ហេតុអ្វីដីធ្លីមិនបានប្រើប្រាស់ក៏ត្រូវបង់ពន្ធ? នេះជាមូលហេតុ !
ហេតុអ្វីត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់?
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ស្វែងរកតាមរយៈអចលនទ្រព្យ
ស្វែងរកតាមរយៈទីតាំង
ហេតុអ្វីត្រូវបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់?
ពន្ធលើដីធ្លីមិនបានប្រើប្រាស់ ត្រូវបានបង្កើតឡើងដោយច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ១៩៩៥ ដែលប្រកាសឱ្យប្រើដោយព្រះរាជក្រមលេខ ១១ ន.ស ៩៤ ចុះថ្ងៃទី៣១ ខែធ្នូ ឆ្នាំ១៩៩៤ និងដាក់ឱ្យអនុវត្តចាប់ពីឆ្នាំ១៩៩៦ ។
លោក រស់ សារ៉ាក់ ប្រធានការិយាល័យពន្ធអចលនទ្រព្យ នៃនាយកដ្ឋានពន្ធចលនទ្រព្យ និងអចលនទ្រព្យ នៃអគ្គនាយកដ្ឋានពន្ធដារ បានថ្លែងឱ្យដឹងថា ពន្ធលើដីធ្លីមិនបានប្រើប្រាស់ បង្កើតឡើងក្នុងគោលបំណងទប់ស្កាត់រូបភាពនៃការទិញដីប្រើប្រាស់ហើយដោយរងចាំតម្លៃឡើងថ្លៃដោយលក់យកកម្រៃលើស និងជំរុញការប្រើប្រាស់ដីធ្លីឱ្យសមស្របនឹងការអភិរវឌ្ឍ និងបង្កើនសកម្មភាពសេដ្ឋកិច្ច ដើម្បីបង្កើនកំណើនការងារ និងជាគុណប្រយោជន៍ថវិកាថ្នាក់ក្រោមជាតិ ។

លោកបន្តថា ការប្រមូលពន្ធលើដីធ្លីមិនបានប្រើប្រាស់នេះ គឺត្រូវប្រមូលនៅទូទាំងប្រទេសដោយកំណត់លើដីដែលមានសំណង់ ឬគ្មានសំណង់ ស្ថិតនៅក្នុងទីក្រុងនានា និងក្នុងតំបន់ទាំងឡាយ ដែលកំណត់ដោយគណៈកម្មការវាយតម្លៃដីមិនបានប្រើប្រាស់ ដូចមានចែងនៅក្នុងសេចក្តីសម្រេចលេខ០០៧ ចុះថ្ងៃទី ២៩ ខែ ធ្នូ ឆ្នាំ ២០០៥ ។
កម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋដែលស្នើសុំបង់ពន្ធដីធ្លីមិនបានប្រើប្រាស់ត្រូវធ្វើការចុះបញ្ជី ឬធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យដោយភ្ជាប់មកជាមួយនូវសំណុំឯកសារដូចខាងក្រោម ៖
ដោយឡែក ក្នុងករណីអចលនទ្រព្យដែលស្នើសុំបង់ពន្ធធ្លាប់បានចុះបញ្ជី និងបានធ្វើបច្ចុប្បន្នភាពព័ត៌មានអចលនទ្រព្យក្នុងប្រព័ន្ធគ្រប់គ្រងទិន្នន័យរបស់អគ្គនាយកដ្ឋានពន្ធដាររួចហើយ នោះកម្មសិទ្ធិករនៃដីជាប់ពន្ធ ឬអ្នកជួលដីពីរដ្ឋគ្រាន់តែភ្ជាប់មកនូវប័ណ្ណសម្គាល់ការបង់ពន្ធអចលនទ្រព្យ ឬបង្កាន់ដៃបញ្ជាក់ការបង់ប្រាក់ពន្ធដែលបានបង់ឆ្នាំចាស់ មករដ្ឋបាលសារពើពន្ធធ្វើការវាយតម្លៃ និងបោះពុម្ពលិខិតប្រកាសបង់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ចេញពីប្រព័ន្ធរបស់អគ្គនាយកដ្ឋានពន្ធដារដើម្បីបង់បន្ត ។
បច្ចុប្បន្នអគ្គនាយកដ្ឋានពន្ធដារមិនទាន់បានអនុញ្ញាតឱ្យបង់ប្រាក់ពន្ធនៅតាមរយៈ GDT Taxpayer App នៅឡើយនោះទេ អ្នកជាប់ពន្ធលើដីធ្លីមិនបានប្រើប្រាស់ទាំងអស់ អាចទៅបង់ពន្ធនៅតាមសាខាពន្ធដារខេត្តដែលអចលនទ្រព្យនោះស្ថិតនោះ ហើយប្រសិនបើអចលនទ្រព្យនោះស្ថិតនៅក្នុងរាជធានីភ្នំពេញ អ្នកជាប់ពន្ធអាចទៅបង់ពន្ធនៅអគ្គនាយកដ្ឋានពន្ធដារបាន ប៉ុន្តែនៅពេលខាងមុនអាចនឹងមានដោយសារកំពុងស្ថិតក្នុងដំណាក់កាលសិក្សានៅឡើយ ៕

តួលេខទាំងនោះមកពីការផ្សាយផ្ទាល់ ធ្វើបច្ចុប្បន្នភាពរាល់ថ្ងៃ។ ចាប់ផ្តើមស្វែងរកនៅទីនេះ។
ស្វែងរកផ្ទះទាំងអស់ ›