបណ្តឹងច្បាប់ពន្ធនេះត្រូវបានអនុត្តន៍យ៉ាងតឹងរឹងក្នុងរយៈបីឆ្នាំចុងក្រោយ។  ចំណុចត្រូវដឹងអំពីពន្ធនៃការផ្ទេអចលនទ្រព្យអ្នកទិញជាអ្នកត្រូវទទួលខុសត្រូវលើការបង់ពន្ធដែលពន្ធនេះត្រូវបានគេហៅថាពន្ធប្រថាប់ត្រា (ពន្ធលើការផ្ទេអចលនទ្រព្យ) ការផ្ទេឈ្មោះនឹងត្រូវបានបញ្ចប់រួចរាល់បន្ទាប់ពីបានបង់ពន្ធប្រថាប់ត្រារួច។ ពន្ធនេះត្រូវបានកំណត់ត្រឹម៤ភាគរយនៃតម្លៃអចលនទ្រព្យសរុប។តម្លៃពន្ធពិតប្រាកដត្រូវបានគណនាតាមរយៈការវាយតម្លៃជាក់ស្តែងរបស់រដ្ឋ ឬតម្លៃប្រតិបត្តិការជាក់ ស្តែង។ ទោះជាយ៉ាងណាវិធីសាស្ត្រវាយតម្លៃទាំងពីរមិនត្រូវបានគេអនុវត្តន៍គ្រប់ពេលនោះទេនៅក្នុងការអនុវត្តន៍ជាក់ស្តែងគឺអាស្រ័យលើការចរចាគ្នារវាងអ្នកលក់ និងអ្នកទិញ។ពន្ធកាត់ទុកត្រូវអនុវត្តន៍ដូចម្តេច?ពន្ធប្រភេទនេះត្រូវអនុត្តន៍ចំពោះអចលនទ្រព្យជួល។ ឧទាហរណ៍ ប្រសិនក្រុមហ៊ុនជួលការិយាល័យនោះក្រុមហ៊ុនត្រូវកាត់១០ភាគរយនៃថ្លៃជួលសម្រាប់បង់លើពន្ធកាត់ទុក។ ចំណែកម្ចាស់ផ្ទះត្រូវទទួលខុសត្រូវលើការបង់ពន្ធកាត់ទុកចំណែកអ្នកជួល​(ឬក្រុមហ៊ុនជួល)ដើរតួរជាភ្នាក់ងារបង់ពន្ធកាត់ទុកនេះជំនួសឲ្យម្ចាស់ផ្ទះ។ប្រសិនបើអ្នកទិញខុនដូពីម្ចាស់គម្រោងអភិវឌ្ឍន៍អ្នកត្រូវបង់ពន្ធលើតម្លៃបន្ថែម ១០ ភាគរយ លើកលែងតែដីដែលអចលនទ្រព្យនោះតាំងនៅ។​ លក្ខខណ្ឌដូចគ្នាត្រូវអនុវត្តន៍ប្រសិនបើម្ចាស់ផ្ទះបានចុះបញ្ជីពន្ធ។ ប្រសិនបើអ្នកជួលបានចុះបញ្ជីពន្ធការចំណាយលើពន្ធកាត់ទុក១០ភាគរយនឹងត្រូវដកចេញ។​នរណាបង់ពន្ធលើថ្លៃឈ្នួល/ពន្ធប្រាក់ចំណូល?ជនជាតិខ្មែរ និងជនបរទេសដែលមានអចលនទ្រព្យផ្ទាល់ខ្លួ​ន ឬមានអចលនទ្រព្យជួលត្រូវបង់បន្ធលើថ្លៃជួល/ប្រាក់ចំណូល។ វិនិយោគិនបរទេសដែលទិញអចលនទ្រព្យនៅកម្ពុជា ឬជួលឲ្យអ្នកដទៃត្រូវបង់១៤​ភាគរយ​នៃប្រាក់ចំណូលប្រចាំឆ្នាំ។ ចំណែកជនជាតិខ្មែរត្រូវបង់១០ភាគរយ។​សូមចងចាំថាប្រសិនបើអ្នកចង់បានព័ត៌មានជាក់លាក់ទាក់ទងនឹងពន្ធអចលនទ្រព្យយើងសូមណែនាំឲ្យអ្នកជួបជាមួយអ្នកប្រឹក្សាឯករាជ្យផ្នែកច្បាប់ដើម្បីឲ្យកាន់តែមានភាពច្បាស់លាស់ និងសុក្រិត១០០ភាគរយ។ចង់ស្វែងរកអចលនទ្រព្យសម្រាប់ជួលនៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ? សូមចូលទៅកាន់ Realestate.com.kh​​​ ថ្ងៃនេះ!
គន្លឹះសាមញ្ញ៤យ៉ាងក្នុងការគ្រប់គ្រងថវិកាសម្រាប់ទិញផ្ទះថ្មី
គន្លឹះសាមញ្ញ៤យ៉ាងក្នុងការគ្រប់គ្រងថវិកាសម្រាប់ទិញផ្ទះថ្មី
June 6, 2022, 6:38 p.m.
Home & Living
Property Buyers & Sellers Advice
អ្នកគ្រប់គ្នាត្រូវសន្សំប្រាក់ដើម្បីទិញអចលនទ្រព្យ! ប៉ុន្តែដើម្បីសន្សំបានប្រាក់សម្រាប់ទិញផ្ទះថ្មី ឬសម្រាប់ទូទាត់កម្ចីទិញផ្ទះជាមួួយធនាគារក៏ដោយអ្នកប្រាកដជាត្រូវការថវិកាគ្រប់គ្រាន់ ក្នុងកម្រិតណាមួយ។ ថវិកានេះអាចសន្សំបានកាន់តែច្រើន នៅពេលដែលគ្រួសាររបស់អ្នកកាន់តែរឹងមាំ។ខាងក្រោមនេះគឺជាគន្លឹះ៤​ចំណុចនៃការរៀបចំថវិកា​​ដែលនឹងអាចជួយអ្នកក្នុងការសន្សំប្រាក់ និងការគ្រប់គ្រងហិរញ្ញវត្ថុក្នុងគ្រួសាររបស់អ្នក។១. គន្លឹះទី១៖  អ្នកត្រូវធ្វើបញ្ជីប្រាក់ចំណូលប្រចាំខែរបស់អ្នករួមទាំងប្រភពចំណូលគ្រប់យ៉ាងផ្សេងៗទៀតដែលមាន។ បន្ទាប់មកធ្វើបញ្ជីចំណាយទាំងអស់ដែលអ្នកត្រូវតែបង់ប្រចាំខែ​រួមមានដូចជា៖ ថ្លៃជួល(ផ្ទះ ឬថ្លៃផ្សេងៗ) ថ្លៃភ្លើង ការជួសជុលរថយន្ត ថ្លៃសាលាសម្រាប់កូន(បើមាន) ម្ហូបអាហារ ការចំណាយសម្រាប់កម្មវិធីសង្គម ​និងការកំសាន្តផ្សេងៗ។ និយាយជារួម​ការចំណាយទូទៅទាំងអស់សម្រាប់អ្នក និងគ្រួសាររបស់អ្នកត្រូវរាយក្នុងបញ្ជីឲ្យបានត្រឹមត្រូវ។២. គន្លឹះទី២៖  អ្នកត្រូវធ្វើបញ្ជីផ្សេងមួយទៀតដើម្បីដាក់រាល់ការចំណាយទាំងឡាយណាដែលមិនចាំបាច់ ហើយចំណាយទាំងនោះប្រហែលអាចមានដូចជា៖ ការញ៉ាំអាហារនៅខាងក្រៅ ទិញសំលៀកបំពាក់ថ្លៃៗ ការធ្វើដំណើរកំសាន្ត និងថ្លៃកាហ្វេ​ ឬស្រាបៀរ។ល។​ ទាំងនេះអាចជាការចំណាយដែលមិនចាំបាច់សម្រាប់អ្នកដែលមានន័យថាអ្នកអាចយកប្រាក់ទាំងនេះមកសន្សំទុកវិញ។ ប្រសិនបើអ្នកពិតជាចង់សន្សំប្រាក់ពិតមែនអ្វីដែលសំខាន់បំផុតគឺទាំងអ្នក និងគ្រួសាររបស់អ្នកត្រូវតែមានភាពច្បាស់លាស់ក្នុងការចំណាយណាដែលមិនចាំបាច់ (“កុំចំណាយបើមិនចាំបាច់”)។  ៣. គន្លឹះទី៣ អ្នកត្រូវកំណត់ឲ្យបានច្បាស់ថាមួយណាជាការចំាណាយតាមតម្រូវការ និងមួយណាជាការចំណាយតាមចំណង់។ បន្ទាប់ពីស្វែងរកចំណុចទាំងពីរនេះបានហើយអ្នកអាចគ្រប់គ្រងថវិកា របស់អ្នកសម្រាប់ខែបន្ទាប់តាមរយៈការកាត់បន្ថយការចំណាយរបស់អ្នក។៤. គន្លឹះទី៤៖ អ្នកត្រូវបូកសរុបប្រាក់ចំណាយទាំងអស់រួចយកចំណូលសរុបទាំងអស់ដកប្រាក់ចំណាយសរុបចេញបន្ទាប់មកអ្នកនឹងឃើញប្រាក់នៅសល់សម្រាប់ធ្វើការរៀបចំថវិកាខែក្រោយ។ តួលេខនេះគឺជា ចំនួនប្រាក់ ដែលអ្នកអាចរក្សាទុកជារៀងរាល់ខែ ប្រសិនបើអ្នកអាចគ្រប់គ្រងទម្លាប់នៃការចំណាយរបស់អ្នកបានត្រឹមត្រូវ។ ប្រសិនបើអ្នកអាចអនុវត្តន៍បែបនេះបានវាជួយឲ្យអ្នកចេះគ្រប់គ្រងការ​ ចំណាយបានល្អ និងជួយឲ្យការសំរេចចិត្តផ្នែកហិរញ្ញវត្ថុរបស់អ្នកកាន់តែប្រសើរឡើង។ ការគ្រប់គ្រងថវិកាកាន់តែប្រសើរជួយឲ្យអ្នកអាចសន្សំប្រាក់ប្រចាំខែបានកាន់តែច្រើន។នៅទីបំផុតប្រសិនបើអ្នកធ្វើតាមគន្លឹះទាំងនេះ អ្នកនឹងភ្ញាក់ផ្អើលជាមួយនឹងចំនួនទឹកប្រាក់ដែលអ្នកសន្សំបានហើយលោកអ្នកនឹងមានប្រាក់ដើម្បីទិញផ្ទះថ្មី ឬដើម្បីទូទាត់ជាមួយកម្ចីទិញផ្ទះពីធនាគារ។ អ្នកគួរអានពីរបៀបសន្សំប្រាក់នៅពេលអ្នកជួលផ្ទះ។ចង់ដឹងព័ត៌មានបន្ថែមទាក់ទងនឹងប្រាក់កម្ចីទិញផ្ទះនៅកម្ពុជា? ឬស្វែងរកអចលនទ្រព្យសម្រាប់ជួល នៅភ្នំពេញ ឬអចលនទ្រព្យសម្រាប់លក់នៅភ្នំពេញ? សូមចូលទៅកាន់ Realestate.com.kh នៅថ្ងៃនេះ!
គន្លឹះសំខាន់ៗសម្រាប់ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល
គន្លឹះសំខាន់ៗសម្រាប់ម្ចាស់ផ្ទះពេលធ្វើកិច្ចសន្យាជួល
June 6, 2022, 5:07 p.m.
Home & Living
Property Buyers & Sellers Advice
នៅពេលអ្នកស្វែងរកអ្នកជួលផ្ទះល្អបំផុតសម្រាប់អចលនទ្រព្យរបស់អ្នក មិនថាជួលរយៈពេលខ្លី ឬវែងនោះទេ អ្នកត្រូវរៀបចំអចលនទ្រព្យឱ្យបានល្អ ដូចជាការរៀបចំឯកសារផ្លូវច្បាប់ សម្រាប់កិច្ចសន្យាជួល។តាមពិតមានចំណុចសំខាន់ៗជាច្រើនដែលត្រូវដាក់បញ្ចូលនៅក្នុងកិច្ចសន្យាជួលរបស់អ្នកនៅពេលធ្វើកិច្ចសន្យាជួលផ្ទះ។ ខាងក្រោមនេះជាដំបូន្មានល្អៗមួយចំនួនដែលផ្តល់ជូនដោយ Realestate.com.khតើកិច្ចសន្យាជួលគឺជាអ្វី?កិច្ចសន្យាជួលគឺជាឯកសារផ្លូវការមួយដែលកំណត់អត្តសញ្ញាណម្ចាស់ផ្ទះ (ភតិបតី) អ្នកជួល (ភតិកៈ) ​និងអចលនទ្រព្យជួលនោះ។ ឯកសារនេះបញ្ជាក់ពីរយៈពេលជួលថ្លៃជួល និងលក្ខខណ្ឌលម្អិត នៃកិច្ចសន្យាជួល។តើអ្នកណាគួរតែធ្វើកិច្ចសន្យាជួល?នៅពេលម្ចាស់ផ្ទះទទួលបានអ្នកជួល ម្ចាស់ផ្ទះត្រូវរៀបចំកិច្ចសន្យាជាលាយលក្ខណ៍អក្សរ។ កិច្ចសន្យាស្របច្បាប់នេះចាំបាច់ត្រូវធ្វើឡើងទាំងស្រុងដោយម្ចាស់ផ្ទះ និងអ្នកជួលដើម្បីឱ្យភាគីទាំង ពីរយល់ច្បាស់អំពីសិទ្ធិ និងកាតព្វកិច្ចរបស់ខ្លួន។កិច្ចសន្យានេះក៏បញ្ជាក់ផងដែរថាអ្នកជួលមានសិទ្ធិរស់នៅលើអចលនទ្រ​ព្យជាបណ្ដោះអាសន្នជាថ្នូរនឹងការបង់ថ្លៃជួលឱ្យម្ចាស់កម្មសិទ្ធិ។ វាមានសារៈសំខាន់បំផុតដែលភាគីទាំងពីរត្រូវរក្សាច្បាប់ចម្លង កិច្ចសន្យានេះដើម្បីប្រើប្រាស់នៅពេលមានការសង្ស័យ ឬបញ្ហាអ្វីមួយកើតឡើង។នៅក្នុងកិច្ចសន្យានេះភាគីទាំងពីរអាចបង្កើតខសន្យាដើម្បីការពារខ្លួន ប្រសិនបើស្ថានភាពណាមួយត្រូវផ្លាស់ប្តូរ ដែលនេះមានសារៈសំខាន់សម្រាប់ទាំងម្ចាស់ផ្ទះ និងអ្នកជួល ហើយខសន្យាទាំងនេះក៏អាច ជាដំណោះស្រាយល្អមួយប្រសិនបើកាលៈទេសៈមិនល្អបានកើតឡើង។កិច្ចសន្យាជួលគួរតែមាន៖ភាគីទាំងពីរត្រូវអង្គុយជាមួយគ្នាហើយសរសេរឲ្យបានច្បាស់លាស់អំពីអ្វីដែលពួកគេរំពឹងទុកពីគ្នាទៅវិញទៅមក។ ចំណុចទាំងនេះ​រួមមាន​៖ការពិពណ៌នាអំពីអចលនទ្រព្យ (បញ្ជាក់អំពីទីតាំងបច្ចុប្បន្ន និងទិដ្ឋភាពទូទៅនៃអចលនទ្រព្យ)ឈ្មោះ ហត្ថលេខា ឬស្នាមមេដៃ និងអាសយដ្ឋានរបស់ភាគីទាំងពីរថ្លៃជួលបច្ចុប្បន្ន និងហេតុផលសមស្របករណីមានការឡើងថ្លៃផ្ទះនៅពេលអនាគតលក្ខខណ្ឌនៃការបង់ប្រាក់ (ប្រចាំខែ ត្រីមាស ឬប្រចាំឆ្នាំ)ចំនួនទឹកប្រាក់តម្កល់ចំនួនទឹកប្រាក់ទូទាត់ប្រចាំខែរយៈពេលជួលរយៈពេលជូនដំណឹងអំពីការបញ្ចប់កិច្ចសន្យារយៈពេល និងលក្ខខណ្ឌអាចបន្តកិច្ចសន្យាបានកាតព្វកិច្ចរបស់​ម្ចាស់ផ្ទះកាតព្វកិច្ចរបស់អ្នកជួលការអនុញ្ញាតការកែលម្អផ្ទះចំនួនអ្នករស់នៅកាតព្វកិច្ចពន្ធ (ជាទូទៅត្រូវទទួលខុសត្រូវដោយម្ចាស់ផ្ទះ ប៉ុន្តែនេះក៏អាស្រ័យទៅតាម ការពិភាក្សាផងដែរ) ។រាល់ការចំណាយផ្សេងៗទាំងអស់ត្រូវតែបង់ដោយអ្នកជួល (រួមមានថ្លៃសំរាម ភ្លើងសាធារណៈ ថ្លៃអគ្គីសនី និងថ្លៃទឹក) ដែលត្រូវចរចានៅក្នុងកិច្ចសិន្យា។បញ្ជីសារពើភណ្ឌ (ឯកសារដាច់ដោយឡែក)៖បញ្ជីសារពើភ័ណ្ឌមានគោលបំណងដើម្បីពិពណ៌នាអំពីគ្រឿងសង្ហារិមទាំងអស់ដែលមានស្រាប់នៅខាងក្នុងផ្ទះ (រួមជាមួយរូបថត) មុនពេលដែលអ្នកជួលចូលមករស់នៅ។ ចំណុចនេះមានសារៈសំខាន់ ដោយអាចធានាថាភាគីទាំងពីរបានដឹងពីអ្វីដែលមាននៅក្នុង​អចលនទ្រព្យ និងជាពិសេស សម្រាប់ម្ចាស់ផ្ទះអាចធានាថានឹងមិនមានគ្រឿងសង្ហារិមណាមួយត្រូវបានយកចេញដោយគ្មានការអនុញ្ញាត ឬត្រូវសងលើការខូចខាតករណីមានការបាត់បង់។អ្នកជួលក៏ត្រូវកត់ត្រារាល់ការខូចខាតក្នុងពេលបច្ចុប្បន្នហើយនៅក្នុងកិច្ចព្រមព្រៀងរបស់ភាគីទាំងពីរក៏ត្រូវបញ្ជាក់ថាតើម្ចាស់ផ្ទះ ឬអ្នកជួលត្រូវទទួលខុសត្រូវជួសជុល។ ចំណុចនេះជាទូទៅជាការទទួល ខុសត្រូវរបស់អ្នកជួល។ ឯកសារនេះជាធម្មតាត្រូវធ្វើនៅក្នុងឯកសារដាច់ដោយឡែក។ទីបំផុតកិច្ចសន្យារវាងម្ចាស់ផ្ទះ និងអ្នកជួលគឺមានសារៈសំខាន់ក្នុងការកំណត់កាតព្វកិច្ចរបស់ភាគីទាំងពីរ ដើម្បីធានាថានឹងមិនមានការភាន់ច្រឡំអំពីទិដ្ឋភាពណាមួយនៃកិច្ចសន្យាជួល។ កិច្ចសន្យានេះ ក៏នឹងអាចជួយការពារភាគីទាំងពីរផងដែរប្រសិនបើមានជម្លោះណាមួយកើតឡើង។ចាប់អារម្មណ៍ក្នុងការស្វែងរកអចលនទ្រព្យជួលមែនទេ? ស្វែងយល់ពីគន្លឹះនៅពេលជួលផ្ទះ ឬលក់ផ្ទះ នៅលើRealestate.com.kh ឥឡូវនេះ!
គំនិតត្រូវពិចារណាសម្រាប់អ្នកទិញផ្ទះលើកដំបូង
គំនិតត្រូវពិចារណាសម្រាប់អ្នកទិញផ្ទះលើកដំបូង
June 6, 2022, 5:07 p.m.
Home & Living
Property Buyers & Sellers Advice
នៅកម្ពុជាការទិញអចលនទ្រព្យលើកដំបូងអាចជាការងារដ៏ធំមួយប្រសិនបើអ្នកគឺជាអ្នកទិញផ្ទះលើកដំបូងអ្នកគួរតែពិចារណាលើចំណុចខាងក្រោមមុនពេលអ្នកធ្វើការសម្រេចចិត្ត៖គោលបំណងនៃការទិញផ្ទះថ្មី៖ផ្ទះមានច្រើនប្រភេទផ្សេងៗគ្នាហើយផ្តល់នូវគុណសម្បត្តិ និងគុណវិបត្តិក៏ខុសគ្នាដែរសម្រាប់អ្នក និងក្រុមគ្រួសាររបស់អ្នក។ ប្រសិនបើអ្នកចង់បានផ្ទះមួយដើម្បីរស់នៅជាមួយគ្រួសាររបស់អ្នកដែលមានភាពធំទូលាយ លោកអ្នកអាចពិចារណាទិញផ្ទះវីឡា។ វីឡាផ្តល់នូវទីធ្លាធំទូលាយសម្រាប់គ្រួសាររបស់អ្នកមានកន្លែងសម្រាកងាយស្រួលនិងមានភាពឯកជន។ ប្រសិនបើអ្នកមានបំណងទិញផ្ទះដែលអ្នកអាចរកប្រាក់ចំណូលបានតាមរយៈការបើកហាងទំនិញសូមគិតពីផ្ទះអាជីវកម្មមួយដែលនៅក្នុងទីតាំងដែលអ្នកអាចទទួលបានអតិថិជនច្រើនអចលនទ្រព្យទាំងនេះអាចឱ្យអ្នកទាំងជាកន្លែងសម្រាប់រស់នៅ និងធ្វើពាណិជ្ជកម្ម។ ទោះជាយ៉ាងណាក៏ដោយប្រសិនបើអ្នកពិតជាចង់បានទីតាំងនៅកណ្តាលទីក្រុង និងចង់រស់នៅក្នុងជីវិតបែបទំនើបអ្នកអាចពិចារណាទិញខុនដូ។ អត្ថប្រយោជន៍បន្ថែមនៃខុនដូគឺថាអ្នកតែអាចដាក់ជួលបាននៅពេលអនាគតប្រសិនបើអ្នកសម្រេចចិត្តមិនរស់នៅដោយខ្លួនឯង។ប្រសិនបើអ្នកមានបំណងទិញដើម្បីទុកលក់យកផលចំណេញអ្នកអាចពិចារណាទិញអចលនទ្រព្យមុនគម្រោង (គម្រោងមិនទាន់សាងសង់ ឬកំពុងសាងសង់) ពីគម្រោងអភិវឌ្ឍន៍ថ្មីមួយ។ គម្រោងអភិវឌ្ឍន៍បុរីថ្មីៗនៅតាមតំបន់ជាយក្រុងជាធម្មតាមានសក្តានុពលខ្ពស់សម្រាប់ការលក់នៅក្នុងរយៈពេលប៉ុន្មានឆ្នាំខាងមុខបន្ទាប់។ ឬប្រសិនបើអ្នកមានលុយច្រើនសម្រាប់វិនិយោគអ្នកអាចពិចារណាលើគម្រោងខុនដូថ្មីមួយសម្រាប់លក់យកផលចំណេញខ្ពស់។ ទោះជាយ៉ាងណាក៏ដោយសូមចងចាំថាគម្រោងអចលនទ្រព្យទាំងនេះនឹងមិនបញ្ចប់ឆាប់រហ័សដែលអាចរស់នៅភ្លាមៗនោះទេដូច្នេះត្រូវប្រាកដថាអ្នកនឹងជ្រើសរើសអ្នកអភិវឌ្ឍន៍ត្រឹមត្រូវដោយមានអាជ្ញាប័ណ្ណ និងប្រវត្តិត្រឹមត្រូវ។ទីតាំងផ្ទះដែលអ្នកចង់បាន៖ការទិញផ្ទះនៅចំកណ្តាលទីក្រុងវាពិតជាល្អបំផុតដោយសារមានហេដ្ឋារចនាសម្ព័ន្ធ និងសេវាកម្មប្រើប្រាស់ជាមូលដ្ឋានគ្រប់គ្រាន់។ ទោះជាយ៉ាងណាតម្លៃអចលនទ្រព្យស្ទើរតែទាំងអស់នៅកណ្តាលក្រុងបានឈានដល់កម្រិតកំពូលក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ហើយការកកស្ទះចរាចរក៏កាន់តែខ្លាំងឡើងៗ ក្នុងទីក្រុងអ្នកទិញផ្ទះថ្មីភាគច្រើន(ជាពិសេសគ្រួសារដែលមានប្រាក់ចំណូលមធ្យម) គួរជ្រើសរើសទិញនៅតាមតំបន់ជាយក្រុងក្នុងតម្លៃទាបមួយ។តំបន់ជាយក្រុងភ្នំពេញ និងតំបន់ដទៃទៀតនៃប្រទេសកម្ពុជាគឺជាតំបន់ដែលមិនទាន់មានការអភិវឌ្ឍន៍ខ្លាំងដែលនៅតែមានសក្តានុពលខ្ពស់សម្រាប់អាជីវកម្មខ្នាតតូច ពាណិជ្ជកម្មកំណើនប្រជាជន និងកំណើនតម្លៃអចលនទ្រព្យ។ បច្ចុប្បន្ននេះគម្រោងលំនៅដ្ឋានបានកំពុងផ្លាស់ប្តូរឆ្ពោះទៅកាន់តំបន់ជាយក្រុងដើម្បីជម្រុញតំបន់នេះឱ្យកាន់តែមានភាពទាក់ទាញនិងមានប្រជាជនរស់នៅច្រើន។ មិនថាអ្នកទិញផ្ទះសម្រាប់រស់នៅ ឬធ្វើអាជីវកម្ម ឬលក់បន្តនោះទេអ្នកគួរតែស្វែងរកទីតាំងល្អនៅជិតផ្សារសាលា រៀន មន្ទីរពេទ្យ និងសេវាផ្សេងៗ ទីតាំងគឺជាការពិចារណាដ៏សំខាន់បំផុតសម្រាប់ការវិនិយោគអចលនទ្រព្យ។ផែនការហិរញ្ញវត្ថុ៖ការរៀបចំផែនការថវិកាសម្រាប់ផ្ទះថ្មីរបស់អ្នកគឺមានសារៈសំខាន់ណាស់សម្រាប់ការចំណាយនាពេលអនាគត។ ជាមួយនឹងផែនការថវិកាច្បាស់លាស់អ្នកនឹងអាចរៀបចំខ្ទង់ចំណាយបានយ៉ាងល្អសម្រាប់ពេលបច្ចុប្បន្ន និងអនាគត។ គ្មានប្រាក់ចំណូលទៀងទាត់អ្នកអាចមានបញ្ហាបន្ទាប់ពីការទិញ ផ្ទះដំបូងរបស់អ្នក។ ប្រសិនបើអ្នករៀបចំផែនការចំណាយជាមុន អ្នកនឹងមានភាពងាយស្រួលក្នុងការសម្រេចថាតើគួរតែខ្ចីប្រាក់ប៉ុន្មានពីធនាគារ។កម្ចីទិញផ្ទះ៖អ្នកទិញផ្ទះភាគច្រើននៅកម្ពុជាជាទូទៅមិនមានប្រាក់គ្រប់គ្រាន់ដើម្បីបង់ផ្តាច់នោះទេ នេះជាមូល​ហេតុដែលពួកគេជ្រើសរើសយកជម្រើសខ្ចីប្រាក់ដើម្បីទូទាត់សម្រាប់ផ្ទះថ្មីរបស់ពួកគេ។ ធនាគារផ្សេងគ្នានឹងផ្តល់ជូននូវប្រភេទកម្ចីទិញផ្ទះផ្សេងៗគ្នាក្នុងអត្រាការប្រាក់ផ្សេងៗគ្នាដែរ។ ទោះជាយ៉ាងណានៅពេលអ្នកទទួលបានប្រាក់កម្ចីទិញផ្ទះអ្នកនឹងត្រូវបានចងភ្ជាប់ដោយលក្ខខណ្ឌរបស់ធនាគាររួមទាំងអត្រាការប្រាក់ដែលបានគិតលើប្រាក់កម្ចីនោះ។ បន្ទាប់ពីពិនិត្យឃើញលក្ខណៈគ្រប់គ្រាន់សម្រាប់ប្រាក់កម្ចីទិញផ្ទះធនាគារនឹងតម្រូវឱ្យអ្នកដាក់ទ្រព្យធានា លិខិតបញ្ជាក់ប្រាក់ខែ អត្តសញ្ញាណប័ណ្ណ និងអ្នកធានា។ សម្រាប់ហេតុផលនេះវាប្រហែលជាល្អបំផុតក្នុងការគិតអំពីទំហំនៃប្រាក់កម្ចីរបស់មុន នឹងអ្នកជ្រើសរើសផ្ទះរបស់អ្នក។ជម្រើសមួយទៀតគឺទូទាត់ដោយផ្ទាល់ជាមួយអ្នកអភិវឌ្ឍន៍ (ប្រសិនបើវាជាគម្រោងថ្មី)។ ក្នុងករណីនេះអត្រាការប្រាក់លើប្រាក់កម្ចីទិញផ្ទះអាចខ្ពស់ជាងជម្រើសជាមួយធានាគារដូច្នេះត្រូវប្រុងប្រយ័ត្នបំផុតមុនពេលអ្នកចុះកិច្ចសន្យា។ការចំណាយបន្ថែម៖តាមភាពជាក់ស្តែងការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយត្រឹមតែថ្លៃផ្ទះនោះទេ អ្នកក៏គួរតែគិតអំពីការចំណាយបន្ថែមផ្សេងទៀតលើតម្លៃរបស់អចលនទ្រព្យ។ មានថ្លៃមួយចំនួនដែលអ្នកត្រូវដឹងនៅពេលអ្នកទិញអចលនទ្រព្យ។ ថ្លៃចំណាយទាំងនោះរួមមានពន្ធលើការផ្ទេរកម្មសិទ្ធិ សេវាច្បាប់ ពន្ធអចលនទ្រព្យ សេវាផ្ទៀងផ្ទាត់ប្លង់ ថ្លៃប្រតិបត្តិការប្រាក់កម្ចី ថ្លៃការធានារ៉ាប់រងផ្ទះ សេវាភ្នាក់ងារអចលនទ្រព្យ និងការចំណាយប្រចាំខែ។ ស្វែងយល់បន្ថែមអំពីសេចក្ដីលម្អិតនៃការចំណាយបន្ថែមទាំងនេះនៅលើ realestate.com.kh នៅថ្ងៃនេះ។អ្នកត្រូវការកម្ចីទិញផ្ទះដែរឫទេ? យើងអាចជួយអ្នកបានដោយឥតគិតថ្លៃ ងាយស្រួល និងសុវត្ថិភាព!
ការណែនាំសម្រាប់អ្នកទិញផ្ទះ៖ ការចំណាយបន្ថែមនៅពេលអ្នកទិញផ្ទះថ្មី
ការណែនាំសម្រាប់អ្នកទិញផ្ទះ៖ ការចំណាយបន្ថែមនៅពេលអ្នកទិញផ្ទះថ្មី
June 7, 2022, 6:48 a.m.
Home & Living
Property Buyers & Sellers Advice
មនុស្សគ្រប់រូបត្រូវការផ្ទះផ្ទាល់ខ្លួនការទិញផ្ទះដើម្បីរស់នៅនៅគឺជារឿងសំខាន់សម្រាប់អ្នកគ្រប់គ្នានៅក្នុងប្រទេសកម្ពុជាជាពិសេសសម្រាប់អ្នកដែលមានប្រាក់ចំណូលទាបនិងមធ្យមត្រូវពិចារណារឲ្យបានច្បាស់សម្រាប់ការទិញផ្ទះ។ ការទិញផ្ទះថ្មីគឺងាយស្រួលប៉ុន្ដែមិនមែនមានន័យថាអ្នកចំណាយតែលើតម្លៃផ្ទះដោយមិនគិតពីការចំណាយផ្សេងៗទៀនោះទេ។ អ្នកត្រូវតែដឹងអំពីការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យដើម្បីធានាថាអ្នកនឹងពេញចិត្តជាមួយផ្ទះក្នុងក្តីសុបិន្តរបស់អ្នក។ ខាងក្រោមនេះជាគន្លឹះសំខាន់ៗមួយចំនួនសម្រាប់អ្នកទិញផ្ទះដំបូងឲ្យចេះរៀបចំផែនការថវិការរបស់ខ្លួនសម្រាប់លំនៅដ្ឋានថ្មីក្នុងករណីមិនទាន់មានភាពច្បាស់លាស់ផ្នែកហិរញ្ញវត្ថុ។ ការចំណាយបន្ថែមទាំងនោះរួមមាន៖ សេវាស្នើប្រាក់កម្ចី និងសេវាផ្នែកច្បាប់លើប្រាក់កម្ចី ថ្លៃផ្ទេរកម្មសិទ្ធិ ថ្លៃសេវាធានារ៉ាប់រង សេវាសម្រាប់ភ្នាក់ងារអចលនទ្រព្យ ថ្លៃការប្រាក់ ថ្លៃប័ណ្ណកម្មសិទ្ធិ និងផ្ទៀងផ្ទៀតប្លង់ ពន្ធអចលនទ្រព្យ និងថ្លៃចំណាយថេរប្រចាំខែ។ថ្លៃស្នើសុំប្រាក់កម្ចី សេវាផ្នែកច្បាប់ និងការប្រាក់៖នៅពេលទិញផ្ទះអតិថិជនភាគច្រើននៅកម្ពុជាជាធម្មតាមិនមានលុយគ្រប់គ្រាន់ដើម្បីទូទាត់នោះទេ។ដូច្នេះពួកគេប្រហែលជាជ្រើសរើសកម្ចីទិញផ្ទះជាមួយគម្រោងផ្ទាល់ ឬជាមួយធនាគារ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចី ១០០% នៃតម្លៃផ្ទះសរុបទេប៉ុន្តែបានត្រឹម៧០%។កញ្ញា ញឹប និមុល មន្ត្រីឥណទានផ្ទះជាន់ខ្ពស់នៅធនាគារកាណាឌីយ៉ាបានមានប្រសាសន៍ថា “ប្រសិនបើអ្នកទិញផ្ទះស្នើកម្ចីទិញផ្ទះនោះពួកគេនឹងត្រូវបង់ថ្លៃសេវាកម្មសម្រាប់ការវាយតម្លៃ និងដំណើរការនៃប្រាក់កម្ចីបន្ទាប់មកពួកគេត្រូវចំណាយ១ភាគរយនៃប្រាក់កម្ចីសរុបទៅឲ្យធនាគារដែលគេហៅថាសេវាធនាគារ។កញ្ញា និមុល បានបន្ថែមថា “ក្នុងពេលជាមួយគ្នាអតិថិជនក៏ត្រូវបង់ប្រាក់ចំនួន២៥០ដុល្លារទៅឱ្យមេធាវីសម្រាប់សេវាផ្នែកច្បាប់ផងដែរ។ សេវានេះត្រូវបានរួមបញ្ចូលជាមួយនឹងប្រតិបត្ដិការឥណទាន ដំបូន្មានផ្នែកច្បាប់ការត្រួតពិនិត្យអចលនទ្រព្យ និងដំណើរទូទៅ។ទាក់ទងនឹងការប្រាក់លើប្រាក់កម្ចីទិញផ្ទះ   កញ្ញា និមុល លើកឡើងថា “ប្រសិនបើអតិថិជនសម្រេចចិត្តខ្ចីប្រាក់កម្ចីពីធនាគារ ពួកគេត្រូវបង់ការប្រាក់ដែលមានចន្លោះពី ៨%ទៅ១០%ក្នុងមួយឆ្នាំ។ ហើយអ្នកក៏ត្រូវបានតម្រូវឱ្យដាក់ទ្រព្យធានាប្លង់រឹង និងលិខិតបញ្ជាក់ប្រាក់ចំណូលដើម្បីទទួលបានប្រាក់កម្ចីទិញផ្ទះ។ រយៈពេលនៃការសងប្រាក់ទៅធនាគាអាចមានរហូតដល់១៥ឬ២០ឆ្នាំអាស្រ័យលើការកំណត់រវាងអតិថិជន និងធនាគារ។សេវាផ្ទេរកម្មសិទ្ធិ៖លោក សេង សុភ័ក្ត្រ ប្រធានគ្រប់គ្រងទូទៅនៃក្រុមហ៊ុនអចលនទ្រព្យ cplagent.com,បានមានប្រសាសន៍ថា “គម្រោងបុរីមានប្លង់រឹងមេរួមមួយ ហើយបានកាត់ជាក្បាលប្លង់តូចសម្រាប់អ្នកទិញដោយផ្ទេរទៅតាមឈ្មោះរៀងៗខ្លួន។ ការផ្ទេរប្លង់បានកំណត់ថ្លៃសេវា៤%នៃតម្លៃអចលនទ្រព្យសរុបក្រៅពីសេវា៤%នេះអ្នកទិញក៏ត្រូវចំណាយប្រហែល១,០០០ដុល្លារ សម្រាប់ការិយាល័យសុរិយោដី ថ្លៃសេវានេះជាទូទៅត្រូវចំណាយលើដំណើរការប្រតិបត្តិការទូទៅនៃការចេញប្លង់។លោកបានបន្ថែមទៀតថា “ជាធម្មតាការចេញប្លង់ត្រូវចំណាយពេលប្រហែល១២សប្តាហ៍ដើម្បីបញ្ចប់ការផ្ទេរប័ណ្ណរឹងដែលបានធ្វើនៅការិយាល័យសុរិយោដី។ ប្លង់រឹងដែលជាប័ណ្ណកម្មសិទ្ធិកាន់កាប់ដែលចេញដោយការិយាល័យសុរិយោដីគឺជាទម្រង់នៃប័ណ្ណកម្មសិទ្ធិដែលមានសុវត្ថិភាពបំផុត ហើយត្រូវបានទទួលស្គាល់នៅថ្នាក់ព្រមទាំងថ្នាក់សង្កាត់ និងថ្នាក់ស្រុក។ ថ្លៃសេវាធានារ៉ាប់រងផ្ទះ៖ការធានារ៉ាប់រងលើលំនៅដ្ឋានហាក់បីដូចជាមិនទាន់បានដឹង និងប្រើប្រាស់ឲ្យទូលំទូលាយសម្រាប់អ្នកទិញផ្ទះនៅកម្ពុជានៅឡើយទេខណៈបរិបទនេះបានប្រើប្រាស់យ៉ាងទូលំទូលាយនៅបរទេស។ សម្រាប់កម្ពុជាការធានារ៉ាប់រងលំនៅដ្ឋានគឺជាជម្រើសសម្រាប់អ្នកទិញផ្ទះថ្មី។ ប៉ុន្តែគម្រោងអភិវឌ្ឍន៍មួយចំនួនដូចជាបុរីប៉េងហួតគឺតម្រូវឱ្យអតិថិជនរបស់ខ្លួនទិញសេវាធានារ៉ាប់រងផ្ទះនៅពេលទិញផ្ទះពីគម្រោងរបស់ពួកគេ។លោក សេង បានមានប្រសាសន៍ថាការធានារ៉ាប់រងផ្ទះមានសារៈសំខាន់ណាស់។ វាអាចទទួលបានការសងត្រលប់វិញក្នុងករណីដែលមានការខូតខាតប៉ុន្តែនេះគឺជាជម្រើសរបស់អ្នកទិញផ្ទះប៉ុណ្ណោះ។ លោកក៏បានលើកឡើងដែរថា “ថ្លៃសេវាធានារ៉ាប់រងផ្ទះអាស្រ័យទៅតាមទំហំ និងតម្លៃផ្ទះ។ ប្រសិនបើតម្លៃផ្ទះខ្ពស់ជាង១០០,០០០ដុល្លារ ម្ចាស់ផ្ទះត្រូវបង់ប្រាក់១០០ដុល្លារ ឬច្រើនជាងនេះក្នុងមួយឆ្នាំ។ ប្រសិនបើតម្លៃផ្ទះក្រោម ១០០,០០០ ដុល្លារ ម្ចាស់ផ្ទះត្រូវបង់តិចជាង ១០០ ដុល្លារក្នុងមួយឆ្នាំ។"ទោះជាយ៉ាងណាប្រសិនបើអ្នកខ្ចីប្រាក់កម្ចីពីធនាគារ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុកម្ពុជាតម្រូវឱ្យអ្នកទិញផ្ទះទិញសេវាធានារ៉ាប់រងផ្ទះ ហើយត្រូវបង់ប្រាក់តិចបំផុត៧០ដុល្លារក្នុងមួយឆ្នាំ។" នេះបើតាមកញ្ញា នីមុល។ថ្លៃប័ណ្ណកម្មសិទ្ធិ និងផ្ទៀងផ្ទៀតប្លង់៖នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ៩៩៥ដែលចុះកាលពីថ្ងៃទី២៨ ខែធ្នូ ឆ្នាំ២០១២ ការផ្ទៀងផ្ទាតមើលប័ណ្ណឯកសិទ្ធិនឹងគិតតម្លៃប្រហែលជា១២,៥០ដុល្លារ។លោក សុភ័ក្រ្ត បានលើកឡើងថា "ការផ្ទៀងផ្ទាត់ប្លង់គឺសំខាន់ណាស់ដើម្បីដឹងថាតើប្លង់នេះមានកម្មសិទ្ធិត្រួតគ្នាធ្លាប់ដាក់ខ្ចីប្រាក់ និងមានវិវាទណាមួយឬក៏យ៉ាងណា។ពន្ធលើអចលនទ្រព្យ៖គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំទោះជាយ៉ាងណាក៏ដោយពន្ធនេះនឹងត្រូវបានអនុវត្តន៍តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី២៥,០០០ដុល្លារឡើងទៅ។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពន្ធត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា០,១%នៃតម្លៃអចលនទ្រព្យសរុប។ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក៨០ភាគរយនៃតម្លៃអចលនទ្រព្យសរុបដកចំនួន២៥,០០០ដុល្លារហើយបន្ទាប់មកគុណនឹង០,១ភាគរយ។ ហើយតម្លៃរបស់អចលនទ្រព្យទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាលដែលផ្អែកលើកត្តាជាច្រើនដូចជាការប្រមូលទិន្នន័យលើអចលនទ្រព្យដែលទាក់ទងនឹងទីផ្សារគុណភាព និងទីតាំងរបស់វា។ ពន្ធនេះត្រូវអនុវត្តន៍ទាំងសម្រាប់ខ្មែរ និងបរទេសដែលកាន់កាប់អចលនទ្រព្យក្នុងប្រទេសកម្ពុជា។សេវាភ្នាក់ងារអចលនទ្រព្យ៖ទាក់ទងនឹងសេវានេះ លោក សុភ័ក្រ្ត លើកឡើងថា “ជាធម្មតាអ្នកលក់ត្រូវបង់សេវាឱ្យភ្នាក់ងារអចលនទ្រព្យសម្រាប់ប្រតិបត្តិការទិញលក់ផ្ទះ។ ប៉ុន្តែពេលខ្លះអាចជាអ្នកទិញដែលត្រូវបង់ថ្លៃសេវាទៅឱ្យភ្នាក់ងារអចលនទ្រព្យ។ នៅក្នុងប្រទេសកម្ពុជាភ្នាក់ងារអចលនទ្រព្យគិតកម្រៃជើងសារចំនួន៣%ពីអ្នកលក់ ហើយមិនគិតសេវាពីអ្នកទិញនោះទេសម្រាប់ប្រតិបត្តិការទិញផ្ទះ។ ប៉ុន្តែក្នុងករណីខ្លះអ្នកទិញក៏ត្រូវបង់ថ្លៃកម្រៃជើងសារ៣%នៅពេលពួកគេចង់ទិញអចលនទ្រព្យពីនរណាម្នាក់។ ករណីនេះកើតឡើងនៅពេលដែលអ្នកលក់មិនមានបំណងលក់ផ្ទះប៉ុន្តែអ្នកទិញមានចង់ទិញនោះហើយសុំឱ្យភ្នាក់ងារអចលនទ្រព្យបញ្ចុះបញ្ចូលម្ចាស់ផ្ទះឲ្យលក់ផ្ទះឲ្យ។ការចំណាយប្រចាំខែផ្សេងៗ៖ជាក់ស្តែងយើងក៏ត្រូវធ្វើការចំណាយទៅលើសេវាផ្សេងៗជាប្រចាំយ៉ាងទៀងទាត់ផងដែរ ដែលរួមមានបញ្ចូលសេវាថែទាំថ្លៃជួសជុល និងវិក័យប័ត្រដូចជាអ៊ីនធើណិត អគ្គិសនី និងថ្លៃទឹកជាដើម។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះសម្រាប់ការថែរក្សាអគារតម្លៃនេះប្រែប្រួលរវាងផ្ទះក្នុងបុរី និងខុនដូ។សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមានអ្នកសំអាត សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ តម្លៃនេះនឹងត្រូវគិតចន្លោះពី ២០ដុល្លារទៅ៥០ ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃលើសេវាគ្រប់គ្រងពី០,៥០ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូតម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្តជាដើមដែលមានតម្លៃចាប់ពី៥០ដុល្លារទៅ៦០ដុល្លារក្នុងមួយខែ។ លោក សុភ័ក្រ្ត បានបន្ថែមថា “ក្រៅពីនេះអ្នកគួរតែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារិម និងការជួលជុលកែលម្អនានានៅពេលអនាគត៕”ស្វែងយល់បន្ថែមអំពីអត្ថបទល្អៗទាក់ទងនឹងអចលនទ្រព្យតាមរយៈ Realestate.com.kh
ថ្លៃចំណាយបន្ថែមផ្សេងៗនៅពេលអ្នកទិញផ្ទះថ្មី (ភាគ២)
ថ្លៃចំណាយបន្ថែមផ្សេងៗនៅពេលអ្នកទិញផ្ទះថ្មី (ភាគ២)
June 6, 2022, 5:04 p.m.
Property Buyers & Sellers Advice
ការទិញផ្ទះថ្មីមិនមានន័យថាអ្នកចំណាយតែលើតម្លៃដើមនៃផ្ទះនោះទេ អ្នកក៏ត្រូវចំណាយលើការចំណាយបន្ថែមផ្សេងទៀតដែលទាក់ទងនឹងអចលនទ្រព្យនោះផងដែរ។ ដូច្នេះជាការសំខាន់ណាស់ដែលអ្នកត្រូវដឹងពីការចំណាយបន្ថែមដែលទាក់ទងនឹងការទិញអចលនទ្រព្យដើម្បីកុំឱ្យមានការភ្ញាក់ផ្អើលណាមួយមិនល្អ។ កាលពីសប្ដាហ៍មុនក្រុមហ៊ុន Realestate.com.kh បានពន្យល់អ្នកពីបញ្ហានេះនៅក្នុងអត្ថបទ "ភាគទី១" នៃការចំណាយបន្ថែមមួយចំនួនរួមមាន៖ ថ្លៃសេវាដាក់ពាក្យសុំ ប្រាក់កម្ចី និងសេវាច្បាប់ ថ្លៃផ្ទេរកម្មសិទ្ធិ និងថ្លៃលើសេវាភ្នាក់ងារអចលនទ្រព្យ។ នៅសប្តាហ៍នេះ Realestate.com.kh នឹងពន្យល់អំពីការចំណាយបន្ថែមទៀតដែលទាក់ទងនឹងអចលនទ្រព្យរបស់អ្នក ខាងក្រោមនេះគឺជាការចំណាយបន្ថែមផ្សេងទៀតដែលអ្នកត្រូវដឹងនៅពេលទិញផ្ទះថ្មីមួយ។អត្រាការប្រាក់នៃកម្ចីទិញផ្ទះ៖នៅពេលទិញផ្ទះមួយអ្នកទិញភាគច្រើននៅក្នុងប្រទេសកម្ពុជាជាធម្មតាមិនមានលុយគ្រប់គ្រាន់ដើម្បីបង់ផ្តាច់នោះទេ។ ដូច្នេះពួកគេជ្រើសរើសយកជម្រើសកម្ចីទិញផ្ទះជាមួយគម្រោងរបស់ស្ថាប័នហិរញ្ញវត្ថុ ឬធនាគារ។ មិនថាអ្នកជ្រើសរើសចំណាយជាមួយគម្រោងរបស់ស្ថាប័ន ឬធនាគារនោះទេអ្នកនៅតែត្រូវចំណាយសម្រាប់ការប្រាក់លើកម្ចីទិញផ្ទះនោះ។ នៅពេលអ្នកស្នើប្រាក់កម្ចីពីធនាគារអ្នកត្រូវមានទ្រព្យ ធានាដូចជាប្លង់រឹង និងលិខិតបញ្ជាក់ប្រាក់ចំណូលជាដើមដើម្បីទទួលបានប្រាក់កម្ចីទិញផ្ទះ។ លក្ខខណ្ឌប្រាក់កម្ចីរបស់ធនាគារអាចមាន រហូតដល់ ១៥ ឬ ២០ ឆ្នាំអាស្រ័យលើលក្ខខណ្ឌធនាគារដែលធនាគារផ្តល់ជូន។ អត្រាការប្រាក់អាចចាប់ពី ៨% ទៅ ១០% ក្នុងមួយឆ្នាំ។ ជាទូទៅធនាគារនឹងមិនផ្តល់កម្ចីឱ្យអ្នក ១០០% នៃតម្លៃផ្ទះសរុបនោះទេ ប៉ុន្តែបានត្រឹម ៧០% ប៉ុណ្ណោះ។សេវាផ្ទៀងផ្ទាត់ប្លង់៖នៅការិយាល័យសូរិយោដីនៃក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ អ្នកត្រូវបង់ថ្លៃសេវាផ្ទេរ ៦០០,០០០រៀល ដើម្បីបញ្ចូលឈ្មោះម្ចាស់ថ្មីនៅលើឯកសារច្បាប់។ យោងទៅតាមប្រកាសលេខ ៩៩៥ ដែលចុះកាលពីថ្ងៃទី២៨ខែធ្នូឆ្នាំ២០១២ការត្រួតពិនិត្យមើលប័ណ្ណឯកសិទ្ធិនឹងគិតតម្លៃប្រហែលជា ១២,៥០ដុល្លារ។ពន្ធលើអចលនទ្រព្យ៖គ្រប់អចលនវត្ថុទាំងអស់ត្រូវបង់ពន្ធប្រចាំឆ្នាំទោះជាយ៉ាងណាក៏ដោយពន្ធ​នេះនឹងត្រូវបានអនុវត្តន៍តែលើអចលនទ្រព្យទាំងឡាយណាដែលមានតម្លៃចាប់ពី២៥,០០០ដុល្លារឡើងទៅ។ យោងតាមប្រកាសរបស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុពន្ធត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០,១% នៃតម្លៃអចលនទ្រព្យសរុប។ពន្ធលើអចលនទ្រព្យនេះត្រូវបានគណនាដោយយក ៨០ ភាគរយនៃតម្លៃអចលនទ្រព្យសរុបដកចំនួន ២៥,០០០ដុល្លារហើយបន្ទាប់មកគុណនឹង០,១ភាគរយ។ ហើយតម្លៃរបស់អចលនទ្រព្យទទួលបានតាមរយៈការវាយតម្លៃរបស់រដ្ឋាភិបាល ដែលផ្អែកលើកត្តាជាច្រើនដូចជាការប្រមូលទិន្នន័យលើអចលនទ្រព្យដែលទាក់ទងនឹងទីផ្សារគុណភាព និងទីតាំងរបស់វា។ការចំណាយសេវាផ្សេងៗ៖ថ្លៃទាំងនេះរួមបញ្ចូលសេវាថែទាំជួសជុល និងវិក័យប័ត្រដូចជាអ៊ីនធើណិត អគ្គិសនី និងថ្លៃទឹក។ ការចំណាយលើការថែទាំត្រូវបានបង់ដោយម្ចាស់ផ្ទះសម្រាប់ការថែរក្សាអាគារ។ តម្លៃនេះប្រែប្រួលរវាងផ្ទះក្នុងបុរី និងខុនដូ។សម្រាប់ផ្ទះបុរីថ្លៃសេវាថែទាំរួមមានអ្នកបោស សន្តិសុខ និងភ្លើងសាធារណៈនៅក្នុងតំបន់គម្រោង។ វានឹងត្រូវគិតថ្លៃចន្លោះពី ២០ដុល្លារទៅ ៥០ ដុល្លារក្នុងមួយខែ។ សម្រាប់ខុនដូតម្លៃលើសេវាគ្រប់គ្រងពី ០,៥០ទៅ២ដុល្លារក្នុងមួយម៉ែត្រការ៉េ។ លើសពីនេះទៀតការរស់នៅក្នុងខុនដូតម្រូវឱ្យអ្នកបង់ថ្លៃសេវាដូចជា៖ ចំណតរថយន្តជាដើមដែលមានតម្លៃចាប់ពី ៥០ ដុល្លារទៅ ៦០ ដុល្លារក្នុងមួយខែ។ ដូចគ្នានេះផងដែរអ្នកគួរ តែត្រៀមប្រាក់សម្រាប់គ្រឿងសង្ហារឹម និងការជួលជុលកែលម្អនាពេលអនាគត។អត្ថបទល្អៗមានប្រយោជន៍ទាក់ទងនឹងអចលនទ្រព្យសូមចូលទៅកាន់ ​ Realestate.com.kh/news!
ការិយាល័យនៅទីក្រុងភ្នំពេញ៖ វិធីសាស្រ្តក្នុងការជ្រើសរើសការិយាល័យធ្វើការងារដ៏ល្អបំផុត
ការិយាល័យនៅទីក្រុងភ្នំពេញ៖ វិធីសាស្រ្តក្នុងការជ្រើសរើសការិយាល័យធ្វើការងារដ៏ល្អបំផុត
June 7, 2022, 1:36 a.m.
Property Buyers & Sellers Advice
(គំរូការិយាល័យជួលនៅក្នុងទីក្រុងភ្នំពេញ,​ រូបភាពពី Raintree Cambodia)វិស័យការិយាល័យនៃព្រះរាជាណាចក្រកម្ពុជាបានរីកចម្រើនខ្លាំងគួរឲ្យកត់សម្គាល់ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែមានការវិនិយោគផ្ទាល់ពីបរទេស ដែលនាំយកក្រុមហ៊ុន និងសហគ្រាសធំៗមកកាន់ទីក្រុងភ្នំពេញ។ ដោយមូលហេតុនេះហើយ តម្រូវការការិយាល័យបានកើនឡើង ដែលធ្វើឲ្យអាជីវកម្មក្នុងស្រុកលូតលាស់ និងធ្វើឲ្យក្រុមហ៊ុនបរទេសចង់បានចំណែកទីផ្សារដែលមានការរីកចម្រើននេះដែរ។ទិដ្ឋភាពទូទៅនៃការិយាល័យនៃទីក្រុងភ្នំពេញក្រុមហ៊ុនមានជម្រើសច្រើនក្នុងការបង្កើតទីតាំងរបស់ខ្លួននៅទីក្រុងភ្នំពេញ។ ទីក្រុងនេះ ផ្តល់ជម្រើសការិយាល័យដ៏សម្បូរបែប ហើយការកើនឡើងនេះកំពុងតែបន្តជារៀងរាល់ឆ្នាំ។ក្រុមហ៊ុន Knight Frank ដែលជាក្រុមហ៊ុនប្រឹក្សាអចលនទ្រព្យនៅភ្នំពេញ បានបោះផ្សាយរបាយការណ៍ដែលមានឈ្មោះថា Cambodia Real Estate Highlights Frist Half 2019​។ នៅក្នុងរបាយការណ៍នេះបានបង្ហាញការរកឃើញ ៤ ចំណុចសំខាន់ៗសម្រាប់វិស័យ ការិយាល័យភ្នំពេញដែលមានដូចជា៖១. ការបញ្ចប់ការសាងសង់របស់គម្រោង Diamond Twin Tower, Elysee Tower និង Prince Holding បានបន្ថែមទំហំការិយាល័យចំនួន ៤៦,៤៤៤ ម៉ែត្រការ៉េដល់ការផ្គត់ផ្គង់វិស័យ ការិយាល័យនៅភ្នំពេញ ដែលធ្វើឲ្យទំហំនៃការផ្គត់ផ្គង់សរុបកើនឡើងដល់ ៤៦៣,៧០១ គីឡូម៉ែត្រការ៉េ។២. គម្រោង Diamond Twin Tower ដែលជាការអភិវឌ្ឍចម្រុះ ដែលមានខុនដូ ការិយាល័យ និងហាងលក់រាយ គឺជាអគារការិយាល័យសហកម្មសិទ្ធិ ដែលបន្ថែមចូលក្នុងការផ្គត់ផ្គង់ការិយាល័យភ្នំពេញ។៣. ការផ្គត់ផ្គង់បន្ថែមថ្មីៗ បានក្លាយជាសម្ពាធដោយសារតែការកាន់កាប់មធ្យមជារួម ធ្លាក់ចុះចំនួន ៥.២% ដែលធ្លាក់ពី ៨៨.៥% ទៅ ៨៣.៣% ក្នុងរយៈពេល ៦ ខែ ឆ្នាំ២០១៩។៤. វិនិយោគិនដែលចង់បានប្រាក់ចំណេញ អាចមានចំណាប់អារម្មណ៍លើការវិនិយោគលើការិយាល័យសហកម្មសិទ្ធិ នៅពេលដែលទីផ្សារខុនដូមិនសូវមានភាពពុះពោរខ្លាំង។នៅឆ្នាំ២០១៩ ការិយាល័យមានការកើនឡើងនៅទីក្រុងភ្នំពេញ។ របាយការណ៍របស់ Knight Frank បានបង្ហាញថា កំណើនការិយាល័យនេះ អាចនឹងកើនឡើងទ្វេដងដល់ត្រឹមឆ្នាំ២០២១ (ប្រសិនបើគម្រោងដែលបានត្រួតពិនិត្យនោះត្រូវបានបញ្ចប់តាមការគ្រោងទុក) ដោយធ្វើឲ្យការផ្គត់ផ្គង់ឡើងទ្វេរដងនៅឆ្នាំ ២០២១ ដែលមានរហូតដល់ ១,០៥៩,១៧០ ម៉ែត្រការ៉េ។ការិយាល័យនៅទីក្រុងភ្នំពេញ ត្រូវបានបែងចែកទៅតាមតំបន់ខាងក្រោមនេះ៖១.​ ខណ្ឌដូនពេញ (៣២%) ដែលត្រូវបានចាត់ទុកជាខណ្ឌមជ្ឈមណ្ឌលពាណិជ្ជកម្មសំខាន់ នៃទីក្រុងភ្នំពេញ២. ចំការមន (២៥%)៣. ៧មករា (១៧%)៤. បឹងកេងកង (១៥%)៥. ទួលគោក (៤%)៦. សែនសុខ (៤%)៧. មានជ័យ (២%)៨. ជ្រោយចង្វារ (១%)ប្រភេទការិយាល័យនៅក្នុងទីក្រុងភ្នំពេញសកម្មភាពពាណិជ្ជកម្មនៅទីក្រុងដែលរីកដុះដាលពីមួយឆ្នាំទៅមួយឆ្នាំផ្តល់ឱកាសដល់ វិនិយោគិន ដើម្បីជ្រើសរើសជម្រើសការិយាល័យកម្រិត A, B និង C។ការិយាល័យកម្រិតA៖ ការិយាល័យទាំងនេះ គឺជាប្រភេទលំដាប់ខ្ពស់។ ការិយាល័យទាំងអស់នេះ ជាធម្មតាស្ថិតនៅលើតំបន់ពេញនិយម និងមានភាពងាយស្រួលស្វែងរក។ ការិយាល័យកម្រិត A សុទ្ធតែបំពាក់ទៅដោយបរិក្ខារទំនើប កន្លែងកំសាន្ត និងប្រព័ន្ធ HVAC ដ៏ទាន់សម័យផងដែរ។ ការិយាល័យទាំងអស់នេះសុទ្ធតែមានទំហំធំ និងគួរឲ្យចាប់អារម្មណ៍ដោយសារតែរូបរាងខាងក្រៅ និងការរចនាដ៏គួរឲ្យទាក់ទាញ។ ការិយាល័យទាំងអស់នេះមានទំនាក់ទំនងជាមួយនឹងក្រុមហ៊ុន ជាច្រើននៅក្រៅប្រទេសដែលមានលទ្ធភាពក្នុងការកាន់កាប់។​ការិយាល័យកម្រិតB៖ នេះជាប្រភេទការិយាល័យថ្នាក់កណ្តាលនៅក្នុងទីផ្សារ។ ការិយាល័យកម្រិត B មួយចំនួនផ្តល់ជូនសោភ័ណភាព និងមានលក្ខណៈល្អវិចិត្រ ប្រកបដោយផាសុកភាព។ ម្យ៉ាងវិញទៀត បរិក្ខារនៅក្នុងការិយាល័យកម្រិត B មានច្រើនសម្រាប់បំពេញតាមតម្រូវការ ធ្វើការងារក្នុងបរិយាកាសដ៏សមរម្យមួយ។ វាមានភាពពេញនិយមខ្លាំងជាងគេ ហើយក្រុមហ៊ុនជាច្រើនជ្រើសរើសយកការិយាល័យប្រភេទនេះ ដោយសារតែវាមានតម្លៃទាប បើធៀបនឹងការិយាល័យកម្រិត A។ការិយាល័យកម្រិតC ៖ ការិយាល័យប្រភេទនេះ មានតម្លៃទាបជាងគេ និងមានគុណភាពទាបជាងគេនៅក្នុងទីផ្សារ។ ការិយាល័យកម្រិតC ជាទូទៅអាចរកជួលបាននៅខាងក្រៅតំបន់ពាណិជ្ជកម្មនៅទីក្រុង ឬនៅក្នុងអគារចាស់ ដែលមានអាយុជាង ២០ ឆ្នាំទៅហើយ។ បើទោះបីជាការិយាល័យប្រភេទនេះមិនមានភាពទាក់ទាញច្រើនក៏ដោយ ការិយាល័យប្រភេទនេះគឺជាជម្រើសល្អបំផុតសម្រាប់ក្រុមហ៊ុន ដែលមានហិរញ្ញវត្ថុតិចតួច និងមិនទាមទារឲ្យមានទីតាំងស្ថិតនៅជិតតំបន់ពាណិជ្ជកម្មក្នុងទីក្រុង។ តម្លៃជួលការិយាល័យយោងតាមរបាយការណ៍ឆមាសទី១ ឆ្នាំ ២០១៩ របស់ Knight Frank បង្ហាញថា​ អត្រាការជួល ការិយាល័យនៅតែមានស្ថេរភាព ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ របាយការណ៍បានលើក ឡើងថា៖“ជាលទ្ធផលនៃកំណើនការផ្គត់ផ្គង់ការិយាល័យជាបន្តបន្ទាប់ ជាពិសេសការិយាល័យកម្រិត B និង C។​​​​​​​​​​​​​​​​​​​​ ការជួលការិយាល័យនៅតែមានទីផ្សារសម្រាប់គ្រប់ប្រភេទការិយាល័យទាំងអស់។ ការិយាល័យកម្រិត A មានតម្លៃចន្លោះពី ២៨ ទៅ ៤០ ដុល្លារក្នុងមួយម៉ែត្រការ៉េ ការិយាល័យកម្រិត B មានតម្លៃពី ១៨ ដុល្លារទៅ ២៩ ដុល្លារ និងកម្រិត C មានតម្លៃពី ៩ ដុល្លារ ទៅ ១៨ ដុល្លារ ក្នុងមួយម៉ែត្រការ៉េ (ដោយមិនគិតបញ្ចូលពន្ធ)”ជាការពិតណាស់នៅពេលដែលយើងនិយាយអំពីការិយាល័យកម្រិត A ដែលជាជម្រើស បែបស៊ីវីល័យ (និងតម្លៃថ្លៃ) គឺមានអ្វីគ្រប់យ៉ាងដែលក្រុមហ៊ុន​ ឬស្ថាប័នត្រូវការ។  ជាក់ស្តែងដូចជាគម្រោង Diamond Twin Tower ដែលស្ថិតនៅតំបន់កោះពេជ្រ មានការិយាល័យជាន់ផ្ទាល់ដី (សហកម្មសិទ្ធិ) ដាក់លក់ក្នុងតម្លៃចន្លោះពី ២,៨០០ ដុល្លារទៅដល់ ៣,៦០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ។របៀបស្វែងរកការិយាល័យជួលគេអាចរកការិយាល័យជួលនៅទីក្រុងភ្នំពេញបានដោយវិធីជាច្រើន។ អ្នកអាចស្វែងរក តាមរយៈភ្នាក់ងារអចលនទ្រព្យ ដែលមានទំនាក់ទំនងជាមួយម្ចាស់ការិយាល័យជួល។ ភ្នាក់ងារអចលនទ្រព្យអាចជួយអ្នកឲ្យស្វែងរកការិយាល័យដែលល្អ និងជួយអ្នកចរចាជាមួយម្ចាស់ការិយាល័យដើម្បីបានតម្លៃសមរម្យក្នុងរយៈពេលខ្លី។ យើងក៏ផ្តល់យោបល់ដល់អ្នកក្នុងការទាក់ទងជាមួយនឹងភ្នាក់ងារ ដោយសារតែភ្នាក់ទាំងនោះនឹងជួយអ្នកឲ្យឆ្លងកាត់ដំណាក់កាលទាំងអស់នៃការចុះកិច្ចសន្យាប្រកបដោយសុវត្ថិភាព។អ្នកអាចស្វែងរកការិយាល័យ (និងភ្នាក់ងារ) ដោយគ្រាន់តែចូលទៅកាន់គេហទំព័រ Realestate.com.kh ដែលជាគេហទំព័រអចលនទ្រព្យនាំមុខគេនៅក្នុងប្រទេសកម្ពុជា។ អ្នកអាចរកបានអចលនទ្រព្យជាង ៤០,០០០ បែងចែកទៅតាមតំបន់ និងតម្លៃ។ យើងក៏មានបញ្ជីនៃក្រុមហ៊ុនអចលនទ្រព្យ ដែលអ្នកអាចទាក់ទងបានដោយផ្ទាល់។ការិយាល័យដ៏ពេញនិយមសម្រាប់ជួលនៅភ្នំពេញ(បន្ទប់ប្រជុំក្នុងការិយាល័យនៅក្នុងទីក្រុងភ្នំពេញ, រូបភាពពី Canadia Tower)គម្រោង CORE @PPSEZគម្រោង CORE@PPSEZ មានទីតាំងស្ថិតនៅជិតច្រកចូលនៃតំបន់សេដ្ឋកិច្ចពិសេសភ្នំពេញ។ ការអភិវឌ្ឍនេះរួមមានហាងទំនិញ​ ១០ យូនីត ការិយាល័យដែលមានការរចនាពិសេសចំនួន ៤០ យូនីត ដោយផ្តល់នូវភាពងាយស្រួលសម្រាប់ការពង្រីកការិយាល័យរោងចក្រ និងពាណិជ្ជកម្មនៅពេលអនាគត។គម្រោងនេះធ្វើឡើងដើម្បីជំរុញផលិតកម្ម និងពាណិជ្ជកម្មឲ្យបានខ្ពស់។ គម្រោងនេះនឹងក្លាយជាទីតាំងសម្រាប់អាជីវកម្ម ពាណិជ្ជកម្ម និងសកម្មភាពឧស្សាហកម្មផ្សេងៗ ដែលផ្តល់ជូនសេវាកម្មមានគុណភាពអន្តរជាតិ។ គម្រោងនេះមានតម្លៃចាប់ពី ១០,០០០០ ដុល្លារ។ សេវាកម្មសំខាន់ៗត្រូវបានផ្តល់ជូនរួមមាន៖ ជណ្តើរយន្ត សន្តិសុខ ការត្រួតពិនិត្យបន្ទប់ ២៤ម៉ោង ទីធ្លាលើកដាក់ទំនិញទំហំ ៥០០ម៉ែត្រការ៉េសម្រាប់ក្រុមហ៊ុនឯកជន។ ការសាងសង់​ បានចាប់ផ្តើមនៅថ្ងៃទី១ ខែសីហា ឆ្នាំ២០១៦ ហើយបានបើកឲ្យដំណើរការកាលពីខែមិនា ឆ្នាំ២០១៨។គម្រោង East Commercial Centerគម្រោង The East Commercial Center ត្រូវបានអភិវឌ្ឍឡើងដោយក្រុមហ៊ុន Eastland Development។ វាមានទីតាំងស្ថិតនៅតំបន់ទន្លេបាសាក់។ គម្រោងនេះនឹងមានការិយាល័យស្តង់ដាអន្តរជាតិកម្រិត B ដែលមានអត្រាតម្លៃសមរម្យចាប់ពី ៧០,០០០ ដុល្លារ។គម្រោង Emerald Hubគម្រោងEmerald Hub មានការិយាល័យដែលមានតម្លៃសមរម្យនៅក្នុងទម្រង់ជាកន្លែងធ្វើការងាររួមគ្នា។ គម្រោងនេះមានប្រជាប្រិយភាពសម្រាប់អ្នកធ្វើការក្រៅម៉ោង និងបុគ្គលិកធ្វើការឯករាជ្យ។ នៅទីនេះអ្នកអាចធ្វើការបានដោយឯករាជ្យ ឬជួបជាមួយមនុស្សជាច្រើន ដែលមានជំនាញខុសគ្នា។ Emerald Hub ក៏មានសេវាកម្មផ្សេងទៀតដែរ ដូចជា ការសំអាត ការថតចម្លង ទឹកក្តៅ ទឹកត្រជាក់ កាហ្វេ ទឹកតែជាដើម។តម្លៃជួលដ៏ទាបបំផុតគឺ ៣០ ដុល្លារក្នុងមួយខែសម្រាប់យូនីតខ្នាតតូច។ ប៉ុន្តែប្រសិនអ្នកត្រូវការ កន្លែងបណ្តោះអាសន្ន ដែលអ្នកអាចជួលតាមថ្ងៃ ឬសប្តាហ៍ គេក៏មានជម្រើសដែលមានលក្ខណៈបត់បែន និងងាយស្រួលសម្រាប់សហគ្រិនក្នុងការចាប់ផ្តើមជំនួញថ្មីមួយផងដែរ។ការអភិវឌ្ឍចម្រុះមិនត្រឹមតែត្រូវបានធ្វើឡើងសម្រាប់អ្នកស្នាក់អាស្រ័យនោះទេ ប៉ុន្តែថែមទាំងរួមបញ្ចូលសេវាកម្មដូចជាផ្សារទំនើប ហាងលក់ទំនិញ ការិយាល័យ និងសណ្ឋាគារ។គម្រោង Office VillasOffice Villas (ការិយាល័យវីឡា) គឺជាវីឡា ស្ថិតនៅក្នុងតំបន់ ដែលមានចរាចរណ៍ច្រើននៅក្នុង ទីក្រុងភ្នំពេញ។ ជាទូទៅវីឡាត្រូវបានជួលដោយក្រុមហ៊ុនជាច្រើន ហើយវាមានតម្លៃទាប បើធៀបនឹងប្រភេទការិយាល័យទំនើបៗនៅក្នុងតំបន់ពេញនិយមនៅក្នុងទីក្រុង។  ការជួលវីឡាជាធម្មតាមានតម្លៃទាបបំផុតប្រហែល ៦ ដុល្លារក្នុងមួយម៉ែត្រការ៉េទៅដល់ ២៥ ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ប៉ុន្តែការជួលរយៈពេលវែងនឹងមានការបញ្ចុះតម្លៃ។ គួរបញ្ជាក់ផងដែរថាការធ្វើកិច្ចសន្យាឲ្យមានលក្ខណៈស្មើភាពគ្នានៅតែជាបញ្ហាមួយនៅក្នុងទីផ្សារ អចលនទ្រព្យពាណិជ្ជកម្មនៅភ្នំពេញ ហើយជាទូទៅគឺជាបញ្ហាសម្រាប់កម្ពុជាតែម្តង ក្នុងនោះនៅពេលវីឡា (និងអចលនទ្រព្យផ្សេងទៀត) ត្រូវបានដាក់តម្លៃ ម្ចាស់អចលលនទ្រព្យ តែងតែផ្អែកតាមការដាក់តម្លៃរបស់ម្ចាស់ដោយពួកគេមើលប្រភេទអ្នកជួល ឬក្រុមហ៊ុននីមួយ ៗ។ នេះមានន័យថា​ ប្រសិនបើអ្នកជួលជាក្រុមហ៊ុនធំ នោះប្រហែលអាចត្រូវដាក់តម្លៃឲ្យខ្ពស់បន្តិច។ ជារួមម្ចាស់ផ្ទះមិនផ្នែកលើទីផ្សារស្មើគ្នាឡើយ។ ប៉ុន្តែជាបន្តបន្ទាប់ វីឡានៅជុំវិញភ្នំពេញកំពុងតែត្រូវបានផ្លាស់ប្តូរដោយការអភិវឌ្ឍ និងខុនដូទំនើបថ្មីៗ ឬក៏ជំនួសដោយគោលដៅនៃការលក់រាយវិញ។ ការធ្លាក់ចុះនៃការផ្គត់ផ្គង់នេះបានបង្កើនតម្លៃផ្ទះវីឡាដែលនៅមាននៅក្នុងទីផ្សារ។ ពន្ធសម្រាប់ការជួលអចលនទ្រព្យអគ្គនាយកដ្ឋានពន្ធដារបានចេញសេចក្តីណែនាំមួយលេខ ១៨៤១០ ដែលចង់បញ្ជាក់ឱ្យ ច្បាស់លាស់លើកាតព្វកិច្ចពន្ធសម្រាប់ក្រុមហ៊ុនអាជីវកម្មដែលជួលអចលនទ្រព្យបន្ត។ សេចក្ដីនាំថ្មីនេះចង់កំណត់ឲ្យច្បាស់លាល់លើច្បាប់ដើម្បីបញ្ឈប់រាល់ប្រភេទកាតព្វកិច្ចពន្ធណាដែល ស្ទួនគ្នា។ ក្រុមហ៊ុនអចលនទ្រព្យតាមធម្មតាត្រូវកាត់ពន្ធ ១០% នៃប្រាក់ថ្លៃជួលពីម្ចាស់ អចលនទ្រព្យរបស់ខ្លួនហើយនៅក្នុងលក្ខខណ្ឌនៃការជួលអចលនទ្រព្យបន្ត អ្នកជួល អចលនទ្រព្យបន្តនោះត្រូវកាត់ពន្ធ ១០% នៃថ្លៃជួលពីក្រុមហ៊ុនអចលនទ្រព្យនោះទៀត។ បើយោងតាមសេចក្តីប្រកាសដដែលនេះច្បាប់ក៏មានការអនុគ្រោះចំពោះពន្ធកាត់ទុកលើ កិច្ចសន្យាជួលបន្ត ប្រសិនបើអ្នកជួល និងម្ចាស់អចលនទ្រព្យបានចុះបញ្ជីបង់ពន្ធ។លោក Anthony Galliano ជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Cambodian Investment Management បានលើកឡើងថា “ការណែនាំលេខ១៨៤១០ គឺជាគម្រូមួយផ្សេងទៀត របស់អគ្គនាយកដ្ឋានពន្ធដា ដែលឆ្លើយតបទៅនឹងទីផ្សារដោយកំណត់ថានេះជាការបង់ពន្ធស្ទួន សម្រាប់ម្ចាស់អចលនទ្រព្យ ក្នុងករណីនេះកាតព្វកិច្ចបង់ពន្ធសម្រាប់ទាំងអ្នកជួលដំបូង និងអ្នកជួលបន្ត គឺមានទម្ងន់ពន្ធដូចគ្នា។”ចក្ខុវិស័យនៃវិស័យការិយាល័យនៅក្នុងរាជធានីភ្នំពេញការិយាល័យនៅទីក្រុងភ្នំពេញកើនឡើងដល់ត្រឹម ១៣០ % បើយោងតាមរបាយការណ៍ Knight Frank។ របាយការណ៍នេះ បានបង្ហាញថាតម្លៃជួលនឹងអាចមានការប្រែប្រួល ឬមានការធ្លាក់ចុះ ដោយសារតែការិយាល័យនឹងមានកាន់តែច្រើននៅពេលអនាគតដ៏ខ្លីខាងមុខ។របាយការណ៍នេះ ថែមទាំងបង្ហាញថា ការិយាល័យសហកម្មសិទ្ធិ (កន្លែងដែលអាចប្រើប្រាស់តាម រយៈសហកម្មសិទ្ធិ) កំពុងតែទាក់ទាញវិនិយោគិនជាច្រើន ដោយសារទីផ្សារខុនដូភ្នំពេញបាន ឈានដល់ចំណុចថេរមួយ។ វិនិយោគិនជាច្រើនថែមទាំងកត់សម្គាល់ទៀតថា អ្នកជួល ចង់បានកិច្ចសន្យារយៈពេលវែង ដែលអាចជួយបង្កើនជំនឿចិត្តដល់ការវិនិយោគនៅក្នុងការសាងសង់ការិយាល័យសហកម្មសិទ្ធិនេះ។បញ្ហាចម្បងដែលអាចប្រឈមរយៈវែងនៅពេលអនាគតនៃការិយាល័យស្តង់ដារ គឺការិយាល័យ ធ្វើការរួមគ្នានៅទីក្រុងភ្នំពេញ។ ការិយាល័យធ្វើការរួមគ្នាជាច្រើនកំពុងតែពេញនិយម ពិសេសក្នុងចំណោមសហគ្រិនវ័យក្មេង ក្រុមមនុស្សសម័យឌីជីថល និងការចាប់ផ្តើមអាជីវកម្ម នៅកម្ពុជា។ ភាពបត់បែននៃលក្ខខណ្ឌ ដែលផ្តល់ឲ្យដោយការិយាល័យធ្វើការរួមគ្នា រួមជាមួយនឹងតម្លៃទាប ចាប់ផ្តើមទាក់ទាញក្រុមហ៊ុនខ្នាតតូច និងអាជីវកម្មខ្នាតមធ្យមផងដែរ។មិនថាការិយាល័យមួយណា ដែលត្រូវជាមួយនឹងតម្រូវការរបស់អ្នក ភ្នំពេញនៅតែជាជម្រើសដ៏សម្បូរបែប។ ប្រសិនបើអ្នកពេញចិត្តចង់ស្វែងរកមើលជម្រើសដែលមានក្នុងពេលបច្ចុប្បន្ន កុំភ្លេចចូលមើលបញ្ជី ឬទំនាក់ទំនងទៅកាន់ភ្នាក់ងារដោយផ្ទាល់៕ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
កំហុសឆ្គងធំៗនៅពេលវិនិយោគក្នុងវិស័យអចលនទ្រព្យ
កំហុសឆ្គងធំៗនៅពេលវិនិយោគក្នុងវិស័យអចលនទ្រព្យ
June 6, 2022, 5:07 p.m.
Property Buyers & Sellers Advice
វិស័យអចលនទ្រព្យនៅប្រទេសកម្ពុជាមានវិសាលភាពធំទូលាយ ហើយវាជាការជៀសមិនផុតសម្រាប់វិនិយោគិនក្នុងការធ្លាក់ចូលទៅក្នុងចំនុចគ្រោះថ្នាក់ ឬជួបបរាជ័យនៅពាក់កណ្ដាលផ្លូវនោះឡើយ។ ហើយខណៈពេលអ្នកមួយចំនួនបានជួបបញ្ហានេះអ្នកផ្សេងទៀតអាចគ្រាន់តែសង្ឃឹមថាវានឹងល្អប្រសើរ។ ប៉ុន្តែតើអ្វីដែលជាភាពខុសគ្នារវាងវិនិយោគិនជោគជ័យ និងវិនិយោគិនបរាជ័យ? ខណៈពេលដែលអ្នកមួយចំនួនចាត់ទុកសំណាងជាកត្តាសំខាន់តាមពិតនោះវាជាជំនាញ និងសមត្ថភាពរ​បស់វិនិយោគិនដើម្បីជៀសវាងការធ្វើឱ្យមានកំហុសឆ្គង។នោះហើយជាមូលហេតុដែល Realestate.com.kh បានចងក្រងពីកំហុសឆ្គងរបស់អ្នកវិនិយោគក្នុងប្រទេសកម្ពុជា ដូច្នេះសូមលោកអ្នកស្វែងយល់អំពីចំណុចសំខាន់ៗមួយចំនួនដើម្បីជៀសវាងកំហុសឆ្គងទាំងនោះ!មិនបានធ្វើការស្រាវជ្រាវគ្រប់គ្រាន់អត្តពលិកដែលខ្លាំងនឹងត្រូវបានគេចងចាំនៅក្នុងប្រវត្តិសាស្រ្ត ប៉ុន្តែអត្តពលិកក៏ត្រូវមានភាពឆ្លាតវៃផងដែរក្នុងការប្រកួតប្រជែង។ នៅក្នុងរបៀបដូចគ្នានេះផងដែរវិនិយោគិនជាមួយធនធានរឹងមាំអាចចាប់ផ្តើមដំណើរការដោយភាពរឹងមាំប៉ុន្តែភាពយូរអង្វែងបានមកពីការស្រាវជ្រាវបន្ថែម។ត្រូវនិយាយថាអ្នកធ្វើឱ្យការវិនិយោគនៅក្នុងរាជធានីភ្នំពេញដោយសារតែអ្នកបានឃើញអាជីវកម្មលូតលាស់នៅទីនោះជាច្រើនក្នុងរយៈពេលប៉ុន្មានឆ្នាំនេះ។ ពីរបីខែដំបូងការវិនិយោគរបស់អ្នកអាចដំណើរការបានយ៉ាងល្អ។ ប៉ុន្តែដោយសារតែអ្នកមិនបានសិក្សាពីបរិយាកាសវិនិយោគរបស់ប្រទេសកម្ពុជា និងការព្យាករពីអ្នកជំនាញអ្នកប្រហែលជាមិនបានដឹងពីព័ត៌មានសំខាន់មួយដែលបានបញ្ជាក់ថាខេត្តព្រះសីហនុបានទាក់ទាញការចាប់អារម្មណ៍ច្រើនផងដែរ។ ហើយខណៈពេលដែលអ្នកទទួលបានជោគជ័យនៅក្នុងរាជធានីភ្នំពេញ ក្រុងព្រះសីហនុអាចត្រូវបានជាជម្រើសល្អប្រសើរសម្រាប់ប្រភេទការវិនិយោគរបស់អ្នកផងដែរ។ក្នុងបទសម្ភាសមួយ លោក អ៊ិន សីហា នាយកផ្នែកអភិវឌ្ឍន៍អាជីវកម្មរប​ស់ក្រុមហ៊ុន  VTrust Appraisal លើកឡើងស្រដៀងនេះដែរ។ លោកថា “​ពិតណាស់កំហុសឆ្គងដ៏សាមញ្ញបំផុតដែលអ្នកអភិវឌ្ឍន៍ អចលនទ្រព្យជួបប្រទះគឺនៅពេលដែលទីផ្សារកម្ពុជាផ្លាស់ប្តូរឆា​ប់រហ័សពេក។ មុនពេលការចាប់ផ្តើមគម្រោងណាមួយដែលការសិក្សាលទ្ធភាពដែលអាចជោគជ័យគឺសំខាន់ខ្លាំងណាស់។ ហើយពួកគេត្រូវទទួលយកអនុសាសន៍ពីភ្នាក់ងារអចលនទ្រព្យដែលមានជំនាញវិជ្ជាជីវៈ។”ធ្វើការអានដើម្បីស្វែងយល់មិនមែនជាការលំបាកនោះទេ ប៉ុន្តែប្រសិនបើអ្នកនៅតែមានការព្រួយបារម្ភមួយចំនួនជាការប្រសើរត្រូវជួបជាមួយអ្នកជំនាញក្នុងវិស័យនេះ។មានភាពជឿជាក់ខ្លាំងពេកនិយាយពីអ្នកជំនាញអចលនទ្រព្យគឺមានច្រើននៅក្នុងប្រទេសកម្ពុជា។ ប៉ុន្តែដោយសារស្ថានភាពសេដ្ឋកិច្ច និងនយោបាយនៅកម្ពុជាស្ថិតនៅលើដំណាក់កាលនៃការវិវត្តន៍ដំបូងទោះជាយ៉ាងណាក៏នៅតែមានអ្នកប្រកួតប្រជែងច្រើននៅទីនោះផងដែរ។ ប្រសិនបើមិនមានអ្នកប្រកួតប្រជែងទេនោះភ្នាក់ងារជំនាញក៏មិនមានចំណេះដឹងច្រើនអំពីទីផ្សារផងដែរ។ ដូច្នេះផ្នែកមួយនៃការធ្វើលំហាត់របស់អ្នកគឺជាការពិនិត្យមើលភាពដែលអាចជឿជាក់បាន និងកេរ្តិ៍ឈ្មោះរបស់មនុស្សដែលអ្នកនឹងធ្វើការជាមួយ។កុំយល់ច្រលំដោយគ្រាន់តែអ្នកជំនាញមិនមានគេហទំព័រមិនមានន័យថាពួកគេជាអ្នកបោកប្រាស់នោះទេ។ ប៉ុន្តែគ្រាន់តែពួកគេមានគេហទំព័រក៏មិនមានន័យថាពួកគេមានជំនាញនោះដែរ។ ដូច្នេះជំនួសឱ្យការទៅរកភ្នាក់ងារឯករាជ្យ ឬទីភ្នាក់ងាររញ៉េរញ៉ៃសូមព្យាយាមរកមើលស្ថាប័នណាដែលមានការទទួលស្គាល់តួយ៉ាង៖ សភាពាណិជ្ជកម្មអឺរ៉ុប សភាពាណិជ្ជកម្មអង់គ្លេស និងសមាគមន៍អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា។ពួកគេទំនងជាមានទាំងព័ត៌មានដែលអ្នកត្រូវការ និងបណ្ដាញដែលអ្នកកំពុងស្វែងរក។សូមអានអត្ថបទបន្ថែមអំពីការណែនាំពីការជៀសវាងពីការបោកប្រាស់ក្នុងវិស័យអចលនទ្រព្យ។មិនបានរៀបចំផែនការហិរញ្ញវត្ថុនេះគឺជាកំហុសឆ្គងដ៏ធំបំផុតដែលវិនិយោគិនបង្កើតឡើងគ្រាន់តែអ្នកមានលុយសល់ច្រើននៅក្នុងគណនីធនាគាររបស់អ្នកបន្ទាប់ពីទិញអចលនទ្រព្យមិនមានន័យថាអ្វីគ្រប់យ៉ាងត្រូវបានបង់រួចរាល់ទាំងស្រុងនោះទេ។ ដូចនៅក្នុងបណ្តាប្រទេសផ្សេងទៀតដែរកម្ពុជាមានការបង់ពន្ធជាពិសេស និងបន្ទាប់មកអ្នកចំណាយលើការថែទាំ។ ការចំណាយទាំងនេះរួមបញ្ចូលទាំងពន្ធលើការផ្ទេរកម្មសិទ្ធិពន្ធអចលនទ្រព្យប្រចាំឆ្នាំពន្ធកាត់ទុក ថ្លៃចំណាយដូចជាការបង់ថ្លៃសេវាសាធារណៈសម្រាប់ការបង្កើតក្រុមហ៊ុនទទួលខុសត្រូវមានកម្រិត។ ហើយកុំភ្លេចថ្លៃចំណាយលើថ្លៃទឹកភ្លើង និងសេវាធានារ៉ាប់រង ហើយមានជាច្រើនទៀត។វិនិយោគិនមួយចំនួនគិតថាការចំណាយបញ្ចប់បន្ទាប់ពីការទិញអចលនទ្រព្យនេះតាមភាពជាក់ស្តែងការចំណាយចាប់ផ្តើមមានជាប់ជានិច្ច។ នេះគឺជាមូលហេតុដែលផែនការថវិការត្រឹមត្រូវនឹងធ្វើឲ្យអ្នករឹងមាំនៅក្នុងទីផ្សារដោយសារអ្នកដឹងច្បាស់ពីប្រាក់ដែលអ្នកមានដឹងថានឹងត្រូវចំណា​យលើអ្វីខ្លះ  និងដឹងថាអ្នកអាចមានទទួលបានផលចំណេញប៉ុន្មាន។ស្វែងយល់បន្ថែមអំពីថ្លៃដំណើរការពន្ធ និងការចំណាយផ្សេងទៀត មើល ការណែនាំពីកម្មសិទ្ធិកាន់កាប់ឥឡូវនេះ!ដូចគ្នាទៅនឹងក្នុងស្ថានភាពផ្សេងទៀតបាននិយាយថាវាជាការពិត “គ្រាន់តែដោយសារតែអ្នកអាចមិនគិតថាអ្នកគួរតែធ្វើវា”។ ហើយថាតើការវិនិយោគចាប់ផ្តើមដោយរបៀបណា  ការស្វែងយល់ពីហានិភ័យត្រូវមានការស្រាវជ្រាវត្រឹមត្រូវ ការយល់ដឹងទូលំទូលាយ និងស្វែងយល់ពីគុណសម្បត្តិជាមុនសិន។​ បើគ្មានចំណុចទាំងនេះទេអ្នកនៅតែមានភាពមិនច្បាស់លាស់។ កំហុសឆ្គងទូទៅដោយអ្នកវិនិយោគអាចជាប្រយោជន៍ដល់អ្នក ប៉ុន្តែសូមចងចាំថាដើម្បីរក្សាឲ្យអ្នកអាចសម្របខ្លួនបានជាមួយអ្វីដែលថ្មី អ្នកត្រូវតែអភិវឌ្ឍន៍ខ្លួនឯងជានិច្ចផងដែរ។សម្រាប់ព័ត៌មាន និងឱកាសវិនិយោគថ្មីៗសូមចូលទៅកាន់ Realestate.com.kh!
គន្លឹះសំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលទិញលំនៅដ្ឋានក្នុងខេត្តព្រះសីហនុ
គន្លឹះសំខាន់ៗដែលលោកអ្នកត្រូវយល់ដឹងមុនពេលទិញលំនៅដ្ឋានក្នុងខេត្តព្រះសីហនុ
June 6, 2022, 5:07 p.m.
Realestate News
Property Buyers & Sellers Advice
ខេត្តព្រះសីហនុគឺជាតំបន់ទិសដៅទេសចរណ៍ដ៏សំខាន់រប​ស់ប្រទេសកម្ពុជា ហើយក៏ជាខេត្តដែលមានសេដ្ឋកិច្ចរីកចម្រើនឆាប់រហ័សបំផុត។ ចំណែកឯវិស័យអចលនទ្រព្យមានការអភិវឌ្ឍន៏លឿនបំផុតវាមិនមែនជាការភ្ញាក់ផ្អើលសម្រាប់អត្ថប្រយោជន៏នៃការវិនិយោគនៅពេលអនាគតជាពិសេសនៅក្នុងទីផ្សារលំនៅដ្ឋាន។ប្រាកដណាស់វិស័យទេសចរពិតជាស្រូបយកប្រាក់ចំណូលខ្ទង់លានដុល្លារក្នុងមួយឆ្នាំៗ ដោយឡែកសម្រាប់អ្នកវិនិយោគខ្លះបានសំលឹងមើលការអភិវឌ្ឍន៍លើវិស័យលំនៅដ្ឋានដែលប្រកបដោយស្តង់ដាររស់នៅបែបទំនើបជាការរស់នៅអចិន្ត្រៃយ៍សម្រាប់ស្នាក់នៅលំហែកាយ ឬសម្រាប់ការស្នាក់នៅបណ្តោះអាសន្នសម្រាប់អ្នកធ្វើការនៅទីនេះ។ ព័ត៌មានបន្ថែមទាក់ទងអំពីការអភិវឌ្ឍន៍នៅក្នុងខេត្តព្រះសីហនុដែលនឹងក្លាយជាតំបន់អភិវឌ្ឍន៍ វិស័យអចលនទ្រព្យក្នុងប្រទេស…តើមានលំនៅដ្ឋានប្រភេទអ្វីខ្លះនៅក្នុងខេត្តព្រះសីហនុបច្ចុប្បន្នវិស័យលំនៅដ្ឋាននៅក្នុងខេត្តនេះកំពុងតែរីកចម្រើនគួរឲ្យកត់សំគាល់ទន្ទឹមនឹងកំណើនទេសចរ និងកំណើនតម្រូវការក្នុងខេត្តផងដែរ។ តួយ៉ាងយើងឃើញថាមានប្រភេទផ្ទះច្រើនប្រភេទដូចជា៖ ​បុរី   វីឡា ផ្ទះអាជីវកម្ម អាផាតមេន និងផ្ទះលំហែកាយជាដើម។បុរីសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុលំនៅដ្ឋានបុរីត្រូវបានគេចាត់ទុកថាជាប្រភេទលំនៅដ្ឋានមួយដែលមានការពេញនិយមរស់នៅសំណាក់ ប្រជាជនខ្មែរដែលមានជីវភាពមធ្យមនិងលើមធ្យមឫអ្នកមានជីវភាពធូធារ។ គម្រោងបុរីក៏ជាការវិនិយោគដ៏ល្អមួួយសម្រាប់អ្នកអភិវឌ្ឍន៍គម្រោងលំនៅដ្ឋាននៅក្នុងប្រទេសនាពេលបច្ចុប្បន្ន។ យើងឃើញគម្រោងលំនៅដ្ឋានប្រភេទបុរីកំពុងតែមានការអភិវឌ្ឍន៍គួរឲ្យកត់សំគាល់បុរីទាំងនោះ ភាគច្រើនមានប្រភេទផ្ទះដូចជា៖ ផ្ទះល្វែង ផ្ទះវីឡា ផ្ទះអាជីវកម្មហើយគម្រោងខ្លះទៀតមានគម្រោងខុនដូ និងរីសតផងដែរ។​  តួយ៉ាងយើងឃើញថាមានគម្រោងបុរីដូចជា៖ បុរី BS បុរី Peal City បុរី Borey Hillton Park Villa។ ផ្ទះក្នុងបុរីមានចាប់ពី១បន្ទប់គេង និង១បន្ទប់ទឹកឡើងទៅហើយតម្លៃអាចរកបានចាប់ពី៦០,០០០ដុល្លារឡើងទៅ។គម្រោងខុនដូសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុទោះបីជាយ៉ាងនេះក្ដីជាមួយការអភិវឌ្ឍន៏គម្រោងថ្មីៗជាច្រើនកំពុងតែកើនឡើងក្នុងប្រទេសកម្ពុជា យើងឃើញថាការផ្គត់ផ្គង់គម្រោងខុនដូក្នុងក្រុងភ្នំពេញមានយ៉ាងច្រើនក្រលេកមើលទៅគម្រោងខុនដូនៅក្នុងខេត្តព្រះសីហនុវិញក៏មានការកើនឡើងគួរឲ្យកត់សំគាល់ផងដែរ។ជាក់ស្តែងមានងគម្រោងខុនដូ D’Seaview ដែលមានទីតាំងចំងាយប្រមាណ១គីឡូម៉ែត្រពីឆ្នេរសុខា។ មានទាំងខ្យល់អាកាសស្រស់ស្រាយ និងទេសភាពធម្មជាតិដ៏ស្រស់បំព្រងនិងផាសុកភាពសម្រាប់អ្នករស់នៅទីនោះ។ យូនីតលំនៅដ្ឋានរបស់វាមានចាប់ពី១បន្ទប់គេងដល់៣បន្ទប់គេង និងលំនៅដ្ឋានសម្រាប់មនុស្សសម័យថ្មី។គម្រោងខុនដូ The Royal Bayview វាស្ថិតនៅតាមបណ្ដោយឆ្នេរឯករាជ្យ។ គម្រោងនេះមានយូនីតទាំងអស់សរុបចំនួន១,៣៤៤យូនីតហើយមានហាងលក់ទំនិញចំនួន៣ជាន់។ គម្រោងអភវិឌ្ឍន៏ The Royal Bayview រំពឹងថាបញ្ចប់ការសាង សង់នៅចុងឆ្នាំ២០១៩។នៅមានគម្រោងជាច្រើនទៀតដូចជា The Blue Sky Tower ស្ថិតនៅក្នុងសង្កាត់២ដែលមានតម្លៃចាប់ពី៤០,០០០ដុល្លារឡើងទៅ និងគម្រោងខុនដូ Nest Apartments Seaview Condominium ស្ថិតនៅតាមបណ្តោយឆ្នេរហាវៃ។ វាមានកម្ពស់៩ជាន់ហើយមានទំហំចាប់ពី៣០ទៅ១២៦ម៉ែត្រការ៉េដែលមានតម្លៃចាប់ពី២៨,៥០០ទៅ៥២,៥០០ដុល្លារ។ ទាំងអស់នេះសុទ្ធសឹងជាគម្រោងអភិវឌ្ឍន៍ចម្រុះដែលផ្តល់នូវជម្រើសរស់នៅ​យ៉ាងសំបូរបែប។ ដូចបានរៀបរាប់ខាងដើមដូច្នេះហាក់បីដូចជាគម្រោងលំនៅដ្ឋានប្រភេទខុនដូកំពុងតែបោះជំហានមកកាន់តំបន់ឆ្នេរសមុទ្រនេះយ៉ាងច្រើន។ ហេតុអ្វីបានជាការអភិវឌ្ឍន៏លំនៅដ្ឋានក្នុងខេត្តព្រះសីហនុមានភាពទាក់ទាញ?ហេដ្ឋារចនាសម្ព័ន្ធជាច្រើនបានធ្វើការអភិវឌ្ឍន៍យ៉ាងសម្បើមក្នុងខេត្តព្រះសីហនុដែលបច្ចុប្បន្នគម្រោងមួយចំនួនបានស្ថិតនៅក្រោមការសាងសង់តួយ៉ាង៖ ការពង្រឹងប្រព័ន្ធផ្លូវរថភ្លើង គម្រោងពង្រីកព្រលានយន្ត ហោះអន្តរជាតិខេត្តព្រះសីហនុ គម្រោងពង្រីកផែសមុទ្រទឹកជ្រៅ។ ការអភិវឌ្ឍន៍នេះមិនត្រឹមតែជួយជម្រុញសក្តាសក្ដានុពលនៃតំបន់ប៉ុណ្ណោះទេ ហើយថែមទាំងផ្តល់នូវទំនុកចិត្តសម្រាប់វិនិយោគិនផងដែរ។ ប៉ុន្តែវាថែមទាំងបង្កើននូវភាពងាយស្រួលនៃការដឹកជញ្ជូននៃសម្ភារៈសំណង់ និងកាត់បន្ថយតម្លៃរបស់ខុនដូនៅតំបន់នោះទៀតផង។ជាងនេះទៅទៀតកត្តាទាក់ទាញដ៏សំខាន់នៃខេត្តព្រះសីហនុនៅគឺទេសភាពស្រស់ស្អាតនៃសមុទ្រកម្ពុជា និងការថែរក្សាឆ្នេរបានយ៉ាងល្អដែលមានការលក់និងជួលនៃយូនីតនីមួយៗនៅទីនោះផងដែរដូច្នេះ ហើយវាគឺជាកត្តាលីករដ៏សំខាន់សម្រាប់ការអភិវឌ្ឍន៏នៅក្នុងតំបន់។សក្តានុពលកំណើនភ្ញៀវទេសចរនៅក្នុងតំបន់ដែលជាប្រភពសេដ្ឋកិច្ចចំបងមួយ អគ្គនាយកដ្ឋានទេសចេរ រំពឹងថានឹងមានភ្ញៀវទេសចរមកទស្សនា៣លាននាក់ប្រចាំឆ្នាំនៅចុងឆ្នាំ២០២០នេះ ដែលភ្ញៀវទេសចរចំនួន១លាននាក់ជាភ្ញៀវអន្តរជាតិ និង២លាននាក់ជាភ្ញៀវក្នុងតំបន់។ តើតំបន់ណាដែលមានសក្ដានុពលសម្រាប់វិនិយោគ ឬទិញខុនដូក្នុងខេត្តព្រះសីហនុ? សង្កាត់៤គឺជាតំបន់អភិវឌ្ឍន៏លំនៅដ្ឋានសម្រាប់វិនិយោគល្អបំផុតពីព្រោះវាស្ថិតនៅតាមបណ្ដោយឆ្នេរសមុទ្រ។ ក្នុងតំបន់នេះរួមមានឆ្នេរអូរឈើទាលលាតសន្ធឹងប្រវែង៤គីឡូម៉ែត្រហើយស្ថិតនៅតាមបណ្ដោយផ្លូវឆ្ពោះទៅឆ្នេរសេរិនឌីធីផងដែរ។ បើទោះបីជាអាជីវកម្មមួយចំនួនក្នុងឆ្នេរអូរឈើទាលបានធ្លាក់ចុះប៉ុន្តែទោះជាយ៉ាង ណាខេត្តព្រះសីហនុវានៅតែជាឆ្នេរដែលពេញនិយមពីព្រោះតែភាពងាយស្រួលក្នុងការដឹកជញ្ចូនពាណិជ្ជកម្មអន្តរជាតិ។  ខណៈដែលការស្រាវជ្រាវបង្ហាញថាតម្លៃដីនៅតាមបណ្ដោយឆ្នេរអូឈឺទាលកើនឡើងទ្វេរដងក្នុងឆ្នាំ ២០១៥៕ស្វែងរកអចលនទ្រព្យសម្រាប់លក់ ឬជួលនៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
គុណសម្បត្តិ និងគុណវិប្បត្តិនៃការទិញផ្ទះមុនគម្រោង
គុណសម្បត្តិ និងគុណវិប្បត្តិនៃការទិញផ្ទះមុនគម្រោង
May 12, 2023, 8:27 a.m.
Property Buyers & Sellers Advice
ប្រសិនបើអ្នកធ្លាប់បានទៅទីក្រុងភ្នំពេញអ្នកនឹងមើលឃើញពីឱកាសយ៉ាងច្រើនអ្នកបានឃើញការផ្សព្វផ្សាយពាណិជ្ជកម្មជាច្រើននៅតាមផ្លូវ។ ការផ្សព្វផ្សាយទាំងនោះហាក់បីដូចជាកំពុងស្រែកហៅអ្នកប៉ុន្តែវាក៏​មានលក្ខណៈពិសេសដែលផ្តល់ជូន​ហើយធ្វើឲ្យអ្នកចាប់អារម្មណ៍ផងដែរ។ ទាំងនោះមានការកាត់បន្ថយចំនួនប្រាក់តម្កល់ បញ្ចុះអត្រាការប្រាក់ទាប និងផ្តល់ជូនទីតាំងដ៏ទាក់ទាញបំផុត។ មានចំណុចមួយដែលអ្នកត្រូវតែដឹង៖ អចលនទ្រព្យដែលអ្នកនឹងទិញនោះគឺជាការលក់មុនគម្រោង! បច្ចុប្បន្នប្រសិនបើអ្នកកំពុងពិចារណាអំពីចំណុចនេះអ្នកប្រហែលជាឆ្ងល់ថាតើការលក់មុនគម្រោងមានន័យដូចម្តេច។ ដូច្នេះតើការលក់មុនគម្រោងមានន័យដូចម្តេចហើយផ្តល់ផលដូចម្តេចចំពោះអ្នក? Realestate.com.kh បានកំណត់ពីលក្ខណៈសាមញ្ញ និងការបកស្រាយងាយៗសម្រាប់អ្នកស្វែងយល់បន្ថែម។ តើអ្វីទៅជាការលក់មុនគម្រោង?ការលក់អចលនទ្រព្យមុនគម្រោងគឺជាការបញ្ចេញ ឬក៏លក់អចលនទ្រព្យមាន ផ្ទះ ឬដីឡូតិ៍ នៅក្នុងទីផ្សារក្នុងដំណាក់កាលណាមួយមុនពេលការអភិវឌ្ឍន៍បានបញ្ចប់។ ការលក់មុនគម្រោងត្រូវបានអនុវត្តន៍ក្នុងហេតុផលមួយចំនួន។ អ្នកអភិវឌ្ឍន៍ខ្លះធ្វើការលក់មុនគម្រោងដើម្បីយកប្រាក់ទៅសាងសង់គម្រោងខណៈពេលដែលអ្នកអភិវឌ្ឍន៍ខ្លះទៀតបានអនុវត្តន៍តាមវិធីនេះដើម្បីធានាថាយូនីតទាំងអស់ត្រូវបានលក់នៅមុនពេលការសាងសង់ត្រូវបានបញ្ចប់។ អ្នកអភិវឌ្ឍន៍មួយចំនួនទៀតបានធ្វើការលក់មុនគម្រោងសម្រាប់ហេតុផលទាំងពីរ។  ប៉ុន្តែការទិញអចលនទ្រព្យមុនគម្រោងគឺមានទាំងគុណសម្បត្តិ និងហានិភ័យស្មើគ្នាផងដែរ។តើអ្វីដែលជាគុណសម្បត្តិនៃការទិញអចលនទ្រព្យមុនគម្រោង?ផ្តល់ជូនតម្លៃសមរម្យ៖ មិនមែនតែងតែមានតម្លៃទាបនោះទេតែភាគច្រើននៃការលក់មុនគម្រោងគឺផ្តល់ជូននូវតម្លៃទាបជាយូនីតដែលសាងសង់រួច។ នេះគឺដោយសារតែអ្នកនឹងមិនទាន់អាចរស់នៅក្នុងផ្ទះនេះនៅឡើយទេ! ជាការលើកទឹកចិត្តសម្រាប់ឲ្យមានការជឿទុកចិត្ដលើអ្នកអភិវឌ្ឍន៍អ្នកទិញត្រូវបានផ្តល់សិទ្ធិជាបន្ថែមទៀតពាក់ព័ន្ធនឹងការទិញក្នុងតម្លៃទាប និងលក្ខខណ្ឌការទូទាត់អាចបត់បែនបាន។ ដូច្នេះអ្នកអាចបង់រំលោះព្រមទាំងការប្រាក់ទាបទៅគ្មានការប្រាក់តែម្តង។ អ្នកអភិវឌ្ឍន៍ទៀតថែមទាំងផ្តល់ជូនបញ្ចុះតម្លៃពិសេសដល់អតិថិជនដំបូងគេដែលធ្វើឱ្យអចលនទ្រព្យទាំងអស់កាន់តែទាក់ទាញ។ជាការវិនិយោគដ៏ល្អបំផុត៖ អចលនទ្រព្យដែលលក់មុនគម្រោងភាគច្រើននឹងកើនឡើងតម្លៃនៅពេលដែលគម្រោងជិតបញ្ចប់។ នេះគឺជាផលប្រយោជន៍សម្រាប់អ្នកទិញ ឧទាហរណ៍ ប្រសិនបើអ្នកទិញអចលនទ្រព្យមួយដែលឥឡូវនេះនៅក្នុងដំណាក់កាលមុនគម្រោងតម្លៃលក់គឺ ១២០,០០០​ដុល្លារហើយប្រហែលពីរទៅបីឆ្នាំក្រោយ ហើយនៅពេលដែលគម្រោងបានបញ្ចប់តម្លៃអាចកើនឡើងដល់ទៅប្រហែល១៥០,០០០ដុល្លារ។ ប្រាក់ចំណេញ ៣០,០០០ដុល្លារ ដោយមិនចាំបាច់ធ្វើអ្វីសោះគ្រាន់តែរង់ចាំការអភិវឌ្ឍន៍បញ្ចប់ប៉ុណ្ណោះ។ ប៉ុន្តែជាការពិតណាស់អ្នកក៏ត្រូវតែធ្វើការសិក្សាឲ្យបានច្បាស់លាស់លើគម្រោងអភិវឌ្ឍន៍អចលនទ្រព្យនោះជាមុនសិន។មានជម្រើសច្រើន៖ ដោយសារតែអចលនទ្រព្យស្ថិតនៅក្នុងដំណាក់កាលលក់មុនគម្រោងទើបមិនសូវមានមនុស្សច្រើនបានទៅមើល និងទិញអចលនទ្រព្យនោះ។ ដូច្នេះក្នុងនាមជាអ្នកទិញអចលនទ្រព្យមុនគម្រោងអ្នកមានសេរីភាពក្នុងការជ្រើសរើសយកយូនីតដែលអ្នកចង់បានទីតាំងបែបណាជាន់ទីប៉ុន្មាន និងចំណុចជាច្រើនទៀត។ ជាមួយនឹងយូនីតដែលសាងសង់រួចគឺមិនមានផ្តល់ជូនបែបនេះទៀតទេ។ ទោះបីតាមវិធីណាអ្នកក៏មិនមានជម្រើសច្រើនដូចអ្វីដែលអ្នកចង់បានឡើយ។ហានិភ័យការផ្លាស់ប្តូរលក្ខខណ្ឌ៖ កិច្ចសន្យាលក់មុនគម្រោងអាចនឹងមានភាពមិនប្រាកដ និងមិនច្បាស់លាស់ពេលខ្លះ និងអាចមានការផ្លាស់ប្តូរបន្ថែមទៀតមិនថាស្របច្បាប់ ឬតាមបច្ចេកទេស ឬភាពចន្លោះប្រហោងដែលមិនបានបំពេញក្នុងកិច្ចសន្យា។ ហានិភ័យដែលកើតមានគឺអ្នកប្រហែលពិតជាទទួលបានយូនីតដែលខុសពីអ្វីដែលគេបានសន្យាជាមួយ។ នេះរួមបញ្ចូលទាំងការផ្លាស់ប្តូរនៅក្នុងសម្ភារៈ ទីតាំង ប្លង់ ទំហំ និងក្បាច់រចនាជាដើម។ ហើយដោយសារតែអ្នកបានចុះហត្ថលេខាលើកិច្ចសន្យារួចហើយអ្នកនឹងមិនអាចធ្វើអ្វីបាននោះឡើយប៉ុន្តែមានតែរស់ នៅទីនោះ។ អ្វីដែលអ្នកមួយចំនួនអាចបានធ្វើគឺពួកគេជួលយូនីតទាំងនោះសម្រាប់ប្រាក់ចំណេញដែលជាមធ្យោបាយមួយដើម្បីពន្យាពេលនៃការខកចិត្ត។ការគ្រប់គ្រងពេលវេលា៖ ពន្យាពេលក្នុងការបញ្ចប់គម្រោង និងការបញ្ចប់ហួសពេលកំណត់គឺជាការប្រឈមមុខមួយទៀតដែលអ្នកវិនិយោគត្រូវតែពិចារណា។ ពេលខ្លះក្នុងកិច្ចសន្យាលក់មុនគម្រោងមានខសន្យានៃការពន្យាពេល ដែលអាចជួយឲ្យអ្នកអភិវឌ្ឍន៍គេចផុតពីការទទួលខុសត្រូវ ក្នុងការបញ្ចប់គម្រោងឲ្យទាន់ពេលវេលា។  នោះហើយជាមូលហេតុសំខាន់ដែលអ្នកត្រូវតែពិនិត្យមើលក្នុងកិច្ចសន្យាឲ្យបានល្អិតល្អន់។ការបាត់បង់ហិរញ្ញវត្ថុ៖ ប្រសិនបើអ្នកអភិវឌ្ឍន៍ក្ស័យធន ឬគម្រោងមិនអាចដំណើរការទៅមុនបានអ្នកជាធម្មតាមិនទទួលបានអ្វីទាំងអស់។ សូមប្រាកដថាអ្នកអាចប្តឹងពួកគេបាន ប៉ុន្តែវានឹងចំណាយពេលយូរក្នុងការសងប្រាក់ត្រលប់មកអ្នកវិញ ហើយភាគច្រើនករណីស្របច្បាប់នៅកម្ពុជា គឺមានជំហានយឺត។ក្រុមហ៊ុនតំណាងរញ៉េរញ៉ៃ៖ ដោយសារអចលនទ្រព្យគឺនៅលើដំណាក់កាលនៃការលក់មុនគម្រោងអ្នកអាច ជួបហានិភ័យនៃការបោកប្រាស់ដែលពួកគេមានបំណងយកប្រាក់របស់អ្នករួចរត់គេចខ្លួនបាត់។​  ហើយប្រសិន បើមិនមែនជាករណីនេះទេការអភិវឌ្ឍន៍មួយចំនួនអាចមានហានីភ័យដោយសារជួល អ្នកតំណាងលក់ពុករលួយ ដែលកឹបកេងកំណត់តម្លៃទ្វេរដងនៅពេលធ្វើបទបង្ហាញលក់។គន្លឹះនៅពេលទិញអចលនទ្រព្យមុនគម្រោងទោះបីជាមានហានិភ័យជាក់ស្តែងទាំងនេះក៏ដោយតាមពិតទៅចំណុចល្អពិតជាអាចមានច្រើនជាងអាក្រក់ ប្រសិនបើអ្នកដឹងពីអ្វីដែលអ្នកកំពុងធ្វើ និងអ្វីដែលអ្នកកំពុងតែស្វែងរក។ ដូច្នេះខាងក្រោមនេះគឺជាចំណុចមួយចំនួនសម្រាប់ពិចារណានៅពេលដែលដើរមើលអចលនទ្រព្យ ហើយអ្នកចង់ទិញអចលនទ្រព្យមុនគម្រោង។ ១. ស្វែងរកអ្នកអភិវឌ្ឍន៍មួយដែលមានកេរ្តិ៍ឈ្មោះល្អ ចំណាយពេលវេលាក្នុងការស្វែងរក។២. ស្វែងរកភ្នាក់ងារដែលមានល្បីឈ្មោះ (Realestate.com.kh មានភ្នាក់ងារល្បីៗជាច្រើន)។៣.រកមេធាវីល្អម្នាក់ ដើម្បីជួយធានាលើកិច្ចសន្យាជាមួយអ្នកដើម្បីពិនិត្យមើលភាពពុំត្រឹមត្រូវណាមួយ ឬខសន្យា ដែលមានភាពលម្អៀង។៤. ជួលសេវាកម្មឈ្មួញកណ្តាលដែលមានអាជ្ញាប័ណ្ណត្រឹមត្រូវដើម្បីជួយអ្នកក្នុងការទិញអចលនទ្រព្យណាមួយ។៥.ផ្ទៀងផ្ទាត់ភាពស្របច្បាប់នៃការអភិវឌ្ឍន៍ជាមួយភ្នាក់ងាររដ្ឋាភិបាល និងក្រសួងពាក់ព័ន្ធដូចជាក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់។​ការលក់មុនគម្រោងគឺជាវិធីអស្ចារ្យដើម្បីទទួលបានការលក់ច្រើនបំផុត។ ជាមួយនឹងការប្រុងប្រយ័ត្នបានត្រឹមត្រូវ និងការស្រាវជ្រាវរួមផ្សំជាមួយនឹងគន្លឹះទាំងនេះអ្នកអាចចំណេញលុយបានយ៉ាងច្រើន។   អានអត្ថបទផ្សេងទៀតនៅលើ Realestate.com.kh
ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យដ៏ត្រឹមត្រូវសម្រាប់អចលនទ្រព្យរបស់អ្នក
ការជ្រើសរើសភ្នាក់ងារផ្សព្វផ្សាយអចលនទ្រព្យដ៏ត្រឹមត្រូវសម្រាប់អចលនទ្រព្យរបស់អ្នក
June 7, 2022, 12:45 a.m.
Realestate News
Property Buyers & Sellers Advice
នៅពេលលោកអ្នកលក់អចលនទ្រព្យរបស់អ្នកតើលោកអ្នកគួរតែជ្រើសរើសភ្នាក់ងារអចលនទ្រព្យមួយដើម្បីលក់ជូនលោកអ្នក ឬផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកតាមរយៈភ្នាក់ងារអចលនទ្រព្យច្រើនក្រុមហ៊ុន? ជម្រើសទាំងពីរមានគុណសម្បត្តិនិងគុណវិបត្តិផ្សេងៗគ្នាដែលអ្នកលក់ត្រូវពិចារណារមុននឹងសម្រេចចិត្តទិញ។ គុណសម្បត្តិនៃការផ្សព្វផ្សាយជាមួយភ្នាក់ងារអចលនទ្រព្យច្រើនក្រុមហ៊ុន៖ - ប្រសិនបើលោកអ្នកចង់លក់អចលនទ្រព្យរបស់អ្នកបានលឿន ចូរផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយ ភ្នាក់ងារអចលនទ្រព្យច្រើនក្រុមហ៊ុនដែលនេះជាជម្រើសដ៏ល្អមួយ។ ហើយមិនមានហេតុផលណាល្អជាងនេះនោះទេ ការផ្សព្វផ្សាយអាចធ្វើតាមវិធីជាច្រើនផ្សេងៗគ្នាដូចជាតាមរយៈកាសែតការបោះពុម្ពផ្សព្វផ្សាយអចលនទ្រព្យ និងតាមរយៈអ៊ីនធើណិតដើម្បីឲ្យមានការចូលទស្សនាអចលនទ្រព្យអ្នកបានច្រើន ផ្សព្វផ្សាយច្រើនមានន័យថាទទួលទទួលបានការចាប់អារម្មណ៏ជាច្រើនពីអតិថិជន។ - គុណសម្បត្តិនៃការប្រើប្រាស់នូវភ្នាក់ងារអចលនទ្រព្យច្រើនគឺមានន័យថាអ្នកកំពុងតែធ្វើការជាមួយមនុស្សជាច្រើន រីឯយុទ្ធសាស្រ្តលក់ក៏មានច្រើនប្រភេទផ្សេងៗពីគ្នា។ វាជាចំណុចសំខាន់អំពីកម្រិតនៃការយល់ដឹងជាច្រើនក៏មានផ្សេងៗគ្នាអំពីវិធីសាស្រ្តនៃការលក់ដែលសាកសមជាមួយអ្នកទិញ។ នេះអាចមានន័យថាព័ត៌មានអំពីអចលនទ្រព្យរបស់អ្នកទៅដល់មនុស្សផ្សេងៗគ្នាជាង អ្វីដែលអ្នកចង់បានទៅទៀតពីព្រោះវាត្រូវបានផ្សព្វផ្សាយជាមួយភ្នាក់ងារអចលនទ្រព្យ និងបណ្ដាញទំនាក់ទំនងជាច្រើន។ - ការជួលការផ្សព្វផ្សាយតាមបណ្ដាភ្នាក់ងារអចលនទ្រព្យមានន័យថាការចរចារទិញបានធ្វើឡើងដាច់ដោយឡែកពីគ្នា។ អ្នកដែលប្រកួតប្រជែងគ្នាមិនមែនជាអ្នកទិញនោះទេប៉ុន្តែគឺភ្នាក់ងារអចលនទ្រព្យតែម្ដង។ ហេតុផលនេះអាចធ្វើឲ្យអ្នកខកចិត្តនៅពេលអ្នកសម្រេចចិត្តលក់អចលនទ្រព្យរបស់អ្នកស្របពេលដែលមានអ្នកទិញផ្សេងទៀតឲ្យតម្លៃខ្ពស់ជាង។ - មួយវិញទៀតការគិតប្រាក់កម្រៃជើងសារភ្នាក់ងារអចលនទ្រព្យខ្លះអាចគិតថ្លៃពីអ្នកតាមតែចិត្តដែលគ្មានតម្លៃមួយច្បាស់ លាស់ ទំាងអស់នេះជាផ្នែកមួយនេៃហានិយភ័យនៃការជ្រើសរើស ភ្នាក់ងារអចលនទ្រព្យតែមួយ។ ផ្សព្វផ្សាយអចលនទ្រព្យរបស់អ្នកជាមួយភ្នាក់ងារអចលនទ្រព្យដែលល្បីឈ្មោះមួយ៖  - មូលហេតុដែលលោកអ្នកផ្សព្វផ្សាយអចលនទ្រព្យជាមួយភ្នាក់ងារអចលនទ្រព្យដែលល្បីឈ្មោះនោះគឺថាពួកគេ មានយុទ្ធសាស្រ្តលក់របស់ពួកគេ ហើយវាគឺជាយុទ្ធសាស្រ្តដ៏ល្អមួយដែលអាចចំណេញពេលវេលានិងថវិកាជាច្រើន។ វាផ្ដោតទៅលើភាពច្បាស់លាស់ដែលលោកអ្នចអាចទទួលបានដំណោះស្រាយដ៏ល្អមួយជាមួយអ្នក ទិញដែលមិនមានភាពស្មុគស្មាញច្រើន។ ការធ្វើដូចនេះផ្ដល់ឱ្យភ្នាក់ងារអចលនទ្រព្យនូវភាពបត់បែនបាន ដើម្បីប្រើសប្រាស់យុទ្ធសាស្រ្តរបស់ពួកគេផ្អែកទៅលើតម្រូវការរបស់អ្នក និងព័ត៌មានត្រឡប់អំពីទីផ្សារបច្ចុប្បន្ន។ - អ្នកអាចជួលអ្នកអាជីពម្នាក់ដែលមានជំនាញសម្រាប់ប្រភេទអចលនទ្រព្យរបស់អ្នកផងដែរវាពិតជាមានសារៈសំខាន់ណាស់ក្នុងការសម្គាល់ឲ្យឃើញថាមនុស្សម្នាក់មានសមត្ថភាពអាចធ្វើបានល្អជាង។ អ្នកត្រូវប្រាកដថាអ្នកជ្រើសរើសភ្នាក់ងារអចលនទ្រព្យបានយ៉ាងត្រឹមត្រូវ។ - ការមានភ្នាក់ងារអចលនទ្រព្យល្អធ្វើឱ្យមានភាពងាយស្រួលដល់អ្នកទិញ ពួកគាត់ពិចារណាអំពីតម្រូវការផ្ទាល់ខ្លួនរបស់គេជាជាងអ្វីទំាងអស់។ ត្រូវប្រាកដធ្វើឲ្យអ្នកទិញមានភាពច្បាស់លាស់ និងផ្តល់ទំនុកចិត្តក៏ដូចជាផ្តល់ភាពងាយស្រួលដល់អ្នកទិញ។  - ភ្នាក់ងារអចលនទ្រព្យដែលល្អពេលខ្លះពួកគេផ្តល់សេវាកម្មគ្រប់គ្រងអចលនទ្រព្យ ប៉ុន្តែភ្នាក់ងារអចលនទ្រព្យខ្លះវិញមិនមានការផ្តល់ជូនសេវាបែបនេះឡើយ។ - សូមចងចាំថាអ្នកក៏មានតួនាទីសំខាន់នៅក្នុងដំណើរការលក់នេះផងដែរ មិនថាអ្នកជ្រើសរើសយកជម្រើសយកភ្នាក់ងារអចលនទ្រព្យណាមួយ តើវិធីសាស្រ្តមួយណាដែលអ្នកគិតថានឹងអត្ថប្រយោជន៍ល្អបំផុតសម្រាប់អ្នក ហើយថាតើការខិតខំប្រឹងប្រែងកម្រិតណាក្នុងការងារមួយនេះគឺអាស្រ័យទៅលើអ្នក។ សូមជ្រើសរើសយកភ្នាក់ងារអចលនទ្រព្យមួយណាដែលអ្នកចង់បាន! អត្ថបទដោយលោក James Whitehead នាយកផ្នែកអត្ថបទនៅក្រុមហ៊ុន Realestate.com.kh ចង់ស្វែងយល់បន្ថែម សូមចូលមើលគេហទំព័រ ​ Realestate.com.khថ្ងៃនេះ ដែលជាគេហទំព័រប្រភពព័ត៌មានសម្រាប់អ្នកទិញ និងលក់អចលនទ្រព្យ ឈានមុខគេក្នុងប្រទេសកម្ពុជា!  
ដំបូន្មានសម្រាប់អ្នកទិញដីនៅក្នុងខេត្តព្រះសីហនុ
ដំបូន្មានសម្រាប់អ្នកទិញដីនៅក្នុងខេត្តព្រះសីហនុ
June 6, 2022, 5:04 p.m.
Property Buyers & Sellers Advice
ខេត្តព្រះសីហនុ ឬជាទូទៅគេស្គាល់ថាជាក្រុងព្រះសីហនុជាខេត្តដែលមានទីតាំងស្ថិតនៅភាគនិរតី នៃប្រទេសកម្ពុជា។ ខេត្តនេះមានចម្ងាយ២៣០គីឡូម៉ែត្រពីរាជធានីភ្នំពេញគ្របដណ្តប់ដោយផ្ទៃដីសរុបចំនួន២,៥៣៦.៦៨គីឡូម៉ែត្រការ៉េ ដែលពីរភាគបីនៃផ្ទៃដីសរុបគ្រប់ដណ្តប់ដោយភ្នំនិងខ្ពង់រាប។ បច្ចុប្បន្ននេះខេត្តព្រះសីហនុបានក្លាយជាផ្នែកមួយយ៉ាងសំខាន់នៃកំណើនសេដ្ឋកិច្ចរបស់ប្រទេស។ ស្ថេរភាពនៃកំណើនសេដ្ឋកិច្ចរបស់កម្ពុជាបានកំពុងទាក់ទាញការវិនិយោគបរទេសឲ្យចូលមកវិនិយោគក្នុងខេត្តនេះ ហើយកត្តាទាំងនេះបានកំពុងជះឥទ្ធិពលដល់ទីផ្សារដីនៅក្នុងតំបន់យ៉ាងខ្លាំង។ ចំពោះហេតុផលទាំងនេះមុនពេលអ្នកទិញដីនៅក្នុងក្រុងព្រះសីហនុ​ ការសំខាន់ត្រូវមានការយល់ដឹងអំពីទីផ្សារក្នុងស្រុកជាមុនដើម្បីធ្វើឱ្យប្រាកដថាអ្នកនឹងទទួលបានការវិនិយោគ​មួយដែលនឹងទទួលផលចំណេញត្រលប់មកវិញ។តើដីនៅក្នុងខេត្តព្រះសីហនុមានលក្ខណៈដូចម្តេច?លោក ដែន សាកល ជានាយកប្រតិបត្តិនៃក្រុមហ៊ុន Universal Real Estate​ នៅក្នុងខេត្តព្រះសីហនុបានលើកឡើងថាដីនៅក្រុងព្រះសីហនុបានចែកចេញជា៣តំបន់ធំៗរួមមាន  ដីកសិកម្ម ដីទីប្រជុំជន និងដីតំបន់ឆ្នេរសមុទ្រ។ដីកសិកម្មសំដៅទៅលើដីក្នុងតំបន់ដែលអ្នកស្រុកកំពុងរស់នៅ និងធ្វើកសិកម្មនៅលើដីរបស់ខ្លួន។ ប្រភេទដីនេះមានទីតាំងស្ថិតនៅឆ្ងាយពីតំបន់ទីប្រជុំជននិងតំបន់ឆ្នេរ។ តម្លៃរ​បស់ដីតំបន់នេះគឺទាបជាងតំបន់ពីរផ្សេងទៀត ទន្ទឹមនឹងនេះដែរដីទីប្រជុំជនមានមនុស្សរស់នៅច្រើន និងស្ថិតនៅជិតតំបនឆ្នេរ ហើយជាទូទៅមានលក្ខណៈអំណោយផលសម្រាប់អាជីវកម្មដោយសារតែតំបន់នេះមានសកម្មភាពពាណិជ្ជកម្មរីកលូតលាស់ច្រើន។ លក្ខណៈនេះធ្វើឱ្យតម្លៃដីខ្ពស់ជាងតម្លៃដីនៅក្នុងតំបន់កសិកម្ម។ ទោះជាយ៉ាងណាការទិញដីនៅតំបន់ប្រជុំជននេះគឺនៅតែមានតម្លៃទាបជាងតំបន់ឆ្នេរ ដែលតំបន់ឆ្នេរជាកន្លែងដែលមានសក្តានុពលសំខាន់សម្រាប់វិស័យទេសចរណ៍ លំនៅដ្ឋាន សណ្ឋាគារ ភោជនីយដ្ឋាន និងសកម្មភាពកម្សាន្តផ្សេងទៀត។លោក សាកល បានលើកឡើងថាពាក់ព័ន្ធទៅនឹងតម្លៃដី​គឺមានភាពខុសប្លែកគ្នាសម្រាប់ដីកសិកម្មគឺមានតម្លៃចាប់ពី៥ទៅ ២៥ដុល្លារក្នុងមួយម៉ែត្រការ៉េ។ ដីទីប្រជុំជនមានតម្លៃជាមធ្យមពី៤០០ទៅ៧០០ដុល្លារក្នុងមួយម៉ែត្រការ៉េចំណែកឯដីតំបន់ឆ្នេរសមុទ្រដែលជាកន្លែងដែលមានសក្តានុពលខ្លាំងគឺមានតម្លៃចាប់ពី៧០០ទៅ១,២០០ដុល្លារក្នុងមួយម៉ែត្រការ៉េ។តើ​នៅក្នុងខេត្តព្រះសីហនុប្រើប្រាស់ប័ណ្ណកម្មសិទ្ធិដីធ្លីប្រភេទអ្វីខ្លះ?លោក សាកលបានឱ្យដឹងថាសម្រាប់ប្លង់កម្មសិទ្ធិកាន់កាប់លើដីធ្លីវិញគឺមានទាំងប្លង់រឹង និងប្លង់ទន់ដែលត្រូវបានប្រើប្រាស់នៅទូទាំងខេត្តទាំងមូលប៉ុន្តែប្លង់ទន់មិនមានសុវត្ថិភាពដូចប្លង់រឹងនោះទេ។ តំបន់មួយចំនួនត្រូវបានការិយាល័យសុរិយោដីចេញប្លង់រឹងឲ្យប្រើប្រាស់ប៉ុន្តែតំបន់ខ្លះមិនទាន់ មានប្លង់រឹងនៅឡើយ ទោះជាយ៉ាងណាដីដែលមានប្លង់ទន់ក៏អាចបំលែងទៅជាប្លង់រឹងវិញបានដែរ។ប្លង់ទន់ជាទូទៅនៅតែត្រូវបានគេប្រើប្រាស់ដោយគ្មានបញ្ហាអ្វីឡើយ ទោះយ៉ាងណាមុនពេលអ្នកទិញទ្រព្យសកម្ម ឬដីណាមួយជាការល្អអ្នកត្រូវសួររកប្លង់រឹង។ ប្រសិនបើមិនមានប្លង់រឹងទេនោះអ្នកត្រូវពិនិត្យមើលជាមួយអ្នកភូមិផ្សេងទៀតនៅក្នុងតំបន់នេះ ដើម្បីធ្វើឱ្យប្រាកដថាអ្នកបានទិញដីដែលមានសុវត្ថិភាព។តើតំបន់ណាដែលអ្នកគួរតែទិញដីនៅក្នុងខេត្តព្រះសីហនុ?លោក សាកល និយាយថា ខេត្តព្រះសីហនុមានស្រុកចំនួន៤ ហើយទីរួមខេត្តមានសង្កាត់ចំនួន៤ដែលមានដូចជាសង្កាត់ ១,២,៣ និង៤។​ សង្កាត់៤គឺនៅឆ្ងាយពីសង្កាត់ចំនួនបីផ្សេងទៀត ប្រសិនបើអ្នកមានចង់ទិញដីវិនិយោគនៅក្នុងសង្កាត់១ អ្នកអាចនឹងចំណាយពេលយូរដើម្បីទទួល បានផលចំណេញត្រឡប់ពីការវិនិយោគរបស់អ្នក។ ចំណែកសង្កាត់ផ្សេងទៀតគឺមានភាពមមាញឹក ពាក់ព័ន្ធនឹងអាជីវកម្ម សកម្មភាពពាណិជ្ជកម្ម និងទេសចរណ៍។ នៅក្នុងសង្កាត់២​, ៣, និង៤ គឺមានភាពងាយស្រួលសម្រាប់ទាំងការរស់នៅ និងលក់ចេញវិញជាពិសេសដីនៅសង្កាត់៤។ ដោយសារតំបន់នេះជាទីតាំងដ៏មានសក្តានុពលសម្រាប់វិស័យទេសចរណ៍។ នៅក្នុងសង្កាត់៤មានឆ្នេរអូរឈើ ទាល ឆ្នេរអូរត្រេះ ឆ្នេរសុខា និងផ្សារលើ។ហេតុអ្វីបានជាអ្នកគួរតែទិញដីនៅក្នុងខេត្តព្រះសីហនុ?ខេត្តព្រះសីហនុគឺមានសក្តានុពលបំផុតសម្រាប់ការវិនិយោគពាក់ព័ន្ធទៅនឹងវិស័យលំនៅដ្ឋាន ឧស្សាហកម្ម អាជីវកម្ម និងទេសចរណ៍។ ដូច្នេះមិនថាអ្នកទិញអចលនទ្រព្យនៅទីនេះសម្រាប់ការរស់នៅ ឬសម្រាប់លក់បន្តនាពេលអនាគតនោះទេ តំបន់នេះគឺពិតជាអាចផ្តល់ផលចំណេញបាន។លើសពីនេះទៀតក្រុងព្រះសីហនុត្រូវបានមើលឃើញថាមានការកើនឡើងនៃការអភិវឌ្ឍលំនៅដ្ឋានថ្មីៗ ជាច្រើនដូចជាគម្រោង៖ D’seaview​ គម្រោង Blue Bay គម្រោង Sunshine Bay គម្រោង Royal Bayview  និងគម្រោង Blue Sky Tower។  ក្រៅពីវិស័យលំនៅដ្ឋាននេះក៏មានការអភិវឌ្ឍន៍ផ្សេងទៀតជាច្រើននៅទីនេះដូចជា៖ គម្រោងពង្រីកកំពង់ផែ គម្រោងក្នុងតំបន់សេដ្ឋកិច្ចពិសេសក្រុងព្រះសីហនុ (SSEZ) គម្រោងព្រលានយន្តហោះ និងវិស័យទេសចរណ៍។ ហើយវាត្រូវបានរំពឹងថាដើម្បីទទួលបាន កាន់តែច្រើនការអភិវឌ្ឍថ្មីមួយឆ្នាំទៅមួយឆ្នាំ។ ហើយគេក៏នៅតែរំពឹងថានឹងមានគម្រោងអភិវឌ្ឍន៍ថ្មីៗជាច្រើនទៀតនឹងបោះទុនវិនិយោគនៅក្នុងខេត្តនេះនៅក្នុងឆ្នាំបន្តបន្ទាប់។លើសពីនេះទៀត សព្វថ្ងៃនេះការធ្វើដំណើរចេញចូលក្នុងខេត្តព្រះសីហនុគឺកាន់តែងាយស្រួលជាមួយនឹងជម្រើសខុសគ្នា ថាតើអ្នកចង់ធ្វើដំណើរតាមផ្លូវជាតិលេខ៤ ឬផ្លូវរថភ្លើងដែលអាចដំណើរដោយផ្ទាល់ទៅកាន់រាជធានីភ្នំពេញ។ កត្តាទាំងអស់នេះបានផ្តល់នូវឱកាសសម្រាប់ការវិនិយោគលើវិស័យដីធ្លីនៅក្នុងខេត្តព្រះសីហនុ។តើជនបរទេសអាចទិញដីនៅក្នុងខេត្តព្រះសីហនុបានដែរឬទេ?បើយោងទៅតាមច្បាប់ភូមិបាលកម្ពុជាជនបរទេសមិនត្រូវបានអនុញ្ញាតកានកាប់ដី និងអចលនទ្រព្យជាមួយដីក្នុងប្រទេស កម្ពុជាបានឡើយលើកលែងតែតាមរយៈប្លង់កម្មសិទ្ធិរួម។  ទោះជាយ៉ាងណាប្លង់ប្រភេទនេះត្រូវបានអនុវត្តន៍សម្រាប់តែអគារសហកម្មសិទ្ធិ ហើយជនបរទេសអាចកាន់កាប់បានតែយូនីតនៅខាងលើជាន់ផ្ទាល់ដីប៉ុណ្ណោះ។ទោះយ៉ាងណាមានករណីលើកលែងមួយចំនួន ដែលជនបរទេសអាចប្រើប្រាស់ ដើម្បីធ្វើជាម្ចាស់ ដីនៅក្នុងប្រទេសកម្ពុជាបាន ដូចជាតាមរយៈការរៀបការជាមួយជនជាតិខ្មែរ ការជួលរយៈពេលវែង ការប្រើប្រាស់ភាគីតំណាងបណ្តាក់ទុនរួមគ្នាជាមួយក្រុមហ៊ុនក្នុងស្រុក ឬការសម្បទាន។ប្រសិនបើអ្នកចង់សិក្សាបន្ថែមទៀតអំពីករណីទាំងនេះសូមមើល ការណែនាំអំពីវិនិ យោគសម្រាប់ជនបរទេស!ច្បាប់ និងនិតិវិធីផ្សេងៗដែលត្រូវដឹងមុនពេលអ្នកទិញដីនៅក្នុងខេត្តព្រះសីហនុមិនថាអ្នកប្រើប្រាស់វិធីសាស្ត្រមួយសម្រាប់រកដីខេត្តព្រះសីហនុនោះឡើយ តែត្រូវប្រាកដថាអ្នកនឹងរកបានដីដែលគ្មានជម្លោះ និងមានការជួលឬទិញ​ដែលអ្នកមិនបានដឹង។​ ប៉ុន្តែវាអាចជាភាពស្មុគស្មាញមួយក្នុងការពិនិត្យមើលយ៉ាងលម្អិតរាល់ចំណុចទាំងនេះ ប្រសិនបើអ្នកគឺជាអ្នកចំណូលថ្មី​ ឬមានបទពិសោធន៍ថ្មីក្នុងវិស័យអចលនទ្រព្យនៅកម្ពុជា។ ជាអនុសាសន៍មួយអ្នកគួររកជំនួយពីភ្នាក់ងារក្នុងស្រុក ដើម្បីជួយអ្នកឱ្យរកអចលនទ្រព្យដ៏ល្អបំផុតមួយ។ ពាក់ព័ន្ធទៅនឹងផ្នែកច្បាប់វិញភ្នាក់ងារអចលនទ្រព្យមានចំណេះដឹងយ៉ាងច្រើនអំពីតំបន់នោះ និងអាចដោះស្រាយរឿងទាំងនោះសម្រាប់អ្នកដូចនេះអ្នកក៏មិនចាំបាច់ឈឺក្បាលជាមួយបញ្ហាទាំងនោះទៀតដែរ៕ ស្វែងរកដីសម្រាប់លក់នៅក្នុងខេត្តព្រះសីហនុតាមរយៈ Realestate.com.kh!
ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តទិញផ្ទះបុរីក្នុងប្រទេសកម្ពុជា
ចំណុចសំខាន់ៗដែលអ្នកត្រូវដឹងមុនពេលសម្រេចចិត្តទិញផ្ទះបុរីក្នុងប្រទេសកម្ពុជា
June 7, 2022, 6:11 a.m.
Home & Living
Property Buyers & Sellers Advice
វិស័យអចលនទ្រព្យកំពុងមានការរីកចម្រើនយ៉ាងលឿនរហ័សនៅក្នុងប្រទេសកម្ពុជា។ ការរីកចម្រើននេញបានបើកមុខទីផ្សារថ្មីសម្រាប់គម្រោងលំនៅដ្ឋាននៅទូទាំងប្រទេស។ ខណៈគម្រោងអភិវឌ្ឍន៍ខុនដូថ្មីៗត្រូវបានគេដាក់ផ្សព្វផ្សាយ​ជាចំណងជើងធំៗនៅលើព័ត៌មានប្រចាំថ្ងៃរបស់កម្ពុជា ជនបរទេសបានដឹងតិចតួចប៉ុណ្ណោះអំពីការអភិវឌ្ឍ បុរីនៅកម្ពុជា។ បុរីគឺលំនៅដ្ឋានបែបសហគមន៍ដែលមានការពេញនិយមខ្លាំងនិងបានកំពុងវ៉ាដាច់ទីផ្សារខុនដូ នេះបើនិយាយពីប្រជាប្រិយភាពក្នុងចំណោមប្រជាជនកម្ពុជាមានជីវភាពថ្នាក់កណ្តាលដែលកំពុងមានការកើនឡើង។កាលពីចុងឆ្នាំ ២០១៨ ក្រុមហ៊ុន Knight Frank បានរកឃើញថាមានបុរីចំនួន ១២៦ គម្រោងដែលមានផ្ទះសរុបចំនួន  ៤៦,១៩៧ ខ្នង។ ចំនួននេះបានកើនឡើងដល់ ៥១,២៧៨ ខ្នងក្នុង ចំណោមបុរីទាំងអស់ ១៣១ គម្រោង នៅត្រឹមឆមាសទីមួយនៃឆ្នាំ២០១៩ ។ ចំនួននេះត្រូវបានគេរំពឹងថានឹងកើនឡើងនៅរយៈពេលប៉ុន្មានឆ្នាំខាងមុខ ខណៈគម្រោងអភិវឌ្ឍបុរីថ្មីចំនួន ១៨ ផ្សេងទៀតត្រូវបានបើកដំណើរសាងសង់នៅក្នុងរយៈពេលដូចគ្នានេះ។ បុរីថ្មីៗទាំង១៨ នេះបានលក់អស់ប្រមាណ ៤៤% រួចរាល់ហើយ។ អ្វីទៅជាបុរី ហើយ កត្តាអ្វីខ្លះធ្វើឲ្យបុរីមានប្រជាប្រិយភាពបែបនេះ?បុរីគឺលំនៅដ្ឋានបែបសហគមន៍ប្រកបដោយលក្ខណៈពិសេសមួយដែលបង្ហាញពីប្រភេទលំនៅដ្ឋានជាច្រើនដែលមានការពេញនិយមក្នុងចំណោមប្រជាជនកម្ពុជា។ ប្រភេទទាំងនេះអាចមានដូចជា៖ ផ្ទះវីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះអាជីវកម្ម និងផ្ទះល្វែងជាដើម។ ប្រភេទលំនៅដ្ឋានខុសៗគ្នាទាំងនេះផ្តល់ជូននូវជម្រើសល្អច្រើនយ៉ាងទាក់ទងនឹងចំនួនជាន់ ចំនួនបន្ទប់ និងតម្លៃ ដើម្បីឆ្លើយតបទៅនឹងតម្រូវការខុសៗគ្នារបស់អ្នកទិញទាំងលក្ខណៈ គ្រួសារ និងអាជីវកម្ម។ដោយសារបុរីត្រូវបើប្រាស់ទីធ្លាធំទូលាយ ទីធ្លានៅក្នុងគម្រោងអភិវឌ្ឍអាចនឹងត្រូវបាន បម្រុងទុកសម្រាប់ធ្វើជា ឧទ្យាន សួនកុមារ ផ្សារ និងហាងលក់រាយ។ លំនៅដ្ឋានបែបសហគមន៍នេះក៏មានបំពាក់នូវប្រព័ន្ធការពារសន្តិសុខ ២៤/៧​ ដោយរួមមានទាំងបុគ្គលិកសន្តិសុខផងដែរ។ តើត្រូវទិញបុរីនៅកន្លែងណាក្នុងប្រទេសកម្ពុជា? យោងតាមជំរឿនប្រជាជននៅឆ្នាំ២០១៩ ប្រជាជនកម្ពុជាជាង ២,០០០,០០០ នាក់ រស់នៅក្នុង រាជធានីភ្នំពេញ។ កត្តានេះធ្វើឱ្យរាជធានីភ្នំពេញក្លាយជាទីក្រុង ដែលមានប្រជាជនច្រើនបំផុត ហើយក្នុងលំនាំដូចគ្នានេះ ការអភិវឌ្ឍបុរីភាគច្រើនកំពុងរីកដុះដាលនៅកម្ពុជា។ប្រហែលជា ៩៥% នៃការអភិវឌ្ឍបុរីគឺស្ថិតនៅក្នុងតំបន់ជាយទីក្រុង នេះដោយសារតែមូលហេតុចម្បងពីរគឺ៖ ទី១ ល្បឿននៃការអភិវឌ្ឍស្ទើរគ្រប់ផ្លូវ ក្នុងរាជធានីភ្នំពេញ ដែលធ្វើឲ្យមិនមានកន្លែងទំនេរសម្រាប់សាងសង់បុរីនៅកណ្តាល ទីក្រុងទៀតឡើយ។ ទី២ ដោយសារល្បឿននៃការអភិវឌ្ឍ វាបានជំរុញឲ្យតម្លៃដីធ្លីនៅតំបន់ជិត កណ្តាលក្រុងកើនឡើងខ្ពស់ ធ្វើឱ្យគម្រោងបុរីមិនអាចវិនិយោគបាន ពោលគឺតំបន់កណ្តាល ក្រុងត្រូវជំនួសដោយគម្រោងពាណិជ្ជកម្ម និងខុនដូធំៗ។ទាក់ទងនឹងការអភិវឌ្ឍន៍បុរី យើងសូមណែនាំគម្រោងបុរីមួយចំនួន ដែលស្ថិតនៅជិតរាជធានីភ្នំពេញ៖បុរី វីអាយភី - សង្កាត់ដង្កោ ខណ្ឌដង្កោបុរី  Lorn City Lotussana - សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យបុរី ការឡាក់ស៊ី 11 - សង្កាត់ស្ពានថ្ម ខណ្ឌដង្កោបុរី វីអាយភី - សង្កាត់ដង្កោ ខណ្ឌដង្កោបុរី  Lorn City Lotussana - សង្កាត់ចោមចៅ ២ ខណ្ឌពោធិ៍សែនជ័យបុរី ការឡាក់ស៊ី 11 - សង្កាត់ស្ពានថ្ម ខណ្ឌដង្កោនៅពេលទីផ្សារបុរីក្នុងរាជធានីភ្នំពេញកាន់តែមានការប្រកួតប្រជែង អ្នកអភិវឌ្ឍន៍បានចាប់ ផ្តើមស្វែងរកកន្លែងផ្សេងទៀតនៅក្នុងប្រទេសកម្ពុជា សម្រាប់គម្រោងនាពេលអនាគត។ សៀមរាបជាទីក្រុងដែលមានប្រជាជនរស់នៅច្រើនជាងគេលំដាប់ទី ២ នៅក្នុងប្រទេស ដែលមានប្រជាជនជាង ១,០០០,០០០ នាក់ (យោងតាមរបាយការណ៍ជំរឿនប្រជាជនឆ្នាំ២០១៩) បានចាប់ផ្តើមឃើញមានគម្រោងបុរីបើកដំណើរការក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ។ការអភិវឌ្ឍបុរីភាគច្រើនត្រូវបានគេមើលឃើញថាបានជំរុញដំណើរការលក់របស់ខ្លួនតាមរយៈការលក់មុនគម្រោង។  ទោះបីជាហាងលក់ទំនិញ និងផ្ទះបុរាណខ្មែរនៅខេត្តសៀមរាបនៅតែ មានប្រជាប្រិយភាពយ៉ាងណាក៏ដោយ ទីផ្សារអចលនទ្រព្យនៅក្នុងទីក្រុងសៀមរាប បានបើកចំហសម្រាប់ការអភិវឌ្ឍអចលនទ្រព្យថ្មីៗ។  ទីផ្សារបុរីនៅក្នុងទីក្រុងវប្បធម៌មួយនេះ កំពុងតែមានការកើនឡើងជារៀងរាល់ឆ្នាំ។ ខាងក្រោមនេះជាគម្រោងបុរីមួយចំនួននៅក្នុងខេត្តសៀមរាប៖គម្រោង ភូមិបាគង- ភូមិបាគង ប្រាសាទបាគងគម្រោង Vnom Empire - អំពិល ប្រាសាទបាគងបុរី Royal Angkor Village - ស្វាយលើ  ស្វាយលើតំបន់មួយទៀតគឺក្រុងព្រះសីហនុ។ ក្រុងព្រះសីហនុមានការរីកចម្រើនផ្នែកពាណិជ្ជកម្ម និងលំនៅដ្ឋានយ៉ាងឆាប់រហ័សចាប់តាំងពីឆ្នាំ២០១៥ ដែលភាគច្រើនផ្តោតលើការអភិវឌ្ឍចម្រុះ។ ទោះជាយ៉ាងណាអ្នកអភិវឌ្ឍន៍បានចាប់អារម្មណ៍ការអភិវឌ្ឍបុរីនៅក្នុងទីក្រុងមួយនេះ នៅពេលដែល គម្រោងផ្លូវល្បឿនលឿនតម្លៃ ២ លានដុល្លារពីភ្នំពេញទៅក្រុងព្រះសីហនុកំពុង ដំណើរការសាងសង់ និងផ្លូវក្នុងក្រុង ៣៤ ខ្សែ តម្លៃ ២៩៤ លានដុល្លារកំពុងត្រូវបានសាងសង់ បានធ្វើឱ្យខេត្តព្រះសីហនុក្លាយជាទិសដៅវិនិយោគដ៏រឹងមាំសម្រាប់កម្ពុជា។សម្រាប់អ្នកស្វែងរកអចលនទ្រព្យ  ដែលចង់បានភាពងាយស្រួលនៅក្នុងទីក្រុង និងចង់បានកន្លែងស្នាក់នៅជិតឆ្នេរសមុទ្រកម្ពុជាផងនោះ យើងសូមណែនាំអ្នកឲ្យមើលគម្រោងបុរី បុរី វីអាយភី ក្រុងព្រះសីហនុ។តើបុរីមានតម្លៃដូចម្តេច? បុរីមានលក្ខណៈខុសគ្នាច្រើនទាក់ទងនឹងតម្លៃ។ នេះភាគច្រើនដោយសារតែលក្ខណៈខុសៗ គ្នានៃបុរី ដែលត្រូវបានផ្តល់ជូន។ ចំពោះការប៉ាន់ស្មានរបស់របាយការណ៍ Knight Frank បានលើកឡើងថាតម្លៃអាចមានចាប់ពី ៧៥០ ដុល្លារទៅ ១,៧០០ ដុល្លារក្នុងមួយម៉ែត្រការ៉េ គិតត្រឹមឆ្នាំ២០១៩។ រីឯតម្លៃដីធ្លីនៅកម្ពុជាក៏កំពុងកើនឡើងឥតឈប់ឈរផងដែរ ដូច្នេះតម្លៃទាំងនេះត្រូវបាន គេរំពឹងថានឹងកើនឡើងថែមទៀតក្នុងពេលអនាគតឆាប់ៗ (២ ទៅ ៣ ឆ្នាំ)។កត្តាដែលជះឥទ្ធិពលដោយផ្ទាល់ ឬដោយប្រយោលដល់តម្លៃបុរីក៏ខុសគ្នាដែរ នេះគឺជាការពិចារណាសំខាន់ៗមួយចំនួនក្នុងការវាយតម្លៃតម្លៃបុរី៖តើបុរីនៅឆ្ងាយប៉ុន្មានទៅមជ្ឈមណ្ឌលពាណិជ្ជកម្មដែលនៅជិតបំផុត? (មជ្ឈមណ្ឌលទិញទំនិញ រោងកុន ធនាគារ ស្ថាប័នរដ្ឋាភិបាល ព្រលានយន្តហោះ ជាដើម ។ ល។)តើមានសេវាកម្មបន្ថែមអ្វីខ្លះនៅក្នុងបុរី? (សួនឧទ្យាន និងទីតាំងរួមសម្រាប់ប្រារព្ធពិធីផ្សេងៗ សួនកុមារ អាងហែលទឹកសាធារណៈ ។ ល។)តើអ្នកអភិវឌ្ឍន៍បានសាងសង់ហេដ្ឋារចនាសម្ព័ន្ធលំនៅដ្ឋានចាំបាច់ដែរឬទេ? (បណ្តាញអគ្គីសនី ប្រព័ន្ធទឹក និងផ្លូវចូល ។ ល។)តើបុរីទាំងមូលជាបុរីដែលមានតម្លៃសមរម្យ / តម្លៃមធ្យម/ តម្លៃខ្ពស់?យើងសុំឲ្យអ្នកពិចារណាកត្តាទាំងនេះ បន្ថែមលើតម្រូវការជាក់លាក់របស់អ្នក នៅពេលទិញបុរី ឬអចលនទ្រព្យណាមួយនៅក្នុងព្រះរាជាណាចក្រកម្ពុជា។ច្បាប់ពន្ធសម្រាប់បុរីសម្រាប់អចលនទ្រព្យគ្រប់ប្រភេទ ដែលមានប័ណ្ណកម្មសិទ្ធិកាន់កាប់រហូត / ប្លង់រឹងក្នុងប្រទេសកម្ពុជា មិនថាអ្នកជាជនជាតិខ្មែរ ឬជនបរទេសទេ អ្នកត្រូវតែបង់ពន្ធលើការផ្ទេរសិទ្ធិ រាល់ពេលដែលអ្នកទិញអចលនទ្រព្យ។ ពន្ធផ្ទេរសិទ្ធិ (ពន្ធប្រថាប់ត្រា) មានអត្រា ៤ ភាគរយ។ ពន្ធលើអចលនទ្រព្យប្រចាំឆ្នាំក៏ត្រូវបានកំណត់លើផ្ទះ ដីធ្លី អគារ ដែលមានតម្លៃលើសពី ១០០,០០០,០០០ រៀល (២៥,០០០ ដុល្លារ) ។ ពន្ធនេះត្រូវបានប្រមូលជារៀងរាល់ឆ្នាំក្នុងអត្រា ០.១% នៃតម្លៃអចលនទ្រព្យ។ ពន្ធនេះត្រូវបានផ្អែកលើតម្លៃដី ផ្ទះ អគារ និងសំណង់ផ្សេងៗ ដែលបានសាងសង់នៅលើដី ដោយកាត់ទឹកប្រាក់ចំនួន ១០០,០០០,០០០ រៀល (២៥,០០០ ដុល្លារ) ពីតម្លៃសរុបនៃអចលនទ្រព្យនោះ។ តម្លៃ (អចលនទ្រព្យ) ដី ផ្ទះ អគារ និងសំណង់ផ្សេងៗទៀត ដែលត្រូវបានសាងសង់នៅលើដី ត្រូវកំណត់ដោយផ្អែកលើតម្លៃទីផ្សារដោយគណៈកម្មាធិការវាយតម្លៃអចលនទ្រព្យដែលបង្កើត ឡើងដោយប្រកាសរបស់រដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ នេះបើយោងតាមនាយកដ្ឋានពន្ធដារ។តើជនបរទេសអាចកាន់កាប់បុរីបានដែរឬទេ?ជនបរទេសត្រូវបានហាមឃាត់មិនឱ្យកាន់កាប់ដីជាកម្មសិទ្ធិស្រប​ច្បាប់បានឡើយនៅក្នុងប្រទេសកម្ពុជា។ នេះបើយោងតាមប្រកាសថ្ងៃទី២៤ ខែឧសភា ឆ្នាំ២០១០។ ដោយសារបុរីគឺជាផ្ទះជាប់ដីតាមច្បាប់ប្រភេទលំនៅដ្ឋានប្រភេទនេះត្រូវបានហាមឃាត់ពីការកាន់កាប់ដោយពលរដ្ឋមិនមែនជាជនជាតិខ្មែរ។ជនបរទេសអាចរៀបការជាមួយជនជាតិខ្មែរ ហើយដាក់ឈ្មោះតាមប្តី ឬប្រពន្ធ ឬទទួលបានសញ្ជាតិខ្មែរតែម្តង​ បន្ទាប់ពីបានបំពេញលក្ខខណ្ឌតម្រូវពីរដ្ឋ។តើប័ណ្ណកម្មសិទ្ធិប្រភេទណា ប្រើប្រាស់សម្រាប់ការកាន់កាប់បុរីនៅក្នុងប្រទេសកម្ពុជា? ជាទូទៅ ប្រទេសកម្ពុជាប្រើប័ណ្ណកម្មសិទ្ធិ ៣ ប្រភេទ។ ទាំងនេះមានដូចជា៖ ប្លង់ទន់ ប្លង់រឹង និងប្លង់រឹងប្រព័ន្ធ (LMAP)។ ដូច្នេះប្រសិនបើអ្នកទិញផ្ទះបុរីណាមួយ វាជាការល្អបំផុត ក្នុងការស្នើសុំម្ចាស់គម្រោងមើលប្លង់រឹងប្រព័ន្ធ ដែលជាប្រភេទប្លង់ចុងក្រោយ និងមានសុវត្ថិភាពបំផុតនៅពេលអនាគត។តើអ្នកត្រូវត្រួតពិនិត្យអ្វីខ្លះនៅពេលទិញបុរីនៅកម្ពុជា?រដ្ឋាភិបាលកម្ពុជាតាមរយៈទីភ្នាក់ងាររបស់ខ្លួនបានចាត់វិធានការដល់អ្នកអភិវឌ្ឍន៍ទាំងឡាយណា ដែលធ្វើខុស ដោយមិនមានឯកសារត្រឹមត្រូវសម្រាប់គម្រោងរបស់ពួកគេ។ ដូច្នេះជាការប្រសើរ អ្នកទិញខ្លួនឯងត្រូវតែត្រួតពិនិត្យផ្នែកច្បាប់ឲ្យបានត្រឹមត្រូវ។ នេះមានអ្នកន័យថា អ្នកជាអ្នកទិញដ៏ឆ្លាតវៃម្នាក់។ នេះគឺជាឯកសារគតិយុត្តសំខាន់ៗចំនួន ៥ ដែលអ្នកត្រូវរកមើលនៅពេលពិនិត្យមើលជាមួយ ម្ចាស់គម្រោងបុរី៖ប្លង់រឹង៖ អ្នកត្រូវមើលប្លង់រឹងពីរប្រភេទនៅពេលទិញបុរី។ ទីមួយគឺជាប្លង់រឹងគម្រោង (ប្លង់មេ) សម្រាប់ការអភិវឌ្ឍន៍បុរីទាំងមូល។ ប្លង់នេះគ្របដណ្តប់លើដីទាំងមូលរបស់គម្រោង។ ទី២ ប្លង់រឹងបំបែកក្បាលដីសម្រាប់ខ្នងផ្ទះនីមួយៗដែលមាននៅក្នុងបុរី។ នេះជាប្រភេទប្លង់កម្មសិទ្ធិឯកជន របស់ផ្ទះនីមួយៗ។ ការអភិវឌ្ឍបុរីស្របច្បាប់គួរតែអាចចេញប្លង់រឹងទាំងពីរនេះដល់អ្នកទិញរបស់ខ្លួន។ ប្រសិនបើពួកគេមិនអាចបង្ហាញឯកសារទាំងនេះបានទេ អ្នកគួរតែពិចារណាឡើងវិញ។ សម្គាល់៖ អ្នកអភិវឌ្ឍន៍ក៏អាចផ្តល់ជូនត្រឹមតែប្លង់ទន់បានដែរ ប្រសិនបើដីមានត្រឹមតែប្លង់ទន់ ប៉ុន្តែវាជាការល្អបំផុត ប្រសិនអ្នកទទួលបានប្លង់រឹង។ការចុះឈ្មោះក្រុមហ៊ុនអភិវឌ្ឍន៍៖ ក្រុមហ៊ុនអភិវឌ្ឍន៍ចាំបាច់ត្រូវចុះឈ្មោះ(នៅក្រសួងពាណិជ្ជកម្ម)ជាមុនសិន ដើម្បីទទួលបានអាជ្ញាប័ណ្ណពីក្រសួងពាណិជ្ជកម្ម និងអាចធ្វើប្រតិបត្តិការបាននៅកម្ពុជា។ នៅពេលដែលគម្រោងមួយមានលិខិតចុះបញ្ជីក្រុមហ៊ុនត្រឹមត្រូវ វាមានន័យថាអ្នកអភិវឌ្ឍន៍ មានសិទ្ធិដំណើរការគម្រោងអភិវឌ្ឍន៍គម្រោងណាមួយបានដោយស្របច្បាប់។ផែនការមេ៖ ដើម្បីអភិវឌ្ឍគម្រោងណាមួយ គេត្រូវតែមានផែនការមេ។ ប្លង់មេនេះនឹងត្រូវត្រួតពិនិត្យ និងអនុម័តដោយក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់។ ផែនការមេរបស់គម្រោង បុរីគឺជាប្លង់មេដ៏សំខាន់របស់គម្រោង។ ប្លង់មេនឹងអាចប្រាប់ថា តើគម្រោងមាន ហេដ្ឋារចនាសម្ព័ន្ធដូចម្តេច និងមានប្លង់លំនៅដ្ឋានដូចម្ត៉េច។ អ្នកអភិវឌ្ឍន៍ដែលអាចទុកចិត្តបាន នឹងអាចបង្ហាញអ្នកអំពីឯកសារមួយនេះ។ អាជ្ញាប័ណ្ណសាងសង់៖ ក្រៅពីផែនការមេ គម្រោងបុរីនោះត្រូវតែមានអាជ្ញាប័ណ្ណសាងសង់ត្រឹមត្រូវដែលចេញដោយ ក្រសួងរៀបចំដែនដីនគរូ​បនីយកម្ម​ និង​សំណង់។   ដើម្បីទទួលបានអាជ្ញាប័ណ្ណនេះគម្រោងត្រូវមានផែនការមេ​មានប្រាក់តម្កល់ ២% ប្រភពប្រាក់ចំណូលច្បាស់លាស់ ដើមទុន មានវត្ថុដាក់ធានា មានប្លង់ និងទ្រព្យផ្សេងៗទៀតដែលជួយគាំទ្រដល់គម្រោងនោះ។អាជ្ញាប័ណ្ណបុរី៖ អាជ្ញាប័ណ្ណបុរីជាឯកសារដ៏សំខាន់មួយទៀតដែលអ្នកត្រូវតែត្រួតពិនិត្យ។ ឯកសារនេះត្រូវបានចេញ និងទទួលស្គាល់ដោយ​​ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ គម្រោងមួយអាចទទួលបានអាជ្ញាប័ណ្ណនេះ មានន័យថាអ្នកអភិវឌ្ឍន៍បានបំពេញនូវតម្រូវការរបស់ក្រសួងទាក់ទងនឹង គុណភាព ការរចនា ផែនការលក់ និងឯកសារសំខាន់ៗផ្សេងទៀត។ តើការទិញបុរីនៅកម្ពុជាជាការវិនិយោគល្អដែរឬទេ?ការវិនិយោគល្អតែងតែផ្អែកលើតម្រូវការដែលបានរំពឹងទុករបស់ទីផ្សារ។ បច្ចុប្បន្នប្រជាជន កម្ពុជាកំពុងត្រូវការផ្ទះកាន់តែច្រើនឡើងៗជារៀងរាល់ឆ្នាំ រីឯតម្លៃដីធ្លីសម្រាប់ការអភិវឌ្ឍបុរីបានមើលឃើញថាបានកើនឡើងគួរឱ្យកត់សម្គាល់ក្នុងរយៈ ពេលប៉ុន្មានឆ្នាំកន្លងមក ជាពិសេសដីនៅតាមជាយក្រុង ទីប្រជុំជន និងតាមបណ្តាយផ្លូវជាតិសំខាន់ៗ នៅតាមទីក្រុងធំៗនៅទូទាំងប្រទេស។ យោងតាមទិន្ន័យពីក្រុមហ៊ុន Knight Frank បានអោយដឹងថា តម្លៃបុរីជាមធ្យមក្នុងឆ្នាំ ២០១៨ គឺ ៧១៥ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េ ហើយចំនួននេះបានកើនឡើងដល់ ៩៤០ ដុល្លារអាមេរិកក្នុងមួយម៉ែត្រការ៉េក្នុងឆ្នាំ ២០១៩។ ការអភិវឌ្ឍបុរីលំដាប់ខ្ពស់បានកើនឡើងខ្ពស់បំផុតជាមួយនឹងតម្លៃចេញលក់នៅឆ្នាំ២០១៨ ប្រហែល ១,២០០ ដុល្លារទៅ ១,៣៥០ ដុល្លារក្នុងមួយម៉ែត្រការ៉េ និងបានកើនឡើងដល់ ១,៧០០ ដុល្លារមួយម៉ែត្រការ៉េក្នុងឆ្នាំ២០១៩ ។កត្តាមួយទៀតដែលត្រូវពិចារណាគឺបុរីដែលកំពុងស្ថិតនៅក្នុងគម្រោងសាងសង់នៅពេល បច្ចុប្បន្ន និងគម្រោងនៅពេលអនាគតផ្សេងទៀត នឹងត្រូវបានសាងសង់បន្ថែមទៀត នៅឆ្ងាយពីមជ្ឈមណ្ឌលនៃទីក្រុង (ជាពិសេសរាជធានីភ្នំពេញ) ។ ដោយសារសក្តានុពលនៃការពង្រីកការអភិវឌ្ឍទៅតំបន់ក្រៅក្រុងយ៉ាងឆាប់រហ័ស គេមើលឃើញថា បុរីដែលបានបង្កើតឡើងថ្មីៗពិតជានឹងកើនឡើងតម្លៃយ៉ាងច្រើននៅក្នុង ឆ្នាំបន្តបន្ទាប់។តើត្រូវបង់ប្រាក់ដោយរបៀបណា នៅពេលទិញបុរីនៅកម្ពុជា? ពាក្យថា“ លុយគឺជាស្តេច” គឺពិតជាត្រឹមត្រូវសម្រាប់ប្រតិបត្តិការទិញលក់អចលនទ្រព្យនៅក្នុង ប្រទេសកម្ពុជា។  ការមានលុយផ្ទាល់ខ្លួនជាសាច់ប្រាក់ វានឹងផ្តល់ឱ្យអ្នកនូវឱកាសក្នុងការទទួលបានការបញ្ចុះតម្លៃ សម្រាប់ការទិញអចលនទ្រព្យនៅកម្ពុជា។ប៉ុន្តែប្រសិនបើស្ថានភាពបច្ចុប្បន្នរបស់អ្នកទាមទារឱ្យអ្នកទិញភ្លាមៗ ដោយមិនមានសាច់ប្រាក់ គ្រប់គ្រាន់ទេ អ្នកអាចជ្រើសរើសយកជម្រើសបង់រំលស់ជាមួយកម្ចីធនាគារ និងស្ថាប័នមីក្រូហិរញ្ញវត្ថុបាន។ ប្រសិនបើអ្នកខ្ចីប្រាក់ដើម្បីទិញផ្ទះ អ្នកអាចស្វែងយកតាមរយៈធនាគារ ABA ធនាគារជីបម៉ុង ធនាគារវឌ្ឍនៈ ធនាគារ Bread Bank និងធនគារជាច្រើនទៀត។ ដើម្បីទទួលបានប្រាក់កម្ចីពីធនាគារអ្នកត្រូវមានប្រាក់ចំណូលប្រចាំខែទៀងទាត់ វត្ថុបញ្ចាំ ប្លង់រឹងនិងអ្នកធានា។ ក្រៅពីនេះក៏មានការសិក្សាពីលទ្ធភាពនៃការសងត្រលប់លម្អិត ដែលនឹងត្រូវធ្វើឡើងដោយធនាគារផ្ទាល់ផងដែរ។ តើអ្នកគួរទិញបុរីមុនគម្រោងនៅកម្ពុជា ដែរឬទេ?ការអភិវឌ្ឍគម្រោងលំនៅជាច្រើននៅក្នុងប្រទេសកម្ពុជាកំពុងរីកដុះដាលជាមួយនឹងយុទ្ធសាស្រ្តលក់ថ្មី “លក់មុនគម្រោង”។ ការលក់មុនគម្រោងមានន័យថាម្ចាស់គម្រោងចាប់ផ្តើមលក់ គម្រោងលំនៅដ្ឋានរបស់ពួកគេមុនពេលគម្រោងចាប់ផ្តើមសាងសង់ ឬកំពុងសាងសង់។ការទិញយូនីតមុនគម្រោងអាចជាគុណសម្បត្តិ៖ អ្នកអាចទទួលបានការបញ្ចុះតម្លៃ អ្នកអាចជ្រើសរើសយូនីតនៅក្នុងគម្រោងបានមុនគេ ហើយថែមទាំងអាចកម្មង់យកការរចនាផ្ទះតាមចំណង់ចំណូលចិត្តរបស់អ្នកបានទៀតផង។ទោះជាយ៉ាងណាក៏ដោយ ការទិញមុនគម្រោងក៏អាចមានហានិភ័យកើតឡើងនៅពេលអនាគត  សម្រាប់អ្នកទិញ មានដូចជា ការសាងសង់ជាប់គាំង ឬការលុបចោលគម្រោងតែម្តង។ ដើម្បីឲ្យអ្នកអាចជៀសផុតពីបញ្ហាបែបនេះ យើងសូមណែនាំអ្នកឲ្យយកចិត្តទុកដាក់ខ្ពស់លើការត្រួតពិនិត្យឯកសារផ្លូវច្បាប់របស់គម្រោងឲ្យបានច្បាស់លាស់ មុនពេលទិញផ្ទះពីគម្រោងណាមួយ៕ ដើម្បីទទួលបានព័ត៌មានថ្មីៗអំពីវិស័យអចលនទ្រព្យនៅក្នុងប្រទេសកម្ពុជា និង ការវិវត្តន៍នានានៅក្នងវិស័យនេះ សូមធ្វើការទាញយកកម្មវិធីប្រើប្រាស់នៅលើទូរស័ព្ទដៃរបស់យើងឥឡូវនេះ។ សម្រាប់កម្មវិធី iOS និង Android។អត្ថបទដោយ
វេទិកាឆ្ពោះទៅមុខកាន់មុខជំនួញដោយពុំមានប្រើដើមទុន
វេទិកាឆ្ពោះទៅមុខកាន់មុខជំនួញដោយពុំមានប្រើដើមទុន
June 6, 2022, 5:04 p.m.
Realestate News
Property Buyers & Sellers Advice
ក្លឹបអ្នកលក់កម្ពុជា The Sales Club of Cambodia (SCC) សូមស្វាគមន៍អ្នកមានទេពកោសល្យទាំងអស់ដែលមានចំណាប់អារម្មណ៍ក្នុងការរៀន និងបង្កើនចំណេះដឹងលើជំនាញផ្នែកលក់នៅវេទិកាខាងមុខនេះ។នៅថ្ងៃទី ១២ ខែមិនា ឆ្នាំ២០១៧ SCC នឹងរៀបចំវេទិកាមួយដែលផ្តោតលើវិស័យអចលនទ្រព្យ។ វេទិកានេះត្រូវប្រារព្ធធ្វើឡើងដោយសហការជាមួយក្រុមហ៊ុន MPM ដែលមានការអញ្ជើញពីដៃគូអភិវឌ្ឍ និងអ្នកវិនិយោគដើម្បីចែករំលែកអំពីគម្រោងសក្តា នុពលការអភិវឌ្ឍនិងវិនិយោគរបស់ខ្លួន។ក្នុងឱកាសនេះយើងបានអញ្ជើញលោកចាន់ ស៊ី នាយកប្រតិបត្តិក្រុមហ៊ុន 5S Realty Group, លោក Charles C. Villa នាយកគ្រប់គ្រងទូទៅក្រុមហ៊ុន LHC Cambodia Investment Co. Ltd យើងក៏បានអញ្ជើញលោក James Whitehead, Director of Realestate.com.kh គេហទំព័រឈានមុខគេនៅក្នុងប្រទេសកម្ពុជាដើម្បីធ្វើបទបង្ហាញស្តីពីសក្តានុពលទីផ្សារអចលនទ្រព្យនៅ ក្នុងប្រទេសកម្ពុជាសព្វថ្ងៃនេះ។នៅចុងបញ្ចប់វេទិកានេះយើងលើកទឹកចិត្តឲ្យអ្នកចូលរួមបន្តការសិក្សា និងអភិវឌ្ឍន៍ខ្លួនឲ្យក្លាយជាអ្នកលក់ឯករាជ្យសម្រាប់ គម្រោងនានា។តាមដានព័ត៌មានអចលនទ្រព្យចុងក្រោយបំផុតតាមរយៈ Realestate.com.kh