+855 92 92 1000
Logo
ដី3ប្រភេទនេះ ! បើអាចទិញបានអ្នកនឹងទទួលបានផលចំណេញដែលនឹកស្មានមិនដល់
Updated on: February 9, 2023, 7:43 a.m.
Published on: February 9, 2023, 7:43 a.m.

ដី3ប្រភេទនេះ ! បើអាចទិញបានអ្នកនឹងទទួលបានផលចំណេញដែលនឹកស្មានមិនដល់


ចរន្តនៃការទិញលក់ដីធ្លីបច្ចុប្បន្នកំពុងតែមានសន្ទុះយ៉ាងខ្លាំងដោយសារតម្រូវការនៃការវិនិយោគមានការកើនឡើងធ្វើឱ្យវិស័យដីធ្លីនៅកម្ពុជាត្រូវប៉ាន់ជាបន្តបន្ទាប់ ។ ការទិញដីទុកដើម្បីវិនិយោគគឺជារឿងដែលល្អមួយប្រសិនបើមាន​លទ្ធភាព មិនតែប៉ុណ្ណោះប្រសិនបើលោកអ្នកចេះស្វែងរកដីដែលល្អៗទៀតនោះ កាន់តែធ្វើឱ្យលោកអ្នកទទួលបានផ្លែ​ផ្លាកាន់តែច្រើន ប៉ុន្តែប្រសិនបើលោកអ្នកទិញដីតាមគ្នា ឬទិញដោយងងឹតងងុលអាចនឹងធ្វើឱ្យលោកអ្នកទិញប៉ះដីស្អុយដូចកប់ដើម (លុយកាក់) ចោលទទេ ។ ប្រសិនបើលោកអ្នកចង់វិនិយោគលើដីធ្លីមែននោះ ថ្ងៃនេះ Realestate.com.kh នឹងលើកយកដី៣ប្រភេទដែលលោកអ្នកគួរទិញបើចង់បានផលចំណេញច្រើន ៖

១/. ដីទំហំត្រូវខ្នាត

ជាទូទៅដីតែងតែមានធំតូចទៅតាមទំហំរបស់វា ដូច្នេះហើយមុននឹងទិញលោកអ្នកត្រូវពិចារណាទៅទំហំខ្នាត និងស្តង់ដារដីឱ្យបានល្អិតល្អន់បន្តិច ព្រោះថាបើលោកអ្នកអាចទិញដីដែលត្រូវខ្នាតបាននោះនឹងអាចកែច្នៃដីទាំងនៅទៅតាមអ្វីដែលលោកអ្នកចង់បានដើម្បីទាញចំណូលពីវា ។ ឧទាហរណ៍ ៖ ប្រសិនបើលោកអ្នកទិញដីដើម្បីទុកសាងសង់ផ្ទះ ឬដើម្បីទុកលក់យកចំណេញវិញ លោកអ្នកត្រូវដឹងអំពីទំហំស្តង់ដារដែលមានដូចជា ដីសម្រាប់ធ្វើផ្ទះ 10x20m, ផ្ទះល្វែង 20x30m ឬផ្ទះវីឡា 30x40m ជាដើម ។

២/. ដីអាចប្រកបអាជីវកម្ម ឬដីជាប់ផ្សារ

ដីប្រភេទនេះគឺមិនប្រកាន់ថា នៅភូមិ-ឃុំ-ស្រុក-ខេត្តឬក្រុងណានោះទេ សំខាន់ដីនោះអាចប្រកបអាជីវកម្មបានដែរឬទេ? ជាក់ស្តែងកន្លែងដែលអាចធ្វើអាជីវកម្មរកស៊ីបានលុះត្រាតែតំបន់នោះនៅទីប្រជុំជន នៅជាប់ផ្សារ ឬតំបន់ផ្សារ ជាតំបន់ដែលមានមនុស្សអ៊ូរអរ ប្រសិនបើអ្នកអាចរកឃើញដីប្រភេទនេះហើយ អ្នកអាចទិញបានគឺច្បាស់ជាមិនខកបំណងឡើយគឺអាចចំណេញភ្លាមៗតែម្តង ។

៣/. ដីសក្តានុពល

បើសិនជាអ្នកមិនសូវមានថវិការក្នុងការវិនិយោគនៅទីក្រុងនោះទេ អ្នកអាចពិចារណាទៅលើការវិនិយោគដីតាមខេត្តដែលជាមុខព្រួញមានសក្តានុពលក្នុងនោះមានដូចជា ៖ ព្រះសីហនុ, សៀមរាប, កំពត, ប៉ោយប៉ែត និងខេត្តក្រុងផ្សេងៗទៀតជាដើម ព្រោះខេត្តទាំងនោះគឺជាខេត្តដែលមានភ្ញៀវទេសចរ និងមានការអភិវឌ្ឍខ្លាំងជាងគេ តែទោះបីជាយ៉ាងណាក៏ដោយអ្នកត្រូវដឹងថា តើតំបន់ណាក្នុងខេត្តទាំងនោះដែលមានការអភិវឌ្ឍខ្លាំងគេ? ព្រោះតំបន់ខ្លះនៅក្នុងខេត្តនោះក៏មិនប្រាកដថាមានការអភិវឌ្ឍនោះទេ ។

ចុះធ្វើយ៉ាងម៉េចទើបដឹងថា ខេត្តណាដែលនឹងមានសក្តានុពល?

ដើម្បីអាចដឹងព័ត៌មានអំពីវិស័យអចលនទ្រព្យ ឬសក្តានុពលអភិវឌ្ឍន៍នៃខេត្តនីមួយៗលោកអ្នកអាចធ្វើការតាមដានព័ត៌មាននៅលើគេហទំព័រអចលនទ្រព្យ Realestate.com.kh បាន ព្រោះគេហទំព័រអចលនទ្រព្យដ៏ល្បីមួយនេះតែងតែផ្តល់នូវព័ត៌មានថ្មីៗក៏ដូចជាបច្ចុប្បន្នភាពអំពីគម្រោងអភិវឌ្ឍន៍ និងគោលនយោបាយអភិវឌ្ឍន៍របស់រាជរដ្ឋាភិបាលសម្រាប់ខេត្តដែលជាទិសដៅអភិវឌ្ឍន៍ទាំងអស់ ។ ដូច្នេះបើសិនជាលោកអ្នកចង់ទិញដីដែលឆាប់ចំណេញ លោកអ្នកអាចស្វែងរកដីទាំង៣ប្រភេទដូច​ដែល​បានរៀបរាប់ខាងលើ ចៀសវាងក្នុងការទិញដីខុសដែលធ្វើឱ្យអ្នកមិនងាយទទួលបានចំណេញត្រឡប់មកវិញ ៕

Comments