+85561 777 090
Logo

Realestate News

ខុនដូ B.T.S៖ សហគមន៍សុខដុម
ខុនដូ B.T.S៖ សហគមន៍សុខដុម
June 6, 2022, 5:05 p.m.
Realestate News
ពួកយើងនៅការិយាល័យលក់ខុនដូ B.T.S ក្នុងខណ្ឌឬស្សីកែវជាមួយ លោក អ៊ុក ច័ន្ទដារ៉ាវុធ ដែលជានាយកផ្នែកទីផ្សារ និងលក់របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែគ្រុបហើយពួកយើង និងស្វែងយល់អំពីគម្រោងដ៏អស្ចារ្យនេះទំាងអស់គ្នា។១. ប្រាប់ខ្ញុំអំពីទីតាំងរបស់គម្រោង   គម្រោងអភិវឌ្ឍន៏ខុនដូ B.T.S ស្ថិតនៅក្រោមការអភិវឌ្ឍន៍របស់ក្រុមហ៊ុនបុរីវីឡាទួលសង្កែ គម្រោងនេះទទួលបានការសាទរពីអតិថិជនរបស់ខ្លួនគួរឲ្យកត់សម្គាល់  គម្រោងនេះមានទីតាំងស្ថិតនៅខណ្ឌឬស្សីកែវ។ គម្រោងបុរីវីឡាទួលសង្កែមានផ្តល់ជូននូវគម្រោងវីឡាផងដែរ ដែលមានទំហំខុសៗគ្នាតបតាមតម្រូវការដែលអតិថិនជនត្រូវការ។ លំនៅដ្ឋាននីមួយៗត្រូវបានធ្វើឡើងដោយអ្នកជំនាញខាងសំណង់ជាមួយនឹងគុណភាពនិងការតុបតែងបែបទាន់សម័យដ៏ស្រស់ស្អាតនិងការយកចិត្តទុកដាក់យ៉ាងម៉ត់ច៉ត់។ប្រភេទលំនៅដ្ឋានរបស់ក្រុមហ៊ុនមានដូចជា៖ វីឡាទោល វីឡាភ្លោះ វីឡាកូនកាត់ ផ្ទះល្វែង និងខុនដូក្រុមគ្រួសារនឹងមានជម្រើសដើម្បីជ្រើសរើសប្រភេទវីឡាដែលពួកគេគិតថាសាកសម្យ។២. តើមានប្រភេទយូនីតអ្វីខ្លះ? ហើយមានតម្លៃប៉ុន្មាន?មានលំនៅដ្ឋានជាង១៧៤យ៉ូនីតដែលអាចរកទិញបានហើយមានទំហំផ្សេងៗគ្នា។ គម្រោងបុរីវីឡាទួលសង្កែត្រូវបានធ្វើឡើងដោយក្រុមអ្នកជំនាញ និងបញ្ចប់ការសាងសង់ដោយឧបករណ៏សាងសង់ដែលមានគុណភាពខ្ពស់ដែលផ្តល់នូវទំនុកចិត្ត និងផ្តល់នូវលំនៅដ្ឋានស្តង់ដាសម្រាប់អ្នក។ ខុនដូ B.T.S មានតម្លៃចាប់ពី ៤០,០០០ដុល្លារ ក្នុងមួយយូនីតហើយមានបន្ទប់១ជាមួយទំហំ៥០ម៉ែត្រការ៉េឡើងទៅ(មានទំហំបន្ទប់ផ្សេងៗគ្នាតាមតម្រូវការ)។ វាជាគម្រោងដែលសាងសង់ដោយភាពឆ្លាតវៃតែមួយគត់ហើយមានពន្លេចនូវភាពប្រណិតគ្រប់យូនីតទំាងអស់។៣. តើគម្រោងនេះចាប់ផ្ដើមលក់នៅពេលណា?ត្រឹមតែរយៈពេលបីខែបន្ទាប់ពីការដាក់លក់ ប្រហែល៣០ភាគរយរបស់គម្រោងត្រូវបានលក់ចេញ។ លទ្ធផលនេះបានបង្ហាញឱ្យឃើញថាគម្រោងនេះទទួលបានទំនុកចិត្តយ៉ាងខ្លំាងពីអ្នកបញ្ជាទិញអន្តរជាតិ និងអ្នកទិញក្នុងតំបន់។៤. តើកន្លែងចតយានយន្តមានលក្ខណៈយ៉ាងណាដែរ?គម្រោងខុនដូ B.T.S ផ្ដល់នូវផាសុកភាពគ្រប់លំនៅដ្ឋាន ចំនួនចំណតរថយន្តមាន៨៥ភាគរយនៃយូនីតលំនៅដ្ឋាន ហើយជាកន្លែងដែលមានសុវត្ថិភាពទៀតផង  នេះជាចំណតដែលមានចំនួនច្រើនបំផុតបើធៀបទៅនឹងគម្រោងអគារខ្ពស់ៗដទៃទៀត។៦. តើមានការផ្ដល់ប្រាក់កម្ចីទិញ ឬមានវិធីសាស្រ្តផ្សេងទៀតដែរឬទេ?ពួកយើងមិនមានការផ្ដល់ប្រាក់កម្ចីជាមួយធនាគារនោះទេ ប៉ុន្តែយើងមានវិធីសាស្ត្រពិសេសជំនួសវិញសម្រាប់អ្នកដែលចាប់អារម្មណ៏និងគម្រោងខុនដូ B.T.S។ អ្នកអភិវឌ្ឍន៏ផ្ដល់នូវជម្រើសដ៏ល្អដែលតម្រូវឱ្យអតិថិជនបង់ប្រាក់ត្រឹម៦៦០ដុល្លាក្នុងមួយខែ ដោយគ្នានការប្រាក់ ឬប្រាក់កក់នោះឡើយ។៧.លក្ខណៈពិសេសរបស់គម្រោងទីតាំងរបស់គម្រោងខុនដូ B.T.S គឺជាទីតំាងដ៏អំណោយផលបំផុត! គឺស្ថិតនៅក្នុងខណ្ឌឬស្សីកែវ ហើយវាក៏ស្ថិតនៅជិតតំបន់ពាណិជ្ជកម្ម ដែលជិតផ្លូវធំ ស្ថាប័នរដ្ឋាភិបាល ផ្សារទំនើប ក្លឹបកីឡា ធនាគារ មន្ទីរពេទ្យ សាលារៀន និងកន្លែងកម្សាន្ត។ ជាងនេះទៅទៀតវាស្ថិតនៅជិតផ្សារទូលសង្កែតែម្ដង។ជាងនេះទៅទៀតវាជម្រុញឱ្យមានស្តង់ដានៃការរស់នៅខ្ពស់តាមរយៈយូនីតដែលមានគ្រឿងសង្ហារឹមទំនើបៗប្រៀបបានទៅនឹងសណ្ឋាគារលំដាប់ផ្កាយ៥។ គម្រោងខុនដូ B.T.S  ផ្ដល់នូវសេវាកម្មជាច្រើនរួមមានដូចជា៖ អាងហែលទឹក សូណា កន្លែងហាត់ប្រាណ ផ្សារ និងក្លឹបកីឡាវាយកូនហ្គោល។៨.តើសំណួរមួយដែលខ្ញុំគួរតែសួរអ្នក ជាសំណួរអ្វីទៅ? ហេតុអ្វីបានជាគម្រោងនេះល្អជាងគម្រោងដទៃទៀត? នៅពេលដែលអតិថិជនបានមកទស្សនាផ្ទះគម្រូរបស់គម្រោងខុនដូ B.T.S. ពួកគេបានចាប់អារម្មណ៏នឹងគុណភាពរបស់ខុនដូនេះយ៉ាងខ្លំាង។ យើងបានផ្ដោតសំខាន់ទៅលើគុណភាព និងស្ដង់ដានៃការស់នៅដ៏ល្អបំផុតសម្រាប់គ្រួសារ។ នេះជាគម្រោងទី៣ហើយបន្ទាប់ពីគម្រោងផ្សេងៗទៀតដែលទទួលបានជោគជ័យតួយ៉ាងគម្រោង បុរីវីឡាទួលសង្កែជាដើម។  អតិថិជននឹងចាប់អារម្មណ៏ ចំពោះ គម្រោងនេះពីព្រោះតែវាផ្ដល់នូវភាពស្ងប់សុខ និងតម្លៃនៃការរស់នៅយ៉ាងប្រណិត។ លំនៅដ្ឋានពិតជាសំខាន់ណាស់សម្រាប់មនុស្សគ្រប់រូប ដូច្នេះប្រសិនបើយើងសម្រេចិត្តទិញផ្ទះ យើងត្រូវតែពិចារណាឲ្យល្អិតល្អន់។ ដោយពិចារណាទៅលើលំនៅដ្ឋានដ៏ល្អបំផុតប្រកបដោយសុវត្ថិភាព និងភាពសុខដុមរមនាក្នុងការរស់នៅយ៉ាងពិតប្រាកដ! ស្វែងរកតារាងអចលនទ្រព្យB.T.S Condominiumនៅទីនេះតាមរយៈ realestate.com.khClick here to download your free copy!
ការទិញដីរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
ការទិញដីរបស់ជនបរទេសនៅក្នុងប្រទេសកម្ពុជា ជាមួយលោក Grant Fitzgerald ក្នុងកម្មវិធី Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ប័ណ្ណកម្មសិទ្ធិដីធ្លីគឺជាជម្រើសដ៏ពេញនិយមដើម្បីឈានចូលក្នុងទីផ្សារអចលនទ្រព្យកម្ពុជា ជនបរទេសមួយចំនួនមិនបានដឹងទេថាពួកគេអាចប្រើមធ្យោបាយផ្សេងទៀតដើម្បីក្លាយជាម្ចាស់កម្មសិទ្ធិទ្រព្យនោះបាន ឬយ៉ាងហោចណាស់អាចគ្រប់គ្រងបាននូវអចលនទ្រព្យនិងដី។ លោក Grant Fitzgerald ដែលជានាយកប្រចាំប្រទេសរបស់ក្រុមហ៊ុនសេវាកម្មអចលនទ្រព្យឯករាជ្យបានអោយដឹងក្នុងបទសម្ភាសន៏ជាមួយ Realestate.com.kh ថាមានមធ្យោបាយផ្សេងៗទៀតដែលជនបរទេសអាចទិញ ដីក្នុងប្រទេសកម្ពុជាបាន។ ជនបរទេសអាចទិញដីក្នុងប្រទេសកម្ពុជាបានតាមរយៈភាគីតំណាង៖ទោះបីជាមាហានិភ័យជាងការទិញដោយឈ្មោះរបស់អ្នកផ្ទាល់ក៏ដោយ លោក  Fitzgerald បាននិយាយថាមធ្យោបាយដ៏ល្អបំផុតដើម្បីឱ្យជនបរទេសអាចទិញដីក្នុងប្រទេសកម្ពុជាបានគឺការ ទិញតាមរយៈភាគីតំណាង។លោកបានពន្យល់ថា “អ្វីដែលសំខាន់ ភាគីតំណាងដើរតួរជាអ្នកទិញអចលនទ្រព្យឱ្យជនបរទេស។ ប៉ុន្តែប័ណ្ណកម្មសិទ្ធិត្រូវដាក់ជាឈ្មោះជាជនជាតិខ្មែរ។”ប៉ុន្តែគាត់បានបញ្ជាក់ទៀតថាមានវិធានការដែលមានសុវត្តិភាពដែលជនបរទេសទទួលយក ដើម្បីការពារការវិនិយោគរបស់ពួកគេ។លោកនិយាយថាអ្នកត្រូវមានឯកសារបួនសំខាន់ៗក្នុងនាមជាជនបរទេសដែលទិញអចលនទ្រព្យតាមរយៈ ភាគីតំណាង មានដូចជា៖ ទី១កិច្ចសន្យាអ៊ីប៉ូតែក ទី២ កិច្ចសន្យាខ្ចីប្រាក់ ទី៣ កិច្ចសន្យាជួល ទី៤ កិច្ចសន្យាសន្តិសុខ។ ១.កិច្ចសន្យាអ៊ីប៉ូតែក៖លោកបានពន្យល់ថាកិច្ចសន្យាអ៊ីប៉ូតែកគឺជាកិច្ចសន្យាដែលបានចុះបញ្ជីតាមរយៈសង្កាត់ ហើយផ្ទេរឈ្មោះអ្នកទិញទៅធនាគារ ដែលការខ្ចីប្រាក់អភិវឌ្ឍន៍អចលនទ្រព្យដោយជនជាតិខែ្មរ ទាល់តែមានការអនុញ្ញាតពីភាគីជនបរទេស។២.កិច្ចសន្យាខ្ចីប្រាក់៖ទន្ទឹមគ្នានេះលោកបាននិយាយថាកិច្ចសន្យាកម្ចីគឺជា “ក្រដាសកម្ចីមួយដែលមានកាប្រាក់ក្នុងអំឡុងពេលមួយ” ហើយត្រូវបានធ្វើឡើងដោយភាគីសងខាងទាំងជនបរទេសនិងភាគីតំណាង។៣.កិច្ចសន្យាជួល៖លោកបានបន្តថាកិច្ចសន្យាជួល “គឺការផ្ដល់សិទ្ធិអោយជនបរទេសរស់នៅលើអចលនទ្រព្យនោះ” ក្នុងកិច្ចសន្យាជួលមានរយៈពេលចាប់ពី៥០ឆ្នាំឡើងទៅ។៤.កិច្ចសន្យាសន្តិសុខហើយកិច្ចសន្យាសន្តិសុខជាទូទៅជាការដាក់ចេញនូវកាតព្វកិច្ច និងការកំណត់រវាងភាគីទាំងពីរ។ តើប័ណ្ណកម្មសិទ្ធិប្រភេទណាដែលជនបរទេសអាចកាន់កាប់បានតាមរយៈភាគីតំណាង?លោក Fitzgerald បានពន្យល់យ៉ាងច្បាស់ថា តាមរយៈភាគីតំណាងនេះ ជនបរទេសអាចកាន់កាប់ អចលនទ្រព្យឬប័ណ្ណកម្មសិទ្ធិណាមួយក៏បាន។ លោកនិយាយថា វាជាការរៀបចំឯកសារឲ្យមានត្រឹមត្រូវ និងមានសុវត្ថិភាព នៅពេលដែលការរៀបចំបានត្រឹមត្រូវ វាពិតជាមានសុវត្ថិភាព និងមានប្រសិទ្ធភាពទៀតផង។”តើស្ថាប័នជំនួញអាចកាន់កាប់ដីនៅក្នុងប្រទេសកម្ពុជាបានដែរឫទេ?លោក Fitzgerald បាននិយាយថាគឺអាចទៅរួចក្នុងការកាន់កាប់ដី ក្នុងនាមជាក្រុមហ៊ុននៅក្នុងប្រ ទេសកម្ពុជាតាមដំណើរការស្រដៀងទៅនឹងភាគីតំណាងដែរប៉ុន្តែជនបរទេសត្រូវតែកំណត់ពីប្រភេទអាជីវកម្មឱ្យបានច្បាស់លាស់ ដែលត្រូវធ្វើតាមរយៈមេធាវី។ទាំងនេះត្រូវបានគេហៅថាក្រុមហ៊ុនដែលកាន់កាប់ដីធ្លី។លោកបានពន្យល់ថាជនជាតិកម្ពុជាម្នាក់មានសិទ្ធិកាន់កាប់៥១ភាគរយនៃភាគហ៊ុនក្រុមហ៊ុនទាំងមូល ប៉ុន្តែក៏មានឯកសារច្បាប់ដែលស្ថាប័នជំនួញភាគីបរទេសទាំងនេះអាចប្រើប្រាស់ ឲ្យទទួលបានសិទ្ធិ និងអំណាច ក្នុងការសម្រេចផ្សេងៗ បើទោះបីជាពួកគេមានកាន់ភាគហ៊ុនត្រឹមតែ៤៩ភាគរយក៏ដោយ។ស្វែងរក និងសិក្សានូវការណែនាំសំខាន់ៗក្នុងការទិញអចលនទ្រព្យតាមរយៈភាគីតំណាងក្នុងប្រទេស កម្ពុជា!  Click here to download your free copy!
គម្រោងសាងសង់ផ្លូវ និងស្ពាន ​​​៣កន្លែងសំខាន់ៗនឹងចាប់ផ្តើមនៅឆ្នាំ២០១៧
គម្រោងសាងសង់ផ្លូវ និងស្ពាន ​​​៣កន្លែងសំខាន់ៗនឹងចាប់ផ្តើមនៅឆ្នាំ២០១៧
June 6, 2022, 5:06 p.m.
Events & Announcements
Realestate News
នៅក្នុងការចុះទស្សនកិច្ចផ្លូវរដ្ឋនៃសាធារណៈរដ្ឋប្រជាមានិតចិនមកកាន់ប្រទេសកម្ពុជា រយៈពេលពីរថ្ងៃ នៅថ្ងៃទី ១៣ និង ១៤ ខែតុលាឆ្នាំ២០១៦កន្លងទៅនេះ ដែលមានវត្តមានចូលរួមដ៏ខ្ពង់ខ្ពស់ពីនាយករដ្ឋមន្ត្រីប្រទេសកម្ពុជា និងប្រធានាធិបតីនៃប្រទេសចិន។ដំណើរទស្សនៈកិច្ចនេះកម្ពុជាសម្រេចបាននូវកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នាចំនួន ៣១ ចំណុចទាក់ទងនឹងវិស័យផ្សេងៗគ្នារួមមាន ការពង្រឹងកិច្ចសហការអន្តរជាតិ សេដ្ឋកិច្ច និងហិរញ្ញវត្ថុ (ពាណិជ្ជកម្ម) ពន្ធដារ ការអនុវត្តន៍ច្បាប់ ឧស្សាហកម្ម និងសិប្បកម្ម ប្រព័ន្ធធារាសាស្រ្ត ហេដ្ឋារចនាសម្ព័ន្ធ ការគ្រប់គ្រងធនធានទឹក និងបរិស្ថាន។   ជាមួយគ្នានោះដែរនៅរសៀលថ្ងៃទី ១៤ ខែតុលា ឆ្នាំ២០១៦ លោកទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុលរដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើគម្រោងសាងសង់ចំនួន៣សំខាន់ៗជាមួយភាគីចិន ដែលគ្រោងនឹងចាប់ផ្តើមសាងសង់នៅឆ្នាំ២០១៧ខាងមុខ។ គម្រោងទាំងបីដែលនឹងចាប់ផ្តើមថ្មីនេះមានដូចជា៖   គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ គម្រោងស្តារឡើងវិញនូវផ្លូវជាតិលេខ១១ អ្នកលឿង-ថ្នល់ទទឹង និងគម្រោងស្ពានឆ្លងទន្លេមេគង្គក្រូចឆ្មារ-ស្ទឹងត្រង់ ។គម្រោងផ្លូវល្បឿនលឿនពីភ្នំពេញទៅកាន់ក្រុងព្រះសីហនុ៖សម្រាប់គម្រោងនេះជាប្រភេទគម្រោងដែលនឹងដំណើរការសាងសង់ និងគ្រប់គ្រងដោយក្រុមហ៊ុនឯកជន មុននឹងផ្ទេរជូនរាជរដ្ឋាភិបាល ហើយនឹងត្រូវអភិវឌ្ឍន៍ដោយក្រុមហ៊ុនសាងសង់ស្ពានថ្នល់របស់ចិន China Road & Bridge Corporation (CRBC)។គម្រោងនេះគ្រោងនឹងចំណាយទឹកប្រាក់ដ៏ច្រើនសន្ធឹកសន្ធាប់ប្រមាណជាង ១,៩០០ លានដុល្លារ នេះបើតាមការលើកឡើងរបស់លោករដ្ឋមន្ត្រី ស៊ុន ចាន់ថុល។  គម្រោងផ្លូវជាតិលេខ ១១ អ្នកលឿង-ថ្នល់ទទឹង៖  គម្រោងស្តារឡើងវិញនូវផ្លូវជាតិដែលមានស្រាប់គឺផ្លូវជាតិលេខ១១ចេញពីអ្នកលឿងទៅថ្នល់ទទឹង អភិវឌ្ឍន៍ដោយក្រុមហ៊ុនគ្រប់គ្រងការសាងសង់ក្វាងចូវវ៉ានអាន។ គម្រោងនេះនឹងចំណាយទឹកប្រាក់ប្រមាណ៩៨លានដុល្លារអាមេរិកលើផ្លូវដែលមានប្រវែង៩៦,៤៨១គីឡូម៉ែត្រនិងតួផ្លូវមានទំហំទទឹង១១ម៉ែត្រ។គម្រោងសាងសង់ស្ពាន ឆ្លងកាត់ទន្លេមេគង្គ ក្រូចឆ្មារ-ស្ទឹងត្រង់៖ចំណែកគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេមេគង្គ នៅក្នុងស្រុកក្រូចឆ្មារខេត្តត្បួងឃ្មុំទៅស្រុកស្ទឹងត្រង់ខេត្តកំពង់ចាម គម្រោងនេះនឹងត្រូវចំណាយថវិការសរុបជិត ៥៧ លានដុល្លារសហរដ្ឋអាមេរិក ជាមួយនឹងស្ពានដែលមានប្រវែង ១,១៣១ ម៉ែត្រ ដែលមានទំហំទទឹង ១៣.៥០ ម៉ែត្រ។សូមបញ្ជាក់ផងដែរថា ជាមួយនឹងគម្រោងសាងសង់ស្ពាន់ដដែលនេះ ក៏មានគម្រោងត្រួតពិនិត្យលើបច្ចេកទេស ដែលជាគម្រោងមួយផ្សេងទៀតដើម្បីត្រួតពិនិត្យលើគម្រោងសាងសង់ស្ពានមួយនេះ ដែលនឹងត្រូវសហការគ្នាក្នុងការសាងសង់ជាមួយក្រុមហ៊ុនគ្រប់គ្រងការសាងសង់ក្វាងចូវវ៉ានអាន។សម្រាប់លទ្ធផលទាំង៣១ចំណុចនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង និងអនុសារណៈយោគយល់គ្នារវាងកម្ពុជា-ចិន ក្នុងចំណោមនោះក៏នូវមានការព្រមព្រៀងមួយចំនួនទៀតផងដែរ ដែលបានផ្តោតទៅលើវិស័យអចលទ្រព្យដែលនឹងត្រូវ ធ្វើការអភិវឌ្ឍន៍ក្នុងជំហានបន្តបន្ទាប់នៅពេលអនាគតដូចជា៖លិខិតប្តូរសារស្តីពីគម្រោង សាងសង់អាគារពេទ្យមិត្តភាពកម្ពុជា-ចិនកិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ័នចិនសម្រាប់គម្រោងសាងសង់ផ្លូវជាតិលេខ៥១កិច្ចព្រមព្រៀងសម្បទានសម្រាប់ការអភិវឌ្ឍអាកាសយានដ្ឋានអន្តរជាតិសៀមរាប-អង្គរកិច្ចព្រមព្រៀងឥណទានសម្បទានជាប្រាក់យ័នចិនសម្រាប់គម្រោងសាងសង់ផ្លូវក្រវ៉ាត់ក្រុងទី២កិច្ចព្រមព្រៀងពិធីសារ សម្រាប់គម្រោងរោងចក្រអគ្គិសនីដើរដោយធ្យូវថ្ម ៤៥០មេហ្គាវ៉ាត់ នៅក្រុង ព្រះសីហនុ    តាមដានព័ត៌មានអំពីវិស័យហេដ្ឋារចនាសម្ព័ន្ធតាមរយៈRealestate.com.khClick here to download your free copy!
ការសាងសង់លំនៅដ្ឋានសម្រាប់សហគមន៏ក្រីក្រ
ការសាងសង់លំនៅដ្ឋានសម្រាប់សហគមន៏ក្រីក្រ
June 6, 2022, 5:05 p.m.
Realestate News
ទោះបីជាមានការប្រកាសនាពេលថ្មីៗថាមានគម្រោងអភិវឌ្ឍន៍ធំៗនៅក្នុងប្រទេសកម្ពុជាផ្ដោតទៅលើគម្រោងប្រភេទ “លំនៅដ្ឋានដែលមានតម្លៃសមរម្យ” សម្រាប់អ្នកមានជីវភាពមធ្យម ក៏ដូចជាប្រជាជនដែលមានជីវភាពក្រីក្រនៅតែមានគម្លាតយ៉ាងខ្លាំងនៅឡើយនៅក្នុងទីផ្សារលំនៅដ្ឋាន ជាពិសេសនៅតាមតំបន់ជនបទក្រីក្រ ក៏ដូចជានៅពេលដែលប្រជានជននៅតាមជនបទផ្លាស់ប្តូរទៅទីក្រុងក្នុងគោលបំណងស្វែងរកការងារធ្វើ។ ខណៈដែលតម្លៃដីបន្តកើនឡើងខ្ពស់ត្រដែតក្នុងទីក្រុង នោះធ្វើឲ្យតម្រូវការប្រភេទលំនៅដ្ឋានដែលមានតម្លៃទាបសម្រាប់អ្នកមានជីវភាពក្រីក្រត្រូវបានរុញច្រានឲ្យកាន់តែឃ្លាតឆ្ងាយពីឱកាសរស់នៅក្នុងលំនៅដ្ឋានសមរម្យមួយ។អង្គការក្រៅរដ្ឋាភិបាលចំនួន២កំពុងតែស្វែងរកវិធីសាស្រ្តដើម្បីដោះស្រាយបញ្ហានេះ ហើយបានរកឃើញនូវគន្លឹះសាមញ្ញមួយគឺការសហការគ្នា និងការបង្កើតវប្បធម៏នៃការសន្ទនារវាងវិស័យឯកជន វិស័យសារធារណៈ  និងអង្គការក្រៅរដ្ឋាភិបាល។អង្គការ Habitat ជាអង្គការអន្តរជាតិដែលមានវត្តមានក្នុង៧០ប្រទេសលើពិភពលោកកំពុងតែស្វែងរកវិធីសាស្រ្តដើម្បីកាត់បន្ថយភាពគ្មានលំនៅដ្ឋាន និងភាពក្រីក្រនៅលើពិភពលោក។លោក Kif Nguyen ដែលជាអគ្គនាយករបស់អង្គការលំនៅដ្ឋានប្រចាំប្រទេសកម្ពុជាបានបញ្ជាក់ថា “ការស្រាវជ្រាវបង្ហាញថា មានលំនៅដ្ឋានប្រហែល២លានខ្នងក្នុងប្រទេសកម្ពុជាមិនទាន់ឆ្លើយតបទៅនឹងស្តង់ដារស់នៅ ទាំងស្ថានភាពរស់នៅ អាយុកាលសំណង់ ប្រព័ន្ធទឹក អនាម័យ និងទំហំដី។ លំនៅដ្ឋានក្រោមស្តង់ដាគឺជាបញ្ហាសំខាន់មួយដែលធ្វើឲ្យមានការរាំងស្ទះដល់ការអភិវឌ្ឍន៍ ប្រកបដោយនិរន្តភាពនៅក្នុងប្រទេស ដោយសារតែលំនៅដា្ឋនមិនមានស្តង់ដាត្រឹមត្រូវគឺជាផលវិបាកតែមួយមុខប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងជាឫសគល់នៃភាពក្រីក្រផងដែរ។ លើសពីនេះទៅទៀតលោក Kif Nguyen បាននិយាយថា “យោងតាមគោលនយោបាយលំនៅដ្ឋានជាតិឆ្នាំ២០៣០ កម្ពុជាត្រូវការលំនៅដ្ឋានចំនួន១,១លានខ្នងទៀតដើម្បីបំពេញតម្រូវការ ហើយតម្រូវការដ៏ច្រើនលើសលុបនេះ នៅតែត្រូវការបន្ថែមទៀតសម្រាប់ប្រជាជនក្រីក្រជាពិសេសនៅតាមតំបន់ប្រជុំជន។”ក្នុងពេលជាមួយគ្នានេះដែរ Building Trust International ឫអង្គការទំនុកចិត្តអន្តរជាតិ ជាអង្គការដែលបានចុះបញ្ជីក្នុងចក្រភពអង់គ្លេស បានផ្ដល់ជំនួយនៃការច្នៃម៉ូតលំនៅដ្ឋានដល់សហគមន៏ និងជាលក្ខណៈបុគ្គលដែលមានតម្រូវការលំនៅដ្ឋាន។ លោក David Cole ដែលជាអគ្គនាយកប្រតិបត្តិរបស់អង្គការ Building Trust International ប្រចាំប្រទេសកម្ពុជាមានជំនឿថា “លំនៅដ្ឋានគឺជាកន្លែងសម្រាប់គ្រួសារ និងការវិនិយោគជាលក្ខណៈសហគមន៍ក្នុងតំបន់សម្រាប់រយៈពេលវែងបន្ទាប់ពីគម្រោងបញ្ចប់ទៅ តាមរយៈការច្នៃម៉ូតលំនៅដ្ឋានទៅតាមកម្រឹតនីមួយៗ ក្នុងទម្រង់ជាការផ្ដល់ការងារ និងការបណ្ដុះបណ្ដាល។”នៅក្នុងប្រទេសកម្ពុជា អង្គការទាំងពីរនេះបានផ្ដល់ជំនួយគាំទ្រជាដំណោះស្រាយនៃការសាងសង់លំនៅដ្ឋាន ដែលមាននិរន្តភាព ដែលអាចឆ្លើយតបនឹងតម្រូវការដែលកំពុងតែកើនឡើងនៅតំបន់ប្រជុំជននៃជនបទក្រីក្រ។ អង្គការក៏ជម្រុញឱ្យមានការអភិវឌ្ឍសហគមន៏តាមរយៈការផ្តល់ប្រាក់កម្ចីទិញផ្ទះដល់អ្នកដែលមានប្រាក់ចំណូលទាប និងលើកទឹកចិត្តគាំទ្រលើគម្រោងរបស់ពួកគេទាំងវិស័យឯកជននិងរដ្ឋ។គម្រោងថ្មីមួយដែលអង្គការ Habitat  និង អង្គការ Building Trust បានសហការគ្នាក្នុងប្រទេសកម្ពុជាក្នុងការរៀបចំ និងការអនុវត្តនូវគម្រោងមួយដែលមានឈ្មោះថា “Framework Housing” ដែលជាគម្រោងលំនៅដ្ឋានមានសេ្ថរភាព និងមានតម្លៃសមរម្យ ដែលលំនៅដ្ឋានទំាងនោះត្រូវសាងសង់ពីដើមឫស្សី និងឈើដែលមានក្នុងតំបន់ដោយគិតតម្លៃសមរម្យពីពលរដ្ឋត្រឹមតែ ២, ៥០០ដុល្លាប៉ុណ្ណោះ។តម្លៃថោកក៏ពិតមែនប៉ុន្តែមានភាពច្នៃប្រឌិតខ្ពស់  លំនៅដ្ឋានទាំងនេះត្រូវបានធ្វើឡើងសម្រាប់ប្រជាជនកម្ពុជា។ បង្អួចអាចមានខ្យល់ចេញចូលគ្រប់គ្រាន់នៅក្នុងផ្ទះ ហើយដំបូលផ្ទះដាក់ទ្រេតចុះដែលធ្វើឲ្យទឹកអាច ហូរបានលឿន។ផែនការរចនា និងការសាកល្បងជំហានទីមួយរបស់គម្រោង “Framework House” បានបញ្ចប់រួចរាល់ហើយបច្ចុប្បន្នអង្គការទាំងពីរកំពុងតែអនុវត្តផែនការបន្ទាប់  គឺគម្រោងលំនៅដ្ឋានដែលមានច្រើនជាន់សម្រាប់តំបន់ទីក្រុង។ ក៏ប៉ុន្តែ ដើម្បីឱ្យគម្រោងនេះជោគជ័យបានដោយរលូនអង្គការទាំងពីរយល់ឃើញថា ការជួយជ្រោមជ្រែងពីវិស័យឯកជន និងវិស័យសាធារណៈគឺមានភាពចាំបាច់។  យោងទៅតាមលោក Nguyen បានឱ្យដឹងថារដ្ឋាភិបាលបានផ្ដល់ជំនួយ និងបានបង្ហាញឆន្ទៈមួយចំនួនដើម្បីឱ្យការសហការគ្នាកាន់តែជិតស្និតជាងនេះទៀត។ ជាក់ស្តែងនៅខេត្តបាត់ដំបងអង្គការ Habitat បានធ្វើការជាមួយអាជ្ញាធរក្នុងតំបន់ដើម្បីជួយសម្រួលផ្តល់កម្មសិទ្ធិកាន់កាប់ដីធ្លីដល់គ្រួសារដែលបានរស់នៅលើដីរដ្ឋជាច្រើនឆ្នាំមកហើយ។ទោះបីជាដំណើការនៃការទទួលបានដីកាន់កាប់ដោយស្របច្បាប់គឺគ្រាន់តែជាជំហ៊ានដំបូងរបស់គម្រោងអភិវឌ្ឍន៏លំនៅដ្ឋានដោយនិរន្តរភាព។ លោក Nguyen បាននិយាយទាំងភាពសោកស្តាយថា “វាមិនងាយស្រួលនោះទេ ប៉ុន្តែយើងត្រូវតែខិតខំប្រឹងប្រែងធ្វើវាឲ្យបាន។”បន្ទាប់ពីគ្រួសានីមួយៗ ទទួលបានប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លី អង្គការ Habitat នឹងជួយនៅកន្លែងអភិវឌ្ឍន៍លើគម្រោងលំនៅដ្ឋានផ្ទាល់ និងជួយគម្រោងហេដ្ឋារចនាសម្ព័ន្ធដូចជា ផ្លូវ និងប្រព័ន្ធលូជាដើម។លោក Nguyen បានបន្ថែមថា “ជំនួយឬទុនបម្រុងដីធ្លីគឺជាគន្លឹះដ៏សំខាន់មួយ យើងអាចសាងសង់លំនៅដ្ឋានមានគុណភាពដែលមានតម្លៃសមរម្យ ដូចដែល Habitatបានធ្វើនៅទូទាំងពិភពលោក ប៉ុន្តែនៅពេលដែលតម្លៃដីកើនឡើងនៅតំបន់ប្រជុំជន យើងត្រូវការជំនួយពីវិស័យឯកជន និងវិស័យសាធារណៈ ដើម្បីឱ្យទទួលបានទីតាំងសមរម្យ និងតម្លៃអាចឱ្យអ្នកដែលមានចំណូលទាបអាចទទួលយកបាននៅក្នុងទីផ្សារ។”តាមរយៈគម្រោង “ដីសម្បទាន” ដែលចូលរួមដោយភាគីទំាង៣ លោក Nguyen មានជំនឿយ៉ាងមុតមាំថាប្រជាជនកម្ពុជាទាំងអស់អាចទទួលបានស្ដង់ដារស់នៅដ៏ល្អមួយ។ អង្គការក្រៅរដ្ឋាភិបាលមានសមត្ថភាពបច្ចេកទេសគ្រប់គ្រាន់ទាក់ទងទៅនឹងគម្រោងលំនៅដ្ឋានសម្រាប់សហគមន៍ ហើយវិស័យឯកជនមានប្រាក់គ្រប់គ្រាន់ ចំណែកឯរដ្ឋាភិបាលមានដី។ ប្រសិនបើយើងចង់បង្កើតឱ្យមានវប្បធម៏សន្ទនានិងសហការគ្នា រវាងវិស័យទាំងបីនេះយើងអាចផ្លាសប្តូរស្ថានភាពបច្ចុប្បន្នបាន ហើយគ្រប់គ្នាអាចទទួលបានភាពជោគជ័យ។ការអភិវឌ្ឍន៏ទីផ្សារគឺជាចំណងមិត្តភាពផ្សេងទៀតដែលអង្គការលំនៅដ្ឋាអន្តរជាតិអាចឈរនៅប្រទេសកម្ពុជាបាន ជាអង្គការជួយដល់គ្រួសារដែលមានប្រាក់ចំណូលទាបក្នុងការទទួលបានប្រាក់កម្ចីទិញផ្ទះ។លោកបាននិយាយថា “យើងបានជួយគ្រួសារជាង៦០០០គ្រួសារដើម្បីឱ្យទទួលបានប្រាក់កម្ចីទិញផ្ទះកាលពីឆ្នាំកន្លងទៅ ប៉ុន្តែដោយមានជំនួយពីរដ្ឋាភិបាលកើនឡើងហើយ យើងមានសក្ដានុពលផ្តល់កម្ចីទិញផ្ទះដើម្បីជួយដល់ពួកគេ។ វាជាទីផ្សារដែលអាចសម្រេចបាន និងការរួមចំណែកធំបំផុត ប៉ុន្តែវាតម្រូវឱ្យមានការយល់ដឹងនិងការអប់រំកាន់តែច្រើនទៅកាន់ប្រជាជនដែលមានជីវភាពថ្នាក់ទាប និងនៅក្នុងឧស្សាហកម្មមីក្រូហិរញ្ញវត្ថុ។”លោក Cole និយាយថា “ក្នុងប្រទេសកម្ពុជាមានក្រុងធំៗ៣ដែលមានប្រជាជនរស់នៅច្រើនដូចជា ក្រុងភ្នំពេញ បាត់ដំបង និងក្រុងសៀមរាប ដែលមានសហគមន៏រស់នៅច្រើនស្រាប់នឹងត្រូវការចំណែកដីជំនួយបម្រុងទុកសម្រាប់សាងសង់លំនៅដ្ឋានដែលមានតម្លៃទាប ឫតំបន់ដែលមានកំណើនប្រជាជនច្រើននាពេលបច្ចុប្បន្ន តាមការប៉ាន់ស្មានតម្លៃដីនឹងកើនឡើងខ្ពស់។លោក Cole និយាយថា “បើនិយាយអំពីការវិនិយោគលំនៅដ្ឋានដែលមានតម្លៃទាបពួកយើងមានភាពរីករាយ ប៉ុន្តែក្នុងករណីប្រសិនបើមិនមានការជួយទំនុកបម្រុងពីរដ្ឋាភិបាលតម្លៃរបស់យ៉ូនីតនៅក្នុងគម្រោងនេះនៅតែមានតម្លៃមួយខ្ពស់ដដែល នេះមិនរាប់បញ្ចូលនូវប្រាក់ឈ្នួលកម្មករ និងថ្លៃសេវាសំខាន់ៗនៅឡើយផង ដូចនេះពួកគេអាចនឹងធ្វើការស្នើកម្ចី វាជាហេតុនាំឲ្យមានការជំពាក់បំណុល និងបញ្ហាសង្គមនឹងអាចកើតមានឡើង។”លោក Cole បញ្ជាក់ទៀតថា “ប្រសិនបើគម្រោងលំនៅដ្ឋានមានគុណភាពដែលមានតម្លៃសមរម្យ ត្រូវបានសាងសង់ដោយជោគជ័យនៅតំបន់ដូចជា ទីក្រុងភ្នំពេញ យើងជឿថារដ្ឋាភិបាលត្រូវតែផ្ដល់ទាំងដីជាទុនបម្រុងដើម្បីធ្វើគម្រោងនេះ ឬក៏ផ្ដល់ដីនិងអគារក្រោមជំនួយរបស់អង្គការក្រៅរដ្ឋាភិបាលដូចជា អង្គការ Building Trust និងអង្គការ Habitat ដែលត្រូវចំណាយថ្លៃជួលថេរសងទៅដល់រដ្ឋាភិបាលវិញ ចំណាយលើការថែរក្សា និងកសាងគម្រោងខាងមុខទៀត។”  លោក Cole និយាយថា “ប្រសិនបើរដ្ឋាភិបាលដាក់គម្រោងនេះជាគម្រោងអាទិភាព នេះនឹងមានក្រុមហ៊ុនវិនិយោគបរទេស និងដៃគូឯកជន និងរដ្ឋមកវិនិយោគមន្ថែមទៀត។” ស្វែងរកអចលនទ្រព្យនៅប្រទេសកម្ពុជាតាមរយៈ Realestate.com.kh
ភាពខុសគ្នាសំខាន់ៗអំពីប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ជាមួយលោកGrant Fitzgerald នៅ Realestate.com.khTV
ភាពខុសគ្នាសំខាន់ៗអំពីប័ណ្ណកម្មសិទ្ធិដីធ្លីនៅកម្ពុជា ជាមួយលោកGrant Fitzgerald នៅ Realestate.com.khTV
June 6, 2022, 5:06 p.m.
Realestate News
ក្នុងរយៈពេលពីរទសវត្សកន្លងមក ទម្រង់ផ្សេងគ្នានៃប័ណ្ណកម្មសិទ្ធិដីធ្លីបានកើតមានឡើង។ ប្រតិបត្តិ ការ បានធ្វើឲ្យមានការផ្លាស់ប្តូរបណ្តើរៗដែលជាលទ្ធផលបែបនេះ។ លោក Grant Fitzgerald អ្នកគ្រប់គ្រងប្រចាំប្រទេសរបស់របស់ក្រុមហ៊ុន IPS កម្ពុជា ផ្តល់នូវទស្សនខ្លះៗ ទៅលើប្រភេទ នៃប្លង់កម្មសិទ្ធិ មួយក្នុងអំឡុងពេលជជែកពិភាក្សារបស់លោកជាមួយនឹង Realestate.com.kh ក្នុងពេលថ្មីៗនេះ។ប្លង់ទន់នៅកម្ពុជា៖ លោក Fitzgerald បានលើកឡើងថា ប្លង់ទន់គឺជាទម្រង់ទូទៅុមួយនៃកម្មសិទ្ធិកាន់កាន់។ ប្រមាណជា ៨៥ ភាគរយនៃអចលនវត្ថុទាំងអស់នៅក្នុងប្រទេសកម្ពុជា ត្រូវបានកាន់កាន់តាមរយៈប្លង់ទន់ និងត្រូវ បានចុះបញ្ជីទាំងនៅសង្កាត់ និងខណ្ឌ ដែលមានតែក្រុមប្រឹក្សា និងថ្នាក់ស្រុកទទួលស្គាល់ប៉ុណ្ណោះ។ លោកបានលើកឡើងទៀតថាប្លង់ទន់ត្រូវបានផ្ទេរក្នុងពេលតិចជាង១០ ថ្ងៃ និងមានតម្លៃទាប។ប្លង់រឹងនៅកម្ពុជា៖លោក Fitzgerald បានពន្យល់ថា ប្លងរឹង គឺជា “ទម្រង់នៃប័ណ្ណកម្មសិទ្ធិកាន់កាប់រឹងមាំមួយនៅក្នុងប្រ ទេសកម្ពុជា។”  ប្លង់រឹងបានចុះបញ្ជីនៅថ្នាក់ជាតិ តាមរយៈក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំ ណង់។ ការផ្ទេរប្លង់រឹងគឺត្រូវធ្វើនៅការិយាល័យសុរិយោដី និងជាធម្មតាត្រូវចំណាយពេល ១២ សប្តាហ៍ទើបរួចរាល់។  អ្នកត្រូវបង់ពន្ធលើការផ្ទេរ ៤ភាគរយ។ប្លង់រឹងប្រភេទLMAP នៅកម្ពុជា៖លោក Fitzgerald បានពន្យល់ថា ប្លង់រឹង LMAP ឬ “ប្លង់រដ្ឋបាលនិងការគ្រប់គង់ដីធ្លី” បានចូលជា អត្ថិភាពនៅក្នុងឆ្នាំ ២០០២ ដោយមានជំនួយពីធនាគារពិភពលោក។ លោកបាននិយាយថាគម្រោង នេះត្រូវបានបង្កើតឡើង “ជាមួយនឹងគំនិតនៃការពង្រឹងគុណភាពនៃ ព័ត៌មានពីប្លង់កម្មសិទ្ធិនៃអចលន ទ្រព្យនៅក្នុងប្រទេសកម្ពុជា។”ដូចគ្នានេះដែរ ថ្លៃសេវាលើការផ្ទេរ និងរយៈពេល គឺស្ទើរតែដូចគ្នារវាងប្លងរឹងប្រភេទLMAP និងប្លង់រឹង។ ភាពខុសគ្នាគឺត្រង់ថាប្លងរឹងប្រភេទ LMAP គឺមានការកំណត់ដោយប្រព័ន្ធ GPS និងប្លង់ប្រភេទនេះមានគោលបំណងឆ្ពោះទៅរកទីតាំងភូមិសាស្រ្តនៅតាមជនបទ។ប័ណ្ណសហកម្មសិទ្ធិ “ប័ណ្ណកម្មសិទ្ធិរួម”លោក Fitzgerald បានពន្យល់ថា “ប័ណ្ណកម្មសិទ្ធិកាន់កាប់រួម ប្រើបានសម្រាប់ជនបរទេស ដែលអ្នក ដទៃទៀតមិនអាចប្រើបា្រស់បាន។” លោកបានលើកឡើងថា ប័ណ្ណកម្មសិទ្ធិរួមមានគុណសម្បត្តិជាក់ លាក់ជាច្រើន។ ក្នុងចំណោមលក្ខណៈសម្បត្តិទាំងនេះគឺជាការរឹតបណ្តឹងកម្មសិទ្ធិបរទេសឲ្យមានត្រឹម តែ ៧០ភាគរយនៃអគារ ដែលមិនឲ្យជាប់ជាន់ផ្ទាល់ដីទេ។ ចំណុចនេះអាចត្រូវអនុវត្តសម្រាប់តែការ សាងសង់អគារបន្ទាប់ពីឆ្នាំ ២០១០ និងមិនគួរសាងសង់ក្នុងចម្ងាយ ៣០ គីឡូម៉ែត្រពីព្រំដែននៃប្រ ទេសណាមួយទេ។ប័ណ្ណកម្មសិទ្ធិរួម ក៏បានទទួលស្គាល់នៅក្រសួងរៀបចំដែនដីនគរូបនីយកម្ម និងសំណង់ផងដែរ។ ហើយទាំងពេលវេលា និងថ្លៃសេវានៃការផ្ទេរប្លង់ គឺស្រដៀងគ្នាទៅប្លង់រឹងនិងប្លង់រឹងប្រភេទ LMAP។សូមស្វែងរក អចលនទ្រព្យរបស់ក្រុមហ៊ុន IPS សម្រាប់លក់ និងជួល ថ្ងៃនេះ!  Click here to download your free copy!
J-Tower 3 - News Banner KH
គម្រោង Royal one៖ ក្រុមហ៊ុន  Royal Group​  បញ្ចេញគម្រោងដែលមានកម្ពស់៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស
គម្រោង Royal one៖ ក្រុមហ៊ុន Royal Group​ បញ្ចេញគម្រោងដែលមានកម្ពស់៦២ជាន់ស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្ស
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
ព័ត៌មានលំអិតអំពីការងើបឡើងទីផ្សារដែលទាក់ទងនឹងគម្រោងអភិវឌ្ឍថ្មីមួយនៅចំកណ្ដាលទីក្រុងភ្នំពេញ។ Royal one គឺជាគម្រោងរបស់ក្រុមហ៊ុន Royal Group (Cambodia) ដែលមានគម្រោងអភិវឌ្ឍន៍អគារភ្លោះដែលមានកម្ពស់៦២ជាន់។ អគារភ្លោះកម្ពស់៦២ជាន់នេះស្ថិតនៅតាមបណ្ដោយមហាវិថីព្រះមុនីវង្សនៅទល់មុខរូបសំណាក់ព្រះគនេសហើយមានទេសភាពល្អស្រស់ស្អាតនៅចំកណ្ដាលទីក្រុងទៀតផង។ភាពច្នៃប្រឌិត និងការរចនាម៉ូតរបស់គម្រោង Royal One ដោយមានអគារភ្លោះពីរស្ថិតនៅក្នុងដីដែលបានកំណត់មួយ សាងសង់នៅលើផ្ទៃដីដែលមានការអនុញ្ញាតសាងសង់ត្រឹមត្រូវ ដែលស្ថិតនៅតាមបណ្ណោយមហាវិថីព្រះមុនីវង្សនៅជិតផ្សារថ្មី និងអគារកាណាឌីយ៉ា។ ជាន់ទីមួយរបស់អគារទាំងពីរត្រូវធ្វើជាការិយាល័យហើយជាន់ទី២ជាសណ្ឋាគារនិងជាអគារលំនៅដ្ឋាន។  មានហាងលក់ទំនិញផ្សេងៗនឹងត្រូវបានសាងសង់ឡើងផងដែរហើយក៏មានជាន់មួយចំនួនទៀតសម្រាប់ជាចំណតរថយន្តផងដែរ។បើនិយាយពីសោភ័ណភាពវិញ អ្នកអភិវឌ្ឍន៍ប្រើប្រាស់ឧបករណ៍ទំនើបៗក្នុងគោលបំណងដើម្បីឱ្យអគារមើលទៅមានភាពទាន់សម័យនិងភាពរឹងមំា។ ពួកគេក៏មានគម្រោងសាងសង់ទឹកធ្លាក់នៅចន្លោះ អគារទាំងពីរផងដែរ បន្ថែមពីនេះទៅទៀតពួកគេមានបំណងប្រែក្លាយអគារទាំងពីរជា(សំណង់អគារប្រវត្តិសាស្រ្តទៀតផង)។  តម្លៃខុនដូទំនើបត្រូវបានគេព្យាករណ៏ថាមានតម្លៃប្រហែល ៣,៥០០ក្នុងមួយម៉ែត្រការ៉េ។ គម្រោងសាងសង់ការអភិវឌ្ឍ The Royal One នឹងចាប់ផ្ដើមសាងសង់ក្នុងឆ្នាំ២០១៧ ហើយរំពឹងថាសាងសង់រួចរាល់នៅចុងឆ្នាំ២០២១។អំពីអ្នកអភិវឌ្ឍន៍គម្រោង The Royal Oneក្រុមហ៊ុន The Royal Group គឺជាក្រុមហ៊ុនវិនិយោគចម្រុះមួយដែលមានបុត្រសម្ព័នក្រុមហ៊ុនផ្សេងៗគ្នា ដែលបោះទុនវិនិយោគពាសពេញឧស្សាហកម្មក្នុងប្រទេសកម្ពុជាមានដូចជា៖ ទូរគមនាគមន៏ ធនាគារ រមណីយដ្ឋាន ការអប់រំ ប្រព័ន្ធផ្សព្វផ្សាយ ធានារ៉ាប់រង ពាណិជ្ជកម្ម អចលនទ្រព្យ និងកសិកម្ម។ ក្នុងចំណោមគម្រោងជោគជ័យជាច្រើនពួកគេបានវិនិយោគទៅលើ សេវាកម្មអាផាតមិន Embassy Palace គម្រោង Northbridge គម្រោងខុនដូ North Park គម្រោងរមណីដ្ឋាន Royal Park ក្នុងខេត្តសៀមរាប សណ្ឋាគារកាំបូឌីយ៉ាណា  កាស៊ីណូ និងសណ្ឋាគារ Titan King និង គម្រោងផ្លូវរថភ្លើង Royal Railway។សូមធ្វើការទាក់ទងព័ត៌មានបន្ថែមអំពីគម្រោងនេះ!Click here to download your free copy!
ទស្សនាវដ្ដីអចលនទ្រព្យកម្ពុជាលេខទី២បានចេញផ្សាយហើយ!!!
ទស្សនាវដ្ដីអចលនទ្រព្យកម្ពុជាលេខទី២បានចេញផ្សាយហើយ!!!
June 6, 2022, 5:04 p.m.
Realestate News
ជូនចំពោះប្រិយមិត្តអ្នកអានទាំងអស់ជាទីរាប់អាន យើងមានភាពរីករាយក្នុងការផ្សព្វផ្សាយពីការបោះពុម្ពផ្សាយនូវទស្សនាវដ្ដី “អចលនទ្រព្យកម្ពុជា” សម្រាប់ខែតុលា ឆ្នាំ២០១៦ ដែលរក្សាសិទ្ធិគ្រប់យ៉ាងដោយ Realestate.com.kh!ក្នុងនាមជាអតិថិជនដែលបានចុះឈ្មោះក្នុងគេហទំព័ររបស់យើង អ្នកនឹងមានឱកាសក្នុងការទទួលបាននូវទស្សនាវដ្តីតាមប្រព័ន្ធអនឡាញរបស់យើងមុនអ្នកផ្សេងទៀតនៅក្នុងប្រទេសនេះ!នៅក្នុងការបោះពុម្ពលើកនេះយើងសិក្សាពី៖ចំណុចមួយចំនួនទាក់ទងទៅនឹងការវិនិយោគដីឡូតិ៍ក្នុងប្រទេសកម្ពុជាកំណើននៃការវិនិយោគនៅតំបន់ផ្សារទួលទំពូងក្នុងទីក្រុងភ្នំពេញការពិចារណា លើបញ្ហានៅក្នុងការវាយតម្លៃលើអចលទ្រព្យកម្ពុជា និងស្វែងរកវិធីសាស្រ្ដដ៏ល្អបំផុតដើម្បីដោះស្រាយនូវការប្រឈមទាំងនេះ។ជាការពិតណាស់អ្នកអាចស្វែងរកនូវជម្រើសជាច្រើននៃអចលនទ្រព្យសម្រាប់ជួល និងលក់នៅទូទាំងប្រទេស និងអាចស្វែងយល់ពីការសិក្សាពីគម្រោងអចលនទ្រព្យថ្មីនៅកម្ពុជា។ អ្នកទិញ និងអ្នកលក់អចលនទ្រព្យដ៏ឆ្លាតវៃ ត្រូវតែដឹងឲ្យបានច្បាស់អំពីលក្ខខណ្ឌនៃទីផ្សារ អចលនទ្រព្យមុនពេលធ្វើការសម្រេចចិត្តណាមួយ។ ដោយសារតែកត្តាទាំងនេះបានជា ទស្សនាវដ្ដី "អចលនទ្រព្យកម្ពុជា" បានដាក់បញ្ចូលទាំងការវិភាគ និងដំបូន្មានដ៏មានសារៈសំខាន់ពីទីផ្សារអចលនទ្រព្យកម្ពជា ហើយទស្សនាវដ្ដីនេះជាមគ្គទេសក៍មួយដែលងាយស្រួលអានក្នុងការស្វែងយល់ពី របៀបវិនិយោគអចលនទ្រព្យនៅកម្ពុជាដោយភាពឆ្លាតវៃ។Get your Free Copy!
សាលារាជធានីភ្នំពេញបង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបក្នុងពេលឆាប់ៗ
សាលារាជធានីភ្នំពេញបង្ហើបពីគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាបក្នុងពេលឆាប់ៗ
June 6, 2022, 11:28 p.m.
Realestate News
សាលារាជធានីភ្នំពេញគ្រោងស្ថាបនាស្ពានឆ្លងកាត់ទន្លេសាបមួយកន្លែងទៀតដើម្បីតភ្ជាប់ពីតំបន់អភិវឌ្ឍន៍ជ្រោយចង្វារមកកាន់តំបន់ឬស្សីកែវត្រង់ចំណុចគីឡូម៉ែត្រលេខ៦។កាលពីព្រឹកថ្ងៃទី ៧ ខែតុលា ឆ្នាំ ២០១៦ សាលារាជធានីភ្នំពេញបានរៀបចំកិច្ចប្រជុំជាមួយមន្រី្តជំនាញដើម្បីពិ ភាក្សាគ្នាលើគម្រោងស្ថាបនាផ្លូវថ្មី ហើយរុះរើផ្លូវដែកចាស់ចេញ។ ក្នុងឱកាសនោះដែរ លោក ប៉ា សុជាតិវង្ស ជាអភិបាលក្រុងភ្នំពេញបានមានប្រសាសន៍ទាក់ទងទៅនឹងគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេសាប។ លោកថា “ការរសាងសង់ស្ពានចម្លងថ្មីមួយនេះគឺបានត្រៀមកញ្ចប់ថវិការួចរាល់ហើយ ចំណែកឯការសាងសង់នឹងត្រូវដំណើរការក្នុងពេលឆាប់ៗនេះ។”លោកបានបញ្ជាក់ថាក្នុងជំហានបន្ទាប់មន្ត្រីជំនាញធ្វើការចុះសិក្សាពីលក្ខខណ្ឌតំបន់ និងទីតាំងដែលត្រូវសាង សង់ ដោយធ្វើយ៉ាងណាឲ្យការតភ្ជាប់គ្នាវាងត្រើយខាងលិច និងខាងកើត ដោយធ្វើយ៉ាងណាដើម្បីបម្រើផលប្រយោជន៍ដល់ប្រជាជនក្នុងតំបន់ និងសម្រួលឲ្យការធ្វើ ចរាចរណ៍កាន់តែមានភាពងាយស្រួល។ នៅក្នុងពេលបច្ចុប្បន្ននៅត្រើយខាងកើតក៏មានការអភិវឌន្ឍន៍ ជាទីក្រុងរណបថ្មីមួយដែរ។លោកបញ្ជាក់ទៀតថា៖ "សម្រាប់ត្រើយខាងលិចគម្រោងស្ពានថ្មីនឹងនឹងត្រូវភ្ជាប់មកលើផ្លូវដែកចាស់ស្ថិតនៅក្នុងសង្កាត់ឬស្សី កែវខណ្ឌឬស្សីកែវឆ្លងកាត់ផ្លូវជាតិលេខ៥ហើយឆ្លងទន្លេឆ្ពោះទៅផ្លូវលេខ៧០ទំនប់ទួលគោក។លោកអភិបាលបានលើកឡើងថា ដើម្បីដោះស្រាយលើផលប៉ះពាល់នៃការធ្វើដំណើរ ក៏ដូចជាន្លឿនដំណើរការនៃការសង់ អាជ្ញាធរក្នុងតំបន់ នឹងធ្វើការសហការជាមួយក្រសួងសាធារណៈការ និងដឹកជញ្ជូន ដើម្បីដកយកផ្លូវចាស់ចេញ ហើយជំនួសមកវិញនូវការសាងសង់ផ្លូវបេតុងទំហំទទឹង ៣០ម៉ែត្រដែលមានប្រវែងសរុប ៦គីឡូម៉ែត្រជូនប្រជាពលរដ្ឋ។លោកសង្កត់ធ្ងន់ថា នៅពេលដែលគម្រោងទំាង២នេះបានស្ថាបនារួចរាល់នោះ  បានជួយរំដោះបញ្ហាចរាចរណ៍ដ៏មមាញឹកនៅច្រកចូលក្នុងរាជធានីភ្នំពេញបានមួយចំណែកពីផ្លូវជាតិលេខ៥ត្រង់គីឡូម៉ែត្រលេខ៦ទៅដល់ស្ពានជ្រោយចង្វារ ជាពិសេសប្រជាពលរដ្ឋនៅតំបន់ឬស្សីកែវនេះដែលត្រូវឆ្លងកាត់តំបន់ជ្រោយចង្វារគឺពុំចាំបាច់ទៅឆ្លងស្ពានជ្រោយចង្វារទៀតឡើយ។ទាក់ទងទៅនឹងគម្រោងថ្មីនេះ លោក អ៊ិន ស៊ីថា ជាទីប្រឹក្សាក្រុមហ៊ុន VTrust Appraisal ជឿថាគម្រោងនេះនឹងត្រូវបានសាង សង់ប្រាកដមែន ដោយសារតែវាក៏ជាផ្នែកមួយនៃផែនការយុទ្ធ សាស្រ្តរបស់រដ្ឋាភិបាលនៅក្នុងតំបន់។ លោកបានពន្យល់ថា បច្ចុប្បន្នមានផ្លូវតែផ្លូវជាតិពីរខ្សែប៉ុណ្ណោះនៅក្នុងតំបន់សម្រាប់ជាផ្លូវ ចេញចូល ទីក្រុង រួមមានផ្លូវលេខ ៥ និងលេខ៦។  នៅក្នុងឱកាសបុណ្យសំខាន់ៗដូចជា បុណ្យភ្ជំបិណ្ឌ និង បុណ្យចូលឆ្នាំខ្មែរ ការធ្វើចរាចរណ៍កាន់តែមានការលំបាក។ ដូច្នេះការកសាងផ្លូវ ឫស្ពានថ្មីនេះនឹង ជួយបន្ធូរបន្ថយស្ថានភាពចរាចរណ៍ ទាំងនៅក្នុងតំបន់ និងទីក្រុងទាំងមូល។លោកបានបន្តលើកឡើងទៀតថាការកសាងស្ពានថ្មីនេះគឺមានសារៈសំខាន់ដល់ប្រជាជនមូលដ្ឋាន។ នៅពេលដែលការសាងសង់ស្ពាននេះត្រូវបានបញ្ចប់ ផ្លូវថ្នល់ ក៏ដូចជាពាណិជ្ជកម្មផ្សេងទៀតនឹងកើត មានច្រើនឡើងនៅក្នុងតំបន់។ បន្ថែមលើសពីនេះទៅទៀត លក្ខខណ្ឌទាំងនេះនឹងនាំមកនូវការធ្វើអា ជីវកម្មបន្ថែមទៀតនៅលើផ្លូវដងផ្លូវ។ ផ្ទះអនាធិបតេយ្យមួយចំនួនក៏នឹងត្រូវកែប្រែក្លាយជាសំណង់ ដែលមានសណ្តាប់ធ្នាប់  ហើយការអភិវឌ្ឍន៍កាន់តែច្រើននឹងកើនឡើងនៅក្នុងតំបន់នោះ។នៅពេលដែលគម្រោងស្ពានថ្មីនេះបានសាងសង់តាមផែនការ នោះនឹងធ្វើឲ្យរាជធានីភ្នំពេញមានស្ពានឆ្លងកាត់ ទន្លេសាបចំនួន៤កន្លែងដូចជា ៖ ស្ពានជ្រោយចង្វារចំនួន២ ស្ពានព្រែកភ្នៅ និងស្ពានថ្មីនៅខ័ណ្ឌឫស្សីកែវនេះ ៕ ស្វែងរកព័ត៌មានពីគម្រោងអភិវឌ្ឍន៍ថ្មីៗ នៅប្រទេសកម្ពុជាជាមួយ realestate.com.kh!   Click here to download your free copy!
ហាងកាហ្វេ Starbucks បានបើកដំណើរការសាខាចម្បងក្នុងសង្កាត់បឹងកេងកង១
ហាងកាហ្វេ Starbucks បានបើកដំណើរការសាខាចម្បងក្នុងសង្កាត់បឹងកេងកង១
June 7, 2022, 3:12 a.m.
Realestate News
មិនមានអ្វីគួរឱ្យភ្ញាក់ផ្អើលនោះទេសម្រាប់ហាងកាហ្វេបែបទំនើប តួយ៉ាងមានយីហោហាងកាហ្វេជាច្រើនដែលបានបើកដំណើរការក្នុងទីក្រុងភ្នំពេញ។ ប៉ុន្តែការមកដល់ហាងកាហ្វេយីហោយក្ស Starbucks ដែលទើបបើកថ្មីៗនៅទីក្រុងភ្នំពេញហាក់បីដូចជាប្លែកបន្តិចសម្រាប់ប្រជាជនកម្ពុជាដែលរស់នៅទីក្រុងភ្នំពេញ។ យើងឃើញថាយីហោអាហារនិងភេសជ្ជៈយីហោអន្តរជាតិត្រូវបានទិញសិទ្ធិអាជីវកម្មចូលមកក្នុងប្រទេសយ៉ាងច្រើន។មកដល់ភ្លាមលក់ភ្លាម៖ជាមួយនិងបទពិសោធន៏ជាង៤៥ឆ្នាំក្នុងវិស័យឧស្សាហកម្មកាហ្វេ Starbucksដែលបានគ្រប់គ្រងហាងលក់រាយជាង ២២,៥១៩ នៅលើពិភពលោក(គិតត្រឹមថ្ងៃ ទី២៨ ខែមិថុនា ឆ្នាំ២០១៥)។ ឈ្មោះកាហ្វេ Starbucks គឺជាឈ្មោះល្បីដែលបានទទួលស្គាល់ពាសពេញពិភពលោកតាមរយៈយុទ្ធនាការផ្សព្វផ្សាយយ៉ាងយកចិត្តទុកដាក់ និងតាមរយៈការខិតខំប្រឹងប្រែងដាក់ផលិតផលបស់ខ្លួនលក់ក្នុងទីផ្សារ។ ក្នុងខែតុលាឆ្នាំ២០១៦សាខាចម្បងថ្មីមួយទើបតែបើកដើម្បីបម្រើដល់សាធារណៈជនកម្ពុជាក្នុងសង្កាត់បឹងកេងកង១ រាជធានីភ្នំពេញ Starbucks ទើបតែសម្ភោធន៏សាខាថ្មីរបស់ក្រុមហ៊ុនស្ថិតនៅចំកណ្ដាលទីក្រុងភ្នំពេញ។ សាខាថ្មីរបស់ Starbucks មាន២ជាន់និងទំហំ៦៥០ម៉ែតការ៉េ រួមបញ្ចូលទាំងរូបគំនូរលើជញ្ជំាងចម្លាក់មួយដែលជាការបរិយាយនូវរឿងនិទានបែបបុរាណខ្មែរសុវណ្ណមច្ឆា។ Starbucks នៅប្រទេសគម្ពុជាបានចាប់ដៃគូជាមួយអង្គការមួយដែលមានឈ្មោះថា Cambodian Children’s Fund ដែលជាអង្គការអភិវឌ្ឍន៍សហគមន៏រយៈពេលវែងមួយ។ ពួកគេបាន និយាយថា “ពួកយើងគិតយ៉ាងល្អិតល្អន់ដើម្បីឱ្យមានការរីកចម្រើនក្នុងប្រទេសកម្ពុជា ដែលវាទាក់ទងនិងតម្លៃរបស់ក្រុមហ៊ុនយើងផងដែរ វាមិនត្រឹមតែជាការពង្រីកអាជីវកម្មក្នុងទីផ្សារនោះទេ។” កាហ្វេ និងការវិនិយោគ៖ប៉ុន្តែ Starbucks ដែលកំពុងតែបើកនេះជាហាងកាហ្វេដែលមិនត្រឹមតែជាចំណុចវិជ្ជមានសម្រាប់តែឧស្សាហកម្មចំណីអាហារនិងភេសជ្ជៈឡើយ…វាថែមទាំងមានការទាក់ទងជាមួយនឹងអចលនទ្រព្យទៀតផងដែរ ជាក់ស្តែងតាមរបាយការណ៍របស់ធនាគារពិភពលោកបានអះអាងថាប្រទេសកម្ពុជាជា ប្រទេសដែលមានប្រាក់ចំណូលមធ្យមកម្រឹតទាប ដែលប្រទេសកម្ពុជាមានប្រាក់ចំណូលប្រចាំឆ្នំាជាមធ្យមប្រមាណ ១០២៦ ដុល្លារនិង ៤០៣៥ដុល្លារ។ ដូច្នេះ ប្រជាជនកម្ពុជាអាចមានលទ្ធភាពគ្រប់គ្រាន់ក្នុងការចំណាយ នេះបើយើងតាមរបាយការណ៏ធនាគារពិភពលោក។ជាមួយនិងការកើនឡើងការចំណាយរបស់អតិថិជន Starbucks មិនមានអ្វីគួរបារម្មណ៏អំពីតម្លៃខុសគ្នា ខ្លាំងឡើយជាមួួយនឹងតម្លៃកាហ្វេរបស់ខ្លួន បើធៀបទៅនិងតម្លៃកាហ្វេក្នុងស្រុក។ តម្លៃកាហ្វេក្នុងស្រុកប្រហែល ០,៧៤ដុល្លា(ហើយខ្លះមានតម្លៃត្រឹមតែ ០,២៥ដុល្លា) ខណៈដែលមួយកែវតូចរបស់ Starbucksមានតម្លៃចាប់ពី ២,៩៥ ដុល្លា។ប្រសិនបើកាហ្វេមួយកែវជាសញ្ញាបង្ហាញពីកំណើនប្រាក់ចំណូល ក្រលេកមើលពីវិស័យអចលនទ្រព្យអាចនឹងអនុវត្តតាមនិន្នាការស្រដៀងគ្នានេះ វិនិយោគិនអាចនឹងពង្រីកទីផ្សាដោយសារតែប្រជាជនអាចទិញ  និងជួលអចលនទ្រព្យក្នុងអត្រាខ្ពស់បាន។ ការកង្វះទីផ្សារលក់បន្ត (ការលក់និងជួលអចលនទ្រព្យឡើងវិញ) ដើម្បីឲ្យការអភិវឌ្ឍន៍អចលនទ្រព្យបង្ហាញថាជាបញ្ហាដ៏ធំបំផុតមួយរបស់ទីផ្សារកម្ពុជាសម្រាប់អ្នកវិនិយោគ។ជាងនេះទៅទៀត ប្រសិនបើទីផ្សារកម្ពុជាបង្ហាញថាអាចរកប្រាកចំណូលបានច្រើនសម្រាប់ Starbucks ក្រុមហ៊ុនអាហារនិងភេសជ្ជៈអន្តរជាតិផ្សេងទៀតនឹងមកវិនិយោគក្នុងទីផ្សារកម្ពុជាផងដែរ ដោយមានការទទួលបានទំនុកចិត្តពីអតិថិជនកាន់តែច្រើនឡើង។ដូច្នេះខណៈដែល Starbucks បានបើកក្នុងសង្កាត់បឹងកេងកង១បានក្លាយជាកាហ្វេដែលពេញនិយម និងទទួលបានការស្វាគមន៏យ៉ាងកក់ក្ដៅក្នុងតំបន់ ដើម្បីសាកល្បងរស់ជាតិរបស់ខ្លួនវាពិតជាសំខាន់ណាស់សម្រាប់វិនិយោគិនដែលមានបំណងវិនិយោគរយៈពេលវែងក្នុងប្រទេសកម្ពុជា។ស្វែងយល់បន្ថែមអំពីទីតំាងនិងការអភិវឌ្ឍន៍ក្នុងក្រុងភ្នំពេញ!
Habitatខុនដូ៖ គម្រោងខុនដូរបស់យើងជាលំនៅដ្ឋានរបស់អ្នក
Habitatខុនដូ៖ គម្រោងខុនដូរបស់យើងជាលំនៅដ្ឋានរបស់អ្នក
June 6, 2022, 5:05 p.m.
Property Reviews
Realestate News
Habitat គឺជាខុនដូបូទិកតែមួយគត់ដែលមានចំនួន១៤ជាន់ ស្ថិតនៅលើផ្លូវ២១ ជាផ្លូវដែលមានមនុស្សរស់នៅច្រើននៅខណ្ឌទន្លេបាសាក់ រាជធានីភ្នំពេញ។បច្ចុប្បន្នផ្ទះគំរូរបស់គម្រោងកំពុងដាក់តាំងបង្ហាញ ហើយផ្តល់ឱកាសដល់អ្នកដែលចង់ទិញរហូតដល់ខែវិច្ឆិការ ដែលលំនៅដ្ឋាននេះបង្ហាញពីទ្រព្យសម្បត្តិដែលមានការធានាយ៉ាងពិតប្រាកដ។ លើសពីនេះទៅទៀតជាមួយនឹងដំណើរនៃការរៀបចំការផ្ដល់វិញ្ញាបនបត្របញ្ជាក់កម្មសិទ្ធិកាន់កាប់ លំនៅដ្ឋានប្រភេទខុនដូគឺអាចធានានូវភាពជាកម្មសិទ្ធិពេញលេញតាមរយៈការចុះហត្ថលេខា និងប្រគល់ជូន។សាងសង់តាមស្តង់ដារ និងគុណភាពអន្តរជាតិ គម្រោងខុនដូ Habitat Condos មានប្រព័ន្ធពន្លត់អគ្គីភ័យអេឡិចត្រូនិក សន្តិសុខ ហើយការសាងសង់មានគុណភាព និងសុវត្ថិភាពលំដាប់ថ្នាក់ទីមួយរបស់ពិភពលោក។ ម្ចាស់អភិវឌ្ឍន៍ម្នាក់ឈ្មោះលោក Intan Kosem ដើមកំណើតខ្មែរដែលទទួលការអប់រំនៅក្នុងប្រទេសអូស្ត្រាលី ប្រទេសស្វីស និងសហរដ្ឋអាមេរិក បាននាំមកនូវការច្នៃប្រឌិតសម្រាប់គម្រោង Habitat រួមជាមួយនឹងគុណភាពបែបអន្តរជាតិ ស្របតាមចំណង់ចំណូលចិត្តនៃការរស់នៅដែលមាននិរន្តរភាពនិងភាពចុះសម្រុងគ្នា។ ដៃគូអភិវឌ្ឍន៍ លោក Michael Davitt ដែលមានបទពិសោធន៍យ៉ាងច្រើននៅក្នុងការសាងសង់នៅប្រទេសអូស្រ្តាលី។ជាការធានាអះអាងមួយតួយ៉ាងគម្រោងអាផាតមេន DK Sanctuary គឺជាចំណុចគោលមួយសម្រាប់ធ្វើការកត់សម្គាល់អ្នកអភិវឌ្ឍន៍សម្រាប់គុណភាពនៃការសាងសង់ការថែរក្សា  និងសេវាកម្មគ្រប់គ្រងអចលនទ្រព្យនៅ Habitat ត្រូវបានធានា។ គម្រោងលំនៅដ្ឋានកន្លងមករបស់ក្រុមហ៊ុនដូចជាគម្រោង  DK Sanctuary នៅទន្លេបាសាក់មានអ្នកជួលកាន់កាប់៩៥% តាំងពីពេលបើកក្នុងឆ្នាំ២០១០។ អាផាតមេនសម្រាប់រស់នៅរបស់គម្រោងនេះបានក្លាយជាលំនៅដ្ឋានរបស់មន្ត្រីការទូត នាយកប្រតិបត្តិ និងគ្រប់គ្រងជាន់ខ្ពស់ដទៃទៀ។ មានការបង្ហាញជាសក្ខីកម្មពីកម្រិតនៃការកាន់កាប់ច្រើនការជួលអគារ និងការគ្រប់គ្រង ជាមួយនឹងចំនួនសរុបនៃសំណង់ដែលគូសបញ្ជាក់ពីសមត្ថភាពរបស់អ្នកអភិវឌ្ឍន៍ដើម្បីផ្តល់ជូននូវការវិនិយោគដែលផ្តល់លទ្ធផលខ្ពស់នៅក្នុងការប្រកួតប្រជែងទីផ្សារលំនៅដ្ឋាន។ជាមួយនឹងបទពិសោធន៍ក្នុងការរចនាហាងកាហ្វេ Hard Rock Cafe នៅខេត្តសៀមរាប និងសាលតំាងបង្ហាញរបស់ក្រុមហ៊ុនរថយន្ត Audi នៅក្រុងភ្នំពេញ។ ក្រុមហ៊ុន Claire Croste of JPMC Architect & Consultant Ltd. បាននាំយកបទពិសោធន៍នៃការអភិវឌ្ឍលំនៅដ្ឋានមកកាន់គម្រោងHabitat។ ជាមួយនឹងក្រុមហ៊ុនសាងសង់ល្បីឈ្មោះ ក្រុមហ៊ុនសាងសង់ និងរចនា MEP (ឧទាហរណ៍ ក្រុមហ៊ុន Space Logic ពីសិង្ហបុរី) ដែលបានធ្វើការជាមួយគ្នា លទ្ធផលបានក្លាយជាការអភិវឌ្ឍលំនៅដ្ឋានដែលបានកំណត់ជាចំណុចគោលថ្មីសម្រាប់ការរចនា និងរបៀបរស់នៅក្នុងបរិយាកាសដែលមានមនុស្សរស់នៅចម្រុះគ្នានៃរាជធានីភ្នំពេញ។គ្រប់យូនីតទាំងអស់រួមមានកំរាលឈើស្រស់ស្អាត ដែលឈើប្រមូលដោយស្របច្បាប់ពីព្រៃឈើរបស់កម្ពុជាដោយក្រុមហ៊ុន អន្ដរជាតិល្បីឈ្មោះមួយ។ ប្រព័ន្ធអេឡិចត្រូនិមានស្តង់ដារ ជាមួយនឹងទូរទ្ទស្សន៍ខ្សែកាប CCTV និងប្រព័ន្ធពន្លត់អគ្គិភ័យដែលមានស្តង់ដារ និងមានបំពាក់ដោយម៉ាស៊ីនត្រជាក់គ្រប់យូនីតទាំងអស់។សម្រាប់គម្រោងអចលនទ្រព្យនេះគឺជាសហគមន៍ដែលមាន អាងហែលទឹកដែលមានទឹកប្រៃនៅលើដំបូល កន្លែងហាត់ប្រាណ កន្លែងអាំងសាច់នៅលើដំបូល។ នៅលើជាន់លើបង្អស់មានយូនីតដែលអាចរស់នៅបានពីរគ្រួសារដែលផ្តល់នូវទេសភាពស្រស់ស្អាត និងទទួលប្រយោជន៍ពីសេវាកម្មជាច្រើនទាំងនេះ។អ្នកទិញទាំងអស់ត្រូវបានធានាថាគ្មានអ្វីរារាំង ឫបាំងមិនឲ្យមើលឃើញនូវទេសភាពនៃអចលនទ្រព្យនៅក្បែរៗនោះ ដែលមាន លំនៅដ្ឋានទាបខ្ពស់ថ្មីៗ(៣០ទៅ៤០ម៉ែត្រ)រួមជាមួយនឹងតំបន់បៃតង(កំណើនមួយដ៏កម្រនៅក្នុងទីក្រុងភ្នំពេញ)។ គម្រោង Habitat  ទន្លេបាសាក់គឺជាទីតាំងល្អបំផុតដោយមានផ្សារទំនើបអ៊ីអន ណាហ្គាវើល ផ្សារទំនើបលក់ទំនិញរួចពន្ធ សណ្ឋាគារ និងកាស៊ីណូណាហ្គាវើល២ និងទេសភាពមាត់ទន្លេសម្រាប់ដើរកំសាន្តល្បីល្បាញនៃទីក្រុង ឫជិះតុតុតាមមាត់ទន្លេកំសាន្ត។ ជាមួយផ្នែកខ្លះនៃទន្លេបាសាក់នៅជិតៗកន្លែងរស់នៅរបស់អ្នក ហើយសង្កាត់បឹងកេងកង១ក៏នៅជិតគ្នាដែរជម្រើសនៃការកម្សាន្ត និងបរិភោគអាហារដែលគ្មានព្រំដែន ដែលមានតែមួយគត់នៅតំបន់នេះ។តម្លៃជាមធ្យមគឺ ២,៧៨០ ដុល្លារក្នុងមួយម៉ែត្រការ៉េ  តម្លៃសរុបមធ្យម១,៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ ទំហំនៃយូនីតមានទំហំចន្លោះពី៨៧ម៉ែត្រការ៉េទៅ១៨៦ម៉ែត្រការ៉េ (សម្រាប់ព័ត៌មានលម្អិតសូមមើលផ្ទះគំរូរបស់យើង ឬពិគ្រោះ យោបល់លម្អិត)។ជាមួយនឹងអត្រាជួលត្រឡប់ពី ៨% - ១០% និងមិនមានការទាក់ទាញការធ្វើទីផ្សារ អ្នកអភិវឌ្ឍន៍ផ្តល់នូវផលិតផលចុងក្រោយ និងវាយតម្លៃពីតម្លៃរបស់វា។ “អ្វីដែលអ្នកឃើញគឺពិតជាអ្វីដែលអ្នកទទួលបាន!”  ត្រៀមខ្លួនទៅរស់នៅក្នុងផ្ទះ ឫក៏ចង់ជួលគឺជាជម្រើសរបស់អ្នក។បាវចនារបស់អ្នកអភិវឌ្ឍន៍គឺ “Habitatគឺជាលំនៅដ្ឋានរបស់អ្នក។” អ្នកអាចទាក់ទងដោយផ្ទាល់ថ្ងៃនេះតាមរយៈ 010 927 450/017445083 ឫinfo@habitat.condos  ឬ ចូលទៅកាន់ www.habitat.condos ឫ www.facebook/habitatcondos និងមើលការតាំងបង្ហាញផ្ទះគំរូដោយផ្ទាល់។មើលបញ្ជីអចលនទ្រព្យរបស់គម្រោងខុនដូ Habitat!
ការវិភាគទីផ្សារអចលនទ្រព្យជាមួយ Realestate.com.kh
ការវិភាគទីផ្សារអចលនទ្រព្យជាមួយ Realestate.com.kh
June 6, 2022, 5:05 p.m.
Realestate News
ការវិភាគទីផ្សារអចលនទ្រព្យជាមួយ Realestate.com.kh ជួបជាមួយអ្នកជំនាញនៅក្នុងទីផ្សារចែករំលែកទស្សនរបស់ខ្លួនលើវិស័យទីផ្សារអចលនទ្រព្យកម្ពុជាឆ្នាំ២០១៦។    លោក Sam Yang នាយកប្រតិបត្តិរបស់ក្រុមហ៊ុន Eastland Development HK Co. Ltd. ១) តើមានការផ្លាស់ប្តូរសំខាន់អ្វីខ្លះ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជារហូតដល់ឆ្នាំ ២០១៦ និងតើអ្វីដែលបានប៉ះពាល់ដល់ការផ្លាស់ប្តូរនៅលើទស្សនវិស័យទីផ្សារនាពេលបច្ចុប្បន្ននេះ?“ខ្ញុំចង់និយាយថាមានការកើនឡើងនូវការប្រាក់សម្រាប់ អច-លនទ្រព្យប្រភេទដីធ្លី និងអចលនទ្រព្យប្រភេទពាណិជ្ជកម្ម។នៅក្នុងប្រទេសកម្ពុជាតម្លៃនៃអចលនទ្រព្យប្រភេទដីធ្លី ភាគច្រើនជម្រុញឲ្យមានមានការកើនឡើងនូវតម្លៃរបស់វា។ ទោះជាយ៉ាងណាលក្ខណៈនេះត្រូវបានគេរំពឹងថាក្នុងអំឡុងពេលបោះឆ្នោតនៅកម្ពុជានៅឆ្នាំក្រោយការប្រែប្រួលនឹងចុះត្រជាក់ទាក់ទងនឹងទីផ្សារដីធ្លី តម្លៃនៃអចលនទ្រព្យប្រភេទដីធ្លីត្រូវបានគេរំពឹងថានឹងនៅតែមានស្ថិរភាព បើទោះបីតម្លៃដីអាចនឹងធ្លាក់ចុះបន្តិចក៏ដោយ។សម្រាប់អចលនទ្រព្យពាណិជ្ជកម្ម ខ្ញុំជឿថាទីផ្សារនេះនឹងនៅតែខ្លាំងដោយសារតែការផ្គត់ផ្គង់តម្រូវការយ៉ាងខ្លាំង ក៏ដូចជាការផ្គត់ផ្គង់ដល់ប្រភេទការិយាល័យ"កម្រិតB"។ លើសពីនេះទៅទៀតសហគ្រាសលក្ខណៈបរទេស ឬមូលនិធិសម្រាប់ទិញ ឬការវិនិយោគនៅក្នុងគម្រោងដែលជិតបញ្ចប់។ ដោយសារមានតែអគារពាណិជ្ជកម្មមួយចំនួនប៉ុណ្ណោះដែលនឹងបញ្ចប់នៅឆ្នាំក្រោយ ខ្ញុំជឿថាតម្រូវការនេះនឹងជំរុញទីផ្សារមួយនេះឲ្យឈានទៅមុខ។”២) តាមគំនិតរបស់អ្នក តើអ្វីគឺជាផ្នែកមួយនៃទីផ្សារដែលជាតម្រូវការនៃការអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន ហើយជាអ្វីដែលអ្នកជឿថាជាការអភិវឌ្ឍន៍ដែលមានសុវត្ថិភាពរយៈពេលវែងនៃទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា? ហេតុអ្វី? ហើយអាចនឹងសម្រេចបានដោយរបៀបណា?“ការអប់រំរបស់វិនិយោគិនគឺជាកត្តាសំខាន់បំផុតដែលត្រូវការដើម្បីរក្សាទីផ្សារឲ្យមានភាពរឹងមំា និងសុវត្ថិភាពល្អនៅក្នុងរយៈពេលវែង។ នេះគឺដោយសារតែអ្នកមិនមែនជាប្រជាជនកម្ពុជាមិនមានការយល់ដឹងច្បាស់លាស់អំពីប្រទេសនេះ ឬសូម្បីតែអំពីរាជធានីភ្នំពេញ។ និយាយអំពីអ្នកស្រុក ពួកគេមិនទាន់ យល់ដឹងទាំងស្រុងពីអត្ថប្រយោជន៍នៃការរស់នៅក្នុងខុនដូនៅឡើយ ខ្ញុំផ្ដល់យោបល់ថាមានតម្រូវការយ៉ាងខ្លាំងដើម្បីបង្កើនការចាប់អារម្មណ៍របស់ប្រទេសនេះទៅកាន់ពិភពលោកនេះតាមរយៈការផ្សព្វផ្សាយពាណិជ្ជកម្មនៅបរទេស ដោយបង្ហាញភាពស្រស់ស្អាតនៃប្រទេសនេះ។ ហើយនោះជាអ្វីដែលរដ្ឋាភិបាលអាចធ្វើ ក៏ដូចជាសម្របសម្រួលជាមួយវិស័យឯកជននៅក្នុងគោលបំណងដើម្បីសម្រេចបាននូវភាពជោគជ័យ "។លោក Ross Wheble នាយកប្រចាំប្រទេសរបស់ក្រុមហ៊ុន Knight Frank (កម្ពុជា) ភីធីអ៊ីអិលធីឌី១) មានការផ្លាស់ប្តូរសំខាន់អ្វីខ្លះនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជារហូតដល់ឆ្នាំ ២០១៦ ហើយតើអ្វីដែលបានប៉ះពាល់ដល់ការផ្លាស់ប្តូរនៅលើទស្សនវិស័យទីផ្សារនាពេលបច្ចុប្បន្ននេះ?ការប្រែប្រួលសំខាន់មួយដែលយើងបានឃើញមកទល់ពេលនេះនៅឆ្នាំ២០១៦គឺការកើនឡើងនៃការវិនិយោគមកពីប្រទេស ចិន។កាលពីមុនការវិនិយោគរបស់ចិនត្រូវបានផ្តោតសំខាន់ទៅលើហេដ្ឋារចនាសម្ព័ន្ធ និងវិស័យសំណង់ ប៉ុន្តែមានពេលនេះមានការវិនិយោគធំៗដោយអ្នកអភិវឌ្ឍន៍របស់ចិនចូលមកក្នុងប្រទេសកម្ពុជាដែលជាច្រើនបានបណ្តាក់ទុនលើវិស័យបដិសណ្ឋារកិច្ច/កាស៊ីណូនិងការកំសាន្តនៅក្នុងខេត្តព្រះសីហនុ។ខណៈដែលមានការព្រួយបារម្ភត្រូវបានលើកឡើងទាក់ទងនឹងទីផ្សារខុនដូនៅរាជធានីភ្នំពេញ ប្រទេសកម្ពុជាគឺនៅតែជាគោលដៅវិនិយោគដែលមានភាពទាក់ទាញ ចំណែកខេត្តព្រះសីហនុហាក់ដូចជាក្លាយជាចំណុចក្តៅបន្ទាប់ពីបានជំរុញការកែលម្អហេដ្ឋារចនាសម្ព័ន្ធរួចមក។ខេត្តព្រះសីហនុមិនមែនត្រឹមតែជាគោលដៅទេសចរណ៍មួយដែលមានសក្តានុពលប៉ុណ្ណោះទេថែមទាំងជាមជ្ឈមណ្ឌលសេដ្ឋកិច្ចសំខាន់របស់ប្រទេសកម្ពុជាជាមួយកំពង់ផែសមុទ្រទឹកជ្រៅតែមួយគត់ និងតំបន់សេដ្ឋកិច្ចពិសេសមួយចំនួនហើយនេះនឹងជំរុញឲ្យមានតម្រូវការលើវិស័យអចលនទ្រព្យនៅក្នុងខេត្តនេះ។ ការរំពឹងទុករយៈមធ្យមទៅរយៈពេលវែង គឺជាក្តីសង្ឃឹមនៃភាពជោគជ័យរបស់ក្រុងព្រះសីហនុ! មានព័ត៌មានថ្មីទើបបានចេញផ្សាយអំពីសណ្ឋាគារលំដាប់អន្តរជាតិផ្កាយប្រាំ Six Senses នឹងត្រូវបានប្រតិបត្ដិការនៅលើកោះមួយដាច់ពីគេគឺកោះក្របីដែលគ្រោងនឹងបើកនៅឆ្នាំ២០១៧ ការមានសណ្ឋាគារលំដាប់ពិភពលោកយ៉ាងច្រើនបែបនេះ គឺជាការឆ្ពោះទៅកាន់ការអភិវឌ្ឍន៍តំបន់ឆ្នេរ។ ២) តាមគំនិតរបស់អ្នកតើអ្វីគឺជាផ្នែកមួយនៃទីផ្សារដែលជាតម្រូវការនៃការអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន ហើយជាអ្វីដែលអ្នកជឿថាជាការអភិវឌ្ឍន៍ដែលមានសុវត្ថិភាពរយៈពេលវែងនៃទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា? ហេតុអ្វី? ហើយអាចនឹងសម្រេចបានដោយរបៀបណា?“ទីផ្សារអចលនទ្រព្យរបស់កម្ពុជាគឺនៅតែស្ថិតក្នុងដំណាក់កាលដំបូងនៃការអភិវឌ្ឍន៍ និងបញ្ហាផ្សេងៗដែលកើតមានឡើងក្នុងដំណាក់កាលដំបូងនេះ។ ទោះជាយ៉ាងណាផ្នែកសំខាន់ៗផ្តោតសំខាន់សម្រាប់ប្រទេសកំពុងអភិវឌ្ឍន៍គឺគួរជាហេដ្ឋារចនាសម្ព័ន្ធ។ នេះរួមបញ្ចូលទាំងផ្នែកហេដ្ឋារចនាសម្ព័ន្ធរូបវ័ន្តដូចជា៖ ផ្លូវថ្នល់ បណ្តាញផ្លូវរថ ភ្លើង  ឬប្រព័ន្ធដឹកជញ្ជូនធំៗ និងប្រព័ន្ធទឹកភ្លើង និងហេដ្ឋារចនាសម្ព័ន្ធអរូបី (មានប្រព័ន្ធអប់រំ ប្រព័ន្ធថែទាំសុខភាព  និងប្រព័ន្ធហិរញ្ញវត្ថុ) ហើយវាត្រូវបានទទួលស្គាល់ផងដែរថាការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធគឺមានសារៈសំខាន់មិនត្រឹមតែសម្រាប់កំណើនសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងសម្រាប់ការកាត់បន្ថយភាពក្រីក្រដែលជួយបង្កើនតម្រូវការអចលនទ្រព្យក្នុងរយៈពេលវែង។រដ្ឋាភិបាលពិតជាបានធ្វើឱ្យមានវឌ្ឍនភាពទាក់ទងនឹងចំណុចនេះជាមួយនឹងគម្រោងហេដ្ឋារចនាសម្ព័ន្ធសំខាន់ជាច្រើន ដែលបានបញ្ចប់ បានចាប់ផ្តើមការសាងសង់ ឬបានប្រកាសក្នុងអំឡុងពេលប៉ុន្មានឆ្នាំកន្លងមកនេះ ប៉ុន្តែចាំបាច់ត្រូវមានគោលនយោបាយហេដ្ឋារចនាសម្ព័ន្ធសំខាន់មួយដើម្បីកំណត់លក្ខខ័ណ្ឌត្រឹមត្រូវ។ឧបសគ្គសំខាន់មួយគឺការប្រមូលមូលនិធីវិនិយោគដែលជាគន្លឹះមួយជាប់ទាក់ទងយ៉ាងខ្លំាងនៅក្នុងទីផ្សារកំពុងអភិវឌ្ឍន៍។ វិធីមួយដើម្បីដោះស្រាយបញ្ហានេះគឺតាមរយៈគោលនយោបាយនៃការធ្វើផែនការនៅក្នុងតំបន់មួយផ្សេងទៀត ដែលត្រូវការដោះស្រាយឱ្យប្រសើរឡើងនូវតម្លាភាពនៅក្នុងទីផ្សារ។ នៅក្នុងទីផ្សារដែលមានការអភិវឌ្ឍន៍វាមិនមែនជារឿងចម្លែកសម្រាប់អ្នកអភិវឌ្ឍន៍នោះទេ ដែលនឹងត្រូវបានទាមទារឲ្យធ្វើការរួមចំណែកយ៉ាងសំខាន់ក្នុងការកែលម្អហេដ្ឋារចនាសម្ព័ន្ធដើម្បីធានានូវផលប៉ះពាល់តាមរយៈការអភិវឌ្ឍន៍របស់ខ្លួន។ ជាមួយនឹងការកើនឡើងនៃគម្រោងអភិវឌ្ឍន៍ត្រូវបានប្រកាសនៅក្នុងប្រទេស  វាជាតំបន់មួយចំាបាច់ត្រូវមានការត្រួតពិនិត្យឡើងវិញ"។លោក Matthew Rendall ជាដៃគូជាន់ខ្ពស់របស់ក្រុមហ៊ុន Sok Siphana & Associates និងជាសមាជិកនៃ ZICOlaw១) តើមានការផ្លាស់ប្តូរសំខាន់អ្វីខ្លះ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជារហូតដល់ឆ្នាំ ២០១៦ និងតើអ្វីដែលបានប៉ះពាល់ដល់ការផ្លាស់ប្តូរនៅលើទស្សនវិស័យទីផ្សារនាពេលបច្ចុប្បន្ននេះ?“ខ្ញុំគិតថាការអភិវឌ្ឍន៍ខុនដូលំនៅដ្ឋាន នៅតែមានការផ្លាស់ប្តូរយ៉ាងសំខាន់។ នេះត្រូវបានអមដោយការអភិវឌ្ឍចម្រុះនូវប្រភេទលំនៅដ្ឋាន/ផ្សារលក់ទំនិញ។ លទ្ធផលវាបានពង្រីកតំបន់នៃរាជធានីភ្នំពេញដែលជាកន្លែងដែលសហគមន៍ជនបរទេសកំពុងពិចារណាក្នុងការរស់នៅ។ ចំណែកឯកន្លែងដែល ធ្លាប់ផ្តោតសំខាន់ពីមុនដូចជានៅក្នុងទីប្រជុំជនតំបន់បឹងកេងកង ឥឡូវនេះវាជារឿងធម្មតាដែលគេចាប់ផ្តើមពិចារណាក្នុងការធ្វើលំនៅដ្ឋាននៅជាយក្រុងចេញឆ្ពោះទៅកាន់ព្រលានយន្តហោះ។ តំបន់លំនៅដ្ឋានត្រូវបានពង្រីកជាកន្លែងសម្រាប់ជនបរទេសនៃទីក្រុងភ្នំពេញប្រកបដោយប្រសិទ្ធភាព។” ២) តាមគំនិតរបស់អ្នកតើអ្វីគឺជាផ្នែកមួយនៃទីផ្សារដែលជាតម្រូវការនៃការអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន ហើយជាអ្វីដែលអ្នកជឿថាជាការអភិវឌ្ឍន៍ដែលមានសុវត្ថិភាពរយៈពេលវែងនៃទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា? ហេតុអ្វី? ហើយអាចនឹងសម្រេចបានដោយរបៀបណា?“មិនប្រាកដលើចំណុចនេះទេ ប៉ុន្តែអ្វីដែលសំខាន់គឺតម្រូវការសម្រាប់អ្នកអភិវឌ្ឍន៍ក្នុងការរៀបចំយុទ្ធសាស្រ្តក្នុងការធ្វើការងារមុនពេលចាកចេញពីគម្រោង។ ឧទាហរណ៍ ការគ្រប់គ្រងរយៈពេលវែង នៃប្លុកអាផាតមេននៅពេលដែលការអភិវឌ្ឍន៍បានបញ្ចប់ និងបានលក់ទាំងស្រុង។ លក្ខណៈនេះត្រូវការឱ្យការអភិវឌ្ឍន៍នៃម្ចាស់សាជីវកម្មធ្វើការរួមគ្នា (ដែលម្ចាស់មកប្រជុំគ្នារៀបចំការគ្រប់គ្រង និងការត្រួតពិនិត្យ ការថែរក្សា ការជួសជុល និងសន្សំប្រាក់ទុកសម្រាប់សង់ត្រលប់វិញនៅពេលអនាគត)។ ការបរាជ័យលើចំណុចនេះ ថាតើអ្នកអភិវឌ្ឍន៍ត្រូវគ្រប់គ្រងប្លុកអាផាតមេន ឬប្រថុយប្រថាន ឬបណ្តាោយឲ្យការអភិវឌ្ឍន៍នេះធ្លាក់ចូលទៅក្នុងភាពទ្រុឌទ្រោម។ អ្នកទិញនឹងចាប់ផ្តើមសម្លឹងមើលការអភិវឌ្ឍន៍កន្លងមករបស់អ្នកអភិវឌ្ឍន៍ បន្ទាប់មកវិនិច្ឆ័យលើរបៀបដែលពួកគេគ្រប់គ្រង (នេះជាការសម្រេចចិត្តថាតើត្រូវទិញគម្រោងអភិវឌ្ឍន៍បន្ទាប់របស់អ្នកអភិវឌ្ឍន៍នោះឬយ៉ាងណា) "។លោក ហ៊ឹម សីហា ជាប្រធានផ្នែកស្រាវជ្រាវនៅក្រុមហ៊ុន VTrust Appraisal Co., Ltd.១) តើមានការផ្លាស់ប្តូរសំខាន់អ្វីខ្លះ នៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជារហូតដល់ឆ្នាំ ២០១៦ និងតើអ្វីដែលបានប៉ះពាល់ដល់ការផ្លាស់ប្តូរនៅលើទស្សនវិស័យទីផ្សារនាពេលបច្ចុប្បន្ននេះ?“សម្រាប់ទីផ្សារអចលនទ្រព្យរបស់ប្រទេសកម្ពុជាឆ្នាំ២០១៦ ការប្រែប្រួលមួយគួរឱ្យកត់សម្គាល់បានក្លាយជាការផ្គត់ផ្គង់ទីផ្សារលំនៅដ្ឋានលើសតម្រូវការ មានខុនដូ បុរី លំនៅដ្ឋានជាមួយដី និងក្បាលដីឡូតិ៍ ដែលទាំងអស់នេះបង្កើតការប្រកួតប្រជែងដ៏គួរឲ្យភ័យខ្លាច ក្នុងចំណោមអ្នកអភិវឌ្ឍន៍ដែលបានបន្ថែមការផ្តោតសំខាន់ថ្មីលើអ្នកមានជីវភាពមធ្យម នៅក្នុងគោលបំណងដើម្បីជំរុញកំណើនលក់របស់ខ្លួន។គម្រោងខុនដូបានដាក់លក់ជាមុននៅក្នុងរាជធានីភ្នំពេញក្នុងអំឡុងពាក់កណ្តាលដំបូងនៃឆ្នាំ២០១៦ កើនឡើងរហូតដល់ ១៣,៣ពាន់យូនីត កើនឡើងទ្វេរដងធៀបនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។ ទោះជាយ៉ាងណាតម្រូវការទីផ្សារលំនៅដ្ឋានបានធ្លាក់ចុះចាប់តាំងពីដើមឆ្នាំ ២០១៦ ដោយសារតែការផ្គត់ផ្គង់លើសតម្រូវការនេះ និងទំនុកចិត្តរបស់អ្នកទិញមានភាពទន់ខ្សោយ។”២) តាមគំនិតរបស់អ្នកតើអ្វីគឺជាផ្នែកមួយនៃទីផ្សារដែលជាតម្រូវការនៃការអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន ហើយជាអ្វីដែលអ្នកជឿថាជាការអភិវឌ្ឍន៍ដែលមានសុវត្ថិភាពរយៈពេលវែងនៃទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា? ហេតុអ្វី? ហើយអាចនឹងសម្រេចបានដោយរបៀបណា?“សម្រាប់ពេលឥឡូវនេះវិស័យអចលនទ្រព្យមានឱកាសច្រើនក្នុងការកែលម្អ ប៉ុន្តែទិដ្ឋភាពសំខាន់បំផុតមួយដែលត្រូវការការពិចារណាពីពេលវេលាគឺ: (១) បញ្ហាច្បាប់ដែលត្រូវធ្វើជាមួយការគ្រប់គ្រងការអភិវឌ្ឍដីឡូតិ៍ (២) វិធានការជំរុញសេដ្ឋកិច្ចថ្មីមួយដោយអ្នកអភិវឌ្ឍន៍លំនៅដ្ឋានដើម្បីជំរុញឱ្យមានកំណើនការលក់របស់ខ្លួនបន្ទាប់ពីមានការធ្លាក់ចុះនៅក្នុងទីផ្សារលំនៅដ្ឋាន។ចំពោះការអភិវឌ្ឍដីឡូតិ៍ការផ្គត់ផ្គង់់ប្រភេទនេះគឺជាការផ្លាស់ប្តូរល្អមួយដើម្បីជំរុញទីផ្សារអចលនទ្រព្យទូទៅ ប៉ុន្តែអាជ្ញាធរគួរតែសិក្សាឲ្យបាមស៊ីជម្រៅ និងបង្កើតយន្តការដើម្បីលើកទឹកចិត្ដ និងការពារអ្នកអភិវឌ្ឍន៍ ដែលមានអាជ្ញាប័ណ្ណព្រមទាំងទប់ស្កាត់ជាមួយអ្នកដែលមិនមានអាជ្ញាប័ណ្ណក្នុងគោលបំណងដើម្បីជៀសវាងបញ្ហាផ្នែកច្បាប់រយៈពេលវែង។សម្រាប់ជំរុញទីផ្សារថ្មីបច្ចុប្បន្នអ្នកអភិវឌ្ឍន៍បានផ្ដល់ឱ្យនូវជម្រើសដែលអាចបត់បែនខ្លាំងបំផុតមួយសម្រាប់អ្នកទិញផ្ទះ និងដីឡូតិ៍ដោយអនុវត្តន៍គម្រោងការទូទាត់ដោយមិនចំាបាច់បង់ប្រាក់កក់ជាមុនឡើយនេះជាវិធីដើម្បីជំរុញការលក់របស់ពួកគេ។ ក្នុងរយៈពេលខ្លីនេះជាការអនុវត្តន៍មានលក្ខណៈល្អប្រសើរ និងមានប្រយោជន៍សម្រាប់ទីផ្សាររួម។ប៉ុន្ដែខណៈពេលធនាគារមានការប្រុងប្រយ័ត្នខ្លាំងណាស់នៅពេលផ្តល់ប្រាក់កម្ចីទិញផ្ទះ ក្រលេកមើលអ្នកអភិវឌ្ឍន៍ភាគច្រើនមិនបានបង្កើតការវាយតម្លៃគ្រប់គ្រាន់ទៅលើអតិថិជនរបស់ខ្លួនមុនពេលយល់ព្រមលើកិច្ចសន្យាក្នុងការផ្តល់ប្រាក់កម្ចីដល់អតិថិជននោះទេ។ ប្រសិនបើការគ្រប់គ្រងមិនបានល្អក្នុងរយៈពេលមធ្យមទៅរយៈពេលវែង វាបានបង្កើតការជំពាក់បំណុលវ័ណ្ឌកក្នុងចំណោមអ្នកទិញ ដោយមិនឆ្លើយតបនឹងលក្ខខណ្ឌហើយដូច្នេះទើបហេតុផលនេះនាំឱ្យមានការធ្លាក់ចុះប្រាក់កម្ចីទិញផ្ទះ ដូច្នេះនិយ័តករគួរសិក្សាលើចំណុចនេះឲ្យបានម៉ត់ចត់។”លោក Sunny Soo នាយកគ្រប់គ្រងនៃក្រុមហ៊ុន Keystone Property Consultants Co., Ltd.,ដែលជាដៃគូរក្រុមហ៊ុនអន្ដរជាតិ Savills ១) តើមានការផ្លាស់ប្តូរសំខាន់អ្វីខ្លះនៅក្នុងទីផ្សារអចលនទ្រព្យកម្ពុជារហូតដល់ឆ្នាំ ២០១៦ និងតើអ្វីដែលបានប៉ះពាល់ដល់ការផ្លាស់ប្តូរនៅលើទស្សនវិស័យទីផ្សារនាពេលបច្ចុប្បន្ននេះ?“ការផ្លាស់ប្តូរនៃទីផ្សារអចលនទ្រព្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០១៦ នៅតែជាភាពស្រដៀងគ្នាទៅនឹងឆ្នាំកន្លងមករបស់ខ្លួនដែលជាកន្លែងដែលអ្នកអភិវឌ្ឍន៍បរទេសភាគច្រើនគឺនៅតែបន្តការសាងសង់ខុនដូ ខណៈពេលដែលអ្នកអភិវឌ្ឍន៍ក្នុងតំបន់នៅតែកាន់កាប់ដី ដោយធ្វើការអភិវឌ្ឍន៍លើគម្រោងលំនៅដ្ឋាន។ការជះឥទ្ធិពលត្រូវបានលើកយកមកពិភាក្សានៅពេលថ្មីៗនេះ អំពីការភ័យខ្លាចនៃការផ្គត់ផ្គង់លើសតម្រូវការនៅក្នុងទីផ្សារនាពេលអនាគត។ ការភ័យខ្លាចក៏ដូចជាការព្រួយបារម្ភហាក់នៅតែបន្តកើតមានឡើង ប៉ុន្តែគំនិតសុទិដ្ឋិនិយមមួយបានលើយកមកពិចារណាពីតថភាពលើទីផ្សារនៃអត្រាកំណើនយឺតនៅឆ្នាំ២០១៦នេះផងដែរ។ ខ្ញុំមើលឃើញថាវាជារឿងធម្មតាដែលមានអ្នកឈ្នះ និងអ្នកចាញ់នៅក្នុងការប្រកួតប្រជែងទីផ្សារដែលជាកន្លែងនៃអាជីវកម្មដែលមានហាហានិភ័យខ្ពស់។ ប្រសិនបើអ្នកអភិវឌ្ឍន៍មានការ រៀបចំជាមុនលើការអភិវឌ្ឍអភិវឌ្ឍន៍ដូចជាការស្រាវជ្រាវពីទីផ្សារ ការសិក្សាពីកត្តាផ្សេងៗក្នុងទីផ្សារគឺប្រសើរជាងការជម្រុញតែលើភាពសុទិដ្ឋិនិយមជ្រុលពេក ដោយសារការមិនអើពើ ឫមិនយកចិត្តទុកដាក់ចំពោះទីផ្សារនោះនឹងទទួលបរាជ័យ។”២) តាមគំនិតរបស់អ្នកតើអ្វីគឺជាផ្នែកមួយនៃទីផ្សារដែលជាតម្រូវការនៃការអភិវឌ្ឍន៍នៅពេលបច្ចុប្បន្ន ហើយជាអ្វីដែលអ្នកជឿថាជាការអភិវឌ្ឍន៍ដែលមានសុវត្ថិភាពរយៈពេលវែងនៃទីផ្សារអចលនទ្រព្យនៅប្រទេសកម្ពុជា? ហេតុអ្វី? ហើយអាចនឹងសម្រេចបានដោយរបៀបណា?“ភាពស្របច្បាប់នៃប្រព័ន្ធច្បាប់នៃការគ្រប់គ្រងផែនការទីក្រុង ក៏ដូចជាប្រទេសត្រូវតែអនុវត្តន៍ ហើយការកែលម្អនៅតែបន្ត និងជម្រុញបង្កើនចក្ខុវិស័យវែងឆ្ងាយក្នុងពេលអនាគត បើទ់ោះបីជាមានតម្លាភាពទីផ្សារ និងក្របខ័ណ្ឌអនុវត្តច្បាប់ឲ្យបានល្អហើយក៏ដោយ វាមិនមានវិធីល្អជាងនេះ ទៀនោះទេ។”គោលការណ៍ច្បាប់ និងផែនការច្បាស់លាស់នៅពេលអនាគត ជាមួយការអនុវត្តត្រឹមត្រូវនឹងក្លាយជាការសំខាន់បំផុតដើម្បីបម្រើ និងធ្វើឲ្យទីផ្សារឆ្ពោះទៅរកការអភិវឌ្ឍន៍ទីក្រុងដោយភាពជោគជ័យ។ តើគោលបំណងនេះគឺដើម្បីបន្ថយភាពតានតឹងនៃហេដ្ឋារចនាសម្ព័ន្ធទីក្រុង ឬដើរតួរនាទីជាអនុនគរូបនីយកម្មដោយផ្ទាល់! ប៉ុន្តែសំខាន់ជាងនេះទៅទៀតវាក៏នាំឱ្យមានការស្វ័យត្រួតពិនិត្យបានល្អនៅពេលអនាគតផងដែរ ហើយនោះជាពេលដែលកម្រិតនៃការធានាសម្រាប់ទីផ្សារអចលនទ្រព្យមួយ ដែលមានភាពជោគជ័យអាចត្រូវបន្តកើនឡើង។”  ស្វែងយល់ព័ត៌មានសំខាន់ៗទាក់ទងនឹងអចលនវត្ថុតាមរយៈ Realestate.com.kh!
Cool Tum Poung ក្រុងភ្នំពេញ៖ សំឡឹងមើលទៅលើតំបន់ដែលមានការអភិវឌ្ឍន៍នៅជុំវិញផ្សារទួលទំពូង
Cool Tum Poung ក្រុងភ្នំពេញ៖ សំឡឹងមើលទៅលើតំបន់ដែលមានការអភិវឌ្ឍន៍នៅជុំវិញផ្សារទួលទំពូង
June 6, 2022, 5:05 p.m.
Realestate News
ទួលទំពូង ជនបរទេសភាគច្រើនបានស្គាល់ថាជាផ្សាររុស្ស៊ី  ដែលជាទិសដៅសម្រាប់ការទិញ ឥវ៉ាន់ និងញ៉ាំអាហាររបស់អ្នកក្នុងស្រុក និងភ្ញៀវទេសចរ តូបលក់ទំនិញគ្រប់ប្រភេទ មានគ្រឿងបន្លាស់ម៉ូតូ ក្រណាត់សូត្រ ឱសថ និងគ្រឿងទេស គ្រឿងអេឡិចត្រូនិច និងស្ទើរតែគ្រប់ទំនិញដែលមិនអាចរៀបរាប់អស់ ល្អបំផុតសម្រាប់អ្នកដែលចង់ស្វែងរកបទពិសោធន៍ដើរទិញទំនិញ។ ប៉ុន្តែនៅប៉ុន្មានឆ្នាំចុងក្រោយនេះទួលទំពូង (TTP) បានផ្លាស់ប្តូរលើសពីគោលដៅកំណត់ និងបានក្លាយទៅជាចំណុចក្តៅសម្រាប់ជនបរទេសដែលរស់នៅក្នុងរាជធានីភ្នំពេញ វាក៏បានទាក់ទាញការចាប់អារម្មណ៍ពីអ្នករស់នៅក្នុងស្រុកដ៏ច្រើនកុះករ ផងដែរ មនុស្សមួយចំនួនដែលស្វែងរកផ្ទះនៅជិតកន្លែងធ្វើការក្នុងទីក្រុង និងអ្នកផ្សេងទៀតដែលចង់ទិញឥវ៉ាន់ ឫកន្លែងស្នាក់នៅ។ដោយមានលំហូរចូលសាច់ប្រាក់ និងការធ្វើចរាចរណ៍ដោយថ្មើរជើង អ្នកលក់ឥវ៉ាន់ បានសម្រុកទៅកាន់តំបន់នេះដើម្បីបើកដំណើរការអាជីវកម្មមួយចំនួនដូចជា៖ បារ ភោជនីយដ្ឋាន និងហាងលក់សំលៀកបំពាក់ទាន់សម័យ  ជាមួយការច្នៃប្រឌិត និងឥទ្ធិពលផ្សេងៗពីសហគមន៍ចម្រុះនៅទីនេះ។ ទន្ទឹមនឹងនេះដែរអ្នកអភិវឌ្ឍន៍ខុនដូ អាផាតមេន ក៏កំពុងចូលមកកាន់តំបន់នេះផងដែរ ដែលបានធ្វើឱ្យតំ បន់នេះមានប្រជាប្រិយភាពសម្រាប់ការជួលនិងការទិញរបស់ជនបរទេស។មូលហេតុនៃប្រជាប្រិយភាពនេះអាចធ្វើឲ្យការជួល និងតម្លៃដីមានការកើនឡើងនៅក្នុងតំបន់បឹងកេងកងនៃទីក្រុងភ្នំពេញនេះជាជម្រើសដំបូងសម្រាប់អ្នករស់នៅក្នុងស្រុក។ ប៉ុន្តែអ្នកអភិវឌ្ឍន៍ខុនដូ និងសណ្ឋាគារ បានគ្រប់គ្រងការទិញដីក្នុងតំបន់បឹងកេងកង ដែលតម្លៃដីបានកើនឡើងយ៉ាងខ្ពស់៧,០០០ដុល្លារក្នុងមួយម៉ែត្រការ៉េ និងរួមជាមួយអត្រានៃការកាន់កាប់អគារខ្ពស់បំផុតនៅក្នុងទីក្រុង អត្រានៃការជួលក៏បានកើនឡើងយ៉ាងខ្លាំងផងដែរ។Celia Boyd និងដៃគូដែលជាម្ចាស់ហាងកាហ្វេ និងបារ LOT 369 នៅទូលទំពូងបានលើកឡើងថា “ជនបរទេសជាច្រើនបានចាប់ផ្តើមផ្លាស់ប្តូរទៅទួលទំពូង ដោយសារតែតំបន់នេះនៅចំកណ្តាលទីប្រជុំជន ប៉ុន្តែមិនមានតម្លៃថ្លៃដូចនៅក្នុងសង្កាត់បឹងកេងកង១ឡើយ។ នៅតែមានទីផ្សារល្អ និងភោជនីយដ្ឋាននៅជុំវិញ ហើយតំបន់នេះនៅតែមានការចាប់អារម្មណ៍ពីអ្នករស់នៅក្នុងស្រុកយ៉ាងច្រើន។”ហើយមិនដូចតំបន់ផ្សេងទៀតនៅកណ្តាលរាជធានីភ្នំពេញទេ ទួលទំពូង គឺមិនសំបូរដោយភ្ញៀវទេសចរដែលយើងហៅថា(backpackers)ច្រើននោះទេ  លោក Boyd និយាយថា “ភ្ញៀវទេសចរចូលមកផ្សារនេះ ប៉ុន្តែមិនមែនជាតំបន់សម្រាប់ភ្ញៀវទេសចរ(backpackers)ដូចនៅផ្លូវលេខ២៧១ ឬតាមផ្លូវនៅក្រុងសៀមរាបជាឪទាហរណ៍។”លោក Boyd បានបន្តថា “វាក៏មានភាពងាយស្រួលក្នុងការធ្វើដំណើរជុំវិញក្រុង” “កន្លែងភាគច្រើនជាទីប្រជុំជននៅជិតៗគ្នា និងជាសហគមន៍ដ៏មានភាពស្រស់ស្អាត និងប្រជាប្រិយភាពផងដែរនៅក្នុងតំបន់នេះ។”លោក Brendan McCarthy ជាម្ចាស់បារ និងភោជនីយដ្ឋាន Long After Dark  បានកត់សម្គាល់ថា “ជីវិតនៅផ្សារទួលទំពូង មាននិន្នាការធ្វើប្រតិបត្តិការក្នុងល្បឿនសន្សឹមៗមួយ តំបន់នេះគឺមានភាពទាក់ទាញបំផុត ហើយលក្ខណៈធម្មជាតិតែមួយគត់របស់តំបន់នេះគឺផ្តល់ភាពស្និតស្នាលបំផុតជាមួយយើង។”“គួរឱ្យចាប់អារម្មណ៍ជាច្រើនទៀតជម្រើសនៃការញ៉ាំអាហារ ភេសជ្ជៈ និងការទិញទំនិញមានបម្រើជូនគ្រប់ពេលទាំងអស់ ដែលបង្កើនឱ្យមានភាពរស់រវើកនៅក្នុងតំបន់ លោក McCarthy បានបន្ថែមទៀតថា “ខ្ញុំគិតថាតំបន់ជិតខាងដ៏មានភាពទាក់ទាញបែបនេះដែលអាចធ្វើឲ្យយើងធ្វើការផ្លាស់ទីមកកាន់ទីនេះចំបងនោះគឺដោយសារតែកំណើននៃការអភិវឌ្ឍន៍មានការលូតលាស់លឿនបែបនេះ។”ហាងលក់សម្លៀកបំពាក់ កំពុងកើនឡើងយ៉ាងច្រើននៅទូទាំងរាជធានី និងនៅទួលទំពូង។ មានអ្នកលក់កាន់តែច្រើន ដូចជាហាង ESQ  ដែលជាហាងលក់សំលៀកបំពាក់ទាន់សម័យនៅទល់មុខផ្សារ គឺមាននំាចូលម៉ូតសំលៀកបំពាក់ថ្មីជារៀងរាល់ខែ ដែលល្អបំផុតសម្រាប់អ្នកដែលចង់ដើរទិញទំនិញ ម៉ូតបែបលោកខាងលិចជាមួយនឹងម៉ាស៊ីនត្រជាក់និងបន្ទប់ប្តូរសំលៀកបំពាក់។ ចំពោះការចរចាតម្លៃនៅជុំវិញទីផ្សារទួលទំពូងមិនថាស្បែកជើង និងសំលៀបំពាក់  ត្រូវត្រៀមខ្លួនជាស្រេចដើម្បីតថ្លៃ!លោក សេង ហួរ ជាសហកម្មសិទ្ធិ និងមេចុងភៅនៅភោជនីយដ្ឋានសាច់អាំងអាហារសមុទ្រទួលទំពូង បានបើកហាងរបស់គាត់ក្នុងឆ្នាំ២០១២នៅលើផ្នែកម្ខាងនៃផ្សារ។  សព្វថ្ងៃនេះភោជនីយដ្ឋានរបស់លោក ហួរ បានលក់ជាង៨០គីឡូក្រាមនៃអាហារសមុទ្រស្រស់មាន ក្តាម ត្រី បង្កង ខ្យង និងមឹក និយាយរួមគ្រប់ប្រភេទនៃហាអាហារសមុទ្រទាំងអស់ជារៀងរាល់យប់រាល់សប្តាហ៍។លោក ហួរ បានប្រាប់ពីអាថ៌កំបាំងនៃភាពជោគជ័យរបស់គាត់គឺ  គុណភាពនៃម្ហូបអាហារ សេវាកម្មរហ័ស និងស្តង់ដាអនាម័យខ្ពស់ ដែលអនុញ្ញាតឱ្យភោជនីយដ្ឋានរបស់គាត់មានភាពពេញនិយមជាងកន្លែងដូចគ្នាដែលនៅជុំវិញគាត់។ ប៉ុន្តែលោក ហួរ បាននិយាយថាពីមុនទីនេះមិនមានភាពមមាញឹកនោះទេ “តំបន់ទួលទំពូងគឺខុសគ្នាទាំងស្រុងធៀបទៅនឹងកាលពីរឆ្នាំមុន។ ពីមុនមានតែអ្នកនៅក្នុងទួលទំពូងប៉ុណ្ណោះមកញុំាអាហារពេលល្ងាច  ឥឡូវនេះមានមនុស្សជាច្រើនមកពីឆ្ងាយៗដូចជា៖ ទួលគោក និងខណ្ឌសែនសុខ ជាដើម ញុំាអាហាររួមគ្នាជាមួយមិត្តភក្តិ និងក្រុមគ្រួសារនៅក្នុងភោជនីយដ្ឋានរបស់យើង។”លោក ហួរ បានកត់សម្គាល់ថា សម្រាប់ជនបរទេសពិតជាមិនបានដឹងអំពីភោជនីយដ្ឋានរបស់គាត់នោះទេពីមុន ប៉ុន្តែឥឡូវនេះយើងក៏មានជនបរទេសច្រើនដែរដែលចូលមកកន្លែងនេះ ពីព្រោះពួកគេកំពុងរស់នៅក្នុង អាផាតមេននៅតំបន់នេះ។ ហើយបច្ចុប្បន្នសេវាកម្មអាផាតមេនជួលមានកាន់តែច្រើន នៅក្នុងតំបន់ទួលទំពូង។”ប៉ុន្ដែដូចដែលធ្លាប់មានកន្លងមកទាក់ទងនឹកការអភិវឌ្ឍន៍តំបន់មួយចំនួន អ្នករស់នៅទួលទំពូងអាចនឹងចាប់ផ្តើមមានអារម្មណ៍ថាតំបន់នេះមានការផ្លាស់ប្តូរនៅពេលដែលអត្រាជួល និងតម្លៃលក់មានការកើនឡើងនៅក្នុងប៉ុន្មានឆ្នាំខាងមុខ ដូចគ្នាទៅនឹងអ្វីដែលកើតឡើងនៅបឹងកេងកងពីមុនមក។អ្នកស្រី Keiko Fujita-Hix សហស្ថាបនិក និងជាម្ចាស់ភោជនីយដ្ឋាន Sesame Noodle Bar នៅទួលទំពូងបានលើកឡើងថា ចាប់តាំងពីអ្នកស្រីបានបើកភោជនីយដ្ឋានក្នុងឆ្នាំ ២០១២ មកការជួលបានកើនឡើងជាង៥០%។ ទន្ទឹមនឹងនេះដែរ សម្រាប់ទីតាំងភោជនីយដ្ឋានរបស់អ្នកស្រីនឹងមានការផ្លាស់ប្តូរក្នុងពេលឆាប់ៗ ដោយសារម្ចាស់ផ្ទះចង់បំលែងកន្លែងនេះទៅជាអាគារអាផាតមេនថ្មីមួយវិញ។ប៉ុន្តែ Keiko បានកត់សម្គាល់ថា ភោជនីដ្ឋានSesameនឹងនៅតែស្ថិតនៅក្នុងតំបន់ទួលទំពូងដដែល បើទោះបីជាត្រូវការផ្លាស់ទីតាំងរបស់ខ្លួនក៏ដោយ។អ្នកស្រី Keiko និយាយថា “មានឥទ្ធិពលតែមួយគត់នៅទីនេះគឺជាសហគមន៍ដែលអាជីវកម្មរបស់យើងបានវិនិយោគឡើង អាជីវកម្មរបស់យើងស្ថិតនៅជិតផ្ទះរបស់ក្រុមគ្រួសារដែលជាអ្នកធ្វើការ  អតិថិជនស្មោះស្ម័គ្ររបស់យើង និងអាជីវកម្មក្នុងស្រុកដទៃទៀតដែលគាំទ្រយើងទៅវិញទៅមកហើយយើងមិនចង់ផ្លាស់ទីកន្លែងណាផ្សេងទៀតនោះទេ។”សូមស្វែងរកអចលនទ្រព្យល្អបំផុតសម្រាប់ជួលនៅទួលទំពូង ជាមួយ Realestate.com.kh ឥឡូវនេះ!
One Park: ពិភពថ្មីនៅក្នុងទីក្រុង
One Park: ពិភពថ្មីនៅក្នុងទីក្រុង
June 6, 2022, 5:06 p.m.
Realestate News
ខុនដូ One Park តំណាងឱ្យផ្នែកមួយនៃការអភិវឌ្ឍន៍ដោយភាពទាន់សម័យ និងថែមទាំងជាគម្រោង អភិវឌ្ឍន៍ចម្រុះដ៏ល្អមួយនៅក្នុងទីក្រុង។ គម្រោងនេះលាតសណ្ឋឹងនៅលើផ្ទៃដីសរុបចំនួន ៧,៩ ហិកតា និង ទំហំនៃគម្រោងមានប្រមាណ ២,៥ លានហ្វីតការ៉េ។ គម្រោង One Park ស្ថិតនៅចំបេះដូងនៃរាជធានីភ្នំពេញ ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មនៅក្នុងទីក្រុងភ្នំពេញ ដែលជាតំបន់អភិវឌ្ឍថ្មី គឺស្ថិតនៅជិតស្ថាប័នក្រសួង និងសា្ថប័នហិរញ្ញវត្ថុ នៅតាមបណ្តោយមហាវិថីសហពន្ធ័រុស្ស៊ី។បច្ចុប្បន្ន នៅក្នុងតំបន់នេះមិនទាន់មានការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធនៅឡើយ ក្រុមហ៊ុនអភិវឌ្ឍន៍ Graticity Real Estate Development (GRED) ទទួលបានឱកាសសម្រាប់ធ្វើការអភិវឌ្ឍន៍ទាំងមូលនៃគម្រោងនេះ។  ជាគម្រោងមួយដែលមិនមានការហាមឃាត់ទាក់ទងនឹងទំហំ ឫកម្ពស់នៃ អគារ ឫមិនកំណត់ពីដែនកំណត់នៃហេដ្ឋារចនាសម្ព័ន្ធ  នេះជាគម្រោងដ៏អស្ចាររ្យតែមួយគត់នៅក្នុងទី ក្រុងភ្នំពេញ។ នេះបានផ្តល់លទ្ធផលពីការរចនាមួយដែលធានានូវស្តង់ដារនៃហេដ្ឋារចនាសម្ព័ន្ធ រចនាឲ្យស្របទៅនឹង ដង់ស៊ីតេប្រជាជនតិច ចម្រុុះដោយអាគារដែលឈរទល់មុខគ្នាពីខាងជើង និងខាងត្បួង ហើយ គម្រោងនេះត្រូវបានរចនាឡើងឲ្យស្របតាមបែបផែនធម្មជាតិ ដោយសារមានការសិក្សាស៊ីជម្រៅ ដោយក្រុមហ៊ុនអភិវឌ្ឍន៍មានកេរ្តិ៍ឈ្មោះ និងមានស្នាដៃនៃការសាងសង់កន្លងមក។ លើសពីនេះទៅទៀត ដោយសារគោលគំនិតសំខាន់បំផុត “Parking Podium” របស់ One Park គម្រោងនេះបានយកចិត្តទុកដាក់ពីសេវាកម្ម និងកន្លែងចតរថយន្តជាមួយចំណតរថយន្តផ្ទាល់ខ្លួន ចំនួន១៦០០កន្លែង។ សម្រាប់ផ្សារលក់ទំនិញក៏មានទុកកន្លែងចតរថយន្តគ្រប់គ្រាន់តាមចិញ្ចើមផ្លូវដល់ម្ចាស់ហាងទាំងអស់។ លក្ខណៈពិសេសទាំងនេះបង្ករឲ្យមានភាពងាយស្រួលសម្រាប់អ្នករស់នៅ ហើយថែមទាំងនឹងការពារគម្រោងពីបញ្ហានៃការកក់ស្ទះចរាចរនៅពេលអនាគត។ ប្លង់នៃគម្រោងនេះរចនាឡើងតាមរចនាបទបែបអឺរ៉ុប ជាមួយផ្លូថ្មើរជើងធ្វើពីឈើធំទូលាយ ដែលមានផ្សារលក់ឥវ៉ាន់ បារ ហាងកាហ្វេ និងភោជនីយដ្ឋាននៅជុំវិញអគារទាំងនោះ ដោយប្រជុំគ្នាត្រង់ចំណុច កណ្តាលបង្កើតបានជាមាហាវិថីធំទូលាយមួយនៅខាងក្នុងដែលជួបគ្នារវាងលំនៅដ្ឋានភ្លោះ។ ផ្នែកសំខាន់នៃទីធ្លាកណ្តាលនេះ នឹងមានរូបសំណាក់ Eros ដែលត្រូវបានគេស្គាល់ថាជា អាទិទេព ដែលតំណាងឲ្យក្តីស្រលាញ់ គំនិតនេះបានយកមកពី Piccadilly Circus ក្នុងទីក្រុងឡុង  ផ្សារលក់ទំនិញ និងលំនៅដ្ឋានអាចធ្វើអាជីវកម្មបានទាំងនេះ បច្ចុប្បន្នបានលក់អស់ស្ទើរតែ ១០០%។ នៅចុងម្ខាងនៃផ្សារទំនើបផ្លាហ្សានឹងមានសាលារៀនអន្តរជាតិ ធ្វើឲ្យមានលំហូរនៃអាជីវកម្ម និងវប្បធម៌នៃការរស់នៅចម្រុះ នៅក្នុងអគារចម្រុះរបស់ One Park។ ផ្ទុយទៅនឹងការអភិវឌ្ឍន៍ អ្នករស់នៅក្នុងគម្រោងនេះក៏នឹងអាចទទួលបានទីកន្លែលធម្មជាតិពណ៌បៃតង និងកន្លែងលេងកីឡាផ្សេងៗគ្នា។ បន្ថែមលើសពីនេះទៅទៀតផ្លូវធំទូលាយ  និងផែនការទីក្រុងនឹងត្រូវធានានៅក្នុងតំបន់ព័ទ្ធជុំវិញបឹងកក់ ។សម្រាប់តម្លៃចាប់ពី១៧០,០០០ដុល្លារក្នុងមួយយូនីត ខុនដូរបស់ One Park មានភាពស្រស់ស្អាតទំនើប និងធំទូលាយដោយមានជម្រើសដែលអាចជ្រើសរើសបានតាមតម្រូវការ យូនីតត្រូវវបាន បំពាក់គ្រឿងសង្ហារិមមួយឈុតតាមតម្រូវការ។ នេះគឺដោយសារភាពជាដៃគូរវាងក្រុមហ៊ុន GRED ជាមួយនឹងក្រុមហ៊ុន DP Architects សិង្ហបុរីដែលជាក្រុមហ៊ុនស្ថាបត្យកម្មមួយ ដែលមានភាព ល្បីល្បាញ។ គម្រោងនេះរួមមាន៖ អាងហែលទឹក កន្លែងហាត់ប្រាណ និងកន្លែងលេងសម្រាប់កុមារ ជាមួយនឹងសមាមាត្រខ្ពស់នៃបរិបទរស់នៅលក្ខណៈបៃតងបែបធម្មជាតិនៅក្នុងគម្រោងទាំងមូល។លទ្ធផលចុងក្រោយនៃការរចនា One Park ជាផលិតផលអន្តរជាតិយ៉ាងពិតប្រាកដ និងជាផលិតផលមួយដែលមិនចេះធ្លាក់តម្លៃក្នុងរយៈពេលរាប់សិបឆ្នាំទៀត។ ក្រុមហ៊ុន Graticity Real Estate Development (GRED) អ្នកអភិវឌ្ឍន៍គម្រោង One Park គឺជាក្រុម ហ៊ុនអភិវឌ្ឍន៍អចលនទ្រព្យនៅហុងកុង ជាមួយនឹងបទពិសោធន៍ច្រើនក្នុងការសាងសង់គម្រោងធំៗទៅតាមស្តង់ដារគុណភាពល្អបំផុត ដែលការរៀបចំគម្រោងមានតែមួយគត់ទៅតាមបរិបទនៃវប្បធម៌។ដោយបានធ្វើពិធីបញ្ចុះបឋមសីលានៅឆមាសទី២ ឆ្នាំ២០១៥ ការសាងសង់នៅការដ្ឋានរបស់ One Park កំពុងដំណើរការ ដែលស្ថិតក្រោមការណែនាំរបស់ការិយាល័យវិស្វកម្មសំណង់ទី២របស់ប្រទេស ចិន ជាមួយនឹងកម្មករ ១,២០០នាក់នៅក្នុងការដ្ឋានក្នុងពេលបច្ចុប្បន្ន និងជាការដ្ឋានសំណង់ធ្វើការ ២៤ ម៉ោង។ នេះមានន័យថា ជំហានទី១នៃលំនៅដ្ឋានអាជីវកម្ម និងផ្សារលក់ទំនិញនឹងសាងសង រួចរាល់ត្រឹមត្រីមាសទី១ ឆ្នាំ២០១៧ ហើយក្នុងដំណាក់កាលដំបូងមានខុនដូចំនួន ១,៦០០ យូនីតនឹងត្រូវលក់ចេញទៅឲ្យប្រជាពលរដ្ឋត្រឹមចុងឆ្នាំ២០១៧មានសាលាអន្ដរជាតិមួយស្ថិតនៅក្នុងគម្រោង One Park នឹងត្រូវដំណើរការនៅឆ្នាំ ២០១៨ផងដែរ។ស្វែងរកព័ត៌មានបន្ថែមទៀតអំពីគម្រោង One Parkថ្ងៃនេះ !
តុបតែងបន្ទប់តូចឲ្យទៅជាបន្ទប់ដែលផ្តល់នូវអារម្មណ៍ធំទូលាយ
តុបតែងបន្ទប់តូចឲ្យទៅជាបន្ទប់ដែលផ្តល់នូវអារម្មណ៍ធំទូលាយ
June 7, 2022, 4:05 a.m.
Realestate News
ទីក្រុងធំជាមួយនឹងកន្លែងរស់នៅតូចៗជារឿងដែលត្រូវបាននិយាយជាយូរមកហើយ ដោយសារតែបញ្ហាថវិកាសម្រាប់ទិញលំនៅដ្ឋាន និងការកែលំអ ឬប្រហែលដោយសារតែការខ្វះខាតធ្វើផែនការត្រឹមត្រូវ និងការច្នៃប្រឌិតថ្មី។ ខណៈពេលដែលមនុស្សមួយចំនួនបានជ្រើសរើសយកប្រើប្រាស់នៃអ្វីដែលពួកគេមិនមាន អ្នកផ្សេងទៀតបានជ្រើសរើសយកនូវអ្វីដែលពួកគេមាន ដោយព្យាយាមកែលំអ និងពង្រីកលំនៅដ្ឋានរបស់ពួកគេ ដើម្បីឲ្យមានភាពទាក់ទាញ និងមានភាពងាយស្រួលក្នុងការរស់នៅ ឫយ៉ាងហោចណាស់ គ្រាន់តែតុបតែងឲ្យមានភាពស្រស់ស្អាត។ ដូច្នេះអ្នកគួរធ្វើដូចម្តេច ប្រសិនបើអ្នកមានភាពទើសទាល់ ឬមិនមានផាសុកភាកពក្នុងការស្នាក់នៅក្នុងផ្ទះរបស់អ្នក?នេះគឺជាគន្លឹះងាយៗមួយចំនួនដើម្បីធ្វើឱ្យខុនដូតូច ផ្ទះល្វែង ឬផ្ទះអាជីវកម្មទៅជាលំនៅដ្ឋានដែលផ្តល់នូវផាសុកភាព ហើយរៀបចំនៅក្នុងគេហដ្ឋានដើម្បីឲ្យមានភាពទូលាយងាយស្រួលក្នុងរស់នៅ។ នេះអាចធ្វើឱ្យប្រសើរឡើងនៃរបៀបរស់នៅរបស់អ្នកដែលស្នាក់នៅក្នុងលំនៅដ្ឋានប្រភេទខុនដូ វាគឺជាវិធីសាស្រ្តដ៏ឆ្លាតវៃ និងមានប្រយោជន៍ដើម្បីប្រើនៅពេលដែលអ្នកចង់លក់ ឬជួលកន្លែងនោះផងដែរ។ការលេងពណ៌៖អស់រយៈពេលជាច្រើនឆ្នាំក្រុមអ្នកចិត្តសាស្ត្របានធ្វើការស្រាវជ្រាវអំពីពណ៍ ការប្រើប្រាស់ពណ៌ពិតជាដើរតួនាទីយ៉ាងសំខាន់ជាមួយអារម្មណ៍ និងឥរិយាបថរបស់យើង ក៏ដូចជាការជំរុញទៅលើការគិតរបស់អ្នកផងដែរ។ការប្រើពណ៌ច្បាស់ៗនៅលើជញ្ជាំងរបស់អ្នកអាចមើលទៅឃើញថាបន្ទប់មួយនោះមានទំហំធំជាងមុន ហេតុផលនោះដោយសារយើងទទួលបានអារម្មណ៍ថា ពណ៌ខ្មៅប្រៀបបីដូចជាគុក មឈូស និងដូចទូដាក់សំលៀកបំពាក់ វាជាពណ៌អាប់ធ្វើឲ្យបរិយាកាសតានតឹងជាទីបំផុត។ ពណ៌ភ្លឺថ្លារំឭកយើងនូវភាពស្រស់ស្រាយ នៃផ្ទៃមេឃ ឆ្នេរសមុទ្រ និងបរិយាកាសបើកចំហ ទាំងអស់នេះវាជាអំណោយផលនៃការប្រើពណ៌ និងផ្នត់គំនិតរបស់មនុស្ស។ការច្នៃប្រឌិត៖ទោះបីជាអ្នកចង់បានពណ៌ច្រើនជាងមួយពណ៌ក៏ដោយ ការប្រើតែពណ៍ច្បាស់ៗមិនមានន័យថាអ្នកមិនអាច ប្រើពណ៌ស្រមោលបែបដុតៗផ្សេងទៀតនៅលើជញ្ជាំងដើម្បីបង្កើតភាពទាក់ទាញបាននោះទេ។ វាជាតុល្យភាពនៃការជ្រើសរើសពណ៌នៃជញ្ជាំង ឲ្យសាកសមនឹងពណ៌នៃគ្រឿងសង្ហារឹមរបស់អ្នក។ លោកអ្នកអាចជ្រើសរើសគ្រឿងសង្ហារិម មានពណ៌ដូចពណ៌ជញ្ជាំង ឫមានពណ៌ខុសគ្នាតិចតួច ឬវត្ថុតំាងលំអផ្សេងៗត្រូវតែជ្រើសរើសពណ៌ឲ្យដូចគ្នា ឬពណ៌ប្រហាក់ប្រហែលគ្នា។ អ្នកក៏អាចប្រើប្រាស់ពណ៌ភ្លឺដុត ដើម្បីធ្វើឲ្យលំនៅដ្ឋានរបស់អ្នក មើលទៅមានសភាពស្រស់ស្អាតទាក់ទាញ។ធ្វើឲ្យផ្ទះរបស់អ្នកមានភាពធំទូលាយ៖តាមទំនោរធម្មតារបស់មនុស្សទូទៅដើម្បីធ្វើឲ្យទំហំលំនៅដ្ឋាន កាន់តែមានភាពធំទូលាយនៅផ្នែកកណ្តាល ពួកគេបានយកគ្រឿងសង្ហារឹមទៅដាក់នៅជាប់ជញ្ជាំង។ ប៉ុន្តែការធ្វើបែបនេះវាហាក់បីដូចជាមិនបានធ្វើឲ្យបន្ទប់ ឬគេហដ្ឋានរបស់អ្នកកាន់តែមានភាពទូលាយនោះទេ។ការផ្តល់នូវចន្លោះតូចសម្រាប់គ្រឿងសង្ហារឹមវាមិនត្រឹមតែធ្វើឲ្យបន្ទប់របស់អ្នកសល់ចន្លោះទំនេរនោះទេ ប៉ុន្តែវាធ្វើឲ្យបន្ទប់របស់អ្នកកាន់តែធំជាងមុន។ លោកអ្នកអាចរៀបចំសម្ភារៈទំាងនោះតាមលំដាប់លំដោយនៅក្នុងបន្ទប់របស់អ្នក រៀបចំវត្ថុទំាងនោះនៅតាមជ្រុងបន្ទប់ឲ្យមានសណ្តាប់ធ្នាប់ គំនិតបែបនេះជាក់ស្តែងេធ្វើឲ្យបន្ទប់ធំទូលាយជាងមុន។បើកចំហរ៖គ្រាន់តែដោយសារអ្នកកំពុងព្យាយាមធ្វើឱ្យចន្លោះនៅក្នុងបន្ទប់របស់អ្នកមើលទៅធំជាងមុនមិនមានន័យថាអ្នកមិនអាចប្រើប្រាស់ចន្លោះនៅខាងក្រៅបន្ទប់សម្រាប់ធ្វើឲ្យវាមានភាពកាន់តែប្រសើរនោះឡើយ ឧទារហរណ៍ធ្វើអាងហែលទឹកនៅខាងក្រៅ នេះជាគំនិតមួយដ៏អស្ចារ្យ។ប្រសិនបើអ្នកមានបង្អួចសូមកុំដាក់វំាងនន ការដែលគ្មានវំាងននវាមិនត្រឹមតែទទួលពន្លឺចូលក្នុងបន្ទប់ធ្វើឲ្យមានសោភ័ណភាព ប៉ុណ្ណោះទេហើយថែមទំាងធ្វើឲ្យបរិយាកាសនៅក្នុងបន្ទប់កាន់តែមានភាពស្រស់ស្រាយថែមទៀតផង។ប្រសិនបើលំនៅដ្ឋានរបស់អ្នកស្ថិតនៅចំកណ្តាលនៃផ្ទះផ្សេងៗ អ្នកអាចមានជម្រើសដោយធ្វើបង្អួចតូចទៅបន្ទប់ផ្សេងទៀត។ ឧទាហរណ៍អ្នកអាចដំឡើងបង្អួចរវាងបន្ទប់ទទួលទានពេលល្ងាចនិងផ្ទះបាយ នេះនឹងធ្វើឲ្យបន្ទប់ទាំងពីរមើលទៅមានភាពទូលាយជាងមុន។ធ្វើឲ្យក្លាយជាបន្ទប់ស្អាតបំផុត៖ហាក់បីដូចជាអ្នកឆ្ពិនភ្នែកគឺពោពេញទៅដោយល្បិច ពួកគេប្រើប្រាក់ការទាក់ទាញអារម្មណ៍ជាច្រើន ប្រើបាតដៃ ការបន្លំភ្នែក ដើម្បីបង្ហាញដល់អតិថិជនពីអ្វីដែលមាន និងមិនមាន។ យើងអាចប្រើប្រាស់គន្លឹះតាមវិធីនេះ ដូចជា ការប្រើប្រាស់កញ្ចក់ដើម្បីឲ្យមើលឃើញថាកន្លែង ឫបន្ទប់នោះធំទូលាយដោយសារទំហំដែលមើលឃើញជាទំហំផ្លាតចេញពីកញ្ចក់។តាមរៀបងាយៗ និងគន្លឹះឆ្លាតវៃនេះបានត្រូវប្រើប្រាស់ក្នុងការរចនាផ្នែកខាងក្នុងនៃបន្ទប់តូចៗសម្រាប់ពេលបច្ចុប្បន្ន បន្ទប់តូចមែន ប៉ុន្តែអ្នកមិនមានអារម្មណ៍ថាអ្នករស់នៅក្នុងបន្ទប់តូចនោះទេ។ នេះជាវិធីសាមញ្ញងាយៗ និងជាគំនិតច្នៃប្រឌិតខ្លះសម្រាប់ការតុបតែងលំអផ្ទៃខាងក្នុងបន្ទប់តូច ឲ្យអ្នកមានអារម្មណ៍ថាប្រសើរឡើង! លោកអ្នកអាចសាកល្បងប្រើប្រាស់វិធីងាយៗទំាងនេះនៅក្នុងផ្ទះរបស់អ្នកថ្ងៃនេះ!អានព័ត៌មាន និងចំណេះដឹងផ្សេងៗតាមរយៈ Realestate.com.kh news!
អ្នកអភិវឌ្ឍន៍គួរបង្វែរទិសដៅវិនិយោគទៅអ្នកមានជីវភាពទាប និងមធ្យម ជួបជាមួយកម្មវិធី Realestate.com.khTV
អ្នកអភិវឌ្ឍន៍គួរបង្វែរទិសដៅវិនិយោគទៅអ្នកមានជីវភាពទាប និងមធ្យម ជួបជាមួយកម្មវិធី Realestate.com.khTV
June 6, 2022, 5:05 p.m.
Realestate News
បើទោះបីជាទីផ្សារលំនៅដ្ឋានបច្ចុប្បន្នមានការធ្លាក់ចុះបន្តិចក៏ដោយ លោក យិន លាងគង់ ជានិពន្ធនាយកនៃទស្សនាវដ្តី Property View និងជាការីនិពន្ធផ្នែកសេដ្ឋកិច្ចនៅទូរទ្ទស្សន៍BTV បាននិយាយថាអ្នកអភិវឌ្ឍន៍គួរតែបន្តវិនិយោគលើវិស័យលំនៅដ្ឋានបន្តទៅទៀត។លោកបានផ្តល់យោបល់ថា សម្រាប់អ្នកអភិវឌ្ឍន៍ដែលមានភាពឆ្លាតវៃគួរតែបង្វែរទិសដៅអភិវឌ្ឍន៍ របស់ខ្លួនឲ្យត្រូវនឹងតម្រូវការរបស់អតិថិជនដោយសំដៅទៅរកអ្នកមានជីវភាពមធ្យម និងក្រោមមធ្យមឲ្យពួកគេមានលទ្ធភាពអាចទិញលំដ្ឋាន សមរម្យដែលមានតម្លៃទាបអាចរស់នៅបាន។តាមភាពជាក់ស្តែងអ្នកអភិវឌ្ឍន៍មួយចំនួនក៏បានប្រើប្រាស់យុទ្ធសាស្ត្រទីផ្សារថ្មីដើម្បីទប់នឹការធ្លាក់ចុះនៃទីផ្សារបច្ចុប្បន្នដែលពីមុនពេលទិញបុរី គឺតម្រូវឲ្យអតិថិជនកក់ប្រាក់ជាមុន ប៉ុន្តែសម្រាប់យុទ្ធសាស្ត្រថ្មីវិញគឺអតិថិជនអាចបង់ប្រាក់រំលស់តែម្តង ហើយបន្ទាប់ពីសាងសង់រួចអតិថិជនអាចទៅរស់នៅក្នុងលំនៅដ្ឋាននោះបាន។លោកថា តាមវិធីនេះជាការល្អសម្រាប់អ្នកវិនិយោគ ហើយក៏បានជួយសម្រួលដល់អ្នកទិញកាន់តែ មានភាពងាយស្រួលព្រោះមិនចាំបាច់មានប្រាក់កក់។ប៉ុន្តែលោកលាងគង់ ក៏លើកឡើងដែរថា “ការបង់រយៈពេលវែង១០ទៅ២០ឆ្នាំ អតិថិជនត្រូវចំណាយប្រាក់ច្រើនជាងការបង់ប្រាក់ប្រាក់សុទ្ធតែម្តង។ ដូច្នេះអតិថិជនត្រូវពិចារណាដោយខ្លួនឯងថាគួរជ្រើសរើសយកជម្រើសបែបណាដែលសាកសមជាមួយលទ្ធភាពរបស់ខ្លួន។បន្ថែមលើសពីនេះទៀត តាមរបាយការណ៍របស់ក្រសួងរៀបចំដែនដីនគររូបនីយកម្ម និងសំណង់បង្ហាញថា ក្នុងមួយឆ្នាំប្រជាពលរដ្ឋកម្ពុជាត្រូវការលំនៅដ្ឋានចំនួន ១០,០០០ខ្នង។ ការផ្គត់ផ្គង់ឆ្នាំ ២០១៤ មិនគ្រប់គ្រាន់នោះទេ ហើយនៅឆ្នាំ ២០១៥ បានឆ្លើយតមទៅនឹងតម្រូវការចំណែកឆ្នាំ២០១៦វិញ តម្រូវការហាក់ដូចជាពេញរួចទៅហើយ។ដោយលោកពន្យល់ថាក្នុងឆ្នាំ២០១៦នេះសម្រាប់អ្នកដែលមានជីវភាពមធ្យម និងអ្នកមានជីវភាពកម្រិតខ្ពស់គឺបានទិញលំដ្ឋានរួចទៅហើយ  ដូច្នេះទីផ្សារលំនៅដ្ឋានសម្រាប់អ្នកទាំងនេះគឺបានគ្រប់គ្រាន់ឫឆ្អែតទៅហើយ។ ឆ្លើយតបនឹងលក្ខខណ្ឌទាំងនេះ មានគម្រោងបុរីមួយចំនួនបានផ្អាកដំណើរការ និងមួយចំនួនទៀតបានបន្ថយល្បឿនសាងសង់របស់ខ្លួន។ទោះជាយ៉ាងនេះក្តីលោក លាងគង់ បានសង្កត់ធ្ងន់ថា សម្រាប់ទីផ្សារលំនៅដ្ឋានដែលមានតម្លៃសមរម្យ សម្រាប់អ្នកមានជីវភាពមធ្យម និងក្រោមមធ្យមនៅតែមានតម្រូវការច្រើន។ អ្នកវិនិយោគនឹងទទួលបានជោគជ័យព្រោះវាបានឆ្លើយតបទៅនឹងតម្រូវការពិតប្រាកដ ហើយតម្រូវការសម្រាប់ប្រជាជនកម្រិតនេះមានចំនួនច្រើន។ សម្រាប់លំនៅដ្ឋានដែលមានតម្លៃពី ៣០,០០០  ដុល្លារ ទៅ៥០,០០០ ដុល្លារ គឺនៅតែលក់ដាច់។ ហើយបើតាមរបាយការណ៍របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក៏បានរកឃើញថា ការអភិវឌ្ឍន៍វិស័យអចលនទ្រព្យបានបង្វែរពីអ្នកមានជីវភាពខ្ពស់ ទៅអ្នកមានជីវភាពកម្រិតមធ្យមវិញ ដើម្បីភាពជោគជ័យ និងស្របតាមតម្រូវការពិតប្រាកដរបស់ប្រជាជនភាគច្រើន។ឧទាហរណ៍ជាក់ស្តែង លោកឧកញ៉ាសៀ ឫទ្ធី កំពុងចាប់ផ្តើមអភិវឌ្ឍន៍គម្រោងលំនៅដ្ឋានដែលមានតម្លៃសមរម្យ ដែលនៅមិនឆ្ងាយពីក្រុងភ្នំពេញប៉ុន្មានទេ។សរុបមក លោកបានជម្រុញឲ្យអ្នកអភិវឌ្ឍន៍គួរពិចារណាលើការលក់លំនៅដ្ឋានក្នុងតម្លៃសមរម្យមួយ ដើម្បីឲ្យប្រជាពលរដ្ឋមានលំនៅដ្ឋានសមរម្យមួយ នោះវាក៏ជាការជួយកាត់បន្ថយបញ្ហាសង្គម ជួយពង្រឹងសេដ្ឋកិច្ចជាតិ និងធ្វើឲ្យសង្គមកាន់តែស៊ីវិល័យ។ អានអត្ថបទអំពី៖ ខុនដូសម្រាប់មនុស្សសម័យថ្មី៖ ប្រជាជនកម្ពុជាផ្លាស់ប្តូរបរិបទរស់នៅ ឬយ៉ាងណា?
ព្រលានយន្តហោះថ្មីប្រកាសជាផ្លូវការ៖ តាខ្មៅជាទីតាំងសម្រាប់ព្រលានយន្តហោះថ្មី
ព្រលានយន្តហោះថ្មីប្រកាសជាផ្លូវការ៖ តាខ្មៅជាទីតាំងសម្រាប់ព្រលានយន្តហោះថ្មី
June 7, 2022, 4:36 a.m.
Events & Announcements
Realestate News
ទីស្តីការគណៈរដ្ឋមន្ត្រី និងអ្នកដឹងនាំនៃអាកាសយានដ្ឋានអន្តរជាតិភ្នំពេញបានសម្រេចជ្រើសរើសទីតាំងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះអន្តរជាតិភ្នំពេញថ្មីដោយកំណត់យកទីតាំងនៅក្រុងតាខ្មៅ ស្រុកកណ្តាលស្ទឹង ខេត្តកណ្តាលដែលមានផ្ទៃដីរហូតដល់២,៦០០ហិកតា។ព្រលានយន្តហោះថ្មីនេះនឹងត្រូវចំណាយទុនវិនិយោគរហូតដល់ទៅ១,៥០០លានដុល្លារអាមេរិក។ ក្នុងនោះទឹកប្រាក់១,១០០លានដុល្លារជាកម្ចីពីធនាគារបរទេស និង២៨០លានដុល្លារជារបស់ក្រុម OCIC របស់ឧកញ៉ា ពុង ខៀវសែ ហើយដើមទុនចុះបញ្ជីមានរហូតដល់១២០លានដុល្លារអាមេរិក។យោងតាមលិខិតរបស់ទីស្ដីការគណៈរដ្ឋមន្ដ្រីគម្រោងព្រលានយន្តហោះថ្មីនេះ នឹងត្រូវទទួលខុសត្រូវ សាងសង់​ដោយក្រុមហ៊ុន “ខេមបូឌា អ៊ែរផត អ៉ិនវេសមិន”។ទោះបីជាយ៉ាងណា ព័ត៌មានពីកាលបរិច្ឆេទនៃការសាងសង់ និងបញ្ចប់គម្រោងមិនទាន់បានបង្ហាញជាសាធារណៈនៅឡើយ។ខណៈពេលមានចំនួនអ្នកដំណើរតាមជើងយន្តហោះចេញ និងចូលទីក្រុងភ្នំពេញបានកើនឡើងយ៉ាងខ្លាំងក្លាក្នុងរយៈពេល៥ឆ្នាំចុងក្រោយអាជ្ញាធរព្រលានយន្តហោះបានស្នើទៅសាលាក្រុងភ្នំពេញឲ្យពិចារណាលើគម្រោងសាងសង់ព្រលានយន្តហោះថ្មីមួយទៀតដើម្បីសម្រួលដល់ជើងហោះហើរ។កន្លងមកដើម្បីជួយសម្រួលដល់ការធ្វើដំណើររបស់អ្នកដំណើរអាជ្ញាធរបានពង្រីកបន្ថែមព្រលានយន្តហោះបច្ចុប្បន្ននៅពោចិ៍ចិនតុង​ភ្នំពេញដើម្បីដោះស្រាយលើតម្រូវការនៃការកើនឡើងនៅក្នុងឆ្នាំបន្ទាប់ដែលមានន័យថាជាការជម្រុញពង្រីកទំហំ​ព្រលានយន្តហោះឲ្យកាន់តែធំជាងមុន។ ប៉ុន្តែការអនុវត្តន៍គម្រោងនេះនឹងធ្វើឲ្យប៉ះពាល់លំនៅដ្ឋានរបស់ពលរដ្ឋកំពុងរស់នៅតាមបណ្តោយរបងព្រលានយន្តហោះពេលបច្ចុប្បន្ននេះ។ទោះបីជាយ៉ាងណាបច្ចុប្បន្នរាល់មន្ទិសសង្ស័យថាតើព្រលាន្តថ្មីនឹងធ្វើនៅឯណាក៏ត្រូវបានដោះស្រាយ។ កត្តាពិសេសមួយសម្រាប់គម្រោងនេះគឺក៏នឹងជម្រុញឲ្យតំបន់នោះទទួលបានលំហូរនៃការវិនិយោគផ្សេងៗក៏នឹងកើនឡើងក្នុងពេលបន្តបន្ទាប់។ពាក់ព័ន្ធនឹងវិស័យអចលនទ្រព្យវិញ​ជឿថាវិស័យដីធ្លីនឹងកាន់តែកើនឡើងតម្លៃដីក៏កើនឡើងទ្វេដង។ ឆ្លើយបតទៅនឹងសារព័ត៌មានក្នុងស្រុកលោកបណ្ឌិត គីម ហ៊ាង ដែលជាប្រធានសមាគម អ្នកវាយតម្លៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានលើកឡើ​ងថាដីនៅតំបន់នោះពេលនេះឡើងថ្លៃខ្លាំងក្រោយប្រកាសពីគម្រោងព្រលានយន្តហោះនេះ។ លោកថាពីមុនតម្លៃមួយម៉ែត្រការ៉េ មានចាប់ពី១ដុល្លារដល់៥ដុល្លារ ឬមួយហិកតា១ម៉ឺនដុល្លារទៅ៥ម៉ឺនដុល្លារបានឡើងថ្លៃដល់មួយម៉ែត្រការ៉េ១០ដុល្លារ ទៅដល់៦០ ដុល្លារក៏មាន៕ស្វែងរកព័ត៌មានអចលនទ្រព្យថ្មីៗតាមរយៈ Realestate.com.kh
គម្រោងបង្កើតរោងចក្រថាមពលអគ្គិសនី២កន្លែងនៅពេលអនាគត
គម្រោងបង្កើតរោងចក្រថាមពលអគ្គិសនី២កន្លែងនៅពេលអនាគត
June 6, 2022, 5:05 p.m.
Realestate News
ការត្អូញត្អែរមួយដែលធំជាងគេហើយតែងតែឮចេញពីម្ចាស់ផ្ទះ និងម្ចាស់អាជីវកម្មនៅក្នុងប្រទេសកម្ពុជាគឺជាវិក័យប័ត្រនៃការទូទាត់ទឹកភ្លើងមានតម្លៃខ្ពស់ ជាពិសេសវិក័យប័ត្រអគ្គិសនី។យោងទៅតាមធនាគារអភិវឌ្ឍន៍អាស៊ីនៅអំឡុងទសវត្សឆ្នាំ៦០ និងដើមទសវត្សឆ្នាំ៧០ វិស័យថាមពលបានចាប់ផ្តើមធ្លាក់ចុះ។ ការប៉ុនប៉ងស្តារការផ្គត់ផ្គង់ធ្វើឲ្យមានការជម្រុញឲ្យមានការចូលរួមពីក្រុមហ៊ុន ផលិតថាមពលឯកជននៅក្នុងទសវត្សឆ្នាំ៩០ តាមរយៈការប្រើប្រាស់ប្រេងឥន្ធនៈនិងប្រេងម៉ាស៊ូតខ្នាតធំ។ នៅអំឡុងឆ្នាំ២០០៥ រដ្ឋាភិបាលបានចាប់ផ្តើមការសាងសង់ក្រុមហ៊ុនបញ្ជូនអគ្គិសនី ដែលនាំចូលអគ្គីសនីមកពីប្រទេសជិតខាង។បើទោះបីជាកម្ពុជាបានបង្កើតការផ្គត់ផ្គង់អគ្គិសនីក្នុងស្រុកភាគច្រើនក្នុងឆ្នាំកន្លងទៅក៏ដោយ ក៏នៅតែមានតម្រូវការនាំចូលថាមពលចំនួន ១៣៥.៥ មេហ្គាវ៉ាត់ពីប្រទេសថៃ ៤មេហ្គាវ៉ាត់ពីប្រទេសឡាវ និងប្រមាណជា២៧៧ មេហ្គាវ៉ាត់ពីប្រទេសវៀតណាម។ ការនាំចូលនេះបង្ករឱ្យមានការកើនឡើងនូវតម្លៃអគ្គិសនីដែលជាតម្លៃជាមធ្យមរបស់កម្ពុជាគឺ០,២៥ ដុល្លារក្នុងមួយគីឡូវ៉ាត់។រោងចក្រជាមួយធម្មជាតិបៃតងរដ្ឋាភិបាលបាននឹងកំពុងចាត់វិធានការក្នុងការដោះស្រាយបញ្ហាលើការផ្គត់ផ្គង់ថាមពល និងការបង្កើតថាមពលអគ្គិសនីនៅក្នុងពេលបច្ចុប្បន្ន ហើយគម្រោងនេះជាការសាងសង់អគារអេកូ-បរិស្ថាន។ នៅក្នុងសេចក្តីថ្លែងការណ៍ថ្មីមួយដែលបានធ្វើឡើងដោយនាយកដ្ឋានទេសចរណ៍ មានគម្រោងបង្កើតរោងចក្រថាមពលសំរាម និងរោងចក្រថាមពលពន្លឺព្រះអាទិត្យ ដែលនឹងត្រូវ ចំណាយទឹកប្រាក់ប្រមាណ ១៦៧លានដុល្លារ និង៨៩លានដុល្លារ។រោងចក្រទាំងពីរនេះនឹងត្រូវស្ថិតនៅក្នុងរាជធានីភ្នំពេញដែលត្រូវបានគេរំពឹងថានឹងបង្កើតបានថាមពល៣០មេហ្គាវ៉ាត់ ឬនៅខេត្តសៀមរាបដែលនឹងបង្កើតបាន ៥៥ មេហ្គាវ៉ាត់។រោងចក្រមិនគ្រាន់តែអាចផ្តល់ត្រឹមតែថាមពលនោះទេក្រៅពីផលិតថាមពលអគ្គិសនីសម្រាប់ប្រជាជនកម្ពុជា ក្រសួងទេសចរណ៍មើលឃើញថានេះជាឱកាសដើម្បីទាក់ទាញភ្ញៀវទេសចរណ៍បរទេសបន្ថែមទៀត។ រដ្ឋមន្ត្រីក្រសួងទេសចរណ៍ លោក ថោង ខុនបានមានប្រសាសន៍ថា “គោលនយោបាយនៃការអភិវឌ្ឍន៍បៃតងនៅកម្ពុជាដែលកំពុងផ្លាស់ប្តូរប្រទេសនេះទៅជាគោលដៅទេសចរណ៍មួយ ធ្វើឱ្យមាន ភាពធម្មជាតិបៃតងស្រស់ស្អាតដើម្បីទាក់ទាញភ្ញៀវទេសចរបរទេស យើងសង្ឃឹមថាភ្នំពេញនឹង ក្លាយជាទីក្រុងទេសចរណ៍ស្រស់ស្អាតសម្រាប់អាស៊ាននៅឆ្នាំ២០១៨។”នេះមិនត្រឹមតែជាលក្ខណៈល្អប្រសើរសម្រាប់វិស័យទេសចរណ៍ប៉ុណ្ណោះទេ ប៉ុន្តែវាក៏នឹងជាការល្អប្រសើរសម្រាប់ការគ្រប់គ្រងកាកសំណល់ ដោយសាររោងចក្រនេះនឹងជាប្រភពថាមពលដ៏ចម្បងមួយ។តើផែនការនេះនឹង់ត្រូវអភិវឌ្ឍន៍ដោយជោគជ័យ ឬក៏មិនអាចកើតមានឡើង? ប្រសិនបើមានការខិតខំប្រឹងប្រែងឱ្យបានគ្រប់គ្រាន់ដើម្បីសម្រេចបាននូវគម្រោងនេះ  យើងជឿជាក់ថាការបង្កើតរោងចក្រនេះនឹងកើតមានឡើង។ស្វែងរកព័ត៌មានបន្ថែមអំពីការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធថ្មីៗនៅក្នុងប្រទេសកម្ពុជា!
តើគួរវិនិយោគដីធ្លីយ៉ាងដូចម្តេចដើម្បីបានចំណេញច្រើន
តើគួរវិនិយោគដីធ្លីយ៉ាងដូចម្តេចដើម្បីបានចំណេញច្រើន
June 6, 2022, 5:06 p.m.
Realestate News
ជិតពីរទសវត្សរ៍ចុងក្រោយនេះ វិស័យអចលនទ្រព្យមានការរីកចំរើនយ៉ាងខ្លាំងនៅកម្ពុជា ជាក់ស្តែងវត្តមានអាគារខ្ពស់ៗជាច្រើនបានរីកដូចផ្សិតនៅរាជធានីភ្នំពេញ ពិសេសតំលៃដីធ្លីក៏បានកើនឡើងយ៉ាងគំហុកផងដែរ ដែលតំបន់ខ្លះកើនឡើងទ្វេរដង និងតំបន់ខ្លះទៀតកើនឡើងមួយគុណនឹងបីឬបួនដងក៏មាន។តើអ្នកមានបំណងវិនិយោគលើដីធ្លីដែរឬទេ? មានប្រាក់ច្រើនកម្រិតណា? ទីតំាងណា?  ហើយដីប្រភេទណាអ្នកគួរទិញ?នៅក្នុងទស្សនាវដ្តីPROPERTY VIEW លេខ០៣នេះ បាននាំយកចំណេះដឹងពីអ្នកជំនាញ ដើម្បីធ្វើជាមូលដ្ឋានយកមកគិតពិចារណា និងវិភាគថាគួរវិនិយោគដីធ្លីនៅទីណា កន្លែងណាដែលទទួលបានប្រាក់ចំណេញច្រើននិងឆាប់រហ័ស។ទិញដីក្នុងគោលបំណងអ្វី?តើអ្នកមានបំណងទិញដី ដើម្បីទុកលក់យកប្រាក់ចំណេញ ឬទុកសាងសង់សំណង់នានា? លោកគីម ហ៊ាងប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាបានថ្លែងថា ប្រសិនជាលោកអ្នកចង់ទិញដីដើម្បីសាងសង់ខុនដូ សាងសង់អាគារការិយាល័យ ឬសម្រាប់សាងសង់សណ្ឋាគារ សូមទិញដីនៅក្នុងខ័ណ្ឌចំការមន។ប្រសិនជាចង់ទិញដីទុកលក់យកប្រាក់ចំណេញ រយៈពេលបីឆ្នាំខាងមុខ គួរទិញនៅតំបន់ទួលគោក និងតំបន់ភ្នំពេញថ្មី ប៉ុន្តែបើទិញដីដែលមានចម្ងាយពី៧ទៅ១០គីឡូម៉ែត្រពីទីក្រុង ពួកគេត្រូវរង់ចាំដល់៧ឆ្នាំទើបចំណេញបាន។ បើទិញចម្ងាយប្រមាណ៣០គីឡូម៉ែត្រពីទីក្រុង គឺពួកគេអាចទទួលបានផលចំណេញនៅរយៈពេល១០ឆ្នាំក្រោយ។ការទិញដីធ្លីជាការវិនិយោគត្រឹមត្រូវ និងមិនត្រឹមត្រូវលោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគដីធ្លីជាការវិនិយោគដ៏ត្រឹមត្រូវ ប្រសិនជាលោកអ្នកសល់លុយដោយខ្លួនឯង មិនដឹងយកទៅវិនិយោគអ្វី ប៉ុន្តែប្រសិនជាយកលុយបង្វិល ឬយកលុយពីធនាគារដើម្បីទិញដីវិនិយោគ អ្នកជំនាញរូបនេះបាននិយាយថា “កុំអី” ព្រោះអ្នកខ្លះគិតថាការប្រាក់ធនាគារ១ឆ្នាំ៨ភាគរយ ហើយដីឡើងថ្លៃ២០ភាគរយក្នុងមួយឆ្នាំ គឺអាចខ្ចីឥណទានពីធនាគារយកមកទិញបាន ប៉ុន្តែវាជាការយល់ច្រឡំ ព្រោះដីមិនងាយលក់ភ្លាមៗនោះទេ និងអាចមានភាពជាប់គាំងរយៈពេលពីរឬបីឆ្នាំពោលគឺត្រូវការពេលវេលា។តំបន់ណាចំណេញលឿនជាងគេការទិញដីដែលទទួលបានផលចំណេញលឿនជាងគេ គឺទិញនៅក្នុងខ័ណ្ឌសែនសុខ ដង្កោ និងខ័ណ្ឌពោធិសែនជ័យ ពិសេសតំបន់ទួលគោក និងភ្នំពេញថ្មី ដោយសារតំបន់នេះដីនឹងឡើងថ្លៃទ្វេរដងនៅរយៈពេលពីរ ឬបីឆ្នាំខាងមុខនេះ។គួរទិញនៅតាមបណ្តាខេត្តឬទេ?ក្រៅពីខេត្តសៀមរាប និងខេត្តព្រះសីហនុ អ្នកជំនាញរូបនេះបានប្រាប់ថា “កុំទិញអី” ព្រោះក្រៅពីខេត្តទាំងពីរនេះមិនមានខេត្តណាមានសក្តានុពលខ្ពស់លើផ្នែកនេះទេ ហើយក្នុងចំណោមខេត្តទាំងពីរខាងលើ គឺខេត្តព្រះសីហនុមានសក្តានុពលខ្ពស់ជាងខេត្តសៀមរាប ប្រសិនជាទិញដីនៅខេត្តទុកលក់យកប្រាក់ចំណេញ គឺត្រូវរង់ចាំរយៈពេល១០ឆ្នាំទៀត។ការវិនិយោគដីធ្លីមិនសុទ្ឋជាជម្រើសល្អការវិនិយោគលើវិស័យដីធ្លីមិនសុទ្ឋតែជាជម្រើសល្អនោះទេ ព្រោះក្នុងវិស័យសំណង់ និងអចលនទ្រព្យមានវិស័យផ្សេងៗទៀត ដែលអាចប្រមូលប្រាក់បានលឿនជាងវិស័យដីធ្លី។លោកគីម ហ៊ាងបានថ្លែងថា ប្រសិនជាអ្នកមានអាយុ៥០ឆ្នាំ ជាពេលដល់អាយុជិតចូលនិវត្តន៍ មិនគួរវិនិយោគលើវិស័យដីធ្លីនោះទេ គឺគួរទិញខុនដូ ទិញដីសាងសង់ផ្ទះជួល ឬទិញផ្ទះល្វែងសម្រាប់ជួល ដែលអាចបានប្រាក់ភ្លាមៗត្រលប់មកវិញ។ ផ្ទុយទៅវិញប្រសិនជាលោក អ្នកមានអាយុចន្លោះពី៣០ទៅ៤០ឆ្នាំ គួរវិនិយោគលើវិស័យដីធ្លី ព្រោះទិញដីមានផលចំណេញខ្ពស់ និងជាវ័យដែលលោក អ្នកកំពុងរកលុយបានច្រើន។តើមានលុយអ្នកប៉ុន្មាន?តើលោក អ្នកមានប្រាក់ប៉ុន្មាន មានស្ថានភាពជីវិតយ៉ាងដូចម្តេច? ព្រោះការសម្រេចចិត្តក្នុងលក្ខខ័ណ្ឌនេះមានសារៈសំខាន់ មុនធ្វើការវិនិយោគក្នុងវិស័យនេះ។ប្រធានសមាគមអ្នកវាយតំលៃ និងភ្នាក់ងារអចលនវត្ថុកម្ពុជាលោកគីម ហ៊ាងបានថ្លែងថា ការវិនិយោគលើវិស័យអ្វីមួយ ក៏គួរមានលក្ខខ័ណ្ឌជាក់លាក់ទាក់ទងនឹង ចំនួនទុនវិនិយោគ លក្ខខ័ណ្ឌការងារ លក្ខខ័ណ្ឌជីវិត ជាដើម ដោយលោកបានថ្លែងថា ប្រសិនជាអ្នកទើបរៀបការ ហើយសល់លុយ១០ម៉ឺនដុល្លារ គួរទិញផ្ទះសម្រាប់ស្នាក់នៅសិន ប្រសិនជាមានផ្ទះ ហើយសល់លុយគួរទិញដីទុក ហើយប្រសិនជាមានផ្ទះស្នាក់នៅ និងមានដីរួចហើយ គួរទិញខុនដូ ព្រោះខុនដូជាវិស័យថ្មីមួយដែលកំពុងមានការពេញនិយម និងបង្ហាញពីភាពស៊ីវិល័យ។ស្វែងរកដីសម្រាប់លក់នៅលើ Realestate.com.kh!អត្ថបទនេះបានចុះផ្សាយនៅក្នុងទស្សាវដ្តី PROPERTY VIEW ខែកញ្ញា ឆ្នំា ២០១៦ ដែលបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។Realestate.com.kh មានកិត្តិយសធ្វើជាដៃគូផ្សព្វផ្សាយជាមួយទស្សនាវដ្តីអចលនទ្រព្យ Property View ដែលជាទស្សនាវដ្តីបង្កើតឡើងដោយសមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា។  សម្រាប់ព័ត៌មានបន្ថែមអំពីក្លាយជាសមាជិករបស់សមាគមន៍អ្នកវាយតម្លៃនិងអចលនវត្ថុកម្ពុជា សូមចុចទីនេះ។  ប្រសិនបើអ្នកចង់ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មនៅក្នុងទស្សាវដ្តី Property View សូមធ្វើការទាក់ទង ទៅកាន់លោក វីរិទ្ធតាមរយៈអ៊ីម៉េលvirith007@yahoo.com ឬទូរស័ព្ទលេខ 078 959 567  - 098 66 26 68
សណ្ឋាគារ Hyatt Regency នឹងចាប់បើកដំណើរការនៅទីក្រុងភ្នំពេញ
សណ្ឋាគារ Hyatt Regency នឹងចាប់បើកដំណើរការនៅទីក្រុងភ្នំពេញ
June 6, 2022, 5:44 p.m.
Events & Announcements
Realestate News
វិស័យទេសចរជាវិស័យដ៏រីកចម្រើននាពេលបច្ចុប្បន្នមួយក្នុងចំណោមវិស័យដ៏ទៃទៀតនៅក្នុងប្រទេសកម្ពុជា តាមរបាយការណ៍របស់ TTR Weekly បានរាយការណ៍ថាមានការកើនឡើងភ្ញៀវទេសចរប្រមាណ ៣.៤% ចាប់ពីខែមករាដល់ខែកក្កដាក្នុងឆ្នាំនេះ។ លើសពីនេះទៅចំនួនភ្ញៀវទេសចរប្រមាណ ២.៧៥៦.៦៩៣ មកពីទូទាំងពិភពលោកបានមកទស្សនាប្រទេសកម្ពុជា។ មិនត្រឹមតែមានកំនើនលើវិស័យទេសចរប៉ុណ្ណោះទេ ប៉ុន្តែវាថែមទាំងផ្តល់នូវឱកាសសម្រាប់អាជីវកម្ម ជាពិសេសនៅក្នុងរាជធានីភ្នំពេញ ដែលមានភ្ញៀវទេសចរប្រមាណ ២៤.៧% បានចូលមកកាន់ទីក្រុងនេះ ទំាងអស់នេះនឹងបង្កើនតម្រូវការសម្រាប់ការស្នាក់នៅឲ្យមានភាពល្អប្រសើរជាងមុន ជាពិសេសសម្រាប់អ្នកធ្វើដំណើរដែលស្វែងរកការស្នាក់នៅដែលមានភាពងាយស្រួលនៅក្នុងប្រទេស។ចាប់យកឱកាស៖សណ្ឋាគារ Hyatt ជាក្រុមហ៊ុនអន្ដរជាតិដែលមានភាពល្បីឈ្មោះខាងវិស័យបដិសណ្ឋារកិច្ច ជាសណ្ឋាគារដែលមានស្តង់ដារលំដាប់ពិភពលោក មានចំនួនសាខានៅតាមបណ្តាប្រទេសចំនួន៣០ និង១៦៨ទីតាំងនៅទូទាំងពិភពលោក។ នៅពេលថ្មីៗនេះតាមរបាយការណ៍មួយបានឲ្យដឹងថា ក្រុមហ៊ុនជីប ម៉ុង ដែលជាក្រុមហ៊ុនសំណង់ដ៏ធំនៅកម្ពុជា បានទទួលកិច្ចព្រមព្រៀងក្នុងការសាងសង់សណ្ឋារគារ Hyatt Regency នៅក្នុងទីក្រុងភ្នំពេញ។ក្រុមហ៊ុនជីប ម៉ុង ជាក្រុមហ៊ុនដែលមានបទពិសោធន៍លើការសាងសង់ បានធ្វើការលើគម្រោងខ្នាតធំជាច្រើនដូចជា៖ The Park Land Sen Sok ហើយនៅពេលថ្មីៗនេះបានទទួលគម្រោងសាងសង់ទំាងមូលរបស់សណ្ឋាគារ Hyatt Regencyផងដែរ។ការរួមបញ្ចូល៖ទោះបីជាសណ្ឋាគារ Hyatt ត្រូវបានទទួលស្គាល់ជាសណ្ឋាគារលំដាប់អន្តរជាតិយ៉ាងណាក៏ដោយ ប៉ុន្តែនៅពេលដែលសណ្ឋាគារនេះចូលមកកាន់ប្រទេសកម្ពុជា ការរួមបញ្ចូលគ្នានៃបែបផែនអន្តរជាតិ និងវប្បធម៌របស់កម្ពុជាត្រូវបានច្នៃបង្កើតឡើង។ នាយកប្រតិបត្តិរបស់ សណ្ឋាគារ Hyatt ប្រចំាតំបន់អាស៊ីប៉ាស៊ីហ្វិក បានពន្យល់ថា "រាជធានីភ្នំពេញត្រូវបានទទួលស្គាល់ថាជាទីក្រុងនៃសិល្បៈវប្បធម៌ ទេសចរ និងជំនួញ យើងមានទំនុកចិត្តថា Hyatt Regency នៅក្នុងប្រទេសកម្ពុជានឹងត្រូវបានទទួលស្គាល់ជាសាកល ហើយក្លាយជាគោលដៅសម្រាប់ភ្ញៀវទេសចរ អ្នកជំនួញ និងការកម្សាន្ត។ លើសពីនេះទៀតយើងជឿថាសណ្ឋាគារនេះនឹងដើរតួនាទីយ៉ាងសំខាន់ វានឹងក្លាយទៅជាអត្តសញ្ញាណរបស់ទីក្រុងតំណាងឲ្យថាមពល និងការអភិវឌ្ឍន៍សម្រាប់ទីក្រុងភ្នំពេញ។គម្រោងនៃសណ្ឋាគារមួយនេះ នឹងមានវត្តមាននៅក្នុងចំណោមតំបន់ដ៏មានប្រជាប្រិយភាពដូចជា៖ វិចិត្រសាលសិល្បៈ ហាងកាហ្វេ  ភោជនីយដ្ឋាន ព្រះបរមរាជវាំង និងសារមន្ទីរជាតិ។សណ្ឋាគារ Hyatt Regency ប្រហែលនឹងត្រូវចាប់បើកដំណើរការនៅឆ្នាំ ២០២០  ជាមួយចំនួនបន្ទប់២៥០ វត្តមានសណ្ឋាគារនេះនឹងចូលរួមជាមួយសណ្ឋាគារដែលមានវត្តមានស្រាប់ដូចជា៖ សណ្ឋាគារ Arunreas សណ្ឋាគារ Raffles  និងសណ្ឋាគារ Sofitel ដែលសុទ្ធសឹងជាសណ្ឋាគារដែលផ្តល់នូវបទពិសោធបដិសណ្ឋារកិច្ចយ៉ាងល្អបំផុតក្នុងរាជធានីភ្នំពេញ។ស្វែងរកសេវាកម្មអាផាតមិននៅក្នុងក្រុងភ្នំពេញ!
សិក្សាពីការអភិវឌ្ឍន៍នៃតំបន់ទួលគោក
សិក្សាពីការអភិវឌ្ឍន៍នៃតំបន់ទួលគោក
June 6, 2022, 5:06 p.m.
Realestate News
ការផ្លាស់ប្តូរពីអតីតកាលដែលគ្មានការអភិវឌ្ឍន៍ សព្វថ្ងៃនេះតំបន់ទួលគោកបានក្លាយទៅជាតំបន់ ទីប្រជុំជនមួយដែលពេញនិយម និងពោរពេញទៅដោយប្រភេទវីឡាផ្សេងៗគ្នា ដែលគេអាចជួល ឬទិញកាន់កាប់ផ្ទាល់ខ្លួន ក៏មានជាអាផាតមេន និងការិយាល័យផងដែរ។ ក្នុងតំបន់នេះ តម្លៃដីនៅមាន កម្រិតទាបជាងខណ្ឌផ្សេងៗទៀតនៅក្នុងទីក្រុងដូចជាខណ្ឌចំការមន និងខណ្ឌដូនពេញ ក្រុមគ្រួសារ មានឱកាសសម្រាប់រស់នៅក្នុងតំបន់ដែលធំទូលាយ នៅពេលដែលពួកគេបានផ្លាស់ប្តូររស់នៅទួល គោក។ តំបន់ជាយក្រុងនៃទួលគោកជាតំបន់ឧស្សាហកម្មសំខាន់របស់ទីក្រុង និងមានអ្នកស្រុកជា ច្រើននៅក្នុងតំបន់នេះធ្វើការនៅជិតៗតំបន់នេះផងដែរ។ នៅឆ្នាំ 2016 ទួលគោកត្រូវបានមើលឃើញ ថាមានការកើនឡើងយ៉ាងច្រើននូវអាជីវកម្មដូចជា ភោជនីយដ្ឋាន គ្លីនិក សាលារៀនឯកជន និងវប្បធម៌ចំរុះនៃគ្រួសារបែបខ្មែរ និងជនបរទេស។ទីផ្សារអចលនទ្រព្យមានលក្ខណៈដូចម្តេច? ទីផ្សារដីយោងតាមរបាយការណ៍ដែលចេញផ្សាយដោយ  V Trust Appraisal បង្ហាញថាតម្លៃដីមានការកើន ឡើងបន្តិចនៅតំបន់នេះពីឆ្នាំ ២០១៣ ដល់ដើមឆ្នាំ ២០១៦ ដែលបានផ្លាស់ប្តូរអត្រាការប្រាក់ជា មធ្យមពី ២,១៥០ដុល្លារ ទៅ ២,៥៣០ដុល្លារ ក្នុងមួយម៉ែត្រការ៉េ។ តំបន់ដែលមានពាណិជ្ជកម្មធំៗ តាមដងផ្លូវបានកើនឡើងដល់ ៥,៧៥០ដុល្លារក្នុងមួយម៉ែត្រការ៉េ នៅកណ្តាលខណ្ឌទួលគោក។ តម្លៃដីទាបបំផុតជាមធ្យមនៅសង្កាត់បឹងកក់នៅទី១ ត្រឹម១,៨២០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ តម្លៃដីខ្ពស់បំផុតជាមធ្យមនៅសង្កាត់ផ្សារដេប៉ូទីបីត្រឹម ៣,៦៣០ដុល្លារក្នុងមួយម៉ែត្រការ៉េ។ យោងតាម របាយការណ៍ V Trust ដដែល “ក្នុងរយៈពេលមួយទសវត្សរ៍ចុងក្រោយ ជាយភាគខាងជើងនៃខណ្ឌទួលគោកជាទិសដៅសំខាន់ទីមួយសម្រាប់ផ្លាស់ប្តូរទីលំនៅដោយសារតែតំបន់នេះនៅមានដីទំនេរច្រើន និងជាតំបន់ដែលស្ថិតនៅជិតតំបន់កណ្តាលទីក្រុងភ្នំពេញ។ "V Trust ក៏បានបានបង្ហាញដែរថា បច្ចុប្បន្ន មានទីតាំងជាច្រើននៅក្នុងសង្កាត់ទួលគោកហាក់ដូចជា បានឈានដល់តម្លៃទីផ្សារខ្ពស់បំផុតរួចទៅហើយ។ លោក ហ៊ឹម សីហា ប្រធានផ្នែកស្រាវជ្រាវរបស់ ក្រុមហ៊ុននេះបាននិយាយថា: “ទីផ្សារបានចាប់ផ្តើមដើម្បីបង្ហាញសញ្ញាណនៃការធ្លាក់ចុះចាប់តាំងពី ត្រីមាទីបួននៃឆ្នាំ ២០១៥  ពេញមួយឆ្នាំ នៃឆ្នាំ(2016) ត្រូវបានព្យាករណ៍ថាត្រូវបានធ្លាក់ចុះបន្តិច”។ប្រភេទលំនៅដ្ឋាន៖ អាស្រ័យលើចំណង់ចំណូលចិត្ត និងតម្រូវការរបស់អ្នក អ្នកអាចជ្រើសរើសយកការជួលខុនដូនៅ ទួលគោក។ អ្នកអាចជួលខុនដូមួយយូនីតមានមួយបន្ទប់គេង រួមជាមួយគ្រឿងសង្ហារិម ក្នុងតម្លៃ ១៨០ ដុល្លារក្នុងមួយខែ ចំណែឯប្រភេទខុនដូមាន៤បន្ទប់គេង ជាមួយគ្រឿងសង្ហារិមមួយឈុតក្នុងតម្លៃ ២,០០០ដុល្លារក្នុងមួយខែ នៅជិតមជ្ឈមណ្ឌល TK Avenue ។ សម្រាប់ប្រភេទយូនីតលំដាប់ខ្ពស់នៅតំបន់បឹងកក់១ មានយូនីតដែលមាន៣បន្ទប់គេង ក្នុងតម្លៃប្រមាណជា ២,១០០ដុល្លារ ក្នុងមួយខែ។សេវាកម្មអាផាតមេនមានផ្តល់ជូនយ៉ាងទូលំទូលាយ តម្លៃចាប់ផ្តើមពី៣៥០ដុល្លារ ដល់ប្រហែល ៤,000ដុល្លារ ក្នុងមួយខែអាស្រ័យលើតំបន់ សេវាកម្ម និងភាពគាប់ចិត្តផ្សេងៗទៀត។សម្រាប់ វីឡា  តម្លៃជួលមានចាប់ពី ៥៥០ដុល្លារ ឡើងទៅ អាស្រ័យលើគុណភាព ចំនួនបន្ទប់ និង សេវាកម្មដូចជាអាងហែលទឹក។ ផ្ទះវីឡាគឺមានច្រើនអាចរកបានដោយងាយមានសម្រាប់ជួល និង សម្រាប់លក់នៅទួលគោក បើធៀបទៅនឹងតំបន់សំខាន់នៅក្នុងទីក្រុងបច្ចុប្បន្ននៅមានវីឡាតិចតួច ណាស់ដែលអាចរកបាន ចំណែកតម្លៃវិញគឺថ្លៃជាងនៅទួលគោកឆ្ងាយណាស់។កំណើននៃចំនួននៃការអភិវឌ្ឍបុរីកំពុងលេចរូបរាងឡើងនៅជុំវិញតំបន់ទួលគោក ដែលមានការពេញ និយមពីសំណាក់អ្នកទិញក្នុងស្រុកដែលស្វែងរកផ្ទះដែលអាចលក់ទំនិញបាន និងវីឡាដែលហេដ្ឋា រចនាសម្ព័ន្ធល្អមានសុវត្ថិភាព និងបរិស្ថានជុំវិញល្អ។ការិយាល័យ និងមជ្ឈមណ្ឌលពាណិជ្ជកម្ម៖មានការិយាល័យសម្រាប់ជួលជាច្រើននៅទួលគោក។ តម្លៃជួលការិយាល័យទាំងនេះ មានតម្លៃទាបបំផុតចាប់ពី ៤៥០ដុល្លារក្នុងមួយម៉ែត្រការ៉េក្នុងមួយខែ។ អ្នកក៏អាចជួលអគារកម្រិតមួយសមរម្យក្នុងតម្លៃ ៨,000 ដុល្លារក្នុងមួយខែ។ក្រៅពីការជួលការិយាល័យ សហគ្រិន អាជីវកម្មខ្នាតតូច និងការចាប់ផ្ដើមអាជីវកម្មថ្មីប្រហែលជាចង់ ស្វែងរក SmallWorld Business Center ដែលជាមជ្ឈមណ្ឌលពាណិជ្ជកម្មតែមួយគត់  ដែលផ្ដល់នូវ ភាពងាយស្រួល សេវាកម្ម ការណែនាំ ការអភិវឌ្ឍន៍សហគមន៍ និងការផ្តល់ជូនសម្រាប់ការចាប់ផ្តើម អាជីវកម្ម។ ភាគច្រើនពួកគេផ្តល់ជូនដល់យុវជនជំនាន់ក្រោយ ប៉ុន្តែបានស្វាគមន៍ដល់សហគ្រិនទាំង អស់ដែលចង់បានការគាំទ្រ និងចែករំលែកនៅទីនេះ។  មានបណ្តុំនៃសហគ្រិនបរទេស និងក្នុងស្រុកនៅក្នុង បញ្ជីឈ្មោះរបស់ខ្លួន។ការអភិវឌ្ឍន៍ថ្មីគម្រោងខុនដូថ្មី Appenines Condominium អភិវឌ្ឍន៍ដោយក្រុមហ៊ុន KHSI Investment PTE LTD នឹងបញ្ចប់ការសាងសង់នៅដើមឆ្នាំ ២០១៨ ឬចុងឆ្នាំ ២០១៧។ គម្រោងនឹងក្លាយជាអគារ ដែលមានកម្ពស់ ១៧ជាន់ ហើយនឹងរួមមានយូនីតដែលមានចាប់ពី១ បន្ទប់គេង ទៅ ៣ បន្ទប់គេង។ ហើយគម្រោងនឹងមានជាសេវាកម្មខុនដូរួមគ្នា ដូចជាកន្លែងហាត់ប្រាណ ចំណតរថយន្ត និងអាងទឹកមួយ។នៅក្នុងទីតាំងដ៏ងាយស្រួលខាងមុខសាកលវិទ្យាល័យភូមិន្ទភ្នំពេញ គម្រោង TK Royal One គឺជាគម្រោងលំនៅដ្ឋាន និងការិយាល័យប្រណិត នៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី នៅជិតនឹងទួលគោកបំផុត។  អចលនទ្រព្យ នេះផ្ដល់នូវអ្នករស់នៅទីនេះជាមួយនឹងទេសភាពទាំង មូលនៃ parkland និងរាជធានីភ្នំពេញ។ សេវាកម្មសម្រាប់ការរស់នៅរួមមាន កន្លែងហាត់ប្រាណ អាងហែលទឹក និងកន្លែងអង្គុយលេង និងសួនលើដំបូល។ TK Royal One នៅជិតទីស្តីការគណៈរដ្ឋមន្ត្រី ធនាគារធំៗ ផ្សារទំនើប និងស្ពានអាកាសនៅតាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ីដើម្បីធានាឱ្យការធ្វើ ចរាចរណ៍មានភាពងាយស្រួល រវាងព្រលានយន្តហោះអន្តរជាតិភ្នំពេញ និងតភ្ជាប់មកកណ្តាលក្រុង។ការរស់នៅក្នុងតំបន់ទួលគោក៖តើមានសាលារៀនអ្វីខ្លះនៅក្នុងតំបន់នោះ?នៅទួលគោលមិនខ្វះសាលារៀនទេ ស្ថាប័នអប់រំនៅក្នុងតំបន់នេះបានបំពេញទៅនឹងតម្រូវការរបស់សិស្សពីថ្នាក់មត្តេយ្យរហូតដល់មហាវិទ្យាល័យ។តំបន់នេះគឺល្អឥតខ្ចោះសម្រាប់អ្នកដែលចង់រស់នៅជិតស្ថាប័នអប់រំល្អៗ។មានសាលារៀនក្នុងស្រុក និងសាលាអន្តរជាតិចម្រុះគ្នានៅក្នុងតំបន់នេះដូចជា៖ សាលាអន្តរជាតិហ្វូតព្រីន សាលាអន្តរជាតិ(Learning Jungle School) សាលាអន្តរជាតិហូប, សាលាវេស្ទើនអន្តរជាតិ សាកលវិទ្យាល័យវេស្ទើន សាលាអន្តរជាតិស្ទេមហ្វត សាកលវិទ្យាល័យ បញ្ញាសាស្រ្តកម្ពុជា វិទ្យាស្ថានបច្ចេកទេសកម្ពុជា និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ។ភាគច្រើននៃសាលាទាំងនេះមានការទទួលស្គាល់គុណភាពជាអន្តរជាតិពីអង្គការដូចជា៖ សមាគមន៍នៃសាលារៀន និងមហាវិទ្យាល័យនៃប្រទេសលោកខាងលិច(Western Association of Schools and Colleges) ក្រសួងអប់រំយុវជន និងកីឡា Cambridge International Examination Centre និង  International Baccalaureateតើខ្ញុំអាចធ្វើដំណើរជុំវិញទីក្រុងបានដោយរបៀបណា?មានមធ្យោបាយមួយចំនួននៃការដឹកជញ្ជូនដែលអ្នកប្រហែលជាស្គាល់ដូចជា៖ តាក់ស៊ី តុតុ និងរថយន្តក្រុងសាធារណៈ។ម៉ូតូឌុប បានបម្រើជាប្រភពនៃប្រាក់ចំណូលសម្រាប់ប្រជាជនក្នុងស្រុក តុតុ និងម៉ូតូឌុបអាចជាវិធីងាយស្រួលបំផុត និងលឿនបំផុត ដើម្បីធ្វើដំណើរជុំវិញទីក្រុង ប្រសិនបើអ្នកមិនមានរថយន្តផ្ទាល់ខ្លួនទេ  ប៉ុន្តែខ្សែរថយន្ដក្រុងក្នុងរាជធានីភ្នំពេញក៏ឆ្លងកាត់តាមតំបន់ទួលគោកនេះដែរ។ស្ថានីយ៍រថយន្តក្រុងនៅក្នុងតំបន់នេះរួមមានស្ថានីយ៍រថយន្ដក្រុងផ្សារដើមគរ និងស្ថានីយ៍រថយន្តក្រុង កំពតអ៊ិចប្រេសលីម៉ូហ្ស៊ីន។តើហេដ្ឋារចនាសម្ព័ន្ធនៅទួលគោកការមានលក្ខណៈដូចម្តេច?មានផ្លូវសំខាន់ពីររួចទៅហើយ គឺមហាវិថីម៉ៅសេទុង និងមហាវិថីសហព័ន្ធរុស្ស៊ី  ដែលភ្ជាប់ទួល គោកទៅខណ្ឌផ្សេងនៅរាជធានីភ្នំពេញ ធ្វើឱ្យខណ្ឌ និងសង្កាត់អាចចេញចូលបាន និងធ្វើឲ្យអ្នករស់នៅខណ្ឌទួលគោកធ្វើដំណើរទៅកាន់ព្រលានយន្តហោះអន្តរជាតិភ្នំពេញឆាប់រហ័ស។ស្ពានអាកាសមហាវិថីសហព័ន្ធរុស្ស៊ីតភ្ជាប់ទួលគោកទៅនឹងផ្នែកខ្លះនៃទីក្រុងបានធ្វើឲ្យមានការផ្លាស់ប្តូរខ្លាំង ហើយការកកស្ទះចរាចរដែលធ្លាប់កើតមាននៅផ្លូវបំបែកសំខាន់ទាំងនេះបានថយចុះយ៉ាង ខ្លាំង។ ផ្លូវហាណូយមើលឃើញថាមានការប្រសើរឡើងយ៉ាងខ្លាំងកាលពីឆ្នាំមុន។ ការអភិវឌ្ឍដែលកំពុងដំណើរការនៅតំបន់បឹងកក់នឹងបន្ធូរបន្ថយសម្ពាធលើហេដ្ឋារចនាសម្ព័ន្ធនៅ ទួលគោកដំណើរដែលមានការរីកចម្រើនទៅមុខ។ប្រសិនបើខ្ញុំមានជម្ងឺ? តើនៅតំបន់ទួលគោលមានមណ្ឌលសុខភាពដែរឫទេ? តំបន់ទួលគោកមិនខ្វះមន្ទីរពេទ្យនោះទេ ទួលគោកមានស្ថាប័នកាកបាទក្រហមកម្ពុជា មន្ទីរពេទ្យ កុមារជាតិ មន្ទីរសម្រាកព្យាបាល  និងមន្ទីរពេទ្យសម្ភព ទួលគោក មន្ទីរពេទ្យប៊ីយ៉ូរម៉ដភ្នំពេញ និងវិទ្យាស្ថានជាតិសុខភាពសាធារណៈ វាក៏ជាទីតាំងនៃក្រសួងសុខាភិបាលរបស់ប្រទេសកម្ពុជា ផងដែរ។សម្រាប់តម្រូវសុខភាពមាត់ធ្មេញ អ្នកអាចបង់ទៅគ្លីនិកព្យាបាលធ្មេញ Le Sourire ដែលមានទីតាំង ស្ថិតនៅមហាវិថីសហព័ន្ធ រុស្ស៊ី គ្លីនិកមន្តសាស្រ្តអាមេរិកកាំងនៅផ្លូវ ២៨៩។តើតំបន់ន់ទួលគោកងាយនឹងទទួលរងគ្រោះធម្មជាតិដែរឫទេ?ពេលដែលរដ្ឋាភិបាល និងវិស័យឯកជនបានធ្វើការអភិវឌ្ឍន៍នៅតំបន់បឹងកក់ ប្រព័ន្ធលូបង្ហូរទឹកត្រូវ បានដំឡើងដើម្បីការផ្ទេរទឹកទៅទន្លេដែលនៅជុំវិញនោះ ដោយសារពីមុនក្នុងតំបន់នេះមានបឹងដែល បានជួយគ្រប់គ្រងលើទឹកជំនន់នៅក្នុងតំបន់នេះ។ ប៉ុន្តែចាប់តាំងពីមានការអភិវឌ្ឍតំបន់បឹងកក់នេះ ទឹកជំនន់បានក្លាយជាបញ្ហានៅក្នុងតំបន់ជុំវិញដូចជា ទួលគោកនិងដូនពេញ។ ប៉ុន្តែមិនមែនត្រូវទីតាំង ទាំងអស់នៅទីនេះ សុទ្ធតែងាយជន់លិចនោះទេ។  កន្លែងនេះ “គ្មានទឹកជំនន់ ទេ”  គឺបានក្លាយជាលក្ខណៈពិសេសសម្រាប់អចលនទ្រព្យមួយចំនួនសម្រាប់លក់ ដែលមាននៅក្នុង បញ្ជីអចលនទ្រព្យ អនឡាញ។  ដូច្នេះប្រសិនបើអ្នកកំពុងសម្លឹងមើលអចលនទ្រព្យជាប់ដីនៅទួល គោក ជាការល្អបំផុត ត្រូវពិនិត្យមើលជាមួយភ្នាក់ងារអចលនទ្រព្យ និងម្ចាស់ពីមុន/ អ្នកជួលពីមុនមក ថាតើពេលអនាគត ផ្ទះរបស់អ្នក និងនៅតាមផ្លូវដែលអ្នករស់នៅ ជាតំបន់មានទឹកជំនន់ទឹកជំនន់ដែរ ឫក៏អត់។ ប្រសិនបើ អ្នកមិនបានសួរឲ្យច្បាស់លាស់ទេ អ្នកនឹងមានការភ្ញាក់ផ្អើលនៅរដូវវស្សាឆ្នាំ ក្រោយ!ការកំសាន្តពេលរាត្រីនៅទួលគោកមានអ្វីខ្លះ?បើទោះបីគេស្គាល់ថាជាតំបន់ស្ងប់ស្ងាត់ទួលគោកមានកន្លែងជាច្រើន សម្រាប់សម្រាកលំហែកាយ បន្ទាប់ពីធ្វើការងារក្នុងមួយថ្ងៃពេញ។ ប្រសិនបើអ្នកចង់ចេញទៅក្រៅដើម្បីភាពសប្បាយរីករាយ មួយចំនួនដូចជា៖ ខារ៉ាអូខេ ញ៉ាំអាហារ និងជួបជុំមិត្តភក្តិ អ្នកអាចទៅកាន់ KTV និងភោជនីយដ្ឋានដែល មានទីតាំងស្ថិតនៅទីនេះ។  អ្នកអាចជ្រើសយកRomantic KTV  ភោជនីយដ្ឋាន M2 & KTV ភោជនីយដ្ឋាន Moonlight & KTV និងមានផ្សេងៗទៀតជាច្រើន។ប្រសិនបើអ្នកចង់រាំលេងកំសាន្ត និងស្តាប់តន្ត្រី ក៏មានក្លឹបរាត្រី Egypt Nightclub នៅលើផ្លូវ ១១២ នៅបឹងកក់លើកទី២ វាមានកន្លែងរាំធំទូលាយ បទចម្រៀងក្នុងស្រុកពិរោះៗ  ម្ហូបអាហារ និងភេសជ្ជៈ និង បើកពីម៉ោង ៨:00 យប់ ដល់ម៉ោង ៨:00 ព្រឹក។តើមានកន្លែងដើម្បីទិញទំនិញ និងការបរិភោគអាហារនៅទួលគោក?មានផ្សារទំនើបជាច្រើន និងកន្លែងគាប់ចិត្តនៅក្នុងតំបន់ដូចជា ហ៊ីន សុខា ប៉ុន្តែមនុស្សភាគច្រើនចង់ បើកកន្លែងលក់ឥវ៉ាន់នៅខាងក្រៅ TK Avenue។សម្រាប់អ្នកដែលចង់ស្វែងរកម្ហូបបែបអន្តរជាតិ និងចង់ធ្វើការទិញទំនិញ ឬមើលខ្សែភាពយន្ត ជម្រើសល្អបំផុតរបស់អ្នកគឺនៅ TK Avenue។  ការដើរទិញឥវ៉ាន់ និងការញ៉ាំអាហារនៅផ្លាហ្សាពេញ និយមសម្រាប់អ្នកក្នុងស្រុក និងជនបរទេស មជ្ឈមណ្ឌល TK Avenue មានអាហារបារាំង កូរ៉េ ជប៉ុន និងអាមេរិកសម្រាប់ផ្តល់ជូន និងមានជាច្រើនមុខផ្សេងទៀត។ អ្នកក៏អាចទស្សនាខ្សែភាពយន្ដថ្មីបំផុតលើអេក្រង់ដ៏ធំ។ ផ្លាហ្សាក៏មានផ្សារទំនើបរបស់ខ្លួនផ្ទាល់ផងដែរ ប្រសិនបើអ្នកត្រូវការទិញគ្រឿងទេស ខណៈពេលដែលអ្នកនៅទីនោះ។សែ្វងរកការលក់រាយជាច្រើន  គ្រឿងអេឡិចត្រូនិក និងអាជីវកម្មលើអាហារ & ភេសជ្ជៈ ដូចជា Dairy Queen,  Chatime, កាហ្វេប្រោន, Breadtalk, Penshoppe,Romanson, Pedro, Chateau De Sable, Lily, ក្រុមហ៊ុន Sony, OSIM និង Esprit ។ប្រសិនបើអ្នកចង់បានជម្រើសច្រើននៃអាហារ ភេសជ្ជៈ និងផលិតផ្សេងៗ  អ្នកប្រហែលជាចង់រកមើលនៅក្នុងផ្សារថៃហួត គ្រាន់តែធ្វើដំណើរមួយភ្លែតពី TK Avenue។ វាត្រូវបានសាងសង់ដើម្បីបម្រើ សេចក្តីត្រូវការទាំងអ្នកក្នុងស្រុក និងជនបរទេស ដោយការផ្តល់នូវផលិតផលក្នុងស្រុក និងអន្តរជាតិ ដែលអ្នកកម្រនឹងរកឃើញមាននៅកន្លែងផ្សេង។ ប៉ុន្តែក៏មានទីផ្សារផ្សេងទៀតនៅក្នុងតំបន់នេះដូចជាផ្សារដើមគរ ផ្សារនាគមាស និងផ្សារផ្លែឈើ។មានភោជនីយដ្ឋានជាច្រើននៅតំបន់ទួលគោក ប៉ុន្តែមួយដែលមានការពេញនិយមច្រើនក្នុងតំបន់នេះ គឺសាខាមួយរបស់ភោជនីយដ្ឋានអាហារសមុទ្រស្រស់ Sonivid ដែលមានបម្រើសេវាម្ហូបសមុទ្រ ច្រើនមុខតាមបែបអាស៊ី។ ប៉ុន្តែប្រសិនបើបែបនេះមិនពេញចិត្តអ្នកទេ អ្នកអាចចូលទៅកាន់ Burger King ហាងរតនាស្រីម៉ៅមាន ហាងMetro Azura   ភោជនីយដ្ឋាន The Blue Pumpkin អាហាកូរ៉េ J8 Korean Grill & Casual Dining ឬហាងRed Wine House ដើម្បីបំពេញតាមការចំណង់របស់អ្នក។តំបន់ទួលគោកនឹងក្លាយជាទីតាំងផ្សារទំនើបអ៊ីអនទី២  ដែលមានចំនួនបួនជាន់លើផ្ទៃដីសរុប ចំនួន ១៥១,០០០ ម៉ែត្រការ៉េ ដែលមានគោលបំណងដើម្បីបំពេញតាមកំណើនឡើងនៃចំនួនភ្ញៀវទេសចរ និងប្រជាពលរដ្ឋដែលមានជីវភាពមធ្យម។ ផ្សារទំនើបអ៊ីអនទី២  ត្រូវបានគេរំពឹងថានឹងត្រូវបញ្ចប់ ការសាងសង់នៅនៅខែឧសភាឆ្នាំ២០១៨ ។តើកន្លែងហាត់ប្រាណ និងមជ្ឈមណ្ឌលសុខភាពនៅទួលគោកមាននៅឯណា?សម្រាប់កន្លែងហាត់ប្រាណ មានច្រើននៅក្នុងតំបន់នេះដូចជា៖ Core Fitness Center  តាមបណ្តោយមហាវិថីសហព័ន្ធរុស្ស៊ី និងមជ្ឈមណ្ឌល SeaStone Fitness Center  តាមបណ្តោយផ្លូវ ២១៩។ប៉ុន្តែប្រសិនបើអ្នកកំពុងសម្លឹងរកសកម្មភាពមួយចំនួនតាមរយៈការលេងកីឡា  មានមជ្ឈមណ្ឌលកីឡានៅទួលគោកចំនួន២ ដែលជាកន្លែងដែលអ្នកអាចលេងបាល់ទាត់  កីឡាវាយសី និងសកម្មភាពផ្សេង ទៀតផងដែរ។ បញ្ជីនេះរួមបញ្ចូលទាំងក្លឹបកីឡា Akira ក្លឹបកីឡាទួលគោក ក្លឹបPremium Sport Club និងក្លឹបបាល់ទាត់ Ramar។ប្រសិនបើអ្នកអស់កម្លាំងលេខកីឡា សេវាកម្មស្ប៉ា ដូចជាម៉ាស្សា ស្ទីម សូណា TK  និងសណ្ឋាគារ New Men City Hotel & Spa កំពុងរង់ចាំអ្នកដើម្បីជួយឱ្យអ្នកបានសម្រាក។តើរស់នៅតំបន់ទួលគោក ខ្ញុំត្រូវចំណាយអស់ប៉ុន្មាន?ក្នុងការស្ទង់មតិរបស់Numbeoនាពេលថ្មីៗ បានបង្ហាញថាសំបុត្រនៃការដឹកជញ្ជូនមួយជើង អាចនឹងចំណាយអស់ជាមធ្យម ២ដុល្លារ  និងចំណាយលើការដឹកជញ្ជូនប្រចាំខែ ២៩.៦៩ ដុល្លារ។ ក្នុងពេលដំណាលគ្នា រថយន្តតាក់ស៊ីមាន តម្លៃចាប់ពី ១ ដុល្លារ សម្រាប់ការធ្វើដំណើរជិតៗនៅក្នុងទីក្រុង។ ប្រសិនបើអ្នក មានរថយន្តផ្ទាល់ខ្លួនវិញនោះ តម្លៃប្រេងសាំងនៅក្នុងរាជធានីភ្នំពេញត្រូវបានគេរំពឹងថា  ០.៩៣ ដុល្លារ ក្នុងមួយលីត្រ។អាស្រ័យលើការប្រើប្រាស់របស់អ្នក ថ្លៃទឹកភ្លើងអាចមានតម្លៃផ្សេងគ្នា ប៉ុន្តែតម្លៃជាមូលដ្ឋានដូចជា៖  ថ្លៃ សំរាម ថ្លៃទឹក និងថ្លៃអគ្គិសនីគឺជាមធ្យម ៨៤,១២ ដុល្លារក្នុងមួយខែ សម្រាប់អាផាតមេន មានបន្ទប់ មួយ និងថ្លៃអ៊ិនធើណិប្រហែល ៣៤ដុល្លារ សម្រាប់១០Mbpsទិន្នន័យគ្មានដែនកំណត់។ ហៅទូរស័ព្ទចេញមួយនាទី នៅលើទូរស័ព្ទបង់ប្រាក់ជាមុនរបស់អ្នកចំណាយត្រឹមតែ ០,០៦ ដុល្លារ។សម្រាប់ថ្លៃអាហារ  ទឹកដោះគោគឺ ២,៣៦ដុល្លារក្នុងមួយលីត្រ  ស៊ុតមួយឡូ(១០)មានតម្លៃ ១,៥៥ ដុល្លារ  អង្ករមួយគីឡូក្រាមគឺ ១,០៣ ដុល្លារ នំប៉័ងមួយចំណិត ១,៣៣ដុល្លារ និងទឹកតម្លៃ ០,៧៧ ដុល្លារ ក្នុង១,៥លីត្រ។ តម្លៃអាហារអាចខុសគ្នា។ អាហារនៅក្នុងភោជនីយដ្ឋានដែលមានតំលៃថោក តម្លៃមធ្យម ២,៧៥ដុល្លារ សម្រាប់ម្នាក់។ អាហារបីមុខផ្សេងគ្នាសម្រាប់មនុស្សពីរនាក់នៅភោជនីយ ដ្ឋានថ្នាក់មធ្យមមានតម្លៃប្រហែល ១៦ ដុល្លារ។សិក្សាបន្ថែមអំពីវិស័យអចលនទ្រព្យនៅក្នុងក្រុងភ្នំពេញ!