+855 92 92 1000
Logo
តាមពិតអញ្ចឹងសោះ ! នេះជាទំហំ និងប្រភេទដីដែលត្រូវខ្នាតអាចគាស់លុយបានរាប់ម៉ឹនដល់លានដុល្លារ
Updated on: September 25, 2023, 7:26 a.m.
Published on: September 25, 2023, 7:26 a.m.

តាមពិតអញ្ចឹងសោះ ! នេះជាទំហំ និងប្រភេទដីដែលត្រូវខ្នាតអាចគាស់លុយបានរាប់ម៉ឹនដល់លានដុល្លារ


ការវិនិយោគដីធ្លីត្រូវចេះស្វែងរកទីតាំងល្អៗទើបអាចទទួលបានផលចំណេញខ្ពស់ ប៉ុន្តែបើពឹងតែលើការជ្រើសរើសទីតាំងតែមួយមុខនៅមិនទាន់គ្រប់គ្រាន់នោះទេ ។ ពោលត្រូវតែពិចារណាទៅលើទំហំ និងប្រភេទនៃដីធ្លីដែលអ្នកវិនិយោគត្រូវតែគិតគូរ ព្រោះថាបើមានទីតាំងល្អហើយ គួបផ្សំជាមួយនឹងទំហំ និងប្រភេទល្អទៀត នោះប្រាកដណាស់ដីធ្លីនោះនឹងមានភាពងាយស្រួលក្នុងការលក់ចេញ ។

បើយើងចង់ទិញដីក្នុងក្រុង តើទិញដីលំនៅឋាន ឬដីពាណិជ្ជកម្ម ? ជាទូទៅដីពាណិជ្ជកម្មងាយស្រួលលក់ចេញ ព្រោះមានតម្រូវការសាងសង់ និងអភិវឌ្ឍន៍ច្រើនជាង។ អ៊ីចឹងតើទំហំប៉ុន្មានដែលសមរម្យ? បើយើងទិញដីនៅទីប្រជុំជន ឧទាហរណ៍នៅបឹងកេងកង តំបន់ហ្នឹងទិញទំហំ ២០ ម៉ែត្រ x ៣០ ម៉ែត្រ ឬ ៣០ ម៉ែត្រ x ៤០ ម៉ែត្រគឺទំហំល្អ។ ដោយសារដីទំហំហ្នឹងគេអាចធ្វើទៅជាផ្ទះល្វែង សណ្ឋាគារ ឬធ្វើជាអគារពហុបំណងផ្សេងទៀតបានស្រួល ។ នេះបើយោងតាមការឱ្យពីលោក សន សៀប ដែលជាប្រធានសមាគមអ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជា ។  

លោក សន សៀប បន្ដថា បើយើងទិញដីសម្រាប់ផ្ទះ ឬហាង យ៉ាងហោចណាស់ទិញឲ្យបាន ២ ល្វែង។ ១ល្វែងជួលបានតិច ២ ល្វែងគឺល្មមដែលគេអាចជួលបើកអាជីវកម្មខ្នាតមធ្យម និងខ្ពស់ ឬធ្វើជាក្រុមហ៊ុន ធ្វើជាសាខាធនាគារនិងផ្សេងៗបាន ។

លោកបន្ថែមថា ដីនៅក្នុងក្រុង ឬតំបន់ដែលអភិវឌ្ឍន៍រួចហើយនេះមានតម្លៃថ្លៃបើធៀបទៅដីនៅតំបន់កំពុងអភិវឌ្ឍន៍ និងដីនៅតំបន់ត្រៀមអភិវឌ្ឍន៍ ប៉ុន្ដែវានៅតែជាជម្រើសទី១សម្រាប់ការវិនិយោគ ៕

Comments